Author: អេបិល

  • គ្រវី.ត មិនចាំទេណា !! យាយក្រវីសក់ ជិតបានជួបអ្នកគាំទ្រកម្ពុជាហើយ

    គ្រវី.ត មិនចាំទេណា !! យាយក្រវីសក់ ជិតបានជួបអ្នកគាំទ្រកម្ពុជាហើយ

    ច្បាស់ការហើយ យាយគ្រវីសក់ « គ្រវី.ត មិនចាំទេណា » កំពុងត្រៀមដំណើរមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី21 ខែធ្នូ ឆ្នាំ2018 នេះបើតាមរូបភាពដែលបានបង្ហោះនៅលើហ្វេសប៊ុករបស់យាយគ្រវីសក់ ។

    យាយាគ្រវីសក់ ឬមានឈ្មោះពិត ស៊ិតាង បួថង បច្ចុប្បន្ននេះមានកេរ្ដិ៍ឈ្មោះល្បីខ្លាំងណាស់ មិនត្រឹមតែនៅក្នុងប្រទេសថៃទេ ជាក់ស្តែងកាលពីខែតុលា យាយគ្រវីសក់ ត្រូវបានគេអញ្ចើញទៅកាន់ប្រទេសហ្វីលីពីនថែមទៀតផង អ្នកនៅទីនោះពិតជាមានការចូលចិត្តគាត់ខ្លាំងណាស់ រហូតដល់អ្នកខ្លះដល់ថ្នាក់បង្ហូរទឹកភ្នែកថែមទៀត ក្នុងខណៈពេលគាត់ត្រឡប់មកប្រទេសថៃវិញ។

    ភ្លាមៗ តារាភេទទីរូបនេះ ក៏បានធ្វើការបង្ហោះរូបភាពនៅអាកាសយានដ្ឋាន មុនពេលចេញជើងហោះហើរមកកម្ពុជាផងដែរ។ រូបភាពនេះ បានធ្វើឱ្យហ្វេនជាច្រើនបាននិយាយស្វាគមន៍ និងជូនពរយាយគ្រវីសក់។ គួរបញ្ជាក់ផងដែរថាវត្តមាននៅកម្ពុជាលើកនេះ គឺយាយគ្រវីសក់មកក្នុងគោលបំណងជួបអ្នកគាំទ្ររបស់ខ្លួននៅក្នុងក្លឹបកម្សាន្តមួយកន្លែង ដោយក្នុងនោះក៏មានវត្តមានតារាសម្តែងខ្មែរលោក Mike ផងដែរ៕

  • តារាកំប្លែង សាន ម៉ៅ ធ្លាក់ខ្លួនឈឺធ្ងន់ កំពុងសង្គ្រោះបន្ទាន់នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត

    តារាកំប្លែង សាន ម៉ៅ ធ្លាក់ខ្លួនឈឺធ្ងន់ កំពុងសង្គ្រោះបន្ទាន់នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត

    តារា​កំប្លែង​ជើងចាស់​មានឈ្មោះ​ល្បី​ នាយ សាន ម៉ៅ ថ្មីៗ​នេះ​បាន​ធ្លាក់ខ្លួន​ឈឺ​ត្រូវបានក្រុមគ្រួសារ​បញ្ចូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត។ ខណៈ​មាន​មហាជនជាច្រើន​កំពុង​បង្ហាញ​ការ​ព្រួយបារម្ភ​ និង​ផ្ញើ​សារ​ជូនពរ​ផង​នោះ​។​

    តាមការបញ្ជាក់របស់លោក អ៊ឹម ជីវ៉ា បានឱ្យដឹងថា តារាកំប្លែង នាយ សាន ម៉ៅ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យកាល់ម៉ែតអាគារបេះដូង ដោយជំងឺបេះដូងជំហរនិងហើមសួត។ ព្រឹកនេះមកសួសុខទុក្ខបង ប្អូនដឹងថាបងសានម៉ៅចូលសង្គ្រោះបន្ទាន់ពីបីថ្ងៃហើយ តែប្អូនមកមិនរួចដោយសារប្អូនក៏មានបញ្ហាធំដែរបងអើយ។ ពេលប្អូនគ្រោះថ្នាក់ក្រឡាប់ឡាន បងខលមកប្អូនថាជីវ៉ាយ៉ាងម៉េចហើយប្អូន?? តែស្រាប់តែពីថ្ងៃក្រោយបងចូលពេទ្យសង្រ្គោះបន្ទាន់ ។

    លោក អ៊ឹម ជីវ៉ា បន្ដថា ពេលដឹងភ្លាមប្អូនចង់មកណាស់តែអារម្មណ៍ផ្លូវចិត្តរបស់ប្អូនមិនទាន់បានជាសះស្បើយនៅឡើយហើយក៏មិនទាន់បានដោះស្រាយរួចរាល់តាមផ្លូវច្បាប់ដែរ តែទោះជាប្អូនកំពុងមានទុក្ខក៏ប្អូនត្រូវតែមកផ្តល់ស្នាមញញឹមកម្លាំងចិត្តជូនបងដែរ ព្រោះសិល្បករបើយើងមានគ្នាតែប៉ុន្មាននាក់បើយើងមិនចេះស្រលាញ់គ្នា ជួយគ្នាតើឱ្យទស្សនិកជនគេគាំទ្រយើងម៉េចកើតសូមគោពរពរបងឱ្យឆាប់ជាសះស្បើយ មានសុខភាពល្អ និងអាលបានចូលសម្ដែងកំប្លែងវិញ ៕

  • ទ្រី ដារ៉ាវុធ ទប់អារម្មណ៍មិនជាប់ពេលបានឱបរឹត ប៉ាច គឹមមួយ

    ទ្រី ដារ៉ាវុធ ទប់អារម្មណ៍មិនជាប់ពេលបានឱបរឹត ប៉ាច គឹមមួយ

    ក្នុងបទចម្រៀងដែលបានបង្ហោះឡើងមានចំណងជើងថា « Hello Goodbye »របស់តារាស្រី ប៉ាច គឹមមួយ នៅផលិតកម្មហង្សមាស បានរួមសម្ដែងជាមួយ លោកទ្រី ដារ៉ាវុធ ។ តែតួប្រុសនេះ មិនសូវមានប្លង់សម្ដែងច្រើននោះទេ ប្លង់ដែលគេបានឃើញគឺច្រើនជាងគេ គឺប្លង់កញ្ញា ប៉ាច គឹមមួយឱ្យរឹតលើគ្រែ ដែលហាក់ដូចជាគូស្នេហ៍ ហើយធ្វើឱ្យម្នាក់ៗច្រណែនថាលោកពិតជាសំណាងមែន ដែលត្រូវបានតារាស្រស់ស្អាតរូបនេះ ជ្រើសឱ្យសម្ដែង ហើយបានសម្ដែងចំសាច់រឿងដែលនាងត្រូវឱបផ្អឹបទ្រូងម្ដងហើយម្ដងទៀត ដែលតារាប្រុសភាគច្រើនមិនងាយមានឱកាស។

    លោក ទ្រី ដារ៉ាវុធ និយាយថា ក្នុងពេលសម្ដែងតារាស្រី នាង ប៉ាច គឹមមួយ ក៏អៀនៗខ្លះដែរ ប៉ុន្តែដោយសារតែអ្នកដឹកនាំតម្រូវឱ្យនាងឱបរឹត និងធ្វើឱ្យដូចជាគូស្នេហ៍មែនទែន ទើបនាងសម្ដែងបានល្អ។ លោកថានាងក្រៅពីចូលតួបានល្អ ក៏មានចរឹតរួសរាយក្រៅឆាកផងដែរ ដោយចូលចិត្តលែងសើចទើបធ្វើឱ្យលោក និងនាងយល់ចិត្តគ្នាច្រើន ហើយពេលថតក៏មិនសូវខ្លាចគ្នា ក្នុងឈុតឱបរឹតដែលបានឃើញ។ យ៉ាងណាមិញ លោកថាមិនមានអារម្មណ៍ណាមួយជាមួយម្ចាស់បទនេះទេ បើទោះនាងជាស្រីស្អាតដែលអ្នកនាងក៏ចង់នៅក្បែរ និងចង់ឱ្យនាងឱ្យរឹតបែបនេះ ដោយសារតែលោកគិតចំពោះនាងត្រឹមតែជាតារាមួយរូប។

    តោះទស្សនាបទចម្រៀង ដែលអ្នកណាៗក៏ច្រណែនថា លោក ទ្រី ដារ៉ាវុធ សំណាងនៅក្នុងបទនេះ៖

  • ស្ងាត់ៗលេចមុខបវរកញ្ញា Miss Grand 2018 នៅមុខព្រះបរមរាជវាំង

    ស្ងាត់ៗលេចមុខបវរកញ្ញា Miss Grand 2018 នៅមុខព្រះបរមរាជវាំង

    ពិតជាភ្ញាក់ផ្អើល បវរកញ្ញា Miss Grand International 2018 កញ្ញា Clara Sosa ជាជនជាតិ ប៉ារ៉ាហ្គាយ បានធ្វើដំណើរមកប្រទេសកម្ពុជា និងបានបង្ហាញសម្រស់នៅមុខព្រះបរមរាជវាំង។ នេះជាលើកដំបូងហើយ ដែលបវរកញ្ញារុបនេះធ្វើដំណើរកម្សាន្ដមកកាន់កម្ពុជា។ វាពិតជាធ្វើឱ្យអ្នកគាំទ្រមានការភ្ញក់ផ្អើល និងចាប់អារម្មណ៍កាន់តែខ្លាំង។

    យ៉ាងណាមិញដំណើររបស់នាងមកទឹកដីសុវណ្ណភូមិនេះ ត្រូវបានគេបង្ហើបថា ដើម្បីចូលរួមក្នុងកម្មវិធីមួយ ជាមួយបវរកញ្ញា ឌី លីកា ដែលជាបវរកញ្ញាឯកកម្ពុជាយើង។

    សូមរំឭកដែរថា កម្មវិធីMiss Grand International 2018 ដែលបានធ្វើឡើងនៅក្នុងប្រទេសមីយ៉ាម៉ា កាលពីយប់ថ្ងៃទី25 ខែតុលា កញ្ញា Clara Sosa ជាជាតិ ប៉ារ៉ាហ្គាយ គឺជាម្ចាស់មកុដ ហើយនាងត្រូវដួលសន្លប់ភ្លាមៗនៅលើវេទិកា ខណៈដែលពិធីករប្រកាសថា នាងជាប់ជ័យលាភីជាម្ចាស់មកុដ ។ ក្រោយដួលសន្លប់ភ្លាមៗបវរកញ្ញារូបនេះត្រូវគេមើលឃើញ ក្រុមការងាររៀបចំកម្មវិធីជួយសង្គ្រោះបឋម មួយសន្ទុះទើបអាចក្រោកឈរបាន ដើម្បីមកទទួលមកុដ ដែលមានអ្នកឈរត្រៀបត្រាចាំប្រគល់ឱ្យនាង។

    ចង់ដឹងថា សម្រស់បវរកញ្ញា Clara Sosa មកកាន់កម្ពុជា សម្រស់ស្អាតកម្រិតណានោះ សូមទស្សនារូបភាពខាងក្រោម៖

  • មិនធម្មតា !! ចែលក់នំប៉័ង ច្រៀងពិរោះដល់ថ្នាក់តារាស្រី វិរៈនិច្ច ពោលសរសើរ

    មិនធម្មតា !! ចែលក់នំប៉័ង ច្រៀងពិរោះដល់ថ្នាក់តារាស្រី វិរៈនិច្ច ពោលសរសើរ

    ថ្មីៗនេះមានការភ្ញាក់ផ្អើរមួយនៅក្នុងបណញតាញសង្គម ដោយមានការស៊ែរចែកគ្នានូវវីដេអូមួយ បង្ហាញពីនារីលក់នំប៉័ងនៅខេត្តបន្ទាយមានជ័យម្នាក់ ដែលគាត់បានបានយកបទរាជនីសំឡេងមាស ប៉ែន រ៉ន មកបកស្រាយ ដោយមានចំណងជើងថា “មេម៉ាយសប្បាយចិត្ត” ដែលស្តាប់ដូចម្ចាស់ដើមបេះបិត។

    ចែលក់នំបុ័ងរូបនេះដែលកំពុងតែល្បីថា មានសម្លេងច្រៀងពីរោះ ហើយតែងតែធ្វើការ Live ច្រៀងលក់នំប៉័ងឱ្យអតិថិនស្ដាប់កម្សាន្ដ។ ចែលក់នំបុ័ងឈ្មោះថា Vann Nee មានសមត្ថភាពច្រៀងបានជាច្រើនបទ មានទាំងបទពីបុរាណ និងសម័យ យ៉ាងពីរោះរណ្តំ។ មិនតែប៉ុណ្ណោះ ត្រូវបានមហាជនសរសើរថា នាងមានសំឡេងទឹកដមដូចតារាចម្រៀងស្រីរាសីឡើង រ័ត្ន រចនា ឬ មេម៉ាយសប្បាយចិត្ត ។

    ស្របពេលដែលមហាជនកំពុងតែភ្ញាក់ផ្អើលចំពោះសមត្ថភាពចែលក់នំប៉័ង ភ្លាមៗស្រាប់តែតារាចម្រៀងល្បីឈ្មោះនៅទ្រនំសាន់ដេ កញ្ញា វិរៈនិច្ច ពោលសរសើរថាបងស្រីច្រៀងពិរោះណាស់ ថែមទាំងបានស៊ែរវីដេអូបងស្រីច្រៀង និសរសេរសារនៅលើហ្វេសប៊ុកខ្លួនថា ៖ «Wow wow 😍 ពីរោះណាស់បងស្រី »៕

    ចង់ដឹងថា សមត្ថភាពចែលក់នំប៉័ងច្រៀងពិរោះដល់កម្រិតណានោះ សូមទស្សនាវីដេអូខាងក្រោមនេះ ៖

  • នាយ ក្ដឹប ធ្លាក់ខ្លួនឈឺកាន់តែខ្លាំង ស្គមស្គាំងមិនចង់ស្គាល់

    នាយ ក្ដឹប ធ្លាក់ខ្លួនឈឺកាន់តែខ្លាំង ស្គមស្គាំងមិនចង់ស្គាល់

    ថ្មីនេះនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់កូនស្រីរបស់អតីតតារាកំប្លែងល្បីឈ្មោះ នាយ ក្ដឹប បានបង្ហោះរូបភាពស្ដែងប្រាប់ពីស្ថានភាពជំងឺរបស់ឪពុក មានសភាពស្គមស្គាំង ដេកនឹងកន្ទេល ។ នេះមួយខែសោះ ដោយលោកជំងឺប្រចាំកាយ ទឹកក្នុងសួត ជំងឺ​បេះដូង ​ដាច់សរសៃ​ឈាម ហើយស្លាប់​មួយ​ចំហៀង​ខ្លួន​ទៀត។ ហើយស្ថានភាពពេលនេះដែរនាយក្ដឹប ប្រែប្រួល សម្រាន្ត​មិន​លក់ ​គេង​និង​អង្គុយ​មិន​បាន​យូរ ជាពិសេសនោះមិនសូវហូបអាហារបាន ដែលធ្វើឱ្យលោក ធ្លាក់ខ្លួនស្គម ​មើល​មិន​ចង់​ស្គាល់។

    តាមរយៈការបង្ហោះវីដេអូ live ពីស្ថានភាព​ជំងឺ​តារា​កំប្លែង​នាយ​ក្ដឹប ដែលកំពុងសម្រាកលើកន្ទេលនោះ មើលទៅពិតគួរអាណិតអាសូរ ដល់នាយណាស់ ធ្លាប់តែជាតារាកំប្លែងជើងចាស់មួយរូប ក៏ប៉ុន្ដែខណៈនេះក្រុមគ្រួសារលោក កំពុងខ្វះខាតថវិកាដើម្បីព្យាបាលជំងឺ ដល់ថ្នាក់បង្ខំចិត្តលើកដៃសុំជំនួយដល់សិល្បករ-សិល្បការិនីទាំងអស់ ក៏ដូចជាសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ឱ្យជួបមេត្ដាស្រោចស្រង់អាយុជីវិតស្វាមីខ្លួនផង ព្រោះពេលនេះជំងឺរបស់លោក កំពុងស្ថិតក្នុងស្ថានភាពគួរឱ្យព្រួយបារម្ភខ្លាំង៕

    ទស្សនាវីដេអូខាងក្រោម៖

  • លោក ថៃ នរៈ​សត្យា និយាយរឿងឧទ្ទិស​បុណ្យ​កុសលជូនតារាកូរ៉េ គឺជា​សន្តាន​ចិត្ត​របស់​ពួកគេ

    លោក ថៃ នរៈ​សត្យា និយាយរឿងឧទ្ទិស​បុណ្យ​កុសលជូនតារាកូរ៉េ គឺជា​សន្តាន​ចិត្ត​របស់​ពួកគេ

    មុននេះគេមើលឃើញថា តារាចម្រៀង ម៉ៃ សុគន្ធ ដែលជាធ្លាប់ជាអ្នកគាំទ្រក្រុមតារាចម្រៀង SHINEE បានចេញសារពន្លះទៅកាន់អាចារ្យធំវិញម្ដង ដោយថា បើកភ្នែកនិងបើកខួរមើលផង អ្នករិះគន់ តារា SHINee or Kpop គាត់បានបរិច្ចាកអីខ្លះដល់កម្ពុជានិងកុមារកំព្រាកាលពីឆ្នាំ2010 គាត់ផ្តល់ជំនួយឥតសំណង 10000ដុល្លារ ទៅដល់មូលនិធិកុមារកម្ពុជា តើលុយ10000$ កាលពី8ឆ្នាំមុនរបស់គាត់ទុកជាអសាបង់មែន ?

    ត្រឹមតែធ្វើបុណ្យរំលឹកគុណ បាយមួយស្រាក់ តេយ្យទាន បុណ្ណឹងខុសមែន ហើយស្មើទំហំលុយរបស់គាត់ទេ !?(បើ10000$ដាក់ធនាគារក៏ស៊ីការប្រាក់សល់លើសអាលុយធ្វើបុណ្យនេះផង) តែក្មេងគាត់ដឹងគុណតើខុសរឺ!? សាសនាព្រះពុទ្ធប្រកាន់ពូជសាសន៍មែន!?លោកអាចារ្យ តែថេះ ដែលបរិច្ចាក10000$ហើយរឺនៅ !? ទើបដៀលក្មេងៗកប់ៗមាត់ហ្នឹង។

    ក្រោយពីអ្នកគាំទ្រខ្មែរមួយក្រុមបានយកចង្ហាន់និង​តេយ្យទាន​មួយចំនួន ទៅ​ប្រគេន​ព្រះសង្ឃ ដើម្បី​ឧទ្ទិស​បុណ្យ​កុសល​ជូន​វិញ្ញាណក្ខន្ធ​លោក Kim Jonghyun ស្រាប់តែកើតមានរឿងចម្រូងចម្រាស់នេះតែម្ដងទៅ។ ដោយឡែកថ្មីនេះៗមន្ត្រីជាន់ខ្ពស់ និងជាអ្នកនាំពាក្យ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈក៏បានគិតថាជារឿងមិនខុស​ឆ្គងផងដែរ។​ លោក ថៃ នរៈ​សត្យា បានប្រាប់សារព័ត៌មានក្នុងស្រុកថា «​វា ជា​សន្តាន​ចិត្ត​របស់​ពួកគេ​ គេអាច​ប្រើ​ចំណង់​ចំណូល​ធ្វើបាន បើ​គេ​ស្រឡាញ់​គាំទ្រ​តារា​ណា​ម្នាក់​។ ពួកយើង មិនអាច​បន្ទាស​ពួកគាត់​បានឡើយ ដោយសារតែ​វា​ជា​អំពើ​មនុស្សធម៌​។ ជួនណា គេ​អាចធ្វើ​ទង្វើ​នេះ ទៅ​ដាក់​តារា​ខ្មែរ​ផងដែរ​។ ប្រសិនបើ​គេ​ធ្វើ​ទង្វើ​នេះ​មកលើ​តារា​ខ្មែរ​ទៀត ក៏​ជា​ការល្អ​ដែរ​»​។ លោកក៏បានបន្ថែមថា សកម្មភាពនោះវាមិនខុសក្រមសីលធម៌នោះទេ គ្រាន់តែពួកគេមានសន្តានចិត្ត​៕

  • មិនសរសើរមិនបាន !! រំដួលលិចទឹក ខ្នះខ្នែងផលិតកម្មវិធី បវរកញ្ញាឯកភពផែនដីកម្ពុជា

    មិនសរសើរមិនបាន !! រំដួលលិចទឹក ខ្នះខ្នែងផលិតកម្មវិធី បវរកញ្ញាឯកភពផែនដីកម្ពុជា

    ទោះគ្រាន់តែជាតារាមួយរូប និងមិនមែនជាក្រុមហ៊ុនដែលមានបង្អែកហិរញ្ញវត្ថុខ្លាំងក្លា តែតារាភេទទី3 កញ្ញា រំដួលលិចទឹក បានអះអាងថា កញ្ញានឹងផលិតកម្មវិធី បវរកញ្ញាឯកភពផែនដីកម្ពុជា ជំនាន់ទី1 ឬ Miss Planet Cambodia 2019 ឱ្យបានល្អ ដើម្បីស្វែងរកបេក្ខនារីម្នាក់ឱ្យតំណាងប្រទេស ទៅប្រកួតក្នុងព្រឹត្តិការណ៍ Miss Planet International ដែលនឹងធ្វើឡើងនៅកម្ពុជាខាងមុខដូចគ្នា។ នេះជាព្រឹត្តិការណ៍ប្រកួតបវរកញ្ញា ភពផែនដីដំបូងគេដែលពិភពទើបបង្កើតឡើង ហើយផ្ដល់សិទ្ធិឱ្យកម្ពុជាបើកការជ្រើសរើសតំណាងមួយរូប កញ្ញា រំដួលលិចទឹក ត្រូវបានគណកម្មការអន្តរជាតិផ្ដល់សិទ្ធិឱ្យរៀបចំ។

    កញ្ញា រំដួលលិចទឹក និយាយថា ដោយសារតែកេរ្តិ៍នៅក្នុងវិថីសិល្បៈ ទើបធ្វើឱ្យគណកម្មការបវរកញ្ញាភពផែនដី ជំនាន់ទី1 ទាក់ទងឱ្យនាងជួយរៀបចំពនរឹត្តិការណ៍នេះ ដោយនាងភ័យអរៗយ៉ាងខ្លាំង ខ្លាចមិនអាចទៅរួច សម្រាប់ការជ្រើសរើសដ៍ធំមួយនេះ។ យ៉ាងណាមិញនាងនៅតែអាចធ្វើទៅបាន ដោយបានរកឃើញបេក្ខនារីស័ក្តសម ឱ្យចូលរួមប្រកួតប្រជែង ដោយកញ្ញា ទើបនឹងជម្រើសបាន ហើយបើកបង្ហាញសមាសភាពក្រោយជម្រុះទាំងនោះកាលពីរសៀលថ្ងៃទី17 ខែធ្នូ កន្លងទៅ។ នាងថាខ្លួនគ្មានខ្នងបង្អែកនោះទេ ហើយក៍គ្មានទំនាក់ទំនងស្នើឱ្យក្រុមហ៊ុនធំៗចូលរួមឧបត្ថម្ភនោះដែរ ប៉ុន្តែនាងនឹងធ្វើព្រឹត្តិការណ៍មួយនេះឱ្យខ្លាំង បើទោះជាមានកិច្ចសហការឧបត្ថម្ភពីដៃគូមិនច្រើន។ នាងរំពឹងថា បេក្ខនារីមួយរូប ដែលត្រូវជម្រើសបានពីកម្មវិធីដំបូងនេះ នឹងមានសមត្ថភាពលើកមុខលើកមាត់កម្ពុជា ក្នុងព្រឹត្តិការណ៍ Miss Planet International ដែលរៀបចំនៅកម្ពុជា ក្នុងពេលខាងមុខ ហើយមានបវរកញ្ញាទូទាំងពិភពលោក មកចូលរួមប្រកួតនោះផង។

    គួរបញ្ជាក់ផងដែរថា គោលបំណងនៃការបង្កើតនូវកម្មវិធី ប្រកួតកញ្ញាឯកភពផែនដីកម្ពុជា 2019 ឬ Miss Planet Cambodia 2019 ដើម្បីជ្រើសរើសកញ្ញាឯក ដែលមានភាពស្រស់ស្អាត វៃឆ្លាត និងមានចំណេះដឹង ព្រមទាំងមានការទាក់ទងទៅនឹង សិល្បៈវប្បធម៌ជាតិ ដើម្បីតំណាងប្រទេសកម្ពុជា ដែកព្រឹត្តិការណ៍នេះ កន្លងមកច្រៀនតែក្រុមហ៊ុនរៀបចំធំៗ ទើបអាចធ្វើបាន។ អ៊ីចឹងហើយទើបរំដួលលិចទឹក កំពុងធ្វើឱ្យម្នាក់កោតសរសើរ ចំពោះអ្វីដែលនាងអាចធ្វើបាននៅក្នុងពេលនេះ។ ការប្រកួតទាំងមូល ក៍ផ្តោតលើការថែរក្សាបរិស្ថាន ធម្មជាតិ សិល្បៈវប្បធម៌ និងកិច្ចការងារសង្គមផងដែរ៕

  • ម៉ៃ សុគន្ធ ធ្វើឱ្យអ្នកគាំទ្ររំជួលចិត្ត ពន្លះអាចារ្យតែថេះរឿងរិះគន់ក្មេងៗគាំទ្រ និងធ្វើបុណ្យជូនតារាចម្រៀងកូរ៉េ

    ម៉ៃ សុគន្ធ ធ្វើឱ្យអ្នកគាំទ្ររំជួលចិត្ត ពន្លះអាចារ្យតែថេះរឿងរិះគន់ក្មេងៗគាំទ្រ និងធ្វើបុណ្យជូនតារាចម្រៀងកូរ៉េ

    កាលពីពេលថ្មីៗនេះ នៅក្នុងបណ្តាញសង្គមហ្វេសបុកគឺមានភាពកក្រើកយ៉ាងខ្លាំង ដោយយុវតីមួយក្រុមបានយកចង្ហាន់ថ្វាយព្រះសង្ឃបង្សុកូលឧទ្ទិសកុសលជូនតារាកូរ៉េ Jong-hyun នឹងជាអ្នកនិពន្ធបទចម្រៀង ដ៍ល្បីនៅក្នុងផលិតកម្ម SM Entertainment នៃប្រទេសកូរ៉េ។ ដោយសារតែចិត្តស្រលាញ់ និងគាំទ្រតារាកូរ៉េយ៉ាងពន់ពេកនោះ ពួកគេក៏បាននាំគ្នា យកចង្ហាន់ទៅប្រគេនព្រះសង្ឍនៅឯវត្ដ មុនីច័ន្ទរង្សី លេខ1 ដោយមានគ្រឿងតេយ្យទាំង ប៉ាឡុង គ្រឿងភេសជ្ជៈ ផ្កា និងបច្ច័យមួយចំនួនទៀត ដើម្បីឧទិសកុសលផលបុណ្យ ជូនតារាកូរ៉េរូបនេះ ។

    ក្រោយពីយុវតីមួយក្រុមនោះបាន ឧទ្ទិសកុសល ជូនទៅតារាកូរ៉េខាងលើហើយ មានសារព័ត៌មានមួយចំនួន បានចេញផ្សាយដោយការហួសចិត្ត និងធ្វើឱ្យមហាជនជាច្រើនមានការិះគន់យ៉ាងខ្លាំង ទៅលើទង្វើដែលក្មេងស្រីមួយក្រុមនោះ។ មិនយូរប៉ុន្មានស្រាប់តែពេលនគណនីហ្វេសឈ្មោះ Ngoun Chan Raksa បានឆាតទៅផេកសម្តេចសួរអំពីផ្លូវច្បាប់ថា «ត់ទោស! សម្តេចតេជោ ហ៊ុន សែន នាងខ្ញុំមានចម្ងល់បន្តិចបន្តួចទាក់ទងនឹង សិទ្ធរបស់ បុគ្គល នឹងការហាមឃាត់របស់ប្រទេស សុំ មេត្តាជួយ បក ស្រាយឱ្យនាងខ្ញុំបានអស់ចម្ងល់បន្តិច។ តើប្រទេស យើងមានច្បាប់ហាមឃាត់ មិនអោយគំាទ្រ តារាបរទេស ឬក៏ គំាទ្រ Kpop ដែរឬទេ? ហើយតើប្រទេសយើងមានច្បាប់ហាមឃាត់មិនឱ្យធ្វើបុណ្យ ឧទ្ទិសកុសលជូនដូនតារាបរទេសដែរឬទេ? សូមមេត្តាបកស្រាយឱ្យនាងខ្ញុំបានអស់ចម្ងល់ក៏ដូចជា…..!!»។

    មិនយូរប៉ុន្មានដែរ អាចារ្យធំ ដែលតែងតែតាំងខ្លួនជាអ្នកស្នេហាវប្បធម៌ និងជាអ្នកបំផុសគំនិតនាំយកតួល្ខោនខោលលុតជង្គង់នៅលើថ្នល់សុំក្ដីអាណិត បានចេញសារហួសចិត្តពេក និងធ្វើការឡាយ ( Live) វីដេអូ និយាយប្រដៅទៅកាន់យុវតីទាំងនោះ ជាពិសេសគឺគណនី Ngoun Chan Raksa ដែលបានឆាតទៅសម្តេចតេជោ ដែលថាជារឿងគ្មានប្រយោជន៍សម្រាប់ជាតិទាល់តែសោះ បែរជារំខានទៅដល់សម្តេចដែរ។ អាចារ្យធំ បានសរសេរថា « ម្ចាស់អាខោនឈ្មោះ #NgounChanRaksa បានប្រើសំនេរប្រមាថជាតិខ្មែរ ប្រជាពលរដ្ឋខ្មែរថា #សត្វBodia គឺជាការប្រមាថដ៏ធ្ងន់ធ្ងរ រំលោភដល់ច្បាប់រដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិគឺស្មើនឹងទោស #ក្បត់ជាតិ ។ #ពូជខ្មែរជាពូជសាងអង្គរមិនមែនសត្វទេមេក្មេងទំនើង។ សូម​ អជ្ញាធរ និង ក្រសួងពាក់ព័ន្ធ ត្រូវមានចំណាត់ការ ចំពោះបុគ្គល Ngoun Chan Raksa ដែលបានប្រើពាក្យប្រមាថដល់ប្រជាជាតិខ្មែរ ដែលប្រើពាក្យ (#សត្វBodia) នេះជាបន្ទាន់។ យើងខ្ញុំជាប្រជាពលរដ្ឋសញ្ជាតិឈាមជ័រជាខ្មែរ មិនអាចទទួលយកបានជាដាច់ខាត ហើយកំពុងទន្ទឹងរង់ចាំចំពោះចំណាត់ការរបស់អាជ្ញាធរលើករណីនេះដោយយកចិត្តទុកដាក់បំផុត»។

    បន្តមកទៀត តារាចម្រៀង ម៉ៃ សុគន្ធ ដែលជាធ្លាប់ជាអ្នកគាំទ្រក្រុមតារាចម្រៀង SHINEE បានចេញសារពន្លះទៅកាន់អាចារ្យធំវិញម្ដង ដោយថា បើកភ្នែកនិងបើកខួរមើលផង អ្នករិះគន់ តារា SHINee or Kpop គាត់បានបរិច្ចាកអីខ្លះដល់កម្ពុជានិងកុមារកំព្រាកាលពីឆ្នាំ2010 គាត់ផ្តល់ជំនួយឥតសំណង 10000ដុល្លារ ទៅដល់មូលនិធិកុមារកម្ពុជា តើលុយ10000$ កាលពី8ឆ្នាំមុនរបស់គាត់ទុកជាអសាបង់មែន ?ត្រឹមតែធ្វើបុណ្យរំលឹកគុណ បាយមួយស្រាក់ តេយ្យទាន បុណ្ណឹងខុសមែន ហើយស្មើទំហំលុយរបស់គាត់ទេ !?(បើ10000$ដាក់ធនាគារក៏ស៊ីការប្រាក់សល់លើសអាលុយធ្វើបុណ្យនេះផង) តែក្មេងគាត់ដឹងគុណតើខុសរឺ!? សាសនាព្រះពុទ្ធប្រកាន់ពូជសាសន៍មែន!?លោកអាចារ្យ តែថេះ ដែលបរិច្ចាក10000$ហើយរឺនៅ !? ទើបដៀលក្មេងៗកប់ៗមាត់ហ្នឹង។ ស៊ែរឱ្យអាចារ្យ តែថេះ បានឃើញផង។

    ការលើកឡើងរបស់តារាចម្រៀង ម៉ៃ សុគន្ធ នៅខណៈនេះ បានធ្វើឱ្យអ្នកគាំទ្រជាច្រើននាក់ ពោលគាំទ្រនូវសម្ដីរបស់លោក ដោយខ្លះថា ការធ្វើបុណ្យដាក់ទានប្រគេនចង្ហាន់ព្រះសង្ឃវាជាសន្តានចិត្តបុណ្យរបស់មនុស្សយើងជាទូទៅ ជាការពេញចិត្តជាការតបស្នងសងគុណនៃក្តីគោរពស្រលាញ់ដល់បុគ្គលណាម្នាក់ដែលចែកឋានទៅ ។ ហើយទោះជាអ្នកនោះជាញាតិ ឬមិនមែនក៏ដោយ ក៏គ្រប់គ្នាធ្វើបានគ្រប់គ្នាដែរ ហើយសាសនាព្រះពុទ្ធក៏មិនបានប្រកាន់ជាតិសាសន៍ឬណាមួយដែរ មេត្តាគ្រប់គ្នាយល់ពីបុណ្យកុសលនេះផង។

    ចុះប្រិយមិត្តទាំងអស់គ្នាយល់យ៉ាងណាដែរ ???

  • ផ្អែមល្ហែមម្លឹងៗ អ្នកគាំទ្រលើសជាតិស្ករមិនខានទេ !!

    ផ្អែមល្ហែមម្លឹងៗ អ្នកគាំទ្រលើសជាតិស្ករមិនខានទេ !!

    កាន់តែមិនមានអ្វីនឹងលាក់បាំងទៀតឡើយ គូស្នេហ៍គូចម្រៀង កញ្ញា ទេព បូព្រឹក្ស និងលោក G-Devith សម្ញែងភាពផ្អែមល្ហែម មិនក្រែងភ្នែកអ្នកគាំទ្រ។

    មិនថានៅលើហ្វេសប៊ុក ឬនៅចំពោះមុខមហាជន តារាទាំងពីរហ៊ានឱ្យថើបគ្នា នឹងបង្ហាញកាយវិកាជាគូស្នេហ៍យ៉ាងស្អិតរមួត ដើម្បីជម្នះក្រសែភ្នែកអ្នកចាប់អារម្មណ៍ដែលយល់ថានោះជាសកម្មភាពដ្រាម៉ា កែប្រែជំហរ។ ស្ទើរតែគ្មានសកម្មភាពណាមួយដែលតារាចម្រៀងកញ្ញា ទេព បូព្រឹក្ស និងលោក G-Devith ដាច់ឆ្ងាយពីគ្នានោះទេ ខណៈដែលសកម្មភាពខ្លះ គឺអ្នកទាំងពីរស្ទើរតែមានភាពស្អិតរមួតជាងគូស្នេហ៍ខ្លះនោះផង។ ទាំងអាជីពចម្រៀង និងមុខជំនួញ អ្នកទាំងពីរបានផ្សារភ្ជាប់គ្នាគ្មានសល់ ដោយសូម្បីតែស្ទីលក្នុងការតែងខ្លួនក៏ប្លែកៗត្រូវគ្នាមិនខុសពីគូស្នេហ៍ផងដែរ។

    ជាក់ស្ដែងរូបថតស្វីតៗរបស់អ្នកទាំងពីរប៉ុន្មានសន្លឹកមុននេះ ដែល ទេព បូព្រឹក្ស បានបង្ហោះអបអរមុនថ្ងៃកំណើតរបស់លោក G-Devith សុទ្ធតែទាក់ភ្នែកមហាជន និងធ្វើឱ្យម្នាក់ៗចាប់អារម្មណ៍។ រូបភាពប៉ុន្មានសន្លឹកនេះបង្ហាញកាន់តែច្បាស់ថាអ្នកទាំងពីរកាន់តែស្អិតរមួតគ្នាក្នុងផ្លូវស្នេហា បើទោះមិនទាន់កំណត់អោយដឹងពីគម្រោងភ្ជាប់ពាក្យ ឬអាពាហ៍ពិពាហ៍នៅឡើយ៕