Author: អេបិល

  • ភ្ញាក់ផ្អើល !! អ្នកគាំទ្រកម្ពុជា បង្សុកូលឧទ្ទិសកុសលជូនវិញ្ញាក្ខន្ធតារាចម្រៀងកូរ៉េ Jonghyun គម្រប់មរណភាពមួយឆ្នាំហើយ

    ភ្ញាក់ផ្អើល !! អ្នកគាំទ្រកម្ពុជា បង្សុកូលឧទ្ទិសកុសលជូនវិញ្ញាក្ខន្ធតារាចម្រៀងកូរ៉េ Jonghyun គម្រប់មរណភាពមួយឆ្នាំហើយ

    រយៈពេលមួយឆ្នាំទៅហើយ ដែលតារាចម្រៀងប្រុស Kim Jonghyun ដែលបានធ្វើអត្តឃាតដោយសារវិបត្តិផ្លូវចិត្ត។ មិនថាអ្នកតែអ្នកគាំទ្រក្នុងប្រទេសកូរ៉េទេ សូម្បីតាមបណ្ដាប្រទេសដែលនិយមស្ដាប់ចម្រៀងកូរ៉េ រួមទាំងកម្ពុជាផងនោះ ក៏មានអ្នកគាំទ្រជាច្រើនបានចូលរួមអាល័យ សោកស្ដាយចំពោះការបាត់បង់តារាចម្រៀងប្រុសមួយនេះដែរ។

    ថ្មីៗនេះក្រុមយុវនារីដែលជាអ្នកគាំទ្រតារាចម្រៀងកូរ៉េខាងលើ បានបង្ហោះរូបយកចង្ហាន់ទៅប្រគេនព្រះសង្ឃ បង្សុកូលឧទ្ទិសកុសលជូនវិញ្ញាក្ខន្ធតារាចម្រៀងរូបនោះ ព្រមទាំងសរសេររៀបរាប់ថា៖ «ទោះជាតិចក្ដី តូចក្ដីតែនេះជាទឹកចិត្ត ហើយពួកយើងពេញចិត្តនឹងធ្វើ។ ហើយក៏សូមអរគុណដល់អ្នកទាំងអស់គ្នាផងដែរ សូមជូនបុណ្យកុសល និងជូនពរឱ្យគ្រប់គ្នាជួបតែរឿងល្អៗ និងជោគជ័យគ្រប់ភារកិច្ច។ អរគុណដែលបាននៅជាមួយ និងចូលរួមជាមួយពួកយើងរាល់ពេលមានគម្រោងម្តងៗ Together for the better SM Stan Cambodia x SHINee 샤이니 » ។

    គួររំឭកផងដែរថា សម្រាប់ការបាត់បង់ជីវិតរបស់តារាចម្រៀងប្រុសល្បីឈ្មោះរូបនេះ បានកើតឡើងនៅល្ងាចថ្ងៃទី18 ខែធ្នូ ឆ្នាំ2017 ដែលបានចេញផ្សាយដំបូងដោយសារព័ត៌មានកូរ៉េល្បីឈ្មោះ yonhapnewsបានផ្សាយឱ្យដឹងថា តារាប្រុស Kim Jonghyun វ័យ 27 ឆ្នាំ ជាសមាជិកនៅក្នុងក្រុមចម្រៀង SHINEE ត្រូវបានប្រទះឃើញកំពុងដេកសន្លប់នៅក្នុងបន្ទប់ដេកប្រមាណជាជាង 6 ម៉ោងមកហើយ។ បងស្រីរបស់លោកបានទូរស័ព្ទបញ្ជូនដំណឹងទៅប៉ូលិសដើម្បីសុំជំនួយ ព្រោះនាងបានដឹងជាមុនថា ប្អូនប្រុសបម្រុងនឹងធ្វើអត្តឃាត។ មុនពេលធ្វើអត្តឃាត តារាប្រុសរូបនេះ បានផ្ញើសារអេឡិចត្រូនិកចុងក្រោយចូលទូរស័ព្ទដៃបងស្រីថា «រហូតដល់ពេលនេះវានៅតែលំបាកណាស់ សូមមេត្តាបណ្ដោយខ្ញុំទៅ ខ្ញុំវេទនាណាស់ »៕

  • គូស្នេហ៍ ប៉ែន ចំរ៉ុង បង្ហើបថា ​មាន​ក្តី​សុខ​ខ្លាំងណាស់​ដែលមាន​លោកជា​ប្តី

    គូស្នេហ៍ ប៉ែន ចំរ៉ុង បង្ហើបថា ​មាន​ក្តី​សុខ​ខ្លាំងណាស់​ដែលមាន​លោកជា​ប្តី

    តារាសម្ដែង ប៉ែន ចំ​រ៉ុង បានពាក់ចិញ្ចៀនសុំគូស្នេហ៏រៀបការនៅមុខចាស់ទុំ ថែមទាំងបានបញ្ចាក់ពីការត្រៀមចូលរោងការ​នៅ​ឆ្នាំ ២០១៩ ផងដែរ។ ជាងនេះទៅទៀត អនាគតភរិយារបស់ ប៉ែនចំរ៉ុង ធ្លាប់បានបង្ហើបថា លោក ប៉ែន ចំ​រ៉ុង ជាកំពូលបុរសពូកែ​យល់ចិត្តណាស់​និង​ថែមទាំង​ចេះ​ធ្វើ​ម្ហូប​សម្រាប់រូបនាង។

    សូមជម្រាបថា គូរស្នេហ៏របស់ប៉ែន ចំរ៉ុង ត្រូវបានគេ​ស្គាល់​ថា​ជា​អ្នកស្រីអ្នក​ខេត្តបាត់ដំបង មានរូបសម្រស់ស្រស់សោភាមិនចាញ់តារាសម្ដែងស្រីប៉ុន្មាននោះទេ ហើយពួកគេតែងតែសម្ញែងភាពផ្អែមល្ហែមនៅលើបណ្ដាញសង្គមហ្វេសមិនដែលដាច់ឡើយ។ ព្រោះតែស្អិតដូចស្ករតាំងម៉ែបែបនេះ បានជាភរិយលោក ចំរ៉ុង រៀបរាប់ថា៖ «​អរគុណ​រឿង​ល្អ​ និង ​រឿង​អាក្រក់​ទាំង ឡាយ​ដែល​បង្រៀន​ឱ្យ​ខ្ញុំ​រឹងមាំ​និង​ដើរ​ដល់​ផ្លូវ​មួយ​នេះ​។ មនុស្ស​ម្នាក់​មិនអាច​តម្រូវ​មនុស្ស​រាប់រយ​នាក់​បានទេ​ កុំ​ហាម​មាត់​គេ ​សំខាន់​យើង​ធ្វើឱ្យ​ល្អ​និង​មាន​សេចក្តីសុខ​សម្រាប់​ខ្លួនឯង​ទៅបាន​ហើយ អាក្រក់​ក្នុង​ក្រសែភ្នែក​អ្នក​ដ៏​ទៃ​ដែល​គេ​ចេះតែ​វាយតម្លៃ​ តែ​ជាម​នុស្ស​ល្អ​សម្រាប់​ខ្ញុំ »​។

    មិនតែប៉ុនហ្នឹងទេ គូស្នេហ៍ ប៉ែ​ន ចំ​រ៉ុង ថែមទាំង​ប្រកាសថា ​មាន​ក្តី​សុខ​ខ្លាំងណាស់​ដែលមាន​លោក ប៉ែន ចំ​រ៉ុង ជា​ប្តី។ ខណះនោះដែរមានអ្នកគាំទ្រជាច្រើននាក់ជូនពរគូស្នេហ៍សិល្បៈមួយគូនេះ នឹងរំពឹងថាពួកគេទាំងពីស្រលាញ់គ្នារហូតដល់ចាស់កោងខ្នង៕

  • រំភើបជំនួស!! រឿន ណាត ផ្សព្វផ្សាយក្រម៉ាខ្មែរ និងជូនជាកាដូដល់បវរកញ្ញាសាសន៍ដទៃ

    រំភើបជំនួស!! រឿន ណាត ផ្សព្វផ្សាយក្រម៉ាខ្មែរ និងជូនជាកាដូដល់បវរកញ្ញាសាសន៍ដទៃ

    ដូចប្រិយមិត្តបានជ្រាបហើយថា បវរកញ្ញា រឿន ណាត បានបញ្ចប់វិញ្ញាសារ ដើរម៉ូតឈុតហែលទឹក ឈុតស្រមោលស និងឈុតតំណាងជាតិខ្មែរ ប្រកបទៅដោយជំនឿចិត្តយ៉ាងមុតមាំ និងសមត្ថភាពដែលខិតខំហ្វឹកហាត់អស់រយៈពេលយូរ រហូតទទួលបានការពោលសរសើរពីសំណាក់អ្នកគាំទ្រ រួមទាំងជនជាតិបរទេសផងដែរ។ បវរកញ្ញារូបនេះ ត្រៀមបង្ហាញវត្តមាននៅលើឆាកដ៏អស្ចារ្យក្នុងប្រទេសថៃនាថ្ងៃទី ១៧ ខែធ្នូ ស្អែកនេះ ជាថ្មីម្ដងទៀត ដែលនឹងឈានចូលដល់វគ្គព្រ័ត្រ ក្រោយការបញ្ចប់ការបោះឆ្នោតនៅយប់ថ្ងៃទី ១៦ នេះ។

    ជារឿងដ៏សែនមានមោទកភាពចំពោះប្រទេសជាតិកម្ពុជា បវវកញ្ញា រឿន ណាត ឆ្លៀតពេលទំនេរ កញ្ញា បានជួយផ្សព្វផ្សាយ ក្រមាខ្មែរ ដោយយក ក្រមាខ្មែរ ធ្វើជាកាដូ ជនដល់មនុស្សជាច្រើននៅក្នុងកម្មវិធីប្រកួតនេះ ក្នុងនោះយើងឃើញថា ក្រមាខ្មែរជាច្រើន ត្រូវបានប្រគល់ជូនបវរកញ្ញាជាតិសាសន៍ដទៃ និងក្រុមអ្នកផលិតកម្មវិធីនេះ ពាក់បង់ក ថែមទាំងថតបង្ហោះជាមួយប្រកបដោយស្នាមញញឹមទៀតផង។

    នេះជាទង្វើមិនសរសើរមិនបានទេ ព្រោះថា ក្រម៉ាខ្មែរ គឺតំណាងឱ្យប្រទេសកម្ពុជាដែលមានវប្បធម៏ថ្លៃថ្លា ព្រមទាំងបង្ហាញអំពីគំនិតច្នៃប្រឌិតដ៏អស្ចារ្យរបស់ជនជាតិខ្មែរតាំងពីបុរាណកាលមក ខណៈដែលបវរកញ្ញារូបនេះ បានងបង្ហាញក្ដីស្រឡាញ់តាមរយៈក្រម៉ាខ្មែរប្រគល់ជូនដល់ជនបរទេស​ នោះស្ដែងឱ្យឃើញថា នាងពិតជាស្រឡាញ់ជាតិសាសន៍របស់ខ្លួន រហូតដល់មិនអាចបំភ្លេចបាន បើទោះបីជានាងធ្វើដំណើរទៅដល់ទីណាក៏ដោយ ៕

  • ឃុង ឃុយ និយាយរឿងគ្មានបទច្រៀងដូច ចេន សាយចៃ

    ឃុង ឃុយ និយាយរឿងគ្មានបទច្រៀងដូច ចេន សាយចៃ

    គេបានកត់សម្គាល់ឃើញថា លោក​ ឃុង ឃុយ ក្លាយ​ជា​តារា​ចម្រៀង​នៅ​​ក្នុង​ផលិតកម្ម​ថោន​ក្នុង​ឆ្នាំ​​2016 ហើយ​បទ​​ចម្រៀង​មួយ​ចំនួន​របស់​លោក ​ទទួល​បាន​ការ​គាំទ្រ​ពី​ទស្សនិកជន​នៅ​ក្នុង​ស្រុក​ខ្មែរ​ផង​ដែរ។ ពិសេស​បទ​ចម្រៀង​ចេញ​នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​​​ចាប់​ដៃ​គូ​ជាមួយ​ ចេន សាយចៃ ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​​មហាជន​ទាំង​ក្នុង​ និង​ក្រៅ​សិល្បៈ។

    ក្រៅ​ពី​ចេញ​បទ​ចម្រៀង​ចូល​ឆ្នាំ​ប្រពៃ​ណី​ខ្មែរ​​រួច​មក​​តារា​ចម្រៀង​ខ្មែរ​​សុរិន្ទ​លោក ឃុង ឃុយ មិន​មាន​​បទ​ចម្រៀង​ថ្មី​ដូច​អ្នក​នាង ចេន សាយចៃ នោះ​ទេ​ជា​ហេតុ​ធ្វើឱ្យ​មហាជន​មាន​ការ​ងឿង​ឆ្ងល់​យ៉ាង​ខ្លាំង​។

    លោក ឃុង ឃុយ ថា នៅ​សុរិន្ទ​ហ្នឹង​ខ្ញុំ​អត់​មាន​ចូល​ផលិតកម្ម​ណា​មួយ​ផង​គឺ​ខ្ញុំ​ជា​អ្នក​ចម្រៀង​Freelance។ មូល​ហេតុ​ដែល​ខ្លួន​ពុំ​​សូវ​មាន​បទ​ថ្មី​ក្រៅ​តែ​ពី​បទ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​ ដោយ​សារ​តែ​មួយ​រយៈ​នេះ​លោក ជាប់​រវល់​ជាមួយ​ការងារ​ចម្រៀង​នៅ​ឯ​ខេត្ត​សុរិន្ទ​​ស្ទើរ​រក​ពេល​​ទំនេរ​គ្មាន​ ទើប​មិន​សូវ​បាន​​ចេញ​ចូល​មក​ទទួល​បទ​ថ្មី​ដែល​ខាង​ផលិតកម្ម​ថោន​ដាក់​ឱ្យ។ លោកថា ខាង​ផលិតកម្ម​ថោន​ បាន​ត្រៀម​បទ​​ថ្មី​សម្រាប់​ខ្ញុំ​ដូច​ ចេន សាយចៃ ដែរ​តែ​​មក​ពី​ខ្ញុំ​មិន​មាន​ពេល​វេលា​គ្រប់​គ្រាន់​ ព្រោះ​រវល់​​​ច្រៀង​នៅ​ឯ​ខេត្ត​សុរិន្ទ​ដើម្បី​រក​ប្រាក់​សិន។

    គួរបញ្ជាក់ផងដែរថា កាលពីពេលកន្លងទៅ លោក ឃុង ឃុយ បានបកស្រាយបទចម្រៀងមរតកដើម រួមគ្នាជាមួយអ្នកនាង ចេន សាយចៃ ក្រៅពីបទប្រពៃណី ក៏ទទួលបានការគាំទ្រយ៉ាងសន្ធឹកសន្ធាប់ផងដែរ ។ មហាជនរំពឹងថា ឆាប់ៗនេះ ខាងផលិតកម្មនឹងមានបទចម្រៀងឱ្យលោកច្រៀងសម្រាប់កម្សាន្ដអារម្មណ៍អ្នកគាំទ្របន្ដទៀត៕

    https://youtu.be/k9fN2dwONeU

  • ឈិត សុវណ្ណបញ្ញា ជូនថវិកា 100 ដុល្លារសម្រាប់ការព្យាបាលជំងឺលោកតា សង់ ស៊ីស

    ឈិត សុវណ្ណបញ្ញា ជូនថវិកា 100 ដុល្លារសម្រាប់ការព្យាបាលជំងឺលោកតា សង់ ស៊ីស

    ដោយសង្កេតឃើញ នាយ សង់ សេត និងកញ្ញា សុន ស្រីពេជ្រ បានសម្រេចចិត្តប្រកាសលក់ផ្ទះ ដើម្បីព្យាបាលជំងឺ លោកតា សង់ ស៊ីស ដែលកំពុងធ្លាក់ខ្លួនឈឺឡើងស្គមដោយជំងឺលើសឈាមនិងត្រូវទិញថ្នាំសំរាប់ព្យាបាលជំងីជាប្រចាំផងដែរ។

    តារាចម្រៀងសុន ស្រីពេជ្រ បានបង្ហោះសារថា «ពុកខ្ញុំស្គមណាស់ ប្អូនផ្ញើររូបម្សិលមិញឱ្យមើលប្រាប់ថាគាត់រាល់ថ្ងៃដើរបេះតែស្លឹកបាស់និងផ្ទីស្ងោរពិសារសឹងរាល់ថ្ងៃពេលខ្លះគ្មានទាំងសាច់ពិសារផង ទឹកភ្នែកកូនហូរឥតឈប់ពេលឃើញរូបនឹង»។ ក្រោយពីបានបង្ហោះសារនិងរូប មហាជនជាច្រើនមានអារម្មណ៍ក្ដុកក្ដួល និងជូនពរលោកតាឱ្យឆាប់ជាសះស្បើយ។

    ហើយនៅពេលថ្មីនេះទៀតសោត តារាចម្រៀងនៅផលិតថោនកញ្ញា ឈិត សុវណ្ណបញ្ញា ក៏មានចិត្តអាណិតដល់រូបលោកតាបានឧបត្ថម្ភជូនជាថវិកាមួយចំនួន ដើម្បីជួយសំរួលបន្ទុកខ្លះដល់ សុន ស្រីពេជ្រ ដែលកំពុងតែខ្វះខាត់ថវិការដើម្បីព្យាបាលជម្ងឺឳពុកផងដែរ។ ក្នុងនោះដែរ សុន ស្រីពេជ្របានបង្ហោះដោយចេញពិចឹត្តក្នុងបណ្ដាញហ្វេសប៊ុកថា « បងសូមថ្លែងអំណរគុណដល់ប្អូនស្រី ឈិត សុវណ្ណបញ្ញា ដែលអាណិតអាសូរនិងបានជួយឧបត្ថម្ភថវិកាចំនួន 100ដុល្លារអាមេរិក ដល់លោកពុកបង កំពុងមានជំងឺសព្វថ្ងៃ។ សូមទេវត្តាទិសទាំងប្រាំបីជួយបីបាច់ថែរក្សាអូនឱ្យមានសុខភាពល្អ កាន់តែទទួលបាននូវការគាំទ្រពីទស្សនិកជនកាន់តែច្រើន ការងាររីកចំរើន ពិសេសសម្រស់ស្រស់ស្អាតនិងជៀសផុតពីជំងឺផ្សេងៗ»៕

  • កក្រើកអស់បរទេស!! បវរកញ្ញា រឿន ណាត បង្ហាញឈុតរាត្រីដែលល្អបំផុត និងមានជំនឿចិត្តខ្លាំងបំផុត

    កក្រើកអស់បរទេស!! បវរកញ្ញា រឿន ណាត បង្ហាញឈុតរាត្រីដែលល្អបំផុត និងមានជំនឿចិត្តខ្លាំងបំផុត

    តាមរយៈទំព័រកម្សាន្ដបរទេស Angelopedia បានឱ្យដឹងថា ការប្រកួត Preliminary Competition ក្នុងកម្មវិធី Miss Universe 2018 បានប្រព្រឹត្តទៅនៅយប់ថ្ងៃទី13​ ខែធ្នូ ឆ្នាំ2018នេះ IMPACT Arena ក្រុងបាងកក ប្រទេសថៃ ដោយវគ្គនេះបេក្ខភាពបវកញ្ញាតំណាងជាតិនីមួយៗ ត្រូវប្រកួត 2វិញ្ញាសា គឺរ៉ូបរាត្រីសមោលសរ និង ឈុតហែលទឹក។ ពិន្ទុដែលបានពីការប្រកួតដ៏សំខាន់នេះ នឹងបូកជាមួយពិន្ទុវគ្គសម្ភាសន៍ ដើម្បីសម្រេចថាបេក្ខនារីរូបណានឹងឆ្លងទៅកាន់ Top20 នៅរាត្រីផ្ដាច់ព្រ័ត្រ ដែលបញ្ចប់នៅថ្ងៃអាទិត្យ ទី 15 ខាងមុខនេះ។

    អ្វីដែលធ្វើឱ្យចាប់អារម្មណ៍ក្នុងវគ្គ Preliminary Competition នេះ យើងសង្កេតឃើញបវរកញ្ញានីមួយៗបានរំលេចសម្រស់ក្នុងឈុតរាត្រីសមោសរប្រណីតៗ គួរជាទីទាក់ភ្នែក ជាពិសេសគឺបវរកញ្ញាកម្ពុជា កញ្ញា រឿន ណាត​ តែម្ដង។ ជាក់ស្ដែង កញ្ញា រឿន ណាត បានបង្ហាញវត្តមាននៅលើឆាក គ្រងដោយឈុតរាត្រីពណ៌ក្រហមកុលាប បញ្ចេញកាយវិការដើរល្វតល្វន់ ប្រកបដោយភាពជឿជាក់ គួរឱ្យមោទកភាពជាទីបំផុត។ ដើម្បីជ្រាបកាន់តែច្បាស់ថាតើបវរកញ្ញាចក្រវាលកម្ពុជា 2018 រឿន ណាត នឹងស្លៀករ៉ូបរាត្រីសមោលសរបែបណា នឹងដើរស្អាតយ៉ាងណា សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

  • ផ្ទាំងគំនូររបស់វិចិត្រករ ញឹក ឌឹម បានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌជាតិ !

    ផ្ទាំងគំនូររបស់វិចិត្រករ ញឹក ឌឹម បានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌជាតិ !

    តាមរយៈទំព័រក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបាន​​ឱ្យដឹងថា កាលពីពេលថ្មីៗនេះ នៅសារមន្ទីរជាតិ មានការប្រារព្ធពិធីប្រគល់-ទទួលផ្ទាំងគំនូរ “ទេសភាពមាត់សមុទ្រ” មួយផ្ទាំង រវាងក្រុមប្រឹក្សាធម្មនុញ្ញ និងក្រសួងវប្បធម៌និងវិចិត្រសិល្ប: ក្នុងគោលបំណងចុះបញ្ជីរក្សាទុកជាសម្បត្តិបេតិកភណ្ឌជាតិ។ ពិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងលោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្ប:។

    ផ្ទាំងគំនូរមួយផ្ទាំងដែលនិយាយពីទេសភាពមាត់សមុទ្រនេះ ជាស្នាដៃដ៏វិសេសមួយរបស់លោក ញឹក ឌឹម ដែលជាវិចិត្រករខ្មែរដ៏ល្បីល្បាញ នាសម័យសង្គមរាស្ត្រនិយម ដែលត្រូវបានគេដាក់តាំងលម្អនៅក្នុងអគារ«ស»នៃវិមានរដ្ឋចំការមន អតីតព្រះរាជដំណាក់នៃព្រះករុណា ព្រះបាទ សម្តេច ព្រះ នរោត្តម សីហនុ«ព្រះបរមរតនកោដ្ឋ»និង សម្តេចព្រះមហាក្សត្រីយ៍ នរោត្តម មុនីនាថ សីហនុ។ ចាប់ពីឆ្នាំ 1998 មក អគារនេះ ត្រូវបានប្រើប្រាស់ជាទីស្នាក់ការនៃក្រុមប្រឹក្សាធម្មនុញ្ញ ហើយគំនូរនេះ ក៏ត្រូវបានរក្សា និង ដាក់តាំងនៅទីនេះបន្តរហូតមក ។

    ឥឡូវនេះ ផ្ទាំងគំនូរមួយផ្ទាំងនេះ ត្រូវបានធ្វើពិធីចុះហត្ថលេខាប្រគល់ និង ទទួល ដើម្បីរក្សាទុកជាសម្បត្តិបេតិកភណ្ឌជាតិ ។ ផ្ទាំងគំនូរ ដែលជាស្នាដៃដ៏វិសេសមួយរបស់លោក ញឹក ឌឹម ដែលជាវិចិត្រករខ្មែរដ៏ល្បីល្បាញ នាសម័យសង្គមរាស្ត្រនិយមនោះ ត្រូវបានយកទៅរក្សាទុកនៅសារមន្ទីរជាតិ ដើម្បីទុកសម្រាប់ឱ្យភ្ញៀវទេសចរជាតិ និង អន្តរជាតិបានទស្សនា៕

  • តារាសម្ដែង អឹម ជីវ៉ា ជួបគ្រោះធំក្រឡាប់ឡានគួរឱ្យរន្ធត់

    តារាសម្ដែង អឹម ជីវ៉ា ជួបគ្រោះធំក្រឡាប់ឡានគួរឱ្យរន្ធត់

    តារាសម្ដែង អឹម ជីវ៉ា ជួបគ្រោះធំក្រឡាប់ឡានកាលពីរាត្រីថ្ងៃទី 13 ខែធ្នូ ឆ្នាំ 2018 ម្ដុំចំណុចផ្លូវស្រែអំបិលឆ្ពោះទៅកោះកុង ខណៈដែលទៅចូលរួមសម្ដែងក្នុងកម្មពិធីបុណ្យសមុទ្រនាខេត្តកោះកុង ។

    តារាចម្រៀង និងសម្ដែង អឹម ជីវ៉ា បានបញ្ជាក់នៅលើហ្វេសប៊ុកលោកថា « បងប្អូនអើយពេលនេះខ្ញុំមានបញ្ហាធំហើយ ឡានខ្ញុំជួបញ្ហាគ្រោះថ្នាក់ចររាចរណ៍ ក្រឡាប់ឡាននៅស្រុកស្រែអំបិល ពេលធ្វើដំណើរ ទៅចូលរួមបុណ្យសមុទ្រនៅខេត្តកោះកុង បណ្តាលឱ្យមានមនុស្សស្លាប់ម្នាក់តើខ្ញុំបាទនិងក្រុមការងារបួនាកទៀតមិនអីទេ។ លើកទីមួយហើយខ្ញុំជួបរៀងរន្ធត់បែបនេះ ព្រះអើយជួយខ្ញុំផង ខ្ញុំមានឡានតែមួយគ្រឿងនិងទេទុកសំរាប់ទៅណាមកណាពេលនេះជាពិសេសកម្មវិធីសិល្បៈពេលនេះចប់ហើយ»។

    គួររំឭកផងដែរ​ថា កាលពីពេលកន្លងទៅ លោក អឹម ជីវ៉ា ធ្លាប់បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា លោកនឹងមិនជាន់ទឹកដីកោះកុងនោះទេ ដោយមិនបានប្រាប់មូលហេតុជាក់លាក់ ឬមួយក៏លោកមានជាប់មាត់ក៏អ្វីមួយ ក៏អាចថា​បានផងដែរ៕

  • ម្ដងនេះលោក ប៊ុត សីហា ចេញវីដេអូហែកចរឹតពិតអ្នកជួយជ្រោមជ្រែងលោកក្រោយផ្ទុះរឿងអាស្រូវគ្រឿងញៀន

    ម្ដងនេះលោក ប៊ុត សីហា ចេញវីដេអូហែកចរឹតពិតអ្នកជួយជ្រោមជ្រែងលោកក្រោយផ្ទុះរឿងអាស្រូវគ្រឿងញៀន

    ពិតជាធ្វើឱ្យភ្ញាក់ផ្អើល និងនឹកស្មានមិនដល់ចំពោះអតីតម្ចាស់ពានរង្វាន់ The Voice Cambodia រដូវកាលទី1 គឺលោក ប៊ុត សីហា បានចេញវីដេអូហែកហួរអ្នកជួយជ្រោមជ្រែងលោកក្រោយផ្ទុះរឿងអាស្រូវពាក់ព័ន្ធជាមួយគ្រឿងញៀនពេលថ្មីៗកន្លង ដែលគេបានស្គាល់ថា ជាបងធម៌របស់ សីហា ថែមទៀត។

    លោក ប៊ុត សីហា គឺជាអតីតម្ចាស់ពានរង្វាន់ The Voice Cambodia រដូវកាលទី1 បើទោះជាមានបញ្ហាជាបន្តបន្ទាប់យ៉ាងណាក្តី ប៉ុន្តែលោកនៅតែទទួលបានការគាំទ្រយ៉ាងខ្លាំង នៅពេលដែលលោកបានចេញបទចម្រៀងថ្មីម្តងៗ បើទោះជាលោកគ្មានផលិតកម្មក្នុងស្រុកណាត្រូវការក៏ដោយ។ ក្រោយពីលោក បានចាកចេញពីហង្សមាស ហើយមកចូលរួម្នុងផលិតកម្ម មរតក មេឌៀ ដែលបានធ្វើឱ្យលោកមានប្រជាប្រិយជាខ្លាំង តាមរយៈបទមួយដែលមានចំណងជើងថា«គ្មានអ្នកណាកែប្រែចិត្តបងទេ» ដែលមានការជួយចូកជួយចែវពីសំណាក់លោក សុខ លីម​រក្សា ។

    ជាមួយគ្នានេះ ស្រាប់តែថ្មីនេះតារាចម្រៀងធ្លាប់មានប្រវត្តិពាក់ព័ន្ធជាមួយគ្រឿងញៀនរូបនេះ បានចេញមុខបកអាក្រាតលោក សុខ លីម​រក្សា ដែលគេដឹងថាជាអ្នកជួយជ្រោមជ្រែងលោក។ តាមរយៈវីដេអូ លោកប៊ុត សីហា បាននិយាយថា លោកលីម​រក្សា ជាមនុស្សចរិកស្រី ហៅលោកទៅថត តែមិនដែលបានលុយទេ មានតែអស់លុយថែម ហើយដោយសារតែសម្តីរបស់លោក លីម​រក្សា បានជាលោកមិនរកផលិតកម្មផ្សេង ហើយនៅជួយមរតក មេឌៀ ឱ្យក្លាយជាផលិតកម្មមួយ។

    លោកប៊ុត សីហា ក៏បានអះអាងទៀតថា លោកផ្តាំទៅលោកលឹមរក្សាឱ្យចូលខ្លួនមកនិយាយគ្នា។ ដើម្បីឱ្យកាន់តែជាក់ច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ ៖

  • មេក្រុម​ចចក​សមុទ្រចូលរោងការចោលស្រីស្អាត សុខ ស៊ីឡាលីន បាត់!!

    មេក្រុម​ចចក​សមុទ្រចូលរោងការចោលស្រីស្អាត សុខ ស៊ីឡាលីន បាត់!!

    កន្លងមក​មាន​ព័ត៌មាន​ជា​ហូរហែយ៉ាងរសើបថា​​តន្ត្រីករ​ មេក្រុម​ចចក​សមុទ្រ គឺ​ជា​គូ​ស្នេហា​​តារា​ចម្រៀង​ហង្ស​មាស សុខ ស៊ីឡាលីន បាន​មួយ​រយៈ ក្រោយ​មក​​​​ក៏​ស្រាប់​តែ​ផ្ទុះ​ព័ត៌មាន​ថា​ស្នេហា​អ្នក​ទាំង​ពីរ​បាន​ដើរ​ដល់​ផ្លូវ​បញ្ចប់​ទើប​​ពេល​នេះ​លោក ចូល​រោង​ការ​ជាមួយ​​នារី​ផ្សេង​ដែល​​មិន​មែន​ជា សុខ ស៊ីឡាលីន ទៅវិញ។

    ក្នុង​ពិធី​មង្គល​ការ​មេក្រុម​ចចក​សមុទ្រ​​ កាល​​ពី​យប់​​មិញ​នៅ​ភោជនដ្ឋាន​ទន្លេ​បាសាក់​2​ក្បាល​ថ្នល់​មាន​ការ​ចូល​រួម​យ៉ាង​ច្រើន​កុះ​ករ​ពី​​តារា​ល្បី​ៗ​ តែ​មិន​ឃើញ​មាន​វត្ត​មាន​តារា​ចម្រៀង​ សុខ ស៊ីឡាលីន ត្រូវ​ជា​អតីត​ជា​គូស្នេហ៍​មក​ចូល​រួម​ឡើយ។
    ​​​​
    សូមជម្រាបថា មេក្រុម​​ចចក​សមុទ្រ​មាន​ឈ្មោះ​ពិត អ៊ុក មិនណារិទ្ធ បាន​រៀប​ការ​ជា​មួយ​កូន​ក្រមុំ​ លឹម ហួរ ដោយ​ពន្លក​ស្នេហ៍​មួយ​នេះ​បាន​ចាប់​ផ្ដើម​ឡើង​​អស់​រយៈ​ពេល​យូរ​ឆ្នាំ​ដែរ​ហើយ​មុន​អ្នក​​ទាំងពីរ​សម្រេច​ចិត្ត​ចូល​រោង​ការ​​បញ្ចប់​ភាព​នៅ​លីវ​ក្រោម​មេបា​ចាស់​ទុំ​ទាំង​ទ្វេ​ចូល​រួម​ដឹង​ឮ៕​​​