Author: អេបិល

  • « សម្រួលឬមិនសម្រួល? បើមិនសម្រួលចេញ »​ ចេញជាបទចម្រៀងលើកទឹកចិត្ត ទេព បូព្រឹក្ស

    « សម្រួលឬមិនសម្រួល? បើមិនសម្រួលចេញ »​ ចេញជាបទចម្រៀងលើកទឹកចិត្ត ទេព បូព្រឹក្ស

    ជាការកត់សម្គាល់ឃើញថា អ្នកគាំទ្រ និងតារាសិល្បៈចេញមតិប្រិតកម្មអន្ដរាគមន៍រកយុត្តិធម៌ឱ្យតារាចម្រៀង ទេព បូព្រឹក្ស ក្រោយកើតហេតុការណ៍ត្រូវបុរសម្នាក់ គប់នឹងកំប៉ុងស្រាបៀនៅចំពោះមុខភ្ញៀវជាច្រើនក្នុងហាង «សមុទ្រ» ខណៈពេលនាងកំពុងច្រៀងលើឆាក ដោយមិនដឹងមូលហេតុច្បាស់លាស់។ ស្របជាមួយគ្នានោះដែរ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ត្រូវបានគេដឹងថា កញ្ញា បូព្រឹក្ស បានកើតទុក្ខមិនសុខចិត្ត ដោយបាន Live វីដេអូយំសស្រាក់ សុំអន្តរាគមន៍ពីមជ្ឈដ្ឋាននានា ដើម្បីរកយុតិ្តធម៌ និងលុបលាងការអាម៉ាស់របស់នាងវិញ។

    ថ្មីៗនេះដែរ យាយខ្លា ដែលគេស្គាល់ថា ជាអ្នកលេងបណ្ដាញសង្គម និងនិយមសម្ដែងរឿងកំប្លែងខ្លីៗឱ្យមហាជនបានផ្ទុះសំណើចកម្សាន្ដនោះ ស្រាប់តែចេញបទចម្រៀងដោយខ្លួនឯង ដោយដាក់ចំណងជើងថា « សម្រួលឬមិនសម្រួល? បើមិនសម្រួលចេញ »​ ដើម្បីជាការលើកទឹកចិត្តដល់ កញ្ញា ទេព បូព្រឹក្ស ។ តារាលើបណ្ដាញសង្គមរូបនេះ រៀបរាប់ថា «ក្នុងនាមយាយខ្លាជាអ្នកសិល្បៈចម្រៀងមួយរូបនិងជាពលរដ្ឋខ្មែរម្នាក់ យាយមានការឈឺចាប់ និងអាណិតអាសូរចំពោះការប្រមាថមើលងាយមកលើតារាចម្រៀងខ្មែរអ្នកនាង ទេព បូព្រឹក្ស ដែលជាស្ត្រីខ្មែរមួយរូប កាលពីថ្មីៗពេលកន្លងទៅនេះ ។ ទង្វើនេះជាអំពើហឹង្សាប្រមាថដល់ស្ត្រី មិនស្គាល់ច្បាប់ទម្លាប់ និងមើលងាយអ្នកសិល្បៈខ្មែរយ៉ាងខ្លាំង ។ ដើម្បីរកយុត្តិធម៌ និងកុំឲ្យថ្ងៃក្រោយកើតមានបញ្ហាអសីលធម៌បែបនេះបន្តទៀត យាយខ្លាបានសរសេរបទចម្រៀងមួយបទថតភ្លាមៗតែម្តង»។

    សូមជម្រាបផងដែរថា កញ្ញា ទេព បូព្រឹក្ស បានដាក់បណ្ដឹងប្ដឹងទារជំងឹចិត្តចំនួន10ម៉ឺនដុល្លារ ដោយកញ្ញាប្រកាសថាថវិកាដែលទទួលបាននឹងយកទៅជួយកុមារកំព្រា និងមណ្ឌលចាស់ជរាទាំងអស់។ ប៉ុន្តែគេមិនដឹងថាលទ្ធផលបណ្ដឹងរបស់នាងនឹងយ៉ាងណាទេ ដោយសារវីដេអូ និងរូបភាពក្នុងកាមេរ៉ានៅក្នុងហាងត្រូវបានបំផ្លាញដែលហាក់ដូចជាមានចេតនាបិទរឿង ហើយភាគីម្ចាស់ហាង និងអ្នកពាក់ព័ន្ធនៅមិនទាន់មានការទទួលខុសត្រូវកម្រិតណានៅឡើយ៕

     

  • នៅ ស៊ីនឿន ភ្ជាប់ពាក្យជាមួយគូដណ្តឹងព្រឹកមិញនេះ

    នៅ ស៊ីនឿន ភ្ជាប់ពាក្យជាមួយគូដណ្តឹងព្រឹកមិញនេះ

    កាលពីពេលថ្មីៗនេះ ទស្សនិកជន មានការភ្ញាក់ផ្អើល ក៏ដូចជាចាប់អារម្មណ៍យ៉ាងខ្លាំង ដោយតារាចម្រៀងប្រុស ក្នុងផលិតកម្មរស្មីហង្សមាស លោក នៅ ស៊ីនឿន បានបង្ហាញគូស្នេហ៍ និងប្រកាសថ្ងៃភ្ជាប់ពាក្យ។ ជាក់ស្ដែងនៅព្រឹកនេះ លោកនៅ ស៊ីនឿន ដែលជាតារាចម្រៀងប្រចាំផលិតកម្មហង្សមាស បានចូលរោងភ្ជាប់ពាក្យហើយ។

    បើតាមការបង្ហោះនៅលើបណ្ដាញសង្កមហ្វេសប៊ុកគេមើលឃើញថា នៅក្នុងពិធីភ្ជាប់ពាក្យនោះ តារាចម្រៀង នៅ ស៊ីនឿន និងគូដណ្តឹង បានស្លៀកពាក់ឈុតប្រពៃណីយ៉ាងស្រស់ស្អាតហើយស័ក្តិសមខ្លាំងណាស់ ហើយបានឈរញញឹមទទួលភ្ញៀវដែលចូលរួមពិធីយ៉ាងរួសរាយរាក់ទាក់។ មានការលើកឡើងថា គូស្នេហ៍របស់លោក នៅ ស៊ីនឿន ពិតជាមានសម្រស់ស្អាតស្អាតខ្លាំងណាស់ ថែមទាំងធ្វើឱ្យមហាជន និងអ្នកគាំទ្រ របស់លោក នៅ ស៊ីនឿន ជាច្រើនបានចូលរួមអបអរសាទរ ដល់លោក នឹងគូស្នេហ៍ ស្រលាញ់គ្នា និងរស់នៅប្រកបដោយក្ដីសុខ សុភមង្គល ផងដែរ៕

  • G-Devith ឆ្លើយតបប្រសាសន៍របស់ឯកឧត្តម ថៃ នរៈសត្យា

    G-Devith ឆ្លើយតបប្រសាសន៍របស់ឯកឧត្តម ថៃ នរៈសត្យា

    ហេតុការណ៍បានធ្វើឱ្យផ្អើលអស់មហាជន តារាចម្រៀងស្រីស្ទាយបែបK-pop កញ្ញា ទេព បូព្រឹក្ស កាលពីយប់ថ្ងៃបុណ្យណូអែល បានរងការប្រមាថ ដោយត្រូវបុរសម្នាក់ គប់នឹងកំប៉ុងស្រាបៀនៅចំពោះមុខភ្ញៀវជាច្រើនក្នុងហាង «សមុទ្រ» ខណៈពេលនាងកំពុងច្រៀងលើឆាក ដោយមិនដឹងមូលហេតុច្បាស់លាស់។ ភ្លាមៗ បូព្រឹក្ស បានកើតទុក្ខមិនសុខចិត្ត ដោយបាន Live វីដេអូយំសស្រាក់ សុំអន្តរាគមន៍ពីមជ្ឈដ្ឋាននានា ដើម្បីរកយុតិ្តធម៌ និងលុបលាងការអាម៉ាស់របស់នាងវិញ។

    ក្រោយកើតហេតុការណ៍ភ្លាមៗនោះ សារព័ត៌មានក្នុងស្រុកមួយបានធ្វើបទសម្ភាសន៍តាមទូរស័ព្ទឆ្លើយឆ្លងជាមួយ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាអ្នកនាំពាក្យ ថៃ នរៈសត្យា នៅព្រឹកថ្ងៃទី26 ខែធ្នូ នេះ បានមានប្រសាសន៍ថា ករណីបុរសម្នាក់ជះ ស្រាបៀលើ កញ្ញា ទេព បូព្រឹក្ស ពេលកំពុងឡើងច្រៀង វាជាអង្គរឿងតូច បើយើងបំប៉ោងឱ្យធំ គឺធំហើយ «រឿងគប់កំប៉ុងប៊ីយ៊ែរនេះ វា មិនមែនជារឿងធំ»។

    លោក ថៃ នរៈសត្យា បានលើកឡើងបន្តថា «ខ្ញុំមិនចង់ឱ្យ រឿងរ៉ាវទាំងអស់វាវែងទេ ព្រោះខ្ញុំមើលទៅឃើញអង្គរឿងវាតូច តែ ការបំប៉ោងទៅជាប៉ុណ្ណក៏បានដែរបើយើងមានចេតនាបំប៉ោង តែបើយើងចេះជួយរំលត់គ្នា ជូនកាលមនុស្សក៏មានវិប្បដិសារី ដែរ ក្រោយពីធ្វើអ្វីមួយ ខុសឆ្គង ចឹងខ្ញុំឱ្យពាក្យមួយសម្រាប់ទាំងអស់គ្នាគិត ស៊ូស្តាយមិនបានធ្វើ ប្រសើរជាងស្តាយណាស់ បែរជាធ្វើជ្រុលជ្រួលខុសឆ្គង» ។ លោក ក៏បានលើកហេតុផលថា ការបង្កើតឱ្យទៅជារឿងអាស្រូវដ៏ធំ ហើយរឿងខឹងដល់គប់កំប៉ុងប៊ីយ៊ែរនេះ វា មិនមែនជារឿងធំដែរ វាជារឿងតូច ជូនគាប់ផ្សំជាមួយបរិយាកាស ការស្រវឹង ជួនកាល ជាអ្វីដែលយើងហៅថាកន្លែង សប្បាយ វាអត់ដែលផឹកទឹកអប់ទេ វាមានស្រា វាមានប៊ីយ៊ែរ ដែលពាក្យសាមញ្ញាយើង តែនិយាយថា ទឹកប្ដូរនិស្ស័យ កុំឱ្យ ទឹកមកប្ដូរនិស្ស័យទឹកបាន ព្រោះយើងជាម្ចាស់ខ្លួនយើង ចិត្តចៅហ្វាយ កាយជាកញ្ចាស់ ។

    លោកបន្ថែមថា «ការនាំគ្នាឱ្យឆេះ សន្ធោសន្ធោឡើង វាងាយទេ ប៉ុន្តែប្រយ័ត្នពិបាកពន្លត់ ខ្ញុំគិតថាវាតូចមួយជាអារម្មណ៍ខ្ញុំ ប៉ុន្តែវាអាចមានគេថាឲ្យខ្ញុំ ស្តីឱ្យខ្ញុំថា រឿងធំប៉ុណ្ណាប៉ុណ្ណា ខ្លួនឯងមេម៉ែឪ បែរថាតូចក៏មានដែរ ព្រោះយើងមិនអាចទប់ខម្មិន្ត រឿងបញ្ចេញមតិនរណាមួយបានទេ »។ លោកបានធ្វើការសំណូមពរថា នរណាក៏ដោយ បងប្អូនជនរួមជាតិយើងទាំងអស់គ្នា មិនថាតែសិល្បករសិល្បការិនី ការមិន ចេះអត់ឱនរឿងតូចតាច ជ័យជម្នះធំយើងមិនអាចទទួលបានទេ ។

    ក្រោយការមានប្រសាសន៍របស់ឯកឧត្តម ថៃ នរៈសត្យា ដូចខាងលើហើយនោះ សារព័ត៌មានជាច្រើនបានសួរទៅកាន់តារាចម្រៀង ទេព បូព្រឹក្ស តើយល់ឃើញ និងមានអារម្មណ៍យ៉ាងណាចំពោះប្រសាសន៍របស់ឯកឧត្តម ? ក៏ប៉ុន្ដែ នាងបានត្រឹមតែនិយាយឡើងថា « ប្រហែលជាលោកពូ ពុំទាន់បានជ្រាបរឿងច្បាស់ ឬយ៉ាងណានោះទេ តែអារម្មណ៍របស់នាងខ្ញុំនៅពេលនេះ គឺនៅមិនទាន់ល្អទាល់តែសោះ »។ ស្របពេលជាមួយគ្នានេះដែរ អ្នកគាំទ្រកញ្ញា ទេព បូព្រឹក្ស នៅព្រឹកនេះ បានប្រកាសថា«ប្រសិន​បើ​​ថ្ងៃស្អែកគ្មានចំណាត់ការណាមួយដើម្បីរកយុត្តិធ៌មឱ្យបងស្រី ទេព បូព្រឹក្ស ទេ នោះពួកខ្ញុំជាFanដែលស្រលាញ់និងគាំទ្របងស្រី ទេព បូព្រឹក្ស ទាំងអស់គ្នាទូទាំងប្រទេស នឹងទៅធ្វើបាតុកម្មដ៏ធំនៅខាងមុខហាងសមុទ្រ ដែលបានប្រមាថមើលងាយ និងជាន់ឈ្លីដ​ល់កិត្តិយសបងស្រី ទេព បូព្រឹក្ស ឱ្យផ្អាកដំណើរការអាជីវកម្ម រឺអាចធ្វើបាតុកម្មរហូតទាល់តែបិទហាងមួយនេះ»។

    ងាកមកដឹងពីអារម្មណ៍របស់គូស្នេហ៍ ទេព បូព្រឹក្ស ភ្លាមៗនោះដែរ លោក ងួន ចាន់ដេវីត ឬហៅថា G-Devith បានបង្ហោះសារឆ្លើយតបចំពោះឯកឧត្តម ថៃ នរៈសត្យា ថា ការមានប្រសាសន៍របស់ឯកឧត្តមគឺជាការពិត ? គឺជាការត្រឹមត្រូវ ? ការមានប្រសាសន៍ឯកឧត្តមគឺជាវាការលើកទឹកចិត្តដល់វិស័យគប់ស្រាបៀរលើនារីភេទ ឬ អ្នកសិល្បះ ? វាអាចជាអង្គតូចសម្រាប់ឯកឧត្តម វាអាចជារឿងតូចតាចសម្រាប់ការប្រឡាក់ដោយស្របៀរ វាអាតូចតាចដោយត្រូវនឹងកំប៉ុងស្រាបៀរ តែវាមិនតូចតាចត្រង់ថា យើងរស់នៅប្រទេសមានសន្តិភាព និង ច្បាប់ពេញលេញ សិទ្ធពេញលេញ មិនត្រូវបណ្តោយឱ្យជនណាបំពានអ្នកដ៏ទៃដោយកាយវិការនិងចេតនាអាក្រក់បំពាននារីភេទ ដោយភាពមើលងាយនារីភេទ ប្រមាថកិត្តិយសនារីភេទ នោះទេ សូមឯឧត្តមជ្រាបនិងទទួលការគោរពដ៏ខ្ពង់ខ្ពស់ពីខ្ញុំបាទ 🙏 ៕

    https://youtu.be/sxBP16m8D4g

  • គ្រវី.ត មិនចាំទេណា !! តារាកំប្លែង កូទី និងយាយគ្រវីសក់ ត្រៀមគ្រវីសក់រួមគ្នានៅកម្ពុជា??

    គ្រវី.ត មិនចាំទេណា !! តារាកំប្លែង កូទី និងយាយគ្រវីសក់ ត្រៀមគ្រវីសក់រួមគ្នានៅកម្ពុជា??

    តារាកំប្លែងដ៏មានប្រជាប្រិយភាព ប្រចាំប្រទេសថៃ លោកកូទី បានមកដល់ប្រទេសកម្ពុជាជាលើកទីពីរដើម្បីថតស្ពតពាណិជ្ជកម្មមួយក្រោយនិយាយត្រូវរ៉ូវគ្នា។ តារាកំប្លែងរូបនេះ បានធ្វើដំណើរមកកាន់កម្ពុជា ជាមួយនិង យាយគ្រវីសក់ កាលពីថ្ងៃទី ២១ ខែធ្នូ នេះ។

    លោកកូទី បានឱ្យអ្នកយកព័ត៌មានយើងដឹងថា លោកមានភាពសុខសប្បាយហើយមានការនឹករឭកដល់អ្នកគាំទ្រខាងកម្ពុជា។នេះជាលើកទី២មកដល់ភ្នំពេញ។ លោកមកលើកនេះដើម្បីថតស្ពតពាណិជ្ជកម្មឱ្យភេសជ្ជៈ លើសពីនេះលោកសប្បាយចិត្តបានសម្តែងរួមការងារជាមួយនាយគ្រឿនជាតារាកំប្លែងនៅកម្ពុជា។ កូទី បន្ថែមថា មុន​ឈាន​ជើង​ចូល​ទឹក​ដី​ភ្នំពេញ​ កន្លង​មក​លោក​ធ្លាប់​គិត​ថា កម្ពុជា​គឺ​ជា​ប្រទេស​មួយ​មាន​ការ​រីក​ចំរើន​បែប​​​​លក្ខណៈ​សម័យ​​បុរាណ​ព្រោះ​ជា​ទឹក​ដី​អង្គរ។ តែ​អ្វី​ដែល​លោក គិត​និង​ស្រមើល​ស្រម៉ៃ​ខុស​​​ហួស​ពី​​ការ​ស្មាន​ដោយ​សារ​តែ​ប្រទេស​អច្ឆរិយ​មួយ​នេះ​​មាន​ភាព​ជឿន​លឿន​មិន​ខុស​ពី​ប្រទេស​​​​ដែល​នៅ​​ជិត​ខាង​ឡើយ។

    លោកបញ្ជាក់ថា ពេល​ខ្ញុំ​ចុះ​ពី​លើ​យន្ត​ហោះ​ភ្លាម​ ខ្ញុំ​មាន​អារម្មណ៍​ភ្ញាក់​ផ្អើល​ខ្លាំង​ណាស់​ ព្រោះ​មិន​នឹក​ស្មាន​ថា​កម្ពុជា​រីក​ចំរើន​ហើយ​មាន​អគារ​ខ្ពស់​ស្កឹមស្កៃ​​​ដូច្នេះ​នោះ​ទេ។ ឯ​ផ្សារ​ទំនើប​ក៏​ច្រើន​​គ្រប់​យ៉ាង​គឺ​ខុស​ពី​ខ្ញុំ​គិត​ទាំង​អស់។ បើតាមការបញ្ជាក់យាយគ្រីវីសក់ថា នឹងជួបគ្នាម្ដងទៀតជាមួយ តារាកំប្លែង កូទី ដែលគ្រោងត្រៀមបង្ហាញខ្លួន ក្រវីសក់ជាមួយគ្នា នៅថ្ងៃសម្ពោធរឿង « ខ្មោចត្រឡោកបែក » នៅក្នុងប្រទេសកម្ពុជា នាពេលឆាប់ៗខាងមុខនេះ៕

  • នោះ!! ចប់ការសម្ដែង យាយគ្រវីសក់ និយាយអ្វីខ្លះពីប្រទេសកម្ពុជា តោះស្ដាប់….

    នោះ!! ចប់ការសម្ដែង យាយគ្រវីសក់ និយាយអ្វីខ្លះពីប្រទេសកម្ពុជា តោះស្ដាប់….

    នៅពេលថ្មីៗនេះ យាយគ្រវីសក់ ដែលមានឈ្មោះពិតថា ស៊ិតាង បួថង បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ក្នុងគោលបំណងជួបអ្នកគាំទ្រកម្ពុជា និងបង្ហាញការសម្ដែងក្រវីសក់នៅលើឆាកតន្ត្រី ទាំងក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប។ ការសម្ដែងរបស់ ណេតអាយដល ( Net Idol ) រូបនេះ បានបញ្ចប់ដោយរលូន ថែមទាំងទទួលបានការគាំទ្រយ៉ាងកក់ក្ដៅ ពីបណ្ដាអ្នកគាំទ្រកម្ពុជា រហូតធ្វើឱ្យ យាយគ្រវីសក់ រំភើបឥតឧបមា។

    តាមរយៈវីដេអូដែលយាយគ្រវីសក់ បានធ្វើការឡាយនៅលើបណ្ដាញសង្គមហ្វេសប៊ុកនៅពេលមុននេះបន្ដិចបានឱ្យដឹងថា គាត់ពិតជាមានសេចក្ដីរំភើប ដែលទទួលបានក្ដីស្រឡាញ់ និងការគាំទ្រចំពោះដំណើរមកកាន់កម្ពុជានៅលើដំបូងនេះ។ រឿងដែលមិននឹកស្ថានដល់នោះគឺ ប្រទេសកម្ពុជា ជាប្រទេសដែលមានសក្ដានុពលខ្លាំងនៅក្នុងចំណោមប្រទេសអាស៊ាន ពោលគឺ សេដ្ឋកិច្ចប្រទេសនេះរីកចម្រើនខ្លាំងណាស់ ធ្វើឱ្យនឹកស្មានមិនដល់ថា មកកាន់កម្ពុជា ហាក់បីដូចជានៅប្រទេសថៃដែរ។ មានទាំងអាគារខ្ពស់ និងស្ថាបត្យកម្មទំនើបៗ ដែលប្រទេសជិតខាងគួរឱ្យភ្ញាក់រឭកថា បើខ្លួនមិនប្រញាប់ក្រោកឡើងទេនោះ កម្ពុជា គឺជាប្រទេសដែលខ្លាំងសេដ្ឋកិច្ចមួយគួរឱ្យកត់សម្គាល់ហើយ។

    យាយ ស៊ិតាង បួថង បានបញ្ជាក់ទៀតថា កម្ពុជា មានប្រាសាទអង្គរវត្តដ៏អស្ចារ្យ ដូចជាព្រះមហារាជវាំងមួយ ដែលកាត់ថ្លៃមិនបាន សូម្បីតែព្រះបរម្យរាជវាំងកម្ពុជា និងស្ថាបត្យកម្មមួយចំនួនរបស់កម្ពុជា មានភាពប្រហាក់ប្រហែល និងស្រដៀងទៅនឹងស្ថាបត្យកម្មប្រទេសថៃ បើទោះបីជា ព្រះទីន័ងក៏ដូចគ្នាផងដែរ។ អ្វីដែលគាត់បានកត់សម្គាល់ភាពស្រដៀងគ្នាមួយទៀតនោះគឺ ជហ្វា របស់ខ្មែរ ក៏មានលក្ខណៈស្រដៀងនិងប្រទេសថៃដែល នោះអាចបញ្ជាក់បានថា ព្រះមហាក្សត្រនៃប្រទេសទាំងពីរ មានសម្ព័ន្ធភាពល្អនឹងគ្នាណាស់។

    យាយគ្រវីសក់ លើកឡើងជាចុងក្រោយនៃវីដេអូរបស់គាត់ថា ប្រទេសកម្ពុជា ជាប្រទេសដែលគួរឱ្យស្រឡាញ់ ទាំងអ្នកគាំទ្រ និងប្រជាជនទាំងអស់ សូម្បីតែក្រុមការងារ មានភាពរួសរាយរាក់ទាក់ មានស្នាមញញឹមគ្រប់ពេលវេលា ។ គាត់ថា កម្ពុជា ស្ថិតក្នុងបេះដូងរបស់គាត់ និងចង់រស់នៅបំផុត។

    ដើម្បីឱ្យកាន់តែជាក់ច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ ៖

  • អីយ៉ា!! កាដូឆ្នាំថ្មី សុវត្ថិ មុនីនាគ សម្ញែងរថយន្ដប្រណីតហើយទេតើ??

    អីយ៉ា!! កាដូឆ្នាំថ្មី សុវត្ថិ មុនីនាគ សម្ញែងរថយន្ដប្រណីតហើយទេតើ??

    នៅលើបណ្ដាញសង្គមអ៊ីនស្ដាក្រាមពេលថ្មីៗនេះ លោក​ សុវត្ថិ មុនីនាគ ដែលេប្រិយមិត្តស្គាល់ថា ជាកូនប្រុសទី 2 របស់កំពុងតារាចម្រៀង ព្រាប សុវត្ថិ បានធ្វើឱ្យមហាជនភ្ញាក់យ៉ាងខ្លាំង ដោយបានបង្ហោះរូបភាពជាច្រើនសន្លឹក គេមើលឃើញថាជា រថយន្តស៊េរីថ្មី និងប្រណីតថែមទៀតផង។ ជាងនេះទៅទៀតនោះ រថយន្ដប្រណីតនោះត្រូវបានគេដឹងថា មានតម្លែខ្ទងម៉ឺនដុល្លារ និងគេសង្ស័យថា ជាប្រគល់ជូនពីសំណាក់ឪពុករបស់តារាចម្រៀងប្រុសរូបនេះ។

    តែយ៉ាងណាមិញ មានការទម្លាយពីអ្នកគាំទ្រម្នាក់ឱ្យដឹងថា រថយន្ដតម្លៃខ្ទង់ម៉ឺនដុល្លារនោះ ពុំមែនជារថយន្ដរបស់លោកនោះទេ ពោលគឺគ្រាន់តែជារថយន្ដសម្រាប់់សម្ដែងនៅក្នុងអឹមវីចម្រៀងថ្មីរបស់លោក ដែលបានបញ្ចេញនាពេលថ្មីៗនេះ។ ងាកមកមើលសាររបស់លោក សុវត្ថិ មុនីនាគ វិញ បានរៀបរាប់ឱ្យដឹងដែរថា « ស្នេហ៍ដំបូងរបស់បង វាបានធ្វើឱ្យបងបង្កើតស្នាមញញឹមគ្រប់ទីកន្លែង ហើយគ្មានអ្នកណាម្នាក់ចង់បាត់បង់វាឡើយ។ នៅពេលដែលអូនចាកចេញទៅ ទីកន្លែងដែលបងធ្លាប់ទៅ ក្លាយជាព័ណ៌ខ្មៅ សម្រាប់បង»។ តារាចម្រៀងប្រុសរូបសង្ហានេះបញ្ជាក់ថា « រឿងរ៉ាវទាំងអស់នេះ នឹងបង្ហាញជូន នៅក្នុងបទចម្រៀងមួយបទ មានចំណងជើងថា « គ្មានថ្ងៃភ្លេចអូន » ជាស្នាដៃខ្ញុំបាទនិពន្ធផ្ទាល់»។

    ដូចដែលបានលើកឡើងខាងលើអ៊ីចឹង នោះគ្រាន់តែជាឈុតឆាកខ្លីមួយនៅក្នុងការសម្ដែងអឹមវីតែប៉ុណ្ណោះ សូមកុំភ្លេចតាមដានទស្សនាទាំងអស់គ្នា ៖

  • រូបរាងថ្មី និងក្លិនដ៏ពិសេស របស់ស្រា​ Martell VSOP AGED IN RED BARRELS  

    រូបរាងថ្មី និងក្លិនដ៏ពិសេស របស់ស្រា​ Martell VSOP AGED IN RED BARRELS  

    នៅថ្ងៃទី21 ខែធ្នូ ឆ្នាំ2018​ ក្រុមហ៊ុន Pernod Ricard (Cambodge) Co, Ltd. ​​​ បានរៀបចំកម្មវិធីសម្ពោធស្រា MARTELL VSOP AGED IN RED BARRELS នៅ សណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា ក្រោមការចូលរួមពីដៃគូពាណិជ្ជកម្មរបស់ក្រុមហ៊ុន ព្រមទាំងអ្នកសារពត៌មានជាច្រើននៅក្នុងស្រុក។​

    នៅក្នុងឱកាសនោះផងដែរ លោក Jean Baptiste Gourvil ដែលជាអគ្គរាជទូតរបស់ស្រា MARTELL របស់ក្រុមហ៊ុន Pernod Ricard បានបង្ហាញនូវលក្ខណៈពិសេសរបស់ស្រា MARTELL VSOP AGED IN RED BARRELS ថា “ស្រា MARTELL VSOP AGED IN RED BARRELS នេះត្រូវបានបន្ទំក្នុងបារែលឈើ ដែលមានប្រភពមកពីព្រៃនៅតំបន់ TRONCAIS ប្រទេសបារាំង ដែលជាប្រភេទឈើដ៏កម្រ ហើយត្រូវបានគេយកមករក្សាទុកអស់រយៈពេលពី180ឆ្នាំ ទៅ200​ឆ្នំា ដើម្បីផលិតជាបារែលសម្រាប់បន្ទំស្រា MARTELL VSOP AGED IN RED BARRELS។ ជាលទ្ធផល ក្លិនដែលចេញពីបារែលនេះបានបង្កើតនូវរសជាតិ និងក្លិនស្រាដ៏ប្រណីតរបស់ MARTELL VSOP AGED IN RED BARRELS។ ជាមួយគ្នានេះដែរ ក្លិន និងរសជាតិរបស់ស្រា MARTELL VSOP AGED IN RED BARREL នេះក៏បានមកពីការបន្សុទ្ធចេញពីផ្លែឈើធម្មជាតិមួយចំនួនដូចជា ផ្លែ Mirabelle Plum ទុំ  គ្រាប់ Apricot និង ផ្លែ Vine Peach ផងដែរ”។

    នៅក្នុងឱកាសនោះដែរ លោក Marc Rosales នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Pernod Ricard (Cambodge) បានមានប្រសាសន៍ថា “យើងសម្រេចនំាចូលនូវប្រភេទស្រា MARTELL VSOP AGED IN RED BARRELS ប្រភេទថ្មីនេះ ដោយយើងសង្កេតឃើញថា ស្រាប្រភេទនេះកំពុងមានទីផ្សារនៅក្នុងប្រទេស ក៏ដូចជាក្នុងគោលបំណង ដើម្បីធ្វើយ៉ាងណាផ្តល់ជូនអតិថិជនរបស់យើងនូវផលិតផលដែលល្អប្រណីតបំផុត”។

    អំពីស្រា MARTELL VSOP AGED IN RED BARRELS

    ស្រាដែលបង្កើតឡើង ដើម្បីស្របទៅតាមយុគសម័យ

    ទីតាំងផលិតស្រា Martell ត្រូវបានគេបង្កើតឡើងអស់រយៈពេលជាងបីសតវត្ស ដើម្បីបង្កើត និងចម្រាញ់នូវស្រាដែលមានឱជារសឆ្ងាញ់ពិសា និងមានភាពពេញនិយម ដោយផ្អែកលើគោលការណ៍ពីរយ៉ាងគឺ៖

    • ការបង្ហួតស្រាជាពីរដំណាក់កាល ដើម្បីកាត់បន្ថយនូវភាពឈួលរបស់ស្រា
    • បន្ទំនៅក្នុងបារែលឈើ ដើម្បីចម្រាញ់ចេញនូវក្លិនឈើធម្មជាតិ

    អំពីវត្ថុធាតុដើមក្នុងការផលិតស្រា MARTELL VSOP AGED IN RED BARRELS

    ដើម្បីបង្កើតនូវផលិតផលថ្មី និងមានឱជារសកាន់តែប្រសើរឡើង ក្រុមអ្នកផលិតស្រា Martell នៅតែបន្តស្វែងរកនូវវិធីបន្ទំស្រា ដើម្បីបង្កើតឡើងនូវស្រាដែលប្រណីតសម្រាប់ផ្គត់ផ្គង់នៅក្នុងទីផ្សារនោះគឺ ស្រា MARTELL VSOP AGED IN RED BARRELS។ មិនខុសពីប្រភេទស្រា Martell ផ្សេងៗទៀតនោះទេ ស្រា MARTELL VSOP AGED IN RED BARRELS ត្រូវបានគេបន្ទំនៅក្នុងបារែលឈើដែលកម្រ និងមានប្រភពមកពីព្រៃនៅតំបន់ TRONCAIS នៅក្នុងប្រទេសបារំាង ​ដែលជាប្រភេទឈើកម្រ ហើយត្រូវបានគេយកមករក្សាទុកអស់រយៈពេលពី180ឆ្នាំ ទៅ200​ឆ្នំា ដើម្បីផលិតជាបារែលសម្រាប់បន្ទំស្រានេះ។ ជាលទ្ធផល ក្លិនដែលបានមកពីការបន្ទំនៅក្នុងបារែលនេះកាន់តែមានក្លិនក្រអូបឈ្ងុយ និងប្រណីតជាងមុន។​

    ក្រៅពីការបន្ទំនៅក្នុងបារែលឈើដើម្បីបង្កើនក្លិនរបស់ស្រា វត្ថុធាតុដើមដែលចាំបាច់ក្នុងការចម្រាញ់ចេញជាស្រានេះក៏បានជ្រើសចេញពីផ្លែឈើធម្មជាតិដែលមានដូចជា ផ្លែ Mirabelle Plum ទុំ  គ្រាប់ Apricot និង ផ្លែ Vine Peach ដែលវត្ថុធាតុដើមទាំងនេះសុទ្ធសឹងជាគ្រឿងផ្សំដែលបង្កើតបាននូវក្លិន និងរសជាតិស្រាដែលល្អឥតខ្ចោះផងដែរ។​

    អំពីក្រុមហ៊ុន Pernod Ricard (Cambodge) Co,. Ltd.

    ក្រុមហ៊ុន Pernod Ricard (Cambodge) Co., Ltd គឺជាក្រុមហ៊ុនសាខារបស់ក្រុមហ៊ុន Pernod Ricard ដែលបានសម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជានៅក្នុងឆ្នាំ2017។ ក្រុមហ៊ុន Pernod Ricard (Cambodge) គឺជាក្រុមហ៊ុនចែកចាយផ្តាច់មុខនូវប្រភេទស្រាជាច្រើនប្រភេទដែលរួមមាន Chivas Ballantine’s Royal Salute Martell ស្រាក្រហម Jacob Creek ស្រាក្រហម George Windham ស្រា Champaign Mumm Absolute Vodka Tequila Olmeca Havana Club Kahlúa Malibu Ricard  ព្រមទាំងប្រភេទស្រាផ្សេងៗជាច្រើនទៀត៕

  • ពិព័រណ៍នារីសម័យថ្មី (Ladies Fair) រីករាយជាមួយការថែមជូន និងបញ្ជុះតម្លៃគ្រប់មុខទំនិញ

    ពិព័រណ៍នារីសម័យថ្មី (Ladies Fair) រីករាយជាមួយការថែមជូន និងបញ្ជុះតម្លៃគ្រប់មុខទំនិញ

    រីករាយជាមួយការទិញ1 ថែម1 និងការបញ្ចុះតម្លៃដ៏សន្ធឹកសន្ធាប់​ពីក្រុមហ៊ុន មេហ្គាឌីស ដែលមានផលិតផលជាច្រើនមុខដូចជា៖

    • គ្រឿងសំអាងម៉ាកល្បីៗ មាន Coverderm, WhiteCat និង Fennel។
    • បរិក្ខារក្នុងបន្ទប់គេង មានគ្រែ ពូក ខ្នើយ កំរាលពូក ម៉ាកEveron ជាផលិតផលលំដាប់លេខមួយពីប្រទេសកូរ៉េ និង ពូក ខ្នើយ ម៉ាក Goodnite មានគុណភាពលំដាប់អន្តរជាតិពីប្រទេសម៉ាឡេស៊ី។
    • សំភារៈប្រើប្រាស់ក្នុងផ្ទះមាន ប្រអប់អាហារ កៅអីជ័រ កន្រ្តកជ័រ ម៉ាក Elianware និង ដបទឹកម៉ាក Eplas មកពីប្រទេសម៉ាឡេស៊ី។
    • សំភារៈប្រើប្រាស់ក្នុងផ្ទះបាយ មានកាំបិត កំសៀវទឹក ខ្ទះ ឆ្នាំងអ៊ីណុកជាច្រើនប្រភេទ ដែលមានគុណភាពខ្ពស់ម៉ាក TRAMONTINA មកពីប្រទេសប្រេស៊ីល។

    ជួបគ្នាក្នុងកម្មវិធីពិព័រណ៍នារីសម័យថ្មីនៅថ្ងៃទី 22 ដល់ 23 ខែ ធ្នូ ឆ្នាំ 2018 នៅសាលតាំងពិព័រណ៍កោះពេជ្រ៕

  • ​​​ពិធីករ​ទូរ​ទស្សន៍ល្បីឈ្មោះ ឌីជេ ឡាយអិន ត្រូវចាប់ខ្លួនពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

    ​​​ពិធីករ​ទូរ​ទស្សន៍ល្បីឈ្មោះ ឌីជេ ឡាយអិន ត្រូវចាប់ខ្លួនពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

    តាមរយៈការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយបានឱ្យដឹងថា ​មានការ​បើក​​​​ប្រ​តិ​បត្ត​ការ​បង្ក្រាបដ៏ក្តៅគគុក លើ​ករណីជួញ​ដូរនិងរក្សាទុកគ្រឿងញៀនមួយ​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​-ស្រីចំនួន​4នាក់​ កាល​ពី​វេលាម៉ោង​​2 និង​20ចូល​ថ្ងៃ​ទី​19 ខែធ្នូ ​ម្សិលមិញនេះ ស្ថិត​នៅ​​ម​ជ្ឈ​មណ្ឌល​​កម្សាន្ត​រ៉ុ​ក ក្នុង​​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការ​មន រាជធានី​ភ្នំពេញ ដោយ​​កម្លាំង​សមត្ថ​​កិច្ច​នគរ​បាល​​កា​រិ​យា​ល័​ទី​6​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ​​ ។

    ​អ្វី​ដែល​ភ្ញាក់​​ផ្អើល​​បំផុត គឺ​​ជន​សង្ស័យ​ម្នាក់ក្នុងចំណោម​4នាក់នេះ គឺ​​ជា​ពិធីករ​ទូរទស្សន៍ល្បី​ម្នាក់ ​​និង​ដក​ហូត​​​បាន​​​ថ្នាំ​ញៀន​បា​ន​ជាង​​​1គីឡូក្រាម ។

    សេចក្តីរាយការណ៍បន្តថា ជនសង្ស័យ​ទាំង​4នាក់ 1-​ឈ្មោះ ហែម បូ​រិ​ទ្ធ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជា​​​ពិធីករ​ទូរ​ទស្សន៍ (ឌីជេឡាយអិន) ស្នាក់​នៅផ្ទះ​លេខ63 ផ្លូវ​សុធារស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។ ប្រភពបន្តថា ជាមួយ​​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​4​នាក់​ សមត្ថ​កិច្ច​​​ដកហូត​វត្ថុ​តាង​នៅ ​ក្នុង​បន្ទប់​​108 ក្នុងម​ជ្ឍ​មណ្ឌល​កម្សាន្ត​រ៉ុ​ក រួម​មាន​ 1-ថ្នាំ​មេតំ​ហ្វេ​តា​មីន​(ICE)​ទម្ងន់374.39​ក្រាម 2-​សារធាតុ​ញៀន​ប្រភេទ​អ៊ិ​ច​ស្តា​ស៊ី​ចំនួន​1562គ្រាប់ ស្មើ​ទម្ងន់ និង​609.33ក្រាម (​សរុប​ជាង​1​គីឡូក្រាម​) 3-​អាវុធ​ខ្លី​1​ដើម (​ឡុ​ក​) 4-​ជញ្ជីង​ថ្លឹង​គ្រឿងញៀន​ធំ​1គ្រឿង និង​តូច2​គ្រឿង ៕

  • យាយគ្រវីសក់ មកដល់ភ្នំពេញហើយ « គ្រវី.ត មិនចាំទេណា ​»!!

    យាយគ្រវីសក់ មកដល់ភ្នំពេញហើយ « គ្រវី.ត មិនចាំទេណា ​»!!

    តាមការបង្ហោះរបស់លោកសម្ដែងខ្មែរ លោក Mike បានឱ្យដឹងថា ព្រឹកថ្ងៃទី21 ធ្នូនេះ យាយគ្រវីសក់បានធ្វើដំណើរអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ នាវេលាម៉ោង 9 និង 16 នាទីព្រឹក ។ រូបភាពនេះ បានធ្វើឱ្យហ្វេនជាច្រើនបាននិយាយស្វាគមន៍ និងជំរួលអារម្មណ៍ចង់ជួបយាយគ្រវីសក់ដោយផ្ទាល់ទៀតផង ។

    គួរបញ្ជាក់ផងដែរថាវត្តមាននៅកម្ពុជាលើកនេះ គឺយាយគ្រវីសក់ បានធ្វើដំណើរជាមួយតារាកំប្លែងថៃល្បីឈ្មោះលោក កូទី ដែលសម្ដែងភាពយន្ដខ្នាតរួមគ្នារឿង « ខ្មោចត្រឡោកបែក » និងក្នុងគោលបំណងជួបអ្នកគាំទ្ររបស់ខ្លួននៅក្នុងក្លឹបកម្សាន្តមួយកន្លែង ដោយក្នុងនោះក៏មានវត្តមានតារាសម្តែងខ្មែរលោក Mike ផងដែរ៕