Author: អេបិល

  • ជរាហើយ !! វីរៈសិល្បៈករចាប៉ីដងវែង លោកតាប្រាជ្ញ ឈួន នៅតែចង់ឱ្យកូនខ្មែរថែរក្សាកេរ្ដិ៍ដំណែលដូនតា

    ជរាហើយ !! វីរៈសិល្បៈករចាប៉ីដងវែង លោកតាប្រាជ្ញ ឈួន នៅតែចង់ឱ្យកូនខ្មែរថែរក្សាកេរ្ដិ៍ដំណែលដូនតា

    តាមរយៈទំព័រហ្វេសប៊ុក ចៅ ព្រាហ្មណ៍ បានបង្ហោះសកម្មភាពវិរៈសិល្បៈចាប៉ីដងវែង លោកតាប្រាជ្ញ ឈួន និងលោកគ្រូ អ៊ិន សារុន បានឱ្យដឹងថា វិរៈសិល្បៈករជើងចាស់ផ្នែកខាងចាប៉ីដងវែងទាំងពីររូបបានជួបគ្នាសួរសុខទុក្ខគ្នា ពិតជាគួរឱ្យគោរពនិងស្រឡាញ់ខ្លាំងណាស់។

    លោកតាទាំងពីរមានវ័យចាស់ជរាណាស់ទៅហើយ កម្លាំងក៏ថមថយចុះជាលំដាប់ រោគក៏កាន់តែមកបៀតបៀនយាយី។ ជួបគ្នាបានតែឆ្លើយឆ្លងសម្ដី តែមិនអាចមើលឃើញគ្នាបាន។ ថ្វីត្បិតនេត្រារបស់លោកតាទាំងពីរមិនអាចមើលគ្នាបានមែន តែចិត្តរបស់លោកតាទាំងពីរមើលឃើញគ្នាច្បាស់ណាស់ ព្រោះលោកតាស្គាល់រស់ជាតិនៃជីវិតជាអ្នកចាប៉ីដងវែង។

    មួយជីវិតរបស់លោកតាទៅហើយ។ លោកតាខំប្រឹងទាំងកម្លាំងកាយចិត្ត ដើរច្រៀងចាប៉ីជូនចាស់ក្មេងស្ដាប់ មិនខ្លាយនឿយហត់។ មិនត្រឹមតែច្រៀងនោះទេ គឺចិត្តលោកតាទាំងពីរមិនចង់ឱ្យឧបករណ៍ដ៏កំសត់មួយនេះបាត់បង់ទៅ។ លោកតាពិតជាមានចំណេះដឹងខាងឧបករណ៍ចាប៉ីនេះយ៉ាងស្ទាត់ជំនាញ ដែលក្មេងជំនាន់ក្រោយមិនអាចធ្វើដូចបាន ជាពិសេសគឺការដេញចង្វាក់បទ ច្រៀងពិរោះរណ្ដំ កំណាព្យកាព្យឃ្លោង ចុងចួន ផ្ទួនរណ្ដំ គឺលោកតាអាចធ្វើទាំងអស់ ចៅសូមកោតសរសើរអស់ពីដួងចិត្ត។

    តែឥឡូវលោកតាមានវ័យចាស់ជរាណាស់ទៅហើយ ដល់ពេលដែលលោកតាត្រូវសម្រាកហើយ។ ហើយលោកតាមិនចាំបាច់បារម្ភទេ ចៅៗជំនាន់ក្រោយនឹងខំប្រឹងថែរក្សាឧបករណ៍កំសត់មួយនេះឱ្យបានគង់វង្ស មិនឱ្យលោកតាព្រួយបារម្ភទៀតឡើយ។ ថ្វីតែឧបករណ៍កំសត់មួយនេះមិនសូវមានអ្នកគាំទ្រក៏ពិតមែន តែចៅៗនៅតែស្រឡាញ់នឹងគាំទ្រជានិច្ច ទាំងនេះគឺជាពាក្យពិតដែលចេញពីចិត្តចៅ។

    ជាចុងក្រោយចៅៗសូមជូនពរលោកតាអោយមានសុខភាពល្អ រស់នៅជាសុខ កុំបីមានរោគមកបៀតបៀនបានឡើយ។

  • កុមារាពីររូបធ្វើឱ្យភ្ញាក់ផ្អើលកម្មវិធី The Voice Kids តាមរយៈបកស្រាយបទចម្រៀងស្រី

    កុមារាពីររូបធ្វើឱ្យភ្ញាក់ផ្អើលកម្មវិធី The Voice Kids តាមរយៈបកស្រាយបទចម្រៀងស្រី

    តាមរយៈកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Kids Cambodia រដូវកាលទី2 គេបានមើលឃើញថា មានកុមារាចំនួន 2 នាក់ហើយ ដែលមានសមត្ថភាពបកស្រាយបទចម្រៀងស្រី ដោយមានសំនៀងដូចមនុស្សពិតៗ រហូតទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ទស្សនិកជន។

    ជាក់ស្ដែង សប្ដាហ៍ថ្មីនេះមាន កុមារា ខេន បូរ៉ា អាយុ10 ឆ្នាំ មកពីខេត្តបាត់ដំបង បានឡើងបកស្រាយច្រៀងបទ “កូនស្រីអ្នកនេសាទ” ដែលជាបទស្រី បានយ៉ាងពិរោះ ប៉ុន្តែគួរឲ្យសោកស្តាយមិនត្រូវបានគណៈកម្មការចុចប៊ូតុងយករូបប្អូនទៅវគ្គបន្ត។

    យ៉ាងណាមិញមានតែប្អូនប្រុស ខេត្ត ត្បូងឃ្មុំ មានឈ្មោះថា រ៉េត រ៉ែន មានវ័យ 14 ឆ្នាំ បានបកស្រាយបទចម្រៀងចំណងជើងថា «នឹកភូមិភ្នំធំ» ដែលជាសំនៀងដើមរបស់លោកយាយ រស់ សិរីសុទ្ធា តែប្អូនប្រុសរូបនោះយកមកបកស្រាយបានយ៉ាងល្អ រហូតធ្វើឱ្យគណៈកម្មការទាំង 3រូប ដណ្តើមយកប្អូនគ្រប់ៗគ្នា៕

  • ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជាប្រកាសបើកកម្មវិធីប្រូម៉ូសិនថ្មីសម្រាប់រដូវកាលអាពាហ៍ពិពាហ៍ 2018 – 2019

    ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជាប្រកាសបើកកម្មវិធីប្រូម៉ូសិនថ្មីសម្រាប់រដូវកាលអាពាហ៍ពិពាហ៍ 2018 – 2019

    កាលពីថ្ងៃពុធទី 19 ខែកញ្ញា ឆ្នាំ 2018 ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា​ (CBL) បានរៀបចំកម្មវិធីដ៏ឧឡារិកមួយនៅអាគារ K និង L នៃមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភំ្នពេញ ជាកម្មវិធីជប់លៀងដៃគូពាណិជ្ជកម្មអាពាហ៍ពិពាហ៍​ ក្នុងគោលបំណងនៃការ​រៀបចំនេះដើម្បីជួបជុំដៃគូពាណិជ្ជកម្មអាពាហ៍ពិពាហ៍​ និងថ្លែងអំណរគុណនៅកិច្ចសហការកន្លងមក ក៏ដូចជាជម្រាប​ជូននៅកព្ចាប់អាពាហ៍ពិពាហ៍សម្រាប់រដូវកាលឆ្នាំ 2018 – 2019។

    កម្មវិធីពិសេសនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងចំណងទំនាក់ទំនងជាមួយដៃគូពាណិជ្ជកម្ម អ្នកណែនាំរោងការ និងអតិថិជនទាំងអស់ដែលជាវស្រាបៀរគ្រប់ម៉ាកសញ្ញារបស់ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) រួមមានស្រាបៀរ ABC Extra Stout Heineken Tiger/Tiger Crystal Anchor Gold Crown និង Gold Crown Stout សម្រាប់រៀបចំទទួលភ្ញៀវក្នុងពិធីមង្គលការ ឬកម្មវិធីជប់លៀងផ្សេងៗ នៅទូទាំងប្រទេសកម្ពុជា។ ក្នុងឱកាសដ៏ពិសេសនេះ លោក (Samson Wong) អគ្គនាយកក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) បានមានប្រសាសន៍ថា៖ កម្មវិធីកព្ចាប់អាពាហ៍ពិពាហ៍របស់ ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) តែងតែយកចិត្តទុកដាក់ចំពោះអតិថិជនជានិច្ច អស់រយៈពេលជាច្រើនឆ្នាំមកហើយយើងបាននាំគូស្វាមីភរិយាជាច្រើនគូទៅក្រេបទឹកឃ្មុំនា ទីក្រុងញូវយ៉ក ប្រទេសអាមេរិច ទីក្រុងមីឡាន ប្រទេសអ៊ីតាលី ប្រទេសសិង្ហបុរី និងឆ្នេរក្រាប៊ីជាដើម។

    សម្រាប់ឆ្នាំនេះយើងនឹងនាំមកនូវកម្មវិធីកព្ចាប់អាពាហ៍ពិពាហ៍កាន់តែអស្ចារ្យសម្រាប់រដូវកាលអាពាហ៍ពិពាហ៍ខាងមុខនេះ ដូចជាស្រាបៀរ ABC Extra Stout ដំណើរកម្សាន្តទៅទីក្រុងឡុងដ៏ ស្រាបៀរ Heineken ដំណើរកម្សាន្តទៅទីក្រុងឡូសអាន់ជ័រលេស ស្រាបៀរ Tiger ដំណើរកម្សាន្តទៅទីក្រុងស៊ីដនី និង​ ស្រាបៀរ Anchor ដំណើរកម្សាន្តតាមនាវាដ៏អស្ចារ្យ ។ អ្នកដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីពិសេសនេះរួមមាន ម្ចាស់ហាងលក់ភេសជ្ជៈ អ្នកទទួលធ្វើម្ហូបការនិងពិធីជប់លៀងគ្រប់ប្រភេទ នឹងទទួលបានកញ្ចប់រង្វាន់លើកទឹកចិត្តពិសេសពីក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) រាល់ការណែនាំផលិតផលស្រាបៀរម៉ាកសញ្ញាណាមួយរបស់ក្រុមហ៊ុន CBL ដូចជា ABC Extra Stout, Heineken, Tiger, Anchor Gold Crown និង​ Gold Crown Stout ទៅកាន់គូស្វាមីភរិយាថី្ម។

    បន្ទាប់ពីកម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅរាជធានីភ្នំពេញ ក្រុមហ៊ុន CBL នឹងរៀបចំបន្តផ្សព្វផ្សាយកម្មវិធីនេះនៅខេត្តសំខាន់ពីរផ្សេងទៀតដូចជា៖
    ខេត្តសៀមរាប ថ្ងៃទី 26 ខែកញ្ញា ឆ្នាំ 2018 នៅ វិមានមង្គល ។
    នៅខេត្តកំពង់ចាម ថ្ងៃទី 30 ខែកញ្ញា ឆ្នាំ 2018 នៅសណ្ឋាគារ 7មករា។

    ចាប់ពីពេលនេះតទៅ ម្ចាស់ហាងលក់ភេសជ្ជៈ អ្នកទទួលធ្វើម្ហូបការ និងពិធីជប់លៀងគ្រប់ប្រភេទព្រមទាំងអតិថិជនផ្ទាល់អាចចុះឈ្មោះ ដើម្បីក្លាយជាដៃគូពាណិជ្ជកម្មក្នុងការផ្គត់ផ្គង់ស្រាបៀរដើម្បីទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ពីកញ្ចប់លើកទឹកចិត្តពិសេសសម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ និងកម្មវិធីជប់លៀងផ្សេងៗ។
    ពិសាដោយការទទួលខុសត្រូវ៕

  • បទល្បីខ្លាំង!! « ខ្ញុំលែងត្រូវការស្នេហា » របស់លោក ខេមរៈ សិរីមន្ត ចេញវីដេអូMVហើយ

    បទល្បីខ្លាំង!! « ខ្ញុំលែងត្រូវការស្នេហា » របស់លោក ខេមរៈ សិរីមន្ត ចេញវីដេអូMVហើយ

    វីដេអូដែលលោកអ្នកកំពុងទទឹងរងចាំ គឺបានមកដល់ហើយ MV នៃបទចម្រៀងដែលល្បីខ្លាំងរបស់កំពូងតារាចម្រៀង ខេមរៈ សិរីមន្ត មានចំណងជើងថា «ខ្ញុំលែងត្រូវការស្នេហា» ដោយក្នុង MV នេះ មានការចូលរួមសម្តែងពីសំណាក់ លោក ខេមរៈ សិរីមន្ត ផ្ទាល់ ជាមួយតារាប្រុសស្រីស្រស់ស្អាតពីរដួងទៀត។

    អត្ថន័យនៅក្នុងបទចម្រៀងនេះគួសបញ្ជាក់ឱ្យឃើញអំពី ជីវីតគូសង្សារដែលធ្លាប់តែមានភាពផ្អែមល្ហែមនឹងគ្នា តែចុងក្រោយត្រូវយល់ខុសដោយសារ អារម្មណ៍ស្រឡាញ់គេតែម្ខាង ទើបបណ្ដាលឱ្យខាងប្រុសជាអ្នកសម្រេចចិត្តដើរចេញទៅ ។ ក្រោយបានមើល MV នេះចប់ អ្នកទស្សនាបានសរសើរថា ទាំងបទចម្រៀងនិងការសម្តែងពិតជាល្អណាស់សូមសរសើរ។

    ចង់ដឹងថា សាច់រឿងប្រទាក់ក្រឡាគ្នាបែបណានោះ សូមទស្សនាវីដេអូខាងក្រោម៖

  • បណ្ដឹងរបស់ ខេមរៈ សិរីមន្ដ ចំពោះតារាមហាទើស ម៉ៃ សុគន្ធ ហាក់បីដូចជាស្ងាត់សូន្យឈឹង

    បណ្ដឹងរបស់ ខេមរៈ សិរីមន្ដ ចំពោះតារាមហាទើស ម៉ៃ សុគន្ធ ហាក់បីដូចជាស្ងាត់សូន្យឈឹង

    លោក ម៉ៃ សុគន្ធ ត្រូវបានគេផ្អើលឡើងពេញស្រទាប់មហាជនមុននោះ ដោយសារតែតារាចម្រៀងលោក ខេមរៈ សិរីមន្ត ប្រកាសប្ដឹង បន្ទាប់ពីលោក ចេញមុខរិះគន់ម្ដងហើយៗម្ដងទៀត ដែលការរិះគន់លើកចុងក្រោយ គឺថា លោកសិរីមន្ត ធ្វើខ្លួនលើសខ្លាំង ដោយជិះឧទ្ធម្ភាគចក្រទៅបើកសម្ពោធមុខរបរដីឡូតិ៍។

    គួររំឭកផងដែរថា ម៉ៃ សុគន្ធ បានបញ្ចេញពាក្យរិះគន់យ៉ាងធ្ងន់ៗដោយមិនខ្លាចរអាចំពោះ លោក សិរីមន្ដ ថា «ត្រឹមតែទៅលក់ដីនៅម្តុំវាលស្រែមួយរយសោះ ជិះសុទ្ធតែអេលីកុកទែរ(ឧទ្ធម្ភាគចក្រ) មើលតែទៅលក់ពេជ្រនៅឌូបៃ Bodiaថ្មីជានិច្ច អ្នកមានជាន់ថ្មីជាន់ដីអាលាក់ហើយ ឃើញថាឧកញ៉ាល្បីៗមួយចំនួនធំ ដែលមានរបរបើកលក់ដី​​ ឬបុរី គាត់នៅតែរក្សាជំហរដដែល មិនសម្បើមដូចអ៊ីចឹងសោះ ចម្លែកអីតែអ្នកចម្រៀងយើង បានអ៊ីចឹងគេប្រៀបធៀបទៅនឹងក្ងោក មិនខុសមែន»។

    គួរបញ្ជាក់ផងដែរថា ចាប់តាំងពីថ្ងៃប្រកាសរហូតមកទល់ថ្ងៃនេះ បណ្ដឹងរបស់លោក ខេមរៈ សិរីមន្ត ក៏ស្ងាត់ដូចគ្នា ដោយសូម្បីតែលោក ខេមរៈ ភារុណ ជាបងប្រុសដែលធ្លាប់ចេញមុខអត្ថាធិប្បាយជំនួសគ្រប់រឿង ក៏សុំមិនបំភ្លឺបានផងដែរ៕

  • បេក្ខភាព មាស​ មុនី្នរាជ​ ត្រៀមបង្ហាញសិល្បៈចម្រៀងនិពន្ធថ្មីមានបញ្ចូលសិល្បៈបុរាណក្នុងវគ្គផ្តាច់ព្រ័ត្រ

    បេក្ខភាព មាស​ មុនី្នរាជ​ ត្រៀមបង្ហាញសិល្បៈចម្រៀងនិពន្ធថ្មីមានបញ្ចូលសិល្បៈបុរាណក្នុងវគ្គផ្តាច់ព្រ័ត្រ

    កម្មវិធីប្រកួតចម្រៀងដណ្តើមពានកម្មវិធី​ “The Melody”​ បានឈានមកដល់ថ្ងៃផ្តាច់ព្រ័ត្រ ហើយនៅក្នុងនោះបេក្ខភាព​ម្នាក់ដែលមានភាពលេចធ្លោជាងគេគឺ​ បេក្ខជន​ មាស មុន្នីរាជ បានបង្ហើបឱ្យដឹងថា​ នៅថ្ងៃកម្មវិធីវគ្គផ្តាច់ព្រ័ត្រ​ នៅថ្ងៃសៅរិ៍​ខាងមុខនេះ​ លោកបានត្រៀមបទចម្រៀងមួយដែលបញ្ចូលសិល្បៈបុរាណ​ មកបង្ហាញមហាជន និងគណៈកម្មការ។

    លោក​ មាស​ មុនី្នរាជ​ មកពីក្រុម Country Style បានប្រាប់ឱ្យដឹងថា​ នៅថ្ងៃទី22​ ខែកញ្ញា​ ខាងមុខនេះ​ កម្មវិធី​ ​ “The Melody”​ នឹងឈានទៅដល់វគ្គផ្តាច់ព្រ័ត្រ​ ដោយតម្រូវឲបេក្ខជនទាំងអស់​ បញ្ចេញសមត្ថភាពប្រកួតប្រជែងដណ្តើមពាន​ ដូច្នេះហើយទើបលោកបានត្រៀមបទថ្មីមួយដែលរំលេចនូវការសម្តែងពិសេសៗ។

    លោកបានបញ្ជាក់ថា​ នៅថ្ងៃប្រឡងផ្តាច់ព្រ័ត្រ​ លោកមានអារម្មណ៍ថារំភើបផង​ ភ័យផង​ និងតាំងចិត្តថានឹងប្រឹងអោយអស់លទ្ធភាព​ ដើម្បីទទួលបានជោគជ័យក្នុងកម្មវិធី។ ព្រោះថានៅសល់គ្នា៣នាក់​ ហើយក៏រង់ចាំមើលដូចគ្នាថាខ្ញុំឬបេក្ខជន2នាក់ទៀត​ ទទួលបានជោគជ័យកាន់ពានលេខ1​ សម្រាប់រដូវការទី1នេះ៕

    https://youtu.be/xM-EK74j48o

  • អត់ទ្រាំមិនបាន !! ម៉ៃ សុគន្ធ ពន្លះអ្នករិះគន់​ ទេព បូព្រឹក្ស

    អត់ទ្រាំមិនបាន !! ម៉ៃ សុគន្ធ ពន្លះអ្នករិះគន់​ ទេព បូព្រឹក្ស

    បន្ទាប់ពីតារាចម្រៀងស្រី ទេព បូព្រឹក្ស ត្រូវបានសារព័ត៌មានលើបណ្ដាញសង្គមហ្វេសប៊ុកចុះផ្សាយពីនាង ដោយដាក់ចំណងជើងចាស់ដៃថា « នាង និងគូស្នេហ៍ G-Devith ស៊ីបាយបែបថតរឿងជប៉ុន » តារាស្រីរូបនេះ បានធ្វើការ Live Video តបតទៅកាន់គណនីហ្វេសប៊ុកបុរសម្នាក់ដែលបានស៊ែររូបនាង និងដាក់ចំណងជើងដោយពាក្យពេចន៍មិនពិរោះស្ដាប់ និងពន្លះសារព័ត៌មាននោះផងដែរ ។

    យ៉ាងណាមិញ នៅថ្ងៃម្សិលមិញនេះ គេក៏បានមើលឃើញលោក G-Devith ធ្វើការ Live Video ចេញមុខបកស្រាយជំនួស ទេព បូព្រឹក្ស ផងដែរ។ តារាស្រីទម្រង់មុខសិចស៊ីរូបនេះ បានប្រកាសនៅលើបណ្ដាញសង្គមហ្វេសប៊ុក ខ្លួននិងដាក់ពាក្យបណ្ដឹង ផ្ដឹងចំពោះបុរសដែលជាម្ចាស់គណនីខាងលើនោះ។ នាងសរសេរថា « ខ្មែរស្រលាញ់ខ្មែរ ខ្មែរការពារខ្មែរ ទោះជាពួកខ្ញុំខឹងញ័រសាច់ប៉ិនណា ក៏ពួកខ្ញុំមិនទៅប្តឹងផ្តល់ដែរ ព្រោះខ្មែរដូចគ្នាបើមិនស្រលាញ់ការពារគ្នាមិចបានមនុស្សណាក៏ធ្វើខុសដែរសំខាន់កុំឱ្យមានជាលើកទី2 ។ អីចឹងខ្ញុំសំរេចចិត្តមិនប្តឹងទៅម្ចាស់ account enno vo ដែលមានឈ្មោះពិតថា ពូលប៉ូយ ដែលរស់នៅ ភូមិ: ភូមិថ្មី ឃុំ: ប្រឡាយ ស្រុក: ស្ទោង ខេត្ត: កំពង់ធំ។ អីចឹងបើមាន Web-site រឺសារពត៌មាន ឬនាក់ណា Post ទៀតក៏តាមនឹងចុះ ព្រោះអ្វីដែរយាយគឺពួកខ្ញុំនិយាយអស់ហើយ ។ អរគុណបងប្អូន »។

    ជាមួយគ្នានោះដែរ ក៏មានការមិនពេញចិត្តពីមតិភាគច្រើន ធ្វើឱ្យតារាស្រីរូបនេះបានសម្រេចចិត្តលុបរូបភាពនេះពីបណ្ដាញសង្គមភ្លាមៗ។ បើទោះបីជាយ៉ាងនេះក្ដី ក៏នៅតែមានអ្នកលេងបណ្ដាញសង្គមមួយចំនួន បែរជានៅតែបង្ហោះរូបរបស់នាង ភ្ជាប់ជាមួយសារដៀល រិះគន់មិនឈប់ឈរ ធ្វើឱ្យលោក ម៉ៃ សុគន្ធ ដែលជាតារាល្បីពូកែខាងរិះគន់ និងមានរហ័សនាមថាជា មហាទើសមួយរូប ទ្រាំមិនបានចេញមុខតែម្ដង។

    ជាក់ស្ដែង លោក ម៉ៃ សុគន្ធ បានធ្វើការស៊ែររូបអ្នករិះគន់កញ្ញា ទេព បូព្រឹក្ស ប៉ុន្មានសន្លឹករួមជាមួយនឹងសារសរសេរថា «ច្រណែនគេទេដឹង ចូលចិត្តណាស់អាវប្បធម៌ជាន់គេពន្លិច និងកេងចំនេញ។ ខុសទេបើគាត់ភិចនិចជាជីវិតឯកជន ហើយនៅតំបន់អាងទឹកទៀត ចង់ឱ្យគាត់ស្លៀកសារុងចងពុំមែនលើសហើយលោកអ្នកភ្លាវ»។ សារមួយនេះ បានធ្វើឱ្យមហាជនមានភាពចម្លែកចិត្តជាខ្លាំងព្រោះជាលើកទី 1 ហើយដែលតារាប្រុសរូបនេះ បញ្ចេញមតិគាំទ្រសិល្បករគ្នាឯង។ ជាពិសេសគឺអ្នកគាំទ្រកញ្ញា ទេព បូព្រឹក្ស បានបញ្ចេញអារម្មណ៍ពេញចិត្តពេញថ្លើមចំពោះសម្ដីរបស់លោក ម៉ៃ សុគន្ធ ស្ដូកតែម្ដង៕

  • ភិន សុដាលីស បញ្ជាក់ពីអារម្មណ៍ ពេលសម្ដែងជាតួអង្គមនុស្សប្រុស

    ភិន សុដាលីស បញ្ជាក់ពីអារម្មណ៍ ពេលសម្ដែងជាតួអង្គមនុស្សប្រុស

    តាមរយៈខ្សែភាពយន្ដថ្មី «ណូលីណូឡា» អ្នកដឹកនាំរឿងបានតម្រូវឱ្យកញ្ញា ភិន សុដាលីស សម្ដែងជាតួអង្គដែលមានអត្តចរិតដូចមនុស្សប្រុស ខុសពីសព្វមួយដងដែលធ្លាប់តែសម្ដែងជាតួអង្គមានលក្ខណៈចរិតជាមនុស្សស្រីធម្មតាៗ មានស្លូតបូត ឬកាចឆ្នាស់ជាដើម។

    យ៉ាងណាមិញ តារាសម្ដែងស្រីលេចធ្លោរូបនេះ បានបង្ហើបប្រាប់អ្នកសារព័ត៌មានថា តាំងពីចូលសិល្បៈមក នាងមិនដែលត្រូវបានផលិតករតម្រូវឲ្យនាងសម្ដែងជាតួមានចរិតជាមនុស្សប្រុសបែបនេះទេ ប៉ុន្តែក្នុងរឿងថ្មីចុងក្រោយនេះ ស្រាប់តែអ្នកដឹកនាំសម្ដែងតម្រូវឱ្យនាងសម្ដែងជាតួមានចរិតជាមនុស្សប្រុស វាយ ទាត់ធាក់ ជាពិសេសត្រូវកាត់សក់ខ្លី ឱ្យមើលទៅដូចមនុស្សប្រុសបេះបិទតែម្ដង។ ចំណុចនេះធ្វើឲ្យនាងគិតថា វាជារសជាតិថ្មី ប្លែកមួយបែបទៀតក្នុងអាជីពសិល្បៈរបស់នាង ខណៈដែលនាងបានប្រឡូកអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

    ស្រីស្រស់ ភិន សុដាលីស និយាយថា «ចា៎បង ក្នុងរឿងនេះ ខ្ញុំមានអារម្មណ៍ប្លែកច្រើន! រឿងនេះជារសជាតិថ្មី ដែលអាចនិយាយបានថា ជាលើកទី1 ដែលខ្ញុំបានសម្ដែងជាតួឯកស្រី ប៉ុន្ដែមានចរិតដូចមនុស្សប្រុសមួយទំហឹងតែម្ដង គឺចូលចិត្តធ្វើអ្វីដែលជាចរិតរបស់មនុស្សប្រុស ដូចជាការធ្វើការងារជាដើម ក៏ជាការងាររបស់មនុស្សប្រុសទាំងអស់»។

    ដាលីស បានបន្ថែមទៀតថា ហើយនេះក៏ជារសជាតិថ្មីមួយបែបទៀត ដែលនាងបានសម្ដែងជាមួយនឹង កញ្ញា ឌុច លីដា នៅក្នុងខ្សែភាពយន្តតែមួយជាលើកដំបូង ដោយយើងទាំងពីរត្រូវសម្ដែងជាបងប្អូនភ្លោះនឹងគ្នា តែបែរជាមានអត្តចរិត2ផ្សេងគ្នា ពោលគឺ នាងសម្ដែងជាតួឯកស្រីឈ្មោះ ណូឡា ដែលមានចរិតជាមនុស្សប្រុស និងកញ្ញា ឌុច លីដា សម្ដែងជាតួឯកស្រីដូចគ្នា ដែលមានឈ្មោះថា ណូលី ដែលមានចរិតជាមនុស្សស្រីពេញលក្ខណៈតែម្ដង៕

  • ក្រុមហ៊ុន Jaguar Land Rover កម្ពុជាបង្ហាញពីសមទ្ធិផលក្នុងឆ្នាំ​ 2018

    ក្រុមហ៊ុន Jaguar Land Rover កម្ពុជាបង្ហាញពីសមទ្ធិផលក្នុងឆ្នាំ​ 2018

    លោក Alistair Scott ជាអគ្គនាយកផ្នែកលក់របស់ក្រុមហ៊ុន Jaguar Land Rover ប្រចាំតំបន់អាស៊ីអាគ្នេយ៍បានបង្ហាញពីភាពរីកចំរើននឹងកោតសសើរខ្ពស់ពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនឹងបុគ្គលគ្រប់ជាន់ថ្នាក់ទាំងអស់របស់ក្រុមហ៊ុន Jaguar Land Rover កម្ពុជា។

    លោកបានគូសបញ្ជាក់ថាការជ្រើសរើសទិញរថយន្ត​ Jaguar Land Rover តាមរយៈក្រុមហ៊ុនគឺជាជំរើសដ៏ត្រឹមត្រូវបំផុតសំរាប់សុវត្ថិភាពនឹងទំនុកចិត្តទាំងរថយន្តថ្មីនឹងមួយទឹកដែលមានការធានាត្រឹមត្រូវពីរោងចក្រផ្ទាល់។កន្លងទៅថ្មីៗនេះក្រុមហ៊ុនទើបតែប្រារព្ធពិធីប្រគល់រថយន្តថ្មីប្រណិតម៉ាកJaguar XJL 2គ្រឿង នឹង Jaguar F-PACE 1គ្រឿងជូនទៅសណ្ឋាគារ Rose Wood Hotel & Resort លំដាប់ផ្កាយប្រាំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ម្ចាស់សណ្ឋាគារគឺលោកឧញ្ញា សំអាង (វឌ្ឍនៈ)។ដោយសារតែភាពល្អឥតខ្ចោះនៃបច្ចេកវិទ្យាឈានមុខគេដែលមានសក្តានុពលនឹងសាកសមជាមួយសណ្ឋាគារលំដាប់ផ្កាយប្រាំមួយនេះទើបសណ្ឋាគារសំរេចបញ្ជាទិញរថយន្ត Jaguar ទាំង3គ្រឿងនេះ។

    លោក Ulf Sebecke ដែលជានាយកគ្រប់គ្រងទូរទៅរបស់ក្រុមហ៊ុន Jaguar Land Rover ប្រចាំព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថាកម្ពុជាគឺជាប្រទេសដែលធ្វើអោយលោកមានអារម្មណ៍រំភើបក្នុងអាជីពបំពេញការងាររបស់លោកដោយហេតុផលថា យើងបានឈរនៅលំដាប់ថ្នាក់លេខ1ក្នុងការប្រឹក្សាផ្នែកសេវាកម្មក្នុងចំនោម112ប្រទេសនឹងលំដាប់ថ្នាក់លេខ2ផ្នែកផ្គត់ផ្គង់លើរថយន្តក្នុងចំណោម7ប្រទេស។​ លោកបានបញ្ជាក់ថាក្រុមហ៊ុនក៏បានចាប់ដៃគូរសហការណ៍ជាមួយសំអាងការ​ ​​​នួន ស្រីដោយឈរលើការលើកកម្ពស់សិទ្ធស្ត្រីក្នុងវិស័យឆ្នៃប្រឌិតអោយមានការលើកកំណើននៃអរិយធម៍ខ្មែរហើយទើបមានការចាប់ដៃគូរសហការណ៍រួមបេះដូងជាមួយគ្នា។

    កម្មវិធីពិព័រណ៍អាពាហ៍ពិពាហ៍នៅមជ្ឈមណ្ឌលកោះពេជ្រ នាថ្ងៃទី22-23ខែកញ្ញាចាប់ពីម៉ោង8ព្រឹកតទៅ។លោកអ្នកក៏អាចអញ្ជើញទៅទស្សនាការតាំងបង្ហាញរថយន្តជាមួយម៉ូតសំលៀកបំពាក់បែបប្រពៃណីស្អាតៗផងដែរ​​​ មិនតែប៉ុណ្ណោះលោកអ្នកក៏អាចធ្វើការបើកបរសាកល្បងដោយសេរីជាមួយឪកាសឈ្នះនូវការប្រើប្រាស់រថយន្តសំរាប់បថតរូបមុនអាពាហ៍ពិពាហ៍រឺក្នុងថ្ងៃអាពាហ៍ពិពាហ៍ថែមទៀតផង។

     

    ព័ត៌មានលម្អិតពីរថយន្តប្រណិត Jaguar និង Land Rover

    មាននៅមហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

    សូមទំនាក់ទំនង៖  023 888-811 / 070 999-111

    គេហទំព័រ​ ផ្លូវការ៖ www.landrovercambodia.com

    ទំព័រ Facebook ផ្លូវការ៖ Land Rover Cambodia

    ទំព័រ Instagram ផ្លូវការ៖ @LandRoverCambo

  • SME នឹងទទួលបានប្រាក់កម្ចីចំនួនច្រើនពីធនាគារកាណាឌីយ៉ា

    SME នឹងទទួលបានប្រាក់កម្ចីចំនួនច្រើនពីធនាគារកាណាឌីយ៉ា

    ធនាគារកាណាឌីយ៉ា ភីអិលស៊ី បានប្រកាសចាប់ផ្តើមកម្មវិធីកម្ចីរបស់ខ្លួនដោយបានបន្ថែមទុនវិនិយោគជាទឹកប្រាក់ចំនួន 150លានដុល្លារដើម្បីផ្តល់ជាឥណទានដល់សហគ្រាសធុនតូច​ និងមធ្យមក្នុងស្រុកនៅកម្ពុជាដែលហៅកាត់ថា SME។

    អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារកាណាឌីយ៉ាបានលើកឡើងថាការផ្តល់កញ្ចប់ឥណទានក្នុងវិស័យ SME នាពេលនេះនឹងអាចជួយសម្រួលការលំបាកក្នុងការស្វែងរកទុនពង្រីក និងបង្កើតអាជីវកម្មថ្មីៗ ស្របពេលដែលវិស័យ SME កំពុងជួបបញ្ហាកង្វះទុនក្នុងការពង្រីកអាជីវកម្ម។

    អ្នកឧកញ៉ាបន្តថា ការពង្រឹងអាជីវកម្មរបស់ SME នៅក្នុងប្រទេសពិតជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីការពង្រឹងធនធានមនុស្ស បច្ចេកទេស និងហេដ្ឋារចនាសម្ព័ន្ធ។ អ្នកឧកញ៉ាបានគូសបញ្ជាក់ទៀតថា តាមរយៈការបន្ថែមនូវកញ្ចប់ឥណទានសម្រាប់ SME នេះម្ចាស់សហគ្រាស និងអាជីវកម្មនឹងអាចធ្វើការស្នើសុំកម្ចីឥណទានពីធនាគារក្នុងអត្រាការប្រាក់ 7.8ក្នុង 1ឆ្នាំ។

    ឯកឧត្តមកិត្ដិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្មមានប្រសាសន៍ថា កញ្ចប់ថវិកា 150លានដុល្លារនេះ គឺជារឿងល្អសម្រាប់វិស័យ SME ក្នុងប្រទេសកម្ពុជាក្នុងការទទួលបានកម្ចីដើម្បីបង្កើត និងពង្រីកអាជីវកម្ម ខណៈបច្ចុប្បន្នវិស័យ SME ក្នុងប្រទេសកម្ពុជាមានប្រមាណ90% កំពុងមានតម្រូវការផ្នែកហិរញ្ញវត្ថុ។ រដ្ឋាភិបាលកំពុងផ្តល់អាទិភាពដល់ការអភិវឌ្ឍវិស័យសហគ្រាសធុនតូច និងមធ្យម ព្រោះវាគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច។

    ឯកឧត្តមបានបន្ថែមថា៖«វានឹងក្លាយជាផ្នែកសំខាន់មួយនៃយុទ្ធសាស្ត្ររបស់យើងដើម្បីជំរុញកំណើននៅក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម ហើយនឹងកាត់បន្ថយចំនួនបញ្ហាប្រឈមដែលវិស័យហិរញ្ញវត្ថុកំពុងប្រឈមនិងនាំមកនូវវឌ្ឍនភាពទៅកាន់ប្រទេសដែលកំពុងផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ខ្លួនដោយផ្លាស់ប្តូរពីការពឹងផ្អែកលើវិស័យកសិកម្មដើម្បីពឹងផ្អែកលើវិស័យឧស្សាហកម្មនិងសេវាកម្ម»

    ទោះជាយ៉ាងណាលោក តែ តាំងប៉ ប្រធានសហព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជាបានមានប្រសាសន៍ថា៖«អត្រាការប្រាក់នៃកម្ចីថ្មីនេះនៅមានកម្រិតខ្ពស់នៅឡើយ អ្វីដែលខ្ញុំដឹងគឺ អត្រាការប្រាក់ 7.8%ក្នុងមួយឆ្នាំ រួមជាមួយសេវាកម្មផ្សេងៗទៀតវាអាចមានរហូតដល់9% ដូច្នេះវានៅតែខ្ពស់សម្រាប់ SME  វានៅមានកម្រិតខ្ពស់ដូចអ្វីដែលផ្តល់ដោយធនាគារផ្សេងទៀតដែរ ដូច្នេះយើងសូមស្នើឱ្យកាណាឌីយ៉ាទម្លាក់វាចុះបន្តិច»

    គួរបញ្ជាក់ថា តាមស្ថិតិរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្មបានបង្ហាញថា ក្នុងចំណោមសហគ្រាសជាង 52ម៉ឺនសហគ្រាសក្នុងប្រទេសកម្ពុជា មានសហគ្រាសធុនតូច និងមធ្យមប្រមាណ99.8%ដែលបានផ្ដល់ការងារសរុបប្រមាណ70% នៃការងារក្នុងវិស័យឧស្សាហកម្មសរុប៕