Author: អេបិល

  • សង្ស័យ?? តារាស្រី ប្រាសាទ ដាវីន មិនទទួលថតភាពយន្ដ ព្រោះខ្លាចជាប់ដានចាស់

    សង្ស័យ?? តារាស្រី ប្រាសាទ ដាវីន មិនទទួលថតភាពយន្ដ ព្រោះខ្លាចជាប់ដានចាស់

    បើយោងតាមប្រភពព័ត៌មាន ដែលសារព័ត៌មានឡារ៉ែនទទួលបាន ឱ្យដឹងថា តារាសម្ដែងស្រីរាងខ្ពស់ស្រឡះ និងមានសម្បុរខ្មៅស្រអែមស្រស់ អ្នកនាង ប្រាសាទ ដាវីន ត្រូវបានអ្នកស្និទ្ធស្នាលទម្លាយថា អស់រយៈកាលជាច្រើនខែដែលនាង បានមកលេងប្រទេសកម្ពុជា បានធ្វើឱ្យអ្នកដឹកនាំក្នុងផលិតកម្មនានា ជាពិសេសផលិតករភាពយន្តជាច្រើន បានព្យាយាមទំនាក់ទំនងនាងឱ្យចូលរួមសម្ដែងភាពយន្តរបស់ខ្លួន។ តែជាចុងក្រោយនាងបានត្រឹមតែពោលបដិសេធចំពោះស្នើរទាំងអស់នោះ ដែលធ្វឱ្យមហាជនគិតថា នាងកំពុងព្រួយបារម្ភពីសុវត្ថភាពខ្លួន ទើបបានជានាងសម្ងំៗលាក់ខ្លួនមិនសូវបង្ហាញមុខ។

    ប្រភពព័ត៌មានបានបន្តថា ដោយសារតែអ្នកនាង ខ្លាចគ្មានពេលវេលាគ្រប់គ្រាន់ឱ្យគេ ព្រោះការថតកុនត្រូវការពេលវេលាយូរថ្ងៃ ហើយនាងត្រូវទៅវិញនៅខែមករា។ តែទោះជាមិនបានទទួលថតកុនក្ដី ប៉ុន្តែនាងបានទទួលថតសំអាងការ និងដើរម៉ូដជាច្រើនកម្មវិធីផងដែរ។ ហើយនាបេលខាងមុខឆាប់ៗនោះ អ្នកនាងនឹងត្រូវត្រឡប់ ទៅកាន់ប្រទេសអូស្ត្រាលីវិញ ក្នុងអំឡុងដើមឆ្នាំ 2019 ។

    គួររំឭកថា ប្រាសាទ ដេវីន សឹងតែត្រូវបានទស្សនិកជនភ្លេចមុខបាត់ទៅហើយ ដោយសារតែបានភៀសខ្លួនទៅរស់នៅប្រទេសអូស្រ្ដាលី បន្ទាប់ពីមានជនអនាមិក បានគំរាមយកគ្រាប់បែកទៅដាក់ក្នុងផ្ទះនាង កាលដែលនាងចេញទៅសម្ដែងនៅប្រទេសបារាំង។ ជាហេតុឱ្យអ្នកឃ្លាតឆ្ងាយពីពិភពសិល្បៈមួយរយៈធំក៏ដោយ ចាប់តាំងឆ្នាំ2016 មកម្លេះ៕

  • ដេននី ក្វាន់ ពោលស្រណោះអាណិតបងៗកំពូលកីឡាករគុនខ្មែរកំពុងតែមានជីវភាពខ្វះខាតក្នុងជីវិត

    ដេននី ក្វាន់ ពោលស្រណោះអាណិតបងៗកំពូលកីឡាករគុនខ្មែរកំពុងតែមានជីវភាពខ្វះខាតក្នុងជីវិត

    ដោយកត់សម្គាល់ឃើញថា ប្រដាល់គុនខ្មែរ ជាទីពេញនិយមសម្រាប់បងប្អូនខ្មែរស្រឡាញ់កីឡាប្រដាល់ និង ជាកេរ្ដិ៍តំណែលរបស់ដូនខ្មែរផងនោះ សព្វថ្ងៃនេះ ទើបមើលឃើញមានសកម្មភាពផ្សព្វផ្សាយអំពីគុនខ្មែរយ៉ាងសន្ធឹកសន្ធាប់ ក៏ដូចជាតាមរយៈការបញ្ចូលគុនខ្មែរទៅក្នុងវិស័យភាពយន្ដ។ យ៉ាងណាមិញ ក្រឡែកមកមើលអ្នកប្រដាល់គុនខ្មែរមួយចំនួនវិញ គឺដូចប្រិយមិត្តបានជ្រាបដឹងខ្លះៗហើយថា ពុំសូវមានជីវភាពធូធារដូចជាតារាសិល្បៈសម្ដែង ច្រៀង នោះទេ។ ពោលគឺអ្នកខ្លះក៏ខិតខំប្រកបអាជីពយ៉ាងលំបាកលំបិនបន្ថែមទៀត ដើម្បីបង្កើនចំណូលទប់ទល់ស្ថានភាពគ្រួសារ និងបន្ដថែរក្សាស្មារតីអភិរក្សនូវសិល្បៈនៃការតស៊ូរបស់ខ្មែរមួយនេះ។

    ជាមួយគ្នានោះដែរ តារាសម្ដែងស្រី ដេននី ក្វាន់ ថ្មីៗនេះ ក៏បានសម្ដែងការចំណាប់អារម្មណ៍ និងត្អួញត្អែររកជំនួយ ជួយដល់បងៗកីឡាករប្រដាល់គុនខ្មែរផងដែរ។ អ្នកនាង ថា «យប់មិញនេះនាងខ្ញំបានអញ្ជើញបងៗកំពូលកីឡាករគុនខ្មែរមក ចូលរួម ញាំបាយសាមគ្គីនៅហាងកាហ្វេវប្បធ៌ម ដើម្បីបានជជែក ក៏ដូចជាសួរនាំពីបញ្ហា ជីវភាព និង ជីវិតរស់នៅរបស់ពួកគាត់។ ក្រោយពេលបានជួបជុំពួកគាត់រួច និង បានដឹងពីជីវិត ពួកគាត់រួច នាងខ្ញុំពិតជាមានចិត្ត អាណិត និង ស្ទើរតែមិនជឿថា ជីវិត កំពូលៗ កីឡាករ គឺ លំបាកខ្លាំងណាស់ មានអ្នកខ្លះ ក្រៅពីអាជីពប្រដាល់ គឺ អ្នកខ្លះ រត់ម៉ូតូកង់បី អ្នកខ្លះ ធ្វើជាសន្តិសុខ ដើម្បីបង្កើនចំនូលបន្ថែមពីអាជីពប្រដាល់ គុនខ្មែរ» ។

    រាជិនីចិត្តធម៌រូបនេះ បានបន្តពោលឡើងទៀតថា « ពួកគាត់ ទាំងអស់ នេះគឺ ហើយគឺជាអ្នកស្នងមរដក គុនខ្មែរ យកឈាមស្រស់ សាច់ស្រស់មកបង្ហូរលើសង្វៀន ដើម្បីរកប្រាក់ផ្គតផ្គង់ជីវភាពគ្រួសារ ។ ដោយមើលឃើញ បានដឹងពីដឹងពីទុកលំបាករបស់ពួកគាត់(សុទ្ឋតែជាកំពូលកីឡាករគុនខ្មែរ)ឆ្លៀតក្នុងឳកាសនោះ នាងខ្ញុំ និង ក្រុមគ្រួសារ បានផ្តល់ថវិការបន្តិចបន្តួច ជូនដល់ពួកគាត់ទាំង9នាក់ ដែលមានវត្តមាននៅក្នុងកម្មវិធី បាយសាមគ្គី គុនខ្មែរ។ ការពិតអ្វីដែលនាងខ្ញុំមានអ្វីដែលបានធ្វើទៅនេះ គឺ គ្រាន់តែចង់ចែករំលែក និង ជួយសម្រាលជីវភាពគាត់តិចតួចប៉ុណ្ណោះ ប៉ុន្តែវាជាទឹកចិត្តបរិសុទ្ឋ ដែលកើតចេញ ពីក្នុងក្រអៅបេះដូង ក្នុងនាមខ្មែរ តែមួយ ពោពេញដោយសេចក្តីអាណិត ។ ឆ្លៀតក្នុងឪកាសនេះនាងខ្ញុំសូមឱ្យបងប្អូន ដែលមានជីវភាពធូធារ រឺ ឯកឧត្តម ឧកញ៉ា ងាកមកជួយ គាំទ្រ ឧបត្ថម្ភដល់ពួកគាត់ ដែលជាអ្នកថែរក្សារមរតក គុន ខ្មែរ ពីដូនតានៃយើងផង »៕

  • គ្រួសារតារាកម្ពុជា ពង្រឹងចំណងមិត្តភាពសិល្បៈជាមួយបងប្អូនខ្មែរ សុរិន្ទ

    គ្រួសារតារាកម្ពុជា ពង្រឹងចំណងមិត្តភាពសិល្បៈជាមួយបងប្អូនខ្មែរ សុរិន្ទ

    នៅព្រឹកថ្ងៃទី19 ខែវិច្ឆិកា ឆ្នាំ 2018 ប្រតិភូ និងសិល្បករកម្ពុជា បានបញ្ចប់ដំណើរចេញសម្ដែង និងទស្សនកិច្ចយ៉ាងជោគជ័យ ក្នុងព្រឹត្តិការណ៍កន្រ្ទឹមអាស៑ាន ដែលរៀបចំដោយក្រុមកន្រ្ទឹមប្រចាំខេត្តសុរិន្ទ ប្រទេសថៃ។ តំណាងសិល្បករកម្ពុជា ត្រូវបានស្វាគមន៍យ៉ាងកក់ក្ដៅនៅក្នុងព្រឹត្តិការណ៍ ខណៈដែលតារាកម្ពុជា ក៍បានដើរតួផ្សព្វផ្សាយពីវប្បធម៌ និងអរិយធ៌របស់ខ្លួន បង្អួតភ្នែកជនជាតិថៃ និងភ្ញៀវអន្តរជាតិ ធ្វើឱ្យមានការចាប់អារម្មណ៍ពីកម្ពុជាយ៉ាងខ្លាំង។

    ព្រឹត្តិការណ៍នេះត្រូវបានរៀបចំបែងចែកជាពីរដោយថ្ងៃទី16 ខែវិច្ឆិកា រៀបចំនៅខេត្តសៀមរាបប្រទេសកម្ពុជា ដោយធ្វើពិធីសែនគ្រូ និង សម្ពោធផ្ទះកន្រ្ទឹមអាស៑ានទី1 ដើម្បីផ្សព្វផ្សាយថាកន្រ្ទឹមជាសិល្បៈដើមរបស់ខ្មែរ និងដើម្បីឱ្យខ្មែរនៅគ្រប់ទិសទី និងជាតិសាសន៍ដទៃ ដែលចង់អភិរក្សកន្រ្ទឹម មកសិក្សាស្វែងយល់សិល្បៈកន្រ្ទឹមនៅផ្ទះកន្រ្ទឹមនៅសៀមរាប ដោយបើកចំហរ។ មួយថ្ងៃបន្ទាប់ នៅក្នុងប្រទេសថៃ ក៍ការរៀបចំការបង្ហាញម៉ូដ ច្រៀងរាំទ្រង់ទ្រាយធំ និងផ្សព្វផ្សាយពីកន្រ្ទឹម ដោយមានតារាខ្មែរ និងសិល្បករកន្រ្ទឹមល្បីៗនៅគ្រប់ទិសទីនៅក្នុងទូរទាំងខេត្តសុរិន្ទ និងប្រទេសថៃបង្ហាញខ្លួន។

    លោក នូ សុភេន អនុប្រធាននាយកដ្ឋានផលិតកម្មវិធីប្រចាំទូរទស្សន៍អប្សរា និង លោក ផាត់ តារារដ្ឋ ស្ថាបនិក”គ្រួសារតារាកម្ពុជា” គឺជាអ្នកនាំតារាខ្មែរ និងរៀបចំទម្រង់សិល្បៈទៅផ្សព្វផ្សាយនៅទីនោះ ខណៈដែលតារានីមួយ ត្រូវបានជនជាតិថៃចាប់អារម្មណ៍ និង កោតសរសើរយ៉ាងខ្លាំង ជាពិសេសកញ្ញា រំដួលលិចទឹក និង កញ្ញា វណ្ណា វត្តី ដែលបានគ្រងឈុតតំណាងខ្មែរចូលរួមក្នុងព្រឹត្តិការណ៍នោះ។ តារាពីកម្ពុជា ត្រូវបានទទួលការស្វាគមន៍យ៉ាងកក់ក្ដៅ ពីគណកម្មការរៀបចំ និងថ្នាក់ដឹកនាំប្រចាំខេត្តសុរិន្ទ ដោយក្រៅពីការសម្ដែង ក៏មានការក៏រៀបចំពិធីជប់លៀងទទួលតារាខ្មែរ ការអញ្ជើញជាកិត្តិយសឱ្យតំណាងប្រទេស ក្នុងពិធីបុណ្យដំរីទ្រង់ទ្រាយធំ ដែលមានអ្នកទស្សនាខ្ទង់ម៉ឺននាក់ និងជូនដើរទស្សនកិច្ចក្នុងតំបន់ប្រាសាទបុរាណ កន្លែងតម្បាញសូត្រល្បីល្បាញរបស់ថៃ ទស្សនកិច្ចសារមន្ទីរអភិរក្សសិល្បៈកន្រ្ទឹម និងកន្លែងធ្វើគ្រឿងអលង្ការពីប្រាក់ និងត្បូងប្រចាំខេត្តជាដើម។

    គួរបញ្ជាក់ផងដែរថា បងប្អូនខ្មែរនៅសុរិន្ទ ដែលជាម្ចាស់ដើមរបស់កន្រ្ទឹម បានប្រកាសយ៉ាងក្ដែងៗថា កន្រ្ទឹមគឺជារបស់ខ្មែរ នឹងបានកោតសរសើរពីការចូលរួមរបស់តារា និងប្រតិភូពីកម្ពុជាយ៉ាងខ្លាំង ដោយតាមគម្រោងព្រឹត្តិការណ៍នឹងធ្វើកាន់តឬធំជាងនេះទៅទៀតនៅឆ្នាំក្រោយ។ បងប្អូនខ្មែរសុរិន្ទ បញ្ជាក់នៅក្នុងព្រឹត្តិការណ៍នោះថា ខ្លួននឹងស្វាគមន៍រាល់បងប្អូនខ្មែរកណ្ដាល ខ្មែរក្រោម និងជាតិសាសន៍ទាំងឡាយដែលចង់រៀនកន្រ្ទឹម ដោយឥតគិតថ្លៃ ដើម្បីឱ្យសិល្បៈរបស់ដូនតាខ្មែរមួយនេះ ត្រូវបានអភិរក្ស។ ក្នុងការស្វាគមន៍នោះ ក៍មានពិធីបួងសួង សកម្មភាពរាំលេងបង្កើនមិត្តភាពរវាងសុរិន្ទ និងកម្ពុជា និងពិធីគួចដៃដល់តារាខ្មែរឱ្យមានសិរីសួស្ដីដែលជាប្រពៃណីរបស់ជនជាតិខ្មែរសុរិន្ទដល់តារាខ្មែរ មុនពេលចាកចេញមកកម្ពុជា យ៉ាងកក់ក្ដៅផងដែរ៕

  • រដ្ឋមន្ត្រីក្រសួងព័ត៌មាន បង្ហាញក្ដីអាល័យខ្លាំងចំពោះមរណភាពព្រឹទ្ធាចារ្យសិល្ប:ភិរម្យវោហារ ប្រាជ្ញ ឈួន

    រដ្ឋមន្ត្រីក្រសួងព័ត៌មាន បង្ហាញក្ដីអាល័យខ្លាំងចំពោះមរណភាពព្រឹទ្ធាចារ្យសិល្ប:ភិរម្យវោហារ ប្រាជ្ញ ឈួន

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោក ខៀវ កាញ៉ារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសរសេរបង្ហោះថា ស្ដេចចាប៉ីដងវែង លោកតាប្រាជ្ញឈួន ដែលល្បីល្បាញក្នុងវិស័យនេះអស់ជាច្រើនឆ្នាំបានទទួលមរណភាពហើយ បើទោះជាលោកត្រូវបានកូនចៅ និងសប្បុរសជន ជ្រោមជ្រែងយកទៅសង្គ្រោះបន្ទាន់ នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្រយ៉ាងយកចិត្តទុកដាក់។

    នេះជាការបាត់បង់សិល្បករបុរាណដ៍កម្ររបស់ខ្មែរថែមម្នាក់ទៀតហើយ បន្ទាប់ពីសាស្ត្រាចារ្យ និងអ្នកជំនាញផ្នែកបុរាណមួយចំនួន ត្រូវគេឃើញទទួលមរណភាពម្ដងមួយៗ ដោយសារជរាពាធ ស្របគ្នាដែលសិល្បៈទម្រង់បុរាណរបស់អ្នកឯកទេសទាំងនោះមិនត្រូវបានចាប់អារម្មណ៍យកមកបន្តវេណដោយក្មេងៗយុវវ័យ។ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសរសេរបង្ហោះមុននេះថា« ទើបទទួលបានដំណឹងពីមរណភាពរបស់លោកតា ប្រាជ្ញឈួន នៅមុននេះបន្តិច ។ លោកទទួលមរណភាពនៅវេលាម៉ោង 1 កន្លះ យប់ចូលថ្ងៃទី17 ខែវិច្ឆិកា ឆ្នាំ2018 នេះ ក្នុងជន្មាយុ 82 ចូល 83 វស្សា »។

    គួរបញ្ជាក់ដែរថា ការបង្ហោះរបស់លោក បានធ្វើឱ្យម្នាក់ៗមានការស្រយ៉ុតចិត្តយ៉ាងខ្លាំង ដោយសារតែលោកតាប្រាជ្ញ ឈួន គឺអ្នកចាប៉ីដងវែងល្បីល្បាញនៅកម្ពុជា ដែលមធ្វើឱ្យពិភពលោកទទួលស្គាល់សិល្បៈបុរាណមួយនេះថាជារបស់ខ្មែរ។ ការបង្ហោះរបស់ឯកឧត្តម ខៀវ កាញ៉ារីទ្ធ ក៏ធ្វើឱ្យលោកទទួលបាននូវការកោតសរសើរពីសំណាក់មហាជនភាគច្រើនផងដែរ ដោយសារតែលោករមែងឈឺឆ្អាល និងចូលរួមលើកស្ទួយពាក់ព័ន្ធនឹងវិស័យសិល្បៈជំនួសឱ្យតួនាទីរបស់ក្រសួងវប្បធម៍ជាប្រចាំនាពេលកន្លងមក ដែលកិច្ចការនេះ គួរតែជានាទីរបស់សាមីក្រសួងវប្បធម៌ច្រើនជាង៕

  • រាជិនីកន្រ្ទឹម អះអាង កន្ត្រឹមជារបស់ខ្មែរ តែថៃអភិរក្សកន្រ្ទឹមខ្លាំងជាង ទើបល្បីល្បាញខ្លាំងនៅប្រទេសថៃ

    រាជិនីកន្រ្ទឹម អះអាង កន្ត្រឹមជារបស់ខ្មែរ តែថៃអភិរក្សកន្រ្ទឹមខ្លាំងជាង ទើបល្បីល្បាញខ្លាំងនៅប្រទេសថៃ

    ក្នុងពិធីឡើងផ្ទះកន្រ្ទឹម អមដោយពិធីថ្វាយគ្រូ និងការសម្ដែងសិល្បៈចម្រុះពីរប្រទេសកម្ពុជា និងថៃ យ៉ាងគគ្រឹកគគ្រេង នៅតំបន់ត្រាវកុត ខេត្តសៀមរាប នៅពីថ្ងៃទី១៦ វិច្ឆិកា អ្នកនាង រិន រ័កដា ដែលរដ្ឋមន្ត្រីក្រសួងព័ត៍មាន លោក ខៀវ កាញ៉ារីទ្ធ បានឱ្យឈ្មោះថាជា រាជិនីកន្រ្ទឹម និងជាតារាកន្រ្ទឹមល្បីល្បាញរបស់ថៃ ។

    អ្នកនាងថា បានអះអាងថា កន្ត្រឹមគឺជារបស់ខ្មែរតែប៉ុណ្ណោះ ហេតុផលដែលកន្រ្ទឹម ត្រូវបានល្បីល្បាញក្នុងប្រទេសថៃជាង គឺដោយសារតែបងប្អូនខ្មែរភាគច្រើនដែលជាអ្នកអភិរក្សកន្រ្ទឹម បានក្លាយជាជនជាតិលើទឹកដីថៃ ក្រោយពេលទឹកដីសុរិន្ទក្លាយជារបស់ថៃប៉ុណ្ណោះ។ អ្នកនាង រិន រ័កដា ដែលគេស្គាល់ថាតារាកន្រ្ទឹមល្បីល្បាញនៅសុរិន្ទ បានថ្លែងជនជាតិដើមខ្មែរ រស់នៅខេត្តសុរិន្ទ ប្រទេសថៃ ប្រឹងប្រែងអភិរក្សកន្រ្ទឹមខ្លាំងណាស់ ដោយក្រៅពីរួបរួមគ្នាចងក្រងសិល្បករផ្នែកកន្រ្ទឹមទាំងនៅកម្ពុជា និងនៅសុរិន្ទ បង្កើតជាផលិតកម្ម ដើម្បីអភិរក្សសិល្បៈកន្រ្ទឹមមិនអោយបាត់បង់អ្នកនាង ក៍បានចំណាយថវិកាប្រមាណជា20ម៉ឺនដុល្លារ សង់ផ្ទះកន្រ្ទឹមនៅត្រាវកុត ខេត្តសៀមរាប ដើម្បីអភិរក្សកន្រ្ទឹមរបស់ខ្មែរនោះផង។

    អ្នកនាងថា ផ្ទះកន្រ្ទឹម សង់ឡើងដើម្បីទុកជាកន្លែងសិក្សា និងបង្ហាត់បង្ហាញសិល្បៈកន្រ្ទឹម ដែលមានតួនាទី ដូចគ្នានឹងសារមន្ទីរកន្រ្ទឹម និងជាសាលាបណ្ដុះបណ្ដាល ទើបអ្នកនាងសម្រេចធ្វើពិធីឡើងធំកាលពីថ្ងៃទី16 វិច្ឆិកា ដោយក្រៅពីធ្វើពិធីថ្វាយគ្រូធំដុំ ក៏មានការប្រគំតន្ត្រីកន្រ្ទឹមនាយប់នោះ។ អ្នកនាងថា កន្រ្ទឹមមិនមែនជារបស់ជនជាតិថៃទេ គឺជាកម្មសិទ្ធិរបស់ខ្មែរពិតប្រាកដ ប៉ុន្តែបណ្ដាលមកពីជនជាតិខ្មែរលើនៅសុរិន្ទ ដែលបច្ចុប្បន្នគឺជាទឹកដីថៃ ទើបបងប្អូនខ្មែរមួយចំនួន យល់ថា កន្រ្ទឹមជារបស់ថៃ។ អ្នកនាងថា ដោយសារតែចង់អភិរក្សសិល្បៈកន្រ្ទឹមអោយពិភពលោកដឹងថា សិល្បៈនេះជារបស់ខ្មែរ ទើបអ្នកនាង និងសិល្បករកន្រ្ទឹមស្ទើរទាំងអស់នៅសុរិន្ទរួមគ្នា ធ្វើផ្ទះកន្រ្ទឹមនៅត្រាវកុតនោះឡើង ដោយនឹងរៀបចំគ្រូកន្រ្ទឹមៗជើងចាស់ ឱ្យមកបង្ហាត់ដល់ជនជាតិខ្មែរ ឱ្យបានយល់ដឹងពីកន្រ្ទឹម ដើម្បីឱ្យសិល្បៈមួយនេះ នៅតែត្រូវបានរក្សាក្នុងផ្នត់គំនិតជនជាតិខ្មែរ។

    ជាមួយនឹងការទម្លាយឱ្យដឹងរបស់សិល្បការិនី ដែលបានទទួលងារពីរដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជាថាជា រាជិនីកន្រ្ទឹម បានធ្វើឱ្យជនជាត់ខ្មែរកណ្ដាលភ្ញាក់ខ្លួនក្រញ៉ាងតែម្ដង ជាពិសេសអ្នកធ្លាប់យល់ថា កន្រ្ទឹមមិនមែនជារបស់ខ្មែរទេ ដោយខ្លះយល់ថាគឺជារបស់ជនជាតិថៃ ព្រោះតែកន្រ្ទឹមនៅសុរិន្ទប្រទេសថៃរីកចំរើនខ្លាំងនោះ។ អ្នកនាង រិន រ័កដា បញ្ជាក់ថា អ្នកនាងនឹងប្រមូលតារាខ្មែរកណ្ដាលឱ្យចូលរួមអភិរក្សចង្វាក់កន្រ្ទឹមខ្មែរឱ្យបានច្រើន ដោយនឹងបន្តផលិតបទចម្រៀងកន្រ្ទឹម និងផ្សព្វផ្សាយឱ្យបរទេសដឹងថា កន្រ្ទឹមមិនមែនជារបស់ជាតិសាសន៍ណាទាំងអស់ តែជារបស់ខ្មែរសុទ្ធសាធ តាំងពីទឹកដីសុរិន្ទ មិនទាន់ក្លាយជាទឹកដីថៃ។ ក្នុងពិធីនោះ គេឃើញមានការប្រគំសិល្បៈ និងសម្ដែងរបាំ ពីសិល្បករល្បីៗមកពីសុរិន្ទ និងពីភ្នំពេញ ដល់យប់ជ្រៅ៕

     

  • ពិធីបើកសម្ពោធជាផ្លូវការ Super Duper នៅរាជធានីភ្នំពេញ

    ពិធីបើកសម្ពោធជាផ្លូវការ Super Duper នៅរាជធានីភ្នំពេញ

    នៅថ្ងៃទី15 ខែ វិច្ឆិកា ឆ្នាំ2018 អ្នកសារព័ត៌មាននិងភ្ងៀវកិត្តិយស ជាច្រើនបានអញ្ជើញឱ្យចូលរួមជាកិត្តិយស ក្នុងកម្មវិធីសម្ពោធជាផ្លូវការហាងលក់ទំនិញ Super Duper ដែលមានអាសយដ្ឋាននៅសង្កាត់បឹងកេងកងមួយ កាច់ជ្រុងផ្លូវ(57) កែងផ្លូវ (306)រាជធានីភ្នំពេញ។

    Super Duper ជាហាងលក់ទំនិញ ទីមួយនៅទីក្រុងភ្នំពេញ ដែលបើកបំរើសេវាកម្ម 24ម៉ោង នាពេលបច្ចុប្បន្ន។ លោក ផាត់ សយ ប្រធានផ្នែកគ្រប់គ្រងហាង Super Duper បានមានប្រសាសន៍ថា Super Duper យើងខ្ញុំជាហាង លក់ទំនិញទីមួយនៅទីក្រុងភ្នំពេញ ដែលបើកបម្រើ សេវាកម្ម24ម៉ោងនាពេលបច្ចុប្បន្ន។ ទំនិញដ៏សម្បូរបែបរបស់យើងខ្ញុំរួមមាន គ្រឿងទេស និងផលិតផលប្រើប្រាស់ក្នុងផ្ទះសម្រាប់បម្រើដល់តម្រូវការប្រចាំថ្ងៃរបស់លោកអ្នក ក៏ដូចជាទំនិញជាច្រើនមុខដែលលោកអ្នក ពិបាកស្វែងរក នៅតាមហាងដទៃទៀត នៅក្នុងក្រុងភ្នំពេញ។ គោលដៅធំបំផុតរបស់យើងខ្ញុំគឺធ្វើយ៉ាងណាឱ្យអតិថិជនពេញចិត្ត ។ យើងខ្ញុំប្តេជ្ញានឹងធ្វើឱ្យការ ទិញទំនិញប្រចាំថ្ងៃរបស់លោកអ្នក ប្រកបដោយភាព ងាយស្រួល រហ័ស និងសប្បាយរីករាយ ជាមួយនឹងសេវាកម្មរបស់យើងខ្ញុំ។ គោលដៅរបស់យើងខ្ញុំគឺការផ្តល់ជូនអតិថិជនទាំងអស់នូវសេវាកម្មនិងទំនិញដ៏ល្អបំផុត។

    ពេលបច្ចុប្បន្ននេះ ហាងរបស់យើងខ្ញុំ បន្តរីកលូតលាស់ និងអភិវឌ្ឍន៍ទៅមុខជានិច្ច ក្នុងការកសាងទំនាក់ទំនងយូរអង្វែងដើម្បីផលប្រយោជន៍ទៅវិញទៅមកជាមួយអតិថិជននិងដៃគូនៅក្នុងការលក់របស់យើងខ្ញុំ។ ជារៀងរាល់ថ្ងៃ ហាងយើងខ្ញុំ ទទួលបានការផ្គត់ផ្គង់នូវស្តុកថ្មីៗ ដែលរួមមានបន្លែ ផ្លែឈើ ត្រីសាច់ ឈីស អាហារឆៅ និងផលិតផលទឹកដោះគោ។ ហាងលក់ទំនិញ Super Duper រំពឹងទុកថានឹងទទួលបានកេរ្តិ៍ឈ្មោះ ជាដៃគូ ដ៏គួរឱ្យទុកចិត្តនិងប្រកបដោយស្ថេរភាព។ ហើយយើងខ្ញុំនឹងខិតខំពង្រឹងកេរ្ដិ៍ឈ្មោះ របស់យើងទៅតាមតម្រូវការ នៃពេលវេលា និងការរីកចម្រើនឥតឈប់ឈរ៕

  • សោកស្ដាយ!! កម្ពុជាបានបាត់បង់វិរៈសិល្បៈករដ៏ធំមួយរូបទៀតហើយ

    សោកស្ដាយ!! កម្ពុជាបានបាត់បង់វិរៈសិល្បៈករដ៏ធំមួយរូបទៀតហើយ

    តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកនៅពេលមុននេះបន្តិច បានឱ្យដឹងថា ព្រឹទ្ធាចារ្យចាប៉ីដងវែងដ៏ល្បាញល្បីរបស់កម្ពុជា លោកតា ប្រាជ្ញ ឈួន បានទទួលមរណភាពហើយ នៅម៉ោងប្រមាណជាង 1 រំលងរំលងអាធ្រាត្រឈានចូលថ្ងៃទី17 ខែវិច្ឆិកា ឆ្នាំ2018 ក្នុងជន្មាយុ 82ឆ្នាំ ដោយជរាពាធ ។

    បន្ទាប់ពីក្រុមគ្រួសារបានយកមកសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតអស់ជាច្រើនថ្ងៃមក។ សពលោកតា ប្រាជ្ញ ឈួន ត្រូវបានក្រុមគ្រួសារយកទៅតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនានៅវត្តបទុមវតី ក្រោមការឧបត្ថម្ភរបស់សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងជាសម្តេចព្រះចៅអធិការវត្តបទុមវតី៕

  • ទឹកប្រាក់ 100លានរៀល ពីអ៊ីឈីតាន់ បានបន្តធ្លាក់ដល់ដៃស្រ្តីវ័យចំណាស់ម្នាក់ទៀតហើយនៅស្រុកស្អាង ខេត្តកណ្តាល

    ទឹកប្រាក់ 100លានរៀល ពីអ៊ីឈីតាន់ បានបន្តធ្លាក់ដល់ដៃស្រ្តីវ័យចំណាស់ម្នាក់ទៀតហើយនៅស្រុកស្អាង ខេត្តកណ្តាល

    សម្រាប់ស្ដ្រីដែលមានសំណាងបានឈ្នះរង្វាន់100លានរៀល ពីតែបៃតង អ៊ីឈីតាន់ ម្នាក់នេះមានឈ្មោះ ហាក់ ង៉ិចជូអាយុ 63ឆ្នាំ បច្ចុប្បន្នជាស្ដ្រីមេផ្ទះ និង ជាពលរដ្ឋរស់នៅភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល។

    ថ្លែងប្រាប់ក្រុមការងារដែលចុះប្រគល់រង្វាន់ដល់លំនៅដ្ឋាន អ្នកស្រីបានអោយដឹងថា កាលពីសប្ដាហ៍កន្លងទៅ បន្ទាប់ពីសម្រាកពីការរៀបចំផ្ទះ និងដាំស្លររួច អ្នកស្រីបានទិញតែបៃតង អ៊ីឈីតាន់ រសជាតិផ្លែគូលេន ដែលមានលក់នៅជិតផ្ទះទទួលទាន លុះពេលមួលគម្របដប ក៏ស្រាប់តែឃើញមានរង្វាន់100លានរៀលនៅក្នុងគម្របដបតែម្ដង។ ភ្លាមនោះ អ្នកស្រីពិតជាមានអារម្មណ៍រំភើបរីករាយជាខ្លាំង ហើយបានស្រែកប្រាប់អ្នកជិតខាងអោយបានដឹង និងជូនដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទដែលមាននៅនឹងគម្របដបស្រាប់។ អ្នកស្រីបានបញ្ជាក់ថា បន្ទាប់ពីទទួលបានប្រាក់រង្វាន់នេះ អ្នកស្រីនឹងយកមួយចំនួនព្យាបាលជំងឺ និងទុកមួយចំនួនទៀតសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនទៅថ្ងៃអនាគត ព្រោះបច្ចុប្បន្ន វ័យក៏កាន់តែចាស់ទៅហើយ។

    គួរបញ្ជាក់ផងដែរថា ជាការថ្លែងអំណរគុណចំពោះអតិថិជនដែលតែងគាំទ្រផលិតផលតែបៃតង អ៊ីឈីតាន់ ក្រុមហ៊ុន បានបង្កើនរង្វាន់ធំនូវទឹកប្រាក់100លានរៀល រហូតដល់50រង្វាន់, រង្វាន់ម៉ូតូ HONDA SCOOPY I ចំនួន50 គ្រឿង , រង្វាន់ i-phone ចំនួន 50គ្រឿង , រួមជាមួយរង្វាន់ តែបៃតង អុីឈីតាន់ ហ្វ្រី (Free) ចំនួន 5,000,000 (5លាន) រង្វាន់ ។ រួសរាន់ឡើង អ្នកក្លាយជាសេដ្ឋីបន្ទាប់ អាចជារូបអ្នក …៕

  • បណ្ណាល័យប្រាសាក់ទី 25 នៅសាលាអណ្ដូងសំរិតត្រូវបានដាក់សម្ពោធ

    បណ្ណាល័យប្រាសាក់ទី 25 នៅសាលាអណ្ដូងសំរិតត្រូវបានដាក់សម្ពោធ

    ខេត្តតាកែវ ថ្ងៃទី 16 ខែវិច្ឆិកា ឆ្នាំ 2018 ស្របតាមទិសស្លោក «អំណានជាកំណប់វិជ្ជាមហាសាល» និងបន្តចូលរួម​ជំរុញ​ទម្លាប់​នៃការអានរបស់​សិស្សានុសិស្ស​ និងលើកកម្ពស់​ធនធាន​មនុស្សនៅកម្ពុជា អគារ​បណ្ណាល័យ​ដ៏​ថ្មី​ស្រឡាង​ពណ៌បៃតងមួយ​ខ្នង ដែលសាងសង់ និងឧបត្ថម្ភគាំទ្រថវិកា​ដោយ​មូលនិធិ​ប្រាសាក់ ​និងសហការអនុវត្តគម្រោងដោយនាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា។

    អគារ​បណ្ណាល័យ​ដ៏​ថ្មីស្រឡាងនេះស្ថិត​នៅក្នុង​​សាលាបឋមសិក្សា និងអនុវិទ្យាល័យអណ្ដូងសំរិត ក្នុងភូមិអណ្ដូងសំរិត ឃុំធ្លាប្រជុំ ស្រុកកោះអណ្ដែត ខេត្តតាកែវ ត្រូវ​បាន​សម្ពោធដាក់​ឱ្យ​ប្រើប្រាស់​​ជា​ផ្លូវ​ការ​នៅពី​ថ្ងៃទី 16 ខែវិច្ឆិកា ឆ្នាំ 2018 ក្រោមអធិបតីភាព​ឯកឧត្ដម ឈិត សុខុន រដ្ឋលេខាធិការទីស្ដីការ​គណៈ​​រ​ដ្ឋ​​​មន្ត្រី ​ឯកឧត្ដម ហ៊ាង ស៊ីណេ អនុរដ្ឋ​លេខា​ធិការក្រសួងអប់រំ យុវជន និងកីឡា លោក លី សាវ៉េត អភិបាលរង​នៃ​​គ​ណៈ​អ​ភិ​បាល​ខេត្តតាកែវ និងលោក អ៊ុំ សមអឿន អនុប្រធាន​នាយក​ប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ អាជ្ញាធរដែនដី ​សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាលសិស្ស និង​បង​ប្អូន​ប្រជាពលរដ្ឋជាច្រើន​រយ​នាក់​ក្នុង​សហគមន៍។

    ​លោក អ៊ុំ សមអឿន អនុប្រធាន​នាយក​ប្រតិបត្តិរបស់ប្រាសាក់ បានថ្លែងឱ្យដឹង​ថា អគារបណ្ណាល័យ​នៅ​សាលាបឋមសិក្សានិង​អនុវិទ្យាល័យ អណ្ដូងសំរិត នេះ មាន​ទំហំ 9 ម៉ែត្រ x 12 ម៉ែត្រ សង់ពីថ្ម មានដំបូលប្រក់ក្បឿង ដោយប្រើប្រាស់​ថវិកា​ឧបត្ថម្ភទាំងស្រុងពីមូលនិធិប្រាសាក់។ ប្រាសាក់​មិន​ត្រឹម​តែ​ផ្ដល់​តួ​អគារបណ្ណាល័យ​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​​ឧបត្ថម្ភ​ការបំពាក់​ធនធាន​សម្ភារ ឯកសារ និង​ការបណ្ដុះបណ្ដាល​បណ្ណារក្ស ដើម្បីឱ្យ​​បណ្ណាល័យ​នេះដំណើរការបានដោយ​រលូន​ និងមាននិរន្តន៍ភាព។

    លោក អ៊ុំ សមអឿន បានបន្តទៀតថា បណ្ណាល័យនៅសាលាបឋមសិក្សា និងអនុវិទ្យាល័យ អណ្ដូងសំរិត នេះ ជា​បណ្ណាល័យទី 25 ហើយ ដែលប្រាសាក់បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការដើម្បីទុកជាចំណងដៃជូនសិស្សានុសិ​ស្ស​ លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាលសិស្ស និងសហគមន៍។ ដោយឡែក ចំពោះខេត្តតាកែវ នេះគឺជាបណ្ណាល័យទី 4 ហើយ ដែលខេត្ត​នេះ​បានទទួល​ពី​ប្រាសាក់ ដោយ​​បណ្ណាល័យ​៣​ទៀត គឺស្ថិត​នៅ ​សាលាបឋមសិក្សានិងអនុវិទ្យាល័យព្រៃធំ សាលាបឋមសិក្សា​ព្រៃល្វា និងសាលាបឋមសិក្សានិងអនុវិទ្យាល័យព្រៃយុថ្កា។ គិតត្រឹមឆ្នាំ 2018 ប្រាសាក់បានកសាងអគារបណ្ណាល័យសរុបរហូតដល់ 30 ខ្នង នៅ​ក្នុង​ខេត្ត​ចំនួន 9 រួមមាន តាកែវ កំពង់ស្ពឺ កំពង់ចាម កណ្តាល ព្រៃវែង កំពង់ធំ សៀមរាប ព្រះវិហារ និង ខេត្តបាត់ដំបង ដែលមានសិស្សានុសិស្សចំនួនជាង 77,000 នាក់ មកពី 343 ភូមិ។ លោកបន្តទៀតថា «អគារបណ្ណាល័យនេះ ជានិមិត្តរូបមួយដែលមិនចេះរីងស្ងួត និងមិនចេះសាបសូន្យនៃទំនាក់ទំនង និងការយកចិត្តទុកដាក់របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ចំពោះអតិថិជនក្នុងសហគមន៍ ហើយបណ្ណាល័យនេះក៏ជាកេរមរតករបស់ប្រាសាក់សម្រាប់ទុកជូនសិស្សានុសិស្សដែលជាកូនចៅរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ទាំងក្នុងបច្ចុប្បន្ន និងទៅអនាគត»។

    ថ្លែងក្នុងឱកាសនេះ ឯកឧត្ដម ហ៊ាង ស៊ីណេ អនុរដ្ឋ​លេខា​ធិការ ក្រសួងអប់រំ យុវជន និងកីឡា បាន​សម្ដែង​​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​និងកោតសរសើរចំពោះ​ប្រាសាក់ ដែល​បាន​ផ្ដល់​មូលនិធិ​កសាង​បណ្ណាល័យ​នេះ និងផ្ដល់ការសហការយ៉ាង​ល្អ​ជាមួយ​ក្រសួង​អប់រំ យុវជន និងកីឡា ក្នុង​ការ​លើក​កម្ពស់​វប្បធម៌​នៃការអាន​នៅ​កម្ពុជា។ ឯកឧត្ដមបានសំណូមពរ​ឱ្យលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងមាតាបិតាសិស្ស ជួយថែរក្សានិងប្រើប្រាស់បណ្ណាល័យ​នេះ​ឱ្យ​អស់ពីលទ្ធភាព ដោយជំរុញឱ្យ​មាន​ការ​អានឱ្យ​បាន​ច្រើន​ផុសផុល ស្រលាញ់ និងថែរក្សាសៀវភៅទាំងអស់​កុំឱ្យ​មានការ​បាត់បង់។

    ដោយឡែក លោក លី សាវ៉េត អភិបាលរងនៃគណៈអភិបាល​ខេត្ត​តាកែវ ​បាន​ថ្លែង​អំណរគុណយ៉ាង​ជ្រាលជ្រៅ​ចំពោះ​ប្រាសាក់ ដែលបានផ្ដល់​អគារ​បណ្ណាល័យ​រហូត​ដល់​ 4 សម្រាប់​ទឹក​ដី​ខេត្ត​តាកែវ។ នេះ​ជាការ​ចូលរួម​យ៉ាង​ធំធេង​របស់​ប្រាសាក់​ក្នុង​ការ​ចូលរួម​អភិវឌ្ឍ​វិស័យ​អប់រំ​នៅ​ក្នុង​ខេត្ត​តាកែវ។ លោក​ក៏​បាន​ផ្ដាំផ្ញើឱ្យសិស្សានុសិស្ស​នៅ​សាលា​បឋមសិក្សានិងអនុវិទ្យាល័យ​ អណ្ដូងសំរិត ត្រូវ​ខិតខំ​សិក្សា​រៀន​សូត្រ ក្រេប​យក​ចំណេះ​វិជ្ជា និង​ចាប់​យក​ទម្លាប់​នៃ​ការ​អាន​សៀវភៅតាមរយៈ​បណ្ណាល័យ​នេះ ដើម្បី​បានលទ្ធផល​ល្អ​ក្នុង​ការសិក្សា និងក្លាយជាសិស្សពូកែទាំងអស់គ្នា។

    ឯកឧត្ដម ឈិត សុខុន រដ្ឋលេខាធិការទីស្ដីការ​គណៈ​​រ​ដ្ឋ​​​មន្ត្រី បាន​សម្ដែង​នូវ​ក្ដី​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ប្រាសាក់ ដែល​បាន​ផ្ដល់​មូលនិធិ​កសាង​បណ្ណាល័យ​នេះ និងបានអរគុណចំពោះភាគីពាក់ព័ន្ធទាំងអស់ដែលបានសហការគាំទ្រឱ្យគម្រោងនេះលេចជារូបរាងឡើង។ ឯកឧត្ដម​បន្តថា ការផ្ដល់​ជាអគារ​បណ្ណាល័យ​​របស់ប្រាសាក់​នៅពេលនេះ សម​ស្របតាមគោល​នយោបាយ​ចតុកោណរបស់​រាជរដ្ឋាភិបាល​ ក្នុងការ​លើក​ស្ទួយវិស័យ​អប់រំ ជំរុញការ​អាន បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​។

    ឯកឧត្ដម ក៏បានសំណូមពរចំពោះ​មាតាបិតា​ទាំង​អស់ថា ទោះបីជា​ជួប​ការ​លំបាក​យ៉ាងណា​ក៏​ដោយ ក៏​ត្រូវ​តែជំរុញ​កូន​ឱ្យ​បាន​ទៅរៀន​គ្រប់ៗគ្នា កុំ​ឱ្យ​កូន​បោះបង់​ការសិក្សា​ឱ្យសោះ និងជំរុញ​កូនឱ្យ​អាន​សៀវភៅ​ជានិច្ច ព្រោះ​ចំណេះ​ដឹងពិតជាមាន​សារៈសំខាន់ណាស់។ តាមរយៈបណ្ណាល័យនេះ គឺជា​កំណប់​ទ្រព្យដ៏មហាសាល ដែល​សិស្សានុសិស្ស​នៅ​ក្នុង​សាលាអណ្ដូងសំរិតនេះ ត្រូវជីកកកាយយកចំណេះវិជ្ជា សម្រាប់​កសាង​ខ្លួន ​គ្រួសារ សហគមន៍ និង​ប្រទេសជាតិ។ ឯកឧត្ដមបានផ្ដាំផ្ញើ​ឱ្យ​សិស្សានុសិស្សទាំងអស់ត្រូវ​ខិតខំ​រៀន​សូត្រឱ្យ​បាន​ខ្លាំង​ពូកែ ហើយយក​ចំណេះ​ដឹង​មក​ជួយកសាង​សហគមន៍​ស្រុកកំណើត​ឱ្យ​បាន​រីក​ចម្រើន។ ជាចុងក្រោយ ឯកឧត្ដម​ក៏​បាន​សំណូមពរ​ឱ្យ​មាតាបិតាសិស្ស លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស អាជ្ញាធរ និង​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍ ចូលរួម​ថែរក្សា​បណ្ណាល័យ​នេះ​ឱ្យ​បាន​គង់វង្ស​ច្រើន​ជំនាន់​ទៅ​មុខ។

  • ទឹកប្រាក់រង្វាន់ 20លានរៀល ពីថ្នាំដុសធ្មេញផ្កាឈូក2 បានបន្តដល់ដៃកម្មការិនីរោងចក្រម្នាក់នៅខេត្តកំពង់ស្ពឺ

    ទឹកប្រាក់រង្វាន់ 20លានរៀល ពីថ្នាំដុសធ្មេញផ្កាឈូក2 បានបន្តដល់ដៃកម្មការិនីរោងចក្រម្នាក់នៅខេត្តកំពង់ស្ពឺ

    ស្ត្រីវ័យក្មេងម្នាក់ឈ្មោះ ទឹម សាវ៉េត អាយុ 32ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រស្បែកជើង វីនស្តា ស៊ូ រស់នៅភូមិ ព្រៃរោង ឃុំភារីមានជ៏យ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ មានសំណាងបានឈ្នះរង្វាន់ធំនូវចំនួនទឹកប្រាក់ 20លានរៀលពីថ្នាំដុសធ្មេញ ដកបួឃូ ផ្កាឈូក2 ម្នាក់ទៀតហើយ។

    ថ្លែងប្រាប់ក្រុមការងារដែលចុះប្រគល់រង្វាន់ដល់លំនៅដ្ឋានដោយផ្ទាល់ អ្នកនាង ទឹម សាវ៉េត ដែលក្លាយជាម្ចាស់ទឹកប្រាក់20លានរៀល បានប្រាប់ឱ្យដឹងថា តាំងពីយូរមកហើយ អ្នកនាងតែងគាំទ្រ និងប្រើប្រាស់ថ្នាំដុសធ្មេញ ដកបួឃូ ផ្កាឈូក2 ជាប្រចាំ ព្រោះវាអាចព្យាបាលជំងឺអញ្ចាញធ្មេញ ជួយធ្វើឱ្យធ្មេញសស្អាត និងបំបាត់ក្លិនមាត់បានយ៉ាងល្អ។ ប៉ុន្តែកាលពីពេលកន្លងទៅនេះ បន្ទាប់ពីប្រើថ្នាំដុសធ្មេញអស់ អ្នកនាងបានទិញថ្នាំដុសធ្មេញផ្កាឈូក2មកប្រើទៀតដែលមានលក់នៅរោងចក្រស្រាប់ ហើយកោសស្ទីកគ័រក្នុងប្រអប់ក៏ឃើញមានរង្វាន់20លានរៀលតែម្ដង។ ភ្លាមនោះអ្នកនាងពិតជាមានអារម្មណ៍រីករាយជាខ្លាំង និងបានប្រាប់ក្រុមគ្រួសារ ហើយបានទូរស័ព្ទប្រាប់ដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទដែលមានស្រាប់នៅក្នុងប្រអប់តែម្ដង។

    អ្នកនាងបានបញ្ជាក់ទៀតថា ក្រោយពេលទទួលបានប្រាក់រង្វាន់ធំ20លានរៀលនេះ អ្នកនាងនឹងយកមួយចំនួនទៅសងបំណុលគេ ហើយទុកមួយចំនួនទៀតសម្រាប់ដោះស្រាយជីវភាពទៅថ្ងៃអនាគត។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនថ្នាំដុសធ្មេញ ដកបួឃូ ផ្កាឈូក2 បានបង្កើតកម្មវិធីពិសេសជាមួយប្រាក់រង្វាន់ធំ 20លានរៀលមានរហូតដល់50រង្វាន់ ម៉ូតូ HONDA Dream មានចំនួន50គ្រឿង ទូរស័ព្ទ i-Phone មានចំនួន50គ្រឿង រួមជាមួយនឹងរង្វាន់ថ្នាំដុសធ្មេញផ្កាឈូក2រាប់លានប្រអប់ទៀត។ សូមព្យាយាមណា…រង្វាន់ធំ20លានរៀលបន្ទាប់ទៀត អាចជារបស់អ្នក…។ ថ្នាំដុសធ្មេញ ដកបួឃូ ផ្កាឈូក2 ជាឱសថសម្រាប់ព្យាបាល និងថែទាំសុខភាពមាត់ធ្មេញ ៕