Author: អេបិល

  • អតីតសិចស៊ី វ៉ាង ស្រីណូ ជូនកាដូរអ្នកមានគុណ រថយន្ដប្រណិត Lexus ថ្មីសន្លាង​មួយគ្រឿង

    អតីតសិចស៊ី វ៉ាង ស្រីណូ ជូនកាដូរអ្នកមានគុណ រថយន្ដប្រណិត Lexus ថ្មីសន្លាង​មួយគ្រឿង

    ជាក់ស្ដែងអតីតកំពូលតារាសម្ដែងស្រីសិចស៊ី វ៉ាង ស្រីណូ បានបង្ហោះរូបភាពជាច្រើនសន្លឹកនៅលើគណនីហ្វេសប៊ុករបស់ខ្លួន ដែលខណៈថ្មីៗ នេះ នាងបានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល ក៏ដូចជាចាប់អារម្មណ៍គ្រប់ៗគ្នា ដោយស្រីស្រស់រូបនេះ បានទិញរថយន្ត Lexus មួយគ្រឿង ធ្វើជាកាដូរ ជូនដល់អ្នកមានគុណ ជាទីស្រឡាញ់ទាំងពីរ ដែលនាងបានលើកឡើងថា ជារបស់ដែលលោកចង់បានជាយូរមកហើយ។

    អតីតតារាស្រីជាទីចាប់អារម្មណ៍របស់មហាជនរូបនេះបានបង្ហោះសារថា «ជូនកាដូរឡានថ្មីដល់អ្នកមានគុណ ធ្វើបុណ្យទាន់ខែភ្លឺ អ្នកមានគុណស្រឡាញ់អី បើកូនមានសមត្ថភាព បំពេញបំណងលោកបាន កូននឹងធ្វើវាដើម្បីឲ្យលោក ទាំងពីររីករាយភ្លាម។ អ្នកមានគុណ គាត់មានប្រសាសន៍ថា គាត់ស្រឡាញ់ឡាន Lexus ហ្នឹង គាត់មិនចង់បានឡាន អីផ្សេងទេ ទោះឲ្យថ្លៃជាងហ្នឹងក៏គាត់មិនយកដែរ។ អ៊ីចឹងមានតែតម្រូវតាមចិត្តគាត់ កូនស្រឡាញ់លោកទាំងពីរ»។

    តារាសម្ដែង ត្រូវបានមហាជនស្គាល់គ្រប់ទិសទី និងមានឈ្មោះជាអ្នកមានចិត្តបុណ្យ ជួយដល់អ្នកខ្វះខាតពេលជួបគ្រោះភ័យម្ដងៗ គឺកញ្ញា វ៉ាង ស្រីណូ ហាក់កំពុងតែលាក់ខ្លួនពួនអាត្មា ដាច់ឆ្ងាយពីវិស័យសិល្បៈ ស្ទើរតែទាំងស្រុងទៅហើយ។ ខណៈដែលថ្មីៗនេះ វ៉ាង ស្រីណូ បានដល់ត្រើយសុខសាន្ដត្រាណហើយ ព្រោះមានទ្រព្យដូចសេដ្ឋិនី ហើយនាងគ្មានគម្រោងវិលត្រឡប់ មករកអាជីពចាស់វិញនោះទេ។ កញ្ញា វ៉ាង ស្រីណូ ដែលបោះបង់អាជីពភាពយន្ដជាច្រើនឆ្នាំមកហើយ ពោលគឺរស់នៅសម្ងំសោយសុខលើគំនរទ្រព្យ និងតែងតែបង្ហាញភាពហ៊ឺហា តាមរយៈការជិះរថយន្ដទំនើបៗ ហើយនាងពាក់គ្រឿងអលង្ការពេជ្រទាំងឈុតៗ មិនចាញ់ជំទាវៗមួយចំនួនឡើយ៕

  • តារាចម្រៀងជើងចាស់ នូ ស៊ឹប កំពុងធ្លាក់ខ្លួនឈឺខ្លាំងមែនទែនហើយ

    តារាចម្រៀងជើងចាស់ នូ ស៊ឹប កំពុងធ្លាក់ខ្លួនឈឺខ្លាំងមែនទែនហើយ

    មុននេះបន្ដិច នៅបណ្ដាញសង្គមហ្វេសប៊ុកគេមើលឃើញថា តារាចម្រៀង នូ ស៊ឹប កំពុងធ្លាក់ខ្លួនឈឺខ្លាំង រហូតដល់មានសភាពគួរឱ្យព្រួយបារម្ភខ្លាំង។ បើតាមប្រភពអ្នកសិល្បៈ បានបង្ហោះឱ្យដឹងថា « ពេលនេះលោកគ្រូ នូ ស៊ឹប គាត់ឈឺហើយ កូនសូមបួងសួងអស់ទេវតា និងវត្ថុសាកសិទ្ធសូមជួយឱ្យពរប៉ាឆាប់ជាពីជំងឺឆាប់ផងចុះ »។

    តាមស្ថានភាពសុខភាពនាពេលបច្ចុប្បន្ននេះ តារាចម្រៀងជើងចាស់ខាងលើវ័យ 70 ឆ្នាំរូបនេះ លោកមិនអាចធ្វើការឡើងច្រៀងតាមការប្រគំតន្ត្រីធំៗ ឬឡើងឆាកនៅក្នុងរយៈពេលយូរៗបានទេ លោកបានត្រឹមតែថតសំឡេងជូនផលិតកម្មដែលលោកធ្លាប់ស្គាល់គ្នាប៉ុណ្ណោះ ។

    ដោយស្ថានភាពបច្ចុប្បន្នកំពុងខ្វះខាតខ្លាំង ទើបបានជាលោក នូ ស៊ឹប សូមអំពាវនាវដល់សប្បុរសជនទាំងឡាយ មេត្តាជួយឧបត្ថម្ភលោកជាថវិកាខ្លះដើម្បីសម្រួលក្នុងការព្យាបាលជំងឺ និងជីវភាពរស់នៅប្រចាំថ្ងៃផង៕

  • ភ្ញាក់ផ្អើល !! នារីវៀតណាម ស្លៀកឈុតកូនក្រមុំខ្មែរល្បីពេញបណ្ដាញសង្គម

    ភ្ញាក់ផ្អើល !! នារីវៀតណាម ស្លៀកឈុតកូនក្រមុំខ្មែរល្បីពេញបណ្ដាញសង្គម

    តាមរយៈគេហទំព័រ 2sao.vn របស់ប្រទេសវៀតណាម បានឱ្យដឹងថា ខណៈនេះអ្នកលេងបណ្ដាញសង្គមនៅវៀតណាម កំពុងភ្ញាក់ផ្អើលជាមួយទម្រង់មុខឆើតឆាយ ផ្នែកធំ ច្រមុះស្រួច របស់ Net IDol ស្រីស្អាត ទាក់ទាញតាមរយៈការតែងខ្លួនជាមួយសម្លៀកបំពាក់ឈុតកូនក្រមុំប្រពៃណីបុរាណខ្មែរ ដែលមានការចែកចាយព្រោងព្រាតនៅលើបណ្តាញសង្គម និងសារព័ត៌មានក្នុងប្រទេសវៀតណាម​បន្តចុះភ្លូកទឹកភ្លូកដី ។​

    នាង Son Thi Thu Ha កើតនៅឆ្នាំ 2000 មកពីខេត្ត ត្រាវិញ នាភាគខាងត្បូងប្រទេសវៀតណាម បានបង្កចំណាប់អារម្មណ៍ ជាមួយភាពទាក់ទាញ ក្នុងស្ថានភាពឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរ ។ Ha មានឈ្មោះហៅក្រៅថា Ha Tay ។ រូបភាពបែបប្រណីខ្មែរនេះ ត្រូវបានស្ត្រីវ័យក្មេ​ងជនជាតិវៀតណាមផុស លើបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី​10 ខែវិច្ឆិកា ឆ្នាំ2018 ដោយមានអ្នកចែកចាយនៅលើបណ្តាញសង្គម ជាង 2K Share៕

  • ប៉ុប ពី បង្ហោះសារចាក់ដោត៖ « បើចង់ស្រឡាញ់គ្នាឱ្យបានយូរអង្វែង សូមកុំត្រចៀកស្រាល»

    ប៉ុប ពី បង្ហោះសារចាក់ដោត៖ « បើចង់ស្រឡាញ់គ្នាឱ្យបានយូរអង្វែង សូមកុំត្រចៀកស្រាល»

    គ្រាន់តែបង្ហោះសារភ្លាម អ្នកលេងបណ្ដាញសង្គម និងអ្នកសិល្បៈអាចមើលបានដឹងថា តារាសម្ដែង ប៉ុប ពី ឬមានឈ្មោះពិត លាង សុធា ប្រហែលមានបំណងចង់ឱ្យគូស្នេហ៍នាងបានដឹងថា តើការស្រឡាញ់គ្នា ត្រូវមានការជឿជាក់លើគ្នា ទៅវិញទៅមក កុំតាមពាក្យសំដីអ្នកដទៃញុះញុង ដោយគ្មានការពិចារណា និងមិនចង់ឱ្យគូស្នេហ៍នាងខ្វល់ពីរឿងអតីតកាល ព្រោះបើរំឮកពីអតីតកាលរបស់រូបនេះ ក៏មិនធម្មតាដែរ។ ពោលគឺ ទំរាំតែធ្លាក់មកលើដៃគូស្នេហ៍នេះបច្ចុប្បន្ន ប៉ុបពី មានគូស្នេហ៍ជាច្រើនមកហើយ (ហិហិ…)។

    បើមើលសារនៅលើហ្វេសប៊ុករបស់ ប៉ុបពី បានសរសេរសារយ៉ាងដូច្នេះថា «បើស្រឡាញ់មនុស្សម្នាក់ និងចង់ឱ្យមានក្តីសុខកុំខ្វល់នឹង រឿងអតីតកាល គ្នាទៅវិញទៅមក
    EX. មានបុរសខ្លះសុខចិត្តស្រឡាញ់ស្ត្រី មេម៉ាយមានកូន2 ឬ3 ព្រមរួមរស់នៅជាមួយគ្នាជារៀងរហូត, ហើយស្ត្រីខ្លះសុខចិត្ត ស្រឡាញ់បុរសពោះម៉ាយមានកូនរួចហើយ ដោយមិនខ្វល់រឿងអតីតកាលដូចគ្នា ដូច្នេះសរុបសេចក្តីមក គឺនិស្ស័យ សួរថាចុះមនុស្សមួយផែនដី ហេតុអីបានត្រូវមកជួបស្រឡាញ់គ្នាបាន? ដូច្នេះសំខាន់សេចក្តីសុខយើង កើតចេញពីភាពស្មោះត្រង់ និងទុកចិត្តជឿរជាក់លើគ្នាទៅវិញទៅមក»។

    ពីធីការិនីដើមទ្រូងធំៗរូបនេះ បានសង្កត់ធ្ងន់ថា «បើចង់ស្រឡាញ់គ្នាឱ្យបានយូរអង្វែង សូមកុំត្រចៀកស្រាល ជឿពាក្យញុះញុងអ្នកដទៃគេ ដោយគ្មានការពិតនឹងពាក្យមុសារ ជួបជាគូរ ព្រាត់ជាកម្ម សូមអ្នកដែលពូកែច្រណែនសុភមង្គលគេ និងយកពេលទៅមើលថែ ក្រុមគ្រួសារអ្នកវិញល្អជាង កុំយកពេលមកអុជអាលគ្រួសារអ្នកដទៃ ឱ្យគេបែកបាក់ឈ្លោះគ្នាដោយសារតែអ្នក បើមិនបានធ្វើបុណ្យ សូមកុំសាងបាបកម្មអី»។

    ក្រោយអានសាររបស់តារាសម្ដែង និងពិធីការិនីនេះហើយ ប្រិយមិត្តយល់យ៉ាងណាដែរ?

  • តារាសម្ដែង ចៅខ្មែរ រៀបការភេទដូចគ្នា កក្រើកពេញពិភពសិល្បៈ

    តារាសម្ដែង ចៅខ្មែរ រៀបការភេទដូចគ្នា កក្រើកពេញពិភពសិល្បៈ

    មានគូស្នេហ៍ស្រឡាញ់ភេទដូចគ្នានៅក្នុងចង្កោមសិល្បៈ បានបង្ហាញមុខមាត់ជាបន្ដបន្ទាប់ដែលធ្វើឱ្យមហាជននឹកស្មានមិនដល់ ហើយខ្លះក៏មានអារម្មណ៍រំភើបជំនួសពួក ខណៈពួកគេបានដឹកដៃគ្នាចូលរោងការ។ ស្របជាមួយគ្នានោះដែរ តារាសម្ដែងប្រុស ដែលមហាជនជាច្រើនស្គាល់ថាជា ចៅខ្មែរ ក៏បានរៀបអាពាហ៍ពិពាហ៍ជាមួយស្វាមី នៅថ្ងៃទី 12 ខែវិច្ឆិកា នេះ។ បើទោះជាភេទដូចគ្នា តែអ្នកទាំងពីរបានប្រកាសឱ្យដឹងពីគម្រោងជីវិត ដើម្បីចងសម្ព័ន្ធប្ដីប្រពន្ធរបស់ខ្លួនឱ្យរឹងមាំ។

    ជាមួយនឹងការតាំងចិត្ត លោកបានប្រកាសថានឹងធ្វើឱ្យសង្គមអ្នកសិល្បៈដឹងថាទោះជាគូស្នេហ៍ភេទដូចគ្នា តែក៏មិនឱ្យសង្គមគ្រួសារស្ដីថានោះដែរ។ លោក ចៅខ្មែរ និយាយថា ដ្បិតតែលោករៀបការភេទដូចគ្នា ដែលច្បាប់រដ្ឋមិនអនុញ្ញាតិ ប៉ុន្តែលោកបានធ្វើឡើងធំដុំ ដោយមានពិធីសូត្រមន្ត និងចងដៃមិនខុសពីមង្គលប្រុសស្រីទូទៅនោះទេ ដ្បិតថាពិធីខ្លះគ្រាន់តែធ្វើរបៀបឧបកិច្ចៗ។ ពិធីនោះ ក៍ភ្ជាប់នឹងពិធីឡើងផ្ទះ និងសម្ពោធហាងលក់ផលិតផល ដែលអ្នកទាំងពីរសន្សំលុយកាក់រួមគ្នាទិញបាន។

    ក្នុងពិធីនោះ លោកត្រូវគេឃើញសាច់ញាតិ និងមេបាទាំងខាងកូនកំលោះ និងខាងចៅខ្មែរ ចូលរួមដោយទឹកមុខសប្បាយរីករាយ ដោយតំណាងគ្រួសារទាំងសងខាង សុទ្ធតែបញ្ជាក់ថា គ្មានអារម្មណ៍អាម៉ាស់នោះទេ ផ្ទុយទៅវិញគឺសប្បាយចិត្ត និងគាំទ្រដែលកូនប្រុសទាំងពីរក្លាហានបញ្ចេញអារម្មណ៍ពិត ហ៑ានរៀបការជាមួយគ្នា។ មង្គលការនេះ ត្រូវគេឃើញភ្ញៀវកិត្តិយសចូលរួមយ៉ាងច្រើនកុះករ ដោយកាន់តែយប់ជ្រៅ កាន់តែសម្បូរតារាសិល្ប:ចូលរួម បើទោះជាពិធីធ្វើឡើងក្នុងបុរីវាលស្បូវ៕

  • អីយៈ!! អតីតគូស្នេហ៍ យូរី ផលិតករលោក រ៉េត រៀបការជាមួយភរិយាមានសម្រស់ស្អាតជាងតារាទៅទៀត

    អីយៈ!! អតីតគូស្នេហ៍ យូរី ផលិតករលោក រ៉េត រៀបការជាមួយភរិយាមានសម្រស់ស្អាតជាងតារាទៅទៀត

    នៅចាំផលិតករ​ រ៉េត ដែលមានឈ្មោះពេញ ហៀង ចាន់ណារ៉េត ដែលជាអតីតអ្នកដឹកនាំនៅផលិតកម្មសាន់ដេ និងជាអ្នកដឹកនាំនៅផលិតកម្មថោន ខណៈបានសម្រេចចូលរោងជ័យក្រាបផ្ទឹមក្បាលដល់កន្ទេល ជាមួយកូនអ្នកមានទ្រព្យស្តុក ដែលជា​អ្នកខេត្តបន្ទាយជ័យ ក្រោយបរាជ័យស្នេហាជាមួយតារាចម្រៀង យូរី កន្លងទៅ ។​

    មង្គលការនេះដែរ​បានប្រារពឡើងកាលពីពេលថ្មីៗនេះ នៅគេហដ្ឋានខាងប្រុស ក្នុងទឹកដីចំការដូង ក្រោយបានរាប់អាន និងស្គាល់ គ្នា អំឡុង​ផលិតកររ៉េត មានទុក្ខធំដោយសារស្នេហានោះ ។​ បើតាមប្រភពបានបញ្ជាក់ថា ខាងស្រីជា​ជាកូនអ្នកមានទ្រព្យស្តុកក្នុងទឹកដីខេត្តបន្ទាយមានជ័យ ប៉ុន្តែ​ជាប់ឈ្មោះជាអ្នកមេម៉ាយសាច់ខ្ចីកូនមួយ មាន​កូនប្រុស​វ័យ ប្រហែល 5ឆ្នាំ ដោយបានហៅលោករ៉េត​ប៉ាប៉ាពេញមាត់ ។ ទោះបីជាយ៉ាងណាអ្វីដែលគួរ​ឲ្យសរសើរនោះ គឺសម្រស់របស់ភិរយា លោករ៉េត ស្រស់សោភា មិនចាញ់​តារាប៉ុន្មាននោះទេ។

    គួរំឭកដែរថា ផលិតកររូបសង្ហានេះ ត្រូវបានមហាជនដឹងរឿងរ៉ាវផ្ដាច់ចំណងស្នេហាជាមួយតារាចម្រៀងស្រី យូរី នៅអំឡុងឧសភា ឆ្នាំ 2017 កាលណោះលោកបានបង្ហាញសារឈឺចាប់មួយខ្សែ បន្ទាប់ពីលោកបានប្រើជីវិតរួមរស់ជាមួយកញ្ញា យូរី យ៉ាងផ្អែមល្ហែមតាមបែបអនីតិសង្វាស ក្រោយគ្រាដែលលោកបានដឹងថា នាងកំពុងតែស្រវាទៅរកអ្នកថ្មី។ តែយ៉ាងណាមិញ អ្នកទាំងពីរក៏បានបញ្ចប់សម្ព័ន្ធមេត្រីភាពរវាងគ្នារួចហើយ ដោយស្ងប់ស្ងាត់ទៅវិញ៕

  • អបអរសាទរ! កម្ពុជាបានបំបែកកំណត់ត្រាឯតទគ្គកម្មទូកងវែងជាងគេលើពិភពលោក

    អបអរសាទរ! កម្ពុជាបានបំបែកកំណត់ត្រាឯតទគ្គកម្មទូកងវែងជាងគេលើពិភពលោក

    សាទរប្រទេសកម្ពុជាបានបំបែកកំណត់ត្រាពិភពលោកទូកងវែងជាងគេលើពិភពលោក ដែលខណៈមុននេះបន្ដិចគណៈកម្មការវាយតម្លៃ Guinness World Records បានប្រកាសថា “អបអរសាទរកម្ពុជា អ្នកមានឯតទគ្គកម្ម ទូកងវែងជាងគេលើពិភពលោក ដែលមានប្រវែង 87.3 ម៉ែត្រ”។

    លោក Pravin Patel បានបញ្ជាក់យ៉ាងដូច្នេះថា «​ទូក ង នៃព្រះរាជាណាចក្រកម្ពុជា ដែលមានប្រវែង 87.3 ម៉ែត្រ ត្រូវបាន​បំបែកឯតទគ្គកម្មពិភពលោក World Guinness Record ជាផ្លូវការហើយ»។ ពិធីបំបែកកំណត់ត្រាពិភពលោកនេះ ធ្វើឡើងក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកស្រី និងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, លោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការផលិតទូក «ង» វែងជាងគេនៅលើពិភពលោក ព្រមទាំងលោក លោកស្រី ជាថ្នាក់ដឹកនាំ និងកំពូលតារាចម្រៀង ព្រាប សុវត្ថិ និងកូនប្រុស កញ្ញា ឱក សុគន្ធកញ្ញា និងតារាកិត្តិយសជាច្រើនរូប ព្រមទាំងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

    សូមជម្រាបដែរថា ទូកនេះ មានប្រវែងរហូតដល់87.3 ម៉ែត្រ, ទទឹង1.94ម៉ែត្រ និងជម្រៅ 0.8ម៉ែត្រ ត្រូវរចនាឡើងដោយផ្នែកខាងក្បាលទូក ធ្វើជាក្បាលនាគ និងកន្ទុយហង្ស ប្រកបដោយក្បូរក្បាច់រចនាល្អប្រណិត ដែលផ្ទុកបានចំណុះ រហូត​ដល់ 179នាក់ឯណោះ ដោយ100 នាក់មកពីទាហានជើងទឹក និង79នាក់ មកពីនគរបាលជើងទឹក៕

  • បទ «ឈឺណាស់» ថ្ងូរពិរោះពេករហូតធ្វើឱ្យមហាជនជេរប្រទិចអ្នកចម្រៀងមិនសំចៃមាត់ ខណៈថៃប្រកាសបិទផ្សាយ

    បទ «ឈឺណាស់» ថ្ងូរពិរោះពេករហូតធ្វើឱ្យមហាជនជេរប្រទិចអ្នកចម្រៀងមិនសំចៃមាត់ ខណៈថៃប្រកាសបិទផ្សាយ

    ពិតជារងការរិះគន់មិនស្ទើរទេ បន្ទាប់ពីតារាចម្រៀងថ្មីម្នាក់ បានបញ្ចេញបទ«ឈឺណាស់»ដោយក្នុងបទនោះ គឺនាងចម្លងសំលេងថ្ងូរយ៉ាងស្រើបស្រាល តាមលំនាំតារាចម្រៀងថៃ ដែលនៅប្រទេសថៃគឺបទមួយនេះត្រូវបានប្រកាសបិទ ដោយតារាចម្រៀងដែលបានចេញច្រៀងបទនោះ ក៏រងបណ្ដឹងជុំវិញថាបានផលិតបទដែលខ្វះសីលធម៌ ធ្វើឱ្យមានប្រតិកម្ម។

    លោក ម៉ៃ សុគន្ធ បានរិះគន់បទចម្រៀងខ្មែរមួយបទនេះ ដោយលោកសរសេរថា «បើជ្រុលចម្លងបទចម្រៀងរបស់គេមកច្រៀង មិនមិនចម្លងបទដែលល្បីក្នុងផ្លូវល្អៗ ថីមកចម្លងបទចម្រៀងដែលក្នុងសង្គមថៃគេប្រកាសបិទចោល ស្របគ្នាម្ចាស់ចម្រៀងត្រូវគេដាក់បណ្ដឹង»។ អ្វីដែលលោករិះគនគឺថាហេតុអ្វីមិនចម្លងតែសាច់ភ្លេង និងខ្លឹមសារ ចាំបាច់ចម្លងដល់ទៅស្ទីលថ្ងូរដែលមិនខុសពីធ្វើរឿងអាម៉ាស់ក្នុងវិស័យចម្រៀងរបស់ខ្មែរបែបនេះ។

    គួរបញ្ជាក់បន្ថែមថា តារាចម្រៀង គ្រីប លក្ខិណា ដែលជាម្ចាស់បទត្រូវគេមើលឃើញសំឡេងអ្នកជេរប្រទិចចំពោះនាងពាសពេញហ្វេសប៊ុក ជាពិសេសស្ទីលថ្ងូរយ៉ាងស្រើបស្រាលរបស់នាងនៅក្នុងបទចម្រៀងទាំងមូល។ បទចម្រៀង«ឈឺណាស់» ដែលទើបតែចេញបង្ហោះនៅលើយូធូបក្ដៅៗនេះ គឺជាបទចម្លងទាំងស្រុងពីបទ«ថ្ងូរហៅឈ្មោះបង» ដែលនៅប្រទេសថៃ គេឃើញមានការប្រកាសបិទចោលដោយក្រសួងរដ្ឋ ហើយម្ចាស់បទ និងអ្នកនិពន្ធត្រូវរងបណ្ដឹង។ អ៊ីចឹងហើយទើបម្នាក់ៗមានការភ្ញាក់ផ្អើលមិនតិចទេ ដែលចម្រៀងស្អុយកក្រើកសង្គមថៃមួយនេះ ត្រូវបានតារាចម្រៀងចម្លងយកមកច្រៀង ហើយចម្លងទាំងស្ទីលថ្ងូរ ដែលស្ដាប់ហើយធ្វើឱ្យទើសត្រចៀកអ្នកស្ដាប់ភាគច្រើននោះ៕

    https://youtu.be/Eu3_w7cHFJA

    https://youtu.be/D5oL9SrPApQ

  • ញាក់សាច់!! ដេននី ក្វាន់ សម្ញែងឈុត​ប៊ី​គី​នី​ព័ណ៌ក្រហមចាំងភ្នែកតែម្ដង

    ញាក់សាច់!! ដេននី ក្វាន់ សម្ញែងឈុត​ប៊ី​គី​នី​ព័ណ៌ក្រហមចាំងភ្នែកតែម្ដង

    នៅលើបណ្ដាញសង្គមហ្វេសប៊ុកមុននេះបន្ដិច គេមើលឃើញតារាសម្ដែង និងជារាជនីចិត្តធម៌ ដេននី ក្វាន់ បានបង្ហោះរូបជាច្រើនសន្លឹកធ្វើឱ្យបុរសៗឈាមច្រមុះទៀតហើយ ខណៈដែលនាងយក​ពេលវេលាសម្រាក ធ្វើដំណើរ​កម្សាន្ត​ទៅកាន់​តំបន់​សមុទ្រ ដើម្បី​សម្រាក​លំហែកាយ​យ៉ាង​មាន​សេចក្ដីសុខ ។ ក្នុងពេល​វេលាដើរកម្សាន្តជាលក្ខណៈ​ឯកជននោះ មើលទៅដូចជាពិតជា​សប្បាយរីករាយ​យ៉ាងខ្លាំង តែយ៉ាងណាមិញ នាងក៏នៅតែរងការរិះគន់បន្ដិចបន្តួចពីសំណាក់អ្នកលេងបណ្ដាញសង្គម ព្រោះថារូបភាពសិចស៊ី ដេននី ក្វាន់ ម្ដងនេះហាក់បីដូចជាបង្ហាញខ្លាំងបន្ដិចហើយ ក្រោយពីនាងបានផ្អាកបង្ហោះរូបភាពសិចស៊ីអស់រយៈពេលយូរ។

    ពេល​ទៅដល់​សមុទ្រ​អ្នកនាង ដេននី ក្វាន់ បានស្លៀក​ឈុត​ប៊ី​គី​នី​ព័ណ៌ក្រហមចាំងភ្នែក បង្ហាញ​រូបរាង​ស្រ​ឡូ​ន​ស្អាត ដងខ្លួន​ល្វត​ល្វន់ បង្អួត​សាច់​សខ្ចី​ដូច​បណ្ដូលចេក បង្កើតជា​ចំណី​អារម្មណ៍​មួយ​ថ្មី និង ប្លែក ​បំពេញ​ក្រសែ​ចក្ខុ​មហាជន​ដែរ ហើយ​រូបថត​បញ្ចេញ​ភាព​សិច​ស៊ី​ដ៏​ទាក់ភ្នែក​របស់​ស្រី​ស្អាត​រូបនេះ ក៏​កំពុង​ទទួលបាន​ការចាប់​អារម្មណ៍​ពី​សំណាក់​ហ្វេ​នៗ​ជាច្រើន​ផងដែរ ព្រោះអំឡុងពេលជាប់ពិន័យរបស់ក្រសួង តារាស្រីរូបនេះមិនហ៊ានពន្លយនិងកម្រ​រំលេច​ភាព​សិច​ស៊ី​បែបនេះ​ណាស់ ។​

    បើទោះបីជាមានការរិះគន់បន្ដិចបន្តួចពិតមែន តែយ៉ាងណាមិញ មានអ្នកគាំទ្រជាច្រើនបានលើកឡើងថា អ្នកនាងបង្ហាញរូបសិចស៊ី គឺសមកាលៈទេសៈ ខណៈដែលកម្សាន្ដនៅមាត់សមុទ្រ មិនមែនសម្ញែងកណ្ដាលផ្សារនោះទេ។ ចុះប្រិយមិត្តគ្រប់គ្នាគិតបែបណាវិញ ខណៈបានទស្សនារូបភាពខាងក្រោមនេះ ៖

  • នីឡា ៖ « តើមានមនុស្សស្រីប៉ុន្មាននាក់ដែលចង់មានឈ្មោះជាមេម៉ាយខាន់ស្លា?»

    នីឡា ៖ « តើមានមនុស្សស្រីប៉ុន្មាននាក់ដែលចង់មានឈ្មោះជាមេម៉ាយខាន់ស្លា?»

    ថ្មីៗនេះ សារព័ត៌មានក្នុងស្រុកទើបតែទម្លាយរឿងរ៉ាវបុរសម្នាក់បង្ហាញរូបភាពផ្អែមល្ហែម ស្និតស្នាលជាមួយតារាកំប្លែងស្រី នីឡា ដែលត្រូវបានមហាជនអ្នកគាំទ្រសង្ស័យថា ជាគូស្នេហ៍ថ្មីរបស់នាង តែយ៉ាងណាមិញ តារាស្រីរូបនេះ នៅមិនទាន់មានការបញ្ជាក់ប្រាប់នៅឡើយទេ។

    រឿង​រ៉ាវ​នេះ បាន​ផ្ទុះ​ឡើង​ក្រោយ​ នីឡា បាន​បង្ហោះ​រូប​ភាព​ស្និទ្ធ​ស្នាល​របស់​នាង​ជា​មួយ​បុរស​រូប​នោះ​ក្នុង​ Instagram Story របស់​ខ្លួន។ ​រូប​ទាំង​នោះ​​ទៀត​សោត មាន​ទម្រង់​ស្និទ្ធ​ស្នាល​ដូច​គូ​ស្នេហ៍ ដែល​បុរស​រូប​​នោះ​បាន​ចាប់​ច្របាច់​ថ្ពាល់​នាង យ៉ាង​ក្នក់ក្នាញ់។ តែនៅលើបណ្ដាញសង្គមហ្វេសប៊ុកប៉ុន្មានមុនវិញ នីឡា បានបង្ហោះសារថ្មីមួយ ដែលមានអត្ថន័យស៊ីជម្រៅ និងធ្វើឱ្យអ្នកគាំទ្រកាន់តែភ្ញាក់ផ្អើលជាថ្មីម្ដងទៀត ដោយនាងថា « តើមានមនុស្សស្រីប៉ុន្មាននាក់ដែលចង់មានឈ្មោះជាមេម៉ាយខាន់ស្លា?»។

    នាងពន្លះអ្នកដើរនិយាយពីនាងថា « សប្បាយមែនទេដែលដើរនិយាយពីខ្ញុំថាខ្ញុំមេម៉ាយខាន់ស្លា សុខចិត្តផ្ដាច់ពាក្យទៅមានប្រុស? អ្នកដឹងច្បាស់ ហើយមែនទេ? ពេលខ្ញុំភ្ជាប់ពាក្យថា ខ្ញុំស្រឡាញ់គេដោយសារគេមានឡានល្អ មានលុយ ….ពេលខ្ញុំផ្ដាច់ពាក្យទៅស្គាល់អ្នកផ្សេង គេជាមនុស្សធម្មតាមិនឡូយឆាយ មិនចេះតែងខ្លួនហើយនៅក្មេង…..ថាខ្ញុំនឹងស្រឡាញ់ពួកពាលបាតសង្គម ហើយសល់ពេលអីចឹងធ្វើមិចទៅបានត្រូវ ស្រឡាញ់អ្នកមានក៏ខុស ស្រឡាញ់អ្នកធម្មតាក៏ខុស ..ហើយខ្ញុំសុំផ្ដាមុននឹងបើកគម្របមាត់និយាយ យកខួរមកគិតសិន ចាំនិយាយ(គិតឱ្យបាន100សិនចាំនិយាយ) ខ្ញុំឈឺចាប់ជិតនឹងឆ្កួតដោយសារពាក្យ ( គូដណ្ដឹង ) ឈឺគ្រាំ ហើយមុននឹងបញ្ចប់គេក៏បាននិយាយថា ‘បងស្ដាយដែលបាត់បង់មនុស្សស្រីដូចអូន បងមិនដែលមើលឃើញទង្វើល្អរបស់អូន គិតតែការងារមិនដែលខ្វល់នឹងមនុស្សស្រីម្នាក់នេះ បើសិនមានឱកាសបងនឹងកែខ្លួនធ្វើមនុស្សល្អសម្រាប់អូន ‘ ហើយអ្នកដែលមិនដឹងរឿងនៅឲ្យស្ងៀមទៅកុំលូតាមគេ ..»៕