Author: អេបិល

  • ឆ្នាំថ្មី រតន​: វិសិដ្ឋ​ រីកមុខ​ដូច​គ្រាប់​ជី​ ខណៈ​ក្ដោប​បានការ​ងារ​សុទ្ធតែ​ធំ​ៗ

    ឆ្នាំថ្មី រតន​: វិសិដ្ឋ​ រីកមុខ​ដូច​គ្រាប់​ជី​ ខណៈ​ក្ដោប​បានការ​ងារ​សុទ្ធតែ​ធំ​ៗ

    ធៀប​នឹង៣ឆ្នាំ​ចុងក្រោយ​ លោក​ រតន​: វិសិដ្ឋ​ ត្រូវ​គេ​ឃើញ​ឈានឡើង​គួរ​ឱ្យ​យក​ត់​សម្គាល់​ស្ទើរ​ដូច​ពេល​ឡើង​កូដ​តែម្ដង​នៅក្នុង​សិល្ប​:។

    ក្រៅពី​មាន​កម្មវិធី​ចេញ​ច្រៀង​ស្ទើរ​រក​ពេលសម្រាក​មិនបាន​ ក្នុង​ក្រុម​លោក​ យ៉ែម​ សំ​អូន​ និង​ការងារ​ច្រៀង​ឯកជន​ លោក​ក៏​ទើបតែ​បាន​តំណែង​ ជាពិធី​ករ​ក្នុង​កម្មវិធី​”រាត្រី​ពណ៍​ស្វាយ​” របស់​ទូរទស្សន៍​បាយ័ន​ និង​បាន​តំណែង​ជាពិធី​ករ​ក្នុង​ការ​ប្រគំតន្ត្រី​ខេត្ត​ក្រុង​រាប់មិនអស់​ ខណ:ដែល​ការងារ​ថត​បង្ហាញ​ម៉ូដ​ សម្ដែង​ និង​ដើរ​ម៉ូដ​ ក៏​ក្រសោប​បាន​សុទ្ធតែ​កម្ម​វិ​ធី​ធំៗ​ ខុសគ្នា​ដាច់​ឆ្ងាយ​ពី​មួយ​រយ:មុន​ ដែល​លោក​ត្រូវ​គេ​សម្គាល់ថា​ ស្ងប់ស្ងាត់​ទីផ្សារ​ជាង​មុន​នោះ​។

    លោក​ត្រូវ​មហាជន​លាន់មាត់​ថា​ មាន​សម្រស់​ដងខ្លួន​ និង​ផ្ទៃមុខ​ទាក់ទាញ​ជាង​មុន​ បន្ទាប់ពី​លោក​សកម្ម​នឹង​ការហាត់ប្រាណ​ ហើយ​ការប្រើ​ប្រាស់​ផលិតផល​ថែរក្សា​រូប​សម្រស់​ ក៏​ជួយ​ឱ្យ​លោក​កាន់តែ​ក្មេង​។ លោក​រតន​: វិសិដ្ឋ​ កាន់តែ​សង្ហារ​ទាក់ភ្នែក​ ដោយ​ម៉ូដ​សក់​ពុះ​ចំហៀង​ និង​ស្ទីល​វ៉ែនតា​ចុងក្រោយ​របស់​លោក​ គឺ​ធ្វើ​លោក​ក្មេង​ជាង​មុខ​ចង់10ឆ្នាំ​ ហើយ​មុខមាត់​របស់​លោក​ ក៏​កាន់តែ​ដូច​តារា​កូនកាត់​កូរ៉េ​ខ្លាំង​ទៅៗ​។

    លោក​ រតន​: វិសិដ្ឋ​ បាន​អះអាង​ថា​ នៅក្នុង​ឆ្នាំនេះ​ លោកមា​នរា​សី​ជា​ងមុន​ ជាពិសេស​ការ​ងារ​ធំៗ​រត់​ចូល​ដូច​ព្យុះ​។ លោក​អះអាង​នៅក្នុង​ឆ្នាំនេះ​ជួប​រឿង​ល្អ​ច្រើន​ ទើប​លោក​យល់ថា​ មានតែ​ធ្វើការ​ខួប​ឱ្យ​សប្បាយ​ៗជាមួយ​មិត្ត​សិល្បករ​ និង​ក្រុម​គ្រួសារ​ ដែល​ជួយ​ឲ្យ​លោកមា​នរា​សី​ត្រដែត​ ហើយ​បន្ត​ជួប​រឿង​សប្បាយចិត្ត​ច្រើន​ទៅទៀត​៕

  • សមិទ្ធផលក្នុងការធ្វើបទបង្ហាញអចលនទ្រព្យអូស្ត្រាលីនាថ្ងៃទី ១៧

    សមិទ្ធផលក្នុងការធ្វើបទបង្ហាញអចលនទ្រព្យអូស្ត្រាលីនាថ្ងៃទី ១៧

    កម្មវិធីធ្វើបទបង្ហាញអចលនទ្រព្យអូស្ត្រាលីបានប្រព្រឹត្តិទៅដោយជោគជ័យក្រោមការចូលរួមសហការរវាង  ក្រុមហ៊ុនអចលនទ្រព្យនៅអូស្ត្រាលី Crown Reality International និងដៃគូនៅក្នុងប្រទេសកម្ពុជា នាថ្ងៃអាទិត្យ ទី១៧ នៅភោជនីយដ្ឋាន Topaz ។

    គួរបញ្ជាក់ផងដែរថា  Crown Reality International គឺជាក្រុមហ៊ុនអចលនទ្រព្យឈានមុខគេនៅក្នុងប្រទេសអូស្ត្រាលី ដែលជួយផ្តល់ភាពងាយក្នុងការយល់ដឹងអំពីព័ត៌មានអចលនទ្រព្យ ក៏ដូចជាការទិញ លក់ផ្សេងៗទៀត ដែល Crown Reality International គ្រោងនឹងសហការបង្កើនដៃគូនៅក្នុងប្រទេសកម្ពុជានាពេលឆាប់ៗនេះផងដែរ។

    កញ្ញា យុយ សុផានិត នាយកប្រតិបត្តិ N.A Brimex,. CO, LTD ក៏ជាអ្នកតំណាង Crown Reality International ប្រចាំប្រទេសកម្ពុជា បានថ្លែងថា “ដោយសារការមើលឃើញអំពីស្ថិរភាពផ្នែកសេដ្ឋកិច្ច និង បញ្ជូនកូនបន្តការសិក្សាក្រៅប្រទេស ជាពិសេសប្រទេសអូស្ត្រាលី បានក្លាយជាប្រធានបទដែលពេញនិយមសម្រាប់ប្រជាជនខ្មែរ ទើបខ្ញុំសម្រេចចិត្តទទួលធ្វើជាអ្នកតំណាង Crown ដើម្បីជួយសម្រួលដល់ប្រជាជនខ្មែរដែលមានបំណងចង់បញ្ជូនកូន ឬមានអចលនទ្រព្យផ្ទាល់ខ្លួននៅប្រទេសអូស្ត្រាលី។”

    កញ្ញាបន្តទៀតថា “លើសពីនេះទៅទៀត ខ្ញុំសង្កេតឃើញអំពីចំណុចគួរឱ្យ ចាប់អារម្មណ៍មួយចំនួនទៀតនោះគឺ សុវត្ថិភាព និងការជឿទុកចិត្តអំពីប្រព័ន្ធក្នុងការបង់ប្រាក់ផងដែរ ដែលអាចឱ្យ ប្រជាជនខ្មែរមានការទុកចិត្តទោះបីជា អចលនទ្រព្យនៅក្រៅប្រទេសយ៉ាងណាក្តី។”

    បន្ថែមពីនេះទៅទៀត កម្មវិធីបទបង្ហាញនេះក៏មានការចូលរួមពីម្ចាស់គម្រោងអចលនទ្រព្យ “WaterPoint Resident”, នាយកប្រតិបត្តិ Crown Reality International និង អ្នកចូលរួមដែលមានចំណាប់អារម្មណ៍ទៅលើអចលនទ្រព្យប្រមាណ ៥០នាក់ នៅឯភោជនីយដ្ឋាន Topaz​ ផងដែរ។

    បើតាមការលើកឡើងពី Mr. Luke Vaughan នាយកប្រតិបត្តិ Crown Reality International បានថ្លែងក្នុងបទបង្ហាញថា “ខ្ញុំសម្រេចចិត្តក្នុងការយកគម្រោង អចលនទ្រព្យដែលស្ថិតនៅក្នុង Gold Coast ប្រទេសអូស្ត្រាលីមកធ្វើបទបង្ហាញថ្ងៃនេះ ព្រោះទីនេះជាតំបន់ដែលរាជរដ្ឋាភិបាលបានកំពុងយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៍ខ្លាំងបំផុត ខណៈពេលដែលអត្រាប្រជាជន Sydney និង Melbourne បានកើនឡើងហួសកំណត់ អ្វីដែលពិសេសជាងនេះទៅទៀតនោះគឺ Gold Coast គឺជាទីកន្លែងដែលបណ្តំទៅដោយ សាកលវិទ្យាល័យលំដាប់ ក្នុងពិភពលោក”។

    បទបង្ហាញអចលនទ្រព្យដ៏ពិសេសនេះបានបញ្ចប់ទៅជាមួយនឹងការពិសារអារហារថ្ងៃត្រង់បន្ទាប់ពីការធ្វើបទបង្ហាញនោះជាមួយស្នាមញញឹមរីករាយពីអ្នកតំណាងទាំងអស់ និងចំណាប់ អារម្មណ៍ពីអ្នកចូលរួមផងដែរ ហើយ Crown Reality International បានសង្ឃឹមយ៉ាងមុតមាំថានឹងសហការឱ្យស្អិតរមួតជាមួយប្រទេសកម្ពុជាដើម្បីនាំយកគម្រោងជាច្រើនទៀតមកប្រទេសកម្ពុជា។

  • ស្រា​បៀរ​ ​ANCHOR​ ​RADLER​ ​LEMON​ ​កំ​ប៉ុង​បញ្ច្រាស់​ថ្មី​ដំបូងបង្អស់​ ​បាន​សម្ពោធ​លក់​ជា​ផ្លូវការ​លើ​ទីផ្សារ​ហើយ​

    ស្រា​បៀរ​ ​ANCHOR​ ​RADLER​ ​LEMON​ ​កំ​ប៉ុង​បញ្ច្រាស់​ថ្មី​ដំបូងបង្អស់​ ​បាន​សម្ពោធ​លក់​ជា​ផ្លូវការ​លើ​ទីផ្សារ​ហើយ​

    ​រាជធានី​ភ្នំពេញ​៖​ ​ស្រា​បៀរ​ ​Anchor​ ​Radler​ ​Lemon​ ​កំ​ប៉ុង​បញ្ច្រាស់​ថ្មី​ដែល​រចនា​ជាមួយ​រូបរាង​ថ្មី​ដ៏​គួរឱ្យទាក់ទាញ​ត្រូវ​បាន​ប្រកាស​សម្ពោធ​លក់​ជា​ផ្លូវការ​នៅក្នុង​ពិធី​សម្ពោធ​ដ៏ឱឡា​រិក​មួយ​ដែលគេ​ហៅថា​ ​“​Anchor​ ​Radler​ ​Lemon​ ​Mini​-​Concert​”​ ​ដែល​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​ ​កោះ​ពេជ្រ​ ​រាជធានី​ភ្នំពេញ​ ​កាលពី​ថ្ងៃសុក្រ​ទី​22​ ​ខែកុម្ភៈ​ ​ឆ្នាំ​2019​ ​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ស្រា​បៀរ​កំ​ប៉ុង​បញ្ច្រាស់​ថ្មី​ដំបូងបង្អស់​លើ​លើ​ទីផ្សារ​កម្ពុជា​។​

    ​ក្នុង​ឱកាស​សម្ពាធ​ផលិតផល​ថ្មីនេះ​ ​លោក​ ​MOON​ ​YOO​ ​នាយក​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន​ ​CAMBODIA​ ​BREWERY​ ​LIMITED​ ​(​CBL​)​ ​បាន​មានប្រសាសន៍​ថា​៖​ ​“​ថ្ងៃនេះ​យើង​មាន​មោទនភាព​ណាស់​ដែល​បាន​ប្រកាស​ដាក់​លក់​ស្រា​បៀរ​ច្នៃប្រឌិត​ថ្មី​របស់​ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័រ​គឺ​ស្រា​បៀរ​ ​Anchor​ ​Radler​ ​Lemon​ ​ដែល​ស្រា​បៀរ​មាន​រសជាតិ​ក្រូចឆ្មារ​ធម្មជាតិ​ ​មាន​ជាតិ​អាកុល​ ​2​%​។​ ​ប្រភេទ​ស្រា​បៀរ​នេះ​ស័ក្តិ​សម​ម​សម្រាប់​យុវវ័យ​ពីព្រោះ​ប្រភេទ​ស្រា​បៀរ​នេះ​ធ្វើឱ្យ​អតិថិជន​ទទួល​បាន​ភាព​សប្បាយរីករាយ​ ​និង​ចង់​ដឹង​ចង់​ស្គាល់​រសជាតិ​ពិសេស​នៃ​ស្រា​បៀរ​នេះ​។​”​

    ​លោកនាយក​ផ្នែក​ទីផ្សារ​បាន​មានប្រសាសន៍​ទៀត​ថា​៖​ ​“​ខណៈ​ពេល​ទីផ្សារ​ស្រា​បៀរ​កំពុង​រីកចម្រើន​ ​យើង​ជឿជាក់​ថា​ ​ផលិតផល​ថ្មីនេះ​នឹង​មានការ​ពេញនិយម​នៃ​ការ​ទទួលទាន​គ្រឿងស្រវឹង​ក្នុង​កម្រិតមធ្យម​ ​ដែល​បើកឱកាស​ថ្មី​ ​និង​ទាក់ទាញ​អតិថិ​ជន​ថ្មី​ៗ​និយម​ចូលចិត្ត​ប្រភេទ​ស្រា​បៀរ​នេះ​ព្រមទាំង​ឆ្លើយតបទៅនឹង​តម្រូវការ​របស់​អតិថិជន​ដែល​មានស្រាប់​។​”​

    ​Anchor​ ​Radler​ ​Lemon​ ​គឺជា​ប្រភេទ​ស្រា​បៀរ​ស្រា​បៀរ​ឆ្នៃ​ប្រឌិត​ថ្មី​ ​មាន​រសជាតិ​ក្រូចឆ្មារ​ធម្មជាតិ​ ​និង​មាន​ជាតិ​អាកុល​ ​2​%​ ​ដែល​នាំមក​ជូន​លោកអ្នក​ដោយក្រុម​ហ៊ុន​ស្រា​បៀរ​អាន់​ឆ័រ​។​ ​ការ​លាយ​បញ្ចូល​គ្នា​យ៉ាង​ល្អឥតខ្ចោះ​នៃ​ស្រាបៀ​រដែ​លមាន​គុណភាព​ខ្ពស់​ជាមួយ​រស​ជា​តិ​ក្រូ​ឆ្មារ​ធម្មជាតិ​។​ ​គ្មាន​សារធាតុ​បន្ថែម​រសជាតិ​ ​តែ​មាន​ពណ៌​ស្រស់​បែប​ធម្មជាតិ​។​ ​Anchor​ ​Radler​ ​Lemon​ ​ផ្តល់​នូវ​អារម្មណ៍​ស្រស់ថ្លា​ទ្វេដង​ ​និង​ភាព​រីករាយ​ដ៏​លើសលប់​ ​ព្រមទាំង​ជួយ​បំបាត់​ស្រេកទឹក​យ៉ាង​ឆាប់រហ័ស​ជាមួយនឹង​រសជាតិ​ត្រ​ជាតិ​ស្រស់ស្រាយ​ ​ងាយស្រួល​ពិសា​ ​ឈ្ងុយឆ្ងាញ់​ជាប់មាត់​ជាប់ចិត្ត​ពី​រសជាតិ​ក្រូចឆ្មារ​ធម្មជាតិ​ ​និង​ស្រា​បៀរ​ថ្មី​ស្រស់​ល្អឥតខ្ចោះ​ ​រសជាតិ​ស្រាល​ស្រទន់​ ​ស័ក្តិសម​បំផុត​សម្រាប់​ប្រទេស​ក្នុង​តំបន់​ត្រូពិក​ដូចជា​ប្រទេស​កម្ពុជា​ ​នៅ​ពេល​ក្លា​ស្សេ​ត្រជាក់​ដល់កម្រិត​។​ ​កំ​ប៉ុង​បញ្ច្រាស់​មិនមែន​ជា​ផលិត​ខុស​នោះ​ ​តែ​ដើម្បីឱ្យ​អតិថិជន​ត្រឡប់​ ​ឬ​ក្រឡាប់​កំប៉ុង​ ​Anchor​ ​Radler​ ​Lemon​ ​ចុះ​ដើម្បី​ទទួល​បាន​រសជាតិ​ក្រូចឆ្មារ​ធម្មជាតិ​ដែល​ស្ថិតនៅ​បាត​កំប៉ុង​។​ ​ប្រភេទ​ស្រា​បៀរ​នេះ​ស័ក្តិ​សម​ម​សម្រាប់​យុវវ័យ​ពីព្រោះ​ប្រភេទ​ស្រា​បៀរ​នេះ​ធ្វើឱ្យអតិថិជន​ទទួល​បាន​ភាព​សប្បាយរីករាយ​ ​និង​ចង់​ដឹង​ចង់​ស្គាល់​រសជាតិ​ពិសេស​នៃ​ស្រា​បៀរ​នេះ​។​

    កម្មវិធី​ ​“​Anchor​ ​Radler​ ​Lemon​ ​Mini​-​Concert​”​ ​នឹង​បន្ត​ប្រារព្ធ​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​ ​២៣​ ​ខែកុម្ភៈ​ ​រហូតដល់​ថ្ងៃទី១៦​ ​ខែមេសា​ ​ឆ្នាំ​ ​២០១៩​ ​នៅ​រាជធានី​ភ្នំពេញ​ ​ខេត្ត​ព្រះសីហនុ​ ​ខេត្ត​កំពង់ស្ពឺ​ ​ខេត្ត​សៀមរាម​ ​ក្រុង​ប៉ោយប៉ែត​ ​ខេត្តបាត់ដំបង​ ​និង​ខេត្ត​កំពង់ចាម​ ​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​ឌី​ជេ​ ​និង​តារា​ចម្រៀង​ល្បី​ៗ​ ​ដូចជា​ ​DJ​ ​Yaya​,​ ​លោ​ក​ហ្សូ​ណូ​ ​លោក​ ​ជី​ដេ​វីត​ ​លោ​ក​ស្តិ​ប​ ​លោក​ ​រង្ស​ ​តារា​រតនា​ ​លោក​ ​នី​កូ​។​

    ​បច្ចុប្បន្ន​នេះ​ ​ស្រា​បៀរ​ ​Anchor​ ​Radler​ ​Lemon​ ​បាន​ចែកចាយ​លក់​ក្នុង​បណ្តា​រង្គសាល​ ​ក្លិប​ ​និង​ភោជនីយដ្ឋាន​លំដាប់ថ្នាក់​ខ្ពស់​នៅក្នុង​រាជធានី​ភ្នំពេញ​ក្នុងអំឡុងពេល​ដំណាក់កាល​សម្ពោធ​លក់​ជា​ផ្លូវការ​នេះ​ ​ហើយនឹង​មាន​លក់​នៅ​បណ្តា​ហាង​ជាច្រើន​នៅក្នុង​ខេត្ត​ក្រុង​សំខាន់​ផ្សេងទៀត​ក្នុង​ប្រទេស​កម្ពុជា​ ​នា​ពេល​ខាងមុខនេះ​។​

    ​សូម​រីករាយ​ទទួលទាន​ស្រា​បៀរ​ ​Anchor​ ​Radler​ ​Lemon​ ​ដោយ​ទទួលខុសត្រូវ​ ​

  • ចេញ​ហើយ​.​.​!​!​ ​«​ប៉ក់​!​កន្ទ្រឹម​អើយ​ ​»​ ​មាស​ ​សុខ​សោភា​ ​ចាក់ដោត​ពេញ​បេះដូង​កូនខ្មែរ​ ​

    ចេញ​ហើយ​.​.​!​!​ ​«​ប៉ក់​!​កន្ទ្រឹម​អើយ​ ​»​ ​មាស​ ​សុខ​សោភា​ ​ចាក់ដោត​ពេញ​បេះដូង​កូនខ្មែរ​ ​

    រាជ​នី​សំឡេង​ទឹកឃ្មុំ​ ​អ្នកនាង​ ​មាស​ ​សុខ​សោភា​ ​កន្លងទៅ​បាន​ទម្លាយ​វីដេអូ​ថត​ចម្រៀង​ក្រៅ​ឆាក​ប្រភេទ​បទ​កន្ត្រឹ​ម​ ​គ្រាន់តែ​បង្ហោះ​ភ្លាម​ ​ទទួល​បានការ​គាំទ្រ​ភ្លែត​តែម្ដង​។​ ​ហើយ​ប៉ុន្មាន​ម៉ោង​មុន​នេះ​ ​ខាង​ផលិតកម្ម​ ​Town​ ​បាន​បញ្ចេញ​នូវ​បទ​ ​ចម្រៀង​ថ្មី​សម្រាប់​ចូលឆ្នាំ​ខ្មែរ​ពីរោះ​រណ្ដំ​ណាស់​ដែល​មាន​ចំណងជើង​ថា​ ​«​ប៉ក់​!​កន្ទ្រឹម​អើយ​ ​»​ ​ដែល​ជា​ការ​បកស្រាយ​ដោយ​អ្នកនាង​ ​មាស​ ​សុខ​សោភា​ ​ស្ដាប់​ហើយ​ពិតជា​នឹក​ចូលឆ្នាំ​ខ្មែរ​ជាពិសេស​បែប​អត្ត​ន័យ​បង្ហាញ​កូនខ្មែរ​ឱ្យ​ដឹងពី​បទ​កន្ត្រឹ​ម​ផង​ដែរ​។​

    ​ច្រៀង​ពិរោះ​ហើយ​ ​មិន​តែ​ប៉ុន​ណោះ​ ​អ្នកនាង​ ​ជាតា​រា​ចម្រៀង​ស្រី​ដែល​ទទួល​បានការ​ស្រលាញ់​រាប់អាន​ ​ពីសំណាក់​មហាជន​ទូទៅ​ ​ព្រោះតែ​អ្នកនាង​ ​មាន​អ​ត្ត​ចរិ​ក​សុភាព​ ​រស់​រាយ​ ​រាក់ទាក់​ ​និង​ធ្លាប់​ចូលរួម​ធ្វើការងារ​សង្គម​ជាច្រើន​ផង​ដែរ​។​ ​ចង់​ដឹង​ថា​ពិរោះ​ខ្លាំង​យ៉ាងណា​សូម​ទស្សនា​វីដេអូ​ខាងក្រោម​នេះ​៖​

    https://youtu.be/cJQfPN52uWs

  • ស៊ឹម​ ​ថៃ​ណា​ ​ទៅ​បរិច្ចាគ​ឈាម​ដល់​ក្មេងប្រុស​គ្រោះថ្នាក់​ចរាចរណ៍​ដល់​ខេត្តកំពត​

    ស៊ឹម​ ​ថៃ​ណា​ ​ទៅ​បរិច្ចាគ​ឈាម​ដល់​ក្មេងប្រុស​គ្រោះថ្នាក់​ចរាចរណ៍​ដល់​ខេត្តកំពត​

    ​ដោយ​មើលឃើញ​ពី​ការ​អាណិត​ ​និង​ដើម្បី​ចូលរួម​សង្គ្រោះ​ជីវិត​ក្មេងប្រុស​ម្នាក់​ ​ដែល​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ត្រូវ​រថយន្ត​ធន់​ធំ​បុក​ ​បណ្តាល​ឱ្យ​រង​របួស​ ​និង​ត្រូវការ​ឈាម​ជា​ចំ​បាច់​ដើម្បី​សង្គ្រោះ​ជីវិត​នោះ​ ​តារា​សម្តែង​ស្រី​កញ្ញា​ ​ស៊ឹម​ ​ថៃ​ណា​ ​ភ្លាម​ៗ​នោះ​ក៏បាន​សម្រេចចិត្ត​ធ្វើដំណើរ​ពី​ភ្នំពេញ​ ​ទៅ​ចូលរួម​បរិច្ចាគ​ឈាម​ដល់​ក្មេងប្រុស​ខាងលើ​ដល់​ខេត្តកំពត​។​

    ​ការប្រកាស​ផ្តល់​ឈាម​ពីសំណាក់​តារា​ស្រី​កញ្ញា​ ​ស៊ឹម​ ​ថៃ​ណា​ ​នេះ​ដែរ​ ​បាន​ធ្វើឱ្យ​ទស្សនិកជន​ ​និង​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​សប៊ុ​កជា​ច្រើន​ ​បង្ហាញ​ការ​គាំទ្រ​ ​និង​លើក​សរសើរ​ខ្លាំង​ ​ចំពោះ​ទឹកចិត្ត​ដ៏​ល្អ​ក្នុង​ការចែក​រំលែក​ក្តី​ស្រលាញ់​ ​ដើម្បី​ជួយសង្គ្រោះ​អាយុជីវិត​របស់​ក្មេងប្រុស​រងគ្រោះ​រូប​នេះ​។​ ​កញ្ញា​ ​ស៊ឹម​ ​ថៃ​ណា​ ​បញ្ជាក់​ថា​ ​«​ករណី​គ្រោះថ្នាក់​របស់​ក្មួយប្រុស​ដែល​ពួក​ខ្ញុំ​ជួយ​ ​មិនមែន​នៅ​ទីក្រុង​ភ្នំពេញ​ទេ​ ​គឺ​នៅ​ខេត្តកំពត​»​។​

    ​ភ្លាម​ៗ​នោះ​ក្រុម​គ្រួសារ​របស់​ក្មេងប្រុស​រងគ្រោះ​ ​ក៏បាន​បង្ហាញ​ការ​អរគុណ​ ​និង​លើក​សរសើរ​ខ្លាំង​លើទឹក​ចិត្ត​កញ្ញា​ ​ស៊ឹម​ ​ថៃ​ណា​ ​«​ពួក​យើងខ្ញុំ​ព្រមទាំង​ក្រុម​គ្រួសារ​ ​សូម​ថ្លៃ​អំណរគុណ​ដល់​តារាចម្រៀង​ ​និង​សម្តែង​កញ្ញា​ ​ស៊ឹម​ ​ថៃ​ណា​ ​ដែល​បាន​បរិច្ចាគ​ឈាម​ជួយ​ដល់​ក្មូ​នប្រុ​សរ​បស់​ខ្ញុំ​ ​ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​។​ ​សូម​ឱ្យ​កញ្ញា​ជួប​តែ​សំណាងល្អ​ ​និង​មាន​អ្នកគាំទ្រ​កាន់តែ​ច្រើនឡើង​»​៕​


  • ចាក់ដោត..! ឆឹម សក្កដា ចេញបទបង្ហាញពីក្ដីស្រឡាញ់បង្វែរការជ្រួលច្របល់នៅលើហ្វេសប៊ុក​

    ចាក់ដោត..! ឆឹម សក្កដា ចេញបទបង្ហាញពីក្ដីស្រឡាញ់បង្វែរការជ្រួលច្របល់នៅលើហ្វេសប៊ុក​

    ​ខណៈ​ដែលតា​រា​ចម្រៀង​ភាគច្រើន​បញ្ចេញ​បទ​ចង្វាក់​បែ​ក​ស្លុយ​ៗ​ ​និង​ខ្លះ​មាន​ទាំង​បទ​ចង្វាក់រាំ​វង់​ដើម្បី​ទាក់ទាញ​ក្នុង​ឱកាស​ចូលឆ្នាំ​ ​តារា​សម្ដែង​ដែល​បាន​វិវត្តន៍​ខ្លួន​ក្លាយជា​តា​រា​ចម្រៀ​ ​លោក​ ​ឆឹម​ ​សក្ក​ដា​ ​បែរជា​បញ្ចេញ​បទនិពន្ធ​ថ្មី​ចង្វាក់​ឡាំ​លាវ​ខុសគេ​ ​ដោយមាន​អត្ថន័យ​ស្នេហា​មនោសញ្ចេតនា​រួមផ្សំ​មុន​នេះ​ទៅវិញ​ ​ដោយ​លោក​រំពឹង​ថា​នឹង​ទទួល​បានការ​គាំទ្រ​។​ ​បទ​ថ្មីនេះ​មាន​ចំណង​ ​«​ក្ដី​ស្រឡាញ់​»​ ​ទទួល​បានការ​ចាប់អារម្មណ៍​មិន​អន់​ទេ​ ​ព្រោះថា​ ​បទ​ម្រៀ​ងរ​បស់​លោក​ ​បើ​ទោះជា​ចាក់​ចំ​បរិបទ​ដែល​អ្នកគាំទ្រ​ភាគច្រើន​មាន​ទំនោរ​ទៅលើ​បទ​បែប​បែក​ស្លុយ​បែប​សប្បាយ​ៗ​ ​តែ​គ្រាន់តែ​បានឮ​ភ្លេង​បទ​នេះ​ហើយ​ ​ក៏​ទប់​ជើង​មិន​ជាប់​ដូចគ្នា​។​

    បទចម្រៀង​ដែល​បាន​ចេញ​បង្ហោះ​ក្ដៅ​ៗ​មួយ​នេះ​ ​ម្ចាស់​បទ​លោក​ ​ឆឹម​ ​សក្ក​ដា​ ​បញ្ជាក់​ជា​បទ​ដែល​លោក​ប្រឹងប្រែង​ផលិត​ដោយ​ការ​តាំងចិត្ត​ ​ដោយ​សូម្បីតែ​អត្ថន័យ​ក៏​បង្កប់​នូវ​ក្ដី​ស្រឡាញ់​ដែល​មនុស្ស​ភាគច្រើន​សុទ្ធតែ​ត្រូវការ​នៅក្នុង​ជីវិត​ស្នេហា​ ​និង​ក្នុង​ការរស់នៅ​ផង​ដែរ​។​

    ​លោក​ថា​បទចម្រៀង​មួយ​បទ​នេះ​ ​លោក​សម្រេចចិត្ត​ដាក់​បង្ហោះ​នៅមុន​ចូលឆ្នាំ​ ​ដើម្បី​ឱ្យ​អ្នកគាំទ្រ​បាន​ប្លែក​អារម្មណ៍​ ​និង​បាន​រាំ​លេង​ក្នុង​ចង្វាក់​ឡាំ​លាវ​ ​ក្នុង​ពេល​ដែលតា​រា​ចម្រៀង​ភាគច្រើន​ក៏​ចេញ​បទ​បែ​បរាំ​ៗ​សប្បាយ​ៗ​ផង​ ​បើ​ទោះជា​ចង្វាក់​របស់​លោក​មិនសូវ​ត្រូវ​បាន​យុវវ័យ​ពេញនិយម​ដូច​ចង្វាក់​បែក​ស្លុយ​ដែល​នៅតែ​ពេញនិយម​។​ ​ម្យ៉ាង​មក​ពី​ក្នុង​សង្គម​ហ្វេ​សប៊ុ​ក​ក្នុងរយៈពេល​នេះ​ ​ពោរពេញ​ដោយ​រឿង​មិនល្អ​បណ្ដាក់គ្នា​ផង​ ​ទើប​លោក​សម្រេចចិត្ត​បញ្ចេញ​បទ​«​ក្ដី​ស្រឡាញ់​»​ ​ដើម្បី​បង្វែរ​ការ​បែកបាក់​ ​និង​ការជ្រួលច្របល់​នៅ​លើ​ហ្វេ​សប៊ុ​ក​ព្រោះតែ​គំនិត​ខ្វែងគ្នា​ ​អោយ​ងាក​មក​ស្ដាប់​បទចម្រៀង​«​ក្ដី​ស្រឡាញ់​»​ដែល​បង្ហាញ​ទឹកចិត្ត​ ​និង​ភាព​ស្មោះត្រង់​របស់​បុរស​ម្នាក់​ទៅវិញ​។​

    សូម​ទស្សនា​ចម្រៀង​ខាងក្រោម​៖​ ​


  • Arsenal​ ​និង​ ​Chelsea​ ​ដឹកដៃ​គ្នា​ទៅ​វគ្គ​ ​16ក្រុម​នៃ​ ​Europa​ ​League​ ​

    Arsenal​ ​និង​ ​Chelsea​ ​ដឹកដៃ​គ្នា​ទៅ​វគ្គ​ ​16ក្រុម​នៃ​ ​Europa​ ​League​ ​

    ​ក្រុម​ ​Arsenal​ ​បាន​ផ្តួល​ក្រុម​ ​BATE​ ​Borisov​ ​យ៉ាង​ចាស់ដៃ​ក្នុង​លទ្ធផល​ ​3​-​០​ ​ដើម្បី​ឈាន​ទៅ​វគ្គ​ ​16ក្រុម​ចុងក្រោយ​នៃ​ក្របខ័ណ្ឌ​ ​Europa​ ​League​ ​ក្រោយពី​ចាញ់​ ​1​-​០​ ​ក្នុង​ការប្រកួត​ជើង​ទី1​ ​ក្រោម​ស្នាដៃ​ក្រុម​ម្ចាស់​ជើងឯក​របស់​បេឡា​រុ​សមួយ​នេះ​ ​ហើយ​ក្រុម​ ​Eintracht​ ​Frankfurt​ ​ក៏បាន​ឈាន​ទៅ​វគ្គ​បន្ត​ផង​ដែរ​ ​តាមរយៈ​ការ​យកឈ្នះ​ទាំង​ ​2ជើង​ ​6​-​3​ ​លើ​ក្រុម​ ​Shakhtar​ ​Donetsk​ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

    ក្រុម​ ​Salzburg​ ​ក៏​ដណ្តើម​បាន​ជ័យជម្នះ​យ៉ាង​កក់ក្តៅ​ផង​ដែរ​ ​ខណៈ​ដែល​ជ័យជម្នះ​ ​4​-​០​ ​លើទឹក​ដី​ខ្លួនឯង​របស់​ពួកគេ​លើ​ក្រុម​ ​Club​ ​Bruges​ ​បាន​ជួយ​ឱ្យ​ក្រុម​របស់​អូស្ត្រាលី​ ​ឈ្នះ​ទាំង​ ​2ជើង​ក្នុង​លទ្ធផល​ ​5​-​2​ ​ខណៈ​ដែល​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ ​2គ្រាប់​ពីសំណាក់​ខ្សែប្រយុទ្ធ​អន្តរជាតិ​អ៊ីរ៉ង់​ ​Sardar​ ​Azmoun​ ​បាន​ជួយ​ឱ្យ​ក្រុម​ ​Zenit​ ​St​ ​Petersburg​ ​យកឈ្នះ​លើ​ក្រុម​ ​Fenerbahce​ ​ទាំង​ ​2ជើង​ ​ក្នុង​លទ្ធផល​ ​3​-​2​។​

    ក្រុម​ ​Napoli​ ​ដែល​បាន​ឈ្នះ​ពាន​ ​UEFA​ ​Cup​ ​ក្នុង​ឆ្នាំ1989​ ​មិន​មាន​បញ្ហា​អ្វី​ឡើយ​ក្នុង​ការ​ផ្តួល​ក្រុម​ ​FC​ ​Zurich​ ​ក្នុង​លទ្ធផល​ ​2​-​០​ ​លើទឹក​ដី​ខ្លួនឯង​ ​ដើម្បី​ឈ្នះ​ទាំង​ ​2ជើង​ ​5​-​1​។​
    ​ ​ស្រប​ពេល​ជាមួយគ្នា​នេះ​ ​ក្រុម​ធ្លាក់​ទម្រង់​លេងChelsea​ ​របស់​លោក​ ​Maurizio​ ​Sarri​ ​បាន​កាត់បន្ថយ​សម្ពាធ​មួយចំនួន​លើ​រូបលោក​ ​ជាមួយនឹង​ជ័យជម្នះ​ក្នុង​លទ្ធផល​ ​3​-​០នៅពេល​ប្រកួត​ជាមួយនឹង​ក្រុម​ ​Malmo​។​

    លោក​ ​Unai​ ​Emery​ ​គ្រូបង្វឹក​នៃ​ក្រុម​ ​Arsenal​ ​បាន​ប្រាប់​ទូរទស្សន៍​ ​BT​ ​Sport​ ​ថា​៖​ ​«​យើង​ចង់បាន​លទ្ធផល​នេះ​ ​ប៉ុន្តែ​យើង​ក៏​ចង់​លេង​ឱ្យ​អ្នកគាំទ្រ​របស់​យើង​នៅ​ទីនេះ​ផង​ដែរ​។​ ​យើង​បាន​ប្រឹង​អស់ពី​សមត្ថភាព​របស់​យើង​ដើម្បី​ស្រោចស្រង់​ក្នុង​ការប្រកួត​វគ្គ​នេះ​ ​ហើយ​ក្រុម​នេះ​បាន​ធ្វើការងារ​យ៉ាង​ល្អ​»​។​

    ​ក្រុម​ ​Chelsea​ ​ដែល​បាន​យកឈ្នះ​ ​2​-​1​ ​ក្នុង​ជើង​ទី1​ ​បាន​យកឈ្នះ​លើ​ក្រុម​ ​Malmo​ ​ដោយ​ងាយ​ក្នុង​លទ្ធផល​ ​3​-​០​ ​ដើម្បី​ទៅ​វគ្គ​បន្ត​ក្នុង​លទ្ធផល​ទាំង​ ​2ជើង​ ​5​-​1​ ​ដើម្បី​ដក​សម្ពាធ​ខ្លាំង​ចេញពី​លោកគ្រូ​បង្វឹក​ ​Sarri​៕

  • តោះ​ស៊ែ​រ​ភ្លាម​!​ ​សូម​នាំ​សត្វ​ចិញ្ចឹម​របស់​លោកអ្នក​មក​ទទួល​សេវា​ចាក់​វាក់​សាំង​ការពារ​ជំងឺឆ្កែឆ្កួត​ដោយ​ឥត​គិត​ថ្លៃ

    តោះ​ស៊ែ​រ​ភ្លាម​!​ ​សូម​នាំ​សត្វ​ចិញ្ចឹម​របស់​លោកអ្នក​មក​ទទួល​សេវា​ចាក់​វាក់​សាំង​ការពារ​ជំងឺឆ្កែឆ្កួត​ដោយ​ឥត​គិត​ថ្លៃ

    កាល​ពី​ថ្មី​ៗ​នេះ​មាន​ជំងឺឆ្កែឆ្កួត​ ​បាន​សម្លាប់​មនុស្ស2នាក់​ ​លើ​នារី​ ​និង​កុមារី​ ​ដែល​មាន​គ្រោះថ្នាក់​ដោយសារ​ ​ឆ្មា​-​ឆ្កែ​ ​ខាំ​ ​នា​ពេល​ថ្មី​ៗ​នេះ​ ​ធ្វើ​ឱ្យ​មនុស្ស​មួយចំនួន​ ​ខ្លាចរអា​រស​ត្វ​ឆ្កែ​ ​ឆ្មា​ ​រី​ឯ​មនុស្សជា​ច្រើន​ទៀត​បា​ននំា​គ្នា​ជាច្រើន​នាក់​ទៅ​ចាក់ថ្នាំ​បង្ការ​ការពារ​នៅ​ឯ​ពេទ្យ​ ​ប៉ា​ស្ទើរ​ស្ទើរតែ​ជាន់គ្នា​រក​កន្លែង​អង្គុយ​មិនបាន​។​ ​លើស​ពីនេះ​ទៅទៀត​ស្អប់​សត្វ​ឆ្កែ​រហូត​មិន​ឱ្យ​ជិះកង់​បី​ ​ធ្វើ​ឱ្យ​ទាស់គ្នា​បែកផ្សែង​កាលពី​ព្រឹកមិញ​នេះ​ ​ក្នុង​នោះ​ផង​។​

    ​បើ​តាមរយៈ​ទំព័រ​ហ្វេ​សប៊ុ​ក​របស់ Animal​ ​Rescue​ ​Cambodia​ ​បានឱ្យ​ដឹង​ថា​ ​យើងខ្ញុំ​ពិតជា​មាន​អា​រម្ម​ណ៏​តក់​ស្ល​ត់​យ៉ាង​ខ្លាំង​ចំពោះ​ក្មេងស្រី​ម្នាក់​ដែល​ថ្មឺ​ៗ​នេះ​ ​បាន​បាត់បង់ជីវិត​ដោយសារ​ការ​ឆ្លង​ជំងឺ​ពី​សត្វ​ឆ្មា​ដែល​មាន​ជំងឺ​។​ ​សូម​មេត្តា​ការពារ​គ្រួសារ​ ​ព្រមទាំង​សត្វ​របស់​អ្នក​ ​ដោយ​ការ​ចាក់​វាក់​សាំង​ការពារ​សត្វ​ឆ្មា​ ​ឬ​ឆ្កែ​របស់​អ្នក​។​

    ​សូមកុំ​ភ្លេច​ថា​យើងខ្ញុំ​មានការ​ផ្តល់​សេវា​ចាក់​វាក់​សាំង​ការពារ​ជំងឺឆ្កែឆ្កួត​ដោយ​ឥតគិតថ្លៃ​។​ ​នាំ​សត្វ​ចិញ្ចឹម​របស់​អ្នក​មក​ជួប​យើងខ្ញុំ​ ​ហើយ​យើងខ្ញុំ​នឹង​ធ្វើការ​ក្រៀវ​ ​ព្រមទាំង​ចាក់​វាក់​សាំង​ដោយ​ឥតគិតថ្លៃ​ ​ដែល​អាច​ធ្វើ​ឱ្យ​សត្វ​របស់​អ្នកមាន​សុខភាព​ល្អ​ ​និង​ការពារ​គ្រួសារ​របស់​អ្នក​ពី​ជំងឺឆ្កែឆ្កួត​ផង​ដែរ​។​

    ​ប្រសិនបើ​អ្នក​ត្រូវ​សត្វ​ឆ្កែ​ ​ឬ​ ​ឆ្មា​ខាំ​ ​សូម​អនុ​ត្ត​តាម​ការណែនាំ​របស់​វិទ្យា​ស្ថាន​ប៉ា​ស្ត័​រកម្​ពុ​ជា​ ​ហើយ​ប្រញាប់​ធ្វើការ​លាង​សម្អាត​របួស​ភ្លាម​ៗ​។​ ​មិន​ត្រូវ​រុំ​ ​ឬ​ ​បិទ​របួស​ឡើយ​ហើយ​ប្រញាប់​អញ្ជើញ​ទៅ​រក​គ្លី​និ​ក​ប៉ា​ស្ត័​រ​ដើម្បី​ទទួល​ ​បានការ​ចាក់ថ្នាំ​ ​បង្ការ​ជំងឺឆ្កែឆ្កួត​ជាបន្ទាន់​។​ ​មិនមែន​សុ​ទតែ​គ្រប់គ្នា​ដែល​ត្រូវ​បាន​សត្វ​ឆ្កែខាំ​នឹងអាច​ឆ្លង​ជំងឺឆ្កែឆ្កួត​នោះ​ទេ​ ​ហើយ​មាន​វិធី​ជាច្រើន​ដែល​អ្នក​អាច​អនុ​ត្ត​ដើម្​បឺ​ការពារ​ខ្លួន​អ្នក​បាន​។​ ​យើងខ្ញុំ​សង្ឃឹមថា​ឧបទ្ទវហេតុ​នេះ​នឹង​មិន​រារាំង​អោយ​ប្រជាជន​បន្ត​ជួយ​សត្វ​ដែល​រស់នៅ​តាម​ចិញ្ចើម​ផ្លូវ​ទៀត​នោះ​ទេ​។​

    ​ទំនាក់ទំនង​លេខទូរស័ព្ទ​ ​៖​ ​012​ ​340​ ​114​
    ​ឬ​ចូល​ទៅកាន់​ ​ហ្វេ​សប៊ុ​ក​ផេច​ ​៖​ ​Animal​ ​Rescue​ ​Cambodia​


  • Bencic​ ​ផ្តួល​ ​Halep​ ​ដើម្បី​បង្កើត​ការ​ភ្ញាក់ផ្អើល​នៅ​ ​Dubai​ ​ជា​លើក​ទី2​ ​

    Bencic​ ​ផ្តួល​ ​Halep​ ​ដើម្បី​បង្កើត​ការ​ភ្ញាក់ផ្អើល​នៅ​ ​Dubai​ ​ជា​លើក​ទី2​ ​

    ​កីឡាការិនី​វាយ​កូន​បាល់​ ​Belinda​ ​Bencic​ ​បាន​ផ្តល់​ការ​ភ្ញាក់ផ្អើល​ដល់​អតីត​កីឡាការិនី​មាន​ចំណាត់ថ្នាក់​លេខ1​ ​ក្នុង​ពិភពលោក​ ​Simona​ ​Halep​ ​ក្នុង​លទ្ធផល​ ​4​-​6​ ​6​-​4​ ​និង6​-​2​ ​ដើម្បី​ឈាន​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ព្រឹត្តិ​ការណ៍​ ​Dubai​ ​Championships​ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ​ខណៈ​ដែល​នេះ​គឺជា​លទ្ធផល​ដ៏​មិន​នឹកស្មាន​ដល់​ជា​លើក​ទី2​ ​ជាប់​ៗ​គ្នា​របស់​នាង​នៅក្នុង​រដ្ឋ​ឈូងសមុទ្រ​មួយ​នេះ​។​

    ​Bencic​ ​ដែល​មាន​ចំណាត់ថ្នាក់​លេខ56​ ​លើ​ពិភពលោក​ ​ទើបតែ​បាន​យកឈ្នះ​លើ​កីឡាការិនី​មាន​ចំណាត់ថ្នាក់​លេខ8​ ​ក្នុង​ពិភពលោក​ ​ArynaSabalenka​ ​ក្នុង​ការប្រកួត​ជុំ​ទី3​ ​ក្រោយពី​នាង​បាន​សង្គ្រោះ​ពិន្ទុ​កាត់សេចក្តី​ ​6លើក​ ​មុននឹង​បន្ត​យកឈ្នះ​លើ​ម្ចាស់​ជើងឯក​ឆ្នាំ2015​ ​Halep​ ​ក្នុងរយៈពេល​ ​2ម៉ោង​ ​និង15នាទី​។​

    ​អតីត​កីឡាការិនី​មាន​ចំណាត់ថ្នាក់​លេខ7​ ​ក្នុង​ពិភពលោក​ ​Bencic​ ​នឹង​ត្រូវ​ជួប​ជាមួយនឹង​ម្ចាស់​ជើងឯក​ ​2សម័យកាល​ ​Elina​ ​Svitolina​ ​ដែល​បាន​ផ្តួល​កីឡាការិនី​ ​Carla​ ​Suarez​ ​Navarro​ ​ក្នុង​លទ្ធផល​ ​6​-​2​ ​និង6​-​3​ ​ដើម្បី​ប្រជែង​ទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ​។​

    ​តារា​ឆ្នើម​ស្វ៊ី​ស​ ​Bencic​ ​ដែល​អាជីព​របស់​គេ​ត្រូវ​បាន​រំខាន​ដោយសារតែ​បញ្ហា​របួស​ខ្នង​ ​និង​កដៃ​ជាបន្តបន្ទាប់​នោះ​ ​បានឱ្យ​ដឹង​ថា​៖​ ​«​ខ្ញុំ​បាន​ប្រជែង​ ​និង​បាន​រក្សា​ការ​ស្ថិត​ក្នុង​ការប្រកួត​នេះ​។​ ​ខ្ញុំ​ពិតជា​រីករាយ​ណាស់​ដែល​ខ្ញុំ​មិន​បា​បោះបង់​។​ ​ខ្ញុំ​មិនបាន​របូត​ពិន្ទុ​ដោយ​ងាយស្រួល​ឡើយ​។​ ​ខ្ញុំ​នៅតែ​ស្ថិត​ក្នុង​ការ​ប្រជែង​»​។​

    ​កីឡាការិនី​រូប​នេះ​បាន​បន្ថែម​ទៀត​ថា​៖​ ​«​ខ្ញុំ​ពិតជា​រីករាយ​ណាស់​ ​ដែល​ខ្ញុំ​បាន​វិលមកវិញ​។​ ​ខ្ញុំ​បានដឹង​ថា​ ​វា​នៅតែ​ស្ថិតនៅ​ជាមួយ​ខ្ញុំ​ ​សូម្បីតែ​បន្ទាប់ពី​របួស​ក៏ដោយ​។​ ​ខ្ញុំ​ត្រូវតែ​ធ្វើការ​វិល​ទៅ​រក​ភាព​ខ្លាំង​វិញ​ឱ្យ​បាន​។​ ​ខ្ញុំ​ពិតជា​រីករាយ​ណាស់​ដែល​ខ្ញុំ​អាច​បង្ហាញ​ពី​កម្រិត​ខ្លាំង​បែប​នោះ​»​៕​ ​

  • ប្រសិនបើ​ឆ្មា​-​សុនក​ខាំ​ ​តើ​យើង​ត្រូវ​ធ្វើ​យ៉ាងម៉េច​ខ្លះទៅ​?​?​ ​

    ប្រសិនបើ​ឆ្មា​-​សុនក​ខាំ​ ​តើ​យើង​ត្រូវ​ធ្វើ​យ៉ាងម៉េច​ខ្លះទៅ​?​?​ ​

    ​ខណៈ​ដែល​យើង​ត្រូវ​សត្វ​ ​សុនក​ ​ខាំ​ ​តើ​យើង​គួរ​ធ្វើ​ដូចម្ដេច​?​ ​

    ​1​-​ប្រញាប់​លាងមុខ​របួស​ឱ្យ​បាន​លឿន​បំផុត​ជាមួយ​សាប៊ូ​ ​និង​ទឹក​ស្អាត​ឱ្យ​បាន​ច្រើនដង​ ​លាង​គ្រប់កន្លែង​ដែល​ត្រូវរបួស​ ​និង​លាង​ឱ្យ​ស្អាត​ចូល​ជ្រៅ​ទាំង​ក្នុង​សាច់​របួស​។​ ​ជូត​មុខរបួស​ឱ្យ​ស្ងួត​ ​ប្រើប្រាស់​ថ្នាំ​សម្លាប់​មេរោគ​ដូចជា​ ​Povidone​-​iodine​ ​ឬ​អាល់កុល​សម្លាប់​មេរោគ​ ​ជាដើម​។​
    ​2​-​ត្រូវ​សង្កេតមើល​ ​និង​ស្គាល់​អំពី​លក្ខណៈ​ប្រភេទ​សត្វ​ដែល​បាន​ខាំ​ ​រួម​ទាំង​ស៊ើប​អំពី​ប្រវត្តិ​សត្វ​ ​ចេញពី​ម្ចាស់​ដែល​បាន​ចិញ្ចឹម​ ​ដើម្បី​ឱ្យ​កាន់តែ​ជ្រាប​ច្បាស់​ថា​ ​សត្វ​ចិញ្ចឹម​នោះ​ ​មាន​ប្រវត្តិ​ចាក់​វាក់​សាំង​ការពារ​ពិស​សត្វ​ឆ្កួត​ដែល​ឬទេ​?​ ​និង​សង្កេត​អាការ​សត្វ​ដែល​បាន​ខាំ​ក្នុងរយៈពេល​ ​10​ ​ថ្ងៃ​ ​ថា​តើ​ ​វា​មាន​សុខភាព​បែប​ម៉េច​?​ ​មាន​រោគ​ជំងឺ​សត្វ​ឆ្កួត​ ​ឬ​មានពិស​ដែល​ឬទេ​?​ ​ក៏ប៉ុន្ដែ​បើ​សត្វ​សុនក​នោះ​ខាំ​មនុស្ស​ ​ហើយ​វា​ស្លាប់​ ​ត្រូវ​យក​ទឹកមាត់​របស់​វា​ ​មក​ពិនិត្យ​ដូចគ្នា​។​
    ​3​-​ត្រូវ​ប្រញាប់​ទៅ​មន្ទីរពេទ្យ​ជាបន្ទាន់​ ​ដើម្បី​ចាក់ថ្នាំ​ ​និង​ព្យាបាល​ឱ្យ​បាន​ទាន់ពេល​ ​និង​ត្រឹមត្រូវ​។​ ​ប្រសិនបើ​មាន​អាការ​ឆ្លង​ពី​ពិស​ឆ្កែឆ្កួត​នៅពេល​ត្រូវ​ខាំ​ ​ឬ​ខ្វាច​ ​នោះ​គ្រូពេទ្យ​និង​ធ្វើការ​ពិនិត្យ​ ​ហើយ​ចាក់​វាក់​សាំង​ការពារ​ជំងឺឆ្កែឆ្កួត​ ​រួម​ទាំង​វ៉ាក់សាំង​ជំងឺ​ត​តា​ណូស​ ​និង​ថ្នាំ​សម្លាប់​មេរោគ​។​ ​ក្រៅពី​នេះ​ ​ក៏​មាន​ករណី​ដែល​ឆ្លង​រោគ​ជំងឺឆ្កែឆ្កួត​កម្រិត​ធ្ងន់​ ​នោះ​គ្រូពេទ្យ​ជំនាញ​នឹង​ពិចារណា​ឱ្យ​ប្រើប្រាស់​ថ្នាំ​ ​Rho​(​D​)​ ​immune​ ​globulin​ ​ដែល​មាន​ប្រព័ន្ធ​ការពារ​មេរោគ​ពិស​សត្វ​ ​រួម​ទាំង​វាក់​សាំង​ការពារ​ជំងឺឆ្កែឆ្កួត​ ​4​-​5​ ​ដង​ ​ដែល​ជា​ប្រភេទ​វាក់​សាំង​ការពារ​កម្រិតខ្ពស់​ ​វា​ចាក់​បាន​គ្រប់​វ័យ​រួម​ទាំង​ ​ក្មេង​តូច​ ​និង​ស្ដ្រី​មានគភ៌​។​ ​វាំង​សាំង​ប្រភេទ​នេះ​វា​អាច​ជួយការ​ពារ​មេរោគ​ឆ្កែឆ្កួត​បាន​យ៉ាង​មានប្រសិទ្ធភាព​ ​ទៅតាម​ការណាត់ជួប​របស់​គ្រូពេទ្យ​។​

    ​ចុះ​ករណី​ដែល​សត្វ​ឆ្មា​ខាំ​ ​តើ​យើង​គួរ​ធ្វើ​ដូចម្ដេច​?​ ​តើ​បាន​ហុច​ផល​អាក្រក់​ដល់អាយុ​ជីវិត​ដែរ​ឬទេ​ ​?​

    ​1​-​នៅពេល​ឆ្មា​ខាំ​ ​បើ​ទោះជា​ឆ្មា​នោះ​បាន​ចាក់​វាក់​សាំង​គ្រប់​ចំនួន​ហើយក៏​ដោយ​ ​ឬ​បាន​ចិញ្ចឹម​បង្ខាំង​នៅផ្ទះ​ល្អ​យ៉ាងណាក៏ដោយ​ ​មនុស្ស​ដែល​ត្រូវ​ឆ្មា​ខាំ​ ​ត្រូវ​ទៅ​ចាក់​វាក់​សាំង​ការពារ​ជំងឺ​ពិស​សត្វ​ឆ្កួត​រហូត​ ​ដែល​នេះ​គឺជា​ដំណាក់កាល​ការពារ​ពីរ​ជាន់​ ​ពោល​ការពារ​ពីរ​ត្រួត​គឺ​ ​double​ ​precautions​ ​ដែល​សាកលលោក​បាន​ប្រើប្រាស់​វិធី​នេះ​។​ ​
    ​2​-​អង្គការ​អនាម័យ​ពិភពលោក​បាន​ណែនាំ​ឱ្យ​សង្កេតមើល​អាការ​របស់​ឆ្មា​ ​ចំនួន​ ​10​ ​ថ្ងៃ​ ​ព្រោះ​ឆ្មា​ខ្លះ​ ​មានពិស​សត្វ​ឆ្កួត​ក្នុងទឹក​មាត់​ ​និង​មាន​ឆ្មា​ខ្លះ​ ​អាច​រស់​បាន​លើស​ពី​ ​10​ ​ថ្ងៃ​ថែមទៀត​ផង​។​ ​ការសង្កេត​នេះ​ ​ឆ្មា​ដែល​គ្មាន​កើត​បញ្ហា​ជំងឺ​ពិស​សត្វ​ឆ្កួត​ ​គឺ​មានតែ​ឆ្មា​ដែល​មាន​ប្រវត្តិ​ចាក់​វាក់​សាំង​តែ​ប៉ុន​ណោះ​ ​ហើយ​បាន​ចាក់​យ៉ាងហោចណាស់​ ​2​ ​ដង​ក្នុង​មួយឆ្នាំ​ ​មិន​ឱ្យ​ហួស​ ​6ខែ​ ​ដែល​ចាប់ផ្ដើម​ចាក់​ដំបូង​គឺ​ ​នៅពេល​ឆ្មា​មាន​អាយុ​ ​3​ ​ខែ​។​
    ​3​-​ត្រូវ​យក​ទឹកមាត់​ឆ្មា​ទៅ​ឱ្យ​ពេទ្យ​ពិនិត្យ​ ​ដើម្បី​ស្វែងរក​មេរោគ​ពិស​សត្វ​ឆ្កួត​ ​។​ ​នៅពេល​ត្រូវ​ឆ្មា​ខាំ​ ​ត្រូវ​លាង​របួស​ឱ្យ​បាន​ច្រើនដង​ជាមួយ​សាប៊ូ​ ​និង​ទឹក​ស្អាត​ឱ្យ​បាន​ច្រើនដង​។​ ​លាបថ្នាំ​សម្លាប់​មេរោគ​ឱ្យ​បាន​លឿន​បំផុត​។​
    ​4​-​ប្រសិនបើ​ ​មាន​អាការ​ហើម​ ​ឬ​អាការ​គ្រុនក្ដៅ​ ​ឬ​អា​ការ​ផ្សេង​ៗ​ទៀត​ ​ត្រូវ​ប្រញាប់​ទៅ​រក​គ្រូពេទ្យ​ជំនាញ​ជាបន្ទាន់​ ​ដើម្បី​ធ្វើការ​ព្យាបាល​។​
    ​5​-​ពិស​របស់​ឆ្មា​ដែល​ឆ្លង​រោគ​សត្វ​ឆ្កួត​ ​គឺ​អាច​បណ្ដាល​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​ជីវិត​។​ ​ដូច្នោះ​អ្នក​ត្រូវ​ប្រញាប់​ទៅ​មន្ទីរ​ពេទ្យ​ភ្លាម​ៗ​ ​បន្ទាប់​ត្រូវ​ខាំ​៕​