Author: អេបិល

  • ​តើ​នាឡិកា​ឆ្លាតវៃ​ ​អាច​ឆ្លង​មេរោគ​ដែរ​ឬទេ​?​

    ​តើ​នាឡិកា​ឆ្លាតវៃ​ ​អាច​ឆ្លង​មេរោគ​ដែរ​ឬទេ​?​

    ឧបករណ៍​ប្រើប្រាស់​ ​ដូចជា​ស្មា​ត​ហ្វូ​ន​ ​កុំព្យូទ័រ​ ​រួម​ទាំង​នាឡិកា​ឆ្លាតវៃ​ផង​នោះ​ ​សុទ្ធសឹងតែ​មាន​ហានិភ័យ​ពីសំណាក់​ហេ​ក​ឃ័រ​ចូល​សម្ងំ​លួច​យក​ទិន្នន័យ​សំ​ខាន់​ៗ​របស់​អ្នក​ដែល​បាន​រក្សាទុក​ក្នុង​នោះ​ទាំងអស់​។​

    ​ក្រុមហ៊ុន​បង្កើត​កម្មវិធី​កម្ចាត់​មេរោគ​ ​បាន​ណែនាំ​កុំឱ្យ​រក្សាទុក​ទិន្នន័យ​សំ​ខាន់​ៗ​របស់​អ្នក​នៅក្នុង​នាឡិកា​ឆ្លាតវៃ​ ​ដែល​មានន័យថា​ ​បើ​អ្នក​អាច​ដំឡើង​កម្មវិធី​ក្នុង​នោះ​បាន​ ​ក៏អាច​មាន​មេរោគ​ភ្ជាប់​មក​ជាមួយ​បាន​ដូចគ្នា​ដែរ​។

    ​នាឡិកា​ឆ្លាតវៃ​ ​ភ្ជាប់​ទៅកាន់​ទូរស័ព្ទ​តាមរយៈ​ ​Bluetooth​ ​ឬ​ ​Wi​-​Fi​ ​បណ្ដាញ​ទាំងនោះ​បាន​បើកផ្លូវ​បន្ថែម​ដល់​ក្រុម​ជន​ដែល​មានបំណង​មិនល្អ​។​ ​តាម​ការស្ទង់មតិ​មួយ​ពី​ ​HP​ ​បាន​រក​ឃើញថា​ ​នាឡិកា​ដែល​មាន​ដាក់​លក់​លើ​ទីផ្សារ​ក្នុង​ឆ្នាំ2015​ ​មាន​បញ្ហា​រឿង​សុវត្ថិភាព​ខ្លាំង​។​ ​តែ​សម្រាប់​ ​Apple​ ​Watch​ ​ត្រូវ​បាន​គេ​រក​ឃើញថា​ ​រាល់​ទិន្នន័យ​ផ្លាស់ប្ដូរ​ជាមួយ​ទូរស័ព្ទ​ត្រូវ​បានការ​ពារ​ ​(​Encrypt​)​ ​ជាពិសេស​៕​


  • តើ​ ​Galaxy​ ​S10e​,​ ​S10​ ​និង​ ​S10​+​ ​មាន​ពណ៌​អ្វីខ្លះ​?​ ​

    តើ​ ​Galaxy​ ​S10e​,​ ​S10​ ​និង​ ​S10​+​ ​មាន​ពណ៌​អ្វីខ្លះ​?​ ​

    ​Samsung​ ​បាន​ប្រកាស​ចេញ​ស្មា​ត​ហ្វូ​ន​ជំនាន់​ចុងក្រោយ​ ​3ស៊េរី​ ​គឺ​ ​Galaxy​ ​S10e​,​ ​S10​ ​និង​ ​S10​+​។​ ​បើ​អ្នក​ខកខាន​មិនបាន​ទស្សនាការ​ប្រកាស​ជា​ផ្លូវការ​ទេ​នោះ​ ​ពេលនេះ​អ្នក​អាចម​ក​ដឹងពី​ចំនួន​ពណ៌​នៃ​ស្មា​ត​ហ្វូ​ន​ទាំង3​ ​នេះ​បាន​នៅពេល​នេះ​។​

    ​ស្មា​ត​ហ្វូ​ន​ ​Galaxy​ ​S10e​ ​ដែលគេ​ឱ្យឈ្មោះ​ថា​ ​”​ប្អូនពៅ​”​ ​នោះ​មាន​ពណ៌លឿង​ ​ពណ៌ស​ ​ពណ៌ខ្មៅ​ ​និង​ពណ៌បៃតង​ចាស់​ ​ជាពិសេស​គឺ​គ្រប់គ្នា​តែង​ប្រដូច​ទៅ​នឹង​ ​iPhone​ ​XR​ ​របស់​ ​Apple​ ​ដែល​មាន​ពណ៌​ចម្រុះ​ដូចគ្នា​ដូច្នេះ​ដែរ​។​ ចំណែក​ឯ​ស្មា​ត​ហ្វូ​នកា​មេ​រ៉ា​ ​៣​ ​Galaxy​ ​S10​ ​និង​ ​S10​+​ ​មាន​ពណ៌​ ​3​ ​ដូចជា​ ​ពណ៌ស​ ​ពណ៌ខ្មៅ​ ​និង​ពណ៌បៃតង​ចាស់​៕​


  • បើ​មិន​ចង់ឱ្យ​ឆ្លង​មេរោគ​កុំព្យូទ័រ​ ​ឆាប់​អាប់​ឌេ​ត​ ​Chrome​ ​ជាបន្ទាន់​

    បើ​មិន​ចង់ឱ្យ​ឆ្លង​មេរោគ​កុំព្យូទ័រ​ ​ឆាប់​អាប់​ឌេ​ត​ ​Chrome​ ​ជាបន្ទាន់​

    ​ប្រសិនបើ​អ្នក​កំពុង​លេង​ ​Google​ ​Chrome​ ​Browser​ ​អ្នក​គួរតែ​អាប់​ឌេ​ត​ឡើង​ទៅ​ជំនាន់​ចុងក្រោយ​បង្អស់​ ​ដើម្បី​ធានា​សុវត្ថិភាព​លើ​ឯកសារ​ទាំងអស់​របស់​អ្នក​ឱ្យ​គេច​ផុត​ពី​មេរោគ​កុំព្យូទ័រ​ថ្មី​មួយ​។​

    ​មេ​រោ​គ​ថ្មី​ៗ​ដែល​មាន​លេខ​កូដ​លើ​វេប​ ​Browser​ ​(​CVE​-​2019​-​5786​)​ ​ត្រូវ​បាន​អ្នកជំនាញ​ផ្នែក​សុវត្ថិភាព​កុំព្យូទ័រ​ឱ្យ​ដឹង​ថា​ ​វា​មាន​សមត្ថភាព​អាច​ដំឡើង​មេរោគ​ដោយ​ផ្ទាល់​ ​និង​ចូល​ទៅ​ក្នុង​កុំព្យូទ័រ​របស់​អ្នកប្រើ​ប្រាស់​បាន​។​

    ​ជាង​នេះ​ទៀត​ ​វា​អាច​ចាប់​ ​ឬ​បំផ្លាញ​ឯកសារ​របស់​អ្នក​បាន​ក្នុងរយៈពេល​ដ៏​មួយ​ខ្លី​ប៉ុណ្ណោះ​ ​ក្នុងករណី​អ្ន​ក​ដោន​ឡូ​ត​អ្វីមួយ​ដែល​មាន​សណ្ឋាន​មិន​គួរ​ឱ្យ​ទុកចិត្ត​៕​

  • Instagram​ ​នឹង​ចេញមុខ​ងារ​មួយ​ថ្មីទៀត​ ​អាច​មើល​វីដេអូ​បាន​ដូច​ ​Facebook​ ​ដែរ​

    Instagram​ ​នឹង​ចេញមុខ​ងារ​មួយ​ថ្មីទៀត​ ​អាច​មើល​វីដេអូ​បាន​ដូច​ ​Facebook​ ​ដែរ​

    ​បន្ទាប់ពី​ ​Facebook​ ​ប្រកាស​ចេញមុខ​ងារ​មើល​វីដេអូ​ជា​ក្រុម​ដែល​ឱ្យឈ្មោះ​ថា​ ​Watch​ ​Party​ ​សម្រាប់​ ​Facebook​ ​Group​ ​កាលពី​ខែកក្កដា​ ​ឆ្នាំទៅ​រួចមក​ ​ក្រុមហ៊ុន​ ​Facebook​ ​ក៏បាន​សាកល្បង​មុខងារ​នេះ​នៅ​លើ​ ​Messnger​ ​ដូចគ្នា​ ​ហើយ​ឥឡូវនេះ​មុខងារ​ដ៏​ពេញនិយម​នេះ​អាច​នឹង​មាននៅ​លើ​ ​Instagram​ ​ដែរ​នៅ​ពេល​ឆាប់​ៗ​នេះ​។​

    ទោះជា​មិនទាន់​បាន​ប្រកាស​ចេញ​ជា​ផ្លូវការ​មែន​ ​តែ​ ​Instagram​ ​បាន​បញ្ចេញ​ខ្សែវីដេអូ​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​មួយ​ដែល​ផលិត​ដោយ​វិស្វករ​កម្មវិធី​ម្នាក់​គឺ​កញ្ញា​ ​Jane​ ​Manchun​ ​Wong​។​

    ​កញ្ញា​ ​Wong​ ​បាន​និយាយ​ថា​ ​វីដេអូ​នេះ​នឹង​មាននៅ​លើ​ ​Instagram​ ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ ​ដែល​មាន​ទាំង​វីដេអូ​ខល​ទៀតផង​។​ ​ការ​ធ្វើ​ដូច្នេះ​ ​ក៏​ព្រោះតែ​ ​Instagram​ ​ចង់ឱ្យ​អ្នកប្រើ​ប្រាស់​ចំណាយពេល​លេង​ជាមួយ​កម្មវិធី​នេះ​ឱ្យ​បាន​ច្រើន​ម៉ោង​ហ្នឹងឯង​៕​


  • ទឹកប្រាក់១០០លាន​រៀល​ ​ពី​ ​អ៊ី​ឈី​តាន់​ ​បាន​បន្ត​ស្វែងរក​ឃើញ​អ្នកមាន​សំណាង​ម្នាក់ទៀត​ហើយ​ ​នៅ​ក្រុង​សៀមរាប​

    ទឹកប្រាក់១០០លាន​រៀល​ ​ពី​ ​អ៊ី​ឈី​តាន់​ ​បាន​បន្ត​ស្វែងរក​ឃើញ​អ្នកមាន​សំណាង​ម្នាក់ទៀត​ហើយ​ ​នៅ​ក្រុង​សៀមរាប​

    ​ទឹកប្រាក់​រង្វាន់​ ​១០០លាន​រៀល​ ​ពី​តែ​បៃតង​ ​អ៊ី​ឈី​តាន់​ ​រដូវ​កាល​ទី៣​ ​បាន​បន្ត​រក​ឃើញ​អ្នក​ដែល​មានសំណាង​ឈ្នះ​រង្វាន់​ធំ​របស់​ខ្លួន​ម្នាក់ទៀត​ ​មានឈ្មោះ​ ​ញេន​ ​ធូ​ ​ភេទប្រុស​ ​អាយុ២៥ឆ្នាំ​ ​មានមុខ​របរ​ជា​អាជីវករ​លក់ដូរ​តាម​បណ្តាញ​ ​Online​ ​បច្ចុប្បន្ន​រស់នៅ​ភូមិ​បន្ទាយ​ចាស់​ ​ឃុំ​ស្លក្រាម​ ​ក្រុង​សៀមរាប​។​ ​

    ​ថ្លែងប្រាប់​ក្រុមការងារ​ដែល​ជា​អ្នកតំណាង​ក្រុមហ៊ុន​ចុះ​ប្រគល់​ទឹកប្រាក់​រង្វាន់​ដល់​លំនៅ​ដ្ឋាន​ផ្ទាល់​ដែល​មាន​អាស័យ​ដ្ឋាន​ដូច​ខាងលើ​នេះ​ថា​ ​៖​ ​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​នេះ​ ​បន្ទាប់ពី​ទំនេរ​ពី​ការងារ​ ​និង​យក​ទំនិញ​គ្រឿងក្រអូប​ឱ្យ​ភ្ញៀវ​រួចរាល់​ ​លោក​បាន​ទិញ​តែ​បៃតង​ ​អ៊ី​ឈី​តាន់​រសជាតិ​ក្រូច​ឆ្នារ​ទឹកឃ្មុំ​ ​ពី​អ្នកលក់​ដែល​ស្ថិតនៅ​ជិត​ផ្សារ​ដើម្បី​ទទួលទាន​។​ ​លុះ​ពេល​ទៅដល់​ផ្ទះ​ ​ក៏​មួល​គម្រប​ដប​ ​ស្រាប់តែ​ឃើញ​មាន​រង្វាន់១០០លាន​រៀល​ ​នៅក្នុង​គម្រប​ដប​តែម្ដង​។​ ​គ្រាន់តែ​ឃើញ​ភ្លាម​លោក​ពិតជា​មា​នប​អារម្មណ៍​រំភើប​ខ្លាំង​មែនទែន​ ​លោត​ឱប​ប្រពន្ធ​ដែល​ឈរ​នៅ​ក្បែ​គ្នា​ ​ហើយក៏​យក​មក​ប្រាប់​បងប្អូន​ ​រួម​ជាមួយនឹង​ទូរស័ព្ទ​ប្រាប់​ដំណឹង​ដល់​ក្រុមហ៊ុន​តាមរយៈ​លេខទូរស័ព្ទ​ដែល​មានស្រាប់​នៅនឹង​គម្រប​ដប​។​ ​លោក​ ​ញេន​ ​ធូ​ ​បាន​លើកឡើង​ទៀត​ថា​ ​អាស្រ័យ​ដោយ​ជីវភាព​គ្រួសារ​មាន​ភាព​លំបាក​ ​បច្ចុប្បន្ន​បាន​ចាកចេញ​ពី​ស្រុកកំណើត​ដែល​ស្ថិតនៅ​ខេត្តកំពត​ ​មក​ប្រកបរបរ​នៅ​ក្រុង​សៀមរាប​ ​ដោយ​ស្នាក់នៅ​ក្នុង​បន្ទប់​ជួល​ ​ហើយក៏​មិនធ្លាប់​គិតថា​នឹង​មាន​ជីវភាព​ធូរ​ធា​ដូច​គេ​នោះ​ទេ​ ​ព្រោះ​សម្អាង​លើ​ប្រាក់ចំណូល​ដែល​ទទួល​ពី​ការ​លក់​តាម​ ​Online​ ​គឺ​មាន​ចំនួន​តិច​បំផុត​ ​ប៉ុន្តែ​ពេលនេះ​ ​អ៊ី​ឈី​តាន់​ ​បាន​ផ្លាស់ប្ដូរ​ជីវភាព​គ្រួសារ​របស់​លោក​ឱ្យ​ល្អ​ប្រសើរ​បាន​ទាំងស្រុង​។​ ​

    ​លោក​បាន​បញ្ជាក់​ទៀត​ថា​ ​ក្រោយពី​ទទួល​បាន​លុយ​រង្វាន់​ធំ​ ​១០០លាន​រៀល​ ​ពី​តែ​បៃតង​ ​អ៊ី​ឈី​តាន់​ ​លោក​នឹង​យក​មួយចំនួន​ទិញ​ដី​ ​សង់ផ្ទះ​ ​និង​ទុក​មួយចំណែកទៀត​សម្រាប់​ពង្រីក​អាជីវកម្ម​លក្ខណៈ​គ្រួសារ​ ​ដើម្បី​ទ្រទ្រង់​ជីវភាព​ទៅ​ថ្ងៃ​អនាគត​ ​ហើយ​លោក​ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រុមហ៊ុន​ ​តែ​បៃតង​ ​អ៊ី​ឈី​តាន់​ ​ដែល​បាន​បង្កើត​ឱ្យ​មានកម្ម​វិធី​ដ៏​អស្ចារ្យ​ ​ដែល​អាច​ជួយ​កែប្រែ​ជោគវាសនា​គ្រួសារ​របស់​លោក​ឱ្យ​ល្អ​ប្រសើរ​ជាង​ពេលមុន​។​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​សម្រាប់​រដូវ​កាល​ទី៣​ ​ឆ្នាំ២០១៩​ ​នេះ​ ​ក្រុមហ៊ុន​ ​តែ​បៃតង​ ​អ៊ី​ឈី​តាន់​ ​បាន​បង្កើន​រង្វាន់​ធំ​នូវ​ចំនួន​ទឹកប្រាក់​ ​១០០លាន​រៀល​ ​រហូតដល់​ ​៧០រង្វាន់​,​ ​ម៉ូតូ​ ​Scoopy​ ​i​ ​ចំនួន៧០រង្វាន់​ ​,​ ​ទូរស័ព្ទ​ ​iphone​ ​Xs​ ​ចំនួន៧០រង្វាន់​ ​រួម​ជាមួយនឹង​រង្វាន់​ ​Free​ ​តែ​បៃតង​អ៊ី​ឈី​តាន់​ ​រាប់​លាន​រង្វាន់​ទៀត​។​ ​រួសរាន់​ឡើង​ ​អ្នក​ដែល​មានសំណាង​បាន​ក្លាយជា​សេដ្ឋី​បន្ទាប់​ ​អាច​ជា​រូប​អ្នក​ ​៕​ ​


  • តារា​សិល្បៈ​ចេញមុខ​ឈឺឆ្អាល​សុំ​ឱ្យ​មាន​អន្តរាគមន៍​ជួយ​ដល់​តារាចម្រៀង​ ​អាន​ ​វិសាល​

    តារា​សិល្បៈ​ចេញមុខ​ឈឺឆ្អាល​សុំ​ឱ្យ​មាន​អន្តរាគមន៍​ជួយ​ដល់​តារាចម្រៀង​ ​អាន​ ​វិសាល​

    ​ក្រោយពី​អតីត​តារាចម្រៀង​ ​ប្រចាំ​ផលិតកម្ម​ ​M​ ​លោក​ ​អាន​ ​វិសាល​មានដំណឹង​ត្រូវ​គេ​វាយបែក​ក្បាល​នឹង​ញញួរ​ ​តារា​ជាច្រើន​ ​ត្រូវ​គេ​ឃើញ​ចេញមុខ​ឈឺឆ្អាល​។​ ​លោក​ ​ម៉ានុ​ត​ ​រាជ​ ​តារា​សម្ដែង​និង​ជា​មិត្ត​ភ័ក្ត្រ​ ​និង​តារា​ច្រើន​ទៀត​ ​សុទ្ធតែ​បាន​ចេញមុខ​សុំ​ឱ្យ​មាន​អន្តរាគមន៍​ជួយ​ដល់​តារាចម្រៀង​រូប​នេះ​។​

    ​លោក​ ​អាន​ ​វិសាល​ ​ត្រូវ​បាន​ក្រុម​ក្មេង​ស្ទាវ​មួយ​ក្រុម​ ​វាយ​មួយ​ញញួរ​ចំក្បាល​ ​បណ្ដាលឲ្យ​រង​របួសធ្ងន់​ ​កាលពី​ម៉ោង​ប្រហែល11​ ​និង30នាទី​យប់​ ​ថ្ងៃទី7​ ​ខែមីនា​ ​ឆ្នាំ2019​ ​តាម​បណ្ដោយ​នៅ​ផ្លូវ​លេខ113​ ​ស្ថិត​ក្នុង​សង្កាត់​បឹងកេងកង​ទី២​ ​ខណ្ឌចំការមន​ ​រាជធានី​ភ្នំពេញ​។​ ​ស្រ្ដី​ម្នាក់​ ​ដែល​មិនទាន់​ច្បាស់​ថា​ជា​ប្រពន្ធ​ ​ឬ​ជា​បងស្រី​ ​បាន​ប្រាប់​អ្នក​សារ​ព័ត៍​មាន​ក្នុង​ស្រុក​ថា​ ​លោក​ ​អាន​ ​វិសាល​ ​បាន​ចេញពី​ហាង​មួយ​កន្លែង​ ​ដែល​ជា​កន្លែង​ច្រៀង​រាល់​រាត្រី​ ​ដោយ​ជិះ​ម៉ូតូ​ម៉ាក​ ​CD​ ​ដល់​ផ្លូវ​លេខ113​ ​ក៏​ឈប់​ទិញ​ឥវ៉ាន់​ចាប់ហួយ​ហូប​ ​បន្ទាប់មក​ក៏​មាន​ក្រុម​ក្មេង​ស្ទាវ​ ​ជិះ​ម៉ូតូ​មកដល់​ជិត​បើក​រេ​ពេញ​ផ្លូវ​។​ ​ប្រភព​នោះ​បន្ត​ថា​ ​ក្រោយពេល​ ​លោក​ ​អាន​ ​វិសាល​ ​ប្រាប់​ថា​ ​អូន​បើក​ម៉ូតូ​ប្រុងប្រយ័ត្ន​ ​កុំ​បើ​ក​រេចឹ​ង​ ​ប្រយត្ន័​ប៉ះ​គេ​ ​ស្រាប់តែ​ក្មេង​ស្ទាវ​នោះ​ ​ក៏​ឈប់​មុខ​តូប​លក់​ ​ឥវ៉ាន់​ដែលគេ​ស្គាល់​ថា​ ​ជា​កន្លែង​លក់​របស់​ម្ដាយ​ក្មេង​ស្ទាវ​ ​ហើយ​វាយ​នឹង​ញញួរ​ ​បណ្ដាលឲ្យ​បែកក្បាល​របួសធ្ងន់​។​

    លោក​ ​អាន​ ​វិសាល​ ​បាន​បង្ហោះ​លើ​គណនេយ្យ​ផ្ទាល់ខ្លួន​ថា​ ​“​បងៗ​អ្នកកាសែត​អើយ​ ​បើ​ខ្ញុំ​ចេះ​ផុស​ខ្ញុំ​ផុស​ហើយ​ ​ព្រោះ​វា​ខ្មាសគេ​ ​ណាមួយ​ខ្ញុំ​មិន​ចង់​ឱ្យ​មា្តយ​ខ្ញុំ​ដឹងផង​ ​គាត់​ចាស់​ ​ហើយ​ ​ហើយ​គាត់​មាន​ជំងឺ​ទៀត​ ​ពេល​មាន​រឿង​ភា្លមៗ​ខ្ញុំ​អង្វរ​ ​ម្តង​ហើយ​ម្តង​ទៀត​ ​មិច​បាន​ធ្វើបែប​ហ្នឹង​ ​(​ ​បាទ​ជួយ​ ​like​ ​&​ ​share​ ​បាទ​អគុណ​)​”​។​

    ​លោក​ ​ម៉ានុ​ត​ ​រាជ​ ​បាន​ថ្លែង​បញ្ជាក់​ថា​ ​មានតែ​មហាជន​ ​និង​កម្លាំង​សមត្ថកិច្ច​ប៉ុណ្ណោះ​ ​ដែល​អាច​ជួយ​រក​យុត្តិ​ធ​ម៍​ដល់​លោក​ ​អាន​ ​វិសាល​ ​បាន​ ​ដោយសារតែ​តារាចម្រៀង​មួយ​នេះ​ ​លោក​ ​មិន​មាន​ខ្នងបង្អែក​ ​និង​មិន​មាន​លទ្ធផល​ប្ដឹងផ្ដល់​ដល់​ជន​បង្កហេតុ​នោះ​ទេ​។​

    ​លោក​ ​ចាន់​ ​មករា​ ​អ្នក​ផ​លិ​ត​ស្ព​ត​ ​និង​ជាគូ​ស្នេហ៍​កញ្ញា​ ​ដេ​នី​ ​ក្វាន់​ ​បាន​បង្ហោះ​ថា​ ​លោក​ ​អាន​ ​វិសាល​ ​បែកក្បាល​ដោយសារ​ត្រូវ​គេ​វាយក្បាល​ ​នឹង​ញញួរ​។​ ​លោក​បាន​បង្ហោះ​ថា​ ​“​តារាចម្រៀង​ ​អាន​ ​វិសាល​ ​ត្រូវ​គេ​វាយក្បាល​នឹង​ញញួរ​ ​ម្ចាស់ខ្លួន​ ​(​អាន​ ​វិសាល​)​ ​បែរជា​សុខចិត្ត​ ​សំងំ​ស្ងៀម​ ​ព្យាយាម​លាក់​ ​ព័ត៏​មាន​ទៅវិញ​។​ ​តោះ​ជួយ​ ​share​ ​និង​ ​ជួយ​ឈឺឆ្អាល​ ​ដេីម្បី​ជួយ​គាត់​ផង​។​ ​ទោះបី​គាត់​មិន​ចង់​ ​Ann​ ​Visal​ ​II​”​។​ ​ការ​បង្ហោះ​របស់​សាមីខ្លួន​ ​និង​លោក​ ​ចាន់​ ​មករា​ ​ធ្វើឲ្យ​ម្នា​ក់ៗ​ ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ ​ខណ:ដែល​ម្ចាស់​បទ​”​ ​ទឹកភ្នែក​ខ្ទើយ​”​រូប​នេះ​ ​នៅ​មិនទាន់​ចេញមុខ​បកស្រាយ​នៅឡើយ​ ​ក្រៅពី​ឆ្លើយតប​អ្នក​ ​Comment​ ​ថា​ ​លោក​ឈឺក្បាល​យ៉ាង​ខ្លាំង​ ​ក្រោយ​ត្រូវ​វាយបែក​ក្បាល​ហូរឈាម​។​ ​លោក​ ​ចាន់​ ​មករា​ ​បាន​ទទូច​ឱ្យមានការ​អន្តរាគមន៍​ ​ជួយ​ដល់​លោក​ ​អាន​ ​វិសាល​ ​ដោយ​លោក​អះអាង​ថា​ ​លោក​ ​អាន​ ​វិសាល​ ​ពិតជា​គួរឲ្យ​សង្វេគ​ក្រោយ​ធ្លាក់​ប្រជាប្រិយ​ភាព​។​

    លោក​ ​អាន​ ​វិសាល​ ​ទៅ​បាន​គេ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ភ្លាម​ៗ​ ​តែ​នៅ​មិនទាន់​ដឹង​ថា​ ​នឹង​មាន​សភាព​បែប​ណា​ឡើយ​ ​ក្នុង​ពេលនេះ​៕​

  • Galaxy​ ​S10​ ​ចេញ​ឆ្នាំនេះ​ ​មាន​អ្នក​ ​Pre​-​order​ ​តិច​ជាង​ ​S9​ ​និង​ ​Note​ ​9​ ​

    Galaxy​ ​S10​ ​ចេញ​ឆ្នាំនេះ​ ​មាន​អ្នក​ ​Pre​-​order​ ​តិច​ជាង​ ​S9​ ​និង​ ​Note​ ​9​ ​

    Samsung​ ​Galaxy​ ​S10​ ​បាន​បើក​ឱ្យ​ទទួលការ​កុម្ម៉ង់​ទិញ​នៅក្នុង​ទឹកដី​កូរ៉េ​ខាងត្បូង​ហើយ​នៅ​ឆ្នាំនេះ​ ​តែ​ហាក់​មាន​ចំនួន​តិច​ ​បើ​ធៀប​ទៅ​នឹង​ស្មា​ត​ហ្វូ​ន​ជំ​នាន់​មុន​ៗ​ ​ដូចជា​ ​Galaxy​ ​S9​ ​និង​ ​Galaxy​ ​Note​ ​9​។​

    ​តាម​ប្រភព​ច្បាស់​ការណ៍​បានឱ្យ​ដឹង​ថា​ ​ចំនួន​កុម្ម៉ង់​ទិញ​ទទួល​បាន​ត្រឹមតែ​ ​140,000គ្រឿង​ប៉ុណ្ណោះ​ ​គិត​ទាំង​ ​Galaxy​ ​S10​/​ ​S10​+​ ​និង​ ​S10e​ ​នៅ​ថ្ងៃ​បើក​ឱ្យ​កុម្ម៉ង់​ទិញ​ដំបូង​។​ ​ចំណែក​កាលពី​ឆ្នាំមុន​ ​Galaxy​ ​S9​ ​មាន​ចំនួន​អ្នក​កុម្ម៉ង់​រហូតដល់​ ​180,000គ្រឿង​នៅ​ថ្ងៃ​ដំបូង​ ​ឯ​ ​Galaxy​ ​Note​ ​9​ ​មាន​ចំនួន​អ្នក​កុម្ម៉ង់​រហូតដល់​ ​200,000គ្រឿង​ឯណោះ​។​

    ​ហេតុផល​អាចម​ក​ពី​ ​Galaxy​ ​Fold​ ​ដែល​ជា​ម៉ូដែល​មួយ​ទទួល​បានការ​ចាប់អារម្មណ៍​ច្រើន​ ​និង​ដណ្ដើម​ប្រជាប្រិយ​ភាព​ពី​ស៊េរី​ ​S​៕​

  • បើក​ ​4G​ ​និង​ ​WiFi​ ​មួយ​ណា​ស៊ី​ថ្ម​ទូរស័ព្ទ​ខ្លាំង​ជាង​?​

    បើក​ ​4G​ ​និង​ ​WiFi​ ​មួយ​ណា​ស៊ី​ថ្ម​ទូរស័ព្ទ​ខ្លាំង​ជាង​?​

    ​រវាង​ការ​បើក​ដំណើរការ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​ ​3G​/​4G​ ​និងWiFi​ ​តើ​មួយ​ណា​ស៊ី​ថ្ម​ទូរស័ព្ទ​ខ្លាំង​ជាង​?​ ​មាន​មតិ​ជាច្រើន​បាន​លើកឡើង​យ៉ាង​ចម្រូងចម្រាស​គ្នា​ជុំវិញ​សំណួរ​ចាក់ដោត​នេះ​ ​ប៉ុន្តែ​បើ​ផ្អែក​តាម​គេហ​ទំ​ព័រ​ល្បី​ៗ​ចំនួន2​ ​បានឱ្យ​ដឹង​ថា​ ​ការពិត​ការប្រើ​ប្រាស់​ ​4G​ ​គឺ​ស៊ី​ថ្ម​ខ្លាំង​ជាង​។​

    ដោយសារ​បច្ចុប្បន្ន​ក្រុមហ៊ុន​អ្នកផ្ដល់​សេវា​ទូរស័ព្ទ​ជាច្រើន​បាន​ដំណើរការ​ប្រព័ន្ធ​ ​4G​/​LTE​ ​ដែល​អាច​តភ្ជាប់​ទៅ​នឹង​បណ្ដាញ​ទាំង​ ​3G​ ​និង​ ​4Gនោះ​ ​ទើប​ជាហេតុ​ធ្វើ​ឱ្យ​ទូរស័ព្ទ​ចាំបាច់​ត្រូវ​ប្រើ​ថាមពល​ទ្វេដង​ដើម្បី​រក្សា​តំណ​ភ្ជាប់​មួយ​នេះ​។​
    ​មួយទៀត​ ​នៅពេល​អ្នកធ្វើការ​ ​Call​ ​ឬ​ផ្ញើ​ ​និង​ទទួល​ ​Message​ ​នោះ​ប្រព័ន្ធ​ ​3G​/​4G​ ​នឹង​ត្រូវ​បាន​ផ្អាក​ ​ហើយ​ការផ្លាស់ប្ដូរ​រលក​សញ្ញា​បែបនេះ​ក៏​ជាហេតុ​ធ្វើ​ឱ្យ​ស្មា​ត​ហ្វូ​ន​ត្រូវ​ចំណាយ​ថាមពល​ថ្ម​មួយ​ផ្នែក​ធំ​ផង​ដែរ​។​ ​យ៉ាងណា​មានការ​លើក​បញ្ជាក់​ដែរ​ថា​ ​វា​ក៏​អាស្រ័យ​លើក​ត្តា​ទីតាំង​ឧបករណ៍​បញ្ជូន​សេវា​នៃ​ប្រព័ន្ធWiFi​ ​ឬ​ ​4Gដែរ​។​

    ឧបមា​ថា​ ​អង់តែន​សេវា​ទូរស័ព្ទ​ស្ថិតនៅ​ខាងក្រោយ​ផ្ទះ​របស់​អ្នក​ ​ហើយ​ដុំ​ ​Router​ ​នៃ​ប្រព័ន្ធWiFi​ ​ស្ថិតនៅ​ចម្ងាយ​ជាង​ ​200ម៉ែត្រ​ពី​ខ្លួន​អ្នកនោះ​ ​ជួនកាល​ប្រព័ន្ធ​ ​4G​/​LTE​ ​ក៏អាច​ស៊ី​ថ្ម​តិច​ជាង​ ​WiFiផង​ដែរ​។​
    ​សរុប​មក​ ​ការប្រើ​ប្រាស់​ ​4G​ ​ស៊ី​ថ្ម​ច្រើនជាង​ ​WiFi​ ​ប៉ុន្តែ​យើង​ក៏​ត្រូវ​មាន​ដំណោះស្រាយ​ដើម្បី​ធ្វើការ​សន្សំសំចៃ​ថ្ម​ដូច​ខាងក្រោម​នេះ​ដែរ​៖​ ​
    ​-​សូម​ធ្វើការ​ភ្ជាប់​ប្រើ​ប្រព័ន្ធWiFi​ ​ដែល​នៅ​ជិត​លោកអ្នក​បំផុត​
    ​-​ប្រសិនបើ​អ្នក​មិន​អាច​ភ្ជាប់​ទៅកាន់WiFi​ ​បាន​ ​សូម​ធ្វើការ​បិទ​ ​(​Disable​)​ ​
    ​-​ប្រសិនបើ​អ្នក​មិន​ប្រើប្រាស់WiFi​/​4G​ ​សូម​ធ្វើការ​បើក​ ​Airplane​ ​Mode​ ​(​ករណី​ចាំបាច់​)​។​

  • Liverpool​ ​រក្សា​ការ​តាម​ពីក្រោយ​ ​Man​ ​City​ ​ខណៈ​ ​Arsenal​ ​ធ្វើ​ឱ្យ​ ​Solskjaerចាញ់​ជា​លើក​ទី1​ ​

    Liverpool​ ​រក្សា​ការ​តាម​ពីក្រោយ​ ​Man​ ​City​ ​ខណៈ​ ​Arsenal​ ​ធ្វើ​ឱ្យ​ ​Solskjaerចាញ់​ជា​លើក​ទី1​ ​

    ​ខ្សែប្រយុទ្ធ​ ​Roberto​ ​Firmino​ ​បាន​វិល​ទៅ​រក​ទម្រង់​លេង​ដ៏​មុត​ស្រួច​របស់​គេ​វិញ​ក្នុង​ដំណាក់កាល​ដ៏​សំខាន់​សម្រាប់​ក្រុម​ ​Liverpool​ ​របស់​លោក​ ​Jurgen​ ​Klopp​ ​តាមរយៈ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​ ​2គ្រាប់​ ​ក្នុង​ពេល​ពួកគេ​យកឈ្នះ​ ​4​-​2​ ​លើ​ក្រុម​ ​Burnley​ ​ដើម្បី​ជួយ​ឱ្យ​ពួកគេ​វិល​ទៅ​ដេញ​តាម​ពីក្រោយ​ក្រុម​ ​Manchester​ ​City​ ​ត្រឹម​ ​1ពិន្ទុ​វិញ​ ​នៅ​លើកំពូល​តារាង​នៃ​ក្របខ័ណ្ឌ​ ​Premier​ ​League​។​

    ​ ​ខ្សែប្រយុទ្ធ​ ​Sadio​ ​Mane​ ​ក៏បាន​ស៊ុត​បាល់​បញ្ចូល​ទី​ ​2គ្រាប់​ផង​ដែរ​ ​ក្នុង​ការប្រកួត​មួយ​ដែល​ក្រុម​ ​Liverpool​ ​ត្រូវតែ​ធ្វើការ​វាយបក​ដេញ​តាម​ពីក្រោយ​គ្រាប់​បាល់​ ​1គ្រាប់​ ​នៅពេល​ប្រកួត​ជាមួយនឹង​ក្រុម​របស់​លោក​ ​Sean​ ​Dyche​។​
    ​ ​លោក​ ​Ole​ ​Gunnar​ ​Solskjaer​ ​បាន​ស្តី​បន្ទោស​ទៅលើ​ការ​ខ្វះ​ភាព​មុត​ស្រួច​របស់​ក្រុម​ ​Manchester​ ​United​ ​ខណៈ​ដែល​គ្រូបង្វឹក​សញ្ជាតិ​ន័រវែស​រូប​នេះ​ ​បាន​ស្គាល់​រសជាតិ​ចាញ់​ក្នុង​ការប្រកួត​យុទ្ធនាការ​ក្នុង​ស្រុក​ជា​លើក​ទី1​ ​ក្នុងនាម​ជា​អ្នកចាត់ការ​ទូទៅ​បណ្តោះអាសន្ន​ ​ក្រោយពី​ក្រុម​របស់​ខ្លួន​បាន​រង​បរាជ័យ​ក្នុង​លទ្ធផល​ ​2​-​០​ ​នៅ​លើទឹក​ដី​ក្រុម​ ​Arsenal​ ​កាលពី​ថ្ងៃអាទិត្យ​។​

    ​ ​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទីនៅ​ដើម​តង់​របស់​ខ្សែបម្រើ​ ​Granit​ ​Xhaka​ ​និង​គ្រាប់​បាល់​ប៉េ​ណា​ល់​ទីនៅ​អំឡុង​ពេល​ ​12នាទី​ចុងក្រោយ​របស់​ខ្សែប្រយុទ្ធ​ ​Pierre​ ​Emerick​-​Aumbameyang​ ​បាន​ជួយ​ឱ្យ​ក្រុម​កាំភ្លើងធំ​ ​ឡើងឈរ​ពីលើ​ក្រុម​ ​Man​ ​United​ ​ក្នុង​ចំណាត់ថ្នាក់​លេខ4​ ​នៅ​លើ​តារាង​ក្របខ័ណ្ឌ​ ​Premier​ ​League​។​

    ​ក្រុម​របស់​លោក​ ​Unai​ ​Emery​ ​ក៏​ដេញ​តាម​ពីក្រោយ​ក្រុម​ឈរ​លេខ3​ ​Tottenham​ ​ត្រឹមតែ​ ​1ពិន្ទុ​ ​ផង​ដែរ​ ​ហើយ​បច្ចុប្បន្ន​ ​កំពុងតែ​មានប្រៀប​ក្នុង​ការ​ប្រជែង​យក​កៅអី​ទៅលេង​ក្នុង​ក្របខ័ណ្ឌ​ ​Champions​ ​League​។​ ​Arsenal​ ​នឹង​មិន​ជួប​ក្រុម​មាន​ចំណាត់ថ្នាក់​កំពូល​ទាំង6​ ​ក្នុង​ការប្រកួត​ក្របខ័ណ្ឌ​លី​ក​ដែល​នៅសល់​ទាំង8លើក​ចុងក្រោយ​របស់​ពួកគេ​ទៀត​ឡើយ​ ​ស្រប​ពេល​ដែល​ ​Man​ ​United​ ​នឹង​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​ក្រុម​ ​Manchester​ ​City​ ​និង​ ​Chelsea​ ​ក្នុង​សប្តាហ៍​បន្តបន្ទាប់​ទៀត​ ​ខណៈ​ប្រជែង​យក​កៅអី​ ​Champions​ ​League​ ​និង​ក្នុង​យុទ្ធនាការ​ ​FA​ ​Cup​ ​ស្ថិត​ក្នុង​គោលដៅ​ជាអាទិភាព​របស់​ពួកគេ​៕​ ​
    ​ ​

  • ​Momota​ ​និង​ ​Chen​ ​ឈ្នះ​ពាន​ ​All​ ​England​ ​Open​

    ​Momota​ ​និង​ ​Chen​ ​ឈ្នះ​ពាន​ ​All​ ​England​ ​Open​

    ​KentoMomota​ ​បាន​ក្លាយជា​កីឡាករ​វាយ​សី​របស់​ជប៉ុន​ដំបូង​គេ​ក្នុង​ការ​ឈ្នះ​ពាន​ ​All​ ​England​ ​Open​ ​កាលពី​ថ្ងៃអាទិត្យ​ ​ខណៈ​ដែល​កីឡាការិនី​របស់​ចិន​ ​Chen​ ​Yufei​ ​បាន​បង្កើត​ការ​ភ្ញាក់ផ្អើល​ក្នុង​វិញ្ញាសា​នារី​។ ​Momota​ ​គឺជា​ម្ចាស់​ជើងឯក​ពិភពលោក​ ​ម្ចាស់​ជើងឯក​អាស៊ី​ ​និង​ជា​កីឡាករ​ចំណាត់ថ្នាក់​លេខ1​ ​ក្នុង​ពិភពលោក​ ​ហើយ​ពេលនេះ​ ​រូបគេ​អាច​បន្ថែម​ជ័យជម្នះ​មួយផ្សេងទៀត​ ​តាមរយៈ​ការ​ឈ្នះ​ពាន​កីឡា​វាយ​សី​ដែល​មាន​វ័យ​ចំណាស់​ជាងគេ​បំផុត​។​

    ​ ​កីឡាករ​វ័យ​ ​24ឆ្នាំ​រូប​នេះ​ ​បាន​គ្រប់គ្រង​អារម្មណ៍​របស់​ខ្លួន​យ៉ាង​ល្អ​ដើម្បី​យកឈ្នះ​ក្នុង​លទ្ធផល​ ​21​-​11​ ​15​-​21​ ​និង21​-​15​ ​នៅពេល​ប្រកួត​ជាមួយ​កីឡាករ​ដាណឺម៉ាក​ ​Viktor​ ​Axelsen​។​ Momota​ ​បានឱ្យ​ដឹង​ថា​៖​ ​«​ការ​ឈ្នះ​ពាន​ក្នុង​យុទ្ធនាការ​នេះ​គឺជា​ក្តី​សុបិន​មួយ​តាំងពី​កុមារ​ ​ហើយ​ការ​ឈ្នះ​ពាន​នេះ​ ​វា​ពិតជា​ពេលវេលា​ដ៏​អស្ចារ្យ​មួយ​ក្នុង​ជីវិត​របស់ខ្ញុំ​ ​និង​ធ្វើ​ឱ្យ​ខ្ញុំ​ជឿជាក់​កាន់តែ​ខ្លាំង​»​។​ ​កីឡាករ​រូប​នេះ​បាន​ប្រាប់​បន្ត​ថា​៖​ ​«​ការប្រកួត​សិត​ទី2​ ​ខ្ញុំ​បាន​លេង​បែប​ការពារ​ដើម្បី​ទប់ទល់​នឹង​ការ​វាយសម្រុក​យ៉ាង​ខ្លាំង​ពី​ ​Viktor​ ​ប៉ុន្តែ​ក្នុង​ការប្រកួត​ចុងក្រោយ​ ​ខ្ញុំ​បានដឹង​ថា​ ​ខ្ញុំ​មិន​អាច​បន្ត​ធ្វើបែប​នោះ​ឡើយ​។​ ​ហេតុនេះ​ ​ខ្ញុំ​មិនបាន​លេង​ក្នុង​បច្ចេកទេស​ជាក់លាក់​ឡើយ​ ​ប៉ុន្តែ​ខ្ញុំ​បាន​ប្រឹង​អស់ពី​សមត្ថភាព​ដែល​ខ្ញុំ​មាន​»​។​
    ​ ​Momota​ ​សង្ឃឹមថា​ ​ការ​ដណ្តើម​បាន​ជ័យជម្នះ​របស់​គេ​ ​អាច​ជួយ​ឱ្យ​កីឡាករ​ជប៉ុន​ផ្សេងទៀត​ ​ត្រួសត្រាយ​ផ្លូវ​បន្ថែម​ទៀត​ក្នុង​កីឡា​នេះ​»​។​

    កីឡាករ​រូប​នេះ​បានឱ្យ​ដឹង​ថា​៖​ ​«​ខ្ញុំ​សង្ឃឹមថា​ ​ជ័យជម្នះ​នេះ​នឹង​ជួយ​បង្កើន​កម្រិត​លេង​ក្នុង​កីឡា​វាយ​សី​នៅ​ជប៉ុន​។​ ​ខ្ញុំ​នឹង​រក្សា​ការ​ឆ្ពោះទៅ​មុខ​ដោយខ្លួន​ខ្ញុំ​ ​ហេតុនេះ​ ​គ្រប់គ្នា​អាច​មាន​ជំនួយ​រួម​ជាមួយនឹង​រូប​ខ្ញុំ​បាន​»​៕​ ​