Author: អេបិល

  • តារាសម្ដែងជើងចាស់ ម៉ែផល្លា ដង្ហើយរកជំនួយព្យាបាលជំងឺត្រូវវះកាត់បន្ទាន់

    តារាសម្ដែងជើងចាស់ ម៉ែផល្លា ដង្ហើយរកជំនួយព្យាបាលជំងឺត្រូវវះកាត់បន្ទាន់

    មហាជនជាច្រើនបានស្គាល់យ៉ាងជាក់ច្បាស់ហើយ តារាជើងចាស់អ្នកស្រី អ៊ឹម ផល្លា ឬមានឈ្មោះក្នុងពិភពសិល្បៈហៅថា «ម៉ែផល្លា » មានវ័យ 57 ឆ្នាំ ជាអតីតអ្នករបាំបុរាណម្នាក់ហើយបានផ្លាស់ប្តូរមកសម្តែងក្នុងតួជាម្តាយអ្នកបម្រើមេដោះ ជាដើម អស់រយៈពេលជិត20ឆ្នាំមកហើយ។ ទស្សនិកជនដែលនិយមតាមដានរឿងភាគខ្មែរ តែងតែឃើញគាត់ដើរ តួម្តាយពាក់មាសគ្រឿងអលង្ការស្រោចខ្លួន តែក្នុងរឿងប៉ុណ្ណោះ ចំណែកឯជីវភាពខាងក្រៅសាច់រឿងវិញ ក្ររហូតដល់ថ្នាក់ ចង់សម្លាប់ខ្លួនជាច្រើនលើក ដោយសារតូចចិត្តក្រគ្មានលុយឱ្យថ្លៃបន្ទាប់ជួល ហើយម្ចាស់ផ្ទះចាក់សោរលែងឱ្យគាត់រស់នៅ។

    ថ្មីៗឡារ៉ែន ទទួលដំណឹងមកថា ម៉ែផល្លា កំពុងធ្លាក់ខ្លួនឈឺធ្ងន់ និងត្រូវការប្រាក់វះកាត់ជំងឺឆ្អឹងខ្នងជាបន្ទាន់ ដែលក្នុងមួយលើកត្រូវចំណាយយ៉ាងហោចណាស់ 500 ដុល្លារ។ នេះបើតាមការបង្ហោះរបស់តារាសម្ដែង ស្រេន វុធថា នៅលើបណ្ដាញសង្គមហ្វេសប៊ុកប៉ុន្មានម៉ោងមុននេះ បានឱ្យដឹងបន្ថែមថា « តារាសម្តែងជើងចាស់ ម៉ែ​ ផល្លា គាត់សព្វថ្ងៃនេះមានជំងឺឆ្អឹងខ្នង តម្រូវវះកាត់ ហើយពុំមានថវិការក្នុងការវះកាត់​ ដែរត្រូវចំណាយអស់​ 500 ដុល្លារ ពេលឈឺម្ដងៗធ្វេីទុក្ខឈឺចាប់ពេញរាងកាយ​ ហេីយពេលនេះសិល្បៈមិនសូវរកចំណូលបាន គាត់សូមឱ្យបងប្អូនជួយដល់គាត់ផង​ សូមបងប្អូនជួយដល់គាត់ផង។ ជាពិសេសបងប្អូនអ្នកសិល្បៈសូមកុំមើលរំលងគាត់អី ជួយដល់គាត់ផង លេខម៉ែផល្លា 0967772990 »។

    កន្លងកមក លោកស្រីធ្លាប់ថ្លែងទាំងទឹកភ្នែកហូររហាម ប្រាប់អ្នកសារព័ត៌មានថា ដោយសារជំងឺប្រចាំកាយនិងមិនមានការសម្តែងច្រើនដូចមុន ទើបអ្នកស្រីមិនមានចំណូលសម្រាប់បង់ថ្លៃផ្ទះជួល។ មិនមានទីពឹង ខណៈកូនប្រុសត្រូវជាប់ឃុំនៅឡើយ ទើបអ្នកស្រីអស់សង្ឃឹមហើយចង់បញ្ចប់ជីវិតដោយការលោតទឹក ប៉ុន្តែដោយសារអ្នកជិតដិតជាអ្នកសិល្បៈដូចគ្នាជួយលួងលោមលើកទឹកចិត្ត និងរៃគ្នាតិចតួចដើម្បីជួយ ទើបអ្នកស្រីបានប្តូរចិត្ត ។ ដូច្នោះហើយ ប្រសិនបើសប្បុរសជន និងមិត្តសិល្បៈ មានបំណងចិត្តចង់ជួយដល់ការព្យាបាល ម៉ែផល្លា អាចទំនាក់ទំនងផ្ទាល់តាមរយៈទូរស័ព្ទខាងលើនេះ៕

  • Pikotaro បញ្ចេញបទថ្មី PPAP ក្នុងយុទ្ធនាការប្រឆាំងជំងឺកូវីដ19

    Pikotaro បញ្ចេញបទថ្មី PPAP ក្នុងយុទ្ធនាការប្រឆាំងជំងឺកូវីដ19

    គ្រប់គ្នាពិតជាបានស្គាល់តារាជប៉ុនល្បីលើបណ្ដាញសង្គមជាមួយចម្រៀង PPAP គឺលោក Pikotaro បានវិលត្រឡប់ជាមួយបទចម្រៀងលាងដៃ ក្នុងអត្ថន័យការពារខ្លួនពីជំងឺកូវីដ19 ។

    តាមលំនាំបទថ្មីតែអត្ថន័យថ្មីសន្លាង ។ វីដេអូនេះស្ថិតក្នុងចំណោមចំណាត់ថ្នាក់កំពូលទាំង 5 នៅក្នុងតារាងចម្រៀងនៅលើ Twitter នៅក្នុងប្រទេសជប៉ុន នៅថ្ងៃច័ន្ទ ទី6 ខែមេសា ឆ្នាំ2020នេះ។

    សូមជម្រាបថា វីដេអូលាងដៃរបស់លោកមានរយៈពេល 2 នាទី ហើយកាលឆ្នាំ 2016 លោកក៏បានបំបែកកំណត់ត្រាហ្គីណេសពិភព ដោយលោកបានចុះបញ្ជី បទចម្រៀងខ្លីបំផុតនេះចូលក្នុងតារាង Billboard Hot 100 ហើយទទួលបានអ្នកគាំទ្រកើនចំនួនទស្សនាដល់ទៅ 14 លានដង។ រីឯនៅលើយូធូបក៏ទទួលបានរាប់លាងដងនៃការទស្សនាដូចគ្នា។

    តោះស្ដាប់បទ Pen-Pineapple-Apple-Pen (PPAP) to Pray-for-People-and-Peace ខាងក្រោមនេះ៖

     

  • កាន់តែក្ដៅគគុក…កាន់តែរំភើប…រកឃើញអតិថិជនឈ្នះរង្វាន់សប្តាហ៍ទី3 ពីកម្មវិធី “មហាប្រូម៉ូសិនឆ្នាំថ្មីប្រពៃណីជាតិពី សាមសុង” !!!

    កាន់តែក្ដៅគគុក…កាន់តែរំភើប…រកឃើញអតិថិជនឈ្នះរង្វាន់សប្តាហ៍ទី3 ពីកម្មវិធី “មហាប្រូម៉ូសិនឆ្នាំថ្មីប្រពៃណីជាតិពី សាមសុង” !!!

    ស្មាតហ្វូនល្អពិត…ឈ្នះមហារង្វាន់ធំពិតៗ…ឈ្នះហើយឈ្នះទៀត…ឈ្នះអស់ស្ទះម៉ង!!

    (ភ្នំពេញ) ថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០២០៖ សូមចូលរួមអបអរសាទរអតិថិជនដែលមានសំណាងកាលពីសប្តាហ៍ទី 1 និងទី 2!!! ហើយពេលនេះអតិថិជនមហាសំណាងរបស់យើងសម្រាប់សប្តាហ៍ទី ៣ ក៏ត្រូវបានបង្ហាញខ្លួនផងដែរ ។ សូមបញ្ជាក់ផងដែរថាសប្តាហ៍នេះមានការអញ្ជើញចូលរួមចាប់ឆ្នោតផ្សងសំណាងស្វែងរកអ្នកឈ្នះក៏ដូចជាធ្វើការប្រគល់រង្វាន់ពីសំណាក់ លោក ជា សុជាតិ ដែលជា ប្រធានគ្រប់គ្រង់ផ្នែកទីផ្សារ និងការផ្សព្វផ្សាយរបស់ សាមសុង ដើម្បីអបអរសាទរដល់អតិថិជនដែលឈ្នះមហារង្វាន់សម្រាប់សប្តាហ៍ទី 3 នេះដោយរង្វាន់ធំ ម៉ូតូ Honda Zoomer X ២០២០ ចំនួនមួយគ្រឿងគឺត្រូវបានទៅលើអតិថិជនឈ្មោះ ម៉ុន ណារី មកពីខេត្ត រតនគីរី!


    លោក ជា សុជាតិ ក៏បានបន្ថែមទៀតថា “តាងនាមឲ្យក្រុមហ៊ុន សាមសុង និងផ្នែកជម្រុងញទីផ្សារ យើងខ្ញុំសន្យានឹងខិតខំបង្កើតនូវកម្មវិធីថ្មីៗដើម្បីជម្រុញប្រជាប្រិយភាពផលិតផល សាមសុង និងជម្រុញការលក់ផលិតផលឲ្យបានច្រើន ដើម្បីជាប្រយោជន៍ដល់អាជីវករ និងអតិថិជនយើងផងដែរ។ហើយឆ្លៀតក្នុងឱកាសដ៏រំភើបរីករាយនេះខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អតិថិជនទាំងអស់ដែលបានគាំទ្រ និងជឿទុកចិត្តបំផុតលើគ្រប់ផលិតផលរបស់ក្រុមហ៊ុន សាមសុង! ជាពិសេសអតិថិជនដែលបានជាវស្មាតហ្វូន សាមសុង Galaxy A10s, A20s និង A30s ដើម្បីមានឱកាសឈ្នះនូវរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់នៅក្នុងសប្តាហ៍ទី 3 នេះផងដែរ! ជាចុងក្រោយសូមជូនពរឱ្យអតិថិជនដែលពុំទាន់បានឈ្នះក្នុងសប្តាហ៍នេះឱ្យមានសំណាងឈ្នះទាំងអស់គ្នានៅសប្តាហ៍ក្រោយជាបន្តទៀត!” ។

    សូមបញ្ជក់ម្តងទៀតថាកម្មវិធីនៃការចាប់រង្វាន់នេះគឺប្រព្រឹត្តិទៅនៅស្ថានីយទូរទស្សន៍ MyTV ក្នុងកម្មវិធី A1 Twist វេលាម៉ោង 10:00-12:00 ថ្ងៃត្រង់! សូមរំឭកផងដែរថាកម្មវិធីដ៏រំភើបអស្ចារ្យនេះនឹងផ្តល់ជូនមហារង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ដូចជា៖

    *  ម៉ូតូ Honda ZOOMER X 2020 សរុប 4 គ្រឿង

    *  នាឡិកា Galaxy Watch Active2 សរុប 8 គ្រឿង

    *  ទូរស័ព្ទដៃ Galaxy A30s សរុប 12 គ្រឿង

    *  ទូរទស្សន៍ Samsung 32 អ៊ីញ សរុប 16 គ្រឿង

    * ខាងក្រោមនេះគឺជាឈ្មោះអតិថិជនដែលបានឈ្នះក្នុងសប្តាហ៏ទី3៖

    ប្រញាប់ឡើងណា៎…ឱកាសឈ្នះមហារង្វាន់នេះនៅសល់តែម្តងទៀតប៉ុណ្ណោះ…! នរណាទៅដឹងថាអ្នកឈ្នះបន្ទាប់អាចជាលោកអ្នក! លឿនៗសូមប្រញាប់ទិញឥឡូវនេះភ្លាមទៅ…សូមឱ្យសំណាងល្អទាំងអស់គ្នាណា៎!!

    បញ្ជាក់៖ ការចាប់រង្វាន់លើកទី 4 នឹងធ្វើឡើងនៅថ្ងៃទី 19 មេសា 2020!

    សម្រាប់ព័ត៌មានលម្អិតសូមអញ្ជើញមកទស្សនាដោយផ្ទាល់តាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយផលិតផល សាមសុង ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជនតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32 !


  • កូវីដអែបកៀន!! មាន សូនីតា កុងត្រាផលិតផលថ្មី ក្នុងស្ថានភាពស្ដារប្រាក់​ចំណូល​បន្ថែម

    កូវីដអែបកៀន!! មាន សូនីតា កុងត្រាផលិតផលថ្មី ក្នុងស្ថានភាពស្ដារប្រាក់​ចំណូល​បន្ថែម

    តារាស្រី មាន សូនីតា ត្រូវបានប្រកាសថា នាងទើបតែ​កុងត្រា​ខាង​លើ​រយៈ​ពេល​3ឆ្នាំជាមួយក្រុមហ៊ុនផលិតផលថែរក្សាសម្រស់ និងរូបរាងកាយមួយ កាលពីពេលថ្មីៗនេះ ដែលតម្លៃខ្លួនបានខ្ទង់​ជិត 10ម៉ឺន​ដុល្លារ​អាមេរិក​ឯណោះ ស្របពេលដែលម្នាក់ៗភ័យខ្លាចការបាត់បង់ប្រាក់ចំណូលប្រចាំខែមួយចំនួន ដោយសារស្ថានភាពរីករាលដាលនៃជំងឺកូវីដ19។

    មាន សូនីតា បានអះអាងប្រាប់អ្នកសារព័ត៌មានថា នាងបានចុះកុងត្រា 3ឆ្នាំជាមួយក្រុមហ៊ុន TRE ដែលចែកចាយផលិតផលថែរក្សារាងកាយមាន 2 ផលិតផលគឺ​ដំណាប់ និង​សំបុក​ត្រចៀក​កាំ។ នាងថា បើ​និយាយ​ពី​អារម្មណ៍​វិញ គឺ​មាន​ទាំង​ពីរ គឺ​សប្បាយ​ចិត្ត​បង…ភ័យ​ផង…ព្រោះ​ជា​ការងារ​ទី​1​ជាមួយ​ក្រុមហ៊ុន​ផ្នែក​អនឡាញ មិន​ដឹង​ថា អាច​ធ្វើ​ឱ្យ​គេ​បាន​ប៉ុណ្ណា អី​ប៉ុណ្ណី​ទេ ព្រោះ​ជា​ការងារ​ដំបូង…។ នាងថា នាង​ពិត​ជា​រីករាយ​ចំពោះ​កិច្ច​ព្រមព្រៀង​ការងារ​ខាង​លើ​ជាមួយ TRE គ្រា​នេះ ព្រោះខណៈស្ថានភាពវឹកវរនេះ ការងារថ្មីនេះប៉ះប៉ូវ​ខ្លះ​លើ​ការ​ធ្លាក់​ចុះ​ចំណូល​ដោយ​សារ​វិបត្តិ​មេរោគ​សាហាវ​ដែល​បាន និង​កំពុង​គំរាម​កំហែង​ពិភព​លោក។

    បើតាមសម្ដីរបស់ សូនីតា ក៏បានបញ្ជាក់ថា តាម​ពិត​ដោយ​ទៅ​ប្រាក់​ចំណូល​របស់​នាង​ក៏​មាន​ការ​ប៉ះពាល់​ខ្លះ​ដែរ តាំង​ពី Covid-19 បាន​ចូល​មក​ដល់​ប្រទេស​កម្ពុជា ព្រោះ​ថា​ការងារ​សិល្បៈ​របស់​នាង​មួយ​ចំនួន​ត្រូវ​បាន​ពន្យារ ឬ​លើក​ពេល ហើយ​មុខ​ជំនួញ​លើ​គម្រោង “ស្រឡាញ់” របស់​នាង​ក៏​ប៉ះពាល់​ដូច​គ្នា គ្រាន់​តែ​ថា ការ​ប៉ះពាល់​នោះ នៅ​កម្រិត​អាច​គ្រប់​គ្រង​បាន។ ម្យ៉ាង​ទន្ទឹម​ការ​ប៉ះ​ពាល់​លើ​អាជីព និង​អាជីវកម្ម​ដែល​ដំណើរ​ការ​រួច​ហើយ​នោះ នាង​ក៏​រំលេច​បាន​សមិទ្ធផល​ថ្មី​ខ្លះ​ៗ​ដែរ ទើប​នាង​មិន​លំបាក​ខ្លាំង។ ជាក់​ស្ដែង​នេះ គឺនាងព្រមព្រៀង​កុង​ត្រា​ការងារជាមួយក្រុមហ៊ុន1​ឆ្នាំ​ម្ដង រហូត​ដល់​គ្រប់ 3ឆ្នាំ​នៃ​ការ​ឯកភាព​រវាង​គ្នា៕

  • ក្រោយផ្អើលរឿងជំពាក់លុយពេញ​ហ្វេសប៊ុក លោក Rith Omega ឱ្យមេធាវីទាក់ទងទៅ សូ ដានីតា

    ក្រោយផ្អើលរឿងជំពាក់លុយពេញ​ហ្វេសប៊ុក លោក Rith Omega ឱ្យមេធាវីទាក់ទងទៅ សូ ដានីតា

    មុននេះបន្ដិច តារាសម្ដែង សូ ដានីតា បានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុកឱ្យដឹងថា នាងកំពុងតាមរកលោក ឃុន ធារិទ្ធិ ហៅ Rith Omega ចេញមុខមកដោះស្រាយលុយកាក់ជាង6500ដុល្លារ។ ក្នុងសំណេរខ្លីរបស់ សូ ដានីតា បានសង្កត់ធ្ងន់ថា លោក Rith Omega បានបំពានសន្យា ទាំងដែលខ្លួនបានផ្ដិតមេដៃជាច្រើនដង និងបិទទូរស័ព្ទខលមិនចូលទៀតផង។ ​

    យោងទៅលើគណនីហ្វេសប៊ុកផ្លូវការ របស់តារាសម្ដែង សូ ដានីតា បានសរសេររៀបរាប់ឱ្យដឹងថា «នាងខ្ញុំ សូ ដានីតា សូមប្រកាសរក​ឈ្មោះ (Rith Omega) ចេញមុខមក​ដោះស្រាយលុយចំនួន 6500$ ព្រោះបំពានសន្យា ដែលមានស្នាមមេដៃជាច្រើនដងហើយ ដោយតេមិនលើក បិទទូរស័ព្ទ។ បើមិនចេញមកខ្ញុំដាក់បណ្តឹង ឡើងដល់តុលាការ»។

    យ៉ាងណាមិញ តាមរយៈការបង្ហោះសារដ៏គួរឱ្យភ្ញាក់ផ្អើល រឿងជំពាក់បំណុលគ្នាបែបនេះ ពីសំណាក់តារាសម្ដែងកញ្ញា សូ ដានីតា គឺបន្ទាប់ពីម្ដាយរបស់នាង បានទទួលមរណភាព និងបានរៀបចំពិធីបុណ្យ៧ថ្ងៃរួចរាល នាពេលថ្មីៗនេះ។ ​គេមិនទាន់ដឹងនោះទេថា តើនាងមានការខ្វះខាត ការធ្វើបុណ្យឱ្យម្ដាយរបស់នាង ឬក៏យ៉ាងណានោះទេ ទើបធ្វើឱ្យនាងដាច់ចិត្តទម្លាយ រឿងលោក Rith Omega ជំពាក់លុយ ហើយមិនចេញមុខដោះស្រាយ។

    ក្រោយការបង្ហោះសាររបស់តារាស្រីខាងលើ លោក Rith Omega ក៏បានបង្ហោះសារតបវិញថា « សូមបងស្រីកុំនិយាយថា ប្រកាសរកខ្ញុំ​ ហាងខ្ញុំនៅបេីក​ ផ្ទះខ្ញុំនៅដដែល​ បងទាក់ទងខ្ញុំតាម Telegram ខ្ញុំតបរហូត​ តែថ្ងៃនេះខ្ញុំរវល់​ ខ្ញុំជំរាបជូនបងថាខ្ញុំរវល់​ ហេីយបងឱ្យខ្ញុំចូលខ្លួន​ ខ្ញុំមានរត់ទៅណា? ខ្ញុំមានឆបោកបងស្រីឯណា? បញ្ជាក់= លុយ 6500$នោះ​ ជាលុយដែលបងស្រីបានកក់ mask ខ្ញុំ​ 10000$ ហេីយខ្ញុំបានចាញ់បោកគេដូចគ្នា​ តែខ្ញុំមានភាពទំនួលខុសត្រូវ​ បានខ្ញុំធានាសងបង​ ដោយយកលុយខ្លួនឯងសងបងបាន​ 3500$ហេីយ​​ មុនខាងក្រុមហ៊ុន mask នោះសងខ្ញុំទៀត​ ….​បងថាយកប៉ូលីសមកហាងខ្ញុំ? យកមកធ្វេីអីបង​ខ្ញុំអត់បានឆបោកបងទេ?

    ឯកសារខ្ញុំមាន​ ល្ងាចខ្ញុំឱ្យមេធាវីខ្ញុំទាក់ទងទៅបង…មិនមែនជំពាក់លុយគេ​ សម្តីឡូយទេ​ ព្រោះខ្ញុំបានបង្ហាញហេីយ​ ខ្ញុំជាជនរងគ្រោះដែល​ តែខ្ញុំមិនបានគេចវេស​ រហូតដល់ថ្នាក់ដូចបងបង្ហោះទេ »៕

  • កន្លងទៅ4ឆ្នាំ!! Train to Busan វគ្គ2 វិលមកវិញ រំលេចឈុតឆាកព្រឺសម្បុរ មិនឱ្យអ្នកគាំទ្រខកចិត្ត

    កន្លងទៅ4ឆ្នាំ!! Train to Busan វគ្គ2 វិលមកវិញ រំលេចឈុតឆាកព្រឺសម្បុរ មិនឱ្យអ្នកគាំទ្រខកចិត្ត

    បន្ទាប់ពីបាត់មុខ4ឆ្នាំ ពេលនេះ Train to Busan វគ្គ2 រំលេចចំណងជើងថ្មី« PENINSULA » និងបានបញ្ចេញ Official Teaser របស់ខ្លួនហើយ។ Train to Busan វគ្គ2 ខ្សែភាពយន្ត Zombie របស់ប្រទេសកូរ៉េខាងត្បូង ពិតជាមិនធ្វើឱ្យខកចិត្តការគាំទ្រខ្លាំងមែនទែនពីទស្សនិកជនដែលកំពុងទន្ទឹងចាំទស្សនា។

    រឿងថ្មីសន្លាងពីវគ្គមុននេះ ដំណាលឡើងបន្ទាប់ពីកើតហេតុការណ៍អាក្រក់ក៏ទទួលបានភាពជោគជ័យឡើងវិញ។ ខណៈដែល Train to Busan ចាក់បញ្ចាំងរួចរាល់ ក៏មានការសំណូមពរពីទស្សនិកជន ជាពិសេសអ្នកគាំទ្រតែម្ដង ដោយពួកគេចង់ឱ្យខាងផលិតកម្មផលិតវគ្គ2 ជាបន្ដមកទៀត។ អ្វីដែលគួរឱ្យរំភើបនោះគឺ អ្នកដឹកនាំរឿង ពុំបានធ្វើឱ្យទស្សនិកជនខកចិត្តនោះឡើយ ដោយថ្ងៃនេះផងដែរខាងផលិតកម្មបានបង្ហោះនូវ Teaser នៃរឿង PENINSULA ។ PENINSULA គឺជារឿងដែលរៀបរាប់ពីរយៈពេល4 ឆ្នាំក្រោយព្រឹត្តិការណ៍នៃរឿង Train to Busan នេះឯង ប៉ុន្តែសាច់រឿងនេះមិនមែនបន្តពី Train to Busan ឡើយ ដោយរឿងនេះគ្រាន់តែស្ដិតនៅក្នុងព្រឹត្តិការណ៍ចក្រវាលជាមួយ Train to Busan តែប៉ុណ្ណោះ។

    តាមការអះអាងរបស់អ្នកដឹកនាំរឿង លោក យ៉៉ន សាំងហូ បានផ្ដល់បទសម្ភាសន៍ឱ្យសារព័ត៌មានកូរ៉េថា៖ « យើងតាំងចិត្តសាងពិភពលោកមួយក្រោយជួបគ្រោះមហន្ដរាយ ឱ្យពោរពេញទៅដោយអរិយធម៌ដ៏ស្រស់បំព្រង ក្នុងរូបបែបរបស់យើង គឺ PENINSULA ដែលនិទានរឿងរ៉ាវថ្មីសម្លឹងទៅទីធំល្វឹងល្វើយ ចំណាយទុនផលិតអស់ច្រើនជាងមុន។ ដោយភាគដំបូង យើងអាចកើបប្រាក់ចំណេញខ្ពស់ដល់ 92 លានដុល្លារ អ៊ីចឹងហើយ ភាគបន្ទាប់នេះយើងកាន់តែរំពឹងខ្ពស់ ដោយសារយើងសាងភាពយន្ដថ្មី មិនមែនជាហេតុការណ៍កើតក្នុង Train to Busan តែនិទានពីអ្នកដែលរួចជីវិត និងសាងរូបភាពពិភពថ្មីនៃទីក្រុងរលំរលាយ ជាមួយការបង្ហាញមុខតួអង្គថ្មី ក្នុងការសង្គ្រោះពិភពលោកមួយ»។

    សូមជម្រាបបញ្ជាក់ថា រឿង« PENINSULA » ឬTrain to Busan វគ្គ2 នេះ ខាងប្រទេសកូរ៉េខាងត្បូង គ្រោងនឹងដាក់បញ្ចាំងនៅអំឡុងខែ សីហា ឆ្នាំ 2020 នេះហើយ ក៏ប៉ុន្ដែ ខណៈពិភពលោកកំពុងតែរងគ្រោះដោយសារវីរ៉ុសកូរូណា19 នេះ ទើបបណ្ដាលឱ្យខាងផលិតកម្ម នៅមិនទាន់អាចបញ្ជាក់ពីថ្ងៃដាក់បញ្ចាំងជាក់លាក់ ពោលគឺ អាស្រ័យលើស្ថានភាពល្អប្រសើរឡើងវិញសិន៕

    https://youtu.be/u0YhoV6aQVc

  • ហួសចិត្ត!! សង្ស័យថាកើតជំងឺកូវីដ19 បុរសម្នាក់សម្លាប់សង្សារខ្លួនចោល

    ហួសចិត្ត!! សង្ស័យថាកើតជំងឺកូវីដ19 បុរសម្នាក់សម្លាប់សង្សារខ្លួនចោល

    តាមរយៈសារព័ត៌មានកម្សាន្ដ Teenee នៅព្រឹកថ្ងៃទី 3 ខែមេសា ឆ្នាំ 2020 នេះ បានចេញផ្សាយឱ្យដឹងថា នេះជាហេតុការណ៍ដ៏សែនរន្ធត់កើតឡើងនៅប្រទេសអ៊ីតាលី បុរសជាគិលានុបដ្ឋាកម្នាក់ បានសម្លាប់ទុកទ័រស្រីដែលជាសង្សារបស់ខ្លួន ឱ្យបាត់បង់ជិវិតដោយអះអាងថា ខ្លួនបានឆ្លងជំងឺកូវីដ19 ពីសង្សាររបស់ខ្លួន។

    លោក អាន់តូនិអូ ដេ ប៉ាឆេ ជាគិលានុបដ្ឋាក មានវ័យ 28 ឆ្នាំ កំពុងបម្រើការងារនៅក្នុងមន្ទីរពេទ្យមួយកន្លែងនៅក្រុង មេសស៊ីណា ខេវ៉ាន់ស៊ីស៊ីលី ភាគខាងត្បូងនៃប្រទេសអ៊ីតាលី។ លោកបានទូរស័ព្ទទៅប្ដឹងប៉ូលីសឱ្យមកចាប់ខ្លួនលោកបន្ទាប់ពីកើតហេតុការណ៍សម្លាប់សង្សារស្រី មានឈ្មោះ​ នាង ឡរ៉េណា ក្វារ៉ាន់តា ភេទស្រី អាយុ 27 ឆ្នាំ កំពុងបម្រើការងារជាដុកទ័រក្នុងមន្ទីរពេទ្យជាមួយគ្នា។ ខណៈដែលប៉ូលីសបានទៅដល់អាផាតមិនដែលបុរសជាគិលានុបដ្ឋាកនោះស្នាក់នៅ ក៏បានឃើញហេតុការណ៍មួយទៀតកើតឡើងគឺ បុរសខាងលើនេះ ព្យាយាមចងកធ្វើអត្តឃាតខ្លួន ក្រោយបានសម្លាប់សង្សារឱ្យស្លាប់ដាច់ខ្យល់។ តែយ៉ាងណាមិញ ក្រុមគ្រូពេទ្យបានព្យាយាមជួយសង្គ្រោះជីវិតបុរសនេះ ឱ្យរស់រួចជិវិតឡើងវិញ។

    បន្ទាប់ពីកើតហេតុការណ៍ដ៏សោកសៅមួយនេះ អាន់តូនិអូ ដេ ប៉ាឆេ បានសារភាពប្រាប់ប៉ូលីសថា ខ្លួនពិតជាសម្លាប់សង្សារ ព្រោះសង្ស័យថាខ្លួនបានឆ្លងជំងឺកូវីដ19ពីសង្សារពិតមែន ។ យ៉ាងណាមិញ គ្រូពេទ្យបានធ្វើការត្រួតពិនិត្យរាងកាយលោក អាន់តូនិអូ ដេ ប៉ាឆេ ក៏បានរកឃើញលទ្ធផលច្បាស់អះអាងថា រូបលោកគ្មានការឆ្លងនៃវីរ៉ុសកូវីដ19 នោះទេ។ ទើបសារព័ត៌មានអ៊ីតាលី បានចាត់ទុកព័ត៌មានសោកសៅនេះជាមេរៀនដល់គ្រូទេព្យថា ៖ « ស្ត្រីបានស្លាប់ជាគ្រូពេទ្យឆ្នើម ដែលធ្វើការយ៉ាងមុតមាំដើម្បីជួយជីវិតអ្នកដទៃ រឿងនេះជារឿងដ៏សែនសោកសៅបំផុតក្នុងដួងចិត្ត»៕

  • ដឹងអត់!! អនុភាពតែលើកំពូលភ្នំលីសាន «តែសានឈៀន» ជួយសម្លាប់បាត់តេរី និងវីរ៉ុស ការពាររាងកាយរឹងមាំ

    ដឹងអត់!! អនុភាពតែលើកំពូលភ្នំលីសាន «តែសានឈៀន» ជួយសម្លាប់បាត់តេរី និងវីរ៉ុស ការពាររាងកាយរឹងមាំ

    ឈីឆា សានឈៀន CHICHA SANCHEN ជាហាងតែគជ់ ដែលមានប្រភពមកពីប្រទេសតៃវ៉ាន់ (Taiwa​nese Tea) បានបើកហាងដំបូងរបស់ខ្លួន នៅប្រទេសកម្ពុជាហើយ កាលពីខែមីនា ឆ្នាំ 2020 នៅអគារ ជីប ម៉ុង បាក់ទូក។ ​ដោយ​មាន​ប្រ​វត្តិ​តាំងពីឆ្នាំ1998 មក ឈីឆា​ សានឈៀន មានហាងជាង200 នៅតៃវ៉ាន់ និងចិន ហើយ​ហាងថ្មីនេះបានសម្ពោធ​នៅ​កម្ពុជាជា​មួយនឹងការកត់សម្គាល់ដំបូងគេ ក្រៅពីសិង្ហបុរី កោះតៃវ៉ាន់ និង​ចិន។

    ភេសជ្ជៈមួយប្រភេទទៀតរបស់ពួកគេ គឺដុងឌីង អ៊ូឡុង ជាតែទទួលបានវិញ្ញាបនបត្រ iTQi របស់អាជ្ញាធរអន្តរជាតិខ្ពស់បំផុត(វិទ្យាស្ថានរសជាតិ និងគុណភាពអន្តរជាតិនៅទីក្រុងប្រ៊ុចសែល)ក្នុងឆ្នាំ2017។ ​ដុងឌីង អ៊ូឡុង តែរបស់ SANCHEN ទទួលបានវិញ្ញាបនបត្រ ដែល​មាន​​គុណភាពខ្ពស់បំផុត​សម្រាប់​គុណ​ភាព និងប្រើប្រាស់ផលិតផល និង​បច្ចេកវិទ្យា មាន​ប៉ាតង់ផ្តាច់​មុខ​ ដែលអនុញ្ញាត​ឱ្យ​មាន​ការកំណត់ផ្ទាល់ខ្លួន ច្រើនជាង1000 និងបច្ចេកទេសផលិត ការត្រួតពិនិត្យ សីតុណ្ហភាព 3​ដំណាក់​កាល ​ដើម្បីនាំចេញនូវតែ ដែលមានគុណភាពខ្ពស់ដូចគ្នានឹង CHICHA សានចិនដែរ។

    ភេសជ្ជៈដែលពេញនិយមមិនធ្លាប់មានមួយចំនួនរបស់ CHICHA សានឈៀន គឺរួមមាន តែគជ់ទឹកដោះគោ តែដុងឌីង អ៊ូឡុងទឹកដោះគោ តែទឹកដោះគោស្រស់ និងតែទឹកដោះគោស្ករត្នោត។ ដោយមាន​បេស​កកម្មដើម្បីធ្វើឱ្យទឹកតែស្រស់ដែលមានគុណភាពខ្ពស់ អាចចូលទៅដល់អ្នកពិសាតែ​ ។ នេះ​ជា​ការ​បង្កើត​​​ឡើងដោយសិប្បករតែតៃវ៉ាន់ ជាអ្នក​ជំនាញតែ ដែលមាន​ស្មារតី​វាង​វៃ គិតគូរ ក្នុងបទ​ពិសោ​ធ​ជាង 20ឆ្នាំ និងត្រូវបានផលិត​ រួមទាំងមានភ្នំតែផ្ទាល់ខ្លួនទៀតផង។

    គួរជម្រាបឱ្យបានដឹងផងដែរថា ChiCha SanChen  មូលហេតុដែលធ្វើឱ្យហាងមួយនេះល្បី ឈ្មោះ និងមានការទទួលស្គាល់ច្រើនពីមហាជន ជាពិសេសអ្នកនិយមចូលចិត្តពិសាតែនោះគឺ ដោយ​សារវត្ថុធាតុដើមរបស់ ChiCha SanChen គឺជាស្លឹកតែធម្មជាតិ​ ដែលយកពីលើកំពូលភ្នំលីសាន (LISHAN)  ដែលមានកម្ពស់រហូតដល់ទៅប្រមាណ 2,200ម៉ែត្រ។ ក្នុង 1ឆ្នាំ តែប្រភេទនេះមានតែ 3រដូវកាលប៉ុណ្ណោះ ដែលគេអាចប្រមូលផលមកបាន ហើយអ្វីដែលពិសេសនោះគឺ ChiCha SanChen មាន​លក្ខណៈខុសប្លែកពីតែដទៃទៀត ដោយសារសារធាតុតែ គឺមានសមត្ថភាពសម្លាប់មេរោគបាក់​តេរី ដែល​លាក់ខ្លួននៅក្នុងរាងកាយលោកអ្នកបានយ៉ាងល្អទៀតផង។

    គជ់ គឺជាការពេញនិយមសម្រាប់រសជាតិប្លែករបស់ពួកគេ ក៏ដូចជារូបរាងស្អាតនៅក្នុងពែង។ គជ់ត្រូវបានផលិតនៅកោះតៃវ៉ាន់ហើយបន្ទាប់មកត្រូវបានចម្អិនស្រស់ៗនៅតាមហាងដែលដាក់ក្នុងការ៉ាមែល ដើម្បីទទួលបានភាពផ្អែមល្ហែមបន្ថែម។ ធំជាងគជ់ធម្មតា ដែលអ្នកទទួលបានពី​ម៉ាក​តែ​គជ់!

    ក៏មានភាពខុសគ្នាខ្លះដែរ ក្រៅពីគជ់ធម្មតា ក៏មានចាហួយសារាយ ​ចាហួយដូង​ និង​ដើម្បី​ផ្តល់ជូនអ្នកនូវការ​ទំពាជាមួយតែ​របស់អ្នក​ជាចុងក្រោយ។ អ្នកអាចជ្រើសរើសកម្រិតទឹកកករបស់​អ្នក​ ចាប់​ពីទឹកកក​ធម្មតា រហូតដល់ទឹកកកតិច រហូតដល់ក្តៅ។ ​សម្រាប់​ព្រឹក​ព្រលឹម អ្នក​អាចរីករាយនឹងពែងក្តៅជាការប្រសើរ!។

    លោក William បានបង្ហាញថា តែរបស់ CHICHA សានឈៀន ក៏មានលក្ខណៈពិសេសនៃការកោត​សរសើរចំពោះតែនៅក្នុង​ផ្ទះ​បាយផងដែរ។ ជ្រើសរើសតែអ៊ូឡុង តែជ្រើសរើសកម្រិតតែរបស់អ្នក​ដែល​ចូល​​ចិត្ត មានកម្រិត​រីក​ចម្រើន​5 ពីស្រាល រហូតដល់ចាស់ ​និង​សម្បូរ​​បែប ហើយពេលកំពុងពុះ 1​ពែង​សម្រាប់​អ្នក ដូចដំណាក់កាលដំបូង ការរៀប​ចំ គឺច្បាស់លាស់ និង​ល្អិតល្អន់ ​ដោយបរិមាណ​ពេលវេលា​ សីតុ​ណ្ហភាពទឹក និងសមាមាត្រទឹក តែដែលត្រូវការសម្រាប់លំដាប់តែនីមួយៗ។ បុគ្គលិក​ដែល​ទទួល​ការ​បណ្តុះបណ្តាល​ខ្ពស់ ​និងធ្វើបានយ៉ាងល្អ  ពី​អ្វី​ដែលធ្វើឱ្យតែមានតែ​ 1គត់។

    ចំណង់ចំណូលចិត្តដ៏អស្ចារ្យ និងពិតប្រាកដសម្រាប់តែ គឺ ​ChiCha SanChen  ធ្វើដើម្បីឱ្យ​ប្រាកដ​ថា តែរបស់ពួកគេ មិនត្រឹមតែស្រស់ សម្រាប់អតិថិជន​ប៉ុណ្ណោះទេ ប៉ុន្តែ​ថែមទាំងត្រូវបាន​កោត​សរសើរយ៉ាងត្រឹមត្រូវពីអតិថិជន ដែលដឹងពីអ្វីដែលចូលទៅក្នុងតែរបស់ពួកគេ។ សូមអញ្ជើញចូលរួមដោយរីករាយ ហាងរបស់យើងបើកហើយ មិនគ្រាន់តែបញ្ចប់បទពិសោធរបស់អ្នកជាមួយនឹង​ការបញ្ជាទិញ​តែ របស់អ្នកប៉ុណ្ណោះទេ – សូមចូលខ្លួនអ្នកទៅក្នុងវប្បធម៌តែរបស់តៃវ៉ាន់!៕

  • រឿងរ៉ាវក្រៅឆាក! អ្នកនាង Love Riya សម្ងំធ្វើបុណ្យសាងកុសលដោយមិនសម្ញែង

    រឿងរ៉ាវក្រៅឆាក! អ្នកនាង Love Riya សម្ងំធ្វើបុណ្យសាងកុសលដោយមិនសម្ញែង

    គ្រប់គ្នាបានស្គាល់អ្នកនាង Love Riya តាមរយៈការលក់ផលិតផលនៅលើអនឡាញន៍ និងមួយរយៈចុងក្រោយនេះ បង្ហាញមុខក្នុងសិល្បៈ តាមរយៈការសម្ដែង ច្រៀង កំប្លែង នៅលើឆាកតន្ត្រីទូរទស្សន៍តែប៉ុណ្ណោះ។ ក៏ប៉ុន្ដែរាល់សកម្មភាពជួយសង្គម និងធ្វើបុណ្យទានសាងកុសល អ្នកនាងកម្របញ្ចេញឱ្យឃើញនៅលើបណ្ដាញសង្គម ពោលគឺ អ្នកនាងមិនផ្សាយបង្អួតសម្ញែង។

    ប្រភពពីអ្នកនាង Love Riya ក៏បានឱ្យដឹងថា អ្នកនាងគឺជាមនុស្សចូលចិត្តធ្វើបុណ្យធ្វើទាន និង ចូលចិត្តជួយមនុស្សខ្សត់ខ្សោយតាំងពីអ្នកនាងមិនទាន់រៀបការ និង លែងលះគ្នា ប៉ុន្តែមកពីអ្នកនាងមិនចង់ឱ្យគេថាអ្នកនាង ធ្វើបុណ្យយកមុខ ទើបមិនសូវបង្ហោះបង្ហោះ ហើយបើមានអ្នកកាសែតចូលសម្ភាសន៍គឺអ្នកនាងមានតែស្នើកុំឱ្យផ្សព្វផ្សាយ។

    អ្នកនាងធ្លាប់បានបញ្ជាក់នៅក្នុងវីដេអូ Live កាលពីថ្ងៃទី31 មីនា ឆ្នាំ2020នេះថា មនុស្សមួយចំនួនយល់ថាអ្នកនាងមិនចេះធ្វើបុណ្យ តែសម្រាប់អ្នកដើរជាមួយអ្នកនាង គឺដឹងហើយថាអ្នកនាងបានរួមចំណែកធ្វើបុណ្យរាប់ភ្លេចបែបណា។ អ្នកនាងថា ធ្វើទានគឺធ្វើចេញពីចិត្ត ដូច្នេះបើទោះជាអ្នកណាមិនដឹងក៏អ្នកទទួលអំណោយអ្នកនាងបានដឹងអំពើល្អរបស់អ្នកនាងនោះដែរ។ ជាមួយនឹងការបកស្រាយ អមដោយអ្នកគាំទ្រចែកចាយរូបភាពធ្វើទានជាច្រើននោះ រឹតតែធ្វើឱ្យម្នាក់ៗកោតសរសើរ ដែលនេះគឺជាទង្វើធ្វើបុណ្យទានចេញចិត្ត ដែលជារឿងកម្រមួយនៅក្នុងសង្គម៕

  • រំលែកទុក្ខក្រៀមក្រំ!! ម្ដាយតារាសម្ដែង សូ ដានីតា មរណភាពហើយ

    រំលែកទុក្ខក្រៀមក្រំ!! ម្ដាយតារាសម្ដែង សូ ដានីតា មរណភាពហើយ

    ដំណឹងនៃការធ្លាក់ខ្លួនឈឺធ្ងន់ ម្ដាយរបស់តារាសម្ដែងកញ្ញា សូ ដានីតា ភ្លាមៗនោះ បានធ្វើ​ឱ្យមហាជន ជាពិសេសអ្នកក្នុងចង្កោមសិល្បៈជាច្រើន បានផ្ញើសារសួរនាំ និងជូនពរឱ្យអ្នកម្ដាយរបស់នាង បានធូរស្បើយពីជំងឺ និងឆាប់ជាសះស្បើយ។

    នៅលើគណនីហ្វេសប៊ុស សូ ដានីតា ក៏បានរៀបរាប់ដោយកម្សត់ ថា «ក្រោកឡើងអ្នកម្តាយ មកច្រៀងលេងទៀត ម៉ាក់ថា មើលមិនឃើញទេ ប្តូរដាក់ទូរសព្ទ័ច្រៀងវិញ មិនដាក់អោយខឹង ខឹងហើយក៏នៅតែច្រៀងទៀត ក្រោកមកម៉ាក់អើយ កូនចាំម៉ាក់ មកច្រៀង មកជេរក៏បាន កូនមិនសុំច្រើនទេ សុំត្រឹមម៉ាក់បើកភ្នែកហើយនិយាយ ទោះម៉ាក់គេងលើកន្ទេលកូនត្រូវជូតសំអាតខ្លួនម៉ាក់រហូតក៏កូនមិនត្អូញត្អែរ ក្រោកឡើងម៉ាក់ កូនរកការព្យបាលអស់ហើយ ទោះថ្លៃ រាប់ពាន់ដុល្លាក៏មិនអី ក៏កូនស៊ូ ដើម្បីម្តាយកំសត់ម្នាក់នឹងគ្រួសារមួយនេះមិនហត់ទេម៉ាក់»។

    តួអ្នកនាងទី3នៅក្នុងរឿង រាជិនីភូមិគ្រិះ រូបនេះ បានបន្ដថា «កុំទៅចោលកូន កូនអត់មានអ្នកណាឱបកូន កក់ក្តៅជាងម៉ាក់ឱបកូននោះទេ ក្រោកមកម៉ាក់ កុំខ្លាចកូនហត់កូនអស់លុយច្រើនដោយសារម៉ាក់អី ជីវិត១នេះ ម៉ាក់អោយកូន កូនមិនខ្លាចរហែកសាច់ដាច់ឈាម ដោយសារតែមើលថែរម៉ាក់នោះទេ កាត់អាយុកូន5ឆ្នាំ10ឆ្នាំក៏បាន រឺរហូតចាំទៅជុំជាមួយកូនក៏បាន កូនមិនទទួលបានទេ នូវការបាត់បង់ម៉ាក់បែបនេះ ក្រោកឡើងណាម៉ាក់»។

    ជាអកុសល ម្តាយបង្កើត​របស់​តារា​សម្តែង​សូ ដា​នី​តា បាន​ទទួលមរណភាព​ហើយ នា​វេលា​ម៉ោង​5​និង​20នាទី ថ្ងៃ​ទី​31 មីនា 2020​នេះ បន្ទាប់ពី​កូនចៅ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​។ បើ​តាម​គណនី​ហ្វេ​ស​របស់​អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា ក៏បានរៀបរាប់ឱ្យដឹងថា «​សូម​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​ប្អូនស្រី So Danita ដែល​បាន​បាត់បង់​អ្នក​ម្តាយ​ជាទី​គោរព នាង​ខ្ញុំ​ជំនួស​មុខ​អោយ​ប្អូនស្រី សូម​គោរព​អញ្ជើញ បងប្អូន ញាតិ​មិត្ត​ជិត​ឆ្ងាយ និង​មិត្ត​សិល្បៈ​ទាំងអស់ សូម​អញ្ជើញ​ចូលរួម​ពិធី​បុណ្យសព​អ្នក​ម្តាយ​របស់​គាត់​ឱ្យ​បាន​គ្រប់​ៗ​គ្នា​ផង កម្មវិធី​បុណ្យ​គឺ ប្រារព្ធ​នៅផ្ទះ​ប្អូនស្រី​ផ្ទាល់ នៅ​ក្នុង​បុរី ប៉េង​ហួត ផ្លូវ​ជា​សុ​ផា​រ៉ា ជាប់ បុរី វិមាន​ភ្នំពេញ​» ៕