Author: អេបិល

  • កុំឱ្យខាកខាន!! ភាពយន្ដខ្មែរល្បី « ចងពៀរ» រន្ធត់ស្ទើគាំងបេះដូង

    កុំឱ្យខាកខាន!! ភាពយន្ដខ្មែរល្បី « ចងពៀរ» រន្ធត់ស្ទើគាំងបេះដូង

    ភាពយន្ដព្រឺព្រួច រន្ធត់ព្រលឹង « ចងពៀរ» ដែលត្រូវបានផលិតករភាពយន្តជនជាតិឥណ្ឌា លោក Amit Dubby កំពុងអង្រួនដួងចិត្តមិត្តយុវវ័យឱ្យអត់ទ្រាំទស្សនាពុំបានឡើយ។ អាថ៌កំបាំងនៃសេចក្ដីស្លាប់នៅក្នុងអាងទឹករបស់បុរសម្នាក់ នឹងត្រូវបានលាតត្រដាងនៅក្នុងភាពយន្ដគួរឱ្យខ្លាចបែបវិញ្ញាចងពៀរមួយនេះ ។

    កុំរំលងឱ្យសោះ ​ខ្សែភាពយន្ត​ខ្មែរ បែប​រន្ធត់ «​ចងពៀរ​» ចាប់បញ្ចាំងថ្ងៃដំបូង​របស់​ខ្លួន​ហើយ ។ រឿង​នេះ​សម្តែង​ដោយ​តារា​ពានរង្វាន់​ស្រី​ឆ្នើម2​រូប មានដូចជា អ្នកនាង ស្វែង សុជាតា និង អ្នកនាង ថន ថា​ណែ​ត​។ ភាពយន្ត​មួយ​នេះដែរ ចាប់ផ្ដើមចាក់បញ្ចាំងនៅក្នុង​រោងភាពយន្ត​ទំនើប​នៅ​ថ្ងៃ​ទី5 ខែតុលា ឆ្នាំ 2018 នេះ​តទៅ​ហើយ។

    ចង់ដឹងថា ភាពយន្ត​នេះ រន្ធត់ ព្រឺ​ព្រួច ប៉ុណ្ណា​នោះ តោះ​ទស្សនា​វីដេអូ Trailer​ខាងក្រោម​៕

    https://youtu.be/znSDReIarHg

  • ព្រាប សុវត្ថិ និងកូនៗ បង្ហាញវត្តមានថតរូបជាមួយកំពូលតារាឯកត្តកម្មពិភពលោក PIKOTARO – PPAP

    ព្រាប សុវត្ថិ និងកូនៗ បង្ហាញវត្តមានថតរូបជាមួយកំពូលតារាឯកត្តកម្មពិភពលោក PIKOTARO – PPAP

    ថ្មីៗនេះ កំពូលតារាចម្រៀងប្រចាំព្រះរាជាណាចក្រកម្ពុជា លោក ព្រាប សុវត្ថិ ព្រមទាំងប្រុសទាំងបីរួមមាន លោក សុវត្ថិ មុនីនាគ លោក សុវត្ថិ មុនីវណ្ណ និង សុវត្ថិ សេរីវុឌ្ឍ បានធ្វើដំណើរទៅកាន់ប្រទេសជប៉ុន ក្នុងការចូលរួមកម្មវិធីផ្សព្វផ្សាយពីវប្បធម៌របស់ប្រទេសកម្ពុជា ឱ្យសកលលោកបានជ្រាបដឹងកាន់តែច្បាស់។

    នៅក្នុងនោះដែរ លោកបានត្រៀមបទចម្រៀងជាច្រើនបទ និងក្បាច់រាំពិសេសៗ ដែលឆ្លុះបញ្ចាំងអំពីការផ្សព្វផ្សាយនិងលើកស្ទួយវប្បធម៌ខ្មែរ ។ ក្រៅពីនោះ គេមើលឃើញថា តារាប្រុសរូបនេះ ព្រមទាំងកូនៗ ត្រូវបានប្រជាជនជប៉ុនស្វាគមន៍យ៉ាងកក់ក្ដៅ និងបានធ្វើដំណើរទស្សនកិច្ចប្រទេសជប៉ុនជាច្រើនកន្លែងដែរ។ យ៉ាងណាមិញ ការសម្ដែងរបស់អ្នកតំណាងប្រទេសកម្ពុជា ក៏ទទួលបានជោគជ័យ និងការគាំទ្រផងដែរ។

    ក្រោយបញ្ចប់ការសម្ដែងយ៉ាងសប្បាយរីករាយហើយ គេមើលឃើញថា តារាប្រុសរូបនេះ និងកូនៗ បានបង្ហាញវត្តមានថតរូបជាមួយកំពូលតារាចម្រៀងបែបកំប្លែងកម្សាន្ដអារម្មណ៍ និងជាតារាឯកត្តកម្មពិភពលោក ហ្គីនេស គឺលោក PIKOTARO – PPAP ដែលធ្វើឱ្យអ្នកគាំទ្រលោកភ្ញាក់ផ្អើល និងចាប់អារម្មណ៍ពេញបណ្ដាញសង្គមហ្វេសប៊ុក ។

    ចង់ដឹងថា សកម្មភាពនៅក្នុងកម្មវិធី និងការថតរូបយ៉ាងសោមនស្សបែបណានោះ សូមទស្សនាវីដេអូខាងក្រោមនេះ៖

  • ម៉ារ៉ា ប៊ុណ្ណា បង្ហាញអារម្មណ៍ពិតក្រោយខ្ទេចរថយន្ដទីកូ

    ម៉ារ៉ា ប៊ុណ្ណា បង្ហាញអារម្មណ៍ពិតក្រោយខ្ទេចរថយន្ដទីកូ

    ប្រហែលជាគ្មានអ្នកដឹងនោះទេ ថាក្រោយពីខ្ទេចរថយន្តក្នុងគ្រោះថ្នាក់ចរាចរ និងក្រោយព្យាបាលជំងឺបូសអន្ទង់ តារាចម្រៀង លោក ម៉ារ៉ា ប៊ុណ្ណា ប្រឈមនឹងការពិបាកកម្រិតណាលើផ្នែកជីវភាព បើទោះជាមហាជនភាគច្រើនបានឃើញតែលោកហ៊ឺហារក្នុងពេលបង្ហាញខ្លួន។ លោកបានថ្លែងឱ្យដឹងពីស្ថានភាពរបស់ខ្លួនគួរឱ្យសង្វេគ នៅរាត្រីថ្ងៃទី3 ខែ តុលា ក្នុងពេលស្ម័គ្រចិត្តច្រៀងក្នុងកម្មវិធី«ភ្ជុំមហាគ្រួសារសិល្បៈខ្មែរ» ខណៈដែលក្នុងថ្ងៃនោះ គេឃើញលោកធ្វើដំណើរមកកាន់កម្មវិធីដោយជិះតុកតុក ផ្ទុយពីអ្វីដែលមហាជនគិតថា លោកជាតារាដែលមិនអន់។

    លោក ម៉ារ៉ា ប៊ុណ្ណា បានថ្លែងគួរឱ្យអាសូរថា ចាប់តាំងពីការងារសិល្បៈធ្លាក់ចុះ លោកមិនមានលទ្ធភាពដូចគ្នានឹងតារាមួយចំនួននោះទេ ដោយសន្សំបានថវិកាទិញរថយន្តទីកូដែលរងការខូចខាតមុននោះ បានទាំងលំបាក។ លោកថា រថយន្តទីកូដែលអ្នកណាក៏បង្អាប់ថា មិនសមនឹងជិះសម្រាប់រូបលោកដែលជាអ្នកសិល្បៈនោះ លោកទើបតែសន្សំលុយបានកែកុនប៉ុណ្ណោះ ប៉ុន្តែមិនទាន់បានជិះស្រួលបួលផង ហើយក៏មិនទាន់ទាំងបានចេញថត MV ដូចការគ្រោងផង ក៏ស្រាប់តែលោកក៏ជួបគ្រោះថ្នាក់ ក្នុងពេលដែលលោកធ្វើដំណើរពីខេត្ត ហើយងងុយដេកងក់មួយភ្លាំង ព្រោះតែអស់កម្លាំងនឹងការហែរបក្សតែម្ដង។ លោកថា គ្រោះថ្នាក់នៅក្នុងពេលនោះ បើលោកស្រវឹងដូចគេបានចោទមែន ប្រហែលជាស្លាប់បានត់ហើយ អ៊ីចឹងហើយទើបលោកកាន់តែសម្ដែងការអន់ចិត្ត នៅពេលរថយន្តដែលមានតម្លៃថោកតែថ្លៃសម្រាប់លោកត្រូវខ្ទេចមិនខុសពីសល់តែខ្មោចឡានទៅហើយ ប៉ុន្តែមិនមានមិត្តភ័ក្រ្ត និងក្រុមកាងារហែរបក្សណាម្នាក់យកចិត្តទុកដាក់ចំពោះរូបលោកទាល់តែសោះ ក្នុងពេលដែលគ្រោះថ្នាក់នោះ គឺបានកើតឡើងដោយសារតែលោកអត់ងងុយ ហើយធ្វើដំណើរទាំងយប់ ក្រោយបញ្ចប់ការហែរបក្សបីថ្ងៃជាប់គ្នានៅខេត្ត។ លោកថ្លែងដោយតូចចិត្តថា បើក្នុងពេលនោះ លោកមិនទៅត្រាំត្រែងហែរបក្សនៅខេត្តច្រើនថ្ងៃ ហើយមិនសូវបានសម្រាកគ្រប់គ្រាន់ ក៏មិនមានរឿងគ្រោះថ្នាក់មួយនោះកើតឡើងនោះដែរ ហើយលោកក៏សរសើរខ្លួនឯងដែរ ដែលដឹងខ្លួនក្រោយពេលភ្លឹកមួយភ្លាំងមកវិញ ហើយអាចវេរចង្កួតធ្វើឱ្យខ្លួនមិនមានរបួសធ្ងន់បាន។

    លោកនិយាយថា«ខ្ញុំរាល់ថ្ងៃមិនលាក់ទេ គឺអស់រថយន្តទីកូនឹងមួយ គឺអស់ម៉្មង ដោយសារតែឡានហ្នឹងខ្ញុំទិញយកមកទុកជិះផង និងទុកថតMV ផង ប៉ុន្តែមិនទាន់បានថតផង ក៏មានគ្រោះថ្នាក់ក្រោយពេលត្រលប់ពីហែរបក្ស ហើយអ្វីដែលខ្ញុំអន់ចិត្ត គឺអត់មានខាងណាជួយឈឺឆ្អាលខ្ញុំទេ សូម្បីតែមិត្តភ័ក្រ្តដែលគេឱ្យខ្ញុំទៅជួយហែរបក្សគគ្រឹកគគ្រេងនឹងក៏អត់មានទូរស័ព្ទអីមោសួរដែរ ដល់ចឹងមានអារម្មណ៍ថា តូចចិត្តនិយាយមិនចេញ!»។ លោកថាខ្លួនមិនមែនជាអ្នកសិល្បៈមានបានទេ ហើយបើលោកគ្រោះថ្នាក់ក្នុងពេលច្រៀងរាំ ឬចេញពីផឹកស៊ី មិនមែនជាការហែរបក្ស ក៏លោកមិនតូចចិត្តដែរ ប៉ុន្តែគ្រោះថ្នាក់នៅក្នុងយប់នោះ គឺកើតឡើងពីការត្រលប់មកពីហែរបក្សវិញ ហើយមិនមានអ្នកណាឈឺឆ្អាលសូម្បីតែមានព័ត៌មានផ្សាយពីគ្រោះថ្នាក់ព្រោងព្រាត ទើបលោកនឹកឃើញអន់ចិត្ត ជាពិសេសក្នុងពេលអ្នកផ្ទះស្ដីបន្ទោសឱ្យដោយមិនសំចៃមាត់នោះ។

    លោក ម៉ារ៉ា ប៊ុណ្ណា បានអះអាងថា រាល់ថ្ងៃរូបលោកមិនខុសពីអ្នកសិល្បៈកម្សត់នោះទេ ដោយសារតែទៅណាមកណាត្រូវពឹងមិត្តភក្រ្ត ត្រូវជិះ PassApp ហើយការងារក៏កាន់តែធ្លាក់នៅពេលដែលគេជួលលោកហើយឃើញលោកពិបាកដល់ម្លឹង ក៏អស់អារម្មណ៍ចង់យក។ លោក ម៉ារ៉ា ប៊ុណ្ណា បន្តថ្លែងទាំងតូចចិត្តថា គឺជារឿងលំបាកយ៉ាងណាស់ ដែលលោកសឹងតែមិនមានទីផ្សារសិល្បៈក្នុងពេលចុងក្រោយ ហើយទើបតែសន្សំលុយ និងខ្ចីលុយបង្គ្រប់ទិញបានទីកូមួយគ្រឿងទុកគ្រាន់ជិះសោះស្រាប់តែត្រូវខ្ទេចអស់ នៅសងបំណុលគេមិនទាន់រួចបែបនេះ។ យ៉ាងណាមិញ លោកក៏សម្ដែងការដឹងគុណដល់គ្រូពេទ្យធីតានៅមន្ទីរពេទ្យរុស្ស៊ី ដែលបានព្យាបាលឱ្យលោកដោយឥតគិតថ្លៃ ក្រោយពេលលោកគ្រោះថ្នាក់ ហើយត្រូវវះបូសអន្ទង់នោះដែរ បើមិនដូច្នោះទេ គឺលោកពិតជាក្រជាន់ក្រ៕

  • ​រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រៀមរថយន្តក្រុង ​215​គ្រឿងដឹកពលរដ្ឋ​ទៅ​ស្រុកក្នុង​ឱកាស​​ភ្ជុំបិណ្ឌ​

    ​រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រៀមរថយន្តក្រុង ​215​គ្រឿងដឹកពលរដ្ឋ​ទៅ​ស្រុកក្នុង​ឱកាស​​ភ្ជុំបិណ្ឌ​

    សម្តេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជា បាន​សម្រេច​ផ្តល់​ការគិតគូរមួយ​ថ្មី​ទៀតជូន​ដល់​ប្រជាពលរដ្ឋ ដោយបាន​បញ្ជា​ឱ្យ​សាលា​រាជធានី​ភ្នំពេញ បញ្ចេញ​រថយន្តក្រុងសាធារណៈចំនួន 215​គ្រឿងដើម្បី​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ​ទៅ-​មកស្រុកកំណើតដោយ​ឥត​គិតប្រាក់ រយៈពេល ​6ថ្ងៃក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណីជាតិ។​

    ​លោក ម៉េត មាស​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញបានឱ្យដឹងថា​ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើររបស់​ប្រជាពលរដ្ឋ​ពី​រាជធានី​ភ្នំពេញទៅ​ខេត្ត​នានា ក៏ដូចជា​ត្រឡប់​ពី​ខេត្ត​នានា​ចូលមករាជ​​ធានី​ភ្នំពេញ​វិញ​ឱ្យ​មាន​លក្ខណៈល្អ​ប្រសើរ ​សាលា​រាជធានី​ភ្នំពេញនឹងរៀបចំកិច្ចការនេះឱ្យមានភាពរលូន ដើម្បីឆ្លើយតបទៅនឹងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងឱកាសពិធី​បុណ្យ​ភ្ជុំ​បិណ្ឌនេះ​។​

    ក្នុង​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញបានបញ្ជាក់​ថា​ ការដឹក​ប្រជាពលរដ្ឋ​ទៅ និងមក​ដោយ​ឥតគិតថ្លៃរវាង​រាជធានី​ភ្នំពេញ និង​ស្រុកកំណើតរបស់ពួកគាត់​នេះ នឹង​ចាប់ផ្តើម​ធ្វើឡើងនៅ​រៀងរាល់​ម៉ោង5 និង30​នាទី​ព្រឹក ចាប់ពី​ថ្ងៃ​ទី​6 ដល់​ថ្ងៃ​ទី​11 ខែតុលា ឆ្នាំ​2018 ដោយ​អនុវត្ត​នៅលើ​ផ្លូវជាតិ​លេខ​1 ផ្លូវជាតិ​លេខ​2 ផ្លូវជាតិ​លេខ​3 ផ្លូវជាតិ​លេខ​4 ផ្លូវជាតិ​លេខ​5 ផ្លូវជាតិ​លេខ​6 ផ្លូវជាតិ​លេខ​7និង​ផ្លូវជាតិ​លេខ​8​។

    ការបែងចែក​រថយន្តត្រូវបានកំណត់ដូចខាងក្រោមនេះ៖

    ផ្លូវជាតិ​លេខ1- ខេត្តស្វាយរៀង 5គ្រឿង ខេត្តព្រៃវែង 5គ្រឿង (ចំណត ផ្លូវ60ម៉ែត្រមុខក្រុមហ៊ុនមែរសឺដែស បិនហ្ស៍)

    ផ្លូវជាតិ​លេខ2- ខេត្តតាកែវ​ 5គ្រឿង ខេត្តកែប5គ្រឿង (ចំណត ផ្លូវ60ម៉ែត្រមុខក្រុមហ៊ុនមែរសឺដែស បិនហ្ស៍)

    ផ្លូវជាតិ​លេខ3- ខេត្តកំពត​ 10គ្រឿង (ចំណត ផ្សារសិនជូរី ផ្លាហ្សា)

    ផ្លូវជាតិ​លេខ4- ខេត្តកំពង់ស្ពឺ 3គ្រឿង ខេត្តព្រះសីហនុ 7គ្រឿង(ចំណត ផ្សារសិនជូរី ផ្លាហ្សា)

    ផ្លូវជាតិ​លេខ5- ខេត្តកំពង់ឆ្នាំង 5គ្រឿង ខេត្តពោធិ៍សាត់ 5គ្រឿង ​ខេត្តបាត់ដំបង 15គ្រឿង ខេត្តបន្ទាយមានជ័យ 15គ្រឿង(ចំណត សួនច្បារឬស្សីកែវ)

    ផ្លូវជាតិ​លេខ6- ខេត្តកំពង់ធំ​ 5គ្រឿង ខេត្តសៀមរាប 10គ្រឿង (ចំណត ផ្លូវបេតុងតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ ខាងជើងរង្វង់មូលព្រហ្មមុខបួន)

    ផ្លូវជាតិ​លេខ6-7- ខេត្តកំពង់ចាម 10គ្រឿង(ចំណត ផ្លូវបេតុងតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ ខាងជើងរង្វង់មូលព្រហ្មមុខបួន)

    ផ្លូវជាតិ​លេខ6-8- ខេត្តត្បូងឃ្មុំ 5គ្រឿង ខេត្តក្រចេះ5គ្រឿង ខេត្តស្ទឹងត្រែង 5គ្រឿង(ចំណត គីឡូម៉ែត្រលេខ9)

    សេចក្ដីជូនដំណឹងក៏បាន​បញ្ជាក់ដែរថា​ សម្រាប់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ រដ្ឋបាល​រាជធានី​ភ្នំពេញនឹង​ប្រើប្រាស់​រថយន្តក្រុងចំនួន ​95​គ្រឿងដើម្បី​ដឹក​ជញ្ជូន​ដោយ​មិនបង់ប្រាក់ ​រយៈពេល 3​ថ្ងៃចាប់ពី​ថ្ងៃ​ទី​8 ដល់​ថ្ងៃ​ទី​10 ខែតុលា ឆ្នាំ​2018។

    សម្រាប់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត រដ្ឋបាល​រាជធានី​ភ្នំពេញនឹង​ប្រើប្រាស់​រថយន្តក្រុងចំនួន​​​120គ្រឿងសម្រាប់​ដឹក​ជញ្ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ កម្មករ កម្មការិនី ពីរាជធានីទៅតាមបណ្តាខេត្ត និងពីបណ្តាខេត្តមករាជធានីភ្នំពេញវិញដោយ​មិនបង់ប្រាក់​ រយៈពេល 6​​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​6 ដល់​ថ្ងៃ​ទី​11 ខែតុលា ឆ្នាំ​2018៕ ​

  • សាងសង់ឧទ្យាន SME ដើម្បីជំរុញការប្រកួតប្រជែង

    សាងសង់ឧទ្យាន SME ដើម្បីជំរុញការប្រកួតប្រជែង

    ការសាងសង់ “ឧទ្យានឧស្សាហកម្ម” សម្រាប់សហគ្រាសខ្នាតតូច និងមធ្យម នឹងចាប់ផ្តើមក្នុងរយៈពេល 2 – 3ខែខាងមុខទៀត ហើយរដ្ឋាភិបាលបាន និងកំពុងជំរុញឱ្យអាជីវកម្មបែបគ្រួសារមួយនេះចូលរួមក្នុងសួនឧស្សាហកម្មទាំងនេះ ដោយបានលើកហេតុផលថា ពួកគេនឹងធ្វើឱ្យប្រសើរឡើងនូវការប្រកួតប្រជែងនៃក្រុមហ៊ុនក្នុងស្រុក។

    លោក គឹម ទូច រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្មបាននិយាយថា រដ្ឋាភិបាលកំពុងផ្តល់អាទិភាពដល់វិស័យសហគ្រាសធុនតូច និងមធ្យម «នៅក្នុងអាណត្តិទី6 នេះ រដ្ឋាភិបាលយើងនឹងបន្តការងាររបស់ខ្លួនដើម្បីស្វែងរក និងរៀបចំគោលនយោបាយលើកទឹកចិត្តមួយ ដើម្បីជួយដល់វិស័យសហគ្រាសធុនតូច និងមធ្យមក៏ដូចជាបញ្ចប់នូវនិយមន័យជាផ្លូវការនូវអ្វីដែលជាសហគ្រាសធុនតូចនិងមធ្យម ដែលភារកិច្ចទាំងនេះត្រូវការការគាំទ្រពីវិស័យឯកជននិងដៃគូអភិវឌ្ឍន៍របស់យើង»

    លោកបានមានប្រសាសន៍ថា​ ជាផ្នែកមួយនៃផែនការដើម្បីលើកកម្ពស់កំណើននៅក្នុងវិស័យនេះរដ្ឋាភិបាលកំពុងជំរុញគំរូចង្កោមសហគ្រាសធុនតូច និងមធ្យមឱ្យដំណើរការទៅមុខ។

    ក្នុងសិក្ខាសាលាស្តីពីការបង្កើតចង្កោមសហគ្រាសធុនតូច និងមធ្យមដែលបានរៀបចំឡើងដោយក្រុមហ៊ុន Worldbridge International ដែលបច្ចុប្បន្នកំពុងមានគម្រោងបង្កើតតំបន់ឧទ្យានឧស្សាហកម្មខ្នាតតូច និងមធ្យម (SME) ដំបូងគេរបស់ព្រះរាជាណាចក្រកម្ពុជានៅខេត្ដកណ្តាលនោះ បានឱ្យដឹងថា ឧទ្យានឧស្សាហកម្មស្រដៀងគ្នានេះនឹងត្រូវបានគ្រោងធ្វើនៅទូទាំងប្រទេស។

    លោករដ្ឋលេខាធិការបាននិយាយថា រដ្ឋាភិបាលចង់ឱ្យក្រុមហ៊ុនដែលគ្រប់គ្រងដោយគ្រួសារនៅទូទាំងប្រទេសចូលរួមគ្នា ដោយលោកបានថ្លែងថា ក្រុមហ៊ុនដែលបង្កើតឡើងនៅក្នុងវិស័យទាំងនេះនឹងទទួលបានការលើកទឹកចិត្តពីរដ្ឋាភិបាល ហើយនឹងអាចកាត់បន្ថយថ្លៃផលិតកម្ម «តំបន់ឧទ្យានសហគ្រាសធុនតូច និងមធ្យមនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដល់ក្រុមហ៊ុនក្នុងតំបន់បង្កើនចង្វាក់តម្លៃ។ ដើម្បីគាំទ្រ និងជួយដល់សហគ្រាសធុនតូច និងមធ្យម យើងមានបំណងចង់ឱ្យ SME មួយចំនួនចូលរួមនៅក្នុងឧទ្យានទាំងនេះ»

    លោក ឧកញ៉ា សៀ រិទ្ធី ប្រធានក្រុមហ៊ុន Worldbridge Group បានឱ្យដឹងថា ការសាងសង់តំបន់ឧទ្យានឧស្សាហកម្មខ្នាតតូច និងមធ្យមនៅខេត្តកណ្តាលនឹងចាប់ផ្តើមនៅចុងឆ្នាំនេះ ឬដើមឆ្នាំ 2019 ។ លោកបានមានប្រសាសន៍ថា វានឹងធ្វើជាគំរូសម្រាប់សួនឧស្សាហកម្មជាច្រើនទៀតនៅទូទាំងប្រទេស។

    លោកឧកញ៉ាបញ្ជាក់ថា គំនិតនេះគឺដើម្បីប្រមូលសហគ្រាសខ្នាតតូច និងមធ្យម និងផលិតកម្មស្រដៀងគ្នាទៅនៅក្នុងកន្លែងមួយ ហើយផ្តល់ឱ្យពួកគេនូវបច្ចេកវិទ្យាដ៏ទំនើប រួមទាំងប្លុក និងអ៊ីនធើណិតដែលនឹងអនុញ្ញាតឱ្យពួកគេផលិតផលិតផលទៅតាមស្តង់ដារអន្តរជាតិ និងគ្រប់គ្រងអាចចង្វាក់ផលិតកម្មប្រកប​ដោយប្រសិទ្ធភាព៕

  • នាដកល្ខោនខោល ហង់ ភូមិរ៉ា អំពាវនាវឱ្យយុវជនខ្មែរទាំងអស់ចូលហាត់រៀនល្ខោនខោលដោយឥតគិតថ្លៃ

    នាដកល្ខោនខោល ហង់ ភូមិរ៉ា អំពាវនាវឱ្យយុវជនខ្មែរទាំងអស់ចូលហាត់រៀនល្ខោនខោលដោយឥតគិតថ្លៃ

    តាមរយៈវីដេអូនៅលើបណ្ដាញសង្គមហ្វេសប៊ុក នាដកល្ខោនខោល លោកគ្រូ  ហង់ ភូមិរ៉ា បានអំពាវនាវឱ្យយុវជនទាំងអស់ចូលហាត់រៀនល្ខោនខោលដោយឥតគិតថ្លៃ ជាមួយនឹងក្រុមសិល្បៈយុវជនល្ខោនខោលជំនាន់ថ្មី។

    នាដករូបនេះបានលើកឡើងថា «ការបើកបង្រៀននេះគឺជាលើកទី6 ហើយ ដោយទទួលគ្រប់សិស្សដែលស្រឡាញ់សិល្បៈលោ្ខនខោល គ្រប់មជ្ឈដ្ឋានដោយពុំគិតប្រាក់ឡើយ។ ហើយក្នុងនោះផងដែរ គឺរៀនត្រឹមតែថ្ងៃចុងសប្តាហ៍ គឺថ្ងៃអាទិត្យតែប៉ុណ្ណោះ»។ យ៉ាងណាមិញ គេមើលឃើញថា នេះគឺជាឱកាសមួយដែលកូនខ្មែរអាចចូលរួមចំណែកលើកស្ទួយ អភិរក្ស និងថែរក្សាផងដែរ។

    គួររំឭកផងដែរថា នាដករូបនេះធ្លាប់បានប្រាប់អ្នកសារព័ត៌មានថា ការ​បង្កើត​ក្រុម​នេះឡើងគឺ​ក្នុង​គោល​បំណង​បង្រៀន​ដល់​កូន​ខ្មែរ​ដែល​ចង់​រៀនរាំ​របាំ​បុរាណ។ ការ​បង្រៀន​នេះ ​ផ្ដោត​សំខាន់​លើ​ល្ខោន​ខោល តែ​បើ​មាន​ក្មេង​ស្រី​ចង់​រៀនរាំ​របាំ​បុរាណ​ ក៏​លោកមាន​បង្រៀន​ដែរ។ លោក​បញ្ជាក់​ថា ​ការ​បង្រៀន​នេះ​គឺមិន​យក​ថវិកា​ឡើយ ព្រោះ​លោក​យល់​ឃើញ​ថា​មាន​កូន​ខ្មែរ​ជា​ច្រើន​មក​ពី​តាម​ខេត្ត​ដែល​ចង់​រៀន​ តែ​មិន​មាន​ប្រាក់​បង់ថ្លៃសាលា ដូច្នេះ​ឱ្យ​តែ​កូន​ខ្មែរ​ណា​ចង់​រៀន​ អាច​មក​រៀន​បាន​នៅ​បរិវេណ​សាលា​ភូមិន្ទ​វិចិត្រ​សិល្បៈ។ ហើយថ្មីៗនេះ ក្រុមសិល្បៈយុវជនល្ខោនខោលជំនាន់ថ្មី ក៏ទើបតែទទួលបានទីតាំងថ្មីក្នុងការហាត់រៀនផងដែរ។

    ដើម្បីឱ្យកាន់តែជ្រាបច្បាស់ពីព័ត៌មានលម្អិត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

  • នាយ សង់សេត ប្រកាសលក់ផ្ទះដើម្បីព្យាបាលជំងឺឪពុក

    នាយ សង់សេត ប្រកាសលក់ផ្ទះដើម្បីព្យាបាលជំងឺឪពុក

    នៅពេលថ្មីៗនេះ គេតែងឃើញនាយ សង់សេត បង្ហាញក្តីបារម្ភចំពោះឪពុក និងមានបំណងយកឪពុកទៅព្យាបាល តែខ្វះថវិកា ដោយលោកបាននិយាយថា «បើមានប៉ុណ្ណឹងមែន យកពុក និងប្អូនចូលពេទ្យថៃហើយ»។ ការលើកឡើងបែបនេះ អាចនិយាយបានថា គ្រួសាររបស់នាយ សង់សេត កំពុងខ្វះខាតលុយខ្លាំង និងត្រូវការលុយដើម្បីព្យាបាលជំងឺឪពុក។

    ហើយប៉ុន្មានម៉ោងមុននេះបន្ដិច តារាកំប្លែងប្រុសរូបនេះ បានបង្ហោះរូបផ្ទះ និងរូបលោកតា សង់ស៊ីស ដោយរៀបរាប់ថា  «យើងខ្ញុំត្រូវការលក់ផ្ទះ ពីរកន្លែងជាចាំបាច់ ទី1 នៅភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ តម្លៃ 35ម៉ឺនដុល្លាអាចចរចាបាន។ ទី2 នៅភូមិសុព័រណ៍ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ 25ម៉ឺន ចរចា។ (077811968, 015436007)»។

    គួរបញ្ជាក់ដែរថា  ការប្រកាសលក់ផ្ទះនេះ ត្រូវបានមហាជនជាច្រើនសម្តែងនូវការភ្ញាក់ផ្អើល និងនឹកឃើញដល់ស្ថានភាពជំងឺរបស់តារាកំប្លែងជើងចាស់ នាយ សង់ស៊ីស ថា បច្ចុប្បន្នមិនដឹងជាយ៉ាងណាហើយទេ ខណៈជារឿយៗ គេតែងតែឃើញកូនប្រុស-ស្រីរបស់លោក សម្តែងនូវទុក្ខកង្វល់លើបណ្តាញសង្គមរហូតមក៕

  • រថយន្ត Ford Ranger ស៊េរីថ្មី 2019 គូរប្រកួតប្រជែងនាំមុខក្នុងទីផ្សាររថយន្ត Pick-up បានមកដល់ប្រទេសកម្ពុជា ជាផ្លូវការហើយ!

    រថយន្ត Ford Ranger ស៊េរីថ្មី 2019 គូរប្រកួតប្រជែងនាំមុខក្នុងទីផ្សាររថយន្ត Pick-up បានមកដល់ប្រទេសកម្ពុជា ជាផ្លូវការហើយ!

    ក្រុមហ៊ុន ហ៊ុន អ អិម អេ ខេមបូឌា ដែលជាតំណាងចែកចាយផ្តាច់មុខរថយន្ត Ford នៅកម្ពុជា បានប្រារព្ធពិធីសម្ពោធជាផ្លូវការនៃរថយន្ត Ford Ranger ស៊េរីថ្មី ឆ្នាំ 2019 ជារថយន្ត Pick-up ដែលមានសមត្ថភាពលើសគេរួមជាមួយនឹងបច្ចេកវិទ្យាថ្មីៗក៏ដូចជាប្រព័ន្ធសុវត្ថិភាពកាន់តែទំនើបនិងកាន់តែអស្ចារ្យជាងមុន។រថយន្ត Ford Ranger ស៊េរីថ្មីនេះបានផលិតឡើងដោយមានការកែច្នៃថ្មីទាំងស្រុងទៅលើប្រព័ន្ធជើងក្រោម ដែលធ្វើឲ្យរថយន្តកាន់តែមានភាពរឹងមាំ និងធ្វើឲ្យការបើកបរនៅលើផ្លូវ Off-road កាន់តែមានទំនុកចិត្ត មិនថាអ្នកបើកបរជាមួយនឹងស្ថានភាពផ្លូវលំបាកយ៉ាងនោះទេ។ នៅក្នុងនោះដែរ ក្រុមហ៊ុន RMA Cambodia បាននាំចូលនូវរថយន្ត Ford Ranger 2019 ពីរម៉ូដែលផ្សេងគ្នា ដែលអាចឲ្យអ្នកធ្វើការជ្រើសរើសបានរួមមាន Ford Ranger Wildtrak (Full Option) និង Ford Ranger XLT (Half-full Option)។

    លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia បានមានប្រសាសន៍ថា៖ “នៅប្រទេសកម្ពុជាអ្នកដែលទិញរថយន្ត Ford យកទៅប្រើប្រាស់ ពួកគេចង់បានរថយន្តមួយដែលមានភាពរឹងមាំ មានផាសុកភាព និងមានបច្ចេកវិទ្យាដែលធ្វើឲ្យការបើកបររបស់ពួកគេកាន់តែមានភាពងាយស្រួល។ ជាមួយនឹងរថយន្ត Ford Ranger ម៉ូដែលចុងក្រោយនេះ វានឹងផ្ដល់ឲ្យអ្នកប្រើប្រាស់លើសពីអ្វីដែលពួកគេរំពឹងទុកទៅទៀត ទាំងសម្រាប់អ្នកប្រើប្រាស់ក្នុងអាជីវកម្ម ក៏ដូចជាប្រើប្រាស់ក្នុងគ្រួសារផងដែរ។”

    រថយន្ត Ford Ranger 2019 បានរចនារូបរាងខាងមុខថ្មីទាំងស្រុង រួមមានប៉ាណា និងកាងខាងមុខរចនាគួរឲ្យទាក់ទាញ ចង្កៀងមុខនិងចង្កៀងពិលកាងមុខ បានកែច្នៃជាថ្មីយ៉ាងស្រស់ស្អាតរួមជាមួយនឹងចង្កៀង LED បំភ្លឺពេលថ្ងៃ និងចង្កៀងគុជ HID ភ្លឺច្បាស់ជាងមុន ជួយសម្រួលការបើកបរនៅពេលយប់បានច្រើន ធ្វើឲ្យការបើកបរនៅពេលយប់មានសុវត្ថិភាពជាងមុន។ រថយន្តនេះក៏មានបំពាក់នូវប្រព័ន្ធ Lock និងបញ្ឆេះរថយន្តដោយពុំចាំបាច់ប្រើសោរ (Passive Entry Passive Start)គឺជាបច្ចេកវិទ្យាថ្មីមួយដែលបានបំពាក់ទៅលើរថយន្ត Ford Ranger 2019។ អ្នកគ្រាន់តែទុកសោរថយន្តជាប់នឹងខ្លួនរួចយកដៃស៊កទៅក្នុងដៃទ្វារ នោះទ្វារនឹង Unlock ដោយខ្លួនឯង។ បន្ទាប់មកទៀតអ្នកអាចចូលទៅក្នុងរថយន្តនិងបញ្ឆេះរថយន្តដោយគ្រាន់តែយកជើងគងហ្វ្រាំងរួចចុចប៊ូតុងបញ្ឆេះរថយន្តជាការស្រេច។ ចំណែកផ្នែកខាងក្នុងនៃរថយន្តត្រូវបានរចនាជាថ្មី កៅអីនីមួយៗសុទ្ធសឹងធ្វើអំពីស្បែកប្រភេទ Premium ដែលមានគុណភាពខ្ពស់ដែលអាចប្រើប្រាស់បានយូរអង្វែងមិនងាយឆាប់សឹកឬរហែកនោះទេ។ ម៉្យាងទៀតជាមួយនឹងបច្ចេកវិទ្យាថ្មីដែលអាចឲ្យអ្នកធ្វើការភ្ជាប់ទូរស័ព្ទ iPhone ទៅនឹង ប្រព័ន្ធ SYNC 3 អាចឲ្យអ្នកប្រើប្រាស់កម្មវិធីមួយចំនួនដែលមានលើ iOS ដូចជា ស្ដាប់តន្ត្រី ប្រើ Google Map អានសារ ផ្ញើរសារ ធ្វើការហៅចេញដោយបញ្ជាដោយសម្លេង។

    រថយន្តនេះបានបំពាក់នូវប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ និងការពារការប៉ះទង្គិច (Pre-Collision Assist) និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្តិ (Autonomous Emergency Braking) នៅពេលមានឧបសគ្គមកពីខាងមុខ។ ប្រព័ន្ធទាំងពីរនេះ ប្រើរ៉ាដា និងកាម៉េរាខាងមុខដើម្បីចាប់ឧបសគ្គដូចជារថយន្តខាងមុខ ឬអ្នកថ្មើរជើងកំពុងឆ្លងផ្លូវខាងមុខ បន្ទាប់មកវានឹងផ្ដល់សញ្ញាដល់អ្នកបើកបរ ក្នុងករណីអ្នកបើកបរនៅតែមិនឆ្លើយតប នោះរថយន្តនឹងធ្វើការចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្តិ។ បច្ចេកវិទ្យានេះជួយកាត់បន្ថយការប៉ះទង្គិចផ្នែកខាងមុខនិងខាងក្រោយបានមួយចំនួនធំ ក៏ដូចជាប្រាប់អ្នកបើកបរនៅពេលមានអ្នកថ្មើរជើងឆ្លងកាត់ផ្លូវ និងជៀសវាងគ្រោះថ្នាក់ដែលអាចកើតមាននៅខាងមុខផងដែរ។

    ក្រៅពីនេះរថយន្ត Ford Ranger 2019 បានបំពាក់នូវប្រព័ន្ធសុវត្ថិភាពផ្សេងៗដូចជា ប្រព័ន្ធផ្តល់ដំណឹងនៅពេលបើកបរចេញពីគន្លង (Lane Keeping Alert and Lane Keeping Aid) ប្រព័ន្ធបន្ថយល្បឿននិងរក្សាគំលាតសុវត្ថិភាពដោយស្វ័យប្រវត្តិ (Adaptive Cruise Control) និងប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ដែលអាចកើតមាននៅខាងមុខ (Forward Collision Warning) ដែលសុទ្ធសឹងបានបំពាក់នៅលើរថយន្ត Ford Ranger ម៉ូដែលកន្លងមក។

    Ford Ranger 2019 គឺជារថយន្ត Pick-up ទីមួយដែលមានបំពាក់ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តិ (Parallel Parking Assist) ដែលធ្វើឲ្យកាន់តែមានភាពងាយស្រួល ដោយតម្រូវឲ្យអ្នកបើកបរគ្រាន់តែយកជើងអបហ្រ្វាំង និងពុំចាំបាច់កាន់ចង្កូតនោះទេនៅពេលចូលចត។ផ្នែកខាងក្រោយរបស់រថយន្តនៃរថយន្តក៏បានធ្វើការរចនាជាថ្មី ធ្វើឲ្យការលើកដាក់ឥវ៉ាន់កាន់តែងាយស្រួលព្រោះទ្វារខាងក្រោយមានភាពស្រាលជាងមុន និងបានបំពាក់ទៅដោយបូម ជួយកាត់បន្ថយការប្រកម្លាំងដល់ទៅ 70% នៅពេលអ្នកបើក/បិទទ្វារផ្នែកខាងក្រោយរថយន្ត។

    មិនតែប៉ុណ្ណោះ សមត្ថភាពជើងក្រោមរបស់ Ford Ranger 2019 ត្រូវបានកែច្នៃបន្ថែម ដែលប្រកបដោយភាពធន់រឹងមាំជាងមុន គឺសំដៅទៅលើសុវត្ថិភាពជាពិសេសដល់ការទប់លំនឹងដោយមានភាពហាប់ណែនជាងមុន ធ្វើឲ្យការផ្ទុកទំងន់ អូស សណ្ដោងក្នុងស្ថានភាពផ្លូវលំបាកក៏ដូចជានៅពេលបត់បែនប្រកបដោយសុវត្ថិភាព និងជួយកាត់បន្ថយសម្លេងកង់ពេលបើកបរលើផ្លូវរាបផងដែរ។ ការកែច្នៃចុងក្រោយនេះនឹងធ្វើឲ្យសមត្ថភាពនៃការបើកបររបស់ Ford Ranger 2019 កាន់តែប្រសើរ និងមានផាសុកភាពជាងមុនដូចជាការកាត់បន្ថយសម្លេង ភាពញ័រ បង្កើនភាពទន់ភ្លន់មិនរលាក់ខ្លាំងដូចមុន៕

  • Real រង​បរា​ជ័យ​ដ៏មិននឹកស្មាន​ដល់ ខណៈ Man Utdបាន​ត្រឹម​​ស្មើ

    Real រង​បរា​ជ័យ​ដ៏មិននឹកស្មាន​ដល់ ខណៈ Man Utdបាន​ត្រឹម​​ស្មើ

    ក្រុម Real Madrid ដែល​ជាម្ចាស់​ជើង​​ឯក Champions League បាន​​រង​បរា​ជ័យ​ដ៏កម្រមួយ​ក្នុង​យុទ្ធ​នា​ការ​នេះ ខណៈ​ដែលពួក​គេ​បាន​ចាញ់​ក្នុងលទ្ធផល 1-០ នៅ​លើ​ទឹកដីក្រុម CSKA Moscow កាលពីថ្ងៃ​អង្គារ ស្រប​ពេល​ដែលក្រុម Manchester United របស់​លោក Jose Mourinho បាន​ខ្វះ​​ភាពមុត​ស្រួច​ម្តង​ទៀត ក្នុង​ពេល​ទទួល​បានលទ្ធ​ផល​ស្មើ ០-០ ជាមួយ​នឹងក្រុម Valencia​។

    ស្រប​ពេល​ដែល​ក្រុម Bayern Munich ក៏​បាន​បញ្ចប់​ក្នុងលទ្ធផល​ស្មើ​ជាមួយ​នឹងក្រុម Ajax ដែរ​នោះ វា​បាន​ក្លាយ​ជា​រាត្រី​ដ៏រីក​រាយសម្រាប់ក្រុម Manchester City របស់​លោក Pep Guardiola ខណៈ​ដែល​ពួក​គេ​​បាន​ផ្តួល​ក្រុម Hoffenheim ក្នុងលទ្ធផល 2-1 ហើយ​ក្រុម Juventus ក៏​ដណ្តើម​បាន​ជ័យជម្នះ​យ៉ាង​កក់​ក្តៅ​លើ​ក្រុម Young Boys ផងដែរ ក្រោយពី​ការ​រក​បាន​ 3​គ្រាប់ពី​សំណាក់​ខ្សែ​ប្រយុទ្ធ Paulo Dybala​។ Real មិន​ត្រូវ​បាន​រំពឹង​ទុក​ថា នឹង​ជួប​ភាព​ត្រដាប​ត្រដួស​ក្នុង​ពូល G ឡើយ​ ខណៈ​ដែលពួក​គេ​​បាន​បង្ហាញពី​ទម្រង់​លេង​យ៉ាង​រឹង​មាំ​នា​​ពេលថ្មី​ៗនេះក្នុង Champions League ប៉ុន្តែ ក្រុម​របស់​លោក JulenLopetegui បាន​របូត​​គ្រាប់​បាល់​ភ្លាម​ៗ​ក្រោយពីលេង​បាន​ត្រឹម​តែ​ 2​នាទី ​ក្នុង​ទីក្រុង​ម៉ូស្គូ ក្រោយពី​ការ​ប្រព្រឹត្ត​កំហុស​របស់​កីឡាករ Toni Kroos​។ Gareth Bale និង Sergio Ramos ស្ថិតក្នុង​ចំណោម​កីឡាករ​សំខាន់​ៗ​ដែល​បាន​អវត្ត​មាន​​នា​កីឡដ្ឋាន Luzhniki ប៉ុន្តែ ការ​បញ្ជូន​បាល់​ត្រឡប់​ក្រោយ​របស់ Kroos បាន​អនុ​ញ្ញាត​ឱ្យ​កីឡាករ Nikola Vlasic ដែល​ខ្ចី​ជើង​ពីក្លិប Everton រក​បាន​គ្រាប់​បាល់​ដើម្បី​ជួយ​ឱ្យក្រុម CSKA នាំមុខ ក្រោយពី​លេង​បាន​ត្រឹម​តែ​ 68​វិនាទី​។

    ជាមួយ​គ្នានេះ គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទីនៅ​ជិត​បញ្ចប់​ការប្រកួត​ពី​សំណាក់​ខ្សែ​បម្រើ David Silva បាន​ជួយ​ឱ្យ​ក្រុម Man City ដណ្តើម​បាន​ជ័យជម្នះ​ក្នុងលទ្ធផល 2-1 នៅ​លើ​ទឹកដីក្រុម Hoffenheim កាល​ពីថ្ងៃអង្គារ ខណៈ​ក្រុម​របស់​លោក Guardiola បាន​ធ្វើ​ឱ្យ​យុទ្ធ​នាការនៃក្រប​ខ័ណ្ឌ Champions League របស់​ពួក​គេ​វិល​ទៅកាន់​ភាព​ល្អ​ប្រសើរ​វិញ ក្នុង​ប្រទេស​អាល្លឺ​ម៉ង់​​៕

    ប្រភព​ពី៖ Channel News Asia

  • Messi បង្ហាញ​ភាព​អស្ចារ្យនៅ Wembley នៅពេលដែល Barcaផ្តួល Spurs ចាស់​ដៃ

    Messi បង្ហាញ​ភាព​អស្ចារ្យនៅ Wembley នៅពេលដែល Barcaផ្តួល Spurs ចាស់​ដៃ

    Lionel Messi បាន​ជួយ​ឱ្យក្រុម Barcelona ងើប​ចេញ​ពី​ការ​ធ្លាក់​ចុះទម្រង់​លេង​នា​​ពេលថ្មី​ៗនេះ តាម​រយៈ​ការ​បង្ហាញ​ពី​ទម្រង់​លេង​យ៉ាងល្អ​ឥត​ខ្ចោះដោយក្រុមរ​បស់​​គេ​បាន​ផ្តួលក្រុម Tottenham Hotspurs 4-2 ក្នុង​ការ​ប្រកួត​ក្រប​ខ័ណ្ឌ Champions League ពូល B ដ៏​រំភើបកាល​ពីថ្ងៃពុធ​។

    តា​រាឆ្នើម​អន្តរ​ជាតិ​​​អា​ហ្សង់​ទីន​រូបនេះ បាន​ស៊ុត​បាល់​បញ្ចូល​ទី​​​ 2​គ្រាប់ ដើម្បី​ធ្វើ​ឱ្យ​គ្រាប់​បាល់​សរុបក្នុងក្រប​ខ័ណ្ឌ Champions League របស់​គេ​កើន​ឡើងដល់​​ 105​គ្រាប់ និង​ជា​អ្នក​ជួយ​ឱ្យ​ក្រុម​របស់ខ្លួន​រក​បាន​ 2​គ្រាប់​​ផ្សេង​ទៀត ខណៈ​ដែល​រូប​គេ​ក៏​បាន​ស៊ុត​បាល់​ប៉ះ​ទៅនឹង​បង្គោល​ទី​ 2លើក នា​កីឡដ្ឋាន Wembley ផងដែរ​។ Messi វ័យ​ 31​ឆ្នាំ ទទួល​បាន​ការ​ទះ​ដៃ​សរសើរ​ក្នុង​ពេល​ចេញ​ពី​ទីលាន​​ដោយ​អ្នក​គាំទ្រ​ទាំង​ 2ក្រុម ក្នុង​ពេល​បញ្ចប់​ការ​ប្រកួត​ដែល​បាន​​ធ្វើ​ឱ្យ​ក្រុម Barcelona រក្សា​ការ​ឈរ​លេខ​1 ​ក្នុងពូល ហើយ​ក្រុម Tottenham កំពុង​​តែ​ធ្លាក់​ចូល​ក្នុង​​បញ្ហា​ ក្រោយពី​ការ​​រង​បរា​ជ័យ​ 2លើក​។

    ខ្សែ​បម្រើ Philippe Coutinho រក​បាន​គ្រាប់​បាល់​បំ​ប៉ោង​សំណាញ់​ទី​ ក្រោយពី​លេង​បាន​ត្រឹម​តែ​រយៈពេល​2នាទី​សម្រាប់​ក្រុម Barcelona ដែល​បានធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​ឡុងដ៍ ដោយ​ការ​មិន​ស្គាល់​ឈ្នះ​សោះ​ពីការប្រកួតក្រប​ខ័ណ្ឌ La Liga 3ប្រកួត ខណៈ​ដែល Ivan Rakitic រក​បាន​គ្រាប់​បាល់​ទី​2 ​យ៉ាងល្អ​។ បន្ទាប់មក Messi ដែល​មុន​នេះ​បាន​ស៊ុត​បាល់​ប៉ះ​ទៅនឹង​បង្គោល​ទី​ 2​លើក​នោះ ក៏រក​​បានគ្រាប់​បាល់​បញ្ចូល​ទី​នៅ​ចន្លោះ​គ្រាប់​បាល់​ពី Harry Kane និង Erik Lamela នៅមុន​ពេល​តារាឆ្នើម​អន្តរ​ជាតិ​​​អាហ្សង់​ទីន​រូ​បនេះ បាន​រកគ្រាប់​បាល់​ទី​2​​ របស់​គេឃើញ​នៅ​ពេលជិត​បញ្ចប់​ការ​ប្រកួត​ដើម្បី​បំពេញ​ជ័យជម្នះ​តែម្តង​។

    លោក Ernesto Valverde គ្រូបង្វឹក​របស់​ក្រុម Barcelona បាន​ឱ្យ​ដឹងថា៖​ «ក្រោយពី​ការ​ជួប​លទ្ធផល​មិន​ល្អ​ចំនួន​ 3លើកមក  វា​ពិត​ជា​សំខាន់​ណាស់​ក្នុង​ការ​ធ្វើ​ឱ្យ​បានល្អ​នៅ​ថ្ងៃ​នេះ​។ ការ​ឆ្លើយ​តប​​របស់​យើង​ពិត​ជា​ល្អមែន​»​​៕

    ប្រភព​ពី៖ Sky Sports