Author: អេបិល

  • មហោស្រពភាពយន្តខ្លីចតុមុខឆ្នាំទី៩ បើកប្រកាសទទួលរឿងប្រកួត សម្រាប់ឆ្នាំ២០២០នេះហើយ!!! 

    មហោស្រពភាពយន្តខ្លីចតុមុខឆ្នាំទី៩ បើកប្រកាសទទួលរឿងប្រកួត សម្រាប់ឆ្នាំ២០២០នេះហើយ!!! 

    (CSFF) ត្រូវបានចាប់បដិសន្ធិឡើង ដើម្បីអបអរដល់ភាពយន្តខ្លីមកពីជុំវិញ​ ពិភពលោក។​ ​ដើម្បីស្វាគមន៍រដូវកាលថ្មី CSFF បានបើកប្រកាសទទួលរឿងប្រកួត ដល់សមិទ្ធិកររឿងខ្លី ចាប់តាំងពី ដើមខែ មីនានេះ តទៅ។ មហោស្រពនៅតែរាប់បញ្ចូលភាពយន្តខ្លីកម្ពុជា ដើម្បីលើកទឹកចិត្តដល់យុវសមិទ្ធិករយើង ឱ្យបង្ហាញ ទេពកោសល្យរបស់ខ្លួន។ CSFF ឆ្នាំទី៩នេះនឹងត្រូវបានរៀបចំដោយ អង្គការភាពយន្តឈូករ័ត្ន (Sunflower Film Organization [SFO])។

    CSFF នឹងជ្រើសរើសភាពយន្តខ្លីដែលលេចធ្លោ សម្រាប់ឆ្នាំទី៩នេះ ក្នុងពាក់កណ្តាលខែកក្កដាខាងមុខ។ ជ័យលាភី នឹងត្រូវបែងចែកយ៉ាងហោច ជា៤ប្រភេទដូចតទៅ៖

    🏆 ភាពយន្តខ្លីឆ្នើមរបស់កម្ពុជា

    🏆 ភាពយន្តខ្លីឆ្នើមបន្ទាប់របស់កម្ពុជា

    🏆 រង្វាន់ទស្សនិកជន ដល់ភាពយន្តខ្លីក្នុងស្រុក

    🏆 រង្វាន់ទស្សនិកជន ដល់ភាពយន្តខ្លីអន្តរជាតិ

    មហោស្រពធំរបស់យើង គ្រោងនឹងប្រព្រឹត្តទៅនៅដើមខែកញ្ញាឆ្នាំនេះ បន្ទាប់ពីកម្មវិធីមានប្រយោជន៍ជាបន្តបន្ទាប់ ដូចជា «យល់ដឹងពីកុនចតុមុខ» (Chaktomuk Film Insight), «ជំរំភាពយន្តឈូករ័ត្ន» (Sunflower FilmCamp), យុទ្ធនាការផ្សព្វផ្សាយតាមសាលា សន្និសីទព័ត៌មាន។

    លោក ស៊ុំ ស៊ីថែន ជាប្រធានមហោស្រពឆ្នាំទី៩នេះថ្លែងថា៖ «២០២០ ជាឆ្នាំ ដែលយើងចង់បន្តលើកទឹកចិត្តយុវជនកម្ពុជា ឱ្យចូលរួមចែករំលែករឿងរ៉ាវជីវិត តាមរយៈស្នាដៃភាពយន្តខ្លី។» លោកក៏បន្ថែមថា៖ «ហេតុដូច្នេះហើយ បានជាយើង ប្រកាន់យក ពាក្យស្លោក «ប្រាប់រឿងរបស់អ្នកឱ្យយើងដឹងផង» (Bring Along Your Story) សម្រាប់ ឆ្នាំនេះ»

    គួរឱ្យរំភើបជាងនេះទៅទៀត គឺឆ្នាំនេះ មហោស្រពមានកិត្តិយសលពីកញ្ញាពីយ៉ា វេហ្គា (Piya Vega) ដែលជាតារ៉ា បង្ហាញម៉ូដ និងសម្តែង ជាទីអារម្មណ៍របស់មហាជនកម្ពុជា ក្នុងការធ្វើជាទូតសុឆន្ទៈ សម្រាប់ ឆ្នាំនេះ។  ជ័យលាភីកម្ពុជា ពី Thailand Digital Awards 2020 ម្នាក់នេះ បានសម្តេងចំណាប់អារម្មណ៍ថា៖  «នាងខ្ញុំធ្លាប់បានចូលរួមកម្មវិធីជំរំភាពយន្តរបស់មហោស្រពកាលពីឆ្នាំ២០១៦ ក្នុងនាមជាតួសម្តែង សម្រាប់សាច់រឿងទាក់ទងនឹងការជួញដូរផ្លូវភេទ។ សម្រាប់ឆ្នាំនេះ នាងខ្ញុំត្រឡប់មកគាំទ្រកម្មវិធីមហោស្រពទាំងមូល ក្នុងន័យផ្តល់កម្លាំងចិត្តដល់ក្រុមការងាររៀបចំយុវសមិទ្ធិករភាពយន្តខ្លីយើង ក៏ដូចជាទស្សនិកជនឱ្យចូលរួមលើកស្ទួយវិស័យភាពយន្តទាំងអស់គ្នា។ ព្រោះថា អនាគត របស់យុវសមិទ្ធិករយើង គឺចាប់ផ្តើមពីភាពយន្តខ្លីនេះហើយ។ »


    សូមរំលឹកដែរថា ភាពយន្តខ្លីឆ្នើមរបស់យើងកាលពីឆ្នាំ២០១៨ មានចំណងជើងថា «មុនមេឃភ្លៀង» ដឹកនាំរឿងដោយ លោក នេត ឥន្ទនរាសុទ្ធីដ្ឋេព។ រឿងនេះនិយាយពីយុវតី​ជាសិស្សរួមថ្នាក់២រូប ដែលទទួលរងអំពើហិង្សាក្នុងគ្រួសារ រហូត មានម្នាក់ត្រូវបាត់បង់ជីវិត។ អ្វីដែលគួរឱ្យកត់សម្គាល់គឺស្នាដៃនេះ ត្រូវបានចាក់បញ្ចាំងនៅមហោស្រពជាដៃគូនៅក្រៅ ស្រុក ដូចជា Busan Arthouse International Film Festival និង Asia for Peace Film Festival ជាដើម។  CSFF នឹងប្រារព្ធ Chaktomuk Film Insightដំបូងរបស់ខ្លួន នៅចុងខែមិនានេះ ដោយកាលបរិច្ឆេទ និងទីតាំងច្បាស់ នឹងប្រកាសជូនឆាប់ៗ លើទំព័រហ្វេសប៊ុករបស់យើងខ្ញុំ។

    បើអ្នកចង់ចូលរួមជាមួយសមិទ្ធិករផ្សេងៗទៀតនៅភ្នំពេញ ក៏ដូចជាផ្សារភ្ជាប់រឿងរបស់អ្នក ជាមួយទស្សនិកជនឱ្យបាន ច្រើន ផ្ញើរឿងខ្លីរបស់អ្នកមកយើងខ្ញុឥឡូវមក តាម https://filmfreeway.com/CSFFhttp://csff.co/submission/

    សម្រាប់បច្ចុប្បន្នភាពបន្ថែម សូមចូលមើលទំព័រហ្វេសប៊ុក ឬគេហទំព័ររបស់យើងខ្ញុំ៖

    http://csff.cohttps://www.facebook.com/CSFF.co/

    ថតរឿងខ្លីឱ្យបានសប្បាយណា៎ ទាំងអស់គ្នា!

    អំពី «ក្រុមភាពយន្តឈូករ័ត្ន»

    ក្រុមភាពយន្តឈូករ័ត្ន Sunflower Film​ ​Ailliance គឺជាក្រុមមួយដែលបានបង្កើតឡើង ដោយអង្គការភាពយន្តឈូករ័ត្ន – Sunflower Film Organization – SFO ដែលចូលរួមដោយអ្នកស្ម័គ្រចិត្តជាច្រើនរូបទូទាំង ប្រទេសកម្ពុជាដែលស្រលាញ់ជំនាញ ភាពយន្ត អាយុចន្លោះពី១៥ឆ្នាំដល់៤០ឆ្នាំ។ អង្គការនេះបានចុះឈ្មោះជាផ្លូវការនៅក្រសួងមហាផ្ទៃ ជាអង្គការមិនរកប្រាក់ចំេណញ ចុះថ្ងៃ ទី១៣ ខែមីនា ឆ្នាំ២០១៩ តាមសេចក្តីប្រកាស លេខ ១៣៩៤ ប្រ.ក។

    ក្រុមភាពយន្តឈូករ័ត្នវិញបានផលិតគម្រោងខ្លួនឯង និងសហផលិត តាំងពីចុងឆ្នាំ២០១៧ ដែលរួមមានកម្មវិធី«កុនខ្ញុំ» សម្រាប់ ទូរទស្សន៍ជាតិកម្ពុជា (ទទក) កម្រងរឿងពី«គ្រួសារ» និងភាពយន្តខ្លីៗដូចជារឿង “akumu”និងរឿងខ្លីៗមួយចំនួនទៀត។ ទាំងនេះ គឺដោយសារតែមាន ការគាំទ្រពីទស្សនិកជនទូទាំងប្រទេសនិងបានចាប់ដៃសហការគ្នាជាមួយ ស្ថាប័នល្បីៗ មួយចំនួនទៀត។ ក្រុមភាពយន្តឈូករ័ត្ន មាន គោលដៅដ៏ចម្បង គឺចង់អោយមានការយល់ដឹងកាន់តែទូលំ ទូលាយអំពីការផលិតភាពយន្ត ដើម្បីកសាង ឧស្សាហកម្មភាពយន្ត កម្ពុជា ឱ្យរឹងមានដោយយើង ក៏បានសហការរៀបចំវគ្គបណ្តុះបណ្តាលខ្លីៗ ជាមួយសម្ព័ន្ធមិត្តតាមបណ្តាខេត្ត មួយចំនួន ក្នុងព្រះរាជាណាចក្រកម្ពុជា។

    សម្រាប់ព័ត៌មានលម្អិត សូមទាក់ទង៖

    លោក ម៉ុត គិមរី

    ប្រធានផ្នែកទំនាក់ទំនង

    លេខដៃ: (+855) 10 23 68 17, (+855) 12 56 86 51

    អុីមែល: [email protected]

  • កំពូលតារាសម្ដែងល្បីឈ្មោះ Tom Hanks និងភរិយា បានឆ្លងនូវវីរុសCOVID-19

    កំពូលតារាសម្ដែងល្បីឈ្មោះ Tom Hanks និងភរិយា បានឆ្លងនូវវីរុសCOVID-19

    តាមរយៈសារព័ត៌មានកម្សាន្ដបរទេស variety បានចេញផ្សាយនៅពេលមុននេះបន្ដិចឱ្យដឹងថា កំពូលតារាសម្ដែងលោក Tom Hanks និង នាង Rita Wilson ជាភរិយា បង្ហោះសារនៅបណ្ដាញអ៊ីនស្ដាក្រាមរបស់ខ្លួនប្រកាសថា អ្នកទាំងពីរបានធ្វើតេស្តឃើញវិជ្ជមានសម្រាប់វីរុស COVID-19។ នេះជាដំបូងហើយដែលតារាសម្ដែងល្បីឈ្មោះ ហ៊ានបង្ហោះនិងផ្សព្វផ្សាយជាសាធារណៈនូវការធ្វើរោគវិនិច្ឆ័យ។

    ក្នុងសាររបស់លោក បានថ្លែងថា “សួស្តីគ្រប់គ្នា!​ ខ្ញុំនិងភរិយា កំពុងស្ថិតក្នុងប្រទេសអូស្ត្រាលី។ អ្វីដែលកើតឡើងគឺ ពួកយ៉ាងមានអារម្មណ៍ហត់នឿយតិចតួច ដូចកើតជម្ងឺផ្តាសាយ រួមទាំងការចុករោយរាងកាយផងដែរ។ Rita ភរិយាខ្ញុំមានអាការៈរងាញាក់ម្តងៗ និងគ្រុនក្តៅតិចតួច។ ដើម្បីឲ្យប្រាកដចិត្ត និងស្ថិតក្នុងវិបត្តិពិភពលោកពេលនេះ ពួកយើងក៏បានទៅធ្វើតេស្តរកមេរោគ Coronavirus ហើយលទ្ធផលនោះគឺ វិជ្ជមាន” លោកបានបន្តថា “ចឹងឥឡូវត្រូវធ្វើម៉េចទៀត? ខាងពេទ្យគឺគេមានក្បួនច្បាប់ត្រឹមត្រូវដើម្បីឲ្យយើងធ្វើតាម។ ពួកយើងទាំង២នាក់ នឹងត្រូវបានបន្តការធ្វើតេស្ត សង្កេត និងញែកចេញពីអ្នកផ្សេ​ង ដើម្បីសុខភាព និងសុវត្ថិភាពសាធារណៈដែលតម្រូវឲ្យគោរពតាម។ មួយថ្ងៃសោះ រឿងមិននឹកស្មានអ្វីក៏អាចកើតឡើងដែរ មែនទេ? យើងនឹងឲ្យពិភពលោក Update ពីរឿងពួកយើងបន្តបន្ទាប់ទៀត។ ថែខ្លួនផងគ្រប់គ្នា! Hanx.”

    អ្នកផ្ទៃក្នុងបានឲ្យដឹងថា អ្នកដែលជាប់ពាក់ព័ន្ធនឹងមេរោគនេះ គឺមានតែ២នាក់ប្តីប្រពន្ធ Hanks តែប៉ុណ្ណោះ ហើយការថតកុន គឺស្ថិតក្នុងដំណាក់កាលសាកល្បងនៅឡើយ បានន័យថាការថតមិនទាន់មានដំណើរការអ្វីឡើយ។ ចំណែកក្រុមហ៊ុនផលិតធំ Warner Bros. ក៏បានសម្តែងការយកចិត្តទុកដាក់ទទួលខុសត្រូវ និងមើលថែអ្នកជម្ងឺយ៉ាងយកចិត្តទុកដាក់ផងដែរ ដោយមានការសហការណ៍យ៉ាងជិតស្និតជាមួយស្ថាប័នសុខភាពនៅប្រទេស អូស្ត្រាលី។

    យ៉ាងណាមិញ Nine Network បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា តារាសម្តែងស្ថិតនៅក្នុងការយកចិត្តទុកដាក់ខ្ពស់ នឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែកពីគ្នា បន្ទាប់ពីបានទំនាក់ទំនងយូរជាមួយតារាសម្តែងទាំងពីររូបខាងលើនេះ។

    https://www.instagram.com/p/B9nVasnBNF5/?utm_source=ig_embed

  • តារាចម្រៀង​ នេន​ ទុំ​ ជួបគ្រោះថ្នាក់ចរាចរណ៍ទាំងយប់

    តារាចម្រៀង​ នេន​ ទុំ​ ជួបគ្រោះថ្នាក់ចរាចរណ៍ទាំងយប់

    តារាចម្រៀងនិងជាDJ នេនទុំ ជួបគ្រោះថ្នាក់ចរាចរណ៏យប់មិញ កាលពីវេលាម៉ោង ១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី11 ខែមីនា ឆ្នាំ2020 នៅចំណុចផ្លូវជាតិលេខ៤​ ស្ថិតក្នុងស្រុកព្រៃនប់​ ខេត្តព្រះសីហនុ​។

    យោងតាមគណនីហ្វេសបុកឈ្មោះ Vj DaDa បានឱ្យដឹងថា នេនទុំ តារាចំរៀងរ៉េបដ៏ល្បីក្នុងស្រុក បានជួបគ្រោះថ្នាក់ចរាចរណ៍ ខណៈពេលកំពុងបេីករថយន្ត LEXUS ពណ៍ស​ មួយគ្រឿង​ ធ្វេីដំណេីរពីភ្នំពេញទៅខេត្តព្រះសីហុន បានពាក់កណ្តាលផ្លូវ​ស្រាប់តែបុកជាមួយសត្វក្របីមួយក្បាលដែលរត់កាត់ផ្លូវ​ពេញទំហឹង​បណ្ដាលឲ្យ​រថយន្តខ្ទេចអស់មួយកំណាត់មុខ​ និងបណ្ដាលឲ្យនេនទុំ​ រងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះ​នៅឯមន្ទីរពេទ្យ​ភ្លាមៗ។ ប្រភពបន្តថា​ គេមិនទាន់ដឹងថារថយន្ត LEXUS ខាងលេី មានមនុស្សប៉ុន្មាននាក់​រួមដំណេីរជាមួយ​នោះទេ​។

    Vj DaDa ក៏បានរៀបរាប់ថា ៖«ចូលរួមសោកស្ដាយ​ សម្រាប់សម្លាញ់ នេន ទុំ ក្នុងគ្រោះ​ ថ្នាក់ចរាចរណ៍ សង្ឃឹមថាទេវតានឹងជួយថែរក្សាអាយុជី​វិតសម្លាញ់ខ្ញុំផង»។ ក្នុងនោះដែរ បេីយោងតាម​ការ​បញ្ជាក់​ពី​ប្រភព​ដដែល​ខាង​លើ​នេះ​ បាន​បង្ហើប​ឱ្យដឹង​តាម​រយៈ​ការ​ខមិន​ថា​ ចំពោះ​ហេតុការណ៍​គ្រោះ​ ថ្នាក់​ចរាចរណ៍​ដ៏​រ​ន្ធត់​ដែលបាន​កេីតឡេីង​ចំពោះ​តារា​ចម្រៀង​រ៉េប​រូប​នេះ​ គឺខណៈដែល​រថយន្ត​របស់ជន​រង​​គ្រោះ​បានធ្វើ​ដំណើរ​ក្នុង​គោលបំណង​ទៅកាន់​ខេត្ត​ព្រះសីហនុ​ ។

    យ៉ាងណាមិញ មហាជន​ជាច្រើន​បានសម្តែងនូវ​អារម្មណ៍រ​ន្ធត់​ចិត្ត​ជាខ្លាំង​ចំពោះ​ហេតុការណ៍​ដ៏អា​ក្រក់នេះ​និង​បួងសួងសូមទេវតាតាមថែរក្សា​ ក៏ដូចជា​ឃុំគ្រងលោកឱ្យមានសំណាងល្អ​រួច​ផុតពី​គ្រោះ​ ថ្នាក់​ផងចុះ។ ចំពោះ​ព័ត៌មាន​លម្អិត​បន្ថែមយ៉ាងណានោះ​ នឹង​ជម្រាប​ជូន​ប្រិយមិត្ត​ជា​បន្ត​ទៀត​។

  • ច្បាស់ជាកក្រើករោង! ពេលនេះលោកគ្រូតាល្បុក្កតោ ចេញដឹករឿង និងសម្តែងរឿងខ្លួនឯង!

    ច្បាស់ជាកក្រើករោង! ពេលនេះលោកគ្រូតាល្បុក្កតោ ចេញដឹករឿង និងសម្តែងរឿងខ្លួនឯង!

    លោកគ្រូតាសាន គឹមស៊ាន ដែលត្រូវបានមហាជនទាំងក្នុងស្រុក និងក្រៅស្រុកទទួលស្គាល់ថាជាអ្នកត្រួសត្រាយផ្លូវឱ្យ សិល្បៈក្បាច់គុនល្បុក្កតោរស់ឡើងវិញ ពេលនេះលោកគ្រូនឹងបង្ហាញស្នាដៃភាពយន្តលើកដំបូងដែលមានចំណងជើងថា៖ «ព្រលឹងល្បុក្កតោ»។ បើតាមប្រសាសន៍របស់លោកគ្រូដល់បណ្តាញសារព័ត៌មានយើងខ្ញុំ ខែ្សភាពយន្តវ៉ៃតប់ គុនបុរាណ មួយនេះ ចំណាយពេលជិត២ឆ្នាំ និងទឹកប្រាក់ជាង១០ម៉ឺនដុល្លារ ដើម្បីសម្រេចជាសមិទ្ធិផលជូនទស្សនិកជន។

    លោកគ្រូគឹមស៊ានបានលើកឡើងថា៖ «យើងខ្ញុំចង់បង្ហាញនូវប្រវត្តិនៃក្បាច់គុន ដែលមានចំណុចខ្លាំងពូកែៗរបស់ដូនតា យើង កាលពី១០០ ទៅ២០០ឆ្នាំមុន។ រឿងនេះនឹងស្តែងឱ្យឃើញនូវជីវភាព និងទិដ្ឋភាពរបស់ពលរដ្ឋខ្មែរនាសម័យនោះ។ សាច់រឿងក៏ជួយអប់រំកូនចៅជំនាន់ក្រោយ ឱ្យចេះស្រឡាញ់គាំទ្រវប្បធម៌គុណបុរាណខ្មែរ និងបន្តអភិរក្ស ហើយអភិវឌ្ឍ ឱ្យគង់វង្សយូរ អង្វែងដល់ខ្មែរជំនាន់ក្រោយ»។

    គួរបញ្ជាក់ដែរថា «ព្រលឹងល្បុក្កតោ» ត្រូវបានឧបត្ថម្ភការផលិត ដោយឯកឧត្តម «តឹក ង៉ូយ» ដែលសាធារណជនមួយ ចំនួនហៅគាត់ថា «ស្តេចនំដូណាត់» ដោយសារសាវតាជាអាជីវករដើមកំណើតខ្មែរដំបូង ដែលនាំពលរ្ឋខ្មែរនៅអាមេរិក បើកហាងលក់នំដូណាត់ តាមរូបមន្តជោគជ័យរបស់ឯកឧត្តមកាលពីបណ្តាឆ្នាំ៨០ ដល់បច្ចុប្បន្ន។ សម្រាប់មតិគាំទ្រដល់​ ខ្សែភាពយន្តនេះ​ ឯកឧត្តមបានគូសបញ្ជាក់ថា៖ «ខ្ញុំសង្ឃឹមថា វិភាគទានរបស់ខ្ញុំនឹងជួយឱ្យក្បាច់គុនលក្បុក្កតោកាន់តែល្បី សុសសាយ ទាំងក្នុងស្រុក និងក្រៅស្រុក ជាពិសេសតាមរយៈខ្សែភាពយន្តមួយនេះ។ »។

    ដូច្នេះសូមទស្សនិកជនទាំងអស់កំុភ្លេច ទៅទស្សនារឿង «ព្រលឹងល្បុក្តតោ» នៅគ្រប់រោងភាពយន្តទំនើបក្នុងស្រុក ដើម្បី លើកតម្លៃវប្បធម៌ក្បាច់គុនខ្មែរ និងគាំទ្រអ្នកហាត់គុននេះឱ្យមានអាជីពភ្លឺស្វាង មិនថាជាកីឡា ឬការសម្តែងភាពយន្តទេ។ ខ្សែភាពយន្តនេះ នឹងមានចាក់បញ្ចាំងចាប់ពីថ្ងៃទី៣០ខែមេសា ឆ្នាំ២០២០នេះតទៅ។

    សង្ខេបរឿង

    នៅភូមិដាច់ស្រយាល១កន្លែង ប្រជារាស្ត្រតែងត្រូវក្រុមចោរ «តោកំណាច» យាយី​ និងកាប់សម្លាប់ ប្លន់យកទ្រព្យ សម្បត្តិ។ ក្រោយពីលោកគ្រូតា «ស៊ាន» ចុះពីលើភ្នំ ឃើញទ្រព្យសម្បត្តិត្រូវបាត់បង់អស់ ភូមិក៏ត្រូវដុតចោលទៀត ប្រពន្ធគាត់ក៏ត្រូវសម្លាប់ ដោយបន្សល់នូវកូនប្រុសម្នាក់ ស្រីម្នាក់។ ក្រោយមកពួកគេក៏បានកសាងភូមិដ្ឋានថ្មី ដោយ បានទទួលការបង្ហាត់ក្បាច់គុណល្បុក្កតោពីលោកគ្រូតា ជាពិសេសយុវជន និងយុវនារីក្នុងភូមិដែលនៅរួចរស់។ ច្រើន ឆ្នាំកន្លងផុតមក ពេលកូនគាត់ពេញវ័យ បានស្រឡាញ់កូនស្រីសេដ្ឋីចិត្តធម៌ម្នាក់។ តែភូមិក៏ត្រូវរងការឆក់ប្លន់ម្តងទៀត ពីក្រុមចោរ «តោកំណាច»នោះ។ លើកនេះអ្នកភូមិរួមគ្នាប្រើក្បាច់គុណដែលខ្លួនចេះ ដើម្បីការពារភូមិ និងបើករបាំង មេចោរ អាថ៌កំបាំងម្នាក់នោះ។

  • ទឹកប្រាក់ ២០លានរៀល ពីថ្នាំដុសធ្មេញ ផ្កាឈូក២ ឆ្នាំ២០២០ បានធ្លាក់ដល់ដៃស្ត្រីម្នាក់រស់នៅស្រុកត្រាំកក់ ខេត្តតាកែវ

    ទឹកប្រាក់ ២០លានរៀល ពីថ្នាំដុសធ្មេញ ផ្កាឈូក២ ឆ្នាំ២០២០ បានធ្លាក់ដល់ដៃស្ត្រីម្នាក់រស់នៅស្រុកត្រាំកក់ ខេត្តតាកែវ

    ភ្នំពេញ ៖ ស្ត្រីម្នាក់មានឈ្មោះ ហ៊ិន ស្រីលាក់ អាយុ៣១ឆ្នាំ បច្ចុប្បន្នជាប្រជាពលរដ្ឋរស់នៅភូមិនៀល ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ មានសំណាងបានឈ្នះរង្វាន់ធំនូវចំនួនទឹកប្រាក់ ២០ លានរៀលពីថ្នាំដុសធ្មេញ ដកបួឃូ សញ្ញាផ្កាឈូក២ ។

    ថ្លែងប្រាប់ក្រុមការងារចុះប្រគល់រង្វាន់ដល់លំនៅដ្ឋានដែលមានទីតាំងដូចបានជម្រាបជូនខាងលើនេះ អ្នកស្រី ហ៊ិន ស្រីលាក់ បានឱ្យដឹងថា ជីវភាពគ្រួសារសព្វថ្ងៃនេះគឺនៅជួបការខ្វះខាតច្រើន ដោយក្រៅពីធ្វើការងារផ្ទះ និងដាំដំណាំបន្ដិចបន្ទួចជាលក្ខណៈគ្រួសារ គឺត្រូវពឹងអាស្រ័យលើប្ដីដែលមានមុខរបរជាជាងកាត់សក់ក្នុងភូមិ រួមនឹងមុខរបរជាអ្នកចិញ្ចឹមគោតែប៉ុណ្ណោះ។

    ដោយឡែកសម្រាប់ការត្រូវរង្វាន់ធំពីថ្នាំដុសធ្មេញ ផ្កាឈូក២ នៅពេលនេះ ត្រូវបានអ្នកស្រីប្រាប់ឱ្យដឹងថា ចំពោះថ្នាំដុសធ្មេញផ្កាឈូក២ អ្នកស្រី និងក្រុមគ្រួសារតែងប្រើប្រាស់ជាប្រចាំ ព្រោះវាអាចព្យាបាលជំងឺអញ្ចាញធ្មេញ ជួយធ្វើឱ្យធ្មេញសស្អាត និងបំបាត់ក្លិនមាត់បានយ៉ាងល្អ។ ប៉ុន្តែកាលពីពេលកន្លងទៅនេះ នៅពេលប្រើអស់អ្នកស្រីក៏ទៅទិញថ្នាំដុសធ្មេញផ្កាឈូក២ថ្មីមួយប្រអប់ ពីអ្នកលក់ដែលនៅជិតផ្ទះមកប្រើដូចសព្វដង លុះពេលហែកប្រអប់ ហើយកោសស្ទីកគ័រក្នុងប្រអប់ក៏ឃើញមានរង្វាន់២០លានរៀលតែម្ដង។ ភ្លាមនោះអ្នកស្រីពិតជាមានអារម្មណ៍រំភើបសប្បាយចិត្តយ៉ាងខ្លាំង ហើយក៏ប្រាប់ស្វាមី និងអ្នកជិតខាងឱ្យជួយមើល រួចក៏ទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទដែលមានស្រាប់នៅក្នុងប្រអប់តែម្ដង។

    អ្នកស្រីបានបញ្ជាក់ថា ក្រោយពេលទទួលបានប្រាក់រង្វាន់ធំ ២០លានរៀល ពីថ្នាំដុសធ្មេញ ផ្កាឈូក២ នេះ អ្នកស្រីនឹងយកមួយចំនួនសាងសង់ផ្ទះឱ្យល្អប្រសើរ ហើយទុកមួយចំនួនទៀតសម្រាប់គ្រួសារទិញគោចិញ្ចឹមបន្ថែម ដើម្បីសម្រាប់ជួយផ្គត់ផ្គង់ជីវភាពគ្រួសារទៅថ្ងៃអនាគត។

    គួរបញ្ជាក់ផងដែរថា ថ្នាំដុសធ្មេញ ដកបួឃូ ផ្កាឈូក២ មានរង្វាន់ធំនូវចំនួនទឹកប្រាក់ ២០លានរៀល រហូតដល់៥០រង្វាន់ ម៉ូតូ HONDA Dream ចំនួន៥០គ្រឿង ទូរស័ព្ទ i-Phone ចំនួន៥០គ្រឿង រួមជាមួយនឹងរង្វាន់ថ្នាំដុសធ្មេញផ្កាឈូក២រាប់លានប្រអប់ទៀត។ សូមព្យាយាមណា…ម្ចាស់រង្វាន់ធំ២០លានរៀលបន្ទាប់ អាចជារូបអ្នក…។ ថ្នាំដុសធ្មេញ ដកបួឃូ ផ្កាឈូក២ ជាឱសថសម្រាប់ព្យាបាល និងថែទាំសុខភាពមាត់ធ្មេញ ៕

  • អ្នកដឹកនាំសម្ដែង ប៊ុន រតនាសេម បិទមាត់មិនជិត ខណៈភរិយាប្រសូតបានកូនស្រីឆ្នាំជ្រូកមាស

    អ្នកដឹកនាំសម្ដែង ប៊ុន រតនាសេម បិទមាត់មិនជិត ខណៈភរិយាប្រសូតបានកូនស្រីឆ្នាំជ្រូកមាស

    ក្រោយ​ពីពពោះ​កូន​ស្រី​អស់​រយៈ​ពេល​៩ខែ ១០​ថ្ងៃ​មកនៅ​ថ្ងៃ​នេះ​ភរិយា​អ្នកដឹកនាំសម្ដែងបទចម្រៀងដ៏ល្បីឈ្មោះ លោក ប៊ុន រតនាសេម ទទួល​បាន​កូន​ស្រី​ម្នាក់​ជា​ចំណង​ដៃ​។

    ជាមួយ​អារម្មណ៍​សប្បាយ​រីករាយ​ពេល​បាន​ក្លាយ​ជា​ឪពុក​គេ លោក រតនាសេម បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុកថា៖ «ស្វាគមន៍អូន បូតា👶👨‍👩‍👧 ថ្ងៃ09 ខែមិនា ឆ្នាំ2020 មួយប៉ព្រិចភ្នែកសោះយើងមានគ្រួសារតូចមួយហើយ សូមទេវតាតាមថែរក្សារកូនឱ្យមានសុខភាពល្អ ប្រាជ្ញាវាងវៃ ជាកូនល្អ ចៅល្អ ក្មួយល្អ និងជាពលរដ្ឋល្អក្នុងសង្គមជាតិយើង
    🙏សូមអរគុណពុកម៉ែបងប្អូន កូនក្មួយទាំងអស់ដែលជូនពរអូន🙏»។

    សូមជម្រាបដែរថា លោក ប៊ុន រតនាសេម សព្វថ្ងៃកំពុងតែជោគជ័យ និងមានហ្ការ៉ាសលក់រថយន្ដនៅក្នុងដៃយ៉ាងកាក់កប ក៏ស្របពេលដែលកូនស្រីរបស់លោកឆ្នាំជ្រូកមាសទៀតនោះ អ្នកសិល្បៈ និងមហាជនជឿថា លោកកាន់តែមានយីអ៊ុនថែមមួយកម្រិតទៀត នាំលាភនាំសំណាងហេងហេង…៕

  • កុំខកខានភាពយន្តល្បីៗទាំងនេះ ជួបគ្នាក្នុងមហោស្រពភាពយន្ដអន្ដរជាតិកម្ពុជាលើកទី ១០

    កុំខកខានភាពយន្តល្បីៗទាំងនេះ ជួបគ្នាក្នុងមហោស្រពភាពយន្ដអន្ដរជាតិកម្ពុជាលើកទី ១០

    មហោស្រពភាពយន្ដអន្ដរជាតិកម្ពុជាលើកទី ១០នឹងចាប់ផ្ដើមពីថ្ងៃទី ១៣ ដល់ថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២០ ដែលបានប្រមូលផ្ដុំភាពយន្ដល្បីៗពីអន្ដរជាតិ មកដាក់បញ្ចាំងទស្សនាដោយគិតថ្លៃរយៈពេល ១០ ថ្ងៃ រួមមា​នទាំងអស់១៥៧ ចំណងជើង មកពី៤៤ ប្រទេស ទាំងភាពយន្ដខ្នាតធំ ភាពយន្ដខ្នាតខ្លី ភាពយន្ដឯកសារ និងភាពយន្ដគំនូរជីវចល ។ ប្រសិនបើអ្នកខកខានមិនបានទស្សនាភាពយន្ដល្បីដែលធ្លាប់បានដាក់បញ្ចាំងនៅក្នុងរោងភាពយន្ដកន្លងមក និងភាពយន្ដល្បីថ្មីៗបំផុតប្រចាំឆ្នាំ ដែលមិនទាន់បានដាក់បញ្ចាំងនៅក្នុងរោងភាពយន្ដនោះ អ្នកក៏មិនគួររំលងទេសកាលទស្សនាភាពយន្ដដ៏ជក់ចិត្តមួយនេះឡើយ។ ឡារ៉ែន សូមណែនាំភាពយន្ដអន្ដរជាតិល្បីៗមួយចំនួន ដែលត្រៀមបង្ហាញវត្តមានក្នុងមហោស្រពភាពយន្ដអន្ដរជាតិកម្ពុជាលើកទី ១០
    ដូចខាងក្រោមនេះ ៖

    1- THE CAVE រូងភ្នំអាថ៌កំបាំង (ថៃ)
    ជឿជាក់ថាភាពយន្តនេះនឹងធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើល…រូងភ្នំអាថ៌កំបាំង ជាភាពយន្តផ្អែកលើព្រឹត្តិការណ៍ពិតក្នុងប្រទេសថៃដែលធ្វើឱ្យកក្រើកពិភពលោកកាលពីឆ្នាំ ២០១៨។

    2-Parasite បរាសិត (កូរ៉េខាងត្បូង )
    ភាពយន្តកូរ៉េដ៏ល្បីដែលទទួលបានការកោតសរសើរមិនដាច់ពីមាត់ និងជាម្ចាស់ពានរង្វាន់អូស្ការដល់ទៅ ៤ ក្នុងឆ្នាំ ២០២០ ត្រៀមត្រឡប់មកកាន់រោងភាពយន្តនៅកម្ពុជាសាជាថ្មីម្ដងទៀតតាមរយៈមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី ១០នេះ។
    3-Once Upon A Time In Hollywood កាលពីព្រេងនាយនៅហូលីវូដ (ហូលីវូត)

    4-Ashfall ឬ ភ្នំភ្លើងមច្ចុរាជ (កូរ៉េខាងត្បូង)
    នេះជាខ្សែភាពយន្តប្រភេទ Action ទប់ទល់នឹងគ្រោះធម្មជាតិដ៏សាហាវបំផុតមួយរបស់កូរ៉េខាងត្បូង ជាមួយនឹងវត្តមានតារាសម្ដែងល្បីៗជាច្រើនរូប។

    5-Song Lang (វៀតណាម )

  • ស្ងាត់ៗ!! រុន ណាកូ​ ចុះកុងត្រាជាតារាចម្រៀងប្រចាំផលិតកម្មក្លាសុិក

    ស្ងាត់ៗ!! រុន ណាកូ​ ចុះកុងត្រាជាតារាចម្រៀងប្រចាំផលិតកម្មក្លាសុិក

    មិនមែនតែអ្នករាប់អានប៉ុណ្ណោះទេដែលសម្ដែងការភ្ញាក់ផ្អើល សូម្បីតែអ្នកសិល្បៈរួមក្រុមក៏សម្ដែងអារម្មណ៍ស្រឡាំងកាំងមិនតិចដែរ នៅពេលផេកផ្លូវការរបស់ផលិតកម្មក្លាសុិក ធ្វើការបង្ហោះថា តារាសម្ដែង លោក រុន ណាកូ ដែលត្រូវគេស្គាល់ច្រើនក្រោយជាប់ពានជាអ្នកគ្រងឈុតបុរាណត្រូវទម្រង់ កាលពីឆ្នាំ២០១៨ បានកុងត្រាពេញសិទ្ធិធ្វើជាតារាចម្រៀង។ ការប្រកាសជាផ្លូវការនេះ បានធ្វើឱ្យមានចំណោទថាតើ លោក រុន ណាកូ មានសមត្ថភាពផ្នែកទឹកដមសំឡេងកម្រិតណា បើទោះកម្មវិធីអ្នកសិល្បៈលោកហាក់កម្របង្ហាញឱ្យដឹងពីសមត្ថភាពផ្នែកច្រៀងនេះផង។ យ៉ាងណាមិញ ទាំងម្ចាស់ផលិតកម្ម និង សាមីខ្លួនអះអាងថា មិនយូរទេនឹងបានស្ដាប់បទផ្លូវការនៅក្នុងផលិតកម្មក្លាសុិក។

    លោក ហួរ សុផល ម្ចាស់ផលិតកម្មក្លាសុិកបានថ្លែងបញ្ជាក់ថា លោកបានសម្រិតសម្រាំងបទចម្រៀង យ៉ាងហោច២បទ ឱ្យតារាចំណូលថ្មី គឺលោក រុន ណាកូ សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីនេះ ដោយបទរបស់លោក ក៏នឹងចេញជា MV នៅអំឡុងថ្ងៃម្ភៃជាង ក្នុងខែមីនានេះផងដែរ។ លោកថាលោករុន ណាកូ មានសមត្ថភាពសំលេងអាចប្រើការបាន ហើយបើទោះជាមិនពីរោះខ្លាំង តែក៏អាចធ្វើជាអ្នកចម្រៀងអាជីពបានដែរ ទើបលោកសម្រេចចិត្តជ្រើសឱ្យចូលជាសមាជិកថ្មី ដោយបានកុងត្រារយៈពេល១ឆ្នាំ។ លោកជឿថា វត្តមានបញ្ចូលតារាសម្ដែងរូបនេះ នឹងជួយលើកមុខឱ្យក្រុមក្លាសុិកកាន់តែមាការចាប់អារម្មណ៍ ដោយសារតែ លោក កំពុងឡើងកូដនៅក្នុងវិស័យសិល្បៈ ក្នុងនាមជាសមាជិកគ្រួសារតារាកម្ពុជា និងមានរូបសម្រស់ទាក់ទាញយុវវ័យ។

    ម្យ៉ាងលោកក៏ជាតួឯកក្នុងរឿង”ទឹកភ្នែកមួយលានដំណក់” របស់ផលិតកម្មក្លាសុិក ដែលនឹងត្រៀមដាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ទទក ផងដែរ ទើបលោកយល់ថា ការជ្រើសយកលោក រុន ណាកូ អោយក្លាយជាតារាចម្រៀង គឺជារឿងល្អមួយ។ លោក ហួរ សុផល បន្តថា មកទល់ពេលនេះ ផលិតកម្មកាន់តែប្រមូលបានធនធានតារាចម្រៀងល្អៗ ដូចជា លោក បញ្ញា សិទ្ធិ កញ្ញា ញឹម ចាន់ថន លោក រតនៈ វិសិដ្ឋ និង តារារះថ្មីៗ ដែលមានទឹកដមសំឡេងល្អជាច្រើនទៀត ឱ្យក្លាយជាតារាក្លាសុិក។ ដោយឡែក លោក រុន ណាកូ បញ្ជាក់ថា ខ្លួនអាចច្រៀង និង ចង់ក្លាយជាតារាចម្រៀងជាយូរមកហើយ ប៉ុន្តែមកពីមិនដែលមានឱកាសបង្ហាញទើបអ្នកខ្លះមិនបានដឹង។ យ៉ាងណាមិញ លោកថាខ្លួនមិនមានសំលេងល្អក្រលួចនោះទេ តែលោកនឹងប្រឹងដុសខាត់តាមការផ្ចុងផ្ដើម របស់ម្ចាស់ផលិតកម្មឱ្យបានល្អ៕

  • ធ្វើតាមសន្យា ..តារាមច្រៀង ខេម ស្ម័គ្រចិត្ត​​ចូល​រួម​ផ្សព្វផ្សាយបន្លែធម្មជាតិផ្សារ​ទំនើប​កសិផល​ធម្មជាតិ​ឡេង​ណាវ៉ាត្រា

    ធ្វើតាមសន្យា ..តារាមច្រៀង ខេម ស្ម័គ្រចិត្ត​​ចូល​រួម​ផ្សព្វផ្សាយបន្លែធម្មជាតិផ្សារ​ទំនើប​កសិផល​ធម្មជាតិ​ឡេង​ណាវ៉ាត្រា

    ថ្មី​ៗ​នេះ តារា​ចម្រៀងសំឡេងស្អក ខេម បាន​​​ធ្វើតាមពាក្យ​​សន្យា​របស់​ខ្លួន​ពិត​មែន ដោយ​លោក​បាន​ចុះ​​ជួប​កសិករផ្ទាល់ ដើម្បី​ស្វែង​យល់​ក៏​ដូច​ជា លើក​ទឹក​ចិត្តកសិករ​ខ្មែរ​យើងក្នុង​ផលិត​បន្លែ​ផ្លែ​ឈើ​ក៏​ដូច​ជា​ត្រី​សាច់​ដែល មិន​មាន​ប្រើ​ជាតិ​គីមី​នោះ។ តារា​ចម្រៀង​លោក ខេម បាន​ប្រកាស​ថា ខ្លួន​នឹង​ចូល​រួម​ផ្សព្វផ្សាយ​ផ្សារ​កសិផល​ធម្មជាតិ ឡេង ណាវ៉ាត្រា ដោយ​មិន​គិត​ប្រាក់​ឡើយ ដើម្បី​ឱ្យ​​ផលិត​ផល​​ធម្មជាតិ​ដែល​ដាំ​ដោយ​​កសិករ​ខ្មែរ​មាន​ទីផ្សារ។

    លោក ខេម បាន​និយាយ​ថា សូម​បង​ប្អូន ប្រជាកសិករ​​ព្រួយបារម្ភ​លើ​ទីផ្សារ បន្លែ​ផ្លែ​ឈើ​ដែល​ដាំ​ដោយ​ធម្មជាតិ​តទៅ​ទៀត ព្រោះ​មាន ផ្សារ​ទំនើប​កសិផល​ធម្មជាតិ​ឡេង​ណាវ៉ាត្រា​​ចាំ ទទួល​ទិញ​​ហើយ នឹង​សូម​ដាំ​ដុះ​តាម​លក្ខណៈ​ស្តង់ដារបច្ចេកទេស។ ការ​ចុះ​ទៅ​ជួប​ប្រជាកសិករ​នោះ ខេម​និយាយ​​ថា ខ្លួន​ចូល​រួម​នោះ​ជា​ការ​ស្ម័គ្រចិត្ត ដោយ​មិន​គិត​ប្រាក់​ឡើយ ដើម្បី​រួម​ចំណែក​ដល់​ទីផ្សារ កសិករ​ខ្មែរ​ឲ្យ​មាន​ទីផ្សារ។ តារា​ចម្រៀង​ល្បី​ឈ្មោះ​រូប​នេះបាន​សម្ដែង​ភាព​សប្បាយ​ចិត្ត​ជា​ខ្លាំង នៅ​ពេល​ដែល​បាន​ធ្វើ​សកម្មភាព​ជួយ​ដល់ កសិករ​ខ្មែរ​ ពិសេស​​ជួយ ដល់​អ្នក​ខេត្ត​ខ្លួន​បែប​នេះ។ គួរបញ្ជាក់ដែរថា ទីតាំង​ដែល​​ម្ចាស់​បទ”​ស្រលាញ់​ស្រី១ម៉ែត្រ៧៣” រូប​នេះ​ចុះ​ទៅ​នោះ គឺ​ស្ថិត​នៅ ដឹក​ដី​ខេត្ត កំពង់​ឆ្នាំង ដែល​ជា​ស្រុក​កំណើតរបស់​​លោក​តែ​​ម្ដង។ ខេម បានសិក្សា​​ស្វែង​យល់​ក៏​ដូច​ជាលើក​ទឹក​ចិត្តកសិករ​ដែល​លោក​បាន​ចុះ​ទៅ​ជួប​​នោះ ហើយ​ប្រជាពលរដ្ឋ​ពិសេស​កសិករ​ខ្មែរបាន​សម្ដែង​ភាព​សប្បាយ​ចិត្ត​ជា​ខ្លាំងនៅ​ពេល​ដែល​បាន​ជួយ លោក ខេម។

    មិន​មែន​មាន​តែ ខេម ម្នាក់​ប៉ុណ្ណោះ​ទេ តាម​ការ​ប្រកាស​ជា​សាធារណៈ​កន្លង​ទៅ​ គេ​ឃើញ​មាន​ តារា​ចម្រៀង​ល្បី​ជា​ច្រើន​ទៀត​ដែល នឹង​ស្ម័គ្រចិត្ត​​ចូល​រួម​ផ្សព្វផ្សាយ ផ្សារ​ទំនើប​កសិផល​ធម្មជាតិ​ឡេង​ណាវ៉ាត្រា របស់​ឧកញ៉ា វ័យ​ក្មេង​ដែល​កំពុង​មាន​ប្រជាប្រិយភាព​នេះ ក្នុង​នោះ​មាន​ដូច​ជា តារា​ចម្រៀង លោក ខេមរៈ សិរីមន្ត ប៉ែន ចំរ៉ុង កញ្ញា តាន់ ច័ន្ទសីម៉ា ជា​ដើម។ តាម​ប្រភព​ច្បាស់​ការ​មួយ​ទៀត​បាន​ទម្លាយ​ឱ្យ​ដឹង​ថា កំពូល​តារា​ចម្រៀង​ល្បី​ឈ្មោះ លោក ព្រាប សុវត្ថិ ក៏​អាច​នឹង​ស្ម័គ្រចិត្ត​​ចូល​រួម​ផ្សព្វផ្សាយ ផ្សារ​ទំនើប​កសិផល​ធម្មជាតិ​ឡេង​ណាវ៉ាត្រា ដោយ​ឥតគិតថ្លៃ​ថ្លៃ​ផង​ដែរ៕

  • ក្រៅពីអាជីពសម្ដែងភាពយន្ដ ទ្រី ដារ៉ាវុធ ព្យាយាមពង្រឹងតម្លៃខ្លួនជាពិធីករ

    ក្រៅពីអាជីពសម្ដែងភាពយន្ដ ទ្រី ដារ៉ាវុធ ព្យាយាមពង្រឹងតម្លៃខ្លួនជាពិធីករ

    តារាសម្ដែងប្រុសមានឈ្មោះល្បីនៅភាពយន្ដ «កុំងាកក្រោយ » លោក ទ្រី ដារ៉ាវុធ បាន​ឱ្យដឹងថា មួយរយៈចុងក្រោយនេះខ្លួនកំពុងមមាញឹកខ្លាំងលើការថតភាពយន្តភាគឱ្យស្ថានីយ៍ទូរទស្សន៍ក្នុងស្រុក តែក៏ឈ្លៀតពេលខ្លះធ្វើជាពិធីករតាមកម្មវិធីទូទៅផងដែរ។

    រំលឹកពីបទពិសោធន៍ជាពិធីករ តារាសម្តែង និងជាតារាម៉ូដែលរូបនេះបានទម្លាយប្រាប់អ្នកសារព័ត៌មានថា ដំបូងបំផុតនៃអាជីពជាពិធីករខ្លួនទទួលបានប្រាក់តម្លៃកម្លាំងពលកម្មត្រឹម ២០ដុល្លារប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នតម្លៃពលកម្មនេះបានប្រែប្រួលហើយ ដោយខ្លួនអាចទទួលបានចន្លោះពី៣៥០ដុល្លារទៅ៥០០ដុល្លារក្នុងមួយកម្មវិធី។ ត្បិតតម្លៃនេះមិនច្រើនស្មើរពិធីករ ពិធីការនីអាជីពតែម្តងក្តី តែ ដារ៉ាវុធ រីករាយណាស់ដែលខ្លួនអាចទទួលបានវា ព្រោះវាជាអ្វីដែលខ្លួនខិតខំប្រឹងប្រែងក្នុងនាមជាសិល្បករមួយរូប។

    ជានិច្ចកាលគេតែងឃើញ អតីត Freshie Boy ចំណាត់ថ្នាក់លេខ១ប្រចាំ២០១៦ កាន់ម៉ៃក្រូហ្វូនក្នុងទឹកមុខប្រកបដោយភាពរីករាយតាមកម្មវិធីនានា។ ទ្រី ដារ៉ាវុធ ជាតារាម៉ូដែលម្នាក់ តែងធ្វើឲ្យប្រិយមិត្តមានការចាប់អារម្មណ៍ តាមរយៈរូបភាពសិចស៊ីប្លែកភ្នែកជាច្រើនសន្លឹកកាលពីពេលកន្លងទៅ ដោយលោកតែងស្លៀកតែលីអូ និងដោះអាវបញ្ចេញសាច់ដុំទ្រូងទាំងដុំៗ៕