Author: អេបិល

  • កម្មការិនី និងក្មួយប្រុសម្នាក់ នៅវិហារសួគ៌ ខេត្តកណ្តាល ត្រូវរង្វាន់ ទឹកប្រាក់ 100លានរៀល ពី អ៊ីឈីតាន់

    កម្មការិនី និងក្មួយប្រុសម្នាក់ នៅវិហារសួគ៌ ខេត្តកណ្តាល ត្រូវរង្វាន់ ទឹកប្រាក់ 100លានរៀល ពី អ៊ីឈីតាន់

    សម្រាប់ស្រ្តីវ័យក្មេង ដែលមានសំណាងបានឈ្នះរង្វាន់100លានរៀល ពីតែបៃតង អ៊ីឈីតាន់ខាងលើនេះ មានឈ្មោះ ស្រី សុគ័ន អាយុ 26 ឆ្នាំ រស់នៅភូមិព្រៃធំ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។
    ថ្លែងប្រាប់ក្រុមការងារដែលចុះប្រគល់រង្វាន់ដល់លំនៅដ្ឋាន កញ្ញាបានប្រាប់ឱ្យដឹងថា កាលពីសប្ដាហ៍កន្លងទៅនេះ បន្ទាប់ត្រឡប់មកពីធ្វើការនៅរោងចក្រ សេវេន អែន ជី កញ្ញាបានចូលលុយគ្នាជាមួយក្មួយប្រុសម្នាក់ឈ្មោះ ចំរើន ចំរុង អាយុ13ឆ្នាំ ម្នាក់ 1000 រៀល ទិញតែបៃតង អ៊ីឈីតាន់ រសជាតិកែក្រូចឆ្មារ ទឹកឃ្មុំ មកទទួលទាន លុះពេលមួលគម្របដប ក៏ស្រាប់តែឃើញមានរង្វាន់100លានរៀលនៅក្នុងគម្របដបតែម្ដង។

    ភ្លាមនោះ កញ្ញាពិតជាមានអារម្មណ៍រំភើបរីករាយជាខ្លាំង ហើយក៏បានយកទៅបង្ហាញដល់អ្នកលក់ដែលកំពុងស្ថិតនៅជិតគ្នាស្រាប់ ព្រមគ្នាជាមួយនឹងការជូនដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទដែលមាននៅនឹងគម្របដបតែម្ដង។ កញ្ញាបានបញ្ជាក់ប្រាប់ថា បច្ចុប្បន្នជីវភាពគ្រួសាររបស់កញ្ញាគឺមានភាពលំបាកជាខ្លាំង ព្រោះគ្មានមុខរបរអ្វីក្រៅពីបម្រើការងារជាកម្មការិនីរោងចក្រតែប៉ុណ្ណោះ។ កញ្ញាបានបញ្ជាក់ថា បន្ទាប់ពីទទួលបានប្រាក់រង្វាន់នេះ កញ្ញានឹងយកទៅដោះស្រាយជីវភាពខ្លះ ហើយយកមួយចំណែកទៅបង្កើតមុខរបរសម្រាប់ទ្រទ្រង់គ្រួសារឱ្យល្អប្រសើរទៅថ្ងៃអនាគត។

    គួរបញ្ជាក់ផងដែរថា ជាការថ្លែងអំណរគុណចំពោះអតិថិជនដែលតែងគាំទ្រផលិតផលតែបៃតង អ៊ីឈីតាន់ ក្រុមហ៊ុន បានបង្កើនរង្វាន់ធំនូវទឹកប្រាក់100លានរៀល រហូតដល់50រង្វាន់, រង្វាន់ម៉ូតូ HONDA SCOOPY I ចំនួន50 គ្រឿង , រង្វាន់ i-phone ចំនួន 50គ្រឿង , រួមជាមួយរង្វាន់ តែបៃតង អ៊ីឈីតាន់ ហ្វ្រី (Free) ចំនួន 5,000,000 (5លាន) រង្វាន់ ។ រួសរាន់ឡើង អ្នកក្លាយជាសេដ្ឋីបន្ទាប់ អាចជារូបអ្នក …៕

  • លោក Pochettino៖ Spurs អាច​ផ្តល់​ការ​ខកចិត្ត​ដល់ Barcelona បាន

    លោក Pochettino៖ Spurs អាច​ផ្តល់​ការ​ខកចិត្ត​ដល់ Barcelona បាន

    Tottenham Hotspur អាចផ្តួលក្រុម Barcelona នា​កីឡដ្ឋាន Nou Camp នៅ​រាត្រី​នេះ​បាន ដើម្បី​ឈ្នះ​កៅ​អី​មួយ​ក្នុង​ក្រប​ខ័ណ្ឌ Champions League វគ្គ​ 16​ក្រុម​ចុងក្រោយ​។ នេះបើយោង​​តាម​​ការ​បញ្ជាក់​របស់​លោក​គ្រូបង្វឹក Mauricio Pochettino​។

    Spurs ត្រូវ​តែ​​ធ្វើ​ឱ្យ​បាន​​ស្មើ ឬ​ដណ្តើម​យក​លទ្ធផល​ល្អ​ប្រសើរ​ជាងក្រុម Inter Milan ដែល​ត្រូវ​ប្រកួត​លើ​​ទឹកដីខ្លួន​ឯង​ជាមួយ​នឹងក្រុម PSV Eindhoven ដើម្បី​ទៅ​វគ្គ​ 16​ក្រុម​ចុងក្រោយ ដែល​​ដំបូង​ឡើយ​ហាក់ដូច​​មិន​អាច​ទៅ​រួច​ឡើយ ក្រោយពី​រក​បាន​ត្រឹម​តែ​ 1ពិន្ទុ​គត់​ពីការប្រកួត​បើកឆាក​​ 3លើក​របស់​ពួក​គេ​ក្នុង​ពូល នៅមុន​ពេលដ​ណ្តើម​បាន​ជ័យជម្នះ​​លើ​ទឹក​ដីខ្លួន​ឯង​ជាប់​ៗ​គ្នា​លើ​ក្រុម​ PSV និង Inter​។

    លោក Ernesto Valverde គ្រូបង្វឹក​នៃក្រុមបដិ​បក្ខ​របស់​លោក Pochettino បាន​និយាយ​កាលពីថ្ងៃ​ចន្ទ​ថា លោក​នឹង​ត្រូវ​ផ្លាស់​ប្តូរ​កីឡាករ​ជាច្រើន​នៅក្នុង​ក្រុម Barca ដែល​បាន​ឈ្នះ​​កៅអី​ទៅ​វគ្គ​បន្ត​​រួច​ជាស្រេច​ក្នុ​ង​នាម​ជាក្រុម​ឈរ​លេខ​1ក្នុង​ពូល ប៉ុន្តែ​គ្រូបង្វឹក​សញ្ជាតិ​អា​ហ្សង់ទីន​របស់​ក្រុម Tottenham វិញ មិន​ចាត់​ទុកថា រឿង​នោះ​ជា​ចំណុច​មានប្រៀប​ឡើយ​។

    លោក Pochettino បាន​ប្រាប់​សន្និ​សីទ​សារ​ព័ត៌​មាន​មួយ​កាលពីថ្ងៃចន្ទ​ថា៖ «យើង​នឹង​ត្រៀម​ខ្លួន​រួច​រាល់​ក្នុង​ការ​ប្រកួត​ក្នុង​លក្ខខណ្ឌ​ដ៏ល្អ​បំផុត​ដែល​យើង​អាច​។ ខ្ញុំ​ពិត​ជាមាន​សុទិ​ដ្ឋិនិយម ខ្ញុំ​គិត​ថា យើង​អាច​មក​ទីនេះ ក្នុង​កម្រិត​ដ៏​ខ្លាំង​បំផុត​របស់​យើង ហើយ​យើង​ត្រូវ​តែ​ត្រៀម​ឱ្យ​បាន​រួច​រាល់ និង​គិត​អំពី​ការ​ប្រកួត​ដែល​យើង​នឹង​លេង​ មិនមែន​លើ​អ្វី​ដែល Barca នឹង​ធ្វើ​ឡើយ​។

    គ្រូបង្វឹក​រូបនេះ​បាន​បន្ថែម​ទៀត​ថា៖ «ក្រុម Barcelona ជាក្រុម​ដ៏អស្ចារ្យមួយ​ជាមួយ​នឹង​កីឡាករ​ 24នាក់ ដែលមាន​គុណ​ភាព​ដ៏អស្ចារ្យ​។ ដើម្បីក្លាយ​ជាក្រុម​ខ្លាំង​បំផុត​មួយ​ក្នុង​ពិភព​លោក អ្នក​ត្រូវ​ការ​ក្រុមមួយ​ដែល​អាច​បង្ហាញ​ពី​គុណ​ភាព ហើយពួកគេ​​មាន​រាល់​ចំណុច​ខ្លាំង​ទាំង​អស់​នោះ​»​។ ការ​ប្រកួតនេះ​នឹង​ចាប់​ផ្តើម​នៅ​ម៉ោង​ 3​ទៀប​ភ្លឺ​៕

  • Liverpool ទទួល​ការ​​​​ជឿជាក់​ពី​ Maneនៅមុន​ពេល​ប៉ះ Napoli រាត្រីនេះ

    Liverpool ទទួល​ការ​​​​ជឿជាក់​ពី​ Maneនៅមុន​ពេល​ប៉ះ Napoli រាត្រីនេះ

    ខ្សែ​ប្រយុទ្ធ Sadio Mane បាន​ត្រៀម​ខ្លួន​រួច​រាល់ហើយ​សម្រាប់​ការ​ចូល​លេង​ក្នុង​ជម្រើស​​ 11​នាក់ដំបូង​នៃ​ការ​ប្រកួត​ក្រប​ខ័ណ្ឌ Champions League group វគ្គ​ចែក​ពូល​នៅ​រាត្រីនេះ ជាមួយ​​នឹងក្រុម Napoli​។ នេះ​បើ​យោង​​តាម​​អ្នក​ចាត់​ការ​ទូទៅ​លោក Juergen Klopp ដែល​បាន​អំពាវ​នាវ​ឱ្យ​អ្នក​គាំទ្រ​នៃក្រុមម្ចាស់ផ្ទះផ្តល់​នូវ​បរិយា​កាស​ដ៏​រំភើប​មួយ​។

    ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​សេ​ណេ​ហ្គាល់ Mane ដែល​បាន​ជា​​សះ​ស្បើយ​ពី​របួស​ប្រអប់​ជើងក្នុង​ពេល​ប្រកួត​ជាមួយ​នឹងក្រុម Everton នោះ បាន​វិល​មក​ចូល​លេង​វិញក្នុង​នាម​ជាកីឡាករ​បម្រុង​នៅ​តង់​ទី​2 ក្នុង​ពេលក្រុម Liverpool យកឈ្នះ​លើ​ក្រុម Bournemouth ក្នុង​លទ្ធផល 4-០ ដើម្បី​ឡើង​ទៅ​ឈរ​នៅលើ​កំពូល​តារាង​នៃក្រប​ខ័ណ្ឌ Premier League កាលពី​ថ្ងៃ​សៅរ៍​។

    លោក Klopp បាន​ប្រាប់​សន្និ​សីទ​សារ​ព័ត៌​មាន​កាលពី​ថ្ងៃចន្ទ​ថា៖ «Sadio អាច​​ដោះ​ស្រាយ​ជាមួយ​នឹង​បញ្ហា​របួសនេះ​យ៉ាង​ឆាប់​រហ័ស​។ វាហាក់​បង្ហាញ​ថា គេ​ជា​សះ​ស្បើយ​ហើយ​ក្នុង​ពេល​ប្រកួតនៅ Bournemouth​​។ ហេតុនេះ វា​ជា​រឿង​ដ៏គួរឱ្យ​រំភើប​មួយ​។ វា​ជា​ព័ត៌​មាន​ល្អ​ដែល​យើងអាច​ពិចារណា​​ទៅលើ​រូប​គេ​បាន​»​។ ស្រប​ពេល​ជាមួយ​គ្នា​នេះ លោក Klopp បាន​អំពាវ​នាវ​ឱ្យក្រុម Liverpool បង្ហាញ​ពី​ទម្រង់​លេង «យ៉ាង​ពិសេស​» នៅពេល​ដែល​ពួកគេ​ជួប​ជា​មួយ​នឹងក្រុម Napoli ក្នុង​ការ​ប្រកួត​កាត់​សេចក្តីនៃក្រប​ខ័ណ្ឌ Champions League នៅ​រាត្រី​នេះ​។

    ក្រុម​របស់​លោក Klopp ត្រូវ​តែ​ផ្តួល​​ក្រុម Napoli នា​កីឡដ្ឋាន Anfield ដើម្បី​ទទួល​បាន​ឱកាស​ក្នុង​ការ​ឆ្លង​ផុត​​ពី​វគ្គ​ចែក​ពូល ទៅ​កាន់​វគ្គ​ចាញ់​ធ្លាក់​។ ការ​ដណ្តើម​បាន​ជ័យជម្នះ​ក្នុងលទ្ធផល 1-០ ឬ​ការ​ឈ្នះ​​តាម​រយៈ​ការ​​រក​​បានគ្រាប់​បាល់​នាំមុខ​ 2​គ្រាប់ នឹង​ធ្វើ​ឱ្យ​ក្រុម​ហង្ស​ក្រហម​មួយនេះ​បានទៅ​វគ្គ​បន្ត​។

    Napoli កំពុង​តែ​ស្ថិតក្នុង​ចំណាត់​ថ្នាក់​លេខ​2 ​នៅលើ​តា​រាង Serie A និងមិន​ស្គាល់​ចាញ់​សោះ​ក្នុង​ការ​ប្រកួតក្រប​ខ័ណ្ឌ Champions League ពូល C ក្រោយពី​បានផ្តួលក្រុម Liverpool 1-០ នៅ​ពេលដែល​ពួក​គេ​បាន​ជួប​គ្នា​ក្នុង​ប្រទេស​អ៊ី​តាលី កាលពី​ខែ​តុលា​។ ការ​ប្រកួតនេះ​នឹង​ចាប់​ផ្តើម​នៅ​ម៉ោង​ 3​ទៀប​ភ្លឺ​៕

  • ស្រាបៀរ ABC Extra Stout, Heineken, Tiger បានប្រគល់រង្វាន់ផ្តាច់ព្រ័ត្រជូនគូស្វាមីភរិយាថ្មី ឆ្នាំ 2017-2018

    ស្រាបៀរ ABC Extra Stout, Heineken, Tiger បានប្រគល់រង្វាន់ផ្តាច់ព្រ័ត្រជូនគូស្វាមីភរិយាថ្មី ឆ្នាំ 2017-2018

    រាជធានីភ្នំពេញ៖ កាលពីថ្ងៃសុក្រទី30 ខែវិច្ឆិកា ឆ្នាំ 2018 នៅទីស្នាក់ការក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា​ (CBL) ស្រាបៀរលំដាប់ពិភពលោកទាំង3 គឺស្រាបៀរ ABC Extra Stout, Heineken និង Tiger បានរៀប​ចំកម្មវិធីប្រគល់រង្វាន់ផ្តាច់ព្រ័ត្រជូនដល់គូស្វាមីភរិយាថ្មីទាំងអស់​ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ឆ្នាំ 2017- 2018។ កម្មវិធីពិសេសនេះមានការអញ្ជើញចូលរួមពីគូស្វាមីភរិយាដែលឈ្នះរង្វាន់ ថ្នាក់​គ្រប់គ្រងនិងបុគ្គលិកនៃក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា​ (CBL) ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើន។

    ស្រាបៀរ ABC Extra Stout ​បានប្រគល់រង្វាន់ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំទៅទីក្រុងប៉ារីស ចំនួន 5 រង្វាន់។ ស្រាបៀរ Heineken បានប្រគល់​រង្វាន់ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំទៅទីក្រុងអាំស្ទែដាំចំនួន 2 រង្វាន់។ ស្រាបៀរ Tiger បានប្រគល់​រង្វាន់ដំណើរកម្សាន្តក្រេបទឹកឃ្មុំនៅប្រទេសជប៉ុនជាមួយនឹងបទពិសោធន៍រំភើបរីករាយនៃការជិះស្គីទឹកកក ចំនួន 15 រង្វាន់។ កម្មវិធីចាប់​រង្វាន់ផ្តាច់ព្រ័ត្រនេះបានប្រព្រឹត្តធ្វើឡើងនៅស្ថានីយទូរទស្សន៍ PNN ​កាលពី​​ថ្ងៃអាទិត្យទី​ 4 ​ខែវិច្ឆិកា ឆ្នាំ​​2018 ។

    លោក ជាម សុនិត និងអ្នកស្រី យ៉ាន ស្រីម៉ៅ មកពីខេត្តព្រៃវែង ដែលជាគូស្វាមីភរិយាថ្មីមួយគូក្នុងចំណោមចំនួនគូស្វាមីភរិយាថ្មីជាច្រើនគូ ដែលបានឈ្នះរង្វាន់ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំទៅទីក្រុង អាំស្ទែដាំពីកម្មវិធីពិសេសនេះបានមានប្រសាសន៍ថា ពួកគាត់មានអារម្មណ៍រំភើបយ៉ាងខ្លាំងនៅពេលដឹងថាខ្លូនត្រូវរង្វាន់ធំពីស្រាបៀរ Heineken។ ពួកគាត់ទាំងពីរបានបញ្ជាក់ថា ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា​ (CBL) ពិតជាបានប្រគល់រង្វាន់ជូនគូស្វាមីភរិយាថ្មីទាំងអស់ដែលបានត្រូវរង្វាន់ពីកម្មវិធីពិសេសនេះ។

    គម្រោងអាពាហ៍ពិពាហ៍ថ្មីក្នុងកម្មវិធីប្រូម៉ូសិនអាពាហ៍ពិពាហ៍រដូវកាលថ្មីរបស់ស្រាបៀរលំដាប់ពិភពលោកទាំង 3 គឺស្រាបៀរ ABC Extra Stout, Heineken និង Tiger ចាប់ផ្តើមពីថ្ងៃនេះរហូតដល់ខែកញ្ញា ឆ្នាំ 2019 ។ ស្រាបៀរ ABC Extra Stout នឹងចែករង្វាន់ដំណើរកម្សាន្តនៅទីក្រុងឡុងដ៏។ ស្រាបៀរ Heineken នឹងចែករង្វាន់ដំណើរកម្សាន្តក្រេបទឹកឃ្មុំនៅឡូសអាន់ជ័រលេស ហើយស្រាបៀរ Tiger នឹងចែករង្វាន់ដំណើរកម្សាន្តក្រេបទឹកឃ្មុំនៅទីក្រុងស៊ីដនី។
    អបអរពិធីអាពាហ៍ពិពាហ៍របស់លោកអ្នកជាមួយស្រាបៀរលំដាប់ពិភពលោក។តើលោកអ្នកចង់ទិញស្រាបៀរលំដាប់ពិភពលោកសម្រាប់ពិធីអាពាហ៍ពិពាហ៍របស់អ្នកទេ? លោកអ្នកអាចទូរស័ព្ទមកលេខ 011 222 400 ឬ 011 333 500 សម្រាប់ព័ត៌មានបន្ថែម។

    ពិសាដោយការទទួលខុសត្រូវ៕

  • កុំឱ្យខកខាន !! ចូលរួមបោះឆ្នោតជូនបវរកញ្ញា រឿន ស៊ីណាត តំណាងប្រទេសកម្ពុជា ជាប់ដល់វគ្គផ្ដាច់ព្រ័ត្រ

    កុំឱ្យខកខាន !! ចូលរួមបោះឆ្នោតជូនបវរកញ្ញា រឿន ស៊ីណាត តំណាងប្រទេសកម្ពុជា ជាប់ដល់វគ្គផ្ដាច់ព្រ័ត្រ

    កញ្ញា រឿន ស៊ីណាត ដែលជាបេក្ខនារី តំណាងកម្ពុជាក្នុងកម្មវិធី «Miss Universe» បានបញ្ចេញសកម្មភាពយ៉ាងលេចធ្លោរ ជាមួយនឹងឈុតសម្លៀកបំពាក់គ្រប់ទម្រង់។ អ្វីដែលសំខាន់ ក្នុងចំណោមបេក្ខនារីមកពីជាង 90 ប្រទេសលើពិភពលោក រឿន ស៊ីណាត ត្រូវបាន​មហាជន​លើកការសរសើរ ពីការដើរ​បង្ហាញ​ម៉ូតរបស់​នា​ង ក្នុង​ដំណើរ​យ៉ាង​ទន់ភ្លន់​បង្ហាញពី​លក្ខណៈ​ជា​នារី​ខ្មែរ ដែល​បង្កប់​ភាពរឹងមាំ​ស្វាហាប់ និង ប្រកបដោយ​ទេពកោសល្យ​ខ្ពស់​លើ​ឆាក​អន្តរជាតិ។

    ជាក់ស្តែង បន្ទាប់ពីបានបញ្ចេញសកម្មភាពយ៉ាងច្រើនរួចមក នៅថ្ងៃម្សិលមិញនេះ បវរកញ្ញា រឿន ស៊ីណាត បានបង្ហាញវត្តមានយ៉ាងអស្ចារ្យ និងមានជំនឿចិត្តក្នុងឈុតតំណាងជាតិ ដែលបានជាឈុតរចនាឡើងអស់រយៈពេល 60 ថ្ងៃ​ ។ មួយឈុតនេះគឺពិតជាសមសួន ល្វតល្វន់ យ៉ាងខ្លាំង ព្រមទាំងបង្អួតសម្រស់ដល់ទស្សនិកជន និងគណៈកម្មការក្នុងកម្មវិធី លំដាប់ថ្នាក់ពិភពលោកមួយនេះ។

    គួរបញ្ជាក់ផងដែរថា នៅចុងបញ្ចប់នៃការប្រឡងប្រជែងនេះកម្មវិធីប្រកួតយកពានរង្វាន់បវរកញ្ញាពិភពលោកឆ្នាំ 2018 តម្រូវឱ្យមហាជនបោះឆ្នោតគាំទ្រនៅជុំទី 3 នៃវគ្គផ្ដាច់ព្រ័ត្រ។ លោកអ្នកអាចបោះឆ្នោតតាមរយៈការចែកសែរនៅលើការចូលចិត្តនិងខម្មិន្តយោបល់ដល់រូបថតអ្នកប្រឡងបវរកញ្ញា Miss Universe ជាពិសេសគឺបវរកញ្ញាតំណាងប្រទេសកម្ពុជា នោះនាងនឹងទទួលបានចំពោះ ការសែរ 100 ពិន្ទុ Like / React: 50 ពិន្ទុ ខម្មិន្តមតិយោបល់ទទួលបាន 20 ពិន្ទុ (ការខម្មិន្តគ្មានដែនកំណត់)។

    សូមជម្រាបដែលថា សំឡេងការបោះឆ្នោតគាំទ្រទាំងអស់របស់អ្នកនឹងត្រូវបានរាប់បញ្ចូល ដរាបណាលោកអ្នកបាន Like និង Fallow ទំព័រហ្វេសប៊ុក Queen Of Universe។ ការបោះឆ្នោតនេះនឹងបញ្ចប់នៅថ្ងៃទី 16 ខែធ្នូ ឆ្នាំ2018 ម៉ោង 7 យប់ (ម៉ោងប្រទេសថៃ) ៕

  • តារាសម្ដែង ចែរ៉ូហ្សា នាយកក្រុមនាំចូលភេសជ្ជៈជំពាក់លុយមិ​នព្រមសង 4 ឆ្នាំហើយ

    តារាសម្ដែង ចែរ៉ូហ្សា នាយកក្រុមនាំចូលភេសជ្ជៈជំពាក់លុយមិ​នព្រមសង 4 ឆ្នាំហើយ

    តារាសម្ដែង គន់ រៀមរតនៈ ហៅចែរ៉ូហ្សា ដែលគេស្គាល់តាមរយៈការសម្តែងបែបភេទទី​3 បានបង្ហោះសារយ៉ាងភ្ញាក់ផ្អើល និងស្ដែងឱ្យដឹងថា នាយកក្រុមហ៊ុននាំចូលភេសជ្ជៈធំ​មួយដែលតារាសម្ដែងរូបនេះ មិនបង្ហាញឈ្មោះ បានជំពាក់ប្រាក់ចំនួន 215 ដុល្លារ អស់រយៈពេលប្រមាណ 4 ឆ្នាំមកហើយ រហូតមកទល់ពេលនេះ បាត់ស្រមោលស្ងាត់ជ្រាប សូមតែផ្ញើសារទៅក៏មិនឆ្លើយតប ថែមទាំងប្លក់គណនីហ្វេសប៊ុកចោលទៀតផង។

    ចែរ៉ូហ្សា បានបញ្ជាក់រនៅលើហ្វេសេប៊ុករបស់គាត់ថា ​សសេ​រ​ឡើង​ច​ង់​ស្រ​ក់​ទឹ​ក​ភ្នែ​ក​ ​ស្តាយ​ចិ​ត្ត​អា​ណិ​ត​ចិ​ត្ត​ខ្លួ​នឯ​ង​ ​មូ​ល​ហេ​តុដែ​រ​ធ្វើកា​រ​ជា​ស្រី​K​T​V​ជិ​ត​10​ឆ្នាំ​ម​ក​ហើ​យ​ ​តែ​មិ​ន​ព្រ​ម​មា​ន​ហ្នឹ​ង​គេ​សោះ ​ប​ង​ប្អូ​ន​ជួ​យ​មើ​ល​​​តិ​ច​មើស​ ​ម៉ា​​ន​ឆ្នាំ​ហើយ​បុ​ង​មួ​យ​ហ្នឹ​ង​?​?

    ​ជា​នា​យ​កក្រុ​ម​ហ៊ុ​ន​នាំ​ចូ​ល ​នឹ​ង​ផ​លិ​ត​ភេ​ស​ជ្ជៈ​មួ​យ​ដ៍​ធំ​នៅក​ម្ពុ​ជា​ ​នាំ​សុ​ទ្ធ​តែ​កំពូ​ល​តា​រា​សំ​ដែ​ង ​នឹ​ង​M​o​d​e​l​ ​ល្បីៗ​ម​ក​ផឹ​ក​ច្រៀ​ង​លេ​ង ​មា​ន​ទាំ​ង​ម្តា​យ​ ​ទាំ​ង​ឪពុ​ក​ ​នឹ​ង​ប្អូ​ន​ម៉ា​ពូ​ជ ​ផឹ​ក​សុ​ទ្ធ​តែ​ស្រា​ថ្លៃ​ៗ​ ​ ដឹ​ង​អី​ ​ដ​ល់​ពេ​លគិ​ត​លុ​យ​ ​អូ​ន​ទុ​ក​បុ​ង​ហ្នឹង​សិ​ន​ហើយ​ ​ចាំ​ស្អែ​ក​ប​ង​ឱ្យ​កូ​ន​ចៅ​​យក​លុ​យ​ម​ក​ស​ង​ ​ព្រះ​ហើយ ដាច់ផ្ងា​រ​ផឹ​ង​ខ្ញុំ​ ​។

    ស្អែ​ក​មែ​ន​ ​ស្អែ​ក​ជាង4​ឆ្នាំ​ក​ន្ល​ង​ផុ​ត​ទៅ​ហើយ​ ​បា​ត់​ស្រ​មោ​ល​លោក​នា​យ​ក​ក្រុ​ម​ហ៊ុ​ន​សូ​ន្យ​សុ​ង​ឈឹ​ង​ ​ខ​ល​មិ​ន​លើក​ ​ឆា​ត​មិ​ន​ត​ប​ ​b​l​o​ck​ឯ​ង​ចោលទៀ​ត​ ​អា​ណិ​ត​រា​ស្ត្រ​ផ​ង​លោ​ក​នា​យ​ក​ក្រុ​ម​ហ៊ុ​ន​អើយ​ ​ស្រ​លា​ញ់​ ​គោ​រព​ ​រា​ប់​អា​ន​ ​ស្មោះ​ត្រ​​​ង់ ​អ​ស់​ត្រឹ​ម​រា​ស្ត្រ​ម្នា​ក់​ហ្នឹ​ងហើយ​លោក​ ​វេ​ច​អ​ង្ក​រដើរ​រ​ក​ទៅ​ ​ដែ​រ​ស៊ូ​ទ្រាំ​អ​ត់​ស៊ី​ អ​ត់​ចា​យ​ខ្លួ​នឯ​ង​ទៅ​ធា​នា​បុ​ង​ផឹ​ក​ស៊ី​ជូ​ន​លោ​ក​នា​យ​ក​ក្រុ​ម​ហ៊ុ​ន​ចឹ​ង​នោះ។ ជួ​យ​សែ​រ​មួយ​ផ​ង​ ក្រែ​ង​លោ​កនា​យ​ក​ក្រុ​ម​ហ៊ុ​ន​ម្នាក់​នោះ​បា​​ន​​ឃើ​ញ ​ភ្ញា​ក់​រ​លឹ​ក​ នឹ​ក​ឃើញ​អ​នុ​ស្សា​វ​រី​យ៍​ ​​​ផ្អែ​​​ម​ ​​​​ល្វី​ង​​​ ​ជូ​ច​ត់​​ កំ​ស​ត់​កម្រជា​​​មួ​​​យ​គ្នា​កន្ល​ង​ម​ក​ ​គាត់​ឱ្យ​កូ​​ន​ចៅគា​ត់​យ​ក​លុ​យ​ម​ក​សង​រា​ស្ត្រ​ ​រ​ហា​ម ​ម្នា​ក់​នេះ​ផ​ង​​​ ៕

  • ភ្ញាក់ផ្អើល!! សម្រស់ ស៊ូ ស៊ីរីកា ដល់ថ្នាក់ហ្នឹង

    ភ្ញាក់ផ្អើល!! សម្រស់ ស៊ូ ស៊ីរីកា ដល់ថ្នាក់ហ្នឹង

    ក្នុងរយៈពេលចុងក្រោយនេះ គេកត់សម្គាល់ថា តារាចម្រៀងប្រចាំផលិតកម្មថោន កញ្ញា ស៊ូ ស៊ីរីកា ប្រឺងប្រែងយកចិត្តទុក្ខដាក់ថែរក្សាសម្ផស្សយ៉ាងខ្លាំង ដោយក្រៅពីបំប៉នស្បែកឱ្យមើលទៅស្រស់ស្អាត និងក្មេងជាងវ័យ នាងក៏ប្រឹងស្រវ៉ាហាត់ប្រាណណាស់ដែរ បើទោះបីជានាងគឺនារីភេទក៏ដោយ។

    ម្នាក់ៗបានកោតសរសើរពីការតស៊ូរបស់តារាចម្រៀងស្រីរូបនេះ នៅពេលដែលបានបង្ហាញរាងពិតកាលពីមិនទាន់ហាត់ប្រាណ និងសម្រកទម្ងន់ ។ តារាចម្រៀងស្រីនៅទ្រនំថោនរូបនេះ បានទម្លាយរូបភាពខ្លួនដ៏ភ្ញាក់ផ្អើល និងសរសេរសារថា «ពី74មក54 វាមិនមែនងាយស្រួលទេ តែខ្ញុំអត់បោះបង់គោលដៅទេ ហើយខ្ញុំស្រលាញ់រាងប៉ិនហ្នឹងព្រោះមើលទៅរឹងមាំ ហើយនាងខ្ញុំមិនខ្លាចនឹងបង្ហាញរូបហ្នឹងទេ តែវាជាភាពជោគជ័យមួយទៅវិញទេដែលអាចជំនះខ្លួនឯងឱ្យធ្វើបាន។

    មិនមែនស្គមជាងនេះមិនបាន តែចំនង់ចិត្តខ្ញុំគឺបែបហ្នឹង។ អ្នកណាថាកីឡាកាស ស្រីសាច់ដុំ រឺស្រីឌាំងអត់ខ្វល់ទេ បើអាឡែងតែខ្វល់មាត់អ្នកដទៃហ្នឹងគ្មានបានធ្វើអីទេហិហិ ចឹងសង្ឃឹមថាអាចបែងចែកដាច់ចុះរវាងខ្លាញ់នឹងរាងមាំ។ អរគុណពុកម៉ែបងប្អូនដែលតែងតែលើកទឹកចិត្ត។ បញ្ជាក់: បើមើលមុខអត់ច្បាស់អាចzoomបាន»៕

  • នាយព្រែក តំណាងឱ្យសមាគមសិល្បករខ្មែរ ជូនថវិកាដល់ នាយ កំប៉ោយ សម្រាលថ្លៃព្យាបាល

    នាយព្រែក តំណាងឱ្យសមាគមសិល្បករខ្មែរ ជូនថវិកាដល់ នាយ កំប៉ោយ សម្រាលថ្លៃព្យាបាល

    តារាកំប្លែងនាយ កំប៉ោយ ត្រូវបានមើលឃើញថាធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរ ដោយសារតែជម្ងឺក្រលៀន និងតម្រងនោម និងកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមួយកន្លែង ។ តារាកំប្លែងរូបនេះ បានបង្ហោះសារឱ្យដឹងអំពីអាការខ្លួន និងអំពាវរកជំនួយក្នុងការព្យាបាល តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី 4 ខែ ធ្នូ ឆ្នាំ ២០១៨ ថ្មីៗនេះ។ ការបង្ហោះរបស់លោក ត្រូវបានតារាសិល្បៈមើលឃើញ និងជួយសែររំលែកដំណឹងនេះបន្ដ រហូត តារាកំប្លែងរួមជំនាន់ និងធ្លាប់ប្រលូកក្នុងការថតវីដេអូចម្រៀងរួមគ្នានោះគឺ នាយព្រែក បានចេញមុខស្វះស្វែងរកជំនួយក្នុងការព្យាបាលនេះ។

    នាយ ព្រែក បានទៅសួរសុខទុក្ខក្នុងនាមតំណាងសមាគមសិល្បករខ្មែរ ឱ្យដឹងអំពីស្ថានភាពជំងឺរបស់ នាយកំប៉ោយ ថែមបាននាំថវិកាបន្ដិចបន្ដិចជួយសម្រួលថ្លៃព្យាបាលនាយផងដែរ។ នាងព្រែក បានបង្ហោះសារនៅលើហ្វេសប៊ុកខ្លួនថា «យប់នេះខ្ញុំបាទ តំណាងសមាគមសិល្បករខ្មែរបាននាំយកថវិកាដែលជាមូលនិធិសិល្បករចាស់ជរាចំនួន200$ និង ថវិកាផ្ទាល់របស់ខ្ងុំមួយចំនួនមកជួយសម្រាលដល់ការលំបាករបស់ប្អូនប៉ោយដែលមានបញ្ហាតំរងនោមធ្ងន់ធ្ងរស្ថិតក្នុងដំណាក់កាលលាងឈាមនៅមន្ទីរពេទ្យព្រះកេតុមាលា (ពេទ្យទាហាន) ។ នាយប៉ោយជាតារាកំប្លែងនិង អ្នកចំរៀងកន្រ្ទឹមយ៉ាងចំណាន ប្អូនចូលសំដែងកំប្លែងតាំងពីតូចដំណាលគ្នានឹងខ្ងុំដែរដូចវីដេអូដែលមាននៅខាងក្រោម ។ សព្វថ្ងៃប្អូនប៉ោយសំដែងកំប្លែងជាប្រចាំនៅទូរទស្សន៍បាយ័ន»។

    គួរបញ្ជាក់ផងដែរថា នាយព្រែកក៏បានអំពាវដល់បងប្អូនចង់សួរសុខទុកតារាកំប្លែង នាយ កំប៉ោយ និងជួយជាថវិកាសប្បុរសធម៌ អាចទំនាក់ទំនងតាមរយៈទូរស័ព្ទមកលេខ 015 226 221 ឬ 098 707 055 ៕

  • មេម៉ាយសប្បាយចិត្ត ប៉ះគ្នាលើកដំបូង សាន ផានិត​ នៅលើទឹកដីកូរ៉េ

    មេម៉ាយសប្បាយចិត្ត ប៉ះគ្នាលើកដំបូង សាន ផានិត​ នៅលើទឹកដីកូរ៉េ

    ម្ចាស់បទមេម៉ាយសប្បាយចិត្ត កញ្ញា រ័ត្ន រចនា ត្រៀមប៉ះគ្នាលើកដំបូងជាមួយតារាចម្រៀងជើងចាស់ លោក សាន ផានិត ក្នុងកម្មវិធីរាត្រីសមោសរខ្នាតធំ នៅក្នុងប្រទេសកូរ៉េខាងត្បូងតែម្ដង។ កម្មវិធីនោះ ជាវេទិកាជួបជុំរបស់បងប្អូនពលករខ្មែរប្រចាំឆ្នាំ ព្រមទាំងមានប្រគល់ពានជូនដល់តារាចម្រៀង និងម្ចាស់ជ័យលាភីបុរសឯកនារីឯកនាថ្ងៃនោះផងដែរ។

    លោក សាន ផានិត និយាយថា លោកខានចេញច្រៀងក្រៅប្រទេសជាយូរមកហើយ ទើបលោកសប្បាយចិត្តយ៉ាងខ្លាំង ដែលគណកម្មការរៀបចំពេញចិត្តឱ្យលោកចេញទៅកូរ៉េ ហើយបានប៉ះគ្នាជាមួយតារាចម្រៀងខេម កញ្ញា រ៉ូលីន និងតារាចម្រៀងមួយចំនួនទៀត។ យ៉ាងណាមិញ លោកថាក្នុងចំណោមតារាចម្រៀង ដែលត្រូវចេញទៅសម្ដែងភាគច្រើនរូបលោកសុទ្ធតែធ្លាប់ឡើងឆាកប៉ះគ្នា គឺលើកលែងតែម្ចាស់បទម៉េម៉ាយសប្បាយចិត្ត ដែលលោកមិនធ្លាប់បានចាប់ដៃគូ ដែលលោកបញ្ជាក់ថា ជំនួបប៉ះគ្នាលើកនេះ គឺធ្វើឱ្យលោកយល់ថា ជាជំនួបនៅលើវេទិកាធំមួយ ហើយស្ថិតក្នុងប្រទេសកូរ៉េ ដែលមានជនជាតិខ្មែររស់នៅច្រើនទៅទៀត។

    យ៉ាងណាមិញ ម្ចាស់បទ មេម៉ាយសប្បាយចិត្ត រូបនេះ ក៏ត្រៀមបកស្រាយបទរាំវង់រាំក្បាច់ បទមរតកដើម និងបទញាក់ឱ្យរន្ថើនវេទិកានៅក្នុងប្រទេសកូរ៉េនោះផងដែរ។ កាប៉ះគ្នាលើកទីកដីកូរ៉េនោះ គឺចំថ្ងៃឆ្លងឆ្នាំថ្ងៃទី 31 ខែ ធ្នូ ដោយតារាទាំងពីរដួងនេះរំពឹងថា នឹងទទួលបានជោគជ័យខ្លាំងក្លា ក្នុងឱកាសបង្ហាញខ្លួននោះ។ លោក ឡេង ណាវ៉ាត់ត្រា ជាអ្នកគាំទ្រនិងទ្រទ្រង់កម្មវិធីនេះ ក៏បានអះអាងថា កម្មវិធីដែលគ្រោងធ្វើឡើងនោះ គឺជាការរៀបរបស់ឯកអគ្គរាជទូតរបស់ប្រទេសកម្ពុជាប្រចាំ នៅក្នុងប្រទេសកូរ៉េ ដើម្បីឱ្យបងប្អូនពលករកូរ៉េទូទាំងប្រទេសកូរ៉េ បានរីករាយជាមួយនឹងកម្មវិធីសិល្ប: បន្ទាប់ពីធ្វើការហត់ពេញមួយឆ្នាំ តាំងពីដើមខែមករា៕

  • កំពូលតារាចម្រៀង ព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ចាប់ដៃគ្នាបើកជំនួញ តែឆ្លៀតនិយាយរឿងកាច់កុងទៀត

    កំពូលតារាចម្រៀង ព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ចាប់ដៃគ្នាបើកជំនួញ តែឆ្លៀតនិយាយរឿងកាច់កុងទៀត

    ក្នុង​សន្និសីទ​សារព័ត៌មាន​​បើក​មុខ​ជំនួញ​ថ្មី​​​រួម​​គ្នា​នៅ​ម្ដុំ​ផ្សារ​ព្រៃ​ទទឹង​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​3 ​​ព្រឹក​មិញ​នេះ​កំពូល​តារា​ចម្រៀង​លោក ព្រាប សុវត្ថិ ​បាន​ទម្លាយ​រឿង​រ៉ាវ​កាច់កុង​គ្នា​ជាមួយ​ ខេមរៈ សិរីមន្ត មុន​ពេល​សម្រេច​ចិត្ត​វិនិយោគ​ទុន​​ 20លាន​ដុល្លារ​អាមេរិក​លើ​ទំហំ​ដី​ 50 ហិតា។

    លោក ព្រាប សុវត្ថិ ថ្លែងថា គម្រោងចាប់ដៃជាមួយ លោក ខេមរៈ សិរីមន្ត និងលោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា លើកនេះ គឺជាគម្រោងធំមួយសម្រាប់គម្រោងពុះដីឡូតិ៍លក់ និងសាងសង់បុរី ដោយគម្រោងទាំងមូល ក្រៅពីស្ថិតនៅលើទីតាំងដែលជាទីប្រជុំជនល្អ ងាយស្រួលរស់នៅ មានតម្លៃធូរថ្លៃ ក៏ជាគម្រោងដែលបង្ហាញពីការសាមគ្គី និងយល់ចិត្តថ្លើមគ្នារវាងពួកលោកទាំង3 ជាពិសេសគឺលោកខេមរៈ សិរីមន្ត កាន់តែល្អផងដែរ។ លោកថា រវាងលោក និងលោកខេមរៈ សិរីមន្ត គឺជាបងប្អូនគ្នាដ៏ល្អ តាំងពីមុនហក់ចូលហង្សមាសមកម្ល៉េះ ប៉ុន្តែមកពីពេលកន្លងមកមិនមានគម្រោងឯកជនរួមគ្នា ក្រៅពីប៉ះគ្នាលើឆាក ទើបធ្វើឱ្យម្នាក់ៗមានការយល់ច្រលំថាលោក និងលោកខេមរៈ សិរីមន្ត កុងគ្នា។

    លោកថាសប្បាយចិត្ត ដែលលោក និងលោក ខេមរៈ សិរីមន្ត បានចាប់ដៃគ្នាក្នុងគម្រោងធំដុំ ខណៈដែលមុខជំនួញនេះ គឺបានកិច្ចសហការ និងការដុតដៃដុតជើងពីអ្នកជំនាញដីធ្លីគឺលោក ឡេង ណាវ៉ាត់ត្រា យ៉ាងយកចិត្តទុកដាក់។ លោករំពឹងយ៉ាងខ្លាំងថា គម្រោងធំមួយនេះ នឹងកក្រើក ហើយទទួលបានលទ្ធផលខ្លាំងជាងមុន ដោយសារតែគម្រោងមួយនេះក្រៅពីពុះជាឡូតិ៍ដាក់លក់ ក៏មានគម្រោងសង់ជាផ្ទះវីឡាសម្រាប់លក់ ហើយស្ថិតនៅក្នុងតំបន់សក្កានុពលនៅតាមបណ្ដោយផ្លូវជាតិលេខ3។ លោកប្រកាសគ្មានថ្ងៃបែកហ៊ុនគ្នាពីគ្នានោះទេ បើទោះជាកាលៈទេសៈក្នុងពេលខាងមុខ មុខជំនួញមួយនេះអាចឱ្យលោកមានទុនអាចឈរម្នាក់ឯង។

    លោក ខេមរៈ សិរីមន្ត ក៏បានថ្លែងប្រាប់អ្នកសារព័ត៌មានថា បន្ទាប់ពីរំលេចគម្រោងយក្សមួយនេះ លោក និងលោក ព្រាប សុវត្ថិ នឹងមានគម្រោងយក្សធំៗបែបនេះបន្តបន្ទាប់ទៀត ដោយការបាក់បែកសាមគ្គីគឺមិនអាចមានឡើយ ជាពិសេសនៅក្នុងកាលៈទេសៈ ដែលលោកក៏ត្រូវការដៃគូសហការ និងត្រូវការបង្កើនដើមទុនជាមួយដៃគូឱ្យបានច្រើនកាន់តែដើម្បីប្រកួតប្រជែងនេះ។ លោកថាគម្រោងសង់បុរី និងពុះលក់លើទីតាំងថ្មីនៅម្ដុំផ្សារព្រៃទទឹងនេះ មិនត្រឹមតែផ្ដល់ឱ្យអតិថិជននៅដីឡូតិ៍ល្អៗ និងសំណង់ផ្ទះរឹងមាំមិនឱ្យប៉ះពាល់មុខមាត់ជាតារាចម្រៀងរបស់ពួកលោកប៉ុណ្ណោះទេ ប៉ុន្តែក៏មានផ្ដល់កាដូយ៉ាងពិសេសចំពោះអតិថិជនដែលជាវភ្លាមៗក្រោយប្រកាសសន្និសីទនេះផងដែរ។

    ឧកញ៉ា ឡេង ណាវ៉ាត់ត្រា ជា​ដៃ​គូ​វិនិយោគ​ដ៏​ធំ​ជាមួយ​កំពូល​តារា​ចម្រៀង​ទាំង​ពីរ​​បាន​លើក​ឡើង​ថា មុខ​ជំនួញ​ថ្មី​លើ​ទំហំ​ដី​50 ហិតា នេះ​​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​​ពី​អតិថិជន​​ចំពោះ​​​វត្តមាន​​​​​លោក ព្រាប សុវត្ថិ និង ខេរមៈ សិរីមន្ត។ លោកថា បាន​ជា​ពុក​ម៉ែ​បង​ប្អូន​គាត់​មាន​ជំនឿ​ចិត្ត​ដោយ​សារ​តែ​បង​ ព្រាប សុវត្ថិ និង បង​សិរីមន្ត ពួក​គាត់​គឺ​ជា​តារា​ចម្រៀង​ល្បី​ស្រាប់​ដូច្នេះ​​មិន​បាច់​ភ័យ​​ព្រួយ​រឿង​ទិញ​ដី​ឡូត៍​ឬ​ក៏​ផ្ទះ​​ដែល​សាង​សង់​ ដោយ​ពួក​យើង​ទាំង​៣​វិនិយោគ​ជាមួយ​គ្នា​នោះ​ទេ ព្រោះ​រូប​ខ្ញុំ​ក៏​ដូច​ជា​បង​ៗ​ទាំង​ពីរ​គឺ​ស្រឡាញ់​កិត្តិយស​កេរ្តិ៍ឈ្មោះ​មិន​អាច​យក​មក​លេង​សើច​បាន​ទេ៕​​