Author: អេបិល

  • ម្ចាស់បទចាបយំល្វើយៗ ដាក់មួយបទថ្មី «Covid 19 អង្រួនពិភពលោក» ប្រាប់ពីវិធីការពារសុខភាព

    ម្ចាស់បទចាបយំល្វើយៗ ដាក់មួយបទថ្មី «Covid 19 អង្រួនពិភពលោក» ប្រាប់ពីវិធីការពារសុខភាព

    មុននេះបន្ដិច នៅលើបណ្ដាញសង្គមយូធូបរបស់ក្រសួងព័ត៌មាន បានបង្ហោះបទចម្រៀងថ្មីរបស់លោក ចាន់ មករា​ ដែលគេស្គាល់ថាម្ចាស់បទ «ចាបយំល្វើយៗ» ក្រោមចំណងជើងថា «Covid 19 អង្រួនពិភពលោក» ជាការច្រៀងរៀបរាប់អំពីវិធីការពារសុខភាពពីការឆ្លងវីរុសងថ្មីដ៏សាហាវមួយនេះ។

    ខ្លឹមសារនៃបទទាំងមូលឆ្លុះបញ្ចាំងអំពីជំងឺផ្លូវដង្ហើមថ្មីកូវីដ១៩ នឹងផ្ញើសារទៅកាន់មហាជនខ្មែរទាំងអស់ឱ្យតាមដានព័ត៌មានពិត ប្រើម៉ាសឬក្រម៉ាជាប្រចាំ ធ្វើអនាម័យដោយការលាងសម្អាតដៃជាញឹកញាប់ ហើយក៏ជាសារផ្ញើទៅកាន់អាជីវករ កុំ​ព្យាយាម​ឡើងថ្លៃម៉ាសក្រមា អំឡុងពេលដែល​ជំងឺនេះរីករាលដាលនេះ។​

    គួរឱ្យដឹងដែរថា មួយបទនេះមិនត្រឹមត្រូវប្រកបដោយការផ្ដាំផ្ញើនោះទេ ជាពិសេសគឺផ្ដោតសំខាន់ទៅលើការលើកទឹកចិត្តពីការភ័យខ្លាចផងដែរ។ ចង់ដឹងថា អត្ថន័យ និងអត្ថរសនៃបទចម្រៀងនេះរណ្ដំយ៉ាងនោះ សូមទស្សនាវីដេអូខាងក្រោមនេះ ៖

    https://youtu.be/6EmIiBfAMVk

  • អ្នកដឹកនាំសម្ដែង រិទ្ធ អូមេហ្កា បង្ហាញមុខអ្នកឆបោកប្រាក់១៥ ម៉ឺនដុល្លារ

    អ្នកដឹកនាំសម្ដែង រិទ្ធ អូមេហ្កា បង្ហាញមុខអ្នកឆបោកប្រាក់១៥ ម៉ឺនដុល្លារ

    ថ្មីៗនេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុកគេមើលឃើញថា អ្នកដឹកនាំសម្ដែង លោក រិទ្ធ អូមេហ្កា បានទម្លាយមុខមាត់មនុស្ស២នាក់ ដែលទទួលប្រាក់កក់លោករហូតដល់១៥ម៉ឺនដុល្លារដើម្បីកុម្ម៉ង់ម៉ាស់ ប៉ុន្តែហួសថ្ងៃកំណត់បែរជាគ្មានម៉ាស់ឱ្យលោក និងមិនព្រមបង្វិលលុយសង១ជាពីរតាមការព្រមព្រៀង។ លោកប្រកាសប្ដឹងអ្នកទាំងពីរ ខណៈដែលការបង្ហោះរបស់លោក ក៏ជាការទម្លាយពីសង្គ្រាមលក់ម៉ាស់ ក្រោយពេលផលិតផលមួយនេះត្រូវប៉ាន់ ឡើងថ្លៃ។

    លោក រិទ្ធ អូមេហ្កា បានប្រកាសនៅលើហ្វេសប៊ុកកាលពីថ្ងៃទី១៦ មីនា ឆ្នាំ២០២០ ថា”សូម​ បងប្រុស​ មុំ​ សុខុម​ និង បងស្រី​ គង់​ ដាលី​ ចូលខ្លួនមកដោះស្រាយជាមួយខ្ញុំឱ្យបងលឿនបំផុតក្នុងថ្ងៃនេះ​ រឺ ថ្ងៃស្អែកជាមួយបញ្ហាលុយកក់​ចំនួន​ 150000$ (១៥ម៉ឺនដុល្លារ) និងក្នុងកុងត្រាគឺគ្មានអីវ៉ាន់​ 1សងនឹង2 = 300000$(៣០ម៉ឺនដុល្លារ)ព្រោះពេលនេះតេទៅក៏មិនលេីក​ ក្រុមហ៊ុនក៏បិទទ្វារ។ បេីមិនដូចនេះទេ​ ខ្ញុំនឹងឱ្យមេធាវីខ្ញុំរៀបចំចាត់វិធានការទៅតាមផ្លូវច្បាប់​ ព្រោះខ្ញុំទុកពេលឱ្យយូរដែលហេីយ…. សូមជួយ Share ឱ្យបុគ្គលខាងលេីចូលខ្លួនដោះស្រាយជាមួយខ្ញុំផងនឹងនៅមានអ្នកផ្សេងៗទៀត​ ត្រៀមខ្លួនឱ្យហេីយទៅ”។

    លោក រិទ្ធ អូមេហ្កា ទម្លាយថានេះជាមូលហេតុដែលធ្វើអោយលោកមានបញ្ហាជំពាក់បំណុលមនុស្សមួយចំនួន ដោយសារតែលោកគ្មានម៉ាស់ដើម្បីលក់តាំងពេលឡើងថ្លៃ ហើយលុយដើមដែលកក់ទិញម៉ាស់ក៏កប់ក្នុងបណ្ដឹង។ នៅមិនទាន់ដឹងថា សាមីខ្លួនទាំង២ដែលជាប់ពីបទឆបោក និង រំលោភលើសេចក្ដីទុកចិត្តរបស់ លោក រិទ្ធ អូមេហ្កា នឹងឆ្លើយតបបែបណានៅឡើយទេ ក្រោយពីមានការបង្ហោះនេះ៕

     
  • ហោះពីអាមេរិកមកសម្ងំថតបទត្រៀមចូលឆ្នាំខ្មែរ តារាចម្រៀង ទី អន ទើបបានបញ្ចេញបទដែលផ្ទុះខ្លាំងបំផុត

    ហោះពីអាមេរិកមកសម្ងំថតបទត្រៀមចូលឆ្នាំខ្មែរ តារាចម្រៀង ទី អន ទើបបានបញ្ចេញបទដែលផ្ទុះខ្លាំងបំផុត

    ចម្រៀង២បទ ដែលតារាចម្រៀង លោក ទី អន សម្ងំថតសម្រាប់ចូលឆ្នាំក្រោយពេលមកស្រុកកំណើតស្ងាត់ៗនោះ ពិតជាមានទាក់ទាញដូចជា បទ”កំលោះចាស់ខ្វះស្នេហ៍” និងបទ”លង់ស្នេហ៍ក្រមុំពោធិសាត់” ដែលបទទាំងពីរទទួលបានការគាំទ្រច្រើននៅលើយូធូប។

    បើទោះជាបានផលិតបទទាំងពីរក្នុងបរិយាកាសដែលកម្ពុជាមានការភ័យបារម្ភរឿងជំងឺកូវីត១៩ តែក៏អាចចាត់ទុកថា គឺជាស្នាដៃថ្មីមួយ នៅពេលតារារូបនេះ ត្រលប់ទៅអាមេរិកវិញផងដែរ។ លោកថាខ្លួនបានសម្ងំថតបទរហូត១៥បទ ហើយក៏ថតជា MV បានច្រើនបទដែរ ប៉ុន្តែមិនទាន់ដឹងថា តើលោកបង្ហោះប៉ុន្មានបទទៀត ក្រោយដាក់បង្ហោះបទសម្រាប់ចូលឆ្នាំទាំងពីរនោះទេ។

    ក្នុងបទចូលឆ្នាំទាំងពីររបស់លោក ក៏ត្រួវគេកត់សម្គាល់ថារំលេចក្រមាខ្មែរ និងបង្ហាញពីទិដ្ឋភាពស្រុកស្រែគួរអោយចាប់អារម្មណ៍ផងដែរ។ នេះជាបទដែលបានផលិតឡើងក្នុងផលិតកម្មរស្មីស្ទឹងសែន ក្រោមការនិពន្ធរបស់លោក នេះជាស្នាដៃខ្ញុំបាទនៅក្នុងផលិតកម្មរស្មីស្ទឹងសែន និពន្ធទំនុកច្រៀង និង Melody ដោយ លោក ឆុន រ៉ាឆាត់ និពន្ធបទភ្លេងដោយលោក លាង ស៊ាងលីន និង ដឹកនាំសម្តែងដោយ នាយ កុងតាក់។

    តោះ! បង្វែអារម្មណ៍មករីករាយទស្សនាកម្សាន្ដបទចម្រៀងខាងក្រោមនេះ ៖

    https://youtu.be/QVqNtB_Dz28

    https://youtu.be/7J79UkIxMdE

  • កំពុងទន្ទឹងចាំយូរ! ភាពយន្ដកំប្លែងសើចចុកពោះ «កុមារី២៥ឆ្នាំ វគ្គ៣ » ចេញ Trailerហើយ

    កំពុងទន្ទឹងចាំយូរ! ភាពយន្ដកំប្លែងសើចចុកពោះ «កុមារី២៥ឆ្នាំ វគ្គ៣ » ចេញ Trailerហើយ

    ទីបំផុតខ្សែភាពយន្តកំប្លែងដ៏ថ្មីសន្លាងមួយរបស់ផលិតកម្មកងចក្រដែលជាការដឹងសម្ដែងដោយ អ្នកស្រី ពាន់ ភួងបុប្ផា រឿង «កុមារី២៥ឆ្នាំ វគ្គ៣ » បានបញ្ចេញTrailerហើយ បង្វែរទស្សនីយភាពថ្មីប្លែកអារម្មណ៍សម្រាប់ទស្សនិកជនដែលកំពុងទន្ទឹងចាំ។

    តាមការប្រកាសរបស់ផេចហ្វេសប៊ុករបស់ផលិតកម្មកងចក្រ បានឱ្យដឹងថា « ចេញហើយ! វីដេអូ Teaser Trailer របស់ភាពយន្តបែបកំប្លែងរឿងកុមារី ២៥ ឆ្នាំ – 25 Year Old Girl វគ្គ ៣ ។ គ្រាន់តែមើល Trailer គឺសើចមុនបាត់ទៅហើយ ព្រោះប្រជុំដោយអ្នកកំពូលកូរ ចាក់បញ្ចាំងចាប់ពីថ្ងៃទី ០២ មេសា ២០២០ នៅគ្រប់រោងភាពយន្តក្នុងប្រទេសកម្ពុជា »

    ការបញ្ចេញវីដេអូខ្លីពេលនេះ អ្វីដែលកាន់តែសំខាន់ទៀតនោះ ទស្សនិកជនភាគច្រើន ជាពិសេសអ្នកគាំទ្ររឿងនេះផ្ទាល់ ប្រាកដជាបានទស្សនានូវការត្រឡប់មកវិញរបស់តារាសម្ដែងស្រីដ៏ល្បីឈ្មោះ អ្នកនាង នី មុល្លិកា បន្ទាប់ពីអ្នកនាងបានបាត់មុខពីវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ សម្រាប់ផ្ទាំងរូបភាពប្រកាសភាពយន្ដបង្ហាញឱ្យឃើញពីតួអង្គសំខាន់ៗ ខាងក្រុមការងាររបស់ខ្សែភាពយន្តខ្មែរខ្នាតធំមួយនេះបានបង្ហាញពីរូបភាពរបស់តួអង្គតែបួនរូបប៉ុណ្ណោះ រួមមាន អ្នកនាង នី មុល្លិកា សម្ដែងជាតួអង្គកណ្ដូប លោក ញ៉ែម សុគន្ធ សម្ដែងជាតួអង្គ សុគន្ធ ហើយ នាយក្រូច សម្ដែងជាតួអង្គនាយស្វិត និងលោកជីវ័ន្ត សម្ដែងជាតួអង្គ នាយក្រញ៉ាញ់។

    សូមជម្រាបថា រឿង កុមារី ២៥ឆ្នាំ វគ្គ៣ ជាស្នាដៃនិពន្ធ និងដឹកនាំរឿងដោយ អ្នកស្រី ពាន់ ភួងបុប្ផា និងផលិតដោយ ផលិតកម្ម កងចក្រ ភីជឈ័រ ហើយគ្រោងនឹងចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តទាំងអស់នៅថ្ងៃទី២ ខែមេសា ខាងមុខនេះហើយ៕

  • មង្គលការតារាសម្ដែង ម៉ាក សែនសូនីតា នៅតែមានតារាសិល្បៈនិង​ភ្ញៀវកិត្តិយសចូលរួមយ៉ាងច្រើនកុះករ

    មង្គលការតារាសម្ដែង ម៉ាក សែនសូនីតា នៅតែមានតារាសិល្បៈនិង​ភ្ញៀវកិត្តិយសចូលរួមយ៉ាងច្រើនកុះករ

    មង្គលការ​តារាសម្ដែង​រូប​ស្រស់​សោភាអ្នកនាង ម៉ាក សែនសូនីតា ឬ ហៅ​ថា​ តូតា ត្រូវបាន​បញ្ចប់​ហើយ​នារាត្រី​ថ្ងៃ​ទី​​ ១៦ នេះ​នៅ​សណ្ឋាគារ​សុខា លំដាប់​ផ្កាយ​៥ ត្រើយ​ខាង​កើត ក្រោម​វត្ត​មាន​ភ្ញៀវកិត្តិយស​ទាំង​ក្នុង និង​ក្រៅ​សិល្បៈ​ចូល​រួម​យ៉ាង​ច្រើន​កុះករ​ដល់​ថ្នាក់​ធ្វើឱ្យកូន​ក្រមុំ និង​កូន​កំលោះ​ញញឹម​បិទមាត់​មិន​ជិត​នោះទេ។

    ថ្ងៃ​ចូល​រោងការ​បញ្ចប់​ភាព​នៅ​លីវ​នេះ​ដែរ​អ្នកនាង តូតា បាន​គ្រង​រ៉ូប​ពណ៌​ស​មួយ​ឈុត​យ៉ាង​ស្រស់​ស្អាត​​ជាមួយ​ស្នាញ​ញឹម​ដ៏​ស្រស់​ប្រឹមប្រិយ៍​ដឹកដៃ​ស្វាមី​ដើរ​​ទៅ​សំដៅ​លើឆាក​ដើម្បី​ថ្លែង​អំណរ​គុណ​ដល់​ភ្ញៀវកិត្តិយស​ទាំង​​ក្នុង​ និង​ក្រៅ​សិល្បៈ​ដែល​បាន​​ចំណាយ​ពេល​វេលា​ដ៏​មាន​តម្លៃ​មក​ចូល​រួម។ ​វត្តមាន​ តូតា និង​ស្វាមី​ដឹក​ដៃ​គ្នា​ឡើង​ទៅ​លើ​ឆាក​នេះ​ដែរ បាន​ធ្វើ​ឱ្យអ្នក​ចូល​រួម​ក្នុង​ពិធី​ស្រែក​ហ៊ោ​យ៉ាង​ខ្លាំង​​ជាមួយ​ពាក្យ​ពេចន៍​សរសើរ​មិន​ដាច់​ពី​មាត់​ថា ស្រស់​ស្អាត​ស័ក្ដិសម​គ្នា​ខ្លាំង​ណាស់​គូស្វាមី​ភរិយា​មួយ​គូនេះ​ មិន​ខុស​ពី​ព្រះនាង និង​រាជបុត្រ​ក្នុង​រឿង​និទាន​នោះ​ទេ៕

  • គ្រាន់តែបញ្ចាំងសាកល្បង «ព្រលឹងល្បុក្កតោ»ទាក់ទាញចំណាប់អារម្មណ៍ខ្លាំងពីស្ថាប័នព័ត៌មានក្នុងស្រុក!

    គ្រាន់តែបញ្ចាំងសាកល្បង «ព្រលឹងល្បុក្កតោ»ទាក់ទាញចំណាប់អារម្មណ៍ខ្លាំងពីស្ថាប័នព័ត៌មានក្នុងស្រុក!

    កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ នៅរោងភាពយន្ត Prime Cineplex សាខាSamai Square មានប្រារព្ធពិធីចាក់ បញ្ចាំងខ្សែភាពយន្តរឿង «ព្រលឹងល្បុក្កតោ» ដែលជាសាច់រឿងបែបវាយប្រហារ ក្បាច់គុណបុរាណ តែបង្កប់នូវស្នេហា និងមនោសញ្ចេតនាស៊ីជម្រៅ។ ក្នុងកម្មវិធីនោះដែរ មានការអញ្ជើញចូលរួមជាពិសេសពីអ្នកសារព័ត៌មានក្នុងស្រុករាប់សិប ស្ថាប័ន ផលិតករ អ្នកដឹកនាំរឿង តួសម្តែងសំខាន់ៗក្នុងរឿង ក៏ដូចជាភ្ញៀវកិត្តិយសមួយចំនួនទៀតផងដែរ។  

    ក្នុងឱកាសនោះ លោកគ្រូតា ព្រឹទ្ធាចារ្យក្រមាមាស «សាន គឹមស៊ាន» អ្នកដឹកនាំរឿង «ព្រលឹងល្បុក្កតោ» បានមាន ប្រសាសន៍ថា៖ «សាច់រឿងទាំងមូលគឹឆ្លុះបញ្ចាំងពីរបៀបហ្វឹកហាត់គុណបុរាណ និងវិភាគពីចរិតមនុស្ស ដែលមិនអាច មើលតែសំបកក្រៅនោះទេ។ មួយវិញទៀត ខ្ញុំបាទរង់ចាំមតិយោបល់កែលម្អពីប្រិយមិត្តខាងព៏ត៌មាន និងទស្សនិកជន ដោយក្តីរីករាយ ព្រោះថានេះជាស្នាដៃដំបូងដែលខ្ញុំបាទផ្ទាល់បានដឹកនាំខ្លួនឯង ដោយសហការជាមួយការីថត និងកាត់ត ចំណាន គឺលោក សុង សូរភក្តី។»

    សម្រាប់ឯកឧត្តម «តឹក ង៉ូយ» ដែលសាធារណជនមួយចំនួនហៅគាត់ថា «ស្តេចនំដូណាត់» និងជាផលិតករ ក៏ដូចជា អ្នកឧបត្ថម្ភខ្សែភាពយន្តគុននិយមនេះវិញ៖ «ទោះបីខ្ញុំមានជំនាញខាងខ្សែភាពយន្តតិចតួចយ៉ាងណាក្តី ខ្ញុំសូមកោតសសើរ ដល់លោកគ្រូគឺមស៊ាន ដែលពុះពារលើកតម្កើងក្បាច់គុនល្បុក្កតោរបស់ខ្មែរ។ នេះហើយជាដួងព្រលឹងមួយរបស់ជាតិ យើង ដែលខ្មែរយើងគ្រប់គ្នាគួរយកលំនាំតាម»។

    រីឯលោកយឹម លីនហោស​ ប្រធានផ្នែកប្រតិបត្តរោងភាពយន្ត Prime Cineplex​វិញ បានបញ្ជាក់ថា៖ «ជាការពិត ណាស់ រោងភាពយន្តយើងខ្ញុំប្រកាន់គោលជំហរគាំទ្រស្នាដៃខ្មែរ ជាពិសេសគឺរឿង «ព្រលឹងល្បុក្កតោ» នេះឯង។»

    ដូច្នេះសូមទស្សនិកជនទាំងអស់កំុភ្លេច ទៅទស្សនារឿង «ព្រលឹងល្បុក្តតោ» នៅគ្រប់រោងភាពយន្តទំនើបក្នុងស្រុក ដើម្បី លើកតម្លៃវប្បធម៌ក្បាច់គុនខ្មែរ និងគាំទ្រអ្នកហាត់គុននេះឱ្យមានអាជីពភ្លឺស្វាង មិនថាជាកីឡា ឬការសម្តែងភាពយន្តទេ។ ខ្សែភាពយន្តនេះ នឹងចាក់ បញ្ចាំងផ្លូវការជូនទស្សនិកជន ចាប់ពីថ្ងៃទី៣០ខែមេសា ឆ្នាំ២០២០នេះតទៅ។

    សង្ខេបរឿង

    នៅភូមិដាច់ស្រយាល១កន្លែង ប្រជារាស្ត្រតែងត្រូវក្រុមចោរ «តោកំណាច» យាយី​ និងកាប់សម្លាប់ ប្លន់យកទ្រព្យ សម្បត្តិ។ ក្រោយពីលោកគ្រូតា «ស៊ាន» ចុះពីលើភ្នំ ឃើញទ្រព្យសម្បត្តិត្រូវបាត់បង់អស់ ភូមិក៏ត្រូវដុតចោលទៀត ប្រពន្ធគាត់ក៏ត្រូវសម្លាប់ ដោយបន្សល់នូវកូនប្រុសម្នាក់ ស្រីម្នាក់។ ក្រោយមកពួកគេក៏បានកសាងភូមិដ្ឋានថ្មី ដោយ បានទទួលការបង្ហាត់ក្បាច់គុណល្បុក្កតោពីលោកគ្រូតា ជាពិសេសយុវជន និងយុវនារីក្នុងភូមិដែលនៅរួចរស់។ ច្រើន ឆ្នាំកន្លងផុតមក ពេលកូនគាត់ពេញវ័យ បានស្រឡាញ់កូនស្រីសេដ្ឋីចិត្តធម៌ម្នាក់។ តែភូមិក៏ត្រូវរងការឆក់ប្លន់ម្តងទៀត ពីក្រុមចោរ «តោកំណាច»នោះ។ លើកនេះអ្នកភូមិរួមគ្នាប្រើក្បាច់គុណដែលខ្លួនចេះ ដើម្បីការពារភូមិ និងបើករបាំង មេចោរ អាថ៌កំបាំងម្នាក់នោះ។

     

  • សំ ប៉ូលីដា ប្រាប់មូលហេតុសុខភាពបានធូរស្រាល

    សំ ប៉ូលីដា ប្រាប់មូលហេតុសុខភាពបានធូរស្រាល

    អ្នកនាង សំ ប៉ូលីដា តារាល្បីឈ្មោះមួយរូបបានអះអាងថា ជម្ងឺសន្លាក់ និងប្រព័ន្ធឈាមដូងរបស់អ្នកនាង ខុសប្លែកគ្នាដូចមេឃ និងដី កាលពី២ខែមុន ដោយគ្រាន់តែលាបរឹតលើសរសៃជីពចរ មិនភ័យរឿងលេបប៉ះពាល់ដល់សុខភាព។

    អ្នកនាងថាខ្លួនកាន់តែសប្បាយចិត្ត ដែលបានរួមចំណែកបំផុសផលិតផលមានគុណប្រយោជន៍ Q NANO X មួយនេះ ឱ្យបងប្អូនអ្នកមានជំងឺដូចអ្នកនាងបានដឹង និងបញ្ចៀសការចូលពេទ្យញឹកញាប់ ដែលចំណាយខ្ពស់។ អ្នកនាងថា កន្លងមកប្រទេសថៃទទួលជោគជ័យយ៉ាងខ្លាំងក្នុងការបង្កើតគណកម្មការប្រគល់ពានជូនដល់អ្នកជំនួញមិនថាជនជាតិថៃ ឬ បរទេសរួមមានទាំងជនជាតិកម្ពុជាផង ដែលអ្នកនាងយល់ថា គឺជាការជំរុញឱ្យអ្នកវិនិយោគកាន់តែមានកម្លាំងចិត្ត។ អ្នកនាងថា គឺជារឿងប្រសើរ ដែលកម្ពុជា មានគណកម្មការវាយតម្លៃគុណភាពផលិតផលរបស់ខ្លួន ហើយមានការប្រគល់ពានឆ្នើមជូនដល់អ្នកឆ្នើមក្នុងស្រុកខ្លួនឯង ដើម្បីបង្កើនសន្ទុះក្នុងវិស័យអនឡាញ ឬ អាជីវកម្មបណ្ដាញដែលមានស្ដង់ដារ។

    បន្ថែមពីលើការអបអរកាលពីថ្ងៃទី១៤ មីនា កន្លងទៅនេះ អ្នកនាង សំ ប៉ូលីដា បញ្ជាក់ថា ផលិតផល Q NANO X សាកសមនឹងទទួលបានពានឆ្នើមហើយ ដោយសារតែអ្នកនាង គឺជាសាក្សីមួយក្នុងចំណោមអ្នកប្រើប្រាស់ ដែលមានអាការៈ បេះដូងធ្វើទុក្ខ និង ដង្ហក់ តែក្រោយពេលបានប្រើ២ខ្លង ក៏មានអាការៈប្រសើរឡើង ខណៈពេលដែលពីមុនអ្នកនាងចូលពេទ្យស្ទើររាល់ថ្ងៃ និង ប្រើផលិតផលណាក៏មិនត្រូវ។ អ្នកនាងថា អ្នកនាងកាន់តែសប្បាយចិត្ត នៅពេលឃើញថា ពាណិជ្ជករឆ្នើមរបស់ខ្មែរមានឱកាសទទួលបានពានពីគណកម្មវាយតម្លៃក្នុងស្រុករបស់ខ្លួន ដែលមានន័យថា នេះក៏ជាជំរុញធំមួយដល់អ្នកឆ្នើមនៅកម្ពុជា៕

  • ថ្ងៃបើកមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១០ ជាកម្លាំងបណ្ដាលចិត្តដល់អ្នកស្រឡាញ់ភាពយន្ដ

    ថ្ងៃបើកមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១០ ជាកម្លាំងបណ្ដាលចិត្តដល់អ្នកស្រឡាញ់ភាពយន្ដ

    ពិធីសម្ពោធមហោស្រពភាពយន្តអន្តរជាតិកម្ពុជាហៅកាត់ថា “CIFF” លើក ទី១០បានចាប់ផ្តើមយ៉ាងជោគជ័យ កាលពីល្ងាចថ្ងៃទី១៣ មីនា នៅឯសាលមហោស្រពចតុមុខក្នុងរាជធានីភ្នំពេញ។ ពិធីនេះត្រូវបានចូលរួមដោយផលិតករភាពយន្ត និងអ្នកមានបទពិសោធន៍ក្នុងវិស័យនេះ ពីបណ្តាប្រទេសជាច្រើន ជាពិសេសគឺវត្តមានឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងខ្ពង់ខ្ពស់ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ផងដែរ។ នេះក៏ជាឱកាសដ៏ល្អ សម្រាប់អ្នកជំនាញខាងភាពយន្ត ដើម្បីចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក ហើយអាចប្រកួតប្រជែងលើឆាកអន្តរជាតិផងដែរ។

    ផលិតករ អ្នកដឹកនាំភាពយន្ដ និងអ្នកផលិតភាពយន្ដវ័យក្មេង ម្នាក់ៗសុទ្ធតែអះអាងថា ពិធីបើកមហោស្រពភាពយន្ដអន្ដរជាតិកម្ពុជាលើកទី ១០ នេះ គឺពិតជាកម្លាំងបណ្ដាលចិត្តមួយសម្រាប់ពួកគេ ​និងជាការស្វែងយល់ពីទីផ្សារភាពយន្ដនៅក្នុងចិត្តអ្នកទស្សនា។ ក្នុងបរិយាកាសនៃការជួបជុំដ៏អ៊ូអរនេះ បានធ្វើឱ្យតារាភាពយន្តល្បីៗនៅក្នុងប្រទេសកម្ពុជា រួមទាំងផលិតករ និងភ្ញៀវកិត្តិយសចូលរួម បង្ហាញក្តីសោមនស្សរីករាយ ជាមួយនឹងឱកាសដ៏ល្អនៃការទស្សនាការចាក់បញ្ចាំងខ្សែភាពយន្តពិសេសៗជាច្រើនចំណងជើងដែលខុសប្លែកពីឆ្នាំមុនៗ។

    សូមជម្រាបផងដែរថា ក្រៅពីជំនួបអ្នកស្រឡាញ់ភាពយន្ដ និងផលិតករហើយ អ្វីដែលពិសេសបំផុតនៅក្នុងឆ្នាំនេះ ការសម្តែងផ្ទាំងទស្សនីយភាពសិល្បៈល្ខោនខោល ពីក្រុមយុវជនល្ខោនខោលកម្ពុជា និងការលេងតន្រ្តីព្យាណូពិសេសពីសិល្បករបរទេស២រូប ដើម្បីជាការរម្លឹកដល់ស្នាព្រះហស្ថដ៏ថ្លៃថ្លារបស់សម្តេចព្រះរាជបុត្រី ព្រះរៀមបុប្ផាទេវី ដែលទ្រង់បានខិតខំប្រឹងប្រែងដើម្បីជាតិអំពីសិល្បៈរបាំព្រះរាជទ្រព្យ ក្នុងវេលាទ្រង់នៅមានព្រះជន្ម។ មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១០ កំពុងបើកទ្វាភាពយន្ដចាំអ្នកទស្សនាមកផ្ដល់កម្លាំងចិត្តជាបន្ដ ដែលមានទីតាំងបញ្ចាំងនៅតាមរោងភាពយន្តធំៗមួយចំនួនក្នុងរាជធានីភ្នំពេញ ដូចជា រោងភាពយន្ត LEGEND, រោងភាពយន្ត MAJOR CINEPLEX, មជ្ឈមណ្ឌលបុប្ផាណា, សាលមហោស្រពចតុម្មុខ, សណ្ឋាគារ ROSEWOOD និង THE CIFF VILLAGE នៅផ្សារទំនើប EXCHANGE SQUARE ពីថ្ងៃបើករហូតដល់ថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២០៕

  • ពៅ ពិសិដ្ឋ កាន់តែឡើងកូដពេលចូលជ្រកក្នុងទ្រនំហង្សមាស

    ពៅ ពិសិដ្ឋ កាន់តែឡើងកូដពេលចូលជ្រកក្នុងទ្រនំហង្សមាស

    តារាសម្ដែង ពៅ ពិសិដ្ឋ កំពុងក្លាយជាសមាជិកចំណូលថ្មីរបស់ហង្សមាសគួរឱ្យសរសើរ ដែលគ្រាន់តែមានប្រវត្តិជាតារាសម្ដែង និងដើរម៉ូដ ហើយមិនមានប្រវត្តិជាពិធីករអាជីពនៅតាមបណ្ដាទូរទស្សន៍ផ្សេងៗ ដូចលោក ញ៉ែម សុគន្ធ និង ថន លក្ខិណា ដែលល្បីខ្ទរខ្ទារជាអ្នកកាមេក្រូមុនចូលហង្សមាស ទើបហង្សមាសជ្រើសមកឱ្យកាន់កម្មវិធី ហើយឱ្យចេញមុខច្រើន។ ហក់ចូលហង្សមាសតែជាង2ខែប៉ុណ្ណោះ តែលោកត្រូវបានស្ថាប័នមួយនេះប្រគល់កម្មវិធីបន្តផ្ទាល់រហូតដល់៤យ៉ាងតិចក្នុងមួយសប្ដាហ៍ ដោយកម្មវិធីទាំងនោះ ក៏ចេញមុខសុទ្ធតែជាមួយពិធីករ និង ពិធីការិនីឆ្នើមៗ របស់ហង្សមាស។

    កម្មវិធីដែលលោកចេញមុខ សុទ្ធតែជាកម្មវិធីបន្តផ្ទាល់ និងជាកម្មវិធីដែលចាប់ដៃគូជាតារាល្បីៗ ដូចជា អ្នកនាង គង់ សុជាតិ លោក ជា វិបុល អ្នកនាង ច័ន្ទ កែវនិមល លោក សុខ រ៉ាស៊ី កញ្ញា ថន លក្ខិណា លោក នាង វ៉ាងសាន់ និង កញ្ញា ប៉ែន ស្រីពេជ្រ។ វត្តមានរបស់លោកនៅហង្សមាស គឺជាការឈានឡើងថែមមួយកម្រិតទៀត នៅក្នុងអាជីពជាតារាសិល្បៈរូបនេះ បន្ទាប់ពៅបានក្លាយជាតារាឡើងកូដនៅក្នុងអាជីពជាតារាសម្ដែង និងដើរម៉ូដែល។ អ្វីដែលគួរឱ្យកត់សម្គាល់ គឺលោក ពៅ ពិសិដ្ឋ មិនធ្លាប់ធ្វើឱ្យមហាជនចាប់អារម្មណ៍ថា ពូកែអត្ថាធិប្បាយនោះទេ ប៉ុន្តែនៅពេលឡើងឆាកបន្តផ្ទាល់ នៅពេលកាន់ក្បាលមេក្រូ ប៉ះជាពិធីករ ពិធីការិនីឆ្នើមៗ លោកបែរជានិយាយបានល្អ ហើយទាក់ទាញ។ ទេពកោសល្យរស់រវើក ព្រមជាមួយនឹងរូបរាងដ៏សង្ហារផង កាន់តែធ្វើឱ្យលោក ពៅ ពិសិដ្ឋ លេចធ្លោ ក្នុងរយៈពេលចុងក្រោយនៅហង្សមាស។

    ប្រភពពីទូរទស្សន៍ហង្សមាស បញ្ជាក់ថា លោកពៅ ពិសិដ្ឋ ត្រូវបានថ្នាក់ដឹកនាំ និងម្ចាស់ស្ពុនស័រ ពេញចិត្តទេពកោសល្យ ក្នុងការអត្ថាធិប្បាយកម្មវិធីដែលលោកចេញមុខកន្លងមកយ៉ាងខ្លាំង ដោយហង្សមាសនឹងគ្រោងផ្ដល់កម្មវិធីឱ្យលោកចេញមុខ កាន់តែច្រើនទៀតនោះផង។ អ៊ីចឹងហើយទើបតារារូបនេះ កាន់តែមានការកោតសរសើរថា ពិតជាជោគជ័យមិនគួរជឿក្នុងឆ្នាំ២០២០នេះ ដោយសារតែក្នុងការសម្ដែង គឺបានឡើងតំណែងជាតួឯក ដោយរកតែកម្លាំងទទួលការងារមិនបានហើយ ស្រាប់តែមកលេចធ្លោក្នុងអាជីពថ្មី គឺពិធីកររបស់ហង្សមាសបែបនេះទៀត។ យ៉ាងណាមិញ លោក ពៅ ពិសិដ្ឋ ធ្លាប់បានប្រកាសថា លោកមិនចោលការសម្ដែង និង ដើរម៉ូដនោះទេ បើទោះជាលោកជោគជ័យខ្លាំងក្នុងអាជីពថ្មីនៅហង្សមាស។ លោកក៏ត្រូវបានគេបង្ហើបថា នឹងមានឱកាសសម្ដែងជាតួឯកក្នុងរឿងភាគថ្មីរបស់ហង្សមាសផងដែរ បន្ទាប់ពីចូលកាន់តំណែងជាពិធីករហង្សមាសបែបនេះ៕

  • អស់ពីកម្សត់ តួឯករឿងពោះធំ The Movie ចេញមុខនិយាយពីជំងឺកូរ៉ូណា ប្ញកូវីឌ ១៩ (COVID-19) វិញម្តង

    អស់ពីកម្សត់ តួឯករឿងពោះធំ The Movie ចេញមុខនិយាយពីជំងឺកូរ៉ូណា ប្ញកូវីឌ ១៩ (COVID-19) វិញម្តង

    បន្ទាប់ពីធ្វើឱ្យហ្វេនស្រក់ទឹកភ្នែកអាណិតគ្រប់គ្នាជាមួយនឹងការសម្តែងក្នុងឈុតឆាកកម្សត់នៃខ្សែភាពយន្តពោះធំ The Movie ដែលត្រៀមចាក់បញ្ចាំងសាច់រឿងថ្មីបន្តពី Youtube នៅគ្រប់រោងភាពយន្តនានានៅថ្ងៃទី ២៦ ខែមីនា នេះ ពេលនេះ ពេជ និងលីនដា ដែលសម្តែងដោយតារាវ័យក្មេងអាំងសុជាតា និងលោក ស៊ីវ សុវណ្ណារាជ្យ បានចេញមុខបង្ហាញស្ទីល cute cute មកណែនាំវិធីប្រើប្រាស់ម៉ាសឱ្យបានត្រឹមត្រូវ និង មានសុវត្ថិភាព ដើម្បីការពារខ្លួនអ្នកពី ជំងឺកូវីឌ១៩ (COVID-19) ក៏ដូចជាជំងឺផ្តាសាយ ផ្សេង។

    តាមរយៈរូបភាពប៉ុន្មានសន្លឹកនេះធ្វើឱ្យហ្វេនរបស់តារាទាំងពីរដួងកាន់តែចាប់អារម្មណ៍នឹងតារាវ័យក្មេងមួយគូនេះដែលពូកែទាំងសម្តែងឈុតឆាកកម្សត់បង្ហូរទឹកភ្នែក និងពូកែថតរូបបែប Cute Cute សមគ្នាយ៉ាងខ្លាំង។

    ទស្សនាឈុតឆាកកម្សត់ៗនៃខ្សែភាពយន្តរឿង ពោះធំ The Movie៖