Author: អេបិល

  • បវរកញ្ញា ឌី លីកា វិលមកកម្ពុជាទាំងស្នាមញញឹម និងមានទំនុកចិត្តខ្លាំង

    បវរកញ្ញា ឌី លីកា វិលមកកម្ពុជាទាំងស្នាមញញឹម និងមានទំនុកចិត្តខ្លាំង

    ព្រឹត្តិការណ៍វគ្គផ្ដាច់ព្រ័ត្រ Miss Grand International 2018 ត្រូវបានបញ្ចប់ក្នុងប្រទេសមីយ៉ាម៉ា កាលពីយប់ថ្ងៃទី25 ខែតុលា តំណែងមកុដបវរកញ្ញាស្រីស្អាតបានទៅលើបេក្ខនារីមកពីប្រទេសប៉ារ៉ាហ្គាយ នាងមានឈ្មោះថា Clara Sosa ។ តែយ៉ាងណាមិញ បវរកញ្ញា ឌី លីកា ដែលជាបេក្ខភាពតំណាងប្រទេសកម្ពុជា ក៏បានខិតខំប្រឹងអស់ពីសមត្ថភាព និងទទួលបានកម្លាំងចិត្តពីអ្នកគាំទ្ររបស់ខ្លួនយ៉ាងភ្លូកទឹកភ្លូកដីដែរ បើទោះជានាងមិនជាប់ជយលាភីក៏ដោយ។

    ផ្អែកលើគណនីហ្វេសប៊ុក Miss Grand Cambodia ប៉ុន្មានម៉ោងមុន បានបង្ហោះរូបបវរកញ្ញា ឌី លីកា បានត្រឡប់មកមាតុភូមិវិញ ដោយស្នាមញញឹមមកកាន់អ្នកគាំទ្រ ក្នុងនោះក៏មានស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ក្រុមគ្រួសារ និងអ្នកគាំទ្រផងដែរ។ នៅក្នុងផេចហ្វេសប៊ុកដដែលបានរៀបរាប់ថា «សូមស្វាគមន៍មកកាន់មាតុប្រទេសដ៏បវរនៃយើង មាតុភូមិដែលពោរពេញដោយសាមគ្គីភាព ភាតរភាព ការរួបរួម ជួយជ្រោមជ្រែងគ្នាទៅវិញទៅមក។ ទឹកដីដែលប្រកបដោយភាពរីករាយ គាំទ្រដើម្បីបុព្វហេតុខ្មែរនៅលើវេទិកាអន្តរជាតិ។ សូមថ្លែងអំណរគុណនូវភាពកក់ក្តៅ និងកម្លាំងចិត្តដ៏មហិមានៃប្រជាជនកម្ពុជា » ។

    ជាមួយគ្នានោះដែរ ឌី លីកា ក៏បានថ្លែងថា « ជាថ្មីម្តងទៀត នាងខ្ញុំសូមគោរពថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ពីសំណាក់ ក្រុមហ៊ុនអាកាសចរ Emirates ដែលបានយកចិត្តទុកដាក់ និងសម្រួលដល់ការធ្វើដំណើរទៅបំពេញកាតព្វកិច្ចនៃនាងខ្ញុំ។ សូមថ្លែងអំណរគុណអ្នកបង Malen , អ្នកបង Solida, ប្រធានផ្នែកគ្រប់គ្រងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងសហការី , ប្រធានផ្នែកគ្រប់គ្រងនៅអាកាសយានដ្ឋានអន្តរជាតិយ៉ាងហ្គន និងសហការី ដែលអនុគ្រោះចំពោះការលើសគីឡូដល់ទៅ 20kg របស់នាងខ្ញុំទាំងទៅនិងដំណើរមកវិញ។ កុំភ្លេចណាប្រិយមិត្ត ប្រសិនមានបំណងធ្វើដំណើរទៅកាន់ទីក្រុង YANGON ឬDUBAI អ្នកនឹងទទួលបាននូវភាពរីករាយ ក៏ដូចជាផាសុកភាពនៃការធ្វើដំណើរ ជាមួយយន្តហោះដ៏ទំនើបទាន់សម័យ ម្ហូបអាហារក៏ឆ្ងាញ់ ថែមទាំងស្នាមញញឹមនិងភាពរាក់ទាក់ដ៏កក់ក្តៅពីសំណាក់ក្រុមបាហុនិកានៃក្រុមហ៊ុនអាកាសចរ Emirates »៕

     

  • តារាសម្ដែង នៅ សូនីតា កាន់តែបើកចំហរបណ្ដើរផលិតករ ទិត្យ ថាវរិទ្ធិ

    តារាសម្ដែង នៅ សូនីតា កាន់តែបើកចំហរបណ្ដើរផលិតករ ទិត្យ ថាវរិទ្ធិ

    លោក ទិត្យ ថាវរិទ្ធិ ដែលមហាជនជាច្រើនបានស្គាល់លោកថាជា អ្នកដឹកនាំ និងផលិតកម្មវិធីនៅទូរទស្សន៍បាយ័ន ត្រូវបានអ្នកសិល្បៈបានលើកឡើងអំពីទំនាក់ទំនងដែលអាចឈា​នដ​ល់រឿ​ង​ស្នេហា​រវាង​លោក និងតារា​ស​ម្តែងស្រ​ស់​សោភា នៅ សូ​នី​តា ។ យ៉ាងណាមិញ គេតែងប្រទះឃើញអ្នកទាំងពីរទៅណាមកណាជាមួយគ្នាជាមួយគ្នា។ ជាក់ស្ដែងថ្មីៗនេះ ក្នុងពិធីមង្គលការមួយ គេឃើញតារាសម្ដែងកញ្ញា នៅ សូនីតា និងផលិតករល្បីឈ្មោះ លោក ទិត្យ ថាវរិទ្ធិ បណ្ដើរគ្នាយ៉ាងបើកចំហរតែម្ដង បន្ទាប់ពីអ្នកទាំងពីរត្រូវបានបណ្ដាញសារព័ត៌មានក្នុងស្រុកសរសេរបានស្រឡាញ់ពេញចិត្តគ្នាជាគូស្នេហ៍។

    សកម្មភាពបណ្ដើរគ្នារបស់អ្នកទាំងពីរមិនមែនជាលើកទីមួយនោះទេ ប៉ុន្តែអាចចាត់ទុកថាការបើកចំហរមួយថ្មី ដោយសារតែមានព័ត៌មានពីចង្កោមអ្នកសិល្បៈថា ស្រឡាញ់គ្នាយ៉ាងផុសផុលទៅហើយ ស្រាប់តែអ្នកទាំងពីរបណ្ដើរគ្នាជាលក្ខណៈឯកជន ក្នុងកម្មវិធីមួយចំនួន។ រាល់កម្មវិធីដែលរៀបចំដោយផលិតករប៉ុស្ដិ៍បាយ័ន លោក ទិត្យ ថាវរិទ្ធិ រមែងជ្រើសយកតារាសម្ដែង កញ្ញា នៅ សូនីតា ធ្វើជាតួឯកផង ដូចជាក្នុងព្រឹត្តិការណ៍សម្ដែងរឿងអច្ឆរិយអង្គរកាលមុនជាដើម។ យ៉ាងណាមិញ អ្នកទាំងពីរ ជាពិសេសកញ្ញា នៅ សូនីតា មិនដែលទទួលស្គាល់ថានាង និងផលិតកររូបនេះ ពិតជាស្រឡាញ់ពេញចិត្តគ្នានៅឡើយទេ បើទោះជាសកម្មភាព និងទង្វើររបស់នាង និងលោក ទិត្យ ថាវរិទ្ធិ មិនអាចគេចក្រសែភ្នែកមហាជន និងអ្នកសិល្បៈបាន។

    អ្នកតាមដានជីវិតឯកជនរបស់អ្នកទាំងពីរបានសរសើរថា លោកទិត្យ ថាវរិទ្ធិ គឺជាបុរសសំណាង និងសម្បូរស្នេហ៍ ដោយសារតែលោកក្រោយមានព័ត៌មានបាក់បែកជាមួយតារាស្រីមួយចំនួន រួមទាំងអ្នកនាង លី ម៉ារីណា និង អ្នកនាង ស៊ឹម សូលីកា ស្រាប់តែមកជំពប់ព័ត៌មានស្នេហាជាមួយស្រីស្អាត នៅ សូនីតា ដែលជាតារាសិល្បៈសម្បូរបុរសមានទ្រព្យប្រជែងស្នេហ៍ តែបែរជានាងសម្រេចចិត្តទទួលយកលោកជាគូស្នេហ៍ដោយហ៊ានទាំងបណ្ដើរមិនខ្វល់ពីការតាមប្រមាញ់នោះ។ អ្នកទាំងពីរត្រូវគេអះអាងថា បើហ៊ានបើកចំហរស្នេហាដោយឈប់លក់បាំង ពិតជាគូស្នេហ៍ដែលទទួលបាននូវការសរសើរមិនអន់នោះទេ ដោយសារតែនាងក៏ជាតារាល្បី ហើយលោកទិត្យ ថាវរិទ្ធិ ក៏ជាផលិតករសម្បូរស្នាដៃ។ អ៊ីចឹងហើយទើបដំណឹងស្នេហារបស់អ្នកទាំងពីរ ប្រសិនបើគ្មានការក្លែងក្លាយមែន នោះពិតជាល្អបំផុតសម្រាប់គូស្នេហ៍មួយគូនេះ៕

  • អ្នកនាង ចន ច័ន្ទលក្ខិណា សម្ដែងក្ដីមិនពេញចិត្តចំពោះកម្មវិធី Miss Grand International 2018

    អ្នកនាង ចន ច័ន្ទលក្ខិណា សម្ដែងក្ដីមិនពេញចិត្តចំពោះកម្មវិធី Miss Grand International 2018

    កម្មវិធីប្រកួតបវរកញ្ញាអន្ដរជាតិ Miss Grand International 2018 បានបញ្ចប់នៅយប់ថ្ងៃទី 25 ខែតុលា ឆ្នាំ 2018 នេះ នៅប្រទេសមីយ៉ាន់ម៉ា និងបានរកឃើញម្ចាស់មកុដហើយ គឺបានទៅលើបេក្ខនារីឈ្មោះ Clara Sosa មកពីប្រទេសប៉ារ៉ាហ្គាយ។

    ភ្លាមៗស្រាប់តែអ្នកនាង ចន ច័ន្ទលក្ខិណា ជាប្រធានសមាគមសិល្បៈករខ្មែរ បានបង្ហោះសារមិនពេញចិត្តជាខ្លាំងចំពោះការប្រកួតមួយនេះ​ ដោយអ្នកនាងបានរៀបរាប់ថា​ « កម្មវិធី្រឡងបវរកញ្ញា បោកប្រាស់ និង ថោកទាប Auto Vote ជាប់ Popular vote hashashas WTF Bye Bye ហើយការប្រឡងអន្តរជាតិដ៏សែនអយុត្តិធម៌ »។ សារនេះបានសម្ដែងឱ្យឃើញ អ្នកនាងពិតជាអាក់អន់ស្រពន់ចិត្តចំពោះកម្មវិធីលំដាប់លោក ដែលគ្មានភាពយុត្តិធម៌ទាល់សោះ។

    នៅក្នុងនោះ ក៏គេមើលឃើញមានអ្នកលេងហ្វេសប៊ុកជាច្រើននាក់ដែលសម្ដែងក្តីមិនពេញ ចំពោះការប្រកួតនេះ និងគាំទ្រសម្ដីលោកស្រីប្រធានថា « មែនហើយបង គួរណាក៏លើកទឹកចិត្តឱ្យពា​ន​ប្រជាប្រិយភាពគាត់មួយក៏អស់ចិត្ត ហើយក្រឡាចូល top10 ក៏របូតឱ្យវៀតណាមទៀត បានចូល top10 ក៏អស់ចិត្តដែរ តែ​​លូវចប់ »។ និងមានអ្នកខ្លះទៀតបានបញ្ចេញមតិថា « យើងធ្លាក់មិនចម្លែកទេ តែកុំនាំគ្នា​ឡាំ​ប៉ា​ជេរអ្នករៀបចំកម្មវិធីគេ។ ការមិនទទួលស្គាល់ការពិតរបស់ខ្លួន ប្រុងលើករបស់ដែលខ្វះគុណភាពគឺវានាំ​មកនូវភាពអាម៉ាស់យ៉ាងដូច្នេះ។ ចាញ់ទៅហើយ ចង់ឡាំប៉ាដើម្បីអ្វីទៀត? មិនសុខចិត្តរឿងអី? »៕

     

  • ម្ចាស់មកុដ Miss Grand International 2018 ដួលសន្លប់ភ្លាមៗ ខណៈបានឮការប្រកាសឈ្មោះ

    ម្ចាស់មកុដ Miss Grand International 2018 ដួលសន្លប់ភ្លាមៗ ខណៈបានឮការប្រកាសឈ្មោះ

    ពិតជាភ្ញាក់ផ្អើលក្នុងព្រឹត្តិការណ៍វគ្គផ្ដាច់ព្រ័ត្រ Miss Grand International 2018 ដែលបានធ្វើឡើងនៅក្នុងប្រទេសមីយ៉ាម៉ា កាលពីយប់ថ្ងៃទី25 ខែតុលា តំណែងស្រីស្អាតបានទៅលើបេក្ខនារីមកពីប្រទេសប៉ារ៉ាហ្គាយ ខណៈដែលនាងគ្រាន់តែត្រូវបានប្រកាសថាលើកមកុដ ក៏ដួលសន្លប់តែម្ដង។

    ភ្លាមៗបវរកញ្ញារូបនេះត្រូវគេមើលឃើញក្រុមការងារជួយសង្គ្រោះមួយសន្ទុះទើបអាចក្រោកឈរ ដើម្បីមកទទួលមកុដ ដែលមានអ្នកឈរត្រៀបត្រាចាំប្រគល់ឱ្យនាងបាន។ ព្រឹត្តិការណ៍ដែលបានធ្វើប្រកាសថា ការបញ្ចប់ការប្រកួតនាយប់នោះ មានបេក្ខនារីតែមួយចំនួនប៉ុណ្ណោះទទួលបានពានកិត្តិយស បន្ថែមពីលើបេក្ខនារីមកពីប្រទេស5រូបដែលបានទទួលចំណាត់ថ្នាក់លេខ5 លេខ4លេខ3 លេខ2 និងម្ចាស់មកុដ។ យោងតាមការប្រកាស បេក្ខនារីដែលទទួលបានតំណែងជា Miss Evening Gown ឬអ្នកគ្រងឈុតរាត្រីសមោសបានស្អាត បានទៅលើប្រទេសថៃ។ ម្ចាស់ពាន Best In Social Media ឬតារាដែលមានទំនាក់ទំនងល្អ បានទៅលើបេក្ខនារីមកពីប្រទេសឥណ្ឌូនេស៊ី។

    គួរបញ្ជាក់ផងដែរថា បេក្ខនារីចំណាត់ថ្នាក់លេខ5 បានទៅលើបេក្ខនារីមកពីជប៉ុន លេខ4បានទៅលើបេក្ខនារីមកពីប្រទេសព័រតូរីកូ លេខ3បានទៅលើប្រទេសឥណ្ឌូនេស៊ី លេខ2បានទៅលើស្រីស្អាតមកពីឥណ្ឌា និងលេខ1ម្ចាស់មកុដបានទៅលើបេក្ខនារីមកពីប្រទេសប៉ារ៉ាហ្គាយ ដោយគ្រាន់តែពិធីករប្រកាសថានាងគឺជាអ្នកគ្រងមកុដស្រាប់តែដួលសន្លប់តែម្ដង ដោយកម្មវិធីត្រូវរង់ចាំការសម្រួលជួយសង្គ្រោះអស់រយៈពេលច្រើនម៉ោង ទើបនាងអាចដើរមកលើកពានបាន៕

    https://youtu.be/MOqIIMJfYGQ

  • តារាស្រីម្ចាស់បទស្រៀវស្រាវ « អ៊ុយៗៗ អៈៗៗ » កំពុងល្បីលើបណ្ដាញហ្វេសប៊ុក ចេញមុខសុំទោសមហាជនទាំងឡាយ

    តារាស្រីម្ចាស់បទស្រៀវស្រាវ « អ៊ុយៗៗ អៈៗៗ » កំពុងល្បីលើបណ្ដាញហ្វេសប៊ុក ចេញមុខសុំទោសមហាជនទាំងឡាយ

    តាមរយៈសារព័ត៌មានថៃ ដែលចេញផ្សាយមុននេះបន្ដិចបានឱ្យដឹងថា បទចម្រៀងដែលបានបង្ហាញសំនៀង និងកាយវិការស្រៀវស្រាវនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលគ្រប់គ្នាបានស្ដាប់ឭថា « អ៊ុយៗៗ អៈៗៗ » នោះ ខណៈកំពុងរងការរិះគន់ពីសំណាក់មហាជនថៃយ៉ាងខ្លាំង ដោយបានលើកឡើងថា ចម្រៀងមួយបទនេះ បង្ហាញភាពអសីលធម៌ក្នុងសង្គម និងបំពានប្រពៃណីបុរាណ នៃចម្រៀងលូកធុង និង ម៉ឡាំ ដែលដូនតាថៃបានខិតខំថែរក្សាអស់រយៈពេលរាប់រយឆ្នាំ។

    បទចម្រៀងនេះមានចំណងជើងថា « ครางชื่ออ้านแน » ដែលជាការបកស្រាយរបស់តារាចម្រៀងប្រុស ស៊ីចាន់ វីស៊ី ( ศรีจันทร์ วีสี ) រួមគ្នាជាមួយស្រី តា ផេននៈផា ( ต้าร์ เพ็ญนภา ) ដែលវគ្គបញ្ចប់នៃបទចម្រៀងនេះ បានបង្ហាញពីសំឡេងស្រៀវស្រាវរោលរាលយ៉ាងខ្លាំង។ ខណៈនេះដែរ តារាស្រី តា ផេននៈផា បានចេញមុខធ្វើបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន និងធ្វើការសុំទោសដល់មហាជនចំពោះការមិនពេញចិត្តបទចម្រៀងមួយនេះ។ នាងថា ដំបូងឡើយដែលបានឃើញបទចម្រៀងនេះ នាងក៏មានអារម្មណ៍ថា វាមានលក្ខណៈចម្លែកហើយថ្មីបន្ដិច ទើបនាងខិតខំព្យាយាមច្រៀង និងប្រើសំឡេងឱ្យត្រូវមេឡូឌីរបស់ចម្រៀង។ តែដល់ពេលដាក់អារម្មណ៍ច្រៀង ក៏មិននឹកស្មានថា ក្លាយជារឿងរ៉ាវដ៏ក្ដៅនៅលើបណ្ដាញសង្គមបែបនេះដែរ។

    តារាស្រីវ័យ 28 ឆ្នាំរូបនេះបានបញ្ជាក់ថា នាងខ្ញុំសូមលើកដៃសំពះសុំទោស ចំពោះការមិនពេញចិត្តចំពោះបទចម្រៀងនេះ ព្រោះថា នាងខ្ញុំព្យាយាមច្រៀងបទនេះ ដើម្បីកម្សាន្ដអារម្មណ៍សប្បាយរបស់អ្នកគាំទ្រ ខណៈរាំលេងតាមបទចម្រៀងតែប៉ុណ្ណោះ ពុំមានបំណងអ្វីផ្សេងនោះឡើយ។ ដោយឡែកអ្នកនិពន្ធបទនេះ ក៏បានបញ្ជាក់ដែរថា បទនេះបានសរសេរឡើងតាំងពីឆ្នាំ 2017 មកម្លេះ ដោយមើលឃើញថា អ្នកបណ្ដាញសង្គមចូលចិត្តនិយាយបង្អាប់រឿង គ្មានគូស្រករ ( អត់លិទ ) ទើបលោកនឹកឃើញសាច់រឿងនេះ លើកមកសរសេរតែប៉ុណ្ណោះ ៕

  • មិនធម្មតា !! អ្នកនាង ចោម ច័ន្ទ បងស្រីរបស់តារាសម្ដែង កញ្ញា ដេនី ក្វាន់ ព្រលែងតំបន់ខាងលើកាន់តែស្រស់ស្អាត

    មិនធម្មតា !! អ្នកនាង ចោម ច័ន្ទ បងស្រីរបស់តារាសម្ដែង កញ្ញា ដេនី ក្វាន់ ព្រលែងតំបន់ខាងលើកាន់តែស្រស់ស្អាត

    អាយុគ្រាន់តែជាតួរលេខ តែសម្រស់ស្អាតនិងភាពសិចស៊ីរបស់អ្នកនាង ចោម ច័ន្ទ គឺជាភាពទាក់ទាញ។ ដូចប្រិយមិត្តបានដឹងហើយថា អ្នកនាង ចោម ច័ន្ទ គឺជាបងស្រីរបស់តារាសម្ដែង កញ្ញា ដេនី ក្វាន់ ដែលជាតារាស្រីនិយមបង្ហាញភាពសិចស៊ីនៅលើបណ្ដាញសង្គមហ្វេសប៊ុក មុនការពិន័យរបស់ក្រសួងវប្បធម៌។ តែយ៉ាងណាមិញ អ្នកនាង ចោម ច័ន្ទ ឯណេះវិញ ហាក់ដូចជាមិនបានខ្វាយខ្វល់ពីការរិះគន់ ឬការព្រមានណាមួយនោះទេ ដោយសារតែនាងមិនមែនជាតារាហ្វេសប៊ុកដែលពឹងលើការងារសិល្បៈ ហើយការបង្ហាញពីស៊ិចស៊ីរបស់នាងក៏ត្រូវអ្នកខ្លះកាន់ជើងថា ពិតជាសមកាលៈទេសហើយ។

    ថ្មីៗនេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុក បានអណ្ដែតរូបថតស៊ីចស៊ីដែល ចោម ច័ន្ទ បង្ហាញនោះ ស្ទើរមិនមានបុរសណាម្នាក់ឃើញហើយមិនស្រក់ទឹកមាត់នោះទេ ជាពិសេសក្នុងពេលដែលនាងបញ្ចេញដើមទ្រូងមូលក្លំទាំងគូ ស្ទើរបញ្ចេញអស់ទាំងព្រម ដែលសូម្បីតែនារីខ្លះក៏ច្រណែន។ នៅលើហ្វេសប៊ុកគេឃើញមានការចែកចាយរូបថតប៉ុន្មានសន្លឹកនេះច្រើនឡើង ខណៈដែលអ្នកនាង ស្លៀកឈុតប៊ីគីនីនៅលើឆ្នេរសមុទ្រក្រៅប្រទេសមួយកន្លែង។ ក្នុងចំណោមអ្នកចាប់អារម្មណ៍រូបថតរបស់នាង គឺមានទាំងអ្នកសរសើរ និងអ្នករិះគន់។ គួរបញ្ជាក់ថា បងស្រីបង្កើតរបស់កញ្ញា ដេនី ក្វាន់ ម្នាក់នេះ មានសម្រស់ស្ទើរច្រលំតុក្កតាជ័រ តែនាងមិនត្រូវគេឃើញទទួលការសម្ដែងនោះទេនាពេលកន្លងមក ក្រៅតែពីបង្ហាញមុខច្រៀងរាំផ្សព្វផ្សាយផលិតផលរបស់កញ្ញា ដេនី ក្វាន់ និងបង្ហាញខ្លួនក្នុងកម្មវិធីតារាសិល្បៈមិនសូវបាត់មុខ រហូតជាប់ឈ្មោះថាជាតារាមួយរូបដែរ៕

  • ថ្ងៃស្អែកនេះ CL បញ្ចេញបទថ្មីជាមួយ Black Eyed Peas ចំណងជើង « Dopeness »

    ថ្ងៃស្អែកនេះ CL បញ្ចេញបទថ្មីជាមួយ Black Eyed Peas ចំណងជើង « Dopeness »

    តាមរយៈសារព័ត៌មាន Koreaboo បានចេញផ្សាយមុននេះបន្ដិចឱ្យដឹងថា តារាចម្រៀងស្រី CL ត្រៀមបញ្ចេញអាល់ប៊ុមចម្រៀងថ្មីរបស់ខ្លួនជាមួយកំពូលតារាចម្រៀងអាមេរិក Black Eyed Peas មានចំណងជើង « Dopeness » ។ នៅក្នុងអាល់ប៊ុមចម្រៀងថ្មីនោះ មានបទរបស់តារាស្រីរូបនេះដល់ទៅ 6 បទឯណោះ។

    គួរបញ្ជាក់ផងដែរថា កាលពីមុនតារាស្រី CL ធ្លាប់បានសម្ដែងរួមគ្នាជាមួយ Black Eyed Peas នៅលើឆាករបស់កម្មវិធី MAMA ម្ដងរួចមកហើយនូវបទចម្រៀង « where is the love »។ ក្រោយពីបានបញ្ចប់ការសម្ដែងនោះ តារាស្រីរូបនេះ បានព្យាយាមរក្សាទំនាក់ទំនងនឹងក្រុមចម្រៀងល្បីមួយនេះ រហូតបានសម្រេចចេញអាល់ប៊ុមរួមគ្នាតែម្ដង។ សូមជម្រាបថា អ្នកគាំទ្រកំពុងទន្ទឹងរង់ចាំការសហការគ្នាថ្មីរបស់ពួកគេ ដែលគ្រោងនឹងចេញទៅកាន់ពិភពលោកនៅថ្ងៃទី 26 ខែតុលា ឆ្នាំ 2018 ( ស្អែកនេះ ) ៕

  • អ្នកណាហ្វេនគាត់ខ្លះ!! អ្នកស្រីម៉ៅ សំណាង វិលត្រឡប់មកវិញជាមួយស្នាដៃថ្មី «ប្រលោមចិត្ត»

    អ្នកណាហ្វេនគាត់ខ្លះ!! អ្នកស្រីម៉ៅ សំណាង វិលត្រឡប់មកវិញជាមួយស្នាដៃថ្មី «ប្រលោមចិត្ត»

    នៅរយៈពេលប្រមាណ10ឆ្នាំចុងក្រោយនេះ អ្នកស្រីម៉ៅ សំណាង ឬអ្នកពន្ធ ទន្សាយ បានបាត់មុខពីការតែងនិពន្ធ ដែលអ្នកស្រីអះអាងថា ដោយសារតែបញ្ហាសុខភាព និងពេលវេលា។ កាលពីពេលថ្មីៗនេះ​អ្នកស្រីបានបង្ហើបប្រាប់ឱ្យដឹងថា អ្នកស្រីបានសម្រេចចិត្តត្រលប់មក ដោយការចាប់កាន់ស្លាបប៉ាកាឡើងវិញ ក្រោយសុខភាពបានរឹងមាំ និងមានការលើកទឹកចិត្តជាច្រើនពីអ្នកគាំទ្រ។

    អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើន បានជូនពរ និងស្នើឱ្យអ្នកស្រីបន្តការសរសេរ រឿងប្រលោមលោកឡើងវិញ។ ឆ្លើយតបចំពោះការទទូចសុំបែបនេះ ​អ្នកស្រី ម៉ៅ សំណាង បានប្រកាសថា អ្នកស្រីនឹងបោះពុម្ភសៀវភៅប្រលោមលោកថ្មីមានចំណងជើង «ប្រលោមចិត្ត» នៅចុងឆ្នាំ2018នេះ។ នៅលើទំព័រហ្វេសប៊ុក​អ្នកស្រី ម៉ៅ សំណាង បានលើកឡើងថា« ខ្ញុំកំពុងតែត្រៀមបោះពុម្ភ ប្រលោមលោកថ្មីមួយ ដែលមានចំណងជើងថា ប្រលោមចិត្ត។ គ្រាន់តែលឺសូរចំណងជើង មិត្តអ្នកអានប្រាកដជាបានយល់ហើយ ប្រលោមចិត្ត គឺមានអត្ថរសអប់រំ តម្លៃសន្ដិភាពផ្លូវចិត្ត បណ្ដុះបណ្ដាលនូវចិត្តមេត្តា ទន់ភ្លន់ ស្មោះត្រង់ ហើយប្រលោមចិត្តក៏ជួយរួមចំណែក ដើម្បីលួងលោមចិត្ត អ្នកមានវិបត្តិទាំងអស់…»។

    គួរបញ្ជាក់ដែរថា អ្នកនិពន្ធជើងចាស់ ដែលធ្លាប់ឆក់យកដួងចិត្តអ្នកអាន និងឈ្នះពានរង្វាន់ផ្នែកនិពន្ធជាច្រើន បានបន្តថា អ្នកស្រីនឹងនៅតែធ្វើកិច្ចការតែងនិពន្ធ ដែលអ្នកស្រលាញ់រៀងមកជាបន្តទៀត មិនថា10 ឬ20ឆ្នាំទៀត ប្រសិនបើមានការគាំទ្រ និងលើកទឹកចិត្តពីមិត្តអ្នកអាន៕

  • ញាក់សាច់ !! តារាស្រី ម៉ៃ ដាវីកា បង្អួតសាច់ដុំពោះ 6 កង់

    ញាក់សាច់ !! តារាស្រី ម៉ៃ ដាវីកា បង្អួតសាច់ដុំពោះ 6 កង់

    តាមរយៈសារព័ត៌មាន Teenee បានចេញផ្សាយមុននេះបន្ដិចឱ្យដឹងថា ការបាត់មុខមាត់របស់តារាស្រី ម៉ៃ ដាវីកា ពីសិល្បៈមួយរយៈបានធ្វើឱ្យអ្នកគាំទ្ររង់ចាំ និងទន្ទឹងទស្សនារឿងភាគរបស់នាងជាបន្ដបន្ទាប់យ៉ាងអន្ទះអន្ទែង។ ក្នុងអំឡុងពេលឈប់សម្រាករបស់តារាស្រីរូបនេះ នាងបានងាកមកធ្វើការហាត់បា្រណថែរក្សារាង ឱ្យកាន់តែស្រឡូន ហើយស្រស់ស្អាតបន្ថែមទៀត។

    ថ្មីៗនេះ ម៉ៃ ដាវីកា បានបង្ហោះរូបភាពនៅលើអ៊ីនស្ដាក្រាមជាច្រើនសន្លឹក ដែលមើលឃើញថា នាងហាត់យកសាច់ដុំពោះ 6 កង់ជិតបានសម្រេចមែនទែនហើយ។ នាង​បានរៀបរាប់ថា ការហាត់ប្រាណ មិនត្រឹមតែធ្វើឱ្យមានរាងស្អាតនោះទេ ក៏ប៉ុន្ដែវាជាផ្នែកមួយដែលជួយរក្សាវ័យនៅឱ្យតែក្មេងរហូត។ ម្ដងនេះ គេមើលឃើញថា ម៉ៃ ដាវីកា សម្រុកហាត់ប្រាណ លើកដុំដែកធំៗ យកសាច់ដុំពោះមែនទែនហើយ។ ចង់ដឹងថា ប្លែកបែបណានោះ សូមទស្សនារូបភាពខាងក្រោមនេះ ៖

  • តារាចម្រៀងរ៉េបល្បីឈ្មោះ Jon James McMurray សម្ដែង MV ភ្លាត់ស្នៀតដល់បាត់បង់ជិវិតភ្លាម ៗ

    តារាចម្រៀងរ៉េបល្បីឈ្មោះ Jon James McMurray សម្ដែង MV ភ្លាត់ស្នៀតដល់បាត់បង់ជិវិតភ្លាម ៗ

    តាមរយៈសារព័ត៌មានបរទេស ដែលចេញផ្សាយនៅពេលថ្មីៗនេះ បានឱ្យដឹងថា តារាចម្រៀងរ៉េបល្បីឈ្មោះជនជាតិកាណាដា លោក Jon James McMurray មានវ័យ 33 ឆ្នាំ​បានស្លាប់បាត់បង់ជិវិតខណៈសម្ដែង MV ចម្រៀងថ្មីរបស់លោក ដោយភ្លាត់ស្នៀតខណៈលោតពីលើយន្ដហោះ ដែលកំពុងហោះហើរមានរយៈកម្ពស់ខ្ពស់ពីដី។

    សារព័ត៌មាន People បានធ្វើសេចក្ដីរាយការណ៍ថា តារាចម្រៀងប្រុសរូបនេះ បានស្លាប់បាត់បង់ជីវិតនៅថ្ងៃសៅរ៍ទី 20 ខែតុលា ក្នុងទីក្រុង Vernon រដ្ឋ Columbia ប្រទេសកាណាដា ដោយមុនពេលសម្ដែង MV នោះ លោកបានសមសម្ដែងអស់រយៈពេលជាយូរណាស់មកហើយ ក៏ប៉ុន្ដែនៅតែភ្លាត់ស្នៀតពីការលោតពីលើយន្ដហោះ រហូតដល់ស្លាប់បាត់បង់ជិវិតនៅកន្លែងថតភ្លាមៗតែម្ដង។ បទចម្រៀងដែលកំពុងសម្ដែងនោះ មានចំណងជើងថា The Man ។

    អ្នកដឹកនាំសម្ដែងបានប្រាប់ថា ខណៈកំពុងធ្វើការថតប្លង់ដ៏អស្ចារ្យមួយនេះ នៅសុខៗ យន្ដហោះក៏កើតហេតុរ៉េទៅរ៉េមក បម្រុងនឹងដាំក្បាលចុះមកក្រោម រហូតដល់អ្នកបើកយន្ដហោះមិនអាចបញ្ជាការបាន និងចុចប៉ោងខ្យល់សម្រាប់ការពារសុវត្ថិភាពពុំបានឡើយ សូម្បីតែលោក Jon James ព្យាយាមចុចប៉ោងសុវត្ថិភាពផងដែរ តែចុងក្រោយ លោកនៅតែភ្លាត់ស្នៀតស្លាប់បាត់បង់ជីវិតទៅ។ គួរបញ្ជាក់ផងដែរថា តារាចម្រៀងប្រុសរូបនេះ មានបទចម្រៀងល្បីៗច្រើនបទ ដែលមានអ្នកទស្សនារាប់លាននាក់នៅក្នុងបណ្ដាញសង្គម យូធូប៕