Author: អេបិល

  • ទស្សនាវីដេអូភាពយន្ដឯកសារខ្លី «ព្រះវិហារវ័យចំណាស់ វត្ត​ឧណ្ណា​លោម​» បេតិកភណ្ឌកម្ពុជា

    ទស្សនាវីដេអូភាពយន្ដឯកសារខ្លី «ព្រះវិហារវ័យចំណាស់ វត្ត​ឧណ្ណា​លោម​» បេតិកភណ្ឌកម្ពុជា

    វត្ត​ឧណ្ណា​លោម​ ជា​វត្ត​មួយ​ស្ថិត​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។ វត្ត​នេះ​ស្ថិត​នៅ​តាម​បណ្ដោយ​មហា​វិថី​សុធារស​​ ហើយ​ក៏​ជា​វត្តមួយ​ដែលមានវ័យ​ចំ​ណាស់​ផង​ដែរ​។ បើ​​តាម​ពាក្យ  ឧ​ណ្ណា ​(មានន័យ​ថា ‘ប្រជុំ​ចិញ្ចើម’) + លោម (មាន​ន័យ​ថា ‘រោម’) សរុប​គឺ រោម​ប្រជុំ​ចិញ្ចើម​។

    នៅ​ក្នុង​វត្ត​នេះ​មាន​ចេតិ​យ​ដាក់​ព្រះ​ឧណ្ណា​លោម​របស់​ព្រះ​ថេរ​មួយ​ព្រះ​អង្គ ​វា​បាន​ពាក់​ព័ន្ធ​ក្នុង​ប្រវត្តិ​សាស្ត្រ​កាល​ពី​ជំនាន់​ចម្បាំង​ស្ដេច​កន​ និង​ចៅ​ពញា​ចន្ទ​រាជា​។ បើតាមសៀវភៅ​ដែល​ជាស្នា​ព្រះហស្ដ ​របស់​សម្តេច​សង្ឃ ​ជួន ណាត ដែល​ត្រូវ​បាន​គេ​ចែក​ជូន​ដល់​ពុទ្ធសា​ស​និក​ជន ​ពេល​ដែល​វិហារ​ថ្មី​មួយ​ត្រូវ​បាន​សម្ពោធ​ក្នុង​វត្ត​ឧណ្ណា​លោម​ ក្នុង​ឆ្នាំ​1936 បាន​ពិពណ៌​នា​ថា ស្តេច​ព្រះ​បរមរា​ជា​ពញា​យ៉ាត បាន​ធ្វើ​កា​រ​ប្តូរ​ទី​តាំង​ព្រះរាជ​វាំង ពី​ទួល​បាសាណ​ ក្នុងខេត្ត​កំពង់​ចាម ​មក​ទី​ក្រុង​ភ្នំពេញ​ក្នុង​ឆ្នាំ​1434 ​ហើយ​ព្រះអង្គ​បាន​សាង​សង់​វិហារ​ ព្រះពុទ្ធសា​សនា​ ចំនួន ​7 ដែល​ក្នុង​នោះ​រួម​មាន​ វត្ត​ឧណ្ណា​លោម​ ដែល​អារាម​ទាំង​អស់​ត្រូវបាន​បញ្ចុះ​សីមា​ទាំង​អស់​ក្នុង​ឆ្នាំ​ 1442 ក្រោម​ស្នា​ព្រះហស្ត​ ព្រះបាទ​សម្តេច​ពញា​យ៉ាត មួយ​ផង​ក្នុង​ទី​ក្រុង​ថ្មី​នេះ​ ។

    យ៉ាងណាមិញ វីដេអូរយៈពេលខ្លីនេះ បានឆ្លុះបង្ហាញអំពីការកសាងទីក្រុងតាមរយៈទំនៀមទម្លាប់ និងសាសនាព្រះពុទ្ធ ដែលនិពន្ធរឿងដោយ លោក សេង វិសុទ្ធ។

    ចង់ដឹងថា តើវីដេអូភាពយន្ដឯកសារមួយនេះទាក់ទាញដល់កម្រិតណានោះ សូមគោរពអញ្ជើញទស្សនាដូចតទៅ ៖

    https://youtu.be/d0x3dIrTEjM

  • សម្រាលកូនហើយ អ្នកនាង គង់ ចាន់ស្រីមុំ បង្ហាញរាងសិចស៊ីគ្មានស្នាមសង្វារ

    សម្រាលកូនហើយ អ្នកនាង គង់ ចាន់ស្រីមុំ បង្ហាញរាងសិចស៊ីគ្មានស្នាមសង្វារ

    នៅលើបណ្ដាញសង្គមហ្វេសប៊ុកគេមើលឃើញថា អ្នកម្ដាយសម័យថ្មី គង់ ចាន់ស្រីមុំ ទើបតែសម្រាលកូនស្រីបាន 3ខែប៉ុណ្ណោះ តែបានបង្ហាញពីរូបរាងសិចស៊ីដ៏ស្រឡូន គ្មានស្នាមសង្វារអ្វីបន្ដិចឡើយ ។ ការបង្ហាញរូបភាពក្នុងឈុតប៊ីគីនីនេះ បានធ្វើឱ្យមិត្តៗនារីចាប់អារម្មណ៍ចំពោះគន្លឹះនៃការថែរក្សារូបរាងកាយ វិធីការពារ និងវិធីបំបាត់ស្នាមសង្វារលើស្បែកពោះ និងដងខ្លួនជាខ្លាំង។ តែយ៉ាងណាមិញ តារាស្រីរូបនេះបានប្រកាសថា ខ្លួននឹងចែករំលែកបទពិសោធមួយនេះ។

    អ្នកនាង ​គង់ ច័ន្ទ​ស្រីមុំ បានបង្ហោះរូបភាពជាច្រើនសន្លឹកក្នុងឈុត​ប៊ី​គី​នីដោយបានរៀបរាប់ថា  «សន្យាថា​ នឹង​ប្រាប់​ពី​ការ​សម្រក​រាង​ដោយ​ធម្មជាតិ ក្រោយ​សម្រាលកូន​ណា៎។ ការថែរក្សារាងក្រោយពេលសម្រាលកូន គឺជារឿងពិបាក តែការអត់ធ្មត់​ និងព្យាយាម គឺ​ជាគោលដៅ។ សំណាងហើយដែលបានឡេសង្វារអូនជួយខ្លះ​ មិនអ៊ីចឹងទេ បានផែនទីពិភពលោកបាត់»។ ម៉ាក់នាងតូច ម៉ូម៉ូ រូបនេះបាន​ព្យាយាម​សម្រក​ទម្ងន់​អស់​ជាច្រើន​គីឡូ ក្រោយពេល​សម្រាលកូន​រួច ហើយអ្នកនាង​ថែមទាំង​សន្យាថា នឹង​ចែករំលែក​នូវ​បទពិសោធ​ក្នុងការ​សម្រក​រាង ក្រោយពេល​សម្រាលកូន​រួចទៀតផង ។ បើទោះបីជា​ពេលនេះ​នាង​សម្រក​រាង​មិនទាន់បាន​ដូច​បំណង​ក្តី ប៉ុន្តែ​លទ្ធផល​ដែល​នាង​ទទួលបាន ​គឺ​ជិត​បាន​មួយរយ​ភាគរយ​ហើយ ។

    គួរបញ្ជាក់ផងដែរថា អ្នកគាំទ្រគ្រប់គ្នាភ្ញាក់ផ្អើលមិនស្ទើរទេ ខណៈដែលបានឃើញរូបរាងរបស់អ្នកនាង គង់ ចាន់ស្រីមុំ ក្រោយពេលសម្រាលកូនហើយ ពោលគឺ សិចស៊ីបញ្ចេញសាច់សខ្ចី ស្រស់ស្អាតដូចស្រីក្រមុំអីចឹង ហើយនៅតែទាក់ចិត្តស្វាមីឱ្យកាន់តែចាប់អារម្មណ៍ខ្លាំងថែមទៀត៕

  • ក្រុមហ៊ុន Jaguar Land Rover ចូលរួមកម្មវិធីពិពរណ៍អាពាពិពាហ៍កាលពីថ្ងៃ 22-23 កញ្ញា នៅមជ្ឈមណ្ឌលសន្និបាត និងពិពរណ៍កោះពេជ្រ

    ក្រុមហ៊ុន Jaguar Land Rover ចូលរួមកម្មវិធីពិពរណ៍អាពាពិពាហ៍កាលពីថ្ងៃ 22-23 កញ្ញា នៅមជ្ឈមណ្ឌលសន្និបាត និងពិពរណ៍កោះពេជ្រ

    បន្តពីអត្ថបទចុះលើកាសែតពីមុន (រួមមាន លោក អាលីស្តែរ ស្កត ជាប្រធានផ្នែកលក់រថយន្ត Jaguar Land Rover ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និង លោក អូហ្វ សេបេកេ ប្រធានចាត់ការទូទៅរបស់ក្រុមហ៊ុន Jaguar Land Rover Cambodia (ជាផ្នែកមួយនៃក្រុមហ៊ុន អ អិម អេ គ្រុប) បានបង្ហាញ ថាកិច្ចសហការរួមគ្នារវាងក្រុមហ៊ុន Jaguar Land Rover និង ក្រុមហ៊ុន សំអាងការ នួនស្រី (Samangka Nournsrey) ជាដៃគូអាជីវកម្មមួយ ដូចខាងក្រោម៖

    1- មរតករបស់ Jaguar: ការធ្វើដំណើរជាមួយ Jaguar គឺមានគុណតម្លៃឥតគណនា ហើយវាបន្តជារៀងរហូតសំអាងការ នួនស្រី Samangka Nournsrey: ជាក្រុមហ៊ុនរៀបចំពិធីមង្គលការ ដែលបង្ហាញពីរចនាបទសំលៀកបំពាក់ប្រពៃណីល្អឯក និងសម្បូរបែប។ បទពិសោធន៍ដែលកូនកំលោះ កូនក្រមុំទទួលបានពិតជាមានគុណតម្លៃឥតគណនា ជាបទពិសោធន៍មួយដែលមិនអាចភ្លេចបានក្នុងមួយជីវិត។

    2- Land Rover / លើសពីការរំពឹងទុក: បេ្តជា្ញចំពោះការផ្តល់ជូន នូវស្លាកសញ្ញា “ល្អលើស” ពីការរំពឹងទុក
    សំអាងការ នួនស្រី Samangka Nournsrey: ថ្ងៃអាពាហ៍ពិពាហ៍ជាការចាប់ផ្តើមនៃបទពិសោធន៍មិនអាចបំភ្លេចបានដែលនាំមកនូវដំណើរជីវិតឆ្ពោះទៅរក “ភាពល្អលើស” ពីការរំពឹងទុករវាងកូនកំលោះ និងកូនក្រមុំ ។ មង្គលការ នួនស្រី គឺជាកាតាលីករក្នុងការផ្តួចផ្តើមឲ្យមានការធ្វើដំណើរនេះតាមរយៈ ការរៀបចំពិធីមង្គលការប្រកបដោយវិជ្ជាជីវ និង ការប្តេជ្ញាកម្រិតខ្ពស់។

    Following on from a previous press statement (introducing Mr. Alistair Scott , the Sales Director of Jaguar Land Rover SE Asia), Mr. Ulf Sebecke, the General Manager of Jaguar Land Rover Cambodia (a division of the RMA Group) highlights the association between the synergies of Jaguar Land Rover + Samangka Nournsrey as business partner, as follows:

    1.Jaguar / Jaguar’s Heritage : the journey with Jaguar is timeless. It is forever……

    Samangka Nournsrey: as a wedding planner, displaying a unique approach and encompassing traditional Cambodian design cues, the experience of the bride and groom is assured to be timeless. A once in a lifetime memorable experience.

    2.Land Rover / Above and Beyond: the commitment of the brand delivers “Above and Beyond” expectations

    Samangka Nournsrey: The wedding day is the commencement of a once in a lifetime memorable experience bringing the journey to “Above and Beyond” expectations. Samangka Nournsrey is the catalyst in initiating this journey through a high level of professional wedding planning, execution and personal commitment”

  • ទប់ទឹកភ្នែកមិនជាប់!! ទស្សនាវីដេអូអប់រំខ្លី រឿង «ទឹកភ្នែកសម្ងាត់ឪពុកខ្ញុំ» សម្ដែងដោយ យ៉ែម សំអូន

    ទប់ទឹកភ្នែកមិនជាប់!! ទស្សនាវីដេអូអប់រំខ្លី រឿង «ទឹកភ្នែកសម្ងាត់ឪពុកខ្ញុំ» សម្ដែងដោយ យ៉ែម សំអូន

    យ៉ែម សំអូន នៅតែស្ថិតនៅជាតារាលំដាប់ជួរមុខដដែល ដោយខណៈនេះលោកបានបង្ហាញទស្សនីយភាពវីដេអូអប់រំមួយមានចំណងជើងថា «ទឹកភ្នែកសម្ងាត់ឪពុកខ្ញុំ» រួមសម្ដែងជាមួយប្អូនៗយុវតីជំនាន់ក្រោយ ដោយលោកសម្តែងជាឪពុកពិការម្នាក់ ត្រូវបានកូនស្រីបណ្ដូលចិត្តសុំទិញទូរស័ព្ទ រហូតដល់រូបលោកទៅធ្វើការសំណង់ ខំប្រឹងធ្វើការទាំងត្រដរ ដើម្បីយកលុយទិញសម្ភារ និងទូរស័ព្ទទំនើបឱ្យកូន តែលទ្ធផលបែរជាត្រូវដេកស្លាប់ម្នាក់ឯងយ៉ាងអាណោចអាធ័ម។

    ជាការពិតណាស់ បើទោះបីជាវីដេអូខ្លីនេះជាការសម្តែងក៏ពិតមែន ក៏ប៉ុន្តែវីដេអូនេះពិតជាបានចូលរួមចំណែកយ៉ាងធំ ដើម្បីដាស់តឿនដល់ស្មារតីកូនៗដែលតែងតែចង់បានរបស់របរទំនើបពីឪពុកម្តាយ បើទោះជាដឹងថា របស់អស់ទាំងនោះ ឪពុកម្តាយស្ទើរតែគ្មានសមត្ថភាពទិញផ្តល់ឱ្យក្ដី។ ខណៈបានទស្សនាហើយមនុស្សជាច្រើនបានស្រក់ទឹកភ្នែកអួលដើមក តែម្ដង។

    គួរបញ្ជាក់ផងដែរថា វីដេអូនេះមិនមែនគ្រាន់តែចង់បង្ហាញឱ្យទស្សនិកជនបានឃើញពីសភាពកម្សត់ និងការលះបង់ដ៏ធំធេងរបស់ឪពុកចំពោះកូនប៉ុណ្ណោះទេ តែជាកម្លាំងលើកទឹកចិត្តបងប្អូនឱ្យបង្កើត និងបង្កើនសេចក្តីស្រឡាញ់ ការដឹងគុណូបការៈ និងកតញ្ញូតាធម៌ចំពោះអ្នកមានគុណ ទាន់ពួកគាត់នៅមានដង្ហើម។

    ចង់ដឹងថា រឿងអប់រំខ្លីមួយនេះមានអត្ថន័យល្អយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោមនេះ៖

  • ក្រុមហ៊ុនអចលនទ្រព្យចិន បោះទុន$ 700លាននៅភាគខាងត្បូងរាជធានីភ្នំពេញ

    ក្រុមហ៊ុនអចលនទ្រព្យចិន បោះទុន$ 700លាននៅភាគខាងត្បូងរាជធានីភ្នំពេញ

    គម្រោងអចលនទ្រព្យដ៏ធំមួយនឹងលេចចេញជារូបរាងឡើងនៅភាគខាងត្បូងរាជធានីភ្នំពេញបន្ទាប់ពីក្រុមហ៊ុនមកពីប្រទេសចិនមួយបានសម្រេចបោះទុនវិនិយោគលើគម្រោងអគារស្នាក់នៅខ្ពស់ជាងគេបំផុត ជាអគារស្នាក់នៅរបស់អភិជនជាន់ខ្ពស់នៅកម្ពុជា

    ក្រុមហ៊ុនអចលនទ្រព្យដ៏ធំរបស់ប្រទេសចិន អ & អេហ្វ ប្រផឹធី (R & F PROPERTIES) បានបោះទុនវិនិយោគ 700លានដុល្លារលើគម្រោងអគារស្នាក់នៅ អ&អេហ្វ ក្លូរីនេះ (R & F Glory) នៅភាគខាងត្បូងទីក្រុងភ្នំពេញដែលបាននិងកំពុងសាងសង់លើផ្ទៃដីសរុបជិត 8ហិកតា មានកម្ពស់ 57ជាន់ ស្មើនឹង 174ម៉ែត្រដែលក្នុងនាមជាអគារស្នាក់នៅលំដាប់ខ្ពស់ជាងគេទីមួយនៅជាយទីក្រុងភ្នំពេញដើម្បីឆ្លើយតបចំពោះជីវភាពស្នាក់នៅរបស់ប្រជាជនភ្នំពេញនាពេលអនាគត។

    លោក ស៊ូ វិនសូវ (XU WENSHUI) អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន អ & អេហ្វ ប្រផឹធី ប្រចាំប្រទេសកម្ពុជាបានឱ្យដឹងថា៖ គម្រោងអគារស្នាក់នៅខ្ពស់ជាងគេបំផុតនៅរាជធានីភ្នំពេញនេះ មានកម្ពស់  57ជាន់ ស្មើនឹង 174ម៉ែត្រ ដែលជាអគារស្នាក់នៅរបស់អភិជនជាន់ខ្ពស់នៅកម្ពុជា។

    លោក ស៊ូ វិនសូវ បានបញ្ជាក់ថា គម្រោងអគារស្នាក់នៅដ៏ទំនើបនេះ គឺដោយសារមើលឃើញពីសក្តានុពលដ៏ធំធេងនៃកំណើនប្រជាជនដែលជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចរីកចម្រើននៃប្រទេសកម្ពុជាទាំងមូល ពិសេសការកើនឡើងនៃតម្រូវការលំនៅឋានក្នុងរាជធានីភ្នំពេញ និងតំបន់ជុំវិញ។

    កញ្ញា ឱក សុគន្ធកញ្ញា ដែលត្រូវបានតែងតាំងជាអ្នកនាំពាក្យសម្រាប់គម្រោងសាងសង់អគារស្នាក់នៅ អ&អេហ្វ ក្លូរី (R & F Glory)នៅ បានបញ្ជាក់ថា គម្រោងសាងសង់អគារស្នាក់នៅនេះនឹងត្រូវបានសាងសង់ឡើងប្រកបដោយគុណភាព និងមានភាពខុសប្លែកពីគេបំផុតនៅទីក្រុងភ្នំពេញ ហើយនៅក្នុងចំណោមលក្ខណៈសម្បត្តិដ៏លេចធ្លោនេះ ក៏នឹងមានការបំពាក់បរិក្ខារដ៏ប្រណីតៗ និងសម្បូរបែបសម្រាប់ទាក់ទាញអតិថិជនផងដែរ។

    លោក WANG ZHI HAO ប្រធានក្រុមប្រឹក្សាភិបាលនៃ(R & F PROPERTIES(CAMBODIA)  CO.,LTD បានបង្ហាញថា ក្រុមហ៊ុន (R & F PROPERTIES) ត្រូវបានបង្កើតឡើងនៅឆ្នាំ1994 ជាក្រុមហ៊ុនល្អបំផុតទាំង10 នៅក្នុងប្រទេសចិន។ ក្រុមហ៊ុនបានយកចិត្តទុកដាក់លើការស្ថាបនាអគារស្នាក់នៅលំដាប់កំពូល ចាប់ពីក្រុងក្វាងចូវ រហូតដល់ទូទាំងប្រទេសចិន និងនៅលើពិភពលោកអស់រយៈពេល24ឆ្នាំមកហើយ។

    លោកបន្តថា បច្ចុប្បន្នក្រុមហ៊ុន (R & F PROPERTIES) បានស្ថាបនាគម្រោងក្នុងប្រទេសម៉ាឡេស៊ី អូស្ត្រាលី អង់គ្លេស និងនៅប្រទេសកម្ពុជា ហើយបានសាងសង់អគារចំនួន 220ទីតាំងនៅក្នុងទីក្រុងប្រមាណជា70 នៅទួទាំងពិភពលោក។ R & F PROPERTIES បានឈានចូលក្នុងប្រទេសកម្ពុជាជាផ្លូវការនៅខែឧសភា ឆ្នាំ2017 ដោយបាននាំមកគម្រោងទី1 ដែលកែប្រែជីវភាពស្នាក់នៅក្នុងភ្នំពេញ គឺR & F CITY ជាបុរីសួនអន្តរជាតិមួយ ដែលមានទំហំ 560ពាន់ម៉ែត្រការ៉េ នាំមុខបុរីស្នាក់នៅកំពូលៗក្នុងភ្នំពេញ និងគម្រោងទី2 គឺគម្រោងអគារស្នាក់នៅ អ&អេហ្វ ក្លូរីនេះ (R & F Glory) បាន និងកំពុងសាងសង់ក្នុងនាមជាអគារស្នាក់នៅលំដាប់ខ្ពស់ជាងគេទីមួយនៅតំបន់ជាយទីក្រុងភ្នំពេញ ដើម្បីឆ្លើយតបចំពោះជីវភាពស្នាក់នៅរបស់ប្រជាជនដែលកាន់តែច្រើនឡើងក្នុងភ្នំពេញនាពេលអនាគត៕

  • ​ ចុងឆ្នាំ​2018នេះ កសិដ្ឋាន​ផលិត​ទឹកដោះគោ​ខេត្តព្រះវិហារ នឹង​ដំណើរការ

    ​ ចុងឆ្នាំ​2018នេះ កសិដ្ឋាន​ផលិត​ទឹកដោះគោ​ខេត្តព្រះវិហារ នឹង​ដំណើរការ

    រាជបណ្ឌិត្យសភាកម្ពុជា RAC (Royal Academy of Cambodia)បានបញ្ជាក់ថា ក្រុមហ៊ុន​មួយ​គ្រោង​នឹង​បើក​កសិដ្ឋាន​ចិញ្ចឹមគោយកទឹកដោះគោ ​វេច​ខ្ចប់ និងដាក់​​លក់​នៅលើ​ទីផ្សារ​កម្ពុជានៅស្រុក​ឆែប​ ខេត្តព្រះវិហារ ជាគម្រាងរបស់រាជបណ្ឌិត្យសភា ដែលគម្រាងនេះ​នឹង​ចាប់ដំណើរការ​នៅ​អំឡុង​ខែធ្នូ ​ឆ្នាំ​2018។

    លោក​បណ្ឌិតសភាចារ្យ សុខ ទូច ប្រធាន RAC បាន​មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​មួយ​បាន​មក​សហការ​ជាមួយ​លោក ដោយគ្រោង​ដឹក​ជញ្ជូន​គោ​ញីមក​ពី​ប្រទេស​ថៃ​(កសិដ្ឋានចិញ្ចឹមគោយកទឹកដោះនៅខេត្តស្រះកែវ)ចំនួន 200ក្បាលជា​​​ពូជ​គោដា​ណឺ​ម៉ាក(Danmark)មក​សាកល្បង​ចិញ្ចឹម​នៅ​ក្នុង​កសិដ្ឋាន​នៅ​ខេត្តព្រះវិហារដើម្បី​ផលិត​ទឹកដោះ​ ​វេច​ខ្ចប់ និង​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក។ ការ​នាំ​យក​ពូជ​គោ​ញី​មក​ដាក់​ក្នុង​កសិដ្ឋាន​នោះ គឺ​អាច​ធ្វើឡើងនៅ​ក្នុង​អំឡុង​ខែធ្នូ ​ឆ្នាំ​2018នេះ ដោយ​រង់​ចាំ​តែការ​ដាំ​ស្មៅសម្រាប់ផ្គត់ផ្គង់​ឱ្យ​វា​ស៊ី​បានគ្រប់គ្រាន់​ប៉ុណ្ណោះ។

    លោក​បណ្ឌិតពន្យល់​ថា៖ «ក្នុង​មេគោ ​1​ក្បាលបើ​ផ្ដល់​ចំណី​ឱ្យ​វា​បាន​ត្រឹមត្រូវ គឺ​វា​អាច​ផ្ដល់​ទឹកដោះ​បាន​ពី ​20​ទៅ ​30​លី​ត្រ​ក្នុង​​ថ្ងៃហើយ​ប្រសិនបើ​កសិករ ​1​គ្រួសារ​ចិញ្ចឹម​គោ​​10​ក្បាលគឺ​អាច​រក​ចំណូល​បាន​ប្រមាណ​ជា ​100​ដុល្លារ​អា​មេ​រិ​កក្នុង ​1​ថ្ងៃ​ៗពីព្រោះ​ក្រុមហ៊ុន​អាច​ទទួល​ទិញ​ទឹកដោះគោឆៅថ្លៃ​ប្រមាណ​ 2,000​រៀលក្នុង​1​លី​ត្រ»​។

    បណ្ឌិត សុខ ទូច បន្ដ​ថា៖ «ក្រុមហ៊ុន​ផលិត​ទឹកដោះគោ​នៅ​ខេត្តព្រះវិហារ​នេះគ្រោង​ចំណាយ​​ប្រាក់​វិនិយោគ​ប្រមាណ​ 2.5​លាន​ដុល្លារ​អា​មេ​រិ​កក្នុង​ការ​ទិញ​មេគោ និងស្ពែម ​Sperm របស់​គោបា​មក​បង្កាត់​ពូជ​ក្នុងស្រុកព្រមទាំង​ទិញ​ម៉ាស៊ីន​សម្រាប់​វេច​ខ្ចប់​ផលិតផល​ទឹកដោះគោដែល​ចេញពី​កសិដ្ឋាន​បញ្ជូន​ទៅ​លក់​តាម​ទីផ្សារទៀតផង»

    លោកបណ្ឌិត​អះអាង​ថា ប្រសិនបើ​ការ​សាកល្បង​លើ​មេគោ​ចំនួន ​200​ក្បាល​នេះ​ទទួល​បាន​ជោគជ័យ ជំហាន​បន្ដ​ក្រុមហ៊ុន​មាន​គម្រោង​បង្កើត​ធនាគារ​គោដោយ​បង្កាត់​ពូជ ​និង​ទិញ​មេគោ​ជា​ច្រើន​មក​ប្រវាស់​ឱ្យ​ប្រជាពលរដ្ឋ​នៅ​តំបន់​ជុំវិញទីនោះ​ជា​អ្នក​ចិញ្ចឹម រីឯ​ក្រុមហ៊ុន​ជា​អ្នក​ដើរ​ប្រមូល​ទិញ​ទឹកដោះគោ​ស្រស់​ពី​កសិករហើយ​វេច​ខ្ចប់​សម្រាប់​នាំ​យក​ទៅ​លក់​នៅ​ទីផ្សារ​ជាបន្ត។

    សូមបញ្ជាក់ថាគម្រោងបង្កើត​តំបន់​ឧទ្យាន​ចិញ្ចឹម​ និង​ផលិត​ទឹកដោះ​គោស្រស់​ដំបូង​បង្អស់នេះនឹងបង្កើតឡើង​នៅក្នុង​​ទឹកដីឧទ្យាន​រាជបណ្ឌិត្យ​សភាកម្ពុជា​ តេជោ​សែន​ឫស្សីត្រឹប ​​នៅលើ​ទឹកដី​ស្រុក​ឆែប នៃ​ខេត្តព្រះវិហារ។ ​គម្រោង​មួយ​នេះត្រូវ​បាន​ ​សម្តេច ហ៊ុន សែន ​​គាំទ្រ និងថែមទាំងបាន​ផ្តល់ជាថវិកាចំនួន 10ម៉ឺនដុល្លារក្នុងការចូលរួមទិញមេគោដើម្បីចិញ្ចឹម និង​អំពាវនាវ​ឱ្យសប្បុរស​ជននានា​ចូល​រួម​ក្នុង​កិច្ចការ​នេះទៀតផង​។

    ឧទ្យានជាតិមួយនេះ(ឧទ្យាន​រាជបណ្ឌិត្យ​សភាកម្ពុជា​ តេជោ​សែន​ឫស្សីត្រឹប)​មាន​ផ្ទៃដី​សរុប​ចំនួន​ 11,435​ហិកតាត្រូវ​បាន​បង្កើត​ឡើង​ដោយព្រះរាជក្រឹត្យនៅឆ្នាំ2014។​ ​តំបន់នេះ​មានលក្ខណៈ​ពិសេស​ច្រើនយ៉ាង ​ដូចជាមានធនធានជីវៈចម្រុះ​ដែលជា​ភាពកម្រនៃធម្មជាតិរុក្ខជាតិ និងសត្វ ​មរតកវប្បធម៌ប្រវត្តិសាស្ត្រកម្ពុជា មជ្ឈមណ្ឌល​ផលិត​ដែក​ខ្មែរបុរាណ​ដែល​អាចមាន​អាយុកាល​ជាងមួយ​ពាន់ឆ្នាំ​ ក៏ដូចជាទឹក​ជ្រោះព្រះនិម្មិត ប្រាសាទព្រះវិហារជាដើម ដែលវា​អាចឱ្យ​ទាញ​ប្រយោជន៍យ៉ាង​ច្រើនសម្រាប់​សហគមន៍ និងទាក់ទាញ​ភ្ញៀវទេសចរទៀតផង៕

  • តារាជើងចាស់ ស៊ិន ឧត្តមផល្លា បញ្ចេញមតិចំពោះ «ការស្លៀកពាក់សិចស៊ី» របស់តារាសិល្បៈ

    តារាជើងចាស់ ស៊ិន ឧត្តមផល្លា បញ្ចេញមតិចំពោះ «ការស្លៀកពាក់សិចស៊ី» របស់តារាសិល្បៈ

    ប្រធានបទ «ការស្លៀកពាក់សិចស៊ី» របស់តារាសិល្បៈស្រី កំពុងមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជន និងមិត្តសិល្បករជាច្រើន ហើយយ៉ាងណាមិញ តារាចម្រៀង និងសម្ដែងជើងចាស់ អ្នកនាង ស៊ិន ឧត្តមផល្លា ក៏បានធ្វើការចាប់អារម្មណ៍ចំពោះបញ្ហានេះដែរ ស្របពេលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកំពុងមានវិធានការក្ដៅក្នុងការដាក់ពិន័យចំពោះតារារូបណាដែលបង្ហាញភាពសិចស៊ីហួសហេតុពេកលើបណ្ដាញសង្គម។

    ផ្អែកលើគណនីហ្វេសប៊ុក ផ្លូវការរបស់អ្នកនាងស៊ិន ឧត្តមផល្លា បានសរសេរសាររៀបរាប់ថា «ឱ! ប្រទេសកម្ពុជារបស់ខ្ញុំអើយ កាលណាបានជឿនលឿនដូចប្រទេសគេទៅ? អ្នកនិយមស្លៀកពាក់បែបសុភាពរាបសារ ក៏សុភាពរាបសាទៅតាមបែបផែនរបស់ពួកគាត់ទៅ អ្នកនិយមស្លៀកពាក់បែបសិចស៊ី ក៏តាមបែបផែនរបស់ពួកគាត់ដែលនិយមទៅ សំខាន់គេចេះស្លៀកពាក់ទៅតាមពេលវេលា កាលៈទេសៈស្ថានភាព និងទីកន្លែងដែលគួរស្លៀកពាក់ ឬមិនគួរ ហេតុអីក៏ប្រទេសមួយនេះ ហាក់ដូចជាគាបសង្កត់ផ្លូវចិត្តរបស់មនុស្សគ្រប់គ្នាខ្លាំងម្ល៉េះ? រកតែគេធ្វើអ្វីទៅតាមចិត្តគេមិនបាន! តើមានអារម្មណ៍ថា ខ្លោចចិត្តទេដែលកើតនៅលើប្រទេសមួយនេះ?»។

    គួរបញ្ជាក់ដែរថា អ្នកនាង ស៊ិន ឧត្តមផល្លា បានធ្វើការបញ្ជាក់ពីការបង្ហោះសារមួយនេះថា អ្នកនាងមិនបានចង់ល្បីនោះទេ គឺគ្រាន់តែវាជាអារម្មណ៍ពិតរបស់អ្នកស្រី តែប៉ុណ្ណោះ មិនបានចង់ក្លាយខ្លួនជាជនល្បីនោះទេ។

    ចុះប្រិយមិត្តទាំងអស់គ្នាវិញ យល់ឃើញយ៉ាងណាដែរ?៕

  • Ronaldo បដិ​សេធ​លើ​ករណី​រំលោភ​តារា​បង្ហាញម៉ូដម្នាក់​នៅអាមេរិក​​កាលពីឆ្នាំ​2009

    Ronaldo បដិ​សេធ​លើ​ករណី​រំលោភ​តារា​បង្ហាញម៉ូដម្នាក់​នៅអាមេរិក​​កាលពីឆ្នាំ​2009

    ស្ត្រី​អាមេរិកម្នាក់ បាន​​ចេញមុខ​ជា​សា​ធារណៈ​ដើម្បី​ចោទ​ប្រកាន់​ថា តារា​បាល់​ទាត់​ដ៏ឆ្នើម Cristiano Ronaldo បាន​រំលោភ​រូប​​នាង​នៅ​ឯ​សណ្ឋា​គារ​1​ ក្នុង​ទីក្រុង Las Vegas កាលពី​​រយៈ​ពេល​ 9​ឆ្នាំមុន​។ នាង Kathryn Mayorga វ័យ​ 34ឆ្នាំ បាន​ប្រាប់​ទស្ស​នា​វដ្តី​អាល្លឺម៉ង់ Der Spiegel ថា​ នាង​បាន​ជួប​ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​ព័រ​ទុយ​ហ្គាល់​រូបនេះ ក្នុង​ទីក្រុង Las Vegas នៅ​ឯ​ក្លិប​រាត្រី​មួយ កាលពី​ខែមិថុនា ឆ្នាំ​2009​។ ក្រោយ​មក នៅ​​ឯ​បន្ទប់​របស់​គេក្នុង​សណ្ឋា​គារ Palms Place នាង​បាន​ចោទ​ប្រកាន់​ថា Cristiano Ronaldo បាន​​រំលោភ​រូប​នាង ហើយ​បន្ទាប់​មកបាន​សុំ​អភ័យ​ទោស​នាង​វិញ​។

    មេធាវី​របស់ Ronaldo កាលពីថ្ងៃ​សុក្រ បាន​បញ្ជាក់​ថា ពួក​គេ​នឹង​ប្តឹង​ទស្ស​នាវដ្តី​របស់​អាល្លឺ​ម៉ង់ សម្រាប់​ការ​ចេញ​ផ្សាយ​ការ​ចោទ​ប្រកាន់​មិនផ្លូ​វការ​នេះ​។ Ronaldo វ័យ​ 33​ឆ្នាំ បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ ដោយ​ចាត់​ទុក​ថា ជា​​ព័ត៌​មាន​មិន​​ពិត ហើយ​រូប​គេ​បាន​បញ្ជាក់​ថា ករណី​ផ្លូវ​ភេទ​នេះ គឺ​ជា​ការ​ព្រម​ព្រៀង​ទាំង​សង​ខាង​។ មាន​​ព័ត៌​មាន​ចេញ​ផ្សាយ​ថា រូប​គេ​បាន​យល់​ព្រម​បង់​ប្រាក់​ឱ្យនាង Mayorga ចំនួន​287,000ផោន (ស្មើ​នឹង​37.4​ម៉ឺន​ដុល្លារ​អាមេរិក) ដើម្បី​រា​រាំង​មិន​ឱ្យ​រូប​​នាង​ប្តឹង​ពី​បទ​ឧក្រិដ្ឋ ដែលអាច​នឹង​​ធ្វើ​ឱ្យ​រូប​គេ​ជាប់​គុក​1​ជីវិត និង​រារាំង​មិន​ឱ្យ​នាង​និយាយ​រឿង​នេះ​ជា​សា​ធារណៈ​។ ប៉ុន្តែ បច្ចុប្បន្ន​មេ​ធាវី​​របស់​នាង កំពុង​តែ​ព្យា​យាម​លុប​ចោល​សំណង​​នោះ ហើយ​នាង​បាន​និយាយ​​ករណី​នេះ​ជា​លើក​ទី​1​។ ឯក​សារ​ផ្នែក​ច្បាប់​មួយ បង្ហាញពីការ​​ចោទ​ប្រកាន់​ផ្សេង​ៗ​ប្រឆាំង​នឹង Ronaldo ដែល​​ជា​អតីត​តារាឆ្នើម​របស់​ក្លិប Manchester United​។

    ឯក​សារ​ពី​តុលា​ការ​ដែល​ត្រូវ​បាន​ដាក់​ដោយ​មេធាវី​របស់​នាង បាន​សរសេរ​ថា៖ «Cristiano Ronaldo បាន​ទាញ​ជន​រង​​​គ្រោះ​ចូល​ក្នុង​បន្ទប់​ដេក និង​ទៅ​លើ​គ្រែ ហើយ​រូប​គេ​បានព្យា​យាម​ចាប់​បង្ខំ​ឱ្យ​នាង​រួម​ភេទ​ ទោះ​បី​នាង​ឆ្លើយ​ថា ទេ ក៏ដោយ​»​៕

    ប្រភព​ពី៖ The Straits Times

  • Hamiltonឈ្នះ​ការ​ប្រណាំង​នៅ​រុស្ស៊ី ដើម្បី​បន្ថែមពិន្ទុនាំ​មុខ​លើ​តារាង​ជើង​ឯក

    Hamiltonឈ្នះ​ការ​ប្រណាំង​នៅ​រុស្ស៊ី ដើម្បី​បន្ថែមពិន្ទុនាំ​មុខ​លើ​តារាង​ជើង​ឯក

    កីឡាករ​​ប្រណាំង​រថយន្ត Lewis Hamilton បាន​បង្កើន​ការ​នាំមុខ​របស់​គេ​នៅ​លើ​តារាង​ជើង​ឯក​ពិភព​លោក​ផ្នែក​បើករថយន្ត​ប្រណាំង​នៅឆ្នាំ​នេះ រហូត​ដល់​​ 50​ពិន្ទុ នៅពេល​ដែល​រូប​គេ​ដណ្តើម​បាន​ជ័យជម្នះ​​មួយ ក្រោម​ការ​​ជួយ​ពី​សំណាក់​​ក្រុម​បច្ចេក​ទេស​របស់ Mercedes ក្នុង​ព្រឹត្តិការណ៍ Russian Grand Prix កាលពីថ្ងៃ​អាទិត្យ​។

    ម្ចាស់​ការ​ពារ​ជើង​​ឯក​ពិភពលោក 4​សម័យ​​កាល​រូបនេះបាន​ចាប់​ផ្តើមការ​ប្រណាំង​ដោយ​ស្ថិតនៅលើ​លេខ​រៀង​ទី​2 តែត្រូវ​បាន​ជួយ​​ដោយ​​មិត្ត​រួម​ក្រុម Mercedes គឺ Valtteri Bottas ដែល​បាន​អនុ​ញ្ញាត​ឱ្យ​រូប​គេ​បើក​វ៉ា ហើយ​បន្ទាប់​មក បាន​ការ​ពារ​រូប​គេ​​មិន​ឱ្យ​រង​នូវការ​​ជែងវ៉ា​ពី​សំណាក់​កីឡាករ Sebastian Vettel របស់​ក្រុម Ferrari​ ទៀតផង។ ប្រធា​នា​ធិបតី​រុស្ស៊ី លោក Vladimir Putin ដែល​​បាន​អង្គុយ​ក្បែរ​លោក Bernie Ecclestone អតីត​ប្រធាន F1 ក្រោយពី​បាន​​ធ្វើ​ដំណើរ​ទៅ​ដល់​ទីលាន​ប្រណាំង Sochi Autodrom បានមើល​ឃើញកីឡាករ​អង់គ្លេស Hamilton ប្រើប្រាស់​យុទ្ធ​សាស្ត្រ​ដ៏គួរ​ឱ្យកត់សម្គាល់​របស់​ក្រុម Mercedes និង​បាន​បើក​វ៉ា​លើ Vettel ​ក្នុង​ល្បឿន​យ៉ាងល្អ​។

    Bottas បាន​ចាប់​​ផ្តើម​​ការ​ប្រណាំង​ដោយ​ស្ថិតក្នុង​លេខ​រៀង​នាំមុខ​​គេ​លើ​ទីលាន និងមិន​​មាន​ទឹកមុខ​រីក​រាយ​ឡើយ​ក្នុង​ពេល​ត្រូវ​បាន​ចោទ​សួរ​ទាក់​ទង​នឹង​ការ​ស្តាប់​ការ​បញ្ជា​របស់​ក្រុម​ដែល​​បាន​​រា​រាំង​​មិន​ឱ្យ​រូបគេ​ឈ្នះ​ការ​ប្រណាំង ខណៈ​ដែល​រូប​គេ​បានបញ្ចប់​​ក្នុង​ថិរ​វេលា​2.545​វិនាទី​ពីក្រោយ​កីឡាករ Hamilton ដែល​​ហាក់​មិន​ស្រណុក​ក្នុង​ខ្លួន​ឡើយ​​ចំពោះ​ស្ថាន​ភាពនេះឡើយបន្ទាប់​ពីការ​ប្រណាំង​។

    Vettel បាន​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ​3 ហើយ​​កីឡាករ​អាល្លឺ​ម៉ង់​រូបនេះ បាន​ឃើញ Hamilton កាន់​តែ​បន្ថែម​ការនាំមុខ​របស់​គេ​នៅលើ​​តារាង​ពិន្ទុ​រួម​៕

    ប្រភព​ពី៖ Channel News Asia

  • ម៉ៃ សុគន្ធ ចេញមុខគាំទ្រកូនស្រីលោក ថៃ នរៈសត្យា ថា «ចង់ឱ្យគាត់ចងក្បិនស្លៀកសារុងមុជទឹកសមុទ្រមែន?»

    ម៉ៃ សុគន្ធ ចេញមុខគាំទ្រកូនស្រីលោក ថៃ នរៈសត្យា ថា «ចង់ឱ្យគាត់ចងក្បិនស្លៀកសារុងមុជទឹកសមុទ្រមែន?»

    គ្រប់គ្នាស្រាប់តែភ្ញាក់ព្រើត ខណៈដែលតារាប្រុសលោក ម៉ៃ សុគន្ធ ចេញមុខគាំទ្រកូនស្រីលោក ថៃ នរៈសត្យា គឺកញ្ញា ថៃ នារីសុជាតា ក្រោយពេលមានការចែករំលែកនូវរូបភាពសិចស៊ីព្រមជាមួយការបញ្ចេញសាររិះគន់លើនាងថា ឪពុកចេញលិខិតព្រមានគេមិនទាន់បានប៉ុន្មានផង បែរជាកូនស្រីខ្លួនឯងហ៊ានសិចស៊ីជ្រុលបែបនេះ។

    ជាការពិតណាស់ តារាចម្រៀងពូកែទើស លោក ម៉ៃ សុគន្ធ ម្តងនេះបែរជាបង្ហាញអារម្មណ៍ប្រឆាំងនឹងការរិះគន់ដោយគាំទ្រកញ្ញា ថៃ នារីសុជាតា ថានេះជាសិទ្ធឯកជនរបស់បុគ្គល ហើយពុំមែនជាការសម្តែង ឬច្រៀងបង្ហាញលើឆាកនោះទេ។

    លោក ម៉ៃ សុគន្ធ បាននិយាយថា «មិនកាន់ជើងទេ តែលោកអ្នករិះគន់ទាំងឡាយដូចលើសពេកហើយ រួមទាំងអ្នកសិល្បៈខ្លះដែលរិះគន់កូនស្រីលោក ថៃ នរៈសត្យា សួរថា​ កូនស្រីគាត់ជាអ្នកសិល្បៈមែន? ហើយគាត់ស្លៀកឈុតហែលទឹកហ្នឹងនៅលើឆាកតន្រ្តីមែន? ហើយចង់ឱ្យគាត់ចងក្បិនស្លៀកសារុងមុជទឹកសមុទ្រមែន»។

    ម្ចាស់បទ «មហាទើស» រូបនេះ បានបន្ដទៀតថា «អ្វីដែលបានឃើញ ខ្ញុំទទួលស្គាល់ថា គាត់ថតសិចស៊ីមែន តែនេះជារូបភាពអំឡុងពេលទៅកម្សាន្តនៅសមុទ្រ ឬកន្លែងលេងទឹក! ចង់សួរថាពេលដែលដើរលេងសមុទ្រហ្នឹងចង់ឱ្យគាត់ស្លៀកពាក់ក្បិន ឬចងសារុងចុះងូតទឹកសមុទ្រមែនទេ? ម្យ៉ាងទៀតបើចង់រិះគន់កូនគាត់ថា សិចស៊ីដូចជាលើសពេកហើយ ព្រោះបើសិនជាសិចស៊ីលើឆាកតន្រ្តីទើបជាការខុស តែនេះដើរលេងសមុទ្រតើ ហេតុអ្វីចាំបាច់លើកមករិះគន់»៕