Author: អេបិល

  • មិនធម្មតា !! វាង ស្រីណូ ជូនដុល្លារអ្នកមានគុណទាំងខ្ទាស់ៗតែម្ដងនៅក្នុងថ្ងៃកំណើត

    មិនធម្មតា !! វាង ស្រីណូ ជូនដុល្លារអ្នកមានគុណទាំងខ្ទាស់ៗតែម្ដងនៅក្នុងថ្ងៃកំណើត

    ប្រិយស្គាល់ទេ កញ្ញា​ វាង ស្រី ណូ ដូចជាស្ងាត់ពីការងារសិល្បៈមួយរយះធំមកហើយ​តែមកងាកមើលជីវិតនាងឯកជនវិញ ក៏ដូចជាមុខជំនួញរកស៊ីផ្ទាល់ខ្លួនរបស់នាងវិញ ក៏កាន់តែមានបាន ហាយសូរកាន់តែខ្លាំងឡើងគួរឱ្យសរសើរផងដែរ។

    កន្លងទៅថ្មីនេះអតីតកំពូលតារាសម្ដែងស្រីសិចស៊ីរូបនេះ បានទិញរថយន្ត Lexus មួយគ្រឿង ធ្វើជាកាដូរ ជូនដល់អ្នកមានគុណ ជាទីស្រឡាញ់ទាំងពីរ ដែលនាងបានលើកឡើងថា ជារបស់ដែលឪពុកម្ដាយខ្លួនចង់បានជាយូរមកហើយ។ ការបង្ហោះរូបភាពជាច្រើនសន្លឹកសម្ញែងនៅលើគណនីហ្វេសប៊ុកនាង បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលក៏ដូចជាចាប់អារម្មណ៍គ្រប់ៗគ្នា ពីសកម្មភាពកូនស្រីកតញ្ញូនេះ។

    ហើយមុននេះទៀត វាងស្រីណូ និងគ្រួសាររបស់នាង បានរៀបចំពីធីខួបកំណើតយ៉ាងអធិកអធមយ៉ាងរំភើបសប្បាយរីករាយក្នុងថ្ងៃពិសេសនេះ។ នាងបានបង្ហាញរូបប្រាក់ដុល្លារទាំងខ្ទាស់ៗ ដាក់ជើងពានលើកឱ្យឪពុកម្ដាយខ្លួន ព្រមទាំងមានភួងផ្កាម្លិះទៀតផង។នាងបានរៀបរាប់ថា៖ «ថ្ងៃ ៧ មករាជាថ្ងៃកំណើតរបស់ខ្ញុំ! ថ្ងៃ ៧ មករាជាថ្ងៃជ័យជំនះ ថ្ងៃ ៧ មករាជាថ្ងៃដែលខ្ញុំតែងតែរំលឹកគុណនឹងដឹងគុណចំពោះអ្នកមានគុណរបស់ខ្ញុំ! កូនសូមអគុណអ្នកមានគុណទាំងពីរដែលបានផ្តល់កំណើតនឹងចិញ្ចឹមបីបាច់ថែរក្សាប្រៀនប្រដៅកូនឱ្យរស់រៀនធំធាត់មកជាមនុស្សល្អម្នាក់! កូនស្រលាញ់លោកទាំងពីរ»។
    តាមរយៈការបង្ហាញនូវទង្វើកតញ្ញូដឹងគុណនេះដែរធ្វើឱ្យបណ្តាអ្នកគាំទ្រជាច្រើន ពេញចិត្តយ៉ាងខ្លាំង ថែមទាំងមានការលើកឡើងថា«មានសុភមង្គលណាស់ ខ្ញុំតែងតែប្រាថ្នា សុំឱ្យជីវិតរបស់ខ្ញុំដូចជាបងស្រី»។ ក្រោយមហាជនបានឃើញនូវទង្វើបែបក៏មានការសរសើរដល់រូបនាងនឹងមានក្ដីរំភើបជំនួសដល់អ្នកមានគុណរបស់នាងទៀតផង៕

  • ខាត់ សុឃីម ស្បថឈប់ទិញផ្ទះសង់ស្រាប់ហើយ ហត់និងជួសជុល

    ខាត់ សុឃីម ស្បថឈប់ទិញផ្ទះសង់ស្រាប់ហើយ ហត់និងជួសជុល

    ខាត់ សុឃីម បង្ហោះសារធុញទ្រាន់ ចំពោះការទិញផ្ទះស្រាប់ ត្រូវជួសជុលមិនឈប់មិនឈរ រហូតស្បថឈប់​ទិញ…។ សព្វថ្ងៃសំណង់ផ្ទះល្វែង រីកដូចផ្សិត ដើម្បីឱ្យមហាជនភាគច្រើនអាចទិញភ្លាមនៅភ្លាមតែម្តង មិនចាំបាច់រង់ចាំយូរឡើយ ហើយតម្លៃសមរម្យទៀត។

    ការធ្វើផ្ទះល្វែងលក់ ក្នុងនោះមានបុរីខ្លះធ្វើផ្ទះដើម្បីតែចំណេញមិនបានគិតពីគុណភាពផ្ទះដល់អតិថិជនក្រោយពីបានទិញរួច គឺជួបបញ្ហា ជាច្រើនចំពោះការខូចខាត ដោយឆាប់ខូចខាត ។ ហើយគេមើលឃើញថា ដោយសារតែម្ចាស់សំណង់មួយចំនួនតូចគេងចំណេញទៅលើសំណង់ទៀតសោត ព្រោះចង់ចំណេញច្រើន បែបនេះបានធ្វើឱ្យគុណភាពសំណង់ធ្លក់ចុះ ដែលជាហេតុធ្វើឱ្យបងប្អូនមួយចំនួន មិនចង់ទិញវិញ។ ហើយសំណង់ខ្លះទៀតមើលពីខាងក្រៅស្អាត តែពេលចូលមកនៅទើបដឹងថា ពិបាកត្រូវជួសជុលឡើងវិញជាបន្តបន្ទាប់។

    ជាក់ស្តែងដូចជា អ្នកនាង ខាត់ សុឃីម បានលើកឡើងពីបញ្ហាសំណង់ផ្ទះទិញស្រាប់ នៅពេលមុននេះបន្ដិចដែរថា «ស្បថឈប់​ទិញផ្ទះស្រាប់ហើយ​ ជួសជុលគ្រប់​ពេល…ហ៊ឺ ជីវិត​ ..»៕

  • ភ្ញាក់ផ្អើល !! បុរសជប៉ុនបញ្ចេញវីដេអូនិយាយអរគុណចំពោះ កម្ពុជា ដែលផ្ដល់ក្ដីស្រឡាញ់ដល់ជនជាតិនិងប្រទេសជប៉ុន

    ភ្ញាក់ផ្អើល !! បុរសជប៉ុនបញ្ចេញវីដេអូនិយាយអរគុណចំពោះ កម្ពុជា ដែលផ្ដល់ក្ដីស្រឡាញ់ដល់ជនជាតិនិងប្រទេសជប៉ុន

    នៅពេលថ្មីៗកន្លងទៅ​​បុរស​ជប៉ុន​ម្នាក់​បាន​បង្ហាញ​ក្តី​ស្រឡាញ់ដល់​កម្ពុជា ដោយ​ដើ​កាន់​ស្លាក​សរសេរ​ថា «ឱបដោយសេរី ដើម្បីសន្តិភាព»។ តាម​រយៈ​វីដេអូដែល​បង្ហោះ​ដោយ​លោក Koichi Kuwabara ដែល​ដើរ​កាន់​បដាឱ្យ​គ្រប់​គ្នា​មក​ឱប​លោក​នោះ បាន​ទទួល​ការ​ចាប់អារម្មណ៍​ជា​ខ្លាំង​ពី​សំណាក់ពលលេង​បណ្តាញ​សង្គម​ហ្វេសប៊ុក​ស្រុក​ខ្មែរ ដោយ​បាន​ឃើញ​ជនជាតិ​បរទេស ពិសេស​ជនជាតិ​ជប៉ុន​ធ្វើ​រឿង​ដំបូង​គេ​នៅ​ស្រុក​ខ្មែរ ដែល​កន្លង​មក​ធ្លាប់​ឃើញ​តែ​នៅ​បរទេស​ប៉ុណ្ណោះ។

    ដំបូង​ឡើយ ពុំ​សូវ​មាន​មនុស្ស​ចាប់អារម្មណ៍​មក​ឱប​រូប​លោក​ឡើយ តែ​ប៉ុន្មាន​នាទីក្រោយ​មក មក​យុវវ័យ​និង​ក្មេងៗ​ជា​ច្រើន​មក​ឱប​រូប​លោក​ជា​បន្ត​បន្ទាប់​ដោយ​ក្តី​រីករាយ​និង​រាប់អាន ព្រោះ​ជា​មនុស្ស​ជាតិ​តែមួយ​រស់​លើ​ផែនដី។ លោកថា កម្ពុជា ពោរពេញទៅដោយក្ដីស្រឡាញ់ មិនមែនដូចជាអ្វីដែលជនជាតិដទៃនិយាយនោះទេ។

    ថ្មីៗនេះ លោក Koichi Kuwabara បានចេញវីដេអូថ្មីមួយទៀតដែលរៀបរាប់ថា នៅពេលដែលលោកសួរទៅកាន់ជនជាតិជប៉ុន និយាយអំពីប្រទេសកម្ពុជា ភាគច្រើនគេឆ្លើយតបមកលោកវិញថា ជាប្រទេសក្រីក្រ ដីគ្រាប់មីន និងកើតជំងឺអេដស៍។ តែលោកចង់ឱ្យជនជាតិជប៉ុនផ្លាស់ប្ដូរគំនិតវិញថា ប្រទេសកម្ពុជា គឺជាសេចក្ដីស្រឡាញ់ពេញលេញនៃប្រទេសជប៉ុន ព្រោះថា សូម្បីតែរូបិយបណ្ណប្រាក់រៀលខ្មែរ ក៏មានទង់ជាតិប្រទេសជប៉ុនផងដែរ ដែលបានបង្ហាញពី ការស្រឡាញ់ និងអរគុណចំពោះជនជាតិជប៉ុន។

    ចង់ដឹងថា បុរសជនជាតិជប៉ុនរូបនេះ និយាយអ្វីបន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

  • មកដឹងអាថ៌កំបាំងលោកតាម្នាក់រក្សាវ័យបាន 2XX ឆ្នាំ ជាមនុស្សអាយុវែងជាងគេនៅលើលោក

    មកដឹងអាថ៌កំបាំងលោកតាម្នាក់រក្សាវ័យបាន 2XX ឆ្នាំ ជាមនុស្សអាយុវែងជាងគេនៅលើលោក

    លោកតា លី ឈីងយ៉ុន ត្រូវបានសារព័ត៌មានចិនអះអាងថា ជាមនុស្សដែលមានអាយុវែងជាងគេបំផុតនៅក្នុងពិភពលោកនេះ ហើយបានធ្វើឱ្យមនុស្សជាច្រើនចាប់អារម្មណ៍ និងកើតចម្ងល់ថា ហេតុអ្វីលោកតាមានអាយុវែងម្លេះ? តើពិតដូចជាអ្វីដែលគេនិយាយដែរឬទេ? ថាតើលោកតាមានអាថ៌កំបាំងរក្សាសុខភាពអ្វីខ្លះ? ។ ជាការពិតណាស់ ភាគច្រើនគេមើលឃើញថា មនុស្សចាស់ជនជាតិជប៉ុនដែលមានអាយុរស់នៅបានយូរអង្វែងជាងគេ 122 ឆ្នាំ និង 6 ថ្ងៃ។ តែចំណែកបុរសចំណាស់ខាងលើនេះវិញ អាចថែរក្សាអាយុជីវិតបានវែងមិនធម្មតាឡើយ។

    សៀវភៅកំណត់ហេតុរបស់លោក លី ឈីងយ៉ុន បានរៀបរាប់ថា បានកើតក្នុងឆ្នាំ 1677 និង មរណភាពក្នុងឆ្នាំ 1933 សរុបមានអាយុ 256ឆ្នាំ ហើយក៏មានការស៊ើបអង្កេតពីលោក វ៉ី ជុងឈាន ដែលបានរកឃើញសំបុត្រអបអរបុណ្យកំណើតជូនលោកគម្រប់ខួបទី 150ឆ្នាំ និង ខួបទី 200ឆ្នាំ ។ លោកតា លី ឈីងយ៉ុន ជាអ្នកជំនាញខាង ឱសថបុរាណចិន ដូចជា វល្លិស្មៅជាដើម លើសពីនេះ គាត់ក៏ជាអ្នកពូកែខាងទ្រឹស្ដីជីកុងផងដែរ ។ ហើយកត្តាទាំងពីរនេះដែលអាចឱ្យគាត់រស់រានមានអាយុយឺនយូរដូចនេះ។ លោកបានរៀបរាប់ពីរូបមន្តសម្ងាត់ដើម្បីឱ្យមានអាយុវែងនេះទៅកាន់ស្ដេចត្រាញ់ វ៉ី ប៉ីហ្វូ សម័យសាធារណរដ្ឋចិន 1916 – 1927 មាន4ចំណុចគឺ ៖ ធ្វើចិត្តឱ្យស្ងប់, អង្គុយឱ្យដូចអណ្ដើក ,ដំណើររហ័សដូចព្រាបហើរ ,ដេកដូចសុនក។

    ជាពិសេសជាងនេះទៅទៀត លោកតាបានដើររុករកឱសថរុក្ខជាតិបុរាណចិនតាំងពីលោកមានអាយុ10ឆ្នាំមកម្ល៉េះគឺ បានទៅដល់ដែនដី កាន់ស៊ូ, ទីបេ, អណ្ណាម, ថៃ និង ម៉ាន់ជូ ដើម្បីប្រមូលរុក្ខឱសថទាំងនោះ មកប្រើប្រាស់ បង្កើនអាយុរបស់លោក៕

  • ម្ដាយកំពូលតារាសម្ដែងស្រីអ្នកនាង ស្វែង សុជាតា ទទួលមរណភាព

    ម្ដាយកំពូលតារាសម្ដែងស្រីអ្នកនាង ស្វែង សុជាតា ទទួលមរណភាព

    ពិតជាសោកសៅ ខណៈតារាសម្ដែងមាននិស្ស័យជាតួកាចនិងតួកំសត់ អ្នកនាង ស្វែង សុជាតា កំពុងតែជួបទុក្ខ យ៉ាងក្រៀមក្រំជាទីបំផុត ដែលបាត់បង់អ្នកម្ដាយដែលជាទីស្រឡាញ់ និងគោរពរបស់ខ្លួន។

    នៅថ្ងៃទី8 ខែមករា ឆ្នាំ2019 នេះ អ្នកនាង ស្វែង សុជាតា បានបង្ហាញសារ ជួបទុក្ខក្នុងគ្រួសារក្នុងពាក្យពេចន៍ រៀបរាប់ខ្លី ភ្ជាប់មកជាមួយរូបដូនចាស់ ដែលអ្នកនាង ហៅពេញមាត់ ថាអ្នកម្ដាយ បានតម្កល់ក្នុងមឈូសថា «សូមវិញ្ញាណក្ខន្ធអ្នកម្តាយ បានទៅកាន់សុខគតិភព កុំបីឃ្លៀងឃ្លាតឡើយ»។

    សូមជម្រាបថា អ្នកនាង ស្វែង សុជាតា ជាតារាសម្តែងពោរពេញដោយទេពកោសល្យ និងទទួលបានការកេរ្តិ៍ឈ្មោះល្បីក្នុងវិស័យសិល្បៈសម្ដែងជាយូរណាស់មកហើយ។ តារាស្រីរូបនេះ ត្រូវបានទស្សនិកជនចាត់ទុកថា ជាតារាស្រីជើងចាស់មួយរូបដែលមានទេពកោសល្យខ្ពស់ក្នុងការសម្ដែង មិនថាជាតួកាចឆ្នាស់ ឬតួស្លូតបូតកម្សត់នោះឡើយ ដែលជាហេតុធ្វើឱ្យអ្នកនាងអាចឈានជើងចូលសម្ដែងក្នុងវិស័យភាពយន្តហូលីវូដបានយ៉ាងងាយ។

    ខណៈកំពុងជួបទុក្ខក្រៀមក្រំ មហាជន​ជាច្រើន​បានការផ្ញើ​សារ​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​សោកសៅ​ និងឧទ្ទិសឱ្យវិញ្ញាណក្ខន្ធម្ដាយអ្នកនាង បានអញ្ជើញទៅកាន់សុគតិភព៕

  • ស្រីស្អាតអៀរឡង់ Jessie Vard បង្ហាញមុខសង្សារថ្មីហើយ

    ស្រីស្អាតអៀរឡង់ Jessie Vard បង្ហាញមុខសង្សារថ្មីហើយ

    ដូចជាប្រិយមិត្តបានស្គាល់រួចមកហើយ តារាម៉ូដែលវ័យ17ឆ្នាំ នាងJessie Vard ដែលល្បីតែខាង ស៊ិចស៊ី ពេលនេះ នាងបានធ្វើ่ឱ្យអ្នកគាំទ្រខ្មែរ ភ្ញាក់ផ្អើលម្ដងទៀត ក្នុងការបង្ហាញមុខមាត់សង្សារថ្មីរបស់នាង។

    នៅពេលថ្មីៗនេះ ណេតអាយដលសិចស៊ីរូបនេះ បានបង្ហាញភាពផ្អែមល្ហែមឱបរឹតជាមួយគូស្នេហ៍ ដែលធ្វើឱ្យមហាជននឹកស្មានមិនដល់ ព្រោះថា សង្សារថ្មីរបស់នាងរូបនេះ មានទម្រង់មុខដូចជាមនុស្សស្រីដែលនិយមតែងខ្លូនធ្វើប្រុសអីចឹងដែរ។ តែយ៉ាងណាមិញ គូស្នេហ៍ថ្មីរបស់នាង Jessie ត្រូវបានអ្នកគាំទ្រសរសើរថា មានមុខមាត់ស្អាតមិនចាញ់កូនកាត់ប៉ុន្មានទេ។

    សូមរំឭកដែរថា នាង Jessie Vard ជាតារាបង្ហាញម៉ូត ដែលកំពុងតែទទួលបានប្រជាប្រិយភាពក្នុងពេលបច្ចុប្បន្ន ហើយនាងក៏មិនមែនជាកូនកាត់ថៃនោះទេ ដោយនាង ជាជនជាតិ អៀរឡង់ តែមករស់នៅប្រទេសថៃ យូរណាស់មកហើយ។ ជារឿយៗ នាងតែងតែបញ្ចេញក្បាច់រាំ ជាមួយនឹងបទចម្រៀងបរទេស និងបទចម្រៀងថៃតែប៉ុណ្ណោះ។ ហើយកន្លងមករូបនាងក៏បានរាំ Cover ចម្រៀងខ្មែរមួយបទ ដែលផ្ទុះខ្លាំងនៅលើបណ្ដាញសង្គមហ្វេសប៊ុក គឺបទ«មាន់ស្រែ» ច្រៀងដោយ កញ្ញា រ៉ាប៊ី។ ការរាំរបស់នាង ក្នុងបទនេះ គឺមិនសូវត្រូវ ទៅតាមទម្រង់ និង ក្បាច់ប៉ុន្មាននោះទេ ព្រោះនាងបានលាយជាមួយនឹងស្ទីលស៊ីអារម្មណ៍ សាហាវលើសពីការគិត ដែលធ្វើឱ្យអ្នកគាំទ្រ មើលហើយ ចង់ឈាមច្រមុះ៕

  • ក្រោយពីប្រកែក សួស វីសា កាន់តែផ្អែមល្ហែមគ្មានការលាក់លាមស្នេហាជាមួយ ថម មី ទៀតទេ…

    ក្រោយពីប្រកែក សួស វីសា កាន់តែផ្អែមល្ហែមគ្មានការលាក់លាមស្នេហាជាមួយ ថម មី ទៀតទេ…

    ថ្មីៗនេះ គេមើលឃើញទៀតហើយថា តារាស្រីនៅទ្រនំរស្មីហង្សមាស សួស វីសា និងគូស្នេហ៍លោក​ ថម មី ទើបតែដឹកដៃគ្នាដើរលេងកម្សាន្តនៅតាមខេត្ត ជាមួយនឹងគ្រួសារយ៉ាងមានសុភមង្គល ។ ក្រោយពីមហាជនបានឃើញបែបនេះក៏មានការរំភើបចឹត្តជំនួស ព្រោះដោយឃើញភាពស្និទ្ទស្នាលពួកគេកាន់តែប្រសើរឡើងជាពិសេសនោះអ្នកគាំទ្រកំពុងរងចាំដំណឹងល្អក្នុងពេលឆាប់ៗនេះ។

    សួស វីសា ជាតារាដែលកំពុងមានរាសីឡើង បន្ទាប់ពីបានក្ដោបឱកាសគ្រងតំណែងក្នុងកម្មវិធី The Voice Kids Cambodia រដូវកាលទី2 ជំនួស សុគន្ធ​ នីសា ។ កាលពីមុនកញ្ញា សួស វីសា តែងប្រកាសខ្លួនថា នៅទំនេរ​ មិនទាន់ជំពាក់ស្នេហ៍ជាមួយអ្នកណាម្នាក់ទេ តែក្រោយមកបានលេចឮដំណឹងល្ហៀងៗឡើងថា នាងកំពុងបង្ហាត់ភ្លើងស្នេហ៍​ជាមួយលោក ថមមី តែត្រូវបាននាងច្រានចោលទៀតថា «មិនមែនជាការពិតទេ» តែសម្រាប់លោក ប៊ុនថុល ប៊ុនថង ហៅ​ថមមី បានទទួលស្គាល់ថា លោកពិតជាមានទំនាក់ទំនងស្នេហ៍ជាមួយកញ្ញា វីសា មែន ហើយអ្វីដែលលោកកាន់រំភើបចិត្តខ្លាំង នោះ គឺនៅពេលឃើញ សួស វីសា លេចមុខមាត់ និងល្បីរន្ធឺខ្លាំងនៅហង្សមាស។

    ជាក់ស្ដែងនៅពេលនេះ គូស្នេហ៍លាក់មុខមួយគូនេះកំពុងតែបង្ហាញ​ឱ្យមហាជនឃើញភាពផ្អែមល្ហែមជាមួយគ្នាខ្លាំងឡើងៗ និងបានបង្ហោះរូបភាពកាន់ដៃគ្នាដើរលេងកម្សាន្តនៅតាមខេត្ត ជាមួយនឹងគ្រួសារយ៉ាងមានសុភមង្គល ។ ដើម្បីឱ្យជាក់ច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ៖

  • លោក Queiroz វាយ​បក​លើ​ក្រុម​អ្នក​រិះ​គន់វិញ ក្រោយ​ពី​អ៊ី​រ៉ង់លត់ យេម៉ែន ចាស់​ដៃ

    លោក Queiroz វាយ​បក​លើ​ក្រុម​អ្នក​រិះ​គន់វិញ ក្រោយ​ពី​អ៊ី​រ៉ង់លត់ យេម៉ែន ចាស់​ដៃ

    លោក Carlos Queiroz គ្រូបង្វឹកនៃក្រុម​ជម្រើស​ជាតិ​អ៊ី​រ៉ង់ បាន​វាយ​បក​ទៅលើ​ក្រុម​អ្នក​រិះ​គន់ ក្រោយពី​ក្រុម​របស់​លោក​បាន​លត់​ក្រុម​យេម៉ែន យ៉ាង​ចាស់​ដៃ​ក្នុងលទ្ធផល 5-០ កាលពីថ្ងៃ​ចន្ទ ដើម្បី​បង្ហាញ​ពី​ភាពខ្លាំង​របស់​ខ្លួន​ទៅកាន់​​ក្រុម​ជាគូ​ប្រជែង​ពា​ន​។

    អតីត​គ្រូបង្វឹក​របស់​ក្រុម Real Madrid រូបនេះ បាន​កោត​សរសើរ​កីឡាករ​របស់​លោក​សម្រាប់​​​ការ​យក​ឈ្នះ​​លើ​ក្រុម​ខ្សោយ​ជាង​គេក្នុង​​ពូល D ដោយ​ងាយ ក្នុង​ទីក្រុង​អា​ប៊ូ​ដា​ប៊ី ខណៈ​ដែល​ពួកគេ​​បាន​បំ​បាក់​មុខ​​ការ​បង្ហាញខ្លួន​ជាលើក​ទី​1 ​របស់​ក្រុម​​ប្រទេស​ដាច់​ដោច​ដោយ​សង្គ្រាម​មួយ​នេះ ក្នុង​យុទ្ធនាការ Asian Cup​។

    ប៉ុន្តែ អារម្មណ៍​របស់​លោក​បានផ្លាស់​ប្តូរ​​ភ្លាម​ៗ នៅ​ពេល​ដែល​​ត្រូវ​បាន​រំឭក​ពី​អតីត​គ្រូបង្វឹកនៃក្រុម​ជម្រើស​ជាតិ​លោក BrankoI vankovic ដែល​បច្ចុប្បន្នកំពុង​តែ​ដឹកនាំក្រុម​ Persepolis របស់​អ៊ី​រ៉ង់ ហើយ​លោក​បាន​និយាយ​ទាក់​ទង​នឹង​គ្រូបង្វឹក​នៃក្រុម​ជម្រើស​ជាតិ​អ៊ី​រ៉ាក់​លោក SreckoKatanec​។

    គ្រូបង្វឹកសញ្ជាតិ​ព័រ​ទុយ​ហ្គាល់​ដែល​ជា​រឿយ​ៗ​បាន​​ប៉ះ​ទង្គិច​ជា​មួយ​នឹង​មន្ត្រីកីឡា​បាល់​ទាត់​អ៊ី​រ៉ង់ និង​បណ្តាញ​សារ​ព័ត៌​មាចាប់​តាំងពី​ចូល​កាន់​តំណែង​ក្នុង​ឆ្នាំ​2011​ រូបនេះបាន​ឱ្យ​ដឹង​ថា៖ «បច្ចុប្បន្ន យើង​​វិល​​ទៅកាន់​ការ​ងារ​ផ្ទះ​វិញ​​»​​។

    លោក Queiroz ដែល​បាននិយាយ​ទាក់​ទង​នឹង​គ្រូបង្វឹកសញ្ជាតិក្រូ​អាស៊ី​លោក Ivankovic ក្រោយ​ពីការប្រកួត​បើកឆាក​​វគ្គ​ចែកពូល​របស់​ខ្លួន​​នៃយុទ្ធនាការ Asian Cup បាន​បន្ថែម​ទៀត​ថា៖ «នេះ​គឺ​ជា​សុភាព​បុរស​ដែល​​ស៊ាំ​ទៅនឹង​ការ​​ហៅ​កីឡា​បាល់​ទាត់​អ៊ី​រ៉ង់ គឺ​ជា​សៀក​»​​។

    ការ​បង្ហាញ​ពី​ទម្រង់​លេង​​របស់​ក្រុម​ជម្រើស​ជាតិ​អ៊ី​រ៉ង់ក្នុង​ទីក្រុង​អា​ប៊ូ​ដាប៊ីមាន​ភាព​ផ្ទុយ​គ្នា​ស្រឡះ​ទៅនឹង​ក្រុម​​ខ្លាំង​កូរ៉េ​ខាង​ត្បូង ដែល​បាន​​យកឈ្នះ​លើ​ក្រុម​ជម្រើស​ជាតិ​ហ្វីលីពីនទាំង​ត្រដាប​​ត្រដួស ស្រប​ពេល​ដែល​ក្រុម​ជម្រើស​ជាតិ​ចិន បាន​ដណ្តើម​យក​ប្រៀប​ទៅលើ​ការ​ប្រព្រឹត្ត​កំហុស​របស់​អ្នក​ចាំ​ទី ដើម្បី​បំពេញការ​វាយ​បក​វិញ​លើ​ក្រុម​គៀ​ហ្ស៊ី​គីស្ថាន​។

    ក្រុម​ជម្រើស​ជាតិកូរ៉េ​ខាង​ត្បូង បាន​ចាប់​ផ្តើម​យុទ្ធនាការ​របស់​ខ្លួន​តាម​រយៈ​ការ​យកឈ្នះ​លើក្រុម​ជម្រើស​ជាតិ​​​ហ្វីលីពីន ក្នុងលទ្ធផល 1-០ ខណៈ​ដែលក្រុម​ជម្រើស​ជាតិ​ចិន បាន​វាយ​បក​ដើម្បីផ្តួល​ក្រុម​គៀ​ហ្ស៊ី​គីស្ថាន​ 2-1​៕

    ប្រភព​ពី៖ Channel News Asia

  • ចាន់ វឌ្ឍនាកា ជួបគ្រោះថ្នាក់ចរាចរណ៍យប់មិញនេះ

    ចាន់ វឌ្ឍនាកា ជួបគ្រោះថ្នាក់ចរាចរណ៍យប់មិញនេះ

    សារព័ត៌មានឡារ៉ែន ទទួលបានដំណឹងថា លោក ចាន់ វឌ្ឍនាកា ដែលជាកីឡាកបាល់ទាត់ក៏ដូចជាសិល្បករល្បីមួយរូបប្រចាំព្រះរាជាណាចក្រកម្ពុជា រួមនិងមិត្តស្រី ធ្វើដំណើរថយន្តស៊េរីទំនើបមួយគ្រឿងបោះពួយ ឆ្លងផ្លូវលឿនពេកបួងចង្កូតមិនទាន់ជ្រុលបុកខឿនផ្លូវក្រោមស្ពាន អាកាស7មករា បែករាយពេញ ផ្លូវរថយន្តបង្កខូចខាតផ្នែកខាងមុខខាងឆ្វេង យ៉ាងដំណំទៅមុខលែងរួច ជាសំណាងល្អមិនមានអ្នករងបួស។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង1និង40នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃអង្គារទី8ខែមករា ឆ្នាំ2019 ស្ថិតនៅខាងក្រោយស្ពានអាកាស7មករា តាមបណ្តោយផ្លូវសហពន្ធ័រុស្សី កែងនិងផ្លូវ271 ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមក ធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវ គោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

  • កក្រើកអស់ស្រទាប់មហាជន.. ដៃគូជំនួញស្រីល្បីឈ្មោះក្នុងពិភពសិល្បៈទាំងពីរ យីអ៊ុនដាក់ស្របគ្នា

    កក្រើកអស់ស្រទាប់មហាជន.. ដៃគូជំនួញស្រីល្បីឈ្មោះក្នុងពិភពសិល្បៈទាំងពីរ យីអ៊ុនដាក់ស្របគ្នា

    កាលពីចុងខែវិច្ឆិកា និងដើមខែធ្នូឆ្នាំ2018 រឿងស្រូវរបស់ អ្នកនាង គង់ សុត្រាវី ដែលគេស្គាល់ថាជាម្ចាស់ហាងម្កុដមាសខ្មែរសម្អាងការ និងជាម្ចាស់ហាងមជ្ឈមណ្ឌលថែរក្សាសម្ផស្សឌីសែល ស្ថិតនៅម្ដុំទួលគោល បានធ្វើឱ្យកក្រើកស្រទាប់មហាជនយ៉ាងខ្លាំង ជាពិសេសក្នុងចង្កោមអ្នកលេងហ្វេសប៊ុក បន្ទាប់ពីមានការទម្លាយថា អ្នកស្រីបានជាប់ពាក់ព័ន្ធចំណងស្នេហ៍ជាមួយអតីតឧកញ៉ាល្បីឈ្មោះ ហូ ចំរើន ដោយបានទាំងក្លែងឯកសារដាក់ឈ្មោះលោក ហូ ចំរើន ក្នុងឯកសារគ្រួសាររបស់ខ្លួនថា ឈ្មោះ ហូ សម្បត្តិ ក្នុងពេលដែលលោក ហូ ចំរើន មានភរិយាស្របច្បាប់ម្នាក់រួចទៅហើយ។

    ឈានដល់ដើមឆ្នាំ2019 នេះ អ្នកស្រី ហូវ ដាណេ ថៅកែមជ្ឈមណ្ឌលកែសម្ផស្ស«ឌែម៉ូគ្លីនិក» ដែលត្រូវគេស្គាល់ថាជាដៃគូជំនួញស្អិតរមួតរបស់អ្នកស្រី គង់ សុត្រាវី ក៏មានរឿងអាស្រូវផ្ទុះឡើងដូចគ្នា ដែលធ្វើឱ្យគេចាប់អារម្មណ៍ភ្លាមៗថា ដៃគូជំនួញស្រីល្បីឈ្មោះក្នុងពិភពសិល្បៈទាំងពីរ យីអ៊ុនដាក់ស្របគ្នា ដោយសារតែរឿងអាស្រូវរបស់អ្នកទាំំងពីរ សុទ្ធតែជារឿងផ្អើលស្រទាប់មហាជន ហើយខុសពេលគ្នាតែជាងមួយខែ គឺចុងឆ្នាំ និងដើមឆ្នាំ។

    ព័ត៌មានចុងក្រោយពីតំណាងអយ្យការបានឱ្យដឹងថា អ្នកស្រី ហូវ ដាណេ ត្រូវបានតុលាការចោទលើបទល្មើសចំនួន3 ទី1-បទល្មើសធ្វើអោយប៉ះពាល់ដល់សិទ្ធិខាងរូបភាពនៃបុគ្គលតាមមាត្រា302នៃក្រមព្រហ្មទណ្ឌ ទី2-ពីបទកំហែងយកតាមមាត្រា363 និងមាត្រា364 នៃក្រមព្រហ្មទណ្ឌ និងបទល្មើសទី3-ពីបទការគំរាមកំហែងហែកកេរ្តិ៍តាមមាត្រា272 និងមាត្រា273 នៃក្រមព្រហ្មទណ្ឌ ដែលនេះគឺជាបទបន្ទាប់ពី អ្នកស្រីត្រូវអតិថិជនម្នាក់ដាក់បណ្ដឹងថា បានគំរាមបង្ហោះរូបភាពដេរប្រដាប់ភេទអតិថិជននៅលើបណ្តាញសង្គមហ្វេសប៊ុក ជាថ្នូរការទាមទារប្រាក់រាប់ម៉ឺនដុល្លារអាមេរិក។ ជាមួយនឹងការផ្ទុះឡើងរឿងដ៏រសើបនៅដើមឆ្នាំនេះ មហាជននឹកឃើញភ្លាមៗ ដោយសារតែមុននេះតែរយៈពេលជាងមួយខែ អ្នកស្រី គង់ សុត្រាវី ដែលជាដៃគូជំនួញរបស់អ្នកស្រី ដោយសូម្បីតែទៅណាមកណាក៏ទាំងគូ ដោយមុនផ្ទុះរឿងមានការប្រកាសថា អ្នកស្រីគង់ សុត្រាវី ហ៊ានបើកមជ្ឈមណ្ឌលកែសម្ផស្សឈ្មោះ ឌីសែល ស្ថិតនៅម្ដុំទួលគោល ក៏ដោយសារតែអ្នកស្រី ហូវ ដាណេ ធ្វើជាអ្នកជ្រោមជ្រែង លើបញ្ហាបច្ចេកទេស និងកិច្ចសហការជាមួយអ្នកឯកទេសក្រៅប្រទេស ស្រាប់តែមានរឿងដូចគ្នា។ យ៉ាងណាមិញ អ្នកស្រីគង់ សុត្រាវី នៅមិនទាន់ប្រកាសពីការបើកសម្ពោធហាងកែសម្ផស្សឌីសែលនៅឡើយទេមកទល់នឹងអ្នកស្រី ហូវ ដាណេ មានរឿងផ្លូវច្បាប់នេះ បើទោះជាមុនផ្ទុះរឿង អ្នកស្រី គង់ សុត្រាវី ប្រកាសថាខ្លួន នឹងបើកសម្ពោធហាងឌីសែល ដែលមានសេវាដូចគ្នានឹងហាងឌែម៉ូគ្លីនិក ឱ្យផ្អើលពិភពសិល្បៈ និងមហាជន នៅដើមខែមករានេះ។ អ្នកតាមដានពីរឿងរ៉ាវផ្ទុះឡើងរបស់អ្នកទាំំងពីរ បង្ហាញពីការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែរឿងរ៉ាវរបស់អ្នកដៃគូជំនួញទាំងពីរ សុទ្ធតែកក្រើកមហាជន ហើយខុសត្រូវតែចុងឆ្នាំ និងដើមឆ្នាំ។

    សូមរំឭកថា រឿងអាស្រូវរបស់អ្នកស្រី គង់ សុត្រាវី កើតឡើងដោយសារតែអ្នកស្រីតវ៉ាថា លោក ហូ ចំរើន គឺស្វាមីដើមរបស់ខ្លួន ហើយត្រូវបានភាគីអ្នកជិតស្និទ្ធិរបស់អ្នកស្រីទម្លាយថា លោក ហូ ចំរើន ដែលក្នុងបញ្ជីសៀវភៅគ្រួសាររបស់អ្នកស្រីបានដាក់ឈ្មោះថា ហូ សម្បត្តិ ដែលមានន័យថាមនុស្សម្នាក់ប្រើឯកសារ2ផ្សេងគ្នា មានភរិយាស្របច្បាប់។ អ្នកស្រី គង់ សុត្រាវី ត្រូវបានគេសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងករណីបាត់លុយរាប់លានដុល្លារដែល លោក ហូ ចំរើន បានយកពីចិន ហើយមានរឿងដាក់ថ្នាក់ត្រូវគេប្ដឹងផ្ដល់ដាក់ព័ន្ធធនាគារនោះ បន្ទាប់ពីអ្នកស្រីរំលេចជំនួញមិនតិចជាង2លានដុល្លារ ទាំងហាងសម្អាងការ និងហាងកែសម្ផស្សត្រៀមដំណើរការ។ ក្រោយលោក ហូ ចំរើន មានរឿងជាប់ពន្ធធនាគារ ហើយអ្នកស្រី ហូវ ដាណេ ក៏មានបញ្ហាប្រឈមផ្លូវច្បាប់ គេមិនដឹងថាមុខជំនួញរបស់អ្នកស្រីនឹងអាចដំណើរការតាមគម្រោង ឬយ៉ាងណាទេ ប៉ុន្តែអ្វីដែលគេចាប់អារម្មណ៍គឺអ្នកស្រី គង់ សុត្រាវី បានបង្ហាញភាពស្ងប់ស្ងាត់ ដោយសូម្បីតែការផុសបង្អួតពីហ៊ឹហារឯកជន ដោយសូម្បីតែបង្ហោះពីសម្អាងការ និងហាងឌីសែលដែលអ្នកស្រីអះអាងថាចំណាយការសាងសង់ និងបំពាក់បច្ចេកទេសច្រើនជាង1លានដុល្លារ លែងឃើញដូចមុន។ ប្រភពពីតុលាការ ក្រោយធ្លាយដំណឹងថាលោក ហូ ចំរើន ប្រើឈ្មោះហូ សម្បត្តី ហើយលួចរួមរស់ជាមួយអ្នកស្រី ភរិយាស្របច្បាប់របស់លោក ហូ ចំរើន គឺអ្នកស្រី គារ សុខគាង បានសម្រេចចិត្តប្ដឹងលែង ដោយមិនសើរើទ្រព្យសម្បត្តិ ដែលអ្នកស្រី គង់ សុត្រាវី ពាក់ព័ន្ធនឹងលោកហូ ចំរើន មុនជាប់ពន្ធធនាគារឡើយ ទើបឃើញអ្នកស្រី គង់ សុត្រាវី គេចផុតពីបញ្ហាផ្លូវច្បាប់ដូចគ្នានឹង អ្នកស្រី ហូវ ដាណេ មកទល់ពេលនេះ៕