Author: អេបិល

  • Carl’s Jr. ផ្ដល់ជូនកាន់តែពិសេសជាមួយ ប៊ឺហ្គឺរ រសជាតិថ្មី Angus Thickburger​

    Carl’s Jr. ផ្ដល់ជូនកាន់តែពិសេសជាមួយ ប៊ឺហ្គឺរ រសជាតិថ្មី Angus Thickburger​

    កាន់តែអស្ចារ្យ និងរីករាយបំផុតចំពោះអតិថិជនដែលគាំទ្រ មានចំណូលចិត្តទទួលទាន ប៊ឺហ្គឺរ ពីហាង Carl’s Jr. ជាមួយការផ្តល់ជូនជាពិសេស នូវ ប៊ឺហ្គឺរ រសជាតិដើមមកពីសហរដ្ឋអាមេរិក ឈ្ងុយឆ្ងាញ់ប្លែក ជាប់ចិត្តមិនអាចបំភ្លេចបាន ដែលទើបមកដល់កម្ពុជាកាលពីពេលថ្មីៗនេះ នោះ គឺ Original Angus Thickburger​ ។

    កញ្ញា ជុំ សេងហុង ប្រធានផ្នែក Digital Marketing បានឱ្យដឹងថា សម្រាប់ Original Angus Thickburger​ ដែលទើបតែមកដល់កម្ពុជានាដើមឆ្នាំ 2019 នេះ គឺមានទំហំធំជាង ប៊ឺហ្គឺរ ធម្មតា ដែលត្រូវបានផ្សំឡើងដោយនំប៉័ងរសជាតិឈ្ងុយឆ្ងាញ់, សាច់គោហ្គូលអាំង ចម្អិនរួមគ្នាជាមួយឈីសនាំចូលពីអាមេរិក អមដោយខ្ទឹមបារាំងក្រហម ប៉េងប៉ោះ សាឡាដ និងទឹកជ្រលក់ដែលធ្វើឡើងដោយដៃ ប្រកបដោយអនាម័យខ្ពស់។ ​​

    អ្វីដែលរឹតតែពិសេស និងអស្ចារ្យជាងនេះទៅទៀត ដើម្បីជាការអបអរសាទរនៃការបង្ហាញរូបភាពថ្មី នៃ Original Angus Thickburger​ នៅពេលនេះ រាល់អតិថិជនទាំងអស់ដែលទិញជាឈុត នឹងទទួលបានការទទួលភេសជ្ជៈដោយឥតកំណត់ រួមជាមួយនឹងការផ្តល់ជូននូវសំបុត្រកុន Major Cineplex ចំនួនមួយសន្លឹកផងដែរ ដែលការផ្តល់ជូននេះត្រូវបានធ្វើឡើងរហូតដល់អស់ពីស្តុក ។

    គួរបញ្ជាក់ផងដែរថា ហាង ប៊ឺហ្គឺរ Carl’s Jr.ត្រូវបានបង្កើតឡើងតាំងពីអំឡុងឆ្នាំ1941 នៅសហរដ្ឋអាមេរិក ដែលរហូតមកដល់ពេលនេះ ក្រុមហ៊ុនបានបំបែកទីតាំងរបស់ខ្លួននៅចំនួន40ប្រទេសលើពិភពលោក ។ ដោយឡែក សម្រាប់វត្តមាននៅក្នុងប្រទេសកម្ពុជា គឺផ្តើមឡើងកាលពីអំឡុងខែតុលា ឆ្នាំ2016 ហើយសព្វថ្ងៃបានពង្រីកប្រជាប្រិយភាពរបស់ខ្លួនគួរឱ្យកត់សម្គាល់ ដោយមានទីតាំងរហូតដល់ 4 សាខា នៅទូទាំងរាជធានីភ្នំពេញ ក្នុងនោះរួមមាន សាខាទួលទំពូង1 ស្ថិតនៅផ្លូវ155 កែងផ្លូវ472 ខណ្ឌចំការមន, សាខា AEON Mall ខណ្ឌសែនសុខ, សាខាទួលគោក ស្ថិតនៅផ្លូវ 315 ជិត TK Avenue និងសាខាទី4 ស្ថិតនៅផ្លូវ51 កែងផ្លូវ310 សង្កាត់បឹងកេងកង1 ខណ្ឌចំការមន ៕

  • ហ៊ិន ច័ន្ទនិរ័ត្ន មើលជ្រុងណា ក៏ដូច 18 ឆ្នាំ

    ហ៊ិន ច័ន្ទនិរ័ត្ន មើលជ្រុងណា ក៏ដូច 18 ឆ្នាំ

    ហ៊ិន ច័ន្ទនិរ័ត្ន ជាពិធីការីនីមួយរូបដែលទទួលបានការគាំទ្រជាខ្លាំងពីសំណាក់មហាជន។ តារាស្រីរូបនេះ ជាតារាមួយរូបដែលមិនសូវចូលចិត្តលេងស្តាយខ្លួនឡើយ តែអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ អាថ៌កំបាំងនៃការថែរក្សាសម្ផស្សស្បែកមុខ និងខ្លូនរបស់នាង។ ទើបតែបង្ហោះថ្មីៗ នាងបានបង្ហោះរូបភាពជាច្រើនសន្លឹក ដែលមើលទៅពិតជាស្រស់ស្អាត និងទាក់ភ្នែកខ្លាំងណាស់។

    មហាជនគ្រប់មជ្ឈដ្ឋានចាប់អារម្មណ៍ថា តារាស្រីមួយដួងនេះពុំសូវនិយមលេងស្ទាយតែងខ្លួន បែបជា​នារីសម័យថ្មី រឹបៗរាងដងខ្លួននោះឡើយ។ នាងនិយមតែឈុតរ៉ូបរាត្រីសម្រោលស ឬឈុតសម្លៀកបំពាក់បិទជិត មិនសិចស៊ី សម្ញែងដើមទ្រូងអ្វីនោះទេ។ តាមរយៈរូបភាពប៉ុន្មានសន្លឹកនៅលើបណ្ដាញសង្គមហ្វេសប៊ុកដែល ហ៊ិន ច័ន្ទនិរ័ត្ន ទើបតែបង្ហោះ​នេះ​ គេឃើញនាង ពិតជាមានសម្រស់ក្មេងជាងវ័យខ្លាំងណាស់ ពោលគឺមើលជ្រុងណា ក៏ដូច 18 ឆ្នាំដែរ។

    សូមរំឭកបន្ដិចថា ខណៈកន្លងទៅថ្មីនេះមានសារព័ត៌មានក្នុងស្រុកទម្លាយថា គូស្នេហ៍នាងមិនអនុញ្ញាត ស្លៀកពាក់រឹបរាង និងសិចស៊ីឡើយ ។ ហើយក៏ត្រូវបានគេបង្ហើបប្រាប់ទៀតថា ហ៊ិន ច័ន្ទនិរ័ត្ន អាចបង្ហាញរូបរាងសិចស៊ីបានតែបន្តិចបន្ទួចប៉ុណ្ណោះ តែមិនអាចសម្ញែងខ្លាំងពេកបានទេ ព្រោះជាប់បម្រាមរបស់គូស្នេហ៍ខ្លួន៕

  • អ្នកគាំទ្រភ័យខ្លាចតែ ទេព បូព្រឹក្ស កើតជំងឺបាក់ទឹកចិត្ត ក្រោយបញ្ចប់រឿងរ៉ាវកន្លងទៅ

    អ្នកគាំទ្រភ័យខ្លាចតែ ទេព បូព្រឹក្ស កើតជំងឺបាក់ទឹកចិត្ត ក្រោយបញ្ចប់រឿងរ៉ាវកន្លងទៅ

    ទោះជារឿងរ៉ាវរបស់កញ្ញា ទេព​ បូព្រឹក្ស បានចប់ទៅហើយ តែកញ្ញានៅតែធ្វើចិត្តមិនទាន់បាន ព្រោះឃើញថានៅមានមនុស្សមួយចំនួនតូចបានយករឿងនេះទៅធ្វើជារឿងលេងសើចទៅវិញ។ នៅរាត្រីថ្ងៃម្សិលមិញនេះ តារាស្រីរូបនេះ បានបង្ហោះសារសោកសៅមួយឃ្លាថា « ខ្ញុំយល់ហើយ ហេតុអ្វីបានជាមនុស្សមួយចំនួនតូច នៅពេលដែលបាក់ទឹកចិត្តខ្លាំងរើសយកសេចក្តីស្លាប់ ហើយខ្ញុំក៏ស្គាល់ហើយ ដូចម្តេចដែលហៅថាជំងឺបាក់ទឹកចិត្ត និងស្រ្តេសនោះ ហើយខ្ញុំក៏រឹតតែយល់ច្បាស់នៅពាក្យថា មិនឲ្យតម្លៃមើលងាយប្រមាថយកទៅសើចលេងសប្បាយ»។

    ការបង្ហោះសារបែបនេះ បានធ្វើឱ្យអ្នកគាំទ្រនាង កាន់តែព្រួយបារម្ភពីស្ថានភាពផ្លូវចិត្តរបស់នាង ដែលរងនូវការអាម៉ាស់ធំមួយ ខណៈក្នុងនាងនាមជាសិល្បករមានឈ្មោះបោះសំឡេងម្នាក់ប្រចាំទ្រនំផលិតកម្មធំ។ ការលើកឡើងរបស់អ្នកគាំទ្រនាងបានបង្ហាញថា នៅពេលកើតការណ៍កន្លងទៅនោះ នាងកើតមានជំងឺបាក់ទឹកចិត្តភ្លាមៗ និងបម្រុងសម្លាប់ខ្លួនផងដែរ តែជាសំណាងល្អ នាងមានក្រុមគ្រួសារ តារាសិល្បៈរៀមច្បងនិងអ្នកគាំទ្រជួយជ្រោមជ្រែង ផ្ដល់កម្លាំងចិត្តដល់រូបនាងយ៉ាងពេញទំហឹង។

    មកទល់ពេលនេះ នៅមិនទាន់ប្រាកដបានថា ជំងឺបាក់ទឹកចិត្តដែលមាននៅក្នុងអារម្មណ៍ផ្លុវចិត្តរបស់តារាស្រីរូបនេះ កំពុងរុករានខ្លាំងប៉ុនណានោះទេ។ អ្នកគាំទ្រនាង បានចូលទៅខម្មិន្ដលើកទឹកចិត្តនាង និងចង់ឱ្យនាងតាំងជំហររឹងមាំលើវិថីសិល្បៈបន្ដទៀត៕

  • អីយ៉ា!! សុភ័ក្ដ្រ កុសុម៉ា រីកមុខដូចគ្រាប់ជី ពេលជំនួញកាក់កបខ្លាំង

    អីយ៉ា!! សុភ័ក្ដ្រ កុសុម៉ា រីកមុខដូចគ្រាប់ជី ពេលជំនួញកាក់កបខ្លាំង

    សុភ័ក្ដ្រ កុសុម៉ា តាំងពីទទួលរៀបចំការប្រគំតន្ត្រី និងពិធីការ គេអាចនិយាយបានថាពិធីការិនី និងជាតារាចម្រៀងរូបនេះ វ៉ាដាច់ក្រុមហ៊ុនដើរផ្លូវនេះមុននាងច្រើងណាស់ ជាពិសេសក្នុងពិធីមង្គលការរបស់មន្ត្រីធំៗដែលត្រូវការតារាល្បីៗ និងដេគ័រប្រណិតៗ គឺនាងរមែងដេញបានជាប្រចាំ។ គេកម្រឃើញ សុភ័ក្រ្ត កុសុម៉ា ទំនេរនៅផ្ទះខ្លាំងណាស់ ដោយក្រៅពីលេចមុខធ្វើពិធីករខ្លួនឯងគឺនាងមមាញឹកនឹងការរៀបចំព្រឹត្តិការណ៍របស់ខ្លួន និងបង្ហាញខ្លួនក្នុងនាមជាពិធីការិនីក្នុងកម្មវិធីរបស់ខ្លួនស្ទើរមិនបាត់មុខមួយថ្ងៃ ទើបធ្វើឱ្យកេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាពរបស់នាងកាន់តែរុលទៅមុខរហូតដណ្ដើមបានតំណែងជាពិធីការិនីឆ្នើមក្នុងរយៈពេលចុងក្រោយ។

    តារាស្រីរូបនេះ ហាក់ហក់ឡើងខ្ពស់ក្រោយនាងទទួលបានការឱកាសច្រើនក្នុងការកាន់ការងារជាពិធីករក្នុងកម្មវិធីកម្សាន្តរបស់ទូរទស្សន៍ល្បីៗក្នុងស្រុក។ តារាចម្រៀងរូបនេះ ក៏ត្រូវបានអញ្ជើញធ្វើជាពិធីការិនី នៅក្រៅស្រុកផងដែរ។ ហើយកន្លងមក កុ​សុ​ម៉ា ត្រូវបាន​អ្នក​ជុំវិញខ្លួន ទម្លាយ​ពី​អត្តចរិត​ជារឿយៗ​ថា​ នាង​ជា​មនុស្ស​ចិត្តល្អ រួសរាយ​រាក់ទាក់ ស្មោះត្រង់​នឹង​មិត្តភក្ដិ ស្រឡាញ់​ការងារ ជាក់ស្ដែង​កាលពីពេល​ថ្មីៗ​នេះ គេ​នៅ​ចាំបាន​ថា បងប្រុស​បង្កើត​របស់​នាង​ក៏​ធ្លាប់​លើកឡើង​ពី​អត្តចរិត​នាង​បែបនេះ​ដែរ ៕

  • តារាសិល្បៈនាំគ្នាបួងសួងជូន លោកពូ សានម៉ៅ ឱ្យជាសះស្បើយពីជំងឺ

    តារាសិល្បៈនាំគ្នាបួងសួងជូន លោកពូ សានម៉ៅ ឱ្យជាសះស្បើយពីជំងឺ

    ដូចប្រិយមិត្តបានដឹងរួចមកហើយថា តារាកំប្លែងជើងចាស់នាយ សានម៉ៅ កំពុងតែសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ កាល់ម៉ែត្រ ដោយសារតែជំងឺបេះដូងរីក ជំងឺសួត និងជំងឺលើសឈាមយ៉ាងធ្ងន់ធ្ងរនោះ។ ដោយឡែកនៅពេលថ្មីៗនេះ មានតារាសិល្បៈជាច្រើន បានជួបសំណេះ​សំ​ណា​ល​សួរ​សុខទុក្ខ ពីស្ថានភាពជំងឺរបស់ លោក ធូ ចំរុង (នាយ សានម៉ៅ) អាយុ 60ឆ្នាំ ដែលកំពុងតែសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ។

    អ្វីដែលភ្ញាក់ផ្អើលបំផុត ស្ថានភាពជំងឺរបស់លោកពូ សានម៉ៅ ដូចជាកំពុងតែធ្ងន់ធ្ងរគួរឱ្យព្រួយបារម្ភ ។ បើតាមសម្ដីរបស់តារាកំប្លែង អ្នកនាង កាឆយ នៅថ្ងៃទី 2 ខែមករា ឆ្នាំ2019 នេះបង្ហោះឱ្យដឹងថា សូមឱ្យវត្ថុសក័សិទ្ធិនៅក្នុងលោក នឹងទេវតាដែលថែរក្សាកូនចៅ ជួយឱ្យបងសានម៉ៅ ជាពីជំងឺនឹងរោកគាទាំងឡាយ បវៀសជៀសឆ្ងាយបាត់ៗទៅ។ សូមឱ្យជាឆាប់ៗនេះណាបង។

    អ្នកនាង គ្រត ដែលធ្លាប់ជាដៃគូកាត់សក់ក្នុងរោងការរួមគ្នា និងសម្ដែងកំប្លែងលើឆាក ក៏បានបួងសួងឱ្យលោកពូ សានម៉ៅ ថា «កូនចៅសូមបន់ព្រះសំពះទេវតាសូមជួយឱ្យបងសានម៉ៅឆាប់ជាផងលោកអើយ »៕

  • ភ្ញាក់ផ្អើល!! សូ ដានីតា ប្ដឹងគណនីហ្វេសប៊ុកបុរសម្នាក់និយាយថានាងក្រឡាប់រយន្ដ

    ភ្ញាក់ផ្អើល!! សូ ដានីតា ប្ដឹងគណនីហ្វេសប៊ុកបុរសម្នាក់និយាយថានាងក្រឡាប់រយន្ដ

    មុននេះបន្ដិច នៅលើបណ្ដាញសង្គមហ្វេសប៊ុក​គេមើលឃើញថា អ្នកនាង សូ ដានីតា បានបង្ហោះសារយ៉ាងក្ដៅស្លឹកត្រចៀក ខណៈបានឃើញគណនីហ្វេសប៊ុកបុរសម្នាក់មានឈ្មោះថា « ជំនោរ និស្សយ » បានសរសេរសារថា « ពិតជារន្ធត់មែន ទើបតែផុតរូបបានមួយម៉ោងសោះ ឥឡូវក្រឡាប់ឡានពេលធ្វើដំណើរឆ្លងឆ្នាំងយ៉ាងតក់ស្លុតបែបនេះ..» ពីលើព័ត៌មានដែលមានផ្សាយពីអ្នកនាង សូ ដានីតា ខណៈកំពុងធ្វើខួបកំណើតយ៉ាងភ្ញាក់ផ្អើល។

    អ្នកនាង សូ​ ដានីតា បានសរសេរសារថា «ខ្ញុំសុំឱ្យ ម្ចាស់អាខោន ឈ្មោះ (ជំនោរ និស្សយ) ចេញមុខមកដោះស្រាយពីការផុសប្រមាថមើលងាយ អាយុជីវិតរបស់នាងខ្ញុំ នឹង ដូចដាក់ទំនាយអាយុជីវិត នឹងរាល់ការធ្វើដំណើររបស់នាងខ្ញុំដោយ ចេតនា ដោយសរសេរថា ( គួរអោយរន្ធត់មែន ទើបតែផុសរូបបានមួយសោះ ឥឡូវក្រឡាប់ឡានពេលធ្វើដំណើរឆ្លងឆ្នាំយ៉ាងតក់ស្លុតបែបនេះ ) »។

    អ្នកនាងបន្ដថា « ទី១ នេះជាការបំពុលពត៍មាន ប៉ះពាល់ដល់កិត្តយសរបស់នាងខ្ញុំ ។ ទី២ គឺប្រមាថអាយុជីវិតនាងខ្ញុំ។ បើម្ចាសអាខោនខាងលើ មិនចេញមុខដោះស្រាយទេ នាងខ្ញុំ សូ ដានីតា សុំដាក់ពាក្យប្តឹង ម្ចាស់អាខោន ( ជំនោរ និស្សយ័ ) ពីបទប្រមាថមើលអាយុជីវិតនាងខ្ញុំដោយប្រយោល ( ហើយមិនបាច់និយាយលឺថា គេនិយាយទេ ព្រោះមានតែលោកម្នាក់ទេ ដែរសរសេរបែបនេះ អត់មានបងប្អូនណាគេនិយាយទេ គឺមានតែលោកម្នាក់គត់សរសេរបែបនេះ )សូមជួយស៊ែរផងបងប្អូន »។

    តែយ៉ាងណាមិញ មានអ្នកលេងបណ្ដាញសង្គមជាច្រើនបានចូលទៅខម្មិន្តប្រាប់តារាស្រីរូបនេះថា នោះជាការយល់ច្រឡំ ដោយសារ Caption (ចំណងជើងព័ត៌មាន) ខុសអត្ថបទ ។ គណនីមានឈ្មោះ ជំនោរ សុវណ្ណ ដែលមានរូបដូចគណនី ជំនោរ និស្សយ បានធ្វើការសុំទោសអ្នកនាង សូ ដានីតាថា «សុំទោសបងដោយសារខ្ញុំផុស caption ច្រឡំចំណងជើងទេ មិនមែនបំណងនោះទេ ។ ទើបបានឃើញ បងបង្ហោះបានឃើញ សុំទោសផងចំណងរឿងនេះ ខ្ញុំcopyចំណងជើងខុសព័ត៌មានតែប៉ុណ្ណោះ ។ ការពិតអត្ថបទ គឺ បងស្រីចនច័ន្ទ supprise ខួបបង មិនមែនអីទេ ចាំខ្ញុំកែcaption ខ្ញុំផុសខុសcaption »៕

  • មកស្គាល់មុខអ្នកដាក់ឈ្មោះ « ពែកមី » តារារូបណាដាក់ឱ្យ…រហូតល្បីដល់សព្វថ្ងៃនេះ

    មកស្គាល់មុខអ្នកដាក់ឈ្មោះ « ពែកមី » តារារូបណាដាក់ឱ្យ…រហូតល្បីដល់សព្វថ្ងៃនេះ

    នៅលើវិថីសិល្បះមានតារាជាច្រើនដួងដែលមានសមត្តិភាពផ្សេងៗគ្នា ដូចជា តារាកំប្លែង តារាបង្ហាញម៉ូត តារាសម្តែងនឹងពិធីករ ក្នុងនោះផងដែលក៏មានតារាមួយចំនួនដែលបានប្រើប្រាស់ឈ្មោះពិត នឹងតារាខ្លះទៀតបានប្រើប្រាស់ឈ្មោះមិនពិត ហេតុផលដែលពួកគេប្រើប្រាស់ឈ្មោះមិនពិតនោះគឺដើម្បីទាក់ទាញប្រជាប្រិយភាពពីអ្នកគាំទ្រ។

    ជាក់ស្ដែងដូចនាយ ពែកមី តារាកំប្លែកដ៍ល្បីល្បាញ ប្រចាំបុស្តិ៍ ស៊ីធីអិន តែឯឈ្មោះពិតរបស់លោក ពុំសូវមានមហាជនណាបានស្គាល់នោះទេ។ « ពែកមី »គ្រាន់តែជាឈ្មោះ ដែលត្រូវបានគេដាក់ឱ្យលោកនៅពេលប្រឡូកក្នុងសិល្បៈប៉ុណ្ណោះ ហើយលោកក៏មិនដែលបង្ហាញមុខអ្នកដែលបានដាក់ឈ្មោះឱ្យលោក រហូតល្បីបែបនេះដែរ។

    នៅពេលថ្មីនេះជាខួបរយៈពេល10ឆ្នាំដែលលោកចូលសិល្បៈ លោកបានបង្ហោះវីដេអូ រំឭកដល់គុណ និងអរគុណដល់សិល្បៈករជាច្រើនដែលបានជួយលោក។ តាមការរៀបរាប់របស់លោក ឈ្មោះ « ពែកមី » មិនមែនលោកគ្រូ ឬអ្នកគាំទ្រដាក់ឱ្យនោះទេ តែគឺសិល្បៈករជើងចាស់មួយរូបនិងជាគណៈកម្មការកម្មវិធីប្រកួតជ្រើសរើសតារាកំប្លែង នោះគឺអ្នកនាង សុខ ចាន់ធីតា ហៅ កាតុ ដែលជាអ្នកដាក់ឱ្យ រហូតដល់មានឈ្មោះប្លែកពីគេនិងល្បីដល់សព្វថ្ងៃនេះ។

    សូមជម្រាបផងដែរថា តារាកំប្លែង ដែលមានដើមកំណើត នៅខេត្តស្វាយរៀង នាយ ពែកមី ដែលមានឈ្មោះពិតថា” ចែម ចាន់តារា ” បានចាប់អាជីពជាតារាកំប្លែង បន្ទាប់ពីលោក បានប្រឡងជាប់ជាតារាកំប្លែង ប្រចាំនៅស្ថានីយ ទូរទស្សន៍ ស៊ី ធី អ៊ីន ដោយសារតែលោកមាន សមត្ថភាពក្នុងការលេងកំប្លែង និងពូកែ លេងពាក្យ សម្ដីនិយាយមិនចេះទាល់ ធ្វើឲ្យលោកបានទទួលការគាំទ្រ ច្រើនពីទស្សនិកជន ហើយបច្ចុប្បន្នលោក ក៏បានក្លាយខ្លួនជាតារាកំប្លែងមួយរូប ដែលមានភាពលេចធ្លោ ជាងគេ នៅស្ថានីយទូរទស្សន៍ ស៊ី ធី អ៊ីន ទៀតផង៕

     

  • Fan Bingbing បង្ហាញឯកសារបញ្ជាក់ Fan ChengCheng មិនមែនជាកូនប្រុសខ្លួនទេ

    Fan Bingbing បង្ហាញឯកសារបញ្ជាក់ Fan ChengCheng មិនមែនជាកូនប្រុសខ្លួនទេ

    តាមរយៈសារព័ត៌មាន Mthai បានចេញផ្សាយនៅថ្ងៃទី2 ខែមករា ឆ្នាំ 2019 នេះបានឱ្យដឹងថា ខណៈនេះតារាសម្ដែងស្រី Fan Bingbing បានបង្ហាញភស្ដុតាង ដែលបញ្ជាក់ថា Fan ChengCheng គឹជាប្អូនប្រុសបង្កើតរបស់ខ្លួន និងឯកសារបណ្ដឹងអ្នកសារព័តមានចិន។

    ដោយឡែកនៅពេលថ្មីៗនេះ តារាសម្ដែងស្រីដ៏ល្បីរបស់ប្រទេសចិនរូបនេះ បានដាក់ពាក្យបណ្ដឹងទៅតុលាការ ប្ដឹងអ្នកកាសែតចិនមួយរូបដែលបានសរសេរ និងទម្លាយព័ត៌មានអាស្រូវនេះ ដែលមានឈ្មោះ វាំង ធានហ្វើយ ឱ្យសងជំងឺចិត្ត 6 ម៉ឺនយ័ន និងចេញមុខសុំទោសរូបនាងជាសាធារណៈផងដែរ។ Fan Bingbing បានផ្ដល់បទសម្ភាសន៍ឱ្យអ្នកសារព័ត៌មានចិនថា Fan ChengCheng គឺជាកូនពៅរបស់ម្ដាយខ្លួន និងសឹងតែមិនរស់ទៀតផង ដោយសារតែបិះនិងរលូត​ ក៏ប៉ុន្ដែ ទម្រាំតែធំចម្រើនវ័យបានដូចសព្វថ្ងៃនេះ នាងខំធ្វើការប្រលូកចូលសិល្បៈ ដើម្បីឧបត្ថម្ភក្រុមគ្រួសារ រួមទាំងម្ដាយយ៉ាងលំបាកវេទនា។

    សូមជម្រាបផងដែរថា Fan Bingbing បានបង្ហាញឯកសារដែលអាចបញ្ជាក់បានថា សំបុត្រឯកសារពេទ្យ និងភស្ដុតាងមួយចំនួនទៀត គឺអាចឱ្យដឹងថា Fan Bingbing គឺជាបងស្រី ក៏ដូចជាម្ដាយទី 2 របស់ Fan ChengCheng និងជាអ្នកទំនុកបម្រុងក្រុមគ្រួសាររបស់នាង៕

  • ទ្រនំពីរផ្សេងគ្នា.. EXO Kai និង BLACKPINK Jennie គឺកំពុងស្រឡាញ់គ្នា

    ទ្រនំពីរផ្សេងគ្នា.. EXO Kai និង BLACKPINK Jennie គឺកំពុងស្រឡាញ់គ្នា

    តាមរយៈសារព័ត៌មានកម្សាន្ដ Koreaboo នៅពេលមុននេះបន្ដិច បានឱ្យដឹងថា ខណៈនេះខាងផលិតកម្មSM ដែលជាផលិតកម្មធំផ្នែកចម្រៀង Kpop បានចេញការបញ្ជាក់អំពីទំនាក់ទំនងស្នេហារបស់សមាជិកក្រុម EXO តារាចម្រៀង Kai និងសមាជិកក្រុម​ចម្រៀងស្រី BLACKPINK នាង Jennie។

    ក្រោយពីត្រូវអ្នកប្រម៉ាញ់រូបភាពចាប់បានថា តារាចម្រៀងស្រី Jennie កំពុងមានទំនាក់ទំនងស្នេហាក្រៅសិល្បៈជាមួយ លោក Kai ដែលជាសមាជិកក្រុម EXO នោះ ភ្លាមៗរឿងដ៏ក្ដៅគគុកមួយនេះ បានធ្វើឱ្យផ្ទុះពេញបណ្ដាញសង្គមតែម្ដង។ ខាងផលិតកម្ម YG Entertainment ដែលជាអ្នកគ្រប់គ្រងរបស់តារាស្រីក្រុម BLACKPINK មិនមានការបញ្ជាក់ណាមួយឱ្យច្បាស់ការនោះទេ តែខាងផលិតកម្មSM​ បានបង្ហោះប្រាប់អ្នកគាំទ្រថា « ពួកគេបានចែករំលែកអារម្មណ៍ឱ្យគ្នាទៅវិញទៅមក ក្នុងដំណើររួមគ្នា »។

    សូមជម្រាបថា បើទោះបីជាខាងផលិតកម្មធំទាំងពីរកំពុងប្រកួតប្រជែងទីផ្សារសិល្បៈគ្នាយ៉ាងក្ដៅគគុកក៏ដោយ សង្ឃឹមអ្នកទាំងអស់គ្នានឹងទទួលយករឿងមួយនេះ ត្រូវយល់ពីអារម្មណ៍របស់ពួកគាត់ ព្រោះពួកគាត់ក៏ជាមនុស្សដូចពួកយើង ពួកគាត់ក៏ចេះមានស្នេហា យើងដឹងហើយគ្មាននរណាម្នាក់អាចហាមអារម្មណ៍រស់ខ្លួនឯងបានទេ ដូចនេះបើយើងពិតជាស្រលាញ់ពួកគាត់ មិនចង់ឱ្យពួកគាត់ពិបាកចិត្ត ចង់ឃើញពួកគាត់មានក្ដីសុខ ត្រូវតែលើកទឹកចិត្តនិងគាំទ្រពួកគាត់គ្រប់រូបភាព។ នេះបើតាមសម្ដីអ្នកគាំទ្ររបស់តារាចម្រៀងទាំងពីរនេះបាននិយាយ៕

  • ឆ្នាំថ្មី!! ខេមរៈ សិរីមន្ត សម្ញែងភាពផ្អែមល្ហែមជាមួយភរិយាគួរឱ្យលើសជាតិស្ករ…

    ឆ្នាំថ្មី!! ខេមរៈ សិរីមន្ត សម្ញែងភាពផ្អែមល្ហែមជាមួយភរិយាគួរឱ្យលើសជាតិស្ករ…

    នៅដើមឆ្នាំ2018 តារាចម្រៀង ខេមរៈ សិរីមន្ត ដែលប្រិយមិត្តស្គាល់ថាជាកំពូលតារាចម្រៀងដ៏ល្បីល្បាញមួយរូប បានបង្ហាញមុខភរិយា និងក្រុមគ្រួសារលោកជាហូរហែ។ តារាពេញនិយមរបស់យុវវ័យរូបនេះ ពិតមែនលែងលាក់បាំងរឿងប្រពន្ធកូនបានទៀតហើយ ថែមទាំងបង្ហាញការស្រលាញ់ប្រពន្ធកូនខ្លាំងណាស់ ដូចជាមុនពេលដែលចេញទៅច្រៀងសម្ដែងនោះ តារាចម្រៀងផលិតហង្សមាសរូបនេះ បានឱបថើបកូនៗជាមុន ហើយភរិយារបស់លោកគឺមិនឱ្យធ្វើការអីទេ ពោលត្រឹមតែនៅផ្ទះមើលថែកូនទាំង2ប៉ុណ្ណោះ។

    ថ្មីៗនេះទៀត លោកក៏បានបង្ហោះនូវរូបភាពផ្អែមល្ហែម និងព្រមទាំងបានសរសេររៀបរាប់ថា «ម្សិលមិញរវល់ពេញមួយថ្ងៃមិនបាននៅក្បែរអូន ថ្ងៃនេះបងសងអូនវិញគឺកំដរអូនដើរលេងពេញមួយថ្ងៃវិញម្តង»។ គ្រាន់តែឃើញបែបនេះភ្លាម អ្នកគាំទ្រមានការច្រណែននឹងលោកខ្លាំងណាស់ ដោយសារតែសម្ដីផ្អែមល្ហែមរបស់លោកចំពោះភរិយា អាចនិងធ្វើឱ្យអ្នកគាំទ្រលើសជាតិស្ករជាខ្លាំង៕