Author: អេបិល

  • ស្ងាត់​ពី​សិល្បៈ​មែន​ ​វី​ជេ​ ​រតនា​ ​រីកមុខ​ជំនួញ​ក្នុង​ដៃ​កាក់កប​ដល់​ម្លឹង​ៗ​

    ស្ងាត់​ពី​សិល្បៈ​មែន​ ​វី​ជេ​ ​រតនា​ ​រីកមុខ​ជំនួញ​ក្នុង​ដៃ​កាក់កប​ដល់​ម្លឹង​ៗ​

    កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ពិធីករ​ ​និង​ជា​អ្នកជំនួញ​កូន​ពីរ​ ​វី​ជេ​ ​រតនា​ ​បាន​ទទួល​នូវ​សមាជិក​ទី2​ ​កូនប្រុស​ដ៏​គួរ​ឱ្យ​ស្រលាញ់​ថែម​ម្នាក់ទៀត​ ​ធ្វើ​ឱ្យ​គ្រួសារ​មួយ​នេះ​កាន់តែ​មាន​សុភមង្គល​ ​នឹងគ្នា​កាន់តែ​ខ្លាំង​ឡើង​ ​គួរ​ឱ្យ​សរសើរ​តែម្តង​។​ ​តែ​អ្វី​ដែល​ចាប់អារម្មណ៍​នោះ​គឺ​ ​មុខមាត់​កូនប្រុស​ទី2​ ​ដែល​ទើបនឹង​កើត​របស់​តារា​រូប​នេះ​ ​ទើបតែ​កើត​បាន​ប៉ុន្មាន​ថ្ងៃ​នោះ​ទេ​ ​តែ​មុខមាត់​របស់​កូនលោក​ប្រែជា​ស្រស់​សង្ហា​ ​គួរ​ឱ្យ​ស្រលាញ់​តាំងតែពី​ក្មេង​ ​មិនចាញ់​កាល​កូនច្បង​ប៉ុន្មាន​នោះ​ទេ​។​

    ​ជីវិត​ឯកជន​របស់​ពិធីករ​និង​ជា​វី​ជេរូ​បនេះ​ ​ត្រូវ​បាន​មហាជន​ចាប់អារម្មណ៍​និង​កត់សម្គាល់​ថា​ ​លោក​បាត់មុខ​ឈឹង​តែម្ដង​ពី​កញ្ចក់​ទូរទស្សន៍My​ ​TV​ ​ដែល​ធ្លាប់​កាន់​ក្បាល​មេក្រូ​ ​ហើយ​ងាក​មក​បង្ហោះ​តែ​រឿង​រកស៊ី​ ​និង​ធ្វើជំនួញ​ជា​ជំនួស​។​ ​ប៉ុន្ដែ​យ៉ាងណាមិញ​ ​លោក​ប្រាប់​ឡា​រ៉ែ​ន​ថា​ ​លោក​មិនបាន​ផ្ដាច់ខ្លួន​ពី​សិល្បៈ​នោះ​ឡើយ​ ​គឺ​នៅតែ​បាន​បង្ហាញខ្លួន​ចូលរួម​ក្នុង​កម្មវិធី​របស់​តារា​សិល្បៈ​ ​ខណៈ​ដែល​ក្រៅពី​បង្អួត​សុភមង្គល​ជាមួយ​ប្រពន្ធ​កូន​ ​លោក​ក៏​សប្បាយ​លើស​ពី​ពេល​នៅ​ប្រឡូក​ជាពិធី​ករ​នោះ​ផង​ដែរ​។​

    ​វី​ជេ​ ​រតនា​ ​ក៏​ត្រូវ​គេ​សរសើរ​ថា​ ​ជា​អតីត​ពិធីករ​មួយ​រូប​ ​ដែល​ក្រៅពី​ឡើង​កា​លីប​ផ្នែក​ជីវភាព​ក្រោយ​រៀបការ​ ​ក៏​មាន​សុភមង្គល​ជាមួយ​ភរិយា​គួរ​ឱ្យ​សរសើរ​ផង​ដែរ​ ​ខណៈ​ដែល​លោក​ទើបតែ​ត្រូវ​បាន​គេ​សរសើរ​ថា​ ​ជា​ស្វាមី​ល្អ​ដែល​ចេះ​ឱ្យ​តម្លៃ​ភរិយា​ ​ដែល​ខុសពី​បុរស​មួយចំនួន​ដែល​ក្រោយពេល​បើក​ជំនួញ​ហើយ​កាន់​ប្រាក់​ម៉ឺន​ដុល្លារ​ក្នុង​ដៃ​ ​ក៏​មានការ​ប្រែប្រួល​ចំពោះ​នារី​ដែល​ខ្លួន​រៀបការ​ជាមួយ​នោះ​។​ ​សារ​ដែល​លោក​ត្រូវ​បាន​មហាជន​កោតសរសើរ​មិន​ដាច់​ពី​មាត់​នោះ​ ​គឺ​«​មាន​គេ​សួរ​ខ្ញុំ​ថា​ ​រតនា​ ​ហេតុ​អី​បាន​ខ្លាច​ប្រពន្ធ​ម៉េ​ស​?​ ​ខ្ញុំ​ឆ្លើយ​ថា​ខ្ញុំ​មិន​ដែរ​ខ្លាច​ប្រពន្ធ​ទេ​ ​ខ្ញុំ​មានតែ​គោរព​ប្រពន្ធ​ ​(​លើ​លោក​នេះ​គ្មាន​មនុស្ស​ប្រុស​ណា​ខ្លាច​ប្រពន្ធ​ទេ​ ​មានតែ​គោរព​ប្រពន្ធ​)​ ​គេ​សួរ​បន្ត​ទៀត​ថា​ ​ហេតុ​អី​រតនា​ ​ឯង​ឃើញ​ចាញ់​ប្រពន្ធ​គ្រប់​រឿង​ចឹង​?​ ​ខ្ញុំ​ឆ្លើយ​ថា​ ​បើ​តាំងខ្លួនជា​ប្ដី​គេ​ហើយ​ ​បើ​ចង់​យកចាញ់យកឈ្នះ​ជាមួយ​ ​ប្រពន្ធ​តើ​វា​បានផល​ប្រយោជន៍​អី​?​ ​លើ​លោក​នេះ​ខ្ញុំ​មិន​ដែរ​ចាញ់​អ្នកណា​ទេ​ ​តែ​ខ្ញុំ​សុំ​ចាញ់​ប្រពន្ធ​ខ្ញុំ​មួយ​»​ ​ដែល​សារ​បែបនេះ​ ​បង្ហាញ​យ៉ាង​ច្បាស់​ថា​លោក​ ​និង​ភរិយា​ ​ស្ថិត​ក្នុង​ភាព​ល្អូកល្អិន​គ្នា​ខ្លាំង​។​

    ​ប្រភព​ពី​អ្នក​សិល្ប:ក៏បាន​បង្ហើប​ប្រាប់​ឡា​រ៉ែ​ន​ថា​ ​លោក​វី​ជេ​ ​រតនា​ ​នឹង​មិន​ត្រលប់​មកកាន់​អាជីព​ពិធីករ​វិញ​ទេ​ ​ដោយសារតែ​ក្រោយពី​ ​លោកមា​នភ​រិយា​ ​ហើយ​មានមុខ​ជំនួញ​ក្នុង​ដៃ​ ​គឺ​លោក​មិន​ខុសពី​អ្នកជំនួញ​ធំដុំ​មួយ​រូប​ ​ក្នុង​ពេល​ដែល​លោក​ ​ក៏​រក​ពេល​គ្រប់គ្រង​មុខ​ជំនួញ​មិនបាន​ផង​ ​ដែល​មិន​អាចម​ក​ហែរ​ហៃ​ជាមួយ​អាជីព​ពិធីករ​បាន​ដូចមុន​។​ ​លោក​ត្រូវ​គេ​ឃើញ​ ​បើក​ជំនួញ​បើក​កា​រ៉ា​ស់​ចាក់សាំង​ធំ​មួយ​ ​នៅ​មាត់ច្រក​ផ្សារ​ចាក់​អង្រែ​ ​ដោយ​ប្រភព​ផ្លូវការ​ថា​ ​ក្រៅពី​បើក​កា​រ៉ា​ស់​សាំង​ខ្លួនឯង​ ​លោក​ក៏​ជា​អ្នក​ចាយ​ចាយ​សាំង​ ​ទៅកាន់​ដៃគូ​ផង​ដែរ​ ​ទើប​ធ្វើ​ឱ្យ​លោក​ ​និង​ភរិយា​កាក់កប​ដល់​ម្លឹង​។​ ​លោក​ ​វី​ជេរ​ត​នា​ ​ត្រូវ​គេ​បញ្ជាក់​ថា​ ​លោក​ក៏​មានមុខ​ជំនួញ​នាំចូល​រថយន្ត​ ​មក​ពី​ប្រទេស​មក​លក់​ឱ្យ​តាម​កា​រ៉ា​សល​ក់​ឡាន​ ​និង​លក់​ផ្ទាល់ខ្លួន​ផង​ដែរ​ ​ខណ:ដែល​មុខរបរ​នាំចូល​រថយន្ត​ ​របស់​លោក​ត្រូវ​គេ​ដឹង​ថា​ ​មាន​ដើមទុន​ដល់​សែន​ដុល្លារ​។​



    ​ភរិយា​របស់​លោក​ក៏​ត្រូវ​គេ​ដឹង​ថា​ ​គឺជា​អ្នកនាំ​ចូល​ផលិតផល​ថែរក្សា​សម្រស់​មក​ពីក្រៅ​ប្រទេស​ ​ដែល​រកចំណូល​បាន​ច្រើន​ពាន់​ដុល្លារ​ ​ក្នុង​មួយ​ខែ​ផង​ដែរ​។​ ​អ្នក​សិល្ប:ភាគច្រើន​និយាយ​ថា​ ​លោក​ ​វី​ជេរ​ត​នា​ ​ជោគជ័យ​មុខ​ជំនួញ​ខ្លាំង​ណាស់​ ​ដោយ​លោក​មិន​ខុសពី​សេដ្ឋី​ ​វ័យក្មេង​នោះ​ទេ​ ​ដោយ​ល្បី​ថា​គ្រួសារ​របស់​លោក​ ​នឹង​ទិញ​ងារ​ឧកញ៉ា​ឱ្យលោក​ ​ដើម្បី​ឱ្យ​លោក​កាន់តែ​ងាយស្រួល​ធ្វើជំនួញ​៕​

  • កំពូល​តារាចម្រៀង​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​ប្រាប់​ពី​គម្រោង​អស្ចារ្យ​ឋាន​ព្រះឥន្ទ​

    កំពូល​តារាចម្រៀង​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​ប្រាប់​ពី​គម្រោង​អស្ចារ្យ​ឋាន​ព្រះឥន្ទ​

    ​ខណៈ​ដែល​ដំណឹង​រៀបការ​កាន់តែ​ខិត​ជិតដល់​ ​តារាចម្រៀង​ល្បីល្បាញ​កញ្ញា​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​នៅតែ​ត្រូវ​បាន​គេ​កត់សម្គាល់​ថា​ស្រស់​ស្អាត​ ​និង​មាន​ភាព​ទាក់ទាញ​ទ្វេរ​ដង​គ្រប់ពេល​ដែល​នាង​បង្ហាញខ្លួន​។​ ​ជាក់ស្ដែង​នាង​បាន​ធ្វើ​ឱ្យ​កញ្ជ្រោល​យ៉ាង​ខ្លាំង​នៅក្នុង​កម្មវិធី​បើក​សម្ពោធ​ដីចម្ការ​ប្រភេទ​ពុះ​ជា​ហិកតារ​កាលពី​ថ្ងៃទី27​ ​កុម្ភៈ​ ​ដោយ​កញ្ញា​បកស្រាយ​បទចម្រៀង​តែ​ប៉ុន្មាន​បទ​ ​អម​ដោយ​ក្បាច់​រាំ​ប៉ុណ្ណោះ​ ​តែ​អាច​ធ្វើ​ឱ្យ​ភ្ញៀវ​ក​ត្តិ​យស​ផ្ដោត​ការចាប់អារម្មណ៍​នឹង​ការ​បង្ហាញខ្លួន​មិនធម្មតា​។​

    អ្វី​ដែលគេ​កាន់តែ​កត់សម្គាល់​ខ្លាំង​ជាង​ការ​បង្អួត​រូប​សម្រស់​ ​និង​ភាព​រស់រវើក​នៃ​ក្បាច់​រាំ​ទៀត​នោះ​ ​គឺ​កញ្ញា​បាន​ប្រកាស​គម្រោង​គួរ​ឱ្យ​ចាប់អារម្មណ៍​មួយ​របស់​គម្រោង​ឋាន​ព្រះឥន្ទ​ដែល​បាន​ប្រកាស​ឡើង​នា​យប់​នោះ​។​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​ប្រាប់​អ្នកសារព័ត៌មាន​ឡា​រ៉ែ​ន​ថា​ ​នាង​មិនធ្លាប់​បានឮ​គម្រោង​ពុះ​ដី​ឡូ​តិ៍​ណា​ដែល​លក់​ជា​ចម្ការ​មួយ​ហិ​ក​តារ​ៗ​ ​ហើយ​ក្រុមហ៊ុន​មាន​ទាំង​សេវា​បង់​រំលោះ​ ​និង​សេវា​ថែ​ទាំង​ដំណាំ​ឱ្យ​រហូតដល់​បានផល​ ​ហើយ​ជា​ប្រភេទ​ដីចម្ការ​ដែល​មាន​ប្លង់​កម្មសិទ្ធិ​បែបនេះ​នោះ​ទេ​ ​ទើប​កញ្ញា​យល់ថា​ ​នាងខ្ញុំ​នឹង​សិក្សា​ទិញ​ចម្ការ​ធុរ៉េ​នពី​ក្រុមហ៊ុន​នេះ​ឱ្យ​បាន​មួយចំនួន​ ​អាស្រ័យ​ទៅតាម​ការ​ចង់បាន​ជាក់ស្ដែង​។​

    ​កញ្ញា​បាន​បន្ដ​ទៀត​ថា​ខ្លួន​ចង់បាន​ដី​ចម្ការ​ធុរ៉េ​បែបនេះ​ជាយូរមកហើយ​ ​ប៉ុន្តែ​បណ្ដាលមកពី​ខ្វះ​អ្នកមើល​ថែទាំ​ដំណាំ​ ​និង​មិន​ចង់​ចំណាយ​ថវិកា​ទាំងដុល​តែម្ដង​ ​ទើប​កញ្ញា​ចេះ​តែ​ឃ្វាង​ៗ​រឿង​ទិញ​ចម្ការ​នេះ​។​ ​កញ្ញា​បញ្ជាក់​ថា​ក្រោយពេល​បាន​ចូលរួម​ក្នុង​ពិធី​ប្រកាស​លក់​ចម្ការ​របស់​គម្រោង​«​ឋាន​ព្រះឥន្ទ​ជាតិ​ធី​»​បាន​ធ្វើ​ឱ្យ​នាង​ចាប់អារម្មណ៍​តែម្ដង​ ​ដោយ​ក្នុងចំណោម​ប្រភេទ​ចម្ការ​ទាំងអស់​គឺ​នាង​ពេញចិត្ត​គម្រោង​ចម្ការ​ធុរ៉េ​ន​ ​និង​ខេត្តកំពត​។​ ​នៅក្នុង​ពិធី​នោះ​ ​នាង​ថា​ខ្លួន​ទទួល​បាន​តម្លៃ​ខ្លួន​ខ្ពស់​ ​ទើប​នាង​នៅ​កំដរ​ពិធី​តាំងពី​ព្រលប់​រហូតដល់​ចាប់​រង្វាន់​ធំ​ហើយ​ ​ហើយ​ថែមទាំង​បកស្រាយ​បទចម្រៀង​ច្រើន​បទ​ ​ធ្វើ​ឱ្យ​ពិធី​ទាំងមូល​កញ្ជ្រោល​ខ្លាំង​។​

    ​យ៉ាងណាមិញ​លោក​ ​ហង្ស​ ​ព្រីន្ស​យ៉ា​ ​ម្ចាស់​គម្រោង​ ​និង​ជា​ប្រធាន​គម្រោង​ឈ្មោះ​ឋាន​ព្រះឥន្ទ​ ​បាន​បញ្ជាក់​ប្រាប់​ឡា​រ៉ែ​ន​ថា​ ​រយៈពេល​ច្រើន​ឆ្នាំ​មក​ហើយ​ ​ដែល​ក្រុមហ៊ុន​របស់​លោក​សម្ងំ​ទិញ​បាន​ចម្ការ​អ្នកស្រី​រហូតដល់​រាប់ពាន់​ហិកតារ​ ​នៅ​ខេត្តមណ្ឌលគីរី​ ​រតនៈ​គីរី​ ​កំពត​ ​និង​ ​ពោធិ​សាត់​ជាដើម​ ​ហើយ​បាន​វិនិយោគ​ដាំ​ជាដំណាំ​ផ្សេង​អាស្រ័យ​ទៅតាម​សណ្ឋានដី​។​ ​ប៉ុន្តែ​ដោយសារ​ក្រុមហ៊ុន​យល់ថា​បើ​ក្រុមហ៊ុន​បន្ត​វិនិយោគ​ដំ​ណាំ​ធុរ៉េ​ន​ ​ដូងក្រអូប​ ​និង​ប័រ​ ​តែម្នាក់ឯង​របៀប​នេះ​ ​គឺ​នៅ​ថ្ងៃណាមួយ​ពិតជា​មាន​ហានិភ័យ​ ​អ៊ីចឹង​ហើយ​ទើប​ក្រុមហ៊ុន​សម្រេច​ពុះ​ដីចម្ការ​ដែល​ខ្លួន​ទិញ​បាន​រហូតដល់​រាប់ពាន់​ហិកតារ​នោះ​ ​ជា​ឡូ​តិ៍​តូច​ៗ​វិញ​ ​ដោយ​ក្នុង​ឡូ​តិ៍​មាន​ទំ​ហ៊ំ1ហិ​ក​តារ​ៗ​ ​ហើយ​លក់​បង់​រំលោះ​។​ ​ប៉ុន្តែ​ក្រុមហ៊ុន​នៅតែ​បន្ត​ផ្ដល់​ជូន​នូវ​ពូជ​ដំណាំ​ ​និង​ការថែទាំ​ដោយ​បុគ្គលិក​ជំនាញ​រហូតដល់4ឆ្នាំ​ ​ឬ6ឆ្នាំ​ ​ដែល​ជា​រយៈពេល​ឱ្យ​បង់​រំលោះ​នោះ​ ​ដើម្បី​ឱ្យ​ចម្ការ​ទាំងឡាយ​នៅតែ​មាន​ដំណាំ​ចេញ​ផ្លែ​ចេញផ្កា​ ​ងាយស្រួល​អោយ​ក្រុមហ៊ុន​ទទួល​ទិញ​ផល​។​ ​លោក​ថា​គម្រោង​ដីចម្ការ​ពុះ​ឡូ​តិ៍​របស់​ខ្លួន​ ​មានតម្លៃ​ពី14,000​ ​រហូតដល់​ជាង4ម៉ឺន​ក្នុង​មួយ​ហិកតារ​ ​ដោយ​នៅ​ទឹកដី​ខេត្តមណ្ឌលគីរី​ ​គឺជា​ចម្កា​រប័រ​ ​នៅ​កំពត​ជា​ចម្ការ​ធុរ៉េ​ន​ ​និង​នៅ​ខេត្តពោធិ៍សាត់​គឺជា​ចម្ការ​ដូងក្រអូប​។​ ​ក្នុង​នោះ​ក្រុមហ៊ុន​ក៏​នឹង​ពុះ​លក​ក់​ចម្ការ​ក្រូច​ ​និង​ចម្ការ​ឬស្សី​ ​ជា​ហិ​ក​តារ​ៗ​អោយ​បង់​រំលោះ​បែបនេះ​ ​ក្នុង​ពេល​ខាងមុខ​ផង​ដែរ​៕​

  • Chelsea​ ​ផ្តួល​ ​Spurs​ ​ធ្វើ​ឱ្យ​លោក​ ​Sarri​ ​ធូរស្រាល​ ​ខណៈ​ ​Liverpool​ ​លត់​ ​Watford​ ​

    Chelsea​ ​ផ្តួល​ ​Spurs​ ​ធ្វើ​ឱ្យ​លោក​ ​Sarri​ ​ធូរស្រាល​ ​ខណៈ​ ​Liverpool​ ​លត់​ ​Watford​ ​

    ​ក្រុម​ ​Chelsea​ ​បាន​នាំ​យក​ស្នាមញញឹម​វិល​ទៅកាន់​ផ្ទៃមុខ​របស់​លោក​ ​Maurizio​ ​Sarri​ ​វិញ​ ​តាមរយៈ​ការ​យកឈ្នះ​ក្នុង​លទ្ធផល​ ​2​-​០​ ​លើ​ក្រុម​ ​Tottenham​ ​ដើម្បី​កាត់បន្ថយ​សម្ពាធ​ផ្សេង​ៗ​ពីលើ​អ្នកចាត់ការ​ទូទៅ​របស់​ពួកគេ​ ​ក្រោយពី​អ្នកចាំទី​ ​KepaArrizabalaga​ ​មិន​ត្រូវ​បាន​ដាក់​ឱ្យ​ចូលលេង​ ​បន្ទាប់ពី​ភាព​ចម្រូង​ចម្រាស់​នៅ​កីឡដ្ឋាន​ ​Wembley​។​

    គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទីនៅ​តង់​ទី2​ ​របស់​ខ្សែប្រយុទ្ធ​ ​Pedro​ ​និង​ការ​ធ្វើ​ឱ្យ​បាល់​ចូល​ទី​ខ្លួនឯង​ពីសំណាក់​ខ្សែការពារ​ ​Kieran​ ​Trippier​ ​បាន​បង្កើត​ការ​ជឿជាក់​ឡើងវិញ​សម្រាប់​លោក​ ​Sarri​ ​ខណៈ​ដែល​អ្នកចាត់ការ​ទូទៅ​រូប​នេះ​ ​កំពុងតែ​ប្រយុទ្ធ​ដើម្បី​គេច​ឱ្យ​ផុត​ពី​ការ​បណ្តេញ​ចេញ​ ​ក្រោយពី​ជួប​ភាព​ជ្រួលច្របល់​ក្នុង​រដូវ​កាល​ទី1​ ​របស់​លោក​ក្នុងនាម​ជា​គ្រូបង្វឹក​។​

    ​ជំហរ​របស់​លោក​ ​Sarri​ ​ត្រូវ​បាន​កម្ទេច​ដោយ​អ្នកចាំទី​ ​Kepa​ ​ក្រោយពី​អ្នកចាំទី​រូប​នេះ​បាន​បង្កើត​ឱ្យ​មានការ​ផ្ទុះ​កំហឹង​ពី​គ្រូបង្វឹក​សញ្ជាតិ​អ៊ីតាលី​រូប​នេះ​ ​នៅពេល​ដែល​រូបគេ​បាន​បដិសេធ​ក្នុង​ការ​ប្តូរ​ចេញ​ ​ក្នុង​ពេល​ប្រកួត​ពាន​ ​League​ ​Cup​ ​វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​ថ្ងៃអាទិត្យ​។​ ស្រប​ពេល​ជាមួយគ្នា​នេះ​ ​ខ្សែប្រយុទ្ធ​ ​Sadio​ ​Mane​ ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ ​2គ្រាប់​ ​ខណៈ​ដែល​ក្រុម​ ​Liverpool​ ​បាន​រក្សា​ការ​នាំមុខ​របស់​ខ្លួន​ពីលើ​ក្រុម​ ​Manchester​ ​City​ ​នៅ​លើកំពូល​តារាង​នៃ​ក្របខ័ណ្ឌ​ ​Premier​ ​League​ ​ក្រោយពី​កម្មវិធី​ប្រកួត​ដ៏​មមាញឹក​កាលពី​ថ្ងៃពុធ​ ​ដែល​មាន​ក្រុម​កំពូល​ទាំង7​ ​ចូលរួម​។​

    ​ក្រុម​របស់​លោក​ ​Jurgen​ ​Klopp​ ​បាន​យកឈ្នះ​លើ​ក្រុម​ឡើង​ទម្រង់​លេង​ ​Watford​ ​យ៉ាង​ងាយ​ក្នុង​លទ្ធផល​ ​5​-​០​ ​នៅ​កីឡដ្ឋាន​ ​Anfield​ ​ដើម្បី​លុបចោល​ការ​បា​រម្ភ​ផ្សេង​ៗ​ជុំវិញ​ការ​រក្សា​ភាព​ខ្លាំង​របស់​ពួកគេ​ ​ខណៈ​ដែល​ពួកគេ​កំពុងតែ​ប្រជែង​យក​ពាន​ក្របខ័ណ្ឌ​កំពូល​ជា​លើក​ទី1​ ​បើ​គិត​ចាប់តាំងពី​ឆ្នាំ1990​។​

    ​ដោយឡែក​ ​ក្រុម​ ​Man​ ​City​ ​បាន​បំបែក​តំបន់​ការពារ​ដ៏​រឹងមាំ​របស់​ក្រុម​ ​West​ ​Ham​ ​នា​កីឡដ្ឋាន​ ​Etihad​ ​ក្នុង​ការប្រកួត​តង់​ទី2​ ​ដើម្បី​រក្សា​ការ​ដេញ​តាម​ពីក្រោយ​ក្រុម​ ​Liverpool​ ​ចំនួន​ ​1ពិន្ទុ​ឱ្យ​នៅ​ដដែល​៕​ ​


  • Fury​ ​ប្រកាស​ពី​ការ​ឡើង​សង្វៀន​ប្រកួត​ ​1លើក​ ​មុន​ប្រកួត​សងសឹក​ ​Wilder​ ​

    Fury​ ​ប្រកាស​ពី​ការ​ឡើង​សង្វៀន​ប្រកួត​ ​1លើក​ ​មុន​ប្រកួត​សងសឹក​ ​Wilder​ ​

    ស្ថាប័ន​ ​WBCបាន​បញ្ជាក់​ថា​ ​កីឡាករ​ប្រដាល់​ ​Tyson​ ​Fury​ ​បាន​បញ្ជាក់​ប្រាប់​ក្រុមប្រឹក្សា​កីឡាប្រដាល់​ពិភពលោក​ ​(​WBC​)​ ​ថា​ ​រូបគេ​មាន​គម្រោង​ក្នុង​ការប្រកួត​ជាមួយនឹង​ដៃគូ​មិនទាន់​ស្គាល់ឈ្មោះ​ម្នាក់​ជាមុន​សិន​ ​មុននឹង​ធ្វើការ​ប្រកួត​សងសឹក​ជាមួយនឹង​ម្ចាស់​ខ្សែក្រវាត់​ទម្ងន់​ធ្ងន់​ ​Deontay​ ​Wilder​។​

    ​WBC​ ​បានឱ្យ​ដឹង​នៅ​លើ​បណ្តាញ​សង្គម​ ​Twitter​ ​ថា​ ​WBC​ ​ទទួល​បានការ​បញ្ជាក់​ប្រាប់​ពី​ក្រុមការងារ​របស់​ ​Furyថា​ ​រូបគេ​កំពុងតែ​មាន​គម្រោង​ឡើង​ប្រកួត​ ​1លើក​ទៀត​ ​មុន​ពេល​វិល​ទៅកាន់​សង្វៀន​ប្រកួត​សងសឹក​ជាមួយនឹងWilder​។​
    ​កីឡាករ​ ​Wilder​ ​និង​ ​Fury​ ​បាន​ទទួល​ត្រឹម​លទ្ធផល​ស្មើ​ ​ក្នុង​ការប្រកួត​នៅ​ទីក្រុង​ ​Los​ ​Angeles​ ​កាលពី​ខែធ្នូ​ ​កន្លងទៅ​ ​ក្រោយពី​បាន​តស៊ូ​គ្នា​ចំនួន​ ​12ទឹក​នៅ​លើ​សង្វៀន​ ​Staples​ ​Center​។​

    ការប្រកួត​សងសឹក​របស់​ពួកគេ​អាច​នឹង​ក្លាយជា​ការប្រកួត​មួយ​ក្នុងចំណោម​ការប្រកួត​ដ៏​រំភើប​បំផុត​ប្រចាំឆ្នាំ​ ​ក្រោយពី​ការ​ជួប​ប្រកួត​ជា​លើក​ទី1​ ​បាន​បង្កើត​ឱ្យ​មានការ​ចាប់អារម្មណ៍​ឡើងវិញ​ទៅលើ​កកី​ឡា​ប្រដាល់​ទម្ងន់​ធ្ងន់​។​ ប៉ុន្តែ​ ​ទោះបីជា​យ៉ាងណា​ ​ភាព​មិន​ច្បាស់​ការ​ផ្សេង​ៗ​ទៅលើ​ការប្រកួត​សងសឹក​ដែល​អាច​ទៅរួច​មួយ​នេះ​ ​បាន​ផ្ទុះឡើង​កាលពី​សប្តាហ៍​មុន​ ​នៅពេល​ដែល​ ​Fury​ ​បាន​ចុះ​កិច្ច​ព្រមព្រៀង​មួយ​ជាមួយនឹង​ក្រុមហ៊ុន​រៀបចំ​ការប្រកួត​របស់​អាមេរិក​ ​Top​ ​Rank​ ​និង​ទូរទស្សន៍​ ​ESPN​ ​ដែល​បង្កើត​ឱ្យ​មាន​ភាព​ស្មុគស្មាញ​ខ្លាំង​លើ​ការ​ចរ​ចា​ផ្សេង​ៗ​ជាមួយនឹង​ ​Wilder​។​

    ​កាលពី​ថ្ងៃអង្គារ​កន្លងទៅ​ ​ស្ថាប័ន​ ​WBC​ ​បាន​ប្រកាស​ថា​ ​ក្រុមការងារ​របស់​កីឡាករ​ ​Fury​ ​បាន​បញ្ជាក់​ប្រាប់​ដល់​អង្គភាព​នេះ​ថា​ ​ពួកគេ​មាន​គម្រោង​ឱ្យ​ ​Fury​ ​ឡើង​ប្រកួត​យ៉ាងហោចណាស់​ ​1លើក​ទៀត​ ​មុន​ពេល​រៀបចំ​ការប្រកួត​សងសឹក​ជាមួយ​ ​Wilder​ ​។​

    Wilder​ ​សញ្ជាតិ​អាមេរិក​ ​វ័យ​ ​33ឆ្នាំ​រូប​នេះ​ ​មានកំណត់​ត្រា​ឈ្នះ​ ​40លើក​ ​មិនដែល​ចាញ់​ ​និង​ស្មើ​ ​1លើក​ ​ក្នុង​នោះ​ផ្តួល​ដៃគូ​ឱ្យ​សន្លប់​ដល់ទៅ​ ​39លើក​។​ ​កីឡាករ​ ​Fury​ ​វ័យ​ ​30ឆ្នាំ​ ​មានកំណត់​ត្រា​មិន​ស្គាល់​ចាញ់​ដូចគ្នា​ ​ដោយ​ឈ្នះ​ ​27លើក​ ​ស្មើ​ ​1លើក​ ​ក្នុង​នោះ​ផ្តួល​ដៃគូ​ឱ្យ​សន្លប់​ចំនួន​ ​19លើក​៕​ ​

  • តារាចម្រៀងមិន​ភ្លេច​អតីតកាល​ពលករ​ជូរ​ជ​ត់​ ​ឡេង​ ​ណា​វ៉ា​ត្រា​ ​ប្រកាស​សាងសង់​អគារសិក្សា​ភាសា​កូរ៉េ​

    តារាចម្រៀងមិន​ភ្លេច​អតីតកាល​ពលករ​ជូរ​ជ​ត់​ ​ឡេង​ ​ណា​វ៉ា​ត្រា​ ​ប្រកាស​សាងសង់​អគារសិក្សា​ភាសា​កូរ៉េ​

    ​ប្រិយមិត្ត​អ្នកអាន​ប្រាកដជា​បាន​ជ្រាប​យ៉ាង​ច្បាស់​មក​ហើយ​ថា​ ​តារាចម្រៀង​ ​និង​ជា​ផលិតករ​ភាពយន្ដ​ ​ដែល​ត្រូវ​គេ​ស្គាល់​ថា​បាន​ឡើងជា​ឧកញ៉ា​វ័យក្មេង​លោក​ ​ឡេង​ ​ណា​វ៉ា​ត្រា​ ​ធ្លាប់​មាន​ប្រវត្តិ​ជូរចត់​ខ្លាំង​ណាស់​ទម្រាំ​បាន​ក្លាយទៅជា​មនុស្ស​ជោគជ័យ​ដូចសព្វថ្ងៃ​នេះ​ ​សឹងតែ​គ្មាន​អ្នកណា​នឹកស្មាន​ដល់​ឡើយ​។​ ​ជាង​នេះ​ទៅទៀត​ក្រៅពី​ ​ជំនួញ​ដ៏​ធំ​លោក​ក៏​លះបង់​មក​ធ្វើការងារ​ជារ​មនុស្សធម៌​ជា​ញឹកញាប់​ផង​ដែរ​។​

    គ្មាន​អ្នកណា​មិនដឹង​នោះ​ទេ​ថា​ ​តារាចម្រៀង​រូប​នេះ​ ​ល្បី​ខាង​ផ្នែក​សប្បុរសធម៌​រហូតដល់​ថ្នាក់​បំភ្លេច​ការ​បញ្ចេញស្នាដៃ​សិល្បៈ​ ​ដែល​ធ្លាប់​ជួយ​ឱ្យ​លោក​ទទួល​បាន​ប្រជាប្រិយ​ភាព​មុន​ក្លាយជា​អ្នកជំនួញ​។​ ​យ៉ាងណាមិញ​នៅមុន​នេះ​បន្តិច​ ​លោក​បាន​បញ្ជាក់​ប្រាប់​ពី​គម្រោង​ធំ2ដែលគេ​នឹកស្មាន​មិនដល់​ ​គឺ​ប្រកាស​ដំណើរការ​ផលិតកម្ម​ ​Galaxy​ ​ឡើងវិញ​ ​និង​ ​ប្រកាស​សង់សាលា​បណ្ដុះបណ្ដាល​ភាសា​កូរ៉េ​ដល់ទៅ3កន្លែង​ផ្សេងគ្នា​ក្នុង​ពេល​ខាងមុខ​ ​ដើម្បីអោយ​កូនខ្មែរ​ដែល​ចង់​ចេះ​ភាសា​កូរ៉េ​ ​និង​ចង់​ប្រលង​ទៅ​ធ្វើការ​នៅក្នុង​ប្រទេស​កូរ៉េ​ ​មានលទ្ធភាព​គ្រប់គ្រាន់​ ​ដោយ​មិន​ចំណាយ​ប្រាក់​។​

    លោក​ ​ឡេង​ ​ណា​វ៉ា​ត្រា​ ​បាន​ថ្លែង​បញ្ជាក់​ថា​ ​ក្នុង​ពេល​ដ៍​ខ្លី​នេះ​ ​ក្រៅពី​ធ្វើ​ឱ្យ​ផលិតកម្ម​ ​Galaxy​ ​ដំណើរការ​ឡើងវិញ​លោក​នឹង​សម្រេច​បោះទុន​ក្នុង​គម្រោង​សាងសង់​អគារសិក្សា​ភាសា​កូរ៉េ​ចំនួន1​ ​ក្នុងចំណោម3កន្លែង​ដែល​គ្រោង​សាងសង់​ ​ឬ​ ​អាច​សង់​ទាំង3កន្លែង​តែម្ដង​ ​ជូន​ដល់​អ្នក​ចង់​សិក្សា​កូរ៉េ​ ​ដែល​ចង់​ស្វែងរក​ការងារ​នៅក្នុង​ប្រទេស​កូរ៉េ​ ​និង​នៅក្នុង​ស្រុក​ថែមទៀត​ ​ដើម្បី​ឱ្យ​លោក​បាន​រួមចំណែក​លើកស្ទួយ​ទាំង​ក្នុង​វិស័យ​សិល្បៈ​ ​និង​លើកស្ទួយ​ធនធានមនុស្ស​ឱ្យ​បាន​ទន្ទឹមគ្នា​។​ ​លោក​នឹង​កំណត់​យក​ទីតាំង3ក្នុង​ការសាងសង់​សាលា​ភាសា​កូរ៉េ​នោះ​ ​ដោយ​ទី1នឹង​សង់​នៅ​ខេត្ត​ព្រះសីហនុ​ ​ទី2នៅ​ជាយ​រាជធានី​ភ្នំពេញ​ ​និង​ទី3នៅក្នុង​តំបន់​ប៉ោយប៉ែត​ ​ព្រំប្រទល់​ខ្មែរ​ថៃ​ ​ដោយ​គ្រោង​ប្រើ​ថវិកា​ប្រហាក់​ប្រហែល1លាន​ដុល្លារ​ ​និង​គ្រោង​សាង​សង់​ឆាប់​ៗ​។​​

    ​លោក​បន្ដ​ថា​ ​ហេតុផល​ដែល​លោក​សម្រេចចិត្ត​ចំណាយ​ទុន​ ​លើ​គម្រោង​បង្កើត​សាលា​កូរ៉េ​ ​គឺ​ដោយសារតែ​លោក​យល់ថា​តម្រូវការ​ភាសា​កូរ៉េ​មាន​ភាព​ចាំបាច់​ចំពោះ​ពលរដ្ឋ​ ​ហើយ​តម្រូវការ​ពលករ​ពី​កម្ពុជា​ទៅ​ធ្វើការ​នៅក្នុង​ប្រទេស​កូរ៉េ​ក៏​នៅ​មាន​ច្រើន​ ​ដែល​ចាំបាច់​ឱ្យ​លោក​ដែល​ជា​អតីត​ពលករ​នៅក្នុង​ប្រទេស​កូរ៉េ​ ​ដែល​បាន​មានឱកាស​បាន​ទទួលការ​សិក្សា​នា​ពេលនោះ​ទាំង​លំបាក​ ​គួរតែ​ងាក​មក​យកចិត្ត​ទុកដាក់​ដល់​ចំណុច​នេះ​ ​ក្រោយពេល​ជោគជ័យ​។​

    លោក​ថា​ ​សាលា​ដែល​គ្រោង​បង្កើត​នោះ​ ​មិន​ត្រឹមតែ​បង្កើត​តែ​អាគារ​ ​និង​បំពាក់​គ្រឿង​បរិ​ក្ខា​ពេញលក្ខណៈ​ជា​សាលា​ប៉ុណ្ណោះទេ​ ​សូម្បីតែ​គ្រូ​ដែល​មក​សិក្សា​ក៏​លោក​នឹង​រ៉ាប់រង​លើ​ការ​ចំណាយ​ទាំងស្រុង​ ​ដែល​មានន័យថា​ ​កូនសិស្ស​ដែល​ចុះឈ្មោះ​សិក្សា​នឹង​មិន​ខ្វល់​លើ​ការ​ចំណាយ​សូម្បី​មួយ​សេន​តាំងពី​ដើម​រហូតដល់​ចប់​។​ ​លោក​ក៏​នឹង​សង់​អគារ​សម្រាប់​អ្នក​ខេត្ត​ស្នាក់នៅ​ ​រហូតដល់​សិស្ស​ទាំងនោះ​ទទួល​បាន​ជំនាញ​អាច​ធ្វើការ​បាន​ផង​ដែរ​៕​

  • ផ្ទុះ​កា​រិះគន់​ពេញ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​ ​នាយ​ចឺម​ ​យកលំនាំ​បទភ្លេង​ពីដើម​ដោយ​បញ្ជាក់ពី​ប្រភព​ដើម​

    ផ្ទុះ​កា​រិះគន់​ពេញ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​ ​នាយ​ចឺម​ ​យកលំនាំ​បទភ្លេង​ពីដើម​ដោយ​បញ្ជាក់ពី​ប្រភព​ដើម​

    ​មុន​នេះ​បន្តិច​ផលិត​កម្ម​សាន់​ដេ​ ​បាន​បញ្ចេញ​បទ​ថ្មី​របស់​នាយ​ ​ចឺម​ ​ជា​ផ្លូវការ​ដែល​មាន​ចំណងជើង​ថា​ ​«​អូន​ជា​អ្នកមាន​សមនឹង​អ្នកមាន​ដូចគ្នា​»​ ​ដែល​អត្ថន័យ​នៃ​បទចម្រៀង​មួយ​បទ​នេះ​ចង់​បង្ហាញ​ពី​ជីវិត​យុវជន​ក្រីក្រ​ម្នាក់​ ​ដែល​ខំ​ស្រឡាញ់​នារី​កូន​អ្នកមាន​ម្នាក់​ ​តែ​បែ​ជា​ទទួល​បាន​នូវ​ពាក្យ​ដៀ​លត្មេះ​គ្រប់បែបយ៉ាង​ពីសំណាក់​ឪពុកម្ដាយ​គ្រួសារ​ខាង​ស្រី​ទៅវិញ​ ​។​

    ​បទ​ចម្រៀង​នាយ​ចឹម​ ​ខាងលើ​នេះ​ ​ត្រូវ​បាន​ចម្លង​បទភ្លេង​លំនាំ​បទ​ ​“​នឹក​ភូមិ​ភ្នំ​ធំ​”​ ​របស់​ ​រាជ​នី​សម្លេង​មាស​អ្នកស្រី​ ​រស់​ ​សេរី​សុទ្ធា​ ​ត្រូវ​បាន​អ្នកលេង​ ​និយម​លេង​បណ្តាញ​ ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុ​ក​ ​យក​មក​ត្រូល​ដោយសារ​ ​តែ​មិនបាន​យោង​តាម​បទភ្លេង​ ​ពី​ជំនាន់ដើម​។​

    ​អ្នកលេង​ហ្វេ​សប៊ុ​ក​ ​ហួសចិត្ត​បទ​ចម្រៀង​នាយ​ចឹម​ ​នេះ​មិនបាន​ដាក់​យោង​ ​ហើយ​ ​ថែមទាំង​ដាក់ឈ្មោះ​ ​អ្នកនិពន្ធ​សម័យ​ឥឡូវនេះ​ ​វិញទៀត​៕​

    https://youtu.be/NZQ4SX5ZF_M

  • ​នាយ​ក្រិន​ មានបញ្ហារោគបេះដូងគួរ​ឱ្យ​ព្រួយបារម្ភ​ ​និង​កំពុង​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ ​

    ​នាយ​ក្រិន​ មានបញ្ហារោគបេះដូងគួរ​ឱ្យ​ព្រួយបារម្ភ​ ​និង​កំពុង​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ ​

    ប្រិយមិត្ត​ពិត​ជា​ស្កាល់​ច្បាស់​លោក​ ​នាយ​ក្រិន​ ​ជាតា​រា​កំប្លែង​ ​ដែល​មាន​មាឌតូច​ល្អិត​ ​ដែល​ទទួល​បានការ​គាំទ្រ​ជា​ខ្លាំង​ពីសំណាក់​មហាជន​ខ្មែរយើង​។​ ​តែ​អ្វី​ដែល​ធ្វើ​ឱ្យ​តក់ស្លុត​នោះ​គឺ​ ​គណនី​ហ្វេ​សប៊ុ​ក​របស់​ ​នាយ​ ​ហុងដា​ ​បាន​បង្ហោះ​រូបភាព​នាយ​ក្រិន​ចូ​លម​ន្ទី​ពេទ្​រដែ​ល​ទំនង​មើលទៅដូចជា​មិនសូវ​ស្រូល​ទេ​ ​ដោយ​នាយ​ ​ហុងដា​ ​បាន​សរ​សេ​របញ​ជាក់​ថា​ ​«​ចូល​ពេទ្យ​ទៀតហើយ​នាយ​ក្រិន​ខ្ញុំ​អ្ហើយ​ ​មួយ​ខែ​នេះ​ចូល​ចូល​»​ ​។​ ​

    ​យ៉ាងណាមិញ​ ​បន្ទាប់ពី​បង្ហោះ​រូប​ដេកសម្រាក​នៅ​គ្រែ​មន្ទីរពេទ្យ​មួយ​កន្លែង​ ​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ជាច្រើន​បាន​ចូល​ទៅ​សួរនាំ​អំពី​អាការ​ ​និង​ស្ថានភាព​របស់​នាយ​ក្រិន​ ​យ៉ាង​ភ្លូកទឹកភ្លូកដី​។​ ​នាយ​ហុងដា​ ​បាន​ឆ្លើយ​ប្រាប់​អ្នកគាំទ្រ​ថា​ ​«​នាយ​ក្រិន​ ​មាន​បញ្ហា​បេះដូង​ ​និង​ក្រពះ​ ​ដោយ​មួយ​ខែ​នេះ​នាយ​ក្រិន​ចូល​ពេទ្យ​ជាង10ដង​ទៅ​ហើយ​»​។​ ​គួរ​ឱ្យ​អាណិត​លោក​ណាស់​ ​បើ​ទោះបីជា​មួយ​រយៈ​ស្ងាត់​មុខ​ពី​កញ្ចក់​ទូរទស្សន៍​ ​ក៏ប៉ុន្ដែ​លោក​មានការ​ងារ​សម្ដែង​នៅ​តាម​បណ្ដា​ខេត្ត​ជាច្រើន​កម្មវិធី​ថែមទៀត​។​ ​

    ​គួរ​រំឭក​ផង​ដែរ​ថា​ ​កាលពី​អំឡុង​ខែ​ ​មករា​ ​កន្លងទៅ​ ​នាយ​ក្រិន​ ​បាន​ជួបប្រទះ​គ្រោះថ្នាក់​ចរាចរណ៍​រួម​ដំណើរ​ជាមួយ​លោកពូ​ ​កុយ​ ​ដែល​ជា​សំណាងល្អ​ ​មិន​ត្រូវរបួស​ធ្ងន់ធ្ងរ​នោះ​ទេ​ ​តែ​គ្រូពេទ្យ​បានឱ្យ​លោក​សម្រាក​ ​និង​ធ្វើការ​វាស់​សម្ពាធ​ឈាម​ ​និង​ចង្វាក់​បេះដូង​។​ ​ដោយ​មើលឃើញ​លោក​ ​មាន​ជំងឺ​ប្រចាំ​កាយ​គួរ​ឱ្យ​ព្រួយបារម្ភ​ ​អ្នកគាំទ្រ​លោក​ ​បាន​ត្រឹមតែ​ជូនពរ​ឱ្យ​លោក​មាន​សុខភាព​ល្អ​ ​និង​រឹងមាំ​តែ​ប៉ុន​ណោះ​៕​


  • បាន​ ​មុ​ន្នី​ល័ក្ខ​ ​ត្រូវ​ចោរ​លូច​កាបូបដៃ​ ​Live​ ​វីដេអូ​ទាំង​ទឹកភ្នែក​សោកស្ដាយ​ឯកសារ​

    បាន​ ​មុ​ន្នី​ល័ក្ខ​ ​ត្រូវ​ចោរ​លូច​កាបូបដៃ​ ​Live​ ​វីដេអូ​ទាំង​ទឹកភ្នែក​សោកស្ដាយ​ឯកសារ​

    ​​នៅ​រាត្រី​ថ្ងៃទី​ ​26​ ​ខែកុម្ភៈ​ ​ឆ្នាំ​ ​2019​ ​នេះ​ ​តារាចម្រៀង​ស្រី​ ​បាន​ ​មុ​ន្នី​ល័ក្ខ​ ​បាន​ ​Live​ ​វីដេអូ​ទាំង​ទឹកភ្នែក​ ​ទ្រ​ហ៊ោ​យំ​ ​បណ្ដាល​ឱ្យ​អ្នកគាំទ្រ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ ​ខណៈ​ដែល​នាង​បាន​ទៅ​សម្ដែង​ក្នុង​ការ​ប្រគំតន្ត្រី​នៅ​ច្រកព្រំដែន​ខ្មែរ​-​ថៃ​ ​បាន​ឡែម​ ​។​ ​

    ​កញ្ញា​ ​បាន​ ​មុ​ន្នី​ល័ក្ខ​ ​បាន​រៀបរាប់​ទាំង​ស្រក់​ទឹកភ្នែក​ថា​ ​ដោយសារតែ​ខ្លួន​បាន​ដើរ​ផ្សារ​ជាមួយ​មិត្តភក្តិ​ក្រោយពី​ប្រគំ​តន្រ្តី​ចប់​ ​ហើយ​ត្រូវ​បាន​ចោរ​លូច​កាបូប​យក​បាន​ ​ទូរសព្ទ​ស៊េរី​ទំនើប​ម៉ាក់​ ​Iphone​ ​Xs​ ​Max​ ​ដែល​ទើបតែ​ទិញ​ថ្មី​ៗ​។​ ​កញ្ញា​បាន​ឡាយ​វីដេអូ​ទាំង​ខូចចិត្ត​ជា​ខ្លាំង​ ​និង​សោកស្ដាយ​ចំពោះ​របស់​ដែល​ជា​ការ​ខិតខំ​ប្រឹងប្រែង​ ​ព្រោះថា​ ​ទូរសព្ទ​ទើបតែ​ទិញ​ ​ហើយ​ក្នុង​នោះ​ដែល​មាន​ឯកសារ​ការងារ​ថែមទៀត​ផង​។​ ​

    ​តាមរយៈ​វីដេអូ​នេះ​ ​នាង​ក៏បាន​បញ្ជាក់​នឹង​អំពាវនាវ​ដល់​អ្នក​រើស​បាន​ ​ឬ​បានឃើញ​ទូរស័ព្ទ​នាង​ ​ឱ្យ​មេត្តា​យក​មក​ជូន​នាង​វិញ​ ​ដោយ​នាង​មានការ​លើកទឹកចិត្ត​ជា​ថ​វិការ​បន្ដិច​បន្តួច​ក្នុង​ចំនួន​ ​300​ ​ដុល្លារ​ ​។​ ​ចង់​ជ្រាប់​ច្បាស់​សូម​ទស្សនា​វីដេអូ​ខាងក្រោម​៖​

  • គ្រូបង្វឹក​ ​Chelsea​ ​មិនទាន់​ច្បាស់​ថា​ ​Kepa​ ​នឹង​ចូលលេង​ពេល​ប៉ះ​ ​Tottenham​ ​ឬ​អត់​?​ ​

    គ្រូបង្វឹក​ ​Chelsea​ ​មិនទាន់​ច្បាស់​ថា​ ​Kepa​ ​នឹង​ចូលលេង​ពេល​ប៉ះ​ ​Tottenham​ ​ឬ​អត់​?​ ​

    ​លោក​ ​Maurizio​ ​Sarri​ ​អ្នកចាត់ការ​ទូទៅ​របស់​ក្រុម​ ​Chelsea​ ​មិនទាន់​មាន​ភាព​ច្បាស់លាស់​ថា​ ​តើ​អ្នកចាំទី​ ​Kepa​ ​Arrizabalaga​ ​នឹង​បាន​ចូលលេង​ក្នុង​ជម្រើស​ទាំង​ ​11នាក់​ដំបូង​ក្នុង​ការប្រកួត​ជាមួយនឹង​ក្រុម​ ​Tottenham​ ​Hotspurs​ ​នៃ​ក្របខ័ណ្ឌ​ ​Premier​ ​League​ ​ឬ​យ៉ាងណា​នៅឡើយ​ ​ក្រោយពី​អ្នកចាំទី​រូប​នេះ​បាន​បដិសេធ​ក្នុង​ការ​ប្តូរ​ចេញ​ ​ក្នុង​ការប្រកួត​ពាន​ ​League​ ​Cup​ ​វគ្គ​ផ្តាច់ព្រ័ត្រ​ជាមួយនឹង​ក្រុម​ ​Manchester​ ​City​។​

    ​ក្លិប​ ​Chelsea​ ​បាន​ពិន័យ​លើ​ប្រាក់ខែ​របស់​ ​Kepa​ ​រយៈពេល​ ​1សប្តាហ៍​ ​ហើយ​កីឡាករ​រូប​នេះ​បាន​ធ្វើការ​សុំ​អភ័យទោស​។​ ​លោក​ ​Sarri​ ​បាន​និយាយ​ថា​ ​អ្នកចាំទី​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ​ ​នឹង​ត្រៀម​ផ្នែក​ស្មារតី​រួចរាល់​ប្រសិនបើ​រូបគេ​បាន​ចូលលេង​ក្នុង​ជម្រើស​ទាំង​ ​11នាក់​ដំបូង​សម្រាប់​ការប្រកួត​នៅ​កីឡដ្ឋាន​ ​Stamford​ ​Bridge​។​

    ​គ្រូបង្វឹក​សញ្ជាតិ​អ៊ីតាលី​រូប​នេះ​ ​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​ថា​៖​ ​«​ខ្ញុំ​ត្រូវតែ​ផ្ញើ​សារ​មួយ​ទៅកាន់​ក្រុម​របស់ខ្ញុំ​ថា​ ​តើ​ ​Kepa​ ​នឹង​ត្រូវ​ស្ថិតនៅ​លើ​ទីលាន​ប្រកួត​ ​ឬក៏​អត់​។​ ​ខ្ញុំ​ត្រូវតែ​សម្រេចចិត្ត​ថា​ ​តើ​មួយ​ណា​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​ក្រុម​របស់​យើង​»​។​

    លោក​ ​Sarri​ ​បាន​បន្ថែម​ទៀត​ថា​៖​ ​«​ខ្ញុំ​មិនទាន់​ដឹង​នៅឡើយ​ ​តែ​ ​ខ្ញុំ​ត្រូវតែ​សម្រេចចិត្ត​ថា​ ​បាទ​ ​ឬទេ​។​ ​វា​នឹង​ក្លាយជា​ការសម្រេច​ចិត្ត​របស់​ក្រុម​នេះ​ ​រួម​នឹង​កីឡាករ​ទាំងអស់​។​ ​រូបគេ​បាន​បង្កើត​ឲ្យ​មាន​កំហុស​មួយ​ ​ហេតុនេះ​វា​មាន​លទ្ធផល​មិនល្អ​បក​មកវិញ​។​ ​ប្រសិនបើ​រូបគេ​ត្រូវតែ​បាន​ចូលលេង​ ​គេ​ត្រូវតែ​ត្រៀមខ្លួន​ឲ្យបាន​រួចរាល់​។​ ​ប្រសិនបើ​គេ​ស្ថិត​ជា​កីឡាករ​បម្រុង​ ​នោះ​រូបគេ​ក៏​ត្រូវតែ​ត្រៀមខ្លួន​ឲ្យបាន​រួចរាល់​ដែរ​»​។​

    ​Kepa​ ​ហាក់​មាន​បញ្ហា​របួស​ក្នុង​ពេល​ជិត​បញ្ចប់​ការប្រកួត​នៃ​នាទី​បន្ថែម​ ​15នាទី​ ​2ដង​កាលពី​ថ្ងៃអាទិត្យ​ ​ហើយ​លោក​ ​Sarri​ ​បាន​បញ្ជា​ឲ្យ​ប្តូរ​រូបគេ​ចេញ​ ​ប៉ុន្តែ​អ្នកចាំទី​មានតម្លៃ​ខ្លួន​ខ្ពស់​ជាងគេ​បំផុត​របស់​ពិភពលោក​រូប​នេះ​ ​បាន​ធ្វើឲ្យ​គ្រូបង្វឹក​របស់​ខ្លួន​ខឹង​តាមរយៈ​ការ​បញ្ជាក់​ថា​ ​រូបគេ​រឹងមាំ​គ្រប់គ្រាន់​ដើម្បី​បន្ត​លេង​បាន​ ​និង​មិន​ចង់​ប្ដូរ​ចេញ​៕​ ​

  • ឱកាស​លក់​បញ្ចុះតម្លៃ​ពី​សម្លៀកបំពាក់​ ​LOOKSWOMEN​ ​បាន​មកដល់​ទៀតហើយ​!​

    ឱកាស​លក់​បញ្ចុះតម្លៃ​ពី​សម្លៀកបំពាក់​ ​LOOKSWOMEN​ ​បាន​មកដល់​ទៀតហើយ​!​

    សូម​រួសរាន់​ឡើង​រយៈពេល​បញ្ចុះតម្លៃ​មានត្រឹមតែ8ថ្ងៃ​តែប៉ុណ្ណោះ​ ​គឺ​ចាប់ពី​ថ្ងៃទី01​ ​ខែមីនា​ ​ដល់​ថ្ងៃទី08​ ​ខែមីនា​ ​ខាងមុខនេះ​ ​ដើម្បី​អបអរសាទរ​ទិវា​ថ្ងៃបុណ្យ​សិទ្ធិ​នារី​ ​អន្តរជាតិ​ ​08​ ​មីនា​ ​ក្រុមហ៊ុន​នាំចូល​សម្លៀកបំពាក់​ម៉ាក​ ​LOOKSWOMEN​ ​នឹង​ផ្តល់​ជូន​ការ​បញ្ចុះតម្លៃ​ពិសេស​ចំនួន​ ​8​%​ ​លើ​គ្រប់​ម៉ូដ​សម្លៀកបំពាក់​ម៉ាក​ ​LOOKSWOMEN​ ​ទាំងអស់​ ​ដែល​ស្ថិតនៅ​តូប​ទាំង11​ ​នៅក្នុង​ផ្សារ​អូ​ឡាំ​ពិច​ ​ជាន់ផ្ទាល់ដី​ ​ដែល​តូប​ទាំង11នេះ​គឺ​ស្ថិតនៅ​ជុំវិញ​ផ្សារ​អូ​ឡាំ​ពិ​ចតែ​ម្តង​និង​និង​អាសយដ្ឋាន​មួយទៀត​ស្ថិតនៅ​ផ្ទះលេខ07​ ​ផ្លូវ4A​ ​បុរី​ ​លឹម​ ​ឈៀង​ហាក់​ ​ចំការ​ដូង​ ​ភូមិ​ម៉ល​ ​សង្កាត់​ដង្កោ​ ​ខណ្ឌដង្កោ​ ​រាជធានី​ភ្នំពេញ​។​

    ​កុំ​ភ្លេច​ណា៎​សុភាព​នា​រីៗ​ទាំងអស់​ ​ជួបគ្នា​នៅ​តូប​លក់​សម្លៀកបំពាក់​ ​LOOKSWOMEN​ ​ដើម្បី​ទទួល​បានការ​បញ្ចុះតម្លៃ​ចំនួន​ ​8​%​ ​ហើយ​លោកអ្នក​ក៏អាច​ទិញ​ជា​កាដូ​ជូន​ទៅ​មនុស្សជា​ទីស្រឡាញ់​របស់​អ្នក​ក៏បាន​ ​ដោយ​ទទួល​បានការ​ខ្ចប់​កាដូ​ជូន​ដោយ​ឥតគិតថ្លៃ​ ​ទុក​ជូន​មនុស្សជា​ទីស្រឡាញ់​របស់​អ្នក​នៅក្នុង​ថ្ងៃ​សិទ្ធិ​នារី​ ​08​ ​មីនា​ ​ឆ្នាំ2019នេះ​។​

    ​LOOKSWOMEN​ ​គឺជា​ម៉ាក​សម្លៀកបំពាក់​នាំចូល​ផ្តាច់​មុខ​មក​ពី​ហុងកុង​ ​មានគុណ​ភាពល្អ​លេខ1​ ​ទាំង​សាច់ក្រណាត់​ ​ទាំង​ម៉ូដ​ទាន់សម័យ​ ​និង​មាន​ភាព​ថ្លៃថ្នូរ​។​ ​សូម​ជ្រើសរើស​យក​សម្លៀកបំពាក់​ ​LOOKSWOMEN​ ​សម្រាប់​មនុស្សជា​ទីស្រឡាញ់​របស់​អ្នក​ក្នុង​ថ្ងៃ​ដ៏​មាន​អត្ថន័យ​៕​