Author: អេបិល

  • លោក ឆឹម សក្កដា បារម្ភខ្លាចបែកធ្លាយរូបអាក្រាតក្នុងទូរស័ព្ទដៃ

    លោក ឆឹម សក្កដា បារម្ភខ្លាចបែកធ្លាយរូបអាក្រាតក្នុងទូរស័ព្ទដៃ

    មុននេះបន្ដិចស្រាប់តែបានឃើញ ឆឹម សក្កដា Live Video ម្ដងទៀតនិយាយរៀបរាប់ថា ស្តាយឯកសារការងារ ជាពិសេសក្នុងទូរស័ព្ទមាន ទាំងរូបថតស្អាត មិនស្អាត និងរូបថតសិចស៊ីបិះស្រាតក៏មាន។ បន្ទាប់មកលោកនិយាយបែបកំប្លែងថា លោកថា បែកធ្លាយហើយ ពេលនេះ រួចក៏សួរទៅកាន់ទស្សនិកជនថា «ទាំងអស់គ្នា បើខ្ញុំបែកធ្លាយរូបស្រាត តើគាំទ្រខ្ញុំអត់?»។ ជាមួយ គ្នានេះ ទស្សនិកជនមួយចំនួន បានលើកឡើងថា ទំនងជាតារាប្រុសរូបសង្ហារ ឆឹម សក្កដា ដេកមិនលក់មួយយប់ ព្រោះខ្លាចបែកធ្លាយរូបថតហើយមើលទៅ។

    ដូចបានជម្រាបជូនប្រជាប្រិយភាព លោក ឆឹម សក្កដា ត្រូវបានគេដឹងថា បច្ចុប្បន្នទីផ្សារសិល្បៈ របស់លោក មានការមមាញឹកយ៉ាងខ្លាំង ជាពិសេសការសម្តែងរឿង និងកម្មវិធីកំសាន្តនានា។ យ៉ាងណាមិញ កាលពីយប់មិញនេះ លោកបានធ្វើឱ្យអ្នកលេងបណ្តាញសង្គម មានការចាប់អារម្មណ៍មួយប្រាវ ព្រោះតែជួបរឿង សយមួយ គឺត្រូវបានចោរឆក់ទូរស័ព្ទម៉ាក OPPO ខណៈកំពុងជិះ PassApp រកទិញរបស់ហូបនៅវិមានឯករាជ្យ។ ដោយស្តាយទូរស័ព្ទ មានឯកសារការងារច្រើន បានធ្វើឱ្យតារាប្រុសមួយនេះ ដេកមិនលក់បកមិនល្ហើយ បញ្ឈរ ភ្នែកមួយយប់ទល់ភ្លឺ ទំនងក្លាយបែកធ្លាយរូបថតក្នុងទូរស័ព្ទ ហើយអ្វីដែលនឹកស្មានមិនដល់នោះ ព្រឹកឡើងស្រាប់ តែត្រូវចោរឆក់កាបូបទៀត។

    តែយ៉ាងណា ក៏មានអ្នកគាំទ្រជាច្រើន ជូនពរឱ្យលោក ឆាប់រក ឃើញទូរស័ព្ទវិញដែរ៕

  • រកឃើញម្ចាស់មុដ Miss Planet Cambodia

    រកឃើញម្ចាស់មុដ Miss Planet Cambodia

    កាលពីយប់មិញនេះ នៅហាងស្រាទំពាងបាយជូ WINEST ស្ថិតនៅទល់មុខស្ថានទូតអាល្លឺម៉ង់ បានរៀបចំកម្មវិធីប្រកួតផ្តាច់ព្រ័ត្រស្តីពីកម្មវិធីកញ្ញាឯកភពផែនដី (Miss Planet Cambodia) ក្រោមការចូលរួមពីសំណាក់ស្រីស្អាតជាច្រើន។ ក្នុងពិធីប្រគល់មកុដ កញ្ញារំដួលលិចទឹកដែលទទួលបានសិទ្ធិជ្រើសរើសបវរកញ្ញាភពផែនដី ឬ Miss Planet Cambodia បានអះអាងថា ខ្លួននឹងត្រូវស្វះស្វែងរកជំនួយធ្វើឈុតតំណាងជាតិ ឱ្យអស្ចារ្យមួយ ដើម្បីឱ្យបេក្ខនារីមកពីរាជធានីភ្នំពេញ កញ្ញា រីចំណាន កល្យាណ ដែលជាម្ចាស់មកុដ ស្លៀកឱ្យអស្ចារ្យ ក្នុងព្រឹត្តិការណ៍ប្រកួតអន្តរជាតិខាងមុខ។

    នៅក្នុងកម្មវិធីនោះក៏មានអ្នកដាក់ពិន្ទុវិនិច្ឆ័យចំនួន4រូបផងដែរ គឺកញ្ញា រំដួលលិចទឹក ប្រធានការប្រកួត Miss Planet Cambodia 2019 កញ្ញាកែ ចាន់កេសី គ្រូបង្វឹកផ្នែកម៉ូដែល រាជិនីកន្ទ្រឹម រិន រ៉ាដា ប្រចាំខេត្តសុរិន្ទ និងលោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា។ កញ្ញា រំដួលលិចទឹកប្រកាសថាក្រោយស្វែងរកឃើញចំណាត់អ្នកទទួលមកុដ និងចំណាត់ថ្នាក់ពីលេខ2 ដល់លេខ5 កញ្ញាដែលជាអ្នករៀបចំការប្រកួត នឹងត្រូវបន្តភារៈស្វែងរកឈុតំណាងជាតិអោយបេក្ខនារីកម្ពុជាបន្តទៀត ដើម្បីឱ្យអ្នកលេខ1 បានគ្រងទៅកាន់ការប្រកួតកម្រិតអន្តរជាតិក្នុងពេលខាងមុខ។ ចំពោះអ្នកលេខ2 បានទៅលើបេក្ខនារី លឹម សាំងលី មកពីភ្នំពេញ លេខ៣បានលើបេក្ខនារី កែវ ធារី មកពីកំពង់ឆ្នាំង លេខ4បានលើកញ្ញា ហ៊ាង លីនដា មកពីកំពង់ចាម និងលេខ5បានលើបេក្ខនារី លី ភក្ដីវីរចនា មកពីក្រចេះ។

    កញ្ញារំដួលលេចទឹក ជាអ្នករៀបចំកម្មវិធី បានលើកសរសើរថា កញ្ញាលេខ1 ដែលគ្រងមកុដ គឺមានភាពវាងវៃជាងគេ ទាំងដំណើរ និងបុគ្គលិកលក្ខណៈផ្សេងៗទៀត បូកការក្លាហាន គឺមានចេញពីក្នុងខ្លួនមិនត្រឹមតែស្អាតទេ។ យើងនិងព្យាយាមបង្វឹកនាងឱ្យល្អបន្តទៀត ដើម្បីឆ្ពោះទៅកាន់ឆាកអន្តរជាតិខាងមុខ ដែលយើងជាអ្នករៀបចំ៕

  • រឿន ណាត បើកទំព័រអាជីពសម្ដែងកុនតាមរយៈរឿងខ្លី « រឹងមាំ »

    រឿន ណាត បើកទំព័រអាជីពសម្ដែងកុនតាមរយៈរឿងខ្លី « រឹងមាំ »

    គ្រាន់តែបង្ហាញ​រូប​ Poster មួយ​សន្លឹក​ពី​រឿង​ខ្នាត​ខ្លី​ របស់បវរកញ្ញា​ចក្រវាល​កម្ពុជា រឿន ណាត នៅលើបណ្ដាញសង្គមហ្វេសប៊ុកមិនបានប៉ុន្មានម៉ោងផង ស្រាប់មានហ្វេនៗចាប់អារម្មណ៍យ៉ាងភ្លូកទឹកភ្លូកដី។ រឿងខ្លីនេះ ​នាង​ទើប​តែ​ថត​ចប់​រួច​រាល់​និង​ត្រៀម​បញ្ចេញ​ ដែល​ជា​ស្នាដៃ​សម្ដែង​លើក​ដំបូង​បំផុត​ ក្រៅពីការបង្ហាញទេពកោសល្យជា​តារា​ម៉ូដែល​នៅលើឆាក។

    រឿងខ្លីនេះមានចំណងជើងថា « រឹងមាំ » ជាការបើកទំព័រអាជីពសម្ដែងដំបូង និងមានដៃគូសម្ដែងជាមួយ​តារា​សម្ដែង​​សាច់​ដុំ​កង់ៗ Sool Cool ក្រោមវណ្ណកម្មរបស់ផលិតកម្ម សាស្ត្រា ។ តារាស្រីរូបនេះ បានប្រាប់អ្នកសារព័ត៌មានថា មួយរឿងដំបូងនេះចាយពេល​ថត​អស់​រយៈ​​តែ​4ថ្ងៃទេ តែពិតជាលំបាកខ្លាំងជាងការដើរបង្ហាញម៉ូដទៀត ព្រោះថា អ្នកដឹកនាំសម្ដែងតម្រូវឱ្យនាងសម្រក់ទឹកភ្នែកច្រើន ហើយមានឈុតខ្លះនាងយំ​ឡើង​ពេញ​មួយ​ថ្ងៃ​ក៏​មានដដែរ ព្រោះដើម្បីឈុតឆាកកាន់តែចាក់ដោតអារម្មណ៍អ្នកទស្សនាឱ្យស្រក់ទឹកភ្នែកតាម។

    រឿន ណាត បានបញ្ជាក់ទៀតថា ដោយសារតែនាងសម្ដែងដំបូង ភាពអៀនខ្មាស ណែបណិតជាមួយតួឯកប្រុសគឺនៅតែមាន និងធ្វើឱ្យនាងសម្ដែងខុសជាច្រើនដង។ តែយ៉ាងណាមិញ នាងរំពឹងថា ការសម្ដែងរឿងខ្លីដំបូងនេះទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ហ្វេនៗ៕

  • Shiotani រក​បាន​គ្រាប់​បាល់​ឈ្នះ ខណៈ​ក្រុម​កែ​ទម្រង់​ថ្មី ជប៉ុន ផ្តួល អ៊ូស​បេ​គីស្ថាន

    Shiotani រក​បាន​គ្រាប់​បាល់​ឈ្នះ ខណៈ​ក្រុម​កែ​ទម្រង់​ថ្មី ជប៉ុន ផ្តួល អ៊ូស​បេ​គីស្ថាន

    ខ្សែ​ប្រយុទ្ធ Tsukasa Shiotani រក​បាន​គ្រាប់​បាល់​ឈ្នះ​នៅ​ដើម​តង់​ទី​2 ខណៈ​ដែលក្រុម​ជម្រើស​ជាតិ​ជប៉ុន បាន​ផ្លាស់​ប្តូរ​​កីឡាករ​ 10​នាក់ ប៉ុន្តែនៅ​តែ​បាន​ផ្តួលក្រុម​​ជម្រើស​ជាតិ​អ៊ូស​បេ​គីស្ថាន 2-1 ដើម្បី​បញ្ចប់​ដោយ​ការ​ឈរ​​លេខ​1 ​ក្នុង​ពូល​​របស់​ពួកគេ ក្នុង​យុទ្ធ​នាការ Asian Cup កាល​ពីថ្ងៃ​ព្រហស្បតិ៍​។

    ការ​ផ្លាស់​​ប្តូរ​កីឡាករ​ដ៏ច្រើន​​នេះ បាន​ធ្វើ​ឱ្យ​​ជប៉ុន របូត​គ្រាប់​បាល់​​ក្នុង​រយៈពេល​ដ៏ខ្លី ក្រោយពី​ការរក​គ្រាប់បាល់​បើកឆាក​របស់​កីឡាករ EldorShomurodov​ ប៉ុន្តែ គ្រាប់បាល់​តែត​បញ្ចូល​ទី​របស់​ខ្សែ​ប្រយុទ្ធ Yoshinori Muto របស់​ក្លិប Newcastle United និង​គ្រាប់​បាល់​​បញ្ចូល​ទី​យ៉ាងល្អ​របស់ Shiotani បាន​ជួយ​ឱ្យ​ជប៉ុន ដណ្តើម​បាន​ជ័យ​ជម្នះ​ជាលើក​ទី​3 របស់​ពួកគេ ក្នុង​វគ្គ​ចែកពូល​។

    ស្រប​ពេល​ជាមួយ​គ្នា ក្នុង​ពូល​ដូច​គ្នានេះ ក្រុម​ជម្រើស​ជាតិ​អូម៉ង់ បាន​ស៊ុត​បាល់​បញ្ចូល​ទី​ 2គ្រាប់​នៅ​ជិត​បញ្ចប់​ការ​ប្រកួត​ ដើម្បី​ផ្តួល​ក្រុម​ជម្រើស​ជាតិ​តួក​មេនីស្ថាន 3-1 និង​​ឈាន​ទៅ​វគ្គ​បន្ត​ក្នុងនាម​ជាក្រុមមួយ​ក្នុង​ចំណោម​ក្រុម​ឈរ​លេខ​3 ​មានពិន្ទុខ្ពស់​ជាង​គេ​បំផុត ពី​ក្រោយ​ក្រុម​ជប៉ុន និង​អ៊ូស​បេគីស្ថាន​។ ក្នុង​​វគ្គ​ 16ក្រុម​ចុងក្រោយ ក្រុម​ជម្រើស​ជាតិ​ជប៉ុន នឹង​​ត្រូវ​ប៉ះ​ជាមួយ​នឹងក្រុម​ជម្រើស​ជាតិ​​អា​រ៉ា​ប៊ី​សា​អ៊ូឌីត ដែល​បាន​រង​បរា​ជ័យ 2-០ ក្រោមស្នា​ដៃក្រុម​កាតា ក្នុងការ​ប្រកួត​ពូល E ស្រ​បពេល​ដែល​​អ៊ូស​បេ​គីស្ថាន នឹង​ត្រូវ​ប៉ះ​ជាមួយ​នឹងក្រុម​ម្ចាស់​ការពារ​តំណែង​ជើង​ឯកអូ​ស្ត្រាលី​។

    លោក Hajime Moriyasu គ្រូបង្វឹក​នៃក្រុម​ជម្រើស​ជាតិ​ជប៉ុន បា​ន​ឱ្យ​ដឹង​ថា៖ «កីឡាករ​សម្រេច​បាន​នូវ​គោល​ដៅមួយ​ក្នុង​​ចំណោម​គោល​ដៅ​របស់​យើង ពោល​គឺ​ការ​ឈាន​ទៅ​វគ្គ​បន្ត ជាមួយ​នឹងការ​ឈ្នះ​ 3លើក និង​ការ​ឈរ​នៅ​លើកំពូល​តារាង​»​​។

    គ្រូបង្វឹក​រូបនេះ​បាន​បន្ថែម​ទៀត​ថា៖ «ខ្ញុំ​មិន​បាន​ប្រថុយ​ជាមួយ​នឹងការផ្លាស់​ប្តូរ​កីឡាករ​ 10​នាក់នោះ​ឡើយ​ តែខ្ញុំ​ចង់ប្រើប្រាស់​កីឡាករ​ទាំង​​នោះ​នៅ​ថ្ងៃនេះ​»​៕

    ប្រភពពី៖ Channel News Asia

  • ក្រសួងពាណិជ្ជកម្មចាត់ទុកថា ការយកពន្ធអង្ករពីកម្ពុជា ​ប៉ះពាល់ខ្លាំងដល់​ប្រជាកសិករក្រីក្រដែលកំពុងជាប់បំណុលជាមួយ​ស្ថាប័នឥណទាន

    ក្រសួងពាណិជ្ជកម្មចាត់ទុកថា ការយកពន្ធអង្ករពីកម្ពុជា ​ប៉ះពាល់ខ្លាំងដល់​ប្រជាកសិករក្រីក្រដែលកំពុងជាប់បំណុលជាមួយ​ស្ថាប័នឥណទាន

    ក្រសួងពាណិជ្ជកម្ម​បាន​ចេញសេចក្តី​ថ្លែង​ការណ៍​នៅថ្ងៃទី17 ខែមករា ឆ្នាំ2019 នេះ ដើម្បីឆ្លើយតបទៅនឹងសេចក្តីប្រកាសរបស់សហភាពអឺរ៉ុប ស្តីពីវិធាន​ការ​ការពារទីផ្សាររបស់សហភាពអឺរ៉ុប មកលើអង្ករ(Indica Rice) នាំចេញពីកម្ពុជា ថា​ការធ្វើបែបនេះ​អាចប៉ះពាល់ខ្លាំងដល់ប្រជាកសិករក្រីក្រកម្ពុជា និងជាអាវុធសម្រាប់ធ្វើឃាត​ពួកគាត់ និង​ក្រុមគ្រួសារ​ដែលកំពុងជាប់បំណុលជាមួយ​នឹងស្ថាប័ន​ឥណទាន។

    សេចក្តីថ្លែងការណ៍ដដែលបានបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម​សម្តែង​ការសោកស្តាយចំពោះសេចក្តីសម្រេច​នេះ ដែលមិនបានឆ្លុះបញ្ចាំងទាំងស្រុងកលើទិដ្ឋភាពច្បាប់ពាណិជ្ជកម្មអន្តរជាតិ បទដ្ឋានបច្ចេកទេស និងសច្ចភាព ព្រមទាំងកិច្ចសហប្រតិបត្តិការកន្លងមក​ដ៏ល្អរវាង​រាជរដ្ឋាភិបាល និងវិស័យឯកជនរបស់កម្ពុជា និងសហគមន៍អឺរ៉ុប។

    ក្នុងរយៈកាល​ជិត 15ឆ្នាំកន្លងមក​ ក្នុងនាមជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ការធ្វើពាណិជ្ជកម្ម​សរុបរវាងកម្ពុជា-អឺរ៉ុបមានសម្ទុះរីកចម្រើន​គួរជាទីមោទនៈ គឺកើនឡើង​ពីប្រមាណ 942លានដុល្លារអាមេរិកក្នុងឆ្នាំ2005 ទៅដល់​ជាង 8.44ពាន់លានដុល្លារអាមេរិក ជាមួយនឹងអត្រា​មធ្យមធម្មតាប្រចាំឆ្នាំប្រមាណ 60%។ ជាមួយគ្នានេះភាគីទាំង2 បានពិភាក្សា និងដោះស្រាយ​បញ្ហាទ្វេភាគីបានយ៉ាងល្អប្រសើរ តាមរយៈយន្ត​ការ​នៃគណៈកម្មាធិការចម្រុះកម្ពុជា-អឺរ៉ុប ដែលបានប្រារព្ធ​ធ្វើពីថ្ងៃទី12 ដល់ទី14 ខែមីនា ឆ្នាំ2018 កន្លងទៅនៅទីក្រុងប្រ៊ុចសែល ប្រទែសបែលហ្ស៊ិក។ លទ្ធផលនៃកិច្ចសហប្រតិបត្តិការ​ដ៏ល្អនេះ បានជួយជំរុញដល់ពាណិជ្ជករ​ និងវិនិយោគិន​នៃសហគមន៍អឺរ៉ុប​ ឱ្យកាន់តែមានជំនឿទុកចិត្តក្នុងការចូលរួមមក​វិនិយោគ​ និងធ្វើពាណិជ្ជកម្មនៅកម្ពុជា ហើយពាណិជ្ជករជាពិសេស​កសិករ​ក្រីក្ររបស់កម្ពុជារាប់ពាន់នាក់ដែលបានទទួលចំណូល​ពីការនាំចេញអង្ករទៅកាន់សហគមន៍អឺរ៉ុប បានអបអរសាទរ និងលើកទឹកចិត្តឱ្យ​រដ្ឋាភិបាល​នៃព្រះរាជាណាចក្រកម្ពុជាបន្តកិច្ចសហប្រតិបត្តិការ​ល្អជាមួយអឺរ៉ុប។

    ក្រសួងពាណិជ្ជកម្មបានបង្ហាញថា​ ខ្លួនកំពុងពិនិត្យផ្ទៀងផ្ទាត់សេចក្តីសម្រេចនេះ ដោយផ្អែកលើទិដ្ឋភាព​ច្បាប់ និង​វិធានពាណិជ្ជកម្ម​អន្តរជាតិ​ដើម្បីបន្តធ្វើការ​តវ៉ាជាមួយនឹងសេចក្តីសម្រេច​ដែលប្រជាជនកម្ពុជា​យល់ថា ជាសេចក្តីសម្រេច​ដែលគ្មានសុក្រឹតភាព និងសច្ចភាពសង្គម និងសេដ្ឋកិច្ច។

    ក្នុងនោះដែរក្រសួងពាណិជ្ជកម្ម រួមជាមួយ​ប្រជាជនកម្ពុជា​ អំពាវនាវឱ្យ​គណៈកម្មការអឺរ៉ុប​ពិនិត្យឡើងវិញ​នូវការសម្រេចរបស់ខ្លួន​ ដោយផ្អែកលើវិធានពាណិជ្ជកម្មអន្តរជាតិ និងចំណងកិច្ចសហប្រតិបត្តិការ​ល្អជាប្រពៃណីរវាងកម្ពុជា និងសហភាពអឺរ៉ុប៕

  • ឃើញឈុតស្អាតៗទាំងកូនក្រមុំកូនកំឡោះ ដឹងអត់ នី​ រតនា ជួលសម្អាងការក្នុងតម្លៃប៉ុន្មាន ???

    ឃើញឈុតស្អាតៗទាំងកូនក្រមុំកូនកំឡោះ ដឹងអត់ នី​ រតនា ជួលសម្អាងការក្នុងតម្លៃប៉ុន្មាន ???

    មុននេះបន្ដិចត្រូវបានគេទម្លាយថា នី រតនា ចំណាយលើ​សម្អាង​ការ​សម្រាប់​ពិធីរៀបអាពាហ៍ពិពាហ៍​ទាំង​មូលអស់ជាង 8ពាន់​ដុល្លារ នៅក្នុងតម្លៃ​ស្គាល់​គ្នា​។

    អ្នក​នាង ​ស្រី​ម៉ុច ​ម្ចាស់​សម្អាង​ការ​ស្ទីល​ថ្មី​ស្រី​តុប ​ប្រាប់​ថា ​បាន​រៀប​ចំ​ចំនួន​12 ឈុត ​សម្រាប់​អាពាហ៍ពិពាហ៍​របស់​លោក នី រតនា ​និង ​កញ្ញា ​ ហេង សុវណ្ណ​ភក្ដិណា សុទ្ធ​តែ​ជា​ឈុត​ស្អាត​ៗ ថ្មី​ៗ និង​តាម​បែប​បុរាណ​ប្រពៃ​ណី​តែ​ម្ដង។ ​សម្រាប់​ពិធី​សូត្រ​មន្ត​នៅ​ល្ងាច​ម្សិល​មិញ ​មាន​ចំនួន​5 ឈុត រី​ឯ​ពេល​ព្រឹក​នេះ​មាន4​ឈុត ​និង ​ពេល​ល្ងាច ​មាន​3 ឈុត។ ​ចំពោះ​ រ៉ូប​កាត់​នំ ​នៅ​ពេល​រាត្រី វិញ ​ម្ចាស់​សម្អាង​ការ មាន​2​សាខា នៅ​កំពង់​ចាម​និង​រាជធានី​ភ្នំពេញ បង្ហើប​ថា កូន​ក្រមុំ​ប្រើ​ឈុត​ខ្លួន​ឯង​ផ្ទាល់។ ​​​

    ពិធី​រៀបអាពាហ៍ពិពាហ៍របស់​តារា​ចម្រៀង ​ប្រចាំ​ផលិត​កម្ម​ហង្ស​មាស​ និង​កូន​ស្រី​អ្នក​ជំនួញ​ធំ​រូប​នេះ ទាំង​ផ្កាភ្ញី​រៀប​ចំ​នៅ​មុខ​រោង​ និង​គ្រឿង​រណ្ដាប់​ផ្សេង​ៗ​ សុទ្ធ​តែ​ប្រណិត​ៗ ដោយ​ចំណាយ​ប្រាក់​អស់​ច្រើន​ម៉ឺន​ដុល្លារ។ ចំពោះ ពិធី​ទទួល​ភ្ញៀវ​កិត្តិយស​នា​ពេល​ល្ងាច​ធ្វើ​ឡើង​នៅ ដឺ​ព្រេ​មៀ​សេន​ធ័រ សែន​សុខ​ (អាគារ D,E)​ ៕​

     

  • ចាក់ដោត!! បទថ្មីរបស់ ទេព បូព្រឹក្ស « ឈូកទឹកកក » ស្ដាប់ហើយក្ដៅខ្លួន

    ចាក់ដោត!! បទថ្មីរបស់ ទេព បូព្រឹក្ស « ឈូកទឹកកក » ស្ដាប់ហើយក្ដៅខ្លួន

    នៅពេលថ្មីៗនេះ តារាចម្រៀងស្រីល្បីឈ្មោះ ទេព បូព្រឹក្ស បានបញ្ចេញបទថ្មីរបស់ខ្លួនមានចំណងជើងថា «ឈូសទឹកកក » មិនត្រឹមតែសាច់ភ្លេងប្លែកទាក់ត្រចៀកនោះ សូម្បីតែអត្ថន័យទៀតបទចម្រៀងទៀតសោត បានបង្កប់ន័យស្រៀវស្រាល ស្ដាប់ហើយមានអារម្មណ៍ក្ដៅខ្លួនមួយរំភេច។ បទនេះអាចនិយាយបានថា ចាក់ដោយដួងចិត្តមិត្តយុវវ័យទៀតហើយ។

    គួរឱ្យកត់សម្គាល់ដែរថា យូរ​ខែ​មកហើយ​ដែល ទេព បូ​ព្រឹក្ស គ្មាន​បទ​ចម្រៀង​ចេញ​ដូចជាតារាសិល្បៈ​ផ្សេងៗ នៅក្នុង​ផលិតកម្មរស្មី​ហង្ស​មាស តែបទចម្រៀងបង្ហោះនៅលើបណ្ដាញសង្គមដោយខ្លួនឯង ដែលជាការផលិតបទពីសំណាក់គូស្នេហ៍។ កន្លងមកនេះ​ផងដែរ ទេព បូ​ព្រឹក្ស ធ្លាប់បានលើកថា នាង​នៅតែ​ច្រៀង​ឱ្យ​ផលិតកម្ម​ដូច​មិន ទោះ​គ្មាន​បទ​ចម្រៀង​សម្រាប់​នាង​ក្តី នាង​នឹងធ្វើ​បទ​ចម្រៀង​ច្រៀងដោយ​ខ្លួនឯង​ដើម្បី​ទុក​ត្រៀម​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីខ្មែរដែល​នឹង​ចូល​មកដល់​ក្នុងពេល​ឆាប់ៗ​ខាងមុខ ។​

    សូមជម្រាបថា​ទោះបីជា ទេព បូ​ព្រឹក្ស មិនមាន​បទ​ចម្រៀង​នៅក្នុង​ផលិតកម្មរស្មី​ហង្ស​មាសក្តី នាងមិនបានដើរចេញពីទីដែលធ្វើឱ្យនាងល្បីនោះទេ សម្រាប់បទចម្រៀងថ្មីនេះ គឺ​គូស្នេហ៍​របស់​នាង​បានធ្វើ​បទ​ចម្រៀង​ជាច្រើន​សម្រាប់​នាងនិងបាន​បង្ហោះ​នៅលើយូ​ធូប ។ ទេព បូ​ព្រឹក្ស ប្រកាសថា នាង​ត្រៀម​នឹង​ចេញ​បទ​ចម្រៀង​ថ្មីៗ​ក្នុងពេល​ឆាប់ៗ​បន្ដទៀត នាង​រំពឹងថាបទ​ចម្រៀង​ទាំងនោះ​នឹងផ្ទុះ​នៅលើបណ្ដាញសង្គមពេល​ចេញ​ជា​សាធារណៈ។

    តោះមកស្ដាប់បទ « ឈូកទឹកកក » តើចាក់ដោតកម្រិតណាទៅ? ៖

    https://youtu.be/qusVoosXbsU

  • អាពាហ៍ពិពាហ៍កូនមហាសេដ្ឋីនៅវៀតណាម សម្ញែងគ្រឿងអលង្ការ និងរថយន្ដប្រណីតៗ កក្រើកពេញបណ្ដាញសង្គម

    អាពាហ៍ពិពាហ៍កូនមហាសេដ្ឋីនៅវៀតណាម សម្ញែងគ្រឿងអលង្ការ និងរថយន្ដប្រណីតៗ កក្រើកពេញបណ្ដាញសង្គម

    តាមរយៈសារព័ត៌មាន Kenh14 បានចេញផ្សាយនៅពេលថ្មីៗបានឱ្យដឹងថា កូនស្រីមហាសេដ្ឋនៅក្នុងភូមិ Hai Minh ស្រុក Hai Hau ខេត្ត Nam Dinh គឺកញ្ញា Thu Huong មានវ័យ 19 ឆ្នាំ បានរៀបអាពាហ៍ពិពាហ៍ជាមួយកូនកំឡោះជាម្ចាស់ក្រុមហ៊ុន Shipyard ដែលគូស្នេហ៍មួយគូនេះសុទ្ធតែជាកំពូលអ្នកមានទ្រព្យសម្បត្តិច្រើនជាងគេនៅប្រទេសវៀតណាម បានបង្កឱ្យមានភាពភ្ញាក់ផ្អើលពេញបណ្ដាញសង្គម។

    នៅក្នុងពិធីរៀបអាពិពាហ៍ពិពាហ៍កូនមហាសេដ្ឋីរូបនេះ គេមើលឃើញមានគ្រឿងអលង្ការមាសរាប់តម្លឹង បំពាក់ឱ្យកូនក្រមុំជ្រែកពេញខ្លួន និងមានរៀបចំក្បួនដង្ហែរដោយប្រើប្រាស់សុទ្ធតែរថយន្ដប្រណីតទំនើមមានតម្លៃថ្លៃខ្ទង់ម៉ឺនៗដុល្លារ ដូចជាម៉ាក់រថយន្ដ Rolls-Royce Phantom Benley ជាច្រើនគ្រឿង ដែលមើលទៅអធឹមអធ័មមហាសាលខ្លាំងណាស់។

    កូនក្រមុំវ័យ 19 ឆ្នាំរូបនេះ បានប្រាប់អ្នកសារព័ត៌មានវៀតណាមថា «ក្នុងចំណោមរថយន្តទំនើប ៗ ដែលបានបង្ហាញនៅថ្ងៃរៀបអាពាហ៍ពិពាហ៍របស់នាងខ្ញុំ មានរថយន្ត Rolls-Royce Phantom ពណ៌សនិងមួយចំនួនទៀតពីគ្រួសាររបស់ខ្ញុំ។ នៅសល់គឺរថយន្តរបស់សាច់ញាត្តិនិងភ្ញៀវមកពិធីមង្គលការ»។ ចំពោះវិចិត្រកម្មនៅក្នុងវិមានរៀបអាពាហ៍ពិពាហ៍ក្នុងផ្ទះរបស់ខ្ញុំ បានរៀបចំតុបតែងប្រហែលមួយសប្តាហ៍មុនថ្ងៃរៀបពិធីអាពាហ៍ពិពាហ៍មកដល់។ ខ្ញុំមិនដឹងចំណាយអស់ប៉ុន្មានទេ ព្រោះវាមើលទៅអស្ចារ្យខ្លាំងណាស់ ហើយម្ដាយខ្ញុំជាអ្នកចាត់ចែងផ្ទាល់»។

    គួរបញ្ជាក់ផងដែរថា អាពិពាហ៍ពិពាហ៍កូនមហាសេដ្ឋីល្បីនៅក្នុងខេត្ត Nam Dinh បានរៀបចំឡើងនៅក្នុងវិមានកំពស់ 7 ជាន់ ដែលមើលទៅដូចជារាជវាំងមួយនៅក្នុងប្រទេសវៀតណាម ហើយនៅក្នុងតំបន់នោះ ក៏បានស្ញើចសរសើរថា ពិធីនោះពិតជាកំពូលៗអ្នកមាននៅវៀតណាមចូលរួមផងដែរ៕

  • ឆឹម សក្កដា ត្រូវចោរលួចទូរស័ព្ទដៃកាលពីយប់មិញនេះ បង្កឱ្យភ្ញាក់ផ្អើលពេញបណ្ដាញសង្គមហ្វេសប៊ុក

    ឆឹម សក្កដា ត្រូវចោរលួចទូរស័ព្ទដៃកាលពីយប់មិញនេះ បង្កឱ្យភ្ញាក់ផ្អើលពេញបណ្ដាញសង្គមហ្វេសប៊ុក

    នៅរាត្រីថ្ងៃទី 17 ខែមករា ឆ្នាំ 2019 នេះ តារាសម្ដែង ឆឹម សក្កដា ដែលជាគូស្នេហ៍របស់អ្នកនាង ពេជ្រ​ សោភា ត្រូវបានជនសង្ស័យធ្វើសកម្មភាព ឆក់យកទូរស័ព្ទដៃមួយគ្រឿងបានសម្រេចធ្វើការ live វីដេអូផ្អើលពេញបណ្ដាញសង្គមហ្វេសប៊ុក។

    តាមរយៈវីដេអូ Live គេមើលឃើញថា មុនដំបូងឡើយ ឆឹម សក្តដា កំពុងតែសរសេរចំរៀងមួយបទ តែដោយសារតែមានអារម្មណ៍ធុញធប់តានតឹងពេក ទើបលោកចេញមកក្រៅហើយទិញពោតចំហុយ ក្រោយមកសម្រេចជិះ PassApp នៅវិមានឯករាជ្យ។ បន្ដមកទៀត ក្រុមការងារលោកបានទូរស័ព្ទមក ក៏ប៉ុន្ដែលើកមិនទូរស័ព្ទ ហើយក៏បានចុចទូរស័ព្ទត្រឡប់ទៅក្រុមការងារវិញ ស្រាប់តែភ្លាមៗចោរមានគ្នាចំនួនពីរនាក់ឆក់ទូរស័ព្ទលោក ម៉ាក់ OPPO ។ បន្ទាប់ពីបានកើតហេតុនោះភ្លាម លោកក៏បានរត់តាមប្រដេញចោរ តែជាចុងក្រោយធ្វអ្វីមិនកើត ដោយសារតែចោរបានជិះម៉ូតូរត់បាត់ទៅ។

    ដើម្បីឱ្យកាន់តែជ្រាបច្បាស់សូមទស្សនាវីឌីអូខាងក្រោម៖

  • មកមើលទិដ្ឋភាពនៃពិធី​ហែរជំនូនថ្ងៃអាពាហ័ពិពាហ៍របស់លោក នី រតនា នៅព្រឹកនេះ

    មកមើលទិដ្ឋភាពនៃពិធី​ហែរជំនូនថ្ងៃអាពាហ័ពិពាហ៍របស់លោក នី រតនា នៅព្រឹកនេះ

    កាលពី​ម្សិលមិញ​នេះ​ ប្រមិយមិត្តបានមើលឃើថា តារាចម្រៀងនៅទ្រនំរស្មីហង្សមាស លោក នី រតនា បានចូលរោការជាមួយភរិយាគឺកញ្ញា ហេង សុវណ្ណភក្ដិណា ជាកូនស្រីបង្កើតរបស់លោកហេង សុវណ្ណ គឺជាម្ចាស់ក្រុមហ៊ុន មង្គលសុវណ្ណ ត្រេឌីង និងជាអគ្គនាយកស្ថានីយវិទ្យុ មង្គលសុវណ្ណ ដែលជាប្រព័ន្ធផ្សព្វផ្សាយដ៏ធំមួយគ្របដណ្ដប់ទូទាំងបណ្ដាខេត្តនៅក្នុងប្រទេសកម្ពុជា។ ក្នុងនោះមានកម្មវិធីសែន​កុម៉ា​នៅពេលព្រឹក​ ពិធី​ក្រុងពាលី​ និង​សូត្រ​មន្តនៅពេលរសៀល​ រួមជាមួយពិធីជាវខាន់ស្លានៅពេល​ល្ងាច​ផងដែរ​ ដែលទាំងនេះគឺ​ជា​ប្រពៃណី​ និង​ទំនៀម​ទំលាប់​របស់​ខ្មែរ​យើង​ បានបន្សល់ទុកតាំងតែ​ពីសម័យ​បុរាណមកម្លះ។

    ដោយឡែក​ នាព្រឹកថ្ងៃទី 18 ខែ​មករានេះ គឺជាព្រឹកនៃ​ពិធី​ហែរជំនូន​ ដែលមានការ​ចូលរួម​ជាច្រើន​ពី​សំណាក់​ភ្ញៀវ​កិត្តិយស​ ក្រុមគ្រួសារ​សាច់ញាតិ​ទាំង​សងខាង​ រួម​ជាមួយ​នឹង​សិល្ប​ករ​ សិល្បការិនី​ជា​ច្រើន​រូប​ ដែលកាន់តែបង្កឱ្យ​​កម្មវិធី​ទាំង​មូល​មានភាពភាព​អធិកអធម​ និងកក្រើកអស់ពិភពសិល្បៈខ្មែរ។ គេជឿថា ពិធីមង្គលការ​នេះ គឺ​ជា​ថ្ងៃ​ដ៏វិសេសវិសាល និងមានន័យមួយក្នុងឆាកជីវិតបំផុតរបស់គូស្នេហ៍តារាចម្រៀងជាមួយអ្នកកូនស្រីអ្នកជំនួញធំ ក្នុងថ្ងៃនេះជាថ្ងៃជាវេលាល្អ ថ្ងៃជ័យមង្គលរបស់តារាចម្រៀង នី រតនា ក្នុងនោះគេក៏ឃើញមានសារជូនពរ យ៉ាងច្រើនពីមិត្តភ័ក្តិ សាច់ញាតិ ជាពិសេសហ្វេនៗអ្នកគាំទ្ររបស់លោកតែម្តង ប្រកបដោយការពេញចិត្តចំពោះគូស្នេហ៍មួយគូនេះ ដោយមហាជនខ្លះបាន លើកឡើងថាពិតជាសមគ្នាណាស់៕