Author: អេបិល

  • រក​ឃើញ​ម្ចាស់​មកុដ​កញ្ញាឯក​ភពផែន​ដី​អន្តរជាតិ​ ​Miss​ ​Planet​ ​International​

    រក​ឃើញ​ម្ចាស់​មកុដ​កញ្ញាឯក​ភពផែន​ដី​អន្តរជាតិ​ ​Miss​ ​Planet​ ​International​

    ​បេក្ខនារី​មក​ពីលើ​ពិភពលោក​ជាង40ប្រទេស​បាន​មក​ប្រកួត​សម្រស់​ ​និង​សមត្ថភាព​គ្នា​ក្នុង​កម្មវិធី​ ​ប្រកួត​កញ្ញាឯក​ភពផែន​ដី​អន្តរជាតិ​ ​ឬ​ ​Miss​ ​Planet​ ​International​ ​រដូវ​កាល​ទី១​ ​ដោយ​បេក្ខនារី​កម្ពុជា​ ​បើ​ទោះ​មិនបាន​ជាប់​ក្នុង​ជម្រើស6នាក់​ ​តែ​ក៏បាន​ឈ្នះ​តំណែង​ជា​បេក្ខនារី​ ​ដែល​គ្រង​ឈុត​ប្រចាំ​ជាតិ​បាន​លេចធ្លោ​ជាងគេ​។​

    ​បេក្ខនារី​ដែល​ទទួល​បាន​ចំណាត់ថ្នាក់​លេខ1​ ​នា​យប់​នោះ​បាន​លើ​ ​បេក្ខនារី​មក​ពី​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ ​លេខ2បាន​លើ​ថៃ​ ​និង​ ​លេខ3បាន​លើ​ម៉ាឡេស៊ី​។​ ​ការប្រកួត​នៅក្នុង​យប់​នោះ​ ​គេ​តម្រូវ​ឱ្យ​បេក្ខនារី​តំណាង​ប្រទេស​នី​មួយ​ៗ​ ​ប្រកួត​គ្នា4វគ្គ​ ​គឺ​វគ្គ​ប្រកួត​ឈុត​តំណាង​ជាតិ​ ​ប្រកួត​ឈុត​ហែលទឹក​ ​ប្រកួត​ឈុត​រា​ត្រី​សមោស​ ​និង​ប្រកួត​ឈុត​បែប​ខ្មែរ​ ​អម​ដោយ​ការ​សួរ​សំនួរ​ ​ដើម្បី​ស្វែងរក​ម្ចាស់​ពាន​។​

    ​ការ​ប្រលង​ដ៏​អស្ចារ្យ​នេះ​ ​បាន​បន្សល់​នូវ​ទិដ្ឋភាព​រស់រវើក​ជាច្រើន​ក្រោយពេល​ប្រកាស​មកុដ​ ​ខណៈ​ដែល​ក្រោយ​ប្រកួត​ចប់​ ​ក៏​ធ្វើ​ឱ្យ​លើកមុខ​លើក​មាត់​របស់​ប្រទេស​កម្ពុជា​ផង​ដែរ​ ​ជាពិសេស​នៅពេល​ឈុត​តំណាង​ជាតិ​របស់​ខ្មែរ​ ​ស្រាប់តែ​វាយបំបាក់​ស្នាដៃ​របស់​បរទេស​បាន​នោះ​។​ ​សូម​ទស្សនា​រូបភាព​ការប្រកួតMiss​ ​Planet​ ​International​ ​ខាងក្រោម​នេះ​៖​ ​

  • សាទរ​កម្ពុជា​ ​ឈ្នះ​ឈុត​តំណាង​ជាតិ​ ​ក្នុង​កម្មវិធី​ ​Miss​ ​Planet​ ​International​

    សាទរ​កម្ពុជា​ ​ឈ្នះ​ឈុត​តំណាង​ជាតិ​ ​ក្នុង​កម្មវិធី​ ​Miss​ ​Planet​ ​International​

    នៅរាត្រីថ្ងៃទី01 ខែ​ ​មីនា​ ​ឆ្នាំ 2019 ប្រទេស​កម្ពុជា​ ​បាន​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​កញ្ញាឯក​ភពផែន​ដី​អន្តរជាតិ​ ​ឬ​ ​Miss​ ​Planet​ ​International​ ​រដូវ​កាល​ទី១​ ​នៅ​លើ​ពិភពលោក​ ​ដោយ​ព្រឹត្តិ​ការណ៍​បាន​ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ទាំង​នៅ​សាល​មហោស្រព​កោះ​ពេជ្រ​ ​និង​តាម​ការផ្សាយ​បន្ត​ផ្ទាល់​។​

    បេក្ខនារី​មក​ពីលើ​ពិភពលោក​ជាង40ប្រទេស​បាន​មក​ប្រកួត​សម្រស់​ ​និង​សមត្ថភាព​គ្នា​ ​ដោយ​បេក្ខនារី​កម្ពុជា​ ​បើ​ទោះ​មិនបាន​ជាប់​ក្នុង​ជម្រើស6នាក់​ ​តែ​ក៏បាន​ឈ្នះ​តំណែង​ជា​បេក្ខនារី​ដែល​គ្រង​ឈុត​ប្រចាំ​ជាតិ​បាន​លេចធ្លោ​ជាងគេ​។​

    ​ក្នុងចំណោម​ការប្រកួត​កញ្ញាឯក​អន្តរជាតិ​ ​គឺ​មានតែ​ឈុត​ប្រពៃណី​ប្រចាំ​ជាតិ​ប៉ុណ្ណោះ​ ​ដែល​ត្រូវ​បាន​គេ​តាមដាន​ថា​ ​តើ​បេក្ខភាព​មក​ពី​ប្រទេស​ណា​ ​ដែល​ឈ្នះ​តំណែង​ជា​បេក្ខនារី​មាន​ឈុត​ប្រចាំ​ជាតិ​អស្ចារ្យ​ជាងគេ​។​ ​អ៊ីចឹង​ហើយ​ទើប​ការប្រកួត​ ​Miss​ ​Planet​ ​International​ យប់មិញនេះ​ ​បាន​ធ្វើឱ្យ​ម្នា​ក់ៗ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ ​ដោត​សារ​តែ​ឈុត​ប្រចាំ​ជាតិ​របស់​ខ្មែរ​ ​បាន​គ្រង​តំណែង​ជា​ឈុត​ល្អផ្ដាច់គេ​ ​ខណៈ​ដែល​ឈុត​មួយ​នេះ​ ​នៅពេល​ស្លៀក​បង្ហាញ​ ​គឺ​បេក្ខនារី​របស់​ខ្មែរ​ពិតជា​លេច​ធ្លោ​រនាំ​មុខ​បណ្ដា​ឈុត​ដ៏​អស្ចារ្យ​ៗ​របស់​បណ្ដា​ប្រទេស​ដទៃ​មែន​។​

    ​ជ័យលាភី​ឈុត​ដែល​ឈ្នះ​តំណែង​ជា​ឈុត​ប្រចាំ​ជា​តិ​អស្ខារ្យ​ជាងគេ​នេះ​ ​ជា​ឈុត​ដែល​ច្នៃ​ដោយ​កញ្ញា​ ​រំដួល​លិចទឹក​ ​និង​ជា​ឈុត​ដែល​តំណាង​ឱ្យ​ទេពធីតា​មហា​សង្ក្រាន​ ​ដែល​ជា​ទេវតា​ក្នុង​ជំនឿ​របស់​ខ្មែរ​។​ ​មួយ​ឈុត​នេះ​នៅពេល​ថត​បង្ហោះ​មុន​ពេល​ចូល​ប្រកួត​ ​ហាក់​មិនសូវ​មានការ​ចាប់អារម្មណ៍​នោះ​ទេ​ ​ប៉ុន្តែ​នៅ​ដើរ​សម្ញែង​ជាមួយ​បណ្ដា​បេក្ខនារី​ផ្សេងទៀត​នៅ​លើ​ឆាក​ ​Miss​ ​Planet​ ​International​ ​ក្នុង​វគ្គ​ប្រកួត​ឈុត​តំណាង​ជាតិ​ ​។​ ​ឈុត​នេះ​ ​ត្រូវ​បាន​បង្ហាញខ្លួន​ដោយ​ ​កញ្ញា​ ​រី​ចំណាន​ ​កល្យាណ​ ​មាន​ទម្ងន់​ជាង10គីឡូក្រាម​នេះ​ ​បាន​សម​ឥត​ខ្ចោះ​ ​ដែល​បាន​ច្នៃ​ដោយ​វត្ថុធាតុដើម​មានតម្លៃ​ដល់​ម៉ឺន​ដុល្លារ​ ​ដូច​ឈុត​ខ្លះ​របស់​បេក្ខនារី​មួយចំនួន​៕​

  • YouTube​ ​ប្រើ​បច្ចេកវិទ្យា​ពិសេស​ ​បិទ​មិន​ឱ្យ​ក្មេង​ៗ​ ​comment​ ​បាន​​

    YouTube​ ​ប្រើ​បច្ចេកវិទ្យា​ពិសេស​ ​បិទ​មិន​ឱ្យ​ក្មេង​ៗ​ ​comment​ ​បាន​​

    ​YouTube​ ​បាន​ដាក់​បច្ចេកវិទ្យា​ ​AI​ ​comment​ ​filtering​ ​ដែល​មាន​សមត្ថភាព​អាច​បិទ​ ​comment​ ​ក្មេង​ៗ​បាន​ដោយ​ស្វ័យប្រវត្តិ​នៅ​លើ​វីដេអូ​។​

    ​យ៉ាងតិច​ណាស់​ក៏​មាន​ ​10លានcomment​ ​ដែរ​នៅ​លើ​វីដេអូ​ឃ្លី​បរ​បស់​ ​YouTube​ ​ដែល​ត្រូវ​បាន​បិទ​មិន​ឱ្យ​ឃើញ​កាលពី​សប្តាហ៍​មុន​។​ ​ការ​ធ្វើបែប​នេះ​ ​ព្រោះតែ​ ​YouTube​ ​ចង់ឱ្យ​កុមារ​ទទួល​បាន​ចំណេះដឹង​ពី​ការ​មើល​វីដេអូ​ ​មិនមែន​ជា​ការ​បញ្ចេញមតិ​មិនល្អ​ ​ពាក្យអសុរោះ​ប៉ះពាល់​ដល់​ឥរិយាបថ​របស់​ពួកគេ​នោះ​ទេ​។​

    ​បច្ចេកវិទ្យា​ ​AI​ ​នឹង​ធ្វើការ​គណនា​ចាត់​ចំណាត់ថ្នាក់​យ៉ាង​ល្អិតល្អន់​លើ​គណនី​អ្នក​ចូល​ ​comment​។​ ​តែ​យ៉ាងណាក្ដី​ ​ចំណាត់ការ​នេះ​ធ្វើ​ឱ្យ​ ​YouTube​ ​កំពុង​ប៉ះពាល់​ទៅដល់​ហ្គេម​ដ៏​ល្បី​មួយ​គឺ​ ​Epic​ ​Game​ ​(​Fornite​,​.​.​.​)​ ​និង​ពាណិជ្ជកម្ម​ដែល​ដាក់លើ​សេវាកម្ម​របស់​ខ្លួន​ដូចជា​ក្រុមហ៊ុន​ ​Disney​ ​និង​ក្រុមហ៊ុន​ដទៃទៀត​៕​



  • ស្អែកនេះ​ ​ដល់​ថ្ងៃ​ប្រកួត​កីឡា​ល្បែង​សមត្ថភាព​បឋមសិក្សាហើយ

    ស្អែកនេះ​ ​ដល់​ថ្ងៃ​ប្រកួត​កីឡា​ល្បែង​សមត្ថភាព​បឋមសិក្សាហើយ

    ​សាលា​អន្តរជាតិ​ខេ​នរីដ​ ​បាន​សហ​ការណ៍​ជាមួយ​សហព័ន្ធ​កីឡា​កម្ពុជា​ ​ក្នុង​ការរៀបចំ​ព្រឹត្តិ​ការណ៍​កីឡា​អត​ពលកម្ម​កុមារ​មិត្តភាព​ ​ក្នុង​គោលបំណង​ដើម្បី​សុខភាព​ ​ការ​អភិវឌ្ឍ​កាយ​សម​ប្ប​ទារ​កុមារ​ ​បង្កើន​ស្មារតី​ ​និង​ពង្រឹង​ចំណេះដឹង​ផ្នែក​កីឡា​ដល់​ប្អូន​ៗ​សិស្សានុសិស្ស​ដែល​បាន​ចូលរួម​។

    កម្មវិធីនេះនឹងប្រព្រឹត្តិទៅនៅថ្ងៃទី 02 ខែមីនា ឆ្នាំ 2019 នៅបរិវេណពហុកីឡាដ្ឋានជាតិអូឡាំពិក។ សូមកុំភ្លេចចូលរួមប្រកួតនិងទស្សនាលើកទឹកចិត្តឱ្យបានច្រើនកុះករ។ ព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅកាន់ទំព័រហ្វេសប៊ុក​សាលា​អន្តរជាតិ​ខេ​នរីដ តាមរយៈ ៖ ​https://www.facebook.com/KentRidgeInternationalSchool/

  • ស្ត្រី​អ្នកលក់​លៀស​ហាល​ម្នាក់​នៅ​ផ្សារ​ស្គន់​ ​ឈ្នះ​រង្វាន់១០០លាន​រៀល​ពី​តែ​បៃតង​ ​អ៊ី​ឈី​តាន់​

    ស្ត្រី​អ្នកលក់​លៀស​ហាល​ម្នាក់​នៅ​ផ្សារ​ស្គន់​ ​ឈ្នះ​រង្វាន់១០០លាន​រៀល​ពី​តែ​បៃតង​ ​អ៊ី​ឈី​តាន់​

    ​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ដែល​មានមុខ​របរ​ជា​អ្នកលក់​លៀស​ហាល​នៅ​ផ្សារ​ស្គន់​ ​រស់នៅ​ភូមិថ្មី​ ​ឃុំ​សូ​ទិព្វ​ ​ស្រុក​ជើងព្រៃ​ ​ខេត្ត​កំពង់ចាម​ ​មានសំណាង​បាន​ឈ្នះ​រង្វាន់​ធំ​ពី​តែ​បៃតង​អ៊ី​ឈី​តាន់​ ​នូវ​ទឹកប្រាក់​ចំនួន១០០លាន​រៀល​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​នេះ​ ​។​

    ​ថ្លែងប្រាប់​ក្រុមការងារ​ដែល​បាន​ចុះ​ប្រគល់​រង្វាន់​ធំ​ដល់​លំនៅ​ដ្ឋាន​ផ្ទាល់​ ​អញ​នក​ស្រី​ ​ហេង​ ​ថៃ​ ​ដែល​ជា​អ្នកឈ្នះ​រង្វាន់​ប្រាក់​លាន​របស់​តែ​បៃតង​ ​អ៊ី​ឈី​តាន់​ ​បាន​រាប់ប្រាប់​ឱ្យ​ដឹង​ថា​ ​៖​ ​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​នេះ​ ​នៅពេល​អង្គុយ​លក់​លៀស​ហាល​ ​ហើយ​មាន​អាការៈ​ហត់​ ​ក្ដៅ​ ​អស់កម្លាំង​ ​និង​មាន​ភាព​ស្រេកទឹក​ផង​នោះ​ ​អ្នកស្រី​ក៏បាន​ទិញ​តែ​បៃតង​ ​អ៊ី​ឈី​តាន់​ ​រសជាតិ​ក្រូចឆ្មារ​ទឹកឃ្មុំ​ ​មួយ​ដប​ពី​អ្នកលក់​នៅ​ផ្សារ​ដែល​អង្គុយ​ក្បែរ​គ្នា​ទទួលទាន​ ​លុះ​ពេល​មួល​គម្រប​ដប​ទទួលទាន​ ​ក៏​ស្រាប់តែ​ឃើញ​មាន​រង្វាន់​ ​100លាន​រៀល​ ​នៅក្នុង​គម្រប​ដប​តែម្ដង​ ​។​ ​ភ្លាម​នោះ​អ្នកស្រី​ពិតជា​មាន​អារម្មណ៍​រំភើប​ខ្លាំង​មែនទែន​ ​ហើយក៏​យក​បង្ហាញ​ប្រាប់​អ្នកលក់​ ​ដោយមាន​មនុស្សម្នា​ជាច្រើន​មក​ចោមរោម​មើល​ ​រួម​ជាមួយនឹង​ទូរស័ព្ទ​ជូនដំណឹង​ដល់​ក្រុមហ៊ុន​តាមរយៈ​លេខទូរស័ព្ទ​ដែល​មានស្រាប់​នៅនឹង​គម្រប​ដប​។​ ​

    អ្នកស្រី​បាន​បញ្ជាក់​ទាំង​អារម្មណ៍​រំជើបរំជួល​ទៀត​ថា​ ​តាំងពី​មុន​មក​អ្នកស្រី​មិនធ្លាប់​នឹកគិត​ថា​ ​អាច​មាន​លុយ​ច្រើន​សន្ធឹក​សន្ធាប់​ដូច្នេះ​នោះ​ទេ​ ​ព្រោះ​គ្មាន​មុខរបរ​អ្វី​ក្រៅពី​លក់​លៀស​ហាល​ដើម្បី​ចិញ្ចឹម​ក្រពះ​តែប៉ុណ្ណោះ​ ​ប៉ុន្តែ​ពេលនេះ​ ​តែ​បៃតង​ ​អ៊ី​ឈី​តាន់​ ​បាន​ជួយ​កែប្រែ​ជោគវាសនា​គ្រួសារ​របស់​អ្នកស្រី​ឱ្យ​មាន​ភាពល្អ​ប្រសើរ​ហើយ​ ​។​ ​ក្រោយពី​ទទួល​បាន​លុយ​រង្វាន់​ធំ​ ​100លាន​រៀល​ ​អ្នកស្រី​នឹង​យក​មួយចំនួន​ទៅ​សងបំណុល​គេ​ ​ហើយ​ទុក​មួយចំណែកទៀត​សង់ផ្ទះ​ ​និង​បង្កើត​មុខរបរ​ដើម្បី​ទ្រទ្រង់​ជីវភាព​ទៅ​ថ្ងៃ​អនាគត​។​

    គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​សម្រាប់​រដូវ​កាល​ទី3​ ​ឆ្នាំ2019​ ​នេះ​ ​ក្រុមហ៊ុន​ ​តែ​បៃតង​ ​អ៊ី​ឈី​តាន់​ ​បាន​បង្កើន​រង្វាន់​ធំ​នូវ​ចំនួន​ទឹកប្រាក់​ ​100លាន​រៀល​ ​រហូតដល់​ ​70រង្វាន់​,​ ​ម៉ូតូ​ ​Scoopy​ ​i​ ​ចំនួន70រង្វាន់​ ​,​ ​ទូរស័ព្ទ​ ​iphone​ ​Xs​ ​ចំនួន70រង្វាន់​ ​រួម​ជាមួយនឹង​រង្វាន់​ ​Free​ ​តែ​បៃតង​អ៊ី​ឈី​តាន់​ ​រាប់​លាន​រង្វាន់​ទៀត​។​ ​រួសរាន់​ឡើង​ ​អ្នក​ដែល​មានសំណាង​បាន​ក្លាយជា​សេដ្ឋី​បន្ទាប់​ ​អាច​ជា​រូប​អ្នក​ ​៕​


  • លោក​ ​Ranieri​ ​ត្រូវ​បាន​បណ្តេញ​ចេញពី​ ​Fulham​ ​ក្រោយពី​ដឹកនាំ​បាន​ ​16ប្រកួត​ ​

    លោក​ ​Ranieri​ ​ត្រូវ​បាន​បណ្តេញ​ចេញពី​ ​Fulham​ ​ក្រោយពី​ដឹកនាំ​បាន​ ​16ប្រកួត​ ​

    ​លោក​ ​Claudio​ ​Ranieri​ ​ត្រូវ​បាន​បណ្តេញ​ចេញ​ដោយ​ក្លិប​ ​Fulham​ ​ក្រោយពី​ប្រធាន​ក្លិប​ ​និង​អ្នកគាំទ្រ​បាន​បាត់បង់​ការ​ជឿជាក់​លើ​រូបលោក​។​​ ​ចំណុច​កាត់សេចក្តី​ចុងក្រោយ​សម្រាប់​អ្នកចាត់ការ​ទូទៅ​រូប​នេះ​ ​បាន​កើតឡើង​ក្នុង​ការប្រកួត​ដើម្បី​គេច​ឱ្យ​ផុត​ពី​តំបន់​កាត់ចោល​នៅ​លើទឹក​ដី​ក្រុម​ ​Southampton​ ​កាលពី​ថ្ងៃពុធ​ ​ដែល​នៅពេល​នោះ​ពួកគេ​បាន​ចាញ់​ក្នុង​លទ្ធផល​ ​2​-​០​ ​ហើយ​ក្រុម​អ្នកគាំទ្រ​របស់​ក្រុម​ភ្ញៀវ​បាន​ស្រែកច្រៀង​ទៅកាន់​លោក​ ​Ranieri​ ​ថា​ ​«​អ្នក​មិនដឹង​ពី​អ្វី​ដែល​អ្នក​កំពុងតែ​ធ្វើ​ឡើយ​»​។​

    ​វា​គឺជា​ការ​បរាជ័យ​លើក​ទី7​ ​ក្នុងចំណោម​ការប្រកួត​ ​8លើក​នៃ​ក្របខ័ណ្ឌ​ ​Premier​ ​League​។​ ​លោក​ ​Scott​ ​Parker​ ​គ្រូបង្វឹក​បង្គោល​ក្រុម​ជម្រើស​ទី1​ ​ត្រូវ​បាន​តែងតាំង​ឱ្យ​ដឹកនាំ​ក្នុង​តួនាទី​បណ្ដោះអាសន្ន​។​​លោក​ ​Shahid​ ​Khan​ ​ម្ចាស់​ក្លិប​ ​Fulham​ ​បានឱ្យ​ដឹង​ថា​៖​ ​«​លោក​ ​Claudio​ ​Ranieri​ ​បាន​យល់ស្រប​ជាមួយនឹង​ការសម្រេច​ចិត្ត​របស់ខ្ញុំ​ថា​ ​ការ​ផ្លាស់​ប្តូរ​ ​គឺជា​ការ​ផ្តល់​ផលប្រយោជន៍​ដ៏​ល្អ​បំផុត​សម្រាប់​គ្រប់គ្នា​។​ ​វា​គ្មានអ្វី​ដែល​ខ្ញុំ​ត្រូវ​ភ្ញាក់ផ្អើល​ឡើយ​ ​ខណៈ​ដែល​លោក​ ​Claudio​ ​គឺជា​សរុប​ភាពបុរស​ម្នាក់​។​ ​គាត់​មិនមែន​ជា​មនុស្ស​តែម្នាក់​ដែល​ត្រូវ​ស្តី​បន្ទោស​ចំពោះ​ការដែល​យើង​កំពុងតែ​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​មិនល្អ​នៅពេល​នេះ​ឡើយ​»​។​

    ​ ​លោក​ ​Ranieri​ ​បាន​ដឹកនាំ​ក្នុង​ការប្រកួត​ក្របខ័ណ្ឌ​លី​ក​ត្រឹមតែ​ ​16ប្រកួត​ ​ប៉ុន្តែ​បាន​ទទួល​ជ័យជម្នះ​ត្រឹមតែ​ ​3ប្រកួត​គត់​ ​ហើយ​ការ​រង​បរាជ័យ​កាលពី​ថ្ងៃពុធ​ក្រោម​ស្នាដៃ​ក្រុម​ ​Southampton​ ​បាន​ធ្វើ​ឱ្យ​ពួកគេ​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​លេខ2​ ​នៅ​បាត​តារាង​ ​ដោយ​ដេញ​តាម​ពីក្រោយ​ក្រុម​ស្ថិត​ក្នុង​តំបន់​សុវត្ថិភាព​ដល់ទៅ​ ​10ពិន្ទុ​ ​ខណៈ​ដែល​នៅសល់​ការប្រកួត​ត្រឹមតែ​ ​10លើក​ទៀត​ប៉ុណ្ណោះ​៕





  • Federer​ ​ត្រូវការ​ឈ្នះ​តែ​ ​2លើក​ទៀត​ប៉ុណ្ណោះ​ ​ដើម្បី​លើក​ពាន​ទី100​ ​ក្រោយ​ទៅដល់​វគ្គ1​/​2នៅ​ឌូ​បៃ​

    Federer​ ​ត្រូវការ​ឈ្នះ​តែ​ ​2លើក​ទៀត​ប៉ុណ្ណោះ​ ​ដើម្បី​លើក​ពាន​ទី100​ ​ក្រោយ​ទៅដល់​វគ្គ1​/​2នៅ​ឌូ​បៃ​

    ​កីឡាករ​វាយ​កូន​បាល់​ ​Roger​ ​Federer​ ​ត្រូវការ​ជ័យជម្នះ​ត្រឹមតែ​ ​2លើក​ទៀត​ប៉ុណ្ណោះ​ក្នុង​ការ​ឈ្នះ​ពាន​ជា​លើក​ទី100​ ​ក្នុង​អាជីព​របស់​គេ​ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ​ក្រោយពី​បាន​ឆ្លងផុត​ការប្រកួត​ដ៏​ស្វិតស្វាញ​មួយ​ក្នុង​លក្ខខណ្ឌ​ដ៏​លំបាក​នៅពេល​ប្រកួត​ជាមួយនឹង​កីឡាករ​ ​MartonFucsovics​ ​ដើម្បី​ឈាន​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ព្រឹត្តិ​ការណ៍​ ​Dubai​ ​Championships​។​

    ម្ចាស់​ជើងឯក​ ​7សម័យកាល​រូប​នេះ​ ​បាន​ផ្តួល​គូប្រកួត​សញ្ជាតិ​ហុងគ្រី​របស់​គេ​ក្នុង​លទ្ធផល​ ​7​-​6​ ​(​8​/​6​)​ ​និង6​-​4​ ​ក្នុង​លក្ខខណ្ឌ​ដ៏​លំបាក​ ​ដោយសារតែ​មាន​ខ្យល់បក់​ខ្លាំង​ ​និង​ការ​ពន្យារពេល​ដោយសារតែ​ភ្លៀង​។​ ​Federer​ ​បានឱ្យ​ដឹង​ថា​៖​ ​«​អ្នក​ត្រូវតែ​ប្រកួត​នៅ​ទីនោះ​ ​និង​ប្រឹង​ឱ្យ​អស់ពី​សមត្ថភាព​របស់​អ្នក​។​ ​ពេលខ្លះ​ ​អ្នកទទួល​បាន​ពិន្ទុ​នាំមុខ​ ​ពេលខ្លះ​អ្នក​មិន​ដណ្តើម​បាន​ពិន្ទុ​នាំមុខ​។​ ​វា​ពិតជា​សំខាន់ណាស់​ក្នុង​ការ​មិនចាញ់​យ៉ាង​ឆាប់រហ័ស​»​។​

    កីឡាករ​សញ្ជាតិ​ស្វ៊ី​សរូប​នេះ​បាន​ប្រាប់​បន្ត​ទៀត​ថា​៖​ ​«​វា​ជា​ការប្រកួត​ដ៏​ស្វិតស្វាញ​មួយ​។​ ​ការ​ពន្យារពេល​ដោយសារតែ​ភ្លៀង​ ​2លើក​ ​ជាពិសេស​ ​ខ្ញុំ​ត្រូវ​វិល​ទៅ​ប្រកួត​ភ្លាម​ៗ​ ​ដោយ​មិន​មាន​ពេល​ត្រៀមខ្លួន​ឱ្យ​បាន​ល្អ​ឡើយ​»​។​ ​Federer​ ​បាន​បន្ថែម​ទៀត​ថា​៖​ ​«​ថាមពល​ក្នុង​រាងកាយ​ ​ការ​រំភើប​ ​បច្ចេកទេស​ ​សុទ្ធសឹង​បាន​ធ្លាក់ចុះ​ដោយសារតែ​បញ្ហា​ពន្យារពេល​ដោយសារតែ​ភ្លៀង​ធ្លាក់​។​ ​ខ្ញុំ​បាន​ព្យាយាម​ធ្វើ​ឱ្យ​បាន​ល្អ​ ​ហើយ​ការប្រកួត​ពិតជា​ស្វិតស្វាញ​មែន​។​ ​ខ្ញុំ​ពិតជា​រីករាយ​ណាស់​ដែល​ខ្ញុំ​បាន​រក​ឃើញ​ផ្លូវ​មួយ​ក្នុង​ការ​ឆ្លងផុត​ការប្រកួត​នោះ​។​ ​វា​ជា​ការប្រកួត​ដ៏​រំភើប​មួយ​»​។​

    ​ម្ចាស់​ជើងឯក​ពាន​ ​Grand​ ​Slam​ ​20សម័យកាល​រូប​នេះ​ ​នឹង​ត្រូវ​ជួប​ជាមួយនឹង​កីឡាករ​ ​BornaCoric​ ​នៅ​ជុំ​បន្ទាប់​ ​ក្រោយពី​ ​Coric​ ​តារា​ឆ្នើម​របស់​ក្រូ​អាស៊ី​រូប​នេះ​ ​បាន​ផ្តួល​កីឡាករ​ ​NikolozBasilashvili​ ​របស់​ហ្ស៊​ក​ហ្ស៊ី​ ​ក្នុង​លទ្ធផល​ ​4​-​6​ ​6​-​2​ ​និង7​-​6​ ​(​7​/​1​)​៕​

  • ខ្មែរ​-​ថៃ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​លើ​វិស័យ​វប្បធម៌​ ​របាំ​ ​តូ​រ្យ​តន្រ្តី​ ​និង​វិចិត្រ​សិល្បៈ​

    ខ្មែរ​-​ថៃ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​លើ​វិស័យ​វប្បធម៌​ ​របាំ​ ​តូ​រ្យ​តន្រ្តី​ ​និង​វិចិត្រ​សិល្បៈ​

    ​តាម​ការ​បញ្ជាក់​របស់​ទំព័រ​ក្រសួងវប្បធម៌​និង​វិចិត្រ​សិល្បៈ​ ​បានឱ្យ​ដឹង​ថា​ ​នៅ​ពេល​ថ្មី​ៗ​នេះ​ ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ ​និង​វិទ្យាស្ថាន​បណ្ឌិ​ត​ប៉ាតា​ណា​សិល្បៈ​ ​(​Bunditpatanasilpa​ ​Institute​)​ ​នៃ​ព្រះរាជាណាចក្រ​ថៃ​ ​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ ​ដោយ​ផ្តោត​លើ​វិស័យ​មួយចំនួន​ដូចជា​ ​ការ​ផ្លាស់​ប្តូរ​គ្នា​ទៅវិញទៅមក​លើ​វិស័យ​វប្បធម៌​ ​របាំ​ ​តូ​រ្យ​តន្រ្តី​ ​និង​វិចិត្រ​សិល្បៈ​ ​ការបង្កើត​ពិព័រណ៍​រួមគ្នា​ ​ការបង្កើត​សិក្ខាសាលា​និង​សន្និសីទ​រួមគ្នា​ ​ការ​ផ្លាស់​ប្តូរ​និស្សិត​និង​ ​សាស្ត្រា​ចារ្យ​ ​ការ​ផ្លាស់​ប្តូរ​គម្រោង​ស្រាវជ្រាវ​ផេ្សង​ទៀត​ ​និង​ការ​ផ្លាស់​ប្តូរ​បទពិសោធន៍​ផ្នែក​បណ្ណាល័យ​។​

    ​សូមជម្រាប​ថា​ ​ពិធី​ចុះហត្ថលេខា​នេះ​បាន​ធ្វើឡើង​ក្រោម​អធិបតីភាព​ឯកឧត្តម​ ​សោម​ ​សុគន្ធ​ ​រដ្ឋលេខាធិការ​ក្រសួងវប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​ ​តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក​ ​ជំទាវ​ ​ភឿង​ ​សកុណា​ ​រដ្ឋមន្ត្រី​ក្រសួងវប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​ ​ឯកឧត្តម​ ​Panyarak​ ​Poolthup​ ​ឯកអគ្គ​រាជទូត​ព្រះរាជាណាចក្រ​ថៃ​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ​លោក​បណ្ឌិត​ ​ហេង​ ​សុ​ផា​ឌី​ ​សាកល​វិទ្យា​ធិការ​ស្តីទី​ ​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ ​និង​លោកស្រី​សាស្ត្រា​ចារ្យ​ ​Nipha​ ​Sophasamrith​ ​នាយក​វិទ្យាស្ថាន​បណ្ឌិ​ត​ប៉ាតា​ណា​សិល្បៈ​៕​

  • រឿង​«​ផ្កាយ​មារ​»​ ​ភាពយន្ដ​ភាគ​បុរាណ​ខ្មែរ​សម័យ​លង្វែក​ ​ត្រៀម​បញ្ចាំង​ក្នុង​ខែមីនា​ ​

    រឿង​«​ផ្កាយ​មារ​»​ ​ភាពយន្ដ​ភាគ​បុរាណ​ខ្មែរ​សម័យ​លង្វែក​ ​ត្រៀម​បញ្ចាំង​ក្នុង​ខែមីនា​ ​

    ស្នាដៃ​ថ្មី​មួយទៀត​«​ផ្កាយ​មារ​»​ជា​ភាពយន្ត​ខ្មែរ​ត្រូវ​បាន​ផលិតករ​និង​ក្រុមការងារ​ផ្នែក​ភាពយន្ត​នៅ​ស៊ី​ធី​អិន​យកចិត្ត​ទុកដាក់​ខ្ពស់​ដោយ​សង្ឃឹម​មុតមាំ​ថា​ពិតជា​រឿង​ភាគ​បែប​រុ​រា​ណ​ទាក់ទាញ​នៅដើម​ខែមីនា​នេះ​។​ ​រឿង​«​ផ្កាយ​មារ​»​ត្រូវ​បាន​ផលិតករ​លើកឡើង​ថា​ ​ពិតជា​ល្អមើល​ក្រោយ​ការចូលរួម​ពី​តារា​មាន​ទេពកោសល្យ​ខ្ពស់​ឆ្អិនឆ្អៅ​លើ​របៀប​សម្តែង​។​

    ​វណ្ណកម្ម​ថ្មីនេះ​បាន​រៀបចំ​ធ្វើពិធី​សម្ពោធ​ជា​ផ្លូវការ​កាលពីយប់មិញ​ក្នុង​បរិវេណ​រោងភាពយន្ត​លេ​ជេន​អេ​ដិន​បឹងកក់​រាជធានី​ភ្នំពេញ​។​ ​ក្រៅពី​ផលិតករ​អ្នកដឹកនាំ​រឿង​ ​គេ​ឃើញ​មាន​វត្តមាន​តារា​សិល្បៈ​មួយចំនួន​ចូលរួម​សម្តែង​ការផលិត​ដូចជា​ ​អ្នកនាង​ ​យុគ​ ​ចិន្តា​ ​រ៉ូ​លីន​ ​តូ​តា​ ​ញ៉ែម​ ​សុ​គន្ឋ​ ​ប៉ែន​ ​សា​រ៉ាវ​ ​លោក​ ​ដា​ស៊ី​ធី​អិន​ ​លោ​ក​ជុន​ ​ណា​រ៉ា​ ​លោក​សាក់​សា​ឌី​ ​កញ្ញា​នី​ឡា​ ​លោក​ម៉ា​ដូ​ណា​ ​លោក​ឆា​លី​ ​កញ្ញា​កែវ​ ​ធីតា​ ​លោក​ស៊ូ​ ​រតនៈ​ ​លោក​សុខ​ ​ដែន​ ​ពិធីករ​សា​ហា​រ៉ា​។​

    ​អ្នកនាង​ ​យុគ​ ​ចិន្តា​ ​បានឱ្យ​ដឹង​ថា​ខ្សែភាពយន្ត​ភាគ​រឿង​«​ផ្កាយ​មារ​»​និង​ចាក់​បញ្ចាំង​នា​ដើមខែ​មីនា​នេះ​ ​ដែល​តាម​អ្នកនាង​ដឹង​គឺ​ ​ត្រូវ​ក្រុមការងារ​ខំ​រៀបចំ​ទាំង​តួ​សម្តែង​ទាំង​បច្ចេកទេស​ព្រមទាំង​សាច់រឿង​ ​គឺ​ត្រូវ​មើលឃើញ​ថា​ព្យាយាម​ច្រើនណាស់​។​ ​អ្នកនាង​បន្ត​ថា​ ​ក្នុង​ពេល​ដែល​ថ្នាក់ដឹកនាំ​សម្រេច​យក​ម៉ោង7យប់​ដល់9យប់​ចាក់​ផ្សាយ​កុន​ខ្មែរ​ ​អ្នកនាង​ចង់ឱ្យ​បងប្អូន​ទស្សនិកជន​ទាំងអស់​ជួយ​គាំទ្រ​កុន​ភាគ​ខ្មែរ​កម្មវិធី​ខ្មែរយើង​ផលិត​នេះ​ឱ្យ​បាន​កាន់តែ​ច្រើន​ ​ដើម្បី​ជា​ការ​លើកទឹកចិត្ត​។​ ​យើង​កំពុងតែ​ឃើញថា​ ​រលក​ក្រោយ​បាន​ព្យាយាម​កសាង​ភាពយន្ត​ខ្មែរ​ជាបន្តបន្ទាប់​ ​ដើម្បី​ទស្សនិកជន​ខុសឆ្គង​បែប​ណា​ ​ហើយ​ជួយ​កែតម្រូវ​ឱ្យ​កាន់តែ​រក​ឃើញ​នូវ​ភាព​វិជ្ជមាន​បន្ត​ទៀត​។​

    ​តាម​ការ​ឱ្យដឹង​ពី​ខាង​អ្នក​ផលិត​ក៏ដូចជា​អ្នកដឹកនាំ​រឿង​រឿង​«​ផ្កាយ​មារ​»​នេះ​បាន​សម្រិតសម្រាំង​ខ្លាំង​ឆាក​ទាំងអស់​សុទ្ឋ​តែ​សម្រិតសម្រាំង​ជាទីបំផុត​ដោយសារតែ​ជា​រឿង​បែប​បុរាណ​ឈុត​សម្លៀកបំពាក់​បែប​សម័យ​លង្វែក​។​ ​ជាពិសេស​មាន​រំលេច​ក្បាច់គុន​ភ្លេងបុរាណ​ចូលរួម​ដោយ​គ្រូ​ភ្លេង​ល្បី​ៗ​មាន​ជំនាញ​។​ ​រយៈពេល​តាំងពី​ក្រុង​ពលី​រឿង​នេះ​មាន​រយៈពេល24ខែ​គិតជា​រយៈពេល​ថ្ងៃ​ថត​ចំនួន168ថ្ងៃ​។​ ​រឿង​នេះ​កំណត់​ភាព​ច្បាស់លាស់​ដូចជា​រើស​តួ​សរសេរ​អត្ថបទ​គឺ​គិត​ច្រើនលើកច្រើនសា​រធ្វើ​យ៉ាងណា​ឱ្យ​សាច់រឿង​មាន​កំហុស​តិច​បំផុត​តា​មល​ទ្ឋ​ភាព​ដែល​អាច​ធ្វើ​ទៅ​បាន​៕​



  • ABC​ ​អិច​ស្ត្​រា​ស្តោ​ត​បាន​ឧបត្ថម្ភ​កម្មវិធី​ដំណើរ​កម្សាន្ត​របស់​គូ​ស្វាមីភរិយា​ថ្មី​ទៅកាន់​ប្រទេស​រុស្ស៊ី​

    ABC​ ​អិច​ស្ត្​រា​ស្តោ​ត​បាន​ឧបត្ថម្ភ​កម្មវិធី​ដំណើរ​កម្សាន្ត​របស់​គូ​ស្វាមីភរិយា​ថ្មី​ទៅកាន់​ប្រទេស​រុស្ស៊ី​

    រាជធានី​ភ្នំពេញ​៖​ ​កាលពី​ថ្ងៃទី​ ​12​ ​ខែកុម្ភៈ​ ​ឆ្នាំ​ ​2019​ ​ABC​ ​អិច​ស្ត្​រា​ស្តោ​ត​បាន​ឧប​តម្ថ​កម្មវិធី​ដំណើរ​កម្សាន្ត​របស់​គូ​ស្វាមីភរិយា​ថ្មី​ដែល​ត្រូវ​រង្វាន់​ធំ​ទាំង​ប្រាំ​គូ​ទៅកាន់​ប្រទេស​រូស្ស៊ី​។​ ​

    ​ដំណើរ​កម្សាន្ត​លំដាប់​ខ្ពស់​ ​VIP​ ​នេះ​បាន​ប្រព្រឹត្ត​ធ្វើឡើង​កាល​ថ្ងៃទី​ ​13​ ​រហូតដល់​ថ្ងៃទី​ ​18​ ​ខែកុម្ភៈ​ ​ឆ្នាំ​ ​2019​។​ ​គូ​ស្វាមីភរិយា​ថ្មី​បាន​ទស្សនា​តំបន់​រមណីយដ្ឋាន​ ​និង​តំបន់​ប្រវត្តិ​សាស្រ្ត​ ​ព្រះបរមរាជវាំង​ ​សារមន្ទីរ​ ​ព្រះវិហារ​និង​កន្លែង​ល្បី​ៗ​ផ្សេងទៀត​នៅក្នុង​ទី​ក្រុង​ម៉ូស្គូ​ ​និង​ទីក្រុង​សាំង​ផេទឺ​ប៊ឺ​គ​ ​ប្រទេស​រូស្​ស៊ី​។​ ​កម្មវិធី​ដំណើរ​កម្សាន្ត​របស់​ពួកគេ​រួមមាន​ការ​ស្នាក់នៅ​លំដាប់​ខ្ពស់​នៅក្នុង​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ​។​ ​

    ​គួរ​រម្លឹក​ថា​ ​គូ​ស្វាមីភរិយា​ថ្មី​ទាំង​ប្រាំ​គូ​ទាំងនេះ​បាន​ឈ្នះ​រង្វាន់​ធំ​ដ៏​អស្ចារ្យ​នេះ​ពី​កម្មវិធី​ប្រូ​ម៉ូ​សិន​អាពាហ៍​ពិពាហ៍​ឆ្នាំ​ ​2017​-​2018របស់​ស្រា​បៀរ​ ​ABC​ ​អិច​ស្ត្​រា​ស្តោ​ត​។​ ​កម្មវិធី​ចាប់​រង្វាន់​នេះ​បាន​ប្រព្រឹត្ត​ធ្វើឡើង​នៅ​ស្ថានីយ​ទូរទស្សន៍​ ​PNN​ ​កាលពី​ថ្ងៃទី​ ​4​ ​ខែវិច្ឆិកា​ ​ឆ្នាំ2018​ ​។​

    ​ABC​ ​អិច​ស្ត្​រា​ស្តោ​ត​ ​គឺជា​ស្រា​បៀរ​ទឹកខ្មៅ​ដែល​មានគុណ​ភាព​ខ្ពស់​ដែល​កំពុង​ទទួល​បានការ​គាំទ្រ​កាន់តែ​ខ្លាំង​ឡើង​ពី​ស្រទាប់​យុវវ័យ​ ​ហើយ​ជាពិសេស​ជា​ស្រា​បៀរ​ ​ដែល​ស័ក្តិសម​បំផុត​សម្រាប់​ទទួលភ្ញៀវ​ក្នុង​ពិធី​អាពាហ៍​ពិពាហ៍​ ​និង​កម្មវិធី​ផ្សេង​។​

    ​សូម​រីករាយ​ទទួលទាន​ ​ABC​ ​អិច​ស្ត្​រា​ស្តោ​ត​ ​ដោយ​ការទទួលខុសត្រូវ​ ​៕