Author: អេបិល

  • ​អ្នកលេង​បណ្ដាញ​សង្គម​នៅតែ​មិនសុខចិត្ត​ ​និង​ទទូច​ឱ្យ​អាជ្ញាធរ​មាន​វិធានការ​ក្ដៅ​ទៅលើ​ ​ចំប៉ី​ខ្មៅ​

    ​អ្នកលេង​បណ្ដាញ​សង្គម​នៅតែ​មិនសុខចិត្ត​ ​និង​ទទូច​ឱ្យ​អាជ្ញាធរ​មាន​វិធានការ​ក្ដៅ​ទៅលើ​ ​ចំប៉ី​ខ្មៅ​

    ​​ដូចដែល​បានដឹង​ហើយ​កាលពី​យប់​ថ្ងៃទី4​ ​ខែកុម្ភៈ​ ​ឆ្នាំ​ ​2019​ ​ថ្ងៃម្សិលមិញ​នេះ​ ​គណនី​ហ្វេ​សប៊ុ​ក​ឈ្មោះ​ ​ហេង​ ​យិន​ ​ដែលគេ​ស្គាល់​ថា​ជា​ ​ចំប៉ី​ខ្មៅ​ ​បាន​ចេញ​វីដេអូ​ជេរ​មួយ​ទៅកាន់​បុរស​បី​នាក់​ ​ដែល​បាន​ជិះ​ម៉ូតូ​មក​ខោក​ក្បាល​ខ្លួន​ ​ហើយ​អ្វី​ ​ដែល​មហាជន​ជាច្រើន​សម្ដែង​ការ​ខឹង​សប្បា​រ​ជា​ខ្លាំង​នោះ​គឺ​ក្នុង​វីដេអូ​នោះ​ ​បុគ្គល​រូប​នេះ​បាន​ប្រើពាក្យ​សម្តី​អសុ​រស​ ​ដៀល​ប្រមាថ​ ​ទៅលើ​ពូជ​សាស​ន៏​ខ្មែរ​ ​ដែល​ខ្លួនឯង​ផ្ទាល់​កំពុងតែ​រស់នៅ​លើទឹក​ដី​មួយ​នេះ​។​

    ​ដោយឡែក​ ​កាលពី​ប៉ុន្មាន​នាទី​មុន​នេះ​ ​ប្រហែលជា​ភ័យ​ខ្លួន​ ​ក្រោយពី​មាន​ប្រតិកម្ម​ខ្លាំង​ពី​មហាជន​ទូទៅ​ ​អ្នក​សិល្បៈ​ ​និង​មាន​អ្នកមាន​មុខមាត់​ក្នុង​សង្គម​ ​ត្រៀម​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ ​ទើប​បុគ្គល​ហេ​ងយិន​ ​នេះ​បាន​បង្ហោះ​ឃ្លី​ប​វីដេអូ​សុំទោស​ជា​សាធារណៈ​ ​ដោយ​លើកឡើង​ថា​ហេតុផល​មក​ពី​ខ្លួន​ខឹង​នឹង​ជន​ដែល​មក​ខោក​ក្បាល​ខ្លួន​នោះ​ខ្លាំងពេក​ ​ទើប​ទប់អារម្មណ៍​មិន​ជាប់​។​ ​តែ​យ៉ាងណាមិញ​ ​អ្នកលេង​បណ្ដាញ​សង្គម​ខ្មែរ​ ​មិនព្រម​ទទួលយក​នូវ​ការ​សុំទោស​របស់​នាង​ ​ចំប៉ី​ខ្មៅ​ ​នេះ​ទេ​ ​ព្រមទាំង​ទទូច​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​ផ្នែក​ ​មាន​វិធានការ​ក្ដៅ​ចំពោះ​រូប​នាង​ជាបន្ទាន់​។​

    ​សូម​ទស្សនា​វីដេអូ​សុំទោស​ចំប៉ី​ខ្មៅ​របស់​ខាងក្រោម​៖​

  • នោះ​!​!​ ​តារា​សម្ដែង​ចៅ​ខ្មែរ​ ​ប្រកាស​សុខចិត្ត​ចេញលុយ​ ​2000​ ​ពាន់​ដុល្លារ​ ​ប្ដឹង​នាង​ចំប៉ី​ខ្មៅ​ ​

    នោះ​!​!​ ​តារា​សម្ដែង​ចៅ​ខ្មែរ​ ​ប្រកាស​សុខចិត្ត​ចេញលុយ​ ​2000​ ​ពាន់​ដុល្លារ​ ​ប្ដឹង​នាង​ចំប៉ី​ខ្មៅ​ ​

    ​ករណី​ខ្ទើយ​ ​ចំប៉ី​ខ្មៅ​ ​មើលងាយ​ពូជសាសន៍​ជាតិខ្មែរ​ ​បាន​ធ្វើ​ឱ្យ​បងប្អូន​ខ្មែរ​អ្នក​និយម​បណ្ដាញ​សង្គម​ទាំងអស់​មានការ​មិន​ពេញចិត្ត​ ​និង​មុខ​រិះគន់​ ​ចំពោះ​ទង្វើ​របែ​បនេះ​ ​នឹង​សំណូមពរ​ឱ្យ​មន្ត្រី​មានសមត្ថកិច្ច​ចាត់ការ​ផង​ដែរ​។​ ​ក្នុង​នោះ​ដែរ​តារា​សម្ដែង​នៅក្នុង​រឿង​ ​«​ ​ម៉ាដាម​អាប​ ​»​ ​លោក​ ​ចៅ​ខ្មែរ​ ​បាន​ប្រកាស​នៅ​លើ​ទំព័រ​ហ្វេ​សប៊ុ​ក​របស់​ខ្លួន​ថា​ ​សុខចិត្ត​ចេញលុយ​ ​2000​ ​ពាន់​ដុល្លារ​បើ​មាន​មេធាវី​ ​ឫ​អង្គភាព​ណា​អាច​មាន​ចំណាត់ការ​ផ្លូវច្បាប់​លើ​ ​ខ្ទើយ​រូ​បនេៈ​ជាបន្ទាន់​។​ ​

    ​តារា​សម្ដែង​រូប​នេះ​ ​បាន​រៀបរាប់​ថា​ ​ស៊ែ​ទៅ​កូនខ្មែរ​ ​.​.​!​!​ ​ខ្ញុំបាទ​ចៅ​ខ្មែរ​សូម​ជូន​ ​2000​$​ ​បើ​មាន​មេធាវី​ ​រឺ​អង្គភាព​ណា​អាច​មាន​ចំណាត់ការ​ផ្លូវច្បាប់​លើ​យុវ​ជ​ននេៈ​ជាបន្ទាន់​ ​ក្នុងករណី​មេធាវី​ចាំបាច់​តម្រូវការ​ចំណាយ​លើ​ឯកសារ​ផ្លូវ​ច្បាប់​ផ្សេង​ៗ​។​ ​ខ្ញុំ​សូម​អំពាវនាវ​ដល់​ ​កូនខ្មែរ​អោយ​ជួយ​ប្រឹក្សា​និង​ ​តវ៉ា​ឱ្យ​ផ្លូវច្បាប់​មាន​ចំណាត់ការ​លើ​យុវជន​នេះ​ ​ត្រង់​ពាក្យ​សម្តី​ដៀល​ខ្មែរ​មួយ​ប្រទេស​ ​សញ្ចា​ត្តិ​ ​ដែរ​អាច​និយាយ​បាន​ថា​ប៉ៈ​ពាល់​ព្រៈ​មហាក្សត្រ​ឬប្រជាជន​ខ្មែរ​មួយ​ប្រទេស​ទាំងមូល​ទៀតផង​ ​ត្រង់​ឃ្លា​និយាយ​ថា​ ​ពូជ​បាត់​ដី​។​

    ​នេៈ​ជា​លើក​ទី2ហើយ​ ​ដែល​យុវ​ជ​ននេៈ​ដៀល​សញ្ចា​ត្តិ​ខ្មែរ​ ​ដោយ​លើក​មុន​ ​បាន​និយាយ​ជា​វីដេអូ​នៅ​មុ​ខ​ព្រៈ​បរម​រា​វាំង​ម្តង​ហើយ​ថា​ពូជខ្មែរ​ ​ធ្វើ​សូត្រ​ ​ជា​ពូជ​ពូ​កែ​ច្រ​លក់​ព័ណ៌​ដោយ​យុវ​ជ​ននេៈ​ប្រើ​ភា​សារ​ន័យធៀប​ក្នុង​អត្ថន័យ​មើលងាយ​ខ្មែរ​ម្តង​ហើយ​។​ ​រឿង​យុវជន3នាក់​ធ្វើ​លើ​គាត់​វា​ពិតជា​ខុស​ ​តែ​មិច​ត្រូវ​រាលដាល​ដល់​ថ្នា​ក់​ជេ​ដៀល​ខ្មែរ​ផ្សេងទៀត​ ​ដែរ​មិនដឹង​មួយ​ប្រទេស​ចឹង​ទៅវិញ​?​ ​ពិសេស​ត្រង់​ពាក្យ​ ​ពូជ​បាត់​ដី​ ​សញ្ចា​ត្តិ​ថោកទាប​និង​តែម្តង​៕​

  • ព័ត៌មាន​បន្ទាន់​!​ ​Liverpool​ ​ត្រៀម​បញ្ជូន​ ​Joe​ ​Gomez​ ​ទៅ​វះកាត់​ហើយ​

    ព័ត៌មាន​បន្ទាន់​!​ ​Liverpool​ ​ត្រៀម​បញ្ជូន​ ​Joe​ ​Gomez​ ​ទៅ​វះកាត់​ហើយ​

    ក្លិប​បាល់ទាត់​ ​”​ហង្ស​ក្រហម​”​ ​Liverpool​ ​បានសម្រេច​បញ្ជូន​ ​Joe​ ​Gomez​ ​ខ្សែការពារ​កំពុង​លេចធ្លោ​របស់​ក្រុម​ចូល​ទៅ​ទទួលការ​វះកាត់​ហើយ​ ​បន្ទាប់ពី​អាការ​ប្រេះ​ឆ្អឹងជើង​របស់​គេ​មានការ​ធូរស្រាល​យឺត​ជាង​ការ​រំពឹង​ទុក​។​

    ​ ​ ​Liverpool​ ​កំពូល​ក្លិប​បាល់ទាត់​ក្នុង​ក្របខ័ណ្ឌ​ ​Premiere​ ​League​ ​អង់គ្លេស​ ​បានសម្រេច​បញ្ជូន​ខ្សែការពារ​ដែល​កំពុង​ឡើង​ទម្រង់​លេង​របស់​ក្លិប​ ​Joe​ ​Gomez​ ​ចូល​ទទួលយក​ការវះកាត់​ដើម្បី​ព្យាបាល​អាការ​ប្រេះ​ឆ្អឹងជើង​ ​ក្រោយពី​សាមីខ្លួន​រង​របួស​ ​និង​ត្រូវ​សម្រាក​អស់ពេលដ៏យូរ​មក​ ​ដោយសារ​តារាបាល់ទាត់​ខ្សែការពារ​របស់​ក្រុមជម្រើសជាតិ​អង់គ្លេស​រូប​នេះ​បាន​រង​របួស​នៅត្រង់​ជើង​របស់​គេ​នៅក្នុង​អំឡុង​ការប្រកួត​ដែល​ ​Liverpool​ ​បាន​ទទួល​ជ័យជម្នះ​លើ​ក្រុម​ ​Burnley​ ​F.C​ ​ក្នុង​លទ្ធផល​ ​3​-​1​ ​កាលពី​ថ្ងៃទី5​ ​ខែធ្នូ​ ​ឆ្នាំ2018កន្លងមក​។​

    ​ ​យ៉ាងណាក៏ដោយ​ ​អាការ​របួស​របស់​ ​Joe​ ​Gomez​ ​មើលទៅ​អាច​នឹង​ត្រូវជា​សះស្បើយ​យឺត​ជាង​ការ​រំពឹង​ទុក​ ​ដល់​ថ្នាក់​លោក​ ​Jurgen​ ​Klopp​ ​គ្រូបង្វឹក​របស់​ក្លិប​ទទួលស្គាល់​ថា​ ​កីឡាករ​របស់​លោក​អាច​នឹង​ដល់​ថ្នាក់​ចាំបាច់​ត្រូវ​ទទួលយក​ការវះកាត់​ដើម្បី​ព្យាបាល​អាករ​ប្រេះ​ឆ្អឹងជើង​នេះ​ហើយ​។​
    ​ ​មកដល់ពេលនេះ​ ​ក្លិប​ក៏បាន​សម្រេចចិត្ត​ដំណើរការ​ដំណាក់កាល​នេះ​រួចរាល់​ហើយ​ ​ដោយ​ជឿ​ថា​ ​ក្រោយពី​ការវះកាត់​រួច​ ​អ្នកគាំទ្រ​នឹង​បានឃើញ​ខ្សែការពារ​ដែល​កំពុង​ឡើង​ទម្រង់​លេង​រូប​នេះ​ចូល​ប្រកួត​វិញ​នៅមុន​ពេល​ចប់​រដូវ​កាល​នេះ​ជាមិនខាន​៕​ ​

  • ចាប់ផ្តើមខែថ្មី!! ឈប់ទូលបញ្ហា និងកំហុស ហើយ​យកវាជាឈ្នាន់ដើម្បីបន្តដំណើរទៅមុខទៀត

    ចាប់ផ្តើមខែថ្មី!! ឈប់ទូលបញ្ហា និងកំហុស ហើយ​យកវាជាឈ្នាន់ដើម្បីបន្តដំណើរទៅមុខទៀត

    ថ្ងៃណា​ក៏​ជា​ថ្ងៃ​ចាប់ផ្តើម​ដ៏​ល្អ​ដែរ​ ​ឱ្យ​តែ​យើង​តាំងចិត្ត​អភិវឌ្ឍ​ខ្លួនឯង​ ​តែ​កន្លងមក​មនុស្ស​តែងតែ​យល់​ខុស​ថា​ ​ទាល់តែ​ថ្ងៃ​ដើមខែ​ ​ថ្ងៃសីល​ ​ថ្ងៃ​ដើមឆ្នាំ​ ​ឬ​ថ្ងៃល្អ​ណាមួយ​ ​ទើប​ជា​ពេលវេលា​ដែល​អាច​ធ្វើការ​ចាប់ផ្តើម​សកម្មភាព​វិជ្ជមាន​ប្រកបដោយ​ប្រសិទ្ធភាព​។​

    ​នៅ​ថ្ងៃនេះ​ ​ជា​ថ្ងៃ​ដើមខែ​ថ្មី​នៃ​ឆ្នាំ2019​ ​ដែល​វា​ក៏អាច​ជា​ឱកាសល្អ​ក្នុង​ការ​ចាប់ផ្តើម​ត្រិះរិះ​ពិចារណា​ដើម្បី​តាំងចិត្ត​អភិវឌ្ឍ​ការ​គិត​របស់​ខ្លួន​ឆ្ពោះទៅ​រក​សេចក្តី​សុខ​ ​និង​សុភមង្គល​ក្នុង​ការរស់នៅ​។​

    ​លោក​ ​Christopher​ ​Lee​ ​ស្ថាបនិក​អង្គការ​ ​HEDC​ ​អន្តរជាតិ​ ​បាន​លើកឡើង​ថា​ ​ដើម្បី​ទទួល​បាន​សេចក្តី​សុខ​ក្នុង​ជីវិត​ ​យើង​គួរ​ចេះ​ពិចារណា​ពី​កំហុស​នៅក្នុង​ការរស់នៅ​។​ ​លោក​ថា​ ​របស់របរ​ទាំងឡាយ​អាច​ល្អ​ទៅ​បាន​ ​លុះត្រាតែ​ឆ្លងកាត់​ការ​កែសម្រួល​ជាច្រើន​ដង​ពី​កំហុស​ផ្សេង​ៗ​គ្នា​ ​រហូត​អាច​ប្រែក្លាយ​ពី​វត្ថុ​ធម្មតា​មួយ​ឱ្យទៅ​ជា​វត្ថុ​ដ៏​ល្អ​ប្រណីត​បាន​។​ ​ហេតុនេះ​ប្រសិនបើ​គិត​ត្រឡប់មកវិញ​ ​យើង​ឃើញថា​ ​គ្មាន​អ្នកណា​ម្នាក់​គេច​ពី​កំហុស​បាន​នោះ​ទេ​ ​ហើយ​កំហុស​ក៏​មិន​អាក្រក់​ដែរ​ ​តែ​អ្វី​ដែល​អាក្រក់​ ​គឺ​យើង​មិន​ចេះកែ​ប្រែ​កំហុស​នោះ​ឱ្យ​ក្លាយជា​រឿង​ល្អ​ក្នុង​ជីវិត​បាន​។​

    ​លោក​ ​Christopher​ ​Lee​ ​បាន​មានប្រសាសន៍​ថា​៖​ ​«​នៅពេល​មនុស្សយើង​ជួប​កំហុស​ ​គឺ​ប្រៀប​បាន​នឹង​យើង​ជាន់​ដុំ​ថ្ម​មួយដុំ​ហើយ​ធ្វើ​ឱ្យ​យើង​ដួល​ធ្លាក់ទៅក្នុង​ទឹក​។​ ​ប្រសិនបើ​យើង​មិនព្រម​ងើប​ ​ហើយ​បែរជា​យក​ដុំ​ថ្ម​នោះ​មក​ទូល​ ​វា​នឹង​ក្លាយជា​បន្ទុក​ដែល​ធ្វើ​ឱ្យ​ជីវិត​របស់​យើង​បាត់បង់​សេចក្តី​សុខ​ ​តែ​ប្រសិនបើ​យើង​ដាក់​ថ្ម​នោះ​ចុះ​ ​ហើយ​ជាន់​ដើម្បី​ឈានទៅមុខ​ទៀត​ ​នោះ​ជីវិត​យើង​នឹង​ល្អ​ប្រសើរ​ជាង​មុន​»​។​

    ​ការ​កែប្រែ​កំហុស​ ​ឬ​បញ្ហា​ក្នុង​ជីវិត​ជា​រឿង​សំខាន់​មួយ​ដែល​មនុស្ស​គ្រប់គ្នា​សុទ្ធតែ​ត្រូវ​អនុវត្ត​ ​ព្រោះ​ប្រសិនបើ​យើង​អង្គុយតែ​សោក​ស្តាយ​ ​ឬ​ស្ពាយ​អតីតកាល​អវិជ្ជមាន​ ​នោះ​ជីវិត​របស់​យើង​នឹង​មិន​មាន​កម្លាំង​ ​ឬ​ថាមពល​ខ្លាំង​សម្រាប់​បន្តដំណើរ​លឿន​នោះ​ទេ​។​ ​វិធី​ឆ្លាតវៃ​បំផុត​ ​គឺ​ប្រើប្រាស់​កំហុស​ជា​បទ​ពិសោធ​ ​ហើយ​បន្ត​ធ្វើអ្វី​ដែល​ថ្មី​ ​ដើម្បី​ជា​ប្រយោជន៍​ ​បើ​ទោះបីជា​យើង​អាច​នឹង​ប្រឈម​ជាមួយនឹង​កំហុស​ថ្មី​ក៏ដោយ​ ​ព្រោះ​អ្នក​ដែល​គ្មាន​កំហុស​ ​ប្រាកដជា​គ្មាន​សមិទ្ធផល​អ្វី​ទាំងអស់​៕​

  • ងាយស្រួលហើយ!! លុយរៀលរបស់កម្ពុជាអាចចាយនៅប្រទេសថៃ ដោយមិនបាច់ដូរលុយបាត

    ងាយស្រួលហើយ!! លុយរៀលរបស់កម្ពុជាអាចចាយនៅប្រទេសថៃ ដោយមិនបាច់ដូរលុយបាត

    បើតាមការបញ្ជាក់របស់ហ្វេសប៊ុកផ្លូវការរបស់ ធនាគារជាតិ នៃកម្ពុជា បានឱ្យដឹងថា នៅថ្ងៃអាទិត្យ 14រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.2562 ត្រូវនឹងថ្ងៃទី3 ខែកុម្ភៈ ឆ្នាំ2019 ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងឯកឧត្តម Veerathai Santiprabhob ទេសាភិបាល ធនាគារកណ្តាលថៃ ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំទ្វេភាគីរវាងធនាគារកណ្តាលទាំងពីរ នៅរាជធានីភ្នំពេញ។

    កិច្ចប្រជុំទ្វេភាគីប្រចាំឆ្នាំនេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការនិងបង្កើនទំនាក់ទំនងជាមិត្តភាពរវាងធនាគារកណ្តាលប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ។ កន្លងមក កិច្ចប្រជុំនេះបានរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ និងជំរុញកំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរប្រកបដោយចីរភាព។ នាឱកាសនេះដែរ ទេសាភិបាលធនាគារកណ្តាលទាំងពីរបានចុះអនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការលើនវានុវត្តនៃការទូទាត់និងហិរញ្ញវត្ថុ។

    អនុស្សរណៈយោគយល់នេះសំដៅគាំទ្រដល់កិច្ចសហការក្នុងការអភិវឌ្ឍអន្តរប្រតិបត្តិការនៃស្តង់ដារប្រព័ន្ធ QR code សម្រាប់ការទូទាត់ក្នុងប្រទេសនិងក្រៅប្រទេស ប្រកបដោយប្រសិទ្ធភាពនិងមានសុវត្ថិភាព ព្រមទាំងជំរុញដល់ការប្រើប្រាស់រូបិយវត្ថុជាតិ និងនវានុវត្តវិស័យហិរញ្ញវត្ថុក្នុងប្រទេសទាំងពីរ។ លើសពីនេះ ធនាគារជាតិនៃកម្ពុជានិងធនាគារកណ្តាលថៃបានព្រមព្រៀងដាក់ឱ្យដំណើរការសាកល្បងគម្រោងអភិវឌ្ឍប្រព័ន្ធ QR code ដើម្បីជួយសម្រួលដល់សេវាទូទាត់រាយនៅកម្ពុជានិងរវាងប្រទេសទាំងពីរ៕

  • លោក តាវិចទ័រ បញ្ជាក់អំពីអាការជំងឺគ្រុនឈាម នីឡា ដេកសម្រាកព្យាបាលអស់រយៈពេលមួយអាទិត្យហើយ

    លោក តាវិចទ័រ បញ្ជាក់អំពីអាការជំងឺគ្រុនឈាម នីឡា ដេកសម្រាកព្យាបាលអស់រយៈពេលមួយអាទិត្យហើយ

    ដូចប្រិយមិត្តអ្នកគាំទ្រទាំងអស់បានជ្រាបដឹងហើយថា តារាកំប្លែងស្រី នីឡា ដែលជាកូនស្រីបណ្តូលចិត្តលោកតាវិចទ័រនោះ កំពុងសម្រាកព្យាបាលជំងឺគ្រុនឈាមនៅមន្ទីពេទ្រមួយអស់រយៈពេលជិតមួយអាទិត្យកន្លងទៅហើយ។ ស្ថានភាពរបស់នាង ត្រូវបានឪពុកបញ្ជាក់ថា បានធូរសះស្បើយបន្ដិចហើយ គ្រាន់តែនាងនៅមិនទាន់មានកម្លាំងគ្រប់គ្រាន់មកបំពេញការងារសិល្បៈបាននៅឡើយទេ។

    នៅពេលថ្មីៗនេះលោក តាវិចទ័រ បានបង្ហើបប្រាប់ម្តងទៀត ក៏ដូចជាសារដាស់តឿនជាមួយគ្នាផងដែរថា «បងប្អូនកូនក្មួយទាំងអស់គ្នាបានជ្រាបហើយថា​​ ជំងឺគ្រុនឈាម រយ:កាលកន្លងមកនេះគឺអាចកើតឡើងចំពោះមនុស្សគ្រប់វ័យ ហេតុនេះសូមបងប្អូនថែរខ្លួនឱ្យបានល្អ​​ជាពិសេសបុត្រធីតាតូចៗរបស់អ្នក។ ដើម្បីបង្ការកុំឱ្យមានជំងឺគ្រុនឈាមគឹត្រូវកំចាត់មូសខ្លា។​ ខ្ញុំសូមជូនពរបងប្អូនសុខសប្បាយគ្រប់ៗគ្នា!»។

    លោកបានបន្ដថា យ៉ាងណាមិញថ្ងៃនេះផងដែរ នីឡា បានធូរស្បើយហើយ សូមអគុណបងប្អូន និងសូមជម្រាបសួរពុកម៉ែបងប្អូន​​! ។តាមរយ:ផេចខ្ញុំបាទជាឪពុក​ ជាមួយនឹងឱកាសដ៏ពិសេសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិន​​​​​​​​​ កូនស្រីខ្ញុំបាទ សូមថ្លែងអំនរគុណនឹងគោរពជូនពរពូមីង​​ បង​ប្អូន ដែលបានចូលរួមជូនពរនាងតាមរយ:ផេចខ្ញុំបាទ​​​ សូមជួបប្រទះនូវ​​ វិបុលសុខ​​ សិរីសួស្តី​និងជ័យជំនះគ្រប់ប្រការ​តរៀងទៅ…៕

  • អ្នកដឹកនាំសម្ដែងនៅហង្សមាស ជួន សុវណ្ណវាសនា ប្រកាសប្ដឹងនាងចំប៉ីខ្មៅ

    អ្នកដឹកនាំសម្ដែងនៅហង្សមាស ជួន សុវណ្ណវាសនា ប្រកាសប្ដឹងនាងចំប៉ីខ្មៅ

    នៅរាត្រីយប់មិញនេះ មានភាពភ្ញាក់ផ្អើលពេញបណ្ដាញសង្គមហ្វេសប៊ុក ដែលគេមើលឃើញនាងចំប៉ីខ្មៅ បានចេញវីដេអូនិយាយថា ត្រូវបានបុរស3នាក់ ជិះមូតូតាមខោក ក្បាល ឡើងពក ។ នាងចំប៉ីខ្មៅ ភេទទី 3 រូបនេះ ខឹងខ្លំាងណាស់រហូតដល់ជេតាម live វីឌីអូរដៀលកប់ៗ រហូតដល់ថ្នាក់ជេរតិះដៀលពូជខ្មែរឥតសំចៃថ្វីមាត់។

    ក្រោយពីបានឃើញវីដេអូនោះបន្តិច ភ្លាមអ្នកដឹកនាំសម្ដែងប្រចាំផលិតកម្មហង្សមាស លោក ជួន សុវណ្ណវាសនា ចេញមុខប្ដឹង និងភ្នាល់ដាក់ការងារ ប្រសិនបើការប្ដឹងមិនមានលទ្ធផល។ លោកបានបង្ហោះសារថា « ខ្ញុំបាទនឹងចេញមុខសុំប្តឹង អាក្អូនឯងទៅមើលច្បាប់ព្រហ្មទណ្ឌ មាត្រា​២០៧​ នៃក្រមព្រហ្មទណ្ឌ​ផង ទោសអាក្អូនឯង អាចជាប់ពន្ធនាគារពី១ខែទៅ២ឆ្នាំ​ ពិន័យ​ជាប្រាក់ពីមួយសែនរៀលទៅ១០លានរៀល ! ខ្ញុំនឹងសើបតាមច្បាប់បន្ថែមទៀត. បើខ្ញុំប្តឹងហើយស្ងាត់គ្មានន័យ ខ្ញុំសុំឈប់ពីការងារនឹងសិល្បៈ…! ខ្ញុំមិនស្នើក្រសួងទេ ខ្ញុំសុំប្តឹងក្នុងនាមខ្ញុំបាទជាឈាមខ្មែរ…! ស៊ូស្លាប់មិនឱ្យគេមើលងាយពូជនគរខ្មែរ »។

    លោកបន្ដទៀតថា « ខ្ញុំមិនត្រូវការសុំទោសពីជននេះទេ ! ខ្ញុំបាទរៀបចំឯកសារផ្លូវច្បាប់ជាមួយមេធាវីខ្ញុំព្រឹកនេះរួចរាល់ហើយ ! ប្រទេសមានច្បាប់ គ្រួសារមានវិន័យ ! ហើយចាំមុខខ្ញុំទៅលោក ឬអ្នកដែលថាខ្ញុំធ្វើនេះគ្រាន់តែចង់ល្បី សូមគិតឡើងវិញ ! ពេលខ្ញុំស្តាប់វិឌីអូហើយ ក្នុងចិត្តខ្ញុំពិបាកនឹងទទួលយកណាស់ អ្នកធ្វើអីធ្វើចុះកុំឱ្យបិះខ្មែរ…! រឿងបុគ្គលសោះម៉េច ក៏និយាយសុទ្ធតែ ពួកអាខ្មែរ ពូជតិរច្ឆាន ពួកអាខ្មែរថោកទាប »៕

    ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីឌីអូនាងចំប៉ីខ្មៅខាងក្រោម៖

  • បញ្ញា សិដ្ឋ ដាក់ពាក្យប្ដឹងនារីដែលបង្ហោះថា លោកជំពាក់លុយ និងចិញ្ចឹមប្រុស

    បញ្ញា សិដ្ឋ ដាក់ពាក្យប្ដឹងនារីដែលបង្ហោះថា លោកជំពាក់លុយ និងចិញ្ចឹមប្រុស

    នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់តារាចម្រៀង និងតារាសម្ដែងលោក បញ្ញា សិដ្ឋ ក្នុងប៉ុន្មានថ្ងៃនេះ គេបានមើលឃើញថាឡើងកំដៅយ៉ាងខ្លាំង បន្ទាប់ពីមានម្ចាស់គណនីមួយ ដែលមានឈ្មោះថា កញ្ញា តែនអន បានបង្ហោះសំណេរជាច្រើនបង្ខូចឈ្មោះថាលោកជំពាក់លុយមិនសង ហើយបានយកលុយនោះចិញ្ចឹមប្រុសទើបគ្មានលុយសង ក្នុងពេលដែលលោកប្រកាសថាមិនដែលស្គាល់នារីនោះទាល់តែសោះ។

    លោក បញ្ញា សិដ្ឋ ថាខ្លួនពិតជាមានជំពាក់វាក់វិននឹងបំណុលធនាគារខ្លះ ប៉ុន្តែមិនដែលមានបញ្ហាក្នុងការសងត្រលប់នោះទេ អ៊ីចឹងហើយទើបលោកយល់ថា នារីដែលបានបង្ហោះពីលោកដើម្បីឱ្យមានអ្នក Like និងអ្នក Share ច្រើននេះ គឺលោកនឹងដាក់បណ្ដឹងទាមទារជំងឺចិត្ត និងតម្រូវឱ្យទទួលខុសត្រូវជាសាធារណៈ។ លោកបញ្ញា សិដ្ឋ និយាយថា សម័យនេះមានមនុស្សតិចណាស់ដែលមិនមានបំណុលធនាគារ ប៉ុន្តែសម្រាប់ការជំពាក់លុយបុគ្គលរាប់ម៉ឺនដល់ថ្នាក់មិនមានលុយសង ហើយត្រូវម្ចាស់បំណុលគេបង្ហោះដូចករណីឈ្មោះម្ចាស់គណនីហ្វេសប៊ុក កញ្ញា តែងអន គឺមិនមាននោះទេ ទើបលោកប្រកាសថាទទួលយកមិនបាន។

    លោកថាជារឿងក្ដៅចិត្តយ៉ាងខ្លាំង ដែលម្ចាស់គណនីនោះ និងលោកមិនដែលស្គាល់គ្នាទាល់តែសោះ ហើយសំខាន់លោកមិនដែលបានជំពាក់លុយបុគ្គលណាម្នាក់ក្រៅពីបំណុលធនាគារមួយចំនួនតូចក្នុងរឿងមុខជំនួញទាល់តែសោះ ស្រាប់តែមានអ្នកមកបង្ហោះបង្ខូចឈ្មោះបែបនេះ។ លោកថាបុគ្គលនេះ លោកបានដាក់បណ្ដឹងទៅកាន់មន្ត្រីមានសមត្ថកិច្ច ហើយកំណត់អត្តសញ្ញាណបានហើយ ទើបលោកសម្រេចចិត្តដាក់បណ្ដឹងទៅក្រសួងមហាផ្ទៃនៅក្រោយថ្ងៃសែនចូលឆ្នាំចិននេះ ដោយលោកប្រកាសថានឹងយកម្ចាស់អាក់ខោនដែលបង្ហោះពីលោកអោយចេញមុខមកបំភ្លឺពីករណីបង្ហោះរបស់ខ្លួន និងត្រូវតែបង់ជំងឺចិត្តឱ្យលោកដាច់ខាត ដើម្បីឱ្យសមនឹងអ្វីដែលម្ចាស់គណនីហ្វេសប៊ុកនេះ បានធ្វើឱ្យលោកប៉ះពាល់កិត្តិយស។

    តារាសម្ដែងប្រុសរូបនេះ បានបញ្ជាក់ថា ខ្លួនមានការភ្ញាក់ផ្អើល ដែលលោកមិនមានបំណុលជាមួយបុគ្គលឯកជនទាល់តែសោះ ស្រាប់តែមានការបង្ហោះនេះឡើង ដោយលោកប្រកាសថា ថវិកាដែលខ្លួនប្ដឹងទារបាន គឺនឹងយកមួយចំណែកទៅប្រើក្នុងកម្មវិធីសប្បុរសធម៌៕

  • ក្រុមហ៊ុន​ RMA អញ្ជើញគ្រូធំពី Harvard មកចែករំលែកដល់ម្ចាស់អាជីវកម្ម​នៅកម្ពុជា​

    ក្រុមហ៊ុន​ RMA អញ្ជើញគ្រូធំពី Harvard មកចែករំលែកដល់ម្ចាស់អាជីវកម្ម​នៅកម្ពុជា​

    ស្ថិតក្នុងបរិបទពិភពលោក​​កំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័ស ការធ្វើអាជីវកម្មកាន់តែមានលក្ខណៈប្រកួតប្រជែងកាន់តែខ្លាំង ដែលទាមទារឱ្យ​អ្នកដឹកនាំធុរកិច្ច​ទាំងអស់ចាំបាច់ត្រូវតែអភិវឌ្ឍខ្លួនឱ្យទាន់សម័យបច្ចេកវិទ្យានេះ។ ស្របជាមួយគ្នានេះដែរ វត្តមាននៃបច្ចេកវិទ្យាបានធ្វើឱ្យ​ក្រុមហ៊ុន​នានាត្រូវតែ​ប្រើប្រាស់ប្រព័ន្ធ​ឆ្លាតវៃ ដើម្បីរក្សាទីផ្សារឱ្យបានមុននឹងធ្វើការឈានជើងទៅប្រកួតប្រជែងជាមួយដៃគូដទៃទៀតជាសកល។

    ដោយមើលឃើញពីភាពចាំបាច់ក្នុងការអភិវឌ្ឍលើអាជីវកម្ម​នានានៅកម្ពុជា ក្រុមហ៊ុន RMACambodia ដែលជាក្រុមហ៊ុនធំមួយក្នុងប្រទេសកម្ពុជា បាន​អញ្ជើញ​លោក Sunil Gupta សាស្រ្តាចារ្យ និង​ជាប្រធាននាយកកម្មវិធីគ្រប់គ្រងទូទៅនៃ Harvard Business School ដើម្បីធ្វើការចែករំលែក​បទពិសោធសំខាន់ៗដល់ម្ចាស់អាជីវកម្មធំៗនៅកម្ពុជា។

    លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia បានលើកឡើងថា កម្មវិធីនេះជាកម្មវិធីពិសេស​ ហើយជាលើកទី1 នៅក្នុងប្រទេសកម្ពុជា​ដែលបានរៀបចំ​កម្មវិធីចែករំលែកគំនិតអាជីវកម្ម​ឱ្យទាន់សម័យកាល ពី​អ្នកជំនាញ​មកពីសាកលវិទ្យាល័យ Harvard។ លោកថា ​ដោយសារតែលោកធ្លាប់សិក្សានៅសាកលវិទ្យាល័យ Harvard លោកសង្កេតឃើញថា សាស្រ្តាចារ្យស្ទើរតែទាំងអស់នៅទីនោះសុទ្ធតែមានសមត្ថភាពខ្ពស់ និងល្បីល្បាញដែលមានគំនិតស៊ីជម្រៅសម្រាប់ការអភិវឌ្ឍ ហេតុនេះហើយ​ទើបថ្ងៃនេះលោក​បានអញ្ជើញអ្នកដឹកនាំទាំងក្នុងក្រុមហ៊ុន អង្គការ​ក្រៅរដ្ឋាភិបាល និងមន្ត្រីរដ្ឋាភិបាលដើម្បីចូលរួម​ទាំងអស់គ្នានៅថ្ងៃនេះ។

    លោក ងន សាំង បានមានប្រសាសន៍ថា៖ «​ប្រធានបទសំខាន់នៅថ្ងៃនេះ គឺ​ចង់បង្ហាញឱ្យ​យើងទាំងអស់គ្នាឃើញថា ​បច្ចេកវិទ្យា​កំពុងតែមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ហេតុនេះយើងត្រូវធ្វើរឿងសំខាន់ៗជាច្រើន​ដើម្បីដើរឱ្យទាន់»។

    ជាការរំពឹងទុក លោក ងន សាំង សង្ឃឹមថា ​ប្រធានស្ថាប័នសំខាន់ៗទាំងអស់នឹង​យក​ចំណេះដឹងដែលបានសិក្សាទៅ​អភិវឌ្ឍ​ស្ថាប័ន​របស់ខ្លួន​ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសើរឡើង។

    លោក Sunil Gupta សាស្រ្តាចារ្យ និង​ជាប្រធាននាយកកម្មវិធីគ្រប់គ្រងទូទៅនៃ Harvard Business School បានលើកឡើងថា ​បច្ចុប្បន្ននេះ​ក្រុមហ៊ុនធំៗទាំងអស់លើពិភពលោក​កំពុងធ្វើការផ្លាស់ប្តូរ​វិធីសាស្រ្ត​ និងយុទ្ធសាស្រ្ត​របស់ខ្លួន​ដើម្បីធ្វើការប្រកួតប្រជែងដោយប្រើប្រាស់​បច្ចេកវិទ្យា។ ចំណែកឯការធ្វើអាជីវកម្ម​ក៏ទាមទារឱ្យ​មាន​ការខិតខំប្រឹងប្រែងកាន់តែខ្លាំង​ដើម្បីប្រកួតប្រជែង​ ព្រោះអតិថិជន​កាន់តែមានលក្ខណៈងាយស្រួលក្នុងការ​ទំនាក់ទំនង​ទិញដោយផ្ទាល់ និងអាចទទួលបានព័ត៌មានជាច្រើន​លើពិភលោក​ ហេតុនេះការប្រកួតប្រជែងគឺមានលក្ខណៈជាសកលតែម្តង។ លោកបានបន្ថែមផងដែរថា មិនមែនត្រឹមតែក្រុមហ៊ុនបច្ចេកវិទ្យានោះទេដែលត្រូវការប្រើប្រាស់ និងអភិវឌ្ឍបច្ចេកវិទ្យា តែស្ទើរគ្រប់ទម្រង់នៃអាជីវកម្មទាំងអស់នាពេលបច្ចុប្បន្ននេះត្រូវតែដើរឱ្យ​ទាន់សភាពការណ៍ និងប្រើប្រាស់បច្ចេកវិទ្យាឱ្យកាន់តែប្រសើរឡើង៕

  • កតញ្ញូ និងគុណធម៌!! ដួង វីរៈសិទ្ធ ជូនថវិកាភរិយារបស់ អធិរាជសំឡេងមាសលោកតា ស៊ីន ស៊ីសាមុត ដូចក្តីបំណង

    កតញ្ញូ និងគុណធម៌!! ដួង វីរៈសិទ្ធ ជូនថវិកាភរិយារបស់ អធិរាជសំឡេងមាសលោកតា ស៊ីន ស៊ីសាមុត ដូចក្តីបំណង

    តារាចម្រៀង លោកដួង វីរៈសិទ្ធ ដែលជាតារាចម្រៀងដែលមានសម្លេងស្រទន់ ដោយគ្រប់បទចម្រៀងដែលលោកច្រៀងតែងបំពេរអារម្មណ៍ប្រិយមិត្តឱ្យស្តាប់ និងបណ្តែតអារម្មណ៍ទៅតាមសំនៀងរបស់លោក។ គេតែងសង្កេតឃើញលោក ដួង វីរៈសិទ្ធ គឺតែងច្រៀង Cover បទមរតកដើម ជាពិសេសគឺបទរបស់លោកតា ស៊ីន ស៊ីសាមុត ស្រាប់តែលោកបានធ្វើឱ្យប្រិយមិត្តជាច្រើនភ្ញាក់ផ្អើល ដោយលោកបានចូលជួបលោកយាយមួយរូប ដែលត្រូវជាឧត្តមភរិយារបស់អធិរាជសម្លេងមាស ស៊ីន ស៊ីសាមុត ព្រមជាមួយថវិកាមួយចំនួន។

    ជាក់ស្តែងដួងវិរៈ សិទ្ធ នាំយកមកថវិការមួយចំនួនជួនទៅលោកយាយដែលជាប្រពន្ធលោកតាអធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត ហើយបានសរសេរថា «ខ្ញុំពិតជាមានក្តីរំភើបរីករាយខ្លាំងណាស់ដែលបានជួបលោកយាយដែលជាឧត្ដមភរិយារបស់(អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត )ដូចក្តីបំណង ទោះភ្នំពេញដីឆ្ងាយពីខេត្តស្ទឹងត្រែងតែទឹកចិត្ត និងការដឹងគុណរបស់ចៅគឺនៅជិតបង្កើយ។ ខ្ញុំបានពាំនាំយកកាដូបន្តិចបន្តួចទៅតាមលទ្ធភាព ចំនួនទឹកប្រាក់ 2,០០០,០០០៛ ដែលជាសណ្ដានចិត្តរបស់ចៅ ដោយក្ដីស្រលាញ់ និងគោរពចំពោះលោកយាយ និងក្រុមគ្រួសារ និងជាការដឹងគុណសម្រាប់រាល់បទចម្រៀងដែលចៅបានច្រៀង….ហើយចៅ និងព្យាយាមជួយលោកយាយបន្ថែមទៀតទៅថ្ងៃមុខទៅតាមលទ្ធភាពដែលចៅមាន… ហើយចៅនឹងប្រឹងប្រែងនិពន្ធ នឹងថែររក្សារចម្រៀងបែបខ្មែរយើងអោយបានល្អនឹងដើម្បីបន្សល់ទុកសម្រាប់កូនខ្មែរជំនាន់ក្រោយៗទៀតសូមអរគុណ…..#រូបភាពកាលពីថ្ងៃទី​២៦​ខែមករា​ឆ្នាំ២០១៩ ដួង វីរៈសិទ្ធ»៕