Author: អេបិល

  • យក់ ថិតរដ្ឋា បញ្ចេញបទចម្រៀងត្រៀមថ្ងៃបុណ្យអុំទូកមានសម្ទុះគាំទ្រខ្លាំង

    យក់ ថិតរដ្ឋា បញ្ចេញបទចម្រៀងត្រៀមថ្ងៃបុណ្យអុំទូកមានសម្ទុះគាំទ្រខ្លាំង

    ជិតដល់ថ្ងៃបុណ្យអ៊ុទូកហើយ នាពេលដ៏ឆាប់នេះ អ្នកនាង យក់ ថិតរដ្ឋា បានចេញចម្រៀងមួយបទអបអរបុណ្យប្រពៃណីជាតិបុណ្យអុំទូក អកអំបុក សំពះព្រះខែ។ បទចម្រៀង «អំបុកផ្កាម្លិះ» បានច្រៀងរៀបរាប់ពីភាពល្អឥតខ្ចោះរបស់អំបុកខ្មែរ ដ៏សែនឈ្ងុយឈ្ងប់។

    នេះជាអត្ថន័យបទចម្រៀងបែបចង្វាក់ខ្មែរសុទ្ធសាធ ដែលត្រូវនឹងបរិបថនៃសង្គមជាតិខ្មែរពិសេសបងប្អូននៅតាមស្រុកស្រែចម្ការផងដែរ។ បទ «អំបុកផ្កាម្លិះ» ដែលច្រៀងដោយតារាលំដាប់យុវវ័យ យក់ ថិតរដ្ឋា នៅក្នុងផលិតកម្មថោន កំពុងតែមានអ្នកចុចចូលទៅស្តាប់លើសង្គមយូធូបច្រើនជាបន្តបន្ទាប់ ដោយសារត្រូវជាមួយឱកាសជិតបុណ្យអុំទូក។

    គេកំពុងតែរំពឹងថា បទចម្រៀងមួយនេះ នឹងនាំចិត្តកីឡាករប្រណាំងទូកទាំងអស់ មកពីខេត្តក្រុងនានា ពិតជានាំគ្នាសប្បាយរីករាយប្រកបដោយស្នាមញញឹមរាក់ទាក់ជួយគ្នាទៅវិញទៅមក៕

  • ម៉ូដថ្មីប៉ុន្មានសន្លឹករបស់ មាស សុខសោភា ធ្វើឱ្យគាំទ្រទាក់ភ្នែក និងពោលសរសើរមិនដាច់ពីមាត់

    ម៉ូដថ្មីប៉ុន្មានសន្លឹករបស់ មាស សុខសោភា ធ្វើឱ្យគាំទ្រទាក់ភ្នែក និងពោលសរសើរមិនដាច់ពីមាត់

    ដូចប្រិយមិត្តបានជ្រាបដឹងកន្លងមកហើយថា មាស សុខសោភា តារាសាងស្នេហ៍រួមអាណិកជនខ្មែរ អាមេរិកកាំង អ៊ឹត ដារ៉ា ជ្រកក្រោមដំបូលផ្ទះតែមួយនោះ តែតារាស្រីរូបនេះនៅតែរក្សារាង និងសម្រស់ស្រស់សោភាដដែល។ ជាពិសសអ្វីកាន់តែចាប់អារម្មណ៍ទៀតនោះ ខណៈថ្មីៗនេះនៅលើបណ្ដាញសង្គមតារាស្រីរូបនេះ បានទម្លាយរូបជាច្រើនន្លឹកក្នុងឈុតប្រពៃណីខ្មែរធ្វើឱ្យអ្នកគាំទ្រកោតសរសើរជាខ្លាំងចំពោះរូបសម្រស់ដ៏ស្រស់សោភា និងទន់ភ្លន់គួរឲ្យទាក់ទាញ។

    គួរកកត់សម្គាល់ដដែរ បើទោះបីជា មា​ស សុខសោភា មានវ័យមិនក្រោម 30ឆ្នាំក៏ដោយ ក៏ប៉ុន្ដែកាតុបតែងខ្លួនរបស់តារាស្រីជួរមុខរូបនេះវិញ គឺសាកសមឥតខ្ចោះ មិនថាតែការឡើងឆាក ឬរាល់ពេលចូលរួមក្នុងកម្មវិធីទាំងតូចនិងធំឡើយ។ ពោលគឺ នាងមិនត្រឹមតែក្ដោបទីផ្សាចម្រៀងទេ ថែមទាំងក្ដោបបានទីផ្សារថតម៉ូដក្នុងតម្លៃថ្លៃថែមទៀតផង៕

  • ទិដ្ឋភាពពេលព្រឹកក្នុងពិធីមង្គលការរបស់ ឌីជេ ភុត និងពិធីការិនី ជុយ វរ័តយ៉ា

    ទិដ្ឋភាពពេលព្រឹកក្នុងពិធីមង្គលការរបស់ ឌីជេ ភុត និងពិធីការិនី ជុយ វរ័តយ៉ា

    តាមរយៈសារព័ត៌មាន TVpool ដែលចេញផ្សាយនៅពេលមុននេះបន្ដិច បានឱ្យដឹងថា ចំពោះតារាឯកស្រី ជុយ វរ័តយ៉ា និង ឌីជេ ភុត ភុតិឆៃ បន្ទាប់ពីអ្នកទាំងពីរបានសិក្សាចិត្តគ្នាអស់រយៈពេលជាង 5 ឆ្នាំមកហើយនោះ ទើបនៅថ្ងៃទី 16 ខែ វិច្ឆិកា ឆ្នាំ 2018 នេះ ជាពេលវេលាជ័យមង្គលសម្រាប់អ្នកទាំងពីរ ក្នុងការដឹកដៃគ្នាចូលរោងពិធីអាពាហ៍ពិពាហ៍ ។ យ៉ាងណាមិញ នៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍របស់តារាឯកមួយគូនេះ គេមើលឃើញថា មានតារាសិល្បៈថៃជាច្រើនបានចូលរួមសម្ដែងក្ដីអបអរ។

    ចង់ដឹងថា ទិដ្ឋភាពនាថ្ងៃមង្គរបស់ ឌីជេ ភុត នាពេលព្រឹកនេះ មានសភាពស្រស់ស្អាតបែបណានោះ សូមទស្សនារូបភាពខាងក្រោមនេះ ៖​

  • ផ្ទុះកំហឹង !! អ្នកនាង ឆៃលី ដាឡែន ពន្លះបុរសម្នាក់មិនសំចៃមាត់

    ផ្ទុះកំហឹង !! អ្នកនាង ឆៃលី ដាឡែន ពន្លះបុរសម្នាក់មិនសំចៃមាត់

    មានការភ្ញាក់ផ្អើលមិនតិចទេ បន្ទាប់ពីតារាចម្រៀង អ្នកនាង ឆៃលី ដាឡែន ដែលត្រូវគេស្គាល់ថាមានឈ្មោះក្រៅសិល្បៈថា មឿន ម៉ាឡែន បានបង្ហោះសំណេរព្រលះដល់បុរសម្នាក់ ដែលមាក់ងាយនាងក្នុងសារឆ្លងឆ្លើយ។ អ្នកនាង និង បុរសនោះ ត្រូវគេឃើញផ្ទុះជម្លោះដាក់គ្នាទៅវិញទៅមក ដោយសំណេរឆ្លងឆ្លើយរបស់អ្នកទាំង គ្រាន់តែអានក៍ញាក់សាច់ជំនួស។ បន្ថែមពីលើការតបតដោយមិនសំចៃមាត់ អ្នកនាងក៏បានបង្ហោះសារដូចខាងក្រោយ បន្ទាប់ពីឈឺចិត្តនឹងការមាក់ងាយរបស់បុរសម្នាក់នោះផង។

    អ្នកនាងសរសេរនៅលើហ្វេសប៊ុកថា « បងប្អូនជួយស៊ែរឱ្យអាកញ្ចាស់ព្រើលនេះបានឃើញផង ហើយជួយអាវាបានល្បីផង។ ដំបូងមិនចង់និយាយទេហើយក៏មិនចង់ជេរម៉ែដែរ តែអត់ទ្រាំមិនបាននឹងសំដីថោកទាបរបស់វា! នៅសុខៗផ្ញើរសារមកអែងអញ្ចឹងម៉ង ចង់សួរទៅកញ្ចាស់នឹងថាវាអត់មានប្រពន្ធមែន ហើយអត់មានកូនស្រីមែន? បានមកប្រើភាសាអញ្ចឹងដាក់គេ? សុទ្ធតែឯងតារាមានតំលៃពីណាហើយសុទ្ធតែឯងដង្កូវចេញពីអាចម៍ យ ចុះលោកឯងមានតំលៃជាងខ្ញុំជាតារាប៉ុណ្ណាទៅ ដែលមកប្រើសំដីថោកទាបនេះដាក់គេ? ហើយថាអោយខ្ញុំជាដង្កូវចេញពីអាចម៍ ចុះលោកឯងជាអីទៅ មានមើលខ្លួនឯងទេ? មុននឹងថាអោយគេ? អាណិតតែប្រព្ធនកូនលោកឯងទេបើគ្នាដឹងថាមានប្តី មានឪថោកទាបអញ្ចឹង មិនដឹងថាគ្នាខ្មាស់គេប៉ុណ្ណាទៅ? ថ្ងៃក្រោយមុននឹងឆាតថាអោយគេ សុំគិតផង ថាកូនគេ កូនយើង ប្រពន្ធគេប្រពន្ធយើង ម៉ែគេម៉ែយើង បើគេថាអោយអញ្ចឹងតើអ្នកឯងជាឪគេ ជាប្តីគេ ជាតាគេ អ្នកឯងមានអារម្មណ៍ម៉េច? ធ្វើជាមនុស្សរៀននិយាយសំដីអោយមានសុជីវធម៍ក្នុងខ្លួនផង ។ បងប្អូនជួយស៊ែរផង ហើយបើស្គាល់អាខោនវាជួយផ្ញើរអោយវាបានឃើញផង ហើយជួយចំណាំមុខវាទុកផង….អរគុណទុកជាមុន »។

    នៅមិនទាន់ដឹងថា សង្គ្រាមពាក្យសម្ដីរបស់អ្នកទាំងពីរនឹងបញ្ចប់ត្រឹមហ្នឹង ឬ មានការតបតពីភាគីម្ខាងទៀតនោះទេ តែអ្វីគេចាប់អារម្មណ៍ គឺការបង្ហោះរបស់អ្នកនាង កំពុងមានការចែកចាយ និងមានការបញ្ចេញយោបល់ទាំងអ្នកនិន្ទាអ្នកនាង និងអ្នកគាំទ្រអ្នកនាងច្រើន៕

  • កញ្ញា រំដួលលិចទឹក ត្រៀមបង្ហាញវត្តមាន និងបញ្ចេញស្នាដៃនៅថ្ងៃបុណ្យដំរីក្នុងប្រទេសថៃ

    កញ្ញា រំដួលលិចទឹក ត្រៀមបង្ហាញវត្តមាន និងបញ្ចេញស្នាដៃនៅថ្ងៃបុណ្យដំរីក្នុងប្រទេសថៃ

    នៅថ្ងៃទី17 និង18 ខែវិច្ឆិកាចុងសប្ដាហ៍នេះ នៅប្រទេសថៃ ក្នុងខេត្តសុរិន្ទ នឹងធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កន្ទ្រឹមអាស៊នាទ្រង់ទ្រាយធំ អមដោយពិធីបុណ្យដំរីប្រចាំឆ្នាំធំមួយផ្សេងទៀត ដោយមានការប្រកាសនឹងចូលរួមភាគច្រើនពីអ្នកទេសចរណ៍ និងតំណាងមកពីប្រទេសជាច្រើន។

    ក្នុងចំណោមប្រទេសឡាវ និងប្រទេសមួយចំនួន កម្ពុជាក៏ត្រូវបានអញ្ជើញឱ្យដឹកនាំសិល្បករសិល្បការិនីឱ្យចូលរួមសម្ដែងសិល្បៈ និងបង្ហាញខ្លួនផងដែរ ខណៈដែល កញ្ញា រំដួលលិចទឹក ដែលត្រូវគេស្គាល់ថាល្បីល្បាញខាងផ្នែកកែច្នៃម៉ូដជាទម្រង់ខ្មែរ ត្រូវបាន«គ្រួសារតារាកម្ពុជា»ចាត់ឱ្យធ្វើជាតំណាងចូលរួមក្នុងព្រឹត្តិការណ៍ធំទាំងពីរនេះ។

    លោក ផាត់ តារារដ្ឋ ស្ថាបនិក«គ្រួសារតារាកម្ពុជា»បានថ្លែងបញ្ជាក់ថា ការពិតភាគីខាងខេត្តសុរិន្ទ ដែលជាម្ចាស់ផ្ទះ មិនបានអញ្ជើញសិល្បករសិល្បការិនីរបស់«គ្រួសារតារាកម្ពុជា»ដោយផ្ទាល់នោះទេ ប៉ុន្តែដោយសារតែលោក នូ សុភេន អនុប្រធាននាយកដ្ឋានផលិតកម្មវិធីប្រចាំទូរទស្សន៍អប្សរា ដែលត្រូវបានភាគីថៃស្នើឱ្យដឹកនាំតារាពីកម្ពុជា ហើយផលិតកររូបនេះបានស្នើបន្តឱ្យ«គ្រួសារតារាកម្ពុជា»ចាត់ចែងតំណាងក្រុមមួយរូប ឬ2រូបឱ្យចូលរួមក្នុងព្រឹត្តិការណ៍នេះ ទើប«គ្រួសារតារាកម្ពុជា»បានចាត់កញ្ញា ប៊េប៊ី និងកញ្ញា រំដួលលិចទឹកឱ្យចូលរួមដើម្បីតំណាងក្រុម។ យ៉ាងណាមិញ កញ្ញា ប៊េបី បែរជាមានធុរះបន្ទាន់មិនអាចទៅបាន ទើបសម្រាប់«គ្រួសារតារាកម្ពុជា»មានតែកញ្ញា រំដួលលិចទឹក ម្នាក់ជាតំណាងសិល្បករក្នុងការចូលរួម។

    លោកថាខ្លួនដឹកនាំកញ្ញាឱ្យចូលរួមក្នុងព្រឹត្តិការណ៍នេះ ជាមួយនឹងសិល្បករមួយក្រុមផ្សេងទៀត ដែលជ្រើសរើសដោយ លោក នូ សុភេន ដោយតាមគម្រោងក្រុមសិល្បករតំណាងពីកម្ពុជាទាំងអស់ ក្រៅពីបង្ហាញខ្លួនជាតំណាងប្រទេស ក៏មានការសម្ដែងផងដែរ។ យ៉ាងណាមិញ លោក នូ សុភេន ថានេះជាការចូលរួមលើកដំបូងរបស់ប្រទេសកម្ពុជា ដោយឱកាសដឹកនាំតារាសិល្បៈឱ្យចូលរួម គឺដោយសារតែបានការស្វះស្វែងរបស់សិល្បការិនីរៀមច្បងគឺអ្នកស្រី រាជនីកន្ទ្រឹម ដែលចង់ឃើញតំណាងសិល្បករខ្មែរបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ទាំំងពីរ។ លោកថាសប្បាយចិត្តដែលបានការសហការចាប់ដៃជាមួយ«គ្រួសារតារាកម្ពុជា»សម្រាប់ការបញ្ជូនសិល្បករលើកនេះ ដោយលោករំពឹងថាសិល្បករទាំងអស់ នឹងធ្វើឱ្យប្រទេសថៃ និងបណ្ដាអ្នកភ្ញៀវចូលរួមនៅក្នុងពិធីកាន់តែឱ្យកិត្តិយសដល់សិល្បៈកម្ពុជាផងដែរ៕

  • អតីតតារាសម្ដែងល្បី គឹម លីហ្សា លូកដៃក្នុងជំនួញអនឡាញទ្រង់ទ្រាយធំនៅកម្ពុជា

    អតីតតារាសម្ដែងល្បី គឹម លីហ្សា លូកដៃក្នុងជំនួញអនឡាញទ្រង់ទ្រាយធំនៅកម្ពុជា

    ថ្វី​ត្បិត​មានកូន​ និង ​ស្វាមី​ក៏ពិតមែន ​តែ​សម្រស់​របស់​អតីត​តារា​សម្តែង គឹម លីហ្សា នៅតែ​ស្រស់ស្អាត​និង​ទាក់ទាញ ។ ខណៈដែលថ្មីៗនេះអ្នកនាងប្រកាសនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួនឱ្យដឹងថា អ្នកនាងនឹងបើកជំនួញទ្រង់ទ្រាយធំនៅកម្ពុជា ជាមួយនឹងប្អូនស្រីបង្កើតរបស់ខ្លួន ដែលត្រូវគេស្គាល់ថាជាម្ចាស់ក្រុមហ៊ុន«អែននីយ៉ា ខសមេធីក ត្រេឌីង» ដោយនឹងនាំចូលផលិតផលថែរក្សាសម្រស់ផ្ដាច់មុខមកពីប្រទេសថៃ ។

    អ្នកនាងត្រូវបាន​គេ​ចាត់ទុកជា​តារា​ស្រី​មួយ​ដួង​ដែលមាន​សំណាង​ព្រោះ​ក្រោយពីរ​រៀបការ​ភ្លា​មនាង​ក៏មាន​ឱកាស​បាន​ចេញទៅ​រស់នៅជាមួយ​ស្វាមី​ឯ​ប្រទេស​អូស្ត្រាលី ។ ជីវិត​គូ​របស់​នាង​កាន់​តែមាន​សុភមង្គល​ក្រោយពី​នាង​មានកូន​ប្រុស​ដែល​គួរឱ្យ​ស្រឡាញ់​ម្នាក់ ។ ក្រៅពីបំពេញ​តួនាទី​ជា​ភរិយា​ល្អ គឹម លីហ្សា មិនបាន​ប្រឡូក​អាជីព​សិល្បៈ​ទេ បែងាកមកបោះទុនជាមួយប្អូនស្រីនាំចូលផ្ដាច់មុខផលិតផលម៉ាក Jesse ដែលល្បីល្បាញនៅក្នុងប្រទេសថៃ មានដូចជាឡេខាត់ស្បែក និងថ្នាំខាត់ស្បែក ដោយអ្នកនាងគ្រោងនាំចូលផលិតផលជាច្រើនមុខបន្ថែមទៀត ដែលផលិតផលទាំងនោះគឺមានការត្រួតពិនិត្យ និងទទួលស្គាល់ពីក្រសួងសុខាភិបាលទាំងនៅកម្ពុជា និងថៃច្បាស់លាស់។

    អ្នកនាងថាក្រុមហ៊ុន អែននីយ៉ា ខសមេធីក ត្រេឌីង របស់ប្អូនស្រីចរាចរណ៍នាំចូលផលិតផលថែរក្សាសម្រស់ច្រើនមុខ និងមានទីផ្សារជាយូរមកហើយ ទើបអ្នកនាងសម្រេចចិត្តបោះទុននាំចូលផលិតផលមួយម៉ាកទៀតសហការជាមួយ ដើម្បីពង្រីកក្រុមហ៊ុននេះផងនិងដើម្បីអោយអ្នកស្រឡាញ់សម្រស់នៅក្នុងប្រទេសកម្ពុជាមានលទ្ធភាពបានប្រើផលិតផលសុទ្ធនាំចូលពីថៃម៉ាកល្បីនេះផង។

    អ្នកនាងបានបន្ដថា អ្នកនាងនឹងធ្វើយុទ្ធនារបង្ហោះលក់នៅលើអនឡាញអោយបានខ្លាំងក្លាក្នុងពេលខាងមុខ ដោយក្រោយពីផលិតដែលអ្នកនាងកុងត្រានាំចូលមកដល់ប្រទេសកម្ពុជា នោះអ្នកនាងនឹងចុះមកថតផ្សព្វផ្សាយ ដើម្បីពង្រីកយីហោនោះផង។ អតីតតារាសម្ដែងស្រីល្បីឈ្មោះរូបនេះ បានបញ្ជាក់ដែរថា ចំពោះការប្រកាសមុខជំនួញលើអនឡាញរបស់ខ្លួន មិនភ័យពីរឿងមានហានិភ័យនោះទេ ដោយសារតែក្រុមហ៊ុនដែលអ្នកនាងចាប់ដៃ គឺជាក្រុមហ៊ុនរបស់ប្អូនស្រីដែលអ្នកនាងទុកចិត្ត ហើយក្រុមហ៊ុនមួយនេះ ក៏មានទំនុកចិត្តសម្រាប់ទីផ្សារអ្នកប្រើប្រាស់ផលិតផលថែរក្សាសម្រស់រួចមកហើយ ។ អ្នកនាងនឹងពង្រីកការបោះដុំផលិតផលដែលខ្លួនបណ្ដាក់ទុន ឱ្យបានទូលំទូលាយនោះផង ដើម្បីឱ្យមុខជំនួញរបស់ខ្លួនកាន់តែមានទីផ្សារ និងជោគជ័យតាមការគ្រោងទុក៕

     

  • សូមចូលរួមសោកស្ដាយ!! ស្ថាបនិកដ៏ធំរបស់ Marvel ទទួលមរណភាពហើយ

    សូមចូលរួមសោកស្ដាយ!! ស្ថាបនិកដ៏ធំរបស់ Marvel ទទួលមរណភាពហើយ

    តាមរយៈសារព័ត៌មាន BBC បានចេញផ្សាយនៅពេលមុននេះបន្ដិចឱ្យដឹងថា នេះជាដំណឹងដ៏សោកសៅបំផុត ខណៈដែលស្ថាបនិកដ៏ធំរបស់ក្រុមហ៊ុនផលិតភាពយន្ដ Marvel Comics ទទួលមរណភាពក្នុងវ័យ 95 ឆ្នាំ ។

    ជាអ្នកដឹកនាំរឿងល្បីៗ និងជាអ្នកប្រសិទ្ធនាម Marvel Comics ដំបូងគេបង្អស់គឺ លោក Stan Lee បាននិពន្ធរឿង និងបង្កើតគម្រោងរបស់វិរៈបុរសពិភពលោកនៅក្នុងឧស្សាហកម្មភាពយន្ដហូលូវូតចាប់តាំងពីឆ្នាំ 1961 មកម្លេះ ហើយរឿងដំបូងគេនោះគឺ The Fantastic Four ដែលមានវិរៈបុរស Spider-Man និង The Incredible Hulk ។ ក្រោយៗមកទៀត​មានវិរៈបុរសល្បីៗជាច្រើនតាមរយៈរឿងធំៗដូចជា The Avengers, Wonder Woman, The Amazing Spider-Man , Ravage 2099 , Captain America … ជាដើម។ មិនតែប៉ុណ្ណោះ លោកក៏បានជួយជ្រោមជ្រែងការផលិតរបស់ក្រុមវិរៈបុរស DC ផងដែរ ដែលសាស្ត្រាចារ្យពហុជំនាញរូបនេះ ព្យាយាមច្របាច់បញ្ចូលវិរៈបុរសរបស់ DC Comics និង Marvel Comics។

    គួរបញ្ជាក់ផងដែរថា ក្រុមផលិតករហូលីវូត និងអ្នកគាំទ្រមានការសោកស្ដាយ និងក្រៀមក្រំបំផុត ខណៈដែលបានបាត់បង់បុរសដែលទេពកោសល្យនៃការច្នៃប្រឌិតមួយរូបនេះ៕

  • គួរឱ្យអស់សំណើច ហេង នរៈកក្កដា ដល់ថ្នាក់មានអ្នកសុំទិញខោក្នុង

    គួរឱ្យអស់សំណើច ហេង នរៈកក្កដា ដល់ថ្នាក់មានអ្នកសុំទិញខោក្នុង

    នេះគឺជារឿងមួយដែលអស់សំណើចហើយក៏ជារឿងដែលគួរឱ្យភ្ញាក់ផ្អើលដែលបុរសម្នាក់ដែលបានឆាតមកសុំទិញខោខ្លីនៅខាងក្នុងចាស់ៗរបស់លោក ហេង នរៈកក្កដា រឿងមួយនេះបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រនិងអ្នកដែលនិយមប្រើប្រាស់នៅលើបណ្តាញសង្គមហ្វេសប៊ុក​ (ហាហា…) ។

    ករណីនេះបានកើតឡើងចំពោះ​តារាសម្តែង នរៈកក្កដា ដែលជា​តារាសម្តែងកំពុងពេញនិយមក្នុងស្រទាប់មហាជន ដោយមានបុរសម្នាក់ បានសុំចែក​ទិញខោក្នុង ឬលីអូ ចាស់ៗ ដែលតារាខាងលើឈប់ស្លៀក ។​ បុរសដែលសុំចែកទិញនោះបានសរសេរ​ជាអក្សរឡាតាំងប្រកបជា​ភាសាខ្មែរថា «B Nhom Jg buy underwear b jas jas del b chob Sleak na b Mean ot b?» ដែលមានន័យថា«បងខ្ញុំចង់ទិញ​ខោក្នុងបងចាស់ៗ ដែលបងឈប់ស្លៀកណា បងមានអត់?»។

    សូមជម្រាបថា តារាសម្តែង​ខាងលើបានថត​យកមកបង្ហោះ នៅលើបណ្តាញសង្គមនារសៀលថ្ងៃទី13 ខែវិច្ឆិកា ឆ្នាំ​2018 ថា«ចុមគេគិតអីនឹង? មិចបានមកចង់ទិញលី​ឯងចឹង?​ លីអូពេញផ្សារមិចមិនទៅទិញ? ឯងកើតស្វាយផង ស្រែងផង ចង់មកទិញរបស់ឯងទៀត ស្អីក៏មានដែរលោកអើយ » ៕

  • អ៊ិន សុភិន ទទូចមិនចង់ឱ្យលោក ឆាយ បូរ៉ា ប្រធាន និងលោក សែម វិសាល លាលែងពីតំណែងសមាគមភាពយន្តកម្ពុជា

    អ៊ិន សុភិន ទទូចមិនចង់ឱ្យលោក ឆាយ បូរ៉ា ប្រធាន និងលោក សែម វិសាល លាលែងពីតំណែងសមាគមភាពយន្តកម្ពុជា

    យោងតាមការប្រកាសគឺលោក ឆាយ បូរ៉ា ប្រធាន និងលោក សែម វិសាល អគ្គលេខាសមាគមភាពយន្តកម្ពុជា បានប្រកាសលាតំណែងគួរឱ្យភ្ញាក់ផ្អើលពីសមាគមមួយនេះ ខណៈដែលអ្នកទាំងពីរកាន់កាប់តំណែងពីការបោះឆ្នោតមិនទាន់ទាំងចង់អណ្ណត្តិផង។

    ជាមួយនឹងការលាតំណែង លោកអ៊ិន សុភិន អនុប្រធានសមាគម បានអះអាងថាលោកមិនចង់ឱ្យថ្នាក់ដឹកនាំទាំងពីរដកខ្លួនពីសមាគមដែលត្រូវការកម្លាំងសាមគ្គីមួយនេះទេ។ លោក អ៊ិន សុភិន និយាយថាលោកមិនបានដឹងថាអ្វីជាមូលហេតុដែលធ្វើអោយលោកឆាយ បូរ៉ា ដែលកាន់តំណែងជាប្រធាន និងលោកសែម វិសាល ដែលកាន់តំណែងជាអគ្គលេខាស្រាប់តែណាត់គ្នាសុំចុះចេញពីតំណែងនោះទេ ប៉ុន្តែលោកនៅតែមានអារម្មណ៍យល់ថាមិនចង់បាត់បង់មន្ត្រីសមាគមទាំងពីរដែលសុទ្ធតែធ្លាប់រួមចំណែកជួយដល់សមាគម។

    លោកថាអ្នកទាំងពីរបានប្រកាសលាឈប់នៅពាក់កណ្ដាលទី ដោយស្នើឱ្យគណៈកម្មការជ្រើសរើសប្រធានថ្មី និងអគ្គលេខាថ្មី ដែលលោកប្រាប់ថាគឺជារឿងសោកស្ដាយខ្លាំងណាស់ នៅពេលសមាគមទាំងមូលធ្លាប់តែមានអ្នកទាំងពីរជាថ្នាក់ដឹកនាំ ស្រាប់តែសសម្រេចចិត្តបោះបង់។ លោកបដិសេធថា នៅក្នុងសមាគមមានរឿងកាច់កុងគ្នា ឬរឿងប៉ែងជើងគ្នា ដោយក្នុងមួយរយៈចុងក្រោយលោកមិនសូវបានចូលរួមក្នុងសកម្មភាពជួយដល់សមាគម ហើយមិនបានដឹងរឿងស៊ីជម្រៅជុំវិញការប្រកាសលាចេញតំណែងនោះទេ។

    គួរបញ្ជាក់ផងដែរថា លោក ឆាយ បូរ៉ា ប្រកាសថាហេតុផលដែលលោកសម្រេចចិត្តលាចេញ គឺដោយសារតែក្នុងតំណែងជាប្រធានកន្លងមក លោកមិនបានធ្វើរឿងឱ្យសម្រេចតាមការចង់បានជាច្រើនដែលធ្វើអោយលោកមិនសូវវស្រឡះក្នុងចិត្ត។ ម្យ៉ាងមកពីលោកមិនចង់ទុកផលិតកម្មដើមត្នោតរបស់លោកឱ្យនៅតែលតោល ទើបលោកសម្រេចចិត្តបោះបង់។ មិនខុសគ្នាដែរលោក សែម វិសាល ម្ចាស់ផលិតកម្មWonderfilm Cambodia ក៏ថ្លែងបញ្ជាក់ដូចគ្នាថាហេតុផលដែលលោកសម្រេចចិត្តដើរចេញ ក៏ដោយសារតែលោកអត់ពេល និងចង់ទុកពេលមើលខុសត្រូវតែលើផលិតកម្មតែមួយមុខ អមដោយការពារជាវេជ្ជបណ្ឌិត្យរបស់លោក ដែលរវល់ដកឃ្លាមិនរួចផង។ យ៉ាងណាមិញ លោកអ៊ិន សុភិន នៅតែចង់ទទូចអោយអ្នកទាំងពីរបន្តតំណែង ដើម្បីឱ្យការងាររបស់សមាគមមួយនេះរលូនទៅមុខ៕

     

  • ការប្រគំតន្ត្រីដ៏ធំអស្ចារ្យ “35th Anniversary G-SHOCK SHOCK THE WORLD PHNOM PENH”

    ការប្រគំតន្ត្រីដ៏ធំអស្ចារ្យ “35th Anniversary G-SHOCK SHOCK THE WORLD PHNOM PENH”

    កាលពីថ្ងៃទី10 ខែវិច្ឆិកា ឆ្នាំ2018កន្លងទៅនេះ មជ្ឈមណ្ឌលនាឡិកាស្វីស និងជប៉ុន ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិនាំចូលផ្តាច់មុខនាឡិកា G-SHOCK ពីប្រទេសជប៉ុន ព្រមទាំងនាឡិកាស្វីស និងជប៉ុនជាច្រើនទៀត បានប្រារព្ធពិធីអបអរសាទរគម្រប់ខួប35ឆ្នាំរបស់នាឡិកាជប៉ុនម៉ាក G-SHOCK នៅមុខសាលមហោស្រពកោះពេជ្រ គឺ ការប្រគំតន្ត្រីដ៏ធំអស្ចារ្យប្រចាំឆ្នាំ2018នេះ ដែលមានឈ្មោះថា “35th Anniversary G-SHOCK SHOCK THE WORLD PHNOM PENH” ដែលជាកម្មវិធីអបអរសាទរខួបគម្រប់35ឆ្នាំរបស់នាឡិកា G-SHOCK ដែលមានវត្តមាននៅលើពិភពលោកយ៉ាងជោគជ័យ និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនទូទាំងពិភពលោក ជាពិសេសយុវវ័យ ដោយសារតែនាឡិកា G-SHOCK ជានាឡិកាជប៉ុនដែលមានម៉ូដជាច្រើនឱ្យជ្រើសរើស មានភាពរឹងមាំ ងាយស្រួលពាក់ ព្រោះនាឡិកានេះស្រាល ហើយមាំល្អណាស់ ទោះធ្លាក់ក៏មិនមានបញ្ហា ធន់ជាមួយនឹងជម្រៅរហូតដល់200ម៉ែត្រ មុខមានច្រើនទំហំឱ្យជ្រើសរើស ហើយមុខនាឡិកា G-Shock គឺមិនឆ្កូតនោះទេ ល្អប្រើខ្លាំងណាស់ អាចពាក់ហាត់ប្រាណក៏បាន ដើរលេងក៏បាន ទៅចូលរួមកម្មវិធីផ្សេងៗក៏បាន។

    នៅក្នុងកម្មវិធីនោះដែរ មានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់អតិថិជនរបស់នាឡិកា G-Shock តំណាងចែកចាយនាឡិកា G-Shock និងប្រជាជនខ្មែរជាច្រើន ជាពិសេសវត្តមានតារាល្បីៗជាច្រើនប្រចាំប្រទេសកម្ពុជា ដូចជា កញ្ញា មាស សុខសោភា ជា Brand Ambassador របស់នាឡិកាម៉ាក Baby-G, លោក ថេណា ជា Brand Ambassador របស់នាឡិកាម៉ាក G-Shock), លោក G-Devith, សុវត្ថិ​ មុនីវណ្ណ និង សុវត្ថិ ​មុនីនាគ, កញ្ញា សុភ័ក្រកុសុមា, DJ Maily, ក្រុមរាំ Ninja-Top និងក្រុមរាំ OMG ព្រមទាំង DJ Nana និងសិល្បករ-សិល្បការិនីជាច្រើនរូបទៀតផងដែរ ដែលធ្វើឱ្យកម្មវិធីកាន់តែអធិកអធមឡើង។

    នៅក្នុងកម្មវិធីអបអរសាទរខួប 35ឆ្នាំរបស់នាឡិកា G-SHOCK ក៏មានកម្មវិធីសប្បាយៗជាច្រើនដូចជា ទស្សនាការប្រកួតកង់ BMX, ទស្សនាការវាយបំបែកទឹកកកយកនាឡិកាម៉ាក G-SHOCK, ការ Mix ភ្លេង EDM រាំលេងសប្បាយៗ។ ជាពិសេសសម្រាប់អ្នកដែល​មានសំបុត្រចូលរួមក៏មានឱកាសឈ្នះនាឡិកា G-SHOCK សរុបរហូតដល់300រង្វាន់ ព្រមទាំងមានឱកាសថតរូបលេងជាមួយនឹង Idol ដែលខ្លួនស្រឡាញ់ពេញចិត្តទៀតផង៕