Author: អេបិល

  • សូមចូលរួមរំលែកទុក្ខ កញ្ញាខេមរៈ ស្រីពៅ ប្អូនស្រីលោកខេមរៈ សេរីមន្ត ទទួលមរណភាពនៅថ្ងៃនេះ

    សូមចូលរួមរំលែកទុក្ខ កញ្ញាខេមរៈ ស្រីពៅ ប្អូនស្រីលោកខេមរៈ សេរីមន្ត ទទួលមរណភាពនៅថ្ងៃនេះ

    មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងពេលដែលស្ងាត់ដំណឹងពីបញ្ហាមានជំងឺរបស់ ខេមរៈ ស្រីពៅ ស្រាប់តែមានការទទួលស្គាល់ថា នាងបានស្លាប់ហើត។ លោកខេមរៈ ភារុណ ដែលជាបងប្រុសបង្កើតរបស់កំពូលតារាចម្រៀងលោក ខេមរៈ សេរីមន្ត និងកញ្ញា ខេមរៈ ស្រីពៅ បានបញ្ជាក់នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកនៅម៉ោងជាង1រសៀលថ្ងៃ25ខែមករា ឆ្នាំ2019 នេះ កញ្ញា ខេមរៈ ស្រីពៅ ដែលជាប្អូនស្រីពៅរបស់លោកបានទទួលមរណភាពហើយ។

    លោកខេមរៈ ភារុណ បានសរសេរដោយភ្ជាប់ជាមួយរូបថតរបស់ កញ្ញា ខេមរៈ ស្រីពៅ ដោយសរសេរខ្លីយ៉ាងដូច្នេះថា «ប្អូនពៅបងលាយើងទាំងអស់គ្នាហើយ» ហើយលោកបានរៀបរាប់ដោយក្តុកក្តួលថា «ស្រណោះប្អូនពៅបងសែនល្អណាស់ក្នុងលោកនេះ»។

    តាមការបញ្ជាក់ពីប្រភពអ្នកសិល្បៈបានឱ្យដឹងថា សពរបស់តារាចម្រៀងស្រីរូបនេះនិងតម្កល់នៅផ្ទះជិតវត្តសំរោងអណ្ដែត។ ខេមរៈ ស្រីពៅ បានមរណភាពនៅប្រទេស ឥណ្ឌា ។ គួររំឭកផងដែរថា កាលពីអំឡុងខែ កញ្ញា  ឆ្នាំ 2018 នេះ លោក ខេមរៈ សិរីមន្ដ បានបង្ហោះសារយ៉ាងក្ដុកក្ដួលចិត្តថា ៖ «ជាច្រើនឆ្នាំមកនេះប្អូនស្រីដ៏កម្សត់ម្នាក់នេះ មិនដែលចង់ឃើញ Fan ដែលគាំទ្រគាត់ពិបាកចិត្ត ព្រោះតែស្ថានភាពជំងឺរបស់គាត់ឡើយ គាត់ចង់ឃើញFan គាត់រីករាយគ្រប់ពេលវេលា តែក្នុងនាមខ្ញុំជាបងប្រុសរបស់គាត់ ចង់ប្រាប់បងប្អូនទាំងអស់គ្នាថានៅពេលខាងមុខនេះគាត់ត្រូវឆ្លងកាត់ការវះកាត់ដ៏គ្រោះថ្នាក់មួយ ខ្ញុំជាបងប្រុសជូនពរប្អូនឲ្យ ឆ្លងផុតពេលវេលាដ៏លំបាកនេះ បើបងប្អូនស្រលាញ់ និងគាំទ្រគាត់សូមជូនពរគាត់ឲ្យឆ្លងផុតគ្រោះនេះផង ដើម្បីគាត់មានសុខភាពល្អមកបំពេញការងារសិល្បៈវិញណា»។

    ជាអកុសល ប្អូនស្រីលោកបានមរណភាពហើយ ដែលការស្លាប់របស់ ខេមរៈ ស្រីពៅ បានធ្វើឲ្យមហាជនទាំងក្នុង និងក្រៅសិល្បៈមានការសោកស្ដាយយ៉ាងខ្លាំងពិសេសក្រុមគ្រួសារនាងតែម្ដង។ ទាក់ទងនឹងការស្លាប់នេះដែរប្រពន្ធ ខេមរៈ ភារុណ សូមមិនប្រាប់អំពីមូលហេតុនៃជំងឺឡើយ គ្រាន់តែគេដឹងថា បានធ្លាក់ខ្លួនឈឺរយៈពេល 4ឆ្នាំមកហើយ ។  សូមគោរពវិញ្ញាណក្ខន្ធ ខេមរៈ ស្រីពៅ អញ្ជើញទៅសុគតិភព៕

  • រុន ណាកូ បែកស្នេហ៍ចាស់ មកបណ្ដើរស្នេហ៍ថ្មីកញ្ញា ទេព មុន្នីរក្សា

    រុន ណាកូ បែកស្នេហ៍ចាស់ មកបណ្ដើរស្នេហ៍ថ្មីកញ្ញា ទេព មុន្នីរក្សា

    ខុសពីមួយរយៈមុនដែលតារាសម្ដែងវ័យក្មេង លោករុន ណាកូ រមែងសរសើរពីទឹកចិត្តគូដណ្ដឹងថាបើកទូលាយចំពោះរបស់ខ្លួនក្នុងការងារសិល្បៈ ស្រាប់តែមួយរយៈចុងក្រោយគេកត់សម្គាល់ថាលោកបែរជាប្ដូរជំហរមិនលើកឡើងពីគូដណ្ដឹងដូចមុន។ អ្វីដែលគេកត់សម្គាល់គឺលោកស្រាប់តែឧស្សាហ៍ផុសៗអត្ថន័យបែកបាក់ ខណៈដែលលោកកាន់តែហ៊ានស្និទ្ធិស្នាលជាមួយតារាសម្ដែងកញ្ញា ទេព មុន្នីរក្សា ដូចលែងមានសម្ពាធលែងខ្វល់ពីក្រសែភ្នែកមហាជន។

    នៅក្នុងពិធីសម្ពោធរឿង«អន្ទងវិញ្ញាណ»របស់ផលិតកម្ម Wonderfilm Cambodia កាលពីថ្ងៃទី22 ខែមករា គ្មានអ្នកណាមិនកត់សម្គាល់ថានោះទេ ថាតារាសម្ដែងលោក រុន ណាកូ ច្រាសច្រាលរង់វាំស្រីស្អាតតូចច្រលឹងកញ្ញា ទេព មុន្នីរក្សា មិនខុសពីមាន់រកពង ក្នុងពេលដែលនាងស្ទះផ្លូវហើយមកមិនទាន់។ គ្រាន់តែនាងបង្ហាញខ្លួននៅក្នុងពិធីសឹងតែឡើងមិនដល់វេទិកាប្រារព្ធកម្មវិធីផង គេឃើញតារាទាំងពីររត់រកគ្នាដូចចាក់មិនលិច ខណៈដែលអ្នកទាំងពីរក៏មិនខ្លាចពីការប្រមាញ់របស់អ្នកកាសែតជុំវិញទំនាក់ទំនងស្និទ្ធស្នាលនៅក្នុងថ្ងៃនោះ។

    ជាមួយនឹងសំណួរចាក់ដោតថាបើលោកស្និទ្ធស្នាលជាមួយកញ្ញា ទេព មុន្នីរក្សា យ៉ាងតិច មិនខ្លាចគូដណ្ដឹងឆេះដុំទេឬ? តារាសម្ដែងលោក រុន ណាកូ បានសារភាពថារវាងលោកនឹង គូដណ្ដឹងសម្រេចចិត្តដើរផ្លូវរាងខ្លួនប្រមាណជិតមួយខែមកហើយ ទើបលោកយល់ថាខ្លួនមានសេរីភាពសម្រាប់ការងារសិល្បៈ ដោយចង់សំដៅថាមិនខ្លាចនឹងបណ្ដើរ ឬកៀកកើយជាមួយតារាស្រីណាមួយនៅក្នុងការងារសិល្បៈ។ យ៉ាងណាមិញ លោកថារវាងខ្លួន និងកញ្ញា ទេព មុន្នីរក្សា នៅមិនទាន់មានអារម្មណ៍ស្រឡាញ់គ្នានទេ ដោយគ្រាន់តែមានអារម្មណ៍ចូលចិត្តគ្នាខ្លាំង ហើយបើបានបណ្ដើរគ្នាទៅណាមកណា គឺហាក់មានភាពកក់ក្ដៅប៉ុណ្ណោះ៕

  • ត្រេកអរផង!! មង្គលការអ្នកវិភាគស្នេហា ឌី​ជេ ណា​ណា មិនប្រើប្រាស់គ្រឿងស្រវឹង

    ត្រេកអរផង!! មង្គលការអ្នកវិភាគស្នេហា ឌី​ជេ ណា​ណា មិនប្រើប្រាស់គ្រឿងស្រវឹង

    ប្រិយមិត្តជាច្រើនច្បាស់ជាស្គាល់អ្នកវិភាគផ្លូវចិត្ត និងរឿងរ៉ាវស្នេហា នោះគឺ ឌី​ជេ ណា​ណា (Dj NaNa) ដែលកន្លងមកធ្លាប់តែទទួលបានការសរសើរមិនដាច់ពីមាត់អំពីផ្តល់នៅចំនេះដឹង ដំណោះបញ្ហានាៗក្នុងជីវិត និងដំណោះស្រាយស្នេហា​។

    ដោយឡែកនៅក្នុងថ្ងៃនេះផងដែរ ពិតជាដំណឹងដ៏ភ្ញាក់ផ្អើលមួយគឺ ឌី​ជេ រូបស្រស់សោភាមួយនេះ បានបញ្ចប់ភាពនៅលីវរបស់ខ្លួនហើយ ដោយក្រាបផ្ទឹមរៀបមង្គលការតាមប្រពៃណីជាមួយនិងស្វាមីរបស់ខ្លួន។ អ្វីដែលគួរឱ្យសរសើរទៀតនោះគឺ ហេតុតែជាអ្នកអប់រំ និងជាគំរូរបស់មហាជន ក្នុងពិធីជប់លៀងពេលល្ងាចនៃពិធីមង្គលការរបស់​ ឌី​ជេ ណា​ណា (Dj NaNa) ដែលធ្វើឡើងនៅ មជ្ឍមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (អគារ K+L) គឺមិនមានប្រើប្រាស់គ្រឿងស្រវឹងឡើយ ជាហេតុធ្វើឱ្យមហាជនពិតជាពេញចិត្តមែនទែន៕

  • តារាសិល្បៈទប់ទឹកភ្នែកមិនជាប់ ខណៈជូនដំណើរអ្នកគ្រូ គង់ ណារី ជាលើកចុងក្រោយ

    តារាសិល្បៈទប់ទឹកភ្នែកមិនជាប់ ខណៈជូនដំណើរអ្នកគ្រូ គង់ ណារី ជាលើកចុងក្រោយ

    សិល្បការនី អ្នកស្រី គង់ ណារី បានទទួលមរណភាពកាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ ក៏មានមហាជនជាច្រើ នឹងអ្នកសិល្បៈមួយចំនួនបានចូលរួមសោកស្ដាយរំលែកទុកដ៏ក្រៀមក្រំនេះ។ ជាងនេះទៅទៀតមានការចែករំលែកអំពីស្នាដៃរបស់អ្នកគ្រូនិងសកម្មភាពនានាផងដែរ នៅលើបណ្ដាញសង្គមហ្វេសប៊ុក។

    នាវិនាទីចុងក្រោយនៃថ្ងៃដម្កល់សព គេមើលឃើញមានអ្នកអ្នកសិល្បៈប៉ុន្មានដួងយំសោក នៅក្នុងពិធីដង្ហែរនិងជូនដំណើរអ្នកគ្រូជាលើកចុងក្រោយ។ មិនមែនត្រឹមតែសិល្បករទេ សូម្បីតែកូនសិស្ស និងមហាជនមួយចំនួនបានចូលរួម និងឃើញទិដ្ឋភាពអាល័យនោះហើយ ក៏មានអារម្មណ៍ក្តុកក្ដួលក្នុងចិត្ត ស្រណោះស្រណោកនឹកឃើញកាលគ្រាដែលអ្នកគ្រូនៅមានជីវិតណាស់។

    គួរកត់សម្គាល់ដែរថា អ្នកគាំទ្រក៏ជាអ្នកស្រលាញ់ចូលចិត្តដល់អ្នកគ្រូ គង់ ណារី ក៏បាននាំគ្នាគោរពវិញ្ញាក្ខន្ធជាលើកចុងក្រោយ និងលើកទឹកចិត្តដល់ក្រុមគ្រួសារអ្នកគ្រូខណៈបានបាត់បង់មនុស្សជាទីស្រលាញ់ ក៏ដូចជាបាត់បង់ធនធានមនុស្សផ្នែកសិល្បៈមួយនេះ៕

     

  • ដឹងអត់ ?? នាយ ចឺម សល់មួយខែដល់ទៅម៉ឺនៗដុល្លារ

    ដឹងអត់ ?? នាយ ចឺម សល់មួយខែដល់ទៅម៉ឺនៗដុល្លារ

    នាយ ចឺម អតីតអ្នកកំប្លែងក្រុមនាយ ពែកមី និងជាតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ ត្រូវបានគេដឹងថា ថ្មីៗនេះវីឡាថ្មីសន្លាង ដែលមានទីតាំងស្ថិតនៅឃុំមហាឫស្ស៊ី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ចំណាយទឹកប្រាក់បុកគ្រិះអស់ជាង 14 ម៉ឺនដុល្លារសហរដ្ឋអាមេរិក របស់នាយ ចឹម នោះ មានសភាពជិតរួចរាល់ហើយ ។ ថ្វីបើនៅមានវ័យក្មេងខ្ចីក៏ពិតមែន ប៉ុន្តែតារាចម្រៀងនាយ ចឺម ដែលជាអតីតតារាកំប្លែង ទទួលបានការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជន ហើយសម្រាប់ការគាំទ្រដ៏លើសលប់នេះ បានធ្វើឱ្យនាយ ចឺម គេចចេញពីភាពក្រ រហូតក្លាយជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម ជួយទំនុកបម្រុងក្រុមគ្រួសារសព្វបែបយ៉ាង។

    មួយរយៈចុងក្រោយនេះ គឺនាយរវល់ខ្លំាងមែនទែន ទៅលើការថតចំរៀង សំរាប់ចូលឆ្នំាខ្មែរ នាយ ចឺម បញ្ចាក់ឱ្យសារព័តមានក្នុងស្រុកមួយដឹងថា នាយ អាចរកបានលុយច្រើនដែរមួយខែៗ តែត្រូវចំនាយក៏ច្រើនដែលលើអ្នករំា ទៅ លើការធ្វើដំនើរ ទៅលើឡាន និងថ្លៃចំនាយផ្សេងៗទៀត ។ រហូតដល់ចុងក្រោយនាយទម្លាយការពិតថា ក្នងមួយខែអាចសល់បាន 2ម៉ឺនដុល្លារ ឬ លើសនេះផងដែរ ។ ហើយបច្ចុប្បន្ននេះដែរនាយ កំពុងមមាញឹកចំពោះផ្នែកចំរៀង ដោយឡែកចំពោះអាជីពកំប្លែងគឺសំរាកមួយរយះសិន ៕

  • ដឹងហើយ!! នី រតនា ដឹកដៃភរិយាទៅក្រេបច័ន្ទទឹកឃ្មុំ​​នៅ​កោះ​ម៉ា​ឌីវ

    ដឹងហើយ!! នី រតនា ដឹកដៃភរិយាទៅក្រេបច័ន្ទទឹកឃ្មុំ​​នៅ​កោះ​ម៉ា​ឌីវ

    ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា តារាចម្រៀងប្រចាំផលិតកម្មហង្សមាស លោកនី រតនា បានរៀបចំពិធីមង្គលការរបស់ខ្លួនយ៉ាងអធិកអធម កាលពីថ្ងៃទី18 ខែមករា កន្លងទៅនេះ ដែលមានការចូលរួមពីសំណាក់មិត្តរួមសិល្បៈជាច្រើនដួង បានចូលរួមអបអរដល់គូភរិយាថ្មីមួយគូនេះ។ យ៉ាងណាមិញនៅពេលថ្មីនេះ លោកនី រតនា បានបង្ហោះរូបភាពជាមួយនិងភរិយារបស់លោក និងបានសរសេរថា “ទាយមើលថាពួកខ្ញុំកំពុងទៅណា?” ។ អ្នកគាំទ្រទ្រាំមិនបានក៏បានធ្វើការខម្មិន្តថា៖ “Honey moon, ទៅក្រេបទឹកឃ្មុំ” ។

    មានអ្នកខ្លះទស្សទាយថា ទៅក្រេបទឹកឃ្មុំ នៅឯប្រទេសថៃ ហើយបានសរសេរសារជូនពរអ្នកទាំងពីរប្រកបដោយសុខសុវត្តិភាពនឹងរីករាយក្នុងការធ្វើដំណើរកម្សាន្ដនេះផងដែរ ។ ជាការពិតណាស់ លោក នី រតនា បាន​ Live វីដេអូ ​ ដោយ​បញ្ជាក់​ថា ​លោកបានធ្វើដំណើរមកកាន់កោះ​ ម៉ាឌីវ ប្រហែល​ម៉ោង​2​រសៀល។ ​គ្រាន់​តែ​មក​​ដល់​ទី​នេះ​ភ្លាម ​អ្នក​ទាំង​ពីរ​ពិត​ជា​ភ្ញាក់​ផ្អើល​នឹង​ទេសភាព​ស្អាត​មិន​ធម្មតា ​ទឹក​ថ្លា​ឆ្លុះ​ដល់​បាត ​រួម​ទាំង​អាកាស​ធាតុ​ត្រជាក់​ បរិសុទ្ធ​ ថែម​ទៀត ​កាន់​តែ​ធ្វើ​ឲ្យ​ដំណើរ​កម្សាន្ត​មួយ​នេះ ​​រ៉ូ​មែន​ទិក។ លើស​ពី​នេះ ​លោក​សន្យា​ជាមួយ​អ្នក​គាំ​ទ្រ​ថា នឹង​បង្ហោះ​រូប​ស្អាត​ៗ​នៅ​កោះ​ម៉ា​ឌីវ ឱ្យបាន​ទស្សនា។

    ទស្សនា​រូប​ភាពទៅក្រេបច័ន្ទទឹកឃ្មុំ​​នៅ​កោះ​ម៉ា​ឌីវ ​របស់​តារា​ចម្រៀង នី រតនា និងភរិយា៖

  • អ្នកនាង ចាន់ តារាទី បង្ហើបពីទំនាក់ទំនងជាមួយអ្នកគ្រូ គង់ ណារី និងនិយាយរឿងហួសចិត្តមួយ

    អ្នកនាង ចាន់ តារាទី បង្ហើបពីទំនាក់ទំនងជាមួយអ្នកគ្រូ គង់ ណារី និងនិយាយរឿងហួសចិត្តមួយ

    ក្រោយពីទទួលបាន ដំណឹងយ៉ាងរន្ធត់មួយ របស់អ្នកគ្រូ គង់ ណារី ដែលរូបគាត់ គឺជាវិរៈសិល្បការនី ដែលបានទទួល មរណៈភាពទៅហើយនោះ កាលពីថ្ងៃទី20 ខែមករា ឆ្នាំ2019 សពរបស់អ្នកគ្រូ គង់ ណារី ក៏ត្រូវបានយកទៅតម្កល់ និងបូជានៅឯវត្ដស្រះចក រាជធានី ភ្នំពេញ នាថ្ងៃពុធនេះ។

    ប៉ុន្តែអ្វីដែលធ្វើឱ្យកាន់តែរន្ធត់ចិត្តជាងនេះ ទៅទៀតនោះ ដោយក្នុងពិធីបុណ្យសព របស់អ្នកគ្រូ គង់ ណារី ហាក់មានភាព ស្ងាត់ជ្រងំយ៉ាងខ្លាំង ដោយពុំសូវឃើញវត្តមាន អ្នកសិល្បៈករ និងកូនសិស្សចំនួន ដែលអ្នកគ្រូ ធ្លាប់បានបង្ហាត់បង្រៀននោះឡើយ ដោយមានត្រឹមវត្តមាន ប្រធានសមាគមសិល្បករ ខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា ព្រមទាំងសមាជិក សិល្បៈករប៉ុន្មាននាក់តែប៉ុណ្ណោះ។​ដោយឃើញ ពីភាពមិនអើពើ និងសុខទុក្ខរបស់តារាខ្មែរជើងចាស់ ដូចតារាបរទេសនោះ ក្នុងឱកាស ដ៏សែនក្រៀមក្រំ មួយនេះ តារាសម្ដែងជើងចាស់ អ្នកនាង ចាន់ តារាទី អតីតតារាទឹកភ្នែកនិងជាតារាស្រីដែលទទួលបានចំណាត់ថ្នាក់លេខ1 ខាងផ្នែកសិល្បះការនីឆ្នើមនៅឆ្នាំ 1990 នៅក្នុងឱកាសមហោស្រពភាពយន្តជាតិ នៅសាលមហោស្រព ព្រះសុរាម្រិត ក៏បានបង្ហាញអារម្មណ៍ ហួសចិត្តឱ្យមហាជនដឹងថា៖

    «ខ្ញុំ ពិតជាសឹងមិនជឿថា កម្មវិធីបុណ្យសាស្រ្តាចារ្យអក្សរសាស្រ្តខ្មែរ និងបណ្តុះបណ្តាលកូនស្រីច្រើនរាប់មិនអស់ បែរជាគ្មានអ្នកចូលរួមយ៉ាងនេះឡើយ តើពិតជាលំបាក ណាស់ទៅគ្រាន់តែ មកចូលរួមជូនដំណើរអ្នកគ្រូ គង់ ណារី លើកចុងក្រោយ។ ផ្តាំផ្ញើទៅកាន់មហាជនទូទៅទាំងកូនសិស្សអ្នកគ្រូ គង់ ណារី និងមិនមែនក្តី សូមមេត្តាចូលរួមជូនដំណើរ លើកចុងក្រោយ នៅ ថ្ងៃពុធ ទី23 វេលាម៉ោង3រសៀល ដើម្បីបង្ហាញពីភាពសាមគ្គីក្នុងវិស័យសិល្បៈ និងឱ្យសក្តិសម នឹង កេរ្តិ៍ឈ្មោះ និងស្នាដៃច្រើនរាប់មិនអស់របស់អ្នកគ្រូ គង់ ណារី»។

    គួរបញ្ជាក់ផងដែរថា អ្នកនាង ចាន់ តារាទី បានថ្លែងបញ្ជាក់ក្នុងពេលចូលរួមគោរពសព និងទទួលភ្ញៀវក្នុងពិធីបុណ្យសពអ្នកគ្រូ គង់ ណារី ថា អ្នកគ្រូ គង់ ណារី និងអ្នកនាងគឺជាបងប្អូនជីទួតមួយនឹងគ្នា ដោយមិនមែនជាអ្នកឆ្ងាយពីគ្នានោះទេ ប៉ុន្តែបណ្ដាលមកពីអ្នកនាងក៏រវល់ ហើយអ្នកគ្រូគង់ ណារី ក្នុងពេលនៅមានជីវិតក៏រវល់មិនសូវបានជួបគ្នា ទើបរវាងអ្នកនាង និងអ្នកគ្រូ មិនសូវស្និទ្ធគ្នា។ អ្នកនាងថា ម្ដាយរបស់អ្នកនាង និងម្ដាយរបស់អ្នកគ្រូ គង់ ណារី គឺជាបងប្អូនជីដូនមួយនឹងគ្នា ហើយសម្រាប់ទំនាក់ទំនងគឺមិនខុសពីបងប្អូនបង្កើតនោះទេ ប៉ុន្តែដល់ជំនាន់កូនៗគឺទាល់តែបានជួបគ្នា ទើបរាក់ទាក់គ្នា។ អ្នកនាងថាក្នុងពេលអ្នកគ្រូគង់ ណារី នៅរស់ អ្នកនាងកម្របានជួបអ្នកគ្រូខ្លាំងណាស់ ដោយទាល់តែក្នុងគ្រួសារមានកម្មវិធីធំៗ ទើបរវាអ្នកនាង និងអ្នកគ្រូ បានជួបមុខគ្នា ហើយសំណេះសំណាលក្នុងនាមជាអ្នកសិល្បៈដូចគ្នាបន្ថែម។ អ្នកនាងនិយាយថា«ខ្ញុំ និងបងណារី ជាបងប្អូនគ្នាតើ ប៉ុន្តែបើម៉ាក់ខ្ញុំ និងម៉ាក់គាត់បានជិតស្និទ្ធគ្នា តែមកដល់កូនៗមិនសូវស្និទ្ធគ្នា គឺបានជួបតែមុខគ្នាក្នុងពេលបុណ្យទានហ្នឹងឯង!»។ អ្នកនាង ចាន់ តារាទីថា អ្នកគ្រូគង់ ណារី គឺជាបងស្រីជីទួតមួយ ដែលស្រឡាញ់រាប់អានបងប្អូនគ្រប់គ្នា ប៉ុន្តែបណ្ដាលមកពីអ្នកនាងក៏រវល់ ហើយអ្នកគ្រូក៏រវល់ ទើបយូរៗបានជួបគ្នាម្ដង ហើយមិនសូវបានជួបក្នុងនាមការងារសិល្បៈនោះដែរគឺទាល់តែក្នុងកម្មវិធីគ្រួសារ៕

  • ស្ថានភាព​ជំងឺ​នាយ​ ក្តឹប​ កាន់តែ​ធ្ងន់ធ្ងរ​ហើយនិងបញ្ចូន​ទៅ​ព្យាបាល​នៅ​ឯក្រៅប្រទេស

    ស្ថានភាព​ជំងឺ​នាយ​ ក្តឹប​ កាន់តែ​ធ្ងន់ធ្ងរ​ហើយនិងបញ្ចូន​ទៅ​ព្យាបាល​នៅ​ឯក្រៅប្រទេស

    ដូចប្រិយមិត្តអ្នកទាំងអស់គ្នាបានជ្រាបដឹងហើយអំពីស្ថានភាពជំងឺរបស់ នាយ ក្ដឹប កន្លងទៅមានសភាពស្គមស្គាំង ដេកនឹងកន្ទេល ។ត្រឹមរយៈពេលមួយខែជាងសោះ ជំងឺប្រចាំកាយលោក ទឹកក្នុងសួត ជំងឺ​បេះដូង ​ដាច់សរសៃ​ឈាម ហើយស្លាប់​មួយ​ចំហៀង​ខ្លួន​ បានរុករានរាង្គកាយលោកយ៉ាងខ្លាំង។ ជាក់ស្តែង​នៅពេលថ្មីៗនេះ គេមើលឃើញក្នុងវីដេអូ Live​ សូម្បី​តែl;កដៃ​ និង​អង្គុយ​ក៏លោកមិនមាន​កម្លាំងនោះដែរ​ ។

    បើតាមគណនី​ហ្វេសបុក​ឈ្មោះ​ ​Huy Ou Dom​ បាន​រៀបរាប់​ថា «សូមមេត្តា​ ជួយដល់តារាកំប្លែង​ ជើងចាស់​ (នាយក្ដឹប)ផង, ក្រុមគ្រួសារគាត់​ កំពុងខ្វះខាតថវិកា​ ខ្លាំងណាស់!!​ នាយក្ដឹប ជាតារាកំប្លែងជើងចាស់​ ត្រូវបានសាច់​ និងក្រុមគ្រួសារ​បញ្ជូ​ទៅព្យាបាលនៅប្រទេសថៃ​។ នៅថ្ងៃទី21 ខែមករាឆ្នាំ2019នេះ ដោយមានជំងឺធ្ងន់ធ្ងរ( ទឹកដក់ក្នុងសួត ទឹកនោមផ្អែម ដាច់សរសៃឈាមខួរក្បាល និងខ្វះឈាមក្នុងបេះដូង)។​ នេះបើតាមប្រភព​ ពីសាច់ញ្ញាតិ​ របស់នាយបានប្រាប់អង្គភាពសារព័ត៌មាន​ យុវជនដើម្បីកម្ពុជា​ ឱ្យដឹងនៅថ្ងៃនេះ​។​ 098996677/068886677»។ ដូចនេះ​ ប្រសិន​ជាបង​ប្អូន​ ប្រិយមិត្ត​ និង​មហាជន​មានបំណងចង់ជួយដល់រូបលោក​ អាចទំនាក់ទំនង​ទៅកាន់លេខដែលបាន​ដាក់បង្ហាញ​នៅនេះបាន។

  • នី រតនា ដឹកដៃភរិយាទៅក្រេបច័ន្ទទឹកឃ្មុំនៅក្រៅប្រទេស

    នី រតនា ដឹកដៃភរិយាទៅក្រេបច័ន្ទទឹកឃ្មុំនៅក្រៅប្រទេស

    ដូចប្រិយមិត្តដឹងថា នី រតនា ក្រោយពីលោកបានរៀបការមួយថ្ងៃជាមួយភរិយាដ៏ស្រស់ស្អាត ហេង សុវណ្ណភក្តិណា ភ្លាមៗស្រាប់តែលោកបានបង្ហាញវត្តមាននៅក្នុងកម្មវិធីប្រគំតន្រ្តីតមួយនៅក្នុងខេត្តតាកែវនៅថ្ងៃទី19។ ពិធិរៀបការរបស់ នី រតនា ត្រូវបានគេចាត់ទុកជាពិធីរៀបការដែលធំជាងគេនៅដើមឆ្នាំ 2019 នេះដោយចំណាយទឹកប្រាក់មិនតិចជាង 10 ម៉ឺនដុល្លារនោះទេ ។

    មុននេះបន្ដិចនៅលើបណ្ដាញសង្គមហ្វេសប៊ុកតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស នី រតនា បានបង្ហោះរូបភាពច្រើនសន្លឹក ដែលមើលឃើញថា​ លោកបានដឹកដៃភរិយាថ្មីថ្មោងដ៏ស្រស់ស្អាតរបស់ខ្លួនចេញទៅក្រេបទឹកឃ្មុំនៅក្រៅប្រទេសយ៉ាងមានក្តីសុខផងដែរ ៕

     

  • ទេព បូព្រឹក្ស ប្រច័ណ្ឌG-Devith ចង់ឱ្យលោកបកស្រាយរឿងលេខ 43 និងជិះ UFO គន់មើល Black Hole

    ទេព បូព្រឹក្ស ប្រច័ណ្ឌG-Devith ចង់ឱ្យលោកបកស្រាយរឿងលេខ 43 និងជិះ UFO គន់មើល Black Hole

    ប្រិយមិត្តពិតជាបានស្គាល់រួចហើយ គូរស្នេហ៌របស់ កញ្ញា ទេព បូព្រឹក្ស គឺ G-Devith ដែលល្បីរន្ទីលើបទ Original Song នោះ។ ដេវីត ធ្លាប់ជាអតីតតារាចម្រៀងរបស់ផលិតកម្មហង្សមាស ដែលបច្ចុប្បន្នលោកពុំបានទៅជ្រកក្រោមផលិតកម្មណាទេ ពោលគឺនិពន្ធចម្រៀងខ្លួនឯង ច្រៀងខ្លួនឯង ប៉ុន្មានថ្ងៃមុនទើបតែចេញបទដោយ បូព្រឹក្ស ច្រៀង ។

    ស្រាប់តែមុននេះបន្តិច ដេវីត បានចេញបទច្រៀងថ្មី « DIT-WAY 43 FORTY-THREE »។ ដេវីតបានបន្តរៀបរាប់លើ ហ្វេសប៊ុកលោកនិងភ្ជាប់ជាមួយបទថ្មី ថា«លេខ 43 នៅជាប់បេះដូង កុំពុងអង្រួនចិត្តបង អោយច្របូកច្របល់ បើបានមកបងទុកដាក់ដម្កល់ អូនកុំខ្វល់ អូនកុំខ្វល់ណាស់ បងនិងថ្នមបំពេរ ដូចដែលបានសន្យាទុកហើយ! ឥឡូវមកដល់ហើយ! សូមជួយចែករំលែកទាំងអស់គ្នា! អរគុណ! DITWAY FOREVER »។

    ចេញរបស់ខ្លួនមិនបានប៉ុន្មានម៉ោងផង ស្រាប់តែផ្ទុះការងឿងឆ្ងល់ និងចង់ដឹងមិនស្ទើរពីសំណាក់គូស្នេហ៍។ ទេព បូព្រឹក្ស ថាចំណងជើងបទនេះមានតែលេខ« 43 » ហ្នឹងជាអ្វី?? នាងចង់ឱ្យ G-Devith ចេញការបកស្រាយ ឬមួយ G-Devith មានស្រីថ្មី??

    កាន់តែច្បាស់ សូមទស្សនាវីដេអូចម្រៀងថ្មីរបស់តារារូបនេះខាងក្រោមនេះ៖