Author: អេបិល

  • ក្រុមហ៊ុនអាកាសចរខេមបូឌា អ៊ែរវ៉េ បង្កើតកម្មវិធីរីករាយថ្ងៃបុណ្យ Christmas

    ក្រុមហ៊ុនអាកាសចរខេមបូឌា អ៊ែរវ៉េ បង្កើតកម្មវិធីរីករាយថ្ងៃបុណ្យ Christmas

    ពិតជាពោរពេញទៅដោយភាពសប្បាយរីករាយជាខ្លាំង កាលពីរាត្រីថ្ងៃ Christmas កន្លងទៅនេះជាមួយនឹងក្រុមហ៊ុនអាកាសចរខេមបូឌា អ៊ែរវ៉េ នៅឯផ្សារទំនើបអ៊ីអនសែនសុខ។

    គួររំលឹកផងដែរថាក្រុមហ៊ុនអាកាសរចរនេះបានរៀបចំនូវកម្មវិធីកម្សាន្តជូនដល់សាធារណជន ពិសេសកុមារតូចៗឱ្យចូលរួមលេងជាមួយនឹងសកម្មភាពសប្បាយៗជាច្រើនដែលមានដូចជាការលេងក្នុងអាងបាល់យក្ស និងការថតរូបទុកជាអនុស្សាវរីយ៍ជាមួយលោកតា Santa និងការតុបតែងលម្អបែបពីធីបុណ្យដែលមានភាពល្បីល្បាញក្នុងពិភពលោកមួយនេះ។ អ្វីដែលកាន់តែអស្ចារ្យនោះគឺ អាកាសចរណ៍ក្នុងស្រុករបស់យើងបានធ្វើការចែកជូននូវកាដូដ៏ស្រស់ស្អាតរាប់ពាន់ដែលមានដូចជាតុក្កតាគួរឱ្យស្រលាញ់ និងស្ករគ្រាប់ស្វីតៗជាច្រើនដើម្បីរបង្ហាញនូវក្ដីស្រលាញ់ និងការអបអរក្នុងថ្ងៃបុណ្យនៃការចែករំលែក។

    កម្រងរូបភាពទាំងនេះបានផ្ដិតឱ្យឃើញពីស្នាមញញឹមដ៏កក់ក្ដៅពីក្រុមគ្រួសារ និងអ្នកចូលរួមទាំងអស់ដែលបានមកទស្សនានូវព្រឹត្តិការណ៍លើកទីមួយរបស់ខេមបូឌា អ៊ែរវ៉េ។

  • ញាក់សាច់!! រឿង «ចិញ្ចៀន » តារាស្រី ញឹម ចាន់ថន ស្រាតមួយល្វែងខាងលើទាំងស្រុងតែម្ដង

    ញាក់សាច់!! រឿង «ចិញ្ចៀន » តារាស្រី ញឹម ចាន់ថន ស្រាតមួយល្វែងខាងលើទាំងស្រុងតែម្ដង

    យោងតាមការប្រកាសក្នុងវេទិកាសន្និសីទកាសែតកាលពីព្រឹកថ្ងៃទី30 ខែធ្នូ ប្រកាសដាក់បញ្ចាំងរឿង«ចិញ្ចៀន»តារាសម្ដែងកញ្ញា ញឹម ចាន់ថន បានអះអាងថា ខ្លួនបានចំហរមួយល្វែងលើ ដោយគ្មានប្រើបច្ចេកទេសបិទបាំង ដោយសារតែមិនចង់ឱ្យផលិតករកាត់ប្លង់នោះចោល។ បានស្ម័គ្រចិត្តថតក្នុងភាពយន្តនេះ ដោយហ៊ានថតស្រាតមួយកំណាត់លើមិនខ្មាស់លោក ម៉េង ប៊ុនឡូ និងក្រុមការងារតែម្ដង ដោយសារតែកញ្ញា មិនចង់ឱ្យលោក ម៉េង ប៊ុនឡូ ដែលអ្នកនិពន្ធកាត់ប្លង់ស៊ិចស៊ីនោះចោល។ យ៉ាងណាមិញ នាងថានោះគឺដោយសារតែដើម្បីលោក ម៉េង ប៊ុនឡូ ប៉ុណ្ណោះ បើក្រៅពីលោក គឺទោះជាឱ្យថ្លៃនាងប៉ុន្មានក៏មិនទទួលថតដែរ។

    ញឹម ចាន់ថន បានថ្លែងក្នុងវេទិកាសន្និសីទកាសែត ដែលបានធ្វើឡើងនៅភោជនីយដ្ឋានវីហ្វ្រេនបឹងត្របែកថា ជាលើកទី១ដែលកញ្ញាហ៊ានថតដោះអាវ ដោយមិនមានបច្ចេកទេសបិទបាំង ដែលមានន័យថាបើទោះជាអ្នកទស្សនាបានឃើញត្រឹមតែខ្នង ប៉ុន្តែនៅក្នុងពេលថត គឺលោក ម៉េង ប៊ុនឡូ និងក្រុមការងារសុទ្ធតែបានឃើញគ្មានសល់ បើទោះជាក្នុងប្លង់នោះរាងព្រាលៗងងឹតបន្តិច។ នាងថាការហ៊ានថតនោះ មិនមែនចង់ល្បីនោះទេ ប៉ុន្តែដោយសារតែភាពយន្តរឿង«ចិញ្ចៀន»គឺជារឿងដែលនាងដាក់ហ៊ុន25ភាគរយ ហើយលោកម៉េង ប៊ុនឡូ 50ភាគរយ និងទូច ស្រីលក្ខណ៍ 25ភាគរយ ដែលមានន័យថារូបនាងក៏ជាម្ចាស់មួយរូប និងមិនចង់ឱ្យប្លង់ដែលលោក ម៉េង ប៊ុនឡូ និពន្ធឡើងមិនអាចថតកើត ទើបលោកសម្រេចចិត្តសម្ដែង។ នាងនិយាយថា«ក្នុងរឿងខ្ញុំអត់មានប្រើបច្ចេកទេសបិទបាំងអីទេ គឺដោះអាវមែនទែន ហើយហេតុផលដែលខ្ញុំហ៊ានថត គឺដោយសារតែខ្ញុំគិតថាតួប្រុសដែលឃើញយើងនៅក្នុងពេលនោះ គឺជាលោក ម៉េង ប៊ុនឡូ ដែលមានអារម្មណ៍ដូចបងប្អូន ប៉ុន្តែបើឱ្យផលិតករណាផ្សេងមកហៅថតចឹង គឺអត់ថតទេ!»។

    ក្រៅពីថតដោះអាវដោយមិនខ្មាស់តួប្រុស ក្នុងរឿង«ចិញ្ចៀន»ក៏មានឈុតឆាកតម្រូវឱ្យនាងត្រូវជិះខ្សែរ៉ត ដើម្បីធ្វើជាខ្មោចហោះចុះហោះឡើង នៅតំបន់មាត់ជ្រោះ ដែលជាប្លង់ស្រាវខ្លួន ភ័យរឿងគ្រោះថ្នាក់ផងដែរ។ នាងនិយាយថាសម្រាប់ភាពយន្តបរទេសគេប្រើបច្ចេកទេសដាក់ពូក និងម៉ាស៊ីនដើម្បីការពារហានិភ័យ ប៉ុន្តែសម្រាប់រូបនេះ គឺអត់មានអ្វីទាំងអស់ ដោយមានតែខ្សែរ៉តមួយទាញចុះទាញឡើង ហើយក៏តម្រូវឱ្យថតទម្លាក់ពីលើជ្រោះយ៉ាងស្រាវសាច់តែម្ដង។ ក្នុងនោះក៏មានបង្ហាញពីតំបន់ដែលមានទេសភាពស្អាតចំនួន4ខេត្តក្នុងខេត្តកំពង់ស្ពឺ ព្រះវិហារ កំពង់ចាម និងកំពតដែលមនុស្សភាគច្រើនមិនធ្លាប់ទៅដល់ផងដែរ ទើបនាងរំពឹងយ៉ាងខ្លាំងថាស្នាដៃរបស់ខ្លួននឹងទទួលជោគជ័យ។

    លោកម៉េង ប៊ុនឡូ បានអះអាងថាក្នុងភាពយន្តលោកសម្រេចធ្វើឡើងដោយមានភាគហ៊ុន3នាក់ គឺលោក50ភាគរយ កញ្ញាញឹម ចាន់ថន 25ភាគរយ និងកញ្ញា ទូច ស្រីលក្ខណ៍ 25ភាគរយ ហើយផលិតកម្មចក្រវាឡពេជ្រ គឺជាអ្នកជ្រោមជ្រែងពីក្រោយ។ ក្នុងភាពយន្តរឿង«ចិញ្ចៀន»នេះ គឺមានរឿងរ៉ាវពាក់ព័ន្ធនឹងចិញ្ចៀនទាំំងអស់ ដោយក្នុងរឿងទាំំងមូលមានឈុតភ័យរន្ធត់ និងសំណើចពាក់កណ្ដាលស្មើគ្នា ហើយក្រៅពីនោះបង្ហាញពីក្បាច់គុនល្បុក្កតោ តំបន់ទេសចរណ៍ និងឈុតឆាកស្នេហារ៉ូម៉ាទិក។ ភាពយន្តនេះ ប្រកាសដាក់បញ្ចាំងផ្លូវការគ្រប់រោង នៅថ្ងៃទី3 មករា ដើមឆ្នាំ ដោយអ្នកទិញសំបុត្រទស្សនា ក៏មានឱកាសឈ្នះរង្វាន់ចិញ្ចៀនពេជ្រតម្លៃ1500ដុល្លារ ក្នុងការចាប់ឆ្នោតនៅពេលទម្លាក់រឿងផងដែរ។ លោកសរសើរកញ្ញា ញឹម ចាន់ថន ដែលហ៊ានថតដោះអាវនៅចំពោះលោក ខណៈដែលលោកបង្ហាញការបារម្ភតាំងពីដើមទី នឹងពិបាករកតួស្រីហ៊ានថតឈុតនេះ ប្រសិនបើមិនមែនជាញឹម ចាន់ថន ដែលជាតួជិតស្និទ្ធ៕

     

  • អីយ៉ាៗ!! នីឡា និងតារាខ្មែរគ្រវីសក់មិនចាញ់យាយគ្រវីសក់ប៉ុន្មានទេ តោះ​មើល…

    អីយ៉ាៗ!! នីឡា និងតារាខ្មែរគ្រវីសក់មិនចាញ់យាយគ្រវីសក់ប៉ុន្មានទេ តោះ​មើល…

    បើតាមការបង្ហោះរបស់លោក ពែកមី បានឱ្យឃើញថា តារាសម្ដែងស្រី នីឡា បេប៊ី នាយព្រែកនិងព្រះកាយច័ន្ទ បានបញ្ចេញក្បាច់រាំគ្រវីសក់អមសងខាងលោក ពែកមី និងឌីជេ ប៊ីអាយជី កម្សាន្ដយ៉ាងសប្បាយរីករាយ ដែលហាក់បីដូចជាកម្របានឃើញសកម្មភាពក្រៅឆាកយ៉ាងសប្បាយបែបនេះកន្លងមក។

    លោក ពែកមី បានប្រាប់ឱ្យដឹងថា «មើលលេងកុំជេរ​ ក្រោយឆាកខ្លាំងជាងលើឆាកទៀត​ ខិខិសប្បាយនឹងការងារ»។ ក្រោយពីបានបង្ហោះវីដេអូនេះ អ្នកគាំទ្រលាន់មាត់ថា នីឡា និងព្រះកាយច័ន្ទ បញ្ចេញស្ទាយគ្រវីសក់មិនចាញ់យាយគ្រវីសក់នៅថៃប៉ុន្មាននោះទេ ពោលគឺ ទប់សំណើចមិនជាប់ ហិហិហិ…..។

    ចង់ដឹងថា នីឡា និងតារាស្រីស្អាតៗមានសកម្មភាពបែបណានោះ សូមទស្សនាវីដេអូខាងក្រោមនេះ ៖

  • សប្បាយថតរូបស្អាតៗជាមួយភ្លើងកាំជ្រួចនៅ វិមានឈ្នះ-ឈ្នះ នាថ្ងៃឆ្លងឆ្នាំសកល

    សប្បាយថតរូបស្អាតៗជាមួយភ្លើងកាំជ្រួចនៅ វិមានឈ្នះ-ឈ្នះ នាថ្ងៃឆ្លងឆ្នាំសកល

    រយៈពេលពីរថ្ងៃនេះ គេឃើញមាន​​អ្នកចូលរួម​​មានរហូតដល់រាប់ម៉ឺននាក់ ដោយ​​​​​​​​មាន​​​មនុស្សកកកុញ​​ជាង​ពិធីបុណ្យ​អុំទូក​​​​​​​​​​​​ ជួបជុំមើលការបាញ់កាំជ្រួចនៅ​ឯវិមានឈ្នះ-ឈ្នះ។

    យោងតាមរបាយការណ៏របស់គណៈកម្មការរៀបចំពិធីសម្ពោធវិមាន ឈ្នះ ឈ្នះ បានឱ្យដឹងថា ពិធីសម្ពោធនេះ គម្រោងរយៈពេល៣ថ្ងៃ ដោយមានអុជកាំជ្រូចប្រភេទ3D សរុបចំនួន2ម៉ោង និង15នាទី ដោយនៅថ្ងៃទី29 បាញ់នៅវេលាម៉ោង៧យប់ មានរយៈពេល45នាទី នៅថ្ងៃទី30បាញ់នៅវេលាម៉ោង7យប់ មានរយៈពេល30នាទី និងថ្ងៃទី31 ដែលជាថ្ងៃឆ្លងឆ្នាំផងនោះ គឺបាញ់កាំជ្រួច នៅវេលាម៉ោង12យប់ ហើយមានរយៈពេលដល់1ម៉ោងពេញ។

    គួរបញ្ជាក់ថា ពិធីនេះ ក៏មានការតាំងពិព័រណ៍ពាណិជ្ជកម្ម ពិព័រណ៍ទេសចរណ៍ ម្ហូបអាហារ ក្បួនជិះកង់កម្សាន្ត ការប្រដាល់គុនដណ្តើមខ្សែក្រវ៉ាត់ពិភពលោក អុកចត្រង្គ ប្រណាំងរទះគោ ក្របី រទះសេះ ការប្រគំតន្ត្រី ការសម្តែងរបាំផងដែរ៕

    សូមទស្សនារូបភាពស្អាតៗអមដោយរស្មីកាំជ្រួចនៅវិមានឈ្នះ-ឈ្នះ ដែលបានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក៖

    ប្រភពរូបភាព៖ David Tito Sorn DaVid

  • ទេព បូព្រឹក្ស ធ្វើឱ្យកុមារកំព្រានិងកុមាររងគ្រោះនូវសេពសន្ឋវៈញញឹមបិទមាត់មិនជិត

    ទេព បូព្រឹក្ស ធ្វើឱ្យកុមារកំព្រានិងកុមាររងគ្រោះនូវសេពសន្ឋវៈញញឹមបិទមាត់មិនជិត

    ក្រោយពីផ្ទុះរឿង កញ្ញា ទេព បូព្រឹក្ស ដែលជាតារាចម្រៀងដ៍ល្បីមួយរូប ដែលត្រូវគេជះសា្របៀរ និងយកកំប៉ុងស្រាបៀរគប់ កាលពីវេលាម៉ោង 9 និង50នាទីយប់នៅចំនុចភោជនីយដ្ឋានមួយកន្លែង ឈ្មោះ “សមុទ្រ”។ ថ្មីៗនេះរឿងរ៉ាវដ៏ក្ដៅគគុកពេញបណ្ដាញសង្គមហ្វេសប៊ុក ក៏បានបញ្ចប់ដោយជនបង្កព្រមសងជំងចិត្តចំនួន 1 ម៉ឺនដុល្លារនិងសុំទោសជាសារធារណៈ។

    តែយ៉ាងណាមិញ ទេព បូព្រឹក្ស ក៏មិនបានបង្អង់យូរទេ នាងបានយកថវិកាដែលបានពីសំណងនេះយកទៅជួយសិល្បករកំពុងសម្រាកព្យាបាលជំងឺដូចជា លោកពូ សានម៉ៅ លោកពូ ក្ដឹប កីឡាករ អេ រដ្ឋា និងមន្ទីពេទ្យគន្ធបុប្ផា។ ជាក់ស្តែងនៅថ្ងៃនេះ កញ្ញាក៏បានយកថវិកាទៅជួយដល់អង្កការ អាហ្វេស៊ីបកម្ពុជា ដែលមូលហេតុដោយសារតែកញ្ញា ឃើញនិងដឹងព័ត៌មានថា កុមារកំព្រាដែលរស់នៅក្នុងអង្គការនេះ គឺជា ជនរងគ្រោះដោយសារតែត្រូវជនអគតិមួយចំនួនចាប់រំលោភនូវសេពសន្ឋវៈ ពីឪពុកនិងបុគ្គលដទៃ ព្រមទាំងអ្នកខ្លះទៀតត្រូវបានបៀតបៀនកេរ្តិ៍ខ្មាស់និងរំលោភសិទ្ឋកុមារផងដែរ ទើបធ្វើឱ្យកញ្ញាមានចិត្តអាណិតអាសូររហូតបានមកដល់អង្គការនេះតែម្តង។

    តារាស្រីរូបនេះបានធ្វើឱ្យស្នាមញញឹមរបស់កុមារកំព្រានិងកុមាររងគ្រោះនូវសេពសន្ឋវៈ ដែលរស់នៅក្នុងអង្គការអាហ្វេស៊ិបកម្ពុជា មានភាព សើច សប្បាយរីករាយហើយអ្វីដែលរឹតតែធ្វើឱ្យតារារូបនេះមានការភ្ញាក់ផ្អើលនោះ គឺបានជួបនិងតារាហូលីវូត2នាក់ប្តីប្រពន្ឋនៅទីនោះថែមទៀតផង ដែលពួកគាត់បានអញ្ជើញមកលេងអង្គការហ្វាស៊ីនេះដែរ ។ ដោយកញ្ញាទេព បូព្រឹក្សបានរៀបរាប់ថា«តើអ្នកទាំងអស់គ្នា​ ស្គាល់ពួកគាត់ទេ​ ខ្ញុំដឹងថាអ្នកទាំងអស់គ្នាច្បាស់ជាបានស្គាល់ពួកគាត់រួចមកហើយ​ ព្រោះពួកគាត់ជាតារាហូលីវូត​ ថ្ងៃ​នេះយើងបានមកជួបប្អូនៗ​ នៅអង្គកាអាហ្វេស៊ីបកម្ពុជា សំរាប់នាងខ្ញុំក្នុងថ្ងៃនេះ​ បានយកថវិកាមួយចំនួនមកជូនដល់អង្គអាហ្វេស៊ីបកម្ពុជា»៕

  • ញាក់សាច់!! យាយគ្រវីសក់ បង្ហាញក្បាច់គ្រីបទថ្មីរបស់ រ៉ាប៊ី « រហែកតែខោ »

    ញាក់សាច់!! យាយគ្រវីសក់ បង្ហាញក្បាច់គ្រីបទថ្មីរបស់ រ៉ាប៊ី « រហែកតែខោ »

    ក្រោយពីទទួលបាន ភាពជោគជ័យហួសការរំពឹងទុករបស់បទ «មាន់ស្រែ» នៅពេលនេះ កញ្ញា រ៉ាប៊ី បានបញ្ចេញបទចម្រៀងថ្មី របស់ខ្លួនមួយបទទៀតហើយ កាលពីម្សិលមិញនេះ មានចំណងជើងថា «រហែកតែខោ» ដែលមានសាច់ភ្លេងកន្ត្រាក់អារម្មណ៍ មិនចាញ់បទ «មាន់ស្រែ» ប៉ុន្មាននោះទេ។

    ដោយសារតែភ្លេងថ្មីកន្ដ្រាក់អារម្មណ៍រហូតដល់ថ្នាក់ទប់ជើងមិនជាប់ ថ្មីៗនេះស្រាប់យាយគ្រវីសក់ បានបង្ហាញក្បាច់រាំគ្រវីមិនឈប់នូវបទ « រហែកតែខោ » របស់កញ្ញា រ៉ាប៊ី​ នេះទុកជាចំណងដៃ និងផ្ញើក្ដីនឹករឭកដល់អ្នកគាំទ្រកម្ពុជា នាឱកាសឆ្លងឆ្នាំថ្មី ឆ្នាំសកល 2019 ។

    គ្រាន់តែបង្ហាញក្បាច់គ្រវីថ្មី ទើបតែបង្ហោះក្តៅៗនៅលើបណ្ដាញសង្គមហ្វេសប៊ុក គេឃើញថា ទទួលការចាប់អារម្មណ៍ ពីសំណាក់មហាជនភ្លាមតែម្ដង។ ចង់ដឹងថា ទាក់ភ្នែកបែបណានោះ សូមទស្សនាវីដេអូខាងក្រោមនេះ ៖

  • ម៉េង ប៊ុនឡូ បង្ហាញស្នាដៃថ្មីតាមរយៈដឹកនាំសម្ដែងភាពយន្ដបែបរន្ធត់រឿង «ចិញ្ចៀន»

    ម៉េង ប៊ុនឡូ បង្ហាញស្នាដៃថ្មីតាមរយៈដឹកនាំសម្ដែងភាពយន្ដបែបរន្ធត់រឿង «ចិញ្ចៀន»

    បើកទំព័រសករាជថ្មី2019 លោក ម៉េង​ ប៊ុនឡូ បានបង្ហាញស្នាដៃដឹកនាំសម្ដែងភាពយន្ដខ្នាតធំរបស់ខ្លួនគឺរឿង «ចិញ្ចៀន» ដែលរំពឹងថា ពិតជាប្លែកនិងមានតួលេខទស្សនិកជន ដែលចង់ទិញសំបុត្រទស្សនា ក៏កាន់តែកើនឡើងជាលំដាប់។

    រឿងនេះជាកំប្លែង និងភ័យរន្ធត់គឺរឿង “ចិញ្ចៀន” ដែលដឹកនាំផលិតដោយលោក ម៉េង ប៊ុនឡូ ពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជននៅមុនពេលថ្ងៃចាក់បញ្ចាំង ក៏ព្រោះតែឈុតឆាកខ្លី(Trailer) នៃភាពយន្តនេះបានបង្ហាញពីឈុតឆាកភ័យរន្ធត់ និងតំបន់ព្រៃភ្នំទឹកជ្រោះដ៏ស្រស់ស្អាតនៅប្រទេសកម្ពុជា។

    ភាពយន្តនេះ កំពុងទាក់ទាញអ្នកគាំទ្រខ្លាំង នេះបើតាមការបញ្ជាក់របស់ផលិតករ លោក ម៉េង ប៊ុនឡូ។ លោក បានអះអាងថា ភាពយន្តរឿង «ចិញ្ចៀន» គឺជាស្នាដៃមួយ ដែលលោករំពឹងយ៉ាងខ្លាំង ព្រោះជាភាពយន្តមួយរឿងនឹងបង្កប់ដោយរសជាតិច្រើន ដោយឆ្លុះបញ្ចាំងពីជីវិតរបស់កុលសម្ព័ន្ធមួយក្រុមនៅក្នុងប្រទេសកម្ពុជា និងជំនឿរបស់ជនជាតិភាគតិច ដោយមានបញ្ចូលនូវការអប់រំជាច្រើនផងដែរ ក្រៅពីឈុតឆាកកាចសាហាវស្នេហាជូរចត់ និងកំប្លែង៕

  • អ៊ឹម ជីវ៉ា ឆ្លើយតបនាយកដ្ឋានភាពយន្ដ ៖ «ចាស់ៗសម័យនេះលេងសោះឆាប់ខឹងណាស់»

    អ៊ឹម ជីវ៉ា ឆ្លើយតបនាយកដ្ឋានភាពយន្ដ ៖ «ចាស់ៗសម័យនេះលេងសោះឆាប់ខឹងណាស់»

    នៅពេលថ្មីៗនេះ លោកពូ ស៊ិន ច័ន្ទសាយ៉ា ប្រធាននាយកដ្ឋានភាពយន្ត បានបង្ហោះរូបភាពគំនរសំរាម និងសរសេរសារចង់ឱ្យតារាសម្ដែង អ៊ឹម ជីវា បំផុសវីដេអូ Troll អំពីសំរាម នៅលើបណ្ដាញសង្គមហ្វេសប៊ុក។

    សាររបស់លោក ស៊ិន ច័ន្ទសាយ៉ា និយាយថា ៖ « បោស កើបៗមិនឈ្នះសោះ អ្នករើសអេតចាយចេះតែហែកពង្រាយ។ជិតមួយអាទិត្យហើយ មិនឃើញឡានមកយក។ មើលលោកក្មួយប្រុស ស្រី ដែលពូកែ Troll troll បន្តិចមើលរឿងសំរាម។ មានឡានល្អ ស្លៀកពាក់ហ៊ឺហារ ឡូយៗឡើងឆាក សម្ដីក៏បាន តែទ្រាំស្ថិតក្នុងបរិស្ថានស្អុយ ។ មើលtroll នាំគ្នាបង្កើតទិវាអនាម័យ ចាប់អំបោស កើបសម្អាតមើលលោកព្រះ។ ពិសេសលោកក្មួយ អ៊ឹម ជីវា បែបពូកែ troll បំផុសបានមើលទៅ។ សង្ឃឹមលើក្មួយហើយរឿងនេះ។អរគុណ!»។

    ក្រោយឃើញការបង្ហោះសារបស់ប្រធាននាយកដ្ឋានភាពយន្តបែបនេះហើយ តារាសម្ដែង អ៊ឹម ជីវ៉ា ឆ្លើយតបភ្លាមៗតែថា៖ «សូមជួយ Share លោកពូមួយផង ក្មួយយល់ន័យបង្កប់ដែលលោកពូនិយាយមកកាន់ក្មួយហើយ អរគុណលោកពូប្រធាននាយកដ្ឋានភាពយន្ត !! ក្មួយនិងជូនតាមសំណូមពរលោកពូស្អែកចេញវិដេអូហើយ តែសូមលោកពូកុំខឹងដូចលោកពូម្នាក់នោះណា គេគ្រាន់តែត្រូលសោះ ខឹងគេ100 អង្សារសេហើយ ចុះទម្រាំគេជះស្រាបៀដាក់មែនទែនមិនដឹងខឹងគេរឿងក្លាយជាធំបែបណាទេ។ ចាស់ៗសម័យនេះលេងសោះឆាប់ខឹងណាស់ ទស្សនិកជនខ្ញុំនិងថតវីដេអូត្រូលតាមសំណូមពរលោកពូ ហើយលោកពូជួយshare ផង ណាលោកពូ ស៊ិន ច័ន្ទសាយ៉ា ។ ដោយក្តីគោរពអំពីក្មួយ​ អ៊ឹម ជីវ៉ា»។

    សូមជម្រាបរំឭកថា អ៊ឹម ជីវ៉ា បានធ្វើវីដេអូបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ស្ដែងឱ្យឃើញពីទង្វើជះស្រាបៀចំមន្ដ្រី ដែលអ្នកលេងបណ្ដាញសង្គមគេបានគិតថា វីដេអូនោះ ហាក់បីដូចជាសំដៅទៅលើ ឯកឧត្តម ថៃ នរៈសត្យា ខណៈដែលលោកបាននិយាយថា រឿងជះស្រាបៀ គឺជាអង្គហេតុតូចមួយតែប៉ុណ្ណោះ៕

  • ខាត់ វៃហាំង លើកពានតារាសម្តែងឆ្នើមប្រចាំឆ្នាំ 2018

    ខាត់ វៃហាំង លើកពានតារាសម្តែងឆ្នើមប្រចាំឆ្នាំ 2018

    សូមជម្រាបជូនថាភាពយន្តរឿង «អនុស្សាវរីយ៍ថ្ងៃចូលឆ្នាំ»ដែលជារឿងរបស់ផលិតកម្មមហាហង្ស សហការជាមួយផលិតកម្ម មកពីប្រទេសថៃ និងមានការសម្តែងរួមគ្នារវាង តារាសម្តែងបីប្រទេសគឺកម្ពុជា ថៃ និងឡាវ។ ហើយតួឯកប្រុសកម្ពុជា ក្នុងរឿងនេះទទួលបានសំឡេងសា ជាច្រើនលើសអស់តារាប្រុសស្រីជាច្រើនរូប នោះគឺ លោក ខាត់ វៃហាំង ទទួលបានពានរង្វាន់ជាតារាសម្តែងឆ្នើមប្រចាំឆ្នាំ 2018 នៅក្នុងព្រឹត្តិការណ៍ភាពយន្ត ប្រចាំឆ្នាំលើកទីបី។

    លោក អ៊ិន សុភិន បានបង្ហាញស្នាមញញឹមបិតមាត់មិនជិត និយាយថា លោករំភើបនិងសប្បាយចិត្តមែនទែន ដែលរឿងរបស់ផលិតកម្មមហាហង្ស ហើយតារាសម្តែង លោក វ៉ៃហាំង បានទទួលពានរង្វាន់តារាឆ្នើមប្រចាំឆ្នាំនេះ ហើយជឿជាក់ថាការជូនពានឆ្នាំនេះ គឺជាកំលាំងចិត្តឱ្យផលិតកម្មខំប្រឹង ផលិតរឿងល្អៗក្រោយទៀត ឱ្យកាន់តែល្អនិងទទួល បានការចាប់អារម្មណ៍ និងគាំទ្រដូចរឿងនេះអីចឹង។

    លោក ខាត់ វៃហាំង ដែលជាសាម៊ីខ្លួន ដែលទទួលបានពានតារាសម្តែងឆ្នើមប្រចាំឆ្នាំ បានប្រាប់ឱ្យដឹងថា ការខិតខំប្រឹងប្រែង អស់ពីលទ្ធភាពកន្លងមក គឺពិតជាធ្វើឱ្យលោកទទួលបានជោគជ័យ និងកិត្តិយសនៅពេលនេះ ហើយក៏បានកើតឡើងពីការចូលរួមជួយជំរុញបង្ហាត់បង្ហាញរបស់ផលិតករ សិល្បករជើងចាស់ និងពីអ្នកគាំទ្រ។ តារារូបនេះថ្លែងដោយភាពរំភើបថាជាមោទនភាពសម្រាប់ការងារជាអាជីពសម្តែង។ លោកពិតជាអរគុណសម្រាប់អ្នកគាំទ្រដែលបានចូលរួមបោះឆ្នោតរហូតលោកមានឱកាសកាន់ពានមួយនេះបាន៕

  • ទៀតហើយ!! ក្រុមតារាមហាហង្ស នៅតែលើកពាននាំមុខគេ

    ទៀតហើយ!! ក្រុមតារាមហាហង្ស នៅតែលើកពាននាំមុខគេ

    មិនសរសេរមិនបានមែន ដោយសារតែក្រុមតារាសម្ដែងមួយក្រុមដែលមានឈ្មោះថាក្រុមតារាមហាហង្ស អាចដណ្ដើមយកពានកិត្តិយសពីការប្រកួតបាល់ទាត់ជាលក្ខណៈមិត្តភាព ជាមួយក្រុមសិក្ខាកាមរបស់សាលារាជបណ្ឌិត្យសភានគរបាលជាតិបាន ខណៈដែលក្រុមមួយនេះត្រូវបានគេស្គាល់ថា ជាក្រុមខ្លាំងមួយនាពេលកន្លងមក។ តារាដែលបានបង្ហាញខ្លួនចូលប្រកួតរួមមាន តារាសម្ដែងលោក ត្រាយ៉ាកូ, លោកភឹម តារាវិបុល, លោកហូ ប៉ូសេង ឬហូ នរមង្គល, តារាសម្ដែងលោកតុលា, លោកយុទ្ធ ឋានៈ, តារាសម្ដែងលោកវត្ថា, លោកចាន់ រតនា និងក្រុមការងាររបស់មហាហង្សច្រើនរូបទៀត។

    ជាទូទៅយើងបានដឹងហើយថា ក្រុមតារាមហាហង្ស ក្រៅពីថតសម្តែងក៏មានសមត្ថភាពក្នុងការលេងប្រកួតបាលទាត់តាមស្ថាប័ននានា រហូតក្លាយជាអ្នកប្រកួតបាល់ដ៏ឆ្នើមធ្វើឱ្យទស្សនិកជនមានការភ្ញាក់ផ្អើលដោយមិននឹកថា ក្រៅពីលើកស្ទួយវិស័យភាពយន្តក៏គិតគូខាងវិស័យកីឡាខ្លាំងណាស់ដែរ។ វត្តមានប្រកួតគ្នានៅក្នុងថ្ងៃនោះ ត្រូវឃើញធ្វើឡើងយ៉ាងស្វិតស្វាញបំផុត ដោយលទ្ធផលចុងក្រោយក៏មិនបានឈ្នះចាញ់នោះដែរក្នុងរយៈពេល90នាទី តែក្រុមតារាមហាហង្សអាចដណ្ដើមយកពាននោះបាន ដោយលទ្ធផលស៊ុតប៉េណាំងទី។

    ការប្រកួតដែលបានធ្វើឡើងកាលពីថ្ងៃទី27 ខែធ្នូ នៅលើទីលានរាជបណ្ឌិត្យសភានគរបាលជាតិនោះ ត្រូវបានធ្វើឡើងបន្ទាប់ពីក្រុមទាំងពីរសុទ្ធតែមានជំនឿចិត្តថានឹងឈ្នះរៀងខ្លួន ហើយដើម្បីឱ្យការប្រកួតកាន់តែមានតម្លៃជាងការប្រកួតមិត្តភាព ក៏ត្រូវថ្នាក់ដឹកនាំរបស់សាលាបណ្ឌិត្យសភានគរបាលជាតិនៅដីឥដ្ឋ ហួសគៀនស្វាយ សម្រេចធ្វើពានកិត្តិយស ប្រគល់ជូនអ្នកឈ្នះ។ រយៈពេល90នាទី ក្រុមទាំង2បានត្រឹម1ស្មើប៉ុណ្ណោះ ទើបត្រូវកាត់ក្ដីដោយបើកឱកាសឱ្យកីឡាកររបស់ក្រុមម្ខាងៗស៊ុតប៉េណាំងទី ហើយក្រុមរបស់តារាមហាហង្សស៊ុតចូលទាំង5គ្រាប់ ខណៈដែលក្រុមសិក្ខាកាមនគរបាលជាតិរបស់សាលាបណ្ឌិត្យសភានគរបាលជាតិ ស៊ុតចូលតែ4គ្រាប់ទាំងសោកស្ដាយ។

    លោក អ៊ិន សុភិន មេក្រុមតារាមហាហង្សបានថ្លែងក្រោយលើកពានថា តាំងពីបានប្រមូលតារាឱ្យក្លាយជាក្រុមបាល់ទាត់ ជាលើកទី1ដែលក្រុមរបស់លោកទទួលបានពានកិត្តិយស ដោយពានដែលទទួលបាននេះ ក៏ចេញដោយស្ថាប័នជាតិមួយដែលមិនមានជាពានធម្មតា។ លោកថានេះជាលទ្ធផលបន្ទាប់ពីក្រុមតារាមហាហង្សត្រូវបានបង្កើតឡើង ស្របគ្នាដែលកន្លងមកក៏ដ្បិតថាបានទទួលជ័យជម្នះលើក្រុមផ្សេងៗ តែក៏បានត្រឹមតែកិត្តិយសធម្មតាៗ ដោយមិនមានពានជាសម្គាល់បែបនេះ។ លោកថានេះជាលទ្ធផលដែលបានពីកម្លាំងសាមគ្គី តែលោកក៏សរសើរចំពោះក្រុមម្ខាងទៀត និងបានចាត់ទុកថាលទ្ធផលឈ្នះដោយប៉េណាំងទីនៅក្នុងថ្ងៃនោះ កើតឡើងពីរឿងសំណាងផងដែរ៕