Author: អេបិល

  • កំពូលរាជនីសម្រស់ ហ្វាន ពីងពីង ( Fan Bingbing ) បង្ហាញខ្លូនជាលើកដំបូង បន្ទាប់ពីបាត់ខ្លួនយ៉ាងសម្ងាត់ខណៈផ្ទុះរឿងអាស្រូវ

    កំពូលរាជនីសម្រស់ ហ្វាន ពីងពីង ( Fan Bingbing ) បង្ហាញខ្លូនជាលើកដំបូង បន្ទាប់ពីបាត់ខ្លួនយ៉ាងសម្ងាត់ខណៈផ្ទុះរឿងអាស្រូវ

    តាមរយៈសារព័ត៌មាន Kenh 14 ទើបចេញផ្សាយនៅថ្ងៃទី 16 ខែតុលា ឆ្នាំ 2018 នេះ បានឱ្យដឹងថា ខណៈនេះ កំពូលតារាសម្ដែងស្រីចិន នាង ហ្វាន ពីងពីង ( Fan Bingbing ) ត្រូវបានសារព័ត៌មានចិន បង្ហាញរូបភាពជាលើកដំបូង។

    បន្ទាប់ពីទទួលបានដំណឹងបាត់ខ្លួនយ៉ាងសម្ងាត់របស់តារាស្រីរូបនេះ ដោយសារមានរឿងអាស្រូវគេចបង់ពន្ធក្នុងចំនួនទឹកប្រាក់ប្រមាណ 3100 ពាន់លានដុល្លារ និងមិនចូលខ្លួនបង់ពន្ធជូនអាជ្ញាធរពន្ធដារនោះ តារាស្រីរូបនេះ ទើបតែបានបង្ហាញខ្លូនជា​លើក​ដំបូង​នៅ​ឯ​ព្រលាន​យន្តហោះ​ក្រុង Beijing នៅក្នុងឈុតសម្លៀកបំពាក់ព័ណខ្មៅ ។

    វត្តមាន​ដំបូង​ជា​សាធារណៈ​នេះ តារា​ស្រី​វ័យ 37 ​ឆ្នាំ​រូប​នេះ បាន​​ស្លៀក​ឈុត​ខ្មៅ ដើរ​ចេញ​ពី​ព្រលាន​យន្តហោះ​យ៉ាង​ស្ងាត់​ៗ ដោយ​មាន​អង្គរក្ស​មួយ​រូប​ បើក​ឆត្រ​បាំង​ការពារ​​នាង។ ទោះ​បី​ជា​រូប​នាង មាន​រឿង​អាស្រូវ​ និងរងការរិះគន់យ៉ាងចាស់ដៃពី​សំណាក់​មហាជន​ជា​ច្រើន​ក្ដី ប៉ុន្តែ​វត្តមាន​លើក​នេះ នៅ​តែ​មាន​មនុស្ស​មួយ​ចំនួន កោត​សរសើរ​រូប​សម្រស់ និង​ស្ទីល​ស្លៀកពាក់​​របស់​នាង​ដដែល៕

  • បេក្ខនារី​កម្ពុជា​ឆ្លងផុត​វគ្គ Top20 មានឈុត​តំណាង​ជាតិល្អ​ដាច់គេ

    បេក្ខនារី​កម្ពុជា​ឆ្លងផុត​វគ្គ Top20 មានឈុត​តំណាង​ជាតិល្អ​ដាច់គេ

    បេក្ខនារីបវរកញ្ញា ឌី លីកា ដែលគ្រងឈុតសម្លៀកបំពាក់តំណាងជាតិកម្ពុជា «ទេពីស្រ៊ីសួគ៌បវរឥសានបុរៈ» បានឆ្លងផុតវគ្គ20ប្រទេស (Top20) ដែលមានឈុតតំណាងជាតិល្អដាច់គេហើយ នាល្ងាចថ្ងៃទី15 ខែតុលានេះ និងកំពុងបន្តទៅវគ្គ១០ប្រទេស (Top10) ដែលមានឈុតតំណាងជាតិល្អដាច់គេ ចាប់ពីម៉ោងនេះរហូតដល់ថ្ងៃទី25 ខែតុលា ឆ្នាំ2018ខាងមុខ។

    គិតត្រឹមម៉ោង ៥ល្ងាចនេះ ជាលិទ្ធផលប្រចាំតំបន់អាស៊ី គឺចំនួនបោះឆ្នោតគាំទ្រដល់ឈុតតំណាងជាតិរបស់កម្ពុជា ទទួលបាន 21.500.350 ពិន្ទុ ជាឈុតលេខ1 លើ ឈុតតំណាងជាតិរបស់វៀតណាម ដែលមានចំនួន 20.600.405 ពិន្ទុ។ គួរបញ្ជាក់ថា ការឱ្យពិន្ទុគឺតាមរយៈ like ស្មើ 1ពិន្ទុ និងការ share ទទួលបាន 5ពិន្ទុ ដូច្នេះសូមបងប្អូនបន្តការ Like និង ស៊ែរនៅរូបខាងក្រោមនេះ៖ ដើម្បីចូលទៅបោះឆ្នោត សូមចុចកន្លែងនេះ។

    ជាមោទនភាពផងដែរ សម្រាប់ជាតិកម្ពុជាយើង ដែលបានការឆ្លងផុតវគ្គ Top20 ដែលគ្រងឈុតសម្លៀកបំពាក់តំណាងជាតិល្អដាច់គេ ពិសេសឈុតសម្លៀកបំពាក់តំណាងជាតិរបស់កម្ពុជា ទទួលបានការបោះឆ្នោតគាំទ្រខ្ពស់ផុតគេតែម្ដង។
    តែទោះយ៉ាងជាណា បេក្ខនារីបវរកញ្ញាកម្ពុជា កញ្ញា ឌី លីកា នៅតែត្រូវការកម្លាំងចិត្ត និងការ Like និង Share ពីសំណាក់ជនរួមជាតិខ្មែរ ទាំងអស់គ្នាបន្តទៀត។ វគ្គក្រោយនឹងត្រូវឱ្យបងប្អូនជួយបោះឆ្នោតម្តងទៀត ដែលត្រូវជ្រើសរើសចំនួន 10 បេក្ខភាព ដើម្បីទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ ក្នុងនោះមាន 5នាក់ ត្រូវរើសដោយគណៈកម្មការ និង 5នាក់ ទៀតនឹងត្រូវជ្រើសរើសតាមការ like និង share ដូចវគ្គនេះដែរ។
    ខាងក្រោមនេះជាលទ្ធផលដែលទទួលបានពីការបោះឆ្នោតតាមរយៈការ Like និង Share៖

    Miss Grand Cambodia


    Miss Grand Vietnam


    Miss Grand Haiti


    Miss Grand Indonesia


    Miss Grand Mexico


    Miss Grand Paraguay


    Miss Grand Peru


    Miss Grand Philippines


    Miss Grand India


    Miss Grand Myanmar

  • អ្នកនាង ខាត់ សុឃីម និយាយរឿងចោលសំរាមផ្ដេសផ្ដាស វត្តពុទ្ធគិរីវង្ស

    អ្នកនាង ខាត់ សុឃីម និយាយរឿងចោលសំរាមផ្ដេសផ្ដាស វត្តពុទ្ធគិរីវង្ស

    បន្ទាប់ពីភ្ជុំបិណ្ឌថ្មីៗកន្លងទៅនេះ មានការចែកចាយពេញបណ្ដាញ សង្គមហ្វេសប៊ុក ពាក់ព័ន្ធទៅនឹង វត្តពុទ្ធគិរីវង្ស ស្ថិតនៅខេត្តតាកែវ ដែលបានកសាង ព្រះពុទ្ធបដិមា 84000 អង្គលើភ្នំ ជាពិសេសគឺកំពុងទទួលបានការចាប់អារម្មណ៍ និងបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យទៅទស្សនា និងគោរពបូជាយ៉ាងសន្ធឹកសន្ធាប់នោះ ស្រាប់តែពេលនេះបានប្រែក្លាយទៅជា ទីកន្លែងពោរពេញទៅដោយ សំរាមកកកុញ នៅកន្លែងទីសក្ការៈបូជា និងកំពុងតែទទួលរងនូវការរិះគន់ ពីសំណាក់មហាជន យ៉ាងច្រើនផងដែរ។

    ទង្វើនៃការចោលសំរាមគ្មានសណ្ដាប់ធ្លាប់បែបនេះ ធ្វើឱ្យតារាពហុជំនាញអ្នកនាង ខាត់ សុឃីម បានសម្តែងការរិះគន់ និងពន្លះចំៗ ដល់ប្រជាជនខ្មែរមួយចំនួន ដែលបានបោះចោលសំរាម ផ្ដេសផ្ដាស គ្មានរបៀបទាំងអស់នេះ។

    ដោយយោងតាមគណនីហ្វេសប៊ុក របស់តារាពហុជំនាញ អ្នកនាង ខាត់ សុខឃីម បានសរសេរសារ យ៉ាងដូច្នេះថា «ទៅណាមកណា បរទេសគេចំណាំខ្មែរត្រង់ថា ពេលអង្គុយហើយក្រោកឈរ បោសគូថខោ ហ្នឹងខ្មែរហើយ តែឥឡូវគេអាចចំណាំមួយទៀតបាន គឺទៅដើរនៅទីណាចោលសំរាម តែផ្តេសតែផ្តាស គ្មានរបៀបរៀបរយចឹង ដូចមានក្នុងរូប។ ទូរទស្សន៍ ក៏ចាក់ផ្សាយពីបញ្ហារឿងចោលសម្រាមនេះ ដូចបានសំណូម ហើយ Facebook ចុះយ៉ាងច្រើនហូរហែ ពីទិដ្ឋភាពមិនគួរកើតមាននេះ តែខ្មែរមួយចំនួន ដែលបានចោលសំរាមនេះ មិនព្រមយកភ្នែកមើលទេ ហើយគេនិយាយប្រាប់ស្រួល មិនស្រួលខឹងគេទៀត ។ ហ៊ឺម….!»៕

  • លឿនៗ!! បោះឆ្នោតជូនឈុតតំណាងប្រទេសកម្ពុជា Miss Grand 2018 ដោយការស៊ែរ

    លឿនៗ!! បោះឆ្នោតជូនឈុតតំណាងប្រទេសកម្ពុជា Miss Grand 2018 ដោយការស៊ែរ

    ការបង្ហាញឈុតតំណាងជាតិរបស់Miss Grand 2018 ដែលបានធ្វើឡើងក្នុងព្រឹត្តិការណ៍ Miss Grand International 2018 នៅប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី12​ ខែ តុលា នេះ បានធ្វើឱ្យម្នាក់ៗកោតសរសើរយ៉ាងខ្លាំង ដោយសារតែគំនិតច្នៃប្រឌិតរបស់ច្នៃម៉ូដរបស់ប្រទេសនីមួយៗ ដែលបានបង្ហាញឡើងសុទ្ធតែមានភាពអស្ចារ្យ។

    ជាមួយគ្នា គេនៅតែមើលឃើញថាក្នុងចំណោមឈុតដែលលេចធ្លោ និងអស្ចារ្យទាំងនោះ ឈុតតំណាងឱ្យប្រទេសជាច្រើនតែមិនសរសើរមិនបាន ដោយសារតែខ្លាំងគំនិតច្នៃប្រឌិតរបស់ម្ចាស់ឈុត គឺអាចនិយាយបានថា មានទឹកដៃឯក ក្នុងវេទិកាអន្តរជាតិឆ្នាំនេះ។ ឈុតទាំងនោះ ក៏មានឈុតរបស់ប្រទេសកម្ពុជាផងដែរ មានភាពលេចធ្លោខ្លាំង ហើយទាក់ទាញក្រសែភ្នែក និងជាឈុតដែលត្រូវបានគេបានចាត់ទុកថាជាឈុតតំណាងជាតិយ៉ាងកម្ររបស់កម្ពុជា ដោយសារតែឈុតក្នុងសម័យចេនឡា ដែលបានច្នៃឡើងនោះ សូម្បីតែកូនខ្មែរខ្លះក៏មិនសូវបានស្គាល់។

    តាមការបញ្ជាក់ 10ឈុតត្រូវបានរើសដោយគណៈកម្មការ និង 10ឈុតទៀតគឺពឹងផ្អែកទៅលើការគាំទ្ររបស់មហាជន។ ក្នុងនោះការអោយពិន្ទុគឺគិតទៅលើការ Like និង Share ដោយការ Like បាន 1ពិន្ទុ និងការ Share បាន 5ពិន្ទុ ហើយការបោះឆ្នោតនឹងបញ្ចប់នៅថ្ងៃទី 15តុលា ខាងមុខនេះ៕ ខាងក្រោមនេះជាបេក្ខនារី បវរកញ្ញាកម្ពុជា កញ្ញា ឌី លីកា សូមជួយ Like និង Share ម្នាក់មួយផង ដើម្បីឱ្យបានគាត់ឈ្នះ។

    ចង់ដឹងថាឈុតអស្ចារ្យទាំងនោះ ទាក់ទាញប៉ុណ្ណាសូមរីករាយទស្សនា៖

  • កុំឱ្យរំលង !! ព្រឹត្តិការណ៍កម្ពុជា-ជប៉ុន ឆ្នាំនេះប្រកាសរំលេចសិល្បៈបុរាណខ្មែរ 3 ទម្រង់ធំៗ

    កុំឱ្យរំលង !! ព្រឹត្តិការណ៍កម្ពុជា-ជប៉ុន ឆ្នាំនេះប្រកាសរំលេចសិល្បៈបុរាណខ្មែរ 3 ទម្រង់ធំៗ

    តាមរយៈបណ្ដាញសង្គមគេមើលឃើញថា ព្រឹត្តិការណ៍ Cosplay គ្រោងប្រកាសធ្វើនៅថ្ងៃទី28 តុលា ឆ្នាំនេះ នឹងរំលេចទម្រង់បុរាណខ្មែរដល់ទៅ 3ទម្រង់ព្រមគ្នា ដើម្បីបង្អួតភ្នែកបរទេស ជាពិសេសគឺជប៉ុន នៅក្នុងព្រឹត្តិការណ៍ផ្លាស់ប្ដូរទម្រង់វប្បធម៍រវាងកម្ពុជា និងជប៉ុនឆ្នាំនេះ។ កាន់តែពិសេសជាងនេះទៅទៀត សំបុត្រចូលរួមការទស្សនានឹងបានចូលរួមចំណែកសប្បុរសធម៌ជួយដល់ក្មេងៗនៅក្នុងតំបន់សំរាមស្ទឹងមានជ័យ។

    ព្រឹត្តិការណ៍នេះក៏នឹងមានវត្តមានអញ្ជើញចូលរួមពីសិល្បការិនីល្បីឈ្មោះមួយរូបមកពីប្រទេសជប៉ុនផងដែរ បន្ថែមពីលើការសម្ដែងទម្រង់សិល្បៈរបស់ជប៉ុនជាមួយនឹងទម្រង់ខ្មែរ។ អ្នករៀបចំកម្មវិធីបានបង្ហើបថា 4ឆ្នាំកន្លងមកហើយ ដែលកម្មវិធីមួយនេះទទួលបានជោគជ័យ ដោយមានអ្នកចូលរួមទស្សនាយ៉ាងច្រើនកុះករតាមរយៈការលក់សំបុត្រ ទើបធ្វើអោយកម្មវិធីក្រៅពីមានកម្លាំងចិត្តធ្វើឡើងឱ្យបានរាល់ឆ្នាំ ក៏ទទួលបានថវិកាមួយចំនួន យកទៅបែងចែកក្នុងសកម្មភាពសប្បុរសធម៌។ សម្រាប់ឆ្នាំនេះ កម្មវិធីនឹងយកថវិកាពីការលក់សំបុត្រក្នុងតម្លៃ4ដុល្លារ យកទៅជួយដល់ក្មេងៗរស់ក្នុងសហគមន៍សំរាមស្ទឹងមានជ័យ ដោយលោករំពឹងថានឹងមានអ្នកទស្សនាកុះករច្រើនឆ្នាំមុនដោយសារតែបានរំលេចទម្រង់សិល្បៈបុរាណខ្មែរ 3ប្រភេទគឺ ទម្រង់ល្ខោនខោល ល្ខោនស្បែក និងល្បុក្កតោ ដែលជាសិល្បៈចំណាស់ និងកំពុងទទួលបានការចាប់អារម្មណ៍ ពីស្រទាប់មហាជនស្រាប់។ ក្នុងនោះ ការសម្ដែងរបស់សិល្បករជប៉ុន អមដោយវត្តមានតារាល្បីល្បាញមួយរូបមកពីប្រទេសជប៉ុន ក៏នឹងជួយឱ្យកម្មវិធីកាន់តែមានការចាប់អារម្មណ៍ប្លែកភ្នែកជាងកាលពី4ឆ្នាំកន្លងទៅផងដែរ។

    គួរបញ្ជាក់ផងដែរថា កម្មវិធីនេះ ធ្វើឡើងចាប់ពីម៉ោង12 ថ្ងៃត្រង់តទៅ ដោយបញ្ចប់នៅវេលាម៉ោង 5ល្ងាច នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ CKCC ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយរំពឹងថានឹងមានអ្នកចូលរួមទស្សនាដល់ខ្ទង់ពាន់នាក់៕

  • អ៊ឹម ជីវ៉ា ចេញមុខជំនួសតារាចាស់ៗ ពន្លះម្ចាស់ផលិតកម្ម និងអ្នកដឹកនាំសម្ដែង

    អ៊ឹម ជីវ៉ា ចេញមុខជំនួសតារាចាស់ៗ ពន្លះម្ចាស់ផលិតកម្ម និងអ្នកដឹកនាំសម្ដែង

    ដោយកត់សម្គាល់ឃើញថា តារាជើងចាស់ មានសមត្ថភាពជាច្រើនអ្នកត្រូវបានបង្កកគ្មានទីផ្សារសម្ដែង ហើយត្រូវមើលរំលង ពីសំណាក់ម្ចាស់ផលិតកម្ម និងអ្នកដឹកនាំសម្តែងមួយចំនួន នោះបណ្ដាលឱ្យសិល្បៈករចាស់ៗ ផ្កាប់ឆ្នាំងបាយអស់ជាច្រើននាក់ហើយ។ លោក អ៊ឹម ជីវ៉ា តារាសម្ដែង និងច្រៀង បានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ ជុំវិញបញ្ហានេះដោយពន្លះចំពោះអ្នកដឹកនាំ និងម្ចាស់ផលិតកម្មយ៉ាងដំណំ។

    លោក អ៊ឹម ជីវ៉ា បានរៀបរាបបង្ហាញអារម្មណ៍ របស់ខ្លួនថា «បើអ្នកផលិតកម្មវិធី ដែលគេចេះដឹងពិតប្រាកដ គេអាចយកតួមួយចំនួនមិនថាស្អាតឬ តួមុខអាក្រក់ឡើយ គេអាចកែកុន ធ្វើជាតួបែបនេះបែបនោះ គឺគេអាចច្នៃបានហើយតារាទាំងនោះ ក៏គ្នាបានការងារធ្វើ និងមានឱកាសបង្ហាញខ្លួនដែរ។ ពេលចេញថតម្តងៗអ្នកដឹកនាំទាំងនោះ និយាយាថា ជួយៗផង កុំយកច្រើនពេក ឯតម្លៃមិនសមសមត្ថភាពសោះ ជួនកាលឲ្យគ្នាថត Free Free មួយជីវិតសិល្បៈ គឺជួយថៅកែផលិតកម្មរហូត ជួយរហូតដល់ថៅកែផលិតកម្មខ្លះ ក្លាយជាអ្នកមាន ឯតួវិញ នៅក្រដដែល»។

    តារាសម្តែងលោក អ៊ឹម ជីវ៉ា និយាយបន្តថា «តួ(តារា)ខ្លះគាត់មានជីវភាពធូរធាស្រាប់ ក្នុងចំណោមតារា១០នាក់ តារាតែ២នាក់ទេ ដែលមុនចូលសិល្បៈមានជីវភាពធូរធាស្រាប់ ក្រោយចូលសិល្បៈ តារាខ្លះក៏មានផ្ទះ លុយឡានចាយយ៉ាងសប្បាយ ឯតារាខ្លះ រកតែលុយទិញថ្នាំពេទ្យលេប មិនបានផង។ ទស្សនិកជនឆ្ងល់ណាស់ថា ហេតុអ្វីសិល្បៈខ្មែរបើល្បីមានលុយចាំបាច់អួត? ហើយសិល្បៈភាគច្រើនហេតុអ្វីក៏ក្រម្ល៉េះ?»។

    អ៊ឹម ជីវ៉ា លើកឡើងទៀតថា «បើនិយាយពីភាពក្រ គឺសិល្បករមួយចំនួន គឺគាត់ក្រតាំងពីមុនចូលសិល្បៈម្ល៉េះ ហើយពេលទៅថតមួយថ្ងៃ បាន៣០ដុល្លារ-៥០ដុល្លារ មានអ្វីសល់មិនគ្រប់ទាំងថ្លៃខោអាវផង និងបើផលិតកម្មខ្លះ ធ្វើបាបគ្នាថតមិនឲ្យលុយផង ហើយជំពាក់ទៀត, ឯផលិតកម្មខ្លះធ្វើនំអត់ម្សៅផង និងបើនិយាយពីបក្សពួកវិញ គ្រាន់តែស្តាប់ក៏ឈឺក្បាលដែរ។ តារាល្បីខ្លះគេរាប់អានតែគ្នាគេល្បីៗទេ ឯតារាខ្លះទៀតទាល់តែឃើញនរណាមានជីវភាពធូរធា បានដើរជាមួយ ជាដើម»។

    ជាមួយគ្នានេះលោក អ៊ឹម ជីវ៉ា បញ្ជាក់ថា «សិល្បៈមិនទទួលបានការគាំទ្រ ដូចប្រទេសគេដោយសារអ្វី ដោយសារបុគ្គលសិល្បៈខ្លួនឯង រួមផ្សំពីការធ្លាក់ចុះ ការផលិតមិនតាមត្រូវតាមស្តង់ដារ ភាពយន្តកុនផង និងដោយសារខ្មែរយើងគាត់មានចំណូលចិត្ត ភាពយន្តបរទេសច្រើនពេក ពិសេសប្រទេសជិតខាង។ បើនិយាយពីកម្មវិធីទូរទស្សន៍មួយចំនួន ចូលចិត្តយកតារាមកច្រៀង ដដែលៗខ្លះទៀតច្រៀងដួចទាអួលអាចម៍ ឯតារា គ្នាមានសមត្ថភាពសុំឡើងច្រៀង គឺមិនត្រូវបានទទួលស្វាគមន៍ ពីអ្នកផលិតកម្មវិធីទាំងនោះឡើយ ដោយយកលេសថា គេរៀបចំទុកមុនអស់ហើយ តែធាតុពិតគេមិនចង់ឲ្យឡើងកម្មវិធីគេ»។

    បន្ថែមពីលើនេះលោក អ៊ឹម ជីវ៉ា បន្តថា «ទូរទស្សន៍ខ្លះផលិតកម្មវិធីប្រឡងយុវវ័យស្អាត សង្ហា និងប្រឡងចម្រៀង គឺមិនបានរៀបចំឲ្យត្រឹមត្រូវ ដើម្បីនៅពេលអ្នកណា ជាប់ក្លាយជាតារាឡើយ គឺរៀបចំដើម្បីចង់បានស្ព័នស័រ យកលុយប៉ុណ្ណោះ នៅពេលជាប់ ចង់អ្នកណាអាម៉េចៗ ជារឿងរបស់អ្នកនោះ ។ ទាំងនេះគឺជារឿងពិត ក្នុងសង្គមសិល្បៈខ្មែរ។ ដោយក្តីគោររពពី អ៊ឹម ជីវ៉ា»៕

  • មិនអៀនខ្មាស !! លោក Scott Neeson ក្លាហានលាតត្រដាងទង់ជាតិកម្ពុជាក្នុងកណ្ដាលចំណោមមនុស្សជាច្រើននៅក្នុងសហរដ្ឋអាមេរិក

    មិនអៀនខ្មាស !! លោក Scott Neeson ក្លាហានលាតត្រដាងទង់ជាតិកម្ពុជាក្នុងកណ្ដាលចំណោមមនុស្សជាច្រើននៅក្នុងសហរដ្ឋអាមេរិក

    នៅពេលបានឃើញហើយ រំភើបអារម្មណ៍ស្ទើស្រក់ទឹកភ្នែក ខណៈដែលស្ថាបនិកមូលនិធិកុមារកម្ពុជា​ Cambodian Children’s Fund (CCF) បាន​លើក​ត្រដាង​ទង់​ជាតិ​ខ្មែរ​ នៅកណ្តាល​​ហ្វូង​មនុស្ស​កកកុញ​​ជាច្រើន ដោយ​មិន​មានការខ្មាស​អៀនបន្តិចសោះ ក្នុងគោលបំណងដើម្បីឱ្យ​ប្រជាជន​​អន្តរជាតិ​បាន​ស្គាល់​ពី​ប្រទេស​កម្ពុជា​។

    នៅលើបណ្ដាញសង្គម គេមើលឃើញ លោក Scott Neeson ជាស្ថាបនិកមូលនិធិកុមារកម្ពុជា បានចាកចេញពីកម្ពុជាធ្វើដំណើរទៅសហរដ្ឋអាមេរិក រយៈពេល​ 3​សប្ដាហ៍​ ក្នុងគោលបំណងដើម្បី​ប្រមូលថវិកាជួយ​កុមារ​ក្រីក្រ​នៅកម្ពុជា នៅកណ្ដាល​ទីក្រុង​ញ៉ូវយក​។ លោកបានលោកទង់ជាតិប្រទេសកម្ពុជាបង្ហាញទៅកាន់ហ្វូងមនុស្សជាច្រើននាក់ក្នុងកណ្ដាលទីក្រុង « សម្រាប់មនុស្សមួយចំនួន ដែលមិនអាចយកខ្ញុំចេញពីទីចង្អៀតនេះបាន នោះអ្នកប្រហែលជាភ្លេចវែនតាអ្នកនៅផ្ទះហើយ និងថែមទាំងស្រវឹងស្រាខ្លាំងទៀត។ ខ្ញុំឈរនៅទីនេះ ! »។ នេះជាទង្វើរមួយដែលលោកកំពុងស្វែងរកអ្នកមានទឹកចិត្តស្រឡាញ់ និងសប្បុរសធម៌ចំពោះកុមារក្រីក្ររស់នៅលើគំនរសំរាម ក្នុងប្រទេសកម្ពុជា។

    គួររំឭកដែរថា ព្រះមហាក្សត្រខ្មែរ ព្រះបាទសម្តេច នរោត្តមសីហមុនី ព្រះប្រទានសញ្ជាតិខ្មែរ ជូនដល់ លោក Scott Neeson ស្ថាបនិក និងមូលនិធីកុមារកម្ពុជា (Cambodian Children’s Fund) បន្ទាប់ពីលោកបានខិតខំជួយកុមារក្រីក្ររនៅតំបន់ចាក់សំរាមស្ទឹងមានជ័យ អស់ជាច្រើនឆ្នាំមកហើយនោះ។

    នាយកប្រតិបត្តិក្រុមហ៊ុនភាពយន្តល្បីៗរបស់ហូលីវូដ ដូចជា 20th Century Fox International និង Sony Pictures Entertainment មួយរូបនេះ ធ្លាប់ពោលថា «ខ្ញុំទើបតែទទួលបានសញ្ជាតិខ្មែរ ពីព្រះមហាក្សត្រនៃកម្ពុជា កាលពីពេលថ្មីៗនេះ។ ខ្ញុំបានចំណាយពេលជាង10 ឆ្នាំ ទើបទទួលបានសញ្ជាតិខ្មែរនេះ ហើយខ្ញុំពិតជាសប្បាយចិត្តខ្លាំង វា (កម្ពុជា) ប្រៀបបាននឹងផ្ទះរបស់ខ្ញុំដែរ។ ឆាប់ៗខាងមុខនេះ ខ្ញុំនឹងទទួលបានលិខិតឆ្លងដែន ដូចបងបង្អូនជនជាតិខ្មែរដែរ»។ ជារៀងរាល់ឆ្នាំមូលនិធិកុមារកម្ពុជា ត្រូវចំណាយថវិកាប្រមាណ 10 លានដុល្លារ សម្រាប់ជូនដល់កុមារក្រីក្រនៅកម្ពុជា ហើយជំនួយទាំងនោះ បានពីការផ្តល់ជំនួនឯកជន (មិនមែនរដ្ឋភិបាល) មានដូចជា អ៉ីតាលី អឺរ៉ុប ហុងកុង អូស្ត្រាលី អាម៉េរិក ជាដើម៕

  • តារាសម្ដែងស្រី វ៉ាង ស្រីណូ ប្រគេនបច្ច័យ 10000 ដុល្លារសាងសង់សាលាឆាន់

    តារាសម្ដែងស្រី វ៉ាង ស្រីណូ ប្រគេនបច្ច័យ 10000 ដុល្លារសាងសង់សាលាឆាន់

    នៅលើបណ្ដាញសង្គមហ្វេសប៊ុកគេមើលឃើញថា តារាសម្ដែងស្រី វ៉ាង ស្រីណូ បានបង្ហោះរូបភាពជាច្រើនសន្លឹកក្នុងការធ្វើបុណ្យសាងកុសលនាឱកាសបុណ្យភ្ជុំបិណ្ឌ។ បើទោះជាមួយរយៈក្រោយនេះ តារាសម្ដែងស្រីសិចស៊ីរូបនេះ ហាក់ស្ងាត់ពីការងារសិល្បៈយូរយ៉ាងណាក្តី ប៉ុន្តែកញ្ញា នៅតែទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រដដែល ព្រោះតែការថែរក្សាសម្រស់ក្មេងជាងវ័យ និងសម្ញែងជីវភាពហ៊ឺហា បង្ហាញរថយន្ដប្រណិតៗជាច្រើនគ្រឿង។

    ថ្មីៗនេះ នាងនិងប្អូនប្រុស បានយកថវិកាផ្ទាល់ខ្លួនចំនួន 5០០០ដុល្លា និងថវិការបស់ឪពុកម្ដាយចំនួន 5០០០ដុល្លា សរុបទាំងអស់ចំនួន ១ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដើម្បីចូលរួមកសាងសាលាឆាន់។ នាងបានរៀបរាប់បញ្ជាក់នៅលើបណ្ដាញសង្គមហ្វេសប៊ុកថា« បច្ច័យចូលរួមកសាងសាលាឆាន់ 10000$ ( ១ម៉ឺនដុល្លារ )ម្ចាស់ដើមបុណ្យ : ប៉ា និង ម៉ាក់ : 5000$ ម្ចាស់ដើមបុណ្យ : កញ្ញា វ៉ាង ស្រីណូ និងប្អូនប្រុសជុង 5000$ ចូលរួមក៏សាង បល័ង្គព្រះ ( ទាំងមូល ) ព្រៈអង្គសំរិតអង្គធំ ( កណ្ដាលវត្ត ) សសរធំកណ្តាលវិហារ៤ដើម សង្ឃឹមថាមិត្តទាំងអស់នឹងគាំទ្ររអំពើល្អ និង ការកសាងវិស័យសាសនា »។

    គួរបញ្ជាក់ផងដែរថា អ្វីដែលកាន់តែធ្វើឱ្យមហាជន មានការកោតសរសើរមិនដាច់ពីមាត់ជាងនេះទៅទៀតនោះ គឺថា ជារឿយៗ តារាស្រីរូបស្រស់មួយដួងនេះ តែងតែបានបង្ហាញនូវសកម្មភាពមនុស្សធម៌ផ្សេងៗជាច្រើន មិនថាជាមួយនឹងលោកតាលោកយាយចាស់ៗ ឫក៏ជនក្រីក្រដែលកំពុងខ្វះខាតខ្លាំង ដែលជាចំណែកមួយនេះនៃការចូលរួមកិច្ចការងារសង្គម និងសកម្មភាពសប្បុរសធម៌៕

  • ទស្សនាការសម្ដែងអស្ចារ្យរបស់ លោក ព្រាប សុវត្ថិ និងកូនប្រុសទាំង 3 នៅលើកឆាកប្រទេសជប៉ុន

    ទស្សនាការសម្ដែងអស្ចារ្យរបស់ លោក ព្រាប សុវត្ថិ និងកូនប្រុសទាំង 3 នៅលើកឆាកប្រទេសជប៉ុន

    ដូចប្រិយមិត្តបានតាមដាននិងជ្រាបថា នៅពេលថ្មី កំពូលតារាចម្រៀងប្រុសប្រចាំទ្រនំរស្មីហង្សមាស លោក ព្រាប សុវត្ថិ បាននាំកូនប្រុសដ៏ស្រស់សង្ហាទាំង3របស់ខ្លួន ទៅសម្តែងនៅប្រទេសជប៉ុន ដែលជាតំណាងឱ្យប្រទេសកម្ពុជាទាំងមូល។

    នៅក្នុងនោះដែរ ក៏មានកំពូលតារាល្បីៗលំដាប់អន្តរជាតិជាច្រើន បាននាំគ្នាបញ្ចេញនូវសំឡេង ក៏ដូចជាទេពកោសល្យរបស់ខ្លួនរៀងៗខ្លួន ទៅកាន់បណ្តាអ្នកទស្សនានៅទីនោះជាច្រើននាក់។ ជាមួយគ្នានេះដែរ តារារូបនេះមិនបង្អង់យូរ ក៏បានបញ្ចេញនូវបទចម្រៀង3បទ ដែលសុទ្ធសឹងតែជាបទចម្រៀង រៀបរាប់អំពីវប្បធម៌ខ្មែរទាំងអស់។ មិនត្រឹមតែប៉ុណ្ណោះនោះទេ លោកក៏បានបង្ហាញនូវក្បាច់រាំយ៉ាងពិសេស ដែលមិនធ្លាប់មានពីមុនមក មកសម្តែងជូនអ្នកទស្សនានៅទីនោះផ្ទាល់ផងដែរ។

    បន្ទាប់ពីបានឃើញ ការបញ្ចេញក្បាច់រាំបានយ៉ាងល្អ ក៏ដូចជាការលើកឡើងនូវចម្រៀងនិយាយពីខ្មែរ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គម ជាពិសេសអ្នកគាំទ្រមានចិត្តរំភើបគ្រប់គ្នា នៅពេលដែលលោកបានបង្ហាញឱ្យមនុស្សគ្រប់គ្នា បានដឹងពីអ្នកសិល្បៈខ្មែរថា មានទេពកោសល្យល្អខ្លាំងបែបណា។

    ដើម្បីជាក់ច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

  • ស្អាតប៉ុណ្ណឹងហើយ ដេននី ក្វាន់ ទម្លាយគម្រោងវះកាត់កែសម្ផស្សផ្ទៃមុខបន្ថែមទៀត

    ស្អាតប៉ុណ្ណឹងហើយ ដេននី ក្វាន់ ទម្លាយគម្រោងវះកាត់កែសម្ផស្សផ្ទៃមុខបន្ថែមទៀត

    ពិតជាភ្ជាក់ផ្អើលមែនទែន ខណៈដែលរាជនីចិត្តធម៌ ដេននី ក្វាន់ បានបង្ហើបដំណឹងថា នាងគ្រោងនឹងកែសម្ផស្សបន្ថែមទៀត បើទោះបីជានៅពេលនេះ មានរូបសម្រស់ស្រស់ស្អាតហើយក្ដី ។ ម្ដងនេះ នាងនៅមិនទាន់បានបង្ហាញប្រាប់ថា នាងមានគម្រោងទៅកែសម្ផស្សនៅក្នុងប្រទេសណានៅឡើយទេ ។

    តារាស្រីរូបនេះបានទម្លាយនៅលើហ្វេសប៊ុក​នាងថា នាងមានគម្រោងធ្វើការវះកាត់ជាច្រើនផ្នែកនៃផ្ទៃមុខដូចជា វះកាត់ច្រមុះ កាត់ស្លាប់ច្រមុះ វះកាត់បបូរមាត់ វះកាត់ចង្ការ និងវះកាត់ត្របកភ្នែកជាដើម។ នាងថាបានត្រៀមខ្លួនឈឺជាស្រេច ដែលធ្វើឱ្យនាងខកខានក្នុងការផ្សាយផ្ទាល់លក់ទំនិញតាមOnline មិនតិចជាង 2សប្តាហ៍ទេ ប៉ុន្តែទោះជាយ៉ាងណានាងត្រូវតែទ្រាំព្រោះចង់ស្អាត។ នាងបន្ដថា​ ខ្ញុំកែលើកនេះគឺកែតែចំណុចខ្វះខាតទេ។

    បើទោះជាតារាស្រីរូបនេះ បានបង្ហើបពីដំណឹងវះកាត់កែសម្ផស្សយ៉ាងណាក៏ដោយ ក៏នៅតែរងនូវពាក្យរិះគន់របស់មហាជនដដែរ។ តែកន្លងមកនាងធ្លាប់បានបញ្ជាក់ថា នាងមិនបានខ្វល់នឹងពាក្យរិះគន់ថានាងឆ្កួតនឹងសម្រស់ខ្លួនឯងទេ សំខាន់នាងពេញចិត្តនិងរូបសម្រស់នេះបើទោះបីជាកើតចេញពីចុងកាំបិទរបស់អ្នកជំនាញកែសម្ផស្សក្តី ហើយនឹងបន្តបំពេញ និងកែកុននូវចំណុចខ្វះខាតជាច្រើនផ្នែកទៀត។

    គួររំឭកផងដែរថា តារាស្រីរូបនេះ មានបំណងកែសម្ផស្សឱ្យដូចតារាស្រីថៃ Kwan Usamanee។ មូលហេតុពិតដែលធ្វើឱ្យ ដេននី ក្វាន់ ចង់បានមុខមាត់ដូចតារាថៃម្នាក់នោះ គឺដោយសារតែការស្រឡាញ់ចូលចិត្តតាំងពីដើមមក និងណាមួយនាងក៏មានមុខមាត់ស្រដៀងតារាថៃម្នាក់នោះដែរតាំងពីដើម ដូច្នេះគ្រាន់តែកែកុនបន្តិចបន្តួច គឺដូចហើយមិនចាំបាច់ធ្វើអ្វីច្រើនទេ៕