Author: អេបិល

  • YG​ ​នៅតែ​អះអាង​ថា​ ​Seungri​ ​ចាកចេញ​ពី​សិល្បៈ​មិនមែន​សម្រេចចិត្ត​ខាង​ផលិតកម្ម​ ​

    YG​ ​នៅតែ​អះអាង​ថា​ ​Seungri​ ​ចាកចេញ​ពី​សិល្បៈ​មិនមែន​សម្រេចចិត្ត​ខាង​ផលិតកម្ម​ ​

    តាមរយៈ​សារព័ត៌មាន​ ​Koreaboo​ ​នៅ​ពេល​ថ្មី​ៗ​នេះ​ ​បានឱ្យ​ថា​ ​រឿងអាស្រូវ​របស់​សមាជិក​ ​Big​ ​Bang​ ​លោក​ ​Seungri​ ​បាន​ក្លាយជា​ប្រធានបទ​ដ៏​ក្តៅ​គគុក​នៅក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​រហូតដល់​ថ្នាក់​លោក​ ​Seungri​ ​សម្រេចចិត្ត​ដើរចេញ​ពី​វិស័យ​សិល្បៈ​ទាំង​មិនអស់ចិត្ត​។​ ​ការសម្រេច​ចិត្ត​ដើរចេញ​ពី​វិស័យ​សិល្បៈ​របស់​លោក​ ​Seungri​ ​ត្រូវ​បាន​គេ​ក្លាយជា​រឿងអាស្រូវ​បន្ថែម​ទៀត​ទាក់ទង​នឹង​តារា​ម្នាក់​នេះ​។​ ​

    ​ហើយ​មតិ​សាធារណជន​បាន​ចោទ​ជា​សំនួរ​ថា​ការ​ដើរចេញ​ពី​វិស័យ​សិល្បៈ​នេះ​ពិតជា​ការសម្រេច​ចិត្ត​របស់​គាត់​ផ្ទាល់​ ​ឬ​ ​ក៏​ជា​ការសម្រេច​ចិត្ត​របស់​ផលិតកម្ម​ ​YG​។​ ​ក្រោយពី​ដើរចេញ​ពី​វិស័យ​សិល្បៈ​របស់​លោក​ ​Seungri​ ​ផលិតកម្ម​ ​YG​ ​បាន​បង្ហោះ​សារ​ទៅកាន់​អ្នកគាំទ្រ​របស់​ក្រុម​ ​Big​ ​Bang​ ​និង​លោក​ ​Seungri​ ​ថា​ ​ផលិតកម្ម​ ​YG​ ​បានសម្រេច​ចិត្ត​បញ្ចប់​កុងត្រា​របស់​គាត់​បន្ទាប់ពី​ ​Seungri​ ​ប្រកាស​ពី​ការ​ដើរចេញ​ពី​វិស័យ​សិល្បៈ​ ​ហើយ​ខាង​ផលិតកម្ម​បាន​ថ្លែង​ការ​សោក​ស្តាយ​ចំពោះ​អ្នកគាំទ្រ​ដែល​ខ្លួន​មិនបាន​មើលថែ​ទាំ​លោក​ ​Seungri​ ​បាន​ល្អ​។​ ​ហើយ​ផលិតកម្ម​នឹង​ចាត់វិធានការ​ពង្រឹង​សារ​ជាថ្មី​ ​ដើម្បី​មើលថែ​ទាំ​តារា​របស់​ខ្លួន​ឱ្យ​បាន​ល្អ​។​

    ​ប្រភព​មួយ​ពី​ ​YG​ ​បាន​និយាយ​ថា​ ​“​ការប្រកាស​របស់​ ​Seungri​ ​មិនមែន​ជា​ការសម្រេច​ចិត្ត​មួយ​ធ្វើឡើង​ដោយមាន​ ​ការពិភាក្សា​ជាមួយ​ ​YG​ ​ទេ​តែ​នេះ​ជា​ការសម្រេច​ចិត្ត​ដោយខ្លួនឯង​”​។​ ​ប្រភព​បាន​បន្ត​ទៀត​ថា​ ​“​តារា​ប្រុស​រូប​នេះ​ ​ព្រួយបារម្ភ​ដោយសារតែ​ ​រឿងរ៉ាវ​ចម្រូងចម្រាស​បាន​កើតឡើង​មុន​ពេល​លោក​ចូល​បម្រើកងទ័ព​។​

    ​តាមពិត​ ​ពុំ​មាន​ព័ត៌មាន​ច្បាស់លាស់​ណាមួយ​ ​ត្រូវ​បាន​បង្ហាញ​ពី​ ​Seungri​ ​ទេ​ក្នុងរយៈពេល​មួយ​ខែ​កន្លងមក​នេះ​ ​ទោះ​ជា​ប៉ូលី​សកំ​ពុង​ធ្វើការ​ស៊ើបអង្កេត​ទៅ​ហើយ​ក្តី​ ​ប៉ុន្តែ​សមាជិក​វ័យក្មេង​របស់​ ​BIGBANG​ ​រូប​នេះ​មាន​អារម្មណ៍​ ​ថា​លោក​កំពុង​ជាប់ពិរុទ្ធ​ភាព​ច្រើនជាង​មុន​ដែល​បង្ក​ ​គ្រោះថ្នាក់​ដល់​អ្នក​នៅ​ជុំវិញ​ខ្លួន​។​ ​ចំពោះ​ការ​បញ្ចប់​កិច្ច​ ​សន្យា​ជាមួយ​ ​YG​ ​នៅ​មិនទាន់​មានការ​បញ្ជាក់​ច្បាស់​យ៉ាងណា​ ​នៅឡើយ​ទេ​”​។​

    ​គួរ​បញ្ជាក់​ថា​ ​ម្សិលមិញ​នេះ​ ​Seungri​ ​បាន​ប្រកាស​ ​ដើរចេញ​ពី​សិល្បៈ​ ​ប៉ុន្តែ​ថ្ងៃនេះ​អ្នកនិពន្ធ​ម្នាក់​របស់​ ​The​ ​Black​ ​Label​ ​បាន​អះអាង​ថា​ ​មិនមែន​ជា​ការសម្រេច​ចិត្ត​ខ្លួនឯង​ទេ​តែ​ ​Seungri​ ​ត្រូវ​បាន​គេ​បណ្តេញ​ចេញពី​ ​YG​៕​

  • អ៊ឹម​ ​ជីវ៉ា​ ​គ្រាំចិត្ត​បង្ហោះ​សារ​លើ​ហ្វេ​សប៊ុ​ក​ផេ​ក​ស​ម្ដេច​ ​សុំ​អន្ដរា​គមន៍​

    អ៊ឹម​ ​ជីវ៉ា​ ​គ្រាំចិត្ត​បង្ហោះ​សារ​លើ​ហ្វេ​សប៊ុ​ក​ផេ​ក​ស​ម្ដេច​ ​សុំ​អន្ដរា​គមន៍​

    ​សូម​រំឭក​បន្ដិច​ថា​ ​លោក​ ​អ៊ឹម​ ​ជីវ៉ា​ ​បាន​ជួប​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​រហូត​មាន​មនុស្ស​ស្លាប់​ ​កាលពី​ពាក់កណ្តាល​ខែធ្នូ​ ​ឆ្នាំ2018​ ​ហើយ​ពេលនោះ​ ​មានការ​និ​យា​យតៗ​គ្នា​ថា​ ​ពិធីករ​ ​និង​ជាតា​រា​សម្តែង​រូប​នេះ​ ​បាន​បុក​គេ​ស្លាប់​ ​ហើយ​បាន​ក្រឡាប់​ឡាន​ធ្លាក់​ផ្លូវ​។​ ​ចម្លើយ​ត្រូវ​បាន​លោក​ ​អ៊ឹម​ ​ជីវា​ ​បាន​ច្រានចោល​ថា​ ​មិនមែន​ជា​ការពិត​។​

    ​លោក​ ​ជីវ៉ា​ ​ឆ្លើយតប​ទាំង​អារម្មណ៍​ភ័យ​នៅឡើយ​ថា​ ​«​លោក​អត់មាន​បើក​បុក​មនុស្ស​ស្លាប់​ទេ​។​មុនដំបូង​ឡាន​ខូច​នៅ​អណ្តូង​ទឹក​ ​ហើយក៏​ទុក​ឡាន​នៅ​ទីនោះ​ឱ្យតៃកុង​មួយ​នៅ​ជួយ​មើល​រួច​មាន​ឡានមួយមក​យក​លោក​ទៅ​កោះកុង​រួចហើយ​។​ ​បន្ទាប់មក​គេ​ទារ​ថ្លៃ​អូស150ដុល្លារ​កាន់ដៃ​ចង្កូត20ដុល្លារ​អូស​តាំងពី​ម៉ោង2យប់​រហូតដល់​ស្រែអំបិល​ ​ក៏​ក្រឡាប់​នៅ​ស្រែអំបិល​ទៅ​។​ ​លោក​បន្ត​ថា​ ​លោក​ដឹង​ហេតុការណ៍​នៅ​ម៉ោង8ព្រឹក​ថ្ងៃ14​ ​ខែធ្នូ​ ​ដោយ​លោក​ដល់​ខេត្ត​តាំងពី​ម៉ោង​មួយ​យប់​។​ ​ការពិត​លោក​ត្រូវ​ត្រឡប់​មក​ភ្នំពេញ​វិញ​ ​តាំងពី​យប់​ខូចឡាន​ ​តែ​បាន​ខាង​បងៗ​នៅ​ទីរួមខេត្ត​គាត់​ថា​ ​កុំ​ព្រួយ​ចាំ​ឱ្យ​គេ​មក​យក​ឡើង​ទៅ​ខេត្ត​។​

    ហើយ​នៅ​ពេល​ថ្មី​ៗ​នេះ​ ​ពិធីករ​ ​និង​ជាតា​រា​សម្តែង​រូប​នេះ​ ​មិនដឹង​ថា​ ​គាត់​កំពុងតែ​កើតទុក្ខ​មិន​សុទ្ធចិត្ត​ ​ឬក៏​គ្រាំចិត្ត​យូរ​យ៉ាងណា​នោះ​ទេ​ ​ទើបបាន​ជា​ទ្រាំមិនបាន​ដល់​ថ្នាក់​សរសេរ​សារ​លើ​ហ្វេ​សប៊ុ​ក​ផេ​ក​ផ្លូវការ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ​លើក​ជា​ចម្ងល់​ថា​ ​ហេតុអ្វីបានជា​មន្ត្រី​ថ្នាក់ក្រោម​ជាតិ​ ​រវល់​នឹង​ការងារ​ដល់​ម្លឹង​ ​ទើប​មិន​អាច​ដោះស្រាយ​ ​រឿង​ម្យ៉ាង​ជូន​លោក​បាន​ ​។​

    ​លោក​ ​អ៊ឹម​ ​ជីវ៉ា​ ​បាន​បង្ហោះ​សារ​លើ​ហ្វេ​សប៊ុ​ក​ផេ​ក​របស់​សម្តេច​តេជោ​ ​ឡើង​វែង​ ​និង​មានខ្លឹមសារ​ដើម​ទាំងស្រុង​ថា​ ​«​សូម​សម្តេច​ពុក​ជួយ​កូន​ផង​.​.​.​ ​តើ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​ពិតជា​ធ្វើអោយ​ពួកគាត់​រវល់​ដល់​ថ្នាក់​នឹង​មែនទេ​?​?​?​ ​ព្រោះ​ខល​ទៅ​ម្ដងណា​ ​ពួកគាត់​ថា​ ​ប្រជុំ​រវល់​ជាប់​រៀបចំ​ជូន​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​រហូត​.​.​!​!​!​ ​រយៈពេល4ខែ​ហើយ​ ​ឡាន​ដ៏​អ​ភ័ព្ឌ​មួយ​នេះ​ជាប់​នៅ​អធិការ​ស្រុកស្រែ​អំបិល​ ​ខេត្តកោះកុង​ដដែល​.​.​.​ ​ខ្ញុំ​ពិតជា​មានការ​អស់សង្ឃឹម​ខ្លាំង​ណាស់​ ​.​.​.​ ​ខល​ម្ដងណា​ពួកគាត់​ថា​ ​ព្រះរាជ​អ​ជ្ញា​ទាំងពីរ​គាត់​ឆ្លើយ​ថា​ ​រវល់​រហូត​ ​ព្រះរាជ​អ​ជ្ញា​រង​ឆ្លើយ​ទៅ​ព្រះរាជ​អ​ជ្ញា​កោះកុង​»​ ​។​

    ​ពិធីករ​រូប​នេះ​បាន​សរសេរ​បន្ត​ថា​ ​«​ខ្ញុំ​រង់ចាំ4ខែ​ហើយ​ ​គ្រាន់តែ​ឡើងចុះ​ជួល​ឡាន​គេ​មិន​តិច​ជា10​ ​ទៅ20ដង​ទេ​ ​ឯ​ការ​ចំណាយ​ក៏​អស់​ច្រើន​ដែរ​ ​តែ​ប៉ូលិស​ប្រាប់​ថា​ ​ថ្ងៃនេះ​ថ្ងៃ​នោះ​រហូត​.​.​ ​មេ​ជាប់​ចេះ​ជាប់​ចុះ​។​ ​ខ្ញុំ​ពិតជា​រង់ចាំ​ឡាន​របស់ខ្ញុំ​ចេញពី​អធិការ​ស្រុកស្រែ​អំបិល​ ​ដើម្បី​យក​ទៅ​លក់​បន្ត​បាន​ថ​វិការ​បន្តិចបន្តួច​បង្គ្រប់​រក​ទិញ​ឡាន​ណាមួយ​ ​គ្រាន់​និង​ជិះ​ទៅណាមកណា​ ​…​ ​ព្រោះ​រាល់ថ្ងៃ​ពេល​ទៅ​ថត​ ​ទៅ​កម្មវិធី​សិល្បៈ​ ​ត្រូវ​ជិះ​ម៉ូតូឌុប​ ​តុក​តុក​ ​ផាស​អេប​ ​ខោអាវ​ស្បែកជើង​យួរ​សំពីងសំពោង​ដូច​មនុស្ស​ឆ្កួត​.​.​.​!​!​!​ ​អ្នក​ផ្សេង​គេ​មិនបាន​ដើរ​ជាមួយ​ខ្ញុំ​ ​គេ​មិនមែន​ជា​ខ្ញុំ​ ​គេ​មិនដឹង​ទេ​ ​ថា​ខ្ញុំបាទ​ ​អ៊ឹម​ ​ជីវ៉ា​ ​លំបាក​ប៉ុណ្ណា​ ​?​?​?​ ​អ្នកខ្លះ​មិនបាន​ជួយ​ខ្ញុំ​ទេ​ ​ខ្ញុំ​ញញឹម​តែ​នៅមុខ​កាមេរ៉ា​ ​MV​ ​ថតកុន​ ​ក្នុង​កញ្ចក់​ទូរទស្សន៍​ទេ​ ​តែ​ធាតុ​ពិត​ ​គឺ​ជីវិត​ខ្ញុំ​មិន​ដូច​ក្នុង​កញ្ចក់​ទូរទស្សន៍​ទេ​ ​គ្រាន់តែ​ឡើងចុះ​ទៅ​ខេត្តកោះកុង​ខ្ញុំ​ហត់​មិន​អី​ទេ​ ​តែ​ចំណាយ​លុយ​ធ្វើ​សោ​ហុយ​ទៅមក​ច្រើនណាស់​ ​ខ្ញុំ​គ្មាន​លុយ​ទេ​ ​រកតែ​លុយ​ជិះ​ផាស​អែប​ទៅ​ថត​មិន​ចង់បាន​ផង​»​។​

    លោក​ ​បន្ត​ទៀត​ថា​ ​«​បញ្ហា​ភាគី​គ្រោះថ្នាក់​ទាំងសងខាង​បាន​បាន​ចរចា​បញ្ចប់រឿង​នេះ​ហើយ​នៅឡើយ​ ​នៅតែ​រង់ចាំ​ខាង​ប៉ូលិស​ ​និង​ព្រះរាជ​អ​ជ្ញា​ដោះស្រាយ​ទេ​ ​តែ​រង់ចាំ​ជិត4ខែ​ហើយ​ ​គាត់​ប្រាប់​ថា​ ​រវល់​ចេះ​ចុះ​នេះនោះ​រហូត​ ​ខ្ញុំ​ជួល​ឡាន​គេ​ឡើងចុះ​ ​ចង់​វិលមុខ​ហើយ​ ​ហើយ​ខាតពេល​ទៀត​ ​ហើយ​លោកពូ​ស្នងការ​ខេត្តកោះកុង​ ​គាត់​ក៏​ស៊ី​ញ៉េ​អោយ​រួចរាល់​ហើយ​ ​នៅតែ​ព្រះរាជអាជ្ញា​ទេ​ ​រវល់​រហូត​.​.​.​។​ ​ខ្ញុំ​ពិតជា​ត្រូវការ​យក​ឡាន​ ​ដើម្បី​យក​លុយ​ទិញ​ឡាន​ណាមួយ​បាន​ជិះ​និង​គេ​ ​ព្រោះ​ខ្ញុំ​អត់​លុយ​ ​គឺ​ឡាន​របស់ខ្ញុំ​ ​បើ​លក់​ ​គឺ​បាន​ ​4000​ ​ទៅ5000​$​ ​ដែរ​ ​ដូចនេះ​ ​ខ្ញុំ​ពិតជា​ត្រូវការ​ចាំបាច់​មែន​.​.​.​ ​ពីព្រោះ​ត្រូវ​រង់ចាំ​យូ​ពេក​ហើយ​ ​តើ​ពេលណា​បាន​ដោះស្រាយ​បាន​?​?​?​ ​សូម​សម្តេច​ពុក​ ​មេត្តា​ជួយ​ដោះស្រាយ​ដល់​កូន​ ​ដោយ​ក្ដី​អនុគ្រោះ​ផង​!​!​!​។​ ​ដោយ​ក្តី​គោរព​អំពីខ្ញុំ​បាទ​ ​អ៊ឹម​ ​ជីវ៉ា​»​ ​៕​

  • ចេក ម៉ា (Jack Ma) ដកចិត្តពីប្រាសាទខ្មែរមិនបាន ប្រកាសមកលើកទី2 ឬទី3បន្តទៀត

    ចេក ម៉ា (Jack Ma) ដកចិត្តពីប្រាសាទខ្មែរមិនបាន ប្រកាសមកលើកទី2 ឬទី3បន្តទៀត

    ភាព​ល្បីល្បាញ​នៃ​រមណីយដ្ឋាន​អង្គរ​មិន​ត្រឹមតែ​ទាក់ទាញ​អ្នកស្រាវជ្រាវ​ ​និង​ភ្ញៀវ​ទេសចរ​ទូទៅ​ប៉ុណ្ណោះទេ​ ​បុ​គ្គ​លល្បីៗ​ក្នុង​លោក​ ​រួម​នឹង​អ្ន​ក​មាន​ៗ​លំដាប់​ពិភពលោក​ច្រើន​រូប​ក៏​ទាក់ចិត្ត​មិន​ខកខាន​ក្នុង​ដំណើរ​មក​ទស្សនា​អង្គរ​ដែរ​។​ ​ថ្ងៃទី12​ ​ខែមីនា​ ​ឆ្នាំ2019​ ​នេះ​ ​ចាត់ទុកជា​ថ្ងៃ​ពិសេស​មួយទៀត​ ​ដែល​មហាសេដ្ឋី​ស្រុក​ចិន​ ​និង​ជា​ប្រធាន​ក្រុមហ៊ុន​ ​Alibaba​ ​គឺ​ ​លោក​ ​ចេក​ ​ម៉ា​ ​(​Jack​ ​Ma​)​ ​បាន​មក​បំពេញ​ទស្សនកិច្ច​ពេញមួយថ្ងៃ​នៅ​ប្រាសាទ​នានា​ក្នុង​តំបន់​អង្គរ​។​

    ​ឯកឧត្តម​ ​សុខ​ ​សង្វារ​ ​អគ្គនាយករង​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ ​ដែល​បាន​ជូនដំណើរ​លោក​ ​ចេក​ ​ម៉ា​ ​ទស្សនា​ប្រាសាទអង្គរវត្ត​បាន​បញ្ជាក់​ថា​ ​លោក​ ​ចេក​ ​ម៉ា​ ​ជា​មនុស្ស​សុភាព​គួរ​ឱ្យ​គោរព​។​ ​ថ្វីត្បិត​លោក​ជាម​ហា​សេដ្ឋី​ ​តែ​ឥរិយាបថ​របស់​លោក​បាន​បង្ហាញ​នូវ​ការគោរព​ផ្តល់​តម្លៃ​យ៉ាង​ខ្លាំង​ចំពោះ​ប្រាសាទខ្មែរ​។​ ​លោក​បាន​សួរ​សំណួរ​នានា​ដែល​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​ប្រាសាទ​ ​ក្នុង​ភាពជា​អ្នក​ចង់​ចេះដឹង​ពិតប្រាកដ​ ​និង​ផ្តល់​ការគោរព​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អង្គរ​។​

    ​ឯកឧត្តម​បន្ត​ថា​ ​តាម​ការ​បញ្ជាក់​របស់​លោក​ ​ចេក​ ​ម៉ា​ ​លោក​ពិ​ត​ជាស្ញើច​សរសើរ​នូវ​ភាព​អស្ចារ្យ​នៃ​ប្រាសាទខ្មែរ​ ​និង​កោតសរសើរ​នូវ​ការគ្រប់គ្រង​រមណីយដ្ឋាន​អង្គរ​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​។​ ​លោក​ ​បញ្ជាក់​ថា​ ​លោក​នឹង​មកកាន់​រមណីយដ្ឋាន​អង្គរ​នា​ឱកាស​ក្រោយ​ទៀត​ ​ដោយ​ការ​ធ្វើដំណើរ​របស់​លោក​នា​ពេលនេះ​ ​គ្រាន់តែ​ជាលើកដំបូង​ប៉ុណ្ណោះ​ ​តែ​ច្បាស់​ណាស់​នឹង​មាន​លើក​ទី2​ ​ឬទី3បន្ត​ទៀត​ ​។​

    ​ឯកឧត្តម​ជឿជាក់​ថា​ ​តាមរយៈ​វត្តមាន​របស់​លោក​ ​ចេក​ ​ម៉ា​ ​ក៏ដូចជា​ ​បុ​គ្គ​លល្បីៗ​ផ្សេងទៀត​ក្នុង​ពិភពលោក​ក្នុង​ការ​មក​ទស្សនា​រមណីយដ្ឋាន​អង្គរ​ ​ពិតជា​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​គ្រប់​ជាតិសាសន៍​ ​កាន់តែ​ចាប់អារម្មណ៍​ ​ហើយ​មក​ទស្សនា​រមណីយដ្ឋាន​អង្គរ​កាន់តែ​ច្រើន​ឡើង​ៗ​ជា​រៀងរាល់​ឆ្នាំ​បន្ថែម​ទៀត​៕​

  • តារាសិល្បៈជាង200នាក់ថតត្រៀមថ្ងៃចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំកុរឯកស័កពស2563

    តារាសិល្បៈជាង200នាក់ថតត្រៀមថ្ងៃចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំកុរឯកស័កពស2563

    សិល្បករប្រមាណជាង200នាក់មកប្រជុំគ្នាច្រៀងរាំឱ្យសប្បាយរីករាយ ដើម្បីទទួលអំណរឆ្នាំថ្មីឆ្នាំកុរឯកស័កពស2563 ស្ថានីយ៍ទូរទស្សន៍ស៊ីធីអិនបានរៀបចំថតទុកកម្មវិធីសិល្បៈច្រៀងរាំគ្របទម្រង់ ដោយមានទាំងបុរាណនិងសម័យរំលេចចូលគ្នាសមតាមបរិយាកាសថ្ងៃចូលឆ្នាំនៅពេលចាក់ផ្សាយផ្លូវការខាងមុខ។

    អ្វីដែលគេកត់សម្គាល់ គឺគេឃើញតារាសិល្បៈកុះករបង្អួតសម្រស់ក្នុងភាពស្រគត់ស្រគំ ខណៈដែលតារាទាំងនោះអ្នកខ្លះក៏ស្រស់ស្អាតជាងកាលពីឆ្នាំមុន ហើយអ្នកខ្លះទៀត ក៏ប្រែជាធ្លាក់សម្រស់មិនដូចមុន។ លើសពីនេះខាងកម្មវិធីក៏តម្រូវឱ្យសិល្បកររំលេចនូវសម្លៀកបំពាក់ប្រពៃណីសមតាមបរិយាកាសចូលឆ្នាំដូចជាហូលផាមួងអាវប៉ាក់ ព្រោះថា នេះជាបុណ្យប្រពៃណីជាតិធំមួយក្នុងចំណោមបុណ្យជាតិធំៗនៃសង្គមកម្ពុជា។ អ្នករៀបចំកម្មវិធីបានប្រាប់ថា ក្រៅពីមានសិល្បករតារាជាច្រើន យើងក៏មានបទចម្រៀងប្រមាណជិត40បទត្រូវរាំច្រៀងតាមកម្មវិធីដែលកំណត់ផ្សាយ3ថ្ងៃនាខែមេសា។ បន្ថែមពីនេះក៏មានរបាំមួយចំនួនដូចជាត្រុដិ របាំកណ្តែរ៉ែ របាំគេន និងរបាំគោះត្រឡោកដើម្បីផ្សាយឱ្យរលកក្រោយបានដឹងស្គាល់ពីអត្តសញ្ញាណជាតិ។

    តារាដែលបានបង្ហាញខ្លួនថតបទចូលឆ្នាំ CTN នៅក្នុងឆ្នាំនេះ រួមមាន អ្នកនាង យុគ ចិន្តា, អ្នកនាង គីង សុរិយា, កញ្ញា មាស សុខសោភា, លោក ខាន់ ជេមស៍, អ្នកនាង កាតុ, កញ្ញា រ៉ូលីន, លោក អេឡិច ចាន់ត្រា, កញ្ញា សុភ័ក្ត្រ កុសុម៉ា, នាយព្រែក, តារាសម្ដែងកញ្ញា តារារ័ត្ន, អ្នកនាយ កាឆយ, នាយស្វិត, លោក សាហារ៉ា, កញ្ញា ប៊េប៊ី, កញ្ញា ពេជ្រ អាវីហ្សា, លោក រុន ណាកូ, ក្រុមត្រកូលអោក, អ្នកនាង ឡាយ លក្ខិណា, លោក ញ៉ែម សុគន្ធ, លោក សុធា ពិសិដ្ឋ, កញ្ញា ហេង ស្រីពេជ្រ, អ្នកនាងអ៊ីត, លោក អ៊ុក ចំប៉ារ័ត្ន, កញ្ញា សុវត្ថឌី ធិរិកា, លោក គន់ រៀមរតនៈ, លោកវីជេដាដា, និង កញ្ញា វីតវីតជាដើម៕

  • សេចក្តី​ប្រកាស​ជា​ផ្លូវការ​៖​ ​ស្រា​បៀ​រថៃហ្គ័​រប្រ​កាស​ពី​ការ​ពន្យារពេល​អញ្ជើញ​មកដល់​របស់​កំពូល​តារាបាល់ទាត់​លំដាប់​ពិភពលោក​ ​“​RONALDINHO​”​ ​ក្នុងនាម​ជាឯក​អគ្គរដ្ឋទូត​សុច្ឆន្ទៈ​ប្រចាំ​ព្រឹត្តិ​ការណ៍​ប្រកួត​បាល់ទាត់​ដ៏​ធំអស្ចារ្យ​ ​TIGER​ ​STREET​ ​FOOTBALL​ ​FESTIVAL​ ​2019​

    សេចក្តី​ប្រកាស​ជា​ផ្លូវការ​៖​ ​ស្រា​បៀ​រថៃហ្គ័​រប្រ​កាស​ពី​ការ​ពន្យារពេល​អញ្ជើញ​មកដល់​របស់​កំពូល​តារាបាល់ទាត់​លំដាប់​ពិភពលោក​ ​“​RONALDINHO​”​ ​ក្នុងនាម​ជាឯក​អគ្គរដ្ឋទូត​សុច្ឆន្ទៈ​ប្រចាំ​ព្រឹត្តិ​ការណ៍​ប្រកួត​បាល់ទាត់​ដ៏​ធំអស្ចារ្យ​ ​TIGER​ ​STREET​ ​FOOTBALL​ ​FESTIVAL​ ​2019​

    ​​ភ្នំពេញ​៖​ ​នៅ​ថ្ងៃទី​ ​12​ ​ខែមីនា​ឆ្នាំ​ ​2019​ ​ក្រុមហ៊ុនស្រា​បៀ​រថៃហ្គ័​របា​នប្រ​កាស​ពី​ការ​ពន្យារពេល​នៃ​ការ​អញ្ជើញ​មកដល់​របស់​កំពូល​តារាបាល់ទាត់​លំដាប់​ពិភពលោក​ ​Ronaldo​ ​de​ ​Assis​ ​Moreira​ ​ដែលគេ​ស្គាល់​ជាទូទៅ​ថា​ ​“​Ronaldinho​”​ ​មកកាន់​ប្រទេស​កម្ពុជា​។​ ​កំពូល​តារាបាល់ទាត់​សញ្ជាតិ​ប្រេស៊ីល​គឺជា​ឯកអគ្គ​រដ្ឋទូត​សុច្ឆន្ទៈ​ប្រចាំ​កម្មវិធី​ប្រកួត​បាល់ទាត់​ដ៏​ធំអស្ចារ្យ​ ​Tiger​ ​Street​ ​Football​ ​Festival​ ​ប្រចាំឆ្នាំ​ ​២០១៩​ ​។​ ​សូម​អាន​សេចក្ដីថ្លែង​ការណ៍​ជា​ផ្លូវការ​ដូច​ខាងក្រោម​៖​ ​

    ​ ​”​ក្នុងនាម​ជាឯក​អគ្គរដ្ឋទូត​សុច្ឆន្ទៈ​ប្រចាំ​កម្មវិធី​ប្រកួត​បាល់ទាត់​ ​TIGER​ ​STREET​ ​FOOTBALL​ ​FESTIVAL​ ​2019​ ​ ​សូម​សម្តែង​នូវ​ការ​សោក​ស្តាយ​ ​ជាមួយ​ប្រិយមិត្ត​ ​អ្នកគាំទ្រ​កីឡាបាល់ទាត់​កម្ពុជា​ទាំងអស់​ពាក់ព័ន្ធ​នឹង​ការ​ពន្យារពេល​នៃ​ការ​អញ្ជើញ​មកដល់​របស់​កំពូល​តារាបាល់ទាត់​លំដាប់​ពិភពលោក​ ​Ronaldinho​ ​មកកាន់​ប្រទេស​កម្ពុជា​ ​ដោយសារ​ភាព​ចាំបាច់​និង​កាលៈទេសៈ​ដែល​ពុំ​អាច​ដឹង​ទុកជាមុន​។​ ​នីតិវិធី​ដើម្បី​ទទួល​បាន​លិខិតឆ្លងដែន​របស់​លោក​ ​Ronaldinho​ ​ត្រូវ​បាន​ពន្យារពេល​ជាហេតុ​បណ្តាល​ឱ្យ​លោក​ ​មិន​អាច​ចាកចេញ​ពី​ប្រទេស​ប្រេស៊ីល​និង​មិន​អាច​បំពេញ​តាម​ការសន្យា​មក​ចូលរួម​ក្នុង​វគ្គ​ប្រកួត​ផ្តាច់ព្រ័ត្រ​នៃ​ព្រឹត្តិ​ការណ៍​ប្រកួត​បាល់ទាត់​ ​TIGER​ ​STREET​ ​FOOTBALL​ ​FESTIVAL​ ​2019​ ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​ ​

    ​Ronaldinho​ ​ពិតជា​ស្រឡាញ់​ប្រិយមិត្ត​ ​អ្នកគាំទ្រ​កម្ពុជា​ ​ហើយ​ពិតជា​ទន្ទឹងរង់ចាំ​ជួប​អ្នកគាំទ្រ​ទាំងអស់​ដោយ​ផ្ទាល់​។​ ​លោក​ពិតជា​មាន​កិត្តិយស​និង​មាន​មោទនភាព​ណាស់​ ​ដែល​បាន​ក្លាយជា​ឯកអគ្គ​រដ្ឋទូត​សុច្ឆន្ទៈ​ប្រចាំ​កម្មវិធី​ ​TIGER​ ​STREET​ ​FOOTBALL​ ​FESTIVAL​ ​2019​ ​ ​ដែល​រៀបចំ​ដោយ​ស្រា​បៀ​រថៃហ្គ័រ​ ​ហើយ​ចង់​ចូលរួម​ ​និង​ជា​ចំនែក​មួយ​នៃ​ព្រឹត្តិ​ការណ៍​នេះ​ដើម្បី​ជំរុញ​លើកទឹកចិត្ត​ដល់​កីឡាករ​បាល់ទាត់​ដែល​មាន​ទេពកោសល្យ​នៅក្នុង​ប្រទេស​កម្ពុជា​។​ ​ដើម្បី​បង្ហាញ​ការ​កោតសរសើរ​ ​និង​ការ​លើកទឹកចិត្ត​ ​លោក​ ​Ronaldinho​ ​នឹង​អញ្ជើញ​ក្រុម​ជ័យលាភី​ជើងឯក​ ​Tiger​ ​Street​ ​Football​ ​2019​ ​មក​ធ្វើដំណើរ​ទស្សនៈ​កិច្ច​ ​និង​មក​ជួប​លោក​ផ្ទាល់​នៅ​ប្រទេស​ប្រេស៊ីល​ ​។​ ​ហើយ​លោក​ក៏​ផ្ញើ​រូបថត​អនុស្សាវរីយ៍​ ​និង​អាវយឺត​ ​Tiger​ ​Street​ ​Football​ ​ដ៏​ស្រស់​ស្អាត​ជាច្រើន​ ​ដែល​មាន​ចុះហត្ថលេខា​ផ្ទាល់​របស់​លោក​ ​ជូន​ដល់​ប្រិយមិត្ត​អ្នកគាំទ្រ​នៅ​ប្រទេស​កម្ពុជា​ផង​ដែរ​។​កាដូ​ទាំងនេះ​នឹង​មាន​ផ្តល់​ជូន​សំរាប់​ប្រិយមិត្ត​គាំទ្រ​ ​ដែល​ចូលរួម​លេង​កម្មវិធី​លើ​ ​Facebook​ ​ផ្លូវការ​របស់​ស្រា​បៀ​រថៃហ្គ័រ​ ​បន្ទាប់ពី​ចប់​កម្មវិធី​ប្រកួត​ផ្តាច់ព្រ័ត្រ​។​

    ​Ronaldinho​ ​ក៏បាន​សន្យា​ថា​នៅពេល​ដោះស្រាយ​កិច្ច​ការ​ចំា​បាច់​នៅ​ប្រទេស​ប្រេស៊ីល​បាន​រួចរាល់​ហើយ​ ​លោក​នឹង​អញ្ជើញ​មក​ធ្វើទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​ ​ក្រុមហ៊ុនស្រា​បៀ​រថៃហ្គ័​រនឹង​ផ្តល់​ព័ត៌មាន​ជូន​ដល់​មិត្ត​អ្នកគាំទ្រ​របស់​លោក​ ​Ronaldinho​ ​ហើយនឹង​ប្រកាស​ពី​កាលបរិច្ឆេទ​ថ្មី​សម្រាប់​ការ​ធ្វើដំណើរ​របស់​លោក​មកកាន់​ប្រទេស​កម្ពុជា​។​”​
    ​ទន្ទឹម​នឹង​នេះ​ផង​ដែរ​ ​ព្រឹត្តិ​ការណ៍​ប្រកួត​បាល់ទាត់​ ​Tiger​ ​Street​ ​Football​ ​Festival​ ​2019​ ​នឹង​នៅតែ​បន្ត​ប្រព្រឹត្តទៅ​ ​និង​មាន​ក្រុម​កំពូល​ចំនួន​ ​៦៤​ ​ក្រុម​ចូលរួម​ប្រកួតប្រជែង​ក្នុង​វគ្គ​ផ្តាច់​ព្រ័​ត្ត​ដែល​នឹង​ធ្វើឡើង​នៅ​ខាងមុខ​បរិវេណ​សាល​មហោស្រព​កោះ​ពេជ្រ​ ​រាជធានី​ភ្នំពេញ​នៅ​ ​ថ្ងៃទី​ ​១៦​ ​និង​ ​១៧​ ​ខែមីនា​ ​២០១៩​ ​ដើម្បី​ដណ្តើម​យក​ម្ចាស់​ជើងឯក​ ​Tiger​ ​Street​ ​Football​ ​Festival​ ​2019​។​

    ​ចំពោះ​ព័ត៌មាន​លម្អិត​អំពី​ព្រឹត្តិ​ការណ៍​ប្រកួត​បាល់ទាត់​ ​Tiger​ ​Street​ ​Football​ ​Festival​ ​2019​ ​សូម​ចូល​ទៅកាន់​ទំព័រ​ហ្វេ​សប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀ​រថៃហ្គ័រ​៖​ ​www.facebook.com​/​TigerBeerKHពិសា​ដោយ​ការទទួលខុសត្រូវ​

    https://youtu.be/JWYsCVCTjGI

  • ថតរូប​ដើម្បី​ឈ្នះ​ទូរ​ទស្សន៏​ ​LG​ ​OLED​ ​TV​ ​តម្លៃ​ ​2000​ ​ដុល្លារ​ ​

    ថតរូប​ដើម្បី​ឈ្នះ​ទូរ​ទស្សន៏​ ​LG​ ​OLED​ ​TV​ ​តម្លៃ​ ​2000​ ​ដុល្លារ​ ​

    ​លក្ខខណ្ឌ​ចូលរួម​លេង​៖​
    ​1​.​ថតរូប​របស់​អ្នកជា​មួយ​ ​ទូរ​ទស្សន៏​ ​LG​ ​OLED​ ​នៅ​ខាងក្នុង​ ​LG​ ​Premium​ ​Brandshop​ ​ជាន់ទី១​ ​ទីតាំង:point_right​:​ ​https​:​/​/​goo.gl​/​maps​/​2JagzPwArLt​ ​
    ​2​.​ផុស​រូប​ជា​សា​ធារ​ណះ​ក្នុង​ ​Account​ ​Facebook​ ​ផ្ទាល់ខ្លួន​ ​រួម​ជាមួយ​ពាក្យ​ ​#​ILOVELGOLEDTV​
    ​3​.​ScreenShort​ ​ការ​ផុស​រូប​របស់​អ្នក​ ​រួច​ផ្ញើរ​មកកាន់​ ​Page​ ​LG​ ​BrandShop​ ​Cambodia​ ​ចាប់ពី​ថ្ងៃនេះ​រហូតដល់​ថ្ងៃទី​ ​២៤​ ​មីនា​ ​២០១៩​
    ​4​.​រូបភាព​ដែល​បាន​ចូលរួម​ ​នឹង​ធ្វើការ​ចាប់ឆ្នោត​ឈ្នះ​រង្វាន់​ ​ទូរ​ទស្សន៏​ ​OLED​ ​55​”​ ​មួយ​គ្រឿង​ ​។​ ​លទ្ធផល​នឹង​ប្រកាស​នៅ​ថ្ងៃទី​ ​២៦​ ​មិនា​ ​២០១៩​។​

    ​ចំណាំ​៖​ ​LG​ ​BrandShop​ ​Cambodia​ ​រក្សា​សិទ្ធ​កែប្រែ​គ្រប់យ៉ាង​ ​បើសិន​រក​ឃើញថា​មាន​ករណី​ណាមួយ​ដែល​មិន​ត្រឹមត្រូវ​ ​ឫ​ខុស​និង​លក្ខខណ្ឌ​របស់​ការប្រកួត​។​

  • ភាពយន្ដថ្មី​ ​«​ឯណា​ខ្មោច​»​ ​កំពុង​ធ្វើ​ឱ្យ​មហាជន​ពុះកញ្ជ្រោល​

    ភាពយន្ដថ្មី​ ​«​ឯណា​ខ្មោច​»​ ​កំពុង​ធ្វើ​ឱ្យ​មហាជន​ពុះកញ្ជ្រោល​

    ​រឿង​ ​«​ឯណា​ខ្មោច​»​ ​ដែល​ជា​ស្នាដៃ​ថ្មី​របស់​អ្នកដឹកនាំ​រឿង​ ​ចាន់​ណា​ ​រ៉ូ​ណាន់​ ​ដែល​បាន​សម្ញំ​ខ្លួន​អស់​មួយ​រយៈ​ ​កំពុងតែ​ធ្វើ​ឱ្យ​មហាជន​ពុះកញ្ជ្រោល​ ​នឹង​ត្រៀម​ស្រូប​បាន​អ្នក​ចូល​ទស្សនា​ ​ច្រើន​កុះករ​នៅពេល​ចាក់​បញ្ចាំង​ខាងមុខ​ ​ព្រោះតែ​ភាពយន្ត​នេះ​ស្ថិតនៅ​ ​ក្រោម​ការ​សម្រិតសម្រាំង​យ៉ាង​ពិសេស​ ​មិនចាញ់​ភាពយន្ដ​កន្លងទៅ​ក្នុង​វិស័យ​ភាពយន្ត​ផ្ទុះសំណើច​ដូចជា​រឿង​ ​«​កំណត់ហេតុ​នាងនាថ​»​ ​រឿង​ ​«​សសរកន្លោង​»​ ​ជាដើម​។​

    ​លោក​ ​ចាន់​ណា​ ​រ៉ូ​ណាន់​ ​បាន​បញ្ជាក់​ថា​ ​ខ្សែភាពយន្ត​ ​«​ឯណា​ខ្មោច​»​ ​ពោរពេញ​ដោយ​ឈុត​ឆាក​បន្លាច​ ​និង​កំប្លែង​សើច​ចុកពោះ​ ​ដែល​វា​គឺជា​វណ្ណកម្ម​ថ្មី​តម្រូវចិត្ត​ ​អ្នកគាំទ្រ​ស្នាដៃ​លោក​កន្លងមក​ ​ហើយ​លោក​ជឿជាក់​ថា​ ​ភាពយន្ត​នេះ​នឹង​ទទួល​បាន​ជោគជ័យ​ ​ព្រោះតែ​គុណភាព​នៃ​ការផលិត​ ​ត្រូវ​បាន​សម្រិតសម្រាំង​យ៉ាង​ពិសេស​ ​ទាំង​បច្ចេកទេស​ថត​ ​ការ​តុបតែង​មុខ​ ​ការ​ជ្រើសរើស​តារា​សម្តែង​ ​ទីតាំង​ថត​គួរ​ចាប់អារម្មណ៍​ ​និង​សាច់រឿង​ដ៏​ល្អ​ថ្មី​ប្លែក​ពី​រឿង​ ​មុន​ៗ​ឆ្ងាយ​។​

    ​សូម​បញ្ជាក់​ថា​ ​ភាពយន្ត​រឿង​ ​«​ឯណា​ខ្មោច​?​»​ ​មាន​ចូលរួម​សម្តែង​ដោយ​តារា​ ​ប្រុសស្រី​ល្បីឈ្មោះ​ជាច្រើន​មាន​ ​ដូចជា​ ​លោក​ ​ទ្រី​ ​តារា​វុធ​,​ ​កញ្ញា​ ​សួង​ ​ស៊ី​ធឿន​,​ ​លោក​ ​ភី​ ​ម៉ៃ​,​ ​កញ្ញា​ ​យេ​យេ​,​ ​លោក​ ​សា​តាន់​,​ ​លោក​ ​ដូ​ ​រី​កូ​ ​ជាដើម​។​ ​ភាពយន្ត​នេះ​នឹង​ត្រូវ​ចាក់​បញ្ចាំង​ ​ក្នុង​រោងភាពយន្ត​ចាប់ពី​ថ្ងៃទី21មីនា​ ​ឆ្នាំ2019​ ​តទៅ​ ​នៅ​គ្រប់​រោង​ភាព​ ​យន្ត​ទាំងអស់​៕​

  • មហាសេដ្ឋី​ ​Jack​ ​Ma​ ​មក​ទស្សនា​ប្រាសាទ​អង្គរ​នៅ​ខេត្តសៀមរាប​

    មហាសេដ្ឋី​ ​Jack​ ​Ma​ ​មក​ទស្សនា​ប្រាសាទ​អង្គរ​នៅ​ខេត្តសៀមរាប​

    លោក​ ​Jack​ ​Ma​ ​មហាសេដ្ឋី​លំដាប់​ពិភពលោក​របស់​ចិន​ ​និង​ជា​ប្រធាន​ក្រុមហ៊ុន​ ​Alibaba​ ​បាន​មក​ធ្វើទស្សនកិច្ច​នៅ​ខេត្តសៀមរាប​ ​ដើម្បី​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា​ ​កាលពី​យប់​ថ្ងៃទី11​ ​ខែមីនា​ ​ឆ្នាំ2019​ ​យប់មិញ​នេះ​។​

    ​តាម​ប្រភព​ព៌​ត​មាន​ពី​មន្រ្តី​ ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឱ្យដឹង​ថា នា​ព្រឹក​ថ្ងៃទី12​ ​ខែមីនា​នេះ​​ ​លោក​ ​Jack​ ​Ma​ ​ក្រៅពី​មក​ទស្សនកិច្ច​កម្ពុជា​ក្នុងនាម​ជា​ភ្ញៀវ​ទេសចរណ៍​ ​លោក​ក៏​នឹង​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា​ផង​ដែរ​។​ ​ប្រភព​ដដែល​បាន​បន្ត​ថា​ ​លោក​ ​Jack​ ​Ma​ ​មក​ទស្សនា​កម្ពុជា​ ​តាមរយៈ​ក្រុម​ហ៊ុន​ប៊ុ​ន​ ​ម៉ា​ដែល​ជា​ក្រុមហ៊ុន​ធំ​មួយ​កំពុង​វិនិយោគ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នៅ​ក្រុង​ប៉ោយប៉ែត​។ ​ការ​អញ្ជើញ​មក​កម្ពុជា​ ​របស់​លោក​ ​Jack​ ​Ma​ ​នា​ពេលនេះ​ ​គឺ​ដើម្បី​មក​ទស្សនកិច្ច​នៅ​ខេត្តសៀមរាប​ ​តាមរយៈ​ក្រុមហ៊ុន​ឯកជន​មួយ​ ​ប៉ុន្តែ​មិនដឹង​ថា​ ​លោក​នឹង​ស្នាក់នៅ​កម្ពុជា​ ​ប៉ុន្មាន​ថ្ងៃ​ ​និង​គ្រោង​ជួប​មន្រ្តី​ណា​ ​នៅឡើយ​ទេ​ ​ហើយ​លោក​នឹង​ធ្វើដំណើរ​កំសាន្ត​នៅ​ក្រុង​ប៉ោយប៉ែត​ ​ខេត្ត​បន្ទាយមានជ័យ​៕​

  • Ronaldo​ ​ត្រៀម​រួចរាល់​ក្នុង​ការ​ស្រង់​ក្តី​សង្ឃឹម​របស់​ ​Juventus​ ​ពេល​ជួប​ ​Atletico​ ​រាត្រី​នេះ​ ​

    Ronaldo​ ​ត្រៀម​រួចរាល់​ក្នុង​ការ​ស្រង់​ក្តី​សង្ឃឹម​របស់​ ​Juventus​ ​ពេល​ជួប​ ​Atletico​ ​រាត្រី​នេះ​ ​

    ​ក្តី​សង្ឃឹម​ក្នុង​ក្របខ័ណ្ឌ​ ​Champions​ ​League​ ​របស់​ក្រុម​ ​Juventus​ ​កំពុងតែ​ស្ថិត​ក្នុង​ដៃ​របស់​ខ្សែប្រយុទ្ធ​ ​Cristiano​ ​Ronaldo​ ​ហើយ​ដើម្បី​បំពេញ​ការ​វាយបក​ដ៏​មិន​នឹកស្មាន​ដល់​មួយផ្សេងទៀត​ ​ខណៈ​ដែល​ក្រុម​របស់​អ៊ីតាលី​មួយ​នេះ​កំពុង​ដេញ​តាម​ ​2​-​០ពីក្រោយ​ក្រុម​ខ្លាំង​ក្នុង​តំបន់​ការពារ​ ​Atletico​ ​Madrid​ ​មុននឹង​ឈាន​ទៅកាន់​ការប្រកួត​ជើង​ទី2​ ​វគ្គ​ ​16ក្រុម​ចុងក្រោយ​ ​ក្នុង​ទីក្រុង​ ​Turin​ ​នៅ​រាត្រី​នេះ​។​

    ​ ​នៅមុន​ពេល​ការប្រកួត​នា​កីឡដ្ឋាន​ ​Allianz​ ​តារា​ឆ្នើម​ ​Ronaldo​ ​បាន​ប្រាប់​ទូរទស្សន៍​របស់​ ​Juventus​ ​ថា​៖​ ​«​យើង​មិនបាន​រំពឹង​ទុក​ពី​ការ​ចាញ់​កាលពី​ជើង​ទី1​ ​ដល់ទៅ​ ​2​-​០​ ​នោះ​ឡើយ​ ​ប៉ុន្តែ​អ្វី​ៗ​ក៏អាច​កើតឡើង​បាន​ដែរ​ ​ហើយ​យើង​ចង់​ផ្តល់​ការ​ឆ្លើយតប​ដ៏​អស្ចារ្យ​មួយ​នៅ​លើទឹក​ដី​របស់​យើង​ ​ពីមុខ​អ្នកគាំទ្រ​របស់​យើង​»​។​

    ​ ​ខ្សែប្រយុទ្ធ​រូប​នេះ​បាន​បន្ត​ថា​៖​ ​«​នេះ​គឺជា​រាត្រី​ដ៏​អស្ចារ្យ​ ​ការប្រកួត​ដ៏​រំភើប​ ​ក្នុង​រាត្រី​នៃ​ក្របខ័ណ្ឌ​ ​Champions​ ​League​។​ ​ក្រុម​នេះ​ ​មានការ​ជឿជាក់​ក្នុង​ការប្រកួត​ដ៏​អស្ចារ្យ​មួយ​ ​ហើយ​ខ្ញុំ​ក៏​អ៊ីចឹង​ដែរ​។​ ​ចំពោះ​អ្នកគាំទ្រ​ ​ខ្ញុំ​អាច​និយាយ​បាន​ថា​ ​ចូរ​គិត​បែប​វិជ្ជមាន​ ​និង​ជឿជាក់​ទាំងអស់គ្នា​។​ ​ខ្ញុំ​ត្រៀម​រួចរាល់​ហើយ​ក្នុង​ការ​វិលត្រឡប់​មកវិញ​»​។​

    ​ ​ក្រុម​ម្ចាស់​ជើងឯក​ ​Juventus​ ​បាន​ទិញ​យក​ ​Ronaldo​ ​កាលពី​រដូវ​ក្តៅ​មុន​ ​ពី​ក្លិប​ ​Real​ ​Madrid​ ​ក្នុង​តម្លៃ​ខ្លួន100លាន​អឺ​រ៉ូ​ ​(​ស្មើនឹង​ ​117លាន​ដុល្លារ​អាមេរិក​)​ ​ដើម្បី​បញ្ចប់​ការ​ខកចិត្ត​របស់​ពួកគេ​ក្នុង​ ​Champions​ ​League​ ​ក្នុងរយៈពេល​ ​23ឆ្នាំ​ចុងក្រោយ​នេះ​។​

    ​ ​ជាមួយគ្នា​នេះ​ ​លោក​ ​Diego​ ​Simeone​ ​គ្រូបង្វឹក​របស់​ក្រុម​ ​Atletico​ ​Madrid​ ​បាន​ព្រមាន​កាលពី​ថ្ងៃ​ចន្ទ​ថា​ ​ក្រុម​ ​Juventus​ ​មិនមែន​មានតែ​ខ្សែប្រយុទ្ធ​ ​Ronaldo​ ​ម្នាក់​នោះ​ឡើយ​ ​ប៉ុន្តែ​ក្រុម​អេស្ប៉ាញ​របស់​លោក​នឹង​សម្លឹង​រក​ការ​ដណ្តើម​យក​ឱកាស​របស់​ខ្លួន​ ​ក្នុង​ទីក្រុង​ ​Turin​ ​នៅ​រាត្រី​នេះ​។​

    ​ ​លោក​ ​Simeone​ ​បានឱ្យ​ដឹង​ថា​៖​ ​«​អ្នក​មិន​អាច​និយាយ​តែ​ពី​ ​Ronaldo​ ​បាន​ឡើយ​ ​ព្រោះ​ ​Juventus​ ​ជា​ក្រុម​ដ៏​អស្ចារ្យ​មួយ​ ​មាន​កីឡា​ករ​ឆ្នើម​ៗ​ជាច្រើន​ ​ដែល​ស៊ាំ​ទៅ​នឹង​ការ​ប្រជែង​ក្នុង​ដំណាក់កាល​ដ៏​សំ​ខាន់​ៗ​ ​ប៉ុន្តែ​ ​យើង​នឹង​ត្រូវតែ​ដណ្តើម​យក​ឱ​កាស​ផ្សេង​ៗ​ ​និង​ប្រឹង​ឱ្យ​អស់ពី​សមត្ថភាព​របស់​យើង​»​៕​





  • Zidane​ ​វិល​ទៅ​ ​Real​ ​វិញ​ ​ក្រោយ​លោក​ ​Solari​ ​ត្រូវ​បាន​បណ្តេញ​ចេញ​ ​

    Zidane​ ​វិល​ទៅ​ ​Real​ ​វិញ​ ​ក្រោយ​លោក​ ​Solari​ ​ត្រូវ​បាន​បណ្តេញ​ចេញ​ ​

    ​លោក​ ​Zinedine​ ​Zidane​ ​បាន​បញ្ជាក់​ថា​ ​លោក​មិនដែល​មានការ​នឹកសង្ស័យ​ណាមួយ​អំពី​ការ​វិល​ទៅកាន់​ក្លិប​ ​Real​ ​Madrid​ ​វិញ​ឡើយ​ ​ក្រោយពី​លោក​បាន​ចូល​ជំនួស​កន្លែង​របស់​លោក​ ​Santiago​ ​Solari​ ​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ ​ក្នុងនាម​ជា​គ្រូបង្វឹក​ ​កាលពី​ថ្ងៃ​ចន្ទ​។​

    ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ឯ​កីឡដ្ឋាន​ ​Santiago​ ​Bernabeu​ ​លោក​ ​Zidane​ ​បានឱ្យ​ដឹង​ថា​៖​ ​«​នៅពេល​ដែល​ប្រធាន​ក្លិប​បាន​ទូរស័ព្ទ​មក​ខ្ញុំ​ ​រឿង​ដំបូង​គេ​ដែល​ខ្ញុំ​គិត​ ​គឺ​ខ្ញុំ​នឹង​វិល​ទៅវិញ​។​ ​ខ្ញុំ​មិន​អាច​និយាយ​ថា​ ​ទេ​បាន​ឡើយ​ ​ខ្ញុំ​មិនដែល​មិន​ច្បាស់​អំពី​ការ​វិល​ទៅវិញ​នោះ​ឡើយ​»​។​

    ​ ​លោក​ ​Zidane​ ​ត្រូវ​បាន​ធ្វើ​កុងត្រា​រហូតដល់​ខែមិថុនា​ ​ឆ្នាំ2022​ ​ពោល​គឺ​ត្រឹមតែ​រយៈពេល​ ​9ខែ​ ​ក្រោយពី​លោក​បាន​លាលែង​ពី​តំណែង​កាលពី​ចុងរដូវ​កាលមុន​ ​ក្រោយពី​បាន​ដឹកនាំ​ឱ្យ​ក្រុម​ ​Real​ ​Madrid​ ​ឈ្នះ​ពាន​ក្របខ័ណ្ឌ​ ​Champions​ ​League​ ​ជា​លើក​ទី3​ ​ជាប់​ៗ​គ្នា​ជា​ប្រវត្តិសាស្ត្រ​។​

    ​ ​ការ​បណ្តេញ​លោក​ ​Solari​ ​ចេញ​ ​ត្រូវ​បាន​រំពឹង​ទុក​ថា​ ​នឹង​កើតឡើង​ ​ក្រោយពី​ ​Real​ ​Madrid​ ​បាន​ចាញ់​នៅ​លើទឹក​ដី​ខ្លួនឯង​ ​3លើ​ក​ជាប់​ៗ​គ្នា​ ​ពោល​គឺ​ក្រោម​ស្នាដៃ​ក្រុម​ ​Barcelona​ ​2លើក​ ​និង​ ​Ajax​ ​1លើក​ ​និង​បាន​បញ្ចប់​រដូវ​កាល​របស់​ ​Real​ ​តែម្តង​នៅមុន​ពាក់កណ្តាល​ខែមីនា​។​

    ​ ​ប៉ុន្តែ​ ​លោក​ ​Zidane​ ​នឹង​វិលត្រឡប់​មកវិញ​ ​ដោយ​នៅសល់​ការប្រកួត​ចំនួន​ ​11លើក​ទៀត​ក្នុង​ក្របខ័ណ្ឌ​ ​La​ ​Liga​ ​ហើយ​បើ​ទោះជា​ស្ទើរតែ​គ្មានអ្វី​ដែល​ត្រូវ​ប្រជែង​យក​សោះ​ក៏ដោយ​ ​ប៉ុន្តែ​ក៏​លោក​ត្រូវ​បាន​តែងតាំង​យ៉ាង​មិន​នឹកស្មាន​ដល់​ ​ក្រោយពី​លោក​បាន​ចាកចេញ​បន្ទាប់ពី​ក្រុម​ ​Real​ ​Madrid​ ​ឈ្នះ​ពាន​អឺរ៉ុប​មួយទៀត​។​

    ​ ​លោក​ ​Zidane​ ​បាន​បញ្ជាក់​ថា​៖​ ​«​ខ្ញុំ​បាន​ចាកចេញ​ពីព្រោះ​ការ​ផ្លាស់​ប្តូរ​ចាំបាច់​ត្រូវតែ​ធ្វើឡើង​នៅ​ចុងរដូវ​កាលមុន​ ​ដែល​ល្អ​សម្រាប់​គ្រប់គ្នា​ ​ក្រោយពី​ឈ្នះ​ពាន​ជាច្រើន​»​៕​ ​

    ​ប្រភព​ពី​៖​ ​Channel​ ​News​ ​Asia​ ​