Author: អេបិល

  • ធ្លាយដំណឹង តារាឯកស្រី ឆុំ វ​ត្តី ចូលរោងការឆ្នាំ 2019 នេះហើយ

    ធ្លាយដំណឹង តារាឯកស្រី ឆុំ វ​ត្តី ចូលរោងការឆ្នាំ 2019 នេះហើយ

    មួយចុងក្រោយនេះគេកត់សម្គាល់ឃើញតារាសម្ដែងស្រី ឆុំ វ​ត្តី បើកបង្ហាញមុខ​គូស្នេហ៍​ជា​សាធារណៈ​ និងតែង​បង្ហាញ​រូបថត​ សកម្មភាព​ផ្អែមល្ហែម​ជាច្រើន ​ជាមួយ​គូស្នេហ៍​ បង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ។ ជាការពិតណាស់ មើលទៅហាក់បីដូចជាគ្មានអ្វីលាក់បាំងទៀតឡើយ ហើយក្នុងនោះ​ក៏​មានអ្នកគាំទ្ររបស់នាងនិយាយឡើងថា ពិតជា​គួរឱ្យ​សរសើរ ឆុំ វ​ត្តី ណាស់​ដែល​ហ៊ាន​សារភាពមានគូស្នេហ៍​ទាំង​កំពុងមាន​ប្រជាប្រិយភាព​។

    បើតាមប្រភពមិត្តស្និតស្នាលរបស់តួឯកស្រីក្នុងរឿង «ហ្លួងព្រះស្ដេចកន» រូបនេះ គេបានបង្ហើបថា​នាង​គ្រោង​រៀបការ​នៅ​ឆ្នាំ 2019 នេះ ​តែ​មិនទាន់​បង្ហាញ​ពី​ពេលវេលា​ច្បាស់លាស់នៅឡើយទេ ។ ក្រោយ​រៀបការ ឆុំ វ​ត្តី នៅតែ​បន្ត​អាជីព​សិល្បៈ​ ព្រោះ​ស្វាមី​របស់​នាង​ក៏​ជា​អ្នក​ដឹកនាំ​រឿង​មួយល្បីឈ្មោះមួយរូបដែរ ។ យ៉ាងណាមិញ ឆុំ វ​ត្តី នៅតែមិនលាក់បាំងពីទំនាក់ទំនងស្នេហាជាអ្នកដឹកនាំរឿងល្បីមួយនេះ ហើយកាន់តែស្អិតរមួតដាងស្គរតាំងម៉ែ ហើយជាងទឹកឃ្មុំទៅទៀត ដោយគេជឿថា ការមិនទាក់បាំងភ្នែកមហាជន គឺជាការបង្ហាញភាពទៀងត្រង់មិនលាក់លាម។

    ចង់ដឹងថា តារាស្រីស្អាតល្បីឈ្មោះរូបនេះ ផ្អែមល្ហែមជាមួយគូស្នេហ៍ដល់កម្រិតណានោះ សូមទស្សនារូបភាពខាងក្រោមនេះ៖

  • អ្នកមិនទាន់បានឃើញកុំភ្លេចណា ទូក «ង» វែងជាងគេបំផុតនៅលើពិភពលោករបស់កម្ពុជា ដាក់តាំងថ្ងៃចុងក្រោយហើយ

    អ្នកមិនទាន់បានឃើញកុំភ្លេចណា ទូក «ង» វែងជាងគេបំផុតនៅលើពិភពលោករបស់កម្ពុជា ដាក់តាំងថ្ងៃចុងក្រោយហើយ

    ថ្ងៃនេះគឺជាថ្ងៃចុងក្រោយហើយចំពោះការតាំងបង្ហាញទូក ង វែងជាងគេលើពិភពលោក ជូនពុកម៉ែ បងប្អូនទស្សនា នៅមុខវាលព្រះមេរុ។

    នៅក្នុងនោះ គេក៏បានមើលឃើញមានភ្ញៀវជាតិ និងអន្តរជាតិបានចូលរួមយ៉ាងច្រើនកុះករ រាប់ពាន់នាក់ ដើម្បីថតរូបទុកជាអនុស្សាវរីយ៍។ មួយវិញទៀតចំពោះការតាំងបង្ហាញនេះ ក៏មានការចូលរួមពីតារាសម្តែង និងចម្រៀងល្បីៗជាច្រើនរូបទៀតផងដែរ។ ដូចនេះសូមបងប្អូនដែលមានបំណងចង់ឃើញ ចង់ថត សូមកុំភ្លេចទៅចូលរួមផង។

    គួររំលឹកបន្តិចផងដែរថា ទូក «ង» វែងជាងគេបំផុតនៅលើពិភពលោករបស់កម្ពុជា បានទទួលជោគជ័យក្នុងការបំបែកឯតទគ្គកម្មពិភព World Guinness Record ជាផ្លូវការហើយ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ។ ទូកនេះ មានបណ្តោយប្រវែង 87.30 ម៉ែត្រ ទទឹង 1.94 ម៉ែត្រ ជំរៅ 0.80 ម៉ែត្រ ចំណុះដាក់បាន 179 នាក់ ដោយ100 នាក់មកពីទាហានជើងទឹក 79 នាក់មកនគរបាលជើងទឹក និងប្រសិទ្ធនាមថា៖ “កម្ពោជិកបុត្តាខេមរាតរី ” ដែលមានន័យថា “ទូកងរបស់កូនខ្មែររស់នៅក្នុងដែនដីកម្ពុជា”៕

  • ឡូយអស់ស្ទះ R17Pro ត្រកូលRចុងក្រោយរបស់ OPPO សមត្ថភាពថតរូបពេលយប់ឡើងកប់

    ឡូយអស់ស្ទះ R17Pro ត្រកូលRចុងក្រោយរបស់ OPPO សមត្ថភាពថតរូបពេលយប់ឡើងកប់

    ប្រ៊ែនទូរស័ព្ទ OPPO សព្វថ្ងៃកំពុងទទួលបានការពេញនិយមកាន់តែច្រើនឡើងពីសំណាក់ប្រជាជន កម្ពុជា ក៏ដូចជានៅលើសាកលលោកផងដែរ។ ស្មាតហ្វូនជាច្រើនម៉ូដែលរបស់ OPPO ត្រូវបានផលិតឡើង និងចរាចរលក់ពេញទីផ្សារកម្ពុជាយើងសព្វថ្ងៃ។

    OPPO បានប្រារព្ធពិធីសម្ពោធម៉ូដែល R17 Pro របស់ខ្លួននាថ្ងៃសៅរ៍ ទី01 ខែធ្នូ ឆ្នាំ2018 នៅសណ្ឋាគារសុខាភ្នំពេញ (Tonle Sap Sky Bar)។ ក្នុងពិធីសម្ពោធនេះ ក៏មានចូលរួមពីសំណាក់តារាល្បីៗតំណាងឲ្យក្រុមហ៊ុន OPPO ទាំងបីដួងដូចជាអ្នកនាង ពេជ្រ សោភា លោក Step និងកញ្ញា រ៉េត ស៊ូហ្សាណា។ ក្រៅពីនោះ ក៏នៅមានការអញ្ជើញចូលរួមពីសំណាក់ កញ្ញា ស៊ិន យូប៊ិន  លោក ឆឹម សក្កដា  លោក ហៃ ប៉ោហុង  កញ្ញា សាឡាត់ ស្រីឡាង  លោក ហេង វិសាល  និងលោក កែវ សុខផេង ផងដែរ។

    OPPO R17 Pro នឹងចាប់ផ្ដើមមានលក់នៅក្នុងទីផ្សារប្រទេសកម្ពុជានាខែដើមធ្នូនេះហើយ។ OPPO ត្រកូល R ថ្មីនេះ ជាម៉ូដែលស្មាតហ្វូនដែលលក់ដាច់ជាងគេលើពិភពលោក ចាប់តាំងពីម៉ូដែល R9 មកម្ល៉េះ រួចក៏បន្តមកដល់ម៉ូដែល R15 ដែលមានអ្នកនិយមប្រើជាងគេ ព្រោះវាតែងតែជាអ្នកដឹកនាំឈានមុខគេទៅលើ Camera Phone។ ម៉ូដែល OPPO R17 Pro នេះ មានមុខងារដ៏លេចធ្លោជាងគេនោះ គឺការថតរូបច្បាស់ខ្លាំងនៅពេលយប់។ OPPO ផ្ដោតសំខាន់លើអតិថិជនជាយុវវ័យ ដែលពួកគាត់ចូលចិត្តភាពទាន់សម័យ ជាពិសេសចូលចិត្តប្រើប្រាស់ជីវិតនាពេលរាត្រី ដូច្នោះហើយចាំបាច់ណាស់ដែលពួកគាត់ត្រូវការថតរូបឱ្យស្អាតៗនាពេលយប់។

    នាពេលបច្ចុប្បន្ន យើងអាចសង្កេតឃើញថាមានបញ្ហាក្នុងការថតរូបពេលយប់មួយចំនួនកើតមានឡើងលើស្មាតហ្វូនធម្មតា គឺថាខ្លះថតទៅមានសភាពងងឹត ថតមិនច្បាស់ និងថតទៅព្រាលជាដើម។ ប៉ុន្តែចំពោះ OPPO R17 Pro វិញ លោកអ្នកនឹងអស់ក្ដីបារម្ភពីបញ្ហាទាំងនេះហើយ ដោយ OPPO R17 Pro បានប្រើប្រាស់នូវបច្ចេកវិទ្យានៃកាមេរ៉ាដ៏ឈានមុខដូចជា៖

    • បំពាក់មកជាមួយនូវកាមេរ៉ាក្រោយបីគ្រាប់
    • ​ កាំពន្លឺដ៏វៃឆ្លាត​ F1.5/F2.4 ៖ កាន់តែភ្លឺ ធ្វើឱ្យយើងថតរូបបានកាន់ច្បាស់ មិនងងឹត
    • ទំហំ Pixel Size ធំ 1.4μm​ ៖ ទំហំ Sensor Pixel Size កាន់តែធំ ការថតរូបពេលយប់គឺបានកាន់តែច្បាស់
    • បច្ចេកវិទ្យាទប់លំនឹង​ OIS ៖​ អស់ក្តីបារម្ភពីការបាត់បង់លំនឹងក្នុងពេលថតរូបភាព ឬថតវីដេអូ មិនងាយព្រាល​
    • Ultra Night Mode ៖ រូបភាពកាន់តែត្រជាក់ភ្នែក
    • Color Mode ៖ ពណ៌នៃរូបភាពកាន់តែស្រស់បំព្រងក្រៅពីការថតរូបច្បាស់នៅពេលយប់ R17 Pro មានបំពាក់មកជាមួយនូវប្រព័ន្ធប្រតិបត្តិការ ColorOS 5.2 ដំណើរការដោយ Android 8.1 ហើយថែមទាំងបានវិវត្តពីបច្ចេកវិទ្យាសាកថ្មលឿន VOOC ដែលប្រើប្រាស់សម្ពាធភ្លើង 5V, 4A និង 20W មកជា Super VOOC ដោយប្រើប្រាស់នូវសម្ពាធភ្លើង 10V, 5A និង 50W) កាន់តែលឿនជាងមុនផងដែរ ដែលអាចឱ្យអ្នកសាកថ្មបានដល់ទៅ 40% ក្នុងរយៈពេល 10 នាទី។R17 Pro មានមុខងារសប្បាយៗនិងទាក់ទាញជាច្រើន ដូចជា AR stickers, Lighting Effects, O-moji ជាដើម។ AR stickers និង Lighting Effects អាចឱ្យអ្នកប្រើប្រាស់បន្ថែមនូវ effects និង stickers សប្បាយៗ នៅពេលដែលអ្នកថតរូបស៊ែលហ្វី ឬថតរូបធម្មតា ហើយអ្នកប្រើប្រាស់ក៏អាចបង្កើតនូវ O-moji ដោយខ្លួនឯងផងដែរ។លើសពីនេះទៀត R17 Pro មាន​ការរចនានូវតួខ្លួនបែបប្រដេញពណ៌ (Radiant Mist) ហើយបំពាក់មកជាមួយនូវអេក្រង់ទំហំ 6.4 អ៊ីង ដែលជាអេក្រង់រាងដំណក់ទឹក។ បន្ថែមលើនេះទៀត R17 Pro បានបំពាក់មកជាមួយនូវ RAM ទំហំ8 GB & ROM ទំហំ128 GB ហើយនិងមានការដោះសោរដោយស្គែនក្រយៅដៃលើអេក្រង់ (Hidden Fingerprint Unlock) ទៀតផង។

    បើនិយាយពីតម្លៃវិញ ម៉ូដែល R17 Pro​ នេះ ក៏ត្រូវបានប្រកាសលក់ក្នុងតម្លៃ 699 ដុល្លារអាមេរិក ហើយនឹងចាប់ទទួលការកម្មង់ទិញ (Pre-order) ពីថ្ងៃ 02 ដល់ទៅ 07 ខែធ្នូ ឆ្នាំ 2018 នេះ ដែលលោកអ្នកនឹងទទួលបានកាដូ Bluetooth Speaker កាស Bluetooth ដបទឹកក្ដៅ រួមនិង Sim-card លេខពិសេសផងដែរ ហើយក៏នឹងចាប់ផ្ដើមមានលក់លើទីផ្សារកម្ពុជានៅថ្ងៃទី 10 ខែធ្នូ ឆ្នាំ 2018 នេះផងដែរ​ ព្រមជាមួយកាដូជា កាស Bluetooth និង Sim-card ធម្មតាផងដែរ។

    ជាមួយនឹងតម្លៃ និងលក្ខណៈពិសេសៗជាច្រើនបែបនេះហើយ វាប្រាកដជាអាចធ្វើឱ្យលោកអ្នកពិចារណាបានហើយ ថានឹងគួរជ្រើសរើសប្រើទូរស័ព្ទដៃស្មាតហ្វូនត្រកូល R ចុងក្រោយនេះឬយ៉ាងណា៕

       
  • ប្អូនប្រុស យឿន ពិសី បញ្ចេញសមត្ថភាព Cover បទ« ចិញ្ចៀនផ្កាស្មៅ» ជាសំឡេងខ្លុយ

    ប្អូនប្រុស យឿន ពិសី បញ្ចេញសមត្ថភាព Cover បទ« ចិញ្ចៀនផ្កាស្មៅ» ជាសំឡេងខ្លុយ

    ដូចប្រិយមិត្តបានជ្រាបហើយថា ម្ចាស់ជ័យលាភី លេខមួយ ក្នុងកម្មវិធីប្រលងសមត្ថភាព Cambodia’s Got Talent រដូវកាលទី1 បានទៅប្អូនប្រុស យឿន ពិសី ដែលប្អូនទទួលបានការផ្ញើសារគាំទ្រ យ៉ាងច្រើនពីទស្សនិកជន ។ បើទោះពេលនេះប្អូនមិនសូវឃើញមុខនៅលើកញ្ចក់ទូរទស្សន៍ក្តី តែប្អូននៅតែទទួលបានប្រជាប្រិយភាពពីសំណាក់អ្នកគាំទ្រដដែល ហើយប្អូនក៏តែងតែបង្ហាញសមត្ថភាពខ្លះៗតាមរយៈហ្វេសប៊ុករបស់ប្អូនផ្ទាល់តែម្តង។

    នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ប្អូនប្រុស យឿន ពិសី គេបានឃើញប្អូនយកខ្លុយមកផ្លុំធ្វើ Cover ចម្រៀងមួយបទក្រោមចំណងជើងថា “ចិញ្ចៀនផ្កាស្មៅ” ដែលជាបទរបស់លោក ដួង វីរៈសិទ្ធ ដែលទើបតែចេញប៉ុន្មានខែកន្លងមកនេះ។ បន្ទាប់ពីស្តាប់សម្លេងខ្លុយនេះហើយ បានធ្វើឱ្យអ្នកគាំទ្រប្អូនភាគច្រើនលាន់មាត់ថា ពិតជាពិរោះរណ្តំខ្លាំងណាស់ អ្នកខ្លះទៀតបញ្ជាក់ថាគ្រាន់តែស្តាប់តែបន្តិច ស្រាប់តែមានអារម្មណ៍ព្រឺសម្បុរអស់ទៅហើយ។ ដើម្បីជ្រាបកាន់តែច្បាស់ថាសមត្ថភាពរបស់ ពិសី យ៉ាងណានោះ តោះទៅស្តាប់ទាំងអស់គ្នា៕

  • មង្គលការលោក ញ៉ែម សុគន្ធ យប់មិញ សុទ្ធតែតារាល្បីៗចូលរួម

    មង្គលការលោក ញ៉ែម សុគន្ធ យប់មិញ សុទ្ធតែតារាល្បីៗចូលរួម

    នៅថ្ងៃទី1ខែធ្នូ ឆ្នាំ2018 គេមើលឃើញ តារាសម្ដែងល្បីល្បាញលោក ញ៉ែម សុគន្ធ បានចូលរោងការយ៉ាងអធឹកអធម ជាមួយគូស្នេហ៍ស្រស់ស្អាត គឺ កញ្ញា ងួន កែវមល្លិកា ដោយមានតារាសិល្បៈជាច្រើននាក់ចូលរួមអបអរ តាំងពីពិធីហែរជំនូន និង កាត់សក់ឡើងទៅ។

    នៅល្ងាចថ្ងៃនោះមានការប៉ាន់យ៉ាងខ្លាំង ថាពិធីទទួលភ្ញៀវក្នុងមង្គលការរបស់លោក នឹងមានតារាសិល្បៈចូលរួមកុះករ កក្រើកពិភពសិល្បៈមិនអន់នោះទេ ដោយសារតែលោកគឺតារាសម្ដែង ល្បីល្បាញ និងមានទំនាក់ទំនងជាមួយតារាល្បីៗភាគច្រើន។ អ្វីដែលគួរសរសើរ គឺមង្គលការរបស់លោក មិនត្រឹមតែលាងជម្រះព័ត៌មានស្រលាញ់ភេទដូចគ្នា ដែលធ្លាប់កើតឡើងប៉ុណ្ណោះ តែក៍ធ្វើអោយមហាជនកោតសរសើរចំពោះលោកមិនតិចនោះទេ ដោយសារភរិយារបស់លោក ជានារីវ័យក្មេង ស្រស់ស្អាត ហើយជាកូនស្រីអ្នកសំបូរទ្រព្យមិនអន់នៅភ្នំពេញ។

    មួយវិញទៀត អ្វីដែលឫតតែបន្ថែមឱ្យកាន់តែអឹកធឹកនៅក្នុងកម្មវិធីនេះ គេក៏បានឃើញតារាៗមានការតុបតែងខ្លួនខុសៗគួរឲ្យគយគន់ និងចាប់អារម្មណ៍ជាខ្លាំង រហូតដល់ថ្នាក់លោក ញ៉ែម សុគន្ធ បានបង្ហាញអារម្មណ៍រំភើប ចំពោះវត្តមានអ្នកទាំងអស់គ្នា។ ក្នុងនោះគេក៏បានឃើញវត្តមានអ្នកល្បីៗច្រើនទៀត ដែលមានដូចជាអគ្គនាយកក្រុមហ៊ុនហង្សមាស ព្រមទាំងអ្នកដឹកនាំរឿងដ៏ល្បីមួយរូបគឺ លោក ហ្វៃ សំអាង​ ក៏មានវត្តមានចូលរួមផងដែរ។

    ដូចនេះដើម្បីកុំឱ្យខាតពេលនោះសូមទស្សនាទិដ្ឋភាព នៃពិធីមង្គលការរបស់លោក ញ៉ែម សុគន្ធ ទាំងអស់គ្នា ថាមានតារាល្បីណាខ្លះចូលរួម៕

  • តារាសម្ដែងជើងចាស់ លោក យស បូវណ្ណ: បង្ហាញវត្តមានក្នុងប្រទេសកម្ពុជា និងចូលរួមសម្ដែងរឿងថ្មីមួយ

    តារាសម្ដែងជើងចាស់ លោក យស បូវណ្ណ: បង្ហាញវត្តមានក្នុងប្រទេសកម្ពុជា និងចូលរួមសម្ដែងរឿងថ្មីមួយ

    ពិតជាកក្រើកអស់អាកាសយាន្ដដ្ឋានភ្នំពេញ-អន្ដរជាតិ ខណៈដែលតារាសម្ដែងជើងចាស់ លោក យស បូវណ្ណ: ដែលត្រូវគេស្គាល់ថា ជាតារាល្បីល្បាញក្នុងជំនាន់អ្នកនាង ចាន់ តារាទី និង អ្នកនាង អម្ពរ ទេវី បានធ្វើដំណើរមកកាន់ព្រះជាណាចក្រកម្ពុជា ជាទឹកដីកំណើតម្ដងទៀត ដែលមានការទទួលដំណើរស្វាគមន៍ពីសំណាក់ក្រុមអ្នកសារព័ត៍មាន និងតារាសិល្ប:របស់ផលិតកម្មមហាហង្សមកទទួលយ៉ាងច្រើនកុះករ។

    ចាប់តាំងពីទៅរស់នៅឯសហរដ្ឋអាមេរិក នេះជាលើកដំបូងហើយដែលតារាជើងចាស់ឯកប្រុសរូបនេះ បានបង្ហាញវត្តមានជាថ្មីម្ដងទៀត លោក យស បូវណ្ណ: បានរៀបរាប់ទាំងក្ដីរំភើបថា ហេតុផលដែលលោកចុះមកកាន់កម្ពុជាលើកនេះ គឺដោយសារតែលោក អ៊ិន សុភិន ម្ចាស់ផលិតកម្មមហាហង្ស បានទាក់ទងឱ្យលោកថតរឿង «លោកឳពុក» ស្របគ្នាដែលលោក ក៏ចង់បង្ហាញស្នាដៃមួយរឿងដូចគ្នានឹងអ្នកនាង អម្ពរ ទេវី ទើបលោកសម្រេចចិត្ត ដាក់ច្បាប់ចំនួន 3សប្ដាហ៍ ដើម្បីចុះមកថតរឿងនេះ។

    លោកបានបន្ដទៀតថា ខ្លួននឹងមានគម្រោងថតរឿងបន្តបន្ទាប់ទៀត ប៉ុន្តែសម្រាប់ឱកាសចុះមកលើកនេះ គឺថតឱ្យតែផលិតកម្មមហាហង្សមួយគត់ ដោយសារតែលោកអាចនៅកម្ពុជាបានតែ3សប្ដាហ៍ប៉ុណ្ណោះ ។ ក្នុងនោះ សូម្បីតែគម្រោងដើរលេង ក៏ប្រហែលមិនមានដែរ ដោយតាមកាលវិភាគ គឺលោកត្រូវថតក្នុងរឿងលោក «លោកឳពុក» រហូតដល់ជិត20ថ្ងៃទៅហើយ។

    គួរបញ្ជាក់ផងដែរថា ក្នុងពិធីទទួលតារាសម្ដែងប្រុសរូបនេះ គេឃើញវត្តមានតារាសិល្ប:យ៉ាងច្រើនកុះកររបស់ទ្រនំមហាហង្សបង្ហាញខ្លួន ដោយខាងផលិតកម្មក៏បានរៀបចំកម្មវិធីទ្រង់ទ្រាយធំនៅភោជនីយដ្ឋានវ័នម័រ នៅម្ដុំទួលគោក ដើម្បីរៀបចំជាវេទិកាសន្និសីទកាសែតផងដែរ៕

  • យប់ស្អែកម៉ោង10 ចូលរួមវាយគង ទូងស្គ ទះប៉ោត គោះត្រដោក អបអរសាទរល្ខោនខោលរបស់កម្ពុជា

    យប់ស្អែកម៉ោង10 ចូលរួមវាយគង ទូងស្គ ទះប៉ោត គោះត្រដោក អបអរសាទរល្ខោនខោលរបស់កម្ពុជា

    តាមរយៈទំព័រហ្វេសប៊ុករបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យជ្រាបថា សារលិខិត សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនជនរួមជាតិ ក្នុងឱកាសដែល ល្ខោនខោលរបស់កម្ពុជាត្រូវបានដាក់បញ្ចូលជាផ្លូវការនៅក្នុងបញ្ជីបេតិកភ័ណ្ឌអរូបីយនៃមនុស្សជាតិ នៅទីក្រុងព័រល្វីស សាធារណរដ្ឋម៉ូរីស នៅថ្ងៃទី 28 វិច្ឆិកា ឆ្នាំ 2018 នេះ។

    ដើម្បីអបអរសាទរព្រឹត្តការណ៍ជាប្រវត្តិសាស្ត្រនេះ សម្ដេចតេជោ ហ៊ុន សែន បានណែនាំដល់គ្រប់ក្រសួង ស្ថាប័ន ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងជនរួមជាតិកម្ពុជាគ្រប់រូប សូមចូលរួមអបអរសាទរ វាយគង ទូងស្គ ទះប៉ោត គោះត្រដោក នៅម៉ោង10យប់ នាថ្ងៃទី30 ខែវិច្ឆិកា ឆ្នាំ2018 នៅទូទាំងប្រទេសកម្ពុជា៕

  • ប្រធាន​ IOC : តូក្យូ ជា​ទីក្រុងដែល​មានការ​ត្រៀម​ខ្លួន​ល្អ​បំផុត​សម្រាប់អូឡាំពិក

    ប្រធាន​ IOC : តូក្យូ ជា​ទីក្រុងដែល​មានការ​ត្រៀម​ខ្លួន​ល្អ​បំផុត​សម្រាប់អូឡាំពិក

    ប្រធាន​​គណៈ​កម្មា​ធិការ​​អូឡាំពិក​អន្ត​រជាតិ​លោក Thomas Bach បាន​បញ្ជាក់​កាលពីថ្ងៃពុធ​ថា តូក្យូ គឺ​ជា​ទីក្រុង​ម្ចាស់​ផ្ទះ​អូឡាំ​ពិក​ដែល​មាន​ការ​ត្រៀម​ខ្លួន​បាន​យ៉ាងល្អ​បំផុតតាមដែល​លោក​អាច​ចង​ចាំបាន ខណៈ​ដែល​នៅ​សល់​រយៈពេល​ជាង​ 600​ថ្ងៃ​ទៀត ​​ទើប​ឈាន​ដល់​ថ្ងៃ​បើក​ការ​ប្រកួត​អូឡាំពិក​ឆ្នាំ​2020​។

    ក្នុង​ពេល​និយាយ​ទៅកាន់​មន្ត្រី​តំណាង​ឱ្យគណៈ​កម្មា​ធិការ​អូឡាំពិក​ទាំង​ 2016នាក់ មក​ពី​ទូ​ទាំង​ពិភព​លោក លោក Bach បាន​កត់សម្គាល់​ថា លោក​​បាន​ជួប «បទពិសោធ​មិន​មាន​សំណាង​ជាច្រើន» ជាមួយ​នឹង​​ការ​ត្រៀម​ខ្លួន​ផ្សេង​ៗ​នៃ​​ព្រឹត្តិ​ការណ៍​កីឡា​អូឡាំពិក។ ​ប៉ុន្តែលោក​បាន​បន្ថែម​ថា៖ «ខ្ញុំ​មិន​អាច​នឹកឃើញទីក្រុង​ម្ចាស់​ផ្ទះណាមួយ​ដែល​មក​ទល់​ពេលនេះ មានការ​ត្រៀម​លក្ខណៈ​ល្អ​​ ក្នុង​រយៈពេលត្រឹមតែ​2​​ឆ្នាំ​​មុន​​ព្រឹត្តិការណ៍​អូឡាំពិកដូច​​ទីក្រុង​តូក្យូ​ឡើយ…​»​។

    ជប៉ុនបានពង្រឹង​កេរិ៍្ត​ឈ្មោះ​របស់​ខ្លួន​​​យ៉ាងល្អ​សម្រាប់​ប្រសិទ្ធ​ភាព ខណៈ​ដែល​គម្រោង​សាង​សង់​ជា​ទូទៅ សុទ្ធ​សឹង​​ស្ថិតក្នុង​កម្រិត​ដែល​បាន​គ្រោង​ទុក​។ ទោះ​បី​ជា​យ៉ាង​ណា នៅមាន​ក្ដីកង្វល់​ជាច្រើន​ជុំ​វិញកម្តៅ​ថ្ងៃ​នៅ​រដូវក្តៅក្នុង​ទីក្រុង​តូក្យូ ដែល​​នឹង​ជះ​ឥទ្ធិ​ពល​ដល់​វិញ្ញាសា​​ជាច្រើន​ ដូច​ជា​ការរ​ត់​ម៉ា​រ៉ា​តុង និង​ការ​ប្រណាំង​ដើរ​ជា​ដើម​។

    ជាមួយ​គ្នានេះ វា​​ក៏មាន​ជម្លោះ​មួយ​ចំនួន​ជុំ​វិញ​ការ​ចំណាយក្នុង​អូឡាំពិកដែល​ត្រូវ​បាន​បែង​ចែក​​រវាងគណៈ​កម្មា​ធិការ​រៀប​ចំ​​អូឡាំពិក អភិបាល​ក្រុង​តូក្យូ និង​​អភិបាល​កណ្តាល ស្រប​ពេល​ដែលមាន​ការ​មិន​យល់​ស្រប​គ្នា​ជុំ​​វិញ​​ការ​ចំណាយ​ទាក់​ទង​នឹង​អូឡាំពិកផងដែរ​។

    បើយោង​តាម​គម្រោង​ថវិកា​ចុងក្រោយ​បំផុត ដែលជាគម្រោង​របស់​ម្ចាស់​ផ្ទះ​រៀប​ចំ​ការ​ប្រកួតបានបង្ហាញថា ការ​ចំណាយ​សរុប​របស់​​កីឡា​អូឡាំ​ពិក មាន​ចំនួន​ប្រមាណ​ជា​ 12​​ពាន់​លាន​ដុល្លារ​អាមេរិក​៕

    ប្រភព​ពី​៖ Channel News Asia

  • Dortmund និង Atletico នឹង​ឈាន​ទៅ​វគ្គ​បន្ត​​ជាមួយ​នឹង Schalke និង Porto

    Dortmund និង Atletico នឹង​ឈាន​ទៅ​វគ្គ​បន្ត​​ជាមួយ​នឹង Schalke និង Porto

    ក្រុម Borussia Dortmund, Atletico Madrid, Schalke និង Porto សុទ្ធ​សឹង​​បាន​ឈ្នះកៅអី​ទៅ​វគ្គ ​16ក្រុម​ចុងក្រោយ​នៃ​ក្រប​ខ័ណ្ឌ  Champions League កាល​ពី​ថ្ងៃពុធ​​។

    ក្រុម Dortmund បាន​ឈ្នះកៅអី​របស់​ពួក​គេ​​ទៅ​វគ្គ​បន្ទាប់ នៅ​ពេល​បញ្ចប់ក្នុងលទ្ធផល​ស្មើ ០-០ នៅ​លើ​​ទឹកដីខ្លួន​ឯង ​ពេល​ប្រកួតជា​មួយ​នឹងក្រុម Club Brugge​។

    ក្រុម Porto និង Schalke សុទ្ធ​សឹង​បាន​ឆ្លង​ផុត​ពូល D នៅ​មុ​ន​ពេលក្រុម​របស់​ព័រ​ទុយ​ហ្គាល់ បាន​ផ្តួលក្រុម​ភ្ញៀវ​មក​ពី​អាល្លឺម៉ង់​នៅក្នុងទឹកដីរបស់ខ្លួនក្នុង​លទ្ធផល 3-1 ខណៈ​ដែលក្រុម Galatasary បាន​រង​បរា​ជ័យ​ក្នុងលទ្ធផល 2-០ ក្រោមស្នា​ដៃក្រុម Lokomotiv Moscow ក្នុង​ការ​ប្រកួតមុន​នេះនៅ​ប្រទេស​រុស្ស៊ី​។

    ក្រុម Barcelona បាន​បញ្ចប់ដោយ​ឈរ​​លើលេខ​1 ​ក្នុង​ពូល B ក្រោយ​ពី​បាន​យកឈ្នះ​ក្នុងលទ្ធផល 2-1 លើ​ក្រុម PSV Eindhoven ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ Lionel Messi​ បាន​ស៊ុត​បាល់​បញ្ចូល​​ទី​ 1​គ្រាប់ និង​បាន​ជួយ​ឱ្យ Gerard Pique រក​បាន​ 1​គ្រាប់​ទៀត​ក្នុង​ប្រទេស​ហូ​ឡង់​។

    កាល​ពី​ថ្ងៃ​​អង្គារ ក្រុមម្ចាស់​កា​រ​ពារ​តំណែង​ជើង​ឯក Real Madrid, Manchester City, Bayern Munich និង Juventus ក៏​បាន​ឈាន​​ទៅ​វគ្គ​បន្ត​ផងដែរ​។ ស្រប​ពេល​ជា​មួយ​គ្នានេះ ខ្សែ​បម្រើ​ដ៏​មាន​ឥទ្ធិ​​ពល Christian Eriksen បាន​ចូល​លេង​ក្នុងនាម​ជា​កីឡាករ​បម្រុង ដើម្បី​ជួយ​រក្សា​ក្តី​សង្ឃឹម​របស់​ក្រុម Tottenham ឱ្យនៅ​តែ​បន្តមាន​សម្រាប់​ការ​ឈ្នះកៅអី​ទៅ​​វគ្គ​ 16​ក្រុម​ចុងក្រោយ​នៃក្រប​ខ័ណ្ឌ Champions League ខណៈ​ដែល​គ្រាប់​បាល់​បញ្ចូល​ទី​នៅ​ពេលជិត​បញ្ចប់​ការ​ប្រកួត​របស់​តា​រាឆ្នើម​អន្តរ​ជាតិ​ដា​ណឺ​ម៉ាក​រូបនេះ បាន​ជួយ​ឱ្យ​ក្រុម​របស់គេ​យក​ឈ្នះ 1-០ លើ​ក្រុម Inter Milan កាលពីថ្ងៃពុធ​​៕

  • ប៉ុន្មានសន្លឹករបស់ វីរៈ និច្ច បញ្ចេញភាពសិចស៊ីគួរឱ្យស្រឡាញ់ទប់ចិត្តមិនបាន

    ប៉ុន្មានសន្លឹករបស់ វីរៈ និច្ច បញ្ចេញភាពសិចស៊ីគួរឱ្យស្រឡាញ់ទប់ចិត្តមិនបាន

    តារាចម្រៀងស្រីចំណូលថ្មីប្រចាំផលិតកម្មសាន់ដេ គឺ កញ្ញា វីរៈ និច្ច ហាក់ទាញយកប្រជាប្រិយភាពបានយ៉ាងឆាប់រហ័ស បន្ទាប់ពីបានបង្ហាញនៅស្នាដៃចម្រៀងពិរោះៗជាច្រើន ទាំងចម្រៀងទោល និងចម្រៀងបកស្រាយរួមជាមួយតារាចម្រៀងរួមទ្រនំ ជាពិសេសបទឆ្លើយតបរបស់ នាយ ចឺម ។ ហើយបើនិយាយអំពីរូបសម្រស់វិញ កញ្ញា វីរៈ និច្ច មានមុខមាត់ស្អាត និងមានរាងខ្ពស់ ជាមួយជើង និងដងខ្លួនដ៏ស្រឡូន ធ្វើឱ្យបុរសៗជាច្រើនបានឃើញហើយ លាន់មាត់សរសើររស្ទើរតែគ្រប់ៗគ្នា។

    ថ្មីៗនេះ តារាចម្រៀងស្រីដែលគេស្គាល់ថា ជាក្មួយស្រីរបស់លោក ខាន់ ជេមស៍ បានទទួលការងារថ្មី ជាអ្នកតំណាងម៉ូដសម្លៀកបំណាក់ស៊ីវិល័យមួយកន្លែង។ ម្ដងនេះគេមើលឃើញនាង បានបញ្ចេញសាច់សខ្ចីដូចអន្លក់ ធ្វើឱ្យបុរសៗមើលហើយមិនលង់ស្រឡាញ់មិនបាន។ ជាមួយស្ទាយបញ្ចេញសាច់ពោះ និងចំហដើមទ្រូងលឹម ប៉ុន្មានសន្លឹកនៅលើបណ្ដាញសង្គមហ្វេសប៊ុកនោះ ស្ទើតែនិយាយបានថា សម្រស់របស់តារាស្រីរូបនេះ មិនចាញ់តារាបរទេសប៉ុន្មាននោះទេ ហើយអ្នកគាំទ្រជាច្រើនបាននិយាយ នាងពិតជាស្រស់ស្អាតគួរឱ្យគន់មិនដាក់ភ្នែកឡើយ។

    គួរបញ្ជាក់ដែរថា មួយរយៈមកនេះ តារាចម្រៀងមុខស្រស់ កញ្ញា វិរៈ និច្ច រាសីឡើងខ្លាំង ដោយរាល់ចម្រៀងរបស់នាង គឺមានទស្សនិកជនគាំ​ទ្រ​ច្រើន។ អ្វីដែលពិសេសនោះ គឺថ្មីៗនេះគេឃើញថា វិរៈ​និច្ច បានដូររថយន្តស៊េរីទំនើបជាញឹកញាប់។ តែយ៉ាងណាមិញ ភាពស្និតស្នាលរវាងនាង និងនាយ ចឺម នៅតែបន្ដសម្ញែងភ្នែកមហាជនមិនដាច់ឡើយ ដោយសារតែ រាល់កម្មវិធីអ្នកទាំងពីរតែងតែបង្ហាញវត្តមានរួមគ្នាជានិច្ច៕