Author: អេបិល

  • Aubameyang​ ​សង្គ្រោះ​ ​Arsenal​ ​ខណៈ​ ​Chelsea​ ​លត់​ ​Dynamo​ ​Kiev​ ​យ៉ាងដំណំ​ ​

    Aubameyang​ ​សង្គ្រោះ​ ​Arsenal​ ​ខណៈ​ ​Chelsea​ ​លត់​ ​Dynamo​ ​Kiev​ ​យ៉ាងដំណំ​ ​

    ​Arsenal​ ​បាន​ឈាន​ទៅ​វគ្គ​ ​1​/​4​ ​ផ្តាច់ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ​អឺរ៉ុប​ ​តាមរយៈ​ការស្រោចស្រង់​ពី​ការ​ចាញ់​ឡើងវិញ​ក្នុង​ការប្រកួត​ជើង​ទី1​ ​3​-​1​ ​ដើម្បី​ផ្តួល​ក្រុម​ ​Rennes​ ​ក្នុង​លទ្ធផល​ ​3​-​0​ ​និង​ឈាន​ទៅ​វគ្គ​ ​8ក្រុម​ចុងក្រោយ​នៃ​ក្របខ័ណ្ឌ​ ​Europa​ ​League​ ​នា​កីឡដ្ឋាន​ ​Emirates​ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

    ខ្សែប្រយុទ្ធ​ ​Pierre​-​Emerick​ ​Aubameyang​ ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ ​2គ្រាប់​ ​ហើយក៏​បាន​ជួយ​ឱ្យ​ ​Ainsley​ ​Maitland​-​Niles​ ​រកបាន​គ្រាប់​បាល់​ផង​ដែរ​ ​ខណៈ​ដែល​ក្រុម​ ​Arsenal​ ​បាន​ចូលរួម​ជាមួយនឹង​ក្រុម​ ​Chelsea​ ​ក្នុង​ការ​ចាប់ឆ្នោត​នៅ​ថ្ងៃសុក្រ​នេះ​ ​សម្រាប់​ការប្រកួត​វគ្គ​ ​8ក្រុម​ចុងក្រោយ​នៃ​ក្របខ័ណ្ឌ​ ​Europa​ ​League​។​

    ជ័យជម្នះ​នេះ​ ​បាន​កើតឡើង​ ​ក្រោយពី​ក្រុម​ ​Liverpool​,​ ​Manchester​ ​City​,​ ​Manchester​ ​United​ ​និងTottenham​ ​សុទ្ធសឹង​បាន​ឈាន​ទៅដល់​វគ្គ​ ​8ក្រុម​ចុងក្រោយ​នៃ​ក្របខ័ណ្ឌ​ ​Champions​ ​League​។​

    ការ​ឈ្នះ​ពាន​ក្របខ័ណ្ឌ​ ​Europa​ ​League​ ​នឹង​ជួយ​ឱ្យ​ក្រុម​ ​Arsenal​ ​មាន​សុវត្ថិភាព​ក្នុង​ការ​ឈ្នះ​កៅអី​ទៅលេង​ក្នុង​ក្របខ័ណ្ឌ​ ​Champions​ ​League​ ​ប្រសិនបើ​ពួកគេ​ខកខាន​ក្នុង​ការ​ប្រជែង​ដណ្តើម​លេខ4​ ​នៅ​លើ​តារាង​ ​Premier​ ​League​។​

    ​ប៉ុន្តែ​ ​លោកគ្រូ​បង្វឹក​នៃ​ក្រុម​កាំភ្លើងធំ​ ​Unai​ ​Emery​ ​ដែល​បាន​ឈ្នះ​ពាន​ ​Europa​ ​League​ ​3លើក​ក្នុងនាម​ជា​គ្រូបង្វឹក​ ​Sevillaនោះ​ ​ក៏​ចង់បាន​ពាន​មួយ​ក្នុង​រដូវ​កាល​ទី1​ ​របស់​លោក​ក្នុងនាម​ជា​គ្រូបង្វឹក​ផង​ដែរ​។​

    ​គ្រូបង្វឹក​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ​បានឱ្យ​ដឹង​ថា​៖​ ​«​វា​មិនមែន​ត្រឹមតែ​អាច​ជួយ​ឱ្យ​ឈ្នះ​សិទ្ធិ​ទៅ​ប្រកួត​ ​Champions​ ​League​ ​ប៉ុណ្ណោះទេ​ ​ប៉ុន្តែ​វា​ក៏​ជា​ពាន​មួយ​ផង​ដែរ​ ​ហើយ​យើង​អាច​មាន​អារម្មណ៍​ថា​ ​អាច​នឹង​ឈ្នះ​បាន​ពាន​ ​1ទៀត​»​។​

    ​ស្រប​ពេល​ជាមួយគ្នា​នេះ​ ​ខ្សែប្រយុទ្ធ​ ​Olivier​ ​Giroud​ ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ ​3គ្រាប់​ ​ខណៈ​ដែល​ក្រុម​ ​Chelsea​ ​បាន​ឈាន​ទៅ​វគ្គ​ ​8ក្រុម​ចុងក្រោយ​នៃ​ក្របខ័ណ្ឌ​ ​Europa​ ​League​ ​តាមរយៈ​ការ​ដណ្តើម​បាន​ជ័យជម្នះ​ទាំង​ ​2ជើង​លើ​ក្រុម​ ​Dynamo​ ​Kiev​ ​ក្នុង​លទ្ធផល​ ​8​-​០​៕

    ​ ​


  • រក​ឃើញ​អ្នកឈ្នះ​រង្វាន់១ម៉ឺន​ដុល្លារ​លើក​ទី១ពី​ស្រា​បៀរ​អាន់​ឆ័រ​

    រក​ឃើញ​អ្នកឈ្នះ​រង្វាន់១ម៉ឺន​ដុល្លារ​លើក​ទី១ពី​ស្រា​បៀរ​អាន់​ឆ័រ​

    ​រាជធានី​ភ្នំពេញ​៖​ ​កាលពី​ថ្ងៃពុធ​ទី​ ​៦​ ​ខែមីនា​ ​ឆ្នាំ២០១៩​ ​ស្រា​បៀរ​អាន់​ឆ័​របា​នរៀប​ចំ​កម្មវិធី​ប្រគល់​រង្វាន់​លើកទីមួយ​ជូន​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់១ម៉ឺន​ដុល្លារ​ចំនួន១រូប​ ​និង​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់១ពាន់​ដុល្លារ​ ​ចំនួន១រូប​ពី​កម្មវិធី​ ​“​ឈ្នះ​រង្វាន់​ស្រាបៀ​រនិង​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ពី​ស្រា​បៀរ​អាន់​ឆ័រ​”​ ​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័រ​ ​ ​ក្រុមការងារ​ស្រា​បៀរ​អាន់​ឆ័រ​ ​អ្នកឈ្នះ​រង្វាន់​ ​ភ្ញៀវ​កិត្តិយស​ ​និង​អ្នកសារព័ត៌មាន​ជាច្រើន​។​ ​

    ​កម្មវិធី​ ​“​ឈ្នះ​រង្វាន់​ស្រាបៀ​រនិង​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ពី​ស្រា​បៀរ​អាន់​ឆ័រ​”​ ​ត្រូវ​បាន​រៀបចំឡើង​ជាពិសេស​សម្រាប់​អតិថិជន​របស់​ស្រា​បៀរ​អាន់​ឆ័​រក្នុង​គោលបំណង​ ​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ ​និង​បង្ហាញ​ពី​ការ​យកចិត្ត​ទុកដាក់​ខ្ពស់​របស់​ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័រ​ចំពោះ​អតិថិជន​ដែល​តែងតែ​គាំទ្រ​ ​និង​និយម​ជាវ​ស្រា​បៀរ​អាន់​ឆ័​រស​ម្រាប់​គ្រប់​កម្មវិធី​ ​គ្រប់​ឱកាស​។​ ​

    ​លោក​ ​ភីន​ ​ផាន​ ​និង​លោក​ ​ស៊ួន​ ​សុ​ផន​ ​មក​ពី​ខេត្ត​កំពង់ស្ពឺ​ ​ដែល​ជា​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់១ម៉ឺន​ដុល្លារ​បាន​មានប្រសាសន៍​ថា​៖​ ​ពួកគាត់​តែងតែ​ផឹកស្រា​បៀរ​អាន់​ឆ័​រនៅ​ពេល​ជួបជុំ​មិត្ត​ភ័ក្តិ​។​ ​នៅពេល​ពួកគាត់​ដឹង​ថាត្រូវ​រង្វាន់​ ​ពួកគាត់​មាន​អារម្មណ៍​រំភើប​រីករាយ​ក្រៃលែង​។​ ​ពួកគេ​សំណូមពរ​ស្រា​បៀរ​អាន់​ឆ័​រមា​នក​ម្ម​វិធី​ប្រូ​ម៉ូ​សិន​នេះ​បន្ត​ទៅទៀត​ ​ហើយក៏​បាន​បញ្ជាក់​ថា​ ​ស្រា​បៀរ​អាន់​ឆ័រ​ពិតជា​បាន​ប្រគល់​រង្វាន់​ពិត​ដល់​ពួកគាត់​មែន​ ​ដែល​បាន​ប្រគល់​ជូន​គាត់​ដោយ​លោក​ ​Seong​ ​Wei​ ​Wong​ ​នាយក​ផ្នែក​ហិរញ្ញវត្ថុ​នៃ​ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័រ​។​ ​ជាចុងក្រោយ​គាត់​ផ្តាំផ្ញើ​ឲ្យ​អតិថិជន​ផ្សេងទៀត​ទទួលទាន​ស្រា​បៀរ​អាន់​ឆ័រ​ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់១ម៉ឺន​ដុល្លារ​ដូច​គាត់​ទាំងពីរ​។​ ​
    ​ក្រៅពី​ចូលរួម​កម្មវិធី​ប្រគល់​រង្វាន់​នេះ​ ​លោក​ ​ភីន​ ​ផាន​ ​និង​លោក​ ​ស៊ួន​ ​សុ​ផន​ ​ក៏​មានឱកាស​ចូលរួម​ទស្សនាការ​សម្តែង​ពី​តារា​ចម្រៀង​ល្បី​ៗ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​បាន​ប្រារព្ធ​ធ្វើឡើង​កាលពី​ថ្ងៃអាទិត្យ​ទី​ ​10​ ​ខែមីនា​ ​ឆ្នាំ​ ​2019​ ​នៅ​កម្មវិធី​ប្រគំតន្ត្រី​ផ្សាយ​ផ្ទាល់​របស់​ស្រា​បៀរ​អាន់​ឆ័​រនៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ​ ​ហើយ​ត្រូវ​បាន​អញ្ជើញ​ឡើងលើ​ឆាក​នៃ​កម្មវិធី​ប្រគំតន្ត្រី​នេះ​។​

    ​លោក​ ​ប៊ី​ន​ ​វណ្ណា​រុំ​ ​មក​ពី​ក្រុង​ប៉ោយប៉ែត​ ​ដែល​ជា​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់១ពាន់​ដុល្លារ​ ​បាន​មានប្រសាសន៍​ថា​៖​គាត់​មាន​អារម្មណ៍​រំភើប​រីករាយ​ក្រៃលែង​នៅពេល​ដឹង​ថាត្រូវ​រង្វាន់​ ​ហើយក៏​បាន​បញ្ជាក់​ថា​ ​ស្រា​បៀរ​អាន់​ឆ័រ​ពិតជា​បាន​ប្រគល់​រង្វាន់​ពិត​ដល់​គាត់​មែន​ ​ដែល​បាន​ប្រគល់​ជូន​គាត់​ដោយ​លោក​ ​Fahmi​ ​Rajendra​ ​នាយក​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័រ​។​ ​

    ​កម្មវិធី​ឈ្នះ​រង្វាន់​ស្រាបៀ​រនិង​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ពី​ស្រា​បៀរ​អាន់​ឆ័រ​ចាប់ផ្តើម​ពី​ថ្ងៃនេះ​រហូតដល់​ដំណាច់ឆ្នាំ​ ​២០១៩​។​ ​រាល់​ការ​ជាវ​ស្រា​បៀរ​អាន់​ឆ័រ​ ​លោកអ្នក​នឹង​មានឱកាស​ឈ្នះ​រង្វាន់​ស្រា​បៀរ​អាន់​ឆ័រ១កំប៉ុង​ ​១២កំប៉ុង​ ​២៤​ ​កំប៉ុង​ ​ព្រមទាំង​រង្វាន់​ទឹកប្រាក់​ ​១០០​ ​(​មួយ​រយ​)​ ​ដុល្លារ​ ​១០០០​ ​(​មួយ​ពាន់​ដុល្លារ​ ​និង១០០០០​ ​(​មួយ​ម៉ឺន​)​ដុល្លារ​ពី​ស្រា​បៀរ​អាន់​ឆ័រ​។​ ​ជា​រៀងរាល់​ខែ​ក្រុមហ៊ុន​នឹង​រៀបចំ​ពេលវេលា​ជូន​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់១ម៉ឺន​ដុល្លារ​ចំនួន២រូប​ ​និង​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់១ពាន់​ដុល្លារ​ចំនួន២រូប​ដើម្បី​បើក​រង្វាន់​ដ៏​អស្ចារ្យ​នេះ​នៅ​ការិយាល័យ​រោងចក្រ​ស្រា​បៀរ​អាន់​ឆ័រ​។​ ​ចំពោះ​រង្វាន់​ផ្សេងទៀត​លោកអ្នក​អាច​បើក​ភ្លាម​នៅ​តាម​ដេប៉ូ​ចែកចាយ​ស្រា​បៀរ​អាន់​ឆ័រ​។​ ​បញ្ជាក់​៖​ ​ដើម្បី​បើក​រង្វាន់​ ​លោកអ្នក​ត្រូវ​បង្ហាញ​សម្បក​កំប៉ុង​ ​និង​ក្រវិល​កំប៉ុង​ដែល​ឈ្នះ​រង្វាន់​។​ ​
    ​សូម​ប្រញាប់​ឡើង​!​ ​ជាវ​ស្រា​បៀរ​អាន់​ឆ័រ​ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់១​ ​ម៉ឺន​ដុល្លារ​ ​រាល់​ខែ​!​!​!​!​
    ​ ​ចំពោះ​ព័ត៌មាន​បន្ថែម​ ​សូម​ទាក់ទង​មក​យើងខ្ញុំ​តាមរយៈ​លេខ​៖​ ​092​ ​333​ ​900​ ​/​ ​010​ ​833​ ​000​។​
    ​ ​រីករាយ​ស្រស់ថ្លា​ ​ពិសា​ដោយ​ការទទួលខុសត្រូវ​៕​

  • Huawei​ ​P30​ ​និង​ ​P30​ ​Pro​ ​លេច​ធ្លាយ​លក្ខណ​សម្បត្តិ​ច្បាស់​ៗ​ហើយ​!​

    Huawei​ ​P30​ ​និង​ ​P30​ ​Pro​ ​លេច​ធ្លាយ​លក្ខណ​សម្បត្តិ​ច្បាស់​ៗ​ហើយ​!​

    ​ដំណឹង​របស់​ស្មា​ត​ហ្វូ​ន​ ​Huawei​ ​P30​ ​Pro​ ​និង​ ​Huawei​ ​P30​ ​កាន់តែ​ក្តៅ​គគុក​ឡើង​ហើយ​ក្រោយពេល​លេច​ធ្លាយ​គំរូ​រូបរាង​យ៉ាង​ច្បាស់​ៗ​ពី​គេហទំព័រ​បច្ចេក​វិទ្យា​ល្បី​ៗ​ជាច្រើន​។​ ​អ្វី​ដែល​កាន់តែ​ភ្ញាក់ផ្អើល​នោះ​ ​គឺ​ស្មា​ត​ហ្វូ​ន​ត្រកូល​ ​P​ ​នេះ​ ​មានការ​រចនា​រូបរាង​ស្អា​តៗ​មែនទែន​ ​និង​មាន​អេក្រង់​លាត​ពេញ​មួយ​តួខ្លួន​តែម្ដង​។​

    ​តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា​ ​P30​ ​និង​ ​P30​ ​Pro​ ​អាច​នឹង​បង្ហាញខ្លួន​យ៉ាង​យូរ​បំផុត​ក្នុង​អំឡុង​ចុងខែ​មីនា​ ​ឆ្នាំ2019​ ​នេះឯង​។​ ស្មា​ត​ហ្វូ​ន​ទាំង2​ ​ស៊េរី​នេះ​ ​នឹង​មាន​រចនាប័ទ្ម​អេក្រង់​ឆក​រាង​តំណក់​ទឹក​ ​ហើយ​នៅ​ផ្នែក​ខាងក្រោយ​មាន​បំពាក់​កាមេរ៉ា​បញ្ឈរ​ដូចគ្នា​។​

    លើ​ម៉ូដែល​ ​P30​ ​មាន​បំពាក់​កាមេរ៉ា​ខាងក្រោយ​ ​3គ្រាប់​ ​ឯ​នៅ​លើ​ ​P30​ ​Pro​ ​មាន​បំពាក់​កាមេរ៉ា​ក្រោយ​ដល់​ ​4គ្រាប់​(​កាមេរ៉ា​ ​4គ្រាប់​នេះ​ ​ក៏​ជា​ព័ត៌មាន​មិនទាន់​ផ្លូវការ​ដែរ​)​។​ ​Huawei​ ​P30​ ​សេរ៊ី​ឆ្នាំ2019​ ​ត្រូវ​បាន​គេ​ជឿ​ថា​ ​ម៉ូដែល​ទាំង2​ ​នេះ​នឹង​ជំនួស​ដោយ​ការប្រើ​ប្រាស់​អេក្រង់​ ​OLED​ ​សុទ្ធសាធ​ ​ខុសពី​ការ​បំពាក់​អេក្រង់​ ​LCD​ ​លើ​ស៊េរី​ធម្មតា​ដូច​ឆ្នាំ​កន្លងទៅ​។​
    ​ ​ម៉ូដែល​ ​P30​ ​នឹង​ប្រើ​អេក្រង់​ទំហំ​ ​6.1អ៊ីញ​ ​ខណៈ​ ​P30​ ​Pro​ ​ឡើង​ដល់​ ​6.5អ៊ីញ​ ​និង​មាន​មេ​ម៉ូ​រី​ដល់ទៅ​ ​256GB​។​

    ​Huawei​ ​P30​ ​នឹង​បន្ត​ប្រើប្រាស់​ទម្រង់​កាមេរ៉ា​ ​3គ្រាប់​ដូច​ ​Mate​ ​20​ ​Pro​ ​ដែល​មាន​ ​1គ្រាប់​ជា​ប្រភេទ​ ​Sony​ ​IMX600​ ​នៅ​ផ្នែក​កណ្តាល​។​ ​ខណៈ​រៀមច្បង​ត្រកូល​ ​Pro​ ​នឹង​វិវឌ្ឍ​ម៉ូដែល​កាមេរ៉ា​ថ្មី​ទៅជា​ប្រភេទ​ ​Optical​ ​Zoom​ ​កម្រិតខ្ពស់​ ​ដូច​ការរចនា​របស់​ ​Oppoដែល​ប្រើប្រាស់​ ​Sensor​ ​ថ្មី​ ​6​-​series​ ​1​/​1.8​”​ ​38MP​ ​IMX607​។​
    ​ទាំងពីរ​ម៉ូដែល​នេះ​ ​ក៏​នឹង​ប្រើប្រាស់​បន្ទះ​ឈី​ប​សេរ៊ី​ផុតលេខ​ ​Kirin​ ​980​ ​អម​ ​RAM​ ​ធំ​ទំហំ​ ​8GB​ ​និង​អង្គ​ផ្ទុក​ ​128GB​ ​នៅ​លើ​ជំនាន់​ ​Pro​ ​ដែរ​។​

    ​តែ​វា​អាច​នឹង​មាន​ថាមពល​ថ្ម​ខុសគ្នា​បន្តិច​ ​គឺ​ ​P30​ ​Pro​:​ ​4200​ ​មិល្លី​អំពែ​ម៉ោង​ ​ឯ​ ​P30​ ​3500មិល្លី​អំពែ​ម៉ោង​។​ ​ខណៈ​តម្លៃ​នៅ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​ ​ត្រូវ​រង់ចាំ​ការប្រកាស​ជា​ផ្លូវការ​សិន​៕​

  • ​Facebook ​មិនបានប្រកាស​មុខងារ​ពិសេស​មួយ ​តែ​ឃើញ​​លើ Android និង iOS យ៉ាងស្ងាត់ៗ

    ​Facebook ​មិនបានប្រកាស​មុខងារ​ពិសេស​មួយ ​តែ​ឃើញ​​លើ Android និង iOS យ៉ាងស្ងាត់ៗ

    ​មុខ​ងារ Payment Service ​លើ​អនឡាញ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ទាំង​នៅ​លើ Android និង iOS លើ Facebook។មុខងារ​នេះ​មិន​ត្រូវ​បាន​ប្រកាសជា​ផ្លូវការ​នោះ​ទេ តែ​ស្រាប់តែលេច​ឡើងយ៉ាង​ស្ងាត់ៗ​សម្រាប់​អ្នក​ដែល​ជា Admin Page ​ដែល​កាន់​តួនាទី​ក្នុង​ការ​ចំណាយ​ផ្សេងៗ​នៅ​លើ Facebook។

    តាម​ប្រភពមួយ​បាន​ឱ្យ​ដឹង​ថា មុខងារ​នេះ​មាន​លើ ​Pageដែល​មាន​លក់​ផលិត​ផល(Ex: Marshmello Music) ដែលបានផ្ដល់​ភាព​ងាយ​ស្រួលឱ្យលោកអ្នក​អាច​ជ្រើស​យក​ជម្រើស​ថ្មី​តាម​រយៈ​មុខងារ​នោះ រួច​ភ្ជាប់​ជាមួយ Visa ឬ Master Card ក៏​បាន។

    មុខងារ​នេះ​ហាក់​ដូច​ជា​យឺត​យ៉ាវ​បន្តិច ព្រោះ​អ្នក​ទិញ​ត្រូវ​ផ្ញើទៅ​អ្នក​លក់ ​ឯ​អ្នក​លក់ក៏​ត្រូវ​រង់​ចាំ​ទទួល​សំណើពី​អ្នក​ទិញ​រាង​យូរ​បន្តិចដែរ។ តែ​យ៉ាង​ណា​ក្ដី ​វា​អាច​ជា​មុខងារ​តេស្តដោយសារនៅ​មិន​ទាន់​ប្រកាស​ផ្លូវការ​នៅ​ឡើយ ដូច​នេះ​សូម​រង់​ចាំ​ទាំង​អស់​គ្នា៕


  • នៅ​អាមេរិក​ ​បាត់​អ្នកលេង​ ​Facebook​ ​ជាង​ ​15លាន​នាក់​

    នៅ​អាមេរិក​ ​បាត់​អ្នកលេង​ ​Facebook​ ​ជាង​ ​15លាន​នាក់​

    ​ក្រុមហ៊ុន​ស្រាវជ្រាវ​ ​Edison​ ​Research​ ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ ​Somerville​ ​រដ្ឋ​ ​New​ ​Jersey​ ​បាន​ចេញផ្សាយ​លទ្ធផល​ពី​ការសិក្សា​ស្រាវជ្រាវ​របស់​ខ្លួន​ដោយ​បាន​បង្ហាញថា​ ​Facebook​ ​បាន​បាត់បង់​អ្នកប្រើ​ប្រាស់​ប្រមាណ​ ​15លាន​នាក់​នៅ​សហរដ្ឋអាមេរិក​គិត​ចាប់ពី​ឆ្នាំ2017​ ​ដល់​បច្ចុប្បន្ន​នេះ​។​

    ​អ្នកប្រើ​ប្រាស់​ដែល​ថយ​ចុះ​ច្រើនជាង​គេ​ ​គឺ​អ្នកប្រើ​ប្រាស់​វ័យ12​ ​ទៅ​ ​34ឆ្នាំ​។​ ​បញ្ហា​រឿងអាស្រូវ​ទាក់ទង​នឹង​ការ​លេច​ធ្លាយ​ទិន្នន័យ​សម្ងាត់​អ្នកប្រើ​ប្រាស់​កាលពី​ពេល​កន្លងមក​ ​ទំនងជា​មូលហេតុ​ដែល​នាំ​ឱ្យ​អ្នកប្រើ​ប្រាស់​ថយ​ចុះ​បែបនេះ​។

    យ៉ាងណាក្ដី​ ​ទិន្នន័យ​ជាស​កល​របស់​ ​Facebook​ ​នៅតែ​មានផល​វិជ្ជមាន​ដោយ​អ្នកប្រើ​ប្រាស់​សកម្ម​ប្រចាំខែ​ ​បាន​កើនឡើង​ ​9​%​ ​នៅ​ចុងឆ្នាំ2018​ ​បើ​ធៀប​នឹង​ចុងឆ្នាំ2017​ ​ហើយ​ចំនួន​អ្នកប្រើ​ប្រាស់​សរុប​មាន​ ​2.32ពាន់​លាន​នាក់​។​

    ​បណ្ដាញ​សង្គម​ផ្សេងទៀត​ដែល​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​ ​Facebook​ ​ក៏​មានផល​វិជ្ជមាន​ច្រើន​ដែរ​។​ជាក់ស្ដែង​ ​Instagram​ ​បច្ចុប្បន្ន​នេះ​អ្នកប្រើ​ប្រាស់​កើន​ដល់​ ​1ពាន់​លាន​នាក់​ ​ដោយមាន​ជាង​ ​400លាន​នាក់​ប្រើប្រាស់​មុខងារ​ ​Stories​ ​លើ​ ​Instagram​ ​ជា​រៀងរាល់​ខែ​។​

    ​ដូចនេះ​ ​ទោះ​ ​Facebook​ ​ថយ​ចុះ​ចំនួន​អ្នកប្រើ​ប្រាស់​ក៏ដោយ​ ​ក៏​នៅ​មាន​បណ្ដាញ​សង្គម​ផ្សេងទៀត​ជា​ជើង​ព្រួល​សម្រាប់​ទប់​ផង​ដែរ​៕​

  • Google​ ​នឹង​បិទ​មិន​ឱ្យ​អ្នកប្រើ​ ​Chrome​ ​ឆ្លៀត​ដោន​ឡូ​ត​ដាក់​ពាណិជ្ជកម្ម​រញ៉េរញ៉ៃ​​

    Google​ ​នឹង​បិទ​មិន​ឱ្យ​អ្នកប្រើ​ ​Chrome​ ​ឆ្លៀត​ដោន​ឡូ​ត​ដាក់​ពាណិជ្ជកម្ម​រញ៉េរញ៉ៃ​​

    ​Google​ ​គ្រោង​នឹង​បន្ថែម​មុខងារ​ថ្មី​មួយទៀត​ដែល​មាន​សមត្ថភាព​អាច​បិទ​មិន​ឱ្យ​អ្នកប្រើ​ប្រាស់​ខិលខូច​មួយចំនួន​ ​ឆ្លៀត​ដោន​ឡូ​ត​ ​Add​-​frame​ ​ដើម្បី​រក​ចន្លោះប្រហោង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដែល​បង្ក​ឱ្យ​មាន​ភាព​អនាធិបតេយ្យ​លើ​គេហទំព័រ​ស្វែងរក​ដ៏​ពេញនិយម​នេះ​។​

    ​ការដែល​ ​Google​ ​ធ្វើ​ដូចនេះ​ ​គឺ​ដើម្បី​ចង់ឱ្យ​គេហទំព័រ​ស្វែងរក​ដ៏​មាន​ប្រជាប្រិយ​ភាព​មួយ​នេះ​មាន​សុវត្ថិភាព​ខ្លាំង​ជាង​មុន​ ​និង​ធ្វើ​ឱ្យ​ ​Chromeមាន​របៀបរៀបរយ​ស្រួល​ស្រាវជ្រាវ​និង​រហ័ស​ផង​ដែរ​។

    ​ក្រុម​អ្នកជំនាញ​ផ្នែក​សរសេរ​កូដ​របស់​ ​Google​ ​ក៏បាន​បញ្ជាក់​ដែរ​ថា​ ​ឆាប់​ៗ​នេះ​ ​Google​ ​នឹង​ប្រកាស​ជា​សាធារណៈ​នូវ​មុខងារ​ថ្មី​នៅ​គ្រប់​ ​Chrome​ ​ទាំងអស់​មិនថា​កុំព្យូទ័រ​ ​ឬ​ទូរស័ព្ទ​នោះ​ទេ​ ​លើកលែងតែ​ ​iOS​ ​ដែល​មិនមែន​ជា​ ​Chromium​ ​engine​ ​ក៏ប៉ុន្តែ​វា​នឹង​ធ្វើការ​លើ​ ​WebKit​ ​(​Safari’s​ ​engine​)​ ​ជំនួស​វិញ​បាន​៕​

  • Mane​ ​ជួយ​ឱ្យ​ ​Liverpool​ ​ទៅ​វគ្គ​បន្ត​ ​ខណៈ​ ​Messi​ ​បង្ហាញ​ថ្វី​ជើង​ដើម្បី​ទម្លាក់​ ​Lyon​ ​

    Mane​ ​ជួយ​ឱ្យ​ ​Liverpool​ ​ទៅ​វគ្គ​បន្ត​ ​ខណៈ​ ​Messi​ ​បង្ហាញ​ថ្វី​ជើង​ដើម្បី​ទម្លាក់​ ​Lyon​ ​

    ​ខ្សែប្រយុទ្ធ​ ​Sadio​ ​Mane​ ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ ​2គ្រាប់​ ​ដើម្បី​ជួយ​ឱ្យ​ក្រុម​ ​Liverpool​ ​ឈាន​ទៅ​វគ្គ​ ​8ក្រុម​ចុងក្រោយ​នៃ​ក្របខ័ណ្ឌ​ ​Champions​ ​League​ ​កាលពី​ថ្ងៃពុធ​ ​ក្រោយពី​ការ​យកឈ្នះ​ក្នុង​លទ្ធផល​ ​3​-​1​ ​នៅ​លើទឹក​ដី​ក្រុម​ ​Bayern​ ​Munich​ ​បាន​ទម្លាក់​ក្រុម​ម្ចាស់​ជើងឯក​អាល្លឺម៉ង់​មួយ​នេះ​តែម្តង​។​

    ​ ​ក្រោយពី​បាន​អវត្តមាន​ក្នុង​ពេល​ក្រុម​ខ្លួន​បាន​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ​ ​០​-​០​ ​ក្នុង​ការប្រកួត​ជើង​ទី1​ ​នា​កីឡដ្ឋាន​ ​Anfield​ ​កាលពី​ ​3សប្តាហ៍​មុន​ ​ដោយសារតែ​ការ​ជាប់​ពិន័យ​ព្យួរ​នោះ​ ​ការ​បញ្ជូន​បាល់​របស់​ខ្សែការពារ​ ​Virgil​ ​van​ ​Dijk​ ​បាន​ជួយ​ឱ្យ​ ​Mane​ ​រកបាន​គ្រាប់​បាល់​បញ្ចូល​ទី​យ៉ាង​ល្អ​ក្នុង​តង់​ទី1​ ​នា​កីឡដ្ឋាន​ ​Allianz​ ​Arena​។​

    ​ ​ខ្សែបម្រើ​ ​James​ ​Milner​ ​របស់​ ​Liverpool​ ​បាន​ប្រាប់​ទូរទស្សន៍​ ​BT​ ​Sport​ ​ថា​៖​ ​«​គ្រាប់​បាល់​ទី1​ ​របស់​គេ​ពិតជា​គួរ​ឱ្យ​ចង់​សើច​ណាស់​ ​ដោយសារ​រូបគេ​បាន​ស៊ុត​បាល់​យ៉ាង​ល្អ​ទាំង​អារម្មណ៍​ស្ងប់ស្ងាត់​»​។​

    ​ ​ដោយឡែក​ ​លោក​ ​Jurgen​ ​Klopp​ ​គ្រូបង្វឹក​របស់​ ​Liverpool​ ​បានឱ្យ​ដឹង​ថា​៖​ ​«​ការប្រកួត​នៅ​តង់​ទី2​ ​ពិតជា​បាន​បង្ហាញ​ពី​ភាព​ចាស់ទុំ​មែន​។​ ​នៅ​តង់​ទី1​ ​យើង​គួរតែ​លេង​បាន​ល្អ​ប្រសើរ​ជាង​នេះ​បន្តិច​។​ ​វា​ពិតជា​លទ្ធផល​ដ៏​ស័ក្តិសម​ហើយ​ ​ពីព្រោះ​វា​ពិតជា​លំបាក​ណាស់​ក្នុង​ការ​លេង​នៅ​ក្រៅ​ទឹកដី​របស់​យើង​នៅ​ទីនេះ​លើទឹក​ដី​ក្រុម​ ​Bayern​។​ ​ពួកគេ​មិនសូវ​ចាញ់​ការប្រកួត​ច្រើន​ឡើយ​នៅ​ទីនេះ​»​។​

    ​ ​ស្រប​ពេល​ជាមួយគ្នា​នេះ​ ​ខ្សែប្រយុទ្ធ​ ​Lionel​ ​Messi​ ​ស្ទើរតែ​បាន​តាម​ស្មើនឹង​ការ​រកបាន​គ្រាប់​បាល់​ ​3គ្រាប់​របស់​ខ្សែប្រយុទ្ធ​ ​Cristiano​ ​Ronaldo​ ​ក្នុងរយៈពេល​ ​1ថ្ងៃមុន​នេះ​ទៅ​ហើយ​ ​ប៉ុន្តែ​នៅតែ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ ​2គ្រាប់​ ​និង​បាន​ជួយ​ឱ្យ​មិត្ត​រួម​ក្រុម​រកបាន​ ​2គ្រាប់​បន្ថែម​ទៀត​ ​ខណៈ​ដែល​ក្រុម​ ​Barcelona​ ​បាន​ផ្តួល​ក្រុម​ ​Lyon​ ​ក្នុង​លទ្ធផល​ ​5​-​1​ ​កាលពី​ថ្ងៃពុធ​ ​ដើម្បី​ឈាន​ទៅ​វគ្គ​ ​8ក្រុម​ចុងក្រោយ​នៃ​ក្របខ័ណ្ឌ​ ​Champions​ ​League​៕​ ​

    ប្រភព​ពី​៖​Channel​ ​News​ ​Asia​ ​


  • Federer​ ​និង​ ​Nadal​ ​ឈាន​ទៅ​វគ្គ​ ​8នាក់​ចុងក្រោយ​នៃ​ ​Indian​ ​Wells​

    Federer​ ​និង​ ​Nadal​ ​ឈាន​ទៅ​វគ្គ​ ​8នាក់​ចុងក្រោយ​នៃ​ ​Indian​ ​Wells​

    ​អតីត​ម្ចាស់​ជើងឯក​ ​Roger​ ​Federer​ ​និង​ ​Rafael​ ​Nadal​ ​បាន​ខិត​ទៅកាន់​តែ​កៀក​សម្រាប់​ការ​ជួបគ្នា​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ ​ក្នុង​ព្រឹត្តិ​ការណ៍​ ​ATP​ ​Indian​ ​Wells​ ​Masters​ ​កាលពី​ថ្ងៃពុធ​ ​តាមរយៈ​ការ​យកឈ្នះ​ក្នុង​ការប្រកួត​ជុំ​ទី៤របស់​ពួក​គេ​រៀង​ៗ​ខ្លួន​។​

    ​ ​កីឡាករ​វាយ​កូន​បាល់​មាន​ចំណាត់ថ្នាក់​លេខ2​ ​ក្នុង​ពិភពលោក​ ​Nadal​ ​បាន​យកឈ្នះ​លើ​កីឡាករ​ស៊ែ​ប៊ី​ ​Filip​ ​Krajinovic​ ​ក្នុង​លទ្ធផល​ ​6​-​3​ ​និង6​-​4​ ​ដើម្បី​កក់​កៅអី​របស់​គេ​ទៅកាន់​វគ្គ​ ​8នាក់​ចុងក្រោយ​ ​ក្នុងរយៈពេល​ ​1ម៉ោង​ ​និង26នាទី​។​

    ​ ​Federer​ ​ដែល​សម្លឹង​រក​ការ​ឈ្នះ​ពាន​ជា​លើក​ទី6​ ​របស់​ខ្លួន​នៅ​លើ​ទីលាន​នៃ​រដ្ឋ​ ​California​ ​នោះ​ ​បាន​ចំណាយពេល​ត្រឹមតែ​ ​64នាទី​ប៉ុណ្ណោះ​ក្នុង​ការ​យកឈ្នះ​លើ​កីឡាករ​ចក្រភព​អង់គ្លេស​ ​Kyle​ ​Edmund​ ​ក្នុង​លទ្ធផល​ ​6​-​1​ ​និង6​-​4​។​
    ​ ​Nadal​ ​បាន​និយាយ​ថា​ ​ការ​បង្ហាញ​ពី​ទម្រង់​លេង​របស់​គេ​នៅ​លើ​ទីលាន​ដែល​មាន​ខ្យល់បក់​ខ្លាំង​ ​មិនល្អ​ដូច​ក្នុង​ពេល​រូបគេ​បាន​យកឈ្នះ​លើ​កីឡាករ​អាហ្សង់ទីន​ ​Diego​ ​Schwartzman​ ​ក្នុង​លទ្ធផល​ ​6​-​3​ ​និង6​-​1​ ​ក្នុង​ការប្រកួត​កាលពី​ជុំ​ទី3​ ​នោះ​ឡើយ​។​ ​ប៉ុន្តែ​ ​រូបគេ​នៅតែ​មាន​ភាព​ខ្លាំង​ពីលើ​កីឡាករ​ ​Krajinovic​ ​ដោយ​បាន​ដាក់​សម្ពាធ​ក្នុង​ការប្រកួត​ទាំង​ ​2សិត​។​

    ​ ​Nadal​ ​ដែល​បាន​ឈ្នះ​ពាន​ ​Indian​ ​Wells​ ​ក្នុង​ឆ្នាំ2007​ ​2008​ ​និង​ឆ្នាំ2013នោះ​ ​បាន​ឈាន​ទៅ​វគ្គ​ ​8នាក់​ចុងក្រោយ​ជា​លើក​ទី1​ ​ក្នុងរយៈពេល​ ​3ឆ្នាំ​ ​ក្រោយពី​បាន​អវត្តមាន​ក្នុង​ការប្រកួត​កាលពី​ឆ្នាំមុន​ ​ខណៈ​ដែល​រូបគេ​បាន​អវត្តមាន​ទាំង​ក្នុង​ការប្រកួត​ ​Indian​ ​Wells​ ​និង​ ​Miami​ ​Masters​ ​ដោយសារតែ​របួស​ចង្កេះ​។​
    ​ ​រូបគេ​នឹង​ត្រូវ​ជួប​ជាមួយនឹង​កីឡាករ​រុស្ស៊ី​ ​Karen​ ​Khachanov​ ​ដែល​បាន​យកឈ្នះ​លើ​កីឡាករ​មាន​ចំណាត់ថ្នាក់​លេខ3​ ​ក្នុង​ពិភពលោក​ ​John​ ​Isner​ ​ក្នុង​លទ្ធផល​ ​6​-​4​ ​និង7​-​6​ ​(​7​/​1​)​៕​ ​

  • ​Halep​ ​ចាញ់​ក្រោម​ស្នាដៃ​ ​Vondrousova​ ​ក្នុង​ការប្រកួត​ ​Indian​ ​Wells​

    ​Halep​ ​ចាញ់​ក្រោម​ស្នាដៃ​ ​Vondrousova​ ​ក្នុង​ការប្រកួត​ ​Indian​ ​Wells​

    ​កីឡាការិនី​វាយ​កូន​បាល់​មាន​ចំណាត់ថ្នាក់​លេខ2​ ​ក្នុង​ពិភពលោក​ ​SimonaHalep​ ​ត្រូវ​បាន​ធ្វើ​ឱ្យ​ផ្ទុះ​កំហឹង​យ៉ាង​ខ្លាំង​ ​និង​បាន​ធ្លាក់​ចេញពី​ព្រឹត្តិ​ការណ៍​ ​BNP​ ​Paribas​ ​Open​ ​ក្រោម​ស្នាដៃ​របស់​កីឡាការិនី​វ័យក្មេង​សញ្ជាតិ​ឆែក​ ​MarketaVondrousova​ ​ក្នុង​លទ្ធផល​ ​6​-​2​ ​3​-​6​ ​និង6​-​2​ ​ក្នុង​ការប្រកួត​ជុំ​ទី4​ ​នៃ​យុទ្ធនា​ករ​ ​Indian​ ​Wells​ ​កាលពី​ថ្ងៃអង្គារ​។​

    Halep​ ​ដែល​បាន​ទទួលការ​ព្យាបាល​ពី​ក្រុម​គ្រូពេទ្យ​លើ​របួស​ដាច់​រលា​ត់​ជើង​បស់​នាង​ក្នុង​ការប្រកួត​នេះ​ ​បាន​រក​ពិន្ទុ​បាន​ត្រឹមតែ​ពាក់កណ្តាល​ប៉ុណ្ណោះ​ ​ក្នុងចំណោម​ការ​វាយ​សេវា​ចេញ​ក្នុង​សិត​ទី1​ ​របស់​នាង​ ​និង​រកបាន​ពិន្ទុ​ត្រឹមតែ​ ​6លើក​គត់​ក្នុងចំណោម​ការ​វាយ​កូន​បាល់​មិនបាន​ល្អ​ចំនួន​ ​36លើក​។​

    ជ័យជម្នះ​នេះ​ ​គឺជា​ការ​ឈ្នះ​ជា​លើក​ទី1​ ​របស់​កីឡាការិនី​ ​Vondrousova​ ​វ័យ​ ​19ឆ្នាំ​ ​លើ​កីឡាការិនី​មាន​ចំណាត់ថ្នាក់​កំពូល​ទាំង10​ ​ក្នុងចំណោម​ការប្រកួត​ ​6លើក​របស់​នាង​មកទល់​ពេលនេះ​។​​ ​Vondrousova​ ​នឹង​ត្រូវ​ឈាន​ទៅ​ប្រកួត​ជាមួយនឹង​កីឡាការិនី​ ​ElinaSvitolina​ ​ឬ​ ​Ashleigh​ ​Barty​ ​ក្នុង​វគ្គ​ ​ ​8នាក់​ចុងក្រោយ​។​

    ​ស្រប​ពេល​ជាមួយនឹង​គ្នា​នេះ​ ​កីឡាការិនី​វ័យក្មេង​ម្នាក់ទៀត​ ​Bianca​ ​Andreescu​ ​របស់​កាណាដា​ ​បាន​យកឈ្នះ​លើ​កីឡាការិនី​ ​Wang​ ​Qiang​ ​របស់​ចិន​ក្នុង​លទ្ធផល​ ​7​-​5​ ​និង6​-​2​ ​ដើម្បី​កក់​កៅអី​របស់​នាង​ក្នុង​វគ្គ1​/​4ផ្តាច់ព្រ័ត្រ​។​ ជ័យជម្នះ​នេះ​ ​គឺជា​ការ​ឈ្នះ​ជា​លើក​ទី25​ ​របស់​ ​Andreescu​ ​វ័យ​ ​18ឆ្នាំ​នៅ​ឆ្នាំនេះ​ ​ដែល​ជា​ការ​ឈ្នះ​ច្រើនជាង​កីឡា​កា​រិនី​ណាៗ​ទាំងអស់​ក្នុង​កម្មវិធី​ ​WTA​។​

    កីឡាការិនី​រូប​នេះ​នឹង​ត្រូវ​ជួប​ជាមួយ​កីឡាការិនី​ ​GarbineMuguruza​ ​ជា​លើក​ទី1​ ​ក្រោយពី​តារា​ឆ្នើម​របស់​អេស្ប៉ាញ​មួយ​នេះ​ ​បាន​វាយបក​ដើម្បី​ផ្តួល​កីឡាការិនី​ ​Kiki​ ​Bertens​ ​របស់​ហូ​ឡង់​ ​ក្នុង​លទ្ធផល​ ​5​-​7​ ​6​-​1​ ​និង6​-​4​៕​ ​



    ​ប្រភព​ពី​៖​ ​Channel​ ​News​ ​Asia​ ​

  • Ronaldo​ ​បង្កើត​អភិ​និ​ហារ​ដើម្បី​ជួយ​ ​Juventus​ ​ខណៈ​ ​Man​ ​City​ ​លត់​ ​Schalke​ ​យ៉ាង​ចាស់ដៃ​

    Ronaldo​ ​បង្កើត​អភិ​និ​ហារ​ដើម្បី​ជួយ​ ​Juventus​ ​ខណៈ​ ​Man​ ​City​ ​លត់​ ​Schalke​ ​យ៉ាង​ចាស់ដៃ​

    ​ខ្សែប្រយុទ្ធ​ ​Cristiano​ ​Ronaldo​ ​បាន​ជួយ​ឱ្យ​ក្រុម​ ​Juventus​ ​ឈាន​ទៅ​វគ្គ​ ​8ក្រុម​ចុងក្រោយ​នៃ​ក្របខ័ណ្ឌ​ ​Champions​ ​League​ ​កាលពី​ថ្ងៃអង្គារ​ ​តាមរយៈ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​ ​3គ្រាប់​ ​ដើម្បី​ជួយ​ឱ្យ​ក្រុម​របស់​ខ្លួន​លុបចោល​គ្រាប់​បាល់​ដេញ​តាម​ពីក្រោយ​ ​2គ្រាប់​ ​នៅពេល​ប្រកួត​ជាមួយនឹង​ក្រុម​ ​Atletico​ ​Madrid​។​

    តារា​ឆ្នើម​អន្តរជាតិ​ព័រទុយហ្គាល់​រូប​នេះ​ ​បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​ ​2គ្រាប់​ដោយ​ក្បាល​របស់​គេ​នៅក្នុង​តង់​នី​មួយ​ៗ​ ​ហើយនិង​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​ ​1គ្រាប់​ទៀត​នៅពេល​ជិត​បញ្ចប់​ការប្រកួត​នោះ​ ​បាន​ជួយ​ឱ្យ​ក្រុម​របស់​គេ​ឈ្នះ​បាន​សិទ្ធិ​ទៅកាន់​ការ​ចាប់ឆ្នោត​នៅ​ថ្ងៃសុក្រ​ ​ស្រប​ពេល​ដែល​ក្រុម​យក្ស​អ៊ីតាលី​ ​Juventus​ ​បាន​បង្ហាញ​ពី​ទម្រង់​លេង​យ៉ាង​រឹងមាំ​ក្នុង​ទីក្រុង​ ​Turin​ ​ដើម្បី​ដណ្តើម​បាន​ជ័យជម្នះ​ដ៏​រំភើប​ក្នុង​លទ្ធផល​ ​3​-​០​។​

    ​ក្រោយពី​ក្រុម​របស់​គេ​បាន​ឈាន​ទៅ​វគ្គ​ ​8ក្រុម​ចុងក្រោយ​ជាមួយនឹង​លទ្ធផល​ឈ្នះ​ទាំង​ ​2ជើង​ ​3​-​2​ ​រួចមក​ ​Ronaldo​ ​បានឱ្យ​ដឹង​ថា​៖​ ​«​វា​តែងតែ​ក្លាយជា​រាត្រី​ដ៏​ពិសេស​មួយ​ ​ហើយ​វា​មិនមែន​ត្រឹមតែ​ជា​ការ​រកបាន​គ្រាប់​បាល់​សម្រាប់​ខ្ញុំ​នោះ​ឡើយ​ ​ប៉ុន្តែ​សម្រាប់​ក្រុម​ទាំងមូល​។​ ​នេះ​គឺជា​ស្មារតី​នៃ​ក្រុម​ម្ចាស់​ជើងឯក​។​ ​នេះ​គឺជា​មូលហេតុ​ដែល​ ​Juventus​ ​បាន​ទិញ​ខ្ញុំ​ ​ដើម្បី​ជួយ​ឱ្យ​បង្កើត​រាត្រី​ដ៏​អភិ​និ​ហារ​បែបនេះ​»​។​

    ​ស្រប​ពេល​ជាមួយគ្នា​នេះ​ ​ក្រុម​ ​Manchester​ ​City​ ​បាន​ធ្វើដំណើរ​ទៅកាន់​វគ្គ​ ​8ក្រុម​ចុងក្រោយ​នៃ​ក្របខ័ណ្ឌ​ ​Champions​ ​League​ ​យ៉ាង​ងាយ​កាលពី​ថ្ងៃអង្គារ​ ​ខណៈ​ដែល​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ ​2គ្រាប់​របស់​ខ្សែប្រយុទ្ធ​ ​Sergio​ ​Aguero​ ​បាន​ជួយ​ឱ្យ​ក្រុម​របស់​គេ​ដណ្តើម​បាន​ជ័យជម្នះ​យ៉ាង​កក់ក្តៅ​ក្នុង​លទ្ធផល​ ​7​-​០​ ​លើ​ក្រុម​ ​Schalke​ ​ក្នុង​វគ្គ​ ​16ក្រុម​ចុងក្រោយ​នៅ​ជើង​ទី២​។​

    Man​ ​City​ ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ ​2គ្រាប់​នៅ​ជិត​បញ្ចប់​ការប្រកួត​ដើម្បី​ដណ្តើម​បាន​ជ័យជម្នះ​ក្នុង​លទ្ធផល​ ​3​-​2​ ​ហើយ​ពួកគេ​បាន​បង្ហាញ​ពី​ទម្រង់​លេង​យ៉ាង​មុត​ស្រួច​ក្នុង​តំបន់​ប្រយុទ្ធ​នា​កីឡដ្ឋាន​ ​Etihad​ ​ដើម្បី​ដណ្តើម​បាន​ជ័យជម្នះ​ទាំង​ ​2ជើង​ក្នុង​លទ្ធផល​ ​10​-​2​។​

    លោក​ ​Pep​ ​Guardiola​ ​អ្នកចាត់ការ​ទូទៅ​របស់​ក្រុម​ ​Manchester​ ​City​ ​បាន​ប្រាប់​ទូរទស្សន៍​ ​BT​ ​Sport​ ​ថា​៖​ ​«​វា​ជា​លទ្ធផល​ច្បាស់លាស់​មួយ​។​ ​យើង​ពិតជា​រីករាយ​ណាស់​ក្នុង​ការ​ឈាន​ទៅ​វគ្គ​ ​8ក្រុម​ចុងក្រោយ​»​៕​