Author: អេបិល

  • ភ្ញាក់ផ្អើល!! ប៊ុន រតនា អ្នកផលិតកម្មវិធីល្បីភ្ជាប់ពាក្យជាមួយពិធីការិនីទូរទស្សន៍ថោន

    ភ្ញាក់ផ្អើល!! ប៊ុន រតនា អ្នកផលិតកម្មវិធីល្បីភ្ជាប់ពាក្យជាមួយពិធីការិនីទូរទស្សន៍ថោន

    ថ្មីៗនេះ​លោ​ក​ ​ប៊ុន​ ​រ​ត​នា​ ​ហៅ​ សេ​ម​ ដែ​ល​ជា​នា​យ​ក​គ្រ​ប់គ្រ​ង​កា​រ​ផ​លិ​ត​​​រ​ប​ស់​ទូ​រ​ទស្សន៍​ថោ​ន​​ បានបង្ហោះរូបភាពបង្ហាញជាផ្លូវការ ដែលត្រូវបានមហាជនមើលឃើញថា លោកនឹងភ្ជាប់ពាក្យជាមួយពិធីការិនីទូរទស្សន៍ថោន កញ្ញា លីឈី ដែលធ្វើមានការភ្ញាក់ផ្អើលយ៉ាងព្រោងព្រាត នៅលើបណ្តាញសង្គមហ្វេសប៊ុក​។​

    ក្រោយបង្កាត់ភ្លើងស្នេហ៍ជាមួយគ្នាជាច្រើនខែឆ្នាំមក លោក ប៊ុន រតនា និងលីឈី បានសម្រេចដឹកដៃគ្នាចូលរោងជ័យ និងបានធ្វើពិធីភ្ជាប់ពាក្យតាមប្រពៃណីដូនតាមុនរៀបការនៅថ្ងៃទី​9 ខែកញ្ញា ឆ្នាំ​2018 ។

    បើតាមប្រភពច្បាស់ការមួយបានបញ្ជាក់ថា លោក ប៊ុន រតនា និង លីឈី បានស្វែងយល់ចិត្តថ្លើមគ្នា និងមានចំណុចត្រូវគ្នាច្រើនទាំងការរកស៊ី ការទុកដាក់ ដែលជាហេតុ​ធ្វើមានការពេញចិត្តពេញថ្លើមរវាងគ្នា​ និងគ្នា ទើបឈានដល់ដំណាក់កាលភ្ជាប់ពាក្យ និងត្រៀមចូលរោងជ័យអាពាហ៍ពិពាហ៍ក្នុងពេលខាងមុខនេះ។​

    សូមទស្សនារូបភាពខាងក្រោម៖

  • កូនកាត់ខ្មែរ-បារាំង Marianne Clais ត្រៀមបង្ហាញខ្លួនលើឆាកបង្ហាញម៉ូដនៅអាមេរិក

    កូនកាត់ខ្មែរ-បារាំង Marianne Clais ត្រៀមបង្ហាញខ្លួនលើឆាកបង្ហាញម៉ូដនៅអាមេរិក

    អីយ៉ា ពិតជាមិនធម្មតាមែន!! តារាបង្ហាញម៉ូដកូនកាត់ខ្មែរ-បារាំង Marianne Clais ហៅ ម៉ាយ៉ា ដែលប្រិយមិត្តបានស្គាល់តាមរយៈបណ្ដាញសារព័ត៌មាន និងល្បីល្បាញនៅលើបណ្ដាញសង្គមហ្វេសប៊ុកនោះ គឺជានារីមានរូបសម្រស់ស្រស់សោភាដែលគ្រោងនឹងចេញទៅបង្ហាញមុខក្នុងព្រឹត្តិការណ៍បង្ហាញម៉ូដអន្តរជាតិ នៅសហរដ្ឋអាមេរិក ក្នុងខែតុលា ឆ្នាំ2018ខាងមុខនេះ។

    កូនខ្មែរកាត់បារាំងរូបនេះ មានវ័យ 15ឆ្នាំ នឹងចេញដំណើរទៅកាន់ទឹកដីសហរដ្ឋអាមេរិកនៅថ្ងៃទី12 ខែតុលាខាងមុខនេះ។ តារាម៉ូដែលកូនកាត់ខ្មែរ-បារាំង Marianne Clais ធ្លាប់បានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍កាន់តែខ្លាំង ក្រោយពីនាងបានបង្ហាញមុខក្នុងឈុតសម្លៀកបំពាក់បុរាណ រហូតដល់ថ្នាក់គេហទំព័រកម្មវិធីប្រកួតសម្រស់កញ្ញាឯកល្បីមួយស្ងើចសរសើរ និងស្នើឱ្យនាងចូលរួមប្រកួតប្រជែងផ្នែកសម្រស់ទៀតផង។ គេហទំព័រ ASEAN Beauty Pageant បានស្ងើចសរសើរ និងបានប្រៀបធៀបដូចជាសម្រស់រាជិនី ហើយគេហទំព័រនេះ រំពឹងថា នាងអាចនឹងចូលរួមប្រកួតកម្មវិធីបវរកញ្ញាកម្ពុជា នៅឆ្នាំ2020 ខាងមុខនេះផងដែរ៕

    គួរបញ្ជាក់ដែរថា កញ្ញា Marianne Cliais ទទួលបានការយកចិត្តទុកដាក់ពីអ្នកជំនាញផ្នែកច្នៃម៉ូដ កំពុងខិតខំរចនាមកុដដ៏ស្រស់ស្អាត និងទាក់ទាញបំផុតសម្រាប់នាងគ្រងក្នុងព្រឹត្តិការណ៍ដ៏កក្រើកនេះ ដូចជាលោក Remy Hou លោក អ៊ី សុខជា លោក ធឿន ចាន់ថា ជាអ្នកច្នៃមកុដ រីឯលោក លី តារា ជាអ្នកឌីហ្សាញម៉ូដមកុដ និងសម្លៀកបំពាក់។

    ដូច្នេះបើចង់ដឹងពីសម្រស់របស់នាងដែលកំពុងត្រៀមខ្លួនទៅកាន់ឆាកអន្ដរជាតិ មានសម្ផស្សស្រស់សោភាយ៉ាងណានោះ សូមទស្សនារូបទាំងអស់ខាងក្រោមនេះ៖

     

  • ទស្សនារូបភាពពិធីបង្កក់សិរីកូនស្រី អ្នកនាង គង់ ចាន់ស្រីមុំ

    ទស្សនារូបភាពពិធីបង្កក់សិរីកូនស្រី អ្នកនាង គង់ ចាន់ស្រីមុំ

    កាលពីថ្ងៃទី 7 ខែកក្កដា ឆ្នាំ 2018 កន្លងទៅនេះ អ្នកម្ដាយវ័យក្មេងសម័យថ្មី គង់ ចាន់ស្រីមុំ បានប្រសូតបុត្រីដ៏គូរឱ្យស្រលាញ់ឱ្យឈ្មោះថា គឹម សីហ៍មរកត ហៅក្រៅថានាងតូច ម៉ូ ម៉ូ ដែលឈ្មោះនោះ គឺប្រិយមិត្តបានឃើញជាឈ្មោះប្រ៊េនហាងគ្រឿងសម្អាងរបស់អ្នកនាង។

    ហើយថ្មីៗ នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់អ្នកនាង ក៏បានឱ្យដឹងថា អូនតូច ម៉ូម៉ូ មានអាយុ 2 ខែ 2ថ្ងៃ ហើយអ្នកនាង គង់ ចាន់ស្រីមុំ និងស្វាមីក៏បានរៀបចំពិធីសូត្រមន្តបង្ក់សិរីកូនស្រី តាមបែបប្រពៃណី និងជំនឿព្រះពុទ្ធសាសនា ព្រមទាំងរៀបចំពិធីជួបជុំដែលអញ្ជើញតារាល្បីៗ មកចូលរួមយ៉ាងច្រើនកុះករ នៅក្នុងនោះគែមើលឃើញមាន អ្នកនាង សុគន្ធ នីសា គ្រួសារលោក ជា វណ្ណារិទ្ធ និងតារាសម្ដែងស្រីល្បីឈ្មោះ មាន សូនីតា ។

    គួររំឭកផងដែរថា នាងតូច គីម សីហ៍មរកត ទើបតែមានអាយុ 2ខែ ប៉ុណ្ណោះ តែអាចរកចំណូលបានខ្ទង់ម៉ឺនដុល្លារឱ្យអ្នកម្តាយស្រីមុំ តាមរយៈការចុះកុងត្រាធ្វើជាអ្នកតំណាងផលិតផលម្សៅទឹកដោះគោ និងជាមួយក្រុមហ៊ុនលក់របស់ប្រើប្រាស់សម្ភារសម្រាប់ទារកផ្សេងៗទៀត ដែលមានតម្លៃខ្លួនមិនក្រោមខ្ទង់ម៉ឺនដុល្លារនោះទេ៕

  • កោះម៉ាយថន់ ឋានសួគ៌ក្រេបទឹកឃ្មុំ

    កោះម៉ាយថន់ ឋានសួគ៌ក្រេបទឹកឃ្មុំ

    កោះទេសចរណ៍ភូកេត មានកន្លែងដើរកម្សាន្តជាច្រើន និងដូចដែលធ្លាប់បានជម្រាបជូនប្រិយមិត្តទាំងអស់គ្នាកាលពីលើកមុនរួចហើយថា មានតំបន់ទេសចរណ៍មួយកន្លែងឈ្មោះថា «លែមភ្រំថេប ( แหลมพรหมเทพ )» ក៏មានទីតាំងស្ថិតនៅលើកោះភូកេតនេះដែរ។ ដោយឡែកថ្ងៃនេះ យើងនឹងបន្ដដំណើរទៅកាន់កោះតូចមួយទៀត ដែលស្ថិតនៅលើតំបន់ទេសចរណ៍ដ៏ល្អប្រណីតនេះដដែល នោះគឺកោះឋានសួគ៌ «កោះម៉ាយថន់ ( เกาะไม้ท่อน ) » ជាកន្លែងទស្សនាសត្វ និងរុក្ខជាតិបាតសមុទ្រដ៏ត្រជាក់ភ្នែក។

    កោះម៉ាយថន់ ត្រូវបានភ្ញៀវទេសចរឱ្យឈ្មោះមួយទៀតថាជា កោះ Honeymoon island ដែលមានទីតាំងស្ថិតនៅភាគខាងកើតនៃកោះភូកេត។ កោះតូចច្រឡឹងមួយនេះ មានភ្ញៀវទេសចរជាច្រើនបានចាប់អារម្មណ៍មកសម្រាកលម្ហែកម្សាន្ដយ៉ាងកុះករ ជាពិសេស គឺគូស្នេហ៍ថ្មោងថ្មីតែម្ដង។ លោកអ្នកអាចធ្វើដំណើរតាមរយៈទូក ដែលចេញពីកោះភូកេត ទៅកាន់កោះនេះក្នុងរយៈចម្ងាយ 9គីឡូម៉ែត្រ ។

    អ្វីដែលគួរឱ្យចាប់អារម្មណ៍មុនពេលចេញដំណើរនោះគឺ កំពង់ផែចំណតទូកដែលត្រូវបានគេសាងឡើងពីបំពង់ឬស្សីធំៗ និងបន្ទាស់ក្ដារ។ កោះម៉ាយថន់ មិនត្រឹមមានសោភណភាពស្រស់ស្អាតនោះទេ លោកអ្នកថែមទាំងអាចទស្សនារុក្ខជាតិ និងសត្វសមុទ្របានយ៉ាងងាយ ដោយមិនចាំបាច់មុជទឹកជ្រៅឡើយ។ ចំពោះតម្លៃការសម្រាកនៅលើកោះ មានតម្លៃរាងថ្លៃបន្ដិច ព្រោះថា រីសតដែលបានរៀបចំនៅលើកោះនេះ មានតែមួយកន្លែងគត់ និងទំនើបលំដាប់ផ្កាយ 5 ទៀតផង។

    ចង់ដឹងថា កោះម៉ាយថន់ មានអ្វីប្លែកខ្លះនោះ សូមទស្សនារូបភាពទាំងអស់នេះ ៖

     

  • អ្នកនាង ទូច ស្រីល័ក្ខ ចេញមុខអំពាវនាវជួយការលំបាករបស់លោកគ្រូ នូ ស៊ិប

    អ្នកនាង ទូច ស្រីល័ក្ខ ចេញមុខអំពាវនាវជួយការលំបាករបស់លោកគ្រូ នូ ស៊ិប

    សិល្បករជើងចាស់ដ៏មានទេពកោសល្យ ដែលត្រូវបានអ្នកសិល្បៈជំនាន់ក្រោយ តែងតែហៅថា លោកគ្រូ នូ ស៊ិប ដែលមួយរយៈធំមកនេះ លោកកំពុងតែមានជីវភាពខ្វះខាត លំបាកលំបិន ដោយបច្ចុប្បន្នស្នាក់នៅក្នុងបន្ទប់ជួល  ព្រមទាំងមានជំងឺប្រចាំកាយផងនោះ ជានិច្ចកាល លោកគ្រូតែងតែត្រូវបានគេសង្កេតឃើញថា មានសិល្បករ-សិល្បការិនីជាច្រើន បានយកជំនួយផ្សេងៗទៅជួយ ដើម្បីសម្រាលទុក្ខលំបាករបស់លោកគ្រូបានមួយគ្រាៗដែរ និងខណៈពេលថ្មីៗនេះ លោក គ្រូ នូ ស៊ិប ក៏ត្រូវបានអភិបាលខណ្ឌមានជ័យ ផ្តល់ជំនួយជាថវិកាមួយចំនួនដល់លោកគ្រូក្នុងពេលដែលកំពុងលំបាកខ្លាំងដែរ។

    ជាក់ស្តែងក្រោយពីបានដឹងបញ្ហាថ្មីៗនេះពីស្ថានភាពទុក្ខលំបាកដ៏កម្សត់របស់លោកគ្រូ នូ ស៊ិប រួចមក អ្នកនាង ទូច​ ស្រីល័ក្ខ បានចេញបង្ហោះសារសំណូមពរដល់ខាងទូរទស្សន៍ឱ្យជួយផ្តល់ការងារជូនលោក នូ ស៊ិប ក៏ដូចជាសិល្បករជើងចាស់ដទៃទៀតឱ្យបានឡើងសម្ដែងញឹកញាប់ផង ក្នុងនោះអ្នកនាងក៏បានប្រាប់ដែរថា អ្នកនាងនឹងទៅជួបលោក នូ ស៊ិប ដោយផ្ទាល់។ អ្នកនាង ទូច​ ស្រីល័ក្ខ បានសរសេរសារថា «នាងខ្ញុំគឺជាសិល្បការិនីជំនាន់ក្រោយពិតជាសូមកោតស្ញប់ស្ញែងចំពោះលោកគ្រូ នូ ស៊ិប ដែលជាវីរសិល្បករដ៏ឆ្នើមមួយរូបនៅក្នុងប្រទេសកម្ពុជា ហើយលោកគ្រូ ក៏ជាតារាចម្រៀងម្នាក់ដែលមានទឹកដមសំឡេងស្រទន់ដែលនាងខ្ញុំនៅចាំបានថា នៅក្នុងឆ្នាំ1999 លោកគ្រូបានច្រៀងបទ «ផ្សងជួបស្នេហ៍ពិត »គឺជាបទដែលល្បីបំផុតនៅក្នុងឆ្នាំ1999 ។ នាងខ្ញុំពិតជាចង់ឱ្យរាល់កម្មវិធី concert របស់ស្ថានីយទូរទស្សន៍ទាំងអស់មានកម្មវិធីសិល្បៈបុរាណ និងរួមជាមួយសិល្បៈសម័យ ដើម្បីឱ្យពួកគាត់បានបន្តសាងស្នាដៃរបស់ពួកគាត់ដែលខំប្រឹងថែរក្សាទម្រង់មរតកដើមតទៅទៀត។ បើគាំទ្រសូមជួយ share ទាំងអស់គ្នា កុំឱ្យដល់ពេលដែលបាត់បង់ទៅហើយ ទើបនាំគ្នាមកអង្គុយស្តាយក្រោយនោះ។ នាងខ្ញុំនឹងទៅជួបលោកគ្រូដោយផ្ទាល់ និងនាំយកថវិកាផ្ទាល់ខ្លួនទៅសួរសុខទុក្ខលោកគ្រូតាមលទ្ធភាពរបស់ខ្ញុំ។

    គួរបញ្ជាក់ផងដែរថា តារាចម្រៀងជើងចាស់ លោកគ្រូ នូ ស៊ិប មានវ័យ 72ឆ្នាំ ហើយត្រូវបានគេដឹងថា លោកកំពុងធ្លាក់ខ្លួនឈឺ ដោយសារជើងរបស់លោកមានបញ្ហាអស់រយៈពេល 10ឆ្នាំជាងមកហើយ ខណៈពេលកន្លងទៅ មានសិល្បករ-សិល្បការិនី មួយចំនួន ដូចជាលោក អឹម ជីវ៉ា លោក សុះ ម៉ាច និងសិល្បករជាច្រើនទៀត បានទៅសួរសុខទុក្ខលោកគ្រូ ខណៈការជួយចែករំលែកជំនួយនេះ គឺប្រៀបបាននឹងការចេះជួយគ្នាទៅវិញទៅមក នឹងជាគំរូល្អមួយចំពោះមហាជនទូទៅផងដែរ ក្នុងស្មារតីខ្មែរចេះជួយខ្មែរ៕

  • ប្រវត្តិសង្ខេប លោកវេជ្ជបណ្ឌិត ប៊ីត រិចន័រ (Beat Richner) ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា

    ប្រវត្តិសង្ខេប លោកវេជ្ជបណ្ឌិត ប៊ីត រិចន័រ (Beat Richner) ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា

    លោកវេជ្ជបណ្ឌិត ប៊ីត រិចន័រ (Beat Richner) កើតនៅថ្ងៃទី13 ខែមីនា ឆ្នាំ1947 – (9 ខែកញ្ញា 2018) ជាជនជាតិ ស្វីស ។ គាត់ជាពេទ្យកុមារ, ជាអ្នកលេងសេឡូ, ជាអ្នកបង្កើត មន្ទីរពេទ្យកុមារ នៅព្រះរាជាណាចក្រកម្ពុជា និងជានាយក នៃមន្ទីរពេទ្យ គន្ធបុប្ផា ផងដែរ ។

    បន្ទាប់ពីទទួលបាន បរិញ្ញាបត្រវិជ្ជសាស្រ្ត ក្នុងឆ្នាំ1973 លោកវិជ្ជបណ្ឌិត ប៊ីត រិចន័រ ធ្វើជាអ្នកឯកទេស ថែទាំកុមារ នៅឯមន្ទីរពេទ្យកុមារ នៅស៊ូរិច ។ បន្ទាប់មក លោក រិចន័រ បានធ្វើការអោយ កាកបាទក្រហមស្វីស និងត្រូវបានបញ្ជូន មកប្រទេសកម្ពុជា ជាទីដែលលោកបាន ធ្វើការនៅមន្ទីរពេទ្យ គន្ធបុប្ផា ទីក្រុងភ្នំពេញ ចន្លោះឆ្នាំ1974 និងឆ្នាំ1975 ។

    មន្ទីរពេទ្យ គន្ធបុប្ផានេះ ត្រូវបានប្រសិទ្ធិនាម ដើម្បីទុកជាការចងចាំ ដល់ព្រះរាជបុត្រី នៃព្រះបរមរតនកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ ព្រះនាម នរោត្តម គន្ធបុប្ផា ដែលបានសោយទិវង្គត ក្នុងព្រះជន្ម នៅក្មេងវស្សានៅឡើយ (1948-1952) ។

    នៅពេលខ្មែរក្រហម បានចូលកាន់កាប់ ប្រទេសកម្ពុជា លោក ប៊ីត រិចន័រ ត្រូវបានបង្ខំអោយ ចាកចេញទៅ ប្រទេសស្វីសវិញ ជាទីដែល លោកបានបន្ត ការងាររបស់លោក នៅទីក្រុងហ៉្សូរ៉ិច ។ ក្នុងដំណើរការ ស្វែងរកអាជីព វេជ្ជសាស្ត្ររបស់គាត់ និងចំណាប់អារម្មណ៍ ខាងតន្ត្រី និងការកម្សាន្ត វេជ្ជ. ប៊ីត រិចន័រ បានអភិវឌ្ឍ ចរិតលក្ខណៈនៃ “Beatocello” ត្លុកកំប្លែងសិល្បៈ ដែលលេងសេឡូ ។ ស្របគ្នាជាមួយ មុខនាទីនេះ លោក ប៊ីត រិចន័រ ក៏បានបោះពុម្ព សៀវភៅកុមារជាច្រើន ដែលផ្អែកលើ “Beatocello” ។

    នៅខែធ្នូ ឆ្នាំ1991 ប៊ីត រិចន័រ បានត្រឡប់មកកម្ពុជា និងបានឃើញ ការបំផ្លិចបំផ្លាញ ដែលបានកើតឡើង ជាបន្តបន្ទាប់ ពីការប៉ះទង្គិចគ្នា ដែលជាលទ្ធផល ជម្លោះរវាងខ្មែរក្រហម និងវៀតណាម ។ លោកត្រូវ បានសុំអោយបើក និងសាងសង់ មន្ទីរពេទ្យគន្ធបុប្ផា ឡើងវិញ ដោយ រដ្ឋាភិបាលកម្ពុជា ។ ការបង្កើតមូលនិធិ គន្ធបុប្ផា នៅខែមីនា 1992 លោក ប៊ីត រិចន័រ បានត្រឡប់ មកកម្ពុជាវិញ ដើម្បីចាប់ផ្ដើមការ សាងសង់មន្ទីរពេទ្យ គន្ធបុប្ផា ដែលត្រូវបានបើកទ្វារ នៅខែវិច្ឆិកា 1992 ។

    មន្ទីរពេទ្យ គន្ធបុប្ផា មានសាខាចំនួន ៥ ដែលបានបង្កើតឡើង ដោយ លោកវេជ្ជបណ្ឌិត ប៊ីត រិចន័រ ដែលមន្ទីរពេទ្យនេះ ព្យាបាលអ្នកជម្ងឺ ដោយពុំមានការ គិតកម្រៃឡើយ ។ សាខាគន្ធបុប្ផាទី1 និងទី2 ស្ថិតនៅក្នុង រាជធានីភ្នំពេញ និងទី3 ស្ថិតនៅមន្ទីរពេទ្យ ព្រះបាទជ័យវរ្ម័នទី7 ខេត្តសៀមរាប ។ សាខាគន្ធបុប្ផាទី4 ត្រូវបានបើក ដំណើរការនៅខែធ្នូ ឆ្នាំ2005 នៅភ្នំពេញ ហើយបានរួម បញ្ចូលគ្នាជាមួយ មន្ទីរពេទ្យគន្ធបុប្ផាទី 5 ដែលត្រូវបាន ស្ថាបនា រូចរាល់ និងបើកឱ្យដំណើរការ នៅក្នុងខែធ្នូ ឆ្នាំ2007 ។

    រហូតមកដល់ឆ្នាំ 2015នេះ មន្ទីរពេទ្យ គន្ធបុប្ផា បានជួយព្យាបាល កូនចៅ ប្រជារាស្ត្រខ្មែរ ជាពិសេសអ្នកក្រីក្រ ដោយមិនគិតថ្លៃ បានប្រមាណជា ខ្ទង់លាន នាក់ហើយ… ហើយជនរួមជាតិខ្មែរ តែងតែបានផ្ដល់ការ គោរពស្រលាញ់ យ៉ាងជ្រាលជ្រៅបំផុត និងចាត់ទុកលោក វេជ្ជបណ្ឌិត ប៊ីត រិចន័រ ជាឪពុកធម៌ដ៍ល្អ របស់កូនចៅ ប្រជារាស្ត្រខ្មែរក្រីក្រ នៅទូទាំងប្រទេស ទៀតផង ៕

    https://youtu.be/dNbsvFz4ufY

  • សូមចូលរួមរំលែកទុក្ខ!! មរណភាពរបស់លោក Beat Richner ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា

    សូមចូលរួមរំលែកទុក្ខ!! មរណភាពរបស់លោក Beat Richner ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា

    ដំណឹងចុងក្រោយដែលសារព័ត៌មានឡារ៉ែនទទួលបាន ឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង បានប្រាប់អ្នកសារព័ត៌មានថា នៅនាព្រលប់ថ្ងៃទី9 ខែកញ្ញា ឆ្នាំ2018 ថ្មីៗនេះ ស្ថាបនិកមន្ទីរពេទ្យ គន្ធបុប្ផា លោកវេជ្ជបណ្ឌិត ប៊ីត រិចន័រ (Beat Richner) បានទទួលមរណភាពហើយ បន្ទាប់លោកបានធ្លាក់ខ្លួនឈឺរយៈពេលជាយូរមកហើយនោះ។

    លោកទទួលមរណភាពនៅវេលាម៉ោង2 និង 45 នាទីព្រឹកថ្ងៃទី9 ខែកញ្ញា ឆ្នាំ2018 ក្នុងជន្មាយុ71ឆ្នាំ នៅប្រទេសស្វីស។ លោករដ្ឋមន្រ្តីក្រសួងសុខាភិបាល សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ចំពោះការទទួលមរណភាពរបស់លោក វេជ្ជបណ្ឌិត ប៊ីត រិចន័រ ។ យ៉ាងណាមិញ សារព័ត៌មានឡារ៉ែន ក៏សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ចំពោះការទទួលមរណភាពរបស់លោកបិតាស្ថាបនិកគន្ធបុប្ផា ដែលស្ថិតនៅក្នុងបេះដូងរបស់ប្រជាជនកម្ពុជាទាំងអស់៕

     

  • ភ្ញាក់ផ្អើលខ្លាំង!! តារាសម្ដែង ណាក់ ស្រីណា បង្ហោះសារសុំទោសលោក អ៊ិន សុភិន ជាសាធារណៈ

    ភ្ញាក់ផ្អើលខ្លាំង!! តារាសម្ដែង ណាក់ ស្រីណា បង្ហោះសារសុំទោសលោក អ៊ិន សុភិន ជាសាធារណៈ

    មានការភ្ញាក់ផ្អើលខ្លាំងណាស់ ដែលប៉ុន្មាននាទីមុននេះ តារាសម្ដែង និងជាពិធីការិនី កញ្ញា ណាក់ ស្រីណា ដែលកាលពីពេលមុនបានផ្ទុះជម្លោះយ៉ាងក្ដៅគគុកជាមួយផលិតកម្មមហាហង្សដោយសារតែនាងបង្ហោះសារម្ដងជាពីរដង វាយប្រហារផលិតកម្មនេះ និងលោក អ៊ិន សុភិន ជាម្ចាស់ផលិតកម្ម រហូតធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ស្រទាប់មហាជន តែនៅទីបំផុតស្ថានការណ៍ដែលបានកើតឡើងទាំងអស់នោះត្រូវបានបញ្ចប់ទៅវិញដោយការសូមទោសរបស់តារាស្រីរូបស្អាតម្នាក់នេះ។

    ណាក់ ស្រីណា ត្រូវបានគេឃើញថា បានបង្ហោះសារសុំទោសជាសាធារណៈចំពោះលោក អ៊ិន សុភិន ដោយបានបញ្ជាក់ថា អ្វីដែលនាងបានបង្ហោះកន្លងមក គឺជាការយល់ច្រឡំទាំងអស់។ ដើម្បីឱ្យកាន់តែជាក់ច្បាស់ សូមអានសារខាងក្រោមនេះតែម្ដង។

  • កាន់តែកក្រើក!!  ល្ខោននិយាយរឿង «មរណភាពចម្លែក» ទទួលបានការគាំទ្រយ៉ាងសម្បើម

    កាន់តែកក្រើក!!  ល្ខោននិយាយរឿង «មរណភាពចម្លែក» ទទួលបានការគាំទ្រយ៉ាងសម្បើម

    ទស្សនីយភាព​ល្ខោននិយាយ​រឿង​«​មរណភាពចម្លែក​» ត្រូវបានលើកយកមកសម្ដែងជូន​សាធារណជន​ទស្សនាកាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី​6 ខែកញ្ញានេះ ក្នុងបរិវេណសាល ​CKCC​ ជារឿងផ្តល់នូវចំណេះដឹង ផ្នែកទម្រង់សិល្បៈឱ្យយុវជនខ្មែរបានស្គាល់ពីប្រវត្តិ និងមូលដ្ឋានគ្រឹះនៃទម្រង់សិល្បៈល្ខោននិយាយ និងបានជំរុញឱ្យយុវជន យុវនារីចេះស្រឡាញ់ និងថែរក្សាទម្រង់សិល្បៈប្រភេទនេះទៀតផង។

    ដោយសារតែ​មើលឃើញ​សិស្ស​នៅ​វិទ្យាល័យភាគច្រើន មិន​ស្គាល់ពី​ល្ខោននិយាយ ទើប​ញ៉ាំង​ឱ្យ​យុវជន​ស្ម័គ្រចិត្តមួយក្រុម​រៀបចំ​ការសម្ដែង​រឿង «​មរណភាព​ចម្លែក​» នេះ​ឡើង​។ ប្រធាន​ក្រុម​លោក ណេ​ន ភា​រិ​ទ្ធ បានបញ្ជាក់​ប្រាប់ថា «​ខ្ញុំ​បាន​ទៅ​សម្ដែង​នៅតាម​វិទ្យាល័យ​ជាច្រើន នៅតាម​ខេត្ត​នានា សិស្ស​ថ្នាក់​ទី​11-12 សឹងតែ​ទាំងអស់​អត់ដែល​ស្គាល់​ល្ខោននិយាយ​ទេ គេ​ស្គាល់​តែ​ល្ខោន​វិទ្យុ​។ ដូច្នេះហើយ​ទើបបានជា​ខ្ញុំ​ធ្វើ​កម្មវិធី​ល្ខោននិយាយ​នេះ​ឡើង​»​។​ ក្រុម​ល្ខោននិយាយ​របស់លោក ភា​រិ​ទ្ធ ធ្លាប់បាន​សម្ដែង​រឿង​ «​កុលាប​ប៉ៃលិន​» «​ចិញ្ចៀន​បញ្ចាំចិត្ត​» និង​រឿង​ជាច្រើន​។ ជោគជ័យ​ពី​ការសម្ដែង​កន្លងមក​បាន​នាំ​ឱ្យលោក ភា​រិ​ទ្ធ មាន​ក្ដីសង្ឃឹម​ក្នុង​ការសម្ដែង​ល្ខោននិយាយ​ជា​បន្តបន្ទាប់ទៀត​។ ​កម្មវិធី​ដែល​ក្រុមនេះ​បានធ្វើ​កន្លងមក ​មានកា​រ​គាំទ្រ​ប្រហែល​ 30​ភាគរយហើយ ដូច្នេះស្មារតីអភិរក្សល្ខោននិយាយរបស់ខ្មែរ បានបណ្ដាលឱ្យក្រុមមួយនេះ​មិន​ចង់​ឱ្យ​បាត់បង់​អ្នកគាំទ្រ​ទាំង​នោះទេ បើទោះជាមានអ្នកទស្សនាច្រើន ឬតិចក្ដី ក៏ពួកគេបានប្ដេជ្ញាថា នឹងបន្ដធ្វើកម្មវិធីនេះជារៀងរហូត​​។

    គួរបញ្ជាក់ផងដែរថា លក្ខណៈពិសិដ្ឋនៃទម្រង់ល្ខោននិយាយខ្មែរមួយនេះ បានបំផុសគំនិតឱ្យយុវជនកម្ពុជាដែលជាទំពាំងស្នងឫស្សីទាំងអស់ស្រឡាញ់នូវភាពយុត្តិធម៌ សច្ចធម៌ គុណតម្លៃការងារ ភាពស្មោះត្រង់ និងតម្លៃអប់រំកូនចៅខ្មែរឱ្យចេះវិភាគពី អ្វីទៅជាស្នេហា និងសេក្ដីស្លាប់ ដែលធ្វើឱ្យឈ្លក់វង្វេងក្នុងកាមកិលេស។ មិនត្រឹមតែទស្សនាហើយទទួលបានការអប់រំនោះទេ ភ្ញៀវកិត្តិយសដែលភាគច្រើនជាយុវវ័យប្រុសស្រី បានផ្ដល់ការគាំទ្រ និងលើកទឹកចំពោះល្ខោននិយាយដែលជាសិល្បៈខ្មែរទី6 នេះ ដោយបាននាំគ្នាមកទស្សនាយ៉ាងភ្លូកទឹកភ្លូកដីរហូតដល់សឹងតែរកកន្លែងអង្គុយគ្មាន៕

  • យ៉ែម សំអូន និពន្ធបទចម្រៀងកម្សត់ ក្រោយពេលទទួលដំណឹងកូនស្រីកំពុងមានជំងឺបាក់ទឹកចិត្ត

    យ៉ែម សំអូន និពន្ធបទចម្រៀងកម្សត់ ក្រោយពេលទទួលដំណឹងកូនស្រីកំពុងមានជំងឺបាក់ទឹកចិត្ត

    នៅពេលថ្មីៗនេះ បន្ទាប់ពីបានទទួលដំណឹងថា កូនស្រីរបស់ខ្លួនដែលមានឈ្មោះថា Veronica កំពុងតែធ្លាក់ខ្លួនឈឺធ្ងន់ ស្ទើរតែចង់បញ្ចប់ជិវិតខ្លួនឯង ពោលគឺ កើតជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរនោះ ស្រាប់តែលោក យ៉ែម សំអូន បានប្រកាសចេញបទចម្រៀង Original និពន្ធ និងបកស្រាយដោយរូបលោកផ្ទាល់ដើម្បីផ្ញើទៅកូនស្រីដែលកំពុងតែឈឺធ្ងន់នៅអូស្រ្តាលី។

    ជាក់ស្ដែង ក្រោយពេលឮដំណឹងថា កូនស្រីមានជំងឺផ្លូវចិត្តធ្ងន់ធ្ងររួចមក លោក យ៉ែម សំអូន កំពុងរៀបចំនិពន្ធបទចម្រៀង Original Song មួយបទមានចំណងជើងថា «ទឹកភ្នែកសម្ងាត់ឪពុកខ្ញុំ» ច្រៀងរៀបរាប់អត្ថន័យពីរោះ និងសាច់ភ្លេងដ៏សែនកម្សត់ធ្វើឱ្យអ្នកដែលបានស្តាប់ហើយមានអារម្មណ៍ក្ដុកក្ដួលក្នុងចិត្តយ៉ាងខ្លាំង។  បទនេះដែរនឹងចេញផ្សាយដើម្បីស្វាគមន៍​ឱកាស​​បុណ្យភ្ជុំបិណ្ឌខាងមុខ និងជាការដាស់តឿនកូនៗមួយចំនួនដែលភ្លេចសងគុណ​ឪពុក-ម្ដាយក្នុងពេលដែល​ពួកគាត់នៅមានជីវិត​នៅ​ឡើយ។

    ដើម្បីឱ្យជ្រាបកាន់តែច្បាស់ សូមប្រិយមិត្តទស្សនិកជនចូលរួមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖