Author: អេបិល

  • Cristiano Ronaldo រក​បានគ្រាប់​បាល់​ទី​1 ​ឱ្យ Juventus ខណៈ Costa ត្រូវបានបណ្តេញ​ចេញ

    Cristiano Ronaldo រក​បានគ្រាប់​បាល់​ទី​1 ​ឱ្យ Juventus ខណៈ Costa ត្រូវបានបណ្តេញ​ចេញ

    ខ្សែ​ប្រយុទ្ធ Cristiano Ronaldo បាន​រកគ្រាប់​បាល់​បញ្ចូល​ទី​ជាលើក​ទី​1 ​របស់​គេ​សម្រាប់ក្រុម Juventus ក្នុង​ការ​ប្រកួតលើក​ទី​4 ​របស់គេ នៅពេល​ដែល​ការ​ស៊ុត​បាល់​បញ្ចូល​ទី​ 2​គ្រាប់​​របស់​គេក្នុង​តង់​ទី​2 បាន​ជួយ​ឱ្យក្រុម​សេះ​បង្កង់​មួយនេះ ទទួល​ជ័យ​ជម្នះ 2-1 លើក្រុម Sassuolo កាលពី​ថ្ងៃ​អាទិត្យ បើ​ទោះ​​បី​ជ័យ​ជម្នះ​របស់​ក្រុម Juventus នេះត្រូវ​បាន​រំ​ខាន​ដោយ​ការ​​រង​ពិន័យ​កាតក្រហម​របស់​ខ្សែ​បម្រើ Douglas Costa សម្រាប់​ការ​ស្តោះ​ទឹក​មាត់​​ទៅលើ​គូ​ប្រកួត​របស់ខ្លួន​ក៏ដោយ​។

    Ronaldo ដែល​ជា​កីឡាករ​ឆ្នើម​​ប្រចាំឆ្នាំ​របស់​ពិភព​លោក​ 5សម័យកាល បាន​​រកគ្រាប់បាល់បញ្ចូល​ទី​របស់​គេ​យ៉ាង​​ងាយ​ស្រួល តាម​រយៈ​ការ​ស៊ុត​បាល់​បំ​ប៉ោង​សំណាញ់​ទី​ពីចម្ងាយ​តិច​ជាង​ 2​ម៉ែត្រ នៅនាទី ទី​50 នៅ​មុន​​ពេល​​រក​គ្រាប់​បាល់​ទី​2 ​របស់​គេ​។ ខ្សែ​ប្រយុទ្ធ KhoumaBabacar បាន​​តែត​បាល់​បញ្ចូល​ទី​ 1គ្រាប់​វិញ​នៅនាទីទី​90 ប៉ុន្តែការ​ប្រកួត​នេះ​បាន​បញ្ចប់​ទាំង​ភាព​ចម្រូង​ចម្រាស ខណៈ​ដែល Costa បាន​ធ្លាក់​ចូលក្នុង​ជម្លោះ​ជា​មួយ​នឹង​​ខ្សែ​បម្រើ Federico Di Francesco របស់​ក្រុម Sassoulo​។ ខ្សែ​បម្រើ​អន្តរ​ជាតិប្រេស៊ីល​រូបនេះ បាន​គេច​ផុត​ពីការ​រង​ពិន័យ​​កាត​លឿងម្ដងហើយ សម្រាប់​ការ​វាយ​កែង​ និង​ប្រើ​ក្បាល​អុក​ទៅលើ​គូ​ប្រកួត​របស់ខ្លួន ខណៈ​ដែល​ពួកគេ​បាន​ប៉ះ​ទង្គិច​គ្នា នៅ​មុន​ពេល​គ្រាប់បាល់​វាយ​បក​ 1គ្រាប់​វិញ​​របស់​ក្រុម Sassuolo ប៉ុន្តែរូប​គេ​បាន​រង​ពិន័យ​កាតក្រហម ក្រោយពី​កាមេ​រ៉ា​ថត​ជាប់​រូប​គេក្នុង​ពេល​ស្តោះ​ទឹក​មាត់​ដាក់​កីឡាករ Di Francesco ក្នុង​ការ​ប៉ះ​ទង្គិចគ្នា​មួយ​ផ្សេង​ទៀត​។ ទាក់​ទង​នឹង​គ្រាប់​បាល់​ទី​1 ​របស់​ខ្លួន Ronaldo បាន​ឱ្យ​ដឹង​ថា៖ «ខ្ញុំ​ពិត​ជា​មាន​ការ​ស្រេក​ឃ្លាន​បន្តិច ខណៈ​ដែល​ការ​រំពឹង​ទុក​ផ្សេង​ៗ ពិត​ជា​ខ្ពស់​។ ខ្ញុំ​ពិត​ជា​ចង់​រក​គ្រាប់បាល់បញ្ចូល​ទីណាស់ ហេតុនេះ ខ្ញុំ​ពិត​ជា​រីករាយណាស់​»​៕

    ប្រភព​ពី៖ Channel News Asia

  • Mayweather ថា ខ្លួន​នឹង​បញ្ចប់​ការ​ចូលនិវត្តន៍​ដើម្បី​ប្រកួត​សង​សឹក​ជាមួយ Pacquiao

    Mayweather ថា ខ្លួន​នឹង​បញ្ចប់​ការ​ចូលនិវត្តន៍​ដើម្បី​ប្រកួត​សង​សឹក​ជាមួយ Pacquiao

    កីឡាករ​ប្រដាល់​ជើង​ចាស់ Floyd Mayweather បានប្រកាស​ថា រូប​គេនឹង​បញ្ចប់​ការ​ចូល​និវត្តន៍ ដើម្បី​ប្រកួត​សង​​សឹក​ជា​មួយ​នឹងកីឡាករ Manny Pacquiao របស់​ហ្វីលីពីន នៅ​ចុង​​ឆ្នាំ​នេះ​។

    Mayweather បានប្រកាស​ពី​គម្រោង​នៃការ​ប្រកួត​សង​សឹក​មួយ​នេះ នៅលើ​បណ្តាញ​សង្គម Instagram កាលពី​យប់​ថ្ងៃ​សៅរ៍​​។ Mayweather បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម Instagram ថា៖ «ខ្ញុំ​នឹង​វិល​ត្រឡប់​ទៅ​វិញ​ដើម្បី​ប្រកួត​ជា​​មួយ​នឹង Pacquiao នៅ​ឆ្នាំ​នេះ ជា​មួយ​​នឹង​​តម្លៃខ្លួន​ប្រកួត​​ដែល​មាន​ចំនួន​លេខ​9ខ្ទង់​»។ កីឡាករ​​ប្រដាល់​សញ្ជាតិ​អាមេរិក​រូបនេះ មិន​បាន​ផ្តល់​កាល​បរិ​ច្ឆេទ​ជាក់​លាក់​សម្រាប់​ការ​ប្រកួត​​សង​សឹក​​ឡើយ ប៉ុន្តែក្នុង​រូប​ភាព​វី​ដេ​អូ​ដែល​រូប​គេ​បាន​ពិភាក្សា​ជាមួយ​នឹង Pacquiao រូប​គេ​បាន​បញ្ជាក់​ថា ការ​ប្រកួត​សង​សឹកនឹង​ប្រព្រឹត្ត​ទៅ​នៅ​ខែ​ធ្នូ​។ Mayweather ទទួល​បាន​ចំណូល​ប្រមាណ​ជា​ 220​លាន​ដុល្លារ​ពី​ការ​ប្រកួត​លើក​ទី​1 ​របស់​គេ​ជា​​មួយនឹង Pacquiao ដែល​បាន​កើត​ឡើង​ក្រោយពី​ការ​​ចរ​ចា​គ្នា​អស់​គ្នា​រយៈពេល​ជាច្រើន​ឆ្នាំ​ ឯPacquiao ទទួល​បាន​ចំណូល​ចំនួន​ 100​លាន​ដុល្លារ​ពីការ​ប្រកួតនោះ​។ ក្រោយ​មក Mayweather បាន​ចូល​និវត្តន៍​​នៅ​ចុង​ឆ្នាំ​2015 ក្រោយពី​ការ​​ដណ្តើម​បាន​ជ័យជម្នះ​ជាលើក​ទី​49​របស់​គេ ប៉ុន្តែ រូបគេបានវិល​ទៅ​​កាន់​សង្វៀន​ប្រដាល់​​វិញ ដោយបាន​យកឈ្នះ​លើ​កីឡាករ​គុន​ចម្រុះ Conor McGregor​។

    Pacquiao ដែល​បាន​​អះ​អាង​ថា ខ្លួន​បាន​រង​របួស​ស្មាកាលពីការប្រកួត​លើកទី​១​របស់​​គេ​ជា​មួយ Mayweather នោះ បាន​បង្ហាញពី​បំណង​របស់​គេ​ក្នុង​​ការ​ប្រកួត​សង​សឹក​ជា​យូរ​មកហើយ​។ Pacquiao ដែល​​មាន​កំណត់ត្រា​ឈ្នះ​ 60លើក ចាញ់ ​7​លើក និង​ស្មើ ​2លើក ក្នុង​នោះ​ផ្តួល​ដៃគូ​ឱ្យ​សន្លប់​ 39​លើក​នោះ បាន​​វិល​ទៅកាន់​សង្វៀន​ប្រកួត​វិញ​កាលពី​ខែកក្កដាដោយបានផ្តួល​កីឡាករ​អា​ហ្សង់ទីន Lucas Matthysse ក្នុង​ទឹក​ទី​7 ក្នុង​ទីក្រុង​គូ​ឡា​ឡាំ​ពួ​​៕

    ប្រភព​ពី៖ ESPN

  • តោះ !! ទៅថតរូបពន្លឺព្រះអាទិត្យលិចចំកណ្ដាលប្រាសាទ « ភ្នំរូង »

    តោះ !! ទៅថតរូបពន្លឺព្រះអាទិត្យលិចចំកណ្ដាលប្រាសាទ « ភ្នំរូង »

    ដូចប្រិយមិត្តបានដឹងស្រាប់ហើយថា ប្រាសាទ « ភ្នំរូង » មានទីតាំងស្ថិតនៅក្នុងខេត្ត បុរីរាំ ស្រុក ឆៈលើមប្រៈកៀត ដែលជាអតីតប្រាសាទរបស់កម្ពុជាផងដែរ។ លក្ខណៈពិសិដ្ឋដែលធ្វើឱ្យមានប្រាសាទនេះមានភាពទាក់ទាញភ្ញៀវទេសចរបានយ៉ាងច្រើនកុះករនោះ គឺ ក្បាច់រចនាដែលនៅលើប្រាង្គប្រាសាទ និងរូបចម្លាក់នាគីធំ នៅមុខប្រាសាទផងដែរ ។

    ប្រាង្គប្រាសាទ « ភ្នំរូង » អាចនិយាយបានថា ជាប្រាង្គប្រាសាទថ្មដែលមានសិល្បៈចំណាស់បែបបុរាណមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ។ ប្រាសាទភ្នំរូង ជាអតីតប្រាសាទរបស់ខ្មែរដែលមានសណ្ឋានប្រាសាទស្អាតដូចវិមានទេវរូប ប្រាសាទនេះត្រូវបានកសាងឡើងដោយព្រះមហាក្សត្រខ្មែរ ស្ថិតនៅក្នុងតំបន់អង្គរ នៅលើទឹកដីខ្ពង់រាប ដែលជាចំនុចសំខាន់របស់ប្រទេស កម្ពុជា នាសម័យអាណចក្រភ្នំ ក្នុងនេះដែរ បារាយខាងលិច មាន ប្រាសាទកុកប៉ូ, ប្រាសាទភ្នំរូង, ប្រាសាទរលួស, ប្រាសាទអកយំ, ប្រាសាទអាកាស, ប្រាសាទនរាយ, ប្រាសាទត្រពាំងរពៅ និង ប្រាសាទមេបុណ្យខាងលិច នៅកណ្តាលបារាយ ជាដើម។ សូមជម្រាបបន្ថែមថា ប្រទេសកម្ពុជា បានបាត់បង់ប្រាសាទនេះនៅក្នុង សតវត្សរ៍ទី 19​ ដែលជា​យុគសម័យ​ការស្វះស្វែងរ​កអាណានិគមពីសំណាក់បច្ចឹមប្រទេសដែលវាតទីរក​អាណានិគមសំរាប់ភាពជាមហាអំណាចនៅតំបន់អាស៊ីនិងដែនដីថ្មី 2។

    យ៉ាងណាមិញ ប្រសិនបើភ្ញៀវទេសចរណ៍ បានទៅទស្សនាកម្សាន្ដនៅប្រាសាទដ៏ល្អវិចិត្រមួយនេះ កុំភ្លេចថតរូប ពន្លឺព្រះអាទិត្យលិចក្នុងប្រាសាទ និងនៅចំកណ្ដាលប្រាទ នាពេលដែលព្រះជិតអស្ដង្គត។ ចង់ដឹងថា មានភាពអច្ឆរិយបែបណានោះ សូមទស្សនារូបភាពខាងក្រោមនេះ ៖

  • កញ្ញា នីខូលីន ក្លាយជាម្ចាស់មកុដបវរកញ្ញា Miss Thailand World 2018

    កញ្ញា នីខូលីន ក្លាយជាម្ចាស់មកុដបវរកញ្ញា Miss Thailand World 2018

    តាមរយៈសារព័ត៌មាន Teenee ដែលចេញផ្សាយមុននេះបន្ដិច បានឱ្យដឹងថា ការប្រកាសលិទ្ធផលសម្រាប់កម្មវិធីប្រកួតបវរកញ្ញា Miss Thailand World 2018 បានធ្វើឱ្យបេក្ខភាពជាច្រើននាក់ភ្ញាក់ផ្អើល និងរន្ធត់យ៉ាងខ្លាំង ខណៈដែលពិធីករបានប្រកាសថា កញ្ញា នីខូលីន ភិឆាផា មានលេខសម្គាល់ទី 7 បានក្លាយជាម្ចាស់មកុដ Miss Thailand World ប្រចាំ 2018 នេះ។

    នាងបានប្រាប់សារព័ត៌មានថៃថា « ការដែលយើងមានសមត្ថភាពជួយអ្នកដទៃ ទាញយកនូវភាពស្រស់បំព្រងដាក់ក្នុងជីវិត ក្នុងខ្លួនរបស់ពួកគេ បានន័យថា យើងទទួលបានភាពស្រស់ស្អាតដែលចេញពីក្នុងខ្លួនយើងវិញផងដែរ មានទាំងគុណតម្លៃ និង ការអរគុណ។ នេះហើយដែលធ្វើឱ្យនាងខ្ញុំមានភាពស្រស់ស្អាតនៅក្នុងឆ្នាំនេះ »។ គួរបញ្ជាក់ផងដែរថា បវរកញ្ញារូបនេះ ទទួលបានការពាក់មកុដ និងប្រាក់រង្វាន់សរុបដល់ទៅ 7​,593,000 បាតឯណោះ និងមានដំណើរកម្សាន្ដទៅកាន់ចក្រភពអង់គ្លេសផងដែរ ។

    ចង់ដឹងរូបសម្រស់នាងស្រស់ស្អាតដល់កម្រិតណានោះ សូមទស្សនារូបភាពខាងក្រោមនេះ ៖

  • កាន់តែស្ដាប់កាន់តែជក់ចិត្ត MV ថ្មីរបស់ ខេម ទាក់ចិត្តខ្លាំង !

    កាន់តែស្ដាប់កាន់តែជក់ចិត្ត MV ថ្មីរបស់ ខេម ទាក់ចិត្តខ្លាំង !

    ផលិតកម្មថោន ទើបតែចេញបទចម្រៀងថ្មីដែលមានចំណងជើងថា «ឈរមើល» ដែលច្រៀងដោយ ខេមទទួលបានការចាប់អារម្មណ៍ និង គាំទ្រច្រើនពីមហាជនដោយសរសើរថាពិតជាពីរោះជក់ចិត្តព្រមទាំងមានន័យមែន ។

    ថ្មីៗនេះ លោក ខេម និងតារា Rap លោក Tempo បានធ្វើ​ឱ្យទាក់ទាញចំណាប់អារម្មណ៍ពីមហាជនយ៉ាងខ្លាំង ជាពិសេសស្ទាយតុបតែងខ្លួនរបស់លោក ខេម ប្លែកទាក់ភ្នែកអ្នកមើលតែម្តង។ បទមួយនេះផងដែរ ពិតជាប្លែកត្រជាក់ខ្លាំងណាស់ ព្រោះ មេឡូឌី និងសាច់ភ្លេង ហាក់បីដូចជាថ្មីសន្លាង គ្រាន់តែស្ដាប់មិនដល់ 10 វិនាទីផង ក៏ជក់ចិត្តបាត់ទៅហើយ។ ចង់ដឹងថា តើ MV បទថ្មីមួយនេះទាក់ទាញយ៉ាងណា ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

  • ភ្ញាក់ផ្អើល !! ក្រុមចម្រៀង BTS ធ្វើឱ្យកក្រើកឆាកកម្មវិធី America’s Got Talent

    ភ្ញាក់ផ្អើល !! ក្រុមចម្រៀង BTS ធ្វើឱ្យកក្រើកឆាកកម្មវិធី America’s Got Talent

    តាមរយៈសារព័ត៌មាន Koreaboo នៅពេលថ្មីៗនេះ បានឱ្យដឹងថា ក្រុមចម្រៀងបុរសសង្ហារបស់កូរ៉េដែលកំពុងតែកាន់កាប់តំណែងជាក្រុមចម្រៀងកូរ៉េដែលមានប្រជាប្រិយភាពបំផុតនៅទឹកដីសហរដ្ឋអាមេរិក និងពិភពលោកមួយហើយ ក្រុមនេះបានធ្វើឱ្យអ្នកគាំទ្ររបស់ខ្លួន ក៏ដូចជាអ្នកគាំទ្រកម្មវិធី America’s Got Talent មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីពួកគេបានបង្ហាញវត្តមាននៅលើឆាកកម្មវិធីប្រកួតប្រជែងសមត្ថភាពដ៏ល្បីមួយរបស់អាមេរិក ជាមួយនឹងការច្រៀងផង រាំផង ឡើងផ្អើលឆាកតែម្ដង ។

    វត្តមានរបស់ពួកគេបានធ្វើឱ្យប្រិយមិត្តដែលបានទៅទស្សនាកម្មវិធី AGT ជាពិសេសប្រិយមិត្តនារីៗដែលជាអ្នកគាំទ្រ BTS មានក្ដីរំភើបជាខ្លាំង រហូតដល់មានអ្នកខ្លះរំភើបស្ទើរតែស្រក់ទឹកភ្នែកទៀតផង ។សម្រាប់ការសម្ដែងនៅពេលនោះ BTS បានលើកយកបទចម្រៀងមួយបទដែលមានចំណងជើងថា «Idol» ដែលជាបទល្បីមួយរបស់ពួកគេ ហើយការសម្ដែងពេលនោះពិតជាអស្ចារ្យខ្លាំងណាស់ ពួកគេរាំផង ច្រៀងផង ធ្វើឱ្យឆាកកម្មវិធីទាំងមូលកក្រើក ស្រែកហូរកញ្ជ្រៀវយ៉ាងខ្លាំង ក្នុងនោះការចូលរួមរាំពីសំណាក់ក្រុមរាំចម្រុះជាតិសាស្ត្រដ៏ច្រើន នៅពីក្រោយខ្នងពួកគេ ហើយបានធ្វើឱ្យការសម្ដែងនោះក្លាយជាការសម្ដែងដ៏អស្ចារ្យមួយដែលគ្រប់គ្នាកម្របានឃើញ ។

    គួរបញ្ជាក់ផងដែរថា Judges មួយរូបនៃកម្មវិធី America’s Got Talent គឺអ្នកនាង Heidi Klum ក៏រំភើបជាមួយនឹងវត្តមានរបស់ BTS នេះដែរ ដោយនាងបានបង្ហោះនូវវីដេអូមួយនៅលើគណនី Twitter ដែលអ្នកនាងបានថតជាមួយនឹង BTS មុនកម្មវិធី America’s Got Talent ចាប់ផ្ដើម ៕

    https://youtu.be/9XZmUvIgCLc

  • អ្នកនាង Angelina Jolie បង្ហាញវត្តមានក្នុងកម្មវិធីមហោស្រពភាពយន្ដកម្ពុជានៅទីក្រុង ឡងប៊ិច

    អ្នកនាង Angelina Jolie បង្ហាញវត្តមានក្នុងកម្មវិធីមហោស្រពភាពយន្ដកម្ពុជានៅទីក្រុង ឡងប៊ិច

    តាមរយៈសារព័ត៌មាន Dail Mail បានចេញផ្សាយនាពេលមុននេះបន្ដិចបានឱ្យដឹងថា កំពូលតារាសម្ដែងស្រី អ្នកនាង Angelina Jolie និងកូនប្រុសចិញ្ចឹម ម៉ាដុក បានបង្ហាញវត្តមាន ព្រមទាំងចំណងមិត្តភាពយ៉ាងរឹងមាំជាមួយបងបង្អូនប្រជាជនកម្ពុជា នៅក្នុងកម្មវិធីមហោស្រពភាពយន្ដកម្ពុជា ក្នុងទីក្រុង ឡងប៊ិច សហរដ្ឋអាមេរិក ។

    គោលបំណងដែលអ្នកនាងអញ្ជើញចូលរួមនៅក្នុងកម្មវិធីនេះ អ្នកនាងចង់បង្ហាញការគាំទ្រចំពោះភាពយន្ដជាតិ និងទំនាក់ទំនងស្និទ្ធស្នាលជាមួយក្រុមអ្នកផលិតកម្មកុនកម្ពុជាផងដែរ។ តារាស្រីវ័យ 43 ឆ្នាំ និងជាម្ចាស់ពានរង្វាន់អូស្ការជាច្រើនរឿងរូបនេះ បានបង្ហាញខ្លួនក្នុងឈុតសម្លៀកបំពាក់បែបប្រពៃណីខ្មែរ ដោយអ្នកនាង បានស្លៀកហូលខ្មែរព័ណ៌ទឹកប្រាក់ ចូលរួមក្នុងកម្មវិធីទាំងនោះ ជាហេតុធ្វើឱ្យមហាជនចាប់អារម្មណ៍ចំពោះរូបនាងខ្លាំង និងបង្ហាញក្ដីស្រឡាញ់មកកាន់នាង ក្នុងនាមជាជនជាតិខ្មែរមួយរូបដែរ ។

    ចង់ដឹងថា សកម្មភាពរបស់អ្នកដឹកនាំ និងផលិតរឿង « ដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ »​ រូបនេះ ស្និទ្ធស្នាលនឹងបងប្អូនខ្មែរ ព្រមទាំងមានសម្រស់ស្រស់ស្អាតបែបណានោះ សូមទស្សនារូបភាពខាងក្រោមនេះ ៖

  • សូមចូលរួមទស្សនា និងគាំទ្រភាយន្ដកូនខ្មែរ « ផ្នូរគ្មានឈ្មោះ » ដើម្បីឈ្នះពានរង្វាន់អូស្ការ

    សូមចូលរួមទស្សនា និងគាំទ្រភាយន្ដកូនខ្មែរ « ផ្នូរគ្មានឈ្មោះ » ដើម្បីឈ្នះពានរង្វាន់អូស្ការ

    ផលិតករអ្នកដឹកនាំរឿងល្បីឈ្មោះ លោក ប៉ាន់ រិទ្ធី បានផលិតភាពយន្តឯកសារក្រោយគេបំផុតក្នុងអំឡុងឆ្នាំ 2018 មានចំណងជើងថា « ផ្នូរគ្មានឈ្មោះ » ដែលជាភាពយន្ដត្រូវបានគណៈកម្មការជ្រើសរើសប្រកួតភាពយន្ដក្នុងមហោស្រពពិភពលោក ពានរង្វាន់អូស្ការ( Oscar) បោះឆ្នោតយកទៅដាក់ប្រកួតពានរង្វាន់អូស្ការ 2019 ។

    គួរបញ្ជាក់ផងដែរថា ភាពយន្ដដែលផលិតដោយកូនខ្មែរ « ផ្នូរគ្មានឈ្មោះ» ជាភាពយន្ដឯកសារដំណាលឱ្យដឹងពីដំណើរស្វែងរកសន្តិភាព។​ នៅពេលក្មេងប្រុសអាយុ 13ឆ្នាំម្នាក់ ដែលបាន​បាត់បង់​គ្រួសារ​ជាទីស្រលាញ់របស់គាត់ ក្នុងរបបខ្មែរក្រហម បានចាប់ផ្ដើមដំណើរស្វែងរកផ្នូរ របស់សមាជិកគ្រួសារទាំងនោះតាមរយៈរូបសូនអំពីដីឥដ្ឋ ឬតាមការហៅព្រលឹង តើគាត់នឹងរក ឃើញអ្វីខ្លះ? នៅពីក្រោយរឿងទាំងអស់នេះ តើគាត់ចង់បានអ្វីពីការស្វែងរកនេះ? ដើមឈើអាគម? ទីឋានដែលយើងមិនដែលស្គាល់? បុគ្គលដែលមិនហ៊ាននិយាយប្រាប់នូវការពិត? រាត្រីកាលជិត ឈានចូលមកដល់ តើគាត់អាចជួបបងប្អូនប្រុសស្រីរបស់គាត់បានដោយរបៀបណា? ជាខ្សែ ភាពយន្តឯកសារដែលបង្ហាញអំពីរឿងរ៉ាវពិតដែលកើតក្នុងប្រទេសជាតិមួយ សម្រាប់ពិភពលោកទាំងមូលផងដែរ។

    យ៉ាងណាមិញ ភាពយន្ដនេះបានដាក់បញ្ចាំងនៅរោងភាពយន្ដ Major Cineplex ទាំង 4 សាខា ដើម្បីឱ្យបងប្អូនប្រិយមិត្តអ្នកគាំទ្រជាជនជាតិខ្មែរបានទស្សនា ក្នុងតម្លៃសំបុត្រពិសេស ព្រមទាំងទទួលបានភេសជ្ជៈដោយឥតគិតថ្លៃផងដែរ។ សូមជម្រាបថា សម្ទុះគាំទ្រនៃការទស្សនាកាន់តែច្រើន ក្ដីសង្ឃឹមនៃការជាប់ពានរង្វាន់អូស្ការកាន់តែខ្ពស់ផងដែរ។ ដូច្នោះហើយមានតែអ្នកគាំទ្រមកទស្សនាភាពយន្ដល្អឯកមួយនេះ ទើបជាកម្លាំងបណ្ដាលចិត្តឱ្យកូនខ្មែរបោះជំហ៊ានទៅមុខ ទៅកាន់ឆាកអន្ដរជាតិជាបន្ដបន្ទាប់។ សូមអំពាវនាវឱ្យប្រិយមិត្តចូលរួមទស្សនាឱ្យបានច្រើនកុះករ៕

    https://youtu.be/LWz_yt6bByE

     

  • ភាយន្ដល្បី « ព្រះម៉ែណាឃី 2 » ដាក់បញ្ចាំងក្នុងរោងកុនឆាប់ៗនេះ

    ភាយន្ដល្បី « ព្រះម៉ែណាឃី 2 » ដាក់បញ្ចាំងក្នុងរោងកុនឆាប់ៗនេះ

    តាមរយៈការទម្លាយវីដេអូផ្សព្វផ្សាយភាយន្ដថ្មីៗ គេមើលឃើញថា រឿងភាគដ៏ល្បីល្បាញប្រចាំឆ្នាំ 2017 កន្លងទៅមានចំនងជើងថា « ណាឃី ឬ ព្រះម៉ែ ណាឃី » ដែលសម្តែងដោយលោក Ken និងនាង Taew ទទួលបានការចាប់អារម្មណ៍ខ្លាំង រហូតមានហ្វេនជាច្រើនសំណូមពរឱ្យមានភាគទី2 ទើបអ្នកដឹកនាំរឿងជ្រើសរើសយកតួផ្សេងមកដើរតួជំនួសវិញ ។

    ភាយន្ដល្បី « ព្រះម៉ែណាឃី 2 » គឺសម្តែងដោយ Nadech Kugimiya និងនាង Yaya Urassaya នឹងមានវត្តមាននៅតាមរោងកុនប្រទេសថៃ នៅថ្ងៃទី 18 ខែតុលា ខាងមុខនេះហើយ ។ ក្រោយពីការបញ្ចប់នៃការនៃដាក់បញ្ចាំងនៅក្នុងរោងកុនរួចហើយ ភាពយន្ដមួយនេះ និងត្រូវបានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ប៉ុស្ដិ៍លេខ 3 ថៃ ជារឿងភាគបន្ដផងដែរ។

    គួរបញ្ជាក់ផងដែរថា ទើបតែវបង្ហាញឈុតខ្លីៗនៅលើបណ្ដាញសង្គមតែប៉ុណ្ណោះ អ្នកគាំទ្រជាច្រើនទប់អារម្មណ៍ទស្សនាស្ទើតែមិនបានទៅហើយ។ តោះកុំឲ្យខាតពេលយូរទៅទស្សនាឈុតខ្លីៗនៅខាងក្រោមទាំងអស់គ្នា ៕

    https://youtu.be/qtyeJXznbdk

  • ចង់តែសើច!! ខណៈដែលកំពូលតារាចម្រៀងស្រីទាំងបួនជួបគ្នា

    ចង់តែសើច!! ខណៈដែលកំពូលតារាចម្រៀងស្រីទាំងបួនជួបគ្នា

    ថ្មីៗនេះ មានគណនីហ្វេសប៊ុកមួយបានទម្លាយវីដេអូមួយ ដែលគេមើលឃើញថា កំពូលតារាចម្រៀងស្រី 4 រូប មាន មាស សុខសោភា, ឱក សុគន្ធកញ្ញា, ពេជ្រ សោភា និងអ្នកនាង សុគន្ធ នីសា បានជួបគ្នា ខណៈដែលថតឈុតសម្លៀកបំពាក់ឱ្យហាងកាត់ដេរមួយក​ន្លែង។

    អ្វីដែលពិសេសនៅក្នុងវីដេអូនេះគឺ តារាស្រីទាំងអស់ ក្រៅពីបានជួបជុំធ្វើការជាមួយគ្នា ពួកគេបានបង្ហាញនៅចរិតហ្ស៊ីនបែបកំប្លែងៗ កូរពេញកន្លែងថតតែម្តង។ ចង់ដឹងថា តារាចម្រៀងស្រី ពេជ្រ សោភា និងអ្នកនាង និមន្ទល កូរតារាស្រីចម្រៀងស្រី 3 ដួងទៀតយ៉ាងណានោះ សូមទស្សនាវីដេអូសំណើចខាងក្រោមនេះ ៖