Author: អេបិល

  • ឪពុក​ឈឺ​មិនទាន់​ធូរស្រើយ​ផង​ ​ស្រាប់តែ​ម្ដាយ​ ​ករុណា​ ​ពេជ្រ​ ​ដួល​រហូត​បណ្ដាល​ឱ្យ​.​.​.​​

    ឪពុក​ឈឺ​មិនទាន់​ធូរស្រើយ​ផង​ ​ស្រាប់តែ​ម្ដាយ​ ​ករុណា​ ​ពេជ្រ​ ​ដួល​រហូត​បណ្ដាល​ឱ្យ​.​.​.​​

    នៅពេលថ្មីៗនេះ​តារាចម្រៀង​ ​លោក​ ​ករុណា​ ​ពេជ្រ​ ​បាន​បង្ហោះ​សារ​ ​ដ៏​ក្រៀមក្រំ​ ​បំផុត​ខ​ណះ​លោកប៉ា​របស់​លោក​កំពុង​សម្រាក​ព្យាបាល​ជំងឺ​មិនទាន់​សះស្បើយ​ផង​ ​ស្រាប់តែ​លោក​បាន​បង្ហោះ​រូបភាព​ម្តាយ​ខ្លួន​ ​ដួល​រហូតដល់​បាក់​ភ្លៅ​ទៀត​ ​ដែល​មើលទៅ​គួរ​ឱ្យ​អាណិត​ដល់​តារាចម្រៀង​រូប​នេះ​ ​ត្រូវ​ឆ្លៀតពេល​ថែ​ទាំង​ឪពុក​ហើយ​ ​ឥលូវ​ម្ដាយ​ធ្លាក់ខ្លួន​ឈឺ​ម្នាក់ទៀត​។​ ​

    សូម​រំឭក​ដែរ​ថា​ ​អស់​ពេល​ជាច្រើន​ខែ​មក​ហើយ​ ​ដែលតា​រា​ចម្រៀង​ប្រុស​នៅ​ផលិតកម្ម​ថោ​នរូ​បនេះ​ ​ថែទាំ​ឪពុក​ជាទី​ស្រលាញ់​របស់​ខ្លួន​ដែល​ធ្លាក់ខ្លួន​ឈឺ​។​ ​មកទល់​នឹង​ពេលនេះ​នៅតែ​ ​មិនទាន់​បាន​ធូរស្បើយ​នៅឡើយ​នោះ​ទេ​។​ ​តែ​អ្វី​ដែល​កាន់តែ​ធ្វើ​ឱ្យ​មហាជន​ជាច្រើន​ ​មានការ​ក្តុកក្តួល​នៅក្នុង​ចិត្តខ្លាំង​បន្ថែម​ទៀត​នេះ​ ​ម្តាយ​ជាទី​ស្រលាញ់​របស់​លោក​ ​ក៏​ត្រូវ​ធ្លាក់ខ្លួន​ឈឺ​ម្នាក់ទៀត​ ដែលកាន់តែធ្វើឱ្យលោកជួបទុក្ខផ្ទួនៗ។​ ​

    ករុណា​ ​ពេជ្រ​ ​បាន​រៀបរាប់​ឱ្យ​ដឹង​ថា​ ​«​ព្រហ្មលិខិត​ ​កំពុង​បង្រៀន​ខ្ញុំ​ឱ្យ​ក្លាយជា​មនុស្ស​ដៃ​ ​100​ ​ហើយ​.​.​.​ ​ហើយ​កំពុង​បង្រៀន​ឱ្យខ្ញុំ​រឹងមាំ​ជ្រុល​ពេក​ហើយ​.​.​.​.​ ​ដើរ​ផង​ ​ទប់​ផង​ ​គិត​ផង​ ​ដូចជា​លេងសើច​ពេក​ហើយ​.​.​.​ប៉ា​ ​ដេកស្តូក​ស្តឹង​ ​នៅ​មួយ​កន្លែង​ ​មិនទាន់​មាន​លទ្ធផល​អ្វីឱ្យបាន​ប្រសើរ​ផង​.​.​.​ ​ឥឡូវ​មក​ថែម​ម៉ែ​ដួល​បាក់​ភ្លៅ​ម្នាក់ទៀត​.​.​.​.​ ​ដល់អញ្ចឹង​ ​ហួសចិត្ត​ ​.​.​.​.​អរគុណ​មួយ​រយៈ​នេះ​ ​បងប្អូន​តែងតែ​ឆាត​សួរ​ ​និង​បារម្ភ​ ​ពី​ខ្ញុំ​ហើយរឿង​ទាំងអស់​នេះ​ហើយដែល​ធ្វើ​ឱ្យ​ខ្ញុំ​មិនដែល​សប្បាយចិត្ត​ ​គិត​ច្រើន​ ​ហើយក៏​សូម​អរគុណ​ ​ញិា​តិ​មិត្ត​ ​ប្អូន​បង​ ​ដែល​ជួយ​ជា​ស្មារតី​ ​កំលាំង​កាយ​ ​កម្លាំងចិត្ត​ ​ជាពិសេស​ ​បុគ្គលិក​ក្លឹប​ថោន​ ​ដែល​បាន​បរិច្ចាគ​ឈាម​ ​ទាំងយប់​ ​សំរាប់​ត្រៀម​ទុក​ក្នុង​ការវះកាត់​ជូន​ម៉ែ​របស់ខ្ញុំ​.​.​.​.​»​៕​





  • បាន​ ​មុ​ន្នី​ល័ក្ខ​ ​មិន​បន្ត​កុងត្រា​ជាមួយ​ហង្ស​មាស​ ​និង​ប្រកាន់​ជំហរ​ជាតា​រា​ឯករាជ្យ​

    បាន​ ​មុ​ន្នី​ល័ក្ខ​ ​មិន​បន្ត​កុងត្រា​ជាមួយ​ហង្ស​មាស​ ​និង​ប្រកាន់​ជំហរ​ជាតា​រា​ឯករាជ្យ​

    ​មួយ​រយៈ​ចុងក្រោយ​នេះ​ ​តារាចម្រៀង​ស្រី​ ​បាន​ ​មុ​ន្នី​ល័ក្ខ​ ​ត្រូវ​បាន​មហាជន​ជាច្រើន​សង្ស័យ​ថា​ ​នាង​បាន​ស្ពាយ​បង្វេច​ចូល​ទៅ​ជ្រក​ក្នុង​ផលិត​កម្ម​សាន់​ដេ​ ​ជាមួយ​ដៃគូ​ចម្រៀង​ប្រុស​ ​ខាន់​ ​ចេ​មស៍​ ​រួច​ទៅ​ហើយ​ ​ដោយសារតែ​គេ​បានឃើញ​នាង​ ​ថត​បទចម្រៀង​ចូលឆ្នាំ​ថ្មី​រួមគ្នា​ជាមួយ​តា​រា​សាន់​ដេ​។​ ​តែ​យ៉ាងណាមិញ​ ​គេ​ក៏​ដឹង​ទៀត​ថា​ ​នាង​បាន​បញ្ចប់​កុងត្រា​ជាមួយ​ហង្ស​មាស​មួយ​រយៈកាល​ដែរ​។​ ​ការ​បញ្ចប់​កុងត្រា​នេះ​ ​មិន​ត្រូវ​បាន​គេ​សង្ស័យ​ពី​នាង​អ្វី​ច្រើន​នោះ​ឡើយ​ ​ក៏​ព្រោះតែ​ ​ភាគច្រើន​បានឃើញ​សកម្មភាព​ច្រៀង​របស់​នាង​នៅ​ហង្ស​មាស​ដដែល​ ​ដូចជា​ ​តាម​ការ​ប្រគំតន្ត្រី​របស់​ហង្ស​មាស​ជាដើម​។​

    ជាមួយគ្នា​នេះ​ ​បាន​ ​មុ​ន្នី​ល័ក្ខ​ ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា​ ​ខ្លួន​មិន​បន្ត​កុងត្រា​ទៀត​នោះ​ទេ​ ​ដោយ​នាង​លើក​ហេតុផល​ថា​ ​ហង្ស​មាស​មាន​តារាចម្រៀង​ច្រើន​ ​ហើយ​ឥឡូវ​ក៏​មានកម្ម​វិធី​ប្រឡង​ចម្រៀង​ច្រើន​ៗ​ទៀតផង​ដែរ​ ​ដូច្នេះ​តារាចម្រៀង​ក៏​ចេះតែ​មាន​បន្ត​។​ ​អ្វី​ដែល​ពិសេស​នោះ​ ​ក្រុមការងារ​ ​ក៏បាន​ផ្តល់​ឪ​កាស​ ​និង​លើកទឹកចិត្ត​នាង​ ​ឱ្យធ្វើ​ជាតា​រា​ចម្រៀង​ឯករាជ្យ​ដែរ​ ​ព្រោះ​ធ្វើ​ឱ្យ​នាង​មាន​ភាព​ងាយស្រួល​ ​ក្នុង​ការ​ធ្វើ​បទចម្រៀង​ឯករាជ្យ​ ​និង​ទទួល​ក្នុង​កម្មវិធី​សិល្បៈ​ផ្សេង​ៗ។

    តារា​ស្រី​សាច់​សខ្ចី​ដូច​បណ្ដូលចេក​រូប​នេះ​ ​បាន​អះអាង​ថា​ ​ខ្លួន​នាង​មិនបាន​ចូល​ជាតា​រា​ចម្រៀង​ ​ក្នុង​ផលិត​កម្ម​សាន់​ដេ​នោះ​ទេ​ ​ពោល​រាល់​បទចម្រៀង​ទាំងអស់​ ​មិនថា​បែបបទ​ប្រពៃណី​ខ្មែរ​,​ ​ញាក់​កន្រ្តាក់​អារម្មណ៍​ ​និង​មនោសញ្ចេតនា​ ​ដែល​នាង​បាន​ថត​ ​MV​ ​និង​ត្រៀម​ចេញ​ក្នុង​ឪ​កាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ខាងមុខ​ ​គឺ​សុទ្ធតែ​ចម្រៀង​ឯករាជ្យ​ទាំងអស់​ ​មិន​ស្ថិត​ក្រោម​ផលិតកម្ម​ណា​នោះ​ទេ​។​ ​រាល់​ចម្រៀង​ទាំងនោះ​ ​នាង​ធ្វើការ​បង្ហោះ​ក្នុង​ផេ​ក​ ​និង​ ​យូ​ធូប​ផ្ទាល់ខ្លួន​ទាំងអស់​តែម្តង​។​ ​លើស​ពីនេះ​ ​នាង​បាន​បញ្ចប់​កុងត្រា​ជាមួយ​ហង្ស​មាស​មក​ ​មាន​បណ្តា​ផ​លិ​កម្ម​ជាច្រើន​ ​ទាក់ទង​ឱ្យ​នាង​ចូល​ច្រៀង​ក្នុង​ផលិតកម្ម​របស់​ខ្លួន​ ​តែ​នាង​នៅតែ​ប្រកាន់​នូវ​ជំហរ​ថា​ ​ធ្វើជា​តារា​ឯករាជ្យ​៕​



  • ស្ងាត់ៗ… គឹម លីហ្សា និងប្អូនស្រី ឈ្នះពានឆ្នើមនៅប្រទេសថៃ

    ស្ងាត់ៗ… គឹម លីហ្សា និងប្អូនស្រី ឈ្នះពានឆ្នើមនៅប្រទេសថៃ

    ខណៈដែលនៅលើពិភពលោក ក៏ដូចជាប្រទេសកម្ពុជាមានការអបអរនឹងទិវារសិទ្ឌិនារីអន្តរជាតិ នៅក្នុងប្រទេសថៃឯណោះវិញ មិនត្រឹមតែអបអរប៉ុណ្ណោះទេ គឺបានទាំងរៀបចំប្រគល់ពានឆ្នើម ជូនដល់ស្ត្រីមួយចំនួននោះផង។ អ្វីដែលគេភ្ញាក់ផ្អើល គឺក្នុងចំណោមនារីបានពានឆ្នើមៗទាំងនោះ ក៍មានតារាចម្រៀង អ្នកនាង គឹម លីហ្សា និង កញ្ញា អេនីយ៉ា ជាប្អូនស្រី ដែលត្រូវគេស្គាល់ថាជាម្ចាស់ក្រុមហ៊ុន ផលិតផលថែរក្សាសម្រស់ Anniya Cosmetics Trading Co.,Ltd ក៏ទទួលបានទាំងពីរនាក់បងប្អូនផងដែរ កាលពីថ្ងៃទី9 ខែមីនា នោះ។

    អ្នកនាង គឹម លីហ្សា និយាយថា គ្រាន់តែចុះពីប្រទេសអូស្រ្តាលី ទៅសម្ពោធសាខាថ្មីនៅខេត្តស្វាយរៀងមិនទាន់បានប៉ុន្មានថ្ងៃផង អ្នកនាង និងប្អូនស្រី ក៏ត្រូវបានគណកម្មការរៀបចំអញ្ជើញឱ្យទៅទទួលពានឆ្នើមប្រចាំឆ្នាំ2019តែម្ដង។ អ្នកនាងថា ពានរង្វាន់នេះ ត្រូវបានទទួលតែប៉ុន្មានថ្ងៃ ក្រោយពីអ្នកនាង និងប្អូនស្រីទើបប្រកាសចែកចាយនៅខេត្តស្វាយរៀង ដោយមានក្រុមកំប្លែងយ៉េយ៉េ លោក ម៉ាដូណា និងក្រុមចម្រៀងច្រើននាក់នាពេលនោះចូលរួម។ ហើយមុខរបរអនឡាញពិតជាធ្វើឱ្យនាងជោគជ័យ ក្នុងពេលដែលអ្នកនាង ក៏មានពេលចុះឡើងពីអូស្ត្រាលីមកកម្ពុជា។

    តារាស្រីរូបនេះ បានបញ្ជាក់ថា គណកម្មការដែលរៀបចំព្រឹត្តិការណ៍ បានវាយតម្លៃថា ក្រុមហ៊ុនរបស់អ្នកនាង និងប្អូនស្រី បានក្លាយជាក្រុមហ៊ុននចូលផលិតផលម៉ាក Anniya និង Jesse នាំមុខធំមួយនៅកម្ពុជា។ អ្នកនាងថា ក្រុមហ៊ុនបានបើកដំណើការយូរមកហើយ ប៉ុន្តែក្រោយពេលអ្នកនាងចេញទៅរស់ប្រទេសអូស្ត្រាលី ក៏បានបន្ថែមការនាំចូលផលិតផលម៉ាក Jesse ថែមមួយប្រភេទទៀត ដែលអ្នកនាងបានចាត់ទុកថាបើកុំអាជីវកម្មរបស់អ្នកនាង និងប្អូនស្រីមិនទទួលជោគជ័យ ក៏ពិតជាមិនអាច។

    អ្នកនាង គឹម លីហ្សា ថាក្រុមហ៊ុនមិនត្រឹមតែត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុនឆ្នើមនៅកម្ពុជាប៉ុណ្ណោះទេ តែនាង និងប្អូនស្រីក៏ត្រូវបានប្រកាសឱ្យទទួលពានជាអ្នកគ្រប់គ្រងឆ្នើម និងមានឥទ្ធិពលក្នុងវិស័យអាជីវកម្មមួយនេះទាំងពីរនាក់ផងដែរ។ មុខជំនួញនាំចូលផ្ដាច់មុខផលិតផលថែរក្សាសម្រស់របស់អ្នកនាង និងប្អូនស្រី ទទួលបានការគាំទ្រតាំងពីបើកក្រុមហ៊ុនខ្លាំងណាស់ ទើបធ្វើឱ្យក្រុមហ៊ុនមួយនេះឈ្នះពានស្ទួនៗគ្នាអីចឹង៕

  • ភាពយន្ដ ១៣០ ចំណងជើងប្រកាសបើកឱ្យទស្សនាដោយឥតគិតថ្លៃ

    ភាពយន្ដ ១៣០ ចំណងជើងប្រកាសបើកឱ្យទស្សនាដោយឥតគិតថ្លៃ

    ​ពិធីប្រកាសបើកកម្ម​វិធីមហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​លើក​ទី៩​ ថ្ងៃទី ៩ មីនា ឆ្នាំ2019 នេះ​ ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​​ផលិតករ​ភាព​យន្ត​បរទេស​ និងកម្ពុជា ដែលមានរឿងរហូត​ដល់ 130​ ​ចំណងជើង​ ​មក​ពី​ ​37​ ​ប្រទេស​នៅ​ទូទាំង​ពិភពលោក​ ។ នេះ​ជា​ការ​បំបែក​កំណត់​ត្រា​ថ្មីមួយទៀត ដែលចំនួនរឿងកម្ពុជាកើនឡើងលើសដល់ 26​ ​ចំណងជើង​ ​ដែល​គិតជា​ភាគរយ​គឺ​មាន​ចំនួន​ច្រើន​បំផុត​ធៀប​ទៅ​នឹង​មហោស្រព​ភាពយន្ត​ពីឆ្នាំកន្លងទៅ។

    បើតាមប្រសាសន៍​របស់​លោក ជៀប សុវិជ្ជា នាយក CFC ក្នុងពិធី​បើក​មហោស្រពនេះ​កាល​ពី​យប់​មិញ នៅ​សាល​មហោស្រពចតុម្មុខ បានឱ្យដឹងថា «កម្មវិធីនេះ មិនត្រឹមតែចាក់បញ្ចាំងភាពយន្ដល្អៗនោះទេ តែជាឱកាសសម្រាប់ផលិតករខ្មែរ និងអន្ដរជាតិ បានជួបគ្នានិងទំនាក់ទំនងគ្នា ដើម្បីផលិតភាពយន្ដកម្ពុជា ឱ្យកាន់មានគុណភាពថែមមួយកម្រិតទៀត។ លោកបន្ដថា ភាពយន្ដក្នុងឆ្នាំនេះ សុទ្ធសឹងតែជាភាយន្ដសម្រិតសម្រាំង ហើយល្អៗមើល និងជាពិសេសឆ្នាំនេះ គឺមានភាពយន្ដឯកសារខ្មែរចំនួន 4 រឿង ដែលបង្ហាញអំពី ៤ទសវត្សរ៍​ក្រោយ​ការ​ដួល​រលំ​នៃ​របប​ខ្មែរក្រហម​ ​ជាខ្សែភាពយន្ត​ខ្នាត​ធំ​ ​ក៏ដូចជា​ខ្សែភាពយន្ត​ឯក​សា​រល្បីៗ​និយាយ​អំពី​របប​ប្រល័យ​ពូជសាសន៍​នៅ​កម្ពុជា​»។

    យ៉ាងណាមិញ លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្ត និងទស្សនីយភាព នៃក្រសួងវប្បធម៌ក៏បានឱ្យដឹងថា «ក្នុងព្រឹត្តិការមហោស្រពភាពយន្ដអន្ដរជាតិនេះ ពិតជាមានសារៈសំខាន់ក្នុងការជួយផ្សព្វផ្សាយ ស្នាដៃភាពយន្ដក្នុងស្រុកទៅបរទេស និងភាពយន្ដបរទេសមកកម្ពុជា»។ លោកបន្ដថា ខ្សែភាពយន្ដដែលនឹងត្រូវចាក់បញ្ចាំង ជាខ្សែភាពយន្ដដែលទទួលពានរង្វាន់ ពីបណ្ដាមហោស្រពភាពយន្ដធំៗពីប្រទេសផ្សេងៗ។ លើពីនេះក៏បានផ្ដល់ឱកាសដល់ ផលិតករកម្ពុជា និងផលិតករបរទេសជួបពិភាក្សា និងចែករំលែកនូវរវាងគ្នានឹងគ្នាថែមទៀតផង។

    សូមជម្រាបផងដែរថា ការចាក់បញ្ចាំងខ្សែភាពយន្ដជាតិ និងអន្ដរជាតិនេះនឹងចាក់បញ្ចាំងចាប់ពីថ្ងៃទី9-14ខែមីនា ឆ្នាំ2019 ដោយក្នុងនោះនឹងចាក់បញ្ចាំងខ្សែភាពយន្ដចំនួន150លើក នៅតាមរោងភាពយន្ដធំៗក្នុងរាជធានីភ្នំពេញរួមមាន៖ រោងភាពយន្ដលេជេន, ម៉េជ័រស៊ីណេផ្លិច, ប្រែមស៊ីណេផ្លិច, មជ្ឈមណ្ឌលបុប្ផាណា, សាលមហោស្រពចតុមុខ និងសណ្ឋាគាររ៉ូសវូដ ហើយខ្សែភាពយន្ដដែលនឹងចាក់ផ្សាយរួមមាន៖ ភាពយន្ដខ្នាតខ្លី, ខ្នាតធំ, ភាពយន្ដឯកសារ, ព្រមទាំងគំនូជីវចលជាដើម។ សូមអញ្ជើញចូលរួមទស្សនាដោយឥតគិតថ្លៃ និងកុំឱ្យខកខានឱ្យសោះ៕

  • អាន​ ​វិសាល​ ​ត្រូវ​ក្រុម​ក្មេង​ស្ទាវ​ព្រួត​គ្នា​វាយ​មួយ​ញញួរ​បែកក្បាល​ ​បែរជា​សុខចិត្ត​សំងំ​ស្ងៀម​លាក់​ព័ត៌មាន​

    អាន​ ​វិសាល​ ​ត្រូវ​ក្រុម​ក្មេង​ស្ទាវ​ព្រួត​គ្នា​វាយ​មួយ​ញញួរ​បែកក្បាល​ ​បែរជា​សុខចិត្ត​សំងំ​ស្ងៀម​លាក់​ព័ត៌មាន​

    ​ថ្មី​ៗ​នេះ​មានរឿង​រ៉ាវ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​សប៊ុ​ក​ ​ដោយមាន​ការ​ស៊ែ​រតៗ​គ្នា​យ៉ាងច្រើន​ទាក់ទង​នឹង​ករណី​ ​តារាចម្រៀង​ប្រុស​នៅក្នុង​ផលិតកម្ម​ ​M​ ​គឺ​លោក​ ​អាន​ ​វិសាល​ ​ត្រូវ​បាន​ក្រុម​ក្មេង​ស្ទាវ​ព្រួត​គ្នា​វាយ​មួយ​ញញួរ​ចំក្បាល​មក​លើ​រូបលោក​ ​បណ្តាល​ឱ្យ​បែកក្បាល​ហូរឈាម​ស្រោច​ខ្លួន​តែម្តង​។​

    ​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង11​ ​និង30នាទី​យប់​ថ្ងៃ7​ ​ខែមីនា​ ​ឆ្នាំ2019​ ​តាម​បណ្ដោយ​ ​នៅ​ផ្លូវ​លេខ​ ​113​ ​ស្ថិត​ក្នុង​សង្កាត់​បឹងកេងកង​ទី2​ ​ខណ្ឌចំការមន​ ​រាជធានី​ភ្នំពេញ​។​ ​ប្រភព​ព័ត៌មាន​នៅកន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា​ ​មុន​ពេល​កើតហេតុ​គេ​ឃើញ​លោក​ ​អាន​ ​វិសាល​ ​បាន​ធ្វើដំណើរ​ជិះ​ម៉ូតូ​ ​សេដេ​ ​ចុះទៅ​ទិញ​អី​ហូប​ ​ស្រាប់តែ​ពេលនោះ​មាន​ក្រុម​ក្មេង​ស្ទាវ​ជិះ​ម៉ូតូ​មក​ជិះ​គាត់​បើក​រ៉េ​ពេញ​ផ្លូវ​ ​ហើយ​ពេលនោះ​លោក​ ​អាន​ ​វិសាល​ ​បាន​ប្រាប់​ទៅ​ក្រុម​ក្មេង​ស្ទាវ​កុំ​ឲ្យ​ជិះ​ម៉ូតូ​លឿន​ៗ​ពេក​ខ្លាច​ប៉ះ​គេ​បង្ក​ជា​គ្រោះថ្នាក់​ ​ក៏​ស្រាប់តែ​ក្រុម​ក្មេង​ស្ទាវ​ខឹង​ ​ជិះ​មក​ឈប់​នៅមុខ​តូប​លក់​ឥវ៉ាន់​នោះ​ ​ដែលគេ​ស្គាល់​ថា​ ​ជា​កន្លែង​ម្តាយ​របស់​ក្មេង​ស្ទាវ​នោះ​ ​ហើយ​ដើរចូល​ទាញ​ញញួរ​វាយ​មក​លើ​លោក​ ​អាន​ ​វិសាល​ ​បណ្តាល​ឱ្យបែកក្បាល​ហូរឈាម​តែម្តង​។​ឭ

    ​ការ​បកស្រាយ​បង្ហោះ​ពី​លោក​ ​ចាន់​ ​មករា​ ​អ្នក​ផ​លិ​ត​ស្ព​ត​ ​និង​ជាគូ​ស្នេហ៍​កញ្ញា​ ​ដេ​នី​ ​ក្វាន់​ ​បាន​បង្ហោះ​ថា​ ​លោក​ ​អាន​ ​វិសាល​ ​បែកក្បាល​ដោយសារ​ត្រូវ​គេ​វាយក្បាល​នឹង​ញញួរ​។​ ​លោក​បាន​បង្ហោះ​ថា​ ​”​តារាចម្រៀង​ ​អាន​ ​វិសាល​ ​ត្រូវ​គេ​វាយក្បាល​នឹង​ញញួរ​ ​ម្ចាស់ខ្លួន​ ​(​អាន​ ​វិសាល​)​ ​បែរជា​សុខចិត្ត​ ​សំងំ​ស្ងៀម​ ​ព្យាយាម​លាក់​ព័ត៌មាន​ទៅវិញ​។​ ​តោះ​ជួយshare​ ​និង​ ​ជួយ​ឈឺឆ្អាល​ ​ដើម្បី​ជួយ​គាត់​ផង​។​ ​ទោះបី​គាត់​មិន​ចង់​ ​Ann​ ​Visal​ ​II​”​។​ ​ការ​បង្ហោះ​របស់​សាមីខ្លួន​ ​និង​លោក​ ​ចាន់​ ​មករា​ ​ធ្វើ​ឱ្យ​ម្នា​ក់ៗ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ ​ខណៈ​ដែល​ម្ចាស់​បទ​«​ទឹកភ្នែក​ខ្ទើយ​»​រូប​នេះ​ ​នៅ​មិនទាន់​ចេញមុខ​បកស្រាយ​នៅឡើយ​ ​ក្រៅពី​ឆ្លើយតប​អ្នក​ ​Comment​ ​ថា​លោក​ឈឺក្បាល​យ៉ាង​ខ្លាំង​ ​ក្រោយ​ត្រូវ​វាយបែក​ក្បាល​ហូរឈាម​។​ ​លោក​ ​ចាន់​ ​មករា​ ​បាន​ទទូច​ឱ្យ​មានការ​អន្តរាគមន៍​ជួយ​ដល់​លោក​ ​អាន​ ​វិសាល​ ​ដោយ​លោក​អះអាង​ថា​ ​លោក​ ​អាន​ ​វិសាល​ ​ពិតជា​គួរ​ឱ្យ​សង្វេគ​ក្រោយ​ធ្លាក់​ប្រជាប្រិយ​ភាព​។​

    ​លោក​ ​អាន​ ​វិសាល​ ​ទៅ​បាន​គេ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ភ្លាម​ៗ​ ​តែ​នៅ​មិនទាន់​ដឹង​ថា​នឹង​មាន​សភាព​បែប​ណា​ឡើយ​ក្នុង​ពេលនេះ​៕

  • មិន​អន់​ជាង​ ​ឱក​ ​សុគន្ធ​កញ្ញា​!​!​!​ ​ព្រាប​ ​សុវត្ថិ​ ​រឹតតែ​ខ្លាំង​ក្នុង​ព្រឹត្តិ​ការណ៍​”​ឋាន​ព្រះឥន្ទ​”​ ​នៅ​ប៉ោយប៉ែត​ ​

    មិន​អន់​ជាង​ ​ឱក​ ​សុគន្ធ​កញ្ញា​!​!​!​ ​ព្រាប​ ​សុវត្ថិ​ ​រឹតតែ​ខ្លាំង​ក្នុង​ព្រឹត្តិ​ការណ៍​”​ឋាន​ព្រះឥន្ទ​”​ ​នៅ​ប៉ោយប៉ែត​ ​

    ​លើស​ពី​ឱក​ ​សុគន្ធ​កញ្ញា​ ​ដែល​ធ្វើ​ឱ្យ​កក្រើក​ពិធីជប់លៀង​ ​អម​ដោយ​បើក​សម្ពោធ​គម្រោង​លក់​ចម្ការ​មិនធ្លាប់​មាននៅ​ក្នុង​ប្រទេស​កម្ពុជា​កាលពី​យប់​ថ្ងៃទី27​ ខែ​កុម្ភៈ​ ​នៅ​ភ្នំពេញ​ ​តារាចម្រៀង​ល្បីល្បាញ​លោក​ ​ព្រាប​ ​សុវត្ថិ​ ​ឯណោះ​វិញ​ ​គឺ​រឹតតែ​ធ្វើអោយ​កញ្ជ្រោល​ព្រឹត្តិ​ការណ៍​ដែល​មានឈ្មោះ​ថា​”​ឋាន​ព្រះឥន្ទ​”​ ​ដែល​បាន​ធ្វើ​នៅ​ក្រុង​ប៉ោយប៉ែត​ ​កាលពី​ថ្ងៃទី7​ ​ខែមីនា​ ​នោះ​ទៅទៀត​។​ ​គ្រាន់តែ​មានការ​ប្រកាស​ថា​ ​លោក​ឡើង​ឆាក​មិនទាន់​ទាំង​បកស្រាយ​បទចម្រៀង​ ​គឺ​មាន​អ្នកគាំទ្រ​ឡោមព័ទ្ធ​កកកុញ​ពេញ​ឆាក​តែម្ដង​។​

    ​លោក​ ​ព្រាប​ ​សុវត្ថិ​ ​ដែល​ត្រូវ​គេ​ស្គាល់​ថា​ជា​ម្ចាស់​គម្រោង​ដី​ឡូ​តិ៍​មួយ​រូប​ដែរ​ ​បាន​អះអាង​ថា​ ​គឺជា​ដំណឹងល្អ​ខ្លាំង​ណាស់​ ​ដែល​ប្រទេស​កម្ពុជា​មាន​ក្រុមហ៊ុន​ស្របច្បាប់​ពុះ​លក់​ចម្ការ​ជា​ហិ​ក​តា​រារ​ ​ហើយ​ថែមទាំង​មាន​សេវា​បង់​រំលោះ​មិន​គិតការ​ប្រាក់​ ​និង​មាន​ទាំង​ការ​មើលថែ​ដំណាំ​ឱ្យ​ផង​ដោយ​មិនបាច់​ខ្វល់​រឿង​ដាំដុះ​ខ្លួនឯង​។​ ​លោក​ទទូច​ឱ្យ​គាំទ្រ​គម្រោង​មួយ​នេះ​ ​ដើម្បី​លើកស្ទួយ​ដល់​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ ​ក៏ដូចជា​ដើម្បី​មាន​ចម្ការ​ដែល​ជា​កំណប់ទ្រព្យ​តកូនតចៅ​។​ ​លោក​ថា​ ​ជា​រឿង​សប្បាយចិត្ត​ណាស់​ ​ដែល​លោក​បាន​ច្រៀង​បើក​សម្ពោធ​គម្រោង​លក់​ចម្ការ​ដូងក្រអូប​របស់​ក្រុមហ៊ុន​នេះ​ស្ថិតនៅ​ខេត្តសៀមរាប​ ​ដោយ​កាន់តែ​សប្បាយ​ ​នៅពេល​គ្រាន់តែ​ឡើង​ឆាក​ភ្លាម​ ​ក៏​មាន​ម្ចាស់​ចម្ការ​យ៉ាង​កុះករ​មក​គាំទ្រ​លោក​ពេញមុខ​ឆាក​។​

    ​លោក​ ​ហង្ស​ ​ព្រីន្ស​យ៉ា​ ​ម្ចាស់​គម្រោង​ ​និង​ជា​ប្រធាន​គម្រោង​ឈ្មោះ​ឋាន​ព្រះឥន្ទ​ ​បាន​អះអាង​ថា​ ​ក្រោយពី​លោក​ទទួលជោគជ័យ​ក្នុង​គម្រោង​ពុះ​លក់​ចម្ការ​ធុរ៉េ​ន​ ​ចម្កា​របឺ​ ​និង​ចម្ការ​ដូងក្រអូប​ ​នៅ​ខេត្ត​ពោធិ​សាត់​ ​មណ្ឌលគីរី​ ​និង​កំពត​ ​ពេលនេះ​ក្រុមហ៊ុន​របស់​លោក​សម្រេច​បើក​លក់​ចម្ការ​ដូងក្រអូប​នៅ​ខេត្តសៀមរាប​ ​ក្នុង​គម្រោង​ទី8ទៀតហើយ​ ​ដោយធ្វើ​ពិធីសម្ពោធ​នៅ​ក្រុង​ប៉ោយប៉ែត​ ​ក្រោម​វត្តមាន​អភិបាលក្រុង​ ​និង​តា​រា​ល្បី​ៗ​រួមមាន​លោក​ ​ព្រាប​ ​សុវត្ថិ​ ​នាយ​ពែ​ក​មី​ ​និង​ក្រុម​កំ​ប្លែង​ល្បី​ៗ​។​

    លោក​ថា​គម្រោង​នេះ​ ​ត្រូវ​បាន​ប្រកាស​លក់​ ​បន្ទាប់ពី​ក្រុ​មហ៊ុ​ប្រមូល​ទិញ​ដីចម្ការ​ពី​ពលរដ្ឋ​នៅ​ឃុំ​ស្លែង​ ​ស្រុក​ស្រីស្នំ​ ​ខេត្តសៀមរាប​ ​បាន​ជាង1ពាន់​ហិកតារ​ ​ហើយ​សម្រេច​ដាំ​ជា​ចម្ការ​ដូងក្រអូប​ ​ស្របតាម​សណ្ឋានដី​ ​ដើម្បី​ពុះ​ជា​ឡូ​តិ៍​លក់​វិញ​ ​ដោយ​ក្នុង​មួយ​ឡូ​តិ៍​មាន​ទំហំ50ម៉ែត្រ​ ​គុណ​នឹង200ម៉ែត្រ​ ​ស្មើនឹង​មួយ​ហិកតារ​ ​ដោយ​លក់​ក្នុង​តម្លៃ​ដី14000​ ​និង​តម្រូវ​ឱ្យ​បង់​រំលោះ​ ​ដោយ​គ្មាន​តម្កល់​ប្រាក់កក់​ ​ឬ​ ​ឯកសារ​។​ ​អ្វី​ដែល​សំខាន់​គឺ​ក្រុមហ៊ុន​ធានា​ផ្ដល់​ប្លង់​រឹង​ពេល​បង់​រំលោះ​ចប់​ ​និង​ធានា​មើលថែ​ផលដំណាំ​ឱ្យ​ពេញ​រយៈពេល4ឆ្នាំ​ ​ដោយ​ក្រោយ4ឆ្នាំ​គឺ​មើលថែ​ខ្លួនឯង​ ​ឬ​ ​ម៉ៅ​ផ្លែ​ឱ្យ​ក្រុមហ៊ុន​មើលថែ​៕​

  • រុន​ ​ណា​កូ​ ​ទម្លាយ​ឱ្យ​ដឹងពី​ទំនាក់ទំនង​ក្រៅ​សិល្បៈ​ជាមួយ​ ​ទេព​ ​មុ​ន្នី​រក្សា​

    រុន​ ​ណា​កូ​ ​ទម្លាយ​ឱ្យ​ដឹងពី​ទំនាក់ទំនង​ក្រៅ​សិល្បៈ​ជាមួយ​ ​ទេព​ ​មុ​ន្នី​រក្សា​

    ​នៅ​ពេល​ថ្មី​ៗ​កន្លងមក​តារា​សម្ដែង​លោក​ ​រុន​ ​ណា​កូ​ ​បានឱ្យ​ដឹង​ថា​រវាង​លោក​ ​និង​គូ​ដណ្ដឹង​សម្រេច​បែកផ្លូវ​គ្នា​ហើយ​ ​។​ ​បែបនេះ​ហើយ​ទើប​លោក​មាន​សេរីភាព​គ្រប់គ្រាន់​សម្រាប់​ការងារ​សិល្បៈ​ ​ដោយ​ចង់​សម្តៅ​ថា​មិន​ខ្លាច​នឹង​បណ្ដើរ​ ​ឬ​កៀកកើយ​ជាមួយ​តារា​ស្រី​ណាមួយ​នៅក្នុង​ការងារ​សិល្បៈ​ទៀត​ឡើយ​ ​។​ ​ចំពោះ​ភាព​ស្និទ្ធស្នាល​ជាមួយ​កញ្ញា​ទេព​ ​មុ​ន្នី​រក្សា​ ​នោះ​ ​លោក​រុន​ ​ណា​កូ​ ​អះអាង​ថា​នៅ​មិនទាន់​មាន​អារម្មណ៍​ស្រឡាញ់​គ្នា​ទេ​ ​ដោយ​គ្រាន់តែ​មាន​អារម្មណ៍​ចូលចិត្តគ្នា​ ​ច្រើន​ឡើង​ៗ​ប៉ុណ្ណោះ​។

    ចំណែក​កញ្ញា​ទេព​ ​មុ​ន្នី​រក្សា​ ​វិញ​និយាយ​ថា​ ​កាលពីមុន​លោក​រុន​ ​ណា​កូ​ ​មិនទាន់​បែក​ពី​គូ​ដណ្ដឹង​នាង​គ្រាន់តែ​ហ៊ាន​ស្និទ្ធស្នាល​ក្នុងនាម​សិល្បៈ​ប៉ុណ្ណោះ​ ​ប៉ុន្តែ​នៅពេល​ដឹង​ថា​លោក​បែកគ្នា​ហើយ​ទើប​ធ្វើឱ្យនាង​ហ៊ាន​ស្និទ្ធស្នាល​ជាង​មុន​ ​និង​គ្មាន​ក្តី​បារម្ភ​ ​។​ ​កញ្ញា​ទេព​ ​មុ​ន្នី​រក្សា​ ​និយាយ​ថា​ ​«​នៅ​មិនទាន់​ដឹង​ថា​អារម្មណ៍​ចូលចិត្ត​ដែល​បាន​កើតឡើង​គឺជា​អារម្មណ៍​ស្នេហា​ ​ឬ​គ្រាន់តែ​ចង់​ស្និទ្ធស្នាល​ដើម្បីឱ្យកាន់តែ​យល់ចិត្ត​គ្នា​ក្នុង​ការរាប់​អាន​នោះ​ទេ​ ​ក្នុង​ពេល​ដែល​នាងខ្ញុំ​ក៏​មិនទាន់​រក​ឃើញ​បុរស​ណា​ម្នាក់​ជា​ម្ចាស់​បេះដូង​ ​»​។​

    លោក​រុន​ ​ណា​កូ​ ​និយាយ​ថា​«​ខ្ញុំ​មិនទាន់​ចង់​មាន​ស្នេហា​ថ្មី​ជំនួស​គូ​ដណ្ដឹង​នោះ​ឡើយ​ ​ដោយសារតែ​រវាង​ខ្ញុំ​ ​និង​គូ​ដណ្ដឹង​ដ្បិតថា​បានសម្រេច​ចិត្ត​បញ្ចប់​គ្នា​ ​តែ​អនុស្សាវរីយ៍​គឺ​នៅ​ ​ក្ដៅ​ៗ​ដែល​ធ្វើឱ្យខ្ញុំ​មិនទាន់​អាច​បំភ្លេច​បាន​ ​និង​យល់ថា​មិនទាន់​ចង់បាន​គូស្នេហ៍​មក​ជាប់ដៃ​ជាប់ជើង​ក្រោយ​បែកបាក់​អ្នកចាស់​បែបនេះ​នោះ​ឡើយ​»​៕​

  • ​ការ​ទូទាត់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ ​ផ្ដល់​ផលប្រយោជន៍​ដល់​សេដ្ឋកិច្ច​ជាតិ​

    ​ការ​ទូទាត់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ ​ផ្ដល់​ផលប្រយោជន៍​ដល់​សេដ្ឋកិច្ច​ជាតិ​

    ​បើ​យោង​តាម​ប្រវត្តិ​សាស្រ្ត​ ​ក្រដាសប្រាក់​“​រៀល​”​ ​ដំបូង​របស់​ប្រទេស​កម្ពុជា​ ​បាន​ចាប់ផ្ដើម​ធ្វើ​ចរាចរណ៍​ពេញលេញ​នៅ​ខែកញ្ញា​ ​ឆ្នាំ1955​ ​បន្ទាប់ពី​ប្រទេស​កម្ពុជា​បាន​ទទួល​ឯករាជ្យ​ទាំងស្រុង​ពី​បារាំង​នៅ​ឆ្នាំ1953​ ​ក្រោម​ព្រះរាជ​បូ​នី​យកិ​ច្ច​របស់​អតីត​ព្រះមហាក្សត្រ​ ​ព្រះ​បរម​រតន​កោដ្ឋ​ ​ព្រះបាទ​នរោត្តម​ ​សីហនុ​វរ្ម័ន​។​

    ​រហូតមកដល់​ពេល​បច្ចុប្បន្ន​នេះ​ ​ក្រដាសប្រាក់​នៅតែ​ចរាចរ​ ​និង​ជា​រូបិយប័ណ្ណ​ផ្លូវការ​ ​សម្រាប់​ធ្វើការ​ទូទាត់​បង់ថ្លៃ​ទំនិញ​ ​និង​សេវាកម្ម​សម្រាប់​ប្រជាជន​។​ ​បើ​ទោះជាយ៉ាងណា​ក៏ដោយ​ ​ជាមួយនឹង​ស្ថានភាព​ជឿនលឿន​នៃ​បច្ចេកវិទ្យា​នៅក្នុង​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​ ​ក្រដាសប្រាក់​ត្រូវ​បាន​គេ​រំពឹង​ថា​ ​នឹង​ត្រូវ​កាត់បន្ថយ​ការប្រើ​ប្រាស់​ជា​បណ្តើរ​ៗ​នៅក្នុង​ប្រតិបត្តិ​ការ​ហិរញ្ញវត្ថុ​ ​ជាពិសេស​ក្នុង​ដំណាក់កាល​នៃ​ការ​ផ្លាស់​ប្តូរ​ពី​ហិរញ្ញវត្ថុ​បែប​ ​”​ប្រពៃណី​”​ ​ទៅ​បែប​ ​”​ឌីជីថល​”​ ​ដែល​បាតុភូត​នេះ​មិនមែន​កើតមានឡើង​ចំពោះតែ​ប្រទេស​កម្ពុជា​នោះ​ទេ​ ​គឺ​វា​បាន​កើតមានឡើង​រួច​ទៅ​ហើយ​ចំពោះ​ប្រទេស​ជាច្រើន​នៅក្នុង​ពិភពលោក​។​

    ​ជាក់ស្ដែង​នៅក្នុង​ប្រទេស​វៀតណាម​ ​នៅក្នុង​ខែមករា​ ​ឆ្នាំ2017​ ​ឧបនាយក​រដ្ឋមន្រ្តី​ ​Vuong​ ​Dinh​ ​Hue​ ​បាន​ចុះហត្ថលេខា​លើ​សេចក្តី​សម្រេច​នៃ​គោលនយោបាយ​ដើម្បី​កាត់បន្ថយ​ចំនួន​ប្រតិបត្តិ​ការប្រើ​ប្រាស់​ក្រដាសប្រាក់​ឱ្យ​នៅសល់​តិច​ជាង​ ​10​%​ ​នៃ​ប្រតិបត្តិ​ការ​នៅ​លើ​ទីផ្សារ​សរុប​ទាំងអស់​នៅក្នុង​ឆ្នាំ2020​។​

    ​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ​គ្រឹះស្ថាន​ធនាគារ​ជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជា​ ​បាន​ពង្រីក​សេវាកម្ម​ហិរញ្ញវត្ថុ​មូលដ្ឋាន​របស់​ខ្លួន​ ​ដោយ​រួមបញ្ចូល​សេវា​ហិរញ្ញវត្ថុ​តាម​បែប​ឌីជីថល​ ​ដែល​ជាផ្នែក​មួយ​នៃ​គម្រោង​ធនាគារ​របស់​ពួកគេ​ ​ដើម្បី​ផ្ដល់​ជូន​អតិថិជន​នូវ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ថ្មី​មួយ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​។​ ​សេវា​ហិរញ្ញវត្ថុ​តាម​បែប​ឌីជីថល​ដែល​មាន​ប្រជាប្រិយ​ភាព​បំផុត​នោះ​គឺ​ ​សេវា​ធនាគារ​តាមរយៈ​ទូរស័ព្ទចល័ត​ ​ក្នុង​នោះ​មាន​សេវា​ទូទាត់ប្រាក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ ​ឬ​ការ​ទូទាត់ប្រាក់​តាម​ប្រព័ន្ធ​ឌីជីថល​ ​ដោយ​ពុំ​មានការ​ប្រើប្រាស់​ក្រដាសប្រាក់​ឡើយ​។​

    ​ទាក់ទង​នឹង​ការ​វិវឌ្ឍ​នៃ​ផ្នែក​ហិរញ្ញវត្ថុ​ដែល​យើង​មើលឃើញ​ជាក់ស្ដែង​នេះ​ ​លោក​ ​Vincent​ ​Ling​ ​អនុប្រធាន​ចាត់ការ​ទូទៅ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​របស់​ក្រុមហ៊ុន​ ​UnionPay​ ​បាន​លើកឡើង​ថា​ ​ជាទូទៅ​ការ​បោះពុម្ព​ក្រដាសប្រាក់​ ​គឺ​ការ​ចំណាយ​ដ៏​ច្រើន​មួយ​សម្រាប់​ប្រទេស​។​ ​វា​មិន​ត្រឹមតែ​ត្រូវ​ចំណាយ​ទៅលើ​ការ​បោះពុម្ព​នោះ​ទេ​ ​គឺ​ត្រូវ​ចំណាយ​ទៅលើ​ការ​ដឹកជញ្ជូន​ ​ការគ្រប់គ្រង​ ​និង​ការចែកចាយ​ក្រដាសប្រាក់​ទាំងនោះ​ឱ្យទៅ​ដល់​គោលដៅ​ ​ក៏​ជា​ក្ដី​កង្វល់​មួយ​ផង​ដែរ​។​ ​ជាង​នេះ​ទៅទៀត​ ​បើ​ស្ថិតនៅ​ក្នុង​ស្ថានភាព​អាក្រក់​បំផុត​ ​ដែល​អាច​កើតមានឡើង​នោះ​ ​គឺ​ការ​ក្លែងបន្លំ​ក្រដាសប្រាក់​។​

    ​លោក​បាន​បន្ត​ទៀត​ថា​ ​“​បើ​ប្រជាពលរដ្ឋ​ផ្លាស់​ប្តូរ​ទម្លាប់​មក​ធ្វើការ​ទូទាត់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ ​ដោយ​ពុំ​ចាំបាច់​ប្រើប្រាស់​ក្រដាសប្រាក់​វិញ​នោះ​ ​វា​នឹង​ផ្ដល់​ផល​អត្ថ​ប្រយោជន៍​ច្រើន​ដល់​សេដ្ឋកិច្ច​ជាតិ​ ​ដែល​ប្រទេស​កម្ពុជា​បាន​និង​កំពុង​រៀបចំខ្លួន​ក្នុង​ការ​ប្រែក្លាយ​សេដ្ឋកិច្ច​របស់​ខ្លួន​ឱ្យទៅ​ជា​សេដ្ឋកិច្ច​ឌីជីថល​នា​ពេល​ខាងមុខនេះ​”​។​

    ​ពាក់ព័ន្ធ​ទៅ​នឹង​សេដ្ឋកិច្ច​ឌីជីថល​នៅក្នុង​ប្រទេស​កម្ពុជា​ ​ឯកឧត្ដម​ ​វង្សី​ ​វិស្សុត​ ​រដ្ឋលេខាធិការ​អ​ចិន្​រៃ្តយ៍​នៃ​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​បានឱ្យ​ដឹង​នៅក្នុង​វេទិកាសាធារណៈ​ស្ដីពី​ការគ្រប់គ្រង​ម៉ាក្រូ​សេដ្ឋកិច្ច​ ​និង​ច្បាប់​ថវិកា​ឆ្នាំ2019​ ​នៅ​ថ្ងៃទី15​ ​ខែមករា​ ​ឆ្នាំ2019​ ​ថា​ ​រដ្ឋាភិបាល​កម្ពុជា​ ​កំពុង​ព្រាង​គោលនយោបាយ​ស្តី​ពី​សេដ្ឋកិច្ច​ឌីជីថល​ដែល​មានមុខ​ងារ​ជា​ផែនទី​បង្ហាញផ្លូវ​ ​ដើម្បី​បង្កើន​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ ​ឈរ​លើ​មូលដ្ឋាន​នៃ​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ថ្មី​។​

    ​លោក​បាន​បន្ត​ទៀត​ថា​ ​សេចក្ដីព្រាង​គោលនយោបាយ​នេះ​ ​ត្រូវការ​ពេលវេលា1​ ​ឬ2ឆ្នាំ​ ​ដើម្បី​បញ្ចប់​ ​ហើយ​រំពឹង​ថា​ ​នឹង​រួចរាល់​សម្រាប់​ការ​ដាក់​ឱ្យ​ដំណើរការ​នៅដើម​ឆ្នាំ2020​។​

    ​ជា​ការពិត​ណាស់​ ​ប្រទេស​កម្ពុជា​ក៏បាន​លោត​ផ្លោះ​យ៉ាង​ស្វាហាប់​ទៅតាម​ភាព​លូតលាស់​ជាស​កល​នៃ​បច្ចេកវិទ្យា​។​ ​ចំណែក​ការ​តភ្ជាប់​បណ្ដាញ​អ៊ី​ន​ធើ​ណិ​ត​ ​កាន់តែ​មាន​ភាព​ទូលំទូលាយ​មានតម្លៃ​ថោក​ ​ដែល​ជា​គ្រឹះ​យ៉ាង​សំខាន់​សម្រាប់​ទ្រទ្រង់​វិ​ស័យ​ផ្សេង​ៗ​ទៀត​ ​ក្នុង​នោះ​ការ​ទូទាត់ប្រាក់​តាម​ប្រព័ន្ធ​ទូរស័ព្ទ​ដៃ​ ​(​បង់ប្រាក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ ​ឬ​ឌីជីថល​)​ ​មានការ​កើនឡើង​ច្រើន​នៅក្នុង​តំបន់​ទីប្រជុំជន​ ​និង​ទីក្រុង​ធំ​នៃ​ប្រទេស​កម្ពុជា​ ​នេះ​បើ​តាម​ការ​ឱ្យ​ដឹងពី​លោក​ ​យុន​ ​សុវណ្ណា​ ​នាយក​ប្រតិបត្តិ​នៃ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​។​

    ​លោក​បាន​បញ្ជាក់​ថា​ ​”​ប្រជាជន​កម្ពុជា​ពេញវ័យ​ប្រមាណ​ ​2.4លាន​នាក់​ ​ត្រូវ​នឹង​ ​24​%​ ​នៃ​ប្រជាពលរដ្ឋ​ពេញវ័យ​សរុប​ ​ចំនួន​ ​10លាន​នាក់​ ​បាន​ប្រើប្រាស់​សេវាកម្ម​បង់ប្រាក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ ​ឬ​ឌីជីថល​ ​តាមរយៈ​ទួ​រស័ព្ទ​ដៃ​របស់​ខ្លួន​។​ ​ដូច្នោះ​បើ​ធៀប​ទៅ​នឹង​ ​2​ ​ឬ3ឆ្នាំមុន​ ​ប្រជាជន​កម្ពុជា​មានការ​យល់ដឹង​ច្រើន​ ​និង​ទូលំទូលាយ​ជាង​មុន​ ​ព្រោះ​ការ​ទូទាត់ប្រាក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ ​មាន​ភាព​ងាយស្រួល​ ​អាច​ធ្វើ​ប្រតិបត្តិ​ការបាន​គ្រប់ពេលវេលា​ ​និង​គ្រប់​ទីកន្លែង​ ​មិនបាច់​ចំណាយពេល​វេលា​ធ្វើដំណើរ​ទៅមក​ ​មិន​ចំ​បាច់​កាន់​ក្រដាសប្រាក់​ ​និង​មិន​ភ័យ​ព្រួយ​ពី​ការបាត់បង់​ដោយ​ប្រការ​ណាមួយ​ឡើយ​”​។​

    ​ចំណែក​នៅ​ជ្រុង​ម្ខាងទៀត​ ​អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​ ​លោក​បណ្ឌិត​ ​គី​ ​សេរី​វឌ្ឍន៍​ ​បានឱ្យ​ដឹង​ដែរ​ថា​ ​នៅពេល​ដែល​ប្រជាជន​មានការ​ប្រើប្រាស់​ ​ឬ​ធ្វើការ​ទូទាត់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ ​ឬ​ឌីជីថល​កាន់តែ​ច្រើន​ ​វា​នឹង​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​មាន​ចីរភាព​ជាង​ការដែល​ប្រជាជន​ធ្វើការ​ទូទាត់​ដោយ​ប្រើប្រាស់​ក្រដាសប្រាក់​ ​ព្រោះ​ការ​ទូទាត់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ ​មាន​ភាព​ច្បាស់លាស់​ជាង​ ​មាន​តម្លាភាព​ជាង​ ​ដូចជា​ការ​ប្រមូល​ពន្ធ​ ​ឬ​ការ​បង់ថ្លៃ​សេវា​សា​ធា​រណៈ​ផ្សេង​ៗ​របស់​រដ្ឋ​ ​ជាដើម​”​។​

    ​ទាក់ទង​នឹង​អនាគត​នៃ​ប្រព័ន្ធ​ទូទាត់​តាម​បែប​ឌីជីថល​នៅ​កម្ពុជា​ ​ត្រូវ​បាន​លោក​ ​Vincent​ ​Ling​ ​អនុប្រធាន​ចាត់ការ​ទូទៅ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​នៃ​ក្រុមហ៊ុន​ ​UnionPay​ ​បញ្ជាក់​ប្រាប់​ថា​៖​ ​“​ខ្ញុំ​យល់ថា​ ​ប្រទេស​កម្ពុជា​ក៏​មិន​ខុសពី​ប្រទេស​ដទៃទៀត​នៅក្នុង​តំបន់​ដែរ​។​ ​ការ​ទូទាត់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ ​គឺ​ពិតជា​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការជំរុញ​ ​និង​ធ្វើ​ឱ្យ​ប្រព័ន្ធ​គ្រប់គ្រង​សាច់ប្រាក់​ ​កាន់តែ​មានប្រសិទ្ធភាព​ ​និង​កាន់តែ​ប្រសើរ​ឡើង​។​ ​ការ​ទូទាត់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ ​នឹង​ចូលរួម​ចំណែក​ដើម្បី​អាច​សម្រេច​បាន​នូវ​គម្រោង​សេដ្ឋកិច្ច​ឌីជីថល​ ​នៅក្នុង​ឆ្នាំ2023​ ​របស់​កម្ពុជា​ ​ជាក់ជា​មិនខាន​”​៕​

  • លោក​ ​Solskjaer​ ​ថា​ ​Man​ ​Utd​ ​អាច​ជម្នះ​រាល់​ឧបសគ្គ​ទាំងអស់​ ​ក្រោយ​ទម្លាក់​ ​PSG​ ​

    លោក​ ​Solskjaer​ ​ថា​ ​Man​ ​Utd​ ​អាច​ជម្នះ​រាល់​ឧបសគ្គ​ទាំងអស់​ ​ក្រោយ​ទម្លាក់​ ​PSG​ ​

    ​លោក​ ​Ole​ ​Gunnar​ ​Solskjaer​ ​អ្នកចាត់ការ​ទូទៅ​របស់​ក្រុម​ ​Manchester​ ​United​ ​បាន​និយាយ​ថា​ ​ក្រុម​របស់​លោក​អាច​ជម្នះ​រាល់​ឧបសគ្គ​ទាំងអស់​ ​ក្នុង​ក្របខ័ណ្ឌ​ ​Champions​ ​League​ ​ក្រោយពី​គ្រាប់​បាល់​ប៉េ​ណា​ល់​ទីនៅ​ជិត​បញ្ចប់​ការប្រកួត​របស់​ ​Marcus​ ​Rashford​ ​បាន​ជួយ​ឱ្យ​ពួកគេ​ ​ដណ្តើម​បាន​ជ័យជម្នះ​ដ៏​មិន​នឹក​នឹកស្មាន​ដល់​ក្នុង​លទ្ធផល​ ​3​-​1​ ​លើទឹក​ដី​ក្រុម​ ​Paris​ ​Saint​-​Germain​ ​កាលពី​ថ្ងៃពុធ​ ​ខណៈ​ដែល​ពួកគេ​បាន​ឈាន​ទៅ​វគ្គ​ ​8ក្រុម​ ​ដោយសារតែ​គ្រាប់​បាល់​ក្រៅ​ទឹកដី​។​

    ​ ​ក្រុម​ ​Man​ ​United​ ​ហាក់​មិន​អាចប​ង្កើត​ការ​ភ្ញាក់ផ្អើល​បាន​ឡើយ​ ​ក្រោយពី​ចាញ់​ក្នុង​ការប្រកួត​ជើង​ទី1​ ​នៃ​វគ្គ​ ​16ក្រុម​ចុងក្រោយ​ក្នុង​លទ្ធផល​ ​2​-​០​ ​កាលពី​ខែមុន​ ​ប៉ុន្តែ​ ​RomeluLukaku​ ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ ​2គ្រាប់​ក្នុង​តង់​ទី1​ ​នា​កីឡដ្ឋាន​ ​Parc​ ​des​ ​Princes​ ​ដើម្បី​ផ្តល់​ឱ្យ​ក្រុម​របស់​ខ្លួន​នូវ​ក្តី​សង្ឃឹម​។​ បើ​ទោះបី​កីឡាករ​ ​Juan​ ​Bernat​ ​បាន​រក​គ្រាប់​បាល់​តាម​ស្មើ​វិញ​នៅចន្លោះ​គ្រាប់​បាល់​របស់​ ​Lukaku​ ​ក៏ដោយ​ ​ប៉ុន្តែ​ ​Rashford​ ​បាន​ស៊ុត​បាល់​ប៉េ​ណា​ល់​ទីនៅ​ជិត​បញ្ចប់​ការប្រកួត​ដែល​ត្រូវ​បាន​ផ្តល់​ឱ្យ​ដោយ​ប្រព័ន្ធ​វីដេអូ​ជំនួយការ​អាជ្ញា​កណ្តាល​ ​(​VAR​)​ ​ដើម្បី​ជួយ​ឱ្យ​ក្រុម​ ​Man​ ​United​ ​ឈាន​ទៅ​វគ្គ​បន្ត​តែម្តង​។​

    ​ ​លោក​ ​Solskjaer​ ​បានឱ្យ​ដឹង​ថា​៖​ ​«​យើង​តែងតែ​ជឿជាក់​លើ​លទ្ធផល​នោះ​។​ ​ផែនការ​ប្រកួត​គឺ​ការ​រក​ឱ្យ​បាន​គ្រាប់​បាល់​ទី1​ ​ក្នុង​ការប្រកួត​នេះ​ឱ្យ​បាន​ក្នុងរយៈពេល​ត្រឹមតែ5​ ​ឬ​ ​10នាទី​ដំបូង​ ​ហើយ​យើង​ក៏​ធ្វើ​បាន​មែន​»​។​
    ​ ​លោក​ ​Solskjaer​ ​បាន​ប្រាប់​ទូរទស្សន៍​ ​BT​ ​Sport​ ​ថា​៖​ ​«​ការ​ជឿជាក់​លើ​កីឡាករ​ ​គឺជា​ក្តី​សង្ឃឹម​របស់​យើង​តែមួយ​ប៉ុណ្ណោះ​។​ ​វា​ពិតជា​អស្ចារ្យ​ណាស់​ ​អ្នកតែង​តែ​ដឹង​ថា​ ​វា​ពិតជា​អាច​ទៅរួច​។​ ​ជាមួយនឹង​ក្លិប​មួយ​នេះ​ ​នេះ​គឺជា​អ្វី​ដែល​យើង​បាន​ធ្វើ​។​ ​យើង​ជា​ក្រុម​ ​Man​ ​United​។​ ​វា​ជា​ការប្រកួត​ក្នុង​ក្របខ័ណ្ឌ​ ​Champoins​ ​League​ ​ហើយ​នោះ​ ​គឺជា​លទ្ធផល​ដែល​យើង​ធ្វើ​បាន​»​។​

    ជាមួយគ្នា​នេះ​ ​ខ្សែការពារ​ ​Alex​ ​Telles​ ​បាន​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី1​ ​ដែល​ត្រូវ​បាន​ផ្តល់​ឱ្យ​ដោយ​ប្រព័ន្ធ​វីដេអូ​ជំនួយការ​អាជ្ញា​កណ្តាល​ ​(​VAR​)​ ​នៅ​ជិត​បញ្ចប់​ការប្រកួត​នៃ​នាទី​បន្ថែម​ ​15នាទី​ ​2ដង​ ​ខណៈ​ដែល​ក្រុម​ ​Porto​ ​បាន​ផ្តួល​ក្រុម​ ​Roma​ ​ក្នុង​លទ្ធផល​ ​3​-​1​ ​កាលពី​ថ្ងៃពុធ​ ​ដើម្បី​ឈាន​ទៅ​វគ្គ​ ​8ក្រុម​ចុងក្រោយ​នៃ​ក្របខ័ណ្ឌ​ ​Champions​ ​Leagu​ ​បន្ទាប់ពី​យកឈ្នះ​ទាំង​ ​2ជើង​ ​4​-​3​៕​




  • ក្រុម​ចម្រៀង​ស្រី​ថៃ​ ​BNK48​ ​ធ្វើ​ឱ្យ​កក្រើក​ហ្វេ​នក​ម្ពុ​ជា​ជាលើកដំបូង​ ​

    ក្រុម​ចម្រៀង​ស្រី​ថៃ​ ​BNK48​ ​ធ្វើ​ឱ្យ​កក្រើក​ហ្វេ​នក​ម្ពុ​ជា​ជាលើកដំបូង​ ​

    ​សំ​ឡេង​ហ្វេ​នៗ​ស្រែ​កហ៑ោ​កញ្ជ្រៀវ​កងរំពង​ពេញ​នៅ​ផ្សារ​ទំនើប​អ៊ី​អន១​ ​ខណៈ​ក្រុម​ចម្រៀង​ស្រី​ថៃ​ ​BNK48​ ​ដ៍​ល្បីល្បាញ​របស់​ថៃ​ ​មក​សម្ដែង​ដំបូង​នៅក្នុង​ប្រទេស​កម្ពុជា​ ​ធ្វើ​ឱ្យ​ហ្វេ​នពុះ​កញ្ជ្រោល​សឹង​ទប់​បំពង់ក​មិន​ជាប់​ទៅ​ហើយ​។​ ​BNK48​ ​មាន​សមាជិក​មក​មកកាន់​កម្ពុជា​ចំនួន​ ​6​ ​រូប​ ​ដើម្បី​តប​តាម​ការ​អញ្ជើញ​របស់​ភាគី​កម្ពុជា​និង​ថៃ​ ​ក្នុង​ពិធី​ចុះ​អនុស្សារ​ណៈ​យោគយល់​គ្នា​ ​ដើម្បី​ចាប់ដៃ​គ្នា​រវាង​ប៉ុស្តិ៍​លេខ៥កម្ពុជា​ ​និង​ក្រុម​ចម្រៀង​នេះ​ ​ក្នុង​គោលបំណង​ពង្រីក​ប្រជាប្រិយ​ភាព​គ្នា​ទៅវិញទៅមក​។​

    ​ពិធី​ចុះហត្ថលេខា​គេ​ឃើញ​ក្រុម​នេះ​ ​បង្ហាញខ្លួន​លើកដំបូង​ធ្វើ​ឱ្យ​កក្រើក​ផ្សារ​ទំនើប​អ៊ី​អន១តែម្ដង​ ​ដោយមាន​បកស្រាយ​បទចម្រៀង​ខ្មែរ​រួមគ្នា​មាន​ចំណងជើង​ថា​ ​«​ ​ស្នេហ៍​ឆ្លង​វេ​ហារ​»​ ​ធ្វើ​ឱ្យ​អ្នកទស្សនា​ជា​ហ្វេ​នក​ម្ពុ​ជា​ស្រែក​ចង់​ដាច់​ក្រឡើត​នៅក្នុង​ថ្ងៃ​នោះ​។​ ​តារាចម្រៀង​ស្រី​មេក្រុម​ ​BNK48​ ​បាន​អះអាង​ថា​ ​ក្រុម​របស់​ខ្លួន​បាន​ចំណាយពេល​ហាត់​សម​បទចម្រៀង​ខ្មែរ​អស់​រយៈពេល​ជាច្រើន​ម៉ោង​ ​និង​ត្រូវ​ពិនិត្យ​ការ​បកស្រាយ​ឱ្យ​ត្រូវ​សំនៀង​ផង​ដែរ​។​ ​ដូច្នោះ​ហើយ​ ​វា​ពិតជា​មានការ​លំបាក​ខ្លាំង​ណាស់​ ​និង​រំពឹង​ទុក​ថា​ ​គ្មាន​អ្នកគាំទ្រ​មក​ទស្សនា​ទេ​ ​ព្រោះ​ជា​ដំណើរ​សម្ដែង​ក្រៅប្រទេស​ដំបូង​។​ ​តែ​អ្វី​ដែល​នឹកស្មាន​មិនដល់​នោះ​ ​គឺ​ ​ក្ដី​រំពឹង​ទុក​ផ្ទុយ​ខុសស្រឡះ​ ​ពោល​គឺ​ ​មាន​អ្នកគាំទ្រ​មក​រង់ចាំ​ការសម្ដែង​ ​និង​ចូលរួម​ជា​ច្រៀង​ឡើង​ច្រើន​នាក់​នឹកស្មាន​មិនដល់​។​ ​យ៉ាងណាមិញ​ ​នាង​ថា​ ​ក្រុម​នាង​មានតែ​បេសកកម្ម​មក​សម្ដែង​នៅក្នុង​ពេលនោះ​តែប៉ុណ្ណោះ​ ​គឺ​មិន​មាន​គម្រោង​ទៅ​សម្ដែង​កន្លែង​ផ្សេងទៀត​ ​ឬ​ដើរកម្សាន្ត​ក្នុង​ដំណើរ​មក​លើក​នេះ​ទេ​ ​គឺ​លើកលែងតែ​គ​ម្រោ​ង​ក្រោយ​ៗ​។​

    ​លោក​ ​ហួង​ ​តារា​មុ​ន្នី​ ​នាយក​ផលិតកម្ម​វិធី​ប្រចាំ​នៅ​ប៉ុស្តិ៍​លេខ៥​ ​បាន​អះអាង​ថា​ ​ក្រុម​ចម្រៀង​នារី​ ​BNK48​ ​មិនមែន​គ្រាន់តែ​ល្បី​នៅក្នុង​ប្រទេស​ថៃ​នោះ​ទេ​ ​តែ​ក៏​ល្បី​នៅក្នុង​តំបន់​អាស៊ី​ ​និង​បណ្ដា​ប្រភាគ​ភាគច្រើន​នៅ​លើ​ពិភពលោក​ផង​ដែរ​ ​ដោយក្រុម​មួយ​នេះ​បាន​កៀរគរ​សមាជិក​រហូតដល់58​ ​នាក់​ដែល​មក​ពី​ប្រទេស​ថៃ​ ​និង​ជប៉ុន​។​ ​ដោយសារតែ​ក្រុម​មួយ​នេះ​ ​កាន់តែ​ល្បី​ ​និង​មានការ​គាំទ្រ​ជាសាកល​ខ្លាំង​ឡើង​ៗ​បែបហ្នឹង​នោះ​ហើយ​ ​ទើប​ប៉ុស្តិ៍​លេខ៥​ ​ឈាន​ដល់​ការ​ចុះMOU​ ​ឬ​ ​អនុស្សារ​ណៈ​យោគយល់​គ្នា​ ​ដើម្បី​បង្កើត​កម្មវិធី​មួយ​បង្ហាញ​ពី​សកម្មភាព​របស់​ក្រុម​ ​BNK48​ ​នៅTV5​ ​ក្នុងរយៈពេល5ឆ្នាំ​ ​ដោយTV5​ ​ក៏​មាន​សិទ្ធិ​អញ្ជើញ​ក្រុម​នេះ​ឱ្យមក​សម្ដែង​នៅពេល​ណា​ក៏​បាន​។​

    លោក​ថា​ក្នុង​កិច្ច​ព្រមព្រៀង​នេះ​ ​កម្ពុជា​នឹង​មាន​សិទ្ធិ​ស្នើរ​អ្នកមាន​សមត្ថភាព​មួយ​រូប​ឱ្យ​ក្លាយជា​សមាជិក​ថ្មី​ក្នុង​ក្រុម​ចម្រៀង​ ​BNK48​ ​ដើម្បី​ឱ្យ​ក្លាយជា​សមាជិក​ថ្មី​មួយ​ដូចគ្នា​។​ ​លោក​ថា​គោលបំណង​នៃ​កិច្ច​ព្រមព្រៀង​នេះ​ ​គឺ​ ​ក្រុមBNK48​ ​នឹង​កាន់តែ​ល្បី​នៅ​កម្ពុជា​ ​តែ​កម្ពុជា​ក៏អាច​ដាក់បញ្ចូល​សមាសភាព​តំណាង​ខ្លួន​ក្នុង​ក្រុម​ ​ដើម្បី​ឱ្យ​កាន់តែ​ស្គាល់​ពី​ការ​រីក​ចំរើន​នៃ​វិស័យ​ចម្រៀង​ខ្មែរ​។​ ​លោក​នឹង​ជ្រើស​យក​យុវ​វតី​វ័យក្មេង​កម្ពុជា​មួយ​រូប​ឱ្យ​ទទួលការ​បណ្ដុះបណ្ដាល​នៅក្នុង​ក្រុម​នេះ​ ​ដើម្បី​ឱ្យ​ក្លាយជា​សមាជិក​ក្រុម​ពេញ​សិទ្ធិ​ក្នុង​ពេល​ខាងមុខ​៕​