Author: អេបិល

  • ប៉ុស្តិ៍លេខ៥ ប្រកាសបិទភាពយន្ដភាគ«មិត្តឫស្យា» យ៉ាងជោគជ័យប្រកបដោយស្នាមញញឹម

    ប៉ុស្តិ៍លេខ៥ ប្រកាសបិទភាពយន្ដភាគ«មិត្តឫស្យា» យ៉ាងជោគជ័យប្រកបដោយស្នាមញញឹម

    នៅរាត្រីថ្ងៃទី16 ខែមីនា ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានរៀបចំកម្មវិធីប្រកាសបិទភាពយន្ដភាគទូរទស្សន៍រឿង «មិត្តឫស្យា» ដែលបានបញ្ចប់ការចាក់ផ្សាយ ហើយត្រូវបានប្រកាសការជប់លៀង ក្រោយទទួលបានភាពជោគជ័យជាស្ថាពរ។ នៅក្នុងនោះវត្តមានតារាចូលរួមមាន ឆ័យលី ដាឡែន សុធា ពិសិដ្ឋ វ៉ាន់ លីលី នីតា វរវង្ស ម៉ានីកា យន សុភ័ក្រ សាធារ៉ា តារាវឌី និងតារាមួយចំនួនទៀតផងដែរ។

    អ្នកដឹកនាំរឿងប្រចាំស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៥លោក ថៈនៈគ្រីត ស៊ីនបួ ហៅភីមូ បានប្រាប់អ្នកសារព័ត៌មានឡារ៉ែនថា ប៉ុស្តិ៍លេខ៥មិនត្រឹមតែផលិតភាពយន្ដភាគឱ្យមហាជនបានទស្សនាកម្សាន្ដក្នុងអារម្មណ៍នោះទេ តែបានបង្កប់តម្លៃអប់រំ និងជាសារទៅកាន់មហាជនឱ្យត្រិះរិះពិចារណាគ្រប់ជ្រុងជ្រោយ និងដើម្បីឱ្យមហាជនបានប្រាប់ចំណេះគិតក្នុងផ្លូវត្រូវ មានតែចិត្តសប្បុរសមិនច្រណែនឈ្នានីស មិត្តទ្រុសមិត្ត នៅក្នុងសង្គមដែលប្រើប្រាស់ជីវិតប្រចាំថ្ងៃ។ លោកបន្ដថា ក្រុមការងារយើងខ្ញុំហត់នឿយយ៉ាងណា ក៏ត្រូវតែពុះពារដើម្បីផលិតរឿងអប់រំនេះជួយដល់សង្គមជាតិផងដែរ។

    យ៉ាងណាមិញលោក ហួង តារាមុនី នាយកផលិតកម្មវិធី របស់ទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានថ្លែងបញ្ជាក់ថា ដើម្បីលើកទឹកចិត្តដល់ក្រុមផលិតរឿង”មិត្តប្ញស្យា” ដែលមានផលិតករថៃជាអ្នកទទួលខុសត្រូវយ៉ាងជោគជ័យ ទើបប៉ុស្តិ៍លេខ៥ នៅបើកពិធីជប់លៀងដដែលមួយ ដើម្បីជួបជុំផលិតករ និងតួសម្ដែង ក្រោយពីភាពយន្តនេះបានបញ្ចប់សកម្មភាព។ លោកថា នេះជាភាពយន្តដែលក្រុមអ្នកផលិត និងតួសម្ដែងប្រឹងប្រែងធ្វើឡើងយ៉ាងអស់ពីសមត្ថភាព ដោយលោកបានទាំងហៅភាពយន្តនេះថា ជាស្នាដៃដែលនឹងក្លាយជារសជាតិល្អមួយ នៅពេលដាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍នោះផង។ លោកថាមួយរឿងនេះទាំងផលិតករ និងតួសម្ដែងសុទ្ធតែពិបាក ប៉ុន្តែអ្វីដែលលោកសប្បាយចិត្តគឺបានភាពយន្តមួយ ដែលមានស្តង់ដារគ្រប់គ្រាន។ លោកថារឿងនេះ ត្រូវបានថតបានចប់តាមការគ្រោងទុក ប៉ុន្តែនៅមិនទសន់ដឹងថារហូតដល់ពេលណាទើបប៉ុស្តិ៍លេខ៥ នឹងកំណត់ថ្ងៃចាក់ផ្សាយនោះទេ ក្នុងពេលដែលរឿងចាស់ក៍មិនទាន់បានចប់ ហើយភាពយន្តរឿង”មិត្តប្ញស្យា” បើទោះជាបានថតចប់ ក៏នៅត្រូវការកែព័ណ៌ និងកាត់តបន្តទៀត ដើម្បីឱ្យមានគុណភាព។

    សូមជម្រាបផងដែរថា ជាទូទៅស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៥ តែងតែរំលេចកម្មវិធីល្អៗ ដូចជាសិល្បៈភាពយន្ត វិស័យកីឡា និងសុខភាព ព្រមទាំងកម្មវិធីផ្សេងៗទៀត ជាដើម។ ប៉ុស្តិ៍លេខ៥ បានគិតគូដល់ការលើកកម្ពស់វិស័យភាពយន្តខ្មែរ ហើយតែងគិតបង្កើតថ្មីៗ ដើម្បីឱ្យតារាទាំងអស់ បង្ហាញសមត្ថភាពមានការគាំទ្រពីមហាជន ព្រមទាំងបង្កើតកម្រិតជីវភាពរស់នៅឲ្យកាន់តែប្រសើរជាបន្តទៀត តាមរយៈការមានឱកាសសម្តែង។ ចុងបញ្ចប់នៃកម្មវិធីបិទសកម្មភាពនេះ តារាដែលចូលរួមសុទ្ធតែសប្បាយរីករាយ និងថ្លែងអំណរគុណថ្នាក់ដឹកនាំ ដែលបានបង្កើតបរិយាកាសស្និតស្នាលជួយដល់តារាសម្តែងទាំងអស់ ឱ្យមានការងារធ្វើ៕

  • ភ្ញាក់ផ្អើល​!. តារា​សម្ដែង​ វី​ ជីវ័ន្ត​ ងាក​មក​លូកដៃ​វិនិយោគ​ជំនួញ​ដីធ្លី

    ភ្ញាក់ផ្អើល​!. តារា​សម្ដែង​ វី​ ជីវ័ន្ត​ ងាក​មក​លូកដៃ​វិនិយោគ​ជំនួញ​ដីធ្លី

    ​មួយ​រយៈ​ចុងក្រោយ​នេះ​គេ​កត់សម្គាល់​ឃើញថា​តារា​សិល្បៈ​ដូចជា​ ខេមរៈ​ សិរីមន្ដ​ ព្រាប​ សុវត្ថិ​ ឆាយ​ វិរៈ​យុទ្ធ​ ខាត់​ សុ​ឃីម​ និង​ច្រើន​រូប​ទៀត​ បាន​ងាក​មក​វិនិយោគ​គម្រោង​ពុះ​ដី​ឡូ​តិ៍​លក់​។ ជាក់​ស្ដែង​ថ្មី​ៗនេះ​ តារា​សម្ដែង​សក់សំពោង​ លោក​ វី​ ជីវ័ន្ត​ ស្រាប់តែ​ចេញមុខ​ប្រកាស​ពី​ជំហ​ចាប់ដៃ​ជាមួយ​ក្រុមហ៊ុន​ពុះ​ដី​ឡូ​តិ៍​លក់​មួយ​កន្លែង​ក្នុង​ពេល​ដ៍​ខ្លី​។ លោក​ បាន​ថ្លែង​បែបនេះ​ នៅក្នុង​ពិធី​បើក​សម្ពោធ​គម្រោង​ពុះ​លក់​ដី​ឡូ​តិ៍​របស់​ក្រុមហ៊ុន​ សេង​ ហាន​ នៅ​ម្ដុំ​ផ្លូវជាតិ​លេខ៥១​ កាលពី​ព្រឹក​ថ្ងៃទី17​ ខែមីនា​ ក្នុង​ពេល​ដែល​លោក​ធ្វើជា​តារា​កិត្តិយស​។

    តារា​សម្ដែង​ និង​ជាតា​រា​ចម្រៀង​ លោក​ វី​ ជីវ័ន្ត​ បាន​ប្រាប់​អ្នកសារព័ត៌មាន​ឡា​រ៉ែ​នថា​ លោក​កាន់តែ​មាន​ចំណាប់​អារម្មណ៍​ខ្លាំង​ឡើង​ក្នុង​គម្រោង​ចូលហ៊ុន​ពុះ​លក់​ដី​ឡូ​តិ៍​ បន្ទាប់ពី​មុខ​ជំនួញ​នេះ​កាន់តែ​សន្ទុះ​ ហើយក៍​តារា​ច្រើន​នាក់​ដែល​ប្រឡូក​ជោគជ័យ​។ លោក​ថា​ហេតុផល​ដែល​ខ្លួន​ទើបតែ​ចង់​ចាប់ផ្ដើម​នៅក្នុង​ពេលនេះ​ ក៏​ព្រោះតែ​មិនទាន់​រក​ឃើញ​ដៃគូ​។ យ៉ាងណាមិញ​ លោក​បាន​ប្រកាស​ថា​ខ្លួន​សម្លឹងឃើញ​ដៃគូ​ គឺ​ក្រុមហ៊ុន​សេង​ហាន​ពុះ​លក់​ដី​ឡូ​តិ៍​នោះ​ហើយ​ ទើប​លោក​សម្រេចចិត្ត​ថា​នឹង​ចាប់ដៃ​ ដោយ​គ្រាន់តែ​ក្នុង​ពេលនេះ​ស្ថិត​ក្នុង​លក្ខ​ណ្ឌ​សិក្សា​នៅឡើយ​។ លោក​ថា​ខ្លួន​ស្ថិត​ក្នុង​ជម្រើស​ចូលហ៊ុន​ ឬគ្រាន់តែ​ឈរ​ធ្វើជា​តំណាង​ ដោយសារ​ក្រុមហ៊ុន​នេះ​ ក៍​ជា​ក្រុមហ៊ុន​ពុះ​ឡូ​តិ៍​ធំ​ និង​មានបទពិសោធន៍​ជោគជ័យ​លើ​មុខ​ជំនួញ​នេះ​ជាយូរមកហើយ​។

    យ៉ាងណាមិញ​ លោក​ថា​ លោក​អគ្គនាយក​ក្រុមហ៊ុន​សេង​ហាន​ពុះ​ដី​ឡូ​តិ៍​ លោក​ យ៉ន​ សេង​ហាន​ បាន​ថ្លែង​ការ​សាទរ​ចំពោះ​ជំហរ​របស់​លោក​ដែល​ចង់​ចូលរួម​ធ្វើជា​ដៃ​គូរ​ក្នុង​ជំនួញ​ដីធ្លី​នេះ​។ ក្នុង​ពិធី​បើក​គម្រោង​ថ្មី​ទំ​ហ៊ំ8ហិច​តា​ចម្ងាយ​ពី​ថ្នល់ទទឹង​លើ​ផ្លូវ51ប្រមាណ5គីឡូ​ ស្ថិតនៅ​ទល់មុខ​វត្ត​គល់​តា​ឡឹ​ក កាលពី​ព្រឹក​ថ្ងៃទី17​ មីនា​ នោះ​ លោក​ថា​ ក្រុមហ៊ុន​ ត្រូវការ​ការចូលរួម​យ៉ាងសកម្ម​ពី​តារា​សិល្បៈ​ច្រើនណាស់​ ពោល​គឺ​ឱ្យ​តែ​មាន​ឆន្ទៈ​ចង់​ធ្វើជំនួញ​។ លោក​ថា​ តម្លៃ​ដី​ក្នុង​គម្រោង​ថ្មី​គឺ​ចាប់ពី3ពាន់​ដុល្លារ​ក្នុង1ឡូ​ ខណៈ​ដែល​តម្លៃ​ទីផ្សារ​គឺ​ពី12000​ ទៅ15000ដុល្លារ​ ក្នុង​មួយ​ឡូ​តិ៍​។ មិនដល់1ឆ្នាំ2ឆ្នាំ​ទៀត​នោះ​ទេ​ លោក​ថា​ ទីតាំងនៅ​ក្នុង​តំបន់​ដែល​លោក​ពុះ​ឡូ​តិ៍​នេះ​ នឹង​ក្លាយជា​តំបន់​ប្រជុំជន​មួយ​ ដោយសារ​លើ​បណ្ដោយ​ផ្លូវ​លេខ51​ សុទ្ធតែ​ជា​គម្រោង​រោង​ចក្រ​ធំៗ​ ហើយ​ គោលការណ៍​លក់​របស់​ក្រុមហ៊ុន​នៅក្នុង​ពេលនេះ​ ក៏ស្ថិត​ក្នុង​លក្ខ​ណ្ឌ​បង់​ផ្តាច់​ ​ បង់​ រំលោះ​ និង​បង់​ជា​ដំណាក់កាល​។ លោក​ថា​ក្រុមហ៊ុន​ទទួលជោគជ័យ​លើ4គម្រោង​មក​ហើយ​ ដោយ​គម្រោង​ទី1​ ,ទី2​,ទី3​,និង​ទី4​ សុទ្ឋ​តែ​មានផ្ទៃ​ដី10ហិច​តា15ហិច​តា20​ រហូត40ហិច​តា​ជាង​ ហើយ​លក់​អស់​ៗមិនដែល​ខាន​។ លោក​ថា​ ក្រុមហ៊ុន​នឹង​មាន​គោលការណ៍​ចាប់ដៃ​ជាមួយ​តារា​ច្រើន​នាក់​ក្នុង​គម្រោង​អាជីវកម្ម​នេះ​។

    លោក​ វី​ ជីវ័ន្ត​ បាន​បញ្ជាក់​បន្ថែម​ថា​ មិន​ខុសគ្នា​នោះ​ដែរ​ ក៏​តារាចម្រៀង2រូប​ផ្សេងទៀត​ គឺ​លោក​ សេម​ ម៉ាក​ និង​លោក​ កែវ​ មរកត​ ក៏​បង្ហាញ​ជំហរ​បែបនេះ​ដូច​លោក​ផង​ដែរ​ ខណៈ​ដែល​លោក​កែវ​ មរកត​ បាន​អះអាង​ថា​ លោក​បានសម្រេច​ចិត្ត​ធ្វើជា​អ្នក​ផ្សព្វផ្សាយ​ឱ្យ​ក្រុមហ៊ុន​នេះ​រួច​បាត់​ទៅ​ហើយ​ បន្ទាប់ពី​បាន​សិក្សា​ ហើយ​កត់សម្គាល់​ឃើញថា​ក្រុមហ៊ុន​សេង​ហាន​ ជា​ក្រុមហ៊ុន​ស្របច្បាប់​ ហើយ​ពុះ​ឡូ​តិ៍​នៅ​ម្ដុំ​ផ្លូវ51​ ជា​តំបន់​ដែល​មាន​សក្កា​នុ​ពល​ និង​ដាក់​លក់​បង់​រំលោះ​ក្នុង​តម្លៃ​ទាប​៕

  • ក្រុមបាល់ទាត់ Down Town Sport គ្រងតំណែងជើងឯកនៃការប្រកួត Tiger Street Football Festival 2019 ប្រចាំមណ្ឌលភ្នំពេញ

    ក្រុមបាល់ទាត់ Down Town Sport គ្រងតំណែងជើងឯកនៃការប្រកួត Tiger Street Football Festival 2019 ប្រចាំមណ្ឌលភ្នំពេញ

    ភ្នំពេញ៖ព្រឹត្តិការណ៍ការប្រកួតនៃក្របខណ្ឌពានរង្វាន់ Tiger Street Football Festival 2019 រកឃើញជើងខ្លាំង១២ក្រុមបន្ថែមទៀត ខណៈ ក្រុមបាល់ទាត់ Down Town Sport គ្រងតំណែងជើងឯកប្រចាំមណ្ឌលភ្នំពេញនាយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ ដែលជាមណ្ឌលចុងក្រោយក្នុងចំណោមមណ្ឌលទំាង៩ទូទាំងប្រទេសនៅមណ្ឌលកម្សាន្តកោះពេជ្រដោយការប្រកួតមាន៨៨ក្រុម។

    សម្រាប់ជ័យជម្នះដែលធ្វើឲ្យក្រុមបាល់ទាត់ Down Town Sport គ្រងតំណែងជើងឯកប្រចាំមណ្ឌលភ្នំពេញនេះ បន្ទាប់ពីយកឈ្នះក្រុម Rolling FC លទ្ធផល៣ទល់១ ចំណែកក្រុមបាល់ទាត់ឆន្ទៈកីឡាទទួលបានចំណាត់ថ្នាក់លេខ៣ ក្រោយយកឈ្នះក្រុម Pisnoka Construction  ក្នុងលទ្ធផល៣ទល់១នៅវគ្គផ្តាច់ព្រ័ត្រដូចគ្នា ព្រមទាំង៨ក្រុមត្រូវឡើងទៅវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេសនៅរាជធានីភ្នំពេញ ថ្ងៃទី១៦ និងទី១៧ មីនា ២០១៩ ខាងមុខនេះ។

    សម្រាប់រង្វាន់ក្រុមជើងឯកមណ្ឌលភ្នំពេញ គឺក្រុមបាល់ទាត់ Down Town Sport ទទួលបានប្រាក់រង្វាន់១,៥០០ដុល្លារ ក្រុមជើងឯករងបានទៅលើក្រុមបាល់ទាត់ Rolling FC ប្រាក់រង្វាន់១,០០០ដុល្លារ ក្រុមចំណាត់ថ្នាក់លេខ៣បានទៅលើក្រុម ឆន្ទៈកីឡា ប្រាក់រង្វាន់៥០០ដុល្លារ ក្រុមចំណាត់ថ្នាក់លេខ៤ បានទៅលើក្រុមបាល់ទាត់ Pisnoka Construction ទទួលបានប្រាក់រង្វាន់២០០ដុល្លារ ។

    ដោយឡែកភ្នំពេញដែលជាមណ្ឌលទី៩នេះគណៈកម្មាធិការរៀបចំការប្រកួតជ្រើសយក១២ក្រុម រួមមានក្រុមទៅចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស នៅរាជធានីភ្នំពេញ ថ្ងៃទី១៦ និងទី១៧ មីនា ២០១៩ ខាងមុខនេះ។

    ស្រាបៀរថៃហ្គ័រជាស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិមានដើមកំណើតតាំងពីឆ្នាំ១៩៣២នៅប្រទេសសិង្ហបុរី និងមានលក់នៅច្រើនជាង៧០ប្រទេសនៅទូទាំងពិភពលោក ហើយស្រាបៀរថៃហ្គ័រឈ្នះ ពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិច្រើនជាង៤០មេដាយផ្នែករសជាតិ និងគុណភាព។

    សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖  www.facebook.com/TigerBeerKH

    ពិសាដោយការទទួលខុសត្រូវ៕

  • ក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ “A” ឈ្នះជើងឯកនៃ Tiger Street Football Festival 2019 លើកទី៧ ទូទាំងប្រទេសជាលើកដំបូង

    ក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ “A” ឈ្នះជើងឯកនៃ Tiger Street Football Festival 2019 លើកទី៧ ទូទាំងប្រទេសជាលើកដំបូង

    ភ្នំពេញ ៖ ក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ“A”បានក្លាយជាម្ចាស់ជើងឯកនៃព្រឹត្តិការណ៍ការប្រកួត Tiger Street Football Festival 2019 ទូទាំងប្រទេសជាលើកដំបូងក្នុងសម្រាប់ក្រុមមកពីបណ្តាលខេត្តក្នុងរយៈពេល៧ឆ្នាំ បន្ទាប់ពីបានយកឈ្នះក្រុម Rolling FC ដោយលទ្ធផល២ទល់១នៅវគ្គផ្តាច់ព្រ័ត្រ នឹងមានឱកាសជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់ពិភពលោក គឺកីឡាករបាល់ទាត់ Ronaldinho នៅប្រទេសប្រេស៊ីលក្នុងពិធីប្រគល់ពានរង្វាន់ដោយឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ។

    កាលនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ“A”យកឈ្នះក្រុម Pisnoka Construction ដោយលទ្ធផល២ទល់០ ខណៈក្រុម Rolling FC ក៏យកឈ្នះក្រុម Vandasak “C” ដោយលទ្ធផល២ទល់១ ចំណែកក្រុម Vandasak “C” ទទួលបានចំណាត់ថ្នាក់លេខ៣ ដោយយកឈ្នះលើក្រុម Pisnoka Construction ដោយលទ្ធផល៧ទល់០ នៅវគ្គផ្តាច់ព្រ័ត្រ។

    ចំពោះរង្វាន់ជើងឯកទូទាំងប្រទេសក្រុមគ្រងតំណែងជើងឯកក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ“A” ទទួលបានពាន១ មេដាយមាស និងរង្វាន់១៥,០០០ ដុល្លារអាមេរិក ក្រុមជើងឯករងបានលើក្រុម Rolling FC ទទួលមេដាយប្រាក់ និងរង្វាន់ ៥,០០០ ដុល្លារអាមេរិក ក្រុមជាប់ចំណាត់ថ្នាក់លេខ៣ក្រុម Vandasak “C” ទទួលមេដាយសំរឹទ្ធ និងរង្វាន់ ២,៥០០ ដុល្លារអាមេរិក និងក្រុមជាប់ចំណាត់ថ្នាក់លេខ៤ ក្រុមPisnoka Construction ទទួលបានរង្វាន់ ១,០០០ ដុល្លារអាមេរិក។

    ស្រាបៀរថៃហ្គ័រជាស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិមាឲនដើមកំណើតតាំងពីឆ្នាំ១៩៣២នៅប្រទេសសិង្ហបុរី និងមានលក់នៅច្រើនជាង៧០ប្រទេសនៅទូទាំងពិភពលោក ហើយស្រាបៀរថៃហ្គ័រឈ្នះ ពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិច្រើនជាង៤០មេដាយផ្នែករសជាតិ និងគុណភាព។

    សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖  www.facebook.com/TigerBeerKH

    ពិសាដោយការទទួលខុសត្រូវ៕

  • ចេញពីហង្សមាសលើកទី2 សោម ដូរ៉េ ប្រកាសតំណែងធំនៅថោន

    ចេញពីហង្សមាសលើកទី2 សោម ដូរ៉េ ប្រកាសតំណែងធំនៅថោន

    ថ្មីៗនេះមហាជនភ្ញាក់ផ្អើលខ្លាំងដែលអ្នកនិពន្ធល្បីឈ្មោះ សោម ដូរ៉េ បានប្រកាសដើរចេញពីផលិតកម្មធំហង្សមាសជាលើកទី ២ និងបានបង្ហោះសារបញ្ជាក់ថា លោកទទួលតំណែងធំមួយនៅទ្រនំថោន និងបានចចារផ្ទាល់ជាមួយម្ចាស់ផលិតកម្មផងដែរ។

    លោក សោម ដូរ៉េ អ្នកនិពន្ធល្បីឈ្មោះបានបង្ហោះសារបញ្ជាក់នៅលើបណ្ដាញសង្គមថា ឆ្នាំនេះខ្ញុំបាទ #សោម_ដូរ៉េ មានស្នាដៃនិពន្ធបទចម្រៀងសម្រាប់អបអររដូវបុណ្យចូលឆ្នាំខ្មែរ២០១៩ខាងមុខនេះចំនួនជិត ៣០បទ ដោយក្នុងនោះ÷
    -នៅផលិតកម្មរស្មីហង្សមាសជាង8បទ
    បទប្រពៃណី1បទ និងបទញាក់7បទ
    -នៅផលិតកម្មថោនជាង2០បទ បទញាក់1បទ បទប្រពៃណីជាង18បទ
    -ឆ្លៀតឱកាសពេលនេះខ្ញុំសូមធ្វើការប្រកាស់នៃការចាកចេញពីផលិតកម្មរស្មីហង្សមាសរបស់ខ្ញុំជាលើកទី២ ដោយបន្សល់នូវបទចម្រៀងជាច្រើន ជាពិសេសគឺខ្សែភាពយន្តភាគចុងក្រោយមួយរឿងដែលនិងត្រៀមបញ្ចាំងក្នុងពេលឆាប់ៗនេះ
    -ជាមួយគ្នានេះដែរខ្ញុំក៏សូមធ្វើការប្រកាស់នូវការវិលត្រឡប់របស់ខ្ញុំមកកាន់ផលិតកម្មថោនជាលើកទី២ដូចគ្នា

    ក្នុងមុខដំណែងថ្មីជា ប្រធានគ្រប់គ្រងគម្រោងផលិតAudio ដែលចារដោយ អគ្គនាយកក្រុមហ៑ុនថោនផ្ទាល់!
    ដូច្នេះសង្ឃឹមថាអ្នកគាំទ្រដែលតែងតែតាមដានរាល់ស្នាដៃរបស់ខ្ញុំបាទ និងលែងមានចំងល់តទៅទៀត! ជាចុងក្រោយខ្ញុំសូមអរគុណអស់ពីក្រអៅដួងចិត្តសម្រាប់ការស្រលាញ់ចូលចិត្តនិងគាំទ្ររាល់ស្នាដៃរបស់ខ្ញុំបាទ!សង្ឃឹមថាទស្សនិកជននៅតែបន្តការគាំទ្របន្តទៀត!ហើយ ខ្ញុំសន្យាថានិងព្យាយាមបន្ថែមទៀត ! ខ្ញុំនឹងបើកចិត្តឲ្យធំប៉ុនមេឃ ទទួលយកការទិតៀន និងរិះគន់ ទាំងអស់របស់ទស្សនិកជនគ្រប់មជ្ឈដ្ឋាន សម្រាប់ពញ្ញាក់ស្មារតី របស់ខ្ញុំឲ្យមានការប្រុងប្រយត្ន័និងកែតម្រូវរាល់កំហុសឆ្គងរបស់ខ្ញុំក្នុងប្រការណាមួយ ឲ្យកាន់តែប្រសើរជាងនេះ។
    កម្លាំងចិត្តនិងការគាំទ្រនេះហើយ គឺជាឱសថដ៏សាកសិទ្ធសម្រាប់ជម្រុញឲ្យខ្ញុំបាទនៅតែបន្តពុះពារគ្រប់ឱបសគ្គលើវិថីសិល្បៈមួយនេះដរាបណា កម្លាំងប្រាជ្ញាខ្ញុំនៅមាំមួនដើម្បីបម្រើអារម្មណ៍ទស្សនិកជន និងសិល្បៈរបស់ជាតិយើង! សូមអរគុណ ដោយក្តីស្រលាញ់ពីខ្ញុំបាទ! #សោម_ដូរ៉េ ២០១៩៕

  • រំភើបចិត្ត!! ពិធីករCNC សាហារ៉ា អំពាវនាវឱ្យសប្បុរសជនបន្ដជួយដល់សហគមក្រីក្រនៅខេត្តព្រះវិហារ

    រំភើបចិត្ត!! ពិធីករCNC សាហារ៉ា អំពាវនាវឱ្យសប្បុរសជនបន្ដជួយដល់សហគមក្រីក្រនៅខេត្តព្រះវិហារ

    កន្លងមកថ្មីៗនេះ MC សាហារ៉ា ដែលគេស្គាល់ថាជាតារាសម្ដែង និងជាពិធីករប្រចាំនៅទូរទស្សន៍CNC មានឈ្មោះល្បីមួយរូប បានបង្ហោះនៅលើបណ្ដាញសង្គមទទូចឱ្យសប្បុរសជនបន្តជួយដល់សហគមក្រីក្រ នៅខេត្តព្រះវិហារ ដែលកំពុងជួបប្រទះទុក្ខលំបាកវេទនាខ្លាំង។ ឆ្លើយតបជាមួយការទឹកចិត្តមនុស្សធម៌នេះ ក៏ក្រុមសប្បុរសជនមួយក្រុម ដែលរួមមានអភិបាលខេត្តព្រះវិហារ និងសប្បុរជនជាច្រើនទៀត បានយកអំណោយទៅប្រគល់ជូនដល់សហគមក្រីក្រចំនួន៦ឃុំ ក្នុងខេត្តព្រះវិហារ នៅពីថ្ងៃសៅរ៍ទី16 ខែមីនា ឆ្នាំ2019 ដែលធ្វើឱ្យតារាពិធីកររូបនេះត្រេកអរខ្លាំង ហើយបង្ហាញការសារទរ ចំពោះសកម្មភាពជួយដល់សហគមបែបនេះឱ្យបានកាន់តែច្រើនឡើង។

    លោក សាហារ៉ា រៀបរាប់ប្រាប់អ្នកសារព័ត៌មានឡារ៉ែនមុននេះថា លោកសប្បាយចិត្តយ៉ាងខ្លាំង បន្ទាប់ពីឃើញឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងសប្បុរសជាច្រើនរូបមកពីសមាគមដានីយ៉ែល ផ្ដល់អំណោយដល់ប្រជាពលរដ្ឋក្រីក្រចំនួន600គ្រួសារ និងសិស្សានុសិស្ស1000នាក់នៅ6ឃុំ ក្នុងខេត្តព្រះវិហារ ដែលលោកអះអាងសហគមទាំង6 គឺជាសហគមដែលសប្បុរសជនគួរបន្តយកចិត្តទុកដាក់។ ពីធីចែកអំណោយនេះ ប្រព្រឹត្តទៅ ក្នុងបរិវេណសាលាឆទានភូមិគោក ក្រោយសាលាស្រុកជ័យសែន ដោយមានការចូលរួមពីអ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រះវិហារ និងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូប។

    លោកបន្ដថា ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារបានអះអាងថា លោកពិតជាមានអំណរគុណខ្លាំងដល់លោក ឌីម សួនណាត និងលោកស្រី ម៉ក់ សុភ័ក្រ អគ្គនាយកក្រុមហ៊ុនអ៉ីណារីតា ឌីវីឡុបមិន និងជាប្រធានសមាគមដានីយ៉ែល ដែលបាននាំយកអំណោយសប្បុរសមកចែកជូនដល់ប្រជាពលរដ្ឋក្រីក្រនាពេល នេះ ដែលនេះជាការកាយវិការសប្បុរសគំរូក្នុងសង្គម និងបានរួមចំណែកជាមួយរាជរដ្ឋាបាលក្នុងការកាត់បន្ថយភាពក្រីក្រ និងអនុវត្តទៅតាមវប្បធម៌ចែករំលែករបស់សម្តេចតេជោហ៊ុនសែន។ អភិបាលខេត្តព្រះវិហារ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ថែទាំសុខភាពនៅក្នុងកំលុងពេលដែលអាកាសធាតុឡើងកម្តៅខ្លាំង និងរាយការណ៏មកអាជ្ញាធរមូលដ្ឋានបន្ទាន់ក្នុងករណីជួបប្រទះបញ្ហាខ្វះខាតទឹកប្រើប្រាស់៕

  • គ្រួសារតារាកម្ពុជា បង្ហាញសកម្មភាពថតស្ពតអប់រំសម្រាប់បុណ្យចូលឆ្នាំខ្មែរក្នុងព្រះវិហារបុរាណវិចិត្តារាម

    គ្រួសារតារាកម្ពុជា បង្ហាញសកម្មភាពថតស្ពតអប់រំសម្រាប់បុណ្យចូលឆ្នាំខ្មែរក្នុងព្រះវិហារបុរាណវិចិត្តារាម

    នៅព្រឹកថ្ងៃទី 16 ខែមីនា ឆ្នាំ 2019 គ្រួសារតារាកម្ពុជា បានបង្ហាញសកម្មភាពក្រៅឆាកក្នុងការថតស្ពតអប់រំសម្រាប់បុណ្យចូលឆ្នាំខ្មែរ សម្រាប់ស្ថានីយទូរទស្សន៍ទទក នាបរិវេណព្រះវិហារបុរាណខ្មែរវត្ត វិចិត្តារាម នៅម្ដុំគៀនស្វាយ។

    លោក ផាត់ តារារ័ត្ន ជាស្ថានិក និងអ្នកដឹកនាំក្រុម គ្រួសារតារាកម្ពុជា បានថ្លែងប្រាប់អ្នកសារព័ត៌មានឡារ៉ែន ឱ្យដឹងថា ស្ពតអប់រំដែលមាននាទីមិនវែងប៉ុន្មាននេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីទំនៀមទំាលាប់ប្រពៃណីរបស់កូន ដែលតែងតែធ្វើ និងប្រព្រឹត្តិត្រឹមត្រូវនាថ្ងៃចូលឆ្នាំប្រពៃណីខ្មែរយើង ដូចជា ការស្លៀកពាក់សមរម្យតាមលំនាំខ្មែរ មានអាវប៉ាក់ ហូលផាមួងជាដើម ..ការលេងល្បែងប្រជាប្រិយដែលមាន បោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ ទាត់សី .ល. នោះ គឺយើងជាកូនខ្មែរ ត្រូវរក្សានូវអត្តសញ្ញាណទាំងអស់នេះឱ្យបានគង់វង្ស។ បច្ចុប្បន្ននេះ យើងសង្កេតឃើញថា កូនខ្មែរយើង និយមទាំងចង្វាក់រាំប្រពៃណី និងចង្វាក់រាំបែបស្លុយកន្ទ្រាក់អារម្មណ៍ តែយ៉ាងណាមិញ ក្នុងស្ពតអប់រំនេះ គឺយើងចង់បង្ហាញថា ទោះបីជាមានការនិយមរបស់ថ្មីពីបរទេសក៏ពិតមែន តែយើងមិនចោលកេរ្តិ៍ពីដូនតាយើងទេ ពោលគឺនៅតែមានអ្នករាំដដែរ។

    សូមជម្រាបផងដែរ ថតស្ពតអប់រំសម្រាប់បុណ្យចូលឆ្នាំខ្មែរដែលគ្រោងនិងចាក់ផ្សាយខាងមុខនេះ បានសម្រិតសម្រាំងជ្រើសរើសទីតាំងថតក្នុងបរិវេណព្រះវិហារបុរាណខ្មែរវត្ត វិចិត្តារាម បានកសាងនៅអំឡុងឆ្នាំ 1926 ជាអារាមបុរាណមានអាយុកាលជិត 10 ទសវត្សរ៍ទៅហើយ។ ចង់ដឹងថាសកម្មភាពតារាល្បីៗបែបណានោះ សូមទស្សនារូបភាពខាងក្រោមនេះ៖

  • ដេននី ក្វាន់ ៖ « មក​ពី​ប្រុស​ៗ​ឥឡូវ​ចូល​ចិត្ត​របស់​សិប្បនិមិត្ត​ដែរ​ហ្នឹង »

    ដេននី ក្វាន់ ៖ « មក​ពី​ប្រុស​ៗ​ឥឡូវ​ចូល​ចិត្ត​របស់​សិប្បនិមិត្ត​ដែរ​ហ្នឹង »

    បើទោះបីជាស្ងប់ស្ងាត់ពីសកម្មភាពក្នុងចង្កោមសិល្បៈ ក៏ប៉ុន្ដែតារាសម្ដែងខាង​ស្លៀក​ពាក់​សិចស៊ី​ កញ្ញា​ ដេននី ក្វាន់ នៅតែមហាជនជាច្រើនទទួលស្គាល់ថានាងតារា​សម្ដែងស្រី​​ដ៏​ល្បីឈ្មោះ​​ម្នាក់ដែរ។ ​ ហើយមួយរយៈក្រោយមកនេះ នាងបានរងនូវការរិះគន់​យ៉ាង​ចាស់​ដៃ​ ចំពោះ​ការ​ស្លៀកពាក់​សិច​ស៊ី​ នៅ​ពេល​ថត​រូប​ ឬឡាយ​វីដេអូ​ក្នុង​បណ្តាញ​សង្គម​ ហ្វេសប៊ុក​​ រហូត​ធ្វើ​ឱ្យ​មតិ​មហាជន​មួយ​ចំនួន​ បាន​និយាយ​ថា​ ដោយសារ​​កញ្ញា​ ដេននី​ ក្វាន់​ និងចោម​ ច័ន្ទ​ នេះហើយ​ទើបប​បណ្តាល​ធ្វើ​ឱ្យមាន​បទ​ល្មើស​ចាប់​រំលោភ​ក្មេង​ស្រីនាពេលកន្លងកើតឡើង។

    ភ្លាម​ៗ​នៅ​ក្នុង​ពេល​នោះ​ផងដែរ​ កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ តារាស្រីរូបនេះ ក៏បាន​ឆ្លើយ​តបចំពោះ​ការ​រិះគន់​នៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយ​​ផ្លាស់ប្ដូរមក​ស្លៀកពាក់​បែប​ឈុត​បុរាណ​វិញ​ ដែលបាន​ភ្ជាប់​មកជា​មួយ​ពាក្យ​ពេចន៍​មួយ​ចំនួន​ថា៖”មានបងប្អូនជាច្រើនចង់ឃើញ និងសំណូមពរអោយនាងខ្ញុំស្លៀក បែបបុរាណ ឥលូវនាងស្លៀកអោយមើលហើយ តើស្អាតដែរទេ? បើគិតថាស្អាតសូមជួយឡាយ​ និងស៊ែរ​ម្នាក់មួយមកបើអ្នកទាំងអស់គ្នាពិតជា ស្រលាញ់វប្បធម៌អរិយធម៌ខ្មែរមែន កុំពូកែតែយករូបភាពស៊ិចស៊ី​ របស់នាងខ្ញុំមកស៊ែរ ដើម្បីវាយប្រហារខ្ញុំ ធ្វើជាមនុស្សកុំវាយតម្លៃមនុស្ស តែសម្បកក្រៅ កុំតាំងខ្លួនឯងជាកញ្ចក់ដើរឆ្លុះអ្នកដទៃ ទាំងដែរខ្លួនឯងជាកញ្ចក់ស្រអាប់មើល ខ្លួនឯងមិនឃើញច្បាស់ផង។”

    ការបង្ហោះឆ្លើយបែបនោះមិនយូរប៉ុន្មាន ក៏ស្រាប់មានអ្នកលេងបណ្ដាញសង្គមនារីម្នាក់ ​ប្រើមតិរិះគន់​ទៅ​លើកញ្ញា​ ដេននី​ ក្វាន់​ ដោយបានប្រើពាក្យចំៗបន្ថែមទៀតថា​៖”ដឹង​ហើយ​ថា​មនុស្ស​ម្នាក់​នេះ​ស្អី​ក៏​ សប្បនិមិត្ត​ទាំងអស់​ម្ល៉េះ​ ហើយ​គ្នា​ចូល​ចិត្ត​បញ្ចេញ​ឱ្យ​គេ​ឃើញ​ នឹង​មាន​ចំណាប់អារម្មណ៍​ មក​លើ​ខ្លួន​គេ​តែ​ប៉ុណ្ណោះ​? មក​ពី​ប្រុស​ៗ​ឥឡូវ​ចូល​ចិត្ត​របស់​សិប្បនិមិត្ត​ដែរ​ហ្នឹង​ បាន​ជា​មាន​អារម្មណ៍​ខឹង​គេ​បញ្ចេញ​។”

    ក្ដៅស្លឹកត្រចៀកម្ដងទៀតហើយ មិនបង្អង់យូរ​កញ្ញា​ ដេននី​ ក្វាន់​ ឆ្លើយ​តប​ទៅ​វិញភ្លាមៗទៀត​ថា​៖”បងស្រីអើយបងស្រី ថាខ្ញុំសុទ្ធតែសប្បនិម្មិត ចុះបងស្រីធម្មជាតិត្រង់ណាខ្លះ…? បងស្រីជាមនុស្សស្រីដូចគ្នាតែ បែរជាមិនអោយតម្លៃហើយដៀលគេទៀត ទទួលស្គាល់ថាខ្ញុំសប្បនិម្មិត គឺមកពីធម្មជាតិខ្ញុំមិនសូវស្អាតដូចបង ចឹងហើយទើបខ្ញុំខំប្រឹងកែអោយស្អាត សូមចិត្តបងដែលជាស្រី ស្អាតធម្មជាតិ មានសម្រស់ស្រស់ស្អាតហើយ កុំដៀលអ្នកកែសម្ភស្សអីព្រោះនៅលើលោកនេះ អ្នកណាដែរមិនចង់ស្អាត មើលតែខ្លួនបងទៅដឹងហើយ”៕

  • ​បើ​ចេញ​រាង iPhone 11 និង iPhone 11 Plus ដាក់​​កាមេរ៉ា​បែប​នេះ ម៉េច​ដែរ?

    ​បើ​ចេញ​រាង iPhone 11 និង iPhone 11 Plus ដាក់​​កាមេរ៉ា​បែប​នេះ ម៉េច​ដែរ?

    ​រូប​ភាព render(​រូប​មិន​ផ្លូវការ​) នៃ iPhone 11 និង iPhone 11 Plus ​កំពុង​ល្បី​ល្បាញ​ពេញ​អ៊ីនធើណិត ​និង​បណ្ដាញ​គេហទំព័រ​បច្ចេកវិទ្យា​បរទេស​បាន​ចុះ​ផ្សាយ​ព្រោង​ព្រាត​ពី​ព័ត៌មាន​នៃ​ទីតាំង​កាមេរ៉ា​ក្រោយទាំង3 លើ iPhone 11 និង iPhone 11 Plus របស់​ក្រុមហ៊ុន Apple។

    ចំពោះ​សមត្ថភាព​ខ្លាំង​ខាង​ចាប់​យក​រូបភាព និង​វីដេអូ រួម​ទាំង​ទំហំ​នៃ​កម្រិត​សេនស័រ​យ៉ាង​ណា​នោះក៏​មិន​ទាន់​ប្រាកដ ​ឬ​ដឹង​ច្បាស់​នៅ​ឡើយទេ។ ចំពោះ​សមត្ថភាព​ខ្លះៗទៀត​ដែល​យើងបានដឹង គ្រាន់​តែ​ជា​រំពឹង​ទុក​របស់​អ្នកតាម​ដានជិត​ស្និទ្ធ​ពី​ផលិតផល​របស់ Apple តែប៉ុណ្ណោះ​។

    ​ម្យ៉ាង​ទៀត​ជម្រើស​នៃ​ទីតាំង​កាមេរ៉ា​ក្រោយទាំង3 នេះ​ មិន​មែន​ជា​រឿង​ថ្មី​ទេ ព្រោះ​គេ​ប្រទះ​ឃើញ​មាន​រូបភាព​មិន​ផ្លូវការ​បែប​នេះ​ជា​ច្រើន​មក​ហើយ តែ​យ៉ាង​ណា​ក្តី ​វា​អាច​នឹង​មាន​មួយ​ដែល​ត្រឹម​ត្រូវ ដូច​នេះ​សុំ​រង់​ចាំ​ការ​ប្រកាសជា​ផ្លូវការ​ពី Apple ផ្ទាល់​នៅ​អំឡុង​ខែ​កញ្ញា​ខាង​មុខ​នេះ៕


  • Huawei សម្ងំ​បង្កើត OS ផ្ទាល់​ខ្លួន ការពារ​ពេល Android ​ហាមមិន​ឱ្យ​ប្រើ!

    Huawei សម្ងំ​បង្កើត OS ផ្ទាល់​ខ្លួន ការពារ​ពេល Android ​ហាមមិន​ឱ្យ​ប្រើ!

    ​ថ្មីៗ​នេះ​មាន​ដំណឹង​លេច​ឮ​ថា​ ក្រុមហ៊ុន​បច្ចេកវិទ្យា​លំដាប់​លេខ1 នៅ​ចិន Huawei បាន​បង្កើត Operating System(ប្រព័ន្ធ​ដំណើរការ) ដោយ​ផ្ទាល់​ខ្លួន​សម្រាប់​បំពាក់​លើ​ស្មាតហ្វូនរបស់ខ្លួ​ន និង​បង្ការ​ក្នុង​ករណី​ដែល Android ​មិន​អនុញ្ញាតឱ្យ​ប្រើ​ក្នុង​លក្ខខណ្ឌ​ណា​មួយ។

    អ្នក​នាំ​ពាក្យ​ម្នាក់បាន​ឱ្យ​ដឹង​ថា ​ខណៈ​ដែល Huawei មាន​ទាំង​ផលិតផល​ទូរស័ព្ទ​និង​គ្រឿង​អេឡិច​ត្រូនិក​ផ្សេងៗ​រួម​ទាំង​កុំព្យូទ័រ​ផង​នោះ​ក្រុម​ហ៊ុន​មាន​បង្កើត​ប្រព័ន្ធ​ដំណើរការ​ដោយ​ផ្ទាល់​តែ​ម្តង ជាពិសេស​ចំពេល​ដែល​អាមេរិក​កំពុង​មាន​រឿង​ប្តឹង​ផ្តល់​គ្នាទៅ​លើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​មួយ​នេះ​ផង​ដែរ។

    ចំពោះ​ឈ្មោះ​ប្រព័ន្ធ​ដំណើរការ​ឈ្មោះ​អ្វី​នោះ​ នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ៕