Author: អេបិល

  • លោក Southgate៖ តំបន់​ប្រយុទ្ធ​របស់​​អង់គ្លេស បង្ហាញពី​ភាពខ្លាំង ក្រោយ​ផ្តួល​អេ​ស្ប៉ាញ

    លោក Southgate៖ តំបន់​ប្រយុទ្ធ​របស់​​អង់គ្លេស បង្ហាញពី​ភាពខ្លាំង ក្រោយ​ផ្តួល​អេ​ស្ប៉ាញ

    លោក Gareth Southgate ជឿជាក់​ថា តំបន់​ប្រយុទ្ធ​របស់​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិអង់គ្លេស បាន​ឆ្លើយ​តប​ទៅនឹង​ការ​រិះ​គន់​ផ្សេង​ៗ កាលពីថ្ងៃ​ចន្ទ តាម​រយៈ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​ 3​គ្រាប់ ក្នុង​​ការ​ប្រកួត​ដ៏​រំភើប​នៃ​តង់​ទី​1 ​នៅពេល​ប្រកួត​ជា​មួយ​នឹងក្រុម​ជម្រើស​ជាតិ​អេ​ស្ប៉ាញ​។

    ខ្សែ​ប្រយុទ្ធ Raheem Sterling បាន​ស៊ុត​បាល់​បញ្ចូល​ទី​ 2​គ្រាប់​នៅ​ចន្លោះ​​គ្រាប់​បាល់​​របស់​​ខ្សែ​ប្រយុទ្ធ Marcus Rashford ស្រប​ពេល​ដែល​ Harry Kane ក៏​បាន​បង្ហាញពី​ទម្រង់​លេង​យ៉ាងល្អ​ផងដែរ ខណៈ​ដែល​រូប​គេ​បាន​ជួយ​ឱ្យមិត្ត​រួមក្រុម​របស់​គេ​រក​បាន​គ្រាប់​បាល់​ 2​គ្រាប់​យ៉ាងល្អ ក្នុង​ពេល​អង់គ្លេស បាន​យកឈ្នះ 3-2 ក្នុង​ទីក្រុងSeville​។ ក្រុម​ជម្រើស​ជាតិ​អេ​ស្ប៉ាញ មិន​ធ្លាប់​បាន​របូត​គ្រាប់​បាល់​​ 3​គ្រាប់​នៅលើ​ទឹកដីខ្លួន​ឯង​ឡើយ នៅ​មុន​ពេល​តង់​ទី​1 ហើយ​ស្រ​បពេល​ដែល​ខ្សែ​បម្រើ PacoAlcacer បាន​វាយ​បក​ 1​គ្រាប់​វិញ ជ័យជម្នះ​របស់​ក្រុម​ជម្រើស​ជាតិ​​អង់គ្លេស បាន​មាន​សុវត្ថិភាព នៅ​ត្រឹម​ពេល​ដែល​ខ្សែ​ការ​ពារ Sergio Ramos បាន​តែត​បាល់​បញ្ចូល​ទី​នៅ​​វិនាទី​ចុងក្រោយ​នៃ​ការ​ប្រកួត​នេះ​។ Sterling, Rashford និង Kane សុទ្ធ​សឹង​បាន​រង​នូវ​ការ​រិះគន់​នានា​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ​។ Sterling មិនធ្លាប់​​បាន​រក​គ្រាប់​បាល់បញ្ចូល​ទី​សោះ​សម្រាប់​ក្រុម​ជម្រើស​ជាតិអង់គ្លេស ក្នុង​រយៈពេល​ 3ឆ្នាំ ស្រប​ពេល​ដែល​ការ​មិន​អាច​រក​បាន​គ្រាប់​បាល់​ក្នុង​ការ​ប្រកួត​អន្តរ​ជាតិ​របស់​ Kane បច្ចុប្បន្ន​បន្ត​រហូត​ដល់​ទៅ​ 7​ប្រកួត​។

    ជា​មួយ​គ្នានេះ Rashford បាន​ខ្ជះ​ខ្ជាយ​ឱកាសមាស​ 2លើក នៅពេល​ប្រកួត​ជា​​មួយ​នឹងក្រុម​ជម្រើស​ជាតិ​ក្រូ​អាស៊ី កាលពីថ្ងៃ​សុក្រ​។ លោក Southgate បាន​ឱ្យ​ដឹង​ថា៖ «កីឡាករ​ទាំង​ 3​នាក់​បាន​យល់​ចំពោះ​សំណួរ​ដែល​ត្រូវ​បាន​ចោទ​សួរ ហើយ​រាល់​កីឡាករ​ទាំង​​3នាក់ បាន​ឆ្លើយ​តប​វិញ​ជាមួយ​នឹងការ​បង្ហាញពី​ទម្រង់លេង​យ៉ាង​រឹង​មាំ​»​​៕

    ប្រភព​ពី៖ Worldsoccertalk

  • Halep ទទួល​បាន​ចំណាត់ថ្នាក់លេខ​1 ​ក្នុង​ពិភព​លោក​រយៈ​ពេល​ 2​ឆ្នាំ​ជាប់​ៗ​គ្នា

    Halep ទទួល​បាន​ចំណាត់ថ្នាក់លេខ​1 ​ក្នុង​ពិភព​លោក​រយៈ​ពេល​ 2​ឆ្នាំ​ជាប់​ៗ​គ្នា

    កីឡា​​ការិនី​វាយកូន​បាល់ Simona Halep ដែល​ជាម្ចាស់​ជើង​​ឯក French Open នឹង​បញ្ចប់​ឆ្នាំ​នេះ ក្នុងនាម​ជា​​កីឡា​ការិនី​មាន​ចំណាត់​ថ្នាក់​លេខ​1 ក្នុង​ពិភព​លោក​សម្រាប់​រដូវកាល​ទី​2 ​​ជាប់ៗ​គ្នា​។ នេះ​បើយោង​តាម​ការ​ប្រកាស​របស់​សហ​ព័ន្ធ​កីឡា​​វាយកូន​បាល់​ផ្នែក​នារីហៅកាត់​ថា WTA កាលពីថ្ងៃ​ចន្ទ​។

    កីឡាការិនី​សញ្ជាតិ​រ៉ូម៉ានី​ វ័យ​ 27ឆ្នាំរូបនេះ បាន​ផ្តួល​កីឡា​ការិនី Sloane Stephens ក្នុង​ព្រឹត្តិការណ៍ French Open ដើម្បីឈ្នះ​ពាន​ក្នុង​កម្ម​វិធី Grand Slam ជាលើក​ទី​1 របស់​គេ កាលពីខែ​មិថុនា ហើយ​ និងបាន​ចំណាយ​​រយៈពេល​ 40​សប្តាហ៍​​ដោយ​ស្ថិតនៅលើ​កំពូល​តា​រាង នៅ​ចុង​រដូវ​កាលនេះ​។ Halep បាន​ឱ្យ​ដឹង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌​មាន​​របស់ WTA ថា៖ «ការ​បញ្ចប់​រដូវកាល​នេះ ក្នុងនាម​ជា​កីឡាការិនី​មាន​ចំណាត់​ថ្នាក់​លេខ​1 ​ក្នុងពិភព​លោក​កាលពីឆ្នាំ​មុន គឺ​ជា​កិត្តិ​យស​ដ៏ធំមួយ​សម្រាប់​ខ្ញុំ​។ ការ​រក្សា​បាន​ចំណាត់ថ្នាក់​នេះ​ជាលើក​ទី​2 ​​ក្នុង​ឆ្នាំ​2018 គឺ​ជា​ការ​សម្រេច​បាននូវ​សមិទ្ធ​ផល​ដ៏ពិសេស​មួយ ជាពិសេស ក្រោយពី​ការ​ឈ្នះ​ពាន Grand Slam ជាលើក​ទី​1 ​របស់​ខ្ញុំ នៅ​ឆ្នាំ​នេះ​»​។

    Halep ត្រូវ​បាន​គ្រោង​ធ្វើ​ការ​ប្រកួត​ក្នុង​ទីក្រុង​ម៉ូស្គូ នៅ​សប្តាហ៍​នេះ នៅមុន​ពេល​បញ្ចប់​រដូវ​កាល​របស់​នាងក្នុងព្រឹត្តិការណ៍ WTA Finals នៅ​ប្រទេស​សិង្ហ​បុរី ប៉ុន្តែបាន​ជួប​បញ្ហា​របួសត្រង់ខ្នង​របស់​នាង កាលពី​​ដើម​ខែ​នេះ ដែលនាំ​ឱ្យមាន​ភាព​​មិនច្បាស់​ចំពោះ​ការ​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​ទាំង​ 2លើក​៕

    ប្រភព​ពី​៖ Channel News Asia

  • Griezmann រក​បាន​ 2​គ្រាប់ ដើម្បី​ធ្វើ​ឱ្យ​លោក Loew កាន់​តែ​លិច​លង់​ក្នុង​បញ្ហា

    Griezmann រក​បាន​ 2​គ្រាប់ ដើម្បី​ធ្វើ​ឱ្យ​លោក Loew កាន់​តែ​លិច​លង់​ក្នុង​បញ្ហា

    ខ្សែ​ប្រយុទ្ធ Antoine Griezmann បាន​ស៊ុត​បាល់​បញ្ចូល​ទី​ 2​​គ្រាប់​ក្នុង​តង់​ទី​2 ខណៈ​ដែលក្រុមម្ចាស់​ជើង​ឯក​ពិភព​លោកបារាំង បាន​ធ្វើ​ការ​វាយ​បក​ដេញ​តាម​ពីក្រោយ ដើម្បី​ផ្តួលក្រុម​ជម្រើស​ជាតិ​អាល្លឺ​ម៉ង់ ក្នុងលទ្ធផល 2-1 ក្នុង​យុទ្ធនាការ UEFA Nations League កាលពីថ្ងៃ​អង្គារ និង​បាន​បង្កើត​ឱ្យ​មាន​ភាព​ស្រពេច​ស្រពិល​ជុំ​វិញ​អនា​គត​របស់​លោក Joachim Loew​។

    ខ្សែ​បម្រើ Toni Kroos បាន​ស៊ុត​បាល់​ប៉េ​ណាល់​ទី​នៅនាទីទី​14 សម្រាប់​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់ ប៉ុន្តែ Griezmann បាន​បង្កើត​ឱ្យមានការ​​វាយបក​ដ៏គួរ​ឱ្យរំភើប​មួយ ក្នុង​ការ​ប្រកួត​លើក​ទី​1 ​រវាងក្រុម​ទាំង​2 នា​កីឡដ្ឋាន Stade de France ចាប់​តាំងពីការ​ប្រកួតមិត្ត​ភាព​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​2015 ដែល​ត្រូវ​បាន​រំខាន​ដោយ​​សារ​តែ​ការ​វាយ​ប្រហារ​បែប​ភេរ​វកម្ម​ជា​បន្ត​បន្ទាប់​ក្នុង​រដ្ឋ​ធានី​របស់​បារាំង​។ គ្រូបង្វឹក​នៃក្រុម​ជម្រើស​ជាតិ​បារាំង លោក Didier Deschamps បាន​ប្រើ​ប្រាស់​ក្រុម​ដ៏ខ្លាំង​មួយ​ដែល​បាន​ចូល​លេងក្នុង World Cup វគ្គ​ផ្តាច់​ព្រ័ត្រ ខណៈ​ដែល​ Presnel Kimpembe ជា​កីឡាករ​ថ្មី​តែម្នាក់​ដែល​បាន​ចូល​ជំនួស​ខ្សែ​ការ​ពារ Samuel Umtiti​។ ការ​រង​បរា​ជ័យ​ 3-០ របស់​ក្រុមអាល្លឺម៉ង់ ក្រោមស្នា​ដៃក្រុម​ជម្រើស​​ជាតិ​ហូ​ឡង់ កាល​ពីថ្ងៃ​សៅរ៍ បាន​ធ្វើ​ឱ្យលោក Loew ផ្លាស់​ប្តូរ​កីឡាករ​ 5នាក់ ខណៈដែល​លោក​បាន​បន្ថែមល្បឿនក្នុង​តំបន់​ប្រយុទ្ធ ជាមួយនឹង​​ការ​ដាក់​បញ្ចូល Leroy Sane និង Serge Gnabry​។ ទោះ​បី​ជា​យ៉ាង​ណា ក្រោយពី​ការ​ប្រកួត​កាល​ពី​ថ្ងៃ​អង្គារ លោក Loew នៅ​តែ​មាន​ការ​រឹង​ទទឹង និង​បានកោត​សរសើរ​ចំពោះ​ការ​បង្ហាញពី​ទម្រង់​លេង​របស់​ក្រុម​ខ្លួន​។

    លោក Loew បាន​ឱ្យ​ដឹង​ថា៖ «ខ្ញុំ​ពិត​ជា​ខក​ចិត្ត​ចំពោះ​លទ្ធផល​នេះ បើ​ទោះ​បី​ខ្ញុំ​ត្រូវ​តែ​និយាយ​ថា ការ​បរា​ជ័យ​នេះ គឺ​មាន​​លក្ខណៈ​ផ្សេង​គ្នា​ពី​លទ្ធផល​កាលពីថ្ងៃ​សៅរ៍​ក៏ដោយ​​»​។ គ្រូបង្វឹក​រូបនេះ​បា​ន​បន្ថែម​ទៀត​ថា៖ «មិន​មែន​ដោយ​សារ​តែ​លទ្ធផល​នេះ​ឡើយ ប៉ុន្តែ ដោយសារ​តែ​ការ​បង្ហាញពី​ទម្រង់​លេង​។ ខ្ញុំ​ពិត​ជា​រីក​រាយ​ជាមួយ​នឹង​ទម្រង់​លេង​របស់​ក្រុម​។ ខ្ញុំ​គិត​ថា យើង​បាន​ស្ថិតក្នុង​កម្រិត​ស្មើ​គ្នា​មួយ ជាមួយ​​នឹងក្រុម​ដ៏ខ្លាំង​បំផុត​ក្នុង​ពិភព​លោក​»​៕

    ប្រភពពី៖ Sport24

  • Kyrgios ភ្ញាក់ផើ្អល​​​ចំពោះ​ក្តី​ស្រឡាញ់​របស់​អ្នក​គាំទ្រ​រុស្ស៊ី

    Kyrgios ភ្ញាក់ផើ្អល​​​ចំពោះ​ក្តី​ស្រឡាញ់​របស់​អ្នក​គាំទ្រ​រុស្ស៊ី

    កីឡា​ករ​វាយកូន​​បាល់ Nick Kyrgios បាន​បញ្ជាក់​ថា រូប​គេមានការ​ភ្ញាក់ផ្អើល​​ក្នុ​ង​ពេល​ទទួល​បាន​ការ​អប​អរ​ពីសំណាក់​អ្នក​គាំទ្រ​​ម្ចាស់​ផ្ទះ នៅពេល​ដែល​រូប​គេ​បាន​ផ្តួលកីឡាករ​រុស្ស៊ី Andrey Rublev ក្នុងលទ្ធផល 6-3 4-6 និង​6-4 ក្នុង​ការ​ប្រកួត​ជុំ​ទី​1 ​នៃ​ព្រឹត្តិការណ៍ Kremlin Cup កាលពីថ្ងៃ​អង្គារ​។

    កីឡាករ​សញ្ជាតិ​អូ​ស្ត្រាលី​ដែលមាន​ចំណាត់​ថ្នាក់​លេខ​5 ​ប្រចាំ​ព្រឹត្តិការណ៍​នៅ​ទីក្រុង​ម៉ូស្គូរូបនេះ បាន​វាយ​​កូន​បាល់​យ៉ាងល្អ​ចំនួន​ 24លើក​ដើម្បី​ឈ្នះ​ការ​​ជួប​គ្នា​ជាលើក​ទី​1 ​របស់​គេ​​ជា​មួយ​នឹង​ Rubvlev វ័យ​20ឆ្នាំ​។ Kyrgios បាន​ឱ្យ​ដឹង​ថា៖ «ខ្ញុំ​ពេញ​ចិត្ត​ក្នុង​ការលេង​នៅ​លើ​​ទីលានក្នុងសាល ហើយ​យើង​បាន​លេង​ជា​មួយ Andrey ជាច្រើន​លើក​ក្នុង​ពេល​រូប​គេ​ស្ថិត​ក្នុង​វ័យ​ក្មេង​។ រូប​គេ​នឹង​មាន​អាជីព​ដ៏អស្ចារ្យ​មួយ​»​។ កីឡាករ​រូបនេះ​បាន​បន្ថែម​ទៀត​ថា៖ «ខ្ញុំ​ពិត​ជាមានការ​ភ្ញាក់​ផ្អើលខ្លាំងណាស់​​ដែល​មនុស្ស​ជាច្រើន​បាន​អប​អរ​ដល់ខ្ញុំ​នៅ​ទីនេះ​។ វា​ពិត​ជាល្អ​ណាស់​។

    ជា​ធម្ម​តា នៅពេលដែល​ខ្ញុំ​​​មិន​ស្ថិតនៅ​ផ្ទះ ខ្ញុំ​​មិនមែន​ជា​មនុស្ស​គួរ​​ឱ្យ​ស្រឡាញ់​បំផុត​ឡើយ ប៉ុន្តែ វា​ជា​រឿង​ដ៏​ល្អ​មួយក្នុង​ការ​ស្តាប់​ឮសំឡេង​អប​អរ​។ ខ្ញុំ​មានអារម្មណ៍​ហាក់​ដូច​​នៅ​ផ្ទះខ្លួន​​​ឯង​អ៊ី​ចឹង​»​។ Kyrgios វ័យ​ 23​ឆ្នាំ ដែល​បានធ្លាក់​ទៅ​កាន់​ចំណាត់​ថ្នាក់​លេខ​37 លើ​តារាង​ពិភព​លោក ក្រោយពី​ធ្លាក់​ចុះ​ទម្រង់​លេង​នៅ​ឆ្នាំនេះ នឹង​ត្រូវ​ប៉ះ​ជា​មួយ​នឹងកីឡាករ Mirza Basic ក្នុង​វគ្គ​ 16​នាក់​ចុងក្រោយ ក្រោយពីកីឡាករ​សញ្ជាតិ​បូស្នី​រូបនេះ បានផ្តួល​កីឡាករ​ទុយ​នីស៊ី MalekJaziri ក្នុង​លទ្ធផល 7-6 (7/4) និង​6-2​៕

    ប្រភព​ពី៖ Channel News Asia

  • កញ្ញា ឌី លីកា និងបវរកញ្ញា Miss Grand បង្ហាញដងខ្លូនក្នុងឈុតប៊ីគីនីយ៉ាងសិចស៊ី

    កញ្ញា ឌី លីកា និងបវរកញ្ញា Miss Grand បង្ហាញដងខ្លូនក្នុងឈុតប៊ីគីនីយ៉ាងសិចស៊ី

    កន្លងទៅថ្មីៗនេះ Miss Grand របស់កម្ពុជាកញ្ញា ឌី លីកា បានទទួលការជ្រើសរើសជាប់លេខមួយ ដោយទទួលបានការ Like និង Share ច្រើនជាងគេ ប៉ុន្តែមិនទាន់ចប់នោះទេត្រូវប្រកួតនៅវគ្គ TOP 10 និងវគ្គផ្តាច់ព្រ័ត្រទៀត។ ខណៈនៅថ្ងៃទី 17 ខែតុលា នេះ ជា​ថ្ងៃ​កំណត់​ដែល​កម្មវិធី Miss Grand International តម្រូវឱ្យ​បេក្ខភាព​នារី​តំណាង​ប្រទេស​នីមួយៗ​មកពី​ជុំវិញ​ពិភពលោក បង្ហាញខ្លួន​ជាថ្មី​ម្តងទៀត​ក្នុង​ឈុត​ប៊ី​គី​នី ឬ ឈុត​ហែល​ទឹក ។

    ការបង្ហាញ​ខ្លួន​ក្នុង​ឈុត​ប៊ី​គី​នី ឬ ឈុត​ហែល​ទឹក​នេះ បេ​ក្ខ​នារី​តំណាង​ប្រទេស​ទាំង 10នេះ សុទ្ធតែ​បង្ហាញ​ដោយ​ភាពជឿជាក់​បំផុត ជាមួយ​រូបរាងកាយ​ដ៏​ស្រស់ស្អាត និង សមសួន​មួយបែប​ម្នាក់ ហើយ​សម្រាប់​កញ្ញា ឌី លីកា Miss Grand Cambodia ប្រចាំឆ្នាំ 2018 ក៏​មិន​ខុសពី​បវរកញ្ញា​ទាំង​នោះដែរ ដោយ​កញ្ញា​បានបង្ហាញ​ខ្លួន​យ៉ាង​មាន​ទំនុកចិត្ត ការជឿជាក់​ចំពោះ​រូបរាងកាយ​ដ៏​ស្រ​ឡូ​ន និង ស្រស់ស្អាត​របស់ខ្លួន ជាមួយនឹង​ស្ទីល​ថត​ដ៏​គួរឱ្យ​ទាក់ទាញ​ថែមទៀត ។​

    គួរបញ្ជាក់ផងដែរថា ការប្រលងបវរកញ្ញានេះ Miss Grand តំណាងប្រទេសកម្ពុជាកញ្ញា ឌី លីកា មិនត្រឹមតែត្រូវស្លៀកពាក់ឈុតតំណាងជាតិតែមួយមុខនោះទេ កញ្ញា ឌី លីកា ត្រូវស្លៀកពាក់ឈុតហែលទឹក និងឈុតផ្សេងៗបន្ដបន្ទាប់ទៀត។ ចង់ដឹងថា នាងមានសម្រស់សោភា និងដងខ្លូនស្រឡូនប៉ុនណានោះ សូមទស្សនារូបភាពខាងក្រោម ៖

  • ស្រាបៀរអាន់ឆ័រនឹងចាប់រង្វាន់ផ្តាច់ព្រ័ត្រនៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ

    ស្រាបៀរអាន់ឆ័រនឹងចាប់រង្វាន់ផ្តាច់ព្រ័ត្រនៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ

    រាជធានីភ្នំពេញ៖ នៅ​​ថ្ងៃអាទិត្យទី​ 21 ​ខែតុលា ឆ្នាំ​​2018 ខាងមុខនេះ ស្រាបៀរអានឆ័រនឹងរៀបចំកម្មវិធីចាប់រង្វាន់លើកចុងក្រោយនៅស្ថានីយទូរទស្សន៍ PNN ក្នុងកម្មវិធីតន្រ្តី Anchor Fun Zone ដើម្បីផ្តល់រង្វាន់លាភមង្គលជូនដល់គូស្វាមីភរិយាថ្មីទាំងអស់ដែលបានជាវស្រាបៀរអាន់ឆ័រ​សម្រាប់ទទួលភ្ញៀវកិត្តិយសក្នុង​កម្មពិធីអាពាហ៍ពិពាហ៍របស់ខ្លួន។

    កម្មវិធី​ Anchor Fun Zone​ ​ នឹងមានការ​​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​​ទូរទស្សន៍​ ភី​អិន​អិន​ (PNN) ចាប់ពី​​ម៉ោង ​8​យប់​-10​​យប់ ​ដោយមាន​​ការចូល​រួម​សម្តែង​​ដ៏អស្ចារ្យពី​តារា​ចម្រៀងល្បីឈ្មោះ​ជាច្រើន​រូបដើម្បីផ្តល់ការកម្សាន្តសប្បាយជូនទស្សនិកជន មាន​ដូចជា លោក ខេមរះ សេរីមន្ត លោកជី ដេវីត កញ្ញាទេព បូព្រឹក្ស និងលោក ​Dede។ កម្មវិធី​នេះ​ធ្វើឡើង​​សម្រាប់តែ​អតិថិជន​ដែល​បាន​​ជាវ​ស្រា​បៀរ​​អាន់​ឆ័​រ​សម្រាប់កម្មវិធី​​អាពាហ៍ពិពាហ៍​របស់​ខ្លួន។ សម្រាប់​​ការចាប់​​រង្វាន់​ផ្តាច់ព្រ័ត្រនេះ​ ស្រា​បៀរ​​អាន់​ឆ័​រ នឹង​​ប្រគល់​​រង្វាន់ដំណើរ​​ក្រេប​ចន្ទ​​ទឹកឃ្មុំ​ទៅកាន់កោះសាមុយប្រទេសថៃ ​ចំនួន 15 រង្វាន់ជូន​គូស្វាមីភរិយាថ្មីដែលមានមហាសំណាង។

    តើ​​គូ​ស្វាមីភរិយា​​រូប​ណា​ខ្លះ​​ជា​ម្ចាស់​​រង្វាន់​ផ្តាច់ព្រ័ត្រដ៏អស្ចារ្យ​​ទាំងនេះ​​?
    សូមកុំ​ភ្លេច​​ចូលរួមទស្សនា និងតាមដាន​​ទាំងអស់គ្នា!!!​​
    ពិសាដោយការទទួលខុសត្រូវ៕

  • ភ្ញាក់ផ្អើល !! លោកស្រី សាក់ស៊ី ស្បោង បង្ហាញវត្តមានចូលរួមគោរពវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ

    ភ្ញាក់ផ្អើល !! លោកស្រី សាក់ស៊ី ស្បោង បង្ហាញវត្តមានចូលរួមគោរពវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ

    យោងតាមហ្វេសប៊ុកផេចរបស់ក្រុមព្រះសុរិយា បានបញ្ចេញរូបភាពជាច្រើនសន្លឹករបស់ លោកស្រី សាក់ ស៊ីស្បោង ក៏ដូចជាបានផ្ដល់នូវព័ត៌មាន ត្រួសៗមួយចំនួន ដើម្បីឱ្យមហាជនបានជ្រាបដឹង។ លោកស្រី សាក់ ស៊ីស្បោង បានចាកចេញពីប្រទេសកម្ពុជា អស់រយៈពេលជាច្រើនឆ្នាំមកហើយ បន្ទាប់ពីលោកស្រីបានលាឈប់ពីការសម្ដែង តាំងពីជំនាន់ មុនសម័យខ្មែរក្រហមមកម្ល៉េះ។ ទស្សនិកជន ក៏ដូចជាមហាជននៅក្នុងប្រទេសកម្ពុជា បានគិតស្មាន និងសន្និដ្ឋានថា លោកស្រី សាក់ ស៊ីស្បោង ប្រហែលជាបាត់បង់ជីវិត នៅក្នុងសម័យ ខ្មែរក្រហមបាត់ទៅហើយ ក៏ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើល គឺលោកស្រីនៅមានជីវិត និងបានមកលេងប្រទេសកម្ពុជា ជាពិសេសនោះ គឺមកគោរពវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋទៀតផង។

    ហ្វេសប៊ុកផេចរបស់ក្រុមព្រះ សុរិយា បានសរសេរថា «នរណាមិនស្គាល់សាក់ស៊ី ស្បោង! អតីតកាល និងបច្ចុប្បន្នភាព នៃអតីតតារាភាពយន្ត សាក់ស៊ី ស្បោង តារាសម្តែងបែបអន្តរជាតិ និយមសម្តែងតួកាច ឆ្នាស់ឆ្នើម ស៊ីវិល័យដោយរស់រវើក។ ខ្សែភាពយន្តល្បីៗ របស់លោកស្រីរួមមាន រឿង «អប្សរា» រឿង «រស់ដោយសប្បាយ» រឿង «ព្រះប្រជាកុមារ» រឿង«វិលវិញណាបង» រឿង«លោហិតវាសនា» និង រឿង«សែនទារុណ» ជាដើម។ មកដល់ពេលនេះមហាជនជាច្រើន នៅតែចងចាំលោកស្រី ប៉ុន្តែក៏មានមហាជនខ្លះគិតថា លោកស្រីបានត្រូវខ្មែរក្រហមសម្លាប់បាត់ទៅហើយ។ ផ្ទុយទៅវិញ ចំពោះការបាត់ដំណឹង និងការពុំបង្ហាញខ្លួនជាច្រើនឆ្នាំកន្លងមកនេះ ដោយសារតែលោកស្រីរស់នៅឆ្ងាយពីមាតុប្រទេស ហើយឈប់សំរាកពីវិស័យភាពយន្ត សព្វថ្ងៃលោកស្រី បានតាំងចិត្តសាងធម៌ក្រោមពុទ្ធឱវាទ យ៉ាងខ្ជាប់ខ្ជួន»។

    ហ្វេសប៊ុកផេចរបស់ក្រុមព្រះ សុរិយា បានប្រាប់ឱ្យដឹងបន្ថែមទៀតថា «លោកស្រី អញ្ជើញមកប្រទេសកម្ពុជា ក្នុងគោលបំណងដ៏សំខាន់ គឺមកថ្វាយបង្គំព្រះបរមចេតិយ នៃសម្តេចព្រះបរមរតនកោដ្ឋ និងផ្សាយនូវមហាកុសលថ្វាយព្រះចមក្សត្រ ដែលព្រះអង្គមានគុណ បំណាច់ច្រើនលើសលប់សម្រាប់ មាតុប្រទេសកម្ពុជា។ លោកស្រីបានធ្វើដំណើរ អស់រយៈចម្ងាយជាង១ម៉ឺនគីឡូ ដើម្បីមកចូលរួមព្រះរាជពិធី ជាមួយអង្គព្រះមហាក្សត្រ ព្រះករុណាព្រះបរមនាថ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា ជាតិខ្មែរ រួមទាំង ព្រះរាជវង្សានុវង្ស និងប្រជាជាតិខ្មែរទាំងមូល ក្នុងព្រះនគរកម្ពុជា»៕

  • គួច ខេវិន និយាយរឿងចម្លងវប្បធម៌បរទេសទាំងងងឹតងងល់ និងតើក្រសួង និងស្ថាប័នណាខ្លះ គួរទទួលខុសត្រូវ?

    គួច ខេវិន និយាយរឿងចម្លងវប្បធម៌បរទេសទាំងងងឹតងងល់ និងតើក្រសួង និងស្ថាប័នណាខ្លះ គួរទទួលខុសត្រូវ?

    លោក គួច ខេវិន ត្រូវបានគេស្គាល់លោកថា ជាអ្នកផលិតកម្មវិធីកម្សាន្ត របស់ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីឈ្មោះ ដែលថ្មីៗនេះលោកបានសម្ដែងអារម្មណ៍អរគុណ ចំពោះអ្នកគាំទ្រ និងបញ្ចេញទស្សនៈ ទាក់ទងនិងការថែរក្សាតម្លៃ មរតក បេតិកភណ្ឌ និងវប្បធម៌របស់ជាតិ ដោយសង្កត់ធ្ងន់ថា តើអ្នកបានធ្វើអ្វីខ្លះដើម្បីរក្សា «វប្បធម៌» ជាតិខ្មែរ?

    លោក គួច ខេវិន បានសរសេរបង្ហោះ នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា «ខ្ញុំបាទសូមអរគុណជាអនេក ដល់មិត្តក្នុង Facebook ដែលតែងតែគាំទ្រ រៀងរាល់កម្មវិធីទូរទស្សន៍ ដែលខ្ញុំផលិត ហើយនិងបានជួយ Share និង Like…។ ជាក់ស្តែងដូចជារដូវបុណ្យភ្ជុំកន្លងមក ដែលមានក្រុមត្រកូល ខាត់ មានអ្នក Share និងចូលរួមតាមដានជាង 21k… ក្នុងពេលតែ3ថ្ងៃជាមួយនឹង ភ្លេង បុរាណខ្មែរ យ៉ាងពីរោះរណ្តំចិត្ត»។

    លោក គួច ខេវិន បានលើកឡើងបន្តទៀតថា «ខ្មែរពិតជាសំបូរហូរហៀរ ទៅដោយមរតក បេតិកភណ្ឌ និងវប្បធម៌ ក៏ដោយសារ តែភាពហូរហៀនេះ ហើយទើបបានជាធ្វើឱ្យខ្មែរពិបាកថែ ពិបាករក្សា…ពិបាកចែកចាយឱ្យកូនចៅ ជំនាន់ក្រោយៗ រួចក៏ទុកឱ្យគេលួច គេប្លន់ ឱ្យគេរើសយកទៅធ្វើជាសម្បត្តិ របស់គេទៅវិញ។ ចំណែកខ្លួនជាម្ចាស់មរតក ដ៏សំបូរបែប ក៏បណ្តែតបណ្តោយកូនចៅ ឱ្យទៅលួចចម្លងវប្បធម៌ ជាតិគេទាំងងងឹតងងល់មកពង្វក់ខ្មែរ តជំនាន់ហើយថែមទាំងនៅតែអួតក្អេងក្អាង ខុសទំនង…»។

    អ្នកផលិតកម្មវិធីកម្សាន្តរូបនេះនិយាយថា «ប្រសិនជាមាន មនសិកា ជាខ្មែរពិតតែបន្តិចបន្តួច រួចលួចក្រឡេកមើលពួក ដែលធ្លាប់លួច ធ្លាប់ប្លន់ ធ្លាប់រើសយក មរតកវប្បធម៌ខ្មែរ ទៅថែ ទៅរក្សា ទៅការពារ ទៅលើកស្ទួយនោះ អ្នកនឹងមិនក្លាយទៅជាខ្មែរដែលត្រូវបណ្តាសាររបស់ បុព្វបុរស មហានរគ នោះឡើយ ។ ជំនួសឱ្យពាក្យសោកស្តាយ តើអ្នកបានធ្វើអ្វីខ្លះដើម្បីរក្សា «វប្បធម៌» ជាតិខ្មែរ? ប្រឈមទៅនឹងភាពធ្លាក់ដុនដាប ដល់កម្រិតមួយដែលមិនល្អ នៃវប្បធ៌មរបស់ខ្មែរតើក្រសួង និងស្ថាប័នណាខ្លះ គួរទទួលខុសត្រូវ និងបញ្ឈប់ភាពលង់លក់ដ៏អាក្រក់ ទាំងកណ្តាលថ្ងៃត្រង់បែបនេះ?»៕

     

  • រន្ធត់ចិត្ត!! Selena Gomez កំពុងព្យាបាលជំងឺផ្លូវចិត្ត និងមានបញ្ហាជំងឺក្រលៀន

    រន្ធត់ចិត្ត!! Selena Gomez កំពុងព្យាបាលជំងឺផ្លូវចិត្ត និងមានបញ្ហាជំងឺក្រលៀន

    តាមរយៈសារព័ត៌មាន Mthai ដែលចេញផ្សាយនៅពេលថ្មីៗនេះ បានឱ្យដឹងថា អ្នកគាំទ្ររបស់តារាចម្រៀងវ័យក្មេងនាង Selena Gomez មានភាពភ្ញាក់ផ្អើល ហើយរន្ធត់ចិត្តជាខ្លាំង ខណៈដែលទទួលដំណឹងថា តារាស្រីរូបនេះ កំពុងសម្រាកក្នុងមន្ទីរពេទ្យជំងឺផ្លូវចិត្ត បើទោះបីជានាង ទើបតែជាពីការវះកាត់ប្ដូរក្រលៀនហើយថ្មីៗនេះ ដោយសុវត្ថិភាព ។

    សារព័ត៌មានបរទេសបានធ្វើការចេញផ្សាយថា បើទោះបីជាការវះកាត់របស់តារាស្រីវ័យ 26 ឆ្នាំរូបនេះ បានទទួលជោគជ័យក៏ពិតមែន តែនាងត្រូវពិនិត្យសុខភាពជាប្រចាំ នៅក្នុងដំណាក់កាលទី 2 និង ទី 3 នៃសប្ដាហ៍បន្ដបន្ទាប់ ព្រោះនាងមានគ្រាប់ឈាមសថយចុះ ដែលបានបង្ហាញពីលិទ្ធផលអាការជំងឺ នោះអាចបណ្ដាលមកពីក្រលៀនដែលទើបនឹងវះកាត់ថ្មី។ គ្រូពេទ្យ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា បញ្ហាដ៏គ្រោះថ្នាក់មួយនេះ អាចបណ្ដាលមកពី នាងSelena Gomez មានបញ្ហាវិប្បត្តផ្លូវចិត្ត និងកើតវិតុកង្វល់ខាងផ្លូវអារម្មណ៍ខ្លាំងពេក ជាហេតុជំរុញឱ្យនាងធ្លាក់ខ្លួនទៅរកសភាពទន់ខ្សោយកម្លាំង និងសុខភាពមិនរឹងមាំ។

    គ្រូពេទ្យក៏បានបញ្ជាក់បន្ថែមថា ខណៈនេះ តារាចម្រៀងស្រីរូបនេះ កំពុងសម្រាកព្យាបាលផ្លួវចិត្ត នៅឯមន្ទីរ East Coast ដែលត្រូវការពេលវេលាព្យាបាលទៅតាមដំណាក់កាលនិមួយៗ និងបរិស្ថានជុំវិញខ្លួនផងដែរ។ សូមជម្រាបថា មានអ្នកគាំទ្រជាច្រើន បានជូនពរឱ្យតារាស្រីរូបនេះ បានឆាប់ជាសះស្បើយ ៕

  • ធ្លាយដំណឹង !! កំពូលតារាចម្រៀង Jessie J មានទំនាក់ទំនងស្នេហាជាមួយតារាសម្ដែងប្រុសរូបសង្ហា

    ធ្លាយដំណឹង !! កំពូលតារាចម្រៀង Jessie J មានទំនាក់ទំនងស្នេហាជាមួយតារាសម្ដែងប្រុសរូបសង្ហា

    តាមរយៈការផ្ដល់បទសម្ភាសន៍ជាមួយសារព័ត៌មាន People កំពូលតារាចម្រៀងស្រីសំឡេងខ្ពស់ Jessie J ត្រូវបានគេដឹងថា កំពុងតែមានទំនាក់ទំនងស្នេហាក្រៅសិល្បៈជាមួយតារាសម្ដែងប្រុសល្បីឈ្មោះរូបសង្ហា លោក Channing Tatum ។

    ប្រភពសារព័ត៌មានដដែលបានបង្ហើបថា រយៈពេលមួយសប្ដាហ៍កន្លងមក តារាចម្រៀងស្រីរូបនេះ បានបណ្ដើរគូស្នេហ៍នៅកន្លែងរៀនវ៉ាយកូនហ្គូលជាមួយនឹងគ្នា ហើយមុននេះពួកគេក៏បានទាក់ទងគ្នាក្រោយការប្រគំតន្ត្រីទេសចរណ៍ពេញពិភពលោក អស់រយៈពេល 2 ទៅ 3 ខែកន្លងមកដែរ។ តែយ៉ាងណាមិញ តារាចម្រៀង Jessie J នៅតែមិនទាន់បានប្រកាស និងអះអាងអំពីទំនាក់ទំនងជាមួយតារាសម្ដែងប្រុសរូបនេះ នៅក្នុងឋានៈអ្វីឱ្យពិតប្រាកដនៅឡើយទេ ។

    គួររំឭកផងដែរថា តារាសម្ដែងប្រុស Channing Tatum បានលែងលះជាមួយអតីតភរិយាអ្នកនាង Jenna Dewa អស់រយៈពេល 9 ឆ្នាំមកហើយ នៅខណៈនេះ លោកហាក់បីដូចជា កំពុងព្យាយាមទាក់ទងតារាចម្រៀងស្រី Jessie J យ៉ាងមុតមាំផងដែរ ៕