Author: អេបិល

  • ផ្អាកខ្វល់ចិត្តពីជំងឺកូវីដ១៩ !! តារាស្រីពីរដួង បង្ហាញទំនុកចិត្តសម្រុកទិញបន្លែធម្មជាតិនៅផ្សារកសិផលឡេងណាវ៉ាត្រា

    ផ្អាកខ្វល់ចិត្តពីជំងឺកូវីដ១៩ !! តារាស្រីពីរដួង បង្ហាញទំនុកចិត្តសម្រុកទិញបន្លែធម្មជាតិនៅផ្សារកសិផលឡេងណាវ៉ាត្រា

    ថ្មីៗនេះ កំពូលតារាចម្រៀងស្រីពីរដួងប្រចាំផលិតកម្មហង្សមាសរួមមាន អ្នកនាង ឱក សុគន្ធ កញ្ញា និងពេជ្រ​ សោភា បានបង្ហោះរូបភាពជាច្រើនសន្លឹក ដែលគេមើលឃើញពីការគាំទ្រផលិតផលបន្លែធម្មជាតិរបស់កូនខ្មែរ ដែលកំពុងដាក់លក់នៅក្នុងផ្សារកសិផល ឡេង ណាវ៉ាត្រា។

    ជាពិតណាស់ ដើម្បីឱ្យកាន់តែមានទំនុកចិត្តលើកសិផលខ្មែរ ដែលកំពុងដាក់លក់ក្នុងផ្សារបន្លែធម្មជាតិ ឡេង ណាវ៉ាត្រា ថ្មីៗនេះក្រុមអ្នកជំនាញខាងកសិកម្ម បានបង្ហាញលក្ខណៈ ពិសេសរបស់បន្លែ ផ្លែ ឈើ ត្រី សាច់ និង ផលិតផលជាច្រើនទៀត ដល់សាធារណជន និងបានដាក់ឱ្យដំណើរ ការសាកល្បង ជិតកន្លះខែមកហើយ ដោយទទួលបានគាំទ្រពីបងប្អូនខ្មែរយើង ដោយសារតែផ្សារមួយនេះ ប្រមូល ទិញតែផលិតផលធម្មជាតិ របស់កសិករខ្មែរលក់ តែកសិផលធម្មជាតិ របស់កសិករខ្មែ​រ​ ។

    លោក សម ពិទូ អ្នកគ្រប់គ្រងបច្ចេកទេសកសិកម្ម និងត្រួតពិនិត្យផលិតផល បានប្រាប់អ្នកសារព័ត៌មានឡារ៉ែនថា ផលិតផលដែលបានដាក់លក់ក្នុងផ្សារទាំងអស់ គឺក្រុមហ៊ុនបានទិញពី ប្រជាកសិករស្ទើរគ្រប់ ខេត្តពោលគឺមានចំនួន១៨ខេត្ត ដោយនៅក្នុងនោះ ក្រុមការងារលើជំនាញកសិកម្ម បានចុះទៅដល់តាមបណ្ដាខេត្តក្រុងទាំងនោះ ដែលមានការដាំដុះ បន្លែ ផ្លែ ឈើ ធម្មជាតិ ។ ក្នុងនោះដែរ យើងបានចងក្រងជាភ្នាក់ងារ ដាំ បន្លែ ផ្លែ ឈើ តាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ សម្រាប់ផ្គត់ផ្គង់មកផ្សារ ដោយខាងក្រុមហ៊ុន នឹងចាំទទួលទិញកសិផល របស់ពួកគាត់យកមកលក់បន្ត នូវតម្លៃ ដែលពួកគាត់អាចទទួលយកបាន ។ លោកបន្តថាទន្ទឹមគ្នានោះដែរ បន្លែ ផ្លែ ឈើ ក៏ដូចជា ត្រី សាច់ ដែលបងប្អូនកសិករផលិតមកនោះ សុទ្ធតែត្រូវបានធ្វើតេស្តជាមុន ហើយបញ្ជាក់ថាគ្មានជាតិគីមី ទើបអាចយកមកដាក់លក់ក្នុងផ្សារទំនើបនេះបាន ។

    គួរបញ្ជាក់ទៀតថា «ផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា» មានទីតាំងស្ថិត នៅអគារ #S3-17 តាមបណ្តោយ ផ្លូវ ឧកញ៉ា ទេពផន st. (182) ផ្នែកខាងមុខនៃផ្សារទំនើប អូឡាំព្យា ។លោកអ្នកអាចកុម្មង់ទិញតាមរយៈ វិបសាយ «ផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា»ឬ Mobile App (Playstore) ៖ Navatra Market [សូមដោនឡូត] និងលេខ ទូរស័ព្ទ 0000 (សម្រាប់ Cellcard ឥតគិតថ្លៃ ) និង ០១១ ៤៤៤ ៤៤៤ ឬមួយលោកអ្នក គ្រាន់តែចុចកុម្ម៉ង់ ទិញតាមវិបសាយ ឬ Mobile app ក៏បាន នោះក្រុមការងារ នឹងដឹកជូនភ្លាមៗ ដោយឥតគិតថ្លៃ ក្នុងរយៈពេលតែ ២០នាទី ប៉ុណ្ណោះ​ ៕

  • មិត្តហ្វូនមានមោទនភាពដែលបានក្លាយជាដៃគូយុទ្ធសាស្ត្រយូរអង្វែងរបស់ក្រសួងអប់រំ យុវជន និងកីឡា សហការ​លើ «បច្ចេកវិទ្យាព័ត៌មានក្នុងវិស័យអប់រំ»

    មិត្តហ្វូនមានមោទនភាពដែលបានក្លាយជាដៃគូយុទ្ធសាស្ត្រយូរអង្វែងរបស់ក្រសួងអប់រំ យុវជន និងកីឡា សហការ​លើ «បច្ចេកវិទ្យាព័ត៌មានក្នុងវិស័យអប់រំ»

    ភ្នំពេញ៖ នៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២០ នៅទីស្តីការក្រសួងអប់រំ យុវជន និងកីឡា (MoEYS) មាន​ពិធីចុះហត្ថលេខាលើ​អនុស្សរណៈ​នៃការយោគយល់គ្នា (MoU) រវាងក្រសួងអប់រំ យុវជន និងកីឡា​ជាមួយនឹងក្រុមហ៊ុនមិត្តហ្វូន។ កម្មវិធីនេះប្រពឹត្ត​ទៅ​ក្រោមវត្តមាន​ដ៏ខ្ពង់ខ្ពស់​ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

     កិច្ចសហការ​នេះ ជា​​ភាពជោគជ័យ​មួយ​បន្ថែមទៀតនៃកម្មវិធី “អ៊ីនធឺណិតសម្រាប់​សាលារៀន” ដែល​បាន​សហការ​អនុវត្ត​នា​ពេល​កន្លង​មក ក្នុង​ការ​​ផ្ដល់​អ៊ីនធឺណិត​ឥត​គិត​ថ្លៃ​ដល់​​គ្រឹះស្ថាន​សិក្សា​​សាធារណៈ គ្រឹះស្ថាន​ បណ្តុះបណ្តាលគ្រូ សាកលវិទ្យាល័យ និងអង្គភាព​ក្រោម​ឱវាទ​​ក្រសួងអប់រំ យុវជន និងកីឡា។ ការផ្ដល់​អ៊ីនធឺណីត និងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ នៅក្រសួងអប់រំ យុវជន និងកីឡា និងសាលារៀន គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ខឹតខំ​ប្រឹងប្រែង​ក្នុង​ការ​ផ្លាស់ប្ដូរ​បរិបទ​ការងារ ​និង​ការ​សិក្សាមក​ប្រព័ន្ធ​ឌីជីថល និង​រដ្ឋាភិបាល​អេឡិចត្រូនិក e-Government ស្រប​តាម​ការ​វិវត្ត​នៃ​បច្ចេកវិទ្យា​ និង​ឧស្សាហកម្ម ជំនាន់​ទី៤។

    ជាមួយនឹងបេសកកម្មក្នុងការ​រួម​ចំណែក​លើក​កម្ពស់​​គុណភាព​អប់រំនៅប្រទេសកម្ពុជា​ ឱ្យកាន់តែ ប្រសើរឡើង ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយ​ក្រុមហ៊ុនមិត្តហ្វូន បានព្រមព្រៀងគ្នាដើម្បីពង្រីក​ការផ្តល់សេវា​អ៊ីនធឺណិត​ដល់សាលារៀន​សាធារណៈ ចាប់ពីឆ្នាំ​២០២០ នេះតទៅក្រោមគម្រោង​ឈ្មោះ “អ៊ីនធឺណិត​សម្រាប់​សាលារៀន” រហូតដល់ទៅ ៣.០០០ សាលារៀន​ទូទាំងប្រទេស និងគាំទ្រដល់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីកសាងមជ្ឈមណ្ឌលទិន្នន័យ និងបណ្តាញហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកវិទ្យា​ សម្រាប់រយៈពេល ៥ឆ្នាំ ខាងមុខទៀត។ លើសពីនេះ ជាមួយនឹងគោលដៅនៃការកសាង​​សង្គម​ឌីជីថល ជាពិសេសប្រព័ន្ធ​អប់រំឆ្លាតវៃ ក្រុមហ៊ុនមិត្តហ្វូននឹងសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីអនុវត្តដំណោះស្រាយ​បច្ចេកវិទ្យា​ក្នុងវិស័យអប់រំ រួម​មាន៖

    • ការដាក់ពង្រាយប្រព័ន្ធគ្រប់គ្រងព័ត៌មានអប់រំ(EMIS) ប្រព័ន្ធគ្រប់គ្រងព័ត៌មានសិស្ស (កម្រិតមត្តេយ្យ បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ) ការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក សៀវភៅអេឡិចត្រូនិក ប្រព័ន្ធ e-Government និង​​ប្រព័ន្ធ​ឌីជីថលផ្សេងៗទៀត​ក្នុង​ការ​ដោះស្រាយ​នានា។
    • ការអនុវត្តវគ្គបណ្តុះបណ្តាល និង​សិក្ខាសាលានៅ​ថ្នាក់​ក្រសួង និងតាមបណ្តារាជធានី ខេត្តនានា ​លើ​ការ​ប្រើប្រាស់​​ប្រព័ន្ធ​ឌីជីថល​បម្រើ​រដ្ឋបាល​អប់រំ និង​ការ​សិក្សា។
    • ផ្តល់ជូនការប្រើប្រាស់ទិន្នន័យដោយឥតគិតថ្លៃរហូតដល់បំណាច់ឆ្នាំ២០២០សម្រាប់សិស្សានុសិស្សទាំងអស់ដែលបានចូលទៅកាន់គេហទំព័រ e-Learning រួមទាំងកម្មវិធី WiKi TV និងគេហទំព័រ e-Learning របស់ក្រសួងអប់រំ យុវជន និងកីឡា។ មិត្តហ្វូនក៏បានផ្តល់ការបញ្ចុះតម្លៃអ៊ីនធឺណិត ៥០% សម្រាប់ការភ្ជាប់លើកដំបូងដល់គ្រូនិងអាណាព្យាបាលសិស្សទូទាំងប្រទេសដែលបានភ្ជាប់អ៊ីនធឺណិតចាប់ពីខែមីនា ឆ្នាំ២០២០ បន្ទាប់ពីសាលាទាំងអស់ត្រូវបានបិទដោយសារតែវីរុសកូវីដ 19។

    ក្រុមហ៊ុន​មិត្តហ្វូនមានទំនុកចិត្ត​ក្នុងនាមជាប្រតិបត្តិករមួយ​ដែលកំណត់ក្នុងការ​អនុវត្តគម្រោងនេះ ​​ឱ្យបាន​​ជោគជ័យ​ជា​មួយ​នឹង​ហេដ្ឋារចនាសម្ព័ន្ធបណ្តាញដ៏​ធំបំផុត​របស់​ក្រុមហ៊ុន​ នៅក្នុងប្រទេសកម្ពុជា ដែលមានស្ថានីយ៍ ផ្សាយសេវាជាង ១១,០០០ អង់តែន ខ្សែកាបអុបទិក ២៣,០០០ គីឡូម៉ែត្រដែលគ្របដណ្ដប់តំបន់លំនៅដ្ឋាន​ទាំងអស់ និងការផ្តល់សេវាកម្មទូរស័ព្ទចល័តដល់ប្រជាជនកម្ពុជាជិត ៩ លាននាក់។

    ថ្លែង​ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា  បានគួសបញ្ជាក់​ពីសារៈសំខាន់នៃគម្រោងនេះ​ក្នុងការ​គាំទ្រការ​​​អប់រំបែបឌីជីថល រួម​ចំណែក​​ក្នុង​ការ​កែលម្អ​គុណភាព​ និងការលើកកម្ពស់ចំណេះដឹង និងជំនាញ​បច្ចេកវិទ្យា​ព័ត៌មាន សម្រាប់សិស្ស​និស្សិតនៅព្រះរាជាណាចក្រកម្ពុជា។ ក្រសួងអប់រំ យុវជន និងកីឡា បន្ត​សហការ​ជា​មួយ​ក្រុមហ៊ុន​​មិត្តហ្វូន​ ជាដៃគូយុទ្ធសាស្រ្តរយៈពេលវែងក្នុងការលើកកម្ពស់ការអភិវឌ្ឍបច្ចេកវិទ្យា​ ទូរគមនាគមន៍​និងព័ត៌មាន ​នៅ​ក្រសួងអប់រំ យុវជន និងកីឡា និងសាលារៀនទាំងអស់របស់ខ្លួនផងដែរ។

    ជាការឆ្លើយតប លោក ហ្វុង វ៉ាន់ គឿង អគ្គនាយកក្រុមហ៊ុនមិត្តហ្វូន បានសម្តែងនូវ​ការកោតសរសើរ​ចំពោះ​ក្រសួងអប់រំ យុវជន និងកីឡា ដែលបានអនុញ្ញាត​​ឱ្យ​​ក្រុមហ៊ុន​មិត្តហ្វូន លើគាំទ្រនិង​អនុវត្ត​គម្រោង​នេះ និងបាន​​​គូសបញ្ជាក់ថា៖ “គម្រោងនេះគឺជាកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនិងគ្រប់កម្រិតរវាងក្រសួងអប់រំ និងក្រុមហ៊ុនមិត្តហ្វូន និងជាពិសេសរវាងនាយកដ្ឋានអប់រំក្រោមក្រសួងជាមួយសាខាមិត្តហ្វូន ២៥/២៥ ខេត្តក្រុងទូទាំងប្រទេស។ ជាថ្មីម្តងទៀតក្រុមហ៊ុនមិត្តហ្វូនបញ្ជាក់ពីចក្ខុវិស័យដ៏មុតមាំរបស់យើងក្នុងការវិនិយោគលើការអប់រំនៅកម្ពុជាដែលជាការប្តេជ្ញាចិត្តដ៏សំខាន់របស់ពួកគេក្នុងការនាំយកនូវដំណោះស្រាយលំដាប់ពិភពលោកមកប្រទេសកម្ពុជាដែលត្រូវបានបញ្ជាក់ និងទទួលស្គាល់អស់រយៈពេលជាច្រើនឆ្នាំមកនេះ”

    សកម្មភាពច្នៃប្រឌិតថ្មីរបស់​ក្រុមហ៊ុន​មិត្តហ្វូនត្រូវបានគេទទួលស្គាល់ថាអាចជួយឱ្យយុវជនជំនាន់ក្រោយ​និងអនាគត​អ្នកដឹកនាំកម្ពុជា​អាចបំពេញនូវសក្តានុពលរបស់ពួកគេបាន។ វាជាការចាប់ផ្តើមនៃការប្រើប្រាស់​ចំណេះដឹង ​និងជំនាញព័ត៌មានវិទ្យា​របស់ពួកគេដើម្បីត្រួសត្រាយផ្លូវឆ្ពោះទៅអនាគតនៃប្រទេសកម្ពុជា។ សិស្សានុសិស្សជិត១លាននាក់ និងគ្រូបង្រៀនរួមទាំងបុគ្គលិកអប់រំប្រមាណ ១សែននាក់នឹងទទួលបាន​អត្ថប្រយោជន៍​ពីកម្មវិធីនេះ ហើយសន្យាថានឹងធ្វើឱ្យមានភាពលេចធ្លោយ៉ាងសំខាន់ក្នុងចំណោមយុវជនទាំងអស់៕​

  • អង្គការភាពយន្តឈូករ័ត្ន បញ្ចប់វគ្គបណ្ដុះបណ្ដាលជំនាញកាត់តវីដេអូ “តោះថតភាពយន្តឯកសារនៅកម្ពុជា” ដោយជោគជ័យ

    អង្គការភាពយន្តឈូករ័ត្ន បញ្ចប់វគ្គបណ្ដុះបណ្ដាលជំនាញកាត់តវីដេអូ “តោះថតភាពយន្តឯកសារនៅកម្ពុជា” ដោយជោគជ័យ

    គម្រោង “តោះ​ថត​ភាពយន្ត​ឯកសារ​កម្ពុជា” ហៅ​កាត់​ថា LDC គឺជា​គម្រោង​មួយ​ដែល​បង្កើតឡើង​ដោយ​អង្គការ​ភាពយន្ត​ឈូករ័ត្ន ក្នុង​គោលបំណង​បណ្តុះបណ្តាល​ប្រជាជន​កម្ពុជា​ឲ្យ​មាន​ជំនាញ​គ្រប់គ្រាន់​ក្នុង​ការថត​ទុក​អ្វី​គ្រប់យ៉ាង​ដែល​ទាក់ទង “សេរីភាព​ក្នុងការ​បញ្ចេញមតិ” និង “សេរីភាព​ទទួលបាន​ព័ត៌មាន។

    ដោយ​មើលឃើញ​អំពី​តម្រូវការ​របស់​សង្គម ហើយ​យុវជន​ក៏មាន​ចំណាប់អារម្មណ៍​ច្រើន​ទៅលើ​ឱកាស​ការងារ​ផ្នែក កាត់ត​វីដេអូ​ខ្លី និង​ភាពយន្ត​ឯកសារផ្សេងៗ ដូច្នេះ​ទើប​គម្រោង​សម្រេច​បង្កើត​វគ្គ​ខ្លី​នេះ​បន្ថែមទៀត ដើម្បី​បំពេញតម្រូវការ និង​ពង្រឹង​ជំនាញ​ទន់​របស់​សិក្ខាកាម​ទាំងអស់​ឲ្យ​មាន​សមត្ថភាព​គ្រប់គ្រាន់​លើ​ជំនាញ​មួយ​នេះ​កាន់តែ​ល្អប្រសើរ​ជាង​មុន។

    វគ្គ​បណ្ដុះបណ្ដាល​មួយ​នេះ​មានការ​ចូលរួម​បង្រៀន​ដោយ​លោកគ្រូ ហួត រ៉ាវី អ្នកជំនាញ​ដែលមាន​បទពិសោធន៍​ច្រើន​ឆ្នាំ​ផ្នែក​ដឹកនាំ​រឿង និង​កាត់ត​វីដេអូ ដោយ​រាល់​ស្នាដៃ​ភាពយន្ត​របស់លោក​តែង​ត្រូវបាន​មហាជន​នៅក្នុង​វិស័យនេះ​ទទួលស្គាល់។

    គួរបញ្ជាក់​ផងដែរ​ថា ក្នុង​វគ្គ​បណ្ដុះបណ្ដាល​នេះ​សិក្ខាកាម​ចូល​រួមមាន​ចំនួន១៤នាក់ មកពី​ក្រុមផ្សេងៗគ្នា ក្នុងនោះ​រួមមាន រាជធានី​ភ្នំពេញ ៣នាក់ បាត់ដំបង ៣នាក់ សៀម​រាម ១នាក់ កែប និង​កំពត ៧នាក់។

    ក្រោយពី​បញ្ចប់​វគ្គ​បណ្ដុះបណ្ដាល​នេះ កញ្ញា ជុំ សុ​ដា​មី មកពី​រាជធានី​ភ្នំពេញ​រៀបរាប់ថា “ខ្លួន​ពិតជា​សប្បាយចិត្ត​ជាខ្លាំង ចំពោះ​ការបង្រៀន​របស់លោក​គ្រូ កញ្ញា​បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រុម​ភាពយន្ត​ឈូករ័ត្ន​ដែល​បាន​បង្កើត​វគ្គ​បណ្ដុះបណ្ដាល​មួយ​នេះ ព្រោះ​វគ្គ​បណ្តុះបណ្តាល​នេះ​ធ្វើខ្លួន​កាន់តែ​យល់ច្បាស់​អំពី​ការកាត់ត​វីដេអូ។

    ចំណែក លោក ង​យ វ​ណ្ណះ មកពី​ខេត្ត​កែប​ក៏បាន​លើកឡើង​ដែរ​ថា ”ខ្ញុំ​សូម​អរគុណ​លោកគ្រូ ក៏ដូចជា​ក្រុមការងារ​ទាំងអស់​ដែល​បាន​បង្កើត​កម្ម​វី​ធី​នេះ​ឡើង វា​ផ្តល់​ចំណេះដឹង និង​បច្ចេកទេស​កាត់តថ្មីៗដល់​រូបខ្ញុំ​ច្រើនណាស់។

    មិន​ខុសពី​សិក្ខាកាម​ពីររូប​ខាងលើ លោក រិ​ន ឌី មកពី​ខេត្តបាត់ដំបង បាន​សរសើរ​ពី​កម្មវិធី​នេះ​ថា “ខ្លួន​ពិតជា​ស្រលាញ់​ក្រុមការងារ និង​អ្នកសម្របសម្រួល ទាំងអស់​ដែល​បានរៀបចំ​កម្មវិធី​ដ៏​មាន​ប្រយោជន៍​នេះ​ឡើង ហើយក៏​សង្ឃឹមថា​គម្រោង តោះ​ថត​ភាពយន្ត​ឯកសារ​កម្ពុជា នឹង​បន្តសកម្មភាព​បង្រៀន​នេះ​នៅ​ឱកាសក្រោយៗទៀត។

    តោះ​ថត​ភាពយន្ត​ឯកសារ​នៅ​កម្ពុជា (Let’s Document Cambodia) ដោយ​រៀបចំឡើង​ដោយ​អង្គការ​ភាពយន្ត​ឈូករ័ត្ន (SFO)។ គម្រោង ”តោះ​ថត​ឯកសារ​កម្ពុជា” នឹង​ព្យាយាម​បន្តសកម្មភាព​បណ្ដុះបណ្ដាល​របស់ខ្លួន​ស​ម្រា​ប់​យុវជន​កម្ពុជា​ដែលមាន​ចំណាប់​អារ​ម្ម​ណ៏​ទាក់ទង​វិស័យ​ភាពយន្ត​បន្តទៀត​ក្នុងពេលឆាប់ៗនេះ។

  • កំពុង​តែ​ធុញ​ថប់​រឿង​​ជំងឺកូវីដ១៩… បងស្រី ស៊ឹម ថៃណា ​ត្រូវ​ចោរ​លួច​រថយន្ដ

    កំពុង​តែ​ធុញ​ថប់​រឿង​​ជំងឺកូវីដ១៩… បងស្រី ស៊ឹម ថៃណា ​ត្រូវ​ចោរ​លួច​រថយន្ដ

    កំពុង​តែ​ធុញ​ថប់​រឿង​​ជំងឺ​កូវីដ១៩វាយ​លុក​កម្ពុជា​ ស៊ឹម ថៃណា​ត្រូវ​ចោរ​លួច​រថយន្ត​ម៉ាក Camry បាឡែន​ស៊េរី​ឆ្នាំ  ២០០២ ពណ៌​ទឹក​ប្រាក់​ស្លាកលេខ 2W6801 នៅ​វេលា​ម៉ោង​៥ ល្ងាច​​ថ្ងៃ​ទី២០ ខែមីនា ឆ្នាំ២០២០ នេះ។

     

    បើ​តាម​ ស៊ឹម ថៃណា បាន​ឱ្យ​ដឹង​ថា រថយន្ត​ដែល​បាត់​នោះ​គឺ​ជា​របស់​បង​ស្រីនាង បាន​យក​ទៅ​ចត​នៅ​ផ្លូវ​លំ​មួយ​ជិត​ផ្សារ​ចាក់​អង្រែក្រោម​​ដើម្បី​ចូល​ទៅ​កក់​សក់​ ស្រាប់​តែ​ចេញ​មក​វិញ​​​បាត់​រថយន្ត​​​តែ​ម្ដង​។ ភ្លាម​ៗ​នោះ​នាង និង​បង​ស្រី​មិន​ដឹង​ធ្វើ​យ៉ាង​ណា​មាន​តែ​ទៅ​ដាក់​ពាក្យ​ប្ដឹង​សុំ​ឲ្យ​អាជ្ងាធរ​ខណ្ឌមានជ័យ​​ជួយ​​តាម​រក។

    ស៊ឹម ថៃណា ថា៖” ខ្ញុំ​ញ័រ​ដៃ​ធ្វើ​អ្វី​លែង​ត្រូវ​ហើយ​ពេល​នេះ ជំងឺ​ឆ្លង​កូរ៉ូណា​ កំពុង​វាយ​លុក​សេដ្ឋកិច្ច​ធ្លាក់​ចុះ​ហើយ​មក​ជួប​រឿង​បែប​ហ្នឹង​ទៀត។ អ្វី​ដែល​ខ្ញុំ​ស្ដាយ​នោះ​គឺ​ឡាន​បង​ស្រី​ខ្ញុំ​អត់​បាន​ដាក់​ប្រពន្ធ​ GPS ទៀត”។

     

  • រំលែកទុក្ខក្រៀមក្រំ! ម្ចាស់បទ« រាត្រីដែលបានជួបភក្រ្ត » មរណភាពហើយ

    រំលែកទុក្ខក្រៀមក្រំ! ម្ចាស់បទ« រាត្រីដែលបានជួបភក្រ្ត » មរណភាពហើយ

    ពីក្រុមព្រះសុិយា បានជូនដំណឹងដ៏សែនក្រៀមក្រំ និងសោកស្តាយបំផុតនៃការបាត់បង់សិល្បការិនីរៀមច្បង។

    ក្រុមព្រះសុរិយាទាំងមូល មានសេចក្តីក្តុកក្តួលជាខ្លាំង ក្រោយពីបានទទួលនូវដំណឹងដ៏សែនសោកស្តាយថា លោកស្រី កែវ សេដ្ឋា សិល្បការិនីរៀមច្បងដែលមានឈ្មោះល្បីល្បាញនាទសវត្ស៥០និង៦០ បានទទួលមរណភាពនៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ ក្នុងជន្មាយុ ៨៤ឆ្នាំ ដោយជរាពាធ នៅគេហដ្ឋានកូនស្រីលោកស្រីនារាជធានីភ្នំពេញ។

    ការបាត់បង់លោកស្រីប្រៀបដូចបាត់បង់នូវធនធានដ៏កម្រពីដែនកម្ពុជទេសយើង ដែលលោកស្រីបានកសាងស្នាដៃ និងតស៊ូគ្រប់យ៉ាងដើម្បីសិល្បៈជាតិយើងតាំងពីលោកស្រីដឹងក្តី រហូតដល់ថ្ងៃលាចាកលោកនេះ។ ចម្រៀងជាច្រើនបទរបស់លោកស្រីនៅតែមានជីវិតដល់សព្វថ្ងៃក្នុងក្រអៅបេះដូងរបស់មហាជនខ្មែរដូចជាបទ រាត្រីដែលបានជួបភក្រ្ត , បទ ទ្រូងអនាថា , បទ ទីវាលសត្វយំ , បទ សង្ឃឹមជានិច្ច , បទ សារិកា , បទ ទឹកភ្នែកសូយ៉ា ជាដើម។

    គួរជម្រាបថា លោកស្រីកែវ សេដ្ឋា កើតនៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៣៦ នៅទីក្រុងភ្នំពេញ។ លោកស្រី គឺជាអ្នកចម្រៀងនារីរបស់កម្ពុជាមុនគេបង្អស់ តាំងពីទស្សវត្សរ៍៥០មកម្ល៉េះ។ រយៈពេលជិត៣០ឆ្នាំមកនេះ គេមិនបានឮសំឡេងរបស់លោកស្រីទាល់តែសោះ ដោយគ្រប់គ្នាយល់ថាប្រហែលជាបាត់បង់ជីវិតទៅហើយ ក្នុងរបរខ្មែរក្រហម។ ក្រៅពីជាអ្នកចម្រៀងដ៏ល្បី នៃជំនាន់ទី១នៃការកកើតវិស័យចម្រៀងខ្មែរ លោកស្រីជាសិល្បការិនីល្ខោនបាសាក់ យីកេ និងរបាំប្រពៃណីផងដែរ។ ក្រុមព្រះសុរិយានិងមហាជនទាំងមូលសូមបួងសួងដល់ដួវវិញ្ញាណក្ខន្ធលោកអុំ អញ្ជើញទៅកាន់សុគតិភពកុំបីឃ្លាងឃ្លាតឡើយ!

  • ភ្ញាក់ផ្អើល!! ខណៈតារាស្រីស្អាត ជីម មី ប្ដូរទ្រនំមក MY TV

    ភ្ញាក់ផ្អើល!! ខណៈតារាស្រីស្អាត ជីម មី ប្ដូរទ្រនំមក MY TV

    ក្រោយពីបង្ហាញវត្តមានយ៉ាងសសិចស៊ីជាមួយក្បាច់រាំនៅក្នុងបទ « ជើងស្រឡួន »​​របស់លោក ឆាយ វិរៈយុទ្ធ នៅក្នុងផលិតកម្មសាន់ដេ ខណៈនេះតារាស្រីសាច់ខ្ចី ជីម មី ត្រូវបានធ្លាយដំណឹងថា ផ្លាស់ប្ដូរទ្រនំពីស្ថានីយទូរទស្សន៍ PNN មកកាន់កម្មវិធីជាពិធីការិនីនៅស្ថានីយទូរទស្សន៍ MY TV វិញម្ដងហើយ។

    អ្វីដែលភ្ញាក់ផ្អើលបំផុតសម្រាប់មហាជនអ្នកគាំទ្រតារាស្រីរូបនេះគឺ ជីម មី នឹងបង្ហាញវត្តមានជាពិធីការិនីនៅក្នុងកម្មវិធី « ពេញចិត្តឬអត់ » របស់ស្ថានីយទូស្សន៍ MYTV ជាដៃគូជាមួយលោក តាប៊ុយ ។ កញ្ញា ជីម មី បានចូលរួមជាពិធីការិនីនៅក្នុងកម្មវិធី “ពេញចិត្តឬអត់” បានរយៈពេលជាច្រើនសប្តាហ៍មកហើយ កញ្ញា ជីម មី តែងតែបង្ហាញនៅសម្លៀកបំពាក់ប្លែកៗស្រស់ស្អាត អមជាមួយសម្រស់របស់គាត់ ធ្វើឱ្យយុវវ័យជាច្រើនចាប់អារម្មណ៍ទៅលើរូបគាត់ ពិសេសម៉ូដសម្លៀកបំពាក់របស់គាត់តែម្តង គឺពិតជាស្រស់ស្អាត។ សព្វថ្ងៃនេះ កញ្ញា ជីម មី មិនត្រឹមតែជាពិធីការិនីនោះទេ កញ្ញាក៏ជាតារាសម្តែងមួយដួងដែលមានប្រជាប្រិយភាពខ្លាំងសម្រាប់មិត្តៗយុវវ័យផងដែរ។

    កញ្ញា ជីម មី បានបង្ហោះសារទាក់ទាញចិត្តមិត្តអ្នកគាំទ្រថា «ទាយមើលថាជីមមីកំពុងថតកម្មវិធីអី?អ្នកណាដឹងខមមិនម្នាក់មួយមក» ។ បើតាមរូបភាពរបស់នាងបង្ហោះលើហ្វេសប៊ុកនោះ គឺជានៅក្នុងឆាករបស់កម្មវិធី « ពេញចិត្តឬអត់ » ពិតមែន។ ហើយវត្តមានរបស់នាង ក៏ពិតជាមានអ្វីប្លែកសម្រាប់ទស្សនិកជនក្នុងឆ្នាំ២០២០នេះ ហើយក៏សង្ឃឹមថាប្រិយមិត្តនឹងបន្តគាំទ្រកញ្ញា ព្រមជាមួយកម្មវិធីដ៏ល្បី “ពេញចិត្តឬអត់” នេះផងដែរ៕

  • ខណៈមានការភ័យខ្លាចជំងឺកូវីដ១៩ ក្រុមតារាសិល្បៈផលិតកម្មក្លាស៊ីកសម្រុកថតអឹមវីចម្រៀងចូលឆ្នាំ

    ខណៈមានការភ័យខ្លាចជំងឺកូវីដ១៩ ក្រុមតារាសិល្បៈផលិតកម្មក្លាស៊ីកសម្រុកថតអឹមវីចម្រៀងចូលឆ្នាំ

    បើទោះជាមានករណីជំងឺកូវីដ ១៩ ផ្ទុះឡើងក៏តារាមួយចំនួន នៅតែពុះពារសម្រុកថត បទចម្រៀងអបអរ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ។ ជាក់ស្តែងផលិតកម្ម Classic បានចេញបទចម្រៀងថ្មីៗ ជាច្រើនបទ នាំតារាក្នុងផលិតកម្មច្រៀងរាំនិងសិល្បករជាច្រើន។ មុននេះ ដោយមានទាំងការចូលរួមពីតារាចម្រៀង និង តារាសម្ដែងមកពីគ្រួសារតារាកម្ពុជាផង។

    បរិយាកាសនេះ បានរៀបចំឡើងកាលពី ថ្ងៃទី២២ មីនា ឆ្នាំ២០២០ ស្ថិតនៅខាងក្រោយផ្សារផ្អាវ ខេត្តកំពង់ចាម។ តារាប្រុសស្រីមួយចំនួន បានសម្រិតសម្រាំងសម្លៀកបំពាក់ស្អាតៗ ទុកសម្តែងរួចជាស្រេច ។ បើទោះជាមានការភិតភ័យ ជំងឺកីវីដ ម្នាក់ៗបានរួមគ្នារក្សាអនាម័យ ដាក់ជែលសំអាតដៃ និងអាល់កុលសម្លាប់មេរោគ ជូតសម្អាតជាប្រចាំ។

    បើតាមលោក ហួរ សុផល ម្ចាស់ផលិតកម្ម និងជាអ្នកដឹកនាំសម្តែង បានអំពាវនាវឱ្យបងប្អូន ប្រជាពលរដ្ឋទាំងអស់ យកចិត្តទុកដាក់ លើបញ្ហាអនាម័យ រស់នៅស្អាត លាងដៃនឹងសាប៊ូ អាល់កុល ជែល និងណែនាំក្មេងៗតូចៗអោយ យល់ពីអនាម័យ។ ជាពិសេសគោរពតាមក្បួនពេទ្យជាសំខាន់។ ចំពោះបទចម្រៀង ដែលរៀបចំមានចំនួនជាង២០ បទគ្រប់ចង្វាក់។ នេះជាការរៀបចំបទថ្មី កម្សាន្តថ្ងៃចូលឆ្នាំ ដោយមិនបានទៅណាក៏ អាចស្តាប់ប្តូរអារម្មណ៏ជាលក្ខណៈគ្រួសារបាន។ តារាច្រៀងរាំមាន លោក បញ្ញា សិទ្ឋិ, លោក រតនៈ ពិសិដ្ឋ, លោក រុន ណាកូ, លោក ត្រា យ៉ាកូ, កញ្ញា សម្រេចសន្យា, លោក រ័ត្ន បញ្ញា រិទ្ឋ លោក ឆាលី លោកស្រីរីយ៉ាត្រាណេ, លោក មាស សំណាង, កញ្ញា អ៊ុក ដារ៉េត, កញ្ញា មុត សុវណ្ណារិទ្ធិ, កញ្ញា រចនា វត្តី លោកសុខជន់, កញ្ញាណងខា កញ្ញា៨០គីឡូ, អ្នកនាង យិន ស្រីពៅ, អ្នកនាង ថន ចរិយា, កុមារា ប្រុសពេជ្រ និង តារាផ្សេងៗទៀត៕

  • សំណាងពិតជាមើលមិនឃើញមែន…! អបអរសាទរដល់អ្នកឈ្នះមហារង្វាន់ដ៏ច្រើនអស់ស្ទះពី សាមសុង សម្រាប់រដូវចូលឆ្នាំប្រពៃណីជាតិ!

    សំណាងពិតជាមើលមិនឃើញមែន…! អបអរសាទរដល់អ្នកឈ្នះមហារង្វាន់ដ៏ច្រើនអស់ស្ទះពី សាមសុង សម្រាប់រដូវចូលឆ្នាំប្រពៃណីជាតិ!

    សូមចូលរួមអបអរសាទរអ្នកឈ្នះទាំងអស់ក្នុងសប្តាហ៏ទី១ពីកម្មវិធី​ “មហាប្រូម៉ូសិនសម្រាប់រដូវចូលឆ្នាំប្រពៃណីជាតិ” ​​​!!!

     (ភ្នំពេញ) ថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២០៖ ស្របតាមកម្មវិធីដែលបានសន្យាក្រុមហ៊ុនសាមសុងបានធ្វើការចាប់រង្វាន់ដើម្បីស្វែងរកអ្នកឈ្នះពីការជាវទូរស័ព្ទសាមសុង Galaxy A10s, A20s និង A30s ដែលមានប័ណ្ណធានាត្រឹមត្រូវចាប់ពីថ្ងៃទី ១០ ខែមីនា ដល់ 12 មេសា 2020 ឥឡូវនេះបានរកឃើញអ្នកឈ្នះទាំងអស់ក្នុងសប្តាហ៏ទី១ហើយ!

    បើតាមប្រសាសន៍របស់លោក Seungho Choi​ អគ្គនាយកសាខាក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិចប្រចាំប្រទេសកម្ពុជាបានឱ្យដឹងថា ខ្ញុំពិតជារីករាយខ្លាំងណាស់ដែលបានមកកាន់ទីនេះម្តងទៀតក្នុងការផ្តល់នូវសំណាងជូនដល់អតិថិជនដែលបានគាំទ្រស្មាតហ្វូនរបស់ សាមសុង ដោយលើកទី១ កាលពីឆ្នាំ២០១៨ សម្រាប់អតិថិជនដែលគាំទ្រកំពូលស្មាតហ្វូត Galaxy S9|S9+ ហើយសម្រាប់ថ្ងៃនេះផងដែរគឺជាលើកទី២ សម្រាប់ស្មាតហ្វូនថ្នាក់កណ្តាលរបស់ សាមសុង គឺ Galaxy A10s, A20s និង A30s ដែលក្រុមហ៊ុនធ្វើការលើកទឹកចិត្ត និងផ្តល់ជូននូវកាដូយ៉ាងច្រើនដូចជា៖ ម៉ូតូ Honda ZOOMER X 2020 ,នាឡិកា ឆ្លាតវៃ Galaxy Watch Active2, ទូរស័ព្ទដៃ Galaxy A30s និងរង្វាន់​សន្ធឹក​សន្ធាប់ជាច្រើនទៀត ។ ចំណែកកម្មវិធីចាប់ឆ្នោតផ្សងសំណាងនេះ ទុកជាចំណងដៃដ៏ពិសេសពីក្រុមហ៊ុន​ដោយធ្វើការចាប់រង្វាន់ធំៗចំនួន4 សប្តាហ៍នៅស្ថានីយទូរទស្សន៍ MYTV​ ក្នុងកម្មវិធី A1 Twist ហើយនេះ​ គឺជាសប្តាហ៍ដំបូងដែលក្រុមហ៊ុន បានធ្វើការចាប់រង្វាន់ជូនដល់អតិថិជន និងបានប្រកាសឈ្មោះអ្នកឈ្នះរង្វាន់នៅសប្តាហ៍ទី 1 ផងដែរ។

    សូមបញ្ជក់ម្តងទៀតថាកម្មវិធីនៃការចាប់រង្វាន់នេះគឺប្រព្រឹត្តិទៅនៅស្ថានីយទូរទស្សន៍ MyTV ក្នុងកម្មវិធី A1 Twist វេលាម៉ោង 10:00-12:00 ថ្ងៃត្រង់! កម្មវិធីដ៏រំភើបអស្ចារ្យនេះនឹងផ្តល់ជូន​មហារង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ដូចជា៖

      • ម៉ូតូ Honda ZOOMER X 2020 សរុប 4 គ្រឿង
      • នាឡិកា Galaxy Watch Active2 សរុប 8 គ្រឿង
      • ទូរស័ព្ទដៃ Galaxy A30s សរុប 12 គ្រឿង
      • ទូរទស្សន៍ Samsung 32 អ៊ីញ សរុប 16 គ្រឿង

    * ខាងក្រោមនេះគឺជាឈ្មោះអតិថិជនដែលបានឈ្នះពីការចាប់លើកទី១៖​


    ប្រញាប់ឡើងណា៎…អ្នកឈ្នះបន្ទាប់អាចជាលោកអ្នកហើយ! ទិញភ្លាម……ឈ្នះភ្លាម! សម្រាប់អតិថិជនដែលពុំទាន់បានទិញសូមប្រញាប់ទិញឥឡូវនេះភ្លាមទៅ! ព្រោះរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ជាច្រើនទៀតកំពុងរង់ចាំអ្នក! សូមឱ្យសំណាងល្អណា៎!!ការចាប់ឆ្នោតលើកទី2នឹងធ្វើឡើងនៅថ្ងៃទី 29 មីនា 2020។

    សម្រាប់ព័ត៌មានលម្អិតសូមអញ្ជើញមកទស្សនាដោយផ្ទាល់តាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយផលិតផល សាមសុង ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជនតាមរយៈ ទូរស័ព្ទលេខ៖ 1800-20 32 32 !

  • លោក ប៉ែន ចំរុង និងសប្បុរសជនមានទឹកចិត្តនាំយកម៉ាសអនាម័យ និងអាល់កុលជូនមន្ទីពេទ្យខ្មែរសូវៀត

    លោក ប៉ែន ចំរុង និងសប្បុរសជនមានទឹកចិត្តនាំយកម៉ាសអនាម័យ និងអាល់កុលជូនមន្ទីពេទ្យខ្មែរសូវៀត

    ដើម្បី​ចូលរួម​លើកទឹកចិត្ត និង ​ចែករំលែក​ក្តី​ស្រលាញ់​ក្នុងនាម​ខ្មែរ​ស្រលាញ់​ខ្មែរ ខ្មែរ​ជួយ​ខ្មែរ​នោះ ពិធី​ករ​ប្រុស​មាន​ប្រជាប្រិយភាព លោក ប៉ែន ចំ​រ៉ុង បាន​ចំណាយ​ពេលវេលា​ផ្ទាល់ខ្លួន​នាំយកម៉ាស និងទឹកអាល់កុលជាច្រើន ផ្ដល់ជូនមន្ទីរពេទ្យខ្មែរសូវៀត ជាការរួមចំណែកទប់ស្កាត់កូវីដ១៩នៅក្នុងប្រទេសកម្ពុជា។

    នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២០ នេះ លោក ប៉ែន ចំរុង បានបង្ហោះសារឱ្យដឹងថា « ថ្ងៃនេះយើងបាននាំយក ថវិការ ម៉ាស និង អាល់កុល មានតំលៃទឹកប្រាក់ សរុប ១១៥៥$ ជូនមន្ទីពេទ្យ ខ្មែរសូវៀត (មន្ទីពេទ្យរ៉ុស្សី) បានជួបប្រសាសន៍ លោក អគ្គនាយក លោកនាយក និងក្រុមលោកគ្រូពេទ្យជាច្រើនដោយក្តីសោមនស្សរីករាយយ៉ាងខ្លាំង (សូមស្តាប់ប្រសាសន៍ និងការសំណូមពរខ្លះ របស់លោកគ្រូ នាយក ) សូមទទួលការគោរពនូវឆន្ទៈ ដ៍ប្រសើរមិនអាចកាត់ថ្ងៃបាន»។

    យ៉ាងណាមិញ ប៉ុន្មានថ្ងៃមុននេះ តារាប្រុសរូបនេះក៏បានចំណាយពេលចុះចែក​ម៉ាស​ និង​ទឹក​លាងដៃ​ការពារ​ជំងឺ​កូវីដ១៩នៅខេត្តសៀមរាបដោយផ្ទាល់។​ លោកក៏បាន​អំពាវនាវ​ និង​បំផុស​ស្មារតី​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ខេត្ត​សៀម​រាប ក៏ដូចជា​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ដទៃ ​ត្រូវ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ និង ​ថែរក្សា​អនាម័យ​ខ្លួន​ប្រាណ​ តាមរយៈ​ការ​ពាក់​ម៉ាស ​ឬ​លាងដៃ​ឱ្យ​បាន​ញឹកញាប់​ ដើម្បី​បង្ការ​ការ​ឆ្លង​នូវ​ជំងឺ​Covid-19​នេះ​។ ជា​មួយ​គ្នា​នេះ លោក ប៉ែន ចំ​រ៉ុង ក៏​មាន​ការ​អំពាវនាវ​ដល់​អាជីវករ​ទាំង​អស់ កុំ​ឆ្លៀតឱកាស​ពេលនេះ​ដើម្បី​យក​ផល​ចំណេញ​តាមរយៈ​ការ​ដំឡើង​ថ្លៃ​ម៉ាស់និង​ទឹក​លាងដៃ​ជាដើម​៕

    សូមទស្សនាវីដេអូខាងក្រោមនេះ ៖

  • កំពូលតារាចម្រៀង មាស សុខសោភា លើកទឹកចិត្តបងប្អូនខ្មែរឥស្លាម និងអំពាវដល់បងប្អូនរួមសហការជាមួយគ្រូពេទ្យជំនាញទប់ស្កាត់កូវីដ19

    កំពូលតារាចម្រៀង មាស សុខសោភា លើកទឹកចិត្តបងប្អូនខ្មែរឥស្លាម និងអំពាវដល់បងប្អូនរួមសហការជាមួយគ្រូពេទ្យជំនាញទប់ស្កាត់កូវីដ19

    យោងតាមគណនីហ្វេសប៊ុក របស់តារាចម្រៀងល្បីឈ្មោះ អ្នកនាង មាស សុខសោភា បានបង្ហោះរូបភាពអនុសាវរីយ៍ជាមួយបងប្អូនខ្មែរឥស្លាម និងលើកទឹកចិត្តរៀបរាប់ថា «ពិភពលោកតែមួយ ផ្ទៃមេឃតែមួយ នេះជាពេលវេលាមួយដែលយើងត្រូវការកម្លាំងចិត្តពីគ្នាទៅវិញទៅមក ដើម្បីឆ្លងដំណាក់កាលដ៏អាក្រក់នេះ។

    នាងខ្ញុំពិតជាសោកស្តាយនៅពេលដែលបានឃើញព័ត៌មានទាក់ទងទៅនឹងបងប្អូនខ្មែរឥស្លាមដែលកំពុងរងគ្រោះដោយសារ Covid-19 ហើយនាងខ្ញុំជឿជាក់ថា អ្វីដែលពួកគាត់ត្រូវការនៅពេលនេះ គឺកម្លាំងចិត្តមិនមែនជាការស្តីបន្ទោសឬការរើសអើងនោះទេ ។ នាងខ្ញុំសូមចូលរួមជាកំលាំងចិត្តដល់បងប្អូនដែលរងគ្រោះទាំងអស់ ជាពិសេសបងប្អូន ខ្មែរឥស្លាម សូមបងប្អូនសហការជាមួយគ្រូពេទ្យជំនាញ និងអាជ្ញាធរដើម្បីបញ្ចប់ការរីករាលដាលនេះ។ ដោយក្តីស្រលាញ់ពីនាងខ្ញុំ មាស សុខសោភា #MSP»។

    ទន្ទឹមនឹងមានបងប្អូនខ្មែរឥស្លាមមួយចំនួន កំពុងទទួលរងឆ្លងនូវកូវីដ19 ហើយក៏មានបុគ្គលមួយចំនួនតូច មានការរើសអើង ដល់ជនជាតិឥស្លាមថែមទៀតផង។ កំពូលតារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព មាស សុខសោភា ក៏បានធ្វើការសំណូមពរដល់បងប្អូន ចូលរួមជាកំលាំងចិត្តដល់បងប្អូន ដែលរងគ្រោះទាំងអស់ ជាពិសេសបងប្អូនខ្មែរឥស្លាម សូមបងប្អូនសហការជាមួយគ្រូពេទ្យជំនាញ និងអាជ្ញាធរ ដើម្បីបញ្ចប់ការរីករាលដាលនេះ​៕