Author: អេបិល

  • អេ​ឡិច​ ​ចាន់​ត្រា​ ​ចែករំលែក​ក្ដី​ស្រឡាញ់​ដល់​កុមារ​ក្នុង​មណ្ឌល​សុ​ម៉ាលី​ម៉ម​

    អេ​ឡិច​ ​ចាន់​ត្រា​ ​ចែករំលែក​ក្ដី​ស្រឡាញ់​ដល់​កុមារ​ក្នុង​មណ្ឌល​សុ​ម៉ាលី​ម៉ម​

    ​អ្នកលេង​ហ្វេ​សប៊ុ​កជា​ច្រើន​ ​បាន​លាន់មាត់​សរសើរ​ថា​លោក​ ​អេ​ឡិច​ ​ចាន់​ត្រា​ ​គឺជា​តារា​គំរូ​ម្នាក់​ ​ដោយសារតែ​លោក​ ​បាន​បង្ហាញ​ក្ដី​ស្រឡាញ់​ ​ទៅកាន់​មនុស្ស​ដែល​ចំ​គោលដៅ​ ​ដែល​ខុសពី​យុវវ័យ​ ​និង​អ្នកមួយ​ចំនួន​ដែល​សុខចិត្ត​យកពេល​ទៅ​ចំណាយ​លើ​រឿង​ផ្ទាល់ខ្លួន​ ​ជាមួយនឹង​បុរស​ ​ឬ​នារី​ជា​សង្សារ​ជំនួស​វិញ​។​ ​

    ​លោក​បាន​ចំណាយពេល​ញាំ​បាយ​ជាមួយ​គ្រួសារ​ ​ដែល​លោក​ប្រកាស​ថា​ ​កម្រ​បាន​ញាំ​បាយ​ជុំគ្នា​ ​ព្រោះតែ​ការងារ​ ​ដោយ​ក្រៅពី​ញាំ​អាហារ​ជុំគ្នា​ ​លោក​ក៏បាន​បង្ហាញ​ការគោរព​ ​និង​យកចិត្ត​ទុកដាក់​ចំពោះ​អ្នកមានគុណ​ទាំងនោះ​ដែរ​។​ ​អ្វី​ដែលគេ​កាន់តែ​លាន់មាត់​ទៅទៀត​ ​គឺ​លោក​បាន​ឆ្លៀត​ទៅ​ចែក​ទឹកចិត្ត​ ​និង​ចំណីចំណុក​ ​ហើយ​ចំណាយពេល​លេង​ជា​មួយ​ប្អូន​ៗ​ ​នៅក្នុង​មណ្ឌលកុមារ​កំព្រា​សុ​ម៉ាលី​ម៉ម​ ​ដែលតា​រា​មួយចំនួន​ ​មើល​រំលង​ក្នុង​ថ្ងៃ​នៃ​ក្ដី​ស្រឡាញ់​។​ ​នៅក្នុង​មណ្ឌល​នេះ​ ​គេ​កត់សម្គាល់​ថា​ ​វត្តមាន​តារា​ច្រើន​នាក់​មក​ហើយ​ ​ទៅលើ​ក​ទឹក​ចិ​ត្ត​ក្មេង​ៗ​ ​ប៉ុន្តែ​មិនមែន​ក្នុង​ថ្ងៃ14​ ​កុម្ភ:នោះ​ទេ​ ​ដោយសារតែ​ថ្ងៃ​ទិ​វារ​នៃ​ក្ដី​ស្រឡាញ់​នោះ​ ​គេ​ផ្ដោត​ជាធំ​តែ​លើ​ការ​ចំណាយពេល​ជាមួយ​គូស្នេហ៍​ ​និង​ជាមួយ​មួយចំនួន​ ​ដែល​ខ្លួន​គិតថា​ ​សំខាន់​ច្រើនជាង​។​

    ​លោក​ ​អេ​ឡិច​ ​ចាន់​ត្រា​ ​បាន​អះអាង​ថា​ ​ហេតុផល​ដែល​លោក​ចំណាយពេល​ទៅ​មើ​លក្មេងៗ​ ​នៅក្នុង​មណ្ឌល​សុ​ម៉ាលី​ម៉ម​នោះ​ ​គឺ​បណ្ដាលមកពី​ពេល​កន្លងមក​ ​លោក​រមែង​ទៅលេង​ជាមួយ​ក្មេង​ធ្វើ​ឱ្យ​មាន​ទំនាក់ទំនង​ជាប្រចាំ​ ​ហើយដោយ​សារ​តែ​លោក​គិតថា​ ​ក្នុង​ថ្ងៃ14​ ​កុម្ភ​:​ ​ក្មេង​ទាំងនេះ​ ​ត្រូវការ​ការ​យកចិត្ត​ទុកដាក់​ខ្លាំង​ជាង​ថ្ងៃ​ណាៗ​ ​ទាំងអស់​ ​ទើប​លោក​រវល់​ប៉ុណ្ណា​ ​ក៏​នៅតែ​ចំណាយពេល​ ​ជា​មួ​យក្មេងៗ​នៅក្នុង​មណ្ឌល​នោះ​ ​ដោយ​លោក​កាន់តែ​រំភើបចិត្ត​ខ្លាំង​ឡើង​ ​នៅពេល​បាន​ឃើ​ញក្មេងៗ​ទាំងនោះ​សប្បាយរីករាយ​ ​ដូច​បាន​កាដូ​ពី​ឋាន​សួ​គ៍​៕​

  • ថ្មីទៀត​ហើយ​!​!​ ​មាស​ ​សុខ​សោភា​ ​៖​ ​«​រឿង​ចូល​ហង្ស​មាស​នេះ​ ​ខ្ញុំ​កំពុងតែ​ពិចារណា​ហើយ​»​

    ថ្មីទៀត​ហើយ​!​!​ ​មាស​ ​សុខ​សោភា​ ​៖​ ​«​រឿង​ចូល​ហង្ស​មាស​នេះ​ ​ខ្ញុំ​កំពុងតែ​ពិចារណា​ហើយ​»​

    ​តារា​ស្រី​ ​មាស​ ​សុខ​សោភា​ ​នា​ពេល​ថ្មី​ៗ​នេះ​ ​កំពុងតែ​មាន​សកម្មភាព​មមាញឹក​ជាមួយ​កម្មវិធី​ ​ស្នាដៃ​កូនខ្មែរ​សម្រាប់​មាស​ ​សុខ​សោភា​ ​ដែលគេ​មើលឃើញ​ថា​ ​តារា​ស្រី​ទឹកដម​សំឡេង​ផ្អែម​ជាង​ទឹកឃ្មុំ​មួយ​ដួង​នេះ​ ​មាន​បទចម្រៀង​និពន្ធ​ថ្មី​នៅក្នុង​ដៃ​យ៉ាងច្រើន​ ​ដែល​បេក្ខជន​ប្រលង​ក្នុង​កម្មវិធី​ ​និពន្ធ​ដើម្បី​ឱ្យ​នាង​បាន​ច្រៀង​ ​និង​ក៏​កំពុង​ទទួល​បាន​ពី​ប្រជាប្រិយ​ភាព​បទចម្រៀង​ក្នុងចំណោម​ចំណាត់ថ្នាក់​ទាំង​ ​5​ ​ផង​ដែរ​។​ ​ស្រប​ពេល​ដែល​កំពុង​ឡើង​កូដ​ជាមួយ​បទ​និ​ពន្ធ​ថ្មី​ៗ​ ​ស្រាប់តែ​ ​ធ្លាយ​ដំណឹង​មក​ថា​ ​នាង​កំពុង​ពិចារណា​ចូល​ទ្រនំ​ហង្ស​មាស​មែនទែន​ហើយ​។​ ​

    ​សូម​រំឭក​ថា​ ​កន្លងទៅ​ក្នុង​អំឡុង​ខែ​ ​កុម្ភៈ​ ​ឆ្នាំ​ ​2018​ ​មាស​ ​សុខ​សោភា​ ​ត្រូវ​បាន​អ្នកសារព័ត៌មាន​ទម្លាយ​រឿង​ ​វេច​បង្វិច​ចេញ​ពី​ថោន​ ​ក៏ប៉ុន្ដែ​នាង​បាន​ចេញមុខ​បកស្រាយ​ចំពោះ​ព័ត៌មាន​ដែល​បាន​សុះសាយ​ថា​ ​រូប​នាង​បាន​បញ្ចប់​កុងត្រា​កិច្ចសន្យា​ជាមួយ​ផលិត​កម្ម​ថោន​ ​ប៉ុន្ដែ​មិន​រត់​ចូល​ទៅ​ផលិតកម្ម​ធំ​គឺ​ ​រស្មី​ហង្ស​មាស​ ​នោះ​ទេ​ ​ពោល​គឺ​នាង​បាន​ធ្វើការ​បដិសេធ​ ​និង​ច្រា​ណ​ចោល​រាល់​ព័ត៌​ដែល​បាន​ចេញ​មក​ ​ដែល​ធ្វើ​មហាជន​មានការ​ងឿងឆ្ងល់​ ​រួម​ទាំង​ខាង​ផលិតកម្ម​សាមីខ្លួន​ផ្ទាល់​ ​មាន​ប្រិត​កម្ម​ខ្លាំង​លើ​រូប​នាង​។​ ​យ៉ាងណាមិញ​ ​នាង​បាន​សង្កត់ធ្ងន់​ ​កាលដែល​គ្មាន​កុងត្រា​នៅ​ថោន​ ​និង​មិនព្រម​ចាកចេញ​នោះ​ ​គឺ​នាង​ខិតខំ​ប្រឹងប្រែង​ធ្វើការ​ដោយ​កម្លាំងចិត្ត​ ​និង​ការយោគយល់​ទុកចិត្ត​គ្នា​ទៅវិញទៅមក​។​

    ​ចូល​មកដល់​ខែកុម្ភៈ​ ​ឆ្នាំ​ ​2019​ ​នេះ​វិញ​ម្ដង​ ​ស្រាប់តែ​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​បាន​ទម្លាយ​ម្ដងទៀត​ថា​ ​មាស​ ​សុខ​សោភា​ ​ពិចារណា​ចូល​ផលិតកម្ម​ហង្ស​មាស​ទៀតហើយ​។​ ​ខណៈ​មហាជន​ជាច្រើន​កំពុង​ចាប់អារម្មណ៍​ថា​ ​តើ​ពិតមែន100​%​ ​ឬមិន​ទៅ​ហង្ស​មាស​ ​ទេ​?​ ​ព្រោះថា​ ​មហាជន​ជាច្រើន​គេ​រំពឹង​ថា​ ​ប្រសិនបើ​នាង​ទៅ​ហង្ស​មាស​ពិត​នោះ​ ​គឺជា​រឿង​ល្អ​សម្រាប់​នាង​ ​និង​បាន​ក្ដោប​ឱកាស​ការងារ​សិល្បៈ​ច្រើន​ទៀតផង​ ​តាមរយៈ​កម្មវិធី​ច្រើន​នៅ​ទូរទស្សន៍​ហង្ស​មាស​។​

    ​មាស​ ​សុខ​សោភា​ ​បាន​តប​ទៅ​អ្នកសារព័ត៌មាន​វិញ​ថា​ ​ចំពោះ​រឿង​ចូល​ហង្ស​មាស​ ​នេះ​ ​ខ្ញុំ​កំពុងតែ​ពិចារណា​ហើយ​។​ ​យើង​ត្រូវការ​ពេលវេលា​គិត​ឱ្យ​បាន​ច្បាស់លាស់​ជាមុន​សិន​។​ ​ខ្ញុំ​មាន​មិត្តភក្តិ​នៅ​ទីនោះ​ ​(​ហង្ស​មាស​)​ ​គាត់​ចង់ឱ្យ​ខ្ញុំ​ទៅ​ហ្នុង​ដែរ​ ​ព្រោះ​គាត់​ចង់​ឃើញ​សកម្ម​ភាព​ថ្មី​ៗ​របស់​យើង​នៅ​ឆ្នាំ​ថ្មីនេះ​ ​ហើយ​ខ្ញុំ​គិតថា​ ​ហង្ស​មាស​ ​ពេលនេះ​ ​គាត់​ក៏​មានការ​ងារ​សិល្បៈ​ច្រើន​ដែរ​។​ ​ប៉ុន្តែ​ខ្ញុំ​ត្រូវការ​លក្ខខណ្ឌ​របស់ខ្ញុំ​ដែរ​ ​គឺ​ដូច​ខ្ញុំ​ធ្លាប់​ប្រាប់​អ៊ីចឹង​ថា​ ​ខ្ញុំ​ត្រូវការ​សិទ្ធិ​សេរីភាព​។​ ​ខ្ញុំ​យល់ថា​ ​បើ​ហង្ស​មាស​ ​គាត់​ចង់បាន​ខ្ញុំ​មែន​ ​គាត់​នឹង​យល់ស្រប​តាម​សំណើ​របស់​យើង​ ​ដែល​ចង់បាន​ជាមិនខាន​៕​

  • ពានរង្វាន់​ដែល​ឈ្នះ​ ​-​ ​SsangYong​ ​បើក​ដំណើរការ​បន្ទប់​តាំង​លក់​រថយន្ត​របស់​ខ្លួន​នៅក្នុង​ទីតាំង​ប្រកប​ដោយសក្តានុពល​បំផុត​នៅ​រាជធានី​ភ្នំពេញ​

    ពានរង្វាន់​ដែល​ឈ្នះ​ ​-​ ​SsangYong​ ​បើក​ដំណើរការ​បន្ទប់​តាំង​លក់​រថយន្ត​របស់​ខ្លួន​នៅក្នុង​ទីតាំង​ប្រកប​ដោយសក្តានុពល​បំផុត​នៅ​រាជធានី​ភ្នំពេញ​

    ការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុន SsangYong Cambodia និងការទទួលយកម៉ាកសញ្ញារថយន្តដ៏ទំនើបនេះរបស់ប្រជាជនកម្ពុជាបានធ្វើឱ្យ SsangYong សម្រេចចិត្តពង្រីកអគារតាំងបង្ហាញរបស់ខ្លួនបន្ថែមទៀត ដើម្បីផ្តល់នូវភាពងាយស្រួលដល់អតិថិជនដែលមានតម្រូវការលើសពីការរំពឹងទុក។

    នៅក្នុងឆ្នាំនេះ SsangYong នឹងបើកកន្លែងអគារតាំងលក់រថយន្តទំនើបរបស់ខ្លួននៅទីតាំងដែលងាយស្រួលរកឃើញបំផុតនៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី15 ខែកុម្ភៈ ឆ្នាំ2019។ អគារតាំងបង្ហាញរថយន្ត SsangYong មានទីតាំងស្ថិតនៅលើមហាវិថីសហព័ន្ធរុស្សី (ក្បែរស្ពានអាកាសសាលាតិចណូ)ដែលនេះគឺជាកាអគារតាំងបង្ហាញទី2របស់ខ្លួន បន្ទាប់ពីសាខាចោមចៅ ដែលបានបើកដំណើរការកាលពីឆ្នាំមុន។

    អគារតាំងបង្ហាញថ្មី ដែលមានរាងបួនជ្រុងស្មើយ៉ាងទូលាយ នឹងក្លាយជាកន្លែងនៃការតាំងបង្ហាញនូវគ្រឿងតុបតែងផ្ទៃខាងក្នុងនៃរថយន្តដ៏ទាក់ទាញបំផុតនៅក្នុងប្រទេសកម្ពុជា។ ការបើកសម្ភោធនេះនឹងបង្ហាញពីម៉ូដែលរថយន្តចុងក្រោយរបស់ SsangYong ដែលបង្ហាញពីការច្នៃប្រឌិតរបស់រថយន្ត SUV ដ៏ទំនើប។

    គណៈគ្រប់គ្រង SsangYong បានអញ្ជើញអ្នកសារព័ត៌មានទាំងអស់ឱ្យមកទទួលយកនូវបទពិសោធន៍ដ៏ដ៏អស្ចារ្យបំផុត ដើម្បីចូលរួមនៅក្នុងពិធីបើកសម្ពោធជាផ្លូវការនូវអគារតាំងបង្ហាញថ្មីដ៏គួរឱ្យទាក់ទាញនេះ។ ពិធីសម្ពោធជាផ្លូវការនឹងត្រូវបានដឹកនាំដោយនាយកប្រតិបត្តិនៃក្រុមហ៊ុន SsangYong Cambodia និង អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Asia / KD Export Team SsangYong Motor និងក្រុមការងារនៃក្រុមហ៊ុន SsangYong ជាច្រើនរូបទៀត។

    លោក Lee Jae Hoo អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន SsangYong Cambodia បានមានប្រសាសន៍ថា “ក្រុមហ៊ុន SsangYong Cambodia បានបង្កើតអគារតាំងបង្ហាញដំបូងបង្អស់របស់ខ្លួននៅក្នុងខែមីនា ឆ្នាំ2018 ។ នៅក្នុងទីផ្សារប្រកួតប្រជែងនៃរថយន្តម៉ាកល្បីនេះ SsangYong បានគ្រប់គ្រងស្ថានភាពបានយ៉ាងឆាប់រហ័ស ដើម្បីបង្កើនភាគហ៊ុននៃទីផ្សាររបស់ខ្លួន។ ដំណើរការលក់របស់យើងគឺគួរឱ្យភ្ញាក់ផ្អើលខ្លាំងណាស់សម្រាប់យើងដែលធ្វើឱ្យយើងសម្រេចចិត្តបង្កើតអគារតាំងបង្ហាញថ្មីមួយនេះនៅចំកណ្តាលនៃរាជធានីភ្នំពេញ ដើម្បីផ្តល់នូវភាពងាយស្រួលឡើងដល់អតិថិជនដែលមានស្រាប់ និងអតិថិជនបន្ថែមទៀតរបស់យើង” ។

    អគារតាំងបង្ហាញថ្មីនេះ គឺជាផ្នែកមួយនៃការរីកចម្រើនដ៏សំខាន់របស់ SsangYong នៅក្នុងប្រទេសកម្ពុជា។ ការមានកាអគារតាំងបង្ហាញរថយន្តនៅក្នុងប្រទេសកម្ពុជា បានបញ្ជាក់ថាក្រុមហ៊ុន SsangYong គឺមានសេដ្ឋកិច្ចកំពុងរីកចម្រើន ហើយក៏បង្ហាញថា ម៉ាកសញ្ញាមួយនេះត្រូវបានគេទទួលស្គាល់ជាផ្លូវការហើយនៅថ្ងៃនេះ និងនៅឆ្នាំខាងមុខទៀត។

    លោក Yoon Jiseok អ្នកគ្រប់គ្រងទូទៅ​នៃក្រុមហ៊ុនSsangYong ប្រចាំប្រទេសកូរ៉េ (Asia/KD Export Team SsangYong Motor) បាន​មានប្រសាសន៍ថា “ ក្រុមហ៊ុន SsangYong បានបើកដំណើរការតាំង​ពីឆ្នាំ​1954 ដែលគិតមកដល់ ឥលូវមានរយៈពេលជាង65ឆ្នាំ លើជំនាញផលិតយានយន្ត ហើ​យយើង​ពិតជាមានមោទនភាពខ្លាំងណាស់​ ចំពោះ​ការផលិតរថយន្ត​រយៈពេលដ៏យូរអង្វែងរបស់យើង។ SsangYong បាន​ផលិត​រថយន្ត​ប្រភេទ SUV, Pick Up, MPV Car ដែលមានលក្ខណៈ Dynamic Driving  តាមបច្ចេកទេស 4 x4 ដែលគិតពីសុវត្ថិភាពជាចំបង និងខិតខំប្រឹងប្រែង ធ្វើយ៉ាងណាដើម្បីអោយបំពេញតាមតម្រូវការអតិថិជន។

    ជារៀងរាល់ឆ្នាំការលក់របស់យើងមានកំណើនកើនឡើងរហូត ជាក់ស្តែងឆ្នាំ២០១៨ យើងលក់បានរថយន្តចំនួន144,000គ្រឿង និងក្នុងឆ្នាំ2019  យើងជឿជាក់ថានឹងកើនដល់ 163,000គ្រឿង។

    ជាមួយកិច្ចសហប្រតិបត្តិការដ៏ល្អ ជាមួយក្រុមហ៊ុនSsangYong ប្រចាំប្រទេសកម្ពុជានេះ យើងនឹងធានាផ្គត់ផ្គង់នូវរថយន្តដ៏ល្អប្រណិតពីរោងចក្រយើងផ្ទាល់ មកកាន់ទីផ្សារប្រទេសកម្ពុជា”

    ការបើកសម្ពោធអគារតាំងបង្ហាញនេះផងដែរ ក៏នឹងមានការបង្ហាញពីពាន់រង្វាន់ដែលក្រុមហ៊ុន ទទួលបានផងដែរមានដូចជា “SsangYong ឯកទេសរថយន្ត SUV ដ៏ល្បីល្បាញលើពិភពលោក ៖ សូមមកទទួលយកបទពិសោធន៍ថ្មីជាមួយនឹងរថយន្ត SsangYong” (“World Renowned SUV Specialist: Enter and Experience the New SsangYong.”) ។ ស្លាកតាំងបង្ហាញនេះតំណាងឱ្យចក្ខុវិស័យរបស់ SsangYong ដែលត្រូវបានគេស្គាល់ និងស្ថិតនៅលំដាប់កំពូលក្នុងផ្នែករថយន្តបែប Sport ដ៏ទំនើបទាន់សម័យ។ ដើម្បីបញ្ជាក់ពីចំណុចដ៏ល្អខាងលើនេះ ក្នុងឆ្នាំ2018 និងឆ្នាំ2019 រថយន្ត Rexton និងរថយន្ត Rexton Sports បានទទួលពានរង្វាន់ជាច្រើនពីទស្សនាវដ្តី 4X4 នៃចក្រភពអង់គ្លេស។ ទស្សនាវដ្តី 4×4 គឺជាទស្សនាវដ្តីរបស់ចក្រភពអង់គ្លេស និងជាទស្សនាវដ្តី Pick-Up ដែលបង្ហាញពីរថយន្ត 4WD និងរថយន្តដឹកទំនិញទូទាំងពិភពលោក។ ជារៀងរាល់ឆ្នាំទស្សនាវដ្តី 4X4 បានជ្រើសរើសគំរូរថយន្តជិត90គំរូរថយន្ត សម្រាប់ការសិក្សាស៊ីជម្រៅ និងការវាយតម្លៃ ដើម្បីធ្វើការប្រកួតប្រជែង។ នៅឆ្នាំ2018 រថយន្ត SsangYong ម៉ូដែល  Rexton បានឈ្នះពានរង្វាន់ចំនួនបី គឺ ឈ្នះពានរង្វាន់ “រថយន្តដែលមានគុណម្លៃល្អដាច់គេ” “រថយន្តដែលខ្លាំង ធុន រឹងមាំជម្នះគ្រប់ឧបសគ្គផ្លូវ” និងពានរង្វាន់ “រថយន្ត 4X4 ប្រចាំឆ្នាំ”។ រថយន្ត SsangYong ម៉ូដែល​ Rexton នៅតែបន្តទទួលបានពានរង្វាន់ “រថយន្តដែលមានគុណម្លៃល្អដាច់គេ” ក្នុងខែមករា ឆ្នាំ2019 រយៈពេល2ឆ្នាំជាប់ៗគ្នាផងដែរ។ ចំណែក រថយន្ត SsangYong ម៉ូដែល Rexton Sports ទទួលបានពានរង្វាន់ “រថយន្តដែលមានគុណម្លៃល្អដាច់គេ” ក្នុងប្រភេទ “រថយន្ត Pick-Up ប្រចាំឆ្នាំ” ក្នុងឆ្នាំ2018។

    នៅក្នុងកម្មវិធីសន្និសីទសារព័ត៌មាន លោក Park Keun Baek អគ្គនាយកផ្នែកលក់នៃក្រុមហ៊ុន SsangYong បានពន្យល់ពីភាពពេញនិយមរបស់រថយន្ត SsangYong គឺដោយសារសុវត្ថិភាព ការរចនា និងកម្លាំងថាមពលរបស់រថយន្ត។ លោកបានថ្លែងថា “… ឧទាហរណ៍ ម៉ូដែល Rexton គឺផលិតឡើងដោយផ្តោតលើសុវត្ថិភាពរបស់អ្នកដំណើរ និងភាពធន់នៃរថយន្ត សូម្បីតែនៅពេលបើកបរនៅលើផ្លូវដ៏លំបាកយ៉ាងណាក៏ដោយ។ ការរចនាម៉ូដែល Rexton ឡើងគឺទទួលបានការកោតសរសើរពីអ្នកជំនាញខាងត្រួតពិនិត្យស្វ័យប្រវត្តិជាច្រើនថា ជារថយន្ត SUV ដ៏ស្រស់ស្អាតបំផុតនៅក្នុងទីផ្សារ។ ចំណែករឿងម៉ាស៊ីនវិញ រថយន្ត SsangYong ម៉ូដែល Rexton បំពាក់ដោយម៉ាស៊ីនម៉ាស៊ូត 2.2 លីត្រ ប៉ុន្តែការដំណើរការម៉ាស៊ីនរបស់វាគឺស្រដៀងគ្នាទៅនឹងម៉ាស៊ីន 3.0 លីត្រដែរ។ បច្ចេកវិទ្យានេះ គឺត្រូវបានក្រុមវិស្វកម្មនៃក្រុមហ៊ុន SsangYong រួមបញ្ជូនគ្នាយ៉ាងល្អឥតខ្ចោះ ស្របទៅនឹងការរួមបញ្ជូនគ្នា 7 ល្បឿននៃរថយន្តដឹកជញ្ជូនម៉ូដែល Mercedes Benz”។

    នៅឆ្នាំ2019នេះ នឹងក្លាយជាឆ្នាំដ៏គួរឱ្យរំភើបសម្រាប់ក្រុមហ៊ុន SsangYong ព្រោះថានឹងមានព្រឹត្ដិការណ៍ជាច្រើនកំពុងរង់ចាំនាពេលខាងមុខនេះ។ ក្រុមហ៊ុន SsangYong គ្រោងនឹងដាក់បង្ហាញម៉ូដែលថ្មីមួយទៀតនៅពាក់កណ្តាលឆ្នាំនេះ និងកន្លែងតាំងបង្ហាញមួយផ្សេងទៀតនៅដើមឆ្នាំក្រោយនៅក្បែរតំបន់បឹងកេងកង។

    ក្រុមហ៊ុន SsangYong សូមស្វាគមន៍ចំពោះអតិថិជនទាំងអស់ឱ្យមកទស្សនាកន្លែងតាំងបង្ហាញថ្មីរបស់ក្រុមហ៊ុន ដើម្បីទទួលបាននូវបទពិសោធថ្មីជាមួយនឹងរថយន្ត SsangYong ដែលពិភពលោកទទួលស្គាល់ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី (កែងមហាវិថីសហព័ន្ធរុស្សី និងវត្តនាគវ័ន) សង្កាត់ផ្សារដេប៉ូ 3 ខណ្ឌទួលគោក រាជធានីភ្នំពេញ។

    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ 098 456 888 / 095 456 888៕




  • Tiger​ ​Street​ ​Football​ ​Festival​ ​20​ ​19​ ​នៅ​មណ្ឌល​ខេត្ត​កំពង់ចាម​ជម្រុះ​យក7ក្រុម​ឡើង​ទៅ​ភ្នំពេញ​

    Tiger​ ​Street​ ​Football​ ​Festival​ ​20​ ​19​ ​នៅ​មណ្ឌល​ខេត្ត​កំពង់ចាម​ជម្រុះ​យក7ក្រុម​ឡើង​ទៅ​ភ្នំពេញ​

    ​កំពង់ចាម​៖​មណ្ឌល​ទី៧នៃ​កា​ប្រកួត​វគ្គ​ជម្រុះ​ ​Tiger​ ​Street​ ​Football​ ​Festival​ ​2019​ ​បាន​មកដល់​ខេត្ត​កំពង់ចាម​ហើយ​ ​ដោយមាន​ក្រុម​ចំនួន៧៦បាន​ដាក់ពាក្យ​ចូលរួម​ប្រកួត​ខណៈ​មាន​ក្រុម​ជើងខ្លាំង​ជាច្រើន​ប្រចាំ​មណ្ឌល​នេះ​មាន​ក្តី​សង្ឃឹម​ខ្ពស់​ដណ្តើម​កៅអី​ឆ្ពោះទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ភ្នំពេញ​នា​ថ្ងៃទី16​ ​និង​ទី17​ ​មីនា​ ​2019​ ​ខាងមុខនេះ​។​

    ​ថ្លែង​ក្នុង​កម្មវិធី​សន្និសីទ​សារព័ត៌មាន​កាលពី​រសៀល​ថ្ងៃទី15​ ​ខែកុម្ភៈ​ ​ឆ្នាំ2019​ ​នៅ​សណ្ឋាគារ​ភ្នំ​ប្រុស​ ​ខេត្ត​កំពង់ចាម​ ​លោក​ ​តឹក​ ​សេង​ហុង​ ​នាយក​គ្រប់គ្រង​ស្លាក​សញ្ញា​ស្រា​បៀ​រថៃហ្គ័​របា​ន​លើកឡើង​ថា​ ​សម្រាប់​ឆ្នាំ2019​ ​នេះ​គឺ​ ​ជា​លើក​ទី៧ហើយដែល​ក្រុមហ៊ុនស្រា​បៀ​រថៃហ្គ័​របា​ន​សហការ​ជាមួយ​សហព័ន្ធ​បាល់ទាត់​កម្ពុជា​ក្នុង​ការបង្កើត​ព្រឹត្តិ​ការណ៍​ ​ប្រកួត​បាល់ទាត់​ ​Tiger​ ​Street​ ​Football​ ​Festival​ ​ប្រចាំឆ្នាំ​ ​2019នេះ​ឡើង​។​ ​ហើយ​អ្វី​ដែល​កាន់តែ​ពិសេស​ក្នុង​ឆ្នាំនេះ​ ​យើង​បាន​បង្កើន​មណ្ឌល​ប្រកួត​ដល់៩ទីតាំង​ ​និង​ប្រាក់​រង្វាន់​សរុប​ទូទាំង​ប្រទេស​កាន់តែ​ធំអស្ចារ្យ​រហូតដល់50,000ដុល្លារ​។​

    ​លោក​បាន​និយាយលើក​ទឹកចិត្ត​ដល់​ក្រុមកីឡា​ករ​ទាំងអស់​ត្រូវ​ខិតខំ​លេង​ឲ្យអស់​ពី​កម្លាំងកាយ​ចិត្ត​និង​លេង​ដោយ​យុត្តិធម៌​ ​(​FairPlay​)​ជាពិសេស​ត្រូវ​ខិតខំ​ដើម្បី​ដណ្តើម​យក​ពាន​ទូទាំង​ប្រទេស​យក​មក​ទឹកដី​ខេត្ត​កំពង់ចាម​។​ ​ការប្រកួត​ជម្រុះ​នឹង​ធ្វើ​នៅ​ទីលាន​កោះ​ពេជ្រ​មាត់ទន្លេ​ ​ខេត្ត​កំពង់ចាម​ ​ថ្ងៃទី16​ ​និង​ ​17ខែកុម្ភៈ​ ​ដោយមាន​ក្រុម​ចូលរួម​ ​ក្រុម76​ ​ខណៈ​មណ្ឌល​កំពង់ចាម​នេះ​ត្រូវ​យក៧ក្រុម​ដើម្បី​ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ ​នៅ​រាជធានី​ភ្នំពេញ​ថ្ងៃទី16និង​ទី17​ ​មីនា​ ​2019​ ​ខាងមុខនេះ​ ​ជាពិសេស​មានឱកាស​ជួប​ផ្ទាល់​ជាមួយ​កំពូល​តារាបាល់ទាត់​ពិភពលោក​ ​គឺ​កីឡាករ​បាល់ទាត់​ ​Ronaldinho​។​

    ​ស្រា​បៀ​រថៃហ្គ័រ​ជា​ស្រាបៀ​រដែ​លមាន​គុណភាព​ខ្ពស់​លំដាប់ថ្នាក់​អន្តរជាតិ​មាន​ដើមកំណើត​តាំងពី​ឆ្នាំ1932នៅ​ប្រទេស​សិង្ហបុរី​ ​និង​មាន​លក់​នៅ​ច្រើនជាង70ប្រទេស​នៅ​ទូទាំង​ពិភពលោក​ ​ហើយ​ស្រា​បៀ​រថៃហ្គ័រ​ឈ្នះ​ពានរង្វាន់​លំដាប់ថ្នាក់​អន្តរជាតិ​ ​ច្រើនជាង40មេដាយ​ផ្នែក​រសជាតិ​ ​និង​គុណភាព​។​

    ​សូម​ចូល​ទៅកាន់​ទំព័រ​ហ្វេ​សប៊ុ​ក​ផ្លូវការ​ ​របស់​ស្រា​បៀ​រថៃហ្គ័រ​៖​ ​www.facebook.com​/​TigerBeerKH​
    ​ពិសា​ដោយ​ការទទួលខុសត្រូវ​៕​


  • កសិករ​ម្នាក់ទៀត​ហើយ​នៅ​ស្រុក​សំឡូត​ ​ខេត្តបាត់ដំបង​ ​ឈ្នះ​រង្វាន់100លាន​រៀល​ ​ពី​តែ​បៃតង​ ​អ៊ី​ឈី​តាន់​ ​

    កសិករ​ម្នាក់ទៀត​ហើយ​នៅ​ស្រុក​សំឡូត​ ​ខេត្តបាត់ដំបង​ ​ឈ្នះ​រង្វាន់100លាន​រៀល​ ​ពី​តែ​បៃតង​ ​អ៊ី​ឈី​តាន់​ ​

    ​បន្ទាប់ពី​បាន​ប្រគល់​ទឹកប្រាក់​រង្វាន់​ ​100លាន​រៀល​ ​ទៅដល់​ដៃ​អតិថិជន​ចំនួន2នាក់​ ​ដែល​ឈ្នះ​រង្វាន់​ធំ​ដូចគ្នា​ក្នុង​ថ្ងៃ​តែមួយ​កាលពី​សប្ដាហ៍​កន្លងទៅ​ ​ឥឡូវនេះ​មាន​អតិថិជន​ថ្មី​ម្នាក់ទៀត​ហើយ​ ​ឈ្មោះ​ ​សង​ ​ស្នា​ ​ភេទប្រុស​ ​អាយុ២៨ឆ្នាំ​ ​បច្ចុប្បន្ន​មានមុខ​របរ​ជា​កសិករ​ ​រស់នៅ​ក្នុង​ភូមិ​ព្រៃធំ​ ​ឃុំ​កំពង់ល្ពៅ​ ​ស្រុក​សំឡូត​ ​ខេត្តបាត់ដំបង​។​ ​

    ​ថ្លែងប្រាប់​ក្រុមការងារ​ដែល​បាន​ចុះ​ប្រគល់​រង្វាន់​ធំ​ដល់​លំនៅ​ដ្ឋាន​ផ្ទាល់​ ​លោក​ ​សង​ ​ស្នា​ ​ដែល​ក្លាយជា​មហាសេដ្ឋី​ថ្មី​ឈ្នះ​រង្វាន់​ប្រាក់​លាន​របស់​តែ​បៃតង​ ​អ៊ី​ឈី​តាន់​ ​បាន​រាប់ប្រាប់​ឱ្យ​ដឹង​ថា​ ​៖​ ​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​នេះ​ ​ក្រោយពេល​សម្រាក​ពី​ការងារ​ព្យួរ​ដី​ដាំដំឡូង​ ​ហើយ​អស់កម្លាំង​ ​និង​មាន​ភាព​ស្រេកទឹក​ផង​នោះ​ ​លោក​ក៏បាន​ទិញ​តែ​បៃតង​ ​អ៊ី​ឈី​តាន់​ ​រសជាតិ​ផ្លែ​គូ​លេន​ ​មួយ​ដប​ពី​អ្នកលក់​នៅ​ផ្សារ​ ​អក្សរ​ ​តេ​ ​ទទួលទាន​ ​លុះ​ពេល​មួល​គម្រប​ដប​ទទួលទាន​ ​ក៏​ស្រាប់តែ​ឃើញ​មាន​រង្វាន់​ ​100លាន​រៀល​ ​នៅក្នុង​គម្រប​ដប​តែម្ដង​ ​។​ ​ភ្លាម​នោះ​លោក​ពិតជា​មាន​អារម្មណ៍​រំភើប​ខ្លាំង​មែនទែន​ ​ហើយក៏​យក​បង្ហាញ​ប្រាប់​អ្នកលក់​ ​រួម​ជាមួយ​ ​បងប្អូន​ ​ក្រុម​គ្រួសារ​ឱ្យ​បានដឹង​ ​រួម​ជាមួយនឹង​ទូរស័ព្ទ​ជូនដំណឹង​ដល់​ក្រុមហ៊ុន​តាមរយៈ​លេខទូរស័ព្ទ​ដែល​មានស្រាប់​នៅនឹង​គម្រប​ដប​។​ ​លោក​បាន​បញ្ជាក់​ទាំង​អារម្មណ៍​រំជើបរំជួល​ទៀត​ថា​ ​តាំងពី​មុន​មក​លោក​មិនធ្លាប់​នឹកគិត​ថា​ ​អាច​លុយ​ច្រើន​សន្ធឹក​សន្ធាប់​ដូច្នេះ​នោះ​ទេ​ ​ព្រោះ​គ្មាន​មុខរបរ​អ្វី​ក្រៅពី​ជួល​ដីចម្ការ​គេ​ដាំដំឡូង​ដើម្បី​ទទួល​បាន​កម្រៃ​នោះ​ទេ​ ​ប៉ុន្តែ​ពេលនេះ​ ​តែ​បៃតង​ ​អ៊ី​ឈី​តាន់​ ​បាន​ជួយ​កែប្រែ​ជោគវាសនា​គ្រួសារ​របស់​លោក​ឱ្យ​មាន​ភាពល្អ​ប្រសើរ​ហើយ​ ​។​ ​ក្រោយពី​ទទួល​បាន​លុយ​រង្វាន់​ធំ​ ​100លាន​រៀល​ ​លោក​នឹង​យក​មួយចំនួន​ទៅ​សងបំណុល​គេ​ ​ហើយ​ទុក​មួយចំណែកទៀត​ទិញ​ដី​ធ្វើចម្ការ​ ​ដើម្បី​ទ្រទ្រង់​ជីវភាព​ទៅ​ថ្ងៃ​អនាគត​។​ ​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​សម្រាប់​រដូវ​កាល​ទី3​ ​ឆ្នាំ2019​ ​នេះ​ ​ក្រុមហ៊ុន​ ​តែ​បៃតង​ ​អ៊ី​ឈី​តាន់​ ​បាន​បង្កើន​រង្វាន់​ធំ​នូវ​ចំនួន​ទឹកប្រាក់​ ​100លាន​រៀល​ ​រហូតដល់​ ​70រង្វាន់​,​ ​ម៉ូតូ​ ​Scoopy​ ​i​ ​ចំនួន70រង្វាន់​ ​,​ ​ទូរស័ព្ទ​ ​iphone​ ​Xs​ ​ចំនួន70រង្វាន់​ ​រួម​ជាមួយនឹង​រង្វាន់​ ​Free​ ​តែ​បៃតង​អ៊ី​ឈី​តាន់​ ​រាប់​លាន​រង្វាន់​ទៀត​។​ ​រួសរាន់​ឡើង​ ​អ្នក​ដែល​មានសំណាង​បាន​ក្លាយជា​សេដ្ឋី​បន្ទាប់​ ​អាច​ជា​រូប​អ្នក​ ​៕​

  • អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​រៀបចំ​ដំឡើង​ផ្ទាំង​ឈ្មោះ​ប្រាសាទ​ជាង100ផ្ទាំង​ដាក់​តាម​ប្រាសាទ​នានា​ក្នុង​រមណីយដ្ឋាន​អង្គរ

    អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​រៀបចំ​ដំឡើង​ផ្ទាំង​ឈ្មោះ​ប្រាសាទ​ជាង100ផ្ទាំង​ដាក់​តាម​ប្រាសាទ​នានា​ក្នុង​រមណីយដ្ឋាន​អង្គរ

    ​តាមរយៈ​ទំព័រ​ផ្លូវការ​របស់ក្រ​សួង​វប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​ ​បានឱ្យ​ដឹង​ថា​ ​ដើម្បី​លើកកម្ពស់​តំបន់​រមណីយដ្ឋាន​អង្គរ​ ​និង​ស្របតាម​អនុសាសន៍​ណែនាំ​របស់​គណៈកម្មាធិការ​ ​ICC​-​Angkor​ ​អាជ្ញាធរ​ជាតិ​អប្សរា​ ​កំពុង​ឆ្លាក់​ផ្ទាំង​ឈ្មោះ​ប្រាសាទ​ដែល​មាន​ទាំង​អក្សរខ្មែរ​ ​និង​អក្សរ​អង់គ្លេស​ ​ធ្វើ​ពី​ថ្មភក់​ប្រមាណ​ ​118ផ្ទាំង​ ​ហើយ​គ្រោង​នឹង​លើកដាក់​តាម​ប្រាសាទ​នានា​ក្នុង​រមណីយដ្ឋាន​អង្គរ​ក្នុង​ពេល​ឆាប់​ៗ​ខាងមុខនេះ​។​

    ​ផ្ទាំង​ស្លាក​ឈ្មោះ​ប្រាសាទ​នេះ​ ​បង្ហាញ​ជូន​នូវ​ព័ត៌មាន​សំ​ខាន់​ៗ​មួយចំនួន​ពាក់ព័ន្ធ​នឹង​ប្រាសាទ​ដូចជា​ ​ឈ្មោះ​ប្រាសាទ​ ​អាយុកាល​សាងសង់​ប្រាសាទ​ ​ទិស​ច្រកចូល​ប្រាសាទ​ ​និង​អម​ដោយ​ស្លាក​សញ្ញា​ ​(​Logo​)​ ​ចំនួន4គឺ​ ​ស្លាក​សញ្ញា​អាជ្ញាធរ​ជាតិ​អប្សរា​នៅ​ចំ​កណ្តាល​ខាងលើ​ឈ្មោះ​ប្រាសាទ​ ​និង​ស្លាក​សញ្ញា៣ផ្សេងទៀត​ ​ដែល​នៅ​ខាងក្រោម​គឺ​ ​ស្លាក​សញ្ញា​យូ​ណេស្កូ​ ​ស្លាក​សញ្ញា​បេតិកភណ្ឌ​ពិភពលោក​ ​និង​ស្លាក​សញ្ញា​អនុសញ្ញា​ក្រុង​ឡា​អេ​ឆ្នាំ1954​ ​សម្រាប់​ការ​ការពារ​សម្បត្តិ​វប្បធម៌​ក្នុង​គ្រា​មាន​ជម្លោះ​ប្រដាប់​អាវុធ​។​

    ​ផ្ទាំង​ស្លាក​សញ្ញា​ឈ្មោះ​ប្រាសាទ​នេះ​មាន​បី​ទំហំ​ផ្សេងគ្នា​ ​ដោយ​គិតទៅ​តាម​ទីតាំង​ជាក់ស្តែង​នៃ​ច្រកចូល​ប្រាសាទ​ ​ដែល​ដំឡើង​បាន​ ​គឺ​ទំហំ​ធំ​ចំនួន​ ​16ផ្ទាំង​ ​កម្ពស់១.៥០០មមx​ ​បណ្ដោយ​ ​៩១៤មមxកម្រាស់៤៦៤មម​។​ ​ទំហំ​មធ្យម​ចំនួន​ ​៥២ផ្ទាំង​ ​កម្ពស់១,២០០មមxបណ្ដោយ៧៣១មមx​ ​កម្រាស់៣៧១មម​។​ ​ទំហំ​តូច​ចំនួន​ ​៥០ផ្ទាំង​ ​កម្ពស់១,០០០មមxបណ្ដោយ៦១៣មមxកម្រាស់៣១១មម​។​

    ​ក្នុង​ដំណើរ​ចុះ​ពិនិត្យ​ការដ្ឋាន​ធ្វើ​ស្លាក​សញ្ញា​នៅ​ ​Artisans​ ​Angkor​ ​នា​រសៀល​ថ្ងៃទី14​ ​ខែកុម្ភៈ​ ​ឆ្នាំ2019​ ​ឯកឧត្តម​ ​សុខ​ ​សង្វារ​ ​អគ្គនាយករង​ទទួលបន្ទុក​នាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍​អង្គរ​បញ្ជាក់​ថា​ ​មកដល់ពេលនេះ​ផ្ទាំង​ស្លាក​ឈ្មោះ​របស់​ប្រាសាទ​ដែល​បាន​ធ្វើរួចរាល់​ហើយ​មាន​ចំនួន​ប្រហែល25​%​នៃ​ចំនួន​ផ្ទាំង​សរុប​ ​ខណៈ​ដែល​ផ្ទាំង​ខ្លះទៀត​កំពុង​ស្ថិតនៅ​ក្នុង​ការ​ឆ្លាក់​អក្សរ​ ​លាប​ពណ៌​បេតិកភណ្ឌ​ ​(​ពណ៌ឈាមជ្រូក​)​ ​និង​ខ្លះទៀត​កំពុង​ឆ្លាក់ក្បាច់​លម្អ​។​

    ​ឯកឧត្តម​បន្ថែម​ថា​ ​ចំនួន​ផ្ទាំង​នេះ​គឺ​មិនបាន​ដំឡើង​គ្រប់​ប្រាសាទ​ទាំងអស់​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ឡើយ​ ​ដោយហេតុថា​ ​ប្រាសាទ​ខ្លះ​នៅ​ជ្រៅ​ក្នុង​ព្រៃ​មិន​មាន​ទីតាំង​ដាក់​បាន​។​ ​ចំពោះ​ទីតាំង​ដែល​តម្លើង​ស្លាក​ឈ្មោះ​ប្រាសាទ​នេះ​ ​ក្រុមការងារ​បាន​គិតទៅ​ចំណុច3គឺ​ ​នៅ​ក្បែរ​ច្រកចូល​ទស្សនា​ប្រាសាទ​ ​ទីតាំង​ងាយ​មើលឃើញ​របស់​ភ្ញៀវ​ទេសចរ​ ​និង​ទីតាំង​ដែល​មិន​ប៉ះពាល់​ដល់​ទិដ្ឋភាព​ប្រាសាទ​ទាំងមូល​។​

    ​អាជ្ញាធរ​ជាតិ​អប្សរា​ ​សង្ឃឹមថា​ ​សមិទ្ធផល​នេះ​នឹង​ជួយ​ផ្ដល់​ភាព​ងាយស្រួល​ ​និង​បទពិសោធន៍​ល្អ​សម្រាប់​ភ្ញៀវ​ទេសចរ​ ​ក្នុង​ការ​ទស្សនា​តំបន់​អង្គរ​ ​ឆ្លើយតប​តាម​តម្រូវការ​ចាំបាច់​របស់​ភ្ញៀវ​ទេសចរ​ ​លើក​តម្លៃ​ប្រាសាទ​និង​កិត្យានុភាព​ជាតិ​ ​និង​ទទួល​បាន​នូវ​ព័ត៌មាន​មួយចំនួន​ដែល​ធ្វើឲ្យ​ដំណើរ​កម្សាន្ត​ ​កាន់តែ​មាន​ភាព​ងាយស្រួល​ ​និង​ច្បាស់លាស់​បន្ថែម​ទៀត​៕​

  • ធនាគារ​ ​ប្រេដ​ ​ប៊ែង​ ​ខេម​បូ​ឌា​ ​ឧបត្ថម្ភ​មូលនិធិ​បាល់ទាត់​ ​KMH​

    ធនាគារ​ ​ប្រេដ​ ​ប៊ែង​ ​ខេម​បូ​ឌា​ ​ឧបត្ថម្ភ​មូលនិធិ​បាល់ទាត់​ ​KMH​

    ​ធនាគារ​ ​ប្រេដ​ ​ប៊ែង​ ​ខេម​បូ​ឌា​ ​ដែល​ជា​ធនាគារ​អឺរ៉ុប​តែមួយគត់​ ​និង​ជា​ធនាគារ​អន្តរជាតិ​ដ៏​ធំជាង​គេ​បង្អស់​ ​នៅ​ប្រទេស​កម្ពុជា​ ​មាន​សេចក្តី​សោមនស្ស​រីករាយ​ ​និង​មាន​មោទនភាព​យ៉ាង​ក្រៃលែង​ ​ដែល​បាន​ធ្វើជា​អ្នកឧបត្ថម្ភ​ធំ​របស់​មូលនិធិ​បាល់ទាត់​ ​KMH​។​

    ​មូលនិធិ​បាល់ទាត់​ ​KMH​ ​ត្រូវ​បាន​បង្កើត​ឡើង​ ​នៅ​ឆ្នាំ2012​ ​ដោយ​សមាជិក​ក្រុម​ ​ISI​ ​ក្នុង​ទិសដៅ​លើកកម្ពស់​វិស័យ​កីឡាបាល់ទាត់​នៅ​កម្ពុជា​ ​និង​ចូលរួម​ចំណែក​អភិវឌ្ឍន៍​យុវជន​កម្ពុជា​ឲ្យ​ក្លាយជា​កីឡាករ​អាជីព​ ​តាមរយៈ​ការ​ហ្វឹកហ្វឺន​ដែល​មាន​លក្ខណៈ​ស្តង់ដារ​។​

    ​លោក​ ​Guillaume​ ​Perdon​ ​អគ្គនាយក​នៃ​ធនាគារ​ ​ប្រេដ​ ​ប៊ែង​ ​ខេម​បូ​ឌា​ ​បាន​យល់​ច្បាស់​ពីអ​ត្ថ​ប្រយោជន៍​របស់​កីឡា​ ​សម្រាប់​សុខភាព​ ​ហើយ​ជាពិសេស​ ​បាន​សង្កេតឃើញ​ថា​ ​ជនជាតិ​ខ្មែរ​ ​ទាំងប្រុស​ ​ទាំងស្រី​ ​ទាំង​ចាស់​ ​ទាំង​ក្មេង​ ​សុទ្ធតែ​ចូលចិត្ត​លេង​កីឡា​ ​មិនថា​ពួកគាត់​ធ្វើ​កីឡា​ ​ដើម្បី​សុខភាព​ ​ឬ​ដើម្បី​ជា​ការ​កំសាន្ត​សប្បាយ​នោះ​ទេ​។​ ​លោក​ក៏បាន​បន្ថែម​ទៀត​ថា​ ​ការចូលរួម​ឧបត្ថម្ភ​ក្នុង​គម្រោង​កីឡា​នេះ​ ​គឺជា​ឆន្ទៈ​ដ៏​មោះមុត​របស់​ធនាគារ​ ​ប្រេដ​ ​ប៊ែង​ ​ខេម​បូ​ឌា​ ​ក្នុង​ការចូលរួម​អភិវឌ្ឍ​សង្គម​កម្ពុជា​ ​ក៏ដូចជា​លើកស្ទួយ​សុខភាព​របស់​ប្រជាជន​ខ្មែរ​ផង​ដែរ​។​

    ​សូម​បញ្ជាក់​ថា​ ​ចាប់តាំងពី​បើក​ដំណើរការ​នៅ​ប្រទេស​កម្ពុជា​ ​នៅ​ខែមីនា​ ​ឆ្នាំ2017​ ​ធនាគារ​ ​ប្រេដ​ ​ប៊ែង​ ​ខេម​បូ​ឌា​ ​បាន​ចូលរួម​ឧបត្ថម្ភ​កម្ម​វិ​ធី​ផ្សេង​ៗ​ជាច្រើន​ ​ដែល​ជា​កម្មវិធី​លើកស្ទួយ​សកម្មភាព​សង្គម​ ​សិល្បៈ​ ​ក៏ដូចជា​វប្បធម៌​ខ្មែរ​ ​ក្នុង​នោះ​មាន​ជាអាទិ៍​ ​មហោស្រព​រូបថត​អង្គរ​ ​(​Angkor​ ​Photo​ ​Festival​)​ ​ពិព័រណ៍​នារី​សម័យថ្មី​ ​(​Ladies​ ​Fair​)​ ​សិល្បៈគំនូរ​ទីក្រុង​កម្ពុជា​ ​(​Cambodian​ ​Urban​ ​Art​)​ ​ពិព័រណ៍​កុមារ​និង​គ្រួសារ​ ​(​Kids​ ​Fair​ ​&​ ​Family​ ​Expo​)​។​ល​។​

    ​បច្ចុប្បន្ន​ ​ធនាគារ​ ​ប្រេដ​ ​ប៊ែង​ ​ខេម​បូ​ឌា​ ​មាន​សាខា​សរុប​ ​ចំ​នូន​ ​4​ ​ដែល​ ​3​ ​នៅ​ទីក្រុង​ភ្នំពេញ​ ​1 ​នៅ​ខេត្តសៀមរាប​។​ ​នៅក្នុង​ខែកុម្ភៈ​នេះ​ ​ធនាគារ​នឹង​ដាក់​ដំណើរការ​សាខា​ថ្មី​ ​នៅ​ខេត្តបាត់ដំបង​ ​ហើយក៏​នឹង​គ្រោង​បើក​សាខា​មួយទៀត​ ​នៅ​រង្វង់​មូល​ចោមចៅ​ ​នៅមុន​រដូវភ្លៀង​ខាងមុខនេះ​ដែរ​។​ ​ទិសដៅ​របស់​ ​ធនាគារ​ ​ប្រេដ​ ​ប៊ែង​ ​ខេម​បូ​ឌា​ ​គឺ​បើក​សាខា​ឲ្យបាន​ចំនួន​ ​20​ ​និង​ដាក់​ដំណើរការ​ម៉ាស៊ីន​អេ​ធី​អឹម​ឲ្យបាន​ចំនួន​ ​1000​ ​នៅ​ត្រឹម​ដំណាច់​ ​ឆ្នាំ​ ​2020​៕​

    Website: https://www.bredcambodia.com

  • Arsenal​ ​ចាញ់​ក្រោម​ស្នាដៃ​ ​BATE​ ​ខណៈ​ ​Chelsea​ ​ឈ្នះ​ទាំង​ប្រផិតប្រផើយ​

    Arsenal​ ​ចាញ់​ក្រោម​ស្នាដៃ​ ​BATE​ ​ខណៈ​ ​Chelsea​ ​ឈ្នះ​ទាំង​ប្រផិតប្រផើយ​

    ​ក្រុម​ ​Arsenal​ ​នឹង​ត្រូវ​ជួប​ការ​លំបាក​ដ៏​ធំ​មួយ​ក្នុង​ការ​ប្រជែង​យក​កៅអី​ទៅ​វគ្គ​បន្ត​នៃ​ក្របខ័ណ្ឌ​ ​Europa​ ​League​ ​ក្រោយពី​បាន​រង​បរាជ័យ​ក្នុង​លទ្ធផល​ ​1​-​០​ ​ក្រោម​ស្នាដៃ​ក្រុម​ ​BATE​ ​Borisov​ ​ក្នុង​ការប្រកួត​វគ្គ​ ​32ក្រុម​ចុងក្រោយ​ ​ជើង​ទី1​ ​ស្រប​ពេល​ដែល​ខ្សែប្រយុទ្ធ​ ​Alexandre​ ​Lacazette​ ​បាន​រង​ពិន័យ​កាត​ក្រហម​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

    ​កីឡាករ​ ​Stanislav​ ​Dragun​ ​បាន​ជួយ​ឱ្យ​ក្រុម​ ​BATE​ ​រកបាន​គ្រាប់​បាល់​មុន​ ​នៅមុន​ពេល​បញ្ចប់​តង់​ទី1​ ​ក្នុង​ទីក្រុង​ ​Barysaw​ ​ហើយ​ក្រុម​ ​Arsenal​ ​មិនបាន​ដាក់​សម្ពាធ​ខ្លាំង​ក្នុង​ការ​វាយបក​វិញ​ឡើយ​ ​ខណៈ​ដែល​ការ​ពិន័យ​កាត​ក្រហម​ទៅលើ​ ​Lacazette​ ​នៅ​ជិត​បញ្ចប់​ការប្រកួត​ ​នឹង​ធ្វើ​ឱ្យ​រូបគេ​អវត្តមាន​ក្នុង​ការប្រកួត​ជើង​ទី2​ ​នៅ​សប្តាហ៍​ក្រោយ​នា​កីឡដ្ឋាន​ ​Emirates​។​

    ​បច្ចុប្បន្ន​ក្រុម​របស់​លោក​ ​Unai​ ​Emery​ ​ឈ្នះ​ត្រឹមតែ​ ​2ប្រកួត​គត់​ក្នុងចំណោម​ការប្រកួត​ក្រៅ​ទឹកដី​ ​89លើក​ចុងក្រោយ​របស់​ពួកគេ​ ​ហើយ​ការ​ឈ្នះ​ទាំង​ ​2លើក​នោះ​ ​បាន​កើតឡើង​លើទឹក​ដី​ក្រុម​ ​Huddersfield​ ​ក្នុង​ក្របខ័ណ្ឌ​ ​Premier​ ​League​ ​កាលពី​សប្តាហ៍​មុន​ ​និង​លើទឹក​ដី​ក្រុម​ ​Blackpool​ ​ក្នុង​ពាន​ ​FA​ ​Cup​។​

    ​ស្រប​ពេល​ជាមួយគ្នា​នេះ​ ​Chelsea​ ​ដណ្តើម​បាន​ជ័យជម្នះ​ក្នុង​លទ្ធផល​ ​2​-​1​ ​នៅ​លើទឹក​ដី​ក្រុម​ ​Malmo​ ​ក្នុង​ការប្រកួត​ក្របខ័ណ្ឌ​ ​Europa​ ​League​ ​វគ្គ​ ​32ក្រុម​ចុងក្រោយ​ ​ជើង​ទី1​ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ​ដើម្បី​បន្ធូរបន្ថយ​សម្ពាធ​ទៅលើ​គ្រូបង្វឹក​លោក​ ​Maurizio​ ​Sarri​។​

    ​ក្រុម​ភ្ញៀវ​ ​Chelsea​ ​ត្រូវតែ​ធ្វើការ​ស្តារ​មុខមាត់​វិញ​ ​ក្រោយពី​ការ​រង​បរាជ័យ​ក្រៅ​ទឹកដី​ដ៏​អាម៉ាស់​ចំនួន​ ​2លើ​ក​ជាប់​ៗ​គ្នា​ ​ខណៈ​ដែល​ការ​បរាជ័យ​ក្នុង​លទ្ធផល​ ​6​-​០​ ​ក្រោម​ស្នាដៃ​ក្រុម​ ​Manchester​ ​City​ ​កាលពី​ថ្ងៃអាទិត្យ​ ​បាន​កើតឡើង​ ​បន្ទាប់ពី​ការ​ចាញ់​ ​4​-​០​ ​នៅ​លើទឹក​ដី​ក្រុម​ ​Bournemouth​។​

    ​លោក​ ​Sarri​ ​បាន​ប្រាប់​បណ្តញ​សារព័ត៌មាន​ ​BT​ ​Sport​ ​ថា​៖​ ​«​ខ្ញុំ​ពិតជា​រីករាយ​ណាស់​ ​ពីព្រោះ​យើង​បាន​លេង​ជាមួយនឹង​ការ​ជឿជាក់​ ​ហើយ​វា​មិន​ងាយស្រួល​ឡើយ​ ​ក្រោយពី​ការ​ចាញ់​ក្នុង​ការប្រកួត​ចុងក្រោយ​ក្រោម​ស្នាដៃ​ក្រុម​ ​Man​ ​City​»​៕​ ​
    ​ប្រភព​ពី​៖​ ​worldsoccertalk​

  • ថាម៉េច??​ ស្រីស្អាត ​ផា​ ​ណា​ម៉ុច​ ​សុខចិត្ត​ផ្អាក​សម្ដែង​ ​តែ​មិន​ចោលលោក​ ​នៅ​ ​ស៊ីនឿ​ន​

    ថាម៉េច??​ ស្រីស្អាត ​ផា​ ​ណា​ម៉ុច​ ​សុខចិត្ត​ផ្អាក​សម្ដែង​ ​តែ​មិន​ចោលលោក​ ​នៅ​ ​ស៊ីនឿ​ន​

    ​មួយ​រយៈ​ចុងក្រោយ​នេះ​ ​កញ្ញា​ផា​ ​ណា​ម៉ុច​ ​ដែល​ជា​តួអង្គ​កាច​ឆ្នាស់​ឆ្នើម​នៅក្នុង​រឿង​ភាគ​ជាច្រើន​ ​ហាក់​ប្រលែង​ដៃ​ចោល​ក្នុង​អាជីព​សម្ដែង​ ​ខណៈ​តារា​ស្រករក្រោយ​ជាច្រើន​កំពុងតែ​ប្រកួតប្រជែង​គ្នា​ដណ្ដើម​ទីផ្សារ​។​ ​ជួប​ផា​ ​ណា​ម៉ុច​ ​កាលពី​ពេល​ថ្មី​ៗ​នេះ​នាង​បញ្ជាក់​អ្នកសារព័ត៌មាន​ ​ឡា​រ៉ែ​ន​ ​ថា​ ​នាង​មិនបាន​បោះបង់ចោល​អាជីព​សម្ដែង​ទេ​ ​មូលហេតុ​នាង​សម្រាក​មួយ​រយៈ​ព្រោះ​នាង​ជាប់ដៃ​ជាមួយ​នៅ​ ​ស៊ីនឿ​ន​។​

    ​កញ្ញា​ផា​ ​ណា​ម៉ុច​ ​នាង​បាន​ទទួលស្គាល់​ថា​ ​នាង​ពិតជា​បាន​ប្រលែង​ដៃ​មួយ​ទំហឹង​ក្នុង​អាជីព​សម្ដែង​ពិតមែន​ ​ពោល​គឺ​ ​កាលពី​ពាក់កណ្ដាល​ឆ្នាំ2018​ ​កន្លងទៅ​នេះ​ ​ទោះបីជា​មាន​ផលិតករ​ជាច្រើន​ទាក់ទង​ឱ្យ​នាង​សម្ដែង​ក៏ដោយ​ ​ក៏​នាង​បដិសេធ​ដែរ​។​ ​តែ​យ៉ាងណា​នាង​មិន​បោះបង់ចោល​អាជីព​សិល្បៈ​ទេ​ ​ទោះបីជា​មានការ​ងារ​ច្រើន​ប៉ុណ្ណា​ក៏ដោយ​ ​ព្រោះតែ​អាជីព​មួយ​នេះ​បាន​លើកមុខ​មាត់​នាង​ក្នុង​សង្គម​យ៉ាង​ខ្លាំង​។​ ​

    ​តារា​សម្ដែង​រូប​នេះ​បញ្ជាក់​បន្ថែម​ថា​ ​មូលហេតុ​បដិសេធ​ការសម្ដែង​ព្រោះ​ ​នាង​រវល់​ទទួល​ច្រៀង​ជាមួយ​វង់​របស់​តារាចម្រៀង​នៅ​ ​ស៊ីនឿ​ន​ ​គ្រាដែល​នាង​ជាស​មា​ជិ​ក​ក្នុង​ក្រុម​ចម្រៀង​ជាមួយ​លោក​នៅ​ ​ស៊ីនឿ​ន​ ​អស់​រយៈពេល​ជាង3ឆ្នាំទៅ​ហើយ​។​ ​តារា​សម្ដែង​តួ​ឆ្នាស់​ម្នាក់​នេះ​បន្ថែម​ថា​ ​ចាប់តាំងពី​នាង​ចាប់​អាជីព​ចម្រៀង​ជាមួយ​វង់​តន្រ្ដី​របស់​លោក​នៅ​ ​ស៊ីនឿ​ន​ ​គឺ​នាង​កាក់កប​ណាស់​ពោល​គឺ​មានការ​ងារ​ធ្វើ​ច្រើន​ ​សឹងតែ​រក​ពេលសម្រាក​មិនបាន​ដូច្នេះហើយ​ទើប​នាងស​ម្រេច​ចិត្ដ​ផ្អាក​ការសម្ដែង​មួយ​រយៈ​សិន​ ​ទំ​រាំ​តែរ​យាល​ការងារ​ចម្រៀង​។​ ​

    ​ជាមួយគ្នា​នេះ​ដែរ​កញ្ញា​ផា​ ​ណា​ម៉ុច​ ​បាន​បញ្ជាក់​ទៀត​ថា​ ​«​ច្រៀង​ជា​មួយ​បង​នឿន​ ​រីកចម្រើន​ខ្លាំង​ណាស់​ ​គាត់​មាន​ប្រជាប្រិយ​ភាព​ក្នុង​សិល្បៈ​ស្រាប់​ដូច្នេះ​គាត់​មានការ​ងារ​ធ្វើ​ច្រើន​ ​ពិសេស​គាត់​ជា​មេក្រុម​ដែល​មាន​សណ្ដាន​ចិត្ដ​ល្អ​ ​យក​ធុរៈ​កូនចៅ​ក្នុង​ក្រុម​ ​ម្លោះ​ហើយ​ទើប​ពួក​យើង​អាច​រួមការ​ងារ​ជាមួយគ្នា​បាន​យូរ​ដូច្នេះ​»​។​ ​ក្រៅពី​អួត​សរសើរ​ពី​សណ្ដាន​ចិត្ដ​មេ​ហើយ​នោះ​តារាចម្រៀង​ ​និង​សម្ដែង​រូប​នេះ​បញ្ជាក់​ថា​ ​ដើរ​ជាមួយ​លោក​នៅ​ ​ស៊ីនឿ​ន​ ​មាន​រា​ស៊ី​ខ្លាំង​ ​ព្រោះ​មិន​ត្រឹមតែ​សម្បូរ​ការងារ​ធ្វើ​ក្នុង​សិល្បៈ​ទេ​ ​សូម្បីតែ​អាជីវកម្ម​ផ្ទាល់ខ្លួន​របស់​នាង​ក៏​រីកចម្រើន​ដែ​ឬ​។​

    ​ទោះ​យ៉ាងណា​ផា​ ​ណ​ម៉ុច​ ​បាន​អះអាង​ថា​ ​ការ​ផ្អាក​ពី​ការសម្ដែង​យូរ​មិនបាន​ធ្វើឲ្យ​នាង​ធ្លាក់​ប្រជាប្រិយ​ភាព​ទេ​ ​ព្រោះ​នៅពេល​នាង​ទៅ​ច្រៀង​ម្ដង​ៗ​តែងតែមាន​មហាជន​បាន​ស្គាល់​នាង​ជា​តួអង្គ​កាច​ឆ្នាស់​ ​សម្ដែង​នៅក្នុង​រឿង​ ​«​ហង្ស​បាក់​ស្លាប​»​ ​របស់​ស្ថានីយ​ទូរទស្សន៍​ប៉ុ​ស្ដិ៍​លេខ៥​។​ ​ដូច្នេះ​ការ​វិល​ត្រលប់​មក​សម្ដែង​ជាថ្មី​នៅក្នុង​រឿង​«​រ៉ៃ​ប្ដូរ​ទ្រនំ​»​របស់​ស្ថានីយ​ទូរទស្សន៍​ប៉ុ​ស្ដិ៍​លេខ៥ក្នុង​តួអង្គ​ស្រី​មាន​ចរិត​ក្រ​ម៉ិ​ចក្រ​ម៉ើ​មទើ​បតែ​ក្រុងពាលី​កាលពី​ថ្ងៃ14​ ​កុម្ភៈ​ ​រិត​តែ​ធ្វើ​ឱ្យ​មហាជន​ស្គាល់​នាង​បន្ថែម​ទៀត​៕​

  • Nishikori​ ​ឈាន​ទៅ​វគ្គ​ ​1​/​4​ ​នៃ​ពាន​ ​Rotterdam​ ​Open​

    Nishikori​ ​ឈាន​ទៅ​វគ្គ​ ​1​/​4​ ​នៃ​ពាន​ ​Rotterdam​ ​Open​

    ​កីឡាករ​វាយ​កូន​បាល់​សញ្ជាតិ​ជប៉ុន​ ​Kei​ ​Nishikori​ ​បាន​កត់ត្រា​ជ័យជម្នះ​ក្នុង​លទ្ធផល​ ​6​-​1​ ​និង6​-​4​ ​លើ​កីឡា​ក​រឡេ​តូ​នី​ ​ErnestsGulbis​ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ​ដើម្បី​ឈាន​ទៅ​វគ្គ​ ​8នាក់​ចុងក្រោយ​នៃ​ព្រឹត្តិ​ការណ៍​ ​Rotterdam​ ​Open​។​

    ​ ​ក្នុងនាម​ជា​កីឡាករ​កំពូល​របស់​អាស៊ី​ ​កីឡាករ​មាន​ចំណាត់ថ្នាក់​លេខ៧ក្នុង​ពិភពលោក​រូប​នេះ​ ​បាន​ប្រើប្រាស់​ពេល​អស់​ ​1ម៉ោង​ ​និង​ ​15នាទី​ដើម្បី​ឈាន​ទៅ​វគ្គ​បន្ត​ ​ខណៈ​ដែល​រូបគេ​បាន​កត់ត្រា​ជ័យជម្នះ​ជា​លើក​ទី3​ ​នៅពេល​ប្រកួត​ជាមួយនឹង​កីឡាករ​ ​Gulbis​ ​ដែល​ធ្លាប់​បាន​ឈាន​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ព្រឹត្តិ​ការណ៍​ ​French​ ​Open​ ​រួចមក​ហើយ​។​
    ​ ​Nishikori​ ​នឹង​ត្រូវ​ប៉ះ​ជាមួយនឹង​កីឡាករ​ ​Hungarian​ ​MartonFucsovics​ ​ដែល​បាន​ផ្តួល​កីឡាករ​ ​NikolozBasilashvili​ ​របស់​ហ្ស៊​ក​ហ្ស៊ី​ ​ក្នុង​លទ្ធផល​ ​7​-​6​ ​(​7​/​1​)​ ​និង6​-​1​ ​នៅ​ថ្ងៃសុក្រ​នេះ​ ​ដើម្បី​ប្រជែង​យក​កៅអី​ទៅកាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។​

    ​ ​Nishikori​ ​ដែល​បាន​ឈ្នះ​ពាន​ក្នុង​កម្មវិធី​ ​ATP​ ​ជា​លើក​ទី​ ​12របស់​គេ​ក្នុង​ទីក្រុង​ ​Brisbane​ ​កាលពីដើម​ឆ្នាំនេះ​ ​បាន​កត់ត្រា​ជ័យជម្នះ​ជា​លើក​ទី10​ ​របស់​គេ​នៅ​រដូវ​កាល​នេះ​ ​ដោយ​ចាញ់​ត្រឹមតែ​ ​1លើក​គត់​ ​ខណៈ​ដែល​ការ​ចាញ់​តែ​ ​1លើក​នោះ​ ​បាន​កើតឡើង​ដោយសារតែ​រូបគេ​បាន​បោះបង់​ការប្រកួត​ក្នុង​ព្រឹត្តិ​ការណ៍​ ​Australian​ ​Open​ ​វគ្គ​ ​8នាក់​ចុងក្រោយ​ជាមួយនឹង​កីឡាករ​ ​Novak​ ​Djokovic​។​

    ​ ​Nishikori​ ​បានឱ្យ​ដឹង​ថា​៖​ ​«​នេះ​គឺជា​ការប្រកួត​ល្អ​ប្រសើរ​ជាង​ការប្រកួត​ទី1​ ​ទៅទៀត​។​ ​ខ្ញុំ​បាន​វិល​ទៅ​ប្រកួត​វិញ​បាន​យ៉ាង​ល្អ​ ​និង​បាន​ធ្វើ​ឱ្យ​រូបគេ​ស្ថិត​ក្រោម​សម្ពាធ​។​ ​ការប្រកួត​សិត​ទី2​ ​ពិតជា​ស្វិតស្វាញ​ ​ប៉ុន្តែ​ ​ខ្ញុំ​មិន​បារម្ភ​ឡើយ​ ​ក្រោយពី​រូបគេ​បាន​វាយបក​វិញ​។​ ​ខ្ញុំ​អាច​លេង​កីឡា​វាយ​កូន​បាល់​ដ៏​ល្អ​នៅ​ថ្ងៃនេះ​។​ ​ខ្ញុំ​ពិតជា​រីករាយ​ជាមួយនឹង​កម្រិត​របស់ខ្ញុំ​ណាស់​»​៕​ ​

    ​ប្រភព​ពី​៖​ ​Channel​ ​News​ ​Asia​ ​