Author: អេបិល

  • ​ចប់​បាត់! ក្រៅ​ពី​កាស AirPods ​​ស្ដាប់​កាស​​ Wireless ផ្សេងក៏​កើត​ជំងឺ​មហារីក​ដែរ

    ​ចប់​បាត់! ក្រៅ​ពី​កាស AirPods ​​ស្ដាប់​កាស​​ Wireless ផ្សេងក៏​កើត​ជំងឺ​មហារីក​ដែរ

    ថ្មីៗ​នេះ​អ្នក​វិទ្យាសាស្ត្រ​ចំនួន 250រូប​មក​ពី​បណ្ដា​ប្រទេស​ជាង40 បាន​ចុះហត្ថលេខា​លើ​ញត្តិ​មួយបញ្ជូន​ទៅកាន់​អង្គការ​សុខភាព​ពិភពលោក WHO ​និង​នៅ​អង្គការ​សហប្រជាជាតិ​​ដើម្បី​ព្រមានអំពី​គ្រោះថ្នាក់​យ៉ាង​ខ្លាំង​នៃ AirPods របស់​ក្រុមហ៊ុន Apple និង​ការ​ប្រយុទ្ធ​ប្រឆាំង​ពី​ផល​ប៉ះ​ពាល់​នៃ​រលក​សញ្ញា​ពី​បច្ចេកវិទ្យា​ឥត​ខ្សែ Wireless។

    តាម​រយៈ​ការ​ស្រាវជ្រាវបាន​បង្ហាញ​ថា ក្រៅ​ពី​កាស​ឥត​ខ្សែ AirPods និង​កាស​ឥត​ខ្សែ​ម៉ាក​ដទៃ​ទៀត​ដែល​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ឥត​ខ្សែ Wireless សុទ្ធ​តែ​ជះ​ឥទ្ធិពល​យ៉ាង​ច្រើន​ពី​រលក​ហ្រ្វេកង់​អេឡិចត្រូ​ម៉ាញ៉េទិក​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រសាទ​ក្នុង​ខួរ​ក្បាល និង​អាច​ឈាន​ដល់​ជំងឺ​មហារីក​ខួរ​ក្បាល និង​ត្រចៀក​ទៀត​ផង៕


  • ជួប​ជាមួយ​ ​ឌី​ជេ​ ​ណា​ណា​ ​នៅក្នុង​ពិព័រណ៍​លំនៅ​ដ្ឋាន​កម្ពុជា២០១៩​ ​(​Home​ ​&​ ​Lifestyle​ ​Expo​)​

    ជួប​ជាមួយ​ ​ឌី​ជេ​ ​ណា​ណា​ ​នៅក្នុង​ពិព័រណ៍​លំនៅ​ដ្ឋាន​កម្ពុជា២០១៩​ ​(​Home​ ​&​ ​Lifestyle​ ​Expo​)​

    ​នៅក្នុង​ព្រឹត្តិ​ការណ៍​ពិព័រណ៍​លំនៅ​ដ្ឋាន​កម្ពុជា២០១៩នៅក្នុង​ឆ្នាំនេះ​ ​កាន់តែ​អស្ចារ្យ​ជាង​មុន​មិន​ត្រឹមតែ​មានការ​តាំងពិព័រណ៍​អំពី​គម្រោង​លំនៅ​ដ្ឋាន​ ​និង​មានការ​តាំង​បង្ហាញ​អំពី​សេវាកម្ម​ ​និង​ផលិតផល​ជាច្រើន​ទាក់ទង​នឹង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​ផង​ដែរ​។​ ​កាន់តែ​ពិសេស​ជាង​នេះ​យើង​មាន​ជន​ល្បីឈ្មោះ​មួយ​រូប​ ​ជា​តំណាង​នៃ​កម្មវិធី​ពិព័រណ៍​លំនៅ​ដ្ឋាន​កម្ពុជា​នេះ​ ​គឺ​ ​ឌី​ជេ​ ​ណា​ណា​ ​ដែល​ជាពិធី​ការ​នី​ដ៏​ល្បីឈ្មោះ​នៅក្នុង​ ​ប្រទេស​កម្ពុជា​។​

    ​សូមស្វាគមន៍​ ​ឌី​ជេ​ ​ណា​ណា​ ​ដែល​បាន​ក្លាយជា​អ្នកតំណាង​ផ្លូវការ​នៅក្នុង​កម្មវិធី​ពិព័រណ៍​លំនៅ​ដ្ឋាន​កម្ពុជា២០១៩​ ​(​Home​ ​&​ ​Lifestyle​ ​Expo​)​។​

    ​ជម្រើស​ដ៏​ច្រើន​សម្បូរ​បែប​

    ​Realestate.com.kh​ ​មិន​ត្រឹមតែ​នាំ​យក​ព្រឹ​តិ្ត​ការណ៍​ពិព័រណ៍​លំនៅ​ដ្ឋាន​ ​តែមួយមុខ​ទេ​ ​ប៉ុន្តែ​មានការ​តាំង​ ​បង្ហាញ​ផលិតផល​ ​និង​សេវាកម្ម​ជាច្រើន​ដែល​ទាក់ទង​នឹង​ការរស់នៅ​ប្រចាំថ្ងៃ​។​ ​ជាក់ស្តែង​ ​ដី​ជេ​ ​ណា​ណា​ ​ដែល​ជា​អ្នក​ផ្តល់​ប្រឹក្សា​ទាក់ទង​នឹង​ជីវិត​ ​និង​ស្នេហា​ ​និង​ជា​អ្នកតំណាង​ផ្លូវការ​ឲ្យ​ពិព័រណ៍​នេះ​ផ្ទាល់​បាន​ឲ្យដឹង​ថា​ ​“​ការទិញ​លំនៅ​ដ្ឋាន​មួយ​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​សម្រាប់​សុភមង្គល​ ​បន្ថែម​ពីនេះ​តម្រូវ​ការ​ផ្សេង​ៗ​នៅក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​ក៏​ចាំបាច់​ត្រូវតែ​មាន​ ​តួយ៉ាង​ពិព័រណ៍​លំនៅ​ដ្ឋាន​កម្ពុជា​នេះ​មានការ​តាំង​បង្ហាញ​ដ៏​សម្បូរ​បែប​ដែល​មាន​ដូចជា​ ​លំនៅ​ដ្ឋាន​ ​រថយន្ត​ ​គ្រឿង​បរិ​ក្ខា​ ​សិង្ហា​រឹម​ ​សំ​ភារ​កីឡា​ ​និង​មាន​ជាច្រើន​ទៀត​។​”​

    ​មាន​អ្នកចូលរួម​បង្ហាញ​ក្នុង​ពិព័រណ៍​នេះ​មាន​ដូចជា​៖​ ​ក្រុមហ៊ុន​ ​CC​ ​Peninsula​ ​Co​.​,​ ​LTD​ ​គម្រោង​ ​CEO​ ​KT​ ​Pacific​ ​គេហទំព័រ​ព័ត៌មាន​អេ​ឡិក​ត្រូ​និក​ ​Tnaot​ ​App​ ​គម្រោង​ ​La​ ​Vista​ ​One​ ​គម្រោង​ ​Angkor​ ​4​ ​Season​ ​Hotel​ ​គម្រោង​លំនៅ​ដ្ឋាន​ ​V​-​House​ ​ក្រុមហ៊ុន​អចលនទ្រព្យ​ ​V​-​House​,​ ​LCJ​ ​-​ ​H.Y.O​ ​(​Cambodia​)​ ​International​ ​Real​ ​Estate​ ​Company​ ​Limited​ ​ក្រុមហ៊ុន​ ​Wufu​ ​Center​ ​Of​ ​Sihanouk​ ​ក្រុមហ៊ុន​ ​OC​ ​Consultancy​ ​Services​ ​ក្រុមហ៊ុន​ ​E​-​Now​ ​international​ ​Co​.​,​Ltd​ ​ក្រុមហ៊ុន​អចលនទ្រព្យ​ ​Pointer​ ​Property​ ​ក្រុមហ៊ុន​ ​Oneda​ ​Asian​ ​Investment​ ​Group​ ​Co​.​,​Ltd​ ​ក្រុមហ៊ុន​ ​China​ ​Pacific​ ​E​&​G​ ​Investment​ ​Co​.​,​Ltd​,​ ​ក្រុមហ៊ុន​ ​E​-​Gets​ ​គម្រោង​ ​Open​ ​House​ ​ក្រុមហ៊ុន​ ​Capital​ ​Loan​ ​គម្រោង​ ​Romduol​ ​City​ ​ក្រុមហ៊ុន​អចលនទ្រព្យ​ ​Lucky​ ​Real​ ​Estate​ ​Co​.​,​ ​Ltd​ ​ក្រុមហ៊ុន​ ​Gold​ ​Zone​ ​Media​ ​ក្រុមហ៊ុន​ ​Chun​ ​Hui​ ​Yuan​ ​ក្រុមហ៊ុន​ ​KH​ ​Land​ ​ក្រុមហ៊ុន​ ​BCCI​ ​International​ ​គម្រោង​បុរី​ ​The​ ​Flora​ ​គម្រោង​អភិវឌ្ឍន៍​ចម្រុះ​ ​Prince​ ​Golden​ ​Bay​ ​ក្រុមហ៊ុន​អចលនទ្រព្យ​ ​FDD​ ​Real​ ​Estate​ ​គម្រោង​ ​Baoli​ ​(​Cambodia​)​ ​Real​ ​Estate​ ​Co​ ​Ltd​ ​ក្រុមហ៊ុន​ ​Master​ ​Star​ ​Land​ ​Property​ ​ក្រុមហ៊ុន​ ​Heng​ ​He​ ​Group​ ​ក្រុមហ៊ុន​ ​Ruiting​ ​ក្រុមហ៊ុន​ ​Ecoflo​ ​និង​សមាគម​អ្នក​វាយតម្លៃ​ ​និង​អចលនវត្ថុ​កម្ពុជា​ ​ក្រុមហ៊ុន​ទាំង​ ​អស់នេះ​បាន​ចូលរួម​ជាមួយនឹង​ព្រឹត្តិ​ការណ៍​ពិព័រណ៍​លំនៅ​ដ្ឋាន​កម្ពុជា​។​ ​សូម​ចូលរួម​ ​និង​ចូល​ទៅ​សាក​ ​សួរ​ព័ត៌មាន​បន្ថែម​នៅ​តាម​ស្តង់​ពិព័រណ៍​នី​មួយ​ៗ​ផង​ដែរ​។​

    ​ប្រសិនបើ​អ្នក​ស្វែងរក​លំនៅ​ដ្ឋាន​ ​សេវាកម្ម​ ​ផលិតផល​ ​ផ្សេង​ទាក់ទង​នឹង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​ ​ពិព័រណ៍​នេះ​ពិតជា​មិន​ធ្វើឲ្យ​លោកអ្នក​ខកបំណង​ឡើយ​។​ ​លោកអ្នក​នឹង​ទទួល​បានការ​ផ្តល់​ជូន​ដ៏​សម្បូរ​បែប​ ​និង​មានការ​បញ្ចុះតម្លៃ​ដ៏​ច្រើន​។​
    ​កុំ​ឲ្យ​ឱកាស​ដ៏​ល្អ​នេះ​រំលង​ផុត​ទៅ​!​ ​សូម​បញ្ជាក់​ផង​ដែរ​ថា​លោកអ្នក​អាច​ចូលរួម​ដោយសេរី​។​ ​មានឱកាស​ឈ្នះ​រង្វាន់​ដ៏​ច្រើន​សម្បើម​លើស​ពីនេះ​ទៀត​មាន​សិក្ខាសាលា​ដែល​ចូលរួម​ដោយ​វាល​គ្មិន​ល្បី​ជាច្រើន​អ្នក​ ​នឹង​លើកយក​ប្រធានបទ​ដ៏​មានប្រយោជន៍​សម្រាប់​លោកអ្នក​។​

    ​កុំ​ភ្លេច​ចូលរួម​ទាំងអស់គ្នា​ជាមួយ​ពិព័រណ៍​លំនៅ​ដ្ឋាន​កម្ពុជា​ ​(​ ​Home​ ​&​ ​Lifestyle​ ​Expo​)​ ​២០១៩​ ​នៅ​ថ្ងៃទី​ ​២៦​-​២៧​ ​ខែមេសា​។​
    ​ចុះឈ្មោះ​ចូលរួម​ដោយសេរី​ ​លោកអ្នក​មានឱកាស​ឈ្នះ​រង្វាន់​ដ៏​ច្រើន​!​
    ​ចុច​លីង​នេះ​ដើម្បី​ចុះឈ្មោះ​៖​ ​https​:​/​/​realestatekh.lpages.co​/​reakh​-​homes​-​lifestyle​-​expo​-​2019​-​attendee​-​khmer​/​
    ​ឬ​ចូល​ទៅកាន់​ហ្វេ​សប៊ុ​ក​៖​ ​https​:​/​/​www.facebook.com​/​events​/​409617939780977​/​
    ​ទំ​នា​ក់់​ទំនង​ក្នុង​ការ​កក់​ស្តង់​៖​ ​+​855​ ​78​ ​637​ ​323​ ​(​ភាសាខ្មែរ​ ​និង​ចិន​)​ ​ឬ​ ​+​855​ ​12​ ​599​ ​699​ ​(​អង់គ្លេស​)​.​

  • ពី​ប្រលោមលោក​អ្នកអាន​ ​4​ ​លាន​នាក់​ ​រឿង​ ​«​ថ្ងៃមុន​ស្អប់​ថ្ងៃនេះ​ស្រឡាញ់​»​ ​ក្លាយជា​ភា​យន្ដ​ភាគ​ជិត​បញ្ចាំង​ហើយ​

    ពី​ប្រលោមលោក​អ្នកអាន​ ​4​ ​លាន​នាក់​ ​រឿង​ ​«​ថ្ងៃមុន​ស្អប់​ថ្ងៃនេះ​ស្រឡាញ់​»​ ​ក្លាយជា​ភា​យន្ដ​ភាគ​ជិត​បញ្ចាំង​ហើយ​

    ​អ្នកណា​មិន​ល្បី​រឿងប្រលោមលោក​ ​«​ថ្ងៃមុន​ស្អប់​ថ្ងៃនេះ​ស្រឡាញ់​»​ ​ដែល​មាន​អ្នក​ចូល​ទៅ​អាន​ដល់ទៅ​ជាង​ ​4​ ​លាន​នាក់​ ​ខណៈនេះ​ទូរទស្សន៍PNN​ ​បាន​ផលិត​ប្រលោមលោក​មួយ​នេះ​ ​ឱ្យ​ក្លាយជា​ភាពយន្ដ​ភាគ​ទូរទស្សន៍​ ​និង​ដាក់​សម្ពោធ​នៅ​ថ្ងៃទី​ ​14​ ​ខែមីនា​ ​ម្សិលមិញ​នេះ​ ​។​ ​រឿង​នេះ​ត្រូវ​បាន​ផលិត​យ៉ាង​សម្រិតសម្រាំង​ជាមួយនឹង​ផលិតកម្ម​ ​LD​ ​ដែល​មាន​ជំនួយការ​ដឹកនាំ​រឿង​ពី​អ្នកដឹកនាំ​រឿង​ល្បី​នៅ​ប្រទេស​បារាំង​ផង​ដែរ​។​

    ​កញ្ញា​ ​ទូច ​បុប្ផា​ ​អ្នកគ្រប់គ្រង​កម្មវិធី​ផ្សាយ​របស់​ស្ថានីយ៍​ទូរទស្សន៍​ ​PNN​ ​បាន​អះអាង​ថា​ ​ភាពយន្ត​ដែល​មានការ​ទន្ទឹង​ក្នុងចំណោម​យុវវ័យ​ជាយូរមកហើយ​នេះ​ ​គ្រោង​ផ្សាយ​ឱ្យ​ទស្សនា​ចាប់ពី​ថ្ងៃទី19​ ​ខែ​មិនា​ ​ឆ្នាំ2019នេះ​ ​នា​ម៉ោង7​ ​និង50នាទី​យប់​ ​ពី​ថ្ងៃច័ន្ទ​ដល់​ថ្ងៃពុធ​។​កញ្ញា​ថា​ ​នេះ​ជា​រឿង​ដ៏​ធំ​របស់​ ​PNN​ ​ដែល​នឹង​បើក​ទំព័រ​ឆាក​ឆ្នាំ2019​ ​ក៏​ជា​សាច់រឿង​ដែល​មាន​អ្នក​រង់ចាំ​ទស្សនា​ច្រើន​ ​ទើប​ខាង​ផលិតកម្ម​បាន​នឹង​កំពុង​សម្រិតសម្រាំង​យ៉ាង​ពិសេស​។​ ​កញ្ញា​ ​បាន​បន្ដ​ថា​នេះ​ជា​រឿង​ភាគ​ដំបូង​ដែល​បាន​ចំណាយពេល​ផលិត​ត​អស់​ពេល1ឆ្នាំ​ ​ដោយ​រឿង​នេះ​ឆ្លុះបញ្ចាំង​ពី​មនោសញ្ចេតនា​មិត្តភាព​យូរអង្វែង​ ​ការ​ភ័ន​ច្រឡំ​ដោយ​អស្មិ​មានៈ​ ​និង​ឆ្លុះបញ្ចាំង​ពី​គុណ​ធ​ម៍​នៅក្នុង​សង្គម​។​

    ​កញ្ញា​ ​ទូច​បុប្ផា​ ​បាន​រៀបរាប់​បន្ថែមទៀត​ថា​ ​រឿង​ ​«​ថ្ងៃមុន​ស្អប់​ថ្ងៃនេះ​ស្រឡាញ់​»​ ​បាន​ជ្រើសរើស​ក​តារា​ប្រុសស្រី​ល្បីៗដែល​ចូលរួម​សម្តែង​រួមមាន​ ​លោក​ ​បឺ​រី​,​ ​កញ្ញា​ ​ពុធ​ ​ស្រី​ខួច​,​ ​លោក​ ​លឹម​ ​ជា​ឡាយ​,​ ​កញ្ញា​ ​សាឡាត់​ ​ស្រី​ឡាង​,​ ​កញ្ញា​ ​ចាន់​ ​រាសី​,​ ​កញ្ញា​ ​ឈិន​ ​ស៊ា​វម៉ី​,​ ​លោក​ ​រតនៈ​ ​វិសិ​ទ្ឋ​,​ ​លោក​ ​នូ​ ​ឧសភា​,​ ​អ្នកនាង​ ​ង៉ែត​ ​សុវណ្ណ​លី​ត​,​ ​លោក​ ​ទេព​ ​មនោរម្យ​,​ ​លោក​ ​លឹម​ ​តិច​ម៉ុង​,​ ​លោក​ ​ជា​ ​សំណាង​,​ ​លោក​ ​ពិន​ ​ណា​រិន​,​ ​លោក​ ​ហង្ស​ ​អ​ច្ឆ​រិយា​,​ ​និង​តារា​ច្រើន​ដួង​ទៀត​។​

    យ៉ាងណាមិញ​ ​លោក​សុខ​សា​ធិ​ត​ ​សាក់​រ៉ា​យុត​ ​នាយក​គ្រប់គ្រង​ទូរទស្សន៍​ ​PNN​ ​បាន​មានប្រសាសន៍​ថា​ខាង​ទូរទស្សន៍​មាន​ទស្សនៈ​វិ​ស័យ​ដ៍​វែង​ ​និង​ប្រកបដោយ​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ ​ទើប​បន្ត​បោះទុន​ផលិតភាព​យន្ត​ចេញពី​ប្រលោមលោក​ល្អឯក​មួយ​នេះ​។​ ​លោក​ស្នើ​ឱ្យ​អ្នកគាំទ្រ​បន្ត​គាំទ្រ​ស្នាដៃ​ភី​អិន​អិន​អោយ​កាន់តែ​ច្រើន​ ​ដើម្បី​ឱ្យ​ស្ថាប័ន​ត​របស់​លោក​ ​កាន់តែ​មាន​កម្លាំងចិត្ត​បោះទុន​។​

    ខាង​ផលិតកម្ម​ ​LD​ ​លោក​ ​លៀក​ ​លីដា​ ​ជា​ចាងហ្វាង​ក៏បាន​បញ្ជាក់​ដែរ​ថា​ ​ស្នាដៃ​នេះ​ត្រូវ​បាន​សហការ​គ្នា​ជា​ក្រុម​យ៉ាង​សម្រិតសម្រាំង​ ​ហើយ​លំបាក​បំផុត​ ​ទម្រាំ​បញ្ចប់​ដោយ​ជោគជ័យ​។​ ​ភាពយន្ត​នេះ​ចំណាយ​ដើមទុន​ច្រើនជាង​ភាព​យន្ត​មុន​ៗ​ ​ទើប​លោក​រំពឹង​យ៉ាង​ខ្លាំង​ ​ថា​ក្រោយ​ចាក់​ផ្សាយ​នឹង​ទទួល​បានការ​គាំទ្រ​ខ្ពស់​។​ ​ម្យ៉ាង​មក​ពី​ប្រលោមលោក​ដែល​យក​មក​ច្នៃ​ជា​ភាពយន្ត​នេះ​ ​គឺជា​ស្នាដៃ​ល្បីល្បាញ​ផង​ ​ទើប​រឹតតែ​ធ្វើអោយ​លោក​ជឿជាក់​។​ ​លោក​ថា​មួយ​រឿង​នេះ​ ​មិន​ត្រឹមតែ​អាច​កម្សាន្ត​អារម្មណ៍​តែមួយមុខ​នោះ​ទេ​ ​ប៉ុន្តែ​ក៍​មានខ្លឹមសារ​ប្រកបដោយ​អត្ថន័យ​ផង​ដែរ​៕​



  • ធនាគារ CIMB ផ្តល់ជូនឥណទានបុគ្គល ជាមួយអត្រាការប្រាក់ល្អ ដោយមិនមានទ្រព្យបញ្ចាំ

    ធនាគារ CIMB ផ្តល់ជូនឥណទានបុគ្គល ជាមួយអត្រាការប្រាក់ល្អ ដោយមិនមានទ្រព្យបញ្ចាំ

    ធនាគារស៊ីអាយអីមប៊ី (ធនាគារ CIMB) បានដាក់ជូនអតិថិជនរបស់ខ្លួន ក៏ដូចជាសាធារណជននូវផលិតផលថ្មីមួយទៀត​គឺ«ឥណទានបុគ្គល» ដែលផ្តល់ភាពងាយស្រួល និងរហ័សទាន់ចិត្តដល់អតិថិជនដែលមានតម្រូវការសាច់ប្រាក់មកបង្វិលជាចាំបាច់ក្នុងស្ថានភាពបន្ទាន់។

    ដោយពិនិត្យឃើញនូវតម្រូវការនៅលើទីផ្សារ និងអាស្រ័យដោយលក្ខខណ្ឌស្មុគស្មាញមួយចំនួនដែលនាំឱ្យអតិថិជនពុំអាចសម្រេចបានតាមសំណូមពរជាបន្ទាន់ក្នុងជីវភាពរបស់ខ្លួននោះ ការស្វែងរកទុនបង្វិលភ្លាមៗ គឺជាការប្រឈមនឹងការប្រាក់ដែលមានអត្រាខ្ពស់ ហើយពេលសងត្រឡប់វិញមុនកាលកំណត់អាចនឹងត្រូវរងប្រាក់ពិន័យទៀតផង។ តែពេលនេះ អស់ក្តីបារម្ភហើយ! លោកអ្នកអាចស្នើសុំប្រាក់បង្វិលរហ័សងាយស្រួលពីឥណទានបុគ្គលរបស់ធនាគារ CIMB ជាមួយនឹងអត្ថប្រយោជន៍ពិសេសជាងគេមួយចំនួន។

    មិនថា លោកអ្នកត្រូវការសាច់ប្រាក់បង្វិលប្រញាប់ សម្រាប់ទិញគ្រឿងសង្ហារិមក្នុងគេហដ្ឋាន បន្ថែមគ្រឿងសម្ភារអាជីវកម្ម បង់ថ្លៃសាលាឱ្យបុត្រធីតា រៀបចំមង្គលការ ឬក៏ដោះស្រាយតម្រូវការផ្សេងទៀតក៏ដោយ ឥណទានបុគ្គលរបស់ធនាគារ CIMB អាចផ្តល់ជូននូវដំណោះស្រាយជាសាច់ប្រាក់ទាន់ពេលវេលា ជាមួយនឹងលក្ខខណ្ឌងាយស្រួល អត្រាការប្រាក់ល្អ និងការអនុម័តឥណទានក្នុងរយៈពេលតែ 3ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអតិថិជនប្រគល់ឯកសារគ្រប់គ្រាន់ និងត្រឹមត្រូវរួច។ ជាងនេះទៅទៀតរយៈពេលឥណទាន គឺរហូតដល់ 5ឆ្នាំ រីឯទំហំឥណទាន គឺមានរហូតដល់ 25,000ដុល្លារសហរដ្ឋអាមេរិក ហើយកាន់តែពិសេសជាងគេនោះទៀត គឺលោកអ្នកអាចសងផ្តាច់ឥណទានវិញក្នុងរយៈពេលណាក៏បានដែរ ដោយមិនមានប្រាក់ពិន័យឡើយ។

    លោកស្រី ហេង ធីតា នាយិកាហិរញ្ញវត្ថុបុគ្គលរបស់ធនាគារ CIMB មានប្រសាសន៍ថា៖ «ក្នុងឆ្នាំថ្មីនេះ យើងមានក្តីសោមនស្សរីករាយក្នុងការនាំយកផលិតផលឥណទានថ្មីមួយប្រភេទទៀតមកជូនអតិថិជនរបស់យើង​ គឺឥណទានបុគ្គល។ ជាមួយនឹងការសិក្សាយ៉ាងល្អិតល្អន់ ឥណទានបុគ្គលរបស់ធនាគារ CIMB ពិតជាមានភាពទាក់ទាញ និងអត្ថប្រយោជន៍ខ្ពស់នៅលើទីផ្សារបច្ចុប្បន្ន​មែន ដោយសារមិនត្រឹមតែផ្តល់ជូនអតិថិជននូវអត្រាការប្រាក់ល្អ រយៈពេលឥណទានវែង និងទំហំឥណទានធំរហូតដល់ 25,000ដុល្លារប៉ុណ្ណោះទេ តែថែមទាំងអនុញ្ញាតឱ្យអតិថិជនអាចសងផ្តាច់ឥណទានវិញមុនកាលកំណត់ ទាំងមិនមានការផាកពិន័យទៀតផង»។

    តាមរយៈអត្ថប្រយោជន៍ដ៏ល្អនេះ លោកស្រី ធីតា បានអះអាងថា ឥណទានបុគ្គលរបស់ធនាគារ CIMB នឹងជួយសម្រួលដល់តម្រូវការទុនជាបន្ទាន់ក្នុងរយៈពេលខ្លី ជាមួយនឹងអត្ថប្រយោជន៍ដ៏ល្អប្រសើរ ធនាគារយើងខ្ញុំនឹងទទួលបានការគាំទ្រច្រើនពីសំណាក់អតិថិជនផងដែរ។

    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខ​ +855 (0) 23 988 388 ចូលទៅកាន់គេហទំព័រ www.cimbbank.com.kh​ ឬអញ្ចើញទៅកាន់សាខាណាមួយរបស់ធនាគារ CIMBក៏បាន។​

  • កម្មវិធី​ប្រគំ​តន្រ្តី​រាត្រី​ចុងក្រោយ​របស់​ស្រា​បៀរ​អាន់​ឆ័រ​ចូលរួម​ទស្សនា​យ៉ាង​ភ្លូកទឹកភ្លូកដី​នៅ​ខេត្ត​កំពង់ស្ពឺ​

    កម្មវិធី​ប្រគំ​តន្រ្តី​រាត្រី​ចុងក្រោយ​របស់​ស្រា​បៀរ​អាន់​ឆ័រ​ចូលរួម​ទស្សនា​យ៉ាង​ភ្លូកទឹកភ្លូកដី​នៅ​ខេត្ត​កំពង់ស្ពឺ​

    ​កំពង់ស្ពឺ​៖​ការ​ប្រគំ​តន្រ្តី​យក្ស​នៃ​ព្រឹត្តិ​ការណ៍​ការប្រកួត​កីឡាបាល់ទះ​ឆ្នេរខ្សាច់​អន្តរជាតិ​ស្រា​បៀរ​អាន់​ឆ័​រលើ​ក​ទី២ប្រចាំ​មណ្ឌល​កំពង់ស្ពឺ​បាន​កក្រើក​ខេត្ត​កំពង់ស្ពឺ​ដោយមាន​ការចូលរួម​ទស្សនា​យ៉ាង​ភ្លូកទឹកភ្លូកដី​ពី​បងប្អូន​ប្រជាពលរដ្ឋ​ខេត្ត​កំពង់ស្ពឺ​ ​ក្រោយពី​ពិធី​ប្រកាស​ក្រុម​ជើងឯក​រួច​ជាស្ថាពរ​។​

    ​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​ដែល​មក​ពី​ស្រុក​ផ្សេង​ៗ​នៅក្នុង​ខេត្ត​កំពង់ស្ពឺ​បាន​នាំគ្នា​មក​ចូលរួម​កម្មវិធី​ពិសេស​របស់​ស្រា​បៀរ​អាន់​ឆ័រ​ជា​លក្ខណៈ​គ្រួសារ​ ​និង​មិត្ត​ភ័ក្តិ​នៅ​ផ្តុំគ្នា​រង់ចាំ​ទស្សនា​កម្មវិធី​នេះ​ ​ដោយ​អ្នកខ្លះ​ទទួលទាន​ស្រា​បៀរ​អាន់​ឆ័​រដែ​លបាន​ទិញ​ពី​ស្តង់​ស្រា​បៀរ​អាន់​ឆ័​រដែ​លលក់​ក្នុង​តម្លៃ​ ​ប្រូ​ម៉ូ​សិន​ពិសេស​ ​រី​ឯ​អ្នកខ្លះ​ទៀត​ជជែកគ្នា​លេង​យ៉ាង​សប្បាយរីករាយ​។​

    ​កម្មវិធី​ពិសេស​នេះ​បាន​ចាប់ផ្តើម​ចាប់ពី​ម៉ោង​ ​៨​ ​យប់​តទៅ​ដោយមាន​ការផ្សាយ​បន្ត​ផ្ទាល់​ទំព័រ​ហ្វេ​សប៊ុ​ក​ ​របស់​ស្រា​បៀរ​អាន់​ឆ័រ​។​ ​ការ​ប្រគំតន្ត្រី​នេះ​មានការ​ចូលរួម​ពីសំណាក់​កំពូល​តារា​ចម្រៀង​ល្បី​ៗ​ជាច្រើន​រូប​ក្នុង​ប្រទេស​កម្ពុជា​ដូចជា​ ​លោក​ ​ឆន​ ​សុវណ្ណ​រាជ​ ​អ្នកនាង​ពេជ្រ​ ​សោភា​ ​អ្នកនាង​ ​សុខ​ ​ស្រី​នាង​ ​កញ្ញា​ ​ទេព​ ​បូ​ព្រឹក្ស​ ​កញ្ញា​ ​សួស​ ​វី​សា​ ​លោក​ ​នី​កូ​ ​លោក​ ​នី​ ​រតនា​ ​លោ​ក​ហ្សូ​ណូ​ ​ជី​ដេ​តូ​តូ​ ​(​DJ​ ​Toto​)​ ​និង​តារា​ជាច្រើន​រូប​ទៀត​ដែល​បាន​ច្រៀង​បទ​មនោសញ្ចេតនា​ផង​ ​និង​បទ​ញ៉ាក់​ជាច្រើន​បទ​ ​ដែល​បាន​ធ្វើឲ្យ​អ្នកចូលរួម​ ​មាន​អារម្មណ៍​សប្បាយរីករាយ​ក្រៃលែង​ ​ជាពិសេស​រាំ​កម្សាន្ត​ ​ច្រៀង​តាម​ ​និង​ស្រែក​ហ៊ោ​គ្រប់គ្នា​ ​ពេញមុខ​ឆាក​តន្រ្តី​ ​យ៉ាង​កក្រើក​ខេត្ត​កំពង់ស្ពឺ​ ​នា​ត្រី​កាលនោះ​។​

    ​កម្មវិធី​ប្រគំ​តន្រ្តី​នឹង​បន្ត​ប្រារព្ធ​ធ្វើឡើង​នៅ​ខេត្ត​បួន​មួយទៀត​៖​ ​ខេត្តសៀមរាប​នៅ​ថ្ងៃទី២១ដល់​ថ្ងៃទី២៤​ ​ខែមីនា​ ​ក្រុង​ប៉ោយប៉ែត​នៅ​ថ្ងៃទី៣០ដល់​ថ្ងៃទី៣១​ ​ខែមីនា​ ​ខេត្តបាត់ដំបង​នៅ​ថ្ងៃទី៤ដល់​ថ្ងៃទី៧​ ​ខែមេសា​ ​និង​ខេត្ត​កំពង់ចាម​នៅ​ថ្ងៃទី១៤ដល់​ថ្ងៃទី១៦​ ​ខែមេសា​ ​ឆ្នាំ២០១៩​។​
    ​ចំពោះ​ព័ត៌មាន​លម្អិត​អំពី​ព្រឹត្តិ​ការណ៍​កីឡាបាល់ទះ​ឆ្នេរខ្សាច់​អន្តរជាតិ​នេះ​ ​សូម​ចូល​មើល​ទំ​ព័រ​ហេ្វ​សបុ​ក​របស់​ស្រា​បៀរ​អាន់​ឆ័រ​៖​ ​https​:​/​/​www.facebook.com​/​AnchorBeerKH​/​ ​។​ ​
    ​ពិសា​ដោយ​ការទទួលខុសត្រូវ​៕​


  • ត្រឡប់​វិញ​ហើយ​!​!​ ​រាត្រី​ដ៏​ធំ​បំផុត​របស់​ ​Heineken​ ​ជាមួយនឹង​ ​EDM​ ​Raveground​ ​2.0​

    ត្រឡប់​វិញ​ហើយ​!​!​ ​រាត្រី​ដ៏​ធំ​បំផុត​របស់​ ​Heineken​ ​ជាមួយនឹង​ ​EDM​ ​Raveground​ ​2.0​

    ​រាត្រី​ដ៏​ធំ​បំផុត​របស់​ ​Heineken​ ​បាន​ត្រឡប់មកវិញ​ជាមួយនឹង​ ​EDM​ ​Raveground​ ​2.0​ ​ដែល​នឹង​ធ្វើឡើង​ក្នុង​ថ្ងៃសៅរ៍​ទី​ ​30​ ​ខែមីនា​ឆ្នាំ​ ​2019​ ​នៅ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា​ ​ចាប់ពី​ម៉ោង​ ​6​ ​ល្ងាច​រហូតដល់​ម៉ោង​ ​11​ ​យប់​។​

    ​នេះ​គឺជា​ឆ្នាំទី​ ​3​ ​ដែល​ ​Heineken​®​ ​នាំមុខ​ការ​ប្រារព្ធ​តន្ត្រី​ ​EDM​ ​នៅ​កម្ពុជា​ ​ហើយក៏​ជា​លើក​ទី​ ​9​ ​ដែល​ ​Heineken​®​ ​បាន​នាំ​យក​ក្លឹប​រាំ​ធំ​បំផុង​មកកាន់​ប្រទេស​កម្ពុជា​។​ ​ក្នុង​ឆ្នាំនេះ​ ​Heineken​®​ ​នឹង​នាំមក​ជូន​ ​នូវ​ឆាក​តុបតែង​ចុងក្រោយ​បំផុត​ ​សមត្ថភាព​សំឡេង​កំ​រឹត​ខ្ពស់​ ​ជាមួយ​និង​ការ​ភ្ញាក់ផ្អើល​ដែល​ ​Heineken​®​ ​និង​ប្រារព្ធ​ដល់​ ​Earth​ ​Hour​ ​2019​។​ ​ឌី​ជេក្​នុង​ឆ្នាំ​នេះ​រួមា​ន​ ​Dyro​,​ ​RayRay​,​ ​និង​ ​Apster​។​ ​Dyro​ ​មិនមែន​ជា​ជន​ចម្លែក​មុខ​ក្នុង​ពិភពEDM​ ​នោះ​ទេ​។​ ​គាត់​គឺជា​មនុស្សម្នាក់​ដែល​នៅ​ពីក្រោយ​បទចម្រៀង​ល្បី​ជាច្រើន​ ​ក្នុង​នោះ​រួមមាន​បទ​ផលិត​ជាមួយគ្នា​ជាមួយ​ ​Martin​ ​Garrix​ ​និង​ ​តារាចម្រៀង​ ​Rihanna​ ​ផង​ដែរ​។​ ​


    ​តម្លៃ​សំបុត្រ​នឹង​ចាប់ផ្តើម​ពី​ ​10​ ​ដុល្លារ​ដល់​ ​25​ ​ដុល្លារ​សម្រាប់​ការទិញ​ក្នុង​ថ្ងៃ​កម្មវិធី​។​ ​សម្រាប់​សំបុត្រVIP​ ​គឺ​ ​40​ ​ដុល្លារ​។​

    ​កក់​សំបុត្រ​របស់​អ្នក​ដោយ​ចូល​ទៅ​
    ​Edmcambodia.com​ ​ ​ឬ​
    ​https​:​/​/​www.facebook.com​/​CambodiaEDM​/​ ​
    ​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទៅកាន់​
    ​https​:​/​/​www.facebook.com​/​heineken​/​
    ​#​Heineken​ ​#​Raveground2.0​ ​#​Cambodia​ ​#​HotelCambodiana​ ​#​March30th​
    ​សូម​រីករាយ​ពិសា​ស្រា​បៀរ​ ​Heineken​®​ ​ដោយ​ការទទួលខុសត្រូវ​


  • តារាចម្រៀង​កូ​ម៉ា​ ​និង​ ​តារា​សម្ដែង​ ​លោក​ ​សេង​ ​នរ​មង្គល​ ​យក​បាន3ពិន្ទុ​ឱ្យ​ក្រុម​តារា​មហាហង្ស​

    តារាចម្រៀង​កូ​ម៉ា​ ​និង​ ​តារា​សម្ដែង​ ​លោក​ ​សេង​ ​នរ​មង្គល​ ​យក​បាន3ពិន្ទុ​ឱ្យ​ក្រុម​តារា​មហាហង្ស​

    តារាចម្រៀង​ពី​រូប​លើកមុខ​មាត់​ឱ្យ​ក្រុម​តារា​មហាហង្ស​យក​បាន3ពិន្ទុ​បន្ថែម​ ​ក្នុង​ការប្រកួត​ជ្រើសរើស​ជើងឯក​ ​KMH​ ​Champion​ ​League​ ​ក្នុង​ពូលC​ ​កាលពី​ថ្ងៃទី14​ ​មីនា​ ​មាន​តារាចម្រៀង​កូ​ម៉ា​ ​និង​ ​តារា​សម្ដែង​ ​លោក​ ​សេង​ ​នរ​មង្គល​ ​ដែល​ក្រុម​នេះ​អាច​ឈានឡើង​វគ្គ16ក្រុម​ដោយ​ស្វ័យប្រវត្តិ​បើ​ទោះជា​នៅ​មួយ​ប្រកួត​ចុងក្រោយ​ដើម្បី​កាត់ក្ដី​។​

    ​លោក​ ​អ៊ិ​ន​ ​សុ​ភិន​ ​និយាយ​ថា​ ​ការប្រកួត​នៅ​ថ្ងៃទី14​ ​មីនា​ ​នោះ​ ​ក្រុម​របស់​លោក​បាន​យកឈ្នះ​លើ​ក្រុម​អាណាចក្រ​បៃតង​ ​ក្នុង​លទ្ធផល2ទល់1​ ​បន្ទាប់ពី​ក្រុម​គូប្រកួត​រកបាន​មួយ​គ្រាប់​មុន​។​ ​លោក​ថា​តារា​សម្ដែង​ ​លោក​ ​សេង​ ​នរ​មង្គល​ ​ដែល​មានឈ្មោះ​កំណើត​ថា​ ​ហូ​ ​ប៉ូសេ​ង​ ​ជា​អ្នករក​បាន​មួយ​គ្រាប់​ ​និង​សមាជិក​ក្រុម​មួយ​រូប​ទៀត​ ​ជា​អ្នករក​បាន​មួយ​គ្រាប់​ទៀត​។​ ​យ៉ាង​ណ​សមិញ​លោក​ចាត់ទុកថា​ ​ជ័យជម្នះ​របស់​ក្រុម​មហាហង្ស​ ​ដែល​អាច​ឡើង​ទៅកាន់​វគ្គ16ក្រុម​ដោយ​ស្វ័យប្រវត្តិ​នេះ​ ​គឺ​បាន​កើតឡើង​ដោយសារ​ការ​រួមចំណែក​របស់​តារា2ដួង​ ​នោះ​គឺ​ ​តារាចម្រៀង​ ​លោក​ ​កូ​ម៉ា​ ​ដែល​ជា​អ្នក​បោះ​បាល់​ឱ្យ​យ៉ាង​ល្អ​ដល់​ក្រុម​អ្នក​ស៊ុត​ចូល​ ​និង​តារា​សម្ដែង​លោក​ ​សេង​ ​នរ​មង្គល​តែម្ដង​ ​ទើប​អាច​ឱ្យ​ក្រុម​មហាហង្ស​រកបាន3ពិន្ទុ​ ​ហើយ​បាន​ឡើង​ទៅ​វគ្គ16ក្រុម​ដោយ​ស្វ័យប្រវត្តិ​។​ ​លោក​ថា​ក្នុង​ការប្រកួត​បន្តបន្ទាប់​តារា​សិល្បៈ​ច្រើនឡើង​នឹង​បង្ហាញខ្លួន​ចូល​លោក​ ​ដោយ​លោក​មិនទាន់​រំពឹង​ថា​ ​នឹង​ឈ្នះ​ក្នុង​វគ្គ​ឆ្លង​ពូល​នោះ​ទេ​ ​តែ​នឹង​ប្រឹង​ឱ្យ​អស់ពី​លទ្ធភាព​។​

    ​លោក​ ​អ៊ិ​ន​ ​សុ​ភិន​ ​បាន​បញ្ជាក់​បន្ថែម​ថា​ ​នេះ​ជា​លើកទីមួយ​ហើយ​ ​ដែល​ក្រុម​តារា​មហាហង្ស​របស់​លោក​ ​បាន​ប្រមូលផ្ដុំ​សុទ្ធតែ​តារា​សិល្បៈ​ជា​កីឡាករ​ ​បាន​ចូល​ប្រកួត​ក្នុង​លី​ក​ ​ហើយ​បាន​ឡើង​ទៅកាន់​វគ្គ16ក្រុម​ដោយ​ស្វ័យប្រវត្តិ​។​ ​លោក​ថា​ ​បើ​ការប្រកួត​ជម្រុះ​ពូល​លើក​ចុងក្រោយ​ក្រុម​លោក​ឈ្នះ​មួយ​លើក​ទៀត​ ​នោះ​នឹង​បាន​ឈរ​លេខ1ក្នុង​ពូល​ ​C​ ​តែបើ​ទោះជា​ចាញ់​ក៏បាន​ឡើង​ទៅកាន់​វគ្គ១៦ក្រុម​នោះ​ដែរ​ ​ដោយ​គ្រាន់តែ​បាន​ត្រឹម​ឈរ​លេខ2ក្នុង​ពូល​៕​


  • មិនធម្មតា ប៉ះផ្ទាល់ ឃើញផ្ទាល់​!​ Huaweiបញ្ចេញស្មាតហ្វូនអេក្រង់បត់ដំបូងគេបង្អស់នៅប្រទេសកម្ពុជា!

    មិនធម្មតា ប៉ះផ្ទាល់ ឃើញផ្ទាល់​!​ Huaweiបញ្ចេញស្មាតហ្វូនអេក្រង់បត់ដំបូងគេបង្អស់នៅប្រទេសកម្ពុជា!

    ភ្នំពេញ ថ្ងៃទី​​ 15 មីនា ឆ្នាំ 2019 បន្ទាប់ពីកម្មវិធីសម្ពោធជាផ្លូវការ Huawei Mate X ស្មាតហ្វូនជំនាន់ថ្មី​អេក្រង់បត់ ព្រមទាំងការឈ្នះពានរង្វាន់ផ្ទួនៗរហូតដល់​ 34 ពានរង្វាន់នៅក្នុងសន្និសីទទូរស័ព្ទពិភពលោក ( Mobile World Congress)​ កាលពីម្សិលមិញក្រុមហ៊ុន Huawei បានបង្កើតភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយបង្ហាញកំពូលស្មាតហ្វូនដ៏អស្ចារ្យនេះនៅប្រទេសកម្ពុជា ក្នុងកម្មវិធីដ៏ពិសេសដែលបានរៀបចំឡើងនៅការិយាល័យក្រុមហ៊ុន Huawei ប្រចាំប្រទេស     កម្ពុជា នៅអគារ Exchange Square ជាន់ទៅ 18 កម្មវិធីនេះមានការចូលរួមពីក្រុមហ៊ុនចែកចាយផ្លូវការផ្តាច់មុខនិង   ទូទាំងប្រទេស ក្រុមហ៊ុន Yako Technologies Co., Ltd អ្នកសារព័ត៌មាន ដៃគូអាជីវកម្ម កំពូលតារាចម្រៀងលោក   នីកូ និងភ្ញៀវកតិ្តយសជាច្រើនប្រមាណជាង 50 នាក់។

    លោកនីកូ បានក្លាយជាអ្នកដែលបានប៉ះកំពូលស្មាតហ្វូននេះផ្ទាល់មុនគេបង្អស់នៅប្រទេសកម្ពុជា។ រីឯ​បណ្តាអ្នកសារព័ត៌មានយ៉ាងច្រើនកុះករ ពិតជារំភើបយ៉ាងខ្លាំងនៅពេលបានឃើញផ្ទាល់ ប៉ះផ្ទាល់ និងធ្វើការសាកល្បងប្រើកំពូលស្មាតហ្វូនជំនាន់ថ្មីនេះ។ វាហាក់បីដូចជាលើសពីការរំពឹងទុក នៅពេលបានឃើញស្មាតហ្វូនអេក្រង់បត់យ៉ាងល្អឥតខ្ចោះ នឹកស្មានមិនដល់បែបនេះ។

    ស្មាតហ្វូន Huawei Mate X ជាស្មាតហ្វូនអេក្រង់អាចបត់បានដំណើរការដោយបច្ចេកវិទ្យា 5G លឿនជាងគេបំផុតនៅក្នុងពិភពលោក និងមានកម្រាស់ស្តើងត្រឹមតែ 11mm ប៉ុណ្ណោះ។ ក្រៅពីការរចនាអេក្រង់បត់យ៉ាងអស្ចារ្យ​ជាងស្មាតហ្វូនអេក្រង់បត់ដទៃ ស្មាតហ្វូននេះ ដំណើរការដោយបន្ទះឈីប Kirin 980​ អង្គអង្គចងចាំ ( RAM) ទំហំ 8GB និងអង្គផ្ទុកទន្និន័យ (​ROM) 512GB ដំណើរការដោយបច្ចេកវិទ្យាសាកថ្ម SuperCharge កម្លាំង 55W និងថាមពលថ្មទំហំ 4,500mAh

    លោក Henry Xiao, Country Director​​ របស់ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា បានលើកឡើងថានេះជាស្មាតហ្វូនជំនាន់ថ្មីប្រភេទអេក្រង់បត់ ដែលមានការច្នៃប្រឌិតខ្ពស់ និងបច្ចេកវិទ្យាឈានមុខ។ ក្រុមហ៊ុន Huawei បានបង្កើតស្មាតហ្វូននេះឡើងដើម្បីផ្តល់បទពិសោធន៍ថ្មីបំផុត និងកាន់តែអស្ចារ្យជាងស្មាតហ្វូនសាមញ្ញធម្មតា។លើសពីនេះទៅទៀត Huawei ជាក្រុមហ៊ុនដំបូងគេបង្អស់ដែលបង្ហាញស្មាតហ្វូនអេក្រង់បត់ នៅប្រទេសកម្ពុជា។

    ក្រៅពីការបង្ហាញកាលពីម្សិលមិញ​ Huawei Mate X នឹងមានការដាក់តាំងបង្ហាញនៅក្នុងស្តង់របស់ក្រុមហ៊ុន​ Huaweiក្នុងកម្មវិធី Digital Cambodia ពិព័រណ៍បច្ចេកវិទ្យាថ្នាក់ជាតិ នៅកោះពេជ្រ ថ្ងៃ 15 មីនាផងដែរ។ កុំភ្លេចទៅស្តង់ Huawei ដើម្បីបានឃើញផ្ទាល់កំពូលស្មាតហ្វូន Huawei Mate X ទាំងអស់គ្នា។

    គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Huawei បានចាប់ផ្តើមធ្វើអាជីវកម្មនៅប្រទេសកម្ពុជាអស់រយៈពេលជាង 20 ឆ្នាំមកហើយ ​ដែលបានរួមចំណែកក្នុងការអភិវឌ្ឍន៍ផ្នែកទំនាក់ទំនងព័ត៍មានវិទ្យានៅក្នុងប្រទេសកម្ពុជា។ ឆ្នាំ 2019 នេះ ជាខួប 20 ឆ្នាំ​របស់ក្រុមហ៊ុន Huawei នៅប្រទេសកម្ពុជា។ ក្រុមហ៊ុនមានបេសកកម្មនិងទស្សនៈវិស័យច្បាស់លាស់ ដែលនាំមកនូវប្រព័ន្ធឌីជីថលទៅកាន់អ្នកគ្រប់គ្នា និងចង់ផ្សាភ្ជាប់ទំនាក់ទំនងឲ្យកាន់តែទូលំទូលាយ និងធ្វើឲ្យប្រទេសកម្ពុជាមានការរីកចំរើនទៅមុខ។

  • មហោ​ស្រពភាពយន្តអន្តរជាតិកម្ពុជា ប្រកាសបិទដោយបន្សល់ទុកសា្នមញញឹម

    មហោ​ស្រពភាពយន្តអន្តរជាតិកម្ពុជា ប្រកាសបិទដោយបន្សល់ទុកសា្នមញញឹម

    អស់រយៈពេល6 ថ្ងៃមកហើយ មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី9 បានដាក់បង្ហាញខ្សែភាពយន្តល្បីៗរបស់កម្ពុជា និងអន្តរជាតិចំនួន 130 ចំណងជើង ខ្សែភាពយន្តទាំងនោះចាក់បញ្ចាំងនៅទូទាំងបណ្តារោងភាពយន្តក្នុងរាជ​ធានី​ភ្នំពេញប្រកបដោយភាពជោគជ័យ។

    លោក Cedric Eloy និងលោក ជា សុភានារាត្រីបិទមហោស្រពថ្ងៃទី14 ខែមីនា នេះ បានប្រកាសឱ្យដឹងថា ឆ្នាំនេះមហោស្រពទទួលបានការ​គាំ​ទ្រ ​និង​មាន​អ្នកចូលរួមទស្សនាភាពយន្ត ក៏ដូចជាជួយផ្សព្វផ្សាយ​ពី​មហោស្រព​លើស​ពីឆ្នាំទៅ រហូតដល់ពាន់ពាន់នាក់នៅលើបណ្ដាញសង្គមហ្វេសប៊ុកដែលជាចំនួន​មួយ​គួរ​ឱ្យ​គត់​សម្គាល់​។ លោក Cedric Eloy និង​សហការីរៀប​ចំមហោស្រព​នេះ ក៏សន្យា​ថា​មហោ​ស្រពភាពយន្តអន្តរជាតិកម្ពុជា នឹងត្រលប់មកវិញនៅឆ្នាំក្រោយ ដែលជាគម្រប់ខួបលើកទី 10 គ្រោងនឹងមានកម្មវិធីអស្ចារ្យជាងឆ្នាំនេះទៅទៀត ដែលមិនធ្វើឱ្យមហាជនអ្នកគាំទ្រខកបំណងឡើយ ពោលគឺ កាន់តែសម្បូរភាពយន្ដល្អៗទស្សនាយ៉ាងសប្បាយភ្នែក។

    យ៉ាងណាមិញ កម្មវិធីបិទនេះ ក៏មានវត្តមានចូលរួមពីសំណាក់តារាសម្ដែងហ្វីលីពីនអ្នកនាង Shaina Magdayao ដែលជាតួអង្គក្នុងរឿង SEASON OF THE DEVIL និងតារាស្រី Iana Bernadez។ ជាមួយគ្នានេះ ក៏មានវត្តមានតារាសម្ដែង និងអ្នកដឹកនាំរឿង រឿង «The Prey» ដែលជាភាពយន្ដត្រូវបានជ្រើសរើសក្នុងមហោស្រពភាពយន្តអន្តរជាតិទីក្រុងប៊ូសាន ឆ្នាំ 2018។ កញ្ញា ឌី សូនីតា ជាតារាសម្ដែងឯកស្រីនៅក្នុងរឿង «The Prey» បានប្រាប់សារព័ត៌មានឡារ៉ែន យប់នេះជាថ្ងៃដាក់បញ្ចាំងដំបូងរបស់រឿង «The Prey» បន្ទាប់ពីនាងបានចូលរួមថតអស់រយៈពេល 1 ឆ្នាំ និងរង់ចាំអស់ 2 ឆ្នាំទើបបានទស្សនារឿងនេះ។ អ្វីដែលប្លែកគឺថា រឿងនេះតម្រូវឱ្យនាងនិយាយភាសាចិនពេញមួយរឿងតែម្ដង ទាំងដែលនាងជាជនជាតិខ្មែរ ហើយអាចប្រើប្រាស់ភាសាចិនបានគួរសម។ នាងថា ប្រសិនបើខកខានមិនបានចូលរួមកម្មវិធីថ្ងៃបិទមហោស្រពនេះ នោះគឺត្រូវខកខានយ៉ាងធំក្នុងការទស្សនារឿង «The Prey» ហើយ ព្រោះទម្រាំតែរឿងបានចាក់បញ្ចាំងតាមរោងកុន គឺត្រូវរង់ចាំរាប់ខែឯណោះ ទើបអាចទស្សនាបាន។

    សូមជម្រាបថា កម្មវិធីមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី10 និងវិលត្រឡប់មកវិញនៅឆ្នាំក្រោយនេះ ហើយក៏មានមហាជនជាច្រើនបានញញឹមពោលសរសើរថា កម្មវិធីនេះ ជាកម្មវិធីល្អបំផុតក្នុងដើមឆ្នាំ 2019 ក្នុងការទស្សនាភាពយន្ដសម្រិតសម្រាំង និងមានភាពច្នៃប្រតិដ្ឋខ្ពស់ដ៏ច្រើនរឿង៕

  • មុន​ចេញទៅ​អាមេរិក​ ​ព្រាប​ ​សុវត្ថិ​ ​ឆ្លៀត​កើប​លុយ​ពី​គម្រោង​”​ឋាន​ព្រះឥន្ទ​”​

    មុន​ចេញទៅ​អាមេរិក​ ​ព្រាប​ ​សុវត្ថិ​ ​ឆ្លៀត​កើប​លុយ​ពី​គម្រោង​”​ឋាន​ព្រះឥន្ទ​”​

    ក្នុង​ព្រឹត្តិ​ការណ៍​គម្រោង​ ​”​ឋាន​ព្រះឥន្ទ​”​នៅក្នុង​ខេត្តកំពត​ ​កំពូល​តារាចម្រៀង​ ​ព្រាប​ ​សុវត្ថិ​ ​ត្រូវ​បាន​គេ​បង្ហើប​ប្រាប់​អ្នកសារព័ត៌មាន​ឡា​រ៉ែ​ន​ថា​ ​លោក​ទទួល​បាន​តម្លៃ​ខ្លួន​ច្រៀង​ត្រឹមតែ4បទ​ ​ឬមួយ​កម្មវិធី​នៅ​តាម​ខេត្ត​ ​ទារ​បាន​ដល់4ពាន់​ដុល្លារ​ឯណោះ​។​ ​យ៉ាងណាមិញ​ ​គេ​កត់សម្គាល់​ថា​ ​តារាចម្រៀង​ល្បីល្បាញ​រូប​នេះ​បង្ហាញ​វត្តមាន​ច្រៀង​រហូតដល់​ទៅ3ដង​ញឹកញាប់​ជាងគេ​។​

    ​ជាមួយគ្នា​នោះ​ដែល​ ​គេ​បានដឹង​ថា​ ​កំពូល​តារាចម្រៀង​លោក​ ​ព្រាប​ ​សុវត្ថិ​ ​គ្រោង​នឹង​ទៅ​ច្រៀង​នៅ​លើទឹក​ដីស​ហរ​ដ្ឋ​អាមេរិក​ជាមួយ​កូនប្រុស​ទាំង​ ​3​ ​របស់​លោក​នា​ថ្ងៃទី​ ​21​ ​ខែមីនា​ ​ខាងមុខនេះ​ ​តែ​គេ​មើលឃើញ​លោក​ ​ឆ្លៀតពេល​កើប​លុយ​ពី​គម្រោង​”​ឋាន​ព្រះឥន្ទ​”​ ​មុន​ពេល​ទៅ​អាមេរិក​ ​។​ ​លោក​និយាយ​ថា​ ​ទាន់​ឱកាសលោក​រកលុយ​បាន​ ​លោក​មិន​សម្រាក​នោះ​ទេ​ ​បើ​ទោះជា​លោក​ត្រូវ​ចេញ​សម្ដែង​នៅ​អាមេរិក​ ​។​តារា​ប្រុស​រូប​នេះ​ ​មិនបាន​ផ្អាក​កម្មវិធី​ ​ហើយ​ថែទាំ​សុខភាព​មុន​ពេល​ចាកចេញ​ទៅ​អាមេរិក​ទេ​ ​លោក​នៅតែ​បន្ដ​ទទួលកម្ម​វិធី​ដូចធម្មតា​។​ ​លោក​បន្ដ​ថា​ ​ក្រៅពី​ចង់បាន​លុយ​ ​ក៏ដោយសារតែ​ហេតុផល​តែ​លោក​យល់ថា​គម្រោង​ ​”​ឋាន​ព្រះឥន្ទ​”​ ​ជា​គម្រោង​ល្អ​មួយ​ដែល​លោក​គួរតែ​រួមចំណែក​មក​ជួយ​បំផុស​ផង​ដែរ​។​ ​ហេតុនេះ​ហើយ​ ​បើ​ទោះជា​លោក​ស្ថិត​ក្នុង​ដំណាក់កាល​ជិត​ចេញទៅ​សម្ដែង​នៅ​ក្រៅប្រទេស​ក៏ដោយ​ ​ក៏​នៅតែ​ទទួល​ច្រៀង​មិន​ខ្វល់​ជិត​ឆ្ងាយ​។​ ​

    ​ព្រាប​ ​សុវត្ថិ​ ​ថា​ខ្លួន​ច្រៀង​ឱ្យ​កម្មវិធី​នេះ​ជា​លើក​ទី3ហើយ​ ​បន្ទាប់ពី​គម្រោង​បើក​នៅ​ប៉ោយប៉ែត​ ​និង​បាត់ដំបង​។​ ​លោក​ប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ក្រុមហ៊ុន​ហង្ស​ម្ចាស់ដី​ ​ដែល​វិ​នោ​យោគ​លើ​ការ​ប្រមូល​ទិញ​ដីស្រែ​ ​និង​ដី​ទំនេរ​របស់​ពលរដ្ឋ​ ​ដោយ​បាន​រៀបចំ​ក្រុមការងារ​ឱ្យ​ដាំដុះ​ជា​ចម្ការ​ធុរ៉េ​ន​ ​ចម្ការ​ដូងក្រអូប​ ​និង​ជា​ចម្កា​រប័រ​ ​ហើយ​ពុះ​ជា​ហិ​ក​តារ​ៗ​លក់​បង់​រំលោះ​ជូន​ពលរដ្ឋ​។​ ​លោក​កាន់តែ​ចាប់អារម្មណ៍​ចំពោះ​គម្រោង​ពុះ​លក់​ចម្ការ​ធុរ៉េ​ននៅ​ខេត្តកំពត​ ​ដែល​កាលពី​ថ្ងៃទី14​ ​មីនា​ ​លោក​ប្រកាស​ថា​ ​នោះ​ជា​ការ​វិនិយោគ​ដ៏​ល្អ​មួយ​ ​ដែល​ពលរដ្ឋ​ ​គួរតែ​រួមចំណែក​ ​ដើម្បី​ជា​ប្រយោជន៍​សម្រាប់​គ្រួសារ​ខ្លួន​ផង​ ​និង​សម្រាប់​សង្គម​ផង​។​ ​លោក​ប្រកាស​ដាក់​ក្បាល​មេក្រូ​ថា​ ​បងប្អូន​នៅ​គិត​អ្វី​ទៀត​ ​បើ​ចម្ការ​ក៏​ត្រូវ​បាន​ទិញ​ក្នុង​តម្លៃ​បង់​រំលោះ​ ​ហើយ​ថែមទាំង​មាន​ក្រុមហ៊ុន​ជា​អ្នករ៉ាប់រង​មើលថែ​ដំណាំ​ចម្ការ​ឱ្យ​ពេញ6ឆ្នាំ​ ​ហើយ​រង់ចាំ​តែ​ទទួល​ ​ហើយ​មិន​ភ័យ​រឿង​ដាំដំណាំ​ដោយខ្លួន​នោះ​។​ ​នៅ​ប្រទេសជិតខាង​ ​លោក​ថា​វិស័យ​កសិកម្ម​របស់​គេ​មានការ​រីក​ចំរើន​យ៉ាង​ខ្លាំង​ ​ដែល​សន្ទុះ​គួរ​ឱ្យ​សរសើរ​នោះ​ ​មិន​អាច​ខ្វះ​បាន​នោះ​ទេពី​ការ​វិនិយោគ​ ​ឬ​ ​ចូលរួម​ពី​ពលរដ្ឋ​។​ ​លោក​ថា​គ្មានអ្វី​ដែល​មាន​សង្ឃឹម​ជាង​មានផ្ទះ​មាន​ដី​ ​និង​មាន​ចម្ការ​ទុក​គ្រាន់​ដាំ​យក​ផល​លក់​ ​ឬទៅ​កម្សាន្ត​នោះ​ទេ​ ​ជាពិសេស​ចំពោះ​អ្នកទិញ​ចម្ការ​ក្នុង​គម្រោង​ឋាន​ព្រះឥន្ទ​ ​របស់​ក្រុម​ហង្ស​ម្ចាស់ដី​ ​ដែល​លក់​បែប​បង់​រំលោះ​ ​ហើយ​មាន​អ្នកមើល​ថែ​ដំណាំ​ឱ្យ​បែបនេះ​។​

    ​បញ្ជាក់​បន្ថែម​ពី​លោក​ ​ហង្ស​ ​ព្រីន្ស​យ៉ា​ ​ម្ចាស់​គម្រោង​”​ឋាន​ព្រះឥន្ទ​”​ ​បាន​អះអាង​ថា​ ​វត្តមាន​របស់​លោក​ ​ព្រាប​ ​សុវត្ថិ​ ​កាលពី​ថ្ងៃទី14​ ​មីនា​ ​គឺជា​គម្រោង​ប្រកាស​លក់​ដី​ចម្ការ​ធុរ៉េ​ននៅ​ក្នុង​ខេត្តកំពត​ ​បន្ទាប់ពី​គម្រោង​លក់​ចម្កា​រប័រ​ ​និង​ ​ដូងក្រអូប​ ​នៅ​ខេត្តមណ្ឌលគីរី​ ​និង​ ​សៀមរាប​ ​ត្រូវ​បាន​ប្រកាស​។​ ​គម្រោង​នេះ​ ​មិនមែន​ជា​ដី​ជួល​ ​ឬ​ ​ដីសម្បទាន​នោះ​ទេ​ ​ដោយពេល​បង់​ដាច់​ក្រុមហ៊ុន​ធានា​ជូន​ប្លង់​រឹង​ ​និង​ធានា​មើលថែ​ផលដំណាំ​ឱ្យ​ពេញ​រយៈពេល6ឆ្នាំ​សម្រាប់​ចម្ការ​ធុរ៉េ​ននៅ​កំពត​។​ ​លោក​បង្ហាញ​ការចាប់អារម្មណ៍​ដែល​អ​ចន​ទ្រព្យ​កូនកាត់​មួយ​នេះ​ ​មាន​អ្នក​កក់​ទិញ​ច្រើន​សម្រាប់​ចម្ការ​ធុរ៉េ​ន​ ​បើ​ទោះជា​ចម្ការ​ធុរ៉េ​ន​ ​ស្ថិត​ក្នុង​តំបន់​ថ្លៃ​ ​ត្រូវ​បាន​ប្រកាស​លក់​ ​មួយ​ឡូ​តិ៍​(​មួយ​ហិកតារ​)​ ​45000ដុល្លារ​៕​