Author: អេបិល

  • ណុប បាយ៉ារិទ្ធ ក្ដុកក្ដួលអារម្មណ៍ ពោលអាណិតក្មេងស្រីបីប្អូនចូលរៀន

    ណុប បាយ៉ារិទ្ធ ក្ដុកក្ដួលអារម្មណ៍ ពោលអាណិតក្មេងស្រីបីប្អូនចូលរៀន

    នៅពេលថ្មីៗនេះ គេមើលឃើញក្នុងហ្វេសប៊ុករបស់អ្នកគ្រូម្នាក់បានបង្ហោះសារ និងរូបប៉ុន្មានសន្លឹក ដោយគ្រាន់តែឃើញភ្លាមធ្វើឱ្យអ្នកលេងហ្វេសប៊ុកនាំគ្នាចែករំលែកជាង 2 ម៉ឺននាក់ទៅហើយ បើទល់ពេលនេះម៉ោងនេះ ព្រោះរឿងមួយនេះពិតជាជាក់ដោតអារម្មណ៍ខ្លាំងណាស់។

    អ្នកគ្រូម្នាក់នេះឈ្មោះ Povthavy Ung ក៏បានសរសេររៀបរាប់ពីសិស្សម្នាក់នេះថា « រំជួលចិត្ត​ណាស់ពេលស្តាប់ឮសម្តីសិស្សនិយាយ​ ៖ អ្នកគ្រូ! សុំទោស​ខ្ញុំសុំយកប្អូនមករៀនជាមួយដែរ គ្មានអ្នកមើលវាទេ​ ម៉ែខ្ញុំទៅស៊ីឈ្នួលគេនៅឆ្ងាយ​ ពុកខ្ញុំវិញទៅធ្វើការពេលយប់។ ម៉ោង​ 8៖30 គាត់មកយកប្អូនពីខ្ញុំវិញហើយ​ ប្អូនប្រុសខ្ញុំអាយុ 5ខែ »។ ក្រោយពេលបង្ហោះហើយ អ្នកលេងបណ្ដាញសង្គមពោលពាក្យអាណិតអាសូរគ្រប់គ្នា រួមទាំងតារាសម្ដែង និងចម្រៀងផងដែរ។

    មើលឃើញតែទទួលដំណឹងមួយនេះ បានធ្វើឱ្យកំពូលតារាចម្រៀងដ៏ល្បីមួយរូបប្រចាំផលិតកម្មរស្មីហង្សមាសគឺលោក ណុប បាយ៉ារិទ្ធ​ មានអារម្មណ៍ក្តុកក្តួលជាខ្លាំង ដោយលោកអត់ទ្រាំមិនបានក៏បង្ហោះសារមួយចេញពីចិត្តលោកថា «រំជួលចិត្តណាស់ ជីវិតគឺបែបហ្នឹង តស៊ូ ព្យាយាម ជូនពរឱ្យក្មួយមានអនាគតល្អទៅថ្ងៃខាងមុខ»៕

  • អីយ៉ា !! នាងតូច អ៊ុក សុ​វណ្ណា​រី រាសីឡើងខ្ពស់ត្រដែតតែម្ដង ច្រៀងបទអីល្បីបទហ្នឹង

    អីយ៉ា !! នាងតូច អ៊ុក សុ​វណ្ណា​រី រាសីឡើងខ្ពស់ត្រដែតតែម្ដង ច្រៀងបទអីល្បីបទហ្នឹង

    ដូចប្រិយមិត្ត​ទាំងអស់ប្រាកដជា​ជ្រាប​ច្បាស់​ពី​សមត្ថភាព​ច្រៀង​របស់​កុមារី អ៊ុក សុ​វណ្ណា​រី តាមរយៈ​ការ​ប្រឡង​ចម្រៀង​ក្នុង​កម្មវិធី​លំដាប់​ពិភពលោក The Voice Kids Cambodia កន្លងមក។ នាងរូចរូបនេះ ត្រូវបានគេកត់សម្គាល់ឃើញ អាច​ច្រៀង​បាន​យ៉ាង​ល្អ​ទាំង​ភាសា​ខ្មែរ និង បទ​ចម្រៀង​ជា​ភាសាបរទេស ជាពិសេសចម្រៀងបែប​មរតក​ដើម​បែប​មនោសញ្ចេតនា​ស៊ីជម្រៅ​ទៅតាមសំឡេងរាជនីសំឡេងមាស រស់ សិរីសុធា។

    ក្រោយស្ងាត់បាត់មុខមួយរយៈ ថ្មីៗនេះតាមរយៈផេកហ្វេសMAKOD MEDIA មកុដ មេឌៀ មុននេះបន្តិច បានបង្ហោះចម្រៀងថ្មីរបស់នាងតូចរូបនេះ ដែលប្អូនស្រីបាន cover បទចម្រៀងដែលមានចំណងជើង “ខកចិត្តនៅស្ទឹងមានជ័យ” ជាបទមរតកដើម ក្រោយពីបកស្រាយបទនេះហើយ ឃើញថាទទួលកោតសរសើរ​ថា​ពីរោះ លន្លង់លន្លោច ពីមហាជន​ និងជាពិសេសអ្នកដែលគាំទ្រសម្លេងប្អូនកន្លងមក។

    ចង់ដឹងមួយបទនេះពិរោះរណ្ដំដល់កម្រិតណា សូមទស្សនាវីដេអូចម្រៀងខាងក្រោម៖

  • រូបភាពកម្រឃើញនៃការតុបតែងកាយតួរបាំ ពីសម័យបុរាណ

    រូបភាពកម្រឃើញនៃការតុបតែងកាយតួរបាំ ពីសម័យបុរាណ

    នៅក្នុង​ទម្រង់​របាំ​បុរាណ​ខ្មែរ សម្លៀកបំពាក់​ពិតជា​មាន​សារៈសំខាន់​ទាក់ទង​នឹង​សោភ័ណ្ឌភាព​។ មុន​ពេល​ចេញ​សម្ដែង​ម្ដងៗ ក្រុម​របាំ​តែងតែ​ពិនិត្យពិចៃ​ចំពោះ​សម្លៀកបំពាក់​តែង​កាយ​ឱ្យ​តឹងណែន​នឹង​ខ្លួនប្រាណ ហើយ​ការ​ស័ក្ដិសម​នោះ​ក៏​ចាំបាច់​អាច​ធ្វើឱ្យ​ពួកគេ​ធ្វើ​កាយវិការ​យ៉ាង​ងាយស្រួល​ផង​ដែរ​។

    ក្រឡែកទៅមើលអតីតកាលវិញ ការតុបតែងកាយរបស់នាដកានាម័យមុន ពិតជាមានសោភ័ណ្ឌប្រណីតដែលកម្រកនឹងបានឃើញខ្លាំងណាស់ ។ ឯកសារចាស់ៗបានបន្សល់ទុកតិចតួច ឱ្យកូនខ្មែរចងចាំពីសិល្បៈដូនតារបស់យើង។ ចង់ដឹងថា ការតុបតែងកាយតួរបាំ ពីសម័យបុរាណពិតជាល្អស្អាតបែបណានោះ សូមទស្សនារូបភាពខាងក្រោមនេះ ៖

  • មិនធម្មតាមែន!! ស្នាដៃថ្មីរបស់ក្រុម Ice Band កំពុងអង្រួនដួងចិត្តមិត្តយុវវ័យ

    មិនធម្មតាមែន!! ស្នាដៃថ្មីរបស់ក្រុម Ice Band កំពុងអង្រួនដួងចិត្តមិត្តយុវវ័យ

    ពីក្រុមចម្រៀង និងជាអ្នកផលិតបទចម្រៀង Ice Band ដែលអ្នកគាំទ្របានស្គាល់ស្នាដៃម្ដងរួចមកហើយតាមរយៈបទកីឡាជាតិ ម្ដងនេះហាក់មានជំនឿចិត្តយ៉ាងខ្លាំង បានបញ្ចេញស្នាដៃបទថ្មីចំណងជើង «មិនយល់» ។ ប្រធានក្រុមបានឱ្យដឹងពីខ្លឹមសារ និងចំណុចពិសេសយ៉ាងខ្លាំង ដែលនាំឱ្យក្ដីសង្ឃឹមចំពោះបទនេះមានសន្ទស្សន៍ខ្ពស់។

    បន្ទាប់ពីបានទម្លាយនៅបណ្ដាញសង្គមយូធូបមក គេមើលឃើញ ទទួលបានការគាំទ្រខ្លាំងតែម្ដង ទើបរឹតតែធ្វើឱ្យក្រុមមួយនេះរំពឹងខ្លាំង។ តំណាងក្រុម Ice Band និយាយថា បើសម្ទុះគាំទ្រក្នុងបទ «មិនយល់» បន្តឈានឡើងដូចការចង់បាន នោះMV បទថ្មី នឹងបន្តផលិតឡើងឱ្យកាន់តែល្អ ដើម្បីឱ្យស្នាដៃរបស់ខ្លួនផ្ទុះខ្លាំង។

    តំណាងក្រុមដដែរបានបន្ដថា ក្រោយបោះជំហានចូលក្នុងផលិតកម្មថោន ក្រុមចម្រៀងមួយនេះ នឹងត្រៀមបញ្ចេញស្នាដៃជាច្រើន ដើម្បីពង្រីកស្នាដៃនៅក្នុងពិភពចម្រៀង។ ជាក់ស្ដែងមកទល់ពេលនេះ មានបទភ្លេង និងបទចម្រៀងច្រើនបទមកហើយ ខណ:ដែលបទទាំងនោះ នឹងត្រូវបញ្ចេញបន្តបន្ទាប់ ជាពិសេសចាប់ពីដើមឆ្នាំ2019តទៅ៕

  • បវកញ្ញាចក្រវាឡកម្ពុជា​ រឿន​ ស៊ីណាត ត្រូវបានអ្នកគាំទ្រពោលសរសើរអំពីដំណើរល្វត់ល្វន់សមសួន

    បវកញ្ញាចក្រវាឡកម្ពុជា​ រឿន​ ស៊ីណាត ត្រូវបានអ្នកគាំទ្រពោលសរសើរអំពីដំណើរល្វត់ល្វន់សមសួន

    ពិតជាធ្វើឱ្យភ្ញាក់ផ្អើលនៅលើបណ្ដាញសង្គមហ្វេសប៊ុកជាថ្មីម្ដង ខណៈដែល​បវរកញ្ញា រឿន ណាត បវកញ្ញាចក្រវាឡតំណាង​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ក៏បាន​បង្ហាញ​វត្តមានដើម្បីបង្ហាញម៉ូដនៅក្នុងកម្មវិធី Miss Unisvers នៅក្នុងទីក្រុងបាងកក ប្រទេសថៃ។ ដំណើរប្រកបដោយភាពជឿជាក់របស់នាង បានធ្វើឱ្យអ្នកលេងបណ្ដាញសង្គមកោតសរសើរពីទេពកោសល្យ និងការជ្រើសរើសឈុតដែលរៀបចំដោយភាគីថៃ។

    អ្នកលេងហ្វេសប៊ុកខ្លះនិយាយឡើងថា « ច្បាស់ណាស់ថាបេក្ខនារីកម្ពុជាចេះតិចនិចដើរ​បែបនេះ​ជាប្រក្រតី​ ទន់ភ្លន់​ មន្តស្នេហ៍​ ល្អគន់​ ដែលស្តែងពីអត្តចរិតនារី ខុសពីបេក្ខនារីដទៃដែលគាត់មិនសូវយល់ច្បាស់ពីតម្លៃ​នៃហូល​គោម​ មិនទាន់ស្ទាត់​ប្រសប់នឹងការដើរក្នុងកាល:ទេស:នេះ​ ក្នុងឈុតជាប្រពៃណីនេះឡើយដែលធ្វើឱ្យការដើររបស់បេក្ខនារីទាំងនោះមិនសូវជាទន់ភ្លន់​ ហើយក៏មិនសូវជារៀបរយ នេះបើតាមយោបល់ខ្ញុំប៉ុណ្ណោះ។ បវរកញ្ញាចក្រវាឡកម្ពុជា​ នាងរឿន​ ស៊ីណាត »។

    សូមជម្រាបបន្ថែមថា ​កម្មវិធី​បាន​ដំណើរការ​ទៅមុខ​ជា​លំដាប់ និង ទៅតាម​ដំណាក់កាល ដោយ​កន្លងទៅនេះ​មានការ​បង្ហាញខ្លួន​ជា​ផ្លូវការ​ម្តង​រួចមក​ហើយពី​សំណាក់​បវរកញ្ញា​ជាង90 ប្រទេស ក្នុងជំនួប​អាហារ​ពេល​ល្ងាច​កាលពី​ថ្ងៃទី4 ខែធ្នូ​នេះ ។ យ៉ាងណាមិញ​នៅក្នុងថ្ងៃទី5 ខែធ្នូ កន្លងទៅ​ម្សិលមិញ​នេះ ក៏មាន​កម្មវិធី​បង្ហាញខ្លួន​ជា​ផ្លូវការ​មួយទៀតបាន​កើត​ឡើង ដោយ​តម្រូវឱ្យ​បវរកញ្ញា​ពី​ជុំវិញ​ពិភពលោក​ទាំងនោះ រួមទាំង​កញ្ញា រឿន ណាត ក្នុង​ឈុត​ដែល​រៀបចំឡើង​ដោយ​ប្រទេស​ថៃ​ជា​ម្ចាស់ផ្ទះ៕

  • នោះ!! ម៉ារ៉ា ប៊ុណ្ណា ទម្លាយថាលោកជាបុរសដែលមានចំណង់ផ្លូវភេទខ្ពស់

    នោះ!! ម៉ារ៉ា ប៊ុណ្ណា ទម្លាយថាលោកជាបុរសដែលមានចំណង់ផ្លូវភេទខ្ពស់

    ក្រោយមានការចុះផ្សាយព័ត៌មានថាឧស្សាហកម្មកុនកូនជ្រូករបស់ប្រទេសជប៉ុនប្រកាសជ្រើសរើសតួប្រុស ដើម្បីបំពេញតម្រូវការតួប្រុសចាស់ៗដែលចូលនិវត្តន៍ និងដើម្បីផលិតភាពយន្តបម្រើផ្លូវភេទឱ្យបានច្រើននោះ តារាចម្រៀងលោក ម៉ារ៉ា ប៊ុណ្ណា បែរជាទម្លាយឱ្យដឹងថាលោកគឺជាបុរសដែលមានចំណង់ផ្លូវភេទខ្ពស់ ដោយបានទាំងសាក់អក្សរ King Of Sex ប្រែថាស្ដេចផ្លូវភេទ ដែលធ្វើឱ្យម្នាក់ៗភ្ញាក់ផ្អើល។

    លោកនិយាយបែបលេងបន្លំមែនថា តែក្រុមហ៊ុនរបស់ជប៉ុនទទួលយក គឺពេញចិត្តនឹងធ្វើការនៅក្នុងវិស័យនេះផង។ លោកអះអាងថា លោកសុំមិនធ្វើការអត្ថាធិប្បាយពីខ្លឹមសារអក្សរដែលលោកបានសាក់នៅលើក្បាលពោះនោះទេ ប៉ុន្តែបានបង្ហើបអត្ថន័យមួយខ្លីថា ប្រហែលជាបងប្អូនយល់ហើយ ថាតើហេតុអ្វីទើបលោកសម្រេចចិត្តសាក់ពាក្យមួយឃ្លានេះ នៅជាប់នឹងសាច់។ ស្រដៀងគ្នានឹងខ្លឹមសារអក្សរដែលលោកបានសាក់ គេកត់សម្គាល់ថាតារាចម្រៀងលោក ម៉ារ៉ា ប៊ុណ្ណា មានព័ត៌មានស្នេហាជាមួយតារាស្រីទាំងក្មេង និងវ័យកណ្ដាលមិនសូវដាច់នោះទេ ដែលអាចនិយាយបានលោកគឺជាបុរសដែលមានមន្តស្នេហ៍មិនធម្មតា។ លោកទទួលថាខ្លួនមិនសូវបាត់បង់ស្នេហាយូរៗនោះទេ ដោយរមែងមាននារីចូលមកជំនួសបេះដូងជាហូរហែរ ពោលគឺលុះត្រាតែលោកមិនបើកចិត្តទទួលទើបអាចនិយាយបានថាលោកមិនមានស្នេហា។

    លោកម៉ារ៉ា ប៊ុណ្ណា បានសារភាពថា លោកមិនដល់ថាចង់ថតរឿងនឹងនៅក្នុងវិស័យកុនស៊ិចរបស់ជប៉ុននោះទេ ប៉ុន្តែដោយសារតែមានការភ្ញាក់ផ្អើលនឹងករណីកង្វះខាតនេះ ទើបលោកបង្ហើបឱ្យដឹងថាលោកក៏ជាបុរសស័ក្ដសមដែរ តែលោកមិនដល់ថ្នាក់ស្ម័គ្រចិត្តទទួលថតភាពយន្តនឹងឡើយ។ យ៉ាងណាមិញ លោកបានព្រលយយ៉ាងខ្លីថា បើខាងភាគីក្រុមហ៊ុនជប៉ុន ទទួលយកមែន គឺលោកអាចប្រថុយ៕

     

  • មោទនភាពជាតិ! និស្សិតខ្មែររៀននៅបរទេសនាំវប្បធម៌ខ្មែរចេញក្រៅធ្វើឱ្យកក្រើកសាលាជប៉ុន

    មោទនភាពជាតិ! និស្សិតខ្មែររៀននៅបរទេសនាំវប្បធម៌ខ្មែរចេញក្រៅធ្វើឱ្យកក្រើកសាលាជប៉ុន

    លោក នូ សុផេន ដែលត្រូវគេស្គាល់ថាជាអ្នកផលិតកម្មវប្បធម៌ប្រចាំនៅទូរទស្សន៍អប្សរា លោកបានបង្ហោះអោយដឹងពីមោទនភាពរបស់ខ្មែរគួរឱ្យសរសើរនៅលើទឹកដីប្រទេសជប៉ុន ជុំវិញការបង្អួតវប្បធម៌របស់ខ្មែរនៅក្នុងប្រទេសដីកោះដ៍ល្បីមួយនោះ។ នេះជាការបង្ហាញខ្លួនរបស់កម្ពុជាក្នុងព្រឹត្តិការណ៍ Cambodian Week ដែលមានការចូលរួមពីបណ្ដាប្រទេសជាច្រើន ក្នុងនាមដែលជប៉ុនធ្វើជាម្ចាស់ផ្ទះ។

    តាមរយៈហ្វេសប៊ុករបស់លោក នូ សុផេន បានបញ្ជាក់ដូច្នោះថា «ពិតជាមានមោទនភាពបំផុត​ នៅពេលដែល​ទង់ជាតិ​​ ភ្លេងជាតិ និងប្រាង្គប្រាសាទអង្គរ​​ រួមទាំង សិល្បៈ វប្បធម៌ ប្រពៃណី ត្រូវបានដាក់តាំងបង្ហាញ និងសម្តែងជូនមហាជនជាច្រើនពាន់នាក់ទស្សនានៅចំកណ្តាលកំពូលភ្នំដែលមានអាគាដ៏ស្គឹមស្គៃនៃសាកលវិទ្យាល័យអាស៉ីប៉ាស៉ីហ្វិក​ APU មាននិស្សិតមកពីជាងមួយរយប្រទេសចូលរួម​ និងយុវសិល្បករចម្រុះជាតិសាសន៍ សម្តែងទម្រង់សិល្បៈខ្មែរ​ រួមជាមួយសម្លេងទៈដៃកងរំពងជាការគាំទ្រ​ រំភើបស្ទើរស្រក់ទឹកភ្នែក​ ពិតជាគួអោយកោតសរសើរប្អូនៗនិស្សិតខ្មែរដែលរៀននៅទីនេះ​ ដែលមានគ្នាចំនួន8នាក់បានសាមគ្គីព្យាយាមពុះពាគ្រប់ឧបស័គ្គដើម្បីរួមសហការរៀបចំព្រឹត្តិការដ៏អស្ចារ្យមួយនេះ»។

    លោកបន្ដថាសប្បាយចិត្តណាស់ ដែលសំលៀកបំពាក់បុរាណខ្មែរ របាំខ្មែរ និងអត្តសញ្ញាណខ្មែរត្រូវបានបង្អួតខ្លួនយ៉ាងសង្ហានៅលើទឹកដីជប៉ុន ខណៈដែលព្រឹត្តិការណ៍នេះ លោកថាដ្បិតថាបាននឿយហត់ក្នុងការសម្រិតសម្រាំងសំលៀកបំពាក់ជួយដល់និស្សិតដែលត្រូវបានអញ្ជើញទៅ ដើម្បីឱ្យបង្ហាញទម្រង់សិល្បៈរបស់ខ្មែរដោយសុខចិត្តលះបង់ការងារក្នុងស្រុក ប៉ុន្តែលោកលោកថាពេញចិត្ត ជាពិសេសក្នុងពេលនិស្សិតតំណាងកម្ពុជាទាំងនោះ សុទ្ធតែមានឆន្ទៈសម្ដែងរបាំ ច្រៀង និងសម្ដែងឈុតបុរាណ ដោយការតាំងចិត្តខ្ពស់៕

  • ប្រញាប់ឡើង!! ផ្ទាំងទស្សនីយភាពរឿង « ទុំទាវ » បីជំនាន់ បើកចែកសំបុត្រទស្សនាដោយឥតគិតថ្លៃ

    ប្រញាប់ឡើង!! ផ្ទាំងទស្សនីយភាពរឿង « ទុំទាវ » បីជំនាន់ បើកចែកសំបុត្រទស្សនាដោយឥតគិតថ្លៃ

    តាមរយៈទំព័ររបស់នាយកដ្ឋានសិល្បៈទស្សនីយភាពដែលបានបង្ហោះផ្សាយមុននេះបន្ដិចបានឱ្យដឹងថា ការទន្ទឹងរង់​ចាំ​ទស្សនា​ផ្ទាំង​ទស្សនីយភាព​ដ៏អស្ចារ្យ​កម្រ​មាន គឺ​ល្ខោន​យីកេ រឿង ទុំទាវ ដែល​សម្តែង​ដោយ​សិល្បករ​ជើង​ចាស់​ជើង​ថ្មី​រួម​គ្នាបី​ជំនាន់​បាន​មក​ដល់​ហើយ។

    ព្រឹត្តិការណ៍​ទស្សនីយ​ភាព​ល្ខោន​យីកេ​ រឿង ទុំទាវ ក្រោម​ប្រធានបទ “ទុំទាវ៣ជំនាន់” បានបើកឱ្យទទួលសំបុត្រទស្សនាដោយឥតគិតថ្លៃហើយ ដែល​ចូលរួម​សម្តែង​ដោយ​សិល្បករ​ជើង​ចាស់​ជើង​ថ្មី​រួម​គ្នា ចាប់​ពី​អំឡុង​ឆ្នាំ​1960 រហូត​បច្ចុប្បន្ន។ រៀបចំ​សម្តែង​ដោយ នាយកដ្ឋាន​សិល្បៈ​ទស្សនីយភាព សហការ​រៀបចំ និង​ឧបត្ថម្ភ​ដោយ​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​។

    ចូលអញ្ជើញរួម​គាំ​ទ្រ និងលើក​ស្ទួយ​វិស័យ​សិល្បៈ​វប្បធម៌​ជាតិ​ទាំងអស់គ្នា។ សូម​ប្រញាប់​ទំនាក់​ទំនង​ទទួល​សំបុត្រ​ ព្រោះ​កន្លែង​មាន​កំណត់៕

  • ប៉ុន្មានបទរបស់ ចំរ៉ុង ហ្ស៉ានុ ទាក់ចិត្តខ្លាំងមិនស្ដាប់មិនបាន

    ប៉ុន្មានបទរបស់ ចំរ៉ុង ហ្ស៉ានុ ទាក់ចិត្តខ្លាំងមិនស្ដាប់មិនបាន

    តើអ្វីៗគ្រប់យ៉ាងរវាងយើងទាំងពីរនាក់ត្រូវបានបញ្ចប់អស់ហើយមែនទេ…? អស់រយៈពេលជាច្រើនឆ្នាំ នឹងការស្រលាញ់មួយយ៉ាងពិតប្រាកដ ដែលយើងបានសាងរួមគ្នា…គ្រប់ពាក្យដែលយើងបានសន្យា…វាលែងមានន័យទៀតហើយមែនទេ…? យើងបែកគ្នាហើយមែនទេ…? ពាក្យប៉ុន្មានឃ្លានេះ គឺជាអារម្មណ៍ដែលបានលាតត្រាដាងតាមរយៈបទចម្រៀងនិពន្ធរបស់លោក ចំរ៉ុង ហ្ស៉ានុ តារាចម្រៀងថ្មីសំឡេងធ្ងន់មិនធម្មតា។

    ហាក់បីដូចជាបោះជំហាននៅក្នុងវិថីសិល្បៈមិនទាន់បានវែងឆ្ងាយពិតមែន តែតារាចម្រៀងនៅលើបណ្ដាញសង្គមរូបនេះទទួលបានការគាំទ្រមិនចាញ់តារាឡើងឆាកប៉ុន្មាននោះទេ ពោលគឺ ចេញបទចម្រៀងភ្លាម គេស្គាល់ភ្លែតតែម្ដង។ តារាប្រុសរូបនេះបានព្យាយាមរិះរកអ្វីដែលថ្មីប្លែកសម្រាប់ចាប់យកអារម្មណ៍មហាជនឱ្យកាន់តែស្គាល់រូបលោកខ្លាំងឡើងៗ ទាំងការតុបតែងខ្លួន និងប្ដូរស្តាយល៍ច្រៀងបែបយុវវ័យ ជាពិសេស គឺស្តាយល៍ស្រែកបែបសំឡែងខ្ពស់ ដែលលោកធ្លាប់បានបង្ហាញ។

    គួរឱ្យភ្ញាក់ផ្អើលដែលអ្នកគាំទ្រកំពុងបានឃើញក្នុងបណ្ដាញសង្គមហ្វេសប៊ុក និងយូធូបនោះ គឺបទចម្រៀង «យើងបែកគ្នាហើយមែនទេ ?» និងបទ «យប់ជ្រៅហើយអូន» ដែលជាស្តាយល៍ច្រៀងដ៏ថ្មីសន្លាងរបស់លោក ចំរ៉ុង ហ្ស៉ានុ ដែលធ្វើឱ្យមហាជនមិននឹកសរសើរពីស្តាយលបញ្ចេញតុងសំឡេងច្រៀងបែបទាក់ចិត្តយុវវ័យ ចំពោះទឹកដមសំឡេង និងបច្ចេកទេសច្រៀងរបស់លោកក្នុងបទចម្រៀងទាំងនេះមូលមិនធម្មតាបាន។

    តារាចម្រៀងប្រុសរូបនេះបានប្រាប់សារព័ត៌មានឡារ៉ែនថា ដើម្បីផលិតបានមួយបទៗ លោកបានលះបង់និងតស៊ូទាញចំណូលការបើកហាងតែគុចតូចមួយនៅចោមចៅ ហើយយកថវិកាមកផលិតចម្រៀង original song ដោយខ្លួនឯង តែជាអកុសលនៅមិនទាន់ទទួលបានឱកាសបញ្ចេញទឹកដមសំឡេងតាមរយៈឆាកតន្រ្តីទូរទស្សន៍បន្ថែមទៀត។ លោកមានការសំណូមពរដល់អ្នកដឹកនាំកម្មវិធីផ្ដល់ឱកាសឱ្យលោកបានឡើងបង្ហាញសមត្ថភាព និងដុងស្រឡាញ់សិល្បៈមួយនេះ ដើម្បីបានបំពេញអារម្មណ៍កម្សាន្ដរបស់មហាជនផងដែរ៕

  • សូ ស្រណោះ ពង្រឹងកម្លាំងត្រៀមទៅយកពានសិល្បៈនៅវៀតណាម

    សូ ស្រណោះ ពង្រឹងកម្លាំងត្រៀមទៅយកពានសិល្បៈនៅវៀតណាម

    នៅកៀកបំណាច់ខែធ្នូខាងមុខនេះ បណ្ឌិតព្យាណូល្បីល្បាញប្រចាំកម្ពុជា លោក សូ ស្រណោះ នឹងបញ្ជូនកូនសិស្សរបស់ខ្លួនប្រមាណជាង30នាក់ឱ្យចេញទៅប្រកួតតន្ត្រីជាអន្តរជាតិនៅក្នុងប្រទេសវៀតណាមជាថ្មីទៀតហើយ ដែលព្រឹត្តិការណ៍នេះកម្ពុជាធ្លាប់បានបញ្ជូនសិស្សទៅប្រកួត2ដងរួចមកហើយ ដោយគ្រាន់តែការត្រៀមចេញលើកនេះ គឺនឹងមានការរៀបចំបែបផែនច្បាស់លាស់ជាងមុន។ ក្នុងនោះលោកថែមទាំងរំពឹងថា កូនសិស្សដែលនឹងចេញទៅ នឹងជួយឱ្យកម្ពុជាដណ្ដើមបានពានមាស និងជើងឯកប្រចាំកម្ពុជាក្នុងតួលេខខ្ពស់នោះផង។

    លោក សូ ស្រណោះ ដោយសារតែកម្ពុជាទទួលបានសិទ្ធិចេញទៅប្រកួតក្នុងព្រឹត្តិការណ៍ប្រកួតតន្រ្តីអាស៊ានបូកកូរ៉េ នៅថ្ងៃទី19 និង20 ខែធ្នូ នោះ ទើបលោកចំណាយពេលបង្វឹកសិស្សយ៉ាងយកចិត្តទុកដល់សិស្សៗចំនួន38នាក់ លើវិញ្ញាសារចំនួន4 ដែលមានឈ្មោះត្រូវចេញប្រកួត ដោយវិញ្ញាសារ2គឺតន្ត្រី និងព្យាណូ លោកហាក់ជឿជាក់យ៉ាងខ្លាំងចំពោះសមត្ថភាពរបស់កូនសិស្ស ថានឹងអាចដណ្ដើមបានពានជើងឯកក្រោយបញ្ចប់ការប្រកួត។ លោកថា ការប្រកួតនឹងត្រូវធ្វើឡើងនៅក្នុងទីក្រុងហូជីមីង ដោយក្រុមកម្ពុជាត្រូវចេញដំណើរទៅនៅថ្ងៃទី18 និងត្រលប់មកវិញនៅថ្ងៃទី21 ខែធ្នូ ដែលតម្រូវឱ្យលោក និងគ្រូបង្វឹកផ្សេងទៀតត្រូវតែបង្វឹកបង្កើនសមត្ថភាពរបស់សិស្សឱ្យបានរឹងមាំជាងមុនចាប់ពីថ្ងៃទី2 ខែធ្នូ តទៅ មុនចេញទៅប្រកួតនៅវៀតណាម។

    លោកថា កូនសិស្សរបស់សាលាស្រណោះតន្ត្រី មិនមែនចេញទៅប្រកួតនៅក្រៅប្រទេសនៅក្នុងស្ថានភាពមិនច្បាស់លាស់ដូចមុនទៀតទេ គឺទៅក្នុងភាពម៉ត់ចត់ និងច្បាស់លាស់ ទើបលោករំពឹងជាងមុនថាវត្តមានរបស់តំណាងកម្ពុជាលើកនេះ គឺនឹងបានលទ្ធផលល្អជាងមុនដាច់ឆ្ងាយលើសមុន បើទោះជាកាលទៅប្រលងនៅក្នុងប្រទេសសិង្ហបុរីកាលមុន ក្រុមរបស់លោកទទួលបានពានមាសច្រើន។ ក្នុងនោះលោកក៏ត្រូវបានគេផ្ដល់សិទ្ធិឱ្យធ្វើជាគណកម្មការដាក់ពិន្ទុផងដែរ ដោយគ្រាន់តែមិនអនុញ្ញាតិឱ្យដាក់ពិន្ទុឱ្យបេក្ខភាពកម្ពុជា។

    លោក សូ ស្រណោះ បញ្ជាក់ថា សម្រាបប់ការចេញទៅប្រលងរបស់កូនសិស្សលោកលើកនេះ ក៏មិនខុសមុនដែរគឺនឹងមានការបង្ហាញអត្តសញ្ញាខ្មែរដោយការច្រៀងបទចម្រៀងជាតិរួមគ្នា និងតម្រូវឱ្យសិស្សរបស់លោកស្លៀកឈុតហូលផាមួង និងក្រម៉ាខ្មែរ ដើម្បីបង្ហាញពីអត្តសញ្ញាណខ្មែរ លើឆាកអន្តរជាតិ៕