Author: អេបិល

  • ទិ​វារ​វប្បធម៌​ជាតិ​លើក​ទី២១ឆ្នាំនេះ​ ​តារា​សិល្បៈ​បង្ហាញខ្លួន​យ៉ាង​ស្អេក​ស្អះ​

    ទិ​វារ​វប្បធម៌​ជាតិ​លើក​ទី២១ឆ្នាំនេះ​ ​តារា​សិល្បៈ​បង្ហាញខ្លួន​យ៉ាង​ស្អេក​ស្អះ​

    ​នៅ​ថ្ងៃទី6​ ​មិនា​ ​មុន​នេះ​ សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្រ្តី​ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​បាន​អញ្ជើញ​ជា​អធិបតី​ប្រារព្ធ​ពិធី​បើក​ទិវា​វប្បធម៌​ជាតិ​ ​០៣មីនា​ ​លើក​ទី២១​ ​និង​បិទ​មហោស្រព​សិល្បៈ​យុវជន​ទូទាំង​ប្រទេស​ឆ្នាំទី5​ ។

    ​ប្រទេស​កម្ពុជា​បាន​ប្រារព្ធ​ពិធី​ទិ​វារ​វប្បធម៌​ ​យ៉ា​អធឹក​អធម​ ​អម​ដោយ​ពិធី​អាហារ​សាមគ្គី​ជាមួយ​សម្ដេច​នាយក​រដ្ឋមន្ត្រី​ ​ដោយមាន​តារា​សិល្បៈ​យ៉ាងច្រើន​កុះករ​ចូលរួម​។​ ​ពិធី​នេះ​ត្រូវ​គេ​ឃើញ​មានការ​បង្ហាញ​សិល្បៈ​ចម្រុះ​រហូតដល់45ក្រុម​ផ្សេងគ្នា​ ​ដែល​ក្រុម​សិល្បៈ​នី​មួយ​ៗ​តំណាង​ឱ្យ​ខេត្ត​ក្រុង​ទាំង25​ ​និង​ស្ថាប័ន​សិល្បៈ​ធំ​ធំ​ ​ដែល​មាននៅ​ក្នុង​ប្រទេស​កម្ពុជា​។​

    ទិវា​រដែ​លបាន​ធ្វើឡើង​នៅ​អាគារ​កោះ​ពេជ្រ​ ​ក្រោម​វត្តមាន​ថ្នាក់ដឹកនាំ​ ​និង​តារា​សិល្បៈ​ក្នុង​ឆ្នាំទីពីរនេះ​ ​ត្រូវ​គេ​កត់សម្គាល់​ថា​រៀបចំ​បាន​ល្អ​ជាង​កាលពី​ឆ្នាំមុន​ ​ខណៈ​ដែលតា​រា​សិល្បៈ​ចូលរួម​នៅក្នុង​ឆ្នាំនេះ​ ​ក៍​ត្រូវ​បាន​សម្រិតសម្រាំង​ ​ខុសប្លែក​ពីឆ្នាំ​ទី១​។​ ​តារា​សិល្បៈ​មិន​ត្រឹម​បង្ហាញខ្លួន​យ៉ាង​ស្អេក​ស្អះ​ ​ទាំង​តារា​ជើងចាស់​ ​និង​ជើងថ្មី​ប៉ុណ្ណោះទេ​ ​ប៉ុន្តែ​ក៏បាន​បង្អួត​ស៊ីវិល័យ​ ​និង​រូប​សម្រស់​ ​ធ្វើ​ឱ្យ​វេទិកា​ទាំងមូល​ទទួល​បានការ​ចាប់អារម្មណ៍​មិនធម្មតា​នោះ​ផង​ដែរ​។​

    ​ចង់​ដឹង​ថា​ ​ព្រិ​ត្តិ​ការណ៍​ទិវា​វប្បធម៌​ជាតិ​លើក​ទី២១អឹ​ក​ធឹ​ក​យ៉ាងណា​នោះ​ ​សូម​ទស្សនា​រូបភាព​ខាងក្រោម​នេះ​៖​ ​

  • កាស​របស់​ ​Apple​ ​AirPods​ ​អាច​ប្រើ​លួច​ស្តាប់​ការសន្ទនា​បាន​

    កាស​របស់​ ​Apple​ ​AirPods​ ​អាច​ប្រើ​លួច​ស្តាប់​ការសន្ទនា​បាន​

    ​នៅក្នុង​កំណែទម្រង់​ ​iOS​ ​12​ ​ក្រុមហ៊ុន​ ​Apple​ ​បាន​បន្ថែម​មុខងារ​ ​Live​ ​Listen​ ​ទៅ​ក្នុង​កាស​ ​AirPods​ ​ដែល​មុខងារ​នេះ​អាច​ធ្វើ​ឱ្យ​ ​iPhone​ ​ក្លាយជា​ឧបករណ៍​ស្រូប​សំឡេង​ ​និង​ប្រើ​កាស​ស្តាប់​។​

    ​ក្នុង​ការ​បើក​ដំណើរការ​មុខងារ​នេះ​ ​អ្នកប្រើ​ប្រាស់​ត្រូវ​ចូល​ទៅកាន់​ ​Settings​ ​>​ ​Control​ ​Center​ ​>​ ​ចុច​យក​ ​Customize​ ​Controls​ ​ហើយ​ចុច​យក​សញ្ញា​បូក​នៅ​ក្បែរ​នឹង​ ​icon​ ​រូប​ត្រចៀក​ដើម្បី​បន្ថែម​មុខងារ​ទៅកាន់​ ​Control​ ​Center​។​

    ​គណនី​ ​Twitter​ ​មួយ​ ​បាន​បង្ហោះ​ពី​ការប្រើ​ប្រាស់​កាស​ ​AirPods​ ​ជា​ឧបករណ៍​លួច​ស្តាប់​បាន​ ​ដោយ​អ្នកប្រើ​ប្រាស់​គ្រាន់តែ​បើក​ដំណើរការ​មុខងារ​ ​Live​ ​Listen​ ​ហើយ​ទុក​ ​iPhone​ ​នៅ​ក្បែរ​នឹងនរ​ណា​ម្នាក់​ ​នោះ​រាល់​ការសន្ទនា​របស់​គេ​ ​យើង​នឹងអាច​ស្តាប់​ឮ​បាន​។​ ​នេះ​ជា​ការ​ព្រួយបារម្ភ​មួយ​ទាក់ទង​នឹង​ព័ត៌មាន​ឯកជន​៕​

  • ការប្រកាសដាក់លក់ស្បែកជើងម៉ូដ YEEZY BOOST 350 V2 Hyperspace របស់ Adidas និង Kanye West

    ការប្រកាសដាក់លក់ស្បែកជើងម៉ូដ YEEZY BOOST 350 V2 Hyperspace របស់ Adidas និង Kanye West

    នៅដើមខែមីនា​ ឆ្នាំ2019 នេះ​ តាមរយៈហ្វេសប៊ុកផេចផ្លូវការរបស់ Adidas Cambodia Store បានដាក់បង្ហាញស្បែកជើងម៉ូដថ្មីមួយប្រភេទទៀតគឺ YEEZY 350 V2 Hyperspace និងបានធ្វើការប្រកាសលក់ជាផ្លូវការនៅក្នុងប្រទេសកម្ពុជានៅថ្ងៃទី16 ខែមីនាខាងមុខនេះនៅឯសាខាធំរបស់ Adidas Store Cambodia ដែលស្ថិតតាមបណ្តាយមហាវិថីព្រះសីហនុ។

    គួរបញ្ជាក់ថា YEEZY 350 V2 Hyperspace នេះត្រូវបានក្រុមហ៊ុន Adidas និងកំពូលអ្នកច្នៃម៉ូដ Kanye West ធ្វើការប្រកាសដាក់លក់ផ្តាច់មុខជាផ្លូវការនៅតែក្នុងតំបន់មួយចំនួនប៉ុណ្ណោះដូចជា៖ ទ្វីបអាហ្វ្រិក (Africa) អាស៊ីប៉ាស៊ីហ្វិ​ក (Asia Pacific) មជ្ឈិមបូព៌ា (ទhe Middle East) និងប្រទេសឥណ្ឌា (India)។

    ចំណុចពិសេសរបស់ YEEZY BOOST 350 V2 Hyperspace នេះ គឺផ្នែកខាងលើជាប្រភេទសាច់ចាក់ (Primeknit) ដែលមានពណ៌ស ហើយឆ្នូតចំហៀងត្រូវបានត្បាញជាប់នឹងផ្នែកខាងលើរួមគ្នាតែមួយ(Monofilament) ដែលមានពណ៌សាច់ស្រាល រីឯផ្នែកកែងនៃស្បែកជើង (MIDSOLE) បានប្រើប្រាស់បច្ចេកវិទ្យា ADIDAS ‘INNOVATIVE BOOST ™ TECHNOLOGY ។​

    សម្រាប់ព័ត៌មានបន្ថែមអំពី YEEZY BOOST 350 V2 Hyperspace សូមចូលទៅកាន់វេបសាយ៖ www.adidas.com/YEEZY

    Facebook៖​​ Adidas Cambodia Store

    Instagram៖ @adidascambodia_store

     

  • Real ធ្លាក់ចេញទាំងអាម៉ាស់ ខណៈ Spurs ទៅវគ្គ 8ក្រុមចុងក្រោយ

    Real ធ្លាក់ចេញទាំងអាម៉ាស់ ខណៈ Spurs ទៅវគ្គ 8ក្រុមចុងក្រោយ

    ក្រុមម្ចាស់ការពារតំណែងជើងឯក Real Madrid បានធ្លាក់ចេញពីក្របខ័ណ្ឌ Champions League កាលពីថ្ងៃអង្គារ ក្រោយពីបានចាញ់យ៉ាងអាម៉ាស់ក្នុងលទ្ធផល 4-1 នៅលើទឹកដីខ្លួនឯងក្រោមស្នាដៃក្រុម Ajax Amsterdam ដែលបានលុបចោលការចាញ់ក្នុងជើងទី1 ដើម្បីឈានទៅវគ្គ 8ក្រុមចុងក្រោយ ជាមួយនឹងលទ្ធផលឈ្នះទាំង 2ជើង 5-3។

    ការរងបរាជ័យដ៏ខកចិត្តនេះ បានបំពេញសប្តាហ៍ដ៏សោកសៅសម្រាប់ក្រុម Real ដែលបានគ្រប់គ្រងយុទ្ធនាការនេះតាំងពីឆ្នាំ2016 ហើយបច្ចុប្បន្ន ពួកគេមិនមាននៅសល់ពានអ្វីដែលត្រូវដណ្តើមយកឡើយនៅរដូវកាលនេះ ក្រោយពីការចាញ់ 2លើកជាប់ៗគ្នាក្រោមស្នាដៃក្រុម Barcelona ដែលបានធ្វើឱ្យពួកគេធ្លាក់ចេញពីពាន Copa del Rey និងបញ្ចប់ក្តីសង្ឃឹមក្នុងការប្រជែងពាន La Liga។

    ស្របពេលជាមួយគ្នានេះ លោក Mauricio Pochettino អ្នកចាត់ការទូទៅរបស់ក្រុម Tottenham បានសាទរដល់ក្រុមរបស់លោកសម្រាប់ការនៅតែរក្សាភាពរឹងមាំទល់នឹងការវាយសម្រុករបស់ក្រុម Borussia Dortmund និងបានផ្តួលក្រុមស្ថិតក្នុងក្របខ័ណ្ឌ Bundesliga មួយនេះ ក្នុងលទ្ធផល 1-០ កាលពីថ្ងៃអង្គារ និងទទួលជ័យជម្នះទាំង 2ជើង 4-០ ក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គ 16ក្រុមចុងក្រោយ។

    គ្រាប់បាល់ស៊ុតបញ្ចូលទីនៅដើមតង់ទី2 របស់ខ្សែប្រយុទ្ធ Harry Kane បានជួយឱ្យក្រុម Spurs ឈ្នះកៅអីទៅលេងក្នុងវគ្គ 8ក្រុមចុងក្រោយជាលើកទី1 ក្នុងចំណោមការដឹកនាំរយៈពេល 5ឆ្នាំរបស់លោក Pochettino ប៉ុន្តែគ្រាប់បាល់នោះបានកើតឡើង ក្រោយពីការសង្គ្រោះបាល់យ៉ាងល្អរបស់អ្នកចាំទី Hugo Lloris ជាបន្តបន្ទាប់ មុនពេលសម្រាកតង់ទី1 ដើម្បីរារាំងមិនឱ្យក្រុម Dortmund បំពេញការវាយបកវិញ។

    លោក Pochettino បានឱ្យដឹងថា៖ «វាពិតជាអស្ចារ្យខ្លាំងណាស់ ការងារបានបំពេញបញ្ចប់ហើយ។ យើងកំពុងតែស្ថិតក្នុងវគ្គ 8ក្រុមចុងក្រោយហើយ។ ខ្ញុំគិតថា វាពិតជាការទទួលបានជ័យជម្នះដ៏សំខាន់មែនទែននៅរាត្រីនេះ»៕

  • គូស្នេហ៍​សិល្បៈ​ច្រើន​គូ​ ​ធ្លាយ​រឿង​អាថ៌កំបាំង​ក្នុង​ថ្ងៃ​សម្ពោធ​រឿង​«​លោក​ប្តី​»​

    គូស្នេហ៍​សិល្បៈ​ច្រើន​គូ​ ​ធ្លាយ​រឿង​អាថ៌កំបាំង​ក្នុង​ថ្ងៃ​សម្ពោធ​រឿង​«​លោក​ប្តី​»​

    ​ផលិត​កម្ម​អិល​ឌី​ភាពយន្ត​បាន​ដាក់​សម្ពោធ​ជា​ផ្លូវការ​នូវ​វណ្ណកម្ម​ថ្មី​រឿង​ ​«​លោក​ប្តី​»​ក្រោម​វត្តមាន​តារា​ចូលរួម​ ​អ្នកនាង​ ​ចន​ ​ចន្ទ័​លក្ខិ​ណា​ ​និង​ស្វាមី​ ​លោក​ ​ឡេង​ ​ណា​វ៉ា​ត្រា​ ​និង​ភរិយា​ ​លោកតា​ ​វ៉ិច​ ​ទ័រ​ ​និង​ភរិយា​ ​កញ្ញា​ ​ដេ​នី​ ​ក្វាន់​ ​និង​គូស្នេហ៍​ ​លោក​ ​មួន​ ​ម៉ា​រ៉ា​ ​និង​ភរិយា​ ​លោក​ ​រ៉ូ​ណាន​ ​លោក​ ​ទ្រី​ ​តារា​វុធ​ ​កញ្ញា​ ​សម​ ​សុ​ជា​តារ៍​ ​លោក​ ​ឈុន​ ​សុវណ្ណ​ភក្តី​ ​និង​ ​សុវណ្ណ​ ​រ៉ា​ផា​ ​កញ្ញា​ ​នី​ឡា​ ​កញ្ញា​ ​ចាន់​ថា​ ​នាយ​គ្រឿន​ ​លោក​ ​សឿន​ ​វិ​តា​ ​សុខ​ ​ស្រី​លក្ខណ៍​ ​និង​ស្វាមី​ ​ព្រមទាំង​តួ​ជាច្រើន​ទៀត​ ​នា​បរិវេណ​រោងភាពយន្ត​ទំនើប​ ​ស្ថិតនៅ​ក្នុង​ផ្សារ​ទំនើប​អ៊ី​អន១​។​

    យប់មិញ​នេះ​ ​អ្នកនាង​ខ្ញុង​បាន​បង្ហាញ​វត្តមាន​ ​ដែល​ធ្វើ​ឱ្យ​ទស្សនិកជន​ចាប់អារម្មណ៍​ចំពោះ​អ្នកនាង​យ៉ាង​ខ្លាំង​ ​ដោយសារតែ​អ្នកនាង​តួអង្គ​សំខាន់​នៅក្នុង​រឿង​នេះ​ផង​ ​និង​ទើបតែ​បង្ហាញមុខ​មាត់​ថ្មី​ ​ក្រោយពី​កែ​ច្រមុះ​។​ ​នាង​បាន​ប្រាប់​ឡា​រ៉ែ​ន​ថា​ ​នាងស​ម្រេច​ចិត្ត​សម្តែង​រឿង​«​លោក​ប្តី​»​ ​គឺ​ព្រោះតែ​ចង់​បង្ហាញ​ឱ្យ​បុរស​ទាំងឡាយ​ ​គួរ​ពិចារណា​គិតដល់​ចិត្ត​ប្រពន្ធ​ផង​ ​ធ្វើអ្វី​ត្រូវ​យល់គ្នា​។​ ​ក្នុង​សាច់រឿង​នោះ​ ​នាង​ដើរតួ​ឆាល់​ដែរ​ ​តែ​ទប់​អត់​ជាប់​ជាមួយ​ប្តី​ ​ដែល​ខូច​ពោរពេញ​ដោយ​ល្បិច​ច្រើន​បំផុត​។​ ​ខ្ញុង​បន្ត​ថា​ ​មនុស្ស​ស្រី​ជា​មេផ្ទះ​ ​ទោះ​បែប​ណា​ ​គឺ​ទ្រាំ​ ​ហើយ​ចុងបញ្ចប់​ប្តី​ដឹងខ្លួន​កែ​ ​តែ​នៅ​ឆ្លៀត​ខិល​ខ្លះ​ៗ​ ​យ៉ាងណា​ក៏​គិត​ពី​ប្រពន្ធ​ ​និង​កូន​ឱ្យ​ច្រើន​។​

    មុន​ពេល​សរ​សំនួរ​ចាក់ដោត​ក៏​មានការ​សម្ដែង​ចម្រៀង​ពាក់ព័ន្ធ​នឹង​ ​លោក​ប្ដី​ ​ដោយ​អ្នកនាង​ ​ទូច​ ​ស្រី​លក្ខណ៍​ ​ជា​ច្រៀង​ជា​កិត្តិយស​ ​និង​បង្ហាញ​ពី​ការ​ពេញ​អំពី​សារ​និយាយទៅ​កាន់​ស្ត្រី​ ​និង​ស្វាមី​។​ ​ក្រៅពីនោះ​ ​លោក​ ​ពែក​ ​មី​ ​ដែល​សម្ដែង​ជា​តួឯក​ប្រុស​នៅក្នុង​រឿង​ ​ក៏បាន​អញ្ជើញ​គូស្នេហ៍​សិល្បៈ​ ​ស្វាមីភរិយា​មាន​ដូចជា​ ​អ្នកនាង​ ​ដេ​ននី​ ​ក្វាន់​និង​ ​ស្វាមី​ ​លោក​ ​ឡេង​ ​ណា​វ៉ា​ត្រា​ ​និង​ភរិយា​ ​លោកតា​ ​វ៉ិច​ ​ទ័រ​ ​និង​ភរិយា​ ​លោក​ ​មួន​ ​ម៉ា​រ៉ា​ ​និង​ភរិយា​ ​និង​ជាច្រើន​គូ​ទៀត​ ​ឡើងលើ​ឆាក​សម្ដែង​ ​ដើម្បី​ឆ្លើយ​នូវ​សំនួរ​ចាក់ដោត​ពី​ជីវិត​គូ​ស្វាមីភរិយា​ ​ខណៈ​ដែល​ស្វាមី​ដើរលេង​ក្រៅ​ផ្ទះ​ ​និង​លួចលាក់​មាន​ស្រី​ ​ជាដើម​។​ ​អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​ខ្លាំង​ឃើញថា​ ​គ្រាន់តែ​បានឮ​សំនួរ​ភ្លាម​ ​ស្វាមី​ម្នា​ក់ៗ​ចំហមាត់​ថ្លុង​តែម្ដង​ ​ហើយ​មើល​មុខ​ភរិយា​របស់​ខ្លួន​ ​ព្រោះថា​ ​គ្រប់​សំនួរ​សុទ្ធតែ​ត្រូវ​នឹង​សាច់រឿង​ពិ​តៗ​ ​(​ ​ស្វាមី​កំហូច​នោះ​អី​ ​.​.​.​.​ហិ​ហិ​ ​)​។​

    សូមជម្រាប​ ​រឿង​«​លោក​ប្តី​»​ ​និង​ធ្វើការ​ចាក់​បញ្ចាំង​ជា​ផ្លូវការ​នៅ​ថ្ងៃទី7​ ​មីនា​ ​ឆ្នាំ2019​ ​ស្អែកនេះ​តទៅ​ដោយ​អ្នក​ស្នេហា​ជឿ​ទុកចិត្ត​លើ​ផលិត​កម្ម​អិល​ឌី​ ​អាច​ទិញ​ ​និង​កក់​សំបុត្រ​ឲ្យហើយ​ ​ព្រោះ​ការ​បញ្ចាំង​នេះ​ ​ក៏​ដើម្បី​អបអរ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​ ​៨​ ​មិនា​ផង​ដែរ​។​ ​រឿង​«​លោក​ប្តី​»​ជា​ភាពយន្ត​ដែល​និយាយ​ពី​ស្វាមី​ខិល​ខួច​ ​មាន​ល្បិច​ដាក់​ប្រពន្ធ​ ​មិនបាន​ប្រើ​ហឹង្​សា​អ្វី​នោះ​ទេ​ ​តែ​ចិត្ត​ស្ត្រីជា​ប្រពន្ធ​ ​គឺ​គ្រាំចិត្ត​ស្ទើរតែ​ក្អួតឈាម​ ​ព្រោះ​ទង្វើ​ប្តី​កំហូច​។


    រូបភាព៖ Neth Udom Princess Little

  • អតីត​តារា​កីឡាកាស​អាជីព​ ​King​ ​Kong​ ​ស្លាប់​ក្នុង​វ័យ​ ​61ឆ្នាំ​ ​

    អតីត​តារា​កីឡាកាស​អាជីព​ ​King​ ​Kong​ ​ស្លាប់​ក្នុង​វ័យ​ ​61ឆ្នាំ​ ​

    លោក​ ​Christopher​ ​Pallies​ ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ ​មានឈ្មោះ​ ​King​ ​Kong​ ​Bundy​ ​ក្នុង​កីឡាកាស​អាជីព​នោះ​ ​បាន​ស្លាប់​កាលពី​ថ្ងៃ​ចន្ទ​ ​ក្នុង​វ័យ​ ​61ឆ្នាំ​។​ ​នេះ​បើ​យោង​តាម​ការប្រកាស​របស់​អង្គភាព​រៀបចំ​កីឡាកាស​ពិភពលោក​បែប​កម្សាន្ត​ហៅ​កាត់​ថា​ ​WWE​។​

    មូលហេតុ​នេះ​នៃ​ការ​ស្លាប់​នេះ​នៅ​មិនទាន់​ត្រូវ​បាន​ប្រកាស​ឱ្យ​ដឹង​ភ្លាម​ៗ​ឡើយ​។​ ​លោក​ ​Bundy​ ​ដែល​ក៏​ទទួល​បាន​រហស្សនាម​ថា​ ​«​ខុន​ដូ​ដើរ​បាន​»​ ​ដោយសារតែ​ការ​មាន​កម្ពស់​ដល់ទៅ​ ​1.9ម៉ែត្រ​ ​និង​ទម្ងន់​ ​207គីឡូក្រាម​របស់​គេ​នោះ​។​
    ​ ​«​ខុន​ដូ​ដើរ​បាន​»​បាន​បង្ហាញខ្លួន​ក្នុង​ការប្រកួត​អាជីព​របស់​គេ​ក្នុង​ឆ្នាំ1981​ ​ដោយ​ការប្រើ​ប្រាស់​ឈ្មោះថា​ ​Chris​ ​Canyon​។​ Chris​ ​Canyon​ ​ឬ​ ​King​ ​Kong​ ​Bundy​ ​មាន​ភាព​ល្បីល្បាញ​ក្នុង​ការប្រកួត​វាយ​ដាក់​ទ្រុង​ដែក​ជាមួយនឹង​កីឡាករ​ ​Hulk​ ​Hogan​ ​ក្នុង​កម្មវិធី​ ​WrestleMania​ ​2​ ​កាលពី​ឆ្នាំ1986​ ​ខណៈ​ដែល​ការប្រកួត​នោះ​ត្រូវ​បាន​ឈ្នះ​ដោយ​កីឡាករ​ ​Hogan​។ ​រូបគេ​ក៏​ធ្លាប់​បាន​ប្រឆាំង​នឹង​ការរាប់​ត្រឹមតែ​ ​3លើក​ផង​ដែរ​ ​ដោយ​ធ្លាប់​បាន​ទាមទារ​ឱ្យ​អាជ្ញា​កណ្តាល​រាប់​ដល់ទៅ​ ​5លើក​ ​ដើម្បី​បង្ហាញ​ពី​ភាព​ខ្លាំង​របស់​គេ​ទៅលើ​គូប្រកួត​។​

    ​លោក​ ​Hogan​ ​រួម​ជាមួយនឹង​តារា​កីឡាកាស​ផ្សេងទៀត​ ​បាន​ប្រើប្រាស់​បណ្តាញ​សង្គម​ ​Twitter​ ​កាលពី​ថ្ងៃអង្គារ​ ​ដើម្បី​សម្តែង​នូវ​ការរំលែក​ទុក្ខ​របស់​លោក​។​ ​លោក​បានឱ្យ​ដឹង​ថា​៖​ ​«​King​ ​Kong​ ​Bundy​ ​គឺជា​តារា​ឆ្នើម​ដ៏​អស្ចារ្យ​កាលពីមុន​ ​និង​បាន​បង្កើត​ការ​ចងចាំ​ដ៏​អស្ចារ្យ​ជាច្រើន​។​ ​សូម​ទៅ​ឱ្យ​បាន​សុខ​ណា៎​ ​បុរស​មាឌធំ​»​។​​ ​Bundy​ ​បាន​បង្ហាញខ្លួន​ជា​លើក​ទី1​ ​ក្នុង​កម្មវិធី​ប្រកួត​ ​WWF​ ​និង​បាន​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​ ​WrestleMani​ ​ជា​លើក​ទី1​ ​នៅ​លើ​សង្វៀន​ ​Madison​ ​Square​ ​Garden​ ​ក្នុង​ឆ្នាំ1985​។​ Bundy​ ​ធ្លាប់​បាន​ប្រកួត​ជាមួយនឹង​តា​រា​ឆ្នើម​ៗ​ជាច្រើន​ ​ក្នុង​នោះ​រាប់បញ្ចូល​ទាំង​កីឡាករ​ ​Andre​ ​The​ ​Giant​,​ ​The​ ​Undertaker​,​ ​“​Million​ ​Dollar​ ​Man​”​ ​Ted​ ​DiBiaseនិង​ ​Bobby​ ​“​The​ ​Brain​”​ ​Heenan​ ​ផង​ដែរ​៕

  • ចូល​សិល្បៈ​រយៈពេល​ខ្លី​ ​អ៊ុ​ក​ ​ចំប៉ា​រ័ត្ន​ ​ឡើង​កា​លី​បថ​ត​ថ្វាយព្រះ​ករុណា​ ​

    ចូល​សិល្បៈ​រយៈពេល​ខ្លី​ ​អ៊ុ​ក​ ​ចំប៉ា​រ័ត្ន​ ​ឡើង​កា​លី​បថ​ត​ថ្វាយព្រះ​ករុណា​ ​

    ​ទើបតែ​លេចមុខ​មាត់​ក្នុង​ពិភព​សិល្បៈ​តែមួយ​រយៈពេល​ខ្លី​ ​តារា​សម្ដែង​ ​និង​ជាតា​រា​បង្ហាញ​ម៉ូដ​ ​លោក​ ​អ៊ុ​ក​ ​ចំប៉ា​រ័ត្ន​ ​ហៅ​ ​Da​ ​Make​ ​ត្រូវ​គេ​កត់សម្គាល់​ថា​ឈានឡើង​កេរ្តិ៍ឈ្មោះ​យ៉ាង​ខ្លាំង​ ​ដោយ​បាន​តំណែង​តួឯក​ក្នុង​ភាពយន្ត​នៅ​ប៉ុស្តិ៍​លេខ៥គួរ​ឱ្យ​កត់សម្គាល់​នោះ​ផង​។​ ​អ្វី​ដែល​កាន់តែ​សរសើរ​ទៅទៀត​ ​គឺ​លោក​ត្រូវ​បាន​ផលិតករ​ជ្រើស​ឱ្យ​សម្ដែង​បទ​ថ្វាយ​ករុណា​ ​ដែល​ជា​ទឹកដម​សំលេង​របស់​តារាចម្រៀង​ ​កញ្ញា​ ​ទៀង​ ​មុំ​សុធា​វី​ ​ក្ដៅ​ៗ​នោះ​ផង​។​ ​

    លោក​ ​អ៊ុ​ក​ ​ចំប៉ា​រ័ត្ន​ ​និយាយ​ថា​ ​ក្នុងចំណោម​ការសម្ដែង​ទាំងអស់​ដែល​លោក​បាន​ប្រឡូក​ ​លោក​ហាក់​មាន​អារម្មណ៍​ចំពោះ​ការសម្ដែង​ជាមួយ​តារាចម្រៀង​ ​កញ្ញា​ ​ទៀង​ ​មុំ​សុធា​វី​ ​ជាង​ការសម្ដែង​កន្លងមក​ ​ដោយសារតែ​ការសម្ដែង​របស់​លោក​ជាមួយ​នាង​ ​គឺជា​កា​សម្ដែង​ក្នុង​បទចម្រៀង​ថ្វាយ​ដល់​ព្រះករុណា​ ​ដែល​លោក​បាន​ចាត់ទុកថា​នោះ​ជា​ស្នាដៃ​មួយ​ ​ដែល​លោក​មិនធ្លាប់​ថត​។​ ​លោក​បដិសេធ​បង្ហើប​ឱ្យ​ដឹងពី​ចំណងជើង​បទចម្រៀង​ ​ដោយ​គ្រាន់តែ​អះអាង​ថា​ ​នេះ​ជា​បទ​របស់​ព្រះករុណា​ ​និង​ជា​កា​រស​ម្ដែងដ៍​ផ្លួវ​ការ​មួយ​ ​បើ​ធៀប​នឹង​ការ​សម្ដែង​ផ្សេង​ៗ​។​ ​ក្នុង​នោះ​សម្រាប់​ការសម្ដែង​ទាំងស្រុង​ ​ក៏​ត្រូវ​ប្រិត​ព្រៀង​ពី​ក្រុម​ផលិតករ​ ​ដែល​ធ្វើ​ឱ្យ​លោក​ប្រយ័ត្ន​ប្រយែង​ចំពោះ​ការសម្ដែង​របស់​ខ្លួន​នោះ​ផង​ដែរ​។​ ​អ្វី​ដែល​កាន់តែ​សប្បាយចិត្ត​ទៅទៀត​ ​គឺ​លោក​បាន​សម្ដែង​ជាមួយ​កញ្ញា​ ​ទៀង​ ​មុំ​សុធា​វី​ ​ដែល​ជាតា​រា​ចម្រៀង​សំនៀង​ផ្អែម​ ​និង​ស្រទន់​ម្នាក់​ ​ដែល​លោក​គឺ​ជា​ហ្វេ​ន​ជាយូរមកហើយ​។​

    ​តារា​សម្ដែង​ប្រុស​រូប​នេះ​បាន​អះអាង​ថា​ ​ការងារ​សម្ដែង​ ​នៅក្នុង​រយៈពេល​ចុងក្រោយ​ ​បាន​ជួយ​ឱ្យ​លោក​កាន់តែ​មាន​កេរ្តិ៍ឈ្មោះ​បោះ​សំឡេង​ជាង​មុន​ ​ដោយ​តាំងពី​លោក​ឈានឡើង​តួឯក​មក​ ​គឺ​មិន​មាន​ផលិតករ​ណា​ម្នាក់​ឱ្យ​លោក​សម្ដែង​ជា​តួរាយរង​ទៀត​ទេ​។​ ​លោក​ថា​ ​មិនមែន​រើសអើង​មិន​ថត​ជា​តួ​កំប៉ុក​កំប៉ុក​នោះ​ទេ​ ​តែបើ​មាន​ផលិតករ​ទាក់ទង​ ​ក៏​លោក​អាច​នឹង​មិន​ថត​នោះ​ដែរ​ ​បើ​ការសម្ដែង​នោះ​ចេញមុខ​ត្រឹម​មួយ​ប្លង់​ឬ​ ​២ប្លង់​ ​ហើយ​បាន​ត្រឹម​តម្លៃ​ខ្លួន​ដូច​ការ​ថត​កន្លងមក​។​ ​ម្យ៉ាង​មក​ពី​លោក​កាក់កប​ ​និង​មមាញឹក​នឹង​ជំនួញ​លក់​ឡាន​នោះ​ផង​ ​ទើប​លោក​ប្រកាស​ថា​ ​បើ​ការសម្ដែង​ដែល​ទាក់ទង​មក​មិន​ឱ្យ​តម្លៃ​ដល់​ខ្លួន​ ​គឺ​សុខចិត្ត​ទំនេរ​គួ​ក​ជេរ​ឡាន​ល្អ​ជាង​។​ ​លោក​ចំប៉ា​រ័ត្ន​ ​បន្ថែម​ថា​ ​នៅក្នុង​ភាពយន្ត​លោក​បាន​សម្ដែង​ច្រើន​រឿង​មក​ហើយ​ ​ដូចជា​រឿង​”​ឈាម​ស្នេហ៍​ក្បត់​បេះដូង​”​ ​រឿង​ ​”​ឋាន​សួ​គ៍​វណ្ណៈ​”​ ​រឿង​”​គំនុំ​ស្នេហ៍​ភ្លើង​អាឃាត​”​ ​រឿង​”​លោហិត​រនាំង​ស្នេហ៍​”​ ​រឿង​”​ភរិយា​ឈ្លើយ​ស្នេហ៍​”​ ​រឿង​”​បន្តោង​ខ្សែក​ពេជ្រ​”​ ​និង​រឿង​”​ស្នេហ៍​បញ្ច្រាសទិស​”​ជាដើម​ ​ដោយ​ការងារ​បង្ហាញ​ម៉ូដ​ក៍​មាន​ទីផ្សារ​មិន​អន់​ដែរ​៕​

  • កសិករ​ក្រីក្រ​ម្នាក់​នៅ​ ​ខេត្ត​ ​ឧត្តរមានជ័យ​ ​មានសំណាង​បាន​ឈ្នះ​រង្វាន់​ ​១០០លាន​រៀល​ ​ពី​តែ​បៃតង​ ​អ៊ី​ឈី​តាន់​

    កសិករ​ក្រីក្រ​ម្នាក់​នៅ​ ​ខេត្ត​ ​ឧត្តរមានជ័យ​ ​មានសំណាង​បាន​ឈ្នះ​រង្វាន់​ ​១០០លាន​រៀល​ ​ពី​តែ​បៃតង​ ​អ៊ី​ឈី​តាន់​

    ​បុរស​ម្នាក់​ដែល​ជា​កសិករ​ក្រីក្រ​ ​រស់នៅ​ភូមិ​អូរសោម​ ​ឃុំ​ត្រពាំងប្រាសាទ​ ​ស្រុក​ត្រពាំងប្រាសាទ​ ​ខេត្ត​ឧត្តរមានជ័យ​ ​មានសំណាង​បាន​ឈ្នះ​រង្វាន់​ធំ​ពី​តែ​បៃតង​អ៊ី​ឈី​តាន់​ ​នូវ​ទឹកប្រាក់​ចំនួន១០០លាន​រៀល​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​នេះ​ ​។​ ​

    ​ថ្លែងប្រាប់​ក្រុមការងារ​ដែល​បាន​ចុះ​ប្រគល់​រង្វាន់​ធំ​ដល់​លំនៅ​ដ្ឋាន​ផ្ទាល់​ ​លោក​ ​អឿន​ ​អុន​ ​ដែល​ជា​អ្នកឈ្នះ​រង្វាន់​ប្រាក់​លាន​របស់​តែ​បៃតង​ ​អ៊ី​ឈី​តាន់​ ​បាន​រៀបរាប់​ប្រាប់​ឱ្យ​ដឹង​ថា​ ​៖​ ​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​នេះ​ ​ក្រោយពេល​មក​ពី​ធ្វើចម្ការ​ដំឡូងមី​វិញ​ ​ហើយ​មាន​អាការៈ​ហត់​ ​ក្ដៅ​ ​អស់កម្លាំង​ ​និង​មាន​ភាព​ស្រេកទឹក​ផង​នោះ​ ​លោក​បាន​ទិញ​តែ​បៃតង​ ​អ៊ី​ឈី​តាន់​ ​រសជាតិ​ក្រូចឆ្មារ​ទឹកឃ្មុំ​ ​ចំនួន​ ​៤ដប​ ​ពី​អ្នកលក់​ដែល​ជិះ​ម៉ូតូ​លក់​នៅ​តាម​ភូមិ​ទទួលទាន​ខ្លួនឯង​ផង​ ​និង​ចែក​ឱ្យ​កូន​ទទួលទាន​ផង​ ​លុះ​ពេល​មួល​គម្រប​ដប​ទទួលទាន​ ​ក៏​ស្រាប់តែ​ឃើញ​មាន​រង្វាន់​ ​100លាន​រៀល​ ​នៅក្នុង​គម្រប​ដប​តែម្ដង​ ​។​ ​ភ្លាម​នោះ​លោក​ពិតជា​មាន​អារម្មណ៍​រំភើប​ខ្លាំង​មែនទែន​ ​ហើយក៏​បាន​ស្រែក​ប្រាប់​ប្រពន្ធ​ ​និង​ញាតិមិត្ត​ជិ​ត​ខង​ឱ្យមក​ចោមរោម​មើល​ ​រួម​ជាមួយនឹង​ទូរស័ព្ទ​ជូនដំណឹង​ដល់​ក្រុមហ៊ុន​តាមរយៈ​លេខទូរស័ព្ទ​ដែល​មានស្រាប់​នៅនឹង​គម្រប​ដប​។

    លោក​បាន​បញ្ជាក់​ទាំង​អារម្មណ៍​រំជើបរំជួល​ទៀត​ថា​ ​តាំងពី​មុន​មក​លោក​មិនធ្លាប់​នឹកគិត​ថា​ ​អាច​មាន​លុយ​ច្រើន​សន្ធឹក​សន្ធាប់​ដូច្នេះ​នោះ​ទេ​ ​ព្រោះ​គ្មាន​មុខរបរ​អ្វី​ក្រៅពី​ស៊ីឈ្នួល​ធ្វើចម្ការ​ដំឡូងមី​ឱ្យ​គេ​ដើម្បី​បាន​លុយ​បន្តិចបន្តួច​គ្រាន់​ចិញ្ចឹម​ក្រពះ​តែប៉ុណ្ណោះ​ ​ដែល​សូម្បីតែ​ផ្ទះ​ក៏​គ្មាន​ជ្រកកោន​ផង​នោះ​ ​ប៉ុន្តែ​ពេលនេះ​ ​តែ​បៃតង​ ​អ៊ី​ឈី​តាន់​ ​បាន​ជួយ​កែប្រែ​ជោគវាសនា​គ្រួសារ​របស់​លោក​ឱ្យ​មាន​ភាពល្អ​ប្រសើរ​ហើយ​។​ ​ក្រោយពី​ទទួល​បាន​លុយ​រង្វាន់​ធំ​ ​100លាន​រៀល​ ​លោក​នឹង​យក​មួយចំនួន​ទៅ​សងបំណុល​គេ​ ​និង​សង់ផ្ទះ​ស្នាក់នៅ​តូចល្មម​មួយ​ ​ហើយ​ទុក​មួយចំណែកទៀត​ ​បង្កើត​មុខរបរ​ ​ដើម្បី​ទ្រទ្រង់​ជីវភាព​ទៅ​ថ្ងៃ​អនាគត​។​ ​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​សម្រាប់​រដូវ​កាល​ទី3​ ​ឆ្នាំ2019​ ​នេះ​ ​ក្រុមហ៊ុន​ ​តែ​បៃតង​ ​អ៊ី​ឈី​តាន់​ ​បាន​បង្កើន​រង្វាន់​ធំ​នូវ​ចំនួន​ទឹកប្រាក់​ ​100លាន​រៀល​ ​រហូតដល់​ ​70រង្វាន់​,​ ​ម៉ូតូ​ ​Scoopy​ ​i​ ​ចំនួន70រង្វាន់​ ​,​ ​ទូរស័ព្ទ​ ​iphone​ ​Xs​ ​ចំនួន70រង្វាន់​ ​រួម​ជាមួយនឹង​រង្វាន់​ ​Free​ ​តែ​បៃតង​អ៊ី​ឈី​តាន់​ ​រាប់​លាន​រង្វាន់​ទៀត​។​ ​រួសរាន់​ឡើង​ ​អ្នក​ដែល​មានសំណាង​បាន​ក្លាយជា​សេដ្ឋី​បន្ទាប់​ ​អាច​ជា​រូប​អ្នក​ ​៕​



  • លោក​ ​PHILLIPPE​ ​MICHEL​ ចុងភៅ​ចំណាន​ ​នៅ​កម្មវិធី​ ​Michelin​ ​Chef​ ​នឹង​បង្ហាញ​ជូន​នូវ​ទេពកោសល្យ​ចម្អិនម្ហូប​បារាំង​ដ៏​ពិសេស​នៅ​ ​ទីក្រុង​ភ្នំពេញ​និង​ខេត្តសៀមរាប​

    លោក​ ​PHILLIPPE​ ​MICHEL​ ចុងភៅ​ចំណាន​ ​នៅ​កម្មវិធី​ ​Michelin​ ​Chef​ ​នឹង​បង្ហាញ​ជូន​នូវ​ទេពកោសល្យ​ចម្អិនម្ហូប​បារាំង​ដ៏​ពិសេស​នៅ​ ​ទីក្រុង​ភ្នំពេញ​និង​ខេត្តសៀមរាប​

    ​ភ្នំពេញ​៖​ ​ថ្ងៃទី​ ​05​ ​ខែ​មិនា​ ​ឆ្នាំ2019​ ​សូម​អញ្ជើញ​មក​ភ្លក្ស​ម្ហូប​ដ៏​ឆ្ងាញ់​ពិសា​ដែល​ចម្អិន​ដោយ​ផ្ទាល់​ពី​មេ​ចុងភៅ​ដ៏​ចំណាន​ ​Michelin​ ​Chef​ ​នៅ​សណ្ឋាគារ​សូ​ហ្វី​តែល​ភ្នំពេញ​ភូ​គី​ត្រា​ ​និង​ ​សណ្ឋាគារ​ សូ​ហ្វី​តែល​ ​អង្គរ​ភូ​គី​ត្រា​ ​ខេត្តសៀមរាប​។​ ​ក្រុម​ចុងភៅ​របស់​យើង​នឹង​សហការ​ជាមួយ​លោក​ ​Philippe​ ​Michel​ ​ដែល​អញ្ជើញ​មក​ពី​ ​ភោជនីយដ្ឋាន​ ​Bergundy​ ​La​ ​Marande​ ​ប្រទេស​បារាំង​ ​ដើម្បី​បង្កើត​មុខម្ហូប​ពិ​សេស​ៗ​។​ ​

    ​មេ​ចុងភៅ​ ​Michelin​ ​Chef​ ​នឹង​បង្ហាញ​ជូន​នូវ​មុខម្ហូប​បារាំង​ដ៏​ឆ្ងាញ់​ពិសា​ដែល​ផ្តោត​សំខាន់​លើ​រសជាតិ​ដើម​នៃ​ម្ហូប​នៅ​តំបន់​ ​Bergundy​ ​។​ ​លោក​ ​Philippe​ ​Michel​ ​ក៏​ធ្លាប់​បាន​រៀន​ចម្អិនម្ហូប​ជាមួយ​មេ​ចុងភៅ​ល្បី​ៗ​ជាច្រើន​រូប​ផង​ដែរ​ ​ដូចជា​ ​លោក​ ​Gérard​ ​Besson​,​ ​Pierre​ ​Gagnaire​,​ ​Pierre​ ​Hermé​ ​and​ ​Georges​ ​Wenger​ ​។​ ​លោក​ ​Charles​-​Henri​ ​Chevet​ ​ដែល​ជានា​យក​គ្រប់គ្រង​ទូទៅ​ ​នៅ​សណ្ឋាគារ​សូ​ហ្វី​តែល​បាន​រៀបរាប់​ថា​ ​«​នេះ​គឺជា​ពេលវេលា​មួយ​ដ៏​ល្អ​សម្រាប់​ ​បងប្អូន​ ​មិត្តភក្តិ​ ​ទាំងអស់​ដែល​រស់នៅ​ប្រទេស​កម្ពុជា​ដែល​ចង់​ ​ភ្លក្ស​មុខម្ហូប​ដ៏​ពិសេស​មក​ពី​លោកខាងលិច​»​។​

    ​លោក​ ​Philippe​ ​Michel​ ​នឹង​បម្រើ​ជូន​នូវ​ម្ហូប​ ​6​ ​មុខ​ ​ដែល​មាន​ដូចជា​ ​ស្កា​ឡប់​ ​Smoked​ ​Black​ ​Angus​ ​Rib​-​Eye​ ​និង​ ​ខ្យង​ ​Bergundy​ ​ដ៏​ល្បី​ ​រួម​ទាំង​ម្ហូប​ពិ​សេស​ៗ​ ​ជាច្រើន​មុខ​ទៀត​។​ ​លោកអ្នក​ក៏អាច​ជ្រើសរើស​ស្រា​ជាច្រើន​ប្រភេទ​ដែល​នាំចូល​ផ្ទាល់​ពី​តំបន់​ ​Bergundy​ ​ផង​ដែរ​ ​ក្នុង​តម្លៃ​សមរម្យ​។​ ​កុំ​ភ្លេច​ជួប​ជាមូ​យ​លោក​ ​Philippe​ ​Michel​ ​ជាមួយ​អា​ហារ​ឆ្ងាញ់​ៗ​ ​នៅ​ភ្នំពេញ​ ​ថ្ងៃពុធ​ ​ទី​ ​6​ ​និង​ ​ព្រហស្បតិ៍​ ​ទី​ ​7​ ​ខែ​មិនា​ ​នេះ​ ​ចាប់ពី​ម៉ោង​ ​6​ ​ល្ងាច​ ​នៅ​ភោជនីយដ្ឋាន​ ​Do​ ​Forni​ ​និង​ ​នៅ​សៀមរាប​ ​ថ្ងៃសៅរ៍​ ​ទី​ ​9​ ​ខែ​ ​មិនា​នេះ​។​ ​

    ​សណ្ឋាគារ​សូ​ហ្វី​តែល​ភ្នំពេញ​ភូ​គី​ត្រា​ ​ថ្ងៃទី​ ​6​ ​និង​ ​7​ ​ខែ​មិនា​ ​ឆ្នាំ​ ​2019​ ​ចាប់ពី​ម៉ោង​ ​6​ ​ល្ងាច​។​ ​អញ្ជើញ​កក់​តុ​ជាមួយ​អាហារ​ ​6​ ​មុខ​ ​ក្នុង​តម្លៃ​ ​110​+​+​ ​ដុល្លារ​។​ ​សណ្ឋាគារ​សូ​ហ្វី​តែល​ ​អង្គរ​ភូ​គី​ត្រា​ ​ថ្ងៃទី​ ​9​ ​ខែ​មិនា​ ​ឆ្នាំ​ ​2019​។​ ​
    ​អញ្ជើញ​កក់​តុ​ជាមួយ​អាហារ​ ​6​ ​មុខ​ ​ក្នុង​តម្លៃ​ ​110​+​+​ ​ដុល្លារ​ ​រួម​ទាំង​ស្រា​ជាច្រើន​ប្រភេទ​៕​


  • ភ្ជាប់​ជាមួយ​រឿង​កែ​ច្រមុះ​ ​ម៉ៃ​ ​សុគន្ធ​ ​បង្ហោះ​សារ​ដាស់តឿន​ ​

    ភ្ជាប់​ជាមួយ​រឿង​កែ​ច្រមុះ​ ​ម៉ៃ​ ​សុគន្ធ​ ​បង្ហោះ​សារ​ដាស់តឿន​ ​

    ដូច​បាន​ជ្រាប​ថា​ ​អ្នកនាង​ ​ស្រេង​ ​សុ​កាន់​ដា​ ​ហៅ​នាង​ខ្ញុង​ ​តារា​កំប្លែង​ដ៏​ល្បីឈ្មោះ​ ​ប្រចាំ​ក្រុម​នាយ​ពាក់​មី​ ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កក្រើក​ដល់​ទស្សនិកជន​យ៉ាង​ខ្លាំង​ ​កាលពី​ម្សិលមិញ​នេះ​ ​នៅពេល​ដែលគេ​ឃើញ​នាង​ ​Live​ ​វីដេអូ​ចេញ​ពី​ផេ​ក​ផ្លូវការ​របស់​ខ្លួន​ ​បង្ហាញមុខ​មាត់​ដែល​មានស្នាម​ជាំ​ ​ដែល​ទស្សនិកជន​ខ្លះ​សង្ស័យ​ថា​នាង​ត្រូវ​ប្ដី​វាយ​ទៀតផង​។​ ​តែ​តារា​កំប្លែង​ ​នាង​ ​ខ្ញុង​ ​អះអាង​ថា​មុខមាត់​ដែល​មានស្នាម​ជាំ​ជាច្រើន​ដុំ​ ​គឺ​ក្រោយពី​វះកាត់​កែ​ច្រមុះ​ ​ធ្វើរួចរាល់​រយៈពេល7ថ្ងៃហើយ​ ​ក៏ប៉ុន្តែ​គ្រាន់តែ​មិនទាន់​កាត់​ចេស​តែប៉ុណ្ណោះ​។​ ​ក្នុង​នោះ​ក្រៅពី​បង្ហាញ​ការ​ព្រួយបារម្ភ​ ​មហាជន​ក៏​ជូនពរ​ឱ្យ​អ្នកនាង​ឆាប់​ជា​ជា​ ​ជាពិសេស​ក៏​ចង់​ឃើញ​មុខមាត់​ថ្មី​ក្រោយពេល​ដែល​អ្នកនាង​ ​ខ្ញុង​ ​កែ​ហើយ​ ​ថា​តើ​វា​ស្រស់​ស្អាត​ ​និង​ប្លែក​យ៉ាងណា​?​។​

    ​រឿងរ៉ាវ​ខាងលើ​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​នេះ​ ​បាន​ធ្វើ​ឱ្យ​ ​លោក​ ​ម៉ៃ​ ​សុគន្ធ​ ​ដែល​មហាជន​ជាច្រើន​បាន​ស្គាល់​ថា​ជា​ ​តារា​មហា​ទើស​ ​បង្ហោះ​រូបភាព​ ​និង​សារ​ដាស់តឿន​ដល់​មហាជន​ ​ចំពោះ​រឿង​ចាក់​ច្រមុះ​ឱ្យ​ស្អាត​ ​និង​ស្រួច​ដោយ​បាន​រៀបរាប់​ថា​៖​ ​«​វា​ជា​ការឈឺចាប់​មួយ​ ​សូមកុំ​ជឿ​លើ​ការ​ចាក់​ច្រមុះ​ឱ្យ​ស្អាត​និង​ស្រួច​ឱ្យ​សោះ​វា​គ្រោះថ្នាក់​ណាស់​។​ ​ខ្ញុំ​ឆ្លងកាត់​ហើយ​ ​ថ្ងៃនេះ​សូម​បង្ហាញ​ការពិត​មួយ​នេះ​ទុកជា​បទពិសោធន៍​ចុះ​ ​បងប្អូន​បើ​ចង់​កែច្នៃ​ភាព​ខ្វះខាត​ពី​ធម្មជាតិ​ ​សូម​ជៀស​ពី​ការ​ចាក់​បំពេញ​។​ ​បើ​ចង់​មែន​ធ្វើ​តែម្តង​ទៅ​ ​ខុស​ខ្ទង់​ ​រឺ​មិន​ស្រឡាញ់​ ​ដកចេញ​ភ្លាម​។​ ​តែបើ​ចាក់​វិញ​ ​ខុស​ហើយ​ ​ត្រូវ​ខាតពេល​វេលា​ ​ខាត​ទាំង​លុយ​ច្រើន​ ​ព្រោះ​ពិបាក​ណាស់​ក្នុង​ការវះកាត់​បូម​យកចេញ​»​៕​