Author: អេបិល

  • តារាហ្វេសប៊ុក Love Riya បញ្ចេញខ្សែកពេជ្រតម្លៃជាង 10 ម៉ឺនដុល្លារក្នុងថ្ងៃមង្គលការ

    តារាហ្វេសប៊ុក Love Riya បញ្ចេញខ្សែកពេជ្រតម្លៃជាង 10 ម៉ឺនដុល្លារក្នុងថ្ងៃមង្គលការ

    នៅយប់ថ្ងៃទី18 ខែ មីនា ឆ្នាំ 2019 តារាហ្វេសប៊ុក Love Riya ដែលគេស្គាល់អ្នកនាងជាអ្នកលក់អនឡាញល្បីឈ្មោះ បានសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍ជាមួយនិងស្វាមីស្រស់សង្ហារវ័យក្មេងមិនចាញ់តារាឈ្មោះ ហេនឌ្រី សារី ដែលមានវត្តមានតារាល្បីៗ ដូចជា កញ្ញា សុភ័ក្ត្រ កុសុម៉ា កញ្ញារ៉ូលីន និង កញ្ញា ម៉ាក់សែន សូនីតា ជាដើម ។

    អ្នកនាង Love Riya និង លោក ហេនឌ្រី សារី បានអះអាងថា បានចំណាយមិនតិចម៉ឺនៗដុល្លារនោះទេដើម្បីរៀបចំមង្គលការនេះ ដោយសារតែយល់ថាខ្លួន និងស្វាមី ក៏រកលុយបានរួមគ្នាមុនពេលសម្រេចចិត្តរៀបការ។ អ្នកនាងមិនច្បាស់ពីខ្ទង់ចំណាយឱ្យពិតប្រាកដនោះ ដោយគ្រាន់តែដឹងត្រឹមថា ស្ទើរអ្វីចំណាយហ្នឹងគឺមិនបានឆិនឆៃៗ ដោយរួចតែពិធី។ យ៉ាងណាមិញ អ្នកនាង Love Riya ប្រកាសថា មង្គលការដែលបានចំណាយច្រើនម៉ឺននោះ មិនមែនដើម្បីចង់ល្បី និងចង់ឱ្យមានការចាប់អារម្មណ៍នោះទេ គឺគ្រាន់តែចង់រៀបចំពិធីមង្គលការមួយ ឱ្យបានពេញមុខពេញមាត់ប៉ុណ្ណោះ។

    យ៉ាងណាមិញ គេមើលឃញថា រៀបអាពាហ៍ពិពាហ៍តារាហ្វេសប៊ុករូបនេះអធឹកអធមនៅអគារកោះពេជ្រស្ទើរតែមិនចាញ់ពិធីមង្គលកូនអ្នកសំបូរទ្រព្យ ឬ មង្គលការតារាល្បីនោះទេ។ អ្នកនាងក៏បានបង្ហើបប្រាប់ដែលថា នារាត្រីដ៏សែនមានន័យក្នុងជីវិតនេះ អ្នកនាងសូមបញ្ចេញកាដូពិសេសដែលស្វាមី បានប្រើប្រាស់កម្លាំងញើសឈាមក្នុងការរកស៊ី ហើយសន្សំលុយទិញជូនអ្នកនាង គឺ ខ្សែកពេជ្រសុទ្ធតម្លៃជាង ១០ ម៉ឺនដុល្លារ។

    សូមជម្រាបផងដែរថា អ្នកនាង Love Riya បានប្រែក្លាយជានារីលេងខ្លួន ស្រស់ស្អាត និងនាំមុខម្នាក់ក្នុងការចរាចរលក់ដូរផលិតផលថែរក្សាសម្រស់ ហើយថែមទាំងបានគូស្នេហ៍ជាបុរសវ័យក្មេងតួកុនមិនដូរ។
    ក្នុងនោះអ្នកនាង និងស្វាមី ក៏ប្រកាសជំហរបន្តអាជីពលក់ផលិតផលអនឡាញឱ្យកាន់តែធំ ដើម្បីពង្រីកមុខជំនួញផងដែរ បើទោះជាអ្នកនាង និងស្វាមី សុទ្ធតែមានលទ្ធភាពបើកមុខរបរថ្មី ក្រោយពេលរៀបការ៕

  • ខាងក្រុមគ្រួសារលោក គង្គ ប៊ុនឈឿន បញ្ជាក់ឡើងវិញប្រតិកម្មផ្សេងៗដែលយកនាយចឺមជាគោលដៅ

    ខាងក្រុមគ្រួសារលោក គង្គ ប៊ុនឈឿន បញ្ជាក់ឡើងវិញប្រតិកម្មផ្សេងៗដែលយកនាយចឺមជាគោលដៅ

    តាមរយៈផេកហ្វេសប៊ុកផ្លូវការណ៍របស់ លោក គង្គ ប៊ុនឈឿន ដែលគេបានដឹងថា កូនលោកជាអ្នកកាន់ និងបង្ហោះនោះ ខណៈថ្មីៗបានជម្រាបពីព័ត៌មានច្បាស់ការណ៍បន្ថែមអំពីរឿងរ៉ាវប្ដឹងផ្ដល់ជាមួយតារាចម្រៀងនាយ ចឺម ។ សារដ៏វែងនោះ បានរៀបរាប់ថា ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសុំបញ្ជាក់នូវរឿងមួយ ដែលភាគច្រើនក្នុងការចុះផ្សាយថាគឺក្រុមគ្រួសារខ្ញុំកំពុងទៅប្ដឹងនាយចឹម… ប្រតិកម្មផ្សេងៗដែលយកនាយចឹមជាគោលដៅ.. ។

    តាមពិតមិនមែនសំខាន់ចំពោះនាយចឹម ទាំងស្រុងនោះទេ អ្នកចមៀងទូទៅគឺច្រៀងតាមផលិតកម្មតម្រូវ.. ដែលអ្នកម្ដាយខ្ញុំមកដល់ស្រុកខ្មែរគឺជាគម្រោងទុកយូរមកហើយ គឺមកដើរកម្សាន្តលំហែកាយ ជួបជុំកូនចៅ និងស្នាក់នៅរយៈពេលយូរ បូកផ្សំនឹងមានរឿងនេះកើតឡើង ក៏បានតម្រូវឱ្យម៉ាក់មកដោះស្រាយបញ្ហាជាមួយនិងរឿងកម្មសិទ្ធបញ្ញានេះជាមួយផលិតកម្មសាន់ដេក៏ដូចជាផលិតកម្មផ្សេងៗដែលកន្លងមកតែងតែបានលួចយកស្នាដៃរបស់លោកប៉ាខ្ញុំនិងអ្នកនិពន្ធជំនាន់មុន ទុកជាគំរូ..កុំឱ្យចេះតែមានអ្នកលួចបន្លំយកស្នាដៃមិនថាតែជាស្នាដៃរបស់លោកប៉ាខ្ញុំឬក៏ជាស្នាដៃអ្នកនិពន្ធក្នុងផលិតកម្មផ្សេងៗទៀតត្រូវបានទទួលនូវសិទ្ធិបញ្ញាយ៉ាងពិតប្រាកដ ។ ល។

    ខាងក្រសួងគាត់មានវិធានការរបស់គាត់ហើយ ចំណែកក្រុមគ្រួសារខ្ញុំតាំងពីដើមទីមកក៏មិនដែលចង់មានបញ្ហាអីវែងឆ្ងាយឬការប្ដឹងផ្ដល់អីដែរទេពីព្រោះនេះមិនមែនជាលើកដំបូងទេគឺវាមានជាហូរហែកន្លងមករាប់សិបឆ្នាំទៅហើយ, ពេលដែលលោកប៉ាខ្ញុំនៅមានជីវិតគឺគាត់តែងតែប្រៀនប្រដៅឲ្យពួកយើងចេះស្រឡាញ់រាប់អានគ្នាក្នុងនាមជាខ្មែរដូចគ្នា..គាត់បានដឹងរឿងនេះពីយូរណាស់មកហើយប៉ុន្តែគាត់មិនដែលចង់មានបញ្ហាអីទេ..ទោះបីជាគាត់ឈឺធ្ងន់រស់នៅស្រុកគេគេងពេទ្យហើយក៏គាត់នៅតែព្យាយាមសរសេរអត្ថបទប្រលោមលោកផ្សេងៗដើម្បីបន្សល់ទុកនូវស្នាដៃដល់កូនខ្មែរជំនាន់ក្រោយៗដែរ។ ពួកខ្ញុំមិននិយាយចំពោះតែបុគ្គលម្នាក់ទេគឺខ្ញុំនិយាយចំពោះបុគ្គលទូទៅដែលតែងតែបានផលចំណេញពីញើសឈាមអ្នកដទៃ.. លោកប៉ានាងខ្ញុំគាត់តែងនិយាយថាគាត់មានការសោកស្តាយដែលបានចាកចេញពីស្រុកកំណើតជាទីស្រឡាញ់របស់គាត់រួមទាំងមិនដែលបានបង្ហាត់បង្រៀនដល់កូនខ្មែរជំនាន់ក្រោយឱ្យបានទទួលនូវចំណេះដឹងផ្ទាល់អំពីការនិពន្ធបទភ្លេងនិងសរសេរសៀវភៅរបស់គាត់.. ដូច្នេះសូមកុំចេះតែចោទប្រកាន់ថាក្រុមគ្រួសារនាងខ្ញុំចូលចិត្តចង់ផ្ដឹងផ្ដល់ខ្មែរគ្នាឯងនោះ..។

    គ្រួសារខ្ញុំមិនមែនជាប្រភេទមនុស្សជាន់ពន្លិចឬក៏មិនទុកឱកាសឱ្យនរណាម្នាក់ដែរ..ចំពោះបងប្អូនខ្លះដែលគាត់បានប្រើពាក្យមិនសមរម្យជាខ្លាំងចំពោះអ្នកម្ដាយវ័យជរារបស់ខ្ញុំដែលថាដូចបងប្អូនឃើញខាងក្រោមនេះស្រាប់.. ខ្ញុំមិនចង់ប្រកាន់ទោសវែងឆ្ងាយទាំងតារាចម្រៀង រឺ អ្នកគាំទ្រ អីនោះទេ ប៉ុន្តែសូមមេត្តាគិតពិចារណាឡើងវិញផង មុននិងប្រើពាក្យអសុរោះទាំងនេះចំពោះគាត់.. ហើយជាចុងក្រោយនេះផងដែរ ក្រុមគ្រួសារនាងខ្ញុំទាំងអស់សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនខ្មែរទូទៅនៅក្នុងពិភពលោកនេះដែលតែងតែបានគាំទ្រនូវស្នាដៃនិពន្ធរបស់លោកប៉ាខ្ញុំរួមទាំងការលើកទឹកចិត្តនិងជំរុញឱ្យពួកខ្ញុំបានដើរទៅរកនូវភាពយុត្តិធម៌សម្រាប់ការថែរក្សាស្នាដៃរបស់លោកប៉ាខ្ញុំ ក៏ដូចជាលោកអ្នកនិពន្ធផ្សេងទៀតដែលត្រូវបានគេលួចបន្លំយកស្នាដៃយកមកកែច្នៃតាមរូបភាពផ្សេងៗ..ពួកខ្ញុំសុទ្ធតែជាអ្នកស្រឡាញ់និងគាំទ្រសិល្បៈយើងខ្លាំងណាស់ ពិសេសគឺស្នាដៃកូនខ្មែរយើង៕


  • ការប្រគំតន្រ្តី Tiger Street Football Festival 2019 ចូលរួមទស្សនាលើសពីការរំពឹងទុកនៅភ្នំពេញ

    ការប្រគំតន្រ្តី Tiger Street Football Festival 2019 ចូលរួមទស្សនាលើសពីការរំពឹងទុកនៅភ្នំពេញ

    ភ្នំពេញ៖ការប្រគំតន្រ្តីដ៏ធំនៃព្រឹត្តិការណ៍ការប្រកួត Tiger Street Football Festival 2019 លើកទី៧ប្រចាំមណ្ឌលភ្នំពេញលើសពីការំពឹងទុករាជធានីភ្នំពេញដោយមានការចូលរួមទស្សនាយ៉ាងច្រើនពីបងប្អូនប្រជាពលរដ្ឋនៅរស់រាជធានីភ្នំពេញក្រោយ ពីពិធីប្រកាសក្រុមជើងឯករួចជាស្ថាពរ។

    ប្រជាពលរដ្ឋយ៉ាងច្រើនកុះករដែលមកពីបណ្តាខណ្ឌផ្សេងៗនៅក្នុងរាជធានីភ្នំពេញបាននាំគ្នាមកចូលរួមកម្មវិធីពិសេសរបស់ស្រាបៀរថៃហ្គ័រជាលក្ខណៈគ្រួសារ  និងមិត្តភ័ក្តិនៅផ្តុំគ្នារង់ចាំទស្សនាកម្មវិធីនេះ ដោយអ្នកខ្លះទទួលទានស្រាបៀរថៃហ្គ័រដែលបានទិញពីស្តង់ស្រាបៀរថៃហ្គ័រដែលលក់ក្នុងតម្លៃ ប្រូម៉ូសិនពិសេស រីឯអ្នកខ្លះទៀតជជែកគ្នាលេងយ៉ាងសប្បាយរីករាយ ព្រមទាំងក្លិបទឹកកកដ៏ពេញនិយមដែលមានទស្សនិកជននៅរាជធានីភ្នំពេញចូលរួមទស្សនារាប់ពាន់នាក់។

    ការប្រគំតន្ត្រីនេះមានការចូលរួមពីសំណាក់កំពូលតារាចម្រៀងល្បីៗជាច្រើនរូបក្នុងប្រទេសកម្ពុជាដូចជា កញ្ញា សុគន្ធ នីសា លោក ណុប បាយ៉ារិទ្ធ លោក ដួង វីវៈសិដ្ឋ លោក ស្តេប កញ្ញា រ៉េត ស៊ូហ្សាណា និងឌីជេ និងតារាជាច្រើនរូបទៀតដែលបានច្រៀងបទមនោសញ្ចេតនាផង និងបទញ៉ាក់ជាច្រើនបទ ដែលបានធ្វើឲ្យអ្នកចូលរួម មានអារម្មណ៍សប្បាយរីករាយក្រៃលែង ជាពិសេសរាំកម្សាន្ត ច្រៀងតាម និងស្រែកហ៊ោគ្រប់គ្នា ពេញមុខឆាកតន្រ្តី យ៉ាងកក្រើករាជធានីភ្នំពេញនាត្រីកាលនោះ។

    ស្រាបៀរថៃហ្គ័រជាស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិមានដើមកំណើតតាំងពីឆ្នាំ១៩៣២នៅប្រទេសសិង្ហបុរី និងមានលក់នៅច្រើនជាង៧០ប្រទេសនៅទូទាំងពិភពលោក ហើយស្រាបៀរថៃហ្គ័រឈ្នះ ពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិច្រើនជាង៤០មេដាយផ្នែករសជាតិ និងគុណភាព។

    សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH

    ពិសាដោយការទទួលខុសត្រូវ៕

  • អស់​ទាស់!  ​Qualcomm ​បង្ហើប​ឱ្យដឹងថា ទូរស័ព្ទ​កាមេរ៉ា 192MP ​នឹង​ចេញក្នុង​ឆ្នាំ​នេះ​

    អស់​ទាស់!  ​Qualcomm ​បង្ហើប​ឱ្យដឹងថា ទូរស័ព្ទ​កាមេរ៉ា 192MP ​នឹង​ចេញក្នុង​ឆ្នាំ​នេះ​

    ​ទូរស័ព្ទ​កាមេរ៉ា​ទំហំ 64មេហ្គាភិកសែល និង 192មេហ្គាភិកសែល​អាច​​នឹង​បង្ហាញ​​វត្តមាន​នៅ​ឆ្នាំ​នេះ។​ នេះបើតាម​ប្រភព​ព័ត៌មានពី​ក្រុមហ៊ុន Qualcomm។

    ប្រភព​ដដែល​បាន​បន្ថែម​ថា ​ក្រុម​ហ៊ុន​ផលិត​ទូរស័ព្ទ​ជា​ច្រើន​កំពុង​ដំឡើង​គុណភាព​កាមេរ៉ា​ទូរស័ព្ទ​ឱ្យ​ខ្លាំងដើម្បី​ផ្គាប់​ចិត្ត​អ្នក​ប្រើ​ប្រាស់​ ក៏​ដូច​ជា​ការប្រកួត​ប្រជែង​លើ​ទីផ្សារដែរ។ ដោយ​ឡែក​ថ្មីៗ ​មាន​ក្រុមហ៊ុន​ដែល​មិន​បាន​បញ្ជាក់​ឈ្មោះ​មួយ កំពុងធ្វើ​តេស្ត​សមត្ថភាព​គុណភាព​កាមេរ៉ា​បំពាក់​លើ​ស្មាតហ្វូនឱ្យ​ឡើង​ដល់ 192មេហ្គាភិចសែល។

    ស្មាតហ្វូន​ជា​ទូទៅ​មាន​គុណភាព​កាមេរ៉ា​ត្រឹមតែ 12 ទៅ 24មេហ្គាភិចសែល​ប៉ុណ្ណោះ។ ដូច្នេះ មាន​តែ​រង់​ចាំ​មើលខ្សែ​ស្រឡាយ​បន្ទះឈីប​ខ្លាំង​របស់ Qualcomm ដែល​មាន​ដូច​ជា Snapdragon — 660, 670, 675, 710, 845 និង​ 855 ដែលសុទ្ធ​តែជា​ឈីប​ខ្លាំងៗដែលអាច​គាំទ្រ​គុណភាព​កាមេរ៉ា​​ដ៏​មហិមា​នេះ ​ព្រម​ទាំង​សមត្ថភាព​ផ្សេងៗទៀត​ ​ដូច​ជា 5G នៅ​ឆ្នាំ2019 ទៅ 2020 ខាង​មុខ​នេះប៉ុណ្ណោះ៕

  • ​អីយ៉ា! Samsung ​នឹងធ្វើ​ជា​អ្នក​ផ្គត់​ផ្គង់​អេក្រង់ AMOLED ឱ្យ Huawei P30 Pro

    ​អីយ៉ា! Samsung ​នឹងធ្វើ​ជា​អ្នក​ផ្គត់​ផ្គង់​អេក្រង់ AMOLED ឱ្យ Huawei P30 Pro

    ​មានដំណឹង​លេច​ឮមក​ថា ក្រុមហ៊ុន Huawei បាន​កុម្ម៉ង់​ទិញ​អេក្រង់ AMOLED ​ពី​ក្រុមហ៊ុន Samsung ដែលជា​គូ​ប្រជែងយកមក​បំពាក់​លើ​ស្មាតហ្វូន​ជំនាន់​ចុង​ក្រោយ P30 និង P30 Pro របស់ខ្លួន ដែលនេះជាព័ត៌មានល្បី​ល្បាញ​មួយនៅពេញ​​​បណ្ដាញ​សង្គម​ចិនWeibo នាពេល​ថ្មីៗ​នេះ។

    មិន​ខុស​ពី​គូ​ប្រជែង​ដទៃទៀត ​ដូច​ជា Apple និង Qualcomm ប៉ុន្មានទេ ​ប៉ុន្តែពួកគេ​អាច​បញ្ជា​ទិញ​ឈីប​ ឬ​ដោះដូរ​គ្នា​ជា​ញឹក​ញាប់ដើម្បី​ឱ្យទាន់​តម្រូវ​ការរបស់​ទីផ្សារនាពេល​បច្ចុប្បន្ន។ ​ម្យ៉ាង​ទៀតនរណា​ៗក៏​ដឹង​ដែរថា ​Samsung គឺ​ជា​ក្រុមហ៊ុន​ផ្គត់​ផ្គង់​គ្រឿង​អេឡិច​ត្រូនិក​ល្បីៗ​ដែលរួម​ទាំង​ទូរទស្សន៍ និង​ស្មាតហ្វូនទៀតផង។

    ដូច្នេះការ​បញ្ជា​ទិញ​បែប​នេះ ​មិនមែនជារឿង​អាក្រក់​មើល​នោះ​ទេ ​ទាល់តែ​លួច​ចម្លង​គ្នា ​ឬ​លួច​ប៉ាតង់​កម្មសិទ្ធិ​បញ្ញា ទើបធ្ងន់ធ្ងរ និង​ពាក់​ព័ន្ធ​ដល់​ផ្លូវ​ច្បាប់​អន្តរជាតិ៕

  • McIlroy ផ្តួល Furyk ដើម្បី​ឈ្នះពាន Players Championship

    McIlroy ផ្តួល Furyk ដើម្បី​ឈ្នះពាន Players Championship

    កីឡាករ​វាយកូន​គោល Rory McIlroy បាន​អប​អរ​ទិវា Saint Patrick’s Day តាម​រយៈ​ការ​ឈ្នះ​ដោយ​ការ​នាំមុខ​ 1​ឈើ​ក្នុងព្រឹត្តិការណ៍ The Players Championship កាលពីថ្ងៃ​អាទិត្យ ក្រោយ​​ពី​រក​បាន​ 70ពិន្ទុ ដើម្បី​ឈ្នះ​ពាន​ជាលើក​ទី​1 ​របស់​គេ​ក្នុងឆ្នាំ​2019​។

    កីឡាករ​វាយកូន​គោល​សញ្ជាតិ​អៀរ​ឡង់​ខាង​ជើង​វ័យ​ 29ឆ្នាំ​រូបនេះ ចាប់​ផ្តើម​​មិន​បានល្អ​ឡើយ​នៅ​លើ​ទីលាន TPC Sawgrass មុន​នឹង​វិល​ទៅ​រក​ទម្រង់​លេង​យ៉ាងល្អ​របស់​គេ​តាម​រយៈ​ការ​បញ្ជូន​​កូនគោល​បញ្ចូល​រន្ធ​ជា​បន្ត​បន្ទាប់ ដើម្បី​ផ្តួល​កីឡាករ​ជើង​ចាស់​អាមេរិក Jim Furyk​។

    Furyk ធ្វើ​បានយ៉ាងល្អ​ក្នុងការ​ប្រកួត​នៅជុំ​ចុងក្រោយ តាម​រយៈ​ការ​រក​បាន​ 67​ពិន្ទុ ក្រោយពី​​បាន​វាយ​កូនគោល​បញ្ចូល​រន្ធ​ចំនួន​ 5​លើក​ជាប់​ៗ​គ្នា​។

    ជ័យ​ជម្នះ​នេះបាន​ជួ​យ​ឱ្យ​កីឡាករ McIlroy ឈ្នះ​ប្រាក់រ​ង្វាន់​សរុប​ចំនួន ​2.25​លា​ន​ដុល្លារ​អាមេរិក ហើយ​នេះ​​គឺ​ជា​ការ​ត្រៀម​លក្ខណៈ​បាន​យ៉ាងល្អ​ឥ​តខ្ចោះ​របស់​គេ​សម្រាប់​ព្រឹត្តិការណ៍ The Masters នៅ Augusta នា​ខែក្រោយ​នេះ ខណៈ​រូប​គេ​មាន​​បំណង​ចង់​ឈ្នះ​ពាន​រង្វាន់​ធំ​ៗ​ទាំង​4 ​របស់​​កីឡា​វាយកូន​គោល​។

    វា​​បាន​ក្លាយ​ជា​ការ​បង្ហាញពី​ទម្រង់​លេង​យ៉ាងល្អ​មួយ​ផ្សេង​ទៀត​ពីសំណាក់ McIlroy ដែល​​អាច​ជម្នះ​រាល់​ឧប​សគ្គ​ផ្សេង​ៗ​ក្នុង​ដំណាក់​កាល​ដ៏សំខាន់​កាលពីថ្ងៃអាទិត្យ​ ដើម្បី​រក្សា​សិទ្ធិក្នុងការ​ប្រជែង​​ពាន​។

    ក្រោយពី​ដណ្តើម​បាន​ជ័យជម្នះ McIlroy បាន​ឱ្យ​ដឹង​ថា៖ «ខ្ញុំ​គិត​ថា រាល់​បទពិសោធ​ទាំង​អស់​ដែល​ខ្ញុំ​​មាន​នៅ​ដើម​​​ឆ្នាំ​នេះ បាន​ជួយ​ដល់​ខ្ញុំ​។ ខ្ញុំ​មាន​អារម្មណ៍​កាន់​តែ​ជឿជាក់​ក្នុង​ពេល​ប្រកួត​។ ខ្ញុំ​បាន​ចាប់​ផ្តើម​ការ​ប្រកួត​ទាំង​ភាព​អត់​ធ្មត់​តាម​ដែល​ខ្ញុំ​អាច​។ ខ្ញុំ​សង្ឃឹម​ថា ប្រសិន​បើ​ខ្ញុំ​បាន​រក្សា​ភាព​អត់​ធ្មត់​គ្រប់គ្រា និង​រង់​ចាំ​ឱកាស​របស់​ខ្ញុំ នោះ​អ្វី​ៗ​នឹង​មាន​ភាពល្អ​ប្រសើរ​ឡើង ហើយ​ខ្ញុំ​ពិត​ជា​រីក​រាយណាស់​​»​៕ ប្រភព​ពី៖ Channel News Asia

  • Everton ផ្តួល Chelsea ដើម្បី​ផ្តល់​ការ​​​បារម្ភ​ដល់​លោក Sarri

    Everton ផ្តួល Chelsea ដើម្បី​ផ្តល់​ការ​​​បារម្ភ​ដល់​លោក Sarri

    លោក Maurizio Sarri បាន​ជួប​ការខក​ចិត្តកាលពីថ្ងៃ​អាទិត្យ ខណៈ​​ដែល​ការ​បង្ហាញពី​ទម្រង់​លេង​​មិន​បានល្អ​នៅ​តង់​ទី​២​​របស់​ក្រុម Chelsea ​របស់​លោក បាន​ធ្វើ​​​ឱ្យពួក​គេរ​ង​បរាជ័យ​ក្នុងលទ្ធផល 2-០ លើ​ទឹក​ដីក្រុម Everton ក្នុង​ការ​ប្រកួត​ក្រប​ខ័ណ្ឌ Premier League​។

    ខ្សែ​បម្រើ​ប្រយុទ្ធ Richarlison និង​ Gylfi Sigurdsson សុទ្ធ​សឹង​រក​បាន​គ្រាប់​បាល់​នៅ​តង់​ទី​2 នា​កីឡដ្ឋាន Goodison Park កាលពីថ្ងៃ​អាទិត្យ ដើម្បី​​បញ្ចប់​ការ​វិល​​ទៅ​រក​ភាព​ខ្លាំង​វិញ​របស់​ក្រុម Chelsea នា​ពេលថ្មី​ៗ​នេះ និង​​​ជួយ​ឱ្យ​ក្រុម Everton ដណ្តើម​​បាន​ជ័យ​ជម្នះ​ជាលើក​ទី​1 ​របស់​ពួក​គេ​ក្នុង​ពេល​ប្រកួត​ជាមួយ​នឹងក្រុម​​ខ្លាំង​ទាំង​6 ក្នុង​ចំណោម​ការ​ប្រកួត​ 26​លើក បើ​គិត​ចាប់​តាំងពី​ខែមករា ឆ្នាំ​2017​។

    តារាឆ្នើម​ប្រេស៊ីល Richarlison បាន​ស៊ុត​បាល់​បញ្ចូល​ទី​នៅនាទីទី​49 នៅ​មុន​ពេល Sigurdsson បានបន្ថែម​គ្រាប់​បាល់​ 1​គ្រាប់​ទៀត ដើម្បី​បំពេញ​ជ័យជម្នះ​សម្រាប់​ក្រុម​ខ្លួន​លើក្រុម​ខ្លាំង​ទាំង​ 6​ ជា​លើកទី​1 បើគិត​ចាប់​តាំងពី​ខែមករា ឆ្នាំ​2017 មក​។

    លោក Sarriបាន​ឱ្យ​ដឹង​ថា៖ «ខ្ញុំ​បារម្ភពី​ស្មារតី​ប្រកួត​។ ខ្ញុំ​គិត​ថា ស្ថាន​ភាព​​មាន​ភាព​ច្បាស់​លាស់​។ យើង​​លេង​បាន​យ៉ាងល្អនៅ​រយៈ​ពេល​ 45​នាទីដំបូង ប៉ុន្តែភ្លាម​ៗ​ នៅ​ដើម​តង់​ទី​2 សុខៗស្រាប់តែយើង​បាន​ឈប់​លេង​។ ខ្ញុំ​មិន​ដឹង​ថា មកពីហេតុ​អ្វី​ឡើយ​»​។

    គ្រូបង្វឹក​សញ្ជាតិ​អ៊ី​តាលី​រូបនេះ​បាន​​បន្ថែម​ទៀត​ថា៖ «យើង​លេង​បាន​យ៉ាងល្អ​​រហូត​ដល់​នាទី​ចុងក្រោយ​នៃ​តង់​ទី1 ហើយ​បន្ទាប់​មក ស្រាប់តែលេង​​យ៉ាង​អន់​ភ្លាម​ៗតែម្ដង​នៅ​នាទី​ដំបូង​នៃ​តង់​ទី​2​»​​។

    ស្រប​ពេល​ជាមួយ​គ្នា​នេះ ក្រុម Liverpool បាន​ឡើង​ឈរ​ពី​លើ​ក្រុម Manchester City នៅលើ​កំពូល​តារាងនៃក្រប​ខ័ណ្ឌ Premier League ប៉ុន្តែត្រូវ​ការ​​គ្រាប់​បាល់​ប៉េណាល់​ទី​ 1​គ្រាប់​ពីសំណាក់​ខ្សែ​បម្រើ James Milner នៅ​រយៈ​ពេល​ 9នាទី​ចុង​ក្រោយ ដើម្បី​ផ្តួល​ក្រុម Fulhamក្នុងលទ្ធ​ផល 2-1នៅ​លើ​ទឹកដីក្រុម Craven Cottage កាលពីថ្ងៃ​អាទិត្យ​​៕

  • ដេននី ក្វាន់ គ្រោងយកលុយបានពីកម្លាំងញើសឈាម សង់ម៉ូតែលតម្លៃរាប់ម៉ឺនដុល្លារ

    ដេននី ក្វាន់ គ្រោងយកលុយបានពីកម្លាំងញើសឈាម សង់ម៉ូតែលតម្លៃរាប់ម៉ឺនដុល្លារ

    ភ្ញាក់ផ្អើលណាស់ ខណៈម៉ូតែលតម្លៃរាប់ម៉ឺនដុល្លារនិងចេញជារូបរាល់ឆាប់ៗក្នុងទឹកដីខេត្តព្រះវិហារ ដែលគ្រោងសាងសង់ចេញពីទឹកប្រាក់កម្លាំងញើសឈាមរបស់តារាសម្ដែងស្រី ដេននី ក្វាន់ ក្រោយត្អូញថា គ្មានលទ្ធភាពទិញគ្រឿងពេជ្រ និងរថយន្ដ 570 សម្រាប់ជិះនោះ។

    តារាស្រីរូបនេះបានបង្ហោះសារនៅលើហ្វេសប៊ុកបញ្ជាក់ថា មនុស្សដូចខ្ញុំគេដៀលថាអន់ គេថាខ្ញុំក្រត្រូវហើយ ព្រោះខ្ញុំគ្មានលទ្ធភាពឯណាទៅទិញពេជ្រតម្លៃរាប់ម៉ឺនដុល្លា ទិញឡាន570តម្លៃថ្លៃៗដូចគេទេ សម្រាប់ខ្ញុំគឺមានលទ្ធភាពត្រឹមបើក ម៉ូតែលផ្ទាល់ខ្លួននៅខេត្តដែលជាលុយចេញពីកំលាំងញើសឈាមផ្ទាល់មិនបានទៅពឹងផ្អែកលើនរណាម្នាក់…សម្រាប់ដេនីខ្វាន់គឺរស់នៅក្នុងភាពជាការពិត មិនមែនក្លែងក្លាយ ក្រដឹងក្រ មានដឹងមាន អរគុណសំរាប់ការមើលងាយ ព្រោះតែពាក្យមើលងាយរបស់អ្នកនឹងហើយដែលធ្វើឱ្យខ្ញុំមានថ្ងៃនេះ!!!។

    ដេននី ក្វាន់ បានបង្ហោះបន្ដនៅពេលថ្មីៗនេះទៀតថា ធ្វើជាមនុស្សកុំមើលគេតែសម្រកក្រៅ មុនមើលងាយគេថាគេក្រមិនដល់ខ្លួន ត្រូវសួរខ្លួនឯងសិនថារាល់ថ្ងៃនេះមានជាងគេកំរិតណាហើយ ដើម្បីជៀសវាងការខ្មាស់គេដូចលើកនេះណាមីនាង ខ្ញុំចូលចិត្តតែអ្វីៗដែលពិតៗ មិនមែនក្នុងខ្លួនមានដប់អួតប្រាប់គេដល់មួយពាន់នោះទេ ធ្វើជាមនុស្សត្រូវរស់ក្នុងការពិត ! ៕

  • ភោជនីយដ្ឋានតូប៉ាហ្ស ប្រារព្ធពិធីរសជាតិម្ហូបបែបបារាំងជាមួយអាហារពេលល្ងាចដ៏ពិសេសរបស់មេចុងភៅបីនាក់រួមគ្នា

    ភោជនីយដ្ឋានតូប៉ាហ្ស ប្រារព្ធពិធីរសជាតិម្ហូបបែបបារាំងជាមួយអាហារពេលល្ងាចដ៏ពិសេសរបស់មេចុងភៅបីនាក់រួមគ្នា

    ភ្នំពេញ, កម្ពុជា- នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ ភោជនីយដ្ឋានតូប៉ាហ្សនឹងចូលរួមទិវាអបអរសាទរជាសកល ក្នុងចំណោមមេចុងភៅ៥០០០នាក់ទៀតនៅជុំវិញពិភពលោក ដោយមានការរៀបចំពី ក្រសួងការបរទេសបារាំង និងមេចុងភៅលំដាប់ផ្កាយបីលោក Alain Ducasse។ GOÛT DE FRANCE/GOOD FRANCE ជាថ្ងៃផ្សព្វផ្សាយដ៏ធំបំផុត នូវម្ហូបអាហាររបស់ប្រទេសបារាំង ហើយឆ្នាំនេះ ប្រធានបទនៃការរៀបចំផ្សព្វផ្សាយម្ហូបអាហារបែបបារាំងរបស់យើង គឺផ្តោតទៅលើ និរន្តភាព និងអាហារដើម្បីសុខភាព។

    សម្រាប់កម្មវិធីលើកទី៥ នៃព្រឹត្តិការណ៍អន្តរជាតិប្រចាំឆ្នាំនេះ លោកពៅ សុភ័ក្រ្ត មេចុងភៅ ប្រចាំភោជនីយដ្ឋានតូប៉ាហ្ស លោក សេក វណ្ណថុន មេចុងភៅ ប្រចាំភោជនីយដ្ឋានខេមា និងលោក Guy Lassausaie មេចុងភៅដ៏ល្បីល្បាញលំដាប់ផ្កាយមួយពិភពលោក នឹងរួមសហការគ្នាច្នៃមុខម្ហូបប្រាំពីរមុខសម្រាប់អាហារពេលល្ងាច នៅថ្ងៃទី២១ ខែមីនាខាងមុខនេះចាប់ពីម៉ោង ៦:00 ល្ងាច។

    ដោយស្របតាមប្រធានបទនៃកម្មវិធីនេះ ភោជនីយដ្ឋានតូប៉ាហ្សនឹងបង្ហាញជូននូវ បច្ចេកទេសក្នុងការច្នៃអាហារសុខភាពបែបបារាំង ដោយប្រើប្រាស់ផលិតផលទាំងក្នុង និងក្រៅស្រុក។ នៅក្នុងចំណោមគ្រឿងផ្សំដ៏ទៃទៀតដែល បានជ្រើសរើសយ៉ាងហ្មត់ចត់ ភោជនីយដ្ឋានក៏បានរៀបចំ នូវមុខម្ហូបពិសេសៗដូចជា បង្កងទន្លេមេគង្គ ក្តាមសេះខេត្តកែប សាច់ទ្រូងមាន់ និងសូកូឡា Valrhona។

    សម្រាប់អ្នកដែលខកខានមិនបានចូលរួមទទួលទានអាហារពេលល្ងាចជាមួយលោក Guy Lassausaie ដែលបានមកភោជនីយដ្ឋានតូបា៉ហ្សលើកដំបូងកាលពីឆ្នាំ២០១៧កន្លងទៅ នេះជាឱកាសថ្មីមួយ សំរាប់លោកអ្នកមកភ្លក់នូវស្នាដៃឯករបស់គាត់។ ដោយផ្អែកទៅលើរូបមន្តនៃការធ្វើម្ហូបរបស់ប្រទេសបារាំង គ្រឿងផ្សំរបស់លោកត្រូវបានជ្រើសរើសយ៉ាងល្អឥតខ្ចោះដើម្បីកំណត់រសជាតិតាមលក្ខណៈគ្រឿងផ្សំនីមួយៗ។

    កម្មវិធី GOÛT DE FRANCE/GOOD FRANCE នៅភោជនីយដ្ឋានតូប៉ាហ្ស នឹងក្លាយជាបទពិសោធន៍ដ៏ អស្ចារ្យមួយក្នុងការប្រារព្ធពិធីបង្ហាញសិល្បៈនៃម្ហូបអាហារបារាំង និងកាផ្លាស់ប្តូរនូវវប្បធម៌គ្នា។ ក្នុងកំឡុងពេលមួយសប្តាហ៍នេះ មេចុងភៅទាំងបីនឹងរួមបញ្ចូលបទពិសោធន៍ និង បច្ចេកទេសនៃការធ្វើម្ហូបរបស់ពួកគាត់ដើម្បីអភិវឌ្ឍន៍នូវភាពច្នៃប្រឌិតនៃការធ្វើម្ហូបបារាំងនៅក្នុងទីក្រុង ភ្នំពេញ។

    សូមធ្វើការកក់តាមរយៈទូរស័ព្ទលេខ៖ ០១៥ ៨២១ ៨៨៨

  • ក្រុមបង្ហាញម៉ូដ TOP TEN Models បោះជំហ៊ាននាំមុខក្នុងកម្មវិធីធំៗលំដាប់VIP

    ក្រុមបង្ហាញម៉ូដ TOP TEN Models បោះជំហ៊ាននាំមុខក្នុងកម្មវិធីធំៗលំដាប់VIP

    នៅរាត្រីថ្ងៃទី17 មិនា ឆ្នាំ2019 ក្រុមបង្ហាញម៉ូដ«TOP TEN Models»បានបង្ហាញសមត្ថភាពចូលរួមនៅក្នុងកម្មវិធីសិក្ខាសាលាមួយដែលរៀបចំដោយISBP Products&Services នាសណ្ឋាគារសុខាត្រើយម្ខាង។ មួយក្រុមនេះត្រូវបានគេមើលឃើញថា ជាក្រុមលំដាប់ដែលឡើងកូដគ្រប់កម្មវិធីក្រុមហ៊ុននិងកម្មវិធីភ្ញៀវលំដាប់ៗជាច្រើនថែមទៀតផង។

    កម្មវិធីទាំងមូលប្រព្រឹត្តិទៅដោយមានការចូលរួមពីភ្ញៀវជាច្រើនបានរាំលេងកម្សាន្តក្រោយបានទស្សនាការដើរបង្ហាញម៉ូដពីតារាម៉ូដែលដ៍ស្រស់សោភាមួយក្រុមនេះ។ នាពេលនោះគេឃើញតារាម៉ូដែលទាំងអស់បានបង្ហាញកម្មវិធីដើរបង្ហាញម៉ូដចំនួន3ឈុតនៅលើវេទិកាធ្វើឱ្យភ្ញៀវមានការទាក់ទាញច្រើនពេញពិធី។

    ជួបសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន លោក កៅ វិទូ ប្រធានគ្រប់គ្រងនិងដឹកនាំបានប្រាប់ឱ្យដឹងថា ក្រុមម៉ូដែលខាងលើរមែងរំលេចការដើរបង្ហាញម៉ូដលំដាប់ៗហើយយើងមានក្រុមបង្ហាញម៉ូដល្អៗត្រូវតាមបែបស្តង់ដារគ្រប់ប្រភេទ។ យ៉ាងណាលោកនៅមានកម្មវិធីបញ្ជូនក្រុមដើរបង្ហាញម៉ូដច្រើនទៀតសម្រាប់កម្មវិធីផ្សេងៗ។

    លោក Jonh តារាសម្តែងនិងជាតារាបង្ហាញម៉ូដប្រចាំក្រុម TOP TEN Models បានលើកឡើងថា ក្រុមរបស់លោកទទួលការចាប់អារម្មណ៍ដើរបង្ហាញរាងច្រើនកម្មវិធីមកហើយធ្វើឱ្យក្រុមទាំងមូលពិតជាមានមោទនភាពបំផុត។ លោកថានិងខិតខំព្យាយាមដើរបង្ហាញសកម្មភាពម៉ូដឱ្យកាន់តែល្អនិងរិះរកគន្លឹះប្លែកៗសម្រាប់ចេញជាក្រឡាដើរបង្ហាញម៉ូដ។

    លោក កែ សុភា តំណាងឱ្យ ISBP ក៏ប្រាប់ឱ្យដឹងដែរថា ខាងស្ថាប័នលោកដែលដើរតួជាអ្នកប្រឹក្សាយោបល់គ្រប់វិស័យជំនួញរមែងរំលេចក្រុមតារាបង្ហាញម៉ូដខាងលើជាប្រចាំព្រោះឃើញថាស្រស់ស្អាតការងារយល់ច្រើន។ ជាពិសេសធ្វើឱ្យភ្ញៀវជាច្រើនគាត់សរសើរប្រសិនបើគាត់ធ្វើមិនបានល្អយើងក៏មិនបន្តទទួលឱ្យក្រុមនេះចូលមកបំពេញការងារជាមួយឡើយ៕