Author: អេបិល

  • រៀបការបានមួយឆ្នាំមានកូន1 ..អ្នកនាង ឱក សុគន្ធកញ្ញា លេងខ្លួនសិចស៊ីបញ្ចេញសម្រស់ដើមទ្រូង និងក្បាលពោះជាងកាលនៅក្រមុំទៀត

    រៀបការបានមួយឆ្នាំមានកូន1 ..អ្នកនាង ឱក សុគន្ធកញ្ញា លេងខ្លួនសិចស៊ីបញ្ចេញសម្រស់ដើមទ្រូង និងក្បាលពោះជាងកាលនៅក្រមុំទៀត

    មួយរយៈចុងក្រោយនេះគេសង្កេតឃើញថា តារាចម្រៀងនៅផលិតកម្មរស្មីហង្សមាស អ្នកនាង ឱក សុគន្ធកញ្ញា កាន់តែស្រស់ស្អាតខ្លាំងឡើង ពីមួយថ្ងៃទៅមួយថ្ងៃពោលគឺស្រស់ស្អាតជាង កាលនាងនៅក្រមុំមិនទាន់មានកូនមួយទៀត។

    ជាក់ស្ដែងកាលពីថ្ងៃទី១៦ ខែ ឧសភា ឆ្នាំ ២០២០ ដែលជាថ្ងៃគម្រប់អាពាហ៍ពិពាហ៍ ១ឆ្នាំ របស់ ឱក សុគន្ធកញ្ញា និង លោក អ៊ឹង សុខលី នោះនាង បានតុបតែង ខ្លួនសិចស៊ីបង្ហាញសម្រស់ដើមទ្រូងនិងក្បាលពោះដ៏សខ្ចីនៅលើផ្ទៃទឹក មើលទៅពិតជាស្រស់ស្អាតនិងគួរឲ្យក្នាញ់ខ្លាំងណាស់ ព្រោះកាលនៅពីក្រមុំតារាចម្រៀងជួរមុខរបស់ផលិតកម្មហង្សមាសរូបនេះមិនដែលស្លៀកពាក់សិចស៊ីបែបនេះឡើយ។

    ភាពស្រស់ស្អាតជាមួយការជឿជាក់ ក្រោយពេលសម្រាលកូនហើយ ដោយសារតែអ្នកនាង ឱក សុគន្ធកញ្ញា ជាតារាម្រៀងស្រីមួយរូបដែលចេះថែរក្សារូបរាងកាយ សម្រស់ ឱ្យនៅស្រស់ស្អាតនិងក្មេងជាងវ័យ ដោយការហាត់ប្រាណ ទទួលទានបន្លែ ផ្លែឈើ ជំនួយដល់ស្បែកដែលមិនធ្វើឱ្យធាត់ជាដើម។ គួររំឭកដែរថា អ្នកនាង ឱក សុគន្ធកញ្ញា បានចូលរោងការជាមួយ លោក អ៊ឹង សុខលី កាលពីថ្ងៃទី16 ខែឧសភា ឆ្នាំ2020 ដោយ អ្នក ទាំងពីរទទួលបានកូនប្រុសដ៏គួរឱ្យស្រឡាញ់ម្នាក់ជាចំណងដៃផងដែរ៕

  • អ្នកនាង ​យក់ ឋិត​រដ្ឋា ចាប់ផ្ដើមទាញប្រជាប្រិយភាពជាមួយអ្នកគាំទ្រតាមរយៈការ Live Video រំឭកបទចម្រៀងល្បីចាស់ៗ

    អ្នកនាង ​យក់ ឋិត​រដ្ឋា ចាប់ផ្ដើមទាញប្រជាប្រិយភាពជាមួយអ្នកគាំទ្រតាមរយៈការ Live Video រំឭកបទចម្រៀងល្បីចាស់ៗ

    ដូចមហាជនជាច្រើនបានទទួលស្គាល់ពីប្រជាប្រិយភាពរបស់កំពូលតារាចម្រៀង យក់ ឋិត​រដ្ឋា នៅអំឡុងឆ្នាំ2000ជាង ដែលមានបទចម្រៀងល្បីបញ្ចេញនៅលើទីផ្សារសិល្បៈបានច្រើនជាងគេជាពិសេសដូចជាបទ ភ្លើង , ​ត្រឹម​មនុស្ស​ម្នាក់​លួច​ស្នេហ៍ , ​ស្អប់​ប្រុស​សក់​High Light និង បទ ​អ្នកផ្សេង​មិន​ដូច​បង​ ជាដើម។​ ដោយឡែកអ្នកនាង​យក់ ឋិត​រដ្ឋា នៅពេលថ្មីៗនេះ បានងាកមកសាងប្រជាប្រិយភាពជាមួយអ្នកគាំទ្រជាថ្មីម្ដងតាមរយៈការ​ឡាយ​វីដេអូ ដើម្បី​សំណេះសំណាល និង​ទទួល​សំណូមពរ​បទ​ចម្រៀង​ពីអ្នកគាំទ្រ ក៏​ដូចជាជាការ​ជូនដំណឹង​ដល់​អ្នកគាំទ្រ ចំពោះ​ការបើក​មុខរបរ លក់​ផលិតផល​របស់ខ្លួន​ផងដែរ។

    ចំពោះ​ការ​ឡាយ​វីដេអូ​នេះ អ្នកនាង​បានសរសេរថា «17/05/20 តោះ​តោះ ! បងប្អូន​សូម​ចូល​មើល​ការ​របស់ខ្ញុំ​ ដែល​ខ្ញុំ​បាន​លើកយក​បទ​ចម្រៀង​ចាស់ៗ​យកមកចែក​ជូន​បង​ប្អូន​បាន​ស្តាប់​កម្សាន្ត ហើយក៏​សូម អរគុណ​ចំពោះ​ការ​គាំទ្រ​ព្រមទាំង​ក្នុង​ការ​ជួយ ​like នឹង​share របស់​បងប្អូន​ទាំងអស់គ្នា​ផងដែរ​អរគុណ​ខ្លាំង​មែនទែន​ចា»។ នៅក្នុង​វីដេអូ​នេះ តារាចម្រៀង​ស្រី​រូបនេះ បាន​លើកឡើងថា «​ថ្ងៃ​នេះដែរ បើ​បងប្អូន​ណា​មាន​សំណួរ​ចង់​សួរ​នាង​ខ្ញុំ ជាពិសេស​សួរ​ទាក់ទង​ទាំង​ការរស់នៅ ហើយ​និង​បទ​ចម្រៀង​ថ្មីៗ​សម្រាប់​នាង​ខ្ញុំ​នៅក្នុង​ផលិតកម្ម​ថោ​ន និង​បទពិសោធន៍​ខ្លះ​…​ជាមួយនឹង​បងប្អូន​យើង​ជា​អ្នកចម្រៀង​ឥឡូវ​…​បើ​នាង​ខ្ញុំ​អាច​ផ្ដល់​ជា​យោបល់​បាន នាង​ខ្ញុំ​នឹងចូលរួម​ផ្ដល់​ជា​យោបល់​សម្រាប់​បងប្អូន»។

    ក្នុងពេលសំណេះសំណាលឆ្លើយនឹង​សំណួរ​របស់​អ្នកគាំទ្រ​ដែលថា ​តើ​អ្នកនាង​មានកូន​ប៉ុន្មាន​នាក់​នោះ? តារាចម្រៀង​ផលិតកម្ម​ថោ​ន​រូបនេះ បាន​បញ្ជាក់​ថា បើ​ទាំង​ក្នុង​ពោះ​នេះ​ទៀត​3 ប៉ុន្តែ​ចង់​ក្រោយនេះ សប្បាយចិត្ត​ឡើង​អត់​ដឹង ចង់​និយាយ​អី​ចេញ ព្រោះ​កូន​ទី​3នេះ បានសម្រេច​ពិតប្រាកដ​..​ចង់​និយាយ​ថា​ យើង​ចង់បាន​កូនស្រី ប៉ុន្តែ​អារម្មណ៍​របស់​យើង​មួយ បើ​សិន​យើង​ចង់បាន​ខ្លាំង​ពេក ខ្លាច​មិនបាន​ដូច​ចិត្ត យើង​វា​ទៅជា​ខកចិត្ត​វិញ ដល់​ចឹ​ង​ខ្ញុំ​ធ្វើ​អារម្មណ៍ឱ្យ​ធម្មតា តែ​ដល់​ពេល​ចេញ​អេកូ​មក បាន​ឃើញ​ស្រី​ចឹ​ង យើង​សឹងតែ​អត់​ជឿថា​បាន​ស្រី​ចឹង»។

    សូមជម្រាបផងដែរថា អ្នកនាង យក់ ឋិត​រដ្ឋា និង លោក ឃុំ ប៉ុណ្ណា​ដែ​ត បាន​ដឹក​ដៃ​គ្នា​ ក្រាប​ផ្ទឹម​ដល់​កន្ទេល​តាម​ប្រពៃណី​ខ្មែរ​តាំងពី​ថ្ងៃទី​13 ខែឧសភា ឆ្នាំ 2006 ហើយ​គិត​មកដល់​ថ្ងៃនេះ មាន​រយៈពេល​ជាង​10​ឆ្នាំ​ហើយ ដោយអ្នកទាំងពីរ​ទទួល​បាន​ចំណងដៃ​នៃក្តី​ស្នេហ៍​ផ្អែមល្ហែម​នេះ នូវ​កូនប្រុស​ដែល​មាន​មុខមាត់​គួរឱ្យ​ស្រឡាញ់​ពីរ​នាក់ រួម​នឹង​កូន​ក្នុង​ផ្ទៃ​ម្នាក់ទៀត។ចំពោះ​ទិដ្ឋភាព​រូបភាព​មង្គលការ​របស់​ពួកគេ​វិញ អស់​រយៈពេល​យ៉ាង​យូរ​មក​នេះ ក៏​ទើបតែ​បង្ហាញ​កាលពី​អំឡុង ខែ​កញ្ញា ឆ្នាំ​2019​កន្លង​ទៅ​នេះ​ប៉ុណ្ណោះ បង្ក​ការ​ភ្ញាក់ផ្អើល និង​ចាប់អារម្មណ៍​ជា​ខ្លាំង​ពី​សំណាក់​អ្នកគាំទ្រ​របស់​ពួកគេ៕

  • កាន់តែផ្អែមល្ហែម !! ប៉ែន ចំរុង នាំភរិយាកំពុងពពោះ ជិះទូកមើលសម្រស់ធម្មជាតិលំហែកាយ

    កាន់តែផ្អែមល្ហែម !! ប៉ែន ចំរុង នាំភរិយាកំពុងពពោះ ជិះទូកមើលសម្រស់ធម្មជាតិលំហែកាយ

    នៅលើបណ្ដាយសង្គមហ្វេសប៊ុក លោក ប៉ែន ចំរុង ជាតារាសម្តែង និងជាពិធីករដ៏ល្បីមួយរូប​មានការគាំទ្រពីសំណាក់បងប្អូន បានបង្ហោះរូបភាពជាច្រើនបង្ហាញពីភាពផ្អែមល្ហែម ខណៈភរិយាកំពុងពរពោះ។ ជាក់ស្ដែង ពេលកន្លងទៅថ្មីៗនេះ លោក បាននាំភរិយាដែលកំពុងពពោះ ទៅលំហែកាយ បែបធម្មជាតិ សាមញ្ញៗ ស្ទួចត្រី នៅសៀមរាបកន្ទួត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

    ដោយឡែកកាលពីថ្ងៃទី17 ខែឧសភា ឆ្នាំ 2020 នេះ លោកបាននាំភរិយាទៅលេងកម្សាន្តនៅតំបន់មួយទៀតហើយ មើលទៅពិតជាស្រស់ស្អាត ទាក់ភ្នែកខ្លាំងណាស់។ លោក ប៉ែន ចំរុង បានបញ្ជាក់បន្ថែមថា “នាំសំណព្វចិត្ត មកមើលភ្នំ ព្រៃ ទឹកថ្លា ម្តងមើលអស់ប៉ុន្មានស៊ី ប្លូន ? #ទំនប់ទឹកពាមល្វា”។ សូមជម្រាបផងដែរថា តារាប្រុសរូបនេះ នៅតែទទួលបានការគាំទ្រខ្លាំងដដែលពីសំណាក់មហាជន ។ ក្រៅពីអាជីពនេះ តារារូបនេះ តែងលេចមុខញឹកញាប់ខ្លាំងណាស់ ក្នុងកិច្ចការសប្បុរធម៌ ជួយសង្គម មិនដែលដាច់ឡើយ។ទោះបីជាលោក មានការវល់ខ្លាំងក៏ដោយ ក៏លោកមិនដែលភ្លេចឡើយ ក្នុងការផ្តល់នូវភាពកក់ក្តៅជូនភរិយាជាទីស្រឡាញ់របស់លោក៕

  • ហ៊ិន លីដា បញ្ចេញ Original song ថ្មីចំថ្ងៃខួបកំណើត

    ហ៊ិន លីដា បញ្ចេញ Original song ថ្មីចំថ្ងៃខួបកំណើត

    ហ៊ិន លីដា ត្រូវបានគេស្គាល់ថាជាម្ចាស់ពានលេខ1 នៅក្នុងកម្មវិធីផ្កាយរះក្នុងសួន របស់ទូរទស្សន៍អប្សរា និងជាអតីតបេក្ខភាពជុំចុងក្រោយរបស់កម្មវិធី Cambodian idol រដូវកាលទី២ របស់ទូរទស្សន៍ហង្សមាសថែមទៀតផង។

    កញ្ញា ហ៊ិន លីដា ត្រូវបានប្រកាសថាគឺជាម្ចាស់សំនៀងក្នុងបទ « អំពើល្អ » បន្ទាប់ពីមានការលាក់អត្តសញ្ញាណអស់ប្រមាណជាយូរថ្ងៃមកហើយ។ វត្តមានរបស់នាងបកស្រាយបទនេះ ធ្វើឱ្យមហាជន មានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសនៅពេលបទចម្រៀងនោះ ត្រូវគេដឹងថាមានអត្ថន័យជ្រាលជ្រៅ បុកចំអារម្មណ៍មហាជន។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះស្របគ្នាននៅថ្ងៃទី18 ខែឧសភា ដែលត្រូវជាថ្ងៃកំណើតរបស់នាងនោះ ក៏ជាថ្ងៃដែលត្រូវបានគ្រួសារតារាកម្ពុជា បានប្រកាសជាផ្លូវការថា នាងគឺជាម្ចាស់សំនៀងក្នុងបទ « អំពើល្អ » ដែលជាបទដែលនាងច្រៀងរួមគ្នាជាមួយស្ថាបនិកគ្រួសារតារាកម្ពុជា ដែលជាបទ Original song និពន្ធទំនុកច្រៀង ទាំងមេឡូឌី និងសាច់ភ្លេងថ្មី ក្រោមស្នាដៃរបស់លោក ផាត់ តារារដ្ឋ ដែលជាស្ថាបនិកគ្រួសាតារាកម្ពុជាផ្ទាល់តែម្ដង។

    គួរបញ្ជាក់ផងដែរថា បទចម្រៀង« អំពើល្អ » មួយនេះ គឺជាបទដែលបង្កប់ទៅដោយអត្ថន័យជ្រាលជ្រៅផ្ដោតសំខាន់ទៅលើការធ្វើអំពើល្អ នៅក្នុងសង្គម ពិសេសជម្រុញទឹកចិត្តដល់អ្នកដែលធ្លាប់ធ្វើអំពើល្អទាំងឡាយបន្តប្រព្រឹត្តទង្វើល្អៗបែបនេះ។ មិនត្រឹមតែត្រៀមចេញជា MV ពេញលេញនោះទេ ប៉ុន្តែគ្រប់ឈុតឆាកនៅក្នុងបទចម្រៀងត្រូវបានគេដឹងថា គឺសុទ្ធសឹងតែឆ្លុះបញ្ចាំងឱ្យឃើញនូវការធ្វើទង្វើល្អគ្រប់ទំរង់ និងអំពើរមនុស្សធម៌គ្រប់រសជាតិទាំងអស់ ដែលនឹងមានការលើកយកមកបង្ហាញនៅក្នុងពេលដ៏ខ្លីខាងមុខនេះថែមទៀតផង។

    យ៉ាងណាក៏ដោយនេះជារឿងមួយដែលអាចចាត់ទុកថាកាដូរថ្ងៃកំណើតដ៏ពិសេសពិសាលសម្រាប់កញ្ញា ហ៊ិន លីដា ជូនទៅកាន់អ្នកគាំទ្ររបស់នាងដែលទន្ទឹងរង់ចាំស្ដាប់បទថ្មីរបស់នាង។ ពិសេសជាងនេះទៅទៀត យើងនឹងរំពឹងថាកេរ្តិ៍ឈ្មោះរបស់នាងនឹងកាន់តែល្បីល្បាញបន្តទៅមុខទៀតបន្ទាប់ពី MV ចម្រៀងនេះចេញជាផ្លូវការក្នុងពេលឆាប់ៗនេះ។

  • នាង ខ្មឹប អតីតតារាកំប្លែងល្បីឈ្មោះ និងជាអតីតភរិយានាង ហុងដា ត្រូវសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗនៅនឹងកន្លែង

    នាង ខ្មឹប អតីតតារាកំប្លែងល្បីឈ្មោះ និងជាអតីតភរិយានាង ហុងដា ត្រូវសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗនៅនឹងកន្លែង

    នៅពេលថ្មីៗនេះ យោងតាមការបង្ហោះរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាប់តែទទួលបានដំណឹងមកថា តារាកំប្លែងស្រីនាង ខ្មឹប ត្រូវបាន អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ប៉ុស្តិ៍រដ្ឋបាលស្រះចក បានបើកការស្រាវជ្រាវបង្ក្រាប ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារ ធាតុញៀន ស្ថិតនៅចំណុចបាចតុមុខ ផ្លូវជាតិលេខ5 ភូមិ16 សង្កាត់ស្រះចក ខណ្ឌដូនពេញ។

    តាមការអះអាងរបស់នគរបាលបាន​ឱ្យដឹងថា នៅវេលាម៉ោង17ល្ងាចថ្ងៃទី16 ខែឧសភា ឆ្នាំ 2020 នេះ ឈ្មោះ រ៉េន សុធារី ហៅ ខ្មឹប ដែលគេស្គាល់ថាជាអតីតតារាកំប្លែងល្បីឈ្មោះម្នាក់ ភេទស្រី អាយុ46ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅនិងមុខរបរមិនពិតប្រាកដ បានប្រើប្រាស់គ្រឿងញៀន ហើយបានឃាត់ខ្លួនបញ្ជូនទៅកាន់ ប៉ុស្តិ៍នគរបាលស្រះចក។

  • រំភើបបំផុត!! តារាចម្រៀង ពេជ្រ សូលីកា សម្រាលកូននៅព្រឹកនេះបានដោយសុខសុវត្ថិភាព

    រំភើបបំផុត!! តារាចម្រៀង ពេជ្រ សូលីកា សម្រាលកូននៅព្រឹកនេះបានដោយសុខសុវត្ថិភាព

    តាមរយៈការបង្ហោះវីដេអូសម្រាលកូនរបស់តារាចម្រៀងស្រី ពេជ្រ សូលីកា គេបានដឹងថា នាងពិតជាបានសម្រាលកូនដោយសុវត្ថិភាពទាំងម្ដាយ និងកូន។ វីដេអូនេះត្រូវបានបង្ហោះកាលពីព្រឹកមិញនេះនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ស្វាមីនាង លោក ហាន គីម ។ ក្រោយភ្ជាប់ពាក្យ អ្នកទាំងពីរ តែងតែ បង្ហាញនូវភាពផ្អែមល្ហែមស្និតស្នាលជាមួយគ្នា ជានិច្ច ធ្វើឱ្យអ្នកគាំទ្រជាច្រើន​រំភើបរីករាយជំនួសអ្នកទាំងពីរ។

    នៅព្រឹកថ្ងៃទី 16 ខែឧសភា ឆ្នាំ2020 នេះ ដំណឹងរបស់ ពេជ្រ សូលីកា ពិតជាធ្វើឱ្យអ្នកគាំទ្រខ្លួនរីករាយមួយ ដោយទើបសម្រាលកូននៅព្រឹកនេះដោយសុខសុវត្ថិភាព។ ក្រោយឃើញបែបនេះ អ្នកគាំទ្រក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន សម្តែងក្តីរីករាយជាខ្លាំង ព្រមទាំងបានចូល comment អបអរសាទរ ជាច្រើន។ សូមជម្រាបផងដែរថា តារាម្រៀងស្រីពេជ្រ សូលីកា បានភ្ជាប់ពាក្យ ជាមួយគូស្នេហ៍ កាលពីថ្ងៃទី 25 ខែតុលា ឆ្នាំ 2019 ហើយបានជួបរឿងរ៉ាវជាច្រើននៅក្នុងពិភពសិល្បៈ ខណៈពេលនាងកំពុងមានពោះមានពង្ស។ ក៏ប៉ុន្ដែ ដំណឹងដ៏រីករាយនាព្រឹកមិញនេះ បានធ្វើឱ្យគេដឹងថា នាងពិតជាមានកម្លាំងចិត្តតស៊ូ មិនចុះចាញ់ ហើយបានសម្រាលកូនដោយជោគជ័យផងដែរ ។

    ដើម្បីជាក់ច្បាស់ ទស្សនាវីដេអូខាងក្រោមនេះ ៖

    https://youtu.be/XnvQSxLxj-U

  • បើកទម្លាយអាថ៌កំបាំង!! អ្នកនាង ម៉េង កែវពេជ្ជតា Live Video ឆ្លើយតបអតីតស្វាមីនិងភរិយាថ្មី

    បើកទម្លាយអាថ៌កំបាំង!! អ្នកនាង ម៉េង កែវពេជ្ជតា Live Video ឆ្លើយតបអតីតស្វាមីនិងភរិយាថ្មី

    តាំងពីថ្ងៃទី10 ខែឧសភា ឆ្នាំ 2020 ដែលចំថ្ងៃទិវាស្រឡាញ់មាតពិភពលោក តារាចម្រៀង ម៉េង កែវពេជ្ជតា ជាកំពូលតារាចម្រៀងល្បីមួយរូបនៅក្នុងប្រទេសកម្ពុជា បានចេញមុខនិយាយនៅក្នុងវីដេអូ Live Facebook ទាំងអស់អះអាថា អ្នកនាងចង់ជ្រះភាពមន្ទិលនៃខួប 10ឆ្នាំ ក្នុងការលែងលះរបស់អ្នកនាងជាមួយអតីតស្វាមីលោក មួង ឃឹម ដោយប្រពន្ធតុលាការ ហើយរឹតតែមិនពេញចិត្តចំពោះទង្វើហិង្សា ដែលអីតតស្វាមីរបស់អ្នកនាងធ្វើមមកលើរូបអ្នកនាង។

    តារាចម្រៀងស្រីចាស់វស្សារូបនេះ បានអះអាងទៀតថា ខ្លួនពិតជាមិនសុខចិត្ត ដែលត្រូវរងកម្មពារអស់រយៈពេលជាច្រើនឆ្នាំហើយ នៅត្រូវបានបាត់ទឹកទាំងកេរ្ដិ៍ឈ្មោះ និងរងឈ្មោះជាស្ត្រីជេរប្ដីថែទៀត។ នៅក្នុងវីដេអូឡាយចំនួន 3ឃ្លីប ដែលមានរយៈពេលជាច្រើនម៉ោងនោះ អ្នកនាង ម៉េង កែវពេជ្ជតា សង្កត់ហើយសង្កត់ទៀតទៅលើចំនុចត្រង់ថា ប្ដីប្រពន្ធឈ្លោះប្រកែកគ្នា ជេរគ្នា ហេតុអ្វីក៏ត្រូវបញ្ចេញសំឡេងរបស់អ្នកនាងដែលត្រូវអតីតស្វាមីលួចថត តែភាគីអ្នកនាងម្ខាង ឱ្យពិភពលោកបានស្ដាប់អ៊ីចឹង ហើយចុះសំឡេងអតីតប្ដីដែលជេរអ្នកនាងក្ដែងៗ ម៉េចមិនបញ្ចេញសំឡេងមកក្រៅផង វាហាក់បីដូចជាអយុត្តិធម៌ពេកចំពោះអ្នកនាង ដែលកន្លងមកខិតខំថែរក្សាកិត្តិយសឱ្យប្ដីអស់ជាច្រើឆ្នាំ ទាំងបិទមាត់សង្កត់ចិត្ត។

    តែ​អ្នក​នាង​ក៏​បាន​បញ្ជាក់​បែប​ឌឺ​ដង​ទៅ​កាន់ លោក មួង​ ឃីម និងភរិយាបច្ចុប្បន្ន​នោះ ផង​ដែរ​ថា ប្រពន្ធ​ថ្មី​ដែល​មក​ក្រោយ​នោះ ខ្ញុំ​គិត​ថា នាង​ហ្នឹង​ មក​ទទួល​កម្ម​ពី​ខ្ញុំ​ហើយ​ ។ដោយ​សារ​តែ​ម្នាក់​ស្រី​ហ្នឹង ដែល​នាំ​ឱ្យ​ខ្ញុំ​បែក​គ្នា ព្រោះ​ ខ្ញុំ​អត់​ដែល​ចេះ​ជេរ​គ្នា តែ​ការ​លេច​ចេញ​ការ​ជេរ​នោះ គឺ​ក្រោយ​ទេ ព្រោះ​គេ​ធ្វើ​បាប​ខ្ញុំ​ខ្លាំង​ពេក អ៊ី​ចឹង​ហើយ​បាន​ធ្លាយ​ការ​ជេរ​គ្នានោះ បើ​ចេះ​តែ​ជេរ​គ្នា​ព្រឹក​ល្ងាច​នោះ ប្រហែល​មិន​អាច​រស់​នៅ​ជាមួយ​គ្នា​បាន​ 5ឆ្នាំ និង​បាន​កូន​2នាក់​នោះ​ទេ​។ ទាក់​ទង​នឹង​ការ​ឡើង​ឋានៈ​របស់​លោក មួង ឃីម ពី​ស័ក្តិ​5 មក​ផ្កាយ​ពីរ​ក្នុង​អំឡុង​ពេល​រស់​នៅ​ជាមួយ​គ្នា​ក្នុង​នាម​ជា​ប្តី​ប្រពន្ធ​ស្រប​ច្បាប់​នោះ ត្រូវ​បាន​តារា​រូប​នេះ និយាយ​ថា បើ​អ្នក​នាង​អសីល​ធម៌​មែន លោក​ មួង ឃីម ក៏មិន​បាន​ឡើង​ពី​ស័ក្តិ​៥​មក​ផ្កាយ​ពីរ​ដែរ​។ ជុំវិញ​ការ​លេច​ឮ​ពាក្យ​ចចាម​អារ៉ាម​ថា អ្នក​នាង​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​អ្នក​ផ្សេង​នោះ ត្រូវ​បាន​តារា​រូប​នេះ បញ្ជាក់​ថា នោះ​ជា​ការ​ចោទ​ប្រកាន់​របស់​លោក មួង ឃីម ។

    នៅមានរឿងវ៉ាវជាច្រើនទៀតដែលកំពូលតារាចម្រៀងរូបនេះបានទម្លាយចេញឱ្យមហាជនបានស្ដាប់ និងពិចារណាពីជីវិតរបស់អ្នកនាង ដែលរងនូវឈ្មោះជាស្ត្រីជេរប្ដី តែជាការពិតនោះអ្នកនាងកាន់តែចង់និយាយ​ គឺនិយាយទាល់តែភាពអយុត្តិធម៌ដែលកើតតមានលើរូបអ្នកនាងជាង10ឆ្នាំ ត្រូវបានបើកមុខអស់​ ។ អ្នកនាងបានសូមជម្រាបថា​ ភាពវេទនារបស់អ្នកនាងនិងកូនៗ គឺមានច្រើនណាស់ក្នុងរយៈ10ឆ្នាំមកនេះ​ ។ ដើម្បីជាក់ច្បាស់បន្ថែមសូមទស្សនាវីដេអូខាងក្រោមនេះ៖

  • ក្រោយមានឋានៈជាលោកជំទាវ អតីតតារាចម្រៀងសាន់ដេ អ្នកនាង ផាន់ ម៉ូលីកា ត្រៀមផលិតចម្រៀងឡើងវិញ រំឭកអាជីពសិល្បៈ

    ក្រោយមានឋានៈជាលោកជំទាវ អតីតតារាចម្រៀងសាន់ដេ អ្នកនាង ផាន់ ម៉ូលីកា ត្រៀមផលិតចម្រៀងឡើងវិញ រំឭកអាជីពសិល្បៈ

    ម្ចាស់បទចម្រៀងល្បីបំផុតនៅសាន់ដេ « បើគ្មានបងតើឱ្យអូនស្នេហ៍អ្នកណា » គឺអ្នកនាង ផាន់ ម៉ូលីកា បានលាឈប់ពីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំណាស់មកហើយ ដោយសារអ្នកនាងបានរៀបការមានគ្រួសារហើយត្រូវចំណាយពេលវេលាមើលថែទាំកូនៗ។ អ្នកនាងបានប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកក្នុងការទំនាក់ទំនងជាមួយមិត្តសិល្បៈ និងអ្នកគាំទ្រអ្នកនាងមួយចំនួន។ ជានិច្ចជាកាលគេឃើញអ្នកនាងបង្ហោះរូបជាមួយគ្រួសារ និងកូនៗ ក៏ប៉ុន្ដែអ្វីដែលគេចាប់អារម្មណ៍ខ្លាំងជាងគេនោះគឺ រូបសម្រស់មិនប្រែប្រួលរបស់អ្នកនាង។

    ជាក់ស្ដែងរូបភាពជាច្រើនសន្លឹកនៅលើហ្ចេសប៊ុកកាលពីពេលថ្មីៗ រឹតតែធ្វើឱ្យគេមើលឃើញថាអ្នកនាងគឺជាអតីតសិល្បការិនី ដែលមានសុភមង្គល និងមានសំណាងក្នុងជីវិតអាពាហ៍ពិពាហ៍។

    ការសរសើរចេញពីមាត់មហាជននេះ គឺបន្ទាប់ពីអ្នកនាង ផាន់ ម៉ូលីកា ទទួលបានការថ្នាក់ថ្នម និងការយកចិត្តទុកដាក់ពីសំណាក់ស្វាមីរូបសង្ហា បើទោះជាអ្នកនាងមានកូន2កូនធំៗណាស់ទៅហើយ និង បន្ទាប់ពីអ្នកនាង បង្ហាញពីជីវិតជោគជ័យនៅលើហ្វេសប៊ុកជារឿយៗ។

    អ្នកនាង និង ឯកឧត្តម គង់ សុខម៉េង ជាស្វាមី ដែលត្រូវគេស្គាល់ថាទើបតែបានតំណែងជាទីប្រឹក្សាសម្ដេចក្រឡាហោម ស ខេង រមែងបង្អួតភាពផ្អែមល្ហែមក្នុងដំណើរកម្សាន្តជាលក្ខណៈជាគ្រួសារមិនសូវដាច់ ដែលមានន័យថាគូស្នេហ៍មួយគូនេះ នៅតែស្រលាញ់គ្នាមិនប្រែប្រួល ក្នុងរយៈពេលជិត10ឆ្នាំមកនេះ។ អ្នកនាងត្រូវគេដឹងថា មានឋានៈជាលោកជំទាវ និងកំពុងជោគជ័យក្នុងមុខជំនួញនាំចូលផលិតផលរក្សាសម្ផស្សយ៉ាងខ្លាំង បន្ថែមពីលើមុខរបរហាងស៊ុប និង ហាងលក់សំលៀកបំពាក់។ អ្នកនាងធ្លាប់អះអាងប្រាប់អ្នកគាំទ្រក្នយងម៉ោង Live ឃោសនា ពីផលិតផលរក្សារសម្ផស្សជារឿយៗថា អ្នកនាងមិនបោះបង់សិល្បៈទេ ប៉ុន្តែមកពីអ្នកនាងមិនទាន់មានពេលគ្រប់គ្រាន់ទើបអ្នកនាងនៅតែមិនទាន់គិតគូរ។

    សូមជម្រាប អតីតតារាចម្រៀងស្រីសាន់ដេរូបនេះធ្លាប់បានបង្ហើបថា នឹងអាចមានការផលិតចម្រៀងជាលក្ខណៈឯករាជ្យក្នុងពេលខាងមុខ ដើម្បីរំឭកអាជីពសិល្បៈ ស្របពេលដែលអ្នកនាងរវល់ច្រើន មិនអាចចូលច្រៀងក្នុងផលិតកម្មដូចមុន។ ក្នុងនោះស្វាមីដែលមានឋានៈជាឯកឧត្តមរបស់អ្នកនាង ក៏មិនដែលហាមប្រាមរឿងអ្នកនាងចង់ផលិតចម្រៀងជាលក្ខណៈឯកជននោះផង ទើបអ្នកនាងអាចនឹងបង្ហាញស្នាដៃឆាប់ៗ។

  • អ្នកនាង គង់ សុជាតិ ធ្លាក់ខ្លួនឈឺ បន្ទាប់ពីបង្ហោះសារក្ដុកក្ដួលប៉ុន្មានឃ្លា

    អ្នកនាង គង់ សុជាតិ ធ្លាក់ខ្លួនឈឺ បន្ទាប់ពីបង្ហោះសារក្ដុកក្ដួលប៉ុន្មានឃ្លា

    មហាជនជាច្រើនពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ពិធីការិនីសម្រស់ក្មេងជាងវ័យ អ្នកនាង គង់ សុជាតិ គឺជាពិធីការិនីមួយរូប ដ៏ឆ្នើមប្រចាំប្រទេសកម្ពុជាយើងនោះ ហើយក៏ត្រូវជាភរិយារបស់ លោក​ ជា វិបុល ដែលជាពិធីករកាន់កម្មវិធីធំៗ រួមទាំងលំដាប់ថ្នាក់ពិភពលោក។

    អ្នកនាង គង់ សុជាតិ មិនត្រឹមតែទទួលបានជោគជ័យខ្លាំង ក្នុងវិស័យសិល្បៈនោះទេ បើងាកទៅមើលពីជីវិតគ្រួសាររបស់អ្នកនាងវិញ គឺឃើញថាពួកគេក៏កំពុងតែមានសុភមង្គលយ៉ាងខ្លាំងជាមួយស្វាមី ព្រោះតែងតែបង្ហាញពីសកម្មភាពល្អៗច្រើន ជាមួយគ្រួសារជានិច្ច។

    ប៉ុន្មានម៉ោងមុននេះ អ្នកនាងបានបង្ហោះរូបភាពកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ហើយមានស្វាមីជាអ្នកបីត្រកងមើលថែអ្នកនាងយ៉ាងកក់ក្ដៅ។ ប៉ុន្ដែកាលពីថ្ងៃទី11 ខែឧសភា ឆ្នាំ 2020 គេក៏បានឃើញ អ្នកនាង គង់ សុជាតិ បានបង្ហោះសារដ៏គួរឱ្យចាប់អារម្មណ៍​មួយក្នុងហ្វេសប៊ុករបស់ខ្លួនថា៖ «កុំព្រោះតែភាពច្រណែន ចង់ឈ្នះធ្វើ​ឱ្យដើរផ្លូវខុស កុំព្រោះតែចង់បានភាពជោគជ័យត្រូវលះបង់គ្រប់យ៉ាងសូម្បីតែកេរ្តិ៍ខ្មាស ត្រូវចាំ ថាមនុស្សក្លាហានអាចលះបង់គ្រប់យ៉ាងដេីម្បីទទួលបានភាពជោគជ័យ តែមិនមែនមានន័យថា ត្រូវលះបង់សូម្បីតែកេរ្តិ៍ខ្មាស ដេីម្បីទទួលបាននូវភាពជោគជ័យ តែមួយមុខនោះទេ»។

    គួរឱ្យដឹងដែរថា សាររបស់អ្នកនាង មិនដឹងច្បាស់ថាបង្ហោះឱ្យបុគ្គលណាមួយនោះទេ តែអ្វីដែលគេចាប់អារម្មណ៍ខ្លាំងបំផុតគឺ ក្រោយពេលអ្នកនាងបង្ហោះសារនេះហើយ អ្នកនាងក៏ស្រាប់តែធ្លាក់ខ្លួនឈឺ ហើយចូលមន្ទីរពេទ្យតែម្ដង៕

  • បានទាំងស្អាត បានទាំងជួយកសិករខ្មែរទៀត!! កំពូលតារាចម្រៀងស្រី មាស សុខសោភា បង្ហាញវិធីរក្សាសម្រស់តែបែបធម្មជាតិ និងគាំទ្រផលិតខ្មែរ

    បានទាំងស្អាត បានទាំងជួយកសិករខ្មែរទៀត!! កំពូលតារាចម្រៀងស្រី មាស សុខសោភា បង្ហាញវិធីរក្សាសម្រស់តែបែបធម្មជាតិ និងគាំទ្រផលិតខ្មែរ

    នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់កំពូលតារាចម្រៀងស្រី មាស សុខសោភា បានបង្ហោះរូ​បភាពជាច្រើនសន្លឹក ព្រមទាំងវិធីធ្វើផ្លែប័រ ផ្តល់អត្ថប្រយោជន៍ច្រើនសម្រាប់សុខភាព និងធ្វើឱ្យស្បែកមានសំណើម។ ដូចដឹងស្រាប់ហើយថា អ្នកនាង មាស សុខសោភា គឺជាតារាចម្រៀងដែលពូកែថែរាងកាយបំផុត សូម្បីតែសម្រស់នាងក៏នៅតែក្មេងជាងវ័យផងដែរ។

    មាស សុខសោភា រៀបរាប់ប្រាប់មហាជនថា «សួស្ដីបងប្អូនទាំងអស់គ្នា នាងខ្ញុំចង់បង្ហាញពីវិធីធ្វើផ្លែប័រ មួយបែប ដែលនាងខ្ញុំចូលចិត្តធ្វើញុំា បន្ទាប់ពី ការហាត់ប្រាណរួច ព្រោះវាផ្ដល់អត្ថប្រយោជន៏ច្រើន សម្រាប់សុខភាព និងធ្វើឱ្យស្បែកមានសំណើមផងដែរ។ វិធីធ្វើនោះគឺ ដំបូងយើងឆ្កិះយកគ្រាប់ផ្លែប័រចេញ ហើយអាំងជាមួយពងមាន់10នាទី រួចឆ្អិនហើយ យើងអាចដាក់ម្រេច អំបិល ក្រូចឆ្មាហើយអាចញុំាបាន។ ផ្លែប័រនេះ នាងខ្ញុំទិញពីខាងកសិករខ្មែរយើង នៅខេត្តមណ្ឌលគិរី ចឹងបងប្អូនអាចសាកធ្វើញុំាបានណា បានទាំងសុខភាព ហើយបានទាំងការគាំទ្រផលិតផលខ្មែរយើងផងដែរ»។

    សូមជម្រាបផងដែរថា តារាចម្រៀងស្រីរូបនេះ មិនតែណែនាំអ្នកគាំទ្រពីវិធីថែរក្សាសម្រស់និងសុខភាពតែប៉ុណ្ណោះទេ ថែមទាំងបំផុតគំនិតអ្នកគាំទ្រឱ្យជួយគាំទ្រផលិតផលខ្មែរយើងថែមទៀតផងដែរ៕