Author: អេបិល

  • មហោស្រព​ជាតិ​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជា​លើក​ទី​2 ប្រកាសបើកភាពយន្ដខ្នាតខ្លីចំនួន6រឿង

    មហោស្រព​ជាតិ​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជា​លើក​ទី​2 ប្រកាសបើកភាពយន្ដខ្នាតខ្លីចំនួន6រឿង

    ភាពយន្ដខ្នាតខ្លីចំនួន6រឿង នឹងត្រូវជ្រើសរើសយកទៅ​វគ្គ​ផ្តាច់​ព្រ័​ត្ត ​នៅ​ថ្ងៃ​បើក​ការប្រកួត​ស្តីពី​ការរៀបចំ​មហោស្រព​ជាតិ​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជា​លើក​ទី​2 នៅ​សាល​មហោស្រព​ភាពយន្ត​ចតុមុខ ដែលរៀបចំឡើងនៅ​ថ្ងៃទី10ខែវិច្ឆិកា ឆ្នាំ2018 មានភ្ញៀវកិត្តិយស និងតារាសិល្បៈយ៉ាងច្រើនកុះករចូលរួម​​។ នៅក្នុងពិធីនេះ គេឃើញមានភាពយន្តខ្នាតខ្លីដែលជាស្នាដៃរបស់ផលិតករវ័យក្មេងច្រើននាក់ចូលរួមប្រកួតប្រជែងគ្នា ដោយស្នាដៃទាំងនេះ ក៏ត្រូវគេអះអាងថាគឺ ជាជំហាននៃការឈានទៅប្រកួតប្រជែងនៃភាពយន្តខ្នាតវែង។

    ក្នុងនោះភាពយន្តដែលប្រកួតប្រជែង ដែលបានចាក់បង្ហាញខ្លីនៅលើអេក្រង់ ក៏សុទ្ធតែជាស្នាដៃល្អៗដែលមានកម្រិតត្រូវបានគណកម្មការកោតសរសើរផងដែរ ជាពិសេសគឺពន្លឺ សំឡេង និងសាច់រឿងតែម្ដង ដោយស្ទើរមិនជឿថានោះជាស្នាដៃរបស់ផលិតករក្មេងៗ ដែលបានផលិតឡើងដើម្បីប្រកួតប្រជែងគ្នាឡើយ គឺសមតែជាស្នាដៃរបស់អ្នកអាជីពយូរឆ្នាំច្រើនជាង។ យ៉ាងណាមិញ នៅមិនទាន់ដឹងថាស្នាដៃរបស់ផលិតករវ័យក្មេងរូបណា នឹងទទួលបានជ័យលាភីពីការប្រកួតប្រជែងនេះទេ ខណៈដែលម្ចាស់ស្នាដៃនឹងមានកិត្តិយស ហើយក្លាយជាផលិតករល្បីឈ្មោះ បើអាចគ្រងតំណែងម្ចាស់ពាន ក្រោយគណកម្មការផ្ដល់ពិន្ទុឱ្យ។

    លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងបញ្ជាក់ថា វត្តមានមហោស្រពភាពយន្តខ្នាតខ្លី នឹងជំរុញឱ្យផលិតករក្មេងៗច្រើនឡើងបញ្ចេញស្នាដៃ ហើយមិនយូរនោះទេ ធនធានទាំងនោះនឹងបង្កើតស្នាដៃកាន់តែល្អក្នុងការផលិតភាពយន្តវែងៗ ដែលជាភាពយន្តស្ដង់ដារសម្រាប់តម្រូវការអ្នកទស្សនា។ លោកស្រីក៏លើកទឹកចិត្តឱ្យមានការផលិតស្នាដៃចូលរួមឱ្យបានកាន់តែច្រើនដើម្បីជាប្រយោជន៍ក្នុងវិស័យភាពយន្តខ្មែរ និងដើម្បីឱ្យអ្នកមានទេពកោសល្យបានក្លាយជាអ្នកអាជីព តាមរយៈការប្រកួតប្រជែងភាពយន្តខ្នាតខ្លីដែលក្រសួងនឹងធ្វើជារៀងរាល់មួយឆ្នាំម្ដងនេះ៕

  • ទេព ពិសិដ្ឋ លើកពានធ្វើឱ្យគ្រូបង្វឹក ឱក សុគន្ធកញ្ញា ញញឹមបិទមាត់មិនជិត

    ទេព ពិសិដ្ឋ លើកពានធ្វើឱ្យគ្រូបង្វឹក ឱក សុគន្ធកញ្ញា ញញឹមបិទមាត់មិនជិត

    ការប្រកួត The Voice Kids Cambodia ក្នុងរដូវកាលទី2នេះ គេមើលឃើញថាកូនក្រុមតារាចម្រៀងកញ្ញា ឱក សុគន្ធកញ្ញា មានសមាសភាពសមនឹងទទួលពានជើងឯកនៅវគ្គផ្ដាច់ព្រ័ត្រច្រើនភាគរយជាងកូនក្រុមរបស់តារាចម្រៀងផ្សេង ខណៈដែលទីបំផុតកូនក្រុមរបស់នាងពិតជាបានក្លាយជាម្ចាស់ពានពិតមែន។ ដ្បិតតែមិនមែនបានទៅកុមារា រ៉េត រ៉ែន ដែលគេជឿថាមានភាគច្រើនខ្ពស់ តែបានទៅលើកុមារា ទេព ពិសិដ្ឋ ដែលជាកូនក្រុមរបស់នាងផងដែរ។ យ៉ាងណាមិញ កុមារារូបនេះ ត្រូវបានគេស្គាល់ថាបានប្រឡូកអាជីពចម្រៀងជាយូរមកហើយ ដោយប្អូនក៏មានបទបង្ហោះជាហូរហែរតាំងពីមុនប្រលងនោះផង។

    គួរបញ្ជាក់ដែរថា ប្អូនប្រុស ទេព ពិសិដ្ឋ បានក្លាយជាម្ចាស់ពាន ដោយត្រូវហង្សមាស ប្រកាសថាមានអ្នកបោះឆ្នោតឱ្យច្រើនជាងគេ ថ្វីដ្បិតថាដ្យាក្រាមនៃការបោះឆ្នោត មិនត្រូវបានកម្មវិធីបង្ហាញដើម្បីឱ្យអ្នកគាំទ្រអស់ចិត្ត។ កុមារា ទេព ពិសិដ្ឋ ទទួលបានទឹកប្រាក់100លានរៀល ទទួលបានអាហារូបករណ៍នៅក្នុងសាលាអន្តរជាតិធំមួយ និងទទួលបានរង្វាន់ជាច្រើនទៀត ក្នុងពេលដែលប្អូនក៏ត្រូវបានហង្សមាសកុងត្រាឱ្យច្រៀងរយៈពេលមួយឆ្នាំ ដែលម្នាក់ៗរំពឹងថានឹងល្បីដោយមិនពិបាក។

    ស្របជាមួយគ្នាគេមើលឃើញគ្រូបង្វឹក កញ្ញា ឱក សុគន្ធកញ្ញា ញញឹមបិទមាត់មិនជិតនោះទេ បន្ទាប់ពីកូនក្រុមរបស់នាង បានក្លាយជាម្ចាស់ពាន ដែលនេះក៏មានន័យថានាងមានសមត្ថភាពខ្ពស់តាំងពីការជ្រើសរើសដណ្ដើមកូនក្រុមយកមកធ្វើជាកូនក្រុមរបស់ខ្លួន និងមានសមត្ថភាពខ្ពស់ក្នុងការបង្វឹក ទើបធ្វើឱ្យកូនក្រុមរបស់នាងបានក្លាយជាម្ចាស់ពានតាមការគ្រោងទុក។ នាងត្រូវគេឃើញសប្បាយ និងសើចទះដៃដល់ថ្នាក់ហូរទឹកភ្នែក ដែលមានន័យថា រំភើបចង់ជាងសាមីខ្លួនទៅទៀត ព្រោះតែអរនឹងកូនក្រុមរបស់ខ្លួនកាន់ពាន៕

     

  • « ម៉េម៉ាយសប្បាយចិត្ត » ចេញវីដេអូថ្មី ទាក់ភ្នែកខ្លាំងណាស់ !!

    « ម៉េម៉ាយសប្បាយចិត្ត » ចេញវីដេអូថ្មី ទាក់ភ្នែកខ្លាំងណាស់ !!

    ប្រិយមិត្ត​ដែល​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ជាពិសេស​អ្នក​ដែល​និយម​លេង​កម្មវិធី Tik Tok ប្រាកដជា​ស្គាល់​ស្រី​ស្អាត រ័ត្ន រចនា ក្នុង​បទ​ចម្រៀង «​មេម៉ាយ​សប្បាយចិត្ត​» ដែលជា​សំនៀង​ដើម​របស់​អ្នកស្រី ប៉ែន រ៉​ន ជាក់​ជាមិនខាន ។ ​​ខណៈ​ប្រជាប្រិយភាព​កំពុងតែ​ល្បី​ខ្លាំង​លើ​សង្គម​ហ្វេ​ស​ប៊ុ​ក ថ្មីៗ​នេះ ស្រី​ស្អាត​ខាងលើ​ស្រាប់តែ​បង្ហាញ​វីដេអូចម្រៀងថ្មីៗ ដែលមានរូបភាពស្អាត និងស្ទាយខ្លួនជាតារាអាជីពវិញម្ដង។

    កន្លងមកតារាស្រីរូបនេះ បានបង្ហាញខ្លួនជាច្រើនដងនៅលើឆាកតន្ត្រីរបស់ស្ថានីយ៍ទូរទស្សន៍នានា ដែលធ្វើឱ្យអ្នកគាំទ្ររបស់តារាចម្រៀងសាច់ទ្រឡុកទ្រលន់រូបនេះ បានទស្សនាបទចម្រៀងផ្សេងៗច្រើនបទទៀត រួមទាំងស្ទាយនៃការប្រើប្រាស់សំឡេងយ៉ាងក្រអួនក្រអៅ។ តារាស្រីធ្លាប់ប្រឡូកសិល្បៈចម្រៀងជាង 20 ឆ្នាំរូបនេះ ធ្លាប់ថ្លែងថា នេះជាគ្រាដំបូងហើយ ដែលនាងបានសាងប្រជាប្រិយភាពល្បីល្បាញ និងជាការបំពេញបំណងដល់ឪពុកម្ដាយរបស់នាងបានសម្រេច។

    ចង់ដឹងថា វីដេអូ « ម៉េម៉ាយសប្បាយចិត្ត » ចេញថ្មីរបស់តារាស្រី រ័ត្ន រចនា មានរូបភាព និងប្លែកអារម្មណ៍ទាក់ភ្នែកបែបណានោះ សូមទស្សនាវីដេអូខាងក្រោម ៖

    https://youtu.be/OgHPdoFW49A

  • លោកចា រិទ្ធី ចេញសារនិយាយរឿង ប៊ុត សីហា ខកខានមិនគោរពពេលវេលាឡើងច្រៀងនៅប៉ុស្តិ៍អាស៊ីអាគ្នេយ៍

    លោកចា រិទ្ធី ចេញសារនិយាយរឿង ប៊ុត សីហា ខកខានមិនគោរពពេលវេលាឡើងច្រៀងនៅប៉ុស្តិ៍អាស៊ីអាគ្នេយ៍

    ប៉ុន្មានថ្ងៃមុននេះ បានធ្លាយដំណឹងថា ប៊ុត សីហា ពិតជាមិនកែចរឹតធ្វើឱ្យអ្នកដឹកនាំកម្មវិធីប៉ុស្តិ៍អាស៊ីអាគ្នេយ៍គឺ លោកចា រិទ្ធី ហួសចិត្តយ៉ាងខ្លាំង ដោយសារតែតារាចម្រៀងរូបនេះ ដល់ម៉ោងឡើងច្រៀងហើយនៅតែបាត់ស្រមោល រហូតដល់លេចឮថា ជាមនុស្សមិនគោរពពេលវេលា ដូចកាលនៅហង្សមាសអ៊ីចឹងដែរ។ ដំណឹងទាំងនេះ បានធ្វើឱ្យអ្នកគាំទ្រមានការខកចិត្តយ៉ាងចំពោះលោក សីហា ។

    តែយ៉ាងណាមិញ លោក ចា រិទ្ធី ផ្ទាល់ទើបតែបានឃើញនូវព័ត៌មានមួយនោះ ហើយបានសរសេរបកស្រាយ និងផ្ដាំទៅលោក ប៊ុត សីហា ថា « សួស្ដី​ប្អូន​ប្រុស​ប៊ុត​សីហា​ជា​ស្រលាញ់​ បងទើប​បាន​ឃើញ​តាម​រយៈ​បណ្ដាញ​សង្គម​Facebook គេ​ចុះ​ពី​បញ្ហា​ប្អួន​និង​បង​ ពេល​បងបាន​អាន​ហើយ​ បង​មាន​អារម្មណ៍​អាណិត​ប្អូន​ណាស់​ មិន​គួរ​ណា​រឿង​តូច​សោះ​បែរ​ក្លាយ​ទៅ​ជា​រឿង​ធំ​ ហើយ​ម្យ៉ាង​ទៀត​បង​ខ្លាច​ប្អូន​យល់​ច្រឡំ​ថា​រឿង​នេះ​ត្រូវ​បាន​ធ្លាយ​ចេញ​ពី​បង។ ​ បងសូម​ប្រាប់​ប្អូន​ថា​ រឿង​ប្អូន​មក​ច្រៀង​ ឬមិន​មក​ច្រៀង​វា​ជា​រឿង​តូច​ណាស់​សម្រាប់​រូប​បង​ ព្រោះ​កន្លង​មក​បងតែង​តែ​ជួប​រឿង​បែប​នេះ​ជា​រឿយៗ​ គឺ​មាន​តារា​ចម្រៀង​ខ្លះ​ដល់​ម៉ោង​ផ្សាយ​ផ្ទាល់​ហើយ​ទើប​តេ​មក​ប្រាប់​ថា​ឈឺ​មក​មិន​បាន​ អ្នក​ខ្លះ​ខល​មក​ថា​ជាប់​ចរាចរណ៍​ អ្នក​ខ្លះ​ថា​ធ្វើ​សក់​មិន​ទាន់​ អ្នក​ខ្លះ​មក​យឺត​ចង់​ហួស​ម៉ោង​ផ្សាយ​ផ្ទាល់​ហើយ​ទើប​មក​ដល់​»។

    អ្នកដឹកនាំកម្មវិធីរូបនេះ បានបន្ដទៀតថា « បញ្ហា​ទាំង​អស់​នេះ​បងតែង​តែ​អធ្យាស្រ័យ​ហើយ​ដោះ​ស្រាយ​បញ្ហា​ចំពោះ​មុខ​បាន​យ៉ាង​ល្អ​ ហើយ​មិន​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​តារា​ចម្រៀង​ណា​ម្នាក់​ទេ​ រឿង​ដែល​កើត​ឡើង​កន្លង​មក​នេះ​មិន​មែន​បងតាំ​ងចិត្ត​ធ្វើ​ជា​មិន​ខឹង​នោះ​ទេ​ តែ​បង​ជា​មនុស្សអី​ចឹង​ ជួប​បញ្ហា​បងត្រូវ​តែ​ដោះស្រាយ​ បង​មិន​អង្គុយ​រអ៊ូ​ទេ​ ហើយ​ម្យ៉ាង​ទៀត​កន្លង​មក​បងតែង​តែ​ជួយ​បើ​កឱកាស​ឱ្យប្អូន​ៗ​ទាំង​អស់​គ្នា​​ គឺ​មិន​ដែល​បាន​បិទ​រឺ​បំផ្លាញ​កិត្តិយស​តារា​ចម្រៀង​ណា​ម្នាក់​ឡើយ​។ តែ​ចំណែក​រឿង​របស់​ប្អូន​វិញ​សូម្បី​មួយ​ម៉ាត់​ក៏​បងមិន​បាន​និយាយហើយ​ទុក​ក្នុង​ចិត្ត​ដែរ​ តែ​បងមិន​ដឹង​ថា ​ហេតុ​អី​បាន​ជា​មាន​រឿង​បែប​នេះ​កើត​ឡើងចំពោះ​ប្អូន​​ ឱ្យ​បង​សូមទោស​ហើយ​​ចូលរួម​សោកស្ដាយ​ផង​ ពី​បង​ចា​រិទ្ធី​ដែល​នៅ​តែ​អាណិត​និង​ស្រឡាញ់​ប្អួន​»៕

  • អានហើយស្រក់ទឹកភ្នែក កញ្ញា ពៅ បញ្ញា​ពេជ្រ ទម្លាយអារម្មណ៍លំបាក និងអត់ទ្រាំចំពោះសភាពពិការភាព

    អានហើយស្រក់ទឹកភ្នែក កញ្ញា ពៅ បញ្ញា​ពេជ្រ ទម្លាយអារម្មណ៍លំបាក និងអត់ទ្រាំចំពោះសភាពពិការភាព

    ពីរូប​ថត​អង្គុយ​លើ​រទេះ​រុញ ដែលបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក និងមហាជនជាច្រើនបានដឹងរឿងរ៉ាវរបស់តារាចម្រៀងស្រី ត្រូវ​​ខ្មាន់​កាំ​ភ្លើង​បាញ់​ប្រហារ​កណ្តាល​ទីក្រុង​ភ្នំពេញ​ ហើយធ្លាក់​ខ្លួន​ពិការ​ទាំង​បាត់​បង់​ឱកាស​ការងារ​សិល្បៈ​ជិត​មួយ​ទសវត្សរ៍​ ហើយ​ឃាតករ​ក៏មិន​ត្រូវ​បាន​វែកមុខ​ អតីត​តារា​ចម្រៀង​សំនៀង​ស្រទន់​ កញ្ញា ពៅ បញ្ញា​ពេជ្រ បាន​បង្ហោះ​សារក្នុងបណ្តា​ញសង្គម​​ភ្ជាប់​ជាមួយ​អារម្មណ៍​ដ៏​ក្តុក​ក្តួល ដែល​សូម្បី​ខ្លួន​នាង​ផ្ទាល់​ក៏មិន​នឹកដល់​ឡើយ​ថា ខ្លួន​នាង​ត្រូវរស់​ក្នុងស​ភាព​ពិការ​ ទាំង​រាង​កាយ​ស្បែក​សម្បុរ​នៅ​ស​ទ្រលុក​ទ្រលន់​ដូច្នេះ​សោះ។

    អតីតតារាចម្រៀងដ៏ល្បីឈ្មោះម្នាក់ប្រចាំប្រទេសកម្ពុជារូបនេះ ត្រូវបានមហាជនមើលឃើញនាងរស់នៅយ៉ាងសប្បាយរីករាយជាមួយនឹងមនុស្សជុំវិញខ្លួន តែអ្វីដែលមិនរីករាយនោះ គឺរស់ក្នុងសភាពពិការ និងស្នាមញញឹមក្លែងក្លាយ ដោយព្រមទទួលយកទាំងទឹកភ្នែក ។ ពីមនុស្សម្នាក់ដែលធ្លាប់ដើរហើរបានដោយខ្លួនឯង មិនពឹងអ្នកណា​ឱ្យជួយ តែបែរត្រឡប់មកអង្គុយនៅលើរទេះរុញ ពេលទៅណាមកត្រូវមានមនុស្សជាច្រើន តាមមើលថែ ទៅណាមកណា ត្រូវមានអ្នកចាំត្រកងបី តើអ្នកណាខ្លះយល់អារម្មណ៍លំបាករបស់តារាចម្រៀងស្រីនេះ។

    ថ្មីៗនេះ ពៅ បញ្ញា​ពេជ្រ បានបង្ហោះសារស្រងោះស្រងោចក្នុងចិត្តឱ្យមហាជនដឹងថា «ឱ ! ភាពពិការអើយ អ្នកនៅជាមួយខ្ញុំដល់ពេលណា ខ្ញុំពិតជាចង់គេចចេញឱ្យផុតពីអ្នកណាស់ »៕

  • Mayweather លុប​ចោល​ការ​ប្រកួត​ជា​មួយ​​កីឡាករ​ប្រដាល់​សេរី​​​ជប៉ុន Nasukawa

    Mayweather លុប​ចោល​ការ​ប្រកួត​ជា​មួយ​​កីឡាករ​ប្រដាល់​សេរី​​​ជប៉ុន Nasukawa

    កីឡាករ​ប្រដាល់​ស​កល Floyd Mayweather បាន​បញ្ជាក់ថា​រូប​គេមិន​បាន​យល់​ព្រម​ដើម្បី​ប្រកួត​ជាមួយ​នឹង Tenshin Nasukawa ឡើយ និង «មិនធ្លាប់​បាន​ឮ» ​កីឡាករ​​ប្រដាល់​សេរី​របស់​ជប៉ុន​រូបនេះ​ឡើយ រហូត​ដល់​សប្តាហ៍នេះ​។

    អតីត​ម្ចាស់​​ខ្សែក្រវាត់​ពិភព​លោក​៥​ប្រភេទ​ទម្ងន់​ផ្សេង​គ្នា​​រូបនេះ ត្រូវ​បាន​ព័ត៌​មាន​ជាច្រើន​ចេញ​ផ្សាយ​ថា បានយល់​ព្រម​ប្រកួត​ជា​មួយ​នឹង​កីឡាករ Nasukawa ក្នុង​ប្រទេស​ជប៉ុន នៅ​ថ្ងៃ​​ទី​31 ខែធ្នូ​។ Mayweather វ័យ​41​ឆ្នាំ​ បាន​បញ្ជាក់​ថា រូប​គេ​ត្រូវ​បាន​ឱ្យស្នើ​ឱ្យធ្វើ​ការ​ប្រកួត​ដោយ​គ្មាន​ការផ្សាយ​តាម​កញ្ចក់​ទូរ​ទស្សន៍​មួយ សម្រាប់ «អ្នក​ទស្សនា​​ដែលមាន​ទ្រព្យ​ធន់​»​។ Mayweather បាន​បញ្ជាក់​ថា៖ «នៅពេល​ដែល​ខ្ញុំ​បាន​​ទៅ​ដល់​ស​ន្និ​សី​ទសារ​ព័ត៌​មាន​ ក្រុម​របស់​ខ្ញុំ និង​​ខ្ញុំ​ផ្ទាល់​ពិត​ជា​ត្រូវ​បាន​ធ្វើ​ឱ្យ​មាន​ភាព​ស្រឡាំង​កាំង​ទាំងស្រុង​។ យើង​គួរ​តែ​​បញ្ឈប់​​សន្និ​សីទ​នោះ​ភ្លាម​ៗ​»​។ កីឡាករ​រូបនេះ​បាន​បន្ថែម​ទៀត​ថា៖ «ខ្ញុំ​អាច​​ធា​នា​ដល់​អ្នក​ថា ខ្ញុំ​ពិត​ជា​មិន​អ្វី​ទាំង​អស់​ចំពោះ​ការ​រៀប​ចំ​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​គ្មាន​ការ​យល់​ព្រម​ទាំង​សង​ខាង ឬ​​យល់​ព្រម​គ្នា​។ ខ្ញុំ​បាន​ស្ទាក់​ស្ទើរ​​ក្នុង​ការ​​បង្កើត​ឱ្យមានការ​រំខាន​ដ៏ធំ​មួយ​ដោយ​​​ប្រឆាំង​នឹង​អ្វី​ដែល​ត្រូវ​បាន​លើក​ឡើង និង​សម្រាប់​​អ្វី​ដែលខ្ញុំ​ពិត​ជា​សោក​ស្តាយ​»​។

    កីឡាករ​​ប្រដាល់​អាមេរិក​មិនស្គាល់​ចាញ់​រូបនេះ បាន​ធ្វើ​ឱ្យ​កំណត់ត្រា​ឈ្នះ​របស់​គេ​​កើន​ដល់​50លើក កាលពី​ខែ​សីហា ឆ្នាំ​2017 ក្រោយពី​បាន​យកឈ្នះ​លើ​កីឡាករ​យុទ្ធ​គុន​ចម្រុះ​របស់ UFC គឺ Conor McGregor ក្នុង​ការ​ប្រកួតមួយ​ដែល​ធ្វើ​ឱ្យ​រូប​គេ​ទទួល​បាន​ចំណូល​300​លាន​ដុល្លារ​អាមេរិក​៕

    ប្រភព​ពី៖ BBC

  • Man Utd ផ្តួល Juventus ខណៈ Man City និង Real ឈ្នះ​​កក់ក្តៅ​ដូចគ្នា

    Man Utd ផ្តួល Juventus ខណៈ Man City និង Real ឈ្នះ​​កក់ក្តៅ​ដូចគ្នា

    ក្រុម Manchester United បាន​បំពេញការ​វាយ​បក​ដ៏មិននឹកស្មានដល់ ដើម្បី​ផ្តួលក្រុម Juventus 2-1 កាលពីថ្ងៃពុធ ដើម្បី​បង្កើត​ឱ្យ​មាន​​ចំណុចផ្លាស់​ប្តូរ​មួយ​ក្នុង​យុទ្ធ​នាការ Champions League របស់​ពួកគេ ស្រប​ពេល​ដែល​ខ្សែ​ប្រយុទ្ធ Gabriel Jesus បាន​ស៊ុត​បាល់​បញ្ចូល​ទី​3​គ្រាប់​ដើម្បី​ជួយ​ឲ្យ​ក្រុម Manchester City ខិត​កាន់​តែ​កៀក​ក្នុ​ងការ​ឈាន​ទៅ​វគ្គ​16​ក្រុម​ចុងក្រោយ​។

    ក្រុម Man City របស់​លោក Pep Guardiola បាន​លត់​​ក្រុម Shakhtar Donetsk យ៉ាង​ចាស់​ដៃ​ក្នុង​លទ្ធផល 6-0 នៅ​រាត្រី​មួយ​ដែលក្រុម Real Madrid ក៏​ដណ្តើម​បាន​ជ័យ​ជម្នះ​យ៉ា​ងកក់​ក្តៅ​ផងដែរ ស្រ​បពេល​ក្រុម Bayern Munich ខិត​កាន់​តែកៀក​ក្នុង​ការ​ទៅ​វគ្គ​16ក្រុម​ចុងក្រោយ​។ Juventus ហាក់​ស្ទើរ​តែ​បាន​កក់​កៅ​អី​របស់​ខ្លួន​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ទៅ​ហើយ ក្រោយពី​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo បាន​ជួយ​ឱ្យ​ពួក​គេ​មានគ្រាប់​បាល់​នាំមុខ​មុន ក្នុង​ទីក្រុង Turin តាមរយៈការ​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាងល្អ​នៅ​​នាទី ទី​65។ ក្រុមម្ចាស់​ផ្ទះ​​បាន​ស៊ុត​បាល់​ប៉ះ​ទៅនឹងរបារ​ទី​2លើក នៅ​មុន​ពេល​​រក​​បានគ្រាប់​បាល់​នាំមុខ​នោះ និង​គួរ​តែ​​អាច​រក​បាន​គ្រាប់​បាល់​បន្ថែម​ទៀត នៅមុន​ពេល​​ខ្សែ​បម្រើ Juan Mata បាន​រក​គ្រាប់​បាល់​តាម​ស្មើ​តាម​រយៈ​ការ​ស៊ុត​បាល់​ពិន័យ​ Free-kick នៅនាទី ទិ​86​។

    ការ​​​ប្រែ​ប្រួល​ត្រូវ​បាន​បំពេញ​ទាំងស្រុង នៅនាទី ទី​90​ នៅពេល​ដែល​ខ្សែ​ការ​ពារ Leonardo Bonucci បាន​ធ្វើ​ឱ្យ​បាល់​ចូល​ទីខ្លួន​ឯង ហើយ​លោក Jose Mourinho អ្នក​ចាត់​ការ​ទូទៅ​របស់ Man United បាន​សម្តែង​ការ​រីក​រាយ​របស់​លោក​តាម​រយៈការ​ដើរ​ចូល​ទៅ​កាន់​ទីលាន​ប្រកួត ពេល​​បញ្ចប់​ការប្រកួត ដោយ​ការ​យក​ដៃ​របស់​លោក​ដាក់​ពីក្រោយ​ត្រចៀក​ម្ខាង​សំដៅ​ទៅ​អ្នក​គាំទ្រ​​ម្ចាស់ផ្ទះ​។ អតីត​គ្រូបង្វឹក​របស់ Inter រូបនេះ បាននិយាយ​ថា វា​ជាការ​​ឆ្លើយ​ទៅនឹង​ការ​មើល​ងាយ​របស់​អ្ន​ក​គាំទ្រ Juventus ហើយ​បច្ចុប្បន្ន Man United ដេញ​តាម​ពីក្រោយ​ក្រុម​អ៊ី​តាលីមួយនេះ ចំនួន​2ពិន្ទុ​ក្នុង​ពូល H​៕

    ប្រភព​ពី៖ Channel News Asia

  • មកដឹងត្រួសៗពីភាពយន្ដរឿង «កូនក្រក» ពាក់ព័ន្ធរឿងរ៉ាវរបស់មេចាប់ជំរិតដ៏ល្បីអា រ៉ាស្មាច់

    មកដឹងត្រួសៗពីភាពយន្ដរឿង «កូនក្រក» ពាក់ព័ន្ធរឿងរ៉ាវរបស់មេចាប់ជំរិតដ៏ល្បីអា រ៉ាស្មាច់

    រឿង «កូនក្រក» និយាយពីដំណើររឿងមួយចំនួន ពាក់ព័ន្ធនឹងមហាចោរចាប់ជំរិតដ៏ល្បីរន្ទឺកាលពី19ឆ្នាំមុននោះ គឺអា រ៉ាស្មាច់។ ម៉្លោះហើយ នាយ ពាក់មី បាននិពន្ធ ក៏ដូចជាដឹកនាំសម្តែងទៅជាសាច់រឿងភាពយន្ត ដែលកំពុងតែមានការចាប់អារម្មណ៍ខ្លាំងពេញបណ្តាញសង្គម ក្រោយចេញជាឈុតវិដេអូខ្លីប៉ុន្មានថ្ងៃមុននេះ។

    បើតាមការអះអាងរបស់លោកពែកមី ដែលជាអ្នកនិពន្ធ ភាពយន្តរឿង«កូនក្រក»ដែលគ្រាន់តែស្ដាប់ចំណងជើងក៏គិតថា ពិតជារន្ធត់ និងសម្បូរឈុតសាហាវ ជាពិសេសគឺប្លង់វះពោះយកកូនក្រកនោះ បែរជាមិនសូវរន្ធត់ និងសាហាវៗ ដែលត្រូវគេអះអាងថា ជាឈុតគំរូអាក្រក់សម្រាប់អ្នកទស្សនានោះទេ។ អ្វីដែលគេកត់សម្គាល់ គឺរឿងទាំងមូលស្ទើរតែបង្កប់ដោយឈុតសំណើច និងឈុតប្រដៅទូន្មានច្រើនជាងការបង្ហាញឱ្យឃើញពីការកាប់សម្លាប់នារីមានផ្ទៃពោះ ដើម្បីទទួលបានកូនក្រក។ អ្វីជារឿងគួរឱ្យស្ដាយដែលភាពយន្តនេះ មិនត្រូវបានយូធូប និងហ្វេសប៊ុក អនុញ្ញាតិឱ្យផុសTrailer ដែលធ្វើឱ្យការផ្សព្វផ្សាយតាមផេក និងតាមបណ្ដាញសង្គមទំនើបមិនអាចពាំនាំភាពយន្តមួយនេះ ឱ្យសុះសាយបាន។

    យ៉ាងណាមិញ លោកលៀក លីដា ម្ចាស់ផលិតកម្មLD បានអះអាងថាលោករំពឹងចំពោះអ្នកគាំទ្រភាពយន្តក្នុងរោង និងគាំទ្រភាពយន្តមួយនេះ ដោយលោកយល់ថាអ្នកហ៊ានទិញសំបុត្រចូលទស្សនារឿងពិតប្រាកដ ក៏ជាអ្នកចូលចិត្តមកដល់រោងកុនដោយផ្ទាល់តែប៉ុណ្ណោះ។ លោកនិយាយថា«ទោះជាយើងមិនអាចបង្ហោះTrailer ឱ្យបងប្អូនយើងបានឃើញ តែខ្ញុំនៅតែជឿថារឿងកូនក្រកនេះ នឹងមានមនុស្សមើលច្រើន ព្រោះអ្នកចំណាយលុយមើលកុន គាត់គង់តែមកអ៊ុតមើលរឿងហើយទិញសំបុត្រមើលដដែលទេ បើទោះយើងមិនអាចបង្ហោះTrailer បានដូចមុនៗ!»។ ក្នុងនោះលោកក៏បានបញ្ជាក់ថារសជាតិថ្មី នៃការឆ្លុះបង្ហាញពីជំនឿលើកូនក្រក និងពីលទ្ធផលនៃអំពើអាក្រក់របស់ម្ចាស់កូនក្រក ដែលនឹងប្លែកពីរឿងខ្មោច និងរឿងកំប្លែងសុទ្ធសាធនារបស់ផលិតករកន្លងមកផងដែរ។

    គួរបញ្ជាក់ផងដែរថា ភាពយន្តរឿង«កូនក្រក»នឹងដំណើរការលក់សំបុត្រគ្រប់រោង ចាប់ពីថ្ងៃទី9 វិច្ឆិកា តទៅ។ យោងតាមការឱ្យដឹង សាច់រឿងខាងលើនេះ ពិតជាជឿជាក់ថាទស្សនិកជនជាច្រើន ត្រៀមរួចរាល់សម្រាប់ការកក់សំបុត្រទិញទស្សនា ដើម្បីចង់ដឹងថា ផ្ទៃរឿងមានភាពល្អឥតខ្ចោះបែបណាខ្លះ ពិសេសពាក់ព័ន្ធរឿងរ៉ាវរបស់មេចាប់ជំរិតដ៏ល្បីអា រ៉ាស្មាច់៕

  • ស្ងាត់ៗ ញ៉ែម សុគន្ធ ចែកធៀបការហើយ

    ស្ងាត់ៗ ញ៉ែម សុគន្ធ ចែកធៀបការហើយ

    តារា​សម្ដែង​ ញ៉ែម សុគន្ធ ដែលទើបតែមានពិធីភ្ជាប់ពាក្យជាមួយនារីដ៏ស្រស់ស្អាតម្នាក់ កាលពីពេលកន្លងទៅ ភ្លេចខ្លួនតែមួយភ្លេតសោះ ដល់ថ្ងៃចូលរោងជ័យបាត់ទៅហើយ។ នៅក្នុងធៀបការ លោក ញ៉ែម សុគន្ធ អញ្ជើញ​ សាយ សៀរ៉ា ដែលបានដាក់ថ្ងៃបរិច្ឆេទថ្ងៃចូលរោងជ័យនៅថ្ងៃទី1 ខែ​ធ្នូ​ ឆ្នាំ​2018 វេលា​ម៉ោង​4 និង30 នាទី​ល្ងាច​ នៅ​មជ្ឈមណ្ឌល​​សន្និបាត និង​ពិពណ៌​កោះ​ពេជ្រ​អគារ​ E។ នៅក្នុងថ្ងៃនោះជ័យនោះផងដែរ ញ៉ែម សុគន្ធ ក៏បានអញ្ជើញមិត្តអ្នកសិល្បះប្រុសស្រីជាច្រើនរូបផងដែរ។

    មុននេះបន្តិចដែរ លោកញ៉ែម សុគន្ធ ក៏បានបង្ហោះរូបជាច្រើនសន្លឹកនៅលើបណ្ដាញសង្គមហ្វេសប៊ុកជាមួយនឹងគូរដណ្តឹងរបស់ខ្លួនដែលមានរូបសម្រស់ស្រស់ស្អាតមិនចាញ់តារាប៉ុន្មាននោះទ។ ចង់ដឹងថា គូស្នេហ៍មួយគូស្រស់ស្អាតកម្រិតណានោះ សូមទស្សនារូបភាពខាងក្រោមនេះ៖

  • អ្នកច្នៃសំលៀកបំពាក់បុរាណលោក នូ សុភេន គ្រោងនាំតារាកម្ពុជាចូលរួមព្រឹត្តិការណ៍បុណ្យដំរីក្នុងប្រទេសថៃ

    អ្នកច្នៃសំលៀកបំពាក់បុរាណលោក នូ សុភេន គ្រោងនាំតារាកម្ពុជាចូលរួមព្រឹត្តិការណ៍បុណ្យដំរីក្នុងប្រទេសថៃ

    លោក នូ សុភេន អ្នកច្នៃសំលៀកបំពាក់បុរាណ និងជាអនុប្រធាននាយកដ្ឋានផលិតកម្មវិធីប្រចាំទូរទស្សន៍អប្សរា គ្រោងនឹងដឹកនាំតារាពីប្រទេសកម្ពុជាមួយក្រុមទៅចូលរួម និងសម្ដែងក្នុងព្រឹត្តិការណ៍បុណ្យដំរីប្រចាំឆ្នាំ ដែលប្រទេសថៃក្នុងខេត្តសុរិន្ទធ្វើជាម្ចាស់ផ្ទះ ហើយតម្រូវឱ្យបណ្ដាប្រទេសដែលមានចង្វាក់កន្ទ្រឹមដូចជាកម្ពុជា ថៃ និងឡាវ ចូលរួមដើម្បីអបអរ និងសម្ដែងសិល្ប:ផ្លាស់ប្ដូរវប្បធម៌រវាងគ្នា។

    គួរបញ្ជាក់ផងដែរថា លោក នូ សុភេន ក៏ត្រូវបានអ្នករៀបចំព្រឹត្តិការណ៍បុណ្យដំរីប្រចាំប្រទេសថៃ ផ្គួបនឹងការប្រារព្ធពិធីកន្ទ្រឹមអាស៊ាននៅថ្ងៃទី16 ដល់ថ្ងៃទី18 ខែវិច្ឆិកា ខាងមុខនេះ ជាអ្នកដឹកនាំតារាតំណាងប្រទេសកម្ពុជា។ លោកថាព្រឹត្តិការណ៍ដែលមានលក្ខណ:ជាទ្រង់ទ្រាយអន្តរជាតិកម្រិតតំបន់មួយនេះ នឹងមានវេទិកាផ្សព្វផ្សាយចង្វាក់កន្ទ្រឹមជាអន្តរជាតិ ដើម្បីអភិរក្សាចង្វាក់បុរាណមួយនេះ ឱ្យនៅគង់វង្សនៅក្នុងតំបន់អាស៊ាន ក៏ដូចជាដើម្បីបង្ហាញពីភាពដូចគ្នា និងខុសគ្នានៃចង្វាក់កន្ទ្រឹមរបស់ប្រទេសទាំង3។ នៅក្នុងនោះក៏មានវត្តមានចូលរួមសម្ដែងពីសំណាក់តារាកម្ពុជា លោក ម៉េង ប៊ុនឡូ កញ្ញា វណ្ណា វត្តី និងកញ្ញា រំដួលលិចទឹក ដែលតំណាងឱ្យ«គ្រួសារតារាកម្ពុជា»ទាំងមូល ដោយតារាទាំងអស់ នឹងធ្វើសកម្មភាពផ្សព្វផ្សាយវប្បធម៌កម្ពុជា នៅក្នុងព្រឹត្តិការណ៍នោះ។

    លោកបន្ដបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ទាំងមូលផ្ដោតលើពិធីបុណ្យដំរីច្រើនជាង ដោយក្នុងពិធីនោះ ក៏មានការដង្ហែរក្បួនដំរី និងមានការចូលរួមដង្ហែពីសិល្បករតំណាងប្រទេសនីមួយៗដែលចូលរួមផងដែរ។ លោកត្រូវបានគណកម្មការថៃអញ្ជើញឱ្យផ្ដល់កិច្ចសម្ភាសន៍ក្នុងកម្មវិធីទូរទស្សន៍ថៃ ដែលធ្វើឱ្យគេបានឃើញអំពីសំឡេងភាសា ឧបករណ៍ភ្លេងខ្មែរ និងការបំផុសពីវប្បធម៍ខ្មែរ តាំងពីមុនព្រឹត្តិការណ៍ចាប់ផ្ដើម៕