Author: អេបិល

  • កម្មវិធីសម្ពោធបើកគម្រោងដីឡូតិ៍របស់ក្រុមហ៊ុន មហានគរ អចលនទ្រព្យ

    កម្មវិធីសម្ពោធបើកគម្រោងដីឡូតិ៍របស់ក្រុមហ៊ុន មហានគរ អចលនទ្រព្យ

    នៅពេលថ្មីៗនេះ ក្រុមហ៊ុន មហានគរ អចលនទ្រព្យ បានរៀបចំប្រារព្ធធ្វើពិធីសម្ពោធដីឡូតិ៍ថ្មី ដែលមានទីតាំងដីស្ថិតនៅភូមិស្រែដូនតូច សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ ។ កម្មវិធីសម្ពោធបើកដីនេះ មានការររៀបចំធ្វើពិធីបួងសួងក្រុងពាលី ដែលមានការចូលរួមពីសំណាក់ម្ចាស់គម្រោង ក្រុមការងារទីផ្សារ អ្នកវិនិយោគដីធ្លី និងអតិថិជនផងដែរ។ នៅក្នុងកម្មវិធីនេះ ក៏មានការលើកបង្ហាញអំពីព័ត៌មានគម្រោងដីឡូតិ៍ ព្រមទាំងការ ប្រូម៉ូសិន និងការបង់រំលស់ផងដែរ។

    ក្នុងនោះ គម្រោងដីឡូតិ៍បច្ចុប្បន្នរបស់ក្រុមហ៊ុន មហានគរ អចលនទ្រព្យមានទីតាំងក្បែរមាត់បឹងកប់ស្រូវ ជុំវិញភ្នំរាប និងភ្នំប្រសិតចំនួន300ឡូតិ៍ និងគម្រោងមួយទៀតនៅខាងលិចផ្សារបាត់ដឹងចំនួន1000ឡូតិ៍ ដែលមានតម្លៃចាប់ពី២៥០០ ដុល្លាសហរដ្ឋអាមេរិចឡើងទៅ ហើយអតិថិជនអាចបង់រំលស់រយៈពេល1ឆ្នាំទៅ 2ឆ្នាំដោយឥតការប្រាក់ បន្ទាប់ពីបង់លើកដំបូងចំនួន50ភាគរយ។ គួរបញ្ជាក់ផងដែរថា គម្រោងនីមួយៗរបស់ក្រុមហ៊ុន មហានគរ អចលនទ្រព្យ គឺជាគម្រោងដែល ពោរពេញដោយសក្តានុពលសេដ្ឋកិច្ច ដែលក្នុងនោះរួមមាន មានរោងចក្រ ផ្សារ សាលារៀន មន្ទីរពេទ្យ ជាពិសេសក្បែរតំបន់សហគមន៍ ដែលសាលារាជធានីភ្នំពេញគ្រោងនឹងធ្វើការអភិវឌ្ឍ។

    សម្រាប់ ពត៌មានបន្ថែម សូមអញ្ជើញមកកាន់ការិយាល័យកណ្ដាលក្រុមហ៊ុនមហានគររៀលអ៊ីស្ទេត ដែលមានទីតាំង ស្ថិតនៅ ផ្លូវ130 ខាងលិចផ្សារព្រែកព្នៅ 500ម៉ែត្រ ផ្ទះលេខ 01 អគារA ភូមិ ព្រែកព្នៅ សង្កាត់ ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ រឺ ទំនាក់ទំនងមកកាន់ការិយាល័យផ្នែកលក់ 0969999477 / 0966888009 / 0768007777 / 0718007777

  • ​រឿង​ ​«​ឯណា​ខ្មោច​» ពីផលិតករឆ្នើម ចាន់​ណា​ ​រ៉ូ​ណាន់ ធ្វើឱ្យអ្នកទស្សនាសើចឡើងចង់ដាច់ខ្យល់

    ​រឿង​ ​«​ឯណា​ខ្មោច​» ពីផលិតករឆ្នើម ចាន់​ណា​ ​រ៉ូ​ណាន់ ធ្វើឱ្យអ្នកទស្សនាសើចឡើងចង់ដាច់ខ្យល់

    រឿង​ ​«​ឯណា​ខ្មោច​»​ ​ដែល​ជា​ស្នាដៃ​ថ្មី​របស់​អ្នកដឹកនាំ​រឿង​ ​ចាន់​ណា​ ​រ៉ូ​ណាន់​ ​ដែល​បាន​សម្ញំ​ខ្លួន​អស់​មួយ​រយៈ​ ​កំពុងតែ​ធ្វើ​ឱ្យ​មហាជន​ពុះកញ្ជ្រោល​ ​នឹងគ្រោង​ស្រូប​បាន​អ្នក​ចូល​ទស្សនា​ ​ច្រើន​កុះករ​នៅពេល​ចាក់​បញ្ចាំង​ខាងមុខ​ ​ព្រោះតែ​ភាពយន្ត​នេះ​ស្ថិតនៅ​ ​ក្រោម​ការ​សម្រិតសម្រាំង​យ៉ាង​ពិសេស​ ​មិនចាញ់​ភាពយន្ដ​កន្លងទៅ​ក្នុង​វិស័យ​ភាពយន្ត​ផ្ទុះសំណើច​ដូចជា​រឿង​ ​«​កំណត់ហេតុ​នាងនាថ​»​ ​រឿង​ ​«​សសរកន្លោង​»​ ​ជាដើម​។​

    ​នៅថ្ងៃដាក់សម្ពោធភាពយន្ដស្នាដៃទី7 របស់ផលិតករ និងអ្នកដឹកនាំរឿងនេះ លោក​ ​ចាន់​ណា​ ​រ៉ូ​ណាន់​ ​បាន​បញ្ជាក់​ថា​ មកទល់ពេលនេះ លោកមិនទាន់ចំណាយទុនបង្កើតផលិតកម្មរបស់ខ្លួនតាមក្ដីស្រម៉ៃនោះទេ ដោយសារទី1នៅខ្វះដើមទុន និងទី2នៅខ្វះក្រុមការងារផលិតអោយគ្រប់ជ្រុងជ្រោយ ដែលធ្វើឱ្យលោកមើលឃើញពីហានិភ័យនៅឡើយ។ លោកថាខ្លួនសព្វថ្ងៃគឺជាផលិតករឯករាជ្យ ដោយបានចាប់ដៃជាមួយគ្រប់ផលិតកម្ម ដែលចង់ឱ្យលោកផលិតភាពយន្តឱ្យមិនប្រកាន់នោះទេ ពោលគឺអោយតែមានលក្ខណ្ឌសមស្របគឺលោកនឹងធ្វើរឿងឱ្យ។

    ជាក់ស្ដែងសម្រាប់ភាពយន្តរឿង”ឯណាខ្មោច” ដែលលោកប្រកាសបើកសម្ពោធ គឺជាភាពយន្តខ្នាតធំដែលលោកផលិតអោយផលិតកម្ម LD ខណៈដែលភាពយន្តនេះលោកថាចំណាយពេលមិនក្រោម3សប្ដាហ៍ដើម្បីផលិត និងចំណាយការថតអស់ច្រើនខែ។ ភាពយន្តនេះ លោកថាបង្កប់សំណើច និងឈុតភ័យរន្ធត់ ដោយសាច់រឿងទាំងមូលក៏លោករំពឹងយ៉ាងខ្លាំងថានឹងជោគជ័យខ្លាំង។ ភាពយន្តនេះប្រកាសលក់សំបុត្រចាប់ពីថ្ងៃទី21 មីនា នៅគ្រប់រោងភាពយន្តទំនើប ដោយក្រោយប្រកាសបញ្ចាំងរឿងនៅភ្នំពេញ ក៏នឹងឡើងទៅសម្ពោធនៅខេត្តព្រះសីហនុ ព្រមជាមួយនឹងការនាំទៅឱ្យអ្នកគាំទ្របានថតដោយផ្ទាល់។

    លោក ចាន់ ណារ៉ូណាន់ បញ្ជាក់ថាក្នុងចំណោមស្នាដៃដែលលោកផលិតឡើង លោកពេញចិត្តស្នាដៃរឿង”ឯណាខ្មោច”ជាងគេ ដោយសារតែភាពយន្តនេះមានសាច់រឿងភ័យរន្ធត់ កំប្លែង ហើយប្រទាក់ក្រឡា តាំងពីក្នុងពេលនិពន្ធនៅឡើយ។

    សូម​បញ្ជាក់​ថា​ ​ភាពយន្ត​រឿង​ ​«​ឯណា​ខ្មោច​?​»​ ​មាន​ចូលរួម​សម្តែង​ដោយ​តារា​ ​ប្រុសស្រី​ល្បីឈ្មោះ​ជាច្រើន​មាន​ ​ដូចជា​ ​លោក​ ​ទ្រី​ ​តារា​វុធ​,​ ​កញ្ញា​ ​សួង​ ​ស៊ី​ធឿន​,​ ​លោក​ ​ភី​ ​ម៉ៃ​,​ ​កញ្ញា​ ​យេ​យេ​,​ ​លោក​ ​សា​តាន់​,​ ​លោក​ ​ដូ​ ​រី​កូ​ ​ជាដើម​។​ ​ភាពយន្ត​នេះ​នឹង​ត្រូវ​ចាក់​បញ្ចាំង​ ​ក្នុង​រោងភាពយន្ត​ចាប់ពី​ថ្ងៃទី21មីនា​ ​ឆ្នាំ2019​ ​តទៅ​ ​នៅ​គ្រប់​រោង​ភាព​ ​យន្ត​ទាំងអស់​៕​

  • ប្អូនថ្លៃអ្នកដឹកនាំសម្ដែងនៅថោន រិទ្ធ អូមេហ្កា ឡើងកូដជាតួឯកក្នុងបទ«ម៉ែជេរ»

    ប្អូនថ្លៃអ្នកដឹកនាំសម្ដែងនៅថោន រិទ្ធ អូមេហ្កា ឡើងកូដជាតួឯកក្នុងបទ«ម៉ែជេរ»

    ប្អូនថ្លៃរបស់អ្នកដឹកនាំសម្ដែងល្បីនៅផលិតកម្មថោន រិទ្ធ អូមេហ្កា ត្រូវគេបង្ហើបប្រាប់អ្នកសារព័ត៌មានឡារ៉ែនថា បានទទួលតំណែងសម្ដែងជាតួឯកក្នុងបទ«ម៉ែជេរ» ដែលជាបទផ្ទុះរបស់តារាចម្រៀង រ៉ាប៊ី។ តារាឯកប្រុសរូបនេះ គឺជាតារាសម្ដែងវ័យក្មេងមានឈ្មោះ វណ្ណ វឌ្ឍនៈ ហៅ Ellex កំពុងទទួលបានការចាប់អារម្មណ៍មិនតិចនោះទេពីសំណាក់មហាជន ជាពិសេសលើរូបសម្បត្តិ មុខមាត់ និងសមត្ថភាពសម្ដែង។

    ជុំវិញការបកស្រាយប្រាប់ពីអាថ៌កំបាំងប្អូនប្រុសថ្លៃ លោក រិទ្ធ អូមេហ្កា ប្រាប់ឡារ៉ែនថា លោក វណ្ណ វឌ្ឍនៈ (Ellex) ពិតជាប្អូនរបស់ភរិយាលោក ដែលលោកយកមកជំរុញ និងបណ្ដុះនៅក្នុងសិល្បៈសិល្បៈ។ យ៉ាងណាមិញលោកថា ប្អូនថ្លៃរបស់ខ្លួនមិនមែនលោកយកមកលើកដោយមិនមានសមត្ថភាពនោះទេ ដោយលោកថាប្អូនថ្លៃរបស់ខ្លួនមានទាំងរូបសម្បត្តិ សមត្ថភាព និងត្រេមុខត្រូវតាមការចង់បានក្នុងបទចម្រៀងដែលលោកផលិត។

    លោកបន្ដថា មុននឹងជ្រើសយកតារាវ័យក្មេង វណ្ណ វឌ្ឍនៈ (Ellex) សុទ្ធតែមានឯកភាពពីសំណាក់ផលិតករ និងក្រុមការងាររបស់ថោន ហើយអ្វីដែលលោកកាន់តែមានកម្លាំងចិត្តគឺផលិតករផ្សេងទៀតសុទ្ធតែសរសើរនៅពេលយកប្អូនថ្លៃមកសម្ដែង។ លោកថាតារាមួយចំនួនមិនប្រាកដថាមានសមត្ថភាពសម្ដែងបានខ្លាំងជាងប្អូនថ្លៃរបស់លោកនោះទេ ទើបលោកសម្រេចជ្រើសយកប្អូនថ្លៃអោយសម្ដែងក្នុងបទ”ម៉ែជេរ” ដើម្បីផ្ដល់ឱកាសឱ្យកាន់តែមានកេរ្តិ៍បោះសំលេងតែម្ដង។ ស្របជាមួយគ្នានេះ លោកបន្ថែមទៀតថា ការលើកស្ទួយរបស់លោក មិនរំពឹងថាប្អូនថ្លៃនឹងក្លាយជាតារាល្បីនោះទេ ក្នុងពេលដែលគ្រួសារក៏គ្រាន់តែចង់ឱ្យគេប្រឡូកលេងៗមុនពេលរៀនចប់តែប៉ុណ្ណោះ។

    សូមបញ្ជាក់ផងដែរថា ប្អូនថ្លៃរបស់លោក រិទ្ធ អូមេហ្កា ត្រូវគេឃើញបង្ហាញមុខលើកដំបូងក្នុងផលិតកម្មថោន ក្នុងបទ«មនុស្សស្រីធម្មតាម្នាក់ មិនសមអោយបងខូចចិត្ត » របស់តារាចម្រៀង អេនី កាលពីកន្លងទៅផងដែរ តែមិនត្រូវបានទម្លាយពីអត្តសញ្ញាណជាប្អូនថ្លៃអ្នកដឹកនាំនោះឡើយ៕

  • តួឯកប្រុស ស្រេន វុធថា ដាច់យប់ជួយសម្អាតសំរាមនៅលូទឹកស្អុយបឹងត្របែក

    តួឯកប្រុស ស្រេន វុធថា ដាច់យប់ជួយសម្អាតសំរាមនៅលូទឹកស្អុយបឹងត្របែក

    រយៈពេល4ឆ្នាំហើយ ដែលអតីតហ្វ្រេសស៊ី​ប៊យ ស្រេន វុធថា បានបោះជំហានក្នុងសិល្បៈ។ 4ឆ្នាំនេះ តារាប្រុសរូបនេះ បាន​ពុះពារច្រើនឆ្លងកាត់ការងារពីតួសម្តែងតូចៗរហូតដល់បានតួលេចធ្លោក្នុងបណ្តាស្ថានីយទូរទស្សន៍ល្បីៗ។ បើទោះបីជាខណៈនេះលោកជាតារាសម្ដែងល្បីឈ្មោះមួយរូប លោកមិនប្រកាន់ខ្លួននោះទេ លោកបានចូលរួមរើសសំរាមនៅលូទឹកស្អុយបឹងត្របែកជាមួយក្រុមយុវជនស្ម័គ្រចិត្ត ដែលដឹកនាំដោយលោក សាន់ ដារ៉ាវីត។

    ស្រេន វុធថា បានប្រាប់ឱ្យដឹងថា « ពេលនេះក្បូនធ្វើរួចខ្លះហើយតែនៅខ្វះអ្នកជួយនិងខ្វះសំភារៈមួយចំនួន បងប្អូនអាចចូលរួមជាមួយពួកខ្ញុំបាន យើងរួមគ្នាដើម្បីទីក្រុងរបស់យើង #ទីក្រុងស្អាតផ្ដើមពីយើងទាំងអស់គ្នា »។

    គួររំឭកដែរថា តារាប្រុសរូបនេះមានស្រុកកំណើតនៅឧត្តរមានជ័យ លោកបានការងារសិល្បៈមមាញឹក ទើបតែជិត2ឆ្នាំនេះប៉ុណ្ណោះ ដោយបានសម្តែងជារឿងភាគ ថតស្ពត ថតសម្អាងការ និងរឿងដុំមួយចំនួន។ ការដើរមកដល់ចំណុ​ចនេះ វាពិបាកណាស់ តែមកពីចិត្តស្រឡាញ់ ទើបព្យាយាម​ឆ្លងកាត់បានដល់គោលដៅ។យ៉ាងណាក៏ដោយលោកនឹង​ខិតខំប្រឹងប្រែងបន្តទៀត ដើម្បីសិល្បៈ ហើយលោកនឹងធ្វើបែបណាឲ្យ​ល្អជាងនេះ។ ជាពិសេសលោកក៏​សប្បាយចិត្តនូវអ្វី ដែលជាផ្លៃផ្កាទទួលបាន ព្រោះនេះជាទេពកោសល្យ។

    សូមជម្រាបបន្ថែមថា ស្រេន វុធថា ក្រោយពីប្រឡងកម្មវិធីហ្វ្រេសស៊ី បានចំណាត់ថ្នាក់លេខ3 ក្នុងឆ្នាំ2011មក លោកបានរត់មកកាន់ពិភពសម្តែងយ៉ាងពេញទំហឹង ទោះគ្មានទំនាក់ទំនងជាមួយផលិតករណាកាលពីមុនក៏ដោយ។ ក្រោយសាកល្បងការងារមក ធ្វើឲ្យ​ផលិតករតាមផលិតកម្មនានាហៅរូបលោកទៅសម្តែង ហើយសរសើរថា លោក​មានទេពកោសល្យល្អ។ ចាប់តាំងពីនោះមក ស្រេន វុធថា កាក់កបនិងការងារសិល្បៈជាបន្តបន្ទាប់រហូតលេចធ្លោគួរឱ្យ​កត់សម្គាល់៕

  • លោក ព្រាប សុវត្ថិ ដឹកដៃកូនប្រុសទំាង២នាក់ធ្វើកក្រើកឆាកតន្រ្តី Tiger Street Football Festival 2019នាវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស

    លោក ព្រាប សុវត្ថិ ដឹកដៃកូនប្រុសទំាង២នាក់ធ្វើកក្រើកឆាកតន្រ្តី Tiger Street Football Festival 2019នាវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស

    ភ្នំពេញ ៖ បន្ទាប់ពីទស្សនាការប្រកួតវគ្គវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេសនៃព្រឹត្តិការណ៍ការប្រកួតដណ្តើមពានរង្វាន់ Tiger Street Football Festival 201៩ ដ៏ជក់ចិត្ត និងស្វិតស្វាញនោះមក កំពូលតារាចម្រៀងដ៏ល្បីល្បាញលោក ព្រាប សុវត្ថិ ដឹកដៃកូនប្រុសទំាង២នាក់របស់លោក គឺសុវត្ថិ មុនីនាគ និងសុវត្ថិ មុនីវណ្ណជាមួយបទចម្រៀងបទញ៉ាក់កន្ត្រាក់អារម្មណ៍ធ្វើឲ្យអ្នកគាំទ្រនៅភ្នំពេញសប្បាយរីករាយក្រៃលែង។

    ក្នុងនោះលោក ព្រាប សុវត្ថិ ដឹកដៃកូនប្រុសទំាង២នាក់របស់លោកបាននាំយកបទចម្រៀងចំនួន១០ សុទ្ធសឹងជាបទញ៉ាក់កន្ត្រាក់អារម្មណ៍ និងបទល្បីៗនាពេលបច្ចុប្បន្នរួមមាន “សង្សារ១ខែ២ខែ” “នឹកអាចកនឹកអាចែម” “ចិត្តព្រៃផ្សៃ” “មាន់ស្រែបន្លែស្រស់” “ចែ” និង “ផ្លាប់ៗ” ចំណែកបទចម្រៀងរបស់សុវត្ថិ មុនីនាគ និងសុវត្ថិ មុនីវណ្ណវិញ ដូចជា “កែវភ្នែក” “ចង្វាក់កង្កែប” “ខោរិប” និង “ព្រឺតៗ”ធ្វើឲ្យអ្នកគាំទ្ររាំកម្សាន្តទៅតាមចង្វាក់ភ្លេង យ៉ាងសប្បាយរីករាយ គ្រប់គ្នាពេញខាងមុខឆាកតន្រ្តី។

    ក្រៅពីព្រាប សុវត្ថិ ក៏មានកំពូលតារាចម្រៀងល្បីៗជាច្រើនរូបក្នុងប្រទេសកម្ពុជារួមមាន កញ្ញា ពេជ្រ សោភា កញ្ញា សួស វិហ្សា ក្រុមតារាចម្រៀងកូនខ្មែរ និងឌីជេ Maily ហើយតារាចម្រៀងទាំងអស់បានលើកយកសុទ្ធសឹងជាបទញ៉ាក់កន្ត្រាក់អារម្មណ៍ធ្វើឲ្យអ្នកគាំទ្រនៅទីនេះរាំកម្សាន្តទៅតាមចង្វាក់ភ្លេង យ៉ាងសប្បាយរីករាយ គ្រប់គ្នាពេញខាងមុខឆាកតន្រ្តី ព្រមទាំងក្លិបទឹកកកដ៏ពេញនិយមដែលមានទស្សនិកជននៅខេត្តសៀមរាបចូលរួមទស្សនារាប់ពាន់នាក់។

    ស្រាបៀរថៃហ្គ័រជាស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិមាឲនដើមកំណើតតាំងពីឆ្នាំ១៩៣២នៅប្រទេសសិង្ហបុរី និងមានលក់នៅច្រើនជាង៧០ប្រទេសនៅទូទាំងពិភពលោក ហើយស្រាបៀរថៃហ្គ័រឈ្នះ ពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិច្រើនជាង៤០មេដាយផ្នែករសជាតិ និងគុណភាព។
    សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH
    ពិសាដោយការទទួលខុសត្រូវ៕

  • Alaphilippe ឈ្នះ​​ការ​ប្រណាំង​កង់ Tirreno-Adriatico ដំណាក់​កាល​ទី​6​

    Alaphilippe ឈ្នះ​​ការ​ប្រណាំង​កង់ Tirreno-Adriatico ដំណាក់​កាល​ទី​6​

    កីឡាករ​ប្រណាំង​កង់ Julian Alaphilippe របស់​បារាំង បាន​ឈ្នះ​ការ​ប្រណាំង​កង់​ល្បឿនលឿន​ដំណាក់​កាលទី​6 ក្នុង​ព្រឹត្តិ​ការណ៍ Tirreno-Adriatico លើ​ផ្លូវ​ចម្ងាយ​ 195​គីឡូម៉ែត្រ ពី​តំបន់ Matelica ទៅកាន់ Jesi​។
    កីឡាករ​វ័យ​ 26​ឆ្នាំ​រូបនេះ បាន​​ទៅដល់​ទីមុនគេ​តាមរយៈ​ការនាំមុខ​លើ​កីឡាករ​អ៊ី​តាលី Davide Cimolai របស់​ក្រុម Israel Cycling Academy និង​កីឡាករ Elia Viviani ដែលជា​មិត្ត​រួម​ក្រុម Deceuninck-QuickStep របស់​គេ​ ខណៈ​ដែលកីឡាករ​ទាំង2នេះ ​បាន​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ​3 និង​លេខ​4​ តាមលំដាប់។

    ក្រោយ​ពី​ដណ្តើម​បាន​ជ័យជម្នះ​ជាលើក​ទី​2 ​របស់​គេ និងបន្ទាប់​ពី​ឈ្នះ​ក្នុង​ដំណាក់​កាល​​ទី​2 កីឡាករ Alaphilippe​ បាន​ឱ្យ​ដឹង​ថា៖ «ខ្ញុំ​មិនមែន​ជា​​អ្នក​ប្រណាំង​កង់​ល្បឿនលឿ​នឡើយ ប៉ុន្តែ ខ្ញុំ​ដឹង​ថា ខ្ញុំ​អាច​ប្រើប្រាស់​ល្បឿន​បានយ៉ាងល្អ​នៅ​ថ្ងៃ​ដ៏លំបាក​បែបនេះ​។ ខណៈ​ដែល​នៅ​សល់​ការ​ប្រកួត​ 1​​ជុំ​ទៀត Elia Viviani បាន​សួរ​ខ្ញុំ​ថា ​ខ្ញុំ​ចង់​បន្ត​​ប្រកួត​ក្នុង​ល្បឿន​លឿន ឬ​អត់​»​។

    កីឡាករ​រូបនេះ​បាន​បន្ថែម​ទៀត​ថា៖ «ខ្ញុំ​ចង់និយាយ​ថា ខ្ញុំ​នឹង​​ក្លាយ​ជា​មនុស្ស​ចុងក្រោយ​គេ​ក្នុង​ការ​នាំមុខ​​។ Max Richeze បាន​ខិត​ខំព្យា​យាម​យ៉ាង​ខ្លាំង ហើយ​​ខ្ញុំ​បាន​​រក្សា​ការ​នាំមុខ​លើ​រូប​គេរហូត​ដល់​ខ្សែ​បន្ទាត់​ទី​ចុងក្រោយ​​។ ខ្ញុំ​ពិត​ជា​រីក​រាយណាស់​ជាមួយ​នឹង​ការ​ដណ្តើម​បាន​ជ័យជម្នះ​ដ៏មិន​គួរ​ឱ្យ​ជឿ​នេះ​»​។

    កីឡាករ​ចក្រ​ភព​អង់គ្លេស Adam Yates របស់​ក្រុម Mitchelton-Scott កំពុង​តែ​មានពិន្ទុ​នាំមុខគេនៅលើ​តារាងពិន្ទុ​រួម មុន​នឹង​ឈាន​ទៅ​កាន់​ការ​ប្រកួត​លើ​ដំណាក់កាល​ចុងក្រោយ​នៅ​ថ្ងៃ​អង្គារ​នេះ​។ Yates វ័យ​ 26​ឆ្នាំ បាន​ឱ្យ​ដឹង​ថា៖ «1​គីឡូ​ម៉ែត្រ​ចុងក្រោយ ពិត​ជា​​មាន​ការ​លំបាក​​ណាស់​។ យើង​ដឹង​ថា Alaphilippe អាច​ប្រើ​ប្រាស់​ល្បឿន​យ៉ាងលឿន​លើផ្លូវ​បែបនេះ​។ កាលពី​រយៈពេល​ 2​ឆ្នាំ​មុន ខ្ញុំ​ក៏​អាច​ធ្វើ​បាន​បែប​នេះ​ផងដែរ​»​៕

  • UEFA ស៊ើប​អង្កេត​លើ Ronaldo ជុំ​វិញ​ការ​អប​អរ​មិន​សមរម្យ

    UEFA ស៊ើប​អង្កេត​លើ Ronaldo ជុំ​វិញ​ការ​អប​អរ​មិន​សមរម្យ

    សហ​ព័ន្ធ​កីឡា​បាល់​ទាត់​ប្រចាំ​ទ្វីប​អឺ​រ៉ុប​ហៅកាត់​ថា UEFA បាន​បើក​ការ​ស៊ើប​អង្កេត​មួយ​កាលពីថ្ងៃ​ចន្ទ ទៅលើ​ការ​អប​អរ​ក្នុងការរក​បាន​​គ្រាប់បាល់​របស់​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ក្រោយពី​រូប​គេ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ 3​គ្រាប់ក្នុង​ពេលដែលក្រុម Juventus បាន​បំពេញការ​វាយ​​បក​ក្នុង​ការ​ប្រកួតក្រប​ខ័ណ្ឌ Champions League ដើម្បី​យ​​ក​ឈ្នះលើក្រុម Atletico Madrid កាលពី​សប្តាហ៍មុន​។

    អង្គ​ភាព​​គ្រប់គ្រង​កីឡា​បាល់​ទាត់​​ទ្វីប​អឺ​រ៉ុប បាន​បញ្ជាក់​ថា Ronaldo នឹង​ប្រឈម​មុខនឹងការ​ចោទ​ប្រកាន់​​ផ្សេង​ៗ ទៅលើ​ការ​ប្រព្រឹត្ត​​មិនស​មរម្យ ក្រោយពី​រូប​គេ​​បាន​ធ្វើ​ត្រាប់​តាម​កាយ​វិការ​ក្តោប​ពង​របស់​លោក Diego Simeone ក្នុង​ពេល​ក្រុមខ្លួន​បាន​យកឈ្នះ 3-០ កាលពីថ្ងៃ​អង្គារ ដែលនាំ​ឱ្យក្រុម Juventus ឈ្នះ​ទាំង​ 2​ជើង​ក្នុងលទ្ធ​ផល 3-2​។

    ក្រោយ​ពី​​បាន​ស៊ុត​បាល់​ប៉េ​ណាល់​ទី​កាត់​សេចក្តី​​នៅ​រយៈ​ពេល​ 4​នាទី​ចុងក្រោយ Ronaldo បាន​បែរ​ទៅ​កាន់​អ្នកគាំទ្រ​របស់ Atletico និង​ធ្វើ​ត្រាប់​តាម​កាយ​វិកា​រ​របស់​លោក Simeone ដែល​បាន​យក​ដៃ​ក្តោប​របស់​សំខាន់ ក្នុង​ពេលដែល​ក្រុម​ខ្លួនយកឈ្នះ​ 2-០ កាលពី​​ការ​ប្រកួត​ជើង​ទី​1 នៅ​អេ​ស្ប៉ាញ​។

    សហ​ព័ន្ធ​កីឡា​បាល់​ទាត់​ទ្វីប​អឺ​រ៉ុ​បហៅ​កាត់ថា UEFA នឹង​ចេញ​សេចក្តី​សម្រេច​របស់​ខ្លួន​លើ​ករណីនេះ នៅថ្ងៃ​ទី​21 ខែមីនា​។ លោក Simeone បាន​រង​ពិន័យ​ជា​ទឹក​ប្រាក់​ 2​ម៉ឺន​អឺ​រ៉ូ (ស្មើ​នឹង​ 2.26​ម៉ឺន​ដុល្លារ​អាមេរិក) សម្រាប់​ការ​​អប​អរ​របស់​លោក​។

    ប៉ុន្តែ លោក Massimiliano Allegri គ្រូ​បង្វឹក​របស់​ក្រុម Juventus បាន​និយាយ​ថា លោក​ជឿជាក់​ថា Ronaldo នឹង​មិន​រង​ពិន័យ​ជា​ប្រាក់ ឬ​ក៏​ជាប់​ពិន័យ​ព្យួរ​ឡើយ​។
    លោក Allegri បាន​ឱ្យដឹងថា៖ «ខ្ញុំ​គិត​ថា គ្រប់​គ្នា​បាន​អប​អរ​តាម​របៀប​របស់​ពួកគេ​នៅលើ​ទីលាន និង​នៅ​កន្លែង​អង្គុយ​។ ខ្ញុំ​មិន​បាន​ឃើញ​អ្វី​ដែល​ខុស​ប្លែក​ឡើយ ប៉ុន្តែគ្រាន់​តែ​ជា​ការអប​អរ​ប៉ុណ្ណោះ​។ វា​នឹង​មិនមា​នការ​ពិន័យ​ព្យួរអ្វី​ឡើយ​»​។
    Juventus ត្រូវ​បាន​ចាប់​ឆ្នោត​ឱ្យ​ប្រកួត​ជា​មួយ​នឹងក្រុម​ហូឡង់ Ajax ក្នុង​វគ្គ​ 8ក្រុម​ចុងក្រោយ ដោយ​ត្រូវ​ប្រកួត​ 2​ជើង ហើយ​ជើង​ទី​1 ​នឹង​ប្រព្រឹត្ត​ទៅ​នៅថ្ងៃ​ទី​10 ខែមេសា ក្នុង​ទីក្រុង Amsterdam មុន​​នឹង​ប្រកួត​ជើង​ទី​2 នៅថ្ងៃ​ទី​16 ខែមេសា ក្នុង​ទីក្រុង Turin​​៕
    ប្រភព​ពី៖ Channel News Asia

  • ការខ្វះខាត​ភ្លើងក្នុង​រដូវក្តៅនេះ កម្ពុជាគ្រោង​ប្រើប្រាស់​អគ្គិសនី​ចេញពីនាវាផ្ទុក​ម៉ាស៊ីនភ្លើង​របស់​តួកគី

    ការខ្វះខាត​ភ្លើងក្នុង​រដូវក្តៅនេះ កម្ពុជាគ្រោង​ប្រើប្រាស់​អគ្គិសនី​ចេញពីនាវាផ្ទុក​ម៉ាស៊ីនភ្លើង​របស់​តួកគី

    ក្នុងពេលដែល​ភ្លើងអគ្គិសនីនា​រដូវក្តៅមានការដាច់ជាញឹកញាប់​ ខណៈដែលតម្រូវការមានរហូតដល់ 400មេហ្គាវ៉ាត់ រាជ​រដ្ឋាភិបាល​កម្ពុជាកំពុង​រង់ចាំ​ការ​ឆ្លើយតប​ពី​សាធារណរដ្ឋ​តួកគី ដើម្បី​បញ្ជូន​នាវា​ដែល​ផ្ទុក​ម៉ាស៊ីន​ភ្លើង​ដ៏ធំ ​សម្រាប់​ផ្តល់​ចរន្តអគ្គិសនី​ប្រើប្រាស់​ក្នុងរយៈពេល​ប៉ុន្មាន​ខែ​នេះ។ នេះបើយោងតាម​ការ​ថ្លែង​បញ្ជាក់​របស់​សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុង​ពិធី​បើក​បុណ្យ​ទន្លេ​ នៅខេត្ត​កំពង់ឆ្នាំង កាលពីរាត្រីថ្ងៃទី16 ខែមីនា ឆ្នាំ​2019។

    សម្តេច​បាន​លើកឡើង​ថា កត្តា​ប្រែប្រួល​អាកាសធាតុ​ បាន​ធ្វើឱ្យ​កម្ពុជា​ជួបប្រឈម​នឹង​បញ្ហា​គ្រោះ​រាំងស្ងួត​ ដែលមាន​រយៈពេល​វែងរហូត​ដល់ខែ​មិថុនា ឆ្នាំ​2019។ ទន្ទឹមនឹង​នេះដែរ កម្ពុជា​ក៏​កំពុង​ជួប​បញ្ហា​ខ្វះខាត​ភ្លើងអគ្គិសនី​ប្រើប្រាស់​រហូត​ដល់ 400មេហ្គាវ៉ាត់ ដែល​ទំហំ​នេះ​អាចនឹង​កើនឡើង​ថែមទៀតផង។

    សម្តេចនាយករដ្ឋមន្រ្តីបានបន្តថា នៅពេលនេះរាជ​រដ្ឋាភិបាល​កម្ពុជា​បាននិង​កំពុង​ខិតខំ​ដោះស្រាយ​បញ្ហា​ដោយ​បន្ថែម​ម៉ាស៊ីន​ភ្លើង​ជាច្រើន​គ្រឿងទៀត​ដើម្បីផលិត និង​ចែកចាយ​ភ្លើងអគ្គិសនី។ វិធានការ​ជាបន្ទាន់​នៅពេល​នេះ គឺដើម្បី​ជំរុញ​ឱ្យ​ចង្វាក់​ផលិតកម្ម​ទាំងអស់ ពិសេស​ផលិតកម្ម​ម៉ាស៊ីន​កិនស្រូវឱ្យអាច​បន្ត​ដំណើរការ​កែច្នៃ​ផលិតផល​ស្រូវអង្ករ​ទៅបាន ចៀសវាង​ទទួល​រងនូវ​ផល​ប៉ះពាល់​នានា។

    សូមបញ្ជាក់​ថា វារី​អគ្គិសនី​ដែល​កម្ពុជា​មាន​សព្វថ្ងៃ​នេះ គឺ​ដំណើរការ​បានដោយ​មានទឹក​ប្រើប្រាស់​គ្រប់គ្រាន់ ដូច្នេះ​ប្រសិន​បើមិន​មាន​ទឹក​គ្រប់គ្រាន់​ទេ គឺវារី​អគ្គិសនីទាំងនោះ​នឹង​ប្រឈម​បញ្ហា​ផលិត​ថាមពល​អគ្គិសនី​ជាមិនខាន។ យើងបានដឹងហើយថា ក្នុងពេលនេះ គឺជាការចាប់ផ្តើមរដូវក្តៅហើយ បើតាមការប្រកាសរបស់ក្រសួងឧតុនិយម ដូច្នេះទឹកបឹង ស្ទឹង ព្រែក ទន្លេនឹងរីងស្ងួត ចរន្តទឹកទាបមិនមានល្បឿនសម្រាប់ផ្តល់ការដល់ផលិតចរន្តអគ្គិសនីបានខ្លាំងទេ នេះជាហេតុផល។

    ជាមួយ​គ្នានេះ សម្តេចនាយករដ្ឋមន្រ្តី​ក៏បាន​អំពាវនាវផងដែរថា៖ «សូមបងប្អូន​ជួយ​បញ្ចេញ​ម៉ាស៊ីន​ភ្លើង និង​ទិញ​ម៉ាស៊ីន​ភ្លើង​ដាក់​ប្រើប្រាស់​បន្ត​សិន ដើម្បី​ឱ្យ​ការងារ​ដំណើរការ​ទៅមុខ​ទាន់​ពេលវេលា»។ សូមឱ្យ​ប្រជាពលរដ្ឋទូទាំង​ប្រទេស និង​អាជីវករ​ទាំងអស់យោគយល់ អធ្យាស្រ័យ​ក្នុង​ករណី​ដែលនៅ​ទីកន្លែងខ្លះ​មានដាច់​ភ្លើង និងការ​ខ្វះភ្លើងអគ្គិសនី​ប្រើ ព្រមទាំងស្នើឱ្យពលរដ្ឋ​ប្រើប្រាស់​ភ្លើង​ដោយលក្ខណៈ​សន្សំសំចៃ៕

  • ខេមរៈ សិរីមន្ត ផ្ដល់​ឱកាស​ចំណេញ​ច្រើនដល់អ្នកគាំទ្រនូវគម្រោងដីឡូតិ៍ក្បែរព្រំដែនថៃ

    ខេមរៈ សិរីមន្ត ផ្ដល់​ឱកាស​ចំណេញ​ច្រើនដល់អ្នកគាំទ្រនូវគម្រោងដីឡូតិ៍ក្បែរព្រំដែនថៃ

    កំពូលតារាចម្រៀង ខេមរៈ សិរីមន្ដ បានប្រាស់ក្នុងសន្និសីទកាសែត​នៅ​សណ្ឋាគារ​សូហ្វីតែល​នៅព្រឹក​ថ្ងៃ​ទី​19 ខែ មីនា ឆ្នាំ 2019 ថា លោកបាន​ទិញ​ដី​នោះបាន​ចំនួនជាង10ហិតា ដោយ​នៅ​លោក​និង​វិនិយោគ​ទៅ​ជា គម្រោងដីឡូតិ៍ និង​គម្រោង​ជា​ច្រើន​ទៀត។

    តារា​ចម្រៀង​ល្បី​ឈ្មោះ​ខាង​លើ បញ្ជក់​ថា ខ្លួន​អាទិភាព​​ពិសេស​លើ​គម្រោង​វិនិយោគ​នេះ​ជាង អ្នក​វិនិយោគ​ផ្សេង​ទៀត ដោយ​នៅ​ក្នុង​នោះ គឺ​លោក​អាច​ប្រើប្រាស់​ហេដ្ឋារចនាសម្ព័ន្ធ​របស់​គម្រោង​មេបាន ទឹក ភ្លើង ផ្លូវដែលនៅក្នុងគម្រោងមេនោះរួមមាន អាគារខុនដូរ មន្ទីរពេទ្យ សាលា​រៀនអន្តរជាតិ និង​តំបន់សេដ្ឋកិច្ចពិសេស បណ្ដុំរោងចក្រ និងកាស៊ីណូដែលមានផែនការអភិវឌ្ឍន៍រយៈពេលវែង។ លោកបន្ដថា សក្ដានុពល​វិនិយោគដីធ្លីក្នុងគម្រោងដីឡូតិ៍​របស់លោក គឺ​ស្ថិត​ក្នុង​ដំបន់​ China Poipet Satellite City និង​មាន​ឱកាស​ចំណេញ​ច្រើន ដោយ​ប្រើ​តែ​រយៈពេល​ខ្លី​ប៉ុណ្ណោះ។ តារា​ចម្រៀង ខេមរៈ សិរីមន្ត ថាគ្រោង​បើក​លក់​នៅ​​ថ្ងៃ​ទី​23 ខែ មីនា ឆ្នាំ 2019 ខាង​មុខ​នេះ ដោយ​លក់​ក្នុង​1ឡូតិ៍​ ចាប់​ពី 2950 ដុល្លារ​ឡើង​ទៅ។

    ចុងក្រោយលោកបានបញ្ជាក់បន្ថែមជូនអ្នកគាំទ្រ និងមហាជនថា តំបន់ China Poipet Satellite City​ ជាការអភិវឌ្ឈន៍ថ្មី បែបទីក្រុងរណប ទំនើប ស៊ីវីល័យ និង ប្រកបដោយ ចក្ខុវិស័យខ្ពស់ អាចមាន អាគាខុនដូ​ សណ្ឋាគារ រីសត ផ្សារទំនើប casino តំបន់សេដ្ធកិច្ចពិសេស រោងចក្រ សួនឧស្សាហ៍កម្ម ផែរស្ងួត​ សំណង់បុរី លំនៅដ្ឋាន​ លាតសន្ធឹងលើ​ផ្ទៃដីសរុបជាង 1 ពាន់ហិកតា តាមបណ្តោយផ្លូវជាតិលេខ 59 ក្បែរទីក្រុងប៉ោយប៉ែត ចំងាយត្រឹមតែ3kmប៉ុណ្ណោះពីច្រកពីព្រំដែនថៃ ងាយស្រួលសម្រាប់បងប្អូនទាំងអស់ដែលមានបំណងចង់ធ្វើការរកស៊ីនៅក្បែរតំបន់ព្រំដែនថៃ៕

  • លោក ព្រំ សិលា ប្រធានសមាគមភាពយន្តកម្ពុជា ខ្នះខ្នែងនាំភាពយន្ដកម្ពុជាចូលទីផ្សារអន្ដរជាតិនៅហុងកុង

    លោក ព្រំ សិលា ប្រធានសមាគមភាពយន្តកម្ពុជា ខ្នះខ្នែងនាំភាពយន្ដកម្ពុជាចូលទីផ្សារអន្ដរជាតិនៅហុងកុង

    ពេលថ្មីនេះបណ្ដារប្រទេសរហូតដល់ជាង180ប្រទេសចូលរួមតាំងស្ដង់ផកិតកម្មភាពយន្ដក្នុងពិព័រណ៍ភាពយន្តអន្តរជាតិនៅហុងកុង ឬ Filmart ។ នៅក្នុងនោះ ផលិតករខ្មែរក៏បានអញ្ជើញចូលរួម មាន៖ អ្នកស្រី សរ កេសរា ម្ចាស់ផលិតកម្មកេសរាភាពយន្ត លោកហ៊ុយ យ៉ាឡេង ម្ចាស់ផលិតកម្មមាតុចក្រ និង ម្ចាស់ផលិតកម្មកងចក្រជាដើម..ក្នុងការខ្នះខ្នែងយ៉ាងសកម្មដើម្បីលើកកម្ពស់វិស័យភាពយន្តខ្មែរទៅកាន់ទីផ្សារអន្ដរជាតិ។

    លោក ព្រំ សិលា គេដឹងថាលោកឡើងតំណែងជាប្រធានសមាគមភាពយន្តកម្ពុជាមិនទាន់បានប៉ុន្មានក៏ពិតមែន តែលោកបានបំពេញបេសកម្មដ៏ធំនេះដើម្បីភាពយន្ដខ្មែរ និងធ្វើអ្នកគាំទ្ររឿងខ្មែរចាប់អារម្មណ៍ពីសកម្មភាពលោកយ៉ាងខ្លាំង។ លោកប្រាប់សារព័ត៌មានឡារ៉ែនថា ក្នុងព្រឹត្តិការណ៍ Filmart នៅហុងកុង ថា ក្រោយពីលោកបានឡើងជាប្រធានសមាគមភាពយន្តកម្ពុជា ទើបតែលើកដំបូងប៉ុណ្ណោះ ដែលលោកបានដឹកនាំផលិតករ និងក្រុមការងារសមាគមចូលរួមក្នុងព្រឹត្តិការណ៍តាំងស្ដង់ ដើម្បីដាក់លក់ភាពយន្តមួយនេះ។ លោកថា គឺជាមោទនភាពធំមួយ ដែលវេទិកាដាក់លក់ភាពយន្តដ៍ធំប្រចាំឆ្នាំរបស់ពិភពលោកមួយនេះ ត្រូវបានផលិតករបរទេសចាប់អារម្មណ៍ចំពោះភាពយន្តខ្មែរ ក្នុងពេលដែលលោកយល់ថាក្រុមផលិតករកម្ពុជា និងសមាគមទទួលបានផ្លែផ្កា។ លោកថាវត្តមានរបស់សមាគម និងបណ្ដាផលិតករដែលបានតាំងស្ដង់ដាក់លក់ភាពយន្ត ក្នុងព្រឹត្តិការណ៍នៅហុងកុងលើកនេះ គឺទទួលបានសញ្ញាណជាវិជ្ជមានល្អប្រសើរ។

    លទ្ធផលដែលលោកសំលឹងឃើញនោះគឺដោយសារតែមានបណ្ដាភ្ញៀវអន្តរជាតិ ជាក្រុមផលិតករមកពីប្រទេសផ្សេងៗច្រើនក្រុម បង្ហាញការចាប់អារម្មណ៍ចំពោះផលិតផលភាពយន្តរបស់ខ្មែរ ដោយលោកមើលឃើញថា ក្រៅពីចាប់អារម្មណ៍ចង់ទិញសាច់រឿងមួយចំនួនរបស់ខ្មែរ ដើម្បីយកទៅដាក់បញ្ចាំងនៅក្នុងប្រទេសរបស់ពួកគេ ផលិតករទាំងនោះក៏ប្រកាសចាប់ដៃជាមួយផលិតករខ្មែរ ដើម្បីផលិតរឿងនៅកម្ពុជាផងដែរ។ លោកថាគឺជាមោទនភាព ដែលភាពយន្តរបស់ខ្មែរ ត្រូវបានគេអនុញ្ញាតិឱ្យតាំងស្ដង់ក្នុង Zone ភាពយន្តហូលីវូត ហើយមិនខុសពីជួយឱ្យភាពយន្តរបស់ខ្មែរ ត្រូវបានទទួលស្គាល់ជាអន្តរជាតិ។

    ប្រធានសមាគមភាពយន្តកម្ពុជាថ្មីរូបនេះ បង្ហាញការរំពឹងយ៉ាងខ្លាំងថា ផលិតករបរទេសនឹងចាប់អារម្មណ៍ចុះមកផលិតភាពយន្តនៅក្នុងប្រទេសកម្ពុជាកាន់តែច្រើន បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាល ក៏បានប្រកាសពីគោលការណ៍លើកលែងពន្ធក្នុងការផលិតភាពយន្តរហូតដល់ឆ្នាំ2023 ដែលមិនខុសពីការបើកផ្លូវឱ្យផលិតករទាំងក្នុង និងក្រៅស្រុក បង្កើនការផលិតស្នាដៃព្រោះលែងមានការស្មុគស្មាញជាងមុន។ លោកថាវត្តមានតាំងស្តង់នៅក្នុងទីក្រុងហុងកុងចាប់ពីថ្ងៃទី18 រហូតដល់ថ្ងៃទី20 មីនា កម្ពុជាមិនរំពឹងច្រើនពីការលក់ភាពយន្តបានច្រើននោះទេ ប៉ុន្តែអ្វីដែលសមាគមសំលឹងឃើញគឺ ការទំនាក់ទំនងពីផលិតករបរទេសដើម្បីផលិតរឿងនៅកម្ពុជា ដែលនឹងជួយឱ្យវិស័យភាពយន្តខ្មែរ មានការឈានឡើង។ ក្នុងនោះ ផលិតករហ្វីលីពីន និងសហរដ្ឋអាមេរិក ហាក់ចាប់អារម្មណ៍ខ្លាំង នៅពេលដឹងថាកម្ពុជា ក៏មានធនធានផលិតករ ដែលមានសមត្ថភាពអាចចាប់ដៃផលិតភាពយន្តប្រកបដោយស្ដង់ដារបានយ៉ាងល្អដែរនោះ។