Author: អេបិល

  • អ្នកនាង ចោម ច័ន្ទ មានចិត្តសប្បុរសជួយសង់ផ្ទះឱ្យបងស្រីកម្សត់ម្នាក់

    អ្នកនាង ចោម ច័ន្ទ មានចិត្តសប្បុរសជួយសង់ផ្ទះឱ្យបងស្រីកម្សត់ម្នាក់

    ដូចប្រិមិត្តជាច្រើនបានជ្រាបដឹងហើយថា អ្នកនាង ចោមច័ន្ទ គឺជាងបងស្រីរបស់តារាសម្ដែងស្រីសិចស៊ីកញ្ញា ដេនី ក្វាន់ ហើយអ្នកនាងក៏មានប្រជាប្រិយមិនធម្មតាដែរនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក។ គេកត់សម្គាល់ឃើញថា អ្នកនាង ចោមច័ន្ទ ពិតជាចូលចិត្តលេងខ្លួនស៊ីចស៊ីណាស់ ថែមទាំងចូលចិត្តបង្ហាញសំភារៈប្រើប្រាស់ថ្លៃៗដូចជាផ្ទះ ឡាន គ្រឿងអលង្ការជាដើម ជាពិសេសនៅពេលបង្ហាញរបស់ប្រើប្រាស់ទាំងនោះម្តង មហាជនតែងតែស្ងើចចិត្តជាខ្លាំង ព្រោះសុទ្ធតែរបស់មានតម្លៃខ្ពស់កប់ពពក។

    ទន្ទឹមនឹងការបង្ហាញភាពសិចស៊ីនៅលើបណ្ដាញសង្គម ក្នុងនោះ អ្នកនាង ចោម ច័ន្ទ និងគ្រួសារក៏ជាអ្នកដែលមានសណ្ដានចិត្តល្អជួយការងារង្គមជាច្រើន ជាពិសេសសកម្មភាពសប្បុរសធម៌ជួយដល់ចាស់ជរា និងជនក្រីក្រ។ ជាក់ស្តែង នៅថ្ងៃម្សិលមិញនេះ អ្នកនាងបាន ឧបថម្ភថវិកាមួយចំនួន ដល់អ្នកមីងកម្សត់ម្នាក់ ដែលនៅភូមិស្វាយម្សៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

    បងស្រី ដេននី ក្វាន់ បានរៀបរាប់នៅលើបណ្ដាញសង្គមហ្វេសប៊ុកខ្លួនថា «ថ្ងៃនេះបានមកដល់ ទីកន្លែងរបស់អ្នកមីងកំសត់ នៅភូមិស្វាយម្សៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ព្រមទាំងមកតាមការសន្យា ..!! ជាមួយការនិងការធ្វើផ្ទះថ្មីជូនអ្នកមីង ដែលសមល្មមដែរអាចរស់នៅបាន នេះជាថវិការបស់នាងខ្ញុំផ្ទាល់ ខ្ញុំពិតជាសប្បាយចិត្តជាមួយស្នាមញញឹម របស់គាត់ព្រមទាំងប្អូនៗទោះផ្ទះនេះមិនធំទូលាយតែ ទឹកចិត្តនិងបេះដូងរបស់ខ្ញុំគឺធំទូលាយ 2ថ្ងៃទៀតផ្ទះគាត់និងចេញរូបរាង អរគុណអ្នកទាំងអស់គ្នាសំរាប់ការចូលរួម ក្នុងការធ្វើអំពើសប្បុរសធម៌ រួមគ្នាសាងអំពើល្អ និងការចែករំលែក»៕

  • មកដឹងពីហុងស៊ុយ និងម៉ោងពេលសែនហេងៗនៅថ្ងៃចូលឆ្នាំចិន

    មកដឹងពីហុងស៊ុយ និងម៉ោងពេលសែនហេងៗនៅថ្ងៃចូលឆ្នាំចិន

    បើតាមការបកស្រាយរបស់ Master Naly Fengshui អ្នកគ្រូចិនសែបែបវិទ្យាសាស្រ្ត ដែលបានបង្ហោះក្នុងកាលពីពេលថ្មីៗនេះថា៖

    * ថ្ងៃល្អ ម៉ោងល្អសម្រាប់សែន គឺថ្ងៃទី4 ខែកុម្ភៈ ឆ្នាំ2019 ម៉ោងល្អសម្រាប់សែនចាប់ពីម៉ោង7:30 -11:00ព្រឹក នឹងហេងៗសម្រាប់ផ្ទះបែរមុខទៅទិសខាងជើង និងពេលរសៀលចាប់ពីម៉ោង15:00 -17:00។ ចំណែកផ្ទះបែរមុខទៅទិសផ្សេងៗអាចសែនម៉ោងនេះបានដោយមិនភ័យព្រួយខ្លាចឆុងឡើយ។

    * ថ្ងៃទី5 គួរសែននៅម៉ោង9:30 -11:00 (ហេងខ្លាំងសម្រាប់ផ្ទះបែរមុខទៅទិសខាងត្បូង) ចំណែកផ្ទះបែរមុខទៅទិសផ្សេងក៏ល្អដែរ តែផ្ទះដែលបែរមុខទៅខាងត្បូង គឺល្អជាងគេ។

    * ថ្ងៃទី6 គួរសែននៅម៉ោង9:30 -11:00 (ហេងខ្លាំងសម្រាប់ផ្ទះបែរមុខទៅទិសខាងត្បូង)

    ថ្ងៃសែនល្អខាងលើ ក៏អាចសែនបានគ្រប់ផ្ទះដែលបែរទៅទិសឆុងដោយមិនខ្លាចឆុងបានដែរ ទោះឮសំឡេងដុតផាវក៏មិនឆុងដែរ។

    ឆ្នាំនេះធាតុទឹក ឆុងធាតុភ្លើង។ ថ្ងៃសែនក៏ធាតុទឹក មកព្រមជាមួយធាតុមាស ដូច្នេះកម្រាលក្រាលសំរាប់សែន ហាមយកព័ណ៌ក្រហមមកក្រាល។

    កម្រាលតុ ឬកម្រាលផ្សេងៗសម្រាប់សែន ត្រូវយកពណ៌ធាតុទឹក (ពណ៌ខៀវ  ទឹកប៊ិច ឬផ្ទៃមេឃ) ឬក៏ពណ៌ធាតុដីក៏បាន (ពណ៌លឿង ពណ៌ស្ករ ពណ៌ឥដ្ឋ ឬពណ៌កាហ្វេ) ព្រោះឆ្នាំនេះ ឆ្នាំកុរធាតុទឹក មកព្រមជាមួយធាតុដី(យិន)។

    ផ្កាសែន ប្រើផ្កាពណ៌លឿង និងអ័រគីដេពណ៌ស្វាយ ថូផ្កាពណ៌ធាតុទឹក ឬធាតុដី (ខៀវ ទឹកប៊ិច ផ្ទៃមេឃ លឿង  ពណ៌ស្ករ ពណ៌ឥដ្ឋ ពណ៌ពងមាន់….)៕

  • កម្ពុជាបានបាត់បង់បណ្ឌិតសាស្រា្តចារ្យផ្នែកសិល្បៈជាងទង ស៊ុំ ស៊ីនឿម

    កម្ពុជាបានបាត់បង់បណ្ឌិតសាស្រា្តចារ្យផ្នែកសិល្បៈជាងទង ស៊ុំ ស៊ីនឿម

    លោកគ្រូបណ្ឌិតសាស្រា្តចារ្យផ្នែកសិល្បៈជាងទង ស៊ុំ ស៊ីនឿម ។ លោក បានទទួលអនិច្ចកម្មនៅវេលាម៉ោង 23:35 នាទី នាថ្ងៃព្រហស្បត្តិ៍ ទី31 ខែ មករា ឆ្នាំ 2019 ដោយរោគាពាធ។ លោកគ្រូ ស៊ុំ ស៊ីនឿម គឺជាប្រធានបណ្ណាល័យសាលាមធ្យមវិចិត្រសិល្បៈ នឹងជាសាស្រ្តចារ្យដ៏ឆ្នើមមួយរូបប្រចាំសាលារចនាផងដែរ ។

    សូមជម្រាបថា លោក ស៊ុំ ស៊ីនឿម ជាប្រធានបណ្ណាល័យ និង​សាស្រ្តាចារ្យ​ផ្នែកសិល្បៈចម្លាក់លោហៈ (ជាងទង) នៅ​សាលាមធ្យម​វិចិត្រសិល្បៈ។ លោកបានធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរសម្រាក​ព្យាបាលជំងឺ​នៅ​មន្ទីរពេទ្យកាល់ម៉ែត បានបញ្ជូនទៅព្យាបាលនៅប្រទេសថៃ កាលពីថ្ងៃទី 28 ខែមករា ឆ្នាំ 2019 តែជាអកុសលស្ថាននភាពជំងឺរបស់លោកមិនបានធូរស្បើយឡើយ។

    ចង់ដឹងពីប្រវត្តិស្នាដៃល្អឯករបស់បណ្ឌិតសាស្រា្តចារ្យផ្នែកសិល្បៈជាងទង ស៊ុំ ស៊ីនឿម សូមទស្សនាវីដេអូខាងក្រោមនេះ ៖

  • ដឹងអត់! ទិញ Huawei អេ7ឈ្នះរថយន្ត Mazda 2 ដើម្បីអបអរជោគជ័យក្នុងប្រវិត្តសាស្រ្តលក់បានច្រើនកប់ក្នុងដំបូង!

    ដឹងអត់! ទិញ Huawei អេ7ឈ្នះរថយន្ត Mazda 2 ដើម្បីអបអរជោគជ័យក្នុងប្រវិត្តសាស្រ្តលក់បានច្រើនកប់ក្នុងដំបូង!

    Huawei អេ7 ជាស្មាតហ្វូនថ្នាក់កណ្តាលដែលបានចេញលក់នៅលើទីផ្សារប្រទេសកម្ពុជាកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុនដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង និងមានសន្ទុះនៃការគាំទ្រពីអតិថិជនដ៏ច្រើនលើសលុបរហូតដល់បំបែកកំណត់ត្រាលក់បានរហូតដល់3000 គ្រឿងត្រឹមថ្ងៃដំបូង។

    Huaweiអេ7ជាជម្រើសដ៏ល្អមានរូបរាងទាក់ទាញភ្លឺរលោងចែងចាំងទាន់សម័យអេក្រង់ឥតខ្ចោះដែលត្រូវបានរចនាឡើងយ៉ាងពិសេសដែលមានការប្រកួតប្រជែងទាំងគុណភាពនិងតម្លៃជាមួយភាពលេចធ្លោជាច្រើន។ Huawei អេ7 មានតម្លៃសមរម្យបំផុតត្រឹមតែ$189។ស្មាតហ្វូននេះត្រូវបានរចនាឡើងយ៉ាងផ្ចិតផ្ចង់ដោយធំ6.26អ៊ីញHD+អេក្រង់ធំផ្ទៃលាតរហូតដល់86.7%និងអេក្រង់ប្រភេទដំណក់ទឹក។

    ស្មាតហ្វូននេះបំពាក់ដោយកាមេរ៉ាមុខសែលហ្វីធំជាងគេទំហំ 16MP ជាមួយបច្ចេកវិទ្យាAI គាប់ចិត្តសម្រាប់អ្នកចូលចិត្តសែលហ្វីនិងកាមេរ៉ាក្រោយភ្លោះទំហំ13MP+ 2MP ដែលបំពាក់ដោយបច្ចេកវិទ្យា AI Photography ដែលការថតរូបរបស់អ្នកកាន់តែមានភាពទាក់ទាញដោយសារវាមានសមត្ថភាពស្គាល់22 ប្លង់ខុសៗគ្នានិងបច្ចេកវិទ្យាAI Beauty កែទម្រង់ស្បែកតាមការចូលចិត្ត។ មិនតែប៉ុណ្ណោះវាក៏មានថាមពលថ្មទំហំ 4000mAh ដំណើរការដោយអង្គផ្ទុកទិន្ន័យ (ROM) 32 GB និងអង្គចងចាំ ( RAM) 3 GBអង្គផ្ទុកទន្និន័យបន្ថែម 512GB បច្ចេកវិទ្យាបន្ទន់ពន្លឺការពារភ្នែក (Eye Comfort)និងស្គេនមុខដោះសោរបានលឿនទាន់ចិត្ត (Fast Face Unlock)។

    អស់ទាស់! កាន់តែពិសេសមិនធ្លាប់មាន! Huawei មានប្រូម៉ូសិនយក្សជាកាដូឆ្នាំថ្មីប្រពៃណីជនជាតិចិន ក៏ដូចជាត្រៀមអបអរពិធីចូលឆ្នាំប្រពៃណីជាតិរហូតដល់ខែមេសាផងដែរសម្រាប់អតិថិជន។អ្នកអាចមានឱកាសឈ្នះរថយន្តMazda 2នាំចូលនិងចែកចាយផ្តាច់មុខដោយក្រុមហ៊ុនHGB Group មួយរង្វាន់ម៉ូតូZoomer X4រង្វាន់និងទូរទស្សន៍ Smart TV43 អ៊ីញ12 រង្វាន់ដោយគ្រាន់តែទិញស្មាតហ្វូន Huawei អេ 7 nova 3ឡៃត៌ nova 3iឬnova3ចាប់ពីថ្ងៃ 26 មករាដល់ថ្ងៃ27 មេសាហើយអតិថិជនត្រូវតែបំពេញព័ត៌មានឲ្យបានត្រឹមត្រូវនិងលម្អិត ដូចជាឈ្មោះ លេខទូរសព្ទ័ លើប័ណ្ណធានាសន្លឹក (Dealer Copy) ហើយយកទៅបណ្តាហាងទូរស័ព្ទដែលអ្នកបានទិញនិងកំណត់ដែលដៃគូរបស់Huawei ដើម្បីមានឱកាសចូលរួមការចាប់រង្វាន់។ការចាប់រង្វាន់នឹងធ្វើឡើងរៀងរាល់ពីរសប្តាហ៏ម្តង ដែលការចាប់រង្វាន់លើកទីមួយនឹងធ្វើការផ្សាយផ្ទាល់លើFacebook Pageរបស់Huawei ជាការចាប់រង្វាន់ការចាប់រង្វាន់នឹងប្រព្រឹត្តទៅរៀងរាល់ពីរសប្តាហ៌ម្តងលើកទី 1 (15 ខែកុម្ភះ) លើកទី 2 (01 ខែ មីនា) លើកទី 3 (15 ខែ មីនា) លើកទី 4(29 ខែមីនា) ផ្សាយផ្ទាល់តាមផេកផ្លូវការHuawei Mobile ដែលរួមមាន ម៉ូតូ Zoomer X 1 រង្វាន់ និងទូរទស្សន៌ SmartTV 2 រង្វាន់ ក្នុង 1 លើកៗ ។ ការចាប់រង្វាន់ធំលើកចុងក្រោយនៅថ្ងៃទី 03ខែឧសភាដោយផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៌និងផេកផ្លូវការ Huawei Mobile ដែលរង្វាន់រួមមានរថយន្ត Mazda 2មួយរង្វាន់និងទូរទស្សន៌Smart TV 4 រង្វាន់។

    ស្មាតហ្វូនដ៏ពេញនិយមទាំងបួនម៉ូដែលនេះក៏ជាកាដូឆ្នាំថ្មីដ៏សាកសមបំផុតសម្រាប់អ្នកទិញជាកាដូជូនក្រុមគ្រួសារញាតិមិត្តបងប្អូនជាពិសេសជាអាំងប៉ាវហេងៗសម្រាប់ឱកាសបុណ្យចូលឆ្នាំចិនខាងមុខ។ថាមិនត្រូវពួកគេអាចឈ្នះរង្វាន់ពី Huawei ក្នុងការចាប់រង្វាន់ទៀតផង!

    គួរបញ្ជាក់ផងដែរថា Huawei គឺជាក្រុមហ៊ុនស្មាតហ្វូនឈានមុខលំដាប់ពិភពលោកលេខពីរ ដែលបាននាំចេញទៅក្នុងទីផ្សារស្មាតហ្វូនពិភពលោករហូត 200,000,000 គ្រឿង ក្នុងឆ្នាំ 2018។ កុំភ្លេចណា!! ទិញ Huawei អេ7ឈ្នះឡាន Mazda 2!Huawei អេ7 មានជម្រើសពីរពណ៌គឺពណ៌ខ្មៅនិងពណ៌ខៀវ។

    https://youtu.be/jwKHTVEX4w4

    សម្រាប់ព៌ត័មានលម្អិតបន្ថែម:

    Website: https://consumer.huawei.com/kh/

    Facebook: Huawei Mobile (https://bit.ly/2ePDMSq)

    Youtube Channel: https://bit.ly/2wTMMJL
    Instagram: https://www.instagram.com/huaweimobilekh/

  • គ្រូបង្វឹក​កា​តា មិនខ្វល់​ពីការ​តវ៉ា​​​​របស់​អេមី​រ៉ាត​អា​រ៉ាប់រួម ជុំ​វិញ​សិទ្ធិ​តារាឆ្នើម​ 2នាក់ មុន​វគ្គ​ផ្តាច់​ព្រ័ត្រ​រាត្រីនេះ

    គ្រូបង្វឹក​កា​តា មិនខ្វល់​ពីការ​តវ៉ា​​​​របស់​អេមី​រ៉ាត​អា​រ៉ាប់រួម ជុំ​វិញ​សិទ្ធិ​តារាឆ្នើម​ 2នាក់ មុន​វគ្គ​ផ្តាច់​ព្រ័ត្រ​រាត្រីនេះ

    រយៈ​​ពេល​ 2​ថ្ងៃ ក្រោយពី​អ្នក​គាំទ្រ​ក្នុង​ប្រទេស​អេមី​រ៉ាត​អា​រ៉ាប់​រួម បាន​ចោល​ស្បែក​ជើង​ទៅកាន់​កីឡាករ​នៃក្រុម​ប​ដិ​បក្ខ អំឡុង​ពេល​ក្រុម​ខ្លួន​ចាញ់​ក្នុងលទ្ធផល 4-០ ក្រោមស្នា​ដៃក្រុម​ជម្រើស​ជាតិ​កាតា ក្នុង​ព្រឹត្តិ​ការណ៍ Asian Cup វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្ររួចមក សហ​ព័ន្ធ​កីឡា​បាល់​ទាត់​របស់​ប្រទេស​នេះ មាន​បំណង​ផ្តល់​ការ​រំខាន​ដល់ក្រុម​​​កា​តា​។

    គណៈ​កម្ម​ការ​រៀប​ចំយុទ្ធ​នាការ Asian Cup បាន​បញ្ជាក់​កាលពីថ្ងៃ​ព្រហស្បតិ៍​ថា ពួកគេ​នឹង​ឆ្លើយ​តប​ទៅ​នឹង​ការ​តវ៉ា​ជាផ្លូវ​ការមួយ​ដែល​ត្រូវ​បាន​ដាក់​ដោយ​មន្ត្រី​កីឡា​បាល់​ទាត់​របស់​​អេ​មី​រ៉ាត​អា​រ៉ាប់រួម​ ដែល​បាន​ចោទ​ប្រកាន់​ថា សមា​ជិក​ 2នាក់​របស់​ក្រុម​ជម្រើស​ជាតិ​កា​តា មិនមាន​សិទ្ធិ​ចូល​លេង​ក្នុង​យុទ្ធនាការ​ដ៏ធំ​បំផុត​​ប្រចាំ​តំបន់មួយនេះ​ទេ។

    កីឡាករ​ទាំង​ 2នាក់​នោះ​គឺ​ខ្សែ​ប្រយុទ្ធ​ដើម​កំណើត​ស៊ូ​ដង់ Almoez Ali និង​ខ្សែ​ការ​ពារ​ដើម​កំណើត​អ៊ី​រ៉ាក់ Bassam al-Rawi ដែល​សុទ្ធសឹង​ជា​តារាឆ្នើម​របស់​កាតា​។

    Ali គឺ​ជា​អ្នក​រក​បាន​គ្រាប់​បាល់ច្រើន​ជាង​គេ​ប្រចាំ​យុទ្ធនាការ​នេះ តាម​រយៈការរក​បាន​ 8​គ្រាប់ ហើយ Al-Rawi រក​បាន​ 1​គ្រាប់​​សម្រាប់​កា​តា ក្នុងការ​ប្រកួត​វគ្គ​ 8​ក្រុមចុងក្រោយ​។

    ទោះ​បី​ជា​យ៉ាង​ណា លោក Felix Sanchez គ្រូបង្វឹក​នៃក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​កាតា បាន​និយាយ​ថា ក្រុម​របស់​លោក​​នឹងមិន​ប្តូរ​ការ​ចាប់​អារម្មណ៍​ចេញពី​ការ​ប្រកួត​ដ៏សំខាន់​បំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ​កីឡា​បាល់​ទាត់​របស់​ប្រទេស​នេះ​ដោយ​សារ​តែ​ការ​តវ៉ា​លើ​សិទ្ធិ​ចូល​លេង​របស់​កីឡាករ​ដ៏ឆ្នើម​ 2​នាក់​របស់​ខ្លួនក្នុង​ព្រឹត្តិការណ៍ Asian Cup នោះឡើយ​។

    លោក​គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ាញ Sanchez បាន​និយាយ​ថា ក្រុម​របស់​លោកកំពុង​តែ​ផ្តោត​អារម្មណ៍​ជា​ពិសេស​លើ​ការ​ត្រៀម​លក្ខណៈ​សម្រាប់​ការ​ប្រកួត​នៅ​រាត្រីនេះ នាកីឡដ្ឋាន Zayed Sports City​។

    លោក​បាន​ឱ្យ​ដឹង​ថា៖ «យើង​​ផ្តោត​តែ​ទៅលើ​ការ​ប្រកួត​ដែលយើង​នឹង​លេង​នៅ​ថ្ងៃ​ស្អែក​នេះ រឿង​ផ្សេង​ទៀត​ដែល​មិន​ទាក់​ទង​នឹង​បាល់​ទាត់ គឺ​មិន​ស្ថិតក្នុង​ចិត្ត​យើងឡើយ​នៅពេល​នេះ​»​៕

  • Crystal Palace ខ្ចី​ជើង Batshuayi ពី Chelsea រហូត​បញ្ចប់​រដូវកាល​នេះ

    Crystal Palace ខ្ចី​ជើង Batshuayi ពី Chelsea រហូត​បញ្ចប់​រដូវកាល​នេះ

    ក្លិប Crystal Palace បាន​ចុះហត្ថ​លេខា​ជា​មួយនឹង​ខ្សែ​ប្រយុទ្ធ Michy Batshuayi ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​រហូត​ដល់​បញ្ចប់​រដូវកាល​នេះ​។

    ខ្សែ​បម្រើ​អន្តរ​ជាតិ​បែល​ហ្ស៊ិក​វ័យ​ 25ឆ្នាំ​រូបនេះ បាន​ចំណាយ​ពេលលេង​ខ្ចី​ជើង​ពេញ​ 1​រដូវកាល​នៅ​​​ឯ​ក្លិប Valencia របស់​ក្រប​ខ័ណ្ឌ La Liga​។

    Batshuayi ដែល​ត្រូវ​បាន​ទាក់​ទង​​ជាមួយនឹងការផ្ទេរ​មួយ​ទៅ​កាន់ក្លិប Tottenham ឬ Everton នោះ បាន​ស៊ុត​បាល់​បញ្ចូល​ទី​ 7​គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន​ក្នុង​ការ​ប្រកួតក្របខ័ណ្ឌ Premier League 32​លើក សម្រាប់​ក្រុម​តោខៀវ​។

    លោក Steve Parish ដែល​ជា​ប្រធានក្លិប បាន​ឱ្យ​ដឹង​ថា៖ «នេះ​គឺ​ជា​ការ​ចុះហត្ថលេខា​ដ៏​អស្ចារ្យមួយ​សម្រាប់ក្លិប Crystal Palace​។ Michy ជាកីឡាករម្នាក់​ដែល​យើង​បានកោត​សរសើរ​ជា​យូរមក​ហើយ ហើយ​ខ្ញុំ​ពិត​ជា​រីក​រាយ​​ណាស់ដែល​យើង​បាន​នាំយក​រូប​គេ​​ក្នុង​ឯក​សណ្ឋាន​ពណ៌​ខៀវ និងក្រហម​។ រូប​គេ​​នឹង​​ក្លាយ​ជា​ជំនួយ​បន្ថែម​ដ៏អស្ចារ្យ​ក្នុងក្រុម​​របស់​យើង​»​។

    Chelsea បាន​នាំយក Batshuayi ក្នុងតម្លៃខ្លួន​33.2​លានផោន ពីក្លិប Marseille កាលពីឆ្នាំ​2016 ហើយ​រូប​គេ​បាន​រក​គ្រាប់​បាល់​កាត់សេចក្តីក្នុង​ពេល​ក្រុម Chelsea បាន​ឈ្នះ​ពាន Premier League ក្នុង​​រដូវកាល​ឆ្នាំ​2016-2017​។

    រូប​គេ​បាន​ចំណាយ​ពេល​ពាក់​កណ្តាល​រដូវ​កាល​មុន ក្នុង​នាម​ជាកីឡាករ​កម្ចី​នៅ​ឯ​ក្លិប Borussia Dortmund ដោយ​រូប​គេ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ 14​គ្រាប់​ ហើយរូប​គេ​ក៏​រក​បាន​​ 1​គ្រាប់​ផងដែរ ក្នុង​ការ​បង្ហាញខ្លួន​ 15លើកក្នុងក្រប​ខ័ណ្ឌ La Liga សម្រាប់​ក្រុម​ Valencia នៅ​រដូវកាលនេះ​៕

    ប្រភព​ព័ត៌​មា​ន៖ BBC

  • ធនាគារ អ៊ឹមប៊ី នឹងសម្ពោធបើកដំណើរការការិយាល័យកណ្តាលថ្មីនៅកម្ពុជា

    ធនាគារ អ៊ឹមប៊ី នឹងសម្ពោធបើកដំណើរការការិយាល័យកណ្តាលថ្មីនៅកម្ពុជា

    ជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ធនាគារ អ៊ឹមប៊ី ក្នុងការផ្តល់ជូននូវផលិតផលនិងសេវាកម្មធនាគារប្រកបដោយគុណភាពខ្ពស់ដល់អតិថិជនធនាគារនឹងបើកសម្ពោធការិយាល័យកណ្តាលថ្មីរបស់ខ្លួននៅព្រះរាជាណាចក្រកម្ពុជា។

    ដើម្បីឆ្លើយតបតាមតម្រូវការរបស់អតិថិជនអគារការិយាល័យកណ្តាលថ្មីនេះ និងផ្តល់នូវភាពងាយស្រួលជាមួយ និងគុណភាពសេវាកម្មកាន់តែប្រសើរជូនអតិថិជនឈានទៅពង្រើកវិសាលភាពចែកចាយសេវាកម្មធនាគារអោយកានតែធំទូលំទូលាយ។
    ការិយាល័យកណ្តាលថ្មីនេះក៏ផ្តល់ជូននូវសេវាកម្មធនាគារពិសេស VIP សម្រាប់អតិថិជនរបស់ខ្លួន។

    លោក Trinh Duc Cuong នាយកប្រតិបត្តិធនាគារ អ៊ឹមប៊ី ប្រចាំប្រទេសកម្ពុជានិងលោក Chai Wei Chhen ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ឃីស្តូន ឌីវេឡុបម៊ិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជួលអគារ រវាងធនាគារ អ៊ឹមប៊ី និងក្រុមហ៊ុន ឃីស្តូន ឌីវេឡុបម៊ិន ការិយាល័យកណ្តាលរបស់ធនាគារ អ៊ឹមប៊ី នឹងមានទីតាំងនៅអគារ ឃីស្តូន ឌីវេឡុបម៊ិន ផ្ទះលេខ146 មហាវិថីនរោត្តម សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានី ភ្នំពេញ។ ធនាគារ អ៊ឹមប៊ី គឺជាធនាគារបុត្រសម្ព័ន្ធរបស់ អ៊ឹមប៊ីគ្រុប នៅប្រទេសវៀតណាម។ នៅក្រោមស្លាកសញ្ញា ធនាគារ អ៊ឹមប៊ីកម្ពុជា ក៏ជាធនាគារដ៏រឹងមាំក្នុងការអភិវឌ្ឍសេវាកម្មធនាគារឌីជីថលជាពិសេសសេវាធនាគារលើរបណ្តាញទូរគមនាគមន៍ហើយធនាគារ អ៊ឹមប៊ី ក៏ជាធនាគារឈានមុខក្នុងការណែនាំនិងដាក់ឱ្យប្រើប្រាស់នូវប្រតិបត្តិការធនាគារតាមរយៈទូរស័ព្ទដូចជា eMoney សម្រាប់អតិថិជននិងអាជីវកម្ម។ សេវាកម្មធនាគារ កម្ចីអេឡិចត្រូនិក និងសេវាកម្មផ្សេងៗទៀតដូចជាគណនីប្រាក់សន្សំនិង គណនីបញ្ញើតាមពេលជាក់ស្តែង ប្រាក់សន្សំចល័តតាមទូរសព្ទ័រដៃដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជា ប្រាក់កម្ចីទិញរថយន្ត ប្រាក់កម្ចីទិញផ្ទះ ប្រាក់កម្ចីអាជីវកម្ម សំរាប់បុគ្គល សហគ្រាសធុនតូចនិងមធ្យម។

    អំពីធនាគារ អ៊ឹមប៊ី នៅប្រទេសកម្ពុជា
    ធនាគារ អ៊ឹមប៊ី បានបើកដំណើរការជាផ្លូវការនៅថ្ងៃទី 20 ខែធ្នូឆ្នាំ 2011 ហើយបច្ចុប្បន្ន ធនាគារ អ៊ឹមប៊ី មានទីតាំងស្ថិតនៅលេខ 439 ផ្លូវមហាវិថីមុនីវង្សនៅផ្លូវលេខ 214 សង្កាត់បឹងព្រលិតខណ្ឌ 7 មករារាជធានីភ្នំពេញ កម្ពុជា។ ធនាគារ អ៊ឹមប៊ី ក៏ជាធនាគារដ៏រឹងមាំនៅក្នុងការអភិវឌ្ឍសេវាកម្មធនាគារទំនើបជាពិសេសសេវាធនាគារលើរបណ្ដាញទូរគមនាគមន៍ហើយធនាគារ អ៊ឹមប៊ី ក៏ជាធនាគារឈានមុខក្នុងការណែនាំនិងដាក់ឱ្យប្រើប្រាស់នូវសេវាធនាគារតាមរយៈកម្មវិធីទូរស័ព្ទអេឡិចត្រូនិកដូចជា eMoney សម្រាប់អតិថិជននិងអាជីវកម្ម សេវាធនាគារ សេវាកម្មឥណទាននិងសេវាកម្មផ្សេងៗទៀត។
    សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង:

    លោក សេង លី
    ប្រធាន នាយកដ្ឋានធនាគារឌីជីថល
    +855 88 8888 089

    លោក គីវ សារាង
    ប្រធាននាយកដ្ឋានទំនាក់ទំនងសាជីវកម្ម

    088 399 3456 or 098 296 668

    MB Bank Cambodia will be inaugurates new Head Office in the Kingdom:

    As part of MB Bank Cambodia’s commitment to provide high quality banking products and services to customers, the Bank will be inaugurated its new Head Office in the Kingdom.

    This new Head Office provides a comprehensive value added MB Bank customer value proposition recently launched for its customers. This key proposition offers its customers a similar range of products, quality of service, and access to the same, extensive distribution channels that the conventional customers are accustomed to.

    This new head office also offers its unique Priority Banking offering through a dedicated MB Private for its customers.

    Mr. Trinh Duc Cuong, Executive Director of MB Bank Cambodia and Mr. Chai Wei Chhen, Chairman of Keystone Development was signed leasing agreement between MB Bank Cambodia and Keystone Development, MB bank Cambodia new head office will be located at Keystone Building | #146 Norodom Blvd | Sangkat Tonle Bassac Khan Chamkarmon | Phnom Penh

    MB Cambodia is subsidiary of MB Group’s in Vietnam. Under brand MB Bank Cambodia is also strong bank in the development of Digital Banking services, especially banking and telecommunication services, and MB Cambodia is also a pioneer bank in introducing and deploying banking transactions through mobile applications, such as eMoney for both customers and businesses, or electronic banking services, loan products, and other services such as Current & Savings accounts, Term Deposits, eSaving the first mobile saving in Cambodia, Car loan, home loan, Business loan, and SME Trade & Finance facilities.

    About MB Bank Cambodia

    MB’s first branch in Cambodia with the brand name “MB Bank” was officially launched on 20th December 2011 and now MB Cambodia is located at No 439, Monivong Boulevard (93), corner street 214, Sangkat Boeung Prolit, Khan 7 Makara, Phnom Penh, Cambodia. MB Bank Cambodia is also strong bank in the development of modern banking services, especially banking and telecommunication services, and MB Cambodia is also a pioneer bank in introducing and deploying banking transactions through mobile applications, such as eMoney for both customers and businesses, or electronic banking services, loan products, and other services.

    —ENDS —

  • កម្ពុជា-ជប៉ុនចុះហត្ថលេខាកិច្ចព្រមព្រៀង​ធ្វើឱ្យ​ប្រសើរ​ឡើងវិញ​កំណាត់ផ្លូវ​ជាតិ​លេខ៥

    កម្ពុជា-ជប៉ុនចុះហត្ថលេខាកិច្ចព្រមព្រៀង​ធ្វើឱ្យ​ប្រសើរ​ឡើងវិញ​កំណាត់ផ្លូវ​ជាតិ​លេខ៥

    ក្រសួងសាធារណការ និងដឹកជញ្ជូនបានចុះហត្ថលេខាលើកិច្ចពញរមព្រៀងមួយ​ក្រោម​អធិបតីភាព​រដ្ឋ​មន្ត្រី​​ក្រសួង​​សាធារណការ និង​ដឹកជញ្ជូនដោយមាន​ការចូលរួម​ពី​តំណាង​​​ទីភ្នាក់ងារ​សហប្រតិ​បត្តិ​ការ​អន្តរជាតិ​ជប៉ុន ក្រុមហ៊ុនILSUNG-CIENCOI ក្រុមហ៊ុនOBA​YA​SHI ​Corporation និង​តំណាង​ក្រុម​ហ៊ុន​TEKKEN-IKEE Joint Venture។

    ឯក​ឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រីបានគូស​បញ្ជាក់​ថា ពិធី​ចុះ​ហត្ថលេខា​នេះធ្វើ​ឡើង​ដើម្បីចាប់ផ្តើមជួសជុល​ផ្លូវជាតិ​លេ​ខ5 និងជាផ្នែកមួយនៃកម្មវិធី​ឧបត្ថម្ភថវិកាដោយ​ភ្នាក់​ងារ​សហប្រតិ​បត្តិ​​ការអន្តរជាតិជប៉ុនក្នុងការធ្វើឱ្យ​ប្រសើរ​ឡើងវិញនូវ​កំណាត់ផ្លូវជាតិ​លេខ5។ នេះគឺជា​គម្រោងមួយ​ក្រោម​កម្ចី​ឥណ​ទាន​​សម្បទាន​ពី​រដ្ឋាភិបាល​ជប៉ុនតាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិការអន្តរជាតិ​ជប៉ុន​ប្រចាំ​កម្ពុជា។ គម្រោងនេះ​ផ្តើម​សាងសង់​ចេញពី​ព្រែកក្តាមរហូត​ដល់ក្រុង​ប៉ោយប៉ែត ឆ្លងកាត់ខេត្ត​កណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង​ខេត្ត​បន្ទាយមានជ័យ មាន​ប្រវែង​សរុប ​366គីឡូ​ម៉ែត្រនឹងគ្រោង​ចំណាយ​ថវិកាប្រមាណ 500លានដុល្លារ។ ការស្ថាបនា​ត្រូវបានបែងចែក​ជា 3ផ្នែក​ធំៗគឺ៖ភាគខាង​ជើងភាគ ខាងត្បូង និង​ភាគកណ្តាល។

    គម្រោង​ធ្វើឱ្យ​ប្រសើ​រឡើងវិញនូវកំណាត់ផ្លូវជាតិ​លេខ5 ភាគកណ្តាល​មានប្រវែង​សរុបជិត112គីឡូម៉ែត្រ ដោយចាប់​ពីធ្លាម្អម ដល់​បាត់ដំបង មានទទឹង​ប្រវែង 23​ម៉ែត្រ 4​គន្លងផ្លូវ ក្រាលកៅស៊ូAC កម្រាស់ 15​សង់ទីម៉ែត្រ ខណ្ឌកណ្ដាល​ដោយ​សួនច្បារ​ និងគ្រោង​ចំណាយ​ទឹកប្រាក់សរុប​ចំនួន243.74លាន​ដុល្លារ ហើយ​ការស្ថាបនានេះ​មាន​រយៈពេល​ប្រមាណ​ 42ខែ។

    ឯកឧត្តម ស៊ុន ចាន់ថុល បាន​លើកឡើង​ថា កំណាត់ផ្លូវជាតិលេខ5 គឺជាច្រក​សម្រាប់​ធ្វើ​ចរាចរណ៍ទំនិញ។ ជាផ្លូវ​អាស៊ាន​ហាយវេយ៍លេខ1 ដែលអាចបង្កើន​ការ​នាំចេញ-នាំចូល និង​ជាផ្លូវមួយ​ប្រកប​ដោយ​សក្តានុពល​ខ្ពស់​សម្រាប់​បម្រើ​វិស័យ​សេដ្ឋ​កិច្ច​កម្ពុជា ជាពិសេស​អាចកាត់បន្ថយ​គ្រោះថ្នាក់ និង​ការ​​កកស្ទះ​ចរាចរណ៍​បាន​យ៉ាងច្រើន។ លើសពី​នេះ​​​​ទៅទៀតប្រជាពលរដ្ឋ​តាម​ដងផ្លូវនេះនឹងមាន​ជីវ​ភាព​កាន់តែល្អ​ប្រសើរឡើង​តាមរយៈ​កំណើន​នៃការ​អភិ​វឌ្ឍវិនិយោគ និង​ទេសចរណ៍។

    ជាមួយគ្នា​នេះ​ផងដែរ លោក​ទេសរដ្ឋមន្ត្រីបាន​ស្នើឱ្យ​ក្រុមហ៊ុន​ម៉ៅការ​សាងសង់​ដាក់ផ្លាក​សញ្ញា​សុវត្ថិភាពឱ្យបាន​ត្រឹមត្រូវ​នៅតាម​ការដ្ឋាន​សាងសង់ផ្លូវ និងបាន​សំណូមពរ​ឱ្យ​ក្រុមហ៊ុន​ទាំង3ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រសួង និង​ក្រុមហ៊ុន​ប្រឹក្សា​យោបល់ដើម្បី​ធានា​បាននូវ​ប្រសិទ្ធភាព គុណភាព និង​សុវត្ថិភាព​នៃការ​សាងសង់។

    ឯកឧត្តមបានមានប្រសាសន៍ថា “ខ្ញុំបានប្រាប់ក្រុមហ៊ុនឱ្យកែលម្អ និងពង្រីកផ្លូវជាតិ​លេខ5 ឱ្យមានគុណភាព ដូច្នេះសុវត្ថិភាពក៏អាចត្រូវបានកែលម្អដែរ ហើយនៅពេលអនាគត​ ផ្លូវជាតិ​លេខ5 នឹងក្លាយ​ជាមហាវិថីរបស់អាស៊ី ហើយវានឹងទាក់ទាញភ្ញៀវទេសចរ»

    សូមជម្រាបថា រដ្ឋាភិបាលក៏មានគម្រោងផ្លូវ Expressways ថ្មី 2 ទៀតផងដែរ ដែលផ្លូវទី1-ភ្ជាប់ទីក្រុងភ្នំពេញ ទៅខេត្តព្រះសីហនុ ដោយនឹងត្រូវចំណាយប្រាក់ប្រមាណ 1.9ពាន់លានដុល្លារ និងទី2- ផ្លូវភ្ជាប់រាជធានីភ្នំពេញ ទៅព្រំប្រទល់កម្ពុជា-វៀតណាម ដែលឥឡូវកំពុង​ត្រូវបាន​សិក្សាលម្អិត​ដោយ JICA៕

  • អ្នកគាំទ្រភ្ញាក់ផ្អើល និងព្រួយបារម្ភ ខណៈតារាកំប្លែងស្រី នីឡា មានជំងឺគ្រុនឈាម

    អ្នកគាំទ្រភ្ញាក់ផ្អើល និងព្រួយបារម្ភ ខណៈតារាកំប្លែងស្រី នីឡា មានជំងឺគ្រុនឈាម

    ថ្មីៗនេះ អ្នកគាំទ្រស្រាប់តែភ្ញាក់ផ្អើល ខណៈដែលលោក តា វ៉ិចទ័រ បានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុកភ្ជាប់ជាមួយរូបភាពកូនស្រីកំពុងស្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ដែលធ្វើឱ្យមហាជនមានក្តីព្រួយបារម្ភចំពោះកញ្ញា វ៉ាន់ នីឡា ។ លោកបានសរសេរថា ឆាប់ជាឡើងកូន ស្រីរបស់ប៉ា ។ ជាមួយគ្នានោះដែរ មហាជនជាច្រើនផ្ញើសារសួរ នាំពីជំងឺរបស់នាងថាតើ វ៉ាន់ នីឡា មានជំងឺអ្វី? ហើយពេលនេះស្ថានភាពរបស់នាងយ៉ាងមិចហើយ។

    ភ្លាមៗនោះដែរដើម្បីជាការឆ្លើយតបនិងបញ្ជាក់ឱ្យមហាជនអ្នកគាំទ្របានដឹងនោះលោកតា វ៉ិចទ័រ បានលើកឡើង ថា នីឡា «គ្រុនឈាម ក្មួយ »។ ខណៈបច្ចុប្បន្នតារាស្រីកញ្ញា វ៉ាន់ នីឡា ក៏កំពុងតែសម្រាកព្យាបាលនៅមន្ទីពេទ្យ សង់ត្រាល់រាជធានីភ្នំពេញ។

    សូមជម្រាបថា លើសពីការផ្ញើសារជូនពរឲ្យកញ្ញា វ៉ាន់ នីឡា ឆាប់ជាសះស្បើយពីជំងឺនេះដែរគេក៏សង្កេតមើលឃើញថា មាន មហាជនមួយចំនួនក៏បានលើកសរសើរពីទឹកចិត្តលោកតា វ៉ិចទ័រ ក្នុងនាងជាឪពុកដែរថានេះហើយជាទឹកចិត្ត ឪពុក ដែលមិនអាចកាត់ថ្លៃបាន ជូនពរឲ្យប្អូនស្រីឆាប់ជាណា៕

  • តំណម និងជំនឿនៃការឱ្យអាំងប៉ាវយកងូវហេង…

    តំណម និងជំនឿនៃការឱ្យអាំងប៉ាវយកងូវហេង…

    រាល់រដូវបុណ្យចូលឆ្នាំចិន គេតែងសង្កេតឃើញថា ចាស់ៗ ឬអ្នកដែលមានស្វាមី-ភរិយារួច តែងតែឱ្យអាំងប៉ាវពណ៌ក្រហមៗទៅក្មេងៗ ឬអ្នកដែលមិនទាន់រៀបការ ដែលទំនៀមទម្លាប់នេះមានតាំងពីយូរលង់មកហើយ។ តើការឱ្យអាំងប៉ាវនេះ មានន័យដូចម្ដេច និងមានតំណមនៃការឱ្យដែរឬទេ?

    ជាការពិតណាស់ បុព្វបុរសចិនបានជឿលើរឿងព្រេងនិទានដែលបានតំណាលថា៖ នៅថ្ងៃចូលឆ្នាំចិន មានបិសាចមួយឈ្មោះ ស៊ូអ៊ី តែងតែចេញមកលងបន្លាចក្មេងៗ នៅពេលពួកគេគេងលក់។ ក្មេងណាដែលត្រូវបិសាចនោះប៉ះ ប្រាកដជាភ័យខ្លាចរហូតដល់គ្រុនក្តៅខ្លួនយ៉ាងខ្លាំង និងបន្ទាប់មកក៏កើតជំងឺឡប់សតិជាមិនខាន។ ដូច្នេះ ដើម្បីការពារក្មេងៗពីការយាយីរបស់បិសាចកំណាចនោះ ឪពុកម្តាយតែងតែនៅយាមកូនៗរបស់ពួកគេពេញមួយយប់ ដោយយមិនបានដេកពួនឡើយ។

    ក្រោយមកមានគ្រួសារមួយ ឪពុកម្តាយបានឱ្យកាក់ចំនួន 8កាក់ទៅកូនៗសម្រាប់លេងនៅពេលយប់ ដើម្បីកុំឱ្យពួកគេគេងលក់ ធ្វើឱ្យបិសាចមិនហ៊ានមកយាយីឡើយ។ កូនៗទាំងនោះបានយកក្រដាសមកខ្ចប់កាក់ទាំងនោះ ហើយលេងរហូតដល់គេងលក់ដោយមិនដឹងខ្លួន។ បន្ទាប់មកឪពុកម្តាយបានយកកញ្ចប់ក្រដាសដែលខ្ចប់កាក់នោះទៅដាក់នៅក្រោមខ្នើយកើយរបស់កូន។ នៅពេលដែលបិសាច ព្យាយាមប៉ះក្បាលរបស់ក្មេង កាក់ទាំង8 នោះបានបញ្ចេញពន្លឺយ៉ាងខ្លាំង ហើយបិសាចក៏ភ័យខ្លាច ហើយរត់បាត់ទៅ។ ចាប់តាំងពីពេលនោះមក ពួកគេក៏មានជំនឿថា ការឱ្យអាំងប៉ាវ ឬស្រោមក្រដាសមានលុយទៅកាន់កូនៗ គឺមានន័យថា ឱ្យកូនៗមានសុវត្ថិភាព និងសំណាងល្អ។

    ចំណែកឯតំណមនៃការឱ្យអាំងប៉ាវវិញ កាលពី​បុរាណមនុស្ស​ចាស់​តែងតែ​ចងកាក់​រួមគ្នា​ដោយ​អំបោះ​ក្រហម ហើយ​ខ្សែ​អំបោះ​ក្រហម​នេះ គេ​ហៅថា «លុយ​បណ្តេញ​វិញ្ញាណ​30» ហើយ​យកវាទៅដាក់​​នៅ​ពីក្រោម​ខ្នើយកើយ​របស់​កូនៗ ដើម្បី​ការពារ​ជំងឺ និងសំណាងអាក្រក់។ សម័យកាល​ក្រោយៗ​មកទៀត ដោយសារ​មានការប្រើប្រាស់ក្រដាសប្រាក់ ​ជំនួស​ប្រាក់ជា​កាក់លោហៈនោះ ទើប​ខ្សែ​ក្រណាត់​ក្រហម ត្រូវបាន​ជំនួស​ដោយ​កញ្ចប់ក្រដាស​ក្រហមវិញ។

    ទីបំផុតទំនៀមទម្លាប់នេះបាន​ក្លាយទៅជាការឱ្យ “អាំង​ប៉ាវ” ដែលជា​ស្រោមក្រដាស​ពណ៌​ក្រហម ហើយ​កាក់ក៏បាន​ក្លាយជាក្រដាសប្រាក់ដែរ។

    នៅ​ក្នុងឱកាស​ចូលឆ្នាំថ្មី ភាគច្រើន​នៅ​តំបន់ភាគខាងត្បូង​ប្រទេស​ចិន ស្រោមសំបុត្រពណ៌​ក្រហម​ត្រូវប្រគល់​ឱ្យ​ដោយ​មនុស្ស​ដែល​រៀបការ​ហើយ​ទៅមនុស្ស​ដែល​មិនទាន់​រៀប​ការ ជាពិសេសជា​អំណោយ​សម្រាប់​ក្មេងៗ តែសម្រាប់អ្នកនៅលីវវិញ មិនចាំបាច់មានអាំងប៉ាវដើម្បីឱ្យទៅអ្នកដទៃទេ ព្រោះអាចនឹងជួបគ្រោះពេញមួយឆ្នាំ ដែលនេះក៏ជាតំណមមួយដែរ៕​