Author: អេបិល

  • ការពិតត្រូវបង្ហាញ !! តារាហ្វេសប៊ុកល្បីឈ្មោះអ្នកនាង គង់ សុត្រាវី មិនមែនជាស្ត្រីលួចប្ដីគេទេ

    ការពិតត្រូវបង្ហាញ !! តារាហ្វេសប៊ុកល្បីឈ្មោះអ្នកនាង គង់ សុត្រាវី មិនមែនជាស្ត្រីលួចប្ដីគេទេ

    នៅទីបំផុត តារាហ្វេសប៊ុកល្បីឈ្មោះអ្នកនាង គង់ សុត្រាវី ដែលជាម្ចាស់ហាងម្កុដមាសខ្មែរសម្អាងការ និងជាម្ចាស់ហាងមជ្ឈមណ្ឌលថែរក្សាសម្ផស្សឌីសែល និងជាអ្នកមានទំនាក់ទំនងជាមួយតារាសិល្បៈល្បីៗ គឺជាអ្នកទម្លាយមុខមាត់ពិតរបស់បុរសដែលគេចោទថាជាស្វាមីគេដោយខ្លួនឯង ដោយបុរសនោះគឺអតីតឧកញ៉ាល្បីឈ្មោះ ហូ ចំរើន ដែលត្រូវគេស្គាល់មានភរិយាស្របច្បាប់ និងមានអេតាស៊ីវិលរួចទៅហើយ។ អ្នកស្រីបានប្រកាសថាលោកហូ ចំរើន គឺជាអតីតស្វាមី តែមានរូបបែកធ្លាយបញ្ជាក់ថា លោកហូ ចំរើន គឺជាឪពុករបស់កូនស្រីអ្នកនាងដែលទើបមានវ័យជាង6ខែ ខណៈដែលក្នុងឯកសារដែលបានទម្លាយចេញ គឺស្វាមីរបស់អ្នកនាងមានឈ្មោះ ហូ សម្បត្តិ ដែលមានលោក ហូ ចំរើន គឺជាបុគ្គលតែម្នាក់ តែមានឈ្មោះ2 ដែលមិនខុសពីក្លែងបន្លំផ្លូវច្បាប់។

    អ្នកនាង គង់ សុត្រាវី បានបង្ហោះជាសាធារណៈថា ការពិតលោកហូ ចំរើន ដែលជាឧកញ៉ា និងជាឯកឧត្តមមានឋានៈខ្ពស់ ទើបមានរឿងធ្លាក់តំណែង គឺជាអតីតស្វាមីរបស់អ្នកនាង តែដោយសារតែអ្នកនាង និងលោកបានបាក់បែកគ្នា ទើបក្លាយជារឿងលួចលាក់នឹងគ្នានៅក្នុងពេលនេះ។ អ្នកនាងបានបង្ហោះនៅលើហ្វេសប៊ុកថា «ពីប្រពន្ធដើមក្លាយជាស្រីលួចលាក់ អ្នកណាយល់អារម្មណ៍នេះ តើឈឺចាប់ទេ ឈឺណាស់ តែអ្វីវាកន្លងហួសហើយ បើអ្នកយកបានបុរសនោះហើយ ម៉េចមិនរស់នៅឱ្យសុខរៀងខ្លួនទៅ ខ្ញុំសុខចិត្តខាំមាត់ ដើរចេញហើយ តើចង់បានអីទៀត»។ ជាមួយគ្នានោះ អ្នកនាងក៏បានបង្ហោះភ្ជាប់រូបថតផ្អែមល្ហែមមួយសន្លឹកជាមួយលោក ហូ ចំរើន ដោយភ្ជាប់ប្រយោគថា«រូបនេះកាល5ឆ្នាំមុន» ដែលមានន័យថាអ្នកនាងគឺជាភរិយាដើម ដែលក្នុងខ្លឹមសារគឺមានន័យថា រវាងអ្នកនាង និងលោក ហូ ចំរើន មិនមានទាក់ទងគ្នាខុសសីលធម៌នោះទេ។

    ប៉ុន្តែយោងតាមរូបថតមួយសន្លឹកដែលអ្នកនាង និងលោក ហូ ចំរើន ថតជាមួយកូនស្រីវ័យជាង6ខែ គឺរវាងអ្នកនាង និងលោកនៅតែពាក់ព័ន្ធគ្នា ដោយគ្រាន់តែលោក ហូ ចំរើន ត្រូវបានអ្នកនាងក្លែងបន្លំឯកសារដោយប្រើឈ្មោះហូ សម្បត្តិ ដែលមានន័យថាលោក ហូ ចំរើនតែម្នាក់ តែប្រើឈ្មោះ2។ ប្រភពនោះទម្លាយដោយការងឿងឆ្ងល់ថា បើលោក ហូ ចំរើន និងលោក ហូ សម្បត្តិ គឺជាមនុស្សតែម្នាក់ នោះមានន័យថាអ្នកនាង គង់ សុត្រាវី និងអតីតឧកញ៉ារូបនេះ នឹងមានទោស2ទន្ទឹមគ្នា ទី1គឺទោសក្លែងបន្លំឯកសារ និងទោសពាក់ព័ន្ធនឹងច្បាប់ឯកពន្ធភាព ដោយសារតែអ្នកទាំងពីរទើបនឹងមានកូនស្រីក្រោយវ័យជាង6ខែ ដែលមានន័យថាអ្នកនាង និងលោក ហូ ចំរើន មានទំនាក់ទំនងជាមួយគ្នាក្នុងពេល លោកហូ ចំរើន ស្ថិតក្នុងចំណងអាពាហ៍ពិពាហ៍ស្របច្បាប់ជាមួយនឹងភរិយាបច្ចុប្បន្ន? ក្នុងនោះប្រសិនបើលោក ហូ សម្បត្តិ គឺជាមនុស្សម្នាក់ផ្សេង ហេតុអ្វីក្នុងឯកសារសៀវភៅគ្រួសារជាមុខមាត់របស់ លោក ហូ ចំរើន ខណៈដែលអ្នកទាំងពីរក៏មានកូនស្រីជាមួយគ្នាវ័យមិនដល់មួយឆ្នាំ។ ប្រភពនោះបន្តថា ឯកសារបន្ទុកផ្លូវច្បាប់របស់អ្នកនាង គង់ សុត្រាវី ជាមួយលោក ហូ សម្បត្តិ ដែលជាបុគ្គលតែម្នាក់នឹងលោក ហូ ចំរើន ត្រូវបានធ្វើឡើងកាលពីថ្ងៃទី20 តុលាឆ្នាំ20014 គឺក្រោយ លោក ហូ ចំរើន រៀបការយ៉ាងឱឡារឹកជាមួយនឹងភរិយាស្របច្បាប់រាល់ថ្ងៃ ដែលបានធ្វើកាលពី ថ្ងៃទី6 ខែតុលា ឆ្នាំ2014ដូចគ្នា។

    ចំណុចនេះ ប្រភពអ្នកទម្លាយចោទថា អ្នកនាង គង់ សុត្រាវី និង លោក ហូ ចំរើន ចង់គេចពីច្បាប់ឯកពន្ធភាព ទើបសុខចិត្តក្លែងបន្លំដាក់ឈ្មោះ លោក ហូ ចំរើន ថា ហូ សម្បត្តិ ផ្ទុយពីច្បាប់ និងដើម្បីការពារកុំឱ្យស្រ្តីជាភរិយាដើមរឹបអូសយកទ្រព្យ នៅពេលបែករឿងថាមានទាក់ទងនឹងលោក ហូ ចំរើន។ ប្រភពនោះបន្តថា នៅក្នុងពេលនេះ ភរិយាស្របច្បាប់របស់លោក ហូ ចំរើន បានដឹងរឿងហើយ ហើយបើតាមដឹងអ្នកស្រីក៏គម្រោងនឹងដាក់បណ្ដឹងជុំវិញករណីស្វាមីស្របច្បាប់របស់ខ្លួន ក៏ជាស្វាមីនៅសៀវភៅបន្ទុករបស់អ្នកនាង គង់ សុត្រាវី ដែលក្នុងឯកសារក្លែងថាឈ្មោះ ហូ សម្បត្តិ។ ប្រភពនោះបញ្ជាក់ថា រឿងរ៉ាវនេះ អ្នកនាង គង់ សុត្រាវី និងលោកហូ ចំរើន នឹងជាប់ពាក់ព័ន្ធលើករណីក្លែងបន្លំឯកសារ និងរំលោភលើច្បាប់ឯកពន្ធភាព ដោយរឿងរ៉ាវនេះនឹងកាន់តែធំ បើភរិយាដើមចេញមុខរករឿង។

    មកទល់ម៉ោងនេះ រឿងរសើបមួយនេះ កំពុងទាញអារម្មណ៍អ្នកលេងហ្វេសប៊ុកអោយតាមដានយ៉ាងខ្លាំង ជាពិសេសក្នុងពេលដែលអ្នកនាង គង់ សុត្រាវី បានទម្លាយឱ្យដឹងថាស្វាមីរបស់អ្នកនាង ដែលជាឪពុកកូនស្រីពៅ គឺជាលោកហូ ចំរើន ដែលបញ្ជាក់ថាលោក ហូ ចំរើន គឺជាមនុស្សតែម្នាក់ តែមានឈ្មោះ2 ដែលផ្ទុយពីច្បាប់ និងមានឯកសារបញ្ជាក់ថាលោក និងអ្នកនាង គង់ សុត្រាវី ទាក់ទងគ្នា ក្រោយលោកទើបនឹងរៀបការ និងមានអេតាស៊ីវិល ជាមួយអ្នកនាង គារ សុខគាង ជាភរិយាស្របច្បាប់សព្វថ្ងៃ៕

  • អ្នកនាង ខ្ញុង រងការរិះគន់ភ្លូកទឹកភ្លូកដី ប​ន្ទាប់ពីនិយាយរឿង កម្សាន្ដនៅក្រុងព្រះសីហនុ ពិបាករកកន្លែងសម្រាក

    អ្នកនាង ខ្ញុង រងការរិះគន់ភ្លូកទឹកភ្លូកដី ប​ន្ទាប់ពីនិយាយរឿង កម្សាន្ដនៅក្រុងព្រះសីហនុ ពិបាករកកន្លែងសម្រាក

    ថ្មីៗនេះបន្ទាប់ពីតារាកំប្លែងស្រី អ្នកនាង ខ្ញុង ចេញវីដេអូមួយដែលនិយាយទាក់ទងការទៅកម្សាន្ដនៅក្រុងព្រះសីហនុ ដែលពិបាករកកន្លែងគេងដូចជា ផ្ទះសំណាក់ និង សណ្ឋាគារ ព្រមទាំងអាហារតាមផ្លូវជាដើម ដែលអ្នកនាងអះអាងថា មានតម្លៃថ្លៃខ្លាំងណាស់ ធ្វើឱ្យបងប្អូនខ្មែរទទួលយកមិនបាន។

    តារាកំប្លែងរូបនេះ បានបង្ហោះវីដេអូ និងអះអាង អ្នកនាងធ្លាប់តែឮគេនិយាយថា តម្លៃផ្ទះសំណាក់-សណ្ឋាគារមានការកើនឡើងខ្លាំងរហូតដល់មួយយប់100ដុល្លារ ហើយម្ហូបអាហារក៏ថ្លៃៗ តែអ្នកនាងមិនជឿ ទាល់តែពេលនេះអ្នកនាងបានមកខេត្តព្រះសីហនុផ្ទាល់ ទើបអ្នកនាងដឹងច្បាស់ថា ដូចពាក្យគេនិយាយមែន ហើយអ្នកនាងមានការខកចិត្តយ៉ាងខ្លាំង និងនិយាយថា ឈប់មកខេត្តព្រះសីហនុទៀតហើយ ដោយសារតែគ្មានលទ្ធភាពក្នុងការចាយវាយហូបចុកឡើយ៕

    មិនទាន់បានប៉ុន្មានផងក៏ស្រាប់តែមានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ល្បង ផាត បានធ្វើការបង្ហោះសាររិះគន់យ៉ាងចាស់ដៃទៅលើអ្នកនាង ខ្ញុង​ ថា ««យប់នេះលុតនាងខ្ញុងតារាកំប្លែងអំពិលដុះចេញពីអាចម៍នេះចេញម្តង។ យើង ពិតជាមានហេតុផលត្រឹមត្រូវដើម្បីបញ្ជាក់ការពិតថាអ្វីដែលនាងនិយាយទាំងអម្បាលមាណគឺជារឿងមិនទំនងសោះឡើយ។ កាលដើមដំបូងនាងជិះម៉ូតូឌុបទៅសំដែងកំប្លែងនៅ ctn បានតម្លៃខ្លួនមួយយប់តែ7ដុល្លាទេ… ពេលនេះតម្លៃខ្លួននាងទំនងជាមិនក្រោមរាប់រយដុល្លាទេមើលទៅបានជានាងរកជួលអូតែលសុទ្ធតែកាលីបជាង100ដុល្លាអ៊ីចឹងនោះ។ ខ្វះអីអាធុន25ដុល្លាមួយថ្ងៃ…ម្តេចក៏នាងមិនទៅដេក?។

    ស្របគ្នានោះដែរនៅលើហ្វេសប៊ុកគេមើលគណនីហ្វេសប៊ុកឈ្មោះ Norng Nara ដែលជាប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ​បានធ្វើការប្រតិកម្មនឹង​ឃ្លិប​វីដេអូ​របស់​អ្នកនាងខ្ញុងហើយបានបង្ហាញសារបកស្រាយរបស់ខ្លួនដោយមាន​ ខ្លឹមសារដូច​ត​ទៅ៖

  • ពេជ្រ សោភា ឆេះដុំភ្លើងពេលដឹង ឆឹម សក្កដា ក្បត់ចិត្ត

    ពេជ្រ សោភា ឆេះដុំភ្លើងពេលដឹង ឆឹម សក្កដា ក្បត់ចិត្ត

    ខណៈតារាចម្រៀងស្រី ពេជ្រ សោភា និងគូស្នេហ៍លោក ឆឹម សក្កដា ត្រូវបានអ្នកគាំទ្រសង្ស័យថា បង្កើតស្នេហាក្លែង និង មួយរយៈនេះសោះកក្រោះមិនសូវសម្ញែងភាពផ្អែមល្ហែមដូចមុននោះ ថ្មីៗនេះស្រាប់ធ្លាយដំណឹងអាស្រូវមកថា គូស្នេហ៍កំពុងក្បត់ចិត្តបានលបលួចមានស្នេហាថ្មីចោលរូបនាង។ គ្រាន់តែបានទទួលដំណឹងនេះហើយ ពេជ្រ សោភា ក្ដៅស្លឹកត្រចៀកឆេះដុំភ្លើងផ្ទុះកំហឹងយ៉ាងខ្លាំង ច្រាណព័ត៌មានថា ជាចេតនាចង់បំបែកបំបាក់រូបនាងនិងគូស្នេហ៍ឱ្យមានភាពល្អក់កករនឹងគ្នា។

    ​ពេជ្រ សោភា ហាក់​មិនសប្បាយចិត្តបានប្រាប់សារព័ត៌មានក្នុងស្រុកថា ​នាងពិតជាមានការអាក់អន់ស្រពន់ចិត្ត ចំពោះដំណឹងទាំងនេះ​ខ្លាំងណាស់ ហើយក៏ពិបាកទ្រាំដែរ និងយល់ថា អ្នកនិយាយបែបនោះ គឺក្នុងន័យឲ្យនាង និងសង្សារបែកបាក់គ្នា ហើយពួកគេចាំឈរមើលតែម្តង បាន​គេសប្បាយចិត្ត។ អ្នកនាង ពេជ្រ សោភា បានបញ្ជាក់ឱ្យដឹងថា នាងពិតជាហួសចិត្តខ្លាំង ចំពោះអ្នកដែល​ដើរនិយាយបែបនេះចេញមក ទាំងដែលនាង និងគូស្នេហ៍មិនបានដឹងខ្លួនទាល់តែសោះ។ ប៉ុន្តែនាងបានជឿជាក់លើគូស្នេហ៍ ជាមនុស្សមានចិត្តស្មោះ ហើយអ្នកដែលនិយាយនោះ អាចនិយាយមួយសេរីទៀត ក៏បានដែរ ព្រោះអ្វីដែលសំខាន់ គឺពួកគេទាំងពីរនាក់យល់ចិត្តគ្នាច្បាស់។ ​

    ​ទោះបីជាយ៉ាងណាក៏ដោយ ពេជ្រ សោភា នៅតែអះអាងថា ចំណងស្នេហារវាងនាង និងប្រុសក្មេង ឆឹម សក្កដា គ្មានអ្វីត្រូវប្រែប្រួលនោះទេ គ្រាន់តែមិនទាន់កំណត់ថ្ងៃចូលរោងជ័យប៉ុណ្ណោះ ខណៈដែលការងារសិល្បៈ និងមុខជំនួញធ្វើឱ្យពួកគេរវល់រៀងៗខ្លួន ពុំមានពេលវេលាគ្រប់គ្រាន់ ទើបពិធីចូលរោងការមិនទាន់គិតដល់៕ ​

  • ធ្លាយរឿងតារាសម្ដែងស្រី​ម្នាក់ត្រូវអ្នកដឹកនាំសម្ដែងភាពយន្ដល្បី ចចារសុំដេកជាមួយក្នុងតម្លៃត្រឹមតែ50ដុល្លារ

    ធ្លាយរឿងតារាសម្ដែងស្រី​ម្នាក់ត្រូវអ្នកដឹកនាំសម្ដែងភាពយន្ដល្បី ចចារសុំដេកជាមួយក្នុងតម្លៃត្រឹមតែ50ដុល្លារ

    នៅលើបណ្ដាញសង្គមហ្វេសប៊ុកគេមើលឃើញរឿងរ៉ាវអាស្រូវដ៏រសើប ក្រោយពេលតារាស្រីកញ្ញា វណ្ណ ម៉ូនីកា ទម្លាយរឿងអ្នកដឹកនាំសម្តែងភាពយន្ដល្បី ដែលត្រូវបានគេឃើញរូបភាពជា លោក ជា ឈីម និងសារមានចេតនាមើលងាយកិត្តិយសរបស់ខ្លួន តាមរយៈការសុំដេកជាមួយ ក្នុងតម្លៃត្រឹមតែ50ដុល្លារ។

    កញ្ញា វណ្ណ ម៉ូនីកា បានទម្លាយសារជាសាធារណៈថា «នាងខ្ញុំចង់ប្រាប់ទៅអ្នកសម្តែង វ័យចាស់ម្នាក់ឈ្មោះ លោក ជា ឈីម ពីមុនខ្ញុំសរសើរគាត់ខ្លាំងណាស់ គឺគាត់ជាមនុស្សល្អ តែមុននេះ ខ្ញុំមិននឹកស្មានថា គាត់ហ៊ានធ្វើចរិតថោកទាបឡើយ។ គាត់បានបោះពាក្យចង់ជួបខ្ញុំ ហើយបបួលខ្ញុំទៅកន្លែងថោកទាប ហើយប្រើពាក្យថា គាត់ឱ្យលុយខ្ញុំ50ដុល្លារ ព្រោះតែគាត់មានតែប៉ុណ្ណឹង ភ្លាមៗនោះ ខ្ញុំក៏ផ្ញើសារទៅវិញថា សូមទោសផងខ្ញុំមិនស្រួលខ្លួន ហើយបើអត់លុយទុកលុយហ្នឹងចាយខ្លួនឯងទៅ ហើយស្រាប់តែគាត់ប្លុកហ្វេសប៊ុករបស់ខ្ញុំ ចោលតែម្តង។ ឬអាងខ្លួនលោកឯង ជាអ្នកដឹកនាំសម្តែងមែនទេ? ចង់ឱ្យតួណាថត ឬក៏មិនឱ្យថតស្រេចតែចិត្តខ្លួនឯង ហើយបើចង់ស៊ីតួណា ក៏បានតាមតែចិត្តមែនទេ? ស្រុកខ្មែរបើនៅតែមាន អ្នកដឹកនាំស៊េរីបន្ទាប់តួស្រីៗបែបនេះ ឆ្នាំណាទើបបានរីកចម្រើន ដូចប្រទេសគេទៅ? ខ្ញុំមានភស្តុតាង ដែលអាចបញ្ជាក់ឱ្យបានច្បាស់ទៀតផង ទោះបីលោកឯងប្លុកហ្វេសប៊ុកខ្ញុំក៏ដោយ។ រឿងបេះដូងតែមួយ អ្នកគិតថាចង់យកខ្ញុំថតហើយចង់ដោះដូរមែនទេ? សូមទោសទៅមិនរួចទេ តួខ្ញុំមិនមែនតួចង់ល្បី ដោយលេងផ្លូវកាត់នោះឡើយលោក…។ ស្រុកខ្មែរយើងគួរតែលុបបំបាត់ចោលទៅ អំពើថោកទាបអស់នេះ បើមិនអ៊ីចឹងទេតារាស្រុកខ្មែរយើង វាមិនអាចលូតលាស់ដូចប្រទេសគេទេ»។

    គួរបញ្ជាក់ផងដែរថា រហូតមកទល់ពេលនេះ នៅមិនទាន់មានការចេញមុខប្រតិកម្មបញ្ជាក់បំភ្លឺណាមួយពីសំណាក់សាមីខ្លួនលោក ជា ឈីម នៅឡើយទេ ខណៈមានទស្សនិកជនជាច្រើន កំពុងរង់ចាំមើលការបកស្រាយ លើការចោទប្រកាន់ដ៏អាម៉ាសមួយនេះ៕

  • គ្រូពេទ្យបញ្ជាក់ពីស្ថានភាពអាការជំងឺរបស់អ្នកគ្រូ គង់ ណារី ហើយ តែអ្នកគ្រូនៅតែមានស្មារតីរឹងមាំ

    គ្រូពេទ្យបញ្ជាក់ពីស្ថានភាពអាការជំងឺរបស់អ្នកគ្រូ គង់ ណារី ហើយ តែអ្នកគ្រូនៅតែមានស្មារតីរឹងមាំ

    ក្រោយពីទទួលដំណឹងស្ថានភាពជំងឺរបស់អ្នកគ្រូ គង់ ណារី រួចមក«គ្រួសារតារាកម្ពុជា»ចុះសួរសុខទុក្ខដោយផ្ទាល់នៅក្នុងមន្ទីរពេទ្យព្រះកុសុមៈ ហើយអ្នកគ្រូបានប្រាបដែរថា ជំងឺ ក្រិនថ្លើម និងទាចទឹកកំពុងធ្វើទុក្ខក្នុងដំណាក់កាលចុងក្រោយនេះកំពុងញាំញីរាង្គកាយរបស់អ្នកគ្រូ។ តែយ៉ាងណាមិញ គេឃើញអ្នកគ្រូនៅតែមានស្មារតីរឹងមាំ ដោយអ្នកគ្រូបញ្ជាក់ថា មិនតក់ស្លុតនឹងអ្វីដែលបានកើតឡើងនោះផង។

    អ្នកគ្រូ គង់ ណារី មានប្រសាសន៍ថា អ្នកគ្រូចាប់ផ្ដើមចុកចាប់ពេញខ្លួន ពិបាកដកដង្ហើម និងមានសភាពស្គមស្គាំងមិនមានកម្លាំងសូម្បីតែក្រោកអង្គុយបានទេ ដោយសារតែសភាពពោះរបស់អ្នកស្រីរីកធំ ហើយមានទឹកក្នុងពោះធ្ងន់ ស្របគ្នាដែលអ្នកគ្រូក៏មានសភាពឈឺចាប់ដោយកន្លែង។ អ្វីដែលអ្នកគ្រូពិបាកទ្រាំទៅទៀតនោះ គឺអ្នកនាងគ្រូមានសភាពធ្លាក់ឈាម ដល់ថ្នាក់បណ្ដាលឱ្យរាងកាយចុះស្គម ហើយសម្រាកមិនបាន ទើបធ្វើឱ្យអ្នកគ្រូបញ្ជាក់យ៉ាងខ្លីថា ពិបាកទ្រាំខ្លាំងណាស់។ នេះហើយជាមូលហេតុមួយអ្នកគ្រូមិនតក់ស្លុតនឹងលទ្ធផលចុងក្រោយ តាមអ្វីដែលគ្រូពេទ្យបានទម្លាយ។ យ៉ាងណាមិញ អ្នកគ្រូបានបង្ហាញអារម្មណ៍ចង់ជា និងចង់រស់នៅអោយបានអាយុវែង ដោយអ្នកគ្រូប្រាប់ថាបើអ្នកគ្រូបានជានោះអ្នកគ្រូនឹងបំពេញតួនាទីក្នុងការលើកស្ទួយវិស័យសិល្បៈអោយបានកាន់តែច្រើនដើម្បីអ្នកសិល្បៈជំនាន់ក្រោយ។

    ជាមួយនឹងការផ្ដែផ្ដាំដល់អ្នកសិល្បៈឱ្យចេះធ្វើអ្វីដែលល្អ ដែលមើលមួយភ្លែតហាក់ដូចជាអ្នកគ្រូមានសុខភាពប្រក្រតី អ្នកគ្រូ គង់ ណារី ត្រូវបានគេកត់សម្គាល់ថាមានសភាពស្គមស្លេកស្លាំង ក្បាលពោះរីកធំព្រោះតែទាចទឹក និងក្រិនថ្លើម ដល់ដំណាក់កាលចុងក្រោយ ដែលអ្នកគ្រូប្រាប់ថាបង្កការលំបាកចំពោះសុខភាពចុងក្រោយរបស់អ្នកគ្រូយ៉ាងខ្លាំង។

    ក្នុងឱកាសចុះសួរសុខទុក្ខនោះ គ្រួសារតារាកម្ពុជាបានប្រគល់ថវិកា ដែលប្រមូឡបានពីការបរិច្ចាគរបស់តារាសិល្បៈ និងសប្បុរសជនជូនអ្នកគ្រូចំនួន1លាន56ម៉ឺនរៀល ដោយតារាសិល្បៈដែលបានទៅសួរសុខទុក្ខអ្នកគ្រូដោយផ្ទាល់នៅក្នុងថ្ងៃនោះ រួមមាន លោក សុះ ម៉ាច តារាចម្រៀង, លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា, លោក ហាក់ ធៀមុន្នី ពិធីករ, កញ្ញា ព្រះអាទិត្យតូច តារាសម្ដែង, លោក រុន ណាកូ តារាសម្ដែង, កញ្ញា ចែ ឈុំភួយ តារាចម្រៀង និងសិល្បករក្មេងមួយចំនួនទៀត។ ក្នុងនោះអ្នកគ្រូក៏នៅតែដង្ហើយរកការយកចិត្តទុកដាក់ពីសំណាក់តារាសិល្បៈ និងមហាជនទូទៅ ជាពិសេសតារាសិល្បៈជាអតីតកូនសិស្សរបស់អ្នកគ្រូដែលបានទទួលការបណ្ដុះបណ្ដាលជំនាញពិធីករ និងចម្រៀងក្នុងពេលអ្នកគ្រូនៅមានកម្លាំង៕

  • កក្រើកទៀតហើយ!! តារាហ្វេសប៊ុកស្រីដ៏ល្បីម្នាក់ ត្រូវគេទម្លាយរូបលើគ្រែ និងរឿងអាស្រូវប្ដីគេ

    កក្រើកទៀតហើយ!! តារាហ្វេសប៊ុកស្រីដ៏ល្បីម្នាក់ ត្រូវគេទម្លាយរូបលើគ្រែ និងរឿងអាស្រូវប្ដីគេ

    នៅក្នុងបណ្ដាញសង្គម អ្នកនាង គង់ សុត្រាវី ត្រូវគេចាត់ទុកថា ជាអ្នកនិយមលេងហ្វេសប៊ុកដ៏ល្បីឈ្មោះ និងមានប្រជាប្រិយភាពតាមរយៈការចូលចិត្តបង្ហោះរូបថតស្អាតៗយ៉ាងទាក់ភ្នែក ស្របគ្នាដែលអ្នកនាង ក៏ជាម្ចាស់ជំនួញធំ2 គឺហាងម្កុដមាសខ្មែរសម្អាងការ និងមជ្ឈមណ្ឌលថែរក្សាសម្ផស្សឌីសែល នៅម្ដុំស្ដុបទួលគោក ដែលភាគច្រើនគឺមានទំនាក់ទំនងជាមួយតារាល្បីៗ។

    អ្នកនាងត្រូវបានគេចាត់ទុកថាជាតារាហ្វេសប៊ុកល្បីល្បាញមួយរូប អ៊ីចឹងហើយ រូបថតលើគ្រែរវាងអ្នកនាង និងបុរសម្នាក់ ដែលត្រូវគេស្គាល់ថាជាអតីតឧកញ៉ាល្បីឈ្មោះ មានប្រពន្ធកូនស្របច្បាប់ទៅហើយ បានក្លាយជាប្រធានបទដែលមានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីរូបភាព និងទិន្នន័យអាស្រូវមួយចំនួនត្រូវបានទម្លាយចេញ។

    ការទម្លាយចេញនេះ ទំនងជាកើតចេញពីអតីតអ្នកជិតស្និទ្ធិរបស់អ្នកនាង ក្រោយពីទំនាក់ទំនងឈានដល់ការបាក់បែក។ ផ្អែកតាមការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយ ដែលបានបង្ហាញពីរូបភាព បុរសម្នាក់ដែលអ្នកស្រីកៀកកើយលើគ្រែយ៉ាងផ្អែមល្ហែមនោះ គឺអតីតមន្ត្រីជាន់ខ្ពស់ និងជាអ្នកឧកញ៉ាល្បីឈ្មោះ ដែលមានគេស្គាល់ភាគច្រើនក្នុងសង្គម និងជាបុរសសម្បូរទ្រព្យមហាសាល ដែលស្ថាប័នយើងរក្សាសិទ្ធិមិនទាន់បង្ហាញមុខ។

    រូបថតលើគ្រែរវាងអ្នកស្រី និងបុរសទ្រព្យស្ដុកល្បីឈ្មោះនោះ ត្រូវបានគេបញ្ជូនចែកចាយ អមជាមួយនឹងរូបភាពឯកសារជាច្រើនសន្លឹកបង្ហាញថាអ្នកស្រី មានទំនាក់ទំនងលើសពីមុខជំនួញ និងអ្នករាប់អានជាមួយបុរសដែលមានភរិយាស្របច្បាប់ហើយនោះ។

    ឯកសារភាគច្រើនត្រូវគេទម្លាយថា គឺជាឯកសារក្លែងបន្លំ ដែលអ្នកនាងធ្វើឡើងដើម្បីការពារទ្រព្យសម្បត្តិរបស់ខ្លួន ប្រសិនបើរឿងរ៉ាវស្នេហាត្រូវបានបែកធ្លាយ ហើយស្រ្តីជាភរិយាដើមប្ដឹងរឹបអូសយក។ ប្រភពដែលទម្លាយរឿងរ៉ាវហើយប្រកាសថា នឹងបកស្បែកឱ្យកាន់តែខ្លាំងបើ តារាហ្វេសប៊ុក អ្នកនាង គង់ សុត្រាវី តបតនិយាយថា «វាមានដោយសារយកប្ដីគេទេ ហើយក្រោយការបញ្ចេញរូបថតវាមួយប្ដីគេនេះ បើវាខ្លាំង ខ្ញុំនឹងបង្ហាញមុខប្ដីគេជាសាធារណៈ ហើយទុកឱ្យភរិយាគេដឹងគេប្ដឹងវាឱ្យបះសក់តែម្ដង ព្រោះតាំងពីវាបានអាប៉ិនឹងក្រោយ វាដើរអួតគេថា វាក៏ជាប្រពន្ធដែរ ហើយតាមដឹងវាបានពីអាប៉ិនឹងបែបដល់លាន(ដុល្លារ) ផង ព្រោះអាប៉ិនឹងសេដ្ឋីកំពូលចាយលុយ!»។

    ប្រភពទម្លាយរឿងនេះបន្តថា កាលពីមុន តារាហ្វេសប៊ុក អ្នកនាង គង់ សុត្រាវី គ្រាន់តែជាម្ចាស់សម្អាងការ គង់ សុត្រាវី នៅខេត្តសៀមរាបប៉ុណ្ណោះ ប៉ុន្តែក្រោយមកដោយសារតែរូបសម្រស់ផូរផង់ ក៏ទាក់ទងស្នេហាជាមួយកូនប្រសាររបស់ម្ចាស់ហាងពេជ្រធំមួយនៅភ្នំពេញ បណ្ដាលឱ្យប្ដីប្រពន្ធមួយគូនេះឈានដល់ការបែកបាក់។

    យ៉ាងណាមិញ អ្នកនាងទើបតែបានហ៊ឺហារឡូយឆាយក្រោយពីបានទាក់ទងចងសម្ព័ន្ធ ជាមួយបុរសជាអតីតឧកញ៉ា និងជាឧកញ៉ាសព្វថ្ងៃនេះប៉ុណ្ណោះ ទើបក្លាយជាអ្នកមានបាន ដោយបានទាំងបើកហាងម្កុដមាសខ្មែរសម្អាងការ និងមជ្ឈមណ្ឌលថែរក្សាសម្ផស្សឌីសែល ទ្រង់ទ្រាយធំនៅម្ដុំទួលគោក អស់ដើមខ្ទង់លានដុល្លារ។ ប្រភពនោះថា ភរិយាស្របច្បាប់នៅមិនទាន់ដឹងពីទំនាក់ទំនងនេះ ឬមួយយ៉ាងណានោះទេ ប៉ុន្តែបើអ្នកនាង គង់ សុត្រាវី ប្រតិកម្ម នឹងបញ្ចេញឯកសារពាក់ព័ន្ធបុរសនោះឱ្យកាន់តែខ្លាំង ដើម្បីបកស្បែកឱ្យច្បាស់ជាងនេះ។

    ការទម្លាយដ៏រសើបនេះ តារាហ្វេសប៊ុក អ្នកនាង គង់ សុត្រាវី មិនទាន់សុំការបញ្ជាក់នៅឡើយទេ ប៉ុន្តែយោងតាមរូបថតលើគ្រែដែលអ្នកនាង និងអតីតឧកញ៉ាល្បីឈ្មោះម្នាក់ ដែលត្រូវបានគេទម្លាយ គឺទំនងពិបាកឱ្យអ្នកនាងលាងជម្រះពីការចោទប្រកាន់ ដោយសារតែបុរសសំបូរទ្រព្យនោះ ត្រូវគេស្គាល់ថាមានភរិយា និងកូនស្របច្បាប់យ៉ាងចំហរទៅហើយ។ យ៉ាងណាមិញ យើងនឹងរងចាំទទួលការបកស្រាយរបស់អ្នកនាង ជុំវិញការទម្លាយដ៏រសើបនេះ ដើម្បីឱ្យដឹងច្បាស់ថាអ្វីដែលបានទម្លាយចេញមានការពិតកម្រិតណា?

  • មិនទាន់ទស្សនារឿង « ឃ្លាតទៅសែនឆ្ងាយ » មិនប៉ុន្មានទេ តែសារអ្នកលេងបណ្ដាញសង្គមវិញ អានហើយចង់តែ…

    មិនទាន់ទស្សនារឿង « ឃ្លាតទៅសែនឆ្ងាយ » មិនប៉ុន្មានទេ តែសារអ្នកលេងបណ្ដាញសង្គមវិញ អានហើយចង់តែ…

    ការដាក់បញ្ចាំងរឿង « ឃ្លាតទៅសែនឆ្ងាយ » ជាថ្មី គេមើលឃើញថា មានការគាំទ្រយ៉ាងសន្ធឹកសន្ធាប់រហូតមិននឹកស្មានសោះ ដែលនៅថ្មីៗនេះ មានការបង្ហោះរបស់អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកម្នាក់មានឈ្មោះថា Socheata Vong បានបង្ហាញអារម្មណ៍រំភើប និងរំជួលចិត្តខ្លាំង ហើយសារបង្ហោះរបស់អ្នកលេងហ្វេសប៊ុកនោះ អានហើយសូម្បីតែអ្នកមិនធ្លាប់គាំទ្រភាពយន្តខ្មែរ ក៏ចង់ទៅទិញសំបុត្រទស្សនា។

    ម្ចាស់ហ្វេសប៊ុក Socheata Vong សរសេរថា«ខ្ញុំបានទស្សនាខ្សែភាពយន្តនេះជិត10ដងរួចមកហើយ។ ឥលូវនេះមានចាក់បញ្ចាំងឡើងវិញម្តងទៀតហើយ។ អរគុណដល់ផលិតករភាពយន្ត លោក ឆាយ បូរ៉ា។ នេះជាភាពយន្តមួយក្នុងចំណោមភាពយន្តដែលខ្ញុំចូលចិត្តបំផុត។ ជាភាពយន្តស្តីពីជីវិតពិតរបស់ក្រុមគ្រួសារមួយនៅរបបខ្មែរក្រហម។ រឿងនេះមានលក្ខណៈងាយយល់ជាងរឿងភាពយន្តខ្មែរក្រហមផ្សេងៗទៀត ដោយសារថាវាឆ្លុះបញ្ចាំងពីតថភាពពិតនៃគ្រួសារអ្នកទីក្រុង ដែលត្រូវបានគេជម្លៀសឱ្យទៅនៅជនបទជាមួយអ្នកនៅតាមសហករ។ រឿងនេះធ្វើឱ្យអ្នកទស្សនាពិបាកដកដង្ហើម ដោយសារពិបាកស្មានលើហេតុការណ៍នីមួយៗនៅក្នុងដំណើរសាច់រឿង។ វាធ្វើឱ្យអ្នកទស្សនាស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន។ បទចម្រៀង «ម្តាយខ្ញុំ» ដ៏ពិរោះនិងស្រណោះរបស់អ្នកស្រី ពៅ វណ្ណារី បានធ្វើអោយខ្ញុំក្តុកក្តួលជាទីបំផុត។ នេះជាភាពយន្តដំបូងបង្អស់ដែលមានក្រុមអ្នកផលិត និងតួសំដែងសុទ្ធតែជាជនជាតិខ្មែរ។ សូមចូលរួមទស្សនា ហើយកុំភ្លេចយកកូនកន្សែងដៃទៅជាមួយផង»។

    យ៉ាងណាមិញផលិតករ និងជាអ្នកដឹកនាំរឿងឆ្នើមមួយរឿងនេះគឺលោក ឆាយ បូរ៉ា ឆ្លើយតបថា នេះជាកម្លាំងចិត្តដែលធ្វើឱ្យលោកមិននឿយណាយក្នុងការផលិតស្នាដៃនោះទេ ខណៈដែលលោកបញ្ជាក់ថាការផលិតរឿងមិនអាចក្លាយជាអ្នកមានបានបានទេ ប៉ុន្តែលោកនឹងបន្តផលិតស្នាដៃរបស់ខ្លួនក្នុងពេលបន្តបន្ទាប់ទៀត ក្រោយពេលភាពយន្តរឿង«ឃ្លាតទៅសែនឆ្ងាយ»ហើយមានការគាំទ្រ។ លោកថាមិនទាន់ហួសពេលទេ បើទោះជាភាពយន្តនេះក្នុងពេលដាក់បញ្ចាំងកាលពីច្រើនឆ្នាំមុនមិនសូវមានអ្នកចាប់អារម្មណ៍ព្រោះតែខ្វះការផ្សព្វផ្សាយ តែបែរជាដាក់បញ្ចាំងលើកនេះមានអ្នកចាប់អារម្មណ៍ភាគច្រើន ស្របជាមួយនឹងការផ្សព្វផ្សាយក៏ល្អជាងមុន ខណៈដែលភាពយន្តរបស់លោកក៏ចាប់ផ្ដើមមានការទទួលស្គាល់ក្រោយពីឈ្នះពាន7ក្នុងចំណោម9 កាលពីមហោស្រពភាពថ្នាក់ជាតិលើកទី4៕

     

  • បេនី យ៉ាំង ទើបតែបើកហាងថ្មីសោះ ឥឡូវប្រកាសបន្ថែមអាជីពមួយផ្សេងទៀតហើយ

    បេនី យ៉ាំង ទើបតែបើកហាងថ្មីសោះ ឥឡូវប្រកាសបន្ថែមអាជីពមួយផ្សេងទៀតហើយ

    បេនី យ៉ាំង ទោះបីជាផ្អាកពីសិល្បៈហើយក្ដី ក៏ប្រជាប្រិយភាព នាងមិនធ្លាក់ចុះដែរ នៅតែមានអ្នកគាំទ្រនាងមករហូត។ ជាពិសេស មួយរយៈពេលនេះមើលទៅ នាងរវល់ខ្លាំងមែនទែន ជាមួយមុខជំនួញផ្ទាល់ខ្លួន ម្យ៉ាងវិញទៀត គឺថាជំនួញនេះជោគជ័យខ្លាំងគួរឱ្យកត់សម្គាល់។ ប្រិយមិត្តប្រហែលជ្រាបហើយថា នាងជាតារាមួយរូបដែលល្បីខាង ស្លៀកពាក់ ស៊ិចស៊ី ហើយពេលនេះ មិនថានាងឈប់សម្ដែងពិតមែន តែនាងនៅរក្សាភាព ស៊ិចស៊ីដដែល អាចនិយាយថាចង់ខ្លាំងជាងពេលនៅជាអ្នកសិល្បៈ ទៅទៀត។

    ងាកមកដឹងពីជីវិតឯកជនរបស់អតីតតារាសម្ដែងស្រីរូបនេះវិញ បច្ចបុប្បន្ននាងក៏ជាម្ចាស់ហាងដែលមានឈ្មោះថា “Lorem” ខណៈដែលទើបបើកដំណើរការណ៍មិនប៉ុន្មានផង ស្រាប់តែពេលនេះ កញ្ញា ក៏បានប្រកាសថា ខ្លួនគ្រោងបើកមុខជំនួញថ្មីមួយទៀត ដែលនឹងត្រូវចំណាយទុនមិនតិចនោះទេ។ តាមរយៈគណនីហ្វេសប៊ុកផ្ទាល់របស់នាង បានបង្ហោះសារថា​ “ឡានថ្មីចា៎ តែមិនមែនទិញមកជិះទេណាហាហា ពេលនេះខ្ញុំមានលក់ឡាន បន្តិចទៀតខ្ញុំផុសរូបឡានដែលនាងខ្ញុំមានលក់ សូមជួយគាំទ្ររផងមុខរបរថ្មីថ្មោង”។ នេះអាចបញ្ជាក់ថា បេនី យ៉ាំង គ្រោងនឹងបន្ថែមអាជីពលក់ឡានបន្ថែមទៀតហើយក៏ថាបាន៕

  • សាស្ត្រចារ្យបង្ហាត់ចម្រៀង អ្នកស្រី គង់ ណារី កំពុងសង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យ​

    សាស្ត្រចារ្យបង្ហាត់ចម្រៀង អ្នកស្រី គង់ ណារី កំពុងសង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យ​

    សាស្ត្រចារ្យ បង្ហាត់ចម្រៀង ដ៏ល្បីឈ្មោះក្នុងអំឡុងទសវត្សរ៍ឆ្នាំ 80 អ្នកស្រី គង់ ណារី ត្រូវបានទទួលដំណឹងមកថា អ្នកគ្រូកំពុងស្ថិតនៅក្នុង​ ស្ថានភាពសង្គ្រោះបន្ទាន់ នាមន្ទីរពេទ្យលោកសង្ឃ តាំងពីល្ងាចថ្ងៃសុក្រ ទី23 ខែវិច្ឆិកា ឆ្នាំ2018។ ក្រុមគ្រួសារសាច់ញាតិបានឱ្យដំណឹងថា ស្ថានភាពរបស់អ្នកគ្រូ ស្ថិតនៅក្នុងកម្រិតធ្ងន់ធ្ងរ។

    ខណៈនេះដែរ ពិធីករ លោក សន សុវណ្ណារ៉ា កូនសិស្សជំនិតរបស់អ្នកគ្រូ ដែលបានដឹកអ្នកគ្រូទៅសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យបានថ្លែងប្រាប់ថា ក្រោយពីបញ្ជូនទៅសង្គ្រោះបន្ទាន់ជាថ្មី អ្នកគ្រូគង់ ណារី ត្រូវបានគ្រូពេទ្យជំនាញបង្ហាញភាពអស់សង្ឃឹមយ៉ាងខ្លាំង ដោយសារតែប្រព័ន្ធសរីរាង្គខាងក្នុងរបស់អ្នកគ្រូត្រូវបានដុំសាច់ដែលបង្កឱ្យក្រិនថ្លើមស៊ីប្រព័ន្ធភាពស៊ាំស្ទើរអស់ទៅហើយ ទើបធ្វើឱ្យសរីរាង្គខាងក្នុងរបស់អ្នកគ្រូ មិនអាចដំណើរការ ហើយបណ្ដាលឱ្យជំងឺកាន់តែធ្លាក់ដល់សភាពធ្ងន់ធ្ងរ។

    លោកបន្ដប្រាប់ថា អ្នកគ្រូស្ថិតក្នុងការបារម្ភយ៉ាងខ្លាំង ដោយខាងគ្រូពេទ្យបានអះអាងថា ជំងឺរបស់អ្នកគ្រូមានតែទៅមុខហើយ ដោយសារតែអ្នកគ្រូបណ្ដោយឱ្យជំងឺដល់ដំណាក់ចុងក្រោយព្រោះមិនមានកូនចៅមើលខុសត្រូវដិតដល់។ លោកនិយាយថា«គ្រូពេទ្យគាត់អោយត្រៀមចិត្ត ដោយសារជំងឺអ្នកគ្រូធ្ងន់ហើយ ហើយអ្នកគ្រូក៏ដឹងខ្លួនគាត់ដែរ តែគាត់នៅតែមានស្មារតីមិនតក់ស្លុត!»។

    ចុងក្រោយ លោក សន សុវណ្ណារ៉ា បញ្ជាក់ថាជំងឺរបស់អ្នកគ្រូ គង់ ណារី កើតមានជាយូរឆ្នាំមកហើយ ប៉ុន្តែអាចមកពីអ្នកគ្រូមិនមានកូនចៅ ហើយការតាមដានសុខភាពក៏មិនមានបម្រុងប្រយ័ត្នក្នុងពេលដំបូងៗ ទើបជំងឺដែលបង្កឡើងកើតជាក្រិនថ្លើម និងមានទឹកក្នុងថ្លើម ដោយក្នុងពេលសង្គ្រោះបន្ទាន់ គឺអ្នកគ្រូមានសភាពធ្លាក់ឈាម និងមានបញ្ហាសុខភាពធ្ងន់ធ្ងរ។ លោកថ្លែងយ៉ាងខ្លីថា នៅក្នុងពេលនេះ សាច់ញាតិរបស់អ្នកគ្រូបានទទួលយកលទ្ធផលដែលបានស្ដែងឡើងហើយ ដោយមិនមានគម្រោងដឹកអ្នកគ្រូទៅព្យាបាលនៅក្រៅប្រទេសជម្នះឱ្យការវាយតម្លៃអវិជ្ជមានរបស់គ្រូពេទ្យក្នុងស្រុកនោះឡើយ ដោយសារតែក្រុមគ្រួសារយល់ថាសភាពជំងឺរបស់អ្នកគ្រូ ទោះជាខាងវេជ្ជបណ្ឌិតទំនើបនៅក្រៅប្រទេសក៏ពិបាកព្យាបាល៕

  • ភ្ញាក់ផ្អើល !! តារាកំប្លែងល្បីឈ្មោះ នាយ ក្ដឹប ធ្លាក់ខ្លួនឈឺធ្ងន់កំពុងសម្រាកព្យាបាល

    ភ្ញាក់ផ្អើល !! តារាកំប្លែងល្បីឈ្មោះ នាយ ក្ដឹប ធ្លាក់ខ្លួនឈឺធ្ងន់កំពុងសម្រាកព្យាបាល

    តាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់កូនស្រីរបស់អតីតតារាកំប្លែងល្បីឈ្មោះ នាយ ក្ដឹប បានបង្ហោះរូបភាពស្ដែងប្រាប់ពីស្ថានភាពជំងឺរបស់ឪពុកថា «ពេលនេះគ្រួសារលោកតាក្ដឹប មានទុក្ខជាទម្ងន់ ព្រោះលោកតាក្ដឹប ឈឺធ្ងន់ កំពុងតែសម្រាក់ព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត នៅបន្ទប់សង្រ្គោះបន្ទាន់ ពេលនេះមិនទាន់ដឹងខ្លួននៅឡើយទេពេលនេះគ្រួសារលោកតាក្ដឹប ខ្វះខាតថវិកា សូមបងប្អូនមេតាជួយដល់ក្រុមគ្រួសារគាត់ផង ជួយស៊ែរម្នាក់មួយ។ តារាកំប្លែងជើងចាស់ លោកតាក្ដឹប ហៅ (នាយក្ដឹប) លេខផ្ទាល់លោកតាក្ដឹប (017310566 )(093931012) និង (087575809)»។

    សូមជម្រាបអតីតតារាកំប្លែងជើងចាស់រូបនេះ លោកត្រូវបានក្រុមគ្រួសារបញ្ចូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ នៅមន្ទីពេទ្យកាល់ម៉ែត និងខ្វះខាតថវិកាក្នុងការព្យាបាលជំង។ រហូតមកទល់នឹងពេលនេះ នាយ ក្តឹប មិនទាន់ដឹងខ្លួននៅឡើយទេ បន្ទាប់ពីទទួលការព្យាបាលពីក្រុមគ្រូពេទ្យ។ តាមរយៈដំណឹង និងសារខាងលើនេះ បានធ្វើឱ្យមហាជនជាច្រើន សម្តែងនូវការអាណិតអាសូវ ដល់នាយ ក្តឹប ដែលជាតារាកំប្លែងជើងចាស់មួយរូប និងក្រុមគ្រួសារលោក ដែលខ្វះខាតថវិកាដើម្បីព្យាបាល ដល់ថ្នាក់បង្ខំចិត្តលើកដៃសុំជំនួយដល់សិល្បករ-សិល្បការិនីទាំងអស់ ក៏ដូចជាសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ឱ្យជួបមេត្ដាស្រោចស្រង់អាយុជីវិតឪពុកខ្លួនផង ព្រោះពេលនេះជំងឺរបស់តារាកំប្លែងខាងលើ កំពុងស្ថិតក្នុងស្ថានភាពគួរឱ្យព្រួយបារម្ភ៕