Author: អេបិល

  • រដ្ឋាភិបាលថៃប្រយុទ្ធប្រឆាំងនឹងផ្សែងអ័ព្ទពុលនៅបាងកក និងផ្អាកសាងសង់គម្រោងរថភ្លើងអេឡិចត្រូនិកនៅក្នុងទីក្រុង

    រដ្ឋាភិបាលថៃប្រយុទ្ធប្រឆាំងនឹងផ្សែងអ័ព្ទពុលនៅបាងកក និងផ្អាកសាងសង់គម្រោងរថភ្លើងអេឡិចត្រូនិកនៅក្នុងទីក្រុង

    តាមការចេញផ្សាយរបស់សារព័ត៌មាន Thairath នៅពេលមុននេះបន្ដិចបានឱ្យដឹងថា ការដ្ឋានសាងសង់គម្រោងរថភ្លើងអេឡិចត្រូនិកនៅក្នុងទីក្រុងបាងកក ត្រូវបានបិទរយៈពេល7ថ្ងៃ ខណៈរដ្ឋាភិបាលថៃកំពុងប្រយុទ្ធ ប្រឆាំងនឹងផ្សែងអ័ព្ទពុលនៅក្នុងរាជធានីនៃប្រទេស។

    រដ្ឋមន្ត្រីនៃក្រសួងគមនាគមប្រទេសថៃលោក Arkhom Termpittayapaisith បានថ្លែងនៅក្នុងសន្និសិទសារព័ត៌មាននៅថ្ងៃពុធសប្ដាហ៍នេះថា អាជ្ញាធរបាន សម្រេចចេញសេចក្ដីណែនាំមួយដល់ម្ចាស់ការដ្ឋានទាំងអស់ក្នុងទីក្រុងបាងកក ផ្អាកសកម្មភាពសាងសង់របស់ខ្លួនរហូតដល់ថ្ងៃអង្គារ សប្ដាហ៍ក្រោយ។ លោកបន្ថែមថា ម្ចាស់ការដ្ឋានទាំងអស់ចំាបាច់ត្រូវតែសំអាតការដ្ឋានសាងសង់របស់ខ្លួន និងផ្លូវស្ថិតនៅក្បែរ ហើយមិនតែ​ប៉ុណ្ណោះសម្បីតែរថយន្ដចេញចូលការដ្ឋានក៏ត្រូវសំអាត់កង់រថយន្ដឱ្យបានស្អាតផងដែរ។ ក្រៅតែវិធានលើការដ្ឋានសាងសង់ អាជ្ញាធរថៃថែមទាំងបានបង្គាប់ឱ្យរថយន្ដក្រុងប្រើប្រាស់ម៉ាស៊ូត ចំនួន2,075គ្រឿង ក្នុងទីក្រុងបាងកក ប្ដូរមកប្រើប្រាស់ប្រេងសាំងវិញ ដោយទុករយៈពេល២ថ្ងៃ ដើម្បីការពារ ក៏ដូចជាទប់ស្កាត់ការបញ្ចេញផ្សែងខ្មៅទៅក្នុង បរិយាកាស៕

  • នៅចាំនាងតូចនេះទេ ភ្លេចខ្លួនពេញក្រមុំបាត់ ស្អាតខ្លាំងណាស់ …

    នៅចាំនាងតូចនេះទេ ភ្លេចខ្លួនពេញក្រមុំបាត់ ស្អាតខ្លាំងណាស់ …

    តាមរយៈសារព័ត៌មាន Tvpool នៅពេលមុននេះបន្ដិចឱ្យបានដឹងថា តើហ្វេនៗទាំងអស់គ្នានៅចាំនាងតូចក្នុងរឿង«ត្រីដំរីមាស»បានទេ? សព្វថ្ងៃនេះនាងចម្រើនវ័យពេញក្រមុំហើយ ព្រមទាំងធ្វើឱ្យហ្វេននៅលើបណ្ដាញសង្គមហ្វេសប៊ុកលាន់មាត់ថាស្អាតគ្រប់គ្នា…។

    សម្ដែងរឿងចប់កន្លងទៅប៉ុន្មានឆ្នាំសោះ ភ្លេចៗខ្លួនតួព្រះនាងតូចបានពេញក្រមុំហើយគឺប្អូន “ ក្រេជ ប៉ានរៈដា ” ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងតាមរយៈការសម្ដែងនៅក្នុងរឿង “ត្រីដំរីមាស” “ថ្កុលមាស” “ទិព្វសង្វារ ” “ដាវទិព្វ7ពណ៌” និងរឿងផ្សេងៗជាច្រើនទៀត កាលពីនៅក្មេង។

    ចង់ដឹងសម្រស់នាងតូចប្លែកយ៉ាងណាខ្លះសូមទស្សនារូបភាពខាងក្រោម ៖

  • ស្រក់ទឹកភ្នែក!! ល្ខោនខោលស្ទើរតែផុតជីវិតម្ដងហើយក្នុងសម័យខ្មែរក្រហម

    ស្រក់ទឹកភ្នែក!! ល្ខោនខោលស្ទើរតែផុតជីវិតម្ដងហើយក្នុងសម័យខ្មែរក្រហម

    ដូចប្រិយមិត្តបានជ្រាបដឹងហើយថា កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​2018 ល្ខោន​ខោល​ត្រូវ​បាន​បញ្ចូល​ជាសម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​អង្គការ​យូណេស្កូ​ដែល​តម្រូវ​ឲ្យ​មានការការពារ​ជា​បន្ទាន់។ សិល្បៈល្ខោន​ខោល​ខ្មែរ​ចំណាស់​ច្រើន​សតវត្សរ៍​មក​ហើយ​នេះ​ ​មាន​ចារ​នៅ​លើ​ជញ្ជាំង​ប្រាសាទ​អង្គរ។ ​អ្នករាំ​ល្ខោន​ខោល​ច្រើន​ជា​បុរស ​ទាំង​តួ​ប្រុស ​ទាំង​តួស្រី។​ ចំណេះ​ដឹង​អំពី​សិល្បៈ​ល្ខោន​ខោលត្រូវ​បាន​បង្រៀន​តៗ​គ្នា​ពី​ឪពុក​ទៅ​កូន​ដោយ​ការ​និយាយ​ប្រាប់។

    នៅពេលថ្មីៗនេះ សារព័ត៌មានបាងកកប៉ុស្ដិ៍ បានចេញផ្សាយបទសម្ភាសន៍របស់លោក ស៊ុន រិទ្ធី ជាសិល្ប​ករសម្ដែងរបាំល្ខោនខោលវត្តស្វាយ​អណ្តែតបានប្រាប់ឱ្យដឹងថា សិល្បៈល្ខោនខោលបិះនិងផុតរលត់កាលពីរបបវាលពិឃាតរបស់ខ្មែរក្រហមទើហើយ ក៏ប៉ុន្តែមានសិល្បករមួយចំនួនបានរក្សាវានៅរស់ ហើយឥឡូវនេះកំពុងធ្វើការដើម្បីចម្លងបន្ដវេនឱ្យទៅមនុស្សជំនាន់ថ្មី។ លោកបានបន្ដទៀតថា ក្រុមខ្មែរក្រហមជ្រុលនិយម បានសើចចំអកមើលងាយយ៉ាងច្រើនបំផុតចំពោះសិល្បៈមួយប្រភេទនេះ ដោយចោទប្រកាន់ថា ជាអ្នកមិនជឿនលឿន នឹងហាមឃាត់មិនឱ្យមានការសិក្សា ចាប់តាំងពីអំឡុងពេលលោកនៅក្មេង ហើយស្ទើរ​​តែ​លុបបាត់ទាំង​ស្រុង​ដោយ​ពួក​ខ្មែរ​ក្រហម​នៅ​ទសវត្សរ៍​1970។

    លោកស៊ុន រិទ្ធីបានបញ្ជាក់ទៀតថា ជីតា​និង​ឪពុក​របស់​លោក​ជាអ្នក​រាំល្ខោន​ខោល​នៃ​ក្រុម​សិល្បៈ​ដែល​មាន​សមាជិក​ជាង​20​នាក់​ ដែល​មាន​អ្នករាំ​និង​ក្មេងៗ​អាយុ​រវាង​ពី6ឆ្នាំ​ទៅ​15​ឆ្នាំ។ជីដូន​ជីតា​របស់​ខ្ញុំ​បាន​ថែ​រក្សា​ល្ខោន​ខោល​បន្ត​ពី​ជីតា​របស់​គាត់។ ​ឥឡូវ​នេះ​ដល់​វេន​ខ្ញុំ​ត្រូវ​ខំ​បង្រៀន​កូន​សិស្ស​ដើម្បី​កុំ​ឱ្យ​សិល្បៈ​នេះ​បាត់បង់៕

  • តែប៉ុណ្ណឹងគេងត្រជាក់ស្រួលទៀតហើយ ត្រៀមភួយសាច់ដណ្តប់ឱ្យហើយទៅ..

    តែប៉ុណ្ណឹងគេងត្រជាក់ស្រួលទៀតហើយ ត្រៀមភួយសាច់ដណ្តប់ឱ្យហើយទៅ..

    នៅមុននេះបន្តិច នាថ្ងៃទី17 ខែមករា ឆ្នាំ2019 ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពី ការចុះត្រជាក់លើកទី2 ក្នុងនោះបានបញ្ជាក់ឱ្យដឹងថា៖ បន្ទាប់ពីបានតាមដានលើស្ថានភាពអាកាសធាតុរួចមក ឃើញថា នៅថ្ងៃទី 24-27 ខែមករា ឆ្នាំ2019 ជ្រលងសម្ពាធខ្ពស់ នឹងបង្កើនឥទ្ធិពលខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជា។

    លក្ខណៈបែបនេះ នឹងបង្កឱ្យធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ចុះត្រជាក់ជាថ្មីម្តងទៀត ចាប់ពីថ្ងៃទី 25-25 ខែមករា ពិសេស នៅតំបន់ជួរភ្នំខេត្តមណ្ឌលគិរី និងខេត្តព្រះវិហា ដែលសីតុណ្ហភាព អប្បបរមា អាចនឹងធ្លាក់ចុះមកនៅក្នុងរង្វង់ពី17-19 អង្សាសេ។

    អាស្រ័យដូចបានជម្រាបជូនខាងលើ សូមប្រជាពលរដ្ឋ ជាពិសេ វីរកងទ័ពដែលឈរជើងនៅតំបន់ជួរភ្នំដងរែក និងនៅខ្ពង់រាបភាគឦសានប្រុងប្រយ័ត្នចំពោះអាកាសធាតុដែលចុះត្រជាក់នេះ៕

  • ស្ងាត់ៗ ម៉ារ៉ា បុណ្ណា ដឹកដៃភរិយាកាត់ចំណងដៃនៅលើSky Bar

    ស្ងាត់ៗ ម៉ារ៉ា បុណ្ណា ដឹកដៃភរិយាកាត់ចំណងដៃនៅលើSky Bar

    ភ្ញាក់ផ្អើលបំផុតដែលលោក ម៉ារ៉ា​ បុណ្ណា បានរៀបចំកម្មវិធីកាត់ចំណងដៃជាមួយភរិយា ដែលជាតារាប្រចាំទូរស្សន៍ប៉ុស្តិ៍លេខ៥ អ្នកស្រី ផុន តារានី យ៉ាងអធិកអធម ដែលមានមិត្តសិល្បៈ និងភ្ញៀវកិត្តយសជាច្រើនបានចូលរួម ធ្វើឲ្យកម្មវិធីកាន់តែមានភាពសប្បាយរីករាយកាន់តែខ្លាំងឡើង។ កម្មវិធីរបស់លោកបានរៀបចំនៅក្នុងបរិវេណក្លឹបកម្សាន្ដ Sky Bar ​ដោយ​មាន​អ្នក​ចូល​រួម​ជាង​100​នាក់។

    តារាចម្រៀងប្រុសមួយរូបនេះ ​បានសាង​ចំណង​ស្នេហាមិនយូរប៉ុន្មាននោះទេ តែលោកប្រាប់​ថា ​បាន​ស្គាល់​ភរិយាចាយូរ​ឆ្នាំ​មក​ហើយ គ្រាន់តែមិនសូវមានភាព​ស្និទ្ធ​ស្នាល​គ្នា​ទេ។ ​ថ្ងៃ​មួយ​ជួប​គ្នា​ចៃដន្យ​នៅ​ផ្សា លោករ​ក៏​ចាប់​ផ្ដើម​ស្គាល់​គ្នា​កាន់​តែ​ច្បាស់ ​ហើយ​រាប់​អាន​គ្នា និង​យល់​ចិត្ត​ភរិយាតាំង​ពី​ពេល​នោះ​មកតែម្ដង។ ក្រោយពីបញ្ចប់កម្មវីធីកាត់ចំណងដៃ ​លោកថា ប្រាក់សម្រាប់​ចំណង​ដៃ​បាន​ពី​ពិធី​នេះ ​លោកនិង​ភរិយា​​នឹង​យក​ទៅ​ជួយ​ដល់​កុមារ​កំព្រា​ដែល​ខ្វះ​ខាត​​លើ​ជីវភាព ​និង​សម្ភារៈ​សិក្សា៕​​​

  • អ្នកខេត្តកំពតម្នាក់ទៀតហើយ មានសំណាងបានឈ្នះរង្វាន់70លានរៀលពីខារ៉ាបាវ

    អ្នកខេត្តកំពតម្នាក់ទៀតហើយ មានសំណាងបានឈ្នះរង្វាន់70លានរៀលពីខារ៉ាបាវ

    ចំពោះទឹកប្រាក់70លានរៀល ដែលជារង្វាន់ធំរបស់ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបន្តផ្តល់សំណាងដល់បុរសម្នាក់ទៀតហើយ មានឈ្មោះ សយ ស្រាំង អាយុ26ឆ្នាំ មានមុខរបរជាមន្ត្រីប៉ូលីស បច្ចុប្បន្ន រស់នៅ ភូមិបឹងតារោង ឃុំព្រៃឃ្មុំ ស្រុកទឹកឈូរ ខេត្តកំពត ដោយមានប្រពន្ធជាអាជីវករលក់ដូរ។

    ថ្លែងប្រាប់ក្រុមការងារដែលចុះប្រគល់ប្រាក់រង្វាន់ដល់លំនៅដ្ឋាន បុរសរូបនេះបានឱ្យដឹងថា កាលពីសប្ដាហ៍កន្លងទៅបន្ទាប់ពីសម្រាកពីការងារ និងឈ្លៀតពេលដឹកទំនិញអោយម៉ូយ ហើយអស់កម្លាំង ក៏បានទិញភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ មួយកំប៉ុងមកទទួលទាន លុះពេលគាស់ក្រវិលកំប៉ុងក៏ស្រាប់តែឃើញមានរង្វាន់70លានរៀលនៅនឹងក្រវិលកំប៉ុងតែម្ដង។ ភ្លាមនោះ លោកមានអារម្មណ៍រីករាយជាខ្លាំង ហើយក៏យកទៅបង្ហាញអ្នកលក់ និងទូរស័ព្ទប្រាប់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទដែលមាននៅលើក្រវិលកំប៉ុងស្រាប់។ លោកបានបញ្ជាក់ថា ក្រោយពេលទទួលបានលុយរង្វាន់ទាំងនេះ លោកនឹងយកមួយចំណែកទៅសង់បំណុលធនាគារឯកជន ហើយយកមួយចំណែកទៀតទៅពង្រីកមុខរបរបន្ថែម សម្រាប់ទ្រទ្រង់ជីវភាពគ្រួសារទៅថ្ងៃអនាគត់ ។ ជាចុងក្រោយលោកក៏សូមថ្លែងអំណរគុណចំពោះក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវដែលបានជួយកែប្រែជោគវាសនាក្រុមគ្រួសាររបស់លោកឱ្យមានភាពល្អប្រសើរ។

    សូមបញ្ជាក់ផងដែរថា ជាការថ្លែងអំណរគុណដល់អតិថិជន ក្រុមហ៊ុន ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបន្ថែមរង្វាន់យ៉ាងសន្ធឹកសន្ធាប់នូវចំនួនទឹកប្រាក់រហូតដល់ 70លានរៀល ចំនួន50រង្វាន់ ម៉ូតូ HONDA Dream 125 ចំនួន50 រង្វាន់ , ទូរស័ព្ទដៃ iPhone ចំនួន50រង្វាន់ រួមជាមួយ​ការ​ផ្តល់​​ជូនរង្វាន់1កប៉ុង រាប់លានកំប៉ុង និងគ្មានការកំណត់កាលបរិច្ឆេទនោះទេ ។ អ្នកទទួលទានអាចមានសំណាងបានឈ្នះរង្វាន់ធំ , អ្នកលក់ឱ្យគេត្រូវរង្វាន់ធំនឹងមានសំណាងបានទទួលរង្វាន់7លានរៀល ដោយឡែកសម្រាប់អ្នកតាំងលក់ស្អាតជាងគេនៅពេលក្រុមការងារចុះទៅឃើញ នឹងទទួលបានប្រាក់រង្វាន់ចំនួន70ម៉ឺនរៀល ។ សូមចំណាំ ៖ សម្រាប់រង្វាន់ពិតប្រាកដ គឺមានតែនៅ​​​សម្បកកំប៉ុង ដែលមានអក្សរខ្មែរជាសញ្ញាសម្គាល់តែប៉ុណ្ណោះ​ ៕

  • ប្លែកភ្នែក !! រ៉េត ស៊ូហ្សាណា បែកសម្រស់សាច់សខ្ចីរាងស្រឡូនស្អាតប្លែកខ្លាំងណាស់

    ប្លែកភ្នែក !! រ៉េត ស៊ូហ្សាណា បែកសម្រស់សាច់សខ្ចីរាងស្រឡូនស្អាតប្លែកខ្លាំងណាស់

    ឆ្នាំថ្មី 2019 នេះ តារាចម្រៀងស្រីវ័យក្មេងប្រចាំទ្រនំរស្មីហង្សមាស និងជាអតីតបេក្ខភាពប្រលងកម្មវិធី The Voice រដូវកាលទី 2 គឺ រ៉េត ស៊ូហ្សាណា មានវ័យ 18 ឆ្នាំហើយ និយាយពីសម្រស់វិញ ប្រែប្រួលច្រើនកាន់តែស្រស់ស្អាតជាមុនប្លែកភ្នែកតែម្ដង។

    មិនត្រឹមតែផ្លាស់ប្ដូរស្ទាយ៍តុបតែងខ្លួនទេ រ៉េត ស៊ូហ្សាណា ត្រូវបានគេចាប់អារម្មណ៍ ជាតារាចម្រៀងយុវវ័យដែលស្អាតសាច់សខ្ចី រាងស្រឡូន ដើមទ្រូងក្លំ មើលហើយភាក់ភ្នែកតែម្ដង។ មានអ្នកគាំទ្រជាច្រើនបានពោលសរសើរនាងមិនដាច់ពីមាត់ នៅលើបណ្ដាញសង្គមហ្វេសប៊ុក។ លើសពីនេះទៅទៀត តារាស្រីវ័យក្មេងរូបនេះ ទើបតែប្រឡូកសិល្បៈមិនបានប៉ុន្មានឆ្នាំផង ក្តោបក្តាប់បានស្ពតពាណិជ្ជកម្មធំៗជាច្រើននៅក្នុងដៃ មិនចាញ់តារារៀមច្បងល្បីៗ​ រួមក្រោមទ្រនំតែមួយឡើយ៕

  • ទីបំផុតព្រឹកមិញនេះ នី រតនា និងភរិយាចូលរោងការហើយ

    ទីបំផុតព្រឹកមិញនេះ នី រតនា និងភរិយាចូលរោងការហើយ

    ថ្ងៃពិសេសរបស់តារាចម្រៀងប្រចាំផលិតកម្មហង្សមាស លោកនី រតនា និងភរិយា បានដល់តាមពេលាកំណត់ហើយ ដែលនៅលើបណ្ដាញសង្គមលោកបានបង្ហោះរូបភាពជាច្រើនសន្លឹក និងមានឈុតក្រហមចាំង កំពុងសំពះកុងម៉ាថែមទៀតផង រហូតធ្វើឱ្យអ្នកគាំទ្រជាមួយច្រើននាក់ភ្ញាក់ផ្អើល ផ្ញើសារជូនពរលោក និងចូលរួមអបអរចំពោះដំណើរជីវិតគូរបស់លោកផងដែរ។

    មិនត្រឹមតែស្លៀកឈុតបុរាណខ្មែរស្រស់ស្អាតទាំងកូនក្រមុំ និងកូនកំលោះនោះទេ សូម្បីតែឈុតបែបប្រពៃណីជនជាតិចិនក៏ស្រស់ស្អាត និងស្រស់សង្ហាទៀតផង។ គ្រាន់តែបង្ហោះរូបភាពនិងវីដេអូភ្លាម គេមើលឃើញថា អ្នកគាំទ្រជាច្រើន ក៏បាននាំគ្នាស៊ែរ ក៏ដូចជាធ្វើការខំមិន នៅលើបណ្តាញសង្គមរបស់លោកព្រោងព្រាត ខណៈពិធីមង្គលរបស់តារារូបនេះកំពុងតែប្រព្រឹត្តឡើងបណ្តើរៗហើយ៕

  • អ្នកនិពន្ធនៅផលិតកម្មថោន យឹម តាស្រង់ ចាកចេញពីផលិតកម្មដោយសារមូលហេតុមួយ….

    អ្នកនិពន្ធនៅផលិតកម្មថោន យឹម តាស្រង់ ចាកចេញពីផលិតកម្មដោយសារមូលហេតុមួយ….

    អស់រយៈពេលជាង 10 ឆ្នាំមកហើយ ដែលអ្នកនិពន្ធបទចម្រៀងដ៏ល្បីឈ្មោះប្រចាំផលិតកម្មថោនគឺ លោក យឹម តាស្រង់ បានចាកចេញពីទ្រនំសិល្បៈរបស់ខ្លួនយ៉ាងស្ងាត់ៗ ដែលគ្មានអ្នកគាំទ្រណាបានដឹងច្បាស់ឡើយ។ ការចាកចេញរបស់លោក មិនមែនទៅកាន់ទ្រនំដែលធំហើយប្រសើជាមុននោះតែ តែលោកថា លោកនៅតែមានទំនាក់ទំនងនិងទ្រនំចាស់ដដែល ហើយនៅតែប្រាស្រ័យគ្នាយ៉ាងល្អប្រសើរដូចដើម។

    អ្នកនិពន្ធរូបនេះ បានងាកមកបើក្រុមហ៊ុនផលិតចម្រៀងដោយខ្លួនឯងមានឈ្មោះថា «Home Music » ដែលបានប្រមូលតារាចម្រៀងល្បីនៅលើបណ្ដាញសង្គមហ្វេសប៊ុកមានដូចជា ​កុមារា ឃឿន បូ​រី ​អ្នក​នាង រ័ត្ន រចនា និងកញ្ញា Autumn Allen រួមទាំងតារាចម្រៀងកំប្លែងជាច្រើនរូបទៀត។ Home Music របស់លោក យឹម តាស្រង់ បានបញ្ចេញបទចម្រៀងបែបកំប្លែងៗ និងកន្ទ្រាក់អារម្មណ៍ជាច្រើនបទហើយនៅលើបណ្ដាញសង្គមយូធូប។

    លោកបន្ដថា នេះជាឆន្ទៈ​របស់​លោក ​គឺ​ធ្វើ​អ្វី​ដែល​ខ្លួន​ឯង​ចង់​ធ្វើ និង​បំពេញ​ក្ដី​ស្រលាញ់​ខ្លួន​ឯង ដែល​ប្រឡូក​ក្នុង​វិស័យ​នេះយូរ​ឆ្នាំ​ ​មិន​បាន​តាំង​ចិត្ត​ចង់​ប្រកួត​ប្រជែង​នឹង​ក្រុមហ៊ុន​ ឬ​ផលិត​កម្ម​ណា​នោះ​ឡើយ ​ដោយ​លោក​ធ្វើ​វា​ឡើង​ដោយ​ខ្លួន​ឯង តាម​ក្ដី​ស្រលាញ់​និង​ចំណង់ចំណូលចិត្ត​​ប៉ុណ្ណោះ៕

    https://youtu.be/BC-zgFea8rg

  • Nadal ឈាន​ទៅ​ប្រកួត​​ជុំ​ទី​3 ក្រោយពី​បង្ហាញពី​ទម្រង់​លេង​យ៉ាងល្អ

    Nadal ឈាន​ទៅ​ប្រកួត​​ជុំ​ទី​3 ក្រោយពី​បង្ហាញពី​ទម្រង់​លេង​យ៉ាងល្អ

    កីឡាករ​វាយកូន​បាល់ Rafael Nadal បាន​​យកឈ្នះ​លើ​​​កីឡាករ Matthew Ebden ក្នុងលទ្ធផល 6-3 6-2 និង​6-2 ក្នុង​ការ​ប្រកួត​ជុំ​ទី​2​នៃព្រឹត្តិការណ៍ Australian Open កាលពីថ្ងៃពុធ ជា​មួយ​នឹង​ការ​បង្ហាញ​ពី​ទម្រង់​លេង​យ៉ាងល្អ​​។

    កីឡាករ​មាន​ចំណាត់ថ្នាក់​លេខ​2 ​ប្រចាំ​ព្រឹត្តិការណ៍​មួយ​នេះ បាន​យកឈ្នះ​ក្នុង​ការ​ប្រកួត​សិត​ទី​1 ដែល​មាន​ការ​ប្រជែង​យ៉ាង​​ខ្លាំង​ពីកីឡាករ​អូស្ត្រាលី Ebden ដែល​គួរ​តែ​ដណ្តើម​បាន​ជ័យជម្នះ​ក្នុង​ពេល​ស្ថិតក្នុង​​​ពិន្ទុ​ស្មើ 3-3​​។ Ebden បាន​វាយ​កូន​បាល់​ខុសដោយ​ឥត​រំពឹង​ទុក ហើយ​ការ​ប្រព្រឹត្ត​កំហុស​នោះ​បាន​បង្កើត​ឱ្យ​មាន​ការ​កាត់​សេចក្តី​តែម្តង​។

    កីឡាករ​អូ​ស្ត្រាលី​រូបនេះ បាន​ឈាន​ទៅ​កាន់​ការប្រកួត​បន្ទាប់​ តាម​រយៈ​ការ​បង្កើត​ឱ្យ​មាន​កំហុស​ 2លើក​ទៀត ហើយ​កីឡាករ​ Nadal របស់​អេ​ស្ប៉ាញ បាន​បង្ហាញពី​ទម្រង់​លេង​ដ៏រឹងមាំ​​របស់​ខ្លួន ដើម្បីកត់​ត្រា​ជ័យជម្នះ​ដោយ​ងាយ​តែម្តង​។

    Nadal បាន​ឱ្យ​ដឹង​ថា៖ «ខ្ញុំ​មិន​បាន​​ចាប់​ផ្តើម​យ៉ាង​ល្អ​ឡើយ តែបន្ទាប់​មកខ្ញុំ​បាន​សង្គ្រោះ​ការ​ប្រកួត​​​នោះ​តាម​រយៈ​ការ​ដណ្តើម​បាន​ពិន្ទ​ដ៏សំខាន់ៗ​ 3​លើក។ បន្ទាប់​ពី​នោះ អ្វី​ៗ​បានផ្លាស់​ប្តូរ​។ ខ្ញុំ​គិត​ថា ខ្ញុំ​បាន​លេង​យ៉ាងល្អហើយ​»​។

    Nadal ដែល​មិន​បាន​បង្ហាញពី​​សញ្ញា​នៃការ​​មាន​បញ្ហា​ត្រង់​សាច់​ដុំ​ភ្លៅ​ដែល​រូប​គេ​បានប្រឈម​នៅមុន​ពេល​យុទ្ធនាការ​ធំ​ដំបូង​គេ​ប្រចាំ​ឆ្នាំ​នេះ នឹង​ត្រូវ​ជួប​ជា​​មួយ​នឹង​កីឡាករ Alex de Minaur ក្នុង​ការប្រកួត​ជុំ​ទី​3 ដើម្បី​ជួប​ជាមួយ​​នឹងកីឡាករ​អូស្ត្រាលី ក្នុង​ការប្រកួត​លើក​ទី​3​ ជាប់​ៗ​គ្នា​របស់​គេ​៕