Author: អេបិល

  • លោក Infantino ជា​បេក្ខ​ភាព​តែម្នាក់​គត់សម្រាប់​តំណែង​ប្រធាន FIFA ក្នុង​ការ​បោះឆ្នោត​នៅ​ខែមិថុនា

    លោក Infantino ជា​បេក្ខ​ភាព​តែម្នាក់​គត់សម្រាប់​តំណែង​ប្រធាន FIFA ក្នុង​ការ​បោះឆ្នោត​នៅ​ខែមិថុនា

    លោក Gianni Infantino ប្រធាន​ FIFA នឹង​ត្រូវ​ដឹកនាំ​ក្នុង​អាណត្តិ​ទី​2 របស់លោក ក្រោយ​ពី​​អង្គ​ភាព​គ្រប់គ្រង​កីឡា​បាល់​ទាត់​ពិភព​លោក​បាន​បញ្ជាក់​កាលពីថ្ងៃពុធ​ថា លោក​នឹងក្លាយ​ជា​បេក្ខ​ភាព​តែម្នាក់គត់​សម្រាប់​ការ​​បោះឆ្នោត​​នៅ​ខែមិថុនា ខាង​មុខនេះ​។

    បុរស​វ័យ​ 48​ឆ្នាំ​រូបនេះ បាន​ធ្វើ​ជា​ប្រធាន​របស់ FIFA ចាប់​តាំងពី​ខែកុម្ភៈ ឆ្នាំ​2016 មក​ម្ល៉េះ ក្រោយពី​បាន​ចូល​ជំនួស​កន្លែង​របស់​​ប្រធាន​ដែល​ខូច​ឈ្មោះ​លោក Sepp Blatter បន្ទាប់​ពី​រឿង​អាស្រូវ​ពុក​រលួយ​ដែល​បាន​​វាយ​ប្រហារ​​ក្នុង​អង្គ​ភាព​មួយ​នេះ​។ ការ​​បោះឆ្នោត​នឹង​​ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​5 ខែមិថុនា ក្នុង​ទីក្រុង​ប៉ា​រីស នៅមុន​ពេល​ព្រឹត្តិការណ៍ World Cup។ លោក Ramon Vega អតីត​ខ្សែ​​ការ​ពារ​របស់​ក្លិប Tottenham បានប្រកាស​ពី​បំណង​របស់​លោក​ក្នុង​ការ​ឈរ​ឈ្មោះ​ប្រជែង​ជា​​មួយ​នឹង​លោក Infantino ប៉ុន្តែមិន​បាន​​​ទទួល​ការ​គាំទ្រ​ពី​សមា​ជិក​យ៉ាង​ហោ​ណាស់​ 5​សំឡេង ក្នុង​ចំណោម​សហ​ព័ន្ធ​ជា​សមា​ជិក​ទាំង​211​ របស់ FIFA​។

    លោក Infantino បានដាក់​ចេញ​នូវ​ផែន​ការ​ក្នុង​ការ​បង្កើន​ចំនួន​ក្រុម​ក្នុង​ព្រឹត្តិការណ៍ World Cup ពី​ 32​ក្រុម រហូត​ដល់​​ 48​ក្រុម ចាប់​ពីឆ្នាំ​2026 ខណៈ​ដែល​ការ​ពង្រីក​ចំនួន​ក្រុម​ចាប់​ពី​​យុទ្ធនាការឆ្នាំ​2022 ក្នុង​ប្រទេស​កាតា ក៏ស្ថិតក្នុង​ការ​ពិចារណា​ផងដែរ​។ ការ​សម្រេច​ចិត្តមួយ​ត្រូវ​បាន​គេរំពឹង​ទុក​​ថា នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ខែមីនា ឆ្នាំក្រោយ ក្រោយពី​ការ​សិក្សា​មួយ​ទៅលើ​ភាព​ដែល​អាច​ទៅរួចនៃ​ការ​រៀប​ចំ​យុទ្ធ​នាការ​ដែល​មាន​ការ​បន្ថែម​ក្រុម​មួយ ក្នុង​ប្រទេស​ឈូង​សមុទ្រ​មួយនេះ​៕

  • ​លោក​ ​Guardiola​ ​សរសើរ​ស្មារតី​មិន​បោះបង់​របស់​ ​Man​ ​City​ ​ក្រោយ​ផ្តួល​ ​Everton​ ​

    ​លោក​ ​Guardiola​ ​សរសើរ​ស្មារតី​មិន​បោះបង់​របស់​ ​Man​ ​City​ ​ក្រោយ​ផ្តួល​ ​Everton​ ​

    ​លោក​ ​Pep​ ​Guardiola​ ​បាន​កោតសរសើរ​ស្មារតី​មិន​ចេះ​បោះបង់ចោល​ការ​តាំងចិត្ត​របស់​ក្រុម​ ​Manchester​ ​City​ ​ខណៈ​ដែល​ក្រុម​ម្ចាស់ការ​ពារ​តំណែង​ជើងឯក​មួយ​នេះ​ ​បាន​ទម្លាក់​ក្រុម​ ​Liverpool​ ​ចេញពី​កំពូល​តារាង​នៃ​ក្របខ័ណ្ឌ​ ​Premier​ ​League​ ​តាមរយៈ​ការ​យកឈ្នះ​លើ​ក្រុម​ ​Everton​ ​2​-​០​ ​កាលពី​ថ្ងៃពុធ​។​

    ​ ​ក្រុម​របស់​លោក​ ​Guardiola​ ​បាន​ស្ថិត​ក្នុង​គ្រោះថ្នាក់​នៃ​ការ​ដេញ​តាម​ពីក្រោយ​ក្រុម​ ​Liverpool​ ​កាន់តែ​ឆ្ងាយ​ក្នុង​ការ​ប្រជែង​ពាន​ ​ក្រោយពី​ការ​រង​បរាជ័យ​ក្រោម​ស្នាដៃ​ក្រុម​ ​Newcastle​ ​កាលពី​សប្តាហ៍​មុន​។​ ​ ​ ​ ​ប៉ុន្តែ​ ​ក្រុម​ ​Liverpool​ ​បាន​ជួប​ការ​ខកចិត្ត​តាមរយៈ​ការ​បញ្ចប់​ត្រឹម​លទ្ធផល​ស្មើ​ ​2លើ​ក​ជាប់​ៗ​គ្នា​ ​ពេល​ប្រកួត​ជាមួយនឹង​ក្រុម​ ​Leicester​ ​និង​ ​West​ ​Ham​ ​ដែល​អនុញ្ញាត​ឱ្យ​ក្រុម​ ​Man​ ​City​ ​វិល​ទៅកាន់​ការ​ប្រជែង​ពាន​វិញ​តែម្តង​។​

    ​ ​ការ​ដណ្តើម​បាន​ជ័យជម្នះ​ទាំង​ស្វិតស្វាញ​នៅ​កីឡដ្ឋាន​ ​Goodison​ ​Park​ ​ដែល​បាន​កើតឡើង​តាមរយៈ​គ្រាប់​បាល់​បញ្ចូល​ទី​របស់​កីឡាករ​ ​AymericLaporte​ ​និង​ ​Gabriel​ ​Jesus​ ​បាន​ជួយ​ឱ្យ​ក្រុម​ ​Man​ ​City​ ​ឡើងឈរ​ពីលើ​ក្រុម​ ​Liverpool​ ​តាមរយៈ​ការ​មាន​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ច្រើនជាង​។​

    ​ ​លោក​ ​Guardiola​ ​បាន​បញ្ជាក់​ថា​ ​ការ​វិលត្រឡប់​របស់​ ​Man​ ​City​ ​ទៅកាន់​កំពូល​តារាង​វិញ​ ​គឺជា​សមិទ្ធផល​មួយ​សម្រាប់​ការ​មិន​បោះបង់ចោល​ការ​តាំងចិត្ត​របស់​កីឡាករ​របស់​លោក​។​

    ​ ​លោក​ ​Guardiola​ ​បានឱ្យ​ដឹង​ថា​៖​ ​«​យើង​ត្រូវតែ​រីករាយ​ជាមួយនឹង​ជ័យជម្នះ​ ​2​-​០​ ​នៅ​កីឡដ្ឋាន​ ​Goodison​ ​Park​។​ ​ទាក់ទង​នឹង​ភាពរឹងមាំ​ ​យើង​មិន​បណ្តោយ​ឱ្យ​មានការ​ស៊ុត​បាល់​សំដៅ​ទី​សូម្បីតែ​ ​1លើក​។​ ​ការ​រកបាន​គ្រាប់​បាល់​នៅ​នាទី​ចុងក្រោយ​នៃ​តង់​ទី1​ ​បាន​ជួយ​ដល់​យើង​ជាច្រើន​»​។​

    ​ ​គ្រូបង្វឹក​រូប​នេះ​បាន​បន្ថែម​ទៀត​ថា​៖​ ​«​យើង​ជា​ក្រុម​ម្ចាស់​ជើងឯក​ ​ហើយ​យើង​ស្ថិត​ក្នុង​ស្ថានភាព​មួយ​ដែល​យើង​អាច​បោះបង់ចោល​ ​ប៉ុន្តែ​វា​រឿង​នោះ​វា​មិនបាន​កើតឡើង​ឡើយ​»​៕

     

  • អតីតហ្វ្រេស៊ីប៑យ ប៉ែន ចាន់សិត ត្រូវបុរសម្នាក់ហែកហួរលួចលុយខ្លួនក្រោយពេលរួមភេទ ចំនួន100ដុល្លារ

    អតីតហ្វ្រេស៊ីប៑យ ប៉ែន ចាន់សិត ត្រូវបុរសម្នាក់ហែកហួរលួចលុយខ្លួនក្រោយពេលរួមភេទ ចំនួន100ដុល្លារ

    មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីមានម្ចាស់គណនីហ្វេសប៊ុកមួយ ដែលអះអាងថាទើបបានរួមដំណេកជាមួយ អតីតហ្វ្រេស៊ីប៑យ ប៉ែន ចាន់សិត ស្រាប់តែចេញមុខមុខហែកហួរថា តារាសម្ដែងរូបនេះ បានលួចលុយខ្លួន ក្រោយពេលរួមភេទចំនួន 100ដុល្លារ ហើយបានប្លក់ហ្វេសប៊ុកមិនឱ្យទាក់ទងបាន។

    ការបង្ហោះរបស់ម្ចាស់គណនីដែលត្រូវគេស្គាល់ថាជាប្រុសស្រលាញ់ប្រុសនេះ បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ស្របគ្នាដែលការទម្លាយនេះ គឺធ្វើឱ្យគេដឹងថា តារាសម្ដែងលោក ប៉ែន ចាន់សិត គឺជាបុរសស្រលាញ់បុរស ហើយបានធ្វើរឿងមួយ ដែលបណ្ដាលអោយលោកខូចឈ្មោះ។

    ម្ចាស់គណនីប្រុសឈ្មោះ Meas Bora បង្ហោះថា«ខានល្បីយូរ ចាំអញជួយអោយល្បី តារាចរឹកចោរ ប៉ែន ចាន់សិត (FACEBOOK Chan Seth Pen )😡💰តារាស្ប៉ត Honda ផង ខានថតស្ប៉តយូរដាច់លុយមែនហាស់ បើដាច់សុំបានអញអោយ មិនចាំបាច់ចរឹកអន់លួចលុយអញ ហើយរត់ចេញពីផ្ទះសំណាក់មុននោះទេ។ បែបជំនាញហើយ មិនមែនម្តងទេ មើលទៅ គ្រាន់តែលួចលុយហើយ ប្រាប់ថាទៅមុន បាត់ស្រមោលឈឹងតែម្តង។ ត្រឹមលុយដែលលួច ១០០ដុល្លារវាមិនច្រើនទេ តែស្អប់ចរឹកចោរ ជាតារានឹងគេដែរ តែថែមអាជីពជាចោរលាក់មុខលួចលុយតាមផ្ទះសំណាក់ទៀត។ ណាហើយចុះ ១០០ដុល្លារ គិតថាថ្លៃហែងលើកជើងទៅចុះ។ ថ្លៃគ្រាន់បើ លើកជើងមិនដល់កន្លះម៉ោង បាន១០០ដុល្លារ តែអន់ត្រង់ថា លើកជើងអោយអញដែលជាប្រុសចុយទៅវិញ អានេះជំនាញណាស់ ពូកែទាំងលើកជើងអោយប្រុសចុយ ពូកែទាំងលួចលុយ។ ភស្តុតាងមាន មានតាំងវីដេអូ វីដេអូសម្លេង​ និងរូបភាពខលណាត់ជួបយកមកចុយ ចឹងសូមមិត្តទាំងអស់គ្នា សូមពិចារណាតាមការគួរ​ 😡😡😡 ឆ្ងាញ់ត្រង់ថា​ តេមិនលើកហើយ​ Block Facebook chat ឯងទៀត​ 👍😡ពចង់អីទៅបរិហាកេរ្ត៍​នោះទេ​ តែមកពីចរឹកអន់​ និងចង់អោយអ្នកផ្សេងទៀត​ ប្រយ័ត្នខ្លួន​ ជាពិសេសប្រយ័ត្នកាបូបលុយ​ 💰📢🔊 »៕

  • មែនទែន​.​.​ ​ម៉ៃ​ ​សុគន្ធ​ ​ប្ដឹង​ ​Morno​ ​ទាមទារ​សំណង​ជំងឺចិត្ត50លាន​រៀល​

    មែនទែន​.​.​ ​ម៉ៃ​ ​សុគន្ធ​ ​ប្ដឹង​ ​Morno​ ​ទាមទារ​សំណង​ជំងឺចិត្ត50លាន​រៀល​

    ​តារាចម្រៀង​ ​ម៉ៃ​ ​សុគន្ធ​ ​បាន​ដាក់ពាក្យ​បណ្ដឹង​គ​ណ​នីយ​ហ្វេ​សប៊ុ​ក​ឈ្មោះ​ ​Morno​ ​Morana​ ​II​ ​ដោយ​អះអាង​ថា​ ​កាលពី​ថ្ងៃទី29​ ​ខែមករា​ ​ឆ្នាំ2019​ ​បាន​បង្ហោះ​វីដេអូ​របស់​ខ្លួន​នៅក្នុង​បណ្តាញ​សង្គម​ ​FacebookនិងYouTubeដោយ​បាន​ប្រើពាក្យ​ពេចន៍​គំរាម​គំ​ហែង​ ​និង​មាន​កា​រប​រិហា​កេរ្តិ៍​ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​កិ​ត្ត​យស​និង​សុវត្ថិភាព​ផ្ទាល់ខ្លួន​។​

    ​លោក​បាន​ដកស្រង់​ខ្លឹមសារ​នៅក្នុង​បទចម្រៀង​ថា​ ​៖​ ​ពិសេស​អា​ ​ម៉ៃ​ ​សុគន្ធ​ ​ច្រមុះ​តោ​ក្បាល​កញ្ចាស់​ ​អា​នេះ​ជេ​យ៉ាងម៉េច​ក៏​វានេះ​វា​មិន​ឈឺ​ ​ទាល់តែ​ជួប​ហែង​តាមផ្លូវ​ក្បាល​មួយ​ដប​បាន​ ​ហែង​ភ្លឺ​ហែង​ជិះ​អា​ព្រុស​ពណ៌ស​ស្មាន​តែ​អញ​មិន​ចាំ​ហ​ ​យល់​ល្អ​ថយ​ឱ្យ​ឆ្ងាយ​អា​កំសាក​មិន​មាន​តំរិះ​ហែង​ហ្នឹង​ ​ចេញ​ស្អី​ខ្លះ​បាន​ប្រយោជន៍​ស្អី​ខ្លះ​ ​រត់​បាន​រត់​ទៅ​ឬទៅ​ងាប់​នៅក្នុង​ទឹកស្រះ​។​ ​

    ​នៅក្នុង​ពាក្យ​បណ្តឹ​ងរ​បស់​លោក​ ​ម៉ៃ​ ​សុគន្ធ​ ​បាន​បន្ត​ ​ថា​ ​ទង្វើ​របស់​ម្ចាស់​គ​ណ​នីយ​ហ្វេ​សប៊ុ​ក​ឈ្មោះMorno​ ​Morana​ ​II​ ​ជា​ចេតនា​ទុច្ចរិត​ដោយ​បាន​ប្រើពាក្យ​គំរាម​គំ​ហែង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខ​សុវត្ថិ​ភា​លើ​រូប​ខ្លួន​ផ្ទាល់​ ​។​ ​ដូច​ដ្នេះ​ដោយមាន​ក្តី​ព្រួយបារម្ភ​ជា​ខ្លាំង​អំពី​រឿង​នេះ​ ​ជាពិសេស​បាន​ធ្វើ​កា​រប​រិហា​កេរ្តិ៍​ជា​សាធារណៈ​គឺ​មានបំណង​ធ្វើ​ឱ្យ​ប៉ះពាល់​កិត្តិយស​ ​ក៏ដូចជា​ក្រុម​គ្រួសារ​ធ្ងន់ធ្ងរ​។​ករណីនេះ​លោក​ ​ម៉ៃ​ ​សុគន្ធ​ ​បាន​ប្តឹង​ទាមទារ​សំណង​ចំនួន2ករណី​៖​

    ​គឺ1​,​សូម​ឱ្យ​តុលាការ​ស្វែងរក​អត្តសញ្ញាណ​និង​ចាប់​ជនសង្ស័យ​ដើម្បី​យក​មក​ធ្វើ​ការ​ផ្តន្ទា​រ​ទោស​តាមច្បាប់​។​
    ​ទី2​ ​,​ទាមទារ​សំណង​ជំងឺចិត្ត50លាន​រៀល​ពី​ម្ចាស់​គ​ណ​នីយ​ហ្វេ​សប៊ុ​ក​ឈ្មោះ​ ​Morno​ ​Morana​ ​II​ ​។​

    ​គួរ​បញ្ជាក់​ផង​ដែរ​តាម​ពាក្យ​បណ្តឹង​ឃើញ​មាន​ចំណារ​របស់​ ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​ចុះ​ ​លេខ850​ ​ថ្ងៃទី4​ ​ខែកុម្ភៈ​ឆ្នាំ2019​ ​៕​

  • ក្រុម​បុរាណ​វិទូ​បន្ត​រក​ឃើញ​ស្លាកស្នាម​វប្បធម៌​មាន​អាយុកាល​ចាស់​ជាងគេ​នៅ​ម្តុំ​ជើងឯក​

    ក្រុម​បុរាណ​វិទូ​បន្ត​រក​ឃើញ​ស្លាកស្នាម​វប្បធម៌​មាន​អាយុកាល​ចាស់​ជាងគេ​នៅ​ម្តុំ​ជើងឯក​

    ​ក្រុម​បុរាណ​វិទូ​ ​នៃ​ក្រសួងវប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​ ​បាន​បន្ត​រក​ឃើញ​ស្លាកស្នាម​វប្បធម៌​មាន​អាយុកាល​ចាស់​ជាងគេ​បំផុត​នៅ​ភូមិ​មូល​ ​ម្តុំ​ជើងឯក​ ​ស្ថិតនៅ​ប៉ែក​ខាងត្បូង​ ​នៃ​រាជធានី​ភ្នំពេញ​បច្ចុប្បន្ន​ ​ស្ថានីយ​ជើងឯក​ ​គឺជា​ទីប្រជុំជន​ ​ឬ​ ​ជាទី​ក្រុង​នា​សម័យ​បុរេប្រវត្តិ​សាស្ត្រ​ ​ដែល​មាន​រាង​មូល​ ​ហើយ​ហ៊ុំ​ព័ទ្ធជុំវិញ​ដោយ​គូរ​ទឹក​។​ ​ស្ថានីយ​ជើងឯក​នេះ​ ​មាន​ផ្ចិត​ដល់​ ​800ម៉ែត្រ​ ​ហើយ​ក្នុង​បរិវេណ​មួយ​ដែល​មាន​ទំហំ​ប្រមាណ​ជា​ ​50ហិ​ក​តា​។​

    ​លោកជំទាវ​ ​ភឿង​ ​សកុណា​ ​រដ្ឋ​មន្រី្ត​ក្រសួងវប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​ ​ល្ងាច​ថ្ងៃទី5​ ​ខែកុម្ភៈ​ ​2019​ ​ក៏បាន​ ​ចុះ​ពិនិត្យ​ ​សកម្មភាព​អ្នក​បុរាណ​វិទូ​ជាតិ​ ​និង​អន្តរជាតិ​ ​សហការ​គ្នា​ធ្វើ​កំណាយ​នៅ​ស្ថានីយ​ភូមិ​មូល​ជើងឯក​ ​ស្ថិត​ក្នុង​ភូមិស្រុក​ចេក​ ​សង្កាត់​ជើងឯក​ ​ខណ្ឌដង្កោ​ ​រាជធានី​ភ្នំពេញ​នេះ​ដែរ​។​

    ​លោកជំទាវ​ ​រដ្ឋ​មន្រី្ត​ ​បាន​ថ្លែង​ថា​ ​ការ​ធ្វើ​កំណាយ​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​ ​រយៈពេល​ជាង01ខែ​នេះ​ ​ក្នុង​គោលបំណង​ ​ដើម្បី​ប្រមែប្រមូល​វត្ថុ​សិល្បៈ​ទាំងអស់​នោះ​ ​យក​មក​ថែរក្សា​ទុកជា​ទ្រព្យសម្បតិ្ត​ជាតិ​ ​ដាក់​តាំង​ក្នុង​សារមន្ទីរ​ជាតិ​កម្ពុជា​ ​សម្រាប់​ទុក​បង្ហាញ​កូនចៅ​ជំនាន់​ក្រោយ​ ​ឱ្យ​បាន​យល់ដឹង​ ​និង​បាន​ស្គាល់​ ​ព្រោះ​សម្ភារ​ទាំងអស់​នោះ​ ​គឺ​សម្គាល់​នូវ​ដួង​ ​ព្រលឹង​ ​អត្តសញ្ញាណ​របស់​ជាតិខ្មែរ​ ​ដែល​កូនខ្មែរ​គ្រប់រូប​ ​គ្រប់​ជំនាន់​ត្រូវ​ស្គាល់​ ​និង​ចូលរួម​ថែ​ការពារ​ឱ្យ​បាន​គត់​មុត​។​ ​ភូមិ​មូល​ជើងឯក​នេះ​ ​មានតែ​មួយ​គត់​ ​នៅ​លើ​ទីតាំង​នេះ​។​ ​ហើយ​ការ​ធ្វើ​កំណាយ​នេះ​ ​មាន​ប្រើប្រាស់​បច្ចេកទេស​ទំនើប​ ​ដោយមាន​ម៉ា​សស៊ីនស្គែ​នរក​វត្ថុ​សិល្បៈ​ ​មាននៅ​ក្រោម​ដី​។​ ​ហើយ​គម្រោង​កំណាយ​ស្រាវជ្រាវ​នៅ​ស្ថានីយ​ភូមិ​មូល​ជើងឯក​នេះ​ ​អនុវត្ត​គម្រោង​ដោយ​ក្រសួងវប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​ ​អគ្គនាយក​ដ្ឋាន​បេតិកភណ្ឌ​ ​នាយកដ្ឋាន​បុរាណវិទ្យា​ ​និង​បុរេប្រវត្តិ​វិទ្យា​ ​រួម​សហការ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ​ ​នគរបាល​បេតិកភណ្ឌ​ ​និង​រាជបណ្ឌិត្យ​សភា​កម្ពុជា​៕​

  • ភ្នំ​ក្ងោកមាស​ខេត្ត​ស្ទឹងត្រែង​ ​ត្រូវ​បាន​ចុះបញ្ជី​ទុកជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​

    ភ្នំ​ក្ងោកមាស​ខេត្ត​ស្ទឹងត្រែង​ ​ត្រូវ​បាន​ចុះបញ្ជី​ទុកជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​

    ​តាម​ការ​ចេញផ្សាយ​របស់ក្រ​សួង​ព័ត៌មាន​ ​បានឱ្យ​ដឹង​ថា​ ​មន្ត្រី​មន្ទីរ​វប្ប​ធ៌​មនឹង​វិចិត្ត​សិល្បៈ​ខេត្ត​ស្ទឹងត្រែង​ ​រួម​ជាមួយ​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ចុះ​ពិនិត្យ​សម្បត្តិ​វប្ប​ធ៌​មនៅ​ ​(​ភ្នំ​ក្ងោកមាស​)​ ​ដែល​មាន​អាយុកាល​មុន​សម័យ​អង្គរ​ ​នឹង​មាន​ប្រវត្តិ​ពាក់ព័ន្ធ​ទៅ​នឹង​អ្នកក្លាហាន​ការពារ​ទឹកដី​របស់​មនុស្ស​ជំនាន់ដើម​ ​ដើម្បី​ធ្វើការ​ចុះបញ្ជី​ទុក​ជា​សម្ប​តិ​ជាតិ​ ​។​

    ​ក្នុង​ឱកាស​ចុះ​ពិនិត្យ​សម្បត្តិ​វប្ប​ធ៌​មនៅ​(​ភ្នំ​ក្ងោកមាស​)​នៅ​ភូមិ​ឆ្វាំ​ង​ឃុំ​សំអាង​ស្រុក​ថាឡាបរិវ៉ាត់​ ​ខេត្ត​ស្ទឹងត្រែង​ ​កាលពី​ថ្ងៃទី17​ ​ខែមករា​ ​ឆ្នាំ2019​ ​លោកស្រី​ ​ញ៉ោច​ ​សា​រឿន​ប្រធាន​ស្តីទី​មន្ទីរ​វប្ប​ធ៌​មនឹង​វិចិត្រ​សិល្បៈ​ខេត្ត​បាន​បញ្ជាក់​ថា​ ​នេះ​ជា​សម្បត្តិ​មហាសាល​មួយ​ដែល​យើង​ត្រូវតែ​រួមគ្នា​អភិរក្ស​ ​ហើយ​មន្ទីរ​នឹង​ចុះទៅ​ក្នុង​បញ្ជី​រក្សាទុក​ជា​សម្បត្តិ​ជាតិ​កុំឱ្យ​ជនខិលខូច​ឡើង​ទៅ​ជីកកកាយ​រាវរក​វត្ថុបុរាណ​។​ ​លោកស្រី​ថា​ ​បន្ទាប់ពី​បាន​មក​ពិនិត្យ​ជាក់ស្តែង​យើង​ឃើញ​មាន​ភស្តុតាង​បង្ហាញថា​នៅក្នុង​ភ្នំ​នេះ​ ​ជាទី​កន្លែង​លាក់ខ្លួន​ ​ដែល​យើង​អាច​ចាត់ទុកថា​ជា​កន្លែង​មនុស្ស​ជំនាន់ដើម​រស់នៅ​។​ ​លោកស្រី​បន្ដ​ថា​ ​នាងខ្ញុំ​ទៅវិញ​និង​ធ្វើ​របាយការណ៍​ ​ផ្ញើ​ទៅ​ក្រសួង​ដើម្បី​អ​ភិ​រក្យ​តំបន់​នេះ​ ​ដោយសារ​បន្សល់ទុក​មក​ជា​យូរឆ្នាំមកហើយ​ ​ដើម្បី​ថែរក្សា​ទុក​តំបន់​នេះ​ទុក​ ​តទៅ​អនាគត​ ​។​

    ​លោក​កែវ​ ​សុភាព​ ​អនុប្រធាន​សហគមន៍​អភិរក្ស​ធនធាន​ធម្ម​ជា​តិ​ឆ្វាំ​ង​ ​បាន​បញ្ជាក់​ថាៈ​ប្រជា​សហគមន៍​សាទរ​ ​ចំពោះ​ការ​យកចិត្ត​ទុកដាក់​របស់​មន្ទីរ​វប្បធម៌​ ​ព្រោះ​វា​ជា​មែកធាង​មួយ​ថ្មីទៀត​នាំទៅរក​ការ​អភិរក្ស​សម្បត្តិ​ធនធាន​ដ៏​មានតម្លៃ​នេះ​ ​ឱ្យ​ស្ថិតនៅ​គង់វង្ស​ជា​ដ៏​រាប​ ​។​ ​លោក​បញ្ជាក់​ថា​ ​បើ​តាម​ការ​និ​យា​យតៗ​គ្នា​មក​តំបន់​នេះ​មាន​អ្នកក្លាហាន​ប្រើ​សត្វ​ដំរី​ជា​យានជំនិះ​និង​ប្រើ​ដាវ​ជា​អាវុធ​ការពារ​ទឹកដី​របស់​ខ្មែរយើង​ ​ព្រោះ​មាន​បន្សល់ទុក​នៅ​ស្លាក​ស្នាម​ផ្សេង​ៗ​ជាច្រើន​ ​ដូច​យើង​បាន​មកឃើញ​នេះ​ ​។​ ​លោក​អះអាង​ថា​ ​សម្បត្តិ​ធនធាន​ដែល​មាន​នេះ​ ​លោក​នឹង​ចូលរួម​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់​ពន្ធ​ ​ជួយ​ថែរក្សា​ឱ្យបាន​គង់វង្ស​មិន​ឱ្យ​ជនខិលខូច​មក​គាស់កកាយ​ទេ​ ​ព្រោះ​វា​មានប្រយោជន៍​ចំបង​សំរាប់​បំរើ​ឱ្យ​វិស័យ​ទេសចរណ៍​ ​។​ ​សូម​បញ្ជាក់​ថា​ ​តំបន់​ភ្នំ​ក្ងោកមាស​មាន​ល្អាង​ថ្ម​ចំនួន29កន្លែង​ ​ហើយ​ ​មន្ទីរ​វប្បធម៌​ ​និង​សិល្បៈ​ខេត្ត​ ​ដាក់បញ្ចូល​ក្នុង​បញ្ជី​ជា​សម្បត្តិ​បិ​តិក​ភណ្ឌ​ជាតិ​ ​ដើម្បី​ ​រួមគ្នា​ទុកឲ្យ​កូនចៅ​ជំនាន់​ក្រោយ​ ​ក៏ដូចជា​ភ្ញៀវ​ជាតិ​ ​អន្តរជាតិ​ ​បានឃើញ​និង​បាន​ស្គាល់​ ​៕​

  • ​ប្រទេស​បារាំង​ថា​ ​នឹង​ជួយ​អភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ឱ្យ​រីកចម្រើន​

    ​ប្រទេស​បារាំង​ថា​ ​នឹង​ជួយ​អភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ឱ្យ​រីកចម្រើន​

    ​ ​ឯកអគ្គ​រដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា​បាន​សន្យា​ថា​ ​នឹង​ធ្វើ​យ៉ាងណា​អភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ ​ឱ្យ​មានការ​រីកចម្រើន​សមស្រប​តាម​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​ដោយ​នឹង​ខិតខំ​ផ្តល់​កិច្ចសហការ​បន្ថែម​ទៀត​ជាមួយ​ក្រសួង​កសិកម្ម​ ​។​
    ​ ​កិច្ចពិភាក្សា​ការងារ​អំពី​ការ​ពង្រឹង​ ​និង​ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ប្រទេស​បា​រំាង​ ​-​កម្ពុជា​នេះ​ត្រូវ​បាន​ធ្វើឡើង​ក្នុង​ឱកាស​ជំនួប​រវាង​ឯកឧត្តម​ ​វេង​ ​សា​ខុន​ ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ ​រុក្ខា​ ​ប្រមាញ់​ ​និង​នេសាទ​ ​ជាមួយ​លោកស្រី​ ​អេ​វ៉ា​ ​ង្វៀន​ ​ប៊ិញ​ ​ឯកអគ្គ​រដ្ឋទូត​បារាំង​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

    ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​សម្តែង​ការ​កោតសរសើរ​ចំពោះ​រដ្ឋាភិបាល​បារាំង​ ​ដែល​កន្លងមក​បាន​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា​ជា​រួម​ ​និង​ដោយឡែក​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ​ដែល​មាន​ជំនួយ​ឧបត្ថម្ភ​ទាំង​ហិរញ្ញវត្ថុ​ ​និង​បច្ចេកទេស​របស់​រដ្ឋាភិបាល​បារាំង​បាន​ចូលរួម​ចំណែក​ធ្វើ​ឱ្យ​វិស័យ​កសិកម្ម​មានការ​រីកចម្រើន​គួរ​ឱ្យ​មោទនភាព​ ​។​
    ​ ​ឯកឧត្តម​សង្ឃឹមថា​ ​រដ្ឋាភិបាល​បារាំង​នឹង​បន្ត​ជួយ​អភិវឌ្ឍ​វិស័យ​កសិកម្ម​បន្ថែម​ទៀត​ ​ជាពិសេស​ដល់​វិស័យ​កៅស៊ូ​គ្រួសារ​ឱ្យ​កាន់តែ​មានការ​រីកចម្រើន​សមស្រប​តាម​និន្នាការ​រីកចម្រើន​ផ្នែក​សេដ្ឋកិច្ច​ ​កំណើនប្រជាជន​ ​និង​ការប្រកួត​ប្រជែង​ទីផ្សារ​។​
    ​ ​ ​លោកស្រី​ឯកអគ្គ​រដ្ឋទូត​ក៏បាន​លើកឡើង​ ​ទាក់ទង​នឹង​ការ​រីកចម្រើន​របស់​ប្រទេស​កម្ពុជា​ ​ជាពិសេស​ការ​រីកចម្រើន​លើ​វិស័យ​កសិកម្ម​ ​ដែល​បាន​ចូលរួម​ចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​ ​កែ​លម្អ​កម្រិតជីវភាព​របស់​ប្រជាពលរដ្ឋ​ ​និង​កាត់បន្ថយ​ភាព​ក្រីក្រ​។​ ​
    ​ ​លោកស្រី​បាន​បន្ត​ថា​ ​ជំនួប​នា​ពេលនេះ​ ​គឺជា​ឱកាស​នៃ​ការ​ផ្លាស់​ប្តូរ​ព័ត៌មាន​ ​បទ​ពិ​សោ​ធ​ល្អ​ៗ​ ​និង​ធ្វើការ​សិក្សា​ ​លើក​ទិសដៅ​បន្ត​អនុវត្ត​គម្រោង​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម​។​ ​ទោះជាយ៉ាងណា​ ​លោកស្រី​ថា​ ​នឹង​ខិតខំ​ផ្តល់​កិច្ចសហការ​បន្ថែម​ទៀត​ជាមួយ​ក្រសួង​កសិកម្ម​ ​រុក្ខាប្រមាញ់​ ​និង​នេសាទ​ ​ធ្វើ​យ៉ាងណា​អភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ឱ្យ​មានការ​រីកចម្រើន​ ​សមស្រប​តាម​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

    ​ ​នៅក្នុង​ឱកាស​នេះ​ដែរ​ ​ភាគី​ទាំង2​ ​ក៏បាន​លើកយក​ប្រធានបទ​សំ​ខាន់​ៗ​មក​ពិភាក្សា​ផង​ដែរ​ ​ដែល​មាន​ជាអាទិ៍​៖​ទី1​-​ការ​អភិវឌ្ឍ​វិស័យ​កៅស៊ូ​គ្រួសារ​ ​ទី2​-​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​គាំទ្រ​ដល់​វិស័យ​ស្រូវ​ ​អង្ក​កម្ពុជា​ ​ទី3​-​ការ​លើកកម្ពស់​ផលិតភាព​ផលិតកម្ម​កសិកម្ម​ ​ការកែច្នៃ​ ​ការ​វេច​ខ្ចប់​ ​ការធានា​គុណភាព​ ​សុវត្ថិភាព​ ​អនាម័យ​ ​និង​ភូតគាម​អនាម័យ​ ​(​SPS​)​ ​ឆ្លើយតប​តាម​និយាម​ក្នុង​តំបន់​ ​និង​នៅ​លើ​ពិភពលោក​ ​ទី4​-​ការ​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការប្រើ​ប្រាស់​ដី​កសិកម្ម​ឱ្យ​មាន​និរន្តរភាព​ ​និង​ទី5​-​វិធានការ​ការពារ​ ​និង​ទប់ស្កាត់​ជំងឺ​គ្រុន​ជ្រូក​អា​ហ្វិ្​រក​ ​(​African​ ​Swine​ ​Fever​)​៕​



  • ថៃ​ប្រកាស​ ​«​ត្រី​ក្រឹម​ជល់​»​ ​ជា​មច្ឆា​តំណាង​ជាតិ​ថៃ​ ​និង​ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​

    ថៃ​ប្រកាស​ ​«​ត្រី​ក្រឹម​ជល់​»​ ​ជា​មច្ឆា​តំណាង​ជាតិ​ថៃ​ ​និង​ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​

    ​តាមរយៈ​សារព័ត៌មាន​ ​kapook​ ​នៅ​ថ្ងៃទី6​ ​ខែកុម្ភៈ​ ​ឆ្នាំ2018​ ​នេះ​ ​បាន​ចេញផ្សាយ​ថា​ ​វរសេនីយ៍ឯក​ ​ឆៃយ៍នុ​វ័តិ​ ​អ្នកនាំពាក្យ​គណៈរដ្ឋមន្ដ្រី​ ​បាន​ប្រកាស​នៅ​ថ្ងៃទី5​ ​ខែកុម្ភៈ​ម្សិលមិញ​ថា​ ​គណៈរដ្ឋ​មន្ត្រី​ថៃ​ ​បាន​ដាក់​សំណើ​ឱ្យ​ត្រី​ក្រឹម​ជល់​របស់​ថៃ​ ​ជាម​ច្ឆ​ជាតិ​តំណាង​ប្រទេស​ថៃ​ ​និង​ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​ ​ព្រោះ​សត្វ​ត្រី​ប្រភេទ​នេះ​ ​មាន​ពណ៌​សម្បុរ​ ​និង​ឯក​លក្ខណៈ​ជា​ជាតិ​ថៃ​ ​ ​ជា​សត្វ​ត្រី​ប្រចាំ​ជាតិ​ដោយ​នាំមក​នូវ​ទិដ្ឋភាព​វប្បធម៌​ ​និង​ប្រវត្តិ​សាស្រ្ត​។​ ​ការ​ដាក់​សំណើ​នេះ​ ​ស្ថិត​ក្រោម​ការពិចារណា​ ​និង​ប្រកាស​ដោយ​ក្រសួង​មរតក​វប្បធម៌​ជាតិ​ថៃ​ ​និង​បាន​ចុះចូល​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​។​


    ​ក្រៅពី​នេះ​ ​ត្រី​ក្រឹម​ជល់​ថៃ​ ​មាន​អត្ថ​ប្រយោជន៍​ជាច្រើន​ ​ជាពិសេស​នៅក្នុង​ការ​លើកកម្ពស់​វប្បធម៌​ ​ហើយ​ការបង្កើត​ ​ការ​ច្នៃប្រឌិត​ក្នុង​ការ​បង្កាត់ពូជ​ ​ដែលគេ​ជឿ​ថា​ ​នាំមក​នូវ​ភាព​រីកចម្រើន​ខាង​ពាណិជ្ជកម្ម​ ​និង​បណ្តាល​ឱ្យ​សេដ្ឋកិច្ច​ពង្រីក​តម្លៃ​បាន​យ៉ាង​មហាសាល​។​ ​ជាមួយគ្នា​នោះ​ដែរ​ ​សត្វ​ត្រី​នេះ​ក៏​ជា​និ​មិត្ដ​រូប​នៃ​ការ​នេសាទ​ដែល​ឆ្លុះបញ្ចាំង​ពីអ​ត្ត​សញ្ញាណ​របស់​ថៃ​ ​និង​ឯក​អត្តសញ្ញាណ​នៃ​សិល្បៈ​ការ​តស៊ូ​។​


    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​អ្នក​វិទ្យាសាស្ត្រ​នៃ​ទេសាភិបាល​សកល​ ​Betta​ ​splendensបានឱ្យ​ឈ្មោះ​ត្រី​ក្រឹម​ជល់​នេះ​ថា​ ​«​Siamese​ ​Fighting​ ​Fish​ ​»​ ​ឬ​ ​«​ ​Siamese​ ​Betta​ ​»​ ​ដែល​សម្គាល់ថា​ ​ត្រី​ក្រឹម​នេះ​មាន​ដើមកំណើត​នៅ​ប្រទេស​ថៃ​ ​និង​អាច​ពិសោធ​បាន​ថា​ ​ថៃ​ ​គឺជា​ប្រទេស​ម្ចាស់​ត្រី​ក្រឹម​ជល់​ ​ដោយសារ​មាន​ជាប់​ឈ្មោះ​ ​សៀម​ ​(​Siam​)​ ​នៅ​ខាងមុខ​៕​









  • តារា​សម្ដែង​ ​គន់​ ​រៀម​រតនៈ​ ​ចេញ​សារ​ពន្លះស្បែក​ ​ចំប៉ី​ខ្មៅ​ ​

    តារា​សម្ដែង​ ​គន់​ ​រៀម​រតនៈ​ ​ចេញ​សារ​ពន្លះស្បែក​ ​ចំប៉ី​ខ្មៅ​ ​

    ​តារា​សម្ដែង​ ​គន់​ ​រៀម​រតនៈ​ ​ហៅ​ចែ​រ៉ូហ្សា​ ​ដែលគេ​ស្គាល់​តាមរយៈ​ការ​សម្តែង​បែប​ភេទ​ទី3​ ​បាន​បង្ហោះ​សារ​យ៉ាង​ភ្ញាក់ផ្អើល​ ​ក្រោយ​កើត​ករណី​ ​នាង​ចំប៉ី​ខ្មៅ​ ​ត្រូវ​រិះគន់​យ៉ាង​ចាស់ដៃ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​។​ ​ដូចដែល​បានដឹង​ហើយ​កាលពី​យប់​ថ្ងៃទី4​ ​ខែកុម្ភៈ​ ​ឆ្នាំ​ ​2019​ ​ថ្ងៃម្សិលមិញ​នេះ​ ​គណនី​ហ្វេ​សប៊ុ​ក​ឈ្មោះ​ ​ហេង​ ​យិន​ ​ដែលគេ​ស្គាល់​ថា​ជា​ ​ចំប៉ី​ខ្មៅ​ ​បាន​ចេញ​វីដេអូ​ជេរ​មួយ​ទៅកាន់​បុរស​បី​នាក់​ ​ដែល​បាន​ជិះ​ម៉ូតូ​មក​ខោក​ក្បាល​ខ្លួន​ ​ហើយ​អ្វី​ ​ដែល​មហាជន​ជាច្រើន​សម្ដែង​ការ​ខឹង​សប្បា​រ​ជា​ខ្លាំង​នោះ​គឺ​ក្នុង​វីដេអូ​នោះ​ ​បុគ្គល​រូប​នេះ​បាន​ប្រើពាក្យ​សម្តី​អសុ​រស​ ​ដៀល​ប្រមាថ​ ​ទៅលើ​ពូជ​សាស​ន៏​ខ្មែរ​ ​ដែល​ខ្លួនឯង​ផ្ទាល់​កំពុងតែ​រស់នៅ​លើទឹក​ដី​មួយ​នេះ​។​

    ​អ្នកលេង​បណ្ដាញ​សង្គម​ខ្មែរ​ ​មិនព្រម​ទទួលយក​នូវ​ការ​សុំទោស​របស់​នាង​ ​ចំប៉ី​ខ្មៅ​ ​នេះ​ទេ​ ​ព្រមទាំង​ទទូច​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​ផ្នែក​ ​មាន​វិធានការ​ក្ដៅ​ចំពោះ​រូប​នាង​ជាបន្ទាន់​។​ ​នៅក្នុង​នោះ​ ​តារា​សម្ដែង​ ​គន់​ ​រៀម​រតនៈ​ ​បាន​ដាក់​សារ​មួយ​ប្រយោគ​ពន្លះ​នាង​ ​ចំប៉ី​ខ្មៅ​ថា​ ​«​គួ​រតែ​បណ្ដេញចេញ​ពី​ទឹកដី​ខ្មែរ​ ​ព្រោះ​វា​កំពុង​ជ្រកកោន​រស់នៅ​លើទឹក​ដីខ្មែរ​ ​តែ​វា​បែរ​ជា​ជេប្​រមា​ថ​ ​មាក់ងាយ​ទឹកដី​ដែរ​វា​កំពុងតែ​ជ្រកកោន​រស់នៅ​ទៅវិញ​ ​»​។​ ​

    ​សូមជម្រាប​ថា​ ​ពេល​កំ​ដៅ​ចិត្ត​របស់​អ្នកលេង​បណ្ដាញ​សង្គម​ក្នុង​ប្រទេស​កម្ពុជា​ ​កំពុងតែ​ពុះ​កញ្ជ្រេល​ឡើង​ ​និង​ទាម​ទាម​ឱ្យ​មាន​វិធានការ​ក្ដៅ​ចំពោះ​បុគ្គល​ជេរប្រមាថ​ជាតិសាសន៍​ខ្មែរ​មួយ​នេះ​។​ ​តើ​ប្រិយមិត្ត​ទាំងអស់គ្នា​យល់​យ៉ាងណា​ដែរ​?​?​



  • ADB​ ​៖​ ​គម្រោង2​ ​មាន​ទឹកប្រាក់​សរុប​ ​380លាន​ដុល្លារ​ ​ដើម្បី​ជួយ​កម្ពុជា​លើ​វិស័យ​ធារា​សា​ស្ដ្រ

    ADB​ ​៖​ ​គម្រោង2​ ​មាន​ទឹកប្រាក់​សរុប​ ​380លាន​ដុល្លារ​ ​ដើម្បី​ជួយ​កម្ពុជា​លើ​វិស័យ​ធារា​សា​ស្ដ្រ

    ក្រសួងធនធានទឹក​ ​និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​(​ADB​)​នៅ​កម្ពុជា​នឹង​អនុវត្ត​គ​ម្រោ​ង​ធំៗ2​ ​គឺ​គម្រោង​កែ​លម្អ​កសិកម្ម​ ​និង​ប្រព័ន្ធ​គម្រោង​គ្រប់គ្រង​ធារាសាស្ត្រ​ ​និង​ធនធានទឹក​ ​ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន​ ​380លាន​ដុល្លារ​ដើម្បី​កែ​លម្អ​ការគ្រប់គ្រង​ទឹក​នៅ​កម្ពុជា​ក្នុង​ឆ្នាំនេះ​។​ ​នេះ​បើ​យោង​តាម​សេចក្តី​ថ្លែងការណ៍​របស់ក្រ​សួង​ធនធានទឹក​ ​និងឧតុនិយម​។​
    ​ ​លោកស្រី​ ​Sunniya​ ​Durrani​-​Jamal​ ​ប្រធាន​នៃ​ស្ថាន​តំណាង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​(​ADB​)​ប្រចាំ​កម្ពុជា​បាន​លើកឡើង​ថា​៖​«​គម្រោង​សំខាន់​ចំនួន2​ ​គឺ​គម្រោង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ប្រព័ន្ធ​ធារាសាស្ត្រ​កសិកម្ម​ ​(​Irrigated​ ​Agriculture​ ​Improvement​ ​Project​)​ ​និង​គម្រោង​បរិធាន​ហិរញ្ញប្បទាន​ច្រើនយ៉ាង​ ​ស្តី​ពី​ធារា​សាស្រ្ត​ ​និង​ការគ្រប់គ្រង​ធនធានទឹក​(​Multiple​ ​Financing​ ​Facility​ ​on​ ​Irrigation​ ​and​ ​Water​ ​Resources​ ​Management​ ​Project​)​នឹង​ត្រូវ​បាន​អនុ​វត្ត​ឆាប់​ៗ​ក្នុង​ឆ្នាំ2019នេះ​សម្រាប់​ជួយ​ដល់​កម្ពុជា​»​។​

    ​ ​លោកស្រី​ ​Sunniya​ ​Durrani​-​Jama​ ​ក្នុង​ឱកាស​ជួប​ជាមួយ​ឯកឧត្តម​ ​លឹម​ ​គា​ន​ហោ​ ​រដ្ឋមន្រ្តី​ធនធានទឹក​បាន​បើក​កិច្ចប្រជុំ​ដើម្បី​ពិភាក្សា​ពី​គម្រោង​ទាំង2នោះ​ ​ដោយ​លោកស្រី​ ​Durrani​-​Jamaបាន​មានប្រសាសន៍​ថា​ ​ADBនឹង​បន្ត​រួមចំណែក​ដល់​កំណើន​សេដ្ឋកិច្ច​ ​និង​ផ្តល់​ជំនួយ​របស់​ខ្លួន​ដើម្បី​អភិវឌ្ឍ​លើ​វិស័យ​ធារាសាស្ត្រ​របស់​ប្រទេស​កម្ពុជា​។​
    ​ ​លោកស្រី​បាន​បញ្ជាក់​ថា​៖​«​ADBនឹង​ផ្តោត​លើ​សន្តិសុខ​ទឹក​ ​កែ​លម្អ​ប្រសិទ្ធភាព​ប្រព័ន្ធ​ធារា​សាស្រ្ត​ ​កាត់បន្ថយ​ទឹកជំនន់​ ​ការគ្រប់គ្រង​គ្រោះ​រាំងស្ងួត​ ​ការគ្រប់គ្រង​ធនធានទឹក​ចម្រុះ​សម្រាប់​អាងទន្លេ​ ​និង​ពង្រឹង​ស្ថាប័ន​ពាក់ព័ន្ធ​នឹង​វិស័យ​ធារាសាស្ត្រ​ ​ដែល​ផ្នែក​ទាំងនេះ​ត្រូវ​បាន​កំណត់​នៅក្នុង​យុទ្ធ​សាស្រ្ត​ ​ភាពជា​ដៃគូ​ប្រចាំ​ប្រទេស​កម្ពុជា​ឆ្នាំ2019​-​2023​»​។​
    ​ ​លោកជំទាវ​បាន​បន្ដ​ថា​ ​ADB​ ​កន្លងមក​ក៏ដូចជា​ពេល​បច្ចុប្បន្ន​ ​និង​ការងារ​ជាអាទិភាព​ ​ក៏ដូចជា​កិច្ច​សហប្រតិបត្តិ​ការដែល​ត្រូវ​រួមគ្នា​បន្ត​យកចិត្ត​ទុកដាក់​អនុវត្ត​ឱ្យ​បាន​កាន់តែ​សកម្ម​ ​និង​មានប្រសិទ្ធភាព​ថែមទៀត​ ​សំដៅ​រួមចំណែក​ជំរុញ​កំណើន​ ​និង​ការ​រីកចម្រើន​ប្រកប​ដាយ​និរន្តរភាព​នៃ​សេដ្ឋកិច្ច​កម្ពុជា​សម្រាប់​ពេល​បច្ចុប្បន្ន​ ​និង​ទៅ​អនាគត​។​
    ​ ​ឯកឧត្តម​ ​លឹម​ ​គា​ន​ហោ​ ​បាន​កត់សម្គាល់​ថា​ ​ការ​រួមចំណែក​របស់ADB​ ​និង​ការ​គាំទ្រ​ចំពោះ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ ​ជា​ការ​ឆ្លុះបញ្ចាំង​ក្នុង​ការជំរុញ​កំណើន​ ​និង​និរន្តរភាព​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​ឱ្យ​មាន​សម្ទុះ​ទៅមុខ​ជានិច្ច​។​

    ​ ​ដោយឡែក​សម្រាប់​វិស័យ​ធនធានទឹក​ ​និងឧតុនិយម​វិញ​ ​ADBបាន​រួមចំណែក​ក្នុង​ការ​ពង្រឹង​និង​អភិវឌ្ឍ​ស្ថាប័ន​ ​ការ​កសាង​សមត្ថភាព​ ​ការរៀបចំ​គោលនយោបាយ​ ​និង​បទប្បញ្ញត្តិ​ ​ព្រមទាំង​ការគ្រប់គ្រង​ ​និង​អភិវឌ្ឍ​ធនធានទឹក​ ​ដូចជា​ប្រព័ន្ធ​ធារា​សាស្រ្ត​ជាដើម​។​
    ​ ​កាលពី​ខែធ្នូ​ ​ក្រសួងធនធានទឹក​បាន​អំពាវនាវ​ដល់​ក្រសួង​ស្ថាប័ន​ ​អាជ្ញាធរ​មូលដ្ឋាន​ ​និង​ប្រជាពលរដ្ឋ​ ​ជាពិសេស​កសិករ​ដើម្បី​អភិរក្ស​ទឹក​ ​ដោយសារតែ​សីតុណ្ហភាព​ត្រូវ​បាន​គេ​រំពឹង​ថា​ ​នឹង​កើនឡើង​នៅ​ឆ្នាំនេះ​ដោយសារតែ​បាតុភូត​ ​El​ ​Nino​។​
    ​ ​ក្រសួង​ក៏បាន​ស្នើ​ដល់​អាជ្ញាធរ​ខេត្ត​ក្រុង​ ​ស្រុក​ ​ខណ្ឌ​ ​និង​អាជ្ញាធរ​ភូមិ​ឱ្យ​សហការ​គ្នា​ដើម្បី​គ្រប់គ្រង​ប្រភព​ទឹកដែល​មានស្រាប់​ ​និង​បាន​និយាយ​ថា​ ​មន្រ្តី​របស់​ខ្លួន​កំពុង​ចាត់វិធានការ​ដើម្បី​ជួយ​ដល់​កសិករ​នៅក្នុង​តំបន់​ដែល​ខ្វះខាត​ទឹក​។​
    ​ ​ឯកឧត្តម​ជឿជាក់​ថា​៖​«​ADB​ ​នៅតែ​ជា​ដៃគូ​សហប្រតិបត្តិ​ការ​ដ៏​សំខាន់​មួយ​របស់​ប្រទេស​កម្ពុជា​ ​ហើយ​ក្រសួង​ក៏បាន​ត្រៀមខ្លួន​ជានិច្ច​ក្នុង​ការ​បន្ត​ធ្វើការ​ជាមួយ​ធនាគារADB​ ​ដើម្បី​ធ្វើ​ឱ្យ​ការគ្រប់គ្រង​ ​និង​អភិវឌ្ឍន៍​ធនធានទឹក​មានប្រសិទ្ធភាព​ ​និង​មាន​និរន្តរភាព​សម្រាប់​ការ​អភិវឌ្ឍ​ ​និង​ការ​រីក​លូតលាស់​សេដ្ឋកិច្ច​សង្គម​នៃ​កម្ពុជា​ប្រកបដោយ​ចីរភាព​»​៕​