Author: អេបិល

  • Son​ ​ជួយ​ឱ្យ​ ​Spurs​ ​ផ្តួល​ ​Dortmund​ ​ខណៈ​ ​Real​ ​ឈ្នះ​ ​Ajax​ ​ទាំង​ភិតភ័យ​ ​

    Son​ ​ជួយ​ឱ្យ​ ​Spurs​ ​ផ្តួល​ ​Dortmund​ ​ខណៈ​ ​Real​ ​ឈ្នះ​ ​Ajax​ ​ទាំង​ភិតភ័យ​ ​

    ​ក្រុម​ ​Tottenham​ ​បាន​បោះជំហាន​ដ៏​ធំ​មួយ​ឆ្ពោះទៅ​កាន់​វគ្គ​ ​8ក្រុម​ចុងក្រោយ​នៃ​ក្របខ័ណ្ឌ​ ​Champions​ ​League​ ​ខណៈ​ដែល​ខ្សែប្រយុទ្ធ​ ​Son​ ​Heung​-​min​ ​បាន​ជួយ​ឱ្យ​ក្រុម​ខ្លួន​ដណ្តើម​បាន​ជ័យជម្នះ​ក្នុង​លទ្ធផល​ ​3​-​០​ ​លើ​ក្រុម​ ​Borussia​ ​Dortmund​ ​ក្នុង​វគ្គ​ ​16ក្រុម​ចុងក្រោយ​ ​ជើង​ទី1​ ​កាលពី​ថ្ងៃពុធ​។​

    ​ ​ក្រុម​របស់​លោក​ ​Mauricio​ ​Pochettino​ ​បាន​ស្ថិត​ក្រោម​សម្ពាធ​ ​ខណៈ​ដែល​ក្រុម​ ​Dortmund​ ​បាន​គ្រប់គ្រង​បាល់​ស្ទើរតែ​ទាំងស្រុង​ក្នុង​តង់​ទី1​ ​នា​កីឡដ្ឋាន​ ​Wembley​ ​ខណៈ​ដែល​អ្នកចាំទី​ ​Hugo​ ​Lloris​ ​បាន​ជួយ​ឱ្យ​ពួកគេ​ស្ថិត​ក្នុង​លទ្ធផល​ស្មើ​ ​តាមរយៈ​ការសង្គ្រោះ​បាល់​ដ៏​ល្អជា​បន្តបន្ទាប់​។​

    ​ ​ក្រុម​ ​Tottenham​ ​បាន​វិល​ទៅ​រក​ភាព​ខ្លាំង​វិញ​ក្នុង​តង់​ទី2​ ​និង​បាន​បង្ហាញ​ពី​ទម្រង់​លេង​យ៉ាង​ល្អ​ ​ក្រោយពី​ខ្សែប្រយុទ្ធ​កូរ៉េ​ខាងត្បូង​ ​Son​ ​បាន​ជួយ​ឱ្យ​ពួកគេ​រកបាន​គ្រាប់​បាល់​នាំមុខ​មុន​។​ ​ខ្សែការពារ​ ​Jan​ ​Vertonghen​ ​និង​ខ្សែប្រយុទ្ធ​បម្រុង​ ​Fernando​ ​Llorente​ ​បាន​ជួយ​ឱ្យ​ក្រុម​របស់​លោក​ ​Mauricio​ ​Pochettino​ ​ស្ថិត​លើ​ផ្លូវ​ឆ្ពោះទៅ​កាន់​វគ្គ​ ​8ក្រុម​ចុងក្រោយ​ ​នៅ​រយៈពេល​ ​7នាទី​ចុងក្រោយ​។​

    ​Sonបានឱ្យ​ដឹង​ថា​៖​ ​«​Harry​ ​ឬ​ ​Dele​ ​ពិតជា​កីឡាករ​សំខាន់​សម្រាប់​យើង​ ​ប៉ុន្តែ​យើង​មាន​កីឡាករ​ដែល​ចូលលេង​ ​និង​ធ្វើ​បាន​យ៉ាង​ល្អ​។​ ​យើង​បាន​បង្ហាញ​បែប​នោះ​ ​ដោយ​ ​Fernando​ ​ក៏បាន​ចូលលេង​ផង​ដែរ​ ​និង​រកបាន​គ្រាប់​បាល់​ដ៏​សំខាន់​ ​1គ្រាប់​»​។​

    ​ ​ស្រប​ពេល​ជាមួយគ្នា​នេះ​ ​ក្រុម​ ​Real​ ​Madrid​ ​ត្រូវការ​គ្រាប់​បាល់​ឈ្នះ​នៅ​ជិត​បញ្ចប់​ការប្រកួត​ពីសំណាក់​ខ្សែបម្រើ​ ​Marco​ ​Asensio​ ​និង​ប្រព័ន្ធ​វីដេអូ​ជំនួយការ​អាជ្ញា​កណ្តាល​ហៅ​កាត់​ថា​ ​VAR​ ​ក្នុង​ការប្រកួត​ក្របខ័ណ្ឌ​ ​Champions​ ​League​ ​ដើម្បី​ផ្តួល​ក្រុម​ ​Ajax​ ​ក្នុង​លទ្ធផល​ ​2​-​1ក្នុង​ការប្រកួត​ជើង​ទី1​ ​នៃ​វគ្គ​ ​16ក្រុម​ចុងក្រោយ​ ​កាលពី​ថ្ងៃពុធ​៕​ ​

  • សូម​រំលែកទុក្ខ​ក្រៀមក្រំ​!​ ​ព្រឹទ្ធា​ចារ្យ​ចម្រៀង​អាយ៉ៃ​ ​ផ្លុង​ ​មឿក​ ​ផុតដង្ហើម​ពី​លោក​នេះ​ហើយ​

    សូម​រំលែកទុក្ខ​ក្រៀមក្រំ​!​ ​ព្រឹទ្ធា​ចារ្យ​ចម្រៀង​អាយ៉ៃ​ ​ផ្លុង​ ​មឿក​ ​ផុតដង្ហើម​ពី​លោក​នេះ​ហើយ​

    នៅ​យប់​ថ្ងៃទី14​ ​ខែកុម្ភៈ​ ​ឆ្នាំ2019នេះ​ ​លោកតា​ ​ផ្លុង​ ​មឿក​ ​ដែលគេ​ស្គាល់​ថា​ ​ជា​ព្រឹទ្ធា​ចារ្យ​ចម្រៀង​អាយ៉ៃ​ ​និង​តារា​សម្ដែង​មួយ​រូប​ដល់​ល្បីល្បាញ​នោះ​ ​បាន​មរណភាព​ក្នុង​វ័យ​ ​85​ ​ឆ្នាំ​ ​ដោយសារ​រោគាពាធ​ ​ព្រោះថា​វ័យចាស់​ជរា​សល់​តែ​ស្បែក​ដណ្តប់​ឆ្អឹង​នឹង​មាន​រូបកាយ​ស្គមស្គាំង​ស្លេកស្លាំង​ ​ហើយ​សុខភាព​ក៏​ចេះតែ​ដុនដាប​កាន់តែ​ខ្លាំង​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​។​ ​

    ​កូនស្រី​លោកតា​ ​ផ្លុង​ ​មឿក​ ​បាន​បញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថា​«​លោកតា​បាន​ផុតរលត់​ដង្ហើម​នៅក្នុង​មន្ទីរពេទ្យ​ព្រះកេតុមាលា​ ​ហើយ​ពេលនេះ​ក្រុម​គ្រួសារ​កំពុង​រៀបចំ​ចាត់ចែង​សព​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​»​។​ ​សូមជម្រាប​ដែរ​ថា​ ​កន្លងមក​មាន​សប្បុរសជន​ជាច្រើន​តែងតែ​ជួយ​ជា​ថវិកា​រស​ម្រាប់​ព្យាបាល​លោកតា​ ​តែ​នៅតែ​មិន​អាច​សង្រ្គោះ​បាន​ព្រោះតែ​លោកតា​កាន់តែ​ចាស់ជរា​ ​និង​មិន​អា​ចប្រ​ឆំាង​ច្បាប់​ធម្មជាតិ​បាន​ ​គឺ​ការ​កើត​ ​ចាស់​ ​ឈឺ​ស្លាប់​ ​បាន​នោះ​ទេ​៕

  • ម្ចាស់​ខ្សែក្រវាត់​ទម្ងន់​ធ្ងន់​ ​Joshua​ ​នឹង​បង្ហាញខ្លួន​លើទឹក​ដី​អាមេរិក​ ​ដើម្បី​ជួប​ជាមួយ​ ​Miller​

    ម្ចាស់​ខ្សែក្រវាត់​ទម្ងន់​ធ្ងន់​ ​Joshua​ ​នឹង​បង្ហាញខ្លួន​លើទឹក​ដី​អាមេរិក​ ​ដើម្បី​ជួប​ជាមួយ​ ​Miller​

    ​កីឡាករ​ប្រដាល់​ ​Anthony​ ​Joshua​ ​នឹង​ធ្វើដំណើរ​ទៅកាន់​សហរដ្ឋអាមេរិក​ ​ជា​លើក​ទី1​ ​នៅពេល​ដែល​រូបគេ​ត្រូវ​ឡើង​ធ្វើការ​ការពារ​ខ្សែក្រវាត់​ទម្ងន់​ធ្ងន់​ពី​ស្ថាប័ន​ ​IBF​,​ ​WBA​ ​និង​ ​WBO​ ​ដោយ​ត្រូវ​ប្រកួត​ជាមួយ​កីឡាករ​ ​Jarrell​ ​Miller​ ​នៅ​លើ​សង្វៀន​ ​Madison​ ​Square​ ​Garden​ ​នា​ថ្ងៃទី1​ ​ខែមិថុនា​។​ ​នេះ​បើ​យោង​តាម​ការប្រកាស​របស់​ស្ថាប័ន​រៀបចំ​ការប្រកួត​របស់​គេ​ ​កាលពី​ថ្ងៃពុធ​។​

    ​ ​ក្រោយពី​ការលុបចោល​ផែនការ​ការប្រកួត​នៅ​លើ​សង្វៀន​ ​Wembley​ ​នា​ថ្ងៃទី13​ ​ខែមេសា​ ​Joshua​ ​នឹង​ព្យាយាម​ចូលក្នុង​ទីផ្សារ​អាមេរិក​ជំនួស​វិញ​ ​ខណៈ​ដែល​គូប្រជែង​របស់​គេ​គឺ​ ​Tyson​ ​Fury​ ​និង​ ​DeontayWilder​ ​ដែល​ធ្វើ​ឱ្យ​មានការ​កើនឡើង​នូវ​ឥទ្ធិពល​ដ៏​គួរ​ឱ្យ​កត់សម្គាល់​។​

    ​ ​កីឡាករ​វ័យ​ ​29ឆ្នាំ​រូប​នេះ​ ​បាន​ប្រកួត​ជា​លើក​ចុងក្រោយ​កាល​ខែកញ្ញា​ ​នៅ​កីឡដ្ឋាន​ ​Wembley​ ​តាមរយៈ​ការ​យកឈ្នះ​លើ​កីឡាករ​រុស្ស៊ី​ ​Alexander​ ​Povetkin​ ​នៅ​ទឹក​ទី7​។​
    ​ ​Miller​ ​មិន​ត្រូវ​បាន​ចាត់ទុកថា​ ​ជា​បេក្ខភាព​ឈានមុខ​គេ​ក្នុង​ទម្ងន់​ធ្ងន់​ពិភពលោក​ឡើយ​ ​ប៉ុន្តែ​បាន​ប្រកាស​ថា​ ​នឹង​ត្រូវ​ប្រកួត​ជាមួយនឹង​ ​Joshua​ ​កាលពី​ឆ្នាំមុន​។​

    ​ ​Joshua​ ​បានឱ្យ​ដឹង​ថា​៖​ ​«​វា​គឺជា​កិត្តិយស​មួយ​ ​និង​ជា​រឿង​ដ៏​រំភើប​ខ្លាំង​ណាស់​ក្នុង​ការ​ធ្វើដំណើរ​ទៅកាន់​សង្វៀន​ដ៏​ល្អ​បំផុត​ក្នុង​ពិភពលោក​ ​ពោល​គឺ​មិនមែន​ត្រឹមតែ​កីឡដ្ឋាន​ ​Wembley​ ​ឡើយ​ ​ប៉ុន្តែ​ពេលវេលា​បាន​ឈាន​មកដល់​ហើយ​ ​ក្នុង​ការ​ធ្វើដំណើរ​ឆ្លងកាត់​មហាសមុទ្រ​អា​ត្លង់​ទិ​ក​ ​និង​ការពារ​ខ្សែក្រវាត់​របស់ខ្ញុំ​នៅ​សហរដ្ឋអាមេរិក​»​។​

    ​កីឡាករ​រូប​នេះ​បាន​បន្ថែម​ទៀត​ថា​៖​ ​«​ខ្ញុំ​កំពុងតែ​សម្លឹង​ឆ្ពោះទៅ​កាន់ការ​ប្រកួត​មួយផ្សេងទៀត​ជាមួយនឹង​កីឡាករ​ប្រដាល់​ដ៏​ឆ្នើម​ម្នាក់​»​៕​ ​

    ​ប្រភព​ពី​៖​ ​Channel​ ​News​ ​Asia​ ​

  • ជ័យ​ ​សុ​វ៉ា​ត​ ​ដកប្រាក់​សន្សំ10លាន​រៀល​ប្រគល់​ជូន​ដល់​មន្ទីរពេទ្យ​​គន្ធបុប្ផា​

    ជ័យ​ ​សុ​វ៉ា​ត​ ​ដកប្រាក់​សន្សំ10លាន​រៀល​ប្រគល់​ជូន​ដល់​មន្ទីរពេទ្យ​​គន្ធបុប្ផា​

    នៅ​ថ្ងៃ14​ ​កុម្ភៈ​ ​តារាចម្រៀង​ប្រចាំ​ផលិត​កម្ម​សាន់​ដេ​ ​លោក​ ​ជ័យ​ ​សុ​វ៉ា​ត​ ​បាន​យក​ថ្ងៃ​ទិ​វារ​នៃ​ក្ដី​ស្រលាញ់​ចែករំលែក​ក្ដី​ស្រលាញ់​ ​និង​ទឹក​ចិ​ត្ត​សប្បុ​រ​ធម៌​ដល់​ក្រុ​មក្មេងៗ​ ​និង​អាណាព្យាបាល​អ្នកជំងឺ​ ​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ ​ដោយ​នាំ​យក​ថវិកា​ផ្ទាល់ខ្លួន​ចំនួន10លាន​រៀល​ ​ប្រគល់​ជូន​ដល់​មន្ទីរពេទ្យ​ផង​ដែរ​។​ ​

    ​នេះ​មិនមែន​ជា​លើក​ទី​ ​១​ ​ទេ​ ​ដែលតា​រា​ចម្រៀង​រូប​នេះ​ ​បាន​ចែករំលែក​អំពើ​សប្បុរសធម៌​ជួយ​ដល់​សង្គម​។​ ​លោក​បាន​ដឹកនាំ​សកម្មភាព​ចុះ​ចែក​អំណោយ​នេះ​ ​និង​បាន​ប្រាប់​អ្នកសារព័ត៌មាន​ ​ឡា​រ៉ែ​ន​ ​ថា​ ​ថ្ងៃនេះ​ លោក​បាន​ធ្វើតាម​សន្យា​ផ្ដល់​ប្រាក់1ឆ្នាំ2លាន​រៀល​ ​ដែល​លោក​រកបាន​ប្រគល់​ជូន​គន្ធបុប្ផា​ ​ទើប​លោក​សម្រេចចិត្ត​ ​ប្រគល់​សរុប​ចំនួន10លាន​រៀល​ ​ក្នុង​ថ្ងៃ​នៃ​ក្ដី​ស្រលាញ់​ ​តែ​មិនមែន​ជា​ថវិកា​រ៉ៃ​អង្គាស​ ​ពី​ភាគី​ខាងណា​នោះ​ទេ​ ​វា​គឺជា​ថវិកា​ផ្ទាល់ខ្លួន​ ​ដែល​លោក​បាន​សន្សំ​ពី​ការ​ច្រៀងរាំ​អស់​រយៈពេល​ជាង​ ​5​ ​ឆ្នាំ​ ​។​ ​ដោយ​ថា​ ​ថ្ងៃទី​ ​14​ ​កុម្ភ​:​ ​ទិ​វារ​នៃ​ក្ដី​ស្រលាញ់​ផង​នោះ​ ​លោក​បានសម្រេច​ចិត្ត​យក​ថ្ងៃ​នោះ​ ​ចែករំលែក​ក្ដី​ស្រលាញ់​ដល់​កុមារ​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ ​និង​ចែក​អំណោយ​បន្ដិច​បន្ទួច​ ​ដែល​មាន​ដូចជា​ ​ទឹក​ ​និង​អាហារ​ ​ជាដើម​។​ ​

    ​លោក​ ​ជ័យ​ ​សុ​វ៉ា​ត​ ​បាន​ប្រាប់​បន្ថែម​ថា​ ​លោក​ក៏​ជា​និស្សិតពេទ្យ​ ​និង​ស្រឡាញ់​ការ​ជួយសង្គ្រោះ​មនុស្ស​ ​ហើយ​កាលពី​អតីតកាល​លោក​ក៏​ជា​ក្មេងកំព្រា​ផង​ដែរ​ ​ទើប​លោក​សម្រេច​ដឹកនាំ​ក្រុ​មហ្វេនៗ​អ្នកគាំទ្រ​ ​មក​ចូលរួម​ចែករំលែក​ក្ដី​ស្រលាញ់​ដោយ​ផ្ទាល់​ ​ដើម្បី​ឱ្យ​មន្ទីរពេទ្យ​ទទួល​បានការ​ចាប់អារម្មណ៍​ពី​សប្បុរសជន​កាន់តែ​ច្រើន​ឱ្យ​យកចិត្ត​ទុកដាក់​ដល់​គន្ធបុប្ផា​៕​

  • កញ្ញា​ ​ផាន់​ ​ផាត់​ណា​ ​បង្ហាញ​សមត្ថភាព​រាំ​របាំ​បុរាណ​ខ្មែរ​ក្នុង​រឿង​ភាគ​ថ្មី​ប៉ុ​ស្ដិ៍​លេខ៥​

    កញ្ញា​ ​ផាន់​ ​ផាត់​ណា​ ​បង្ហាញ​សមត្ថភាព​រាំ​របាំ​បុរាណ​ខ្មែរ​ក្នុង​រឿង​ភាគ​ថ្មី​ប៉ុ​ស្ដិ៍​លេខ៥​

    ​នេះ​ជា​រឿង​ភាគ​ទី3ហើយ​ ​ដែលតា​រា​សម្ដែង​ ​កញ្ញា​ ​ផាន់​ ​ផាត់​ណា​ ​ទទួល​បាន​ឱកាស​សម្ដែង​ឱ្យ​ស្ថានីយ​ទូរទស្សន៍​ប៉ុ​ស្ដិ៍​លេខ៥​។​ ​រឿង​ថ្មី​ ​«​រ៉ៃ​ប្ដូរ​ទ្រនំ​»​ ​នាង​សម្ដែង​ជា​តួឯកស្រី​ ​ជាមួយ​លោក​ ​សេង​ ​មង្គល​ ​ជា​តួឯក​ប្រុស​។​ ​ផាត់​ណា​ ​បាន​បង្ហើប​ថា​ ​នាង​ត្រូវ​អ្នកដឹកនាំ​តម្រូវ​ឱ្យ​សម្ដែង​ជា​ ​ស្រី​ស្អាត​ ​កូនស្រី​ច្បង​របស់​មណ្ឌុល​ ​ដែល​ពោរពេញ​ដោយ​សមត្ថភាព​សិល្បៈ​ផ្នែក​រាំ​របាំ​បុរាណ​។​ ​នាង​សម្ដែង​ជា​ ​នី​កា​ ​ស្រីក្រមុំ​ ​មាន​ចរឹ​ត​ទន់ភ្លន់​ ​តែ​រឹងមាំ​ ​ហើយ​ព្រម​លះបង់​គ្រប់យ៉ាង​ដើម្បី​គ្រួសារ​។​

    ​នៅក្នុង​ថ្ងៃ​ក្រុងពាលី​រឿង​នេះ​ ​កាលពី​ព្រឹកមិញ​ ​តារា​ស្រី​ទម្រង់​មុខ​កូនកាត់​រូប​នេះ​ ​បាន​រៀបរាប់​ថា​ ​នាង​ថា​សប្បាយចិត្ត​ណាស់​ ​ដែល​ខ្លួន​ត្រូវ​គេ​ឱ្យ​សម្ដែង​ជា​តួ​នាដកា​របាំ​បុរាណ​មានឈ្មោះ​នី​កា​ ​និង​ត្រូវ​សម្ដែង​ជានា​រី​ស្រស់​ស្អាត​ ​មានការ​លះបង់​ខ្ពស់​ដើម្បី​ឪពុក​ ​និង​ប្អូនស្រី​។​ ​នាង​ថា​នៅក្នុង​រឿង​នេះ​ ​នាង​ត្រូវ​ផលិតករ​តម្រូវ​ឱ្យ​សម្ដែង​ជានា​រី​ភ្លើតភ្លើន​ ​ដែល​នាំ​ឱ្យ​រូប​នាង​មាន​វិប្បដិសារី​អស់មួយជីវិត​ ​ព្រោះតែ​ធ្លាប់​ដើរ​ផ្លូវខុស​ ​មិន​ស្ដាប់បង្គាប់​សម្ដី​អ្នកមានគុណ​ម្ដង​។​ ​នាង​ថា​នេះ​ ​ជា​ភាពយន្ត​ថ្មី​ដែល​នាង​បាន​សម្ដែង​បើកឆាក​នៅ​ប៉ុ​ស្ដិ៍​លេខ៥​ ​សម្រាប់​ឆ្នាំ2019​ ​តែ​ក៏​ជា​រឿង​ដែល​នាង​បារម្ភ​ ​ពី​ការ​លំបាក​រាប់មិនអស់​ ​នៅពេល​បាន​ឃើ​ញប៉ា​រ៉ូ​លនោះ​ផង​ដែរ​ ​ជាពិសេស​នៅពេល​ឈុត​ឆាក​ ​ដែល​តម្រូវ​ឱ្យ​នាង​សម្ដែង​ជា​តួ​អ្នករបាំ​ ​ដែល​នាង​ថា​មិនមែន​ជា​រឿង​ងាយ​សម្ដែង​។​

    ​ផាន់​ ​ផាត់​ណា​ ​បញ្ជាក់​ថា​ក្នុង​រឿង​ ​«​រ៉ៃ​ប្ដូរ​ទ្រនំ​»​ ​រូប​នាង​នឹង​ប្រឹង​សម្ដែង​ឱ្យ​អស់ពី​សមត្ថភាព​ ​ដោយសារតែ​នាង​ ​ក៏​ត្រូវការ​ឱ្យ​ក្រុម​ផលិតករ​ ​ចាប់អារម្មណ៍​ចំពោះ​ការសម្ដែង​របស់​ខ្លួន​ឱ្យ​អស់ពី​សមត្ថភាព​ ​ដើម្បី​ទាក់ទាញ​បាន​តំណែង​តួឯក​លើ​ក​ក្រោយ​ៗ​ ​បន្ទាប់ពី​ភាពយន្ត​នេះ​ ​ត្រូវ​បាន​បញ្ចប់​។​ ​នាង​សប្បាយចិត្ត​នឹង​តំណែង​ក្នុង​ភាពយន្ត​នេះ​ ​ដោយសារតែ​ក្នុង​រឿង​ទាំងមូល​ប្រមូលផ្ដុំ​សុទ្ធតែ​តា​រា​ល្បី​ៗ​ ​ហើយ​សំខាន់​បំផុត​ ​ជា​ស្នាដៃ​ដែល​ផលិត​ ​ដោយក្រុម​ផលិតករ​ថៃ​ ​ដែល​ក្រោយពី​បាន​ធ្វើការ​រួមគ្នា​ ​គឺ​ពិតជា​ទទួល​បាន​បទពិសោធន៍​ច្រើន​៕​

  • ក្រុងពាលី​រឿង​ថ្មី​ ​ប៉ុស្តិ៍​លេខ៥​ ​៖​ ​«​ ​ផលិត​រឿង​ភាគ​មិនមែនបាន​ត្រឹម​ទស្សនា​ទេ​ ​គឺ​យើង​ព្យាយាម​ស្ទួយ​ទីផ្សារ​តម្លៃ​ដល់​តារា​ខ្មែរយើង​»​

    ក្រុងពាលី​រឿង​ថ្មី​ ​ប៉ុស្តិ៍​លេខ៥​ ​៖​ ​«​ ​ផលិត​រឿង​ភាគ​មិនមែនបាន​ត្រឹម​ទស្សនា​ទេ​ ​គឺ​យើង​ព្យាយាម​ស្ទួយ​ទីផ្សារ​តម្លៃ​ដល់​តារា​ខ្មែរយើង​»​

    ​ស្ថានីយ៍​ទូរទស្សន៍​ប៉ុស្តិ៍​លេខ៥​ ​បាន​លើកស្ទួយ​វិស័យ​ភាពយន្ដ​ភាគ​ខ្មែរ​តាមរយៈ​រឿង​ថ្មី​មួយទៀត​ហើយដែល​មាន​ចំណងជើង​ថា​ ​«​រៃ​ប្តូរ​ទ្រនំ​»​ ​ជា​រឿង​ដែល​ផ្ដល់​នូវ​តម្លៃ​អប់​ជីវិត​ក្នុង​សង្គម​ ​ហើយ​លាយ​លំ​មនោសញ្ចេតនា​ស្រក់​ទឹកភ្នែក​ ​កសាង​អំពើល្អ​ ​និង​បុណ្យ​កុសល​ក្នុង​ជីវិត​។​ ​រឿង​ភាគ​ទូ​រស​ទស្សន៍​មួយ​នេះ​ ​បាន​រៀបចំ​ក្រុងពាលី​នា​ព្រឹក​ថ្ងៃទី14​ ​កុម្ភៈ​ ​នេះ​ ​រួមមាន​កញ្ញា​ ​ផាន់​ ​ផាត់​ណា​ ​និង​ ​លោក​ ​សេង​ ​មង្គល​ ​ជា​តួឯកស្រី​ប្រុស​។​

    ​ដើម្បី​តបស្នង​ចំពោះ​ការងារ​ល្អ​ ​និង​លើក​តម្លៃ​ដល់​តារា​ខ្មែរយើង​ ​ប៉ុស្តិ៍​លេខ៥​ ​បាន​ព្យាយាម​បង្កើតរឿង​ភាគ​ជាច្រើន​រឿង​ហើយ​ ​ក្នុង​គោលបំណង​ឱ្យ​ទីផ្សារ​តារា​សិល្បៈ​ខ្មែរ​ ​កាន់តែ​រីកធំឡើង​ ​និង​បាន​ឱកាស​រក​ប្រាក់កម្រៃ​កសាង​សង្គម​គ្រួសារ​ជាប្រចាំ​បន្ត​ទៀត​ ​។​ ​មិន​ត្រឹមតែ​ ​កសាង​ឈ្មោះ​ឱ្យ​ប្រជាជន​កម្ពុជា​តាម​បណ្តា​ខេត្ត​/​ក្រុង​ជាច្រើន​គាំទ្រ​តារា​សិល្បៈ​ខ្មែរ​នោះ​ទេ​ ​តាម​គោលបំណង​របស់​ប៉ុស្តិ៍​លេខ៥​ ​គឺ​ចង់​លើកស្ទួយ​ពី​វិស័យ​ភាពយន្ត​ខ្មែរ​ ​និង​ពង្រឹង​ឱកាស​តារា​កម្ពុជា​បាន​សាង​កេរ្តិ៍ឈ្មោះ​បង្ហាញ​ពី​ទេពកោសល្យ​ស្នាដៃ​ ​និង​បោះ​ជំ​ហ៊ាន​ចូល​ទីផ្សារ​បរទេស​តាមរយៈ​ការ​ជួយ​បើកផ្លូវ​នៃ​កិច្ចការ​សម្តែង​។​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ប៉ុស្តិ៍​លេខ៥​ ​បាន​ផលិត​រឿង​ភាគ​ទូរទស្សន៍​មួយ​នេះ​ ​មិន​ត្រឹមតែ​ឱ្យ​មហាជន​បា​នក​ម្សាន្ដ​អារម្មណ៍​នេះ​ទេ​ ​ក៏ប៉ុន្ដែ​ ​បាន​ដាស់​ស្មារតី​មហាជន​ ​តាមរយៈ​ការ​ត្រិះរិះ​ពិចារណា​ ​ដើរតាម​មា​គា​ផ្លូវ​ល្អ​ ​ហើយ​ប្រពឹ​ត្តិ​តែ​អំពើ​មាន​សីលធម៌​ ​និង​គុណធម៌​នៅក្នុង​សង្គម​។​ ​មិន​តែ​ប៉ុន​ណោះ​ ​រឿង​«​រៃ​ប្តូរ​ទ្រនំ​»​ ​ក៏បាន​រំលេច​ពី​បែបផែន​ជីវិត​តស៊ូ​ ​ជំនះ​ឧបសគ្គ​ជីវិត​ ​មិន​ចុះចាញ់​ទង្វើ​មិនល្អ​មក​បៀតបៀន​នោះ​ឡើយ​។​ ​ក្នុង​ជីវិត​មនុស្ស​ ​មិនមែន​សន្សំ​តែ​ទ្រព្យ​ក្នុង​លោកិយ​នោះ​ទេ​ ​តែ​ត្រូវ​ព្យាយាម​សាង​បុណ្យ​ ​សន្សំទ្រព្យ​នៅ​និ​ពាន្​ត​ផង​ដែរ​។​

    ​សូមជម្រាប​បន្ថែម​ថា​ ​រឿង​ភាគ​ទូរទស្សន៍​ល្អឯក​ ​«​រៃ​ប្តូរ​ទ្រនំ​»​ ​នឹង​ចាប់ផ្តើម​ថត​នា​ថ្ងៃទី18​ ​ខែកុម្ភៈ​ ​ឆ្នាំ2019ខាងមុខ​ ​ដោយមាន​ចំនួន​ជាង30ភាគ​។​ ​រឿង​ថ្មីនេះ​ ​សម្តែង​ដោយ​លោក​ ​សេង​ ​មង្គល​,​ ​កញ្ញា​ ​ផាន់​ ​ផាត់​ណា​,​ ​លោក​ ​អៀង​ ​ចេនឡា​,​ ​លោក​ ​ពិសិដ្ឋ​,​ ​កញ្ញា​ ​សុ​ម៉ា​ ​ឡា​ឡែន​,​ ​កញ្ញា​ ​នី​តា​ ​វរវង្ស​,​ ​កញ្ញា​ ​ផា​ណា​ម៉ុច​,​ ​កញ្ញា​ ​ប៊ែល​ឡា​,​ ​លោក​ ​គីម​ ​យុន​,​ ​ញឹម​ ​សុខា​,​ ​ឆ័យ​លី​ ​ដា​ឡែន​,​ ​ភី​យ៉ា​ដា​,​ ​លោក​ ​ស្អាង​ ​ដួងចិត្ត​៕​

  • និស្សិត​ឆ្នាំទី​ ​2​ ​ម្នាក់​នៅ​ខេត្តស្វាយរៀង​ ​ ​មានសំណាង​បាន​ឈ្នះ​រង្វាន់70លាន​រៀល​ពី​ខា​រ៉ា​បាវ​

    និស្សិត​ឆ្នាំទី​ ​2​ ​ម្នាក់​នៅ​ខេត្តស្វាយរៀង​ ​ ​មានសំណាង​បាន​ឈ្នះ​រង្វាន់70លាន​រៀល​ពី​ខា​រ៉ា​បាវ​

    ​ចំពោះ​ទឹកប្រាក់70លាន​រៀល​ ​ដែល​ជា​រង្វាន់​ធំ​របស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ ​ខា​រ៉ា​បាវ​ ​បាន​បន្ត​ផ្តល់​សំណាង​ដល់​និស្សិត​ស្រី​វ័យក្មេង​ម្នាក់​ ​ឈ្មោះ​ ​ម៉ី​ ​អន​ ​អាយុ21ឆ្នាំ​ ​ ​មាន​ស្រុកកំណើត​នៅ​ខេត្តស្វាយរៀង​ ​ហើយ​បច្ចុប្បន្ន​កំពុង​បន្ត​ការសិក្សា​នៅ​សាកល​វិទ្យាល័យ​ ​ភូមិន្ទ​នីតិសាស្ត្រ​ ​និង​វិទ្យា​សា​ស្ដ្​រសេ​ដ្ឋ​កិច្ច​ ​ឆ្នាំទី2​ ​លើ​មុន​ជំនាញ​គ្រប់គ្រង​ ​និង​សេដ្ឋកិច្ច​។​ ​
    ​ ​
    ​ថ្លែងប្រាប់​ក្រុមការងារ​ដែល​ចុះ​ប្រគល់​ប្រាក់​រង្វាន់​ដល់​លំនៅ​ដ្ឋាន​ ​កញ្ញា​ ​ម៉ី​ ​អន​ ​បានឱ្យ​ដឹង​ថា​ ​កាលពី​សប្ដាហ៍​កន្លងទៅ​ ​កញ្ញា​បាន​ទៅលេង​ផ្ទះនៅ​ឯ​ខេត្តស្វាយរៀង​ ​លុះ​ពេល​ត្រលប់​មក​ភ្នំពេញ​វិញ​ក៏​ឈប់​ទិញ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ ​ខា​រ៉ា​បាវ​ ​មួយ​កំប៉ុង​នៅ​ម្ដុំ​ស្ពាន​អ្នកលឿង​មក​ទទួលទាន​ ​លុះ​ពេល​គាស់​ក្រវិល​កំប៉ុង​ក៏​ស្រាប់តែ​ឃើញ​មាន​រង្វាន់70លាន​រៀល​នៅនឹង​ក្រវិល​កំប៉ុង​តែម្ដង​។​ ​ភ្លាម​នោះ​ ​កញ្ញា​មិនទាន់​ទុកចិត្ត​ទេ​ ​ហើយ​ទូរស័ព្ទ​សាកសួរ​ព័ត៌មាន​បញ្ជាក់​ពី​ក្រុមហ៊ុន​ ​ដែល​មាន​ដាក់លេខ​ទូរស័ព្ទ​នៅ​លើ​ក្រវិល​កំប៉ុង​ស្រាប់​។​ ​បន្ទាប់ពី​ដឹង​ថាត្រូវ​រង្វាន់​ធំ​ ​កញ្ញា​មាន​អារម្មណ៍​រំភើប​រីករាយ​ជា​ខ្លាំ​ ​ហើយ​ប្រាប់​ដំណឹង​ដល់​ក្រុម​គ្រួសារ​តែម្ដង​ ​។​ ​កញ្ញា​បាន​បញ្ជាក់​ថា​ ​ក្រោយពេល​ទទួល​បាន​លុយ​រង្វាន់​ទាំងនេះ​ ​កញ្ញា​នឹង​ប្រគល់​ជូន​ម្តាយ​ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ​ ​ហើយ​ទុក​មួយ​ចំណែក​សម្រាប់​បន្ត​ការសិក្សា​រហូតដល់​ថ្នាក់អនុបណ្ឌិត​។​ ​
    ​ ​
    ​សូម​បញ្ជាក់​ផង​ដែរ​ថា​ ​ជា​ការ​ថ្លែងអំណរគុណ​ដល់​អតិថិជន​ ​ក្រុមហ៊ុន​ ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ ​ខា​រ៉ា​បាវ​ ​បាន​បង្កើន​រង្វាន់​យ៉ាង​សន្ធឹក​សន្ធាប់​នូវ​ចំនួន​ទឹកប្រាក់​រហូតដល់​ ​100លាន​រៀល​ ​ចំនួន60រង្វាន់​ ​ម៉ូតូ​ ​HONDA​ ​Dream​ ​125​ ​ចំនួន60​ ​រង្វាន់​ ​,​ ​ទូរស័ព្ទ​ដៃ​ ​iPhone​ ​ចំនួន60រង្វាន់​ ​រួម​ជាមួយ​ការ​ផ្តល់​ជូន​រង្វាន់1ក​ប៉ុង​ ​រាប់​លាន​កំប៉ុង​ ​និង​គ្មាន​ការកំណត់​កាលបរិច្ឆេទ​នោះ​ទេ​។​ ​អ្នកទទួល​ទាន​អាច​មានសំណាង​បាន​ឈ្នះ​រង្វាន់100លាន​រៀល​ ​ដោយឡែក​អ្នកលក់​ដែល​ដាក់​តាំង​ច្រើន​ ​ហើយ​ស្អាត​ ​នៅពេល​ក្រុមការងារ​ចុះទៅ​ឃើញ​នឹង​ទទួល​បាន​ប្រាក់​លើកទឹកចិត្ត​ចំនួន1លាន​រៀល​ ​ភ្លាម​ៗ​ចំនួន5នាក់​។​

    ​សូម​ចំណាំ​ ​៖​ ​សម្រាប់​រង្វាន់​ពិតប្រាកដ​ ​គឺ​មានតែ​នៅ​សម្បក​កំប៉ុង​ ​ដែល​មាន​អក្សរខ្មែរ​ជា​សញ្ញាសម្គាល់​តែប៉ុណ្ណោះ​ ​៕​

  • នាយ​ក្រឹម​ ​ញញឹម​សប្បាយរីករាយ​ក្នុង​ខួបកំណើត​ ​ជាមួយ​កូនស្រី​ភ្លោះ​

    នាយ​ក្រឹម​ ​ញញឹម​សប្បាយរីករាយ​ក្នុង​ខួបកំណើត​ ​ជាមួយ​កូនស្រី​ភ្លោះ​

    ​ដូច​ប្រិយមិត្ត​បាន​ជ្រាប​ដឹង​មក​ហើយ​ថា​ ​អ្នកនាង​ ​ស្រី​លាភ​ ​គឺជា​តារា​កំប្លែង​ល្បី​មួយ​រូប​ ​ទទួល​បានកូន​ស្រី​ភ្លោះ​ជា​ឈាម​រួម​ជាមួយ​តារា​កំប្លែង​ជើងចាស់​លោក​ ​អ៊ូ​ ​បុ​ណ្ណា​រ៉ាត់​ ​ហៅ​នាយ​ក្រឹម​។​ ​កន្លងមក​នាង​បាន​បង្ហោះ​រូបភាព​កូនស្រី​ភ្លោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​ ​ហើយ​គេ​កត់សម្គាល់​ឃើញថា​ ​អ្នកនាង​ពិតជា​សុភមង្គល​ក្នុង​គ្រួសារ​យ៉ាង​ខ្លាំង​។​ ​មួយ​រយៈ​ចុងក្រោយ​អ្នកនាង​ហាក់ដូចជា​ ​មិន​លាក់លាម​អំពី​ទំនាក់ទំនង​ស្នេហា​ជាមួយ​នាយ​ក្រឹម​ទៀតហើយ​ ​ព្រោះ​គេ​មើលឃើញ​តាមរយៈ​រូបភាព​ ​នាយ​ក្រឹម​ ​បីកូន​ស្រី​ភ្លោះ​ទាំង​ញញឹមញញែម​ណាស់​។​

    ​អ្នក​ទាំងពីរ​បាន​ដាក់ឈ្មោះ​កូនភ្លោះ​របស់​ពួកគេ​ថា​ ​អេ​លលី​ណា​ ​និង​អេ​លលី​សា​ ​ហើយ​គ្រួសារ​នេះ​ពិតជា​មាន​ភាព​សប្បាយរីករាយ​ជាមួយ​ស្នាមញញឹម​ដ៏​មាន​សុភមង្គល​ជាទីបំផុត​។​ ​ដោយ​ឡែ​ក​ថ្មី​ៗ​នេះ​ក្នុង​ថ្ងៃខួបកំណើត​របស់​នាយ​ ​ក្រឹម​ ​អ្នកនាង​ស្រី​ ​លាភ​ ​បាន​បង្ក​បរិយាកាស​ដ៏​សប្បាយ​មួយ​ ​និង​ធ្វើ​ឱ្យ​នាយ​ក្រឹម​ភ្ញាក់ផ្អើល​ខ្លាំង​។​ ​អ្នកនាង​ ​ស្រី​លាភ​ ​បាន​សរសេរ​ ​អម​ដោយ​រូបភាព​ជាច្រើន​សន្លឹក​ថា​ ​«​សូមជូនពរ​លោកឪពុក​មាន​សុខភាព​ល្អ​អាយុវែង​ ​មានសំណាង​ល្អ​ពេញ​មួយ​ជីវិត​ ​happy​ ​birthday​ ​papa​ ​គាត់​មិន​ដែរ​ឱ្យធ្វើ​ខួប​អី​ទេ​ ​តែ​នេះ​ជា​ការ​បញ្ចូល​ថាមពល​ដល់​កំលាំង​កាយ​ចិត្ត​»​។​

    ​សូមជម្រាប​ដែរ​ថា​ ​ខណៈ​បានឃើញ​រូបភាព​ដែល​បង្ហោះ​ហើយ​នោះ​ ​មាន​អ្នកគាំទ្រ​ជាច្រើន​បាន​ពោល​សរសើរ​ថា​ ​កូនស្រី​ភ្លោះ​ទាំងពីរ​នាក់​ ​ពិតជា​មាន​សម្រស់​ស្អាត​ដូចជា​ ​លោកពូ​ ​ក្រឹម​ ​អីចឹង​ដែរ​ ​មិនចាញ់​អ្នកម្ដាយ​ប៉ុន្មាន​នោះ​ទេ​។​ ​កាន់តែ​ជាក់ច្បាស់​ ​សូម​ទស្សនា​រូបភាព​ខាងក្រោម​នេះ​៖​ ​


  • ជប៉ុន​ផ្តល់​ថវិកា​ជាង​ ​52ម៉ឺន​ដុល្លារ​សម្រាប់​សាលា​មត្តេយ្យ​គំរូ​ផ្តោត​លើ​បណ្ណាល័យ​

    ជប៉ុន​ផ្តល់​ថវិកា​ជាង​ ​52ម៉ឺន​ដុល្លារ​សម្រាប់​សាលា​មត្តេយ្យ​គំរូ​ផ្តោត​លើ​បណ្ណាល័យ​

    ​ប្រទេស​ជប៉ុន​បាន​ផ្តល់​ជំនួយ​ជា​ទឹកប្រាក់​ប្រមាណ​ ​529,068ដុល្លារ​ដល់​អង្គការ​សន្តិ​ស្ម័គ្រចិត្ត​ក្រោម​គម្រោង​ជំនួយ​ឧបត្ថម្ភ​ឥត​សំណង​សម្រាប់​គម្រោង​អភិវឌ្ឍន៍​សាលា​មត្តេយ្យ​សិក្សា​ធនធាន​គំរូ​ផ្តោត​លើ​បណ្ណាល័យ​នៅ​ខេត្តបាត់ដំបង​ ​ដែល​កិច្ចសន្យា​ផ្តល់​ជំនួយ​នេះ​ត្រូវ​បាន​ចុះហត្ថលេខា​រវាង​លោ​ក​ហូរី​ណូ​ ​អ៊ុ​ជិ​ហ៊ី​ ​ដេ​ហ៊ី​សា​ ​ឯកអគ្គ​រាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ ​និង​លោក​ ​Kase​ ​Takashi​ ​កា​សេ​ ​តា​កា​ស៊ី​ ​នាយក​ប្រចាំ​ប្រទេស​របស់​អង្គការ​សន្តិ​ស្ម័គ្រចិត្ត​ ​SVA​ ​ធនធាន​ខេត្តបាត់ដំបង​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជប៉ុន​។​

    ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ជប៉ុន​អង្គការ​ ​SVAមានបំណង​កែ​លម្អ​គុណភាព​នៃ​ការអប់រំ​កុមា​រតូចៗ​ ​តាមរយៈ​ការបង្កើត​សាលា​មត្តេយ្យ​គំរូ​ជាមួយនឹង​បណ្ណាល័យ​។​ ​គម្រោង​នេះ​ក៏​មានបំណង​បណ្តុះបណ្តាល​គ្រូបង្រៀន​ ​និង​គ្រូ​នៅ​សាលាបឋមសិក្សា​នៅ​ក្រុង​បាត់ដំបង​ដែរ​។​សាលារៀន​មត្តេយ្យ​នេះ​នឹង​ទទួល​បាន​កុមារ​ប្រហែល​ ​450នាក់​ ​និង​ ​10,00នាក់​ផ្សេងទៀត​នៅក្នុង​ខេត្ត​នេះ​នឹងអាច​ចូល​ទៅកាន់​កម្មវិធី​អប់រំ​ថ្នាក់​មត្តេយ្យ​តាមរយៈ​បណ្ណាល័យ​។​

    ​លោក​ ​Horinouchi​ ​បាន​មានប្រសាសន៍​ថា​៖​ ​«​ថវិកា​ជំនួយ​ប្រមាណ​ជាង​ ​52ម៉ឺន​ដុល្លារ​អាមេរិក​ដែល​រដ្ឋាភិបាល​ជប៉ុន​ផ្តល់​ដល់​អង្គការ​សន្តិ​ស្ម័គ្រចិត្ត​នេះ​នឹង​បង្កើត​សាលារៀន​មត្តេយ្យ​គំរូ​បំពាក់​ដោយ​បណ្ណាល័យ​លើកកម្ពស់​ការ​អាន​សៀវភៅ​ក្នុង​ការអប់រំ​កុមា​រតូចៗ​ ​និង​ការ​បង្កើន​សមត្ថភាព​គ្រូបង្រៀន​សាលា​មត្តេយ្យ​ក្នុង​ខេត្តបាត់ដំបង​ការ​កែ​លម្អ​គុណភាព​នៃ​ការអប់រំ​កុមារ​តូច​ ​និង​អភិវឌ្ឍ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​ការអប់រំ​ថ្នាក់​មត្តេយ្យ​សម្រាប់​កុមារ​នៅ​ខេត្តបាត់ដំបង​»​។​

    ​តាមរយៈ​គម្រោង​នេះ​ ​លោក​ឯកអគ្គ​រាជទូត​ជប៉ុន​សង្ឃឹម​ដែរ​ថា​ ​គម្រោង​នេះ​នឹង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សកម្មភាព​របស់​បណ្ណាល័យ​នឹង​រីកចម្រើន​នៅ​ទូទាំង​ខេត្ត​ ​ហើយ​ការអប់រំ​កុមារ​តូច​ក្នុង​ខេត្តបាត់ដំបង​នឹង​អភិវឌ្ឍ​កាន់តែ​ខ្លាំង​។​

    ​លោក​ ​Kase​ ​បាន​ថ្លែង​ថា​ ​បច្ចុប្បន្ន​នេះ​មាន​សិស្ស​ច្រើនជាង​ ​50នាក់​ក្នុង​ ​1ថ្នាក់​នៅក្នុង​សាលារៀន​ដែល​ជា​ចំនួន​លើស​(​2ដង​)​ដែល​ស្ថិត​ក្នុង​កម្រិត​ណែនាំ​ដោយ​ក្រសួង​អប់រំ​។​ ​ដូច្នេះ​”​ការ​កសាង​សាលា​មត្តេយ្យ​នេះ​អាច​រួមចំណែក​កាត់បន្ថយ​ចំនួន​សិស្សានុសិស្ស​នៅ​តាម​សាលារៀន​ដើម្បី​ទទួល​បាន​កម្រិត​សមស្រប​ ​និង​អនុញ្ញាត​ឱ្យ​កុមារ​លេង​ ​និង​រៀន​នៅក្នុង​បរិយាកាស​សុខ​ស្រួល​។​ ​ ​លោក​បាន​បញ្ជាក់​ទៀត​ថា​៖​«​តាមរយៈ​ការ​លើកកម្ពស់​ការ​អាន​តាមរយៈ​បណ្ណាល័យ​ ​និង​ការ​បង្កើន​ជំនាញ​បច្ចេកទេស​របស់​គ្រូបង្រៀន​ ​យើង​សង្ឃឹមថានឹង​បង្កើន​ការអប់រំ​របស់​កុមារ​»​។​

    ​លោក​ ​Kase​ ​Takashi​ ​បាន​សន្យា​ថា​ ​ក្នុង​ដំណាក់កាល​នៃ​ការរៀបចំ​គម្រោង​នេះ​អង្គការ​របស់​លោក​បាន​ពិគ្រោះ​យោបល់​ ​និង​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​មន្ទីរ​ការិយាល័យ​អប់រំ​ ​យុវជន​និងកីឡា​ខេត្តបាត់ដំបង​ ​ហើយ​សាលា​មត្តេយ្យ​សិក្សា​ធនធាន​បាត់ដំបង​នឹង​ប្រឹងប្រែង​អស់ពី​សមត្ថភាព​ដើម្បី​រក្សា​នូវ​កិច្ច​សហប្រតិបត្តិ​ការ​ល្អ​នៅ​ដំណាក់កាល​នៃ​ការអនុវត្ត​គម្រោង​នេះ​។​ ​ជាពិសេស​គម្រោង​នេះ​អាច​រួមចំណែក​ដល់​ការបង្កើត​ទំនាក់ទំនង​មិត្តភាព​រវាង​ជប៉ុន​ ​និង​កម្ពុជា​។​

    ​សូម​បញ្ជាក់​ថា​ ​កម្មវិធី​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​ជប៉ុន​សម្រាប់​គម្រោង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជប៉ុន​នៅ​កម្ពុជា​បាន​ចាប់ផ្តើម​នៅ​ឆ្នាំ2002​ ​ដើម្បី​គាំទ្រ​សកម្មភាព​ដែល​ជួយ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​កសាង​ ​និង​ស្ថាបនា​ឡើងវិញ​របស់​កម្ពុជា​នៅ​កម្រិត​មូលដ្ឋាន​។​

    ​ចាប់តាំងពី​ឆ្នាំ2002​ ​មក​ ​ជប៉ុន​បាន​ផ្តល់​ថវិកា​ចំនួន​ជាង​ ​35លាន​ដុល្លារ​សម្រាប់​គម្រោង​ចំនួន114​ ​ដែល​ផ្តោត​សំខាន់​លើ​វិស័យ​អប់រំ​បឋម​ ​សុខាភិបាល​ ​កសិកម្ម​ ​និង​ការបោសសម្អាត​មីន​៕​

  • សេចក្ដីជូនដំណឹង​ ​​ពី​កាលបរិច្ឆេទ​របស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ ​ខា​រ៉ា​បាវ​ ​

    សេចក្ដីជូនដំណឹង​ ​​ពី​កាលបរិច្ឆេទ​របស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ ​ខា​រ៉ា​បាវ​ ​

    ​ ​ក្រុមហ៊ុន​ ​ឃាង​ ​ហួត​ ​សូមជម្រាប​ជូនដំណឹង​ដល់​អតិថិជន​ ​ទិញ​-​លក់​ ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ ​ខា​រ៉ា​បាវ​ ​ឱ្យ​បាន​ជ្រាប​ថា​៖​ ​ដោយ​ថ្មី​ៗ​នេះ​ ​មាន​បងប្អូន​មួយចំនួន​នៅតែ​មានការ​យល់​ច្រឡំ​ទៅលើ​ការពិនិត្យ​មើល​ពី​កាលបរិច្ឆេទ​របស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ ​ខា​រ៉ា​បាវ​ ​។​ ​ដូច្នេះ​ ​ក្រុមហ៊ុន​សូម​ធ្វើការ​ណែនាំ​ដូចតទៅ​៖​ ​

    ​ ​១​-​ ​យោង​តាម​ស្តង់ដារ​អន្តរជាតិ​ ​ចំពោះ​កាលបរិច្ឆេទ​ ​គឺ​គេ​រាប់​ពី​ ​ឆ្នាំ​ ​ខែ​ ​និង​ ​ថ្ងៃ​ ​។​ ​ឧទាហរណ៍​ ​ប្រសិនបើ​គេ​សរសេរ​ថា​ ​(​BBF​ ​២០០៦១៧​)​ ​នៅ​ក្រោម​បាត​សម្បក​កំប៉ុង​ ​នោះ​មានន័យថា​ ​កាលបរិច្ឆេទ​នឹង​ត្រូវ​ផុតកំណត់​នៅ​ត្រឹម​ ​ឆ្នាំ២០២០​ ​ខែ០៦​ ​ថ្ងៃទី១៧​ ​។​ ​
    ​ ​២​-​ ​ចំពោះ​រាល់​និមិត្ត​សញ្ញា​ផ្សេង​ៗ​នៅ​លើ​សម្បក​កំប៉ុង​ ​ដូចជា​សញ្ញាសម្គាល់​ ​7BC​ ​ឬ​ ​NCI​ ​ក៏ដូចជា​សញ្ញា​ផ្សេង​ៗ​ទៀត​ ​គឺ​គ្រាន់តែ​ជា​សញ្ញាសម្គាល់​របស់​រោងចក្រ​ផលិត​សម្បក​កំប៉ុង​តែប៉ុណ្ណោះ​ ​។​ ​
    ​ ​ដូច្នេះ​ ​សូម​បងប្អូន​ ​ក៏ដូចជា​អតិថិជន​ទាំងអស់​ ​កុំ​មានការ​យល់​ច្រឡំ​តទៅទៀត​ ​។​ ​

    ​​ធ្វើ​នៅ​ភ្នំពេញ​,​ ​ថ្ងៃទី១៣​ ​ខែកុម្ភៈ​ ​ឆ្នាំ២០១៩​ ​៕

    Announcment Scanned