Author: អេបិល

  • រឹតតែអស្ចារ្យ ! អ៊ីឈីតាន់ ទឹកប្រាក់100លានរៀល រដូវកាលទី3 ចាប់ផ្តើមហើយ…

    រឹតតែអស្ចារ្យ ! អ៊ីឈីតាន់ ទឹកប្រាក់100លានរៀល រដូវកាលទី3 ចាប់ផ្តើមហើយ…

    កាន់តែកក្រើក និងរឹតតែអស្ចារ្យ ជាមួយកម្មវិធីផ្តល់រង្វាន់មហាសំណាងពីតែបៃតងលេខ1អ៊ីឈីតាន់ នូវចំនួនទឹកប្រាក់100លានរៀល​ ក្នុងរដូវកាលទី3 បង្កើនរហូតដល់70រង្វាន់, ម៉ូតូ Honda Scoopy-i កើនដល់70រង្វាន់ , និងទូរស័ព្ទ i phone XS កើនរហូតដល់70រង្វាន់ ព្រមទាំងរង្វាន់ផ្សេងៗទៀតរាប់លានរង្វាន់ដោយគ្មានការកំណត់នោះឡើយ។

    ក្រុមហ៊ុនតែបៃតង អ៊ី ឈីតាន់ ប្រចាំនៅកម្ពុជា បានឱ្យដឹងថា ជាមួយនឹងវត្តមានរបស់តែបៃតង អ៊ីឈីតាន់ នៅកម្ពុជាកាលពីពេលកន្លងទៅនេះ គឺពិតជាមានមោទនភាពជាខ្លាំងជាមួយនឹងការទទួលបាននូវការគាំទ្រពីសំណាក់អតិថិជនយ៉ាងលើសលប់ទៅលើគុណភាព រសជាតិ និងអត្ថប្រយោជន៍ជាច្រើនពីតែបៃតងលេខ1 អ៊ីឈីតាន់ ។ ជាមួយគ្នានេះផងដែរ ជាការថ្លែងអំណរគុណចំពោះការគាំទ្រពីសំណាក់អតិថិជន ក្រុមហ៊ុនបានបង្កើតកម្មវិធីដ៏រីករាយ និងរំភើប ដោយការផ្តល់ជូនព្រឹត្តិការណ៍មួលគម្របដបទទួលបានមហាសំណាងនូវទឹកប្រាក់យ៉ាងសន្ធឹកសន្ធាប់ ព្រមគ្នាជាមួយនឹងរង្វាន់លើកទឹកចិត្តជាច្រើនទៀត ដូចជារង្វាន់ ម៉ូតូ Honda Scoopy i រង្វាន់ទូរស័ព្ទដៃទំនើប i phone និងរង្វាន់តែបៃតង អ៊ីឈីតាន់ រាប់លានដប។

    ដោយឡែក សម្រាប់ឆ្នាំ2019 ដែលជារដូវកាលទី3នេះ ក្រុមហ៊ុនបានបង្កើតកម្មវិធីផ្តល់រង្វាន់មហាសំណាងកាន់តែអស្ចារ្យជាងមុន ដោយការបង្កើននូវទឹកប្រាក់រង្វាន់ធំចំនួន100លានរៀល រហូតដល់70រង្វាន់, ម៉ូតូ Honda Scoopy-i កើនដល់70រង្វាន់ , និងទូរស័ព្ទ i phone XS កើនរហូតដល់70រង្វាន់ ព្រមទាំងរង្វាន់ផ្សេងៗទៀតរាប់លានរង្វាន់។ រួសរាន់ឡើង ដើម្បីទទួលបានមហារង្វាន់ដ៏ច្រើនអស្ចារ្យទាំងនេះ ទាំងអស់គ្នា…

    អ៊ីឈីតាន់ ជួយកែប្រែជីវិតរបស់លោកអ្នកឱ្យក្លាយជាមហាសេដ្ឋីភ្លាមៗ អ៊ីឈីតាន់ ចែកពិត ចែកលឿន ចែកដល់ផ្ទះរបស់លោកអ្នក…!

  • អ៊ី​រ៉ង់ កក់​កៅអីក្នុងវគ្គ​ 8ក្រុម ខណៈ​​វៀត​​ណាមបង្កើត​ភាព​អស្ចារ្យក្នុង Asian Cup

    អ៊ី​រ៉ង់ កក់​កៅអីក្នុងវគ្គ​ 8ក្រុម ខណៈ​​វៀត​​ណាមបង្កើត​ភាព​អស្ចារ្យក្នុង Asian Cup

    ក្រុម​ប្រជែង​ដណ្តើម​ពាន អ៊ី​រ៉ង់ បាន​សង្គ្រោះ​ការ​ស៊ុត​បាល់​​ពិន័​យ​ 11​ម៉ែត្រ ក្នុង​តង់​ទី​1 ជាមួយការចាប់​ផ្តើម​​ដ៏​ភិត​ភ័យ ដើម្បី​​ផ្តួល​ក្រុម​ជម្រើស​ជាតិអូម៉ង់ ក្នុងលទ្ធផល 2-០ និង​ដើម្បី​ឈាន​ទៅ​វគ្គ​ 8​ក្រុម​ចុង​ក្រោ​យ​នៃព្រឹត្តិការណ៍ Asian Cup កាលពីថ្ងៃ​អាទិត្យ​។

    អ្នក​ចាំទី AlirezaBeiranvand បាន​សង្គ្រោះ​ការ​ស៊ុត​បាល់​ប៉េ​ណាល់​ទីនោះ មុន​នឹង​គ្រាប់​បាល់​​ស៊ុត​បញ្ចូល​ទី​របស់​​កីឡាករ AlirezaJahanbakhsh និងAshkanDejagah ក្នុង​ទីក្រុង Abu Dhabi បាន​ជួយ​ឱ្យ​ក្រុម​ជម្រើស​ជាតិ​អ៊ី​រ៉ង់ ឈាន​ទៅ​វគ្គ​បន្ត ដើម្បី​ជួប​ជាមួយ​នឹងក្រុម​ជម្រើស​ជាតិចិន​។

    ស្រប​ពេល​ជាមួយ​គ្នា​នេះ ក្រុម​វៀត​ណាមបាន​ក្លាយ​ជា​ក្រុម​ដំបូង​គេ ក្នុងការ​កក់​កៅអី​របស់​ពួក​គេ​ទៅ​វគ្គ​​8​ក្រុមចុងក្រោយ ក្រោយពី​​ពួក​គេ​បាន​បង្កើត​ភាព​អស្ចារ្យ​តាមរយៈ​ការ​យក​ឈ្នះលើ​ក្រុមខ្លាំងហ្ស៊ក​ដានី ដោយ​​ការ​ស៊ុត​បាល់​ប៉េ​ណាល់​ទី​កាត់​សេចក្តី បន្ទាប់​ពី​នាទីបន្ថែម​ 15​​នាទីចំនួន ​2​ដង​។

    ដោយ​ឡែក ក្រុម​ជម្រើស​ជាតិចិន បាន​វាយ​បក​តាម​ពីក្រោយ ដើម្បី​ផ្តួលក្រុម​ជម្រើស​ជាតិ​ថៃ ក្នុ​ងលទ្ធផល 2-1 និង​ដើម្បី​ឈាន​ទៅ​វគ្គ​បន្ត​។

    អ្នក​ចាំ​ទី Beiranvand បាន​សង្គ្រោះ​ការ​ស៊ុត​បាល់​ប៉េ​ណាល់​ទីរបស់​តារាឆ្នើម Cristiano Ronaldo ក្នុង​ព្រឹត្តិ​ការណ៍ World Cup កាលពីឆ្នាំមុន និង​បាន​​លោត​ទៅ​ខាង​ស្តាំ​ដើម្បី​សង្គ្រោះ​​ការ​ស៊ុតបាល់​របស់​កីឡាករ Ahmed Al-Mahaijri នៃក្រុម​អូ​ម៉ង់យ៉ាងល្អ ដើម្បី​ការពារ​កុំ​ឱ្យ​គូ​ប្រកួត​របស់​ខ្លួន​រក​បាន​គ្រាប់​បាល់​នាំមុខមុន​។

    Beiranvand បានឱ្យដឹងថា៖ «និយាយឱ្យ​​ត្រង់ទៅ ខ្ញុំបានគិតពី Cristiano សម្រាប់ទំនោរនៃបាល់ នៅមុនពេលការស៊ុតបាល់ប៉េណាល់ទី ខ្ញុំមិនចង់ឱ្យមនុស្សជាច្រើនគិតថា ការសង្គ្រោះបាល់នៅរុស្ស៊ី មិនមែនជារឿងចៃដន្យឡើយ​​ ប៉ុន្តែ ការសង្គ្រោះបាល់ប៉េណាល់ទី គឺជាការងាររបស់ខ្ញុំ ហើយការ​​ទទួលខុសត្រូវរបស់ខ្ញុំគឺការជួយដល់ក្រុមនេះ​»​  

     

  • Ji ឈ្នះ​ពាន LPGA Tournament of Champions ខណៈ Koខក​ចិត្ត

    Ji ឈ្នះ​ពាន LPGA Tournament of Champions ខណៈ Koខក​ចិត្ត

    កីឡា​ការិនី​វាយកូន​​គោល Ji Eun-hee បាន​ឈ្នះ​ពាន LPGA Tournament of Champions កាលពីថ្ងៃ​អាទិត្យ តាម​រយៈ​​ការរក​បាន​ 70ពិន្ទុ ដើម្បី​ដណ្តើម​បាន​ជ័យជម្នះ​តាម​រយៈ​ការ​នាំមុខ​ 2​លើកលើ​កីឡា​ការិនី​សញ្ជាតិកូរ៉េ​ខាង​ត្បូង​ដូច​គ្នា Lee Mi-rim​។

    នៅ​ថ្ងៃមួយដែល​​អាកាស​ធាតុ​ត្រជាក់​ខ្លាំង និងមាន​ខ្យល់បក់បោកផងនោះ បាន​​បង្កើត​ឱ្យមាន​ការ​ស្ថានភាព​​កាន់​តែ​លំបាក​ឡើងនៅ​លើ​ទីលាន Four Seasons Resort នៅ​ទីក្រុង Lake Buena Vista រដ្ឋ Florida កីឡា​ការិនី Ji បាន​ចាប់​ផ្តើម​យ៉ាងល្អ​ជា​បន្ត​បន្ទាប់​ដើម្បី​ឈ្នះ​ពានក្នុងកម្មវិធី LPGA ជាលើក​ទី​5 ​របស់នាង​។

    កីឡា​ការិនី​វ័យ​ 32​ឆ្នាំដែល​ជា​​អតីត​ម្ចាស់​ជើង​ឯក US Women’s Open ហើយ​និង​ដណ្តើម​បាន​​ជ័យជម្នះ​​ក្នុង​ការប្រកួត​Swinging Skirts Taiwan ឆ្នាំ​2017 បាន​បញ្ចប់​​ការ​​មិនស្គាល់ឈ្នះ​ពាន​សោះ​​ត្រឹម​រយៈពេល​​ឆ្នាំរូប​នេះ បច្ចុប្បន្នបាន​ឈ្នះ​ពាន​យ៉ាងហោចណាស់​1 ក្នុង​ចំណោម​ 3​រដូវកាល​ជាប់​ៗ​គ្នា​​។

    Ji ​បាន​ចាប់​ផ្តើម​ថ្ងៃ​ប្រកួត​ចុងក្រោយ​របស់​ខ្លួន​ដោយមាន​ពិន្ទុ​ស្មើ​ជាមួយ​នឹង​អតីត​​កីឡា​ការិនី​មាន​ចំណាត់​ថ្នាក់​លេខ​1 ​ក្នុង​ពិភព​លោក Lydia Ko របស់​នូ​វែល​សេឡង់ ហើយពួក​គេ​នៅ​តែ​​រក្សា​ការនាំមុខ​លើ​កំពូល​តារាង ក្រោយពីការ​ប្រកួត​លើ​រន្ធ​ទី​9​។ ប៉ុន្តែ ការ​ប្រជែង​របស់ Koបាន​ជួប​ការ​ខក​ចិត្ត ក្នុង​ការ​ប្រកួត​លើ​រន្ធ​ទី​13 និង​ទី​14 ដែលនាំ​ឱ្យ Ji ដណ្តើម​យក​ប្រៀប​ផ្សេង​ៗ​តែម្តង​។

    Ji បាន​និយាយ​ថា រូបមន្ត​​របស់​ព្រឹត្តិ​ការណ៍​​ដើម​រដូវ​កាលថ្មីដែល​មាន​​តារាឆ្នើម​ៗ​ជាច្រើន​ចូល​រួម​លេង​ជាមួយ​នឹង​​​ម្ចាស់​ជើង​ឯក LPGA ក្នុង​​រដូវ​កាល​ 2​លើក​ចុងក្រោយមួយ​នេះ បាន​ជួបនឹង​សប្តាហ៍​ដ៏​រីក​រាយ​។ កីឡា​​ការិនី​រូបនេះ​បាន​ឱ្យ​ដឹង​ថា៖ «វា​បាន​បង្កើត​ឱ្យមាន​ភាព​​រីក​រាយ​កាន់​តែ​ខ្លាំង​។ ខ្ញុំ​មិនមាន​ការ​ភិត​ភ័យ​ឡើយ​»​៕

    ប្រភពពី៖ Channel News Asia

     

  • ញាក់សាច់…រឿន ណាត សម្ញែងឈុតប៊ីគីនីព័ណ៌ក្រហមចែងចាំងតែម្ដង

    ញាក់សាច់…រឿន ណាត សម្ញែងឈុតប៊ីគីនីព័ណ៌ក្រហមចែងចាំងតែម្ដង

    តាមរយៈគណនីហ្វេសប៊ុករបស់បវរកញ្ញា Miss Universe តំណាងប្រទេសកម្ពុជាកញ្ញា រឿន ណាត បានបង្ហោះរូបភាពជាច្រើនសន្លឹក ជាមួយឈុតប៊ីគីនីព័ណ៌ក្រហមចែងចាំងតែម្ដង និងបាន​ឱ្យដឹងថា នាងធ្វើដំណើរកម្សាន្ដ​លំហែ​កាយ​នៅ​កោះ​រុង។ អ្នកគាំទ្រលាន់មាត់ថា ពិតជាស្រស់​ស្អាត​និង​សិច​ស៊ីស័ក្ដសមជាបេក្ខភាពបវរកញ្ញាពិតមែន។

    សូមជម្រាបដែរថ មួយរយៈថ្មីៗនេះ តារាស្រី រឿន ណាត ពិតជារាសីឡើងស្រើតៗតែម្ដង នាងបានបើកទំព័តអាជីពសម្ដែងកុន តាមរយៈរឿងខ្លីនេះមានចំណងជើងថា « រឹងមាំ » ដែលជាអាជីពសម្ដែងរឿងដំបូង និងមានដៃគូសម្ដែងជាមួយ​តារា​សម្ដែង​​សាច់​ដុំ​កង់ៗ Sool Cool ក្រោមវណ្ណកម្មរបស់ផលិតកម្ម សាស្ត្រា ។ តារាស្រីរូបនេះ បានបង្ហើបប្រាប់អ្នកសារព័ត៌មានថា មួយរឿងដំបូងនេះចាយពេល​ថត​អស់​រយៈ​​តែ​4ថ្ងៃទេ តែពិតជាលំបាកខ្លាំងជាងការដើរបង្ហាញម៉ូដទៀត ព្រោះថា អ្នកដឹកនាំសម្ដែងតម្រូវឱ្យនាងសម្រក់ទឹកភ្នែកច្រើន ហើយមានឈុតខ្លះនាងយំ​ឡើង​ពេញ​មួយ​ថ្ងៃ​ក៏​មានដដែរ ព្រោះដើម្បីឈុតឆាកកាន់តែចាក់ដោតអារម្មណ៍អ្នកទស្សនាឱ្យស្រក់ទឹកភ្នែកតាម។

    ចង់ដឹងថា សម្រស់ រឿន ណាត សិចស៊ីស្អាតដល់កម្រិតណានោះ សូមទស្សនារូបភាពខាងក្រោមនេះ ៖

  • នាយក្រិន និងអ្នកនាងប្រិមប្រិយ ចេញវីដេអូបញ្ជាក់អំពីរឿងរ៉ាវជួបគ្រោះថ្នាក់ចរាចរណ៍ជាមួយលោកពូ កុយ

    នាយក្រិន និងអ្នកនាងប្រិមប្រិយ ចេញវីដេអូបញ្ជាក់អំពីរឿងរ៉ាវជួបគ្រោះថ្នាក់ចរាចរណ៍ជាមួយលោកពូ កុយ

    ក្រោយពេលកើតហេតុជួបគ្រោះថ្នាក់ចរាចរណ៍នៅព្រឹកថ្ងៃទី 20 ខែមករា ឆ្នាំ2019នេះ នៅផ្លូវលេខ73 ភូមិថ្នល់ ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ តារាកំប្លែងពីរដួង លោកពូ កុយ និងនាយក្រិន គឺមិនមានគ្រោះថ្នាក់ធ្ងន់ធ្ងរនោះទេ ដែលលោកពូ កុយ ឬមានឈ្មោះពិត ជួង ជី អាយុ64ឆ្នាំ រងរបួសកែងដៃស្តាំ។ ចំពោះតារាកំប្លែង ទេស សុជន (នាយក្រិន) អាយុ39ឆ្នាំ រងរបួសបន្ដិចបន្ដួចតែប៉ុណ្ណោះ។

    ភ្លាមៗពីពេលកើតហេតុនោះ មានសារព័ត៌មានក្នុងស្រុកមួយចំនួនបានចេញព័ត៌មានថា តារាកំប្លែងនាយ ក្រិន បានដេកស្ដូកស្ដឹងនៅលើគ្រែ តែតាមរយៈវីដេអូនៃការចេញមុខរបស់តារាកំប្លែងរូបនេះនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា លោកគ្រាន់តែត្រូវគ្រូពេទ្យពិនិត្យសម្ពាធឈាម និងសម្ពាធបេះដូង។ លោកបានបន្ដថា អ្នកធ្វើដំណើររួមជាមួយនៅក្នុងឡាននោះ គឺមិនមានរបួសអ្វីនោះទេ តែចំពោះលោកពូ កុយ គឺមានរបួសដៃស្ដាំបន្ដិច និងត្រូវដេរទ្រូងអស់ 6 ថ្នេរ ដោយសារតែទ្រូងលោក ប៉ះជាមួយចង្កោតរថយន្ដ។

    នាយក្រិនបានបញ្ជាក់បន្ដទៀតថា លោកពូ កុយ កំពុងសម្រាកនៅក្នុងមន្ទីរពេទ្យ ដោយសារតែលោកមានជំងឺលើសឈាម ទើបបណ្ដាលឱ្យគ្រប់គ្រងស្ថានការណ៍នៅពេលនោះមិនបានល្អ គឺធ្វើឱ្យលោកភ័យស្លន់ស្លោតែម្ដង ទើបបណ្ដាលឱ្យរ៉េចង្កោតរថយន្ដទៅបុកនឹងដើមឈើ។

    ដើម្បីឱ្យកាន់តែជាក់ច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ ៖

  • លោក អ៊ឹម ជីវ៉ា ប្រកាន់ជំហរមិនចោលទេបុណ្យសពតារាសិល្បៈ

    លោក អ៊ឹម ជីវ៉ា ប្រកាន់ជំហរមិនចោលទេបុណ្យសពតារាសិល្បៈ

    ខុសពីតារាសិល្បៈភាគច្រើនដែលមានទំនោរប្រកាន់មិនចូលរួមពិធីបុណ្យសព គេកត់សម្គាល់ថាតារាសម្ដែងលោក អ៊ឹម ជីវ៉ា បែរជាមានវត្តមានមុនគេស្ទើរតែគ្រប់ពិធីបុណ្យសព ជាពិសេសពិធីបុណ្យសពតារាសិល្បៈ ដោយលោកបានទាំងចាត់ទុកថាការបង្ហាញវត្តមានចូលរួមបុណ្យសពមិនមែនជារឿងឡាក់ឆុង ឬនាំស៊យនោះទេ ផ្ទុយទៅវិញគឺជារឿងបានបុណ្យដែលលោកប្រកាសថាត្រូវតែទៅឱ្យបានឆាប់បំផុត ដើម្បីលើកទឹកចិត្តដល់គ្រួសារសព។

    ជាក់ស្ដែងគ្រាន់តែមានការប្រកាសថាអ្នកគ្រូ អ្នកគ្រូ គង់ ណារី ទទួលមរណភាពមិនបានប៉ុន្មានម៉ោងផង គេឃើញតារារូបនេះផុសរូបទៅដល់កន្លែងតម្កល់សពបាត់ទៅហើយ ទើបធ្វើឱ្យម្នាក់ៗកត់សម្គាល់ថា លោកជាតារាដែលផ្ដល់ការឈឺឆ្អាលមួយយ៉ាងកម្រ សម្រាប់ពិធីបុណ្យសពមិនថាម្ចាស់សពកាលនៅរស់ធ្លាប់មានទំនាក់ទំនងជាមួយលោក ឬមិនមាន។ តែប៉ុន្មាននាទីសពអ្នកគ្រូគង់ ណារី ត្រូវបានដឹកយកទៅតម្កល់នៅវត្តកោះកាលពីរសៀលថ្ងៃទី20 ខែមករា ប៉ុណ្ណោះ គេឃើញតារាសម្ដែងលោក អ៊ឹម ជីវ៉ា ដឹកនាំគ្នីគ្នាទៅថតបង្ហោះបង្ហាញពីវត្តមានរបស់ខ្លួននៅទីតម្កល់សពនោះភ្លាម។ លោកមិនមែនជាតារាតែម្នាក់ ដែលបានទៅដល់កន្លែងតម្កល់សពអ្នកគ្រូគង់ ណារី នៅក្នុងរសៀលថ្ងៃនោះទេដ្បិតមានតារាជាច្រើននាក់ផ្សេងទៀត ក៏បានទៅដល់ដូចគ្នា ដោយគ្រាន់តែវត្តមានរបស់លោក អ៊ឹម ជីវ៉ា ក្នុងពិធីបូណ្យសពពិធីអ្នកគ្រូគង់ ណារី បានធ្វើឱ្យលោកជាប់ឈ្មោះជាតារាដែលមិនសូវបាត់មុខក្នុងពិធីបុណ្យសពក្នុងចំណោមពិធីបុណ្យសពរបស់តារាសិល្បៈកន្លងមកតាមការកត់សម្គាល់។

    លោក អ៊ឹម ជីវ៉ា បានអះអាងថា លោកក៏មានទំនោរចូលចិត្តពិធីសប្បាយៗមិនខុសពីតារាសិល្បៈភាគច្រើននោះដែរ ប៉ុន្តែបណ្ដាលមកពីលោកធ្លាប់បានបួសរៀនហើយបានដឹងថាអ្នកចូលរួមពិធីបុណ្យសពគឺបានបុណ្យច្រើន និងជាការលើកទឹកចិត្តមួយដ៏ធំដល់គ្រួសារម្ចាស់សពក្នុងពេលមានទុក្ខ ទើបលោករមែងប្រកាន់ជំហរមិនចោលបុណ្យសព ពោលគឺទោះជាគ្មានការអញ្ជើញក៏លោកចូលរួម ឱ្យតែនោះជាសពរបស់តារាសិល្បៈ។ លោកថាខ្លួនមិនជឿរឿងឆុង ឬធ្លាក់យីអ៊ុនព្រោះតែចូលរួមបុណ្យសពនោះទេ ដោយលោកយល់ការប្រកាន់នូវទស្សនៈបែបនោះ ទើបធ្វើឱ្យពិធីបុណ្យអ្នកខ្លះខ្សត់អ្នកចូលរួម ព្រោះតែរឿងម្នាក់ៗយល់ថា ចាំដល់បុណ្យ7ថ្ងៃទើបទៅកើននោះផង៕

  • វិរៈសិល្បការនីអ្នកគ្រូ ណារី ទទួលមរណភាពហើយ

    វិរៈសិល្បការនីអ្នកគ្រូ ណារី ទទួលមរណភាពហើយ

    វិរៈសិល្បការនីអ្នកគ្រូ គង់ ណារី ទទួលមរណភាពហើយនៅថ្ងៃទី20ខែមករាឆ្នាំ2019នេះ ដោយរោគាពាធ ។ អ្នកគ្រូមានជំងឺ ក្រិនថ្លើម និងទាចទឹកហើយធ្វើទុក្ខក្នុងដំណាក់កាលចុងក្រោយខ្លាំង និងញាំញីរាង្គកាយរបស់អ្នកគ្រូ។

    គួររំឭកដែរថា អ្នកគ្រូចាប់ផ្ដើមចុកចាប់ពេញខ្លួន ពិបាកដកដង្ហើម និងមានសភាពស្គមស្គាំងមិនមានកម្លាំងសូម្បីតែក្រោកអង្គុយបានទេ ដោយសារតែសភាពពោះរបស់អ្នកស្រីរីកធំ ហើយមានទឹកក្នុងពោះធ្ងន់ ស្របគ្នាដែលអ្នកគ្រូក៏មានសភាពឈឺចាប់ដោយកន្លែង។ អ្វីដែលអ្នកគ្រូពិបាកទ្រាំទៅទៀតនោះ គឺអ្នកនាងគ្រូមានសភាពធ្លាក់ឈាម ដល់ថ្នាក់បណ្ដាលឱ្យរាងកាយចុះស្គម ហើយសម្រាកមិនបាន ទើបធ្វើឱ្យអ្នកគ្រូបញ្ជាក់យ៉ាងខ្លីថា ពិបាកទ្រាំខ្លាំងណាស់។ នេះហើយជាមូលហេតុមួយអ្នកគ្រូមិនតក់ស្លុតនឹងលទ្ធផលចុងក្រោយ តាមអ្វីដែលគ្រូពេទ្យបានទម្លាយ។ យ៉ាងណាមិញ អ្នកគ្រូបានបង្ហាញអារម្មណ៍ចង់ជា និងចង់រស់នៅឱ្យបានអាយុវែង ដោយអ្នកគ្រូប្រាប់ថា បើអ្នកគ្រូបានជានោះអ្នកគ្រូនឹងបំពេញតួនាទីក្នុងការលើកស្ទួយវិស័យសិល្បៈឱ្យបានកាន់តែច្រើនដើម្បីអ្នកសិល្បៈជំនាន់ក្រោយ។

    បើតាមការបណ្ជាក់របស់ក្រុមព្រះសូរិយា សពអ្នកគ្រូគង់ណារីនិងយកទៅតម្កល់នៅវត្តស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ អាស្រ័យហេតុនេះសូមបងប្អូនសិល្បករនិងអតីតសិស្សទាំងអស់មេត្តាជ្រាប និងចូលរួមពិធីបូជាសព និងគោរពវិញ្ញាណក្ខន្ធអ្នកគ្រូ។​ យើងខ្ញុំសូមឧទ្ទិសវិញ្ញាណក្ខន្ធអ្នកគ្រូសូមអញ្ជើញទៅកាន់សុគតិភពកុំបីឃ្លាងឃ្លាតឡើយ៕

  • លោក ម៉ារ៉ា ប៊ុណ្ណា នាំភរិយានិងកូនៗ ចែកទានសប្បុរសធម៌ដល់លោកតាធាក់ស៊ីក្លូ

    លោក ម៉ារ៉ា ប៊ុណ្ណា នាំភរិយានិងកូនៗ ចែកទានសប្បុរសធម៌ដល់លោកតាធាក់ស៊ីក្លូ

    បន្ទាប់ពីពិធីមង្គលការ និងពិធីកាត់ចំណងដៃកាលពីពេលថ្មីៗនេះ លោក ម៉ារ៉ា ប៊ុណ្ណា នាំភរិយា និងកូនៗ ចែកទាន ធ្វើសប្បុរសធម៌ ដល់លោកតា ជាអ្នកធាក់ស៊ីក្លូ ជាច្រើនាក់ ដើម្បីបណ្តុះគំនិតក្នុងការជួយគ្នា ចែករំលែកនូវអ្វីដែលយើងមានបន្តិចបន្តួច ទៅកាន់អ្នកដែលកំពុងត្រូវការ និងចែកជាកុលសផលបុណ្យជូនទៅដល់អ្នកដែលបានចែកឋានទៅហើយនោះ។

    តារាចម្រៀងនិងជាតារាសម្តែង លោក ម៉ារ៉ា ប៊ុណ្ណា បានឱ្យដឹងថា នេះជាគោលបំណងដែលលោកនិងភរិយា បានសន្យា ថានឹងធ្វើ ការចែកជាទាន និងកម្មវិធីសប្បុរសធម៌ ដល់ចាស់ជរា គ្មានទីពឹង កុមារកំព្រា រួមជាមួយសិល្បៈករ ចាស់ៗ ក្រោយពីចាប់ដៃគ្នា។ ការចែកទាន និងជួយដល់ជនទីទាល់ នឹងធ្វើទៅតាមដំណាក់កាលនីមួយៗ មួយជំហ៊ានម្តងៗ។ សកម្មភាពនេះ ធ្វើឡើងគឺដើម្បីបណ្តុះគំនិត ចែករំលែក នូវអ្វីដែលយើងមានបន្តិចបន្តួច និងការចេះជួយគ្នា មិនចាំបាច់មានលុយ រាប់សែន រាប់លាន ដុល្លារ បានយើងធ្វើបុណ្យបាននោះទេ។ យើងមានប៉ុណ្ណា គឺយើងធ្វើទៅតាមលទ្ធភាពដែលយើងមាន៕

  • តួម៉ែទាំងពីរត្អូញត្អែថា សម្ដែងជា 20​ឆ្នាំ​ បានតែប្រាក់សម្រាប់បង់ថ្លៃឈ្នួលបន្ទប់

    តួម៉ែទាំងពីរត្អូញត្អែថា សម្ដែងជា 20​ឆ្នាំ​ បានតែប្រាក់សម្រាប់បង់ថ្លៃឈ្នួលបន្ទប់

    តារាជើងចាស់ពីរដួង សម្ដែងតែតួម៉ែអះអាងថា ការសម្ដែងភាពយន្តរបស់ខ្លួន ក្នុងរយ:ពេលជាង20ឆ្នាំកន្លងមក គឺសម្រាប់តែបង់ថ្លៃឈ្នួលបន្ទប់ ដែលជួលរស់នៅមិនចង់គ្រប់នោះផង កុំថាឡើយបានសល់មានបាន។ នោះគឺដោយសារតែអ្នកទាំងពីរ មានសកម្មភាពសម្ដែងច្រើន ប៉ុន្តែចំណូលទាបហើយការចំណាយគឺខ្ពស់។

    អ្នកស្រី ញឹម សុខា បានថ្លែងការសម្ដែងភាពកន្លងទៅ អ្នកស្រីទទួលបានតម្លៃខ្លួនទាបៗ ខ្លាំងណាស់ ដោយកាលពីមុនផលិតករហ៊ានឱ្យតែមួយថ្ងៃ10ដុល្លារ ឬយ៉ាងច្រើន20ដុល្លារប៉ុណ្ណោះ ទើបអ្នកស្រីថតរឿងច្រើនឆ្នាំ កាន់ខែកាន់វស្សា ប៉ុន្តែលុយសល់ គឺមិនមាន ហើយរកតែលុយបង់ថ្លៃឈ្នួលផ្ទះ យ៉ាងលំបាកមិនគ្រប់។ អ្នកស្រីថា ផលិតករភាគច្រើនមិនសូវហ៊ានឱ្យតម្លៃខ្លួនខ្ពស់ ដល់តួចាស់ៗនោះទេ ហើយបើហ៊ានតែសុំ តវ៉ាគឺមិនយកថតតែម្ដង ដោយអះអាងថា យកតួថ្មីៗ មកតែងធ្វើចាស់ ក៏អាចថតបាន។ អ្នកស្រីបន្តថា ខ្លួនទើបតែមានសំណាងថត បានក្នុងមួយរឿង ចន្លោះពី500ទៅ1ពាន់ដុល្លារ នៅប៉ុស្ដិ៍លេខ5 ក្នុងប៉ុន្មានរឿងចុងក្រោយប៉ុណ្ណោះ ខណ:ដែលតម្លៃដែលទទួលបានចុងក្រោយនេះ ក៏ត្រូវប្រើពេលពី3ខែទៅ4ខែទើបចប់។

    អ្នកស្រីនិយាយថា «តួចាស់ៗ ដូចខ្ញុំថតច្រើនរឿងមែន ប៉ុន្តែតម្លៃខ្លួនគឺគេឱ្យថោកៗណាស់ មិនមែនដូចតួក្មេងៗ អ្នកខ្លះទើបថតសោះបានដល់ មួយថ្ងៃដល់រយ និងខ្លះដល់ពាន់នោះទេ តម្លៃប៉ុណ្ណឹងហើយ ឱ្យតែគេហៅថតឱ្យច្រើន គឺវាអត់ទៅទៀត អ៊ីចឹងហើយទើបតួចាស់ៗ ដូចខ្ញុំអត់មានសល់អី ហើយតើធ្លាក់ខ្លួនឈឺគឺអត់លុយ!»។ អ្នកស្រីថា ខ្លួនត្រូវបង្ខំចិត្តទទួលថតទាំងឈឺទាំងជា ដោយសាររាល់ថ្ងៃត្រូវរកលុយសម្រាប់បង់ថ្លៃ បន្ទប់ជួលតម្លៃ70ដុល្លារ នៅម្ដុំបឹងសាឡាង និងត្រូវចិញ្ចឹមកូន និងចៅៗពីរបីនាក់ក្នុងបន្ទុក។

    ចំណែកអ្នកស្រី អ៊ឹម ផល្លារ ក៏បានលើកឡើងថា សម្ដែងភាពយន្តប្រមាណជាង20ឆ្នាំដែរ បានត្អូញត្អែរថា នៅពីក្រោយការសម្ដែង អ្នកស្រីស្ទើរមិនមានលទ្ធភាព រកលុយមកបង់ថ្លៃបន្ទប់ជួលតម្លៃ50ដុល្លារ នៅជាន់ខាងលើ នៅម្ដុំផ្សារតាប៉ាងតែម្ដង ជាពិសេសនៅក្នុងកាល:ទេស: ដែលខាងផលិតករមិនសូវហៅអ្នកស្រី ឱ្យសម្ដែងនាងពេលចុងក្រោយ។ អ្នកស្រីថាខ្លួនសម្ដែងជាង20ឆ្នាំមែន ប៉ុន្តែឲ្យតែហ៊ានសុំមួយថ្ងៃ35 ឬ40ដុល្លារ គឺអត់មានអ្នកហៅថតតែម្ដង ខណ:ការសម្ដែងមិនតិចរឿង តែរកតែលុយទិញខោអាវជជុះស្លៀកអត់ចង់បាន។

    អ្នកស្រីថាខ្លួនទើបតែត្រូវផលិតករ នៅប៉ុស្ដិ៍លេខ5ហៅសម្ដែង ក្នុងប៉ុន្មានរឿងចុងក្រោយ ហើយហ៊ានឱ្យមួយថ្ងៃ ដល់50ដុល្លារប៉ុណ្ណោះ ប៉ុន្តែក៏ទើបតែបាន និងមិនសូវជាបានច្រើនថ្ងៃក្នុងមួយរឿងនោះដែរ ទើបអ្នកស្រីទទូចឱ្យប៉ុស្ដិ៍លេខ5 ជួយផ្ដល់ឱកាសឲ្យអ្នកស្រីបានថតឲ្យញឹកញាប់ថែមទៀត ដើម្បីបន្តលទ្ធភាពក្នុងការរស់នៅ។ ជាមួយនឹងការបង្ហើបឱ្យដឹងនេះ ពីស្ថានភាពនៅក្រោយខ្នងនេះ ទើបគេកត់សម្គាល់ថា តារាសម្ដែងចាស់ៗ រមែងជួបបញ្ហាជីវភាព នៅក្រោយពេលធ្លាក់ខ្លួនឈឺ ហើយសម្ដែងលែងកើត៕

  • លោកពូ កុយ និងនាយ ក្រិន ជួបគ្រោះ​ថ្នាក់​ចរាចរណ៍

    លោកពូ កុយ និងនាយ ក្រិន ជួបគ្រោះ​ថ្នាក់​ចរាចរណ៍

    នាយ​ កុយ​ និង​ នាយ​ក្រិន​ ជួបគ្រោះ​ថ្នាក់​ចរាចរណ៍​ នៅពេលនាយកុយដែលជាអ្នកបើក​បររថយន្តចាក​ចេញពីខេត្តរតនគិរី ឆ្ពោះមកភ្នំពេញ ​ស្រាប់តែបែកកង់បានរេចង្កូតជ្រុលទៅបុកដើមឈើបណ្តាល​ឱ្យរបួសកែងដៃស្តាំលក្ខណៈស្រាល​និង​ នាយ​ក្រិន​គ្មានរបួស​ ចំណែក​រថយន្ត​ខូចខាតគួរសម​ ។

    គួរបញ្ជាក់ដែរថា ហេតុការណ៍​នេះកើតឡើងនៅព្រឹកថ្ងៃទី20 ខែមករា ឆ្នាំ2019 វេលាម៉ោង5និង50នាទីព្រឹក នៅលើផ្លូវលេខ73 ភូមិថ្នល់ ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ៕