Author: អេបិល

  • ការស៊ើបអង្កេត​ត្រូវ​បាន​ធ្វើឡើង​ ក្រោយ​កីឡាការិនី​អាមេរិក​ ទាត់​កីឡាការិនី​កូរ៉េ​ខាងត្បូង​

    ការស៊ើបអង្កេត​ត្រូវ​បាន​ធ្វើឡើង​ ក្រោយ​កីឡាការិនី​អាមេរិក​ ទាត់​កីឡាការិនី​កូរ៉េ​ខាងត្បូង​

    អង្គភាព​គ្រប់គ្រង​កីឡា​ជិះ​ស្គី​នឹង​ត្រូវ​ធ្វើការ​ស៊ើបអង្កេត​ទៅលើ​ការ​ចោទ​ប្រកាន់​ផ្សេង​ៗថា​ កីឡាការិនី​អាមេរិក​ Mariah​ Bell​ បាន​ធ្វើ​ឱ្យ​កីឡាការិនី​កូរ៉េ​ខាងត្បូង​ Lim​ Eun​-soo​ រង​របួស​ដោយចេតនា​ អំឡុង​ពេល​នៃ​ការ​កម្តៅ​សាច់ដុំ​ក្នុង​ព្រឹត្តិ​ការណ៍​ប្រកួត​ដណ្ដើម​ជើងឯក​ពិភពលោក​នៅក្នុង​ប្រទេស​ជប៉ុន​។

    មន្ត្រី​កីឡា​កូរ៉េ​ខាងត្បូង​ បាន​បញ្ជាក់​ប្រាប់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ពួកគេ​បាន​ដាក់​ពាក្យ​បណ្តឹង​ជា​ផ្លូវការ​មួយ​ ក្រោយពី​ហេតុការណ៍​នេះ​កើតឡើង​ ខណៈ​ដែល​ភ្នាក់ងារ​ចាត់ការ​ទូទៅ​របស់​ Lim​ បាន​ចោទប្រកាន់​ថា​ Bell​ បាន​ទាត់​កីឡាការិនី​(Lim​)របស់​ពួកគេ​ ដែល​បណ្ដាល​ឱ្យ​នាង​ដាច់​រលាត់​ជើង​ ក្នុង​ពេល​កម្តៅ​សាច់ដុំ​សម្រាប់​កម្មវិធី​ប្រកួត​លើ​វិញ្ញាសា​នារី​ កាលពី​រាត្រី​ថ្ងៃពុធ​។

    មន្ត្រី​កីឡា​ទាំងនោះ​បាន​បដិសេធ​ក្នុង​ការ​បញ្ជាក់​ពី​សកម្មភាព​ក្នុងករណី​នោះ​ ស្រប​ពេល​ដែល​សហព័ន្ធ​កីឡា​ជិះ​ស្គី​អន្តរជាតិ​ហៅ​កាត់​ថា​ ISU​ អាច​នឹង​ចាត់វិធានការ​ ប៉ុន្តែ​បាន​ទទួលស្គាល់​ថា​ វា​ពិតជា​លំបាក​ណាស់​ក្នុង​ការ​បង្ហាញថា​ Bell​ មានបំណង​ធ្វើបែប​នោះ​។

    ក្នុង​ពេល​បន្ថែម​ថា​ ឪពុក​ម្តាយ​របស់​ Lim​ ក៏បាន​គិតថា​ ការ​ប៉ះទង្គិច​នេះ​គឺជា​រឿង​ចេតនា​ដែរ​នោះ​ មន្ត្រី​ម្នាក់​របស់​សហព័ន្ធ​កីឡា​ជិះ​ស្គី​របស់​កូរ៉េ​ខាងត្បូង​បានឱ្យ​ដឹង​ថា​៖ «ក្នុង​ដំណាក់កាល​នេះ​ យើង​មិន​អាច​សរុប​បាន​ថា​ Bell​ បាន​បង្ក​ឱ្យ​ Lim​ មានរបួស​ដោយចេតនា​ឡើយ​ វា​ពិតជា​លំបាក​ណាស់​ក្នុង​ការ​ប្រាប់​ដោយ​គ្រាន់តែ​មើលរូប​ភាព​វីដេអូ​លើ​ករណីនេះ​»។

    កីឡាការិនី​ Lim​ វ័យ​ 16ឆ្នាំ​ ដែល​កំពុងតែ​ប្រកួត​ក្នុង​ព្រឹត្តិ​ការណ៍​ជើងឯក​ជិះ​ស្គី​ពិភពលោក​ជា​លើក​ទី1​ របស់​នាង​បាន​រុំ​ជើងការ​ពារ​ នៅមុន​ពេល​រកបាន​ 72.91ពិន្ទុ​ ដើម្បី​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ5​ ពីលើ​កីឡាការិនី​ Bell​៕

  • Canon ជួបជាមួយ NatachaVanការសម្ពោធ កាំមេរ៉ា EOS R/ EOS RP ក្នុងភោជនីយដ្ឋាន SENZE Bistro Bar

    Canon ជួបជាមួយ NatachaVanការសម្ពោធ កាំមេរ៉ា EOS R/ EOS RP ក្នុងភោជនីយដ្ឋាន SENZE Bistro Bar

    ភ្នំពេញ៖ កាលពីថ្ងៃសៅរ៍ទី23 ខែមីនា ឆ្នាំ2019 Canon I-Qlick បានរៀបចំពិធីសម្ពោធផលិតផលថ្មីកាមេរ៉ាស៊េរី EOS R/EOS RP របស់ខ្លួនដែលប្រារព្ធធ្វើឡើងចាប់ពីម៉ោង 5:30នាទី រហូតដល់ ម៉ោង8:30 នាទីយប់ នៅក្នុងភោជនីយដ្ឋានSENZE Bistro Bar ដែលមានអាស័យដ្ឋាននៅលើផ្លូវលេខ 51 កែងជាមួយផ្លូវ 228 រាជធានីភ្នំពេញ។

    ជាមួយនឹងការបើកសម្ពោធនូវកាមេរ៉ាប្រភេទថ្មីស៊េរី EOS R/EOS RP I-Qlick បានអញ្ជើញ ភ្ញៀវកិត្ដិយសដែលភាគច្រើនសុទ្ធសឹងជាអ្នកជំនាញក្នុង វិស័យថតរូប និងជាអ្នកថតរូបអាជីពនៅក្នុងប្រទេសកម្ពុជាផងដែរ។

    ម្យ៉ាងវិញទៀត ការសម្ពោធមួយនេះ ក៏មានការព៌ណនាអំពីលក្ខណៈពិសេសផ្សេងៗរបស់កាមេរ៉ាដោយលោកហ៊ីម ដាវុធ ថែមទាំងមានការចូលរួមពី អ្នកថតរូបអាជីព គឺលោក JerryThai និង លោក Miller ដែលបានមកធ្វើការចែករំលែកនូវបទពិសោធន៍ក្នុងការប្រើប្រាស់កាមេរ៉ាស៊េរីថ្មីប្រភេទ EOS R/ EOS PR។

    ជាមួយនិងការសម្ពោធកាមេរ៉ាស៊េរីថ្មី EOSR/EOS RP ផងដែរអ្នកប្រើប្រាស់អាចស្វែងរកនូវលក្ខណៈពិសេសជាច្រើនដូចជាប្រភេទកាមេរ៉ា Full Frame Mirrorless ជាដើម។ ជាមួយកាមេរ៉ាCanon ស៊េរី EOS R/EOS RPគឺភ្ជាប់មកជាមួយនឹង Full Frame CMOS Sensorsដែលអាចផ្ដល់ឱ្យលោកអ្នកនូវ គុណភាពនៃរូបភាពកាន់តែច្បាស់ ក្រៅពីនេះ FullFrame Sensors អាចបំបាត់នូវ Crop Factorដែលកើតឡើងមកពី Sensors មានកម្រិតតូច ហើយលោកអ្នកអាចប្រើប្រាស់Wide Angel Lenses ដែលធ្វើឱ្យរូបភាពកាន់តែអស្ចារ្យ។

    កាមេរ៉ាស៊េរីថ្មីប្រភេទ EOS R/ EOSRP មានគ្រឿងបន្ថែមដែលអាច សម្រួលជាមួយការប្រើប្រាស់ប្រភេទ Canon EFនិង ស៊េរី EF-S lenses ដែលអាចប្រើប្រាស់ជាមួយនឹង Lenses ផ្សេងៗផងដែរ។

    Canon បាននាំមកនូវអ្វីដែលពិសេសនោះគឺវត្តមានរបស់ Natacha Van ដែលជា ច្នៃម៉ូតសម្លៀកបំពាក់អន្ដរជាតិ ហើយអ្នកចូលរួមទាំងអស់អាចសាកល្បងជាមួយនឹង កាមេរ៉ាប្រភេទថ្មី ស៊េរី EOSR/ EOS RP ដោយផ្តិតនូវរូបភាព ដែលបានតាំងបង្ហាញដោយការឆ្នៃម៉ូតដ៏អស្ចារ្យរបស់ Natacha Van។

    រីឯ SENZE Bistro Bar គឺបង្កើតឡើងសម្រាប់បម្រើ អតិថិជនទាំងអស់ នូវឧបករណ៍ទាន់សម័យ និងសម្រួលដល់ការងារផ្ទាល់ខ្លួន ហើយក៏អាចរីករាយជាមួយនឹងការបរិភោគនូវ កាហ្វេ SENZE HouseBlend Peacock និងអាហារឆ្ងាញ់ៗជាច្រើនទៀត។ វាគឺជាកន្លែងដែលពោពេញទៅដោយបច្ចេកវិទ្យានិងជួយសម្រួលដល់ការងាររបស់លោកអ្នកផងដែរ ។ SENZE Bistro Bar ក៏ជាកន្លែង សម្រាប់ណាត់ជួប និង ជាកន្លែងសម្រាប់ការប្រជុំខ្នាតតូចដែលមានផ្ដល់ជូននូវ ឧបករណ៍បញ្ចាំង Slide ម៉ាស៊ីនព្រីន។ទន្ទឹមនឹងនេះផងដែរ អតិថិជនក៏អាចសាកល្បងនូវរស់ជាតិអាហារឆ្ងាញ់ៗ បែបអន្ដរជាតិបែបអ៊ឺរ៉ុប និងបែបអាស៊ី ។

    SENZE Bistro Bar គឺថែមទាំងមាន ម្ហូបបែប អាស៊ី ដែលមានផ្ដល់ជូនដូចជា Fried HokkienNoodlles Fried Carrot Cake និង Laksa ហើយនិងម្ហូបបែបអាស៊ី ឆ្ងាញ់ៗជាច្រើន និងម្ហូបបែប អ៊ឺរ៉ុប ដែលមានដូចជា CharGrilled Chicken cutlet ជាមួយនឹង Green Pepper និងមាន Spaghetti Carbonara ផងដែរ។

    ជាមួយនឹងកាហ្វេ ក្នុងស្រុក អតិថិជនក៏អាចរីករាយជាមួយនឹងកាហ្វេពិសេស Peacock Brandដែលមានលក់នៅក្នុង SENZE Bistro Bar និង Ice BlendedPineapple Tart Freeze និង Oreo Black Forest ដែលយើងទាំងអស់គ្នាគួរតែសាកល្បង។

    ឈ្មោះ: Mr.Jackson Ang

    ក្រុមហ៊ុន: i-QlickMarketing Co.,Ltd

    ទូរស័ព្ទ: +855 (70)688 088

    អ៊ីមែល: [email protected]

  • រលឹមប្រុយៗ ត្រៀមបំបែកបទចម្រៀងកំពូលក្នុងរដូវចូលឆ្នាំខ្មែរខាងមុខនេះ

    រលឹមប្រុយៗ ត្រៀមបំបែកបទចម្រៀងកំពូលក្នុងរដូវចូលឆ្នាំខ្មែរខាងមុខនេះ

    រាជិនីសំឡេងទឹកឃ្មុំប្រចាំផលិតកម្មថោន មាស សុខសោភា នៅតែទទួលបានការគាំទ្រខ្លាំងដដែល ពីសំណាក់អ្នកគាំទ្រ ទូទៅ ព្រោះបទ តារាចម្រៀងនេះ ភាគច្រើន តែងតែឆក់បេះដូងអ្នកស្តាប់មិនឱ្យជិនណាយឡើយ ជាមួយការដាក់អារម្មណ៍ មនោសញ្ចេតនា អមជាមួយទឹកដមសំនៀងដ៏ពីរោះរណ្តំ។

    កំពូលតារារូបស្រីនេះ មិនត្រឹមតែច្រៀងពីរោះប៉ុណ្ណោះទេ សូម្បីតែ នៅខាងក្រៅវិញក៏ សោភា មានភាពរួសរាយ រាក់ទាក់ ជាមួយអ្នកនៅជុំវិញខ្លួនផងដែរ។ ដោយហេតុនេះហើយ ទើបធ្វើឱ្យប្រជាប្រិយ មាស សុខសោភា នៅមានដដែល។

    ដោយឡែកនៅពេលថ្មីៗនេះផលិតកម្មថោន ទើបបានបញ្ចេញ MV ផ្លូវការមួយទៀតហើយ របស់ មាស សុខសោភា ក្រោមចំណងជើងថា “រលឹមប្រុយៗ” ដែលជាការ និពន្ធទំនុកច្រៀង និង Melody សោម ដូរ៉េ, និពន្ធបទភ្លេងដោយ TempoTris។

    ក្រោយពីស្តាប់បទនេះចប់ សឹងតែគ្រ​ប់គ្នា លាន់មាត់សរសើរថា ពិតជាពីរោះខ្លាំងណាស់ ហើយបើនិយាយ ពីអ្នកសម្តែងវិញ ពិតជាដើរតួសមគ្រប់ៗគ្នា លាយឡំជាមួយការកំប្លែងថែមទៀតផង។ ក្នុងនោះក៏មានអ្នកខ្លះចូលមក comment ដោយការពេញចិត្តជាខ្លាំងថា “ពីរោះខ្លាំងណាស់១បទនេះ ដឹងតែរាំផ្អើលភូមិទៀតហើយឆ្នាំថ្មីនេះ”។ និយាយរួមមួយបទនេះ គឺបានទាក់ចិត្តអ្នកស្តាប់ស្ទើរតែទាំងអស់តែម្តង មិនទាន់មាននរណាម្នាក់ថាមិនពីរោះឡើយ។ ដើម្បីជ្រាបកាន់តែច្បាស់បន្ថែមទៀត តោះទៅស្តាប់ទាំងអស់គ្នា៕

  • ដឹងតែផ្ទុះហើយឆ្នាំនេះ ! “20K” ផន ស្រីខួច បង្ហោះភ្លែតផ្ទុះអ្នកអ្នកទស្សនារាប់រយ KViews

    ដឹងតែផ្ទុះហើយឆ្នាំនេះ ! “20K” ផន ស្រីខួច បង្ហោះភ្លែតផ្ទុះអ្នកអ្នកទស្សនារាប់រយ KViews

    កញ្ញា​ ផន​  ស្រី​ខួច​ មិន​ត្រឹមតែ​មាន​ទឹកសំឡេង​ផ្អែម​ពិរោះ​ និង​ច្រៀង​បទ​បែន​បាន​គ្រប់​ទម្រង់​នោះ​ទេ​ សូម្បីតែ​វីដេអូ​ចម្រៀង​របស់​នាង​ ក៏​មានសាច់​រឿង​ និង​សកម្ម​ភា​ពប្លែ​កៗ​ផង​ដែរ​។ ជាក់ស្ដែង​វីដេអូ​ បទ​”20K​ ” របស់​តារាចម្រៀង​ល្បីល្បាញ​ កញ្ញា​ ផន​ ស្រី​ខួច​ ទើបតែ​បង្ហោះMV​ មិនទាន់​បាន​ប៉ុន្មាន​ម៉ោង​ផង​ឃើញថា​ ទទួល​បានការ​គាំទ្រ​ភ្លូកទឹកភ្លូកដី​បាត់​ទៅ​ហើយ​ នៅ​លើ​សង្គម​យូ​ធូប​ និង​ហ្វេ​សបុ​ក។ ​

    ជា​ការ​កត់សម្គាល់​ចំពោះ​ចំនួន​អ្នក​ចូល​ Views​ គឺ​កើន​ឡើង​ៗដល់​រាប់​រយ​ KViews​ ខណៈ​ដែល​អ្នក​ចែកចាយ​លើ​សង្គម​ហ្វេ​សប៊ុ​កក៏​មាន​ចំនួន​ច្រើន​មិនធម្មតា​។ ស្ថានភាព​កំពុង​កើតឡើង​ បើ​ទោះ​មិន​ក្លាយជា​បទចម្រៀង​ជួរមុខ​គេ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ខាងមុខ​ក៏​ពិតជា​ក្លាយជា​បទ​ផ្ទុះ​មួយ​ដែល​នឹង​មាន​អ្ម​កពេញនិយម​ភ្លូកទឹកភ្លូកដី​សម្រាប់​មួយ​បទ​នេះ​ដែរ​។ ​ខណៈ​ដែល​ពេល​ចេញ​ Audio​ ចម្រៀង​មួយ​បទ​នេះ​ មិនសូវ​កន្ត្រាក់​បានការ​គាំទ្រ​ខ្លាំង​ទេ​ ប៉ុន្តែ​ក្នុង​ពេល​ចេញ​ជា​ MV​ ហើយ​ស្ទីល​របស់​នាង​ទៀតសោត​ និង​តួសម្ដែង​សុទ្ធ​ក្រ​ម៉ិ​ចក្រ​ម៉ើ​មនឹង​មាន​ស្ទីល​រាំ​សប្បាយ​ប្លែកភ្នែក​ ហា​ក់ធ្វើ​ឱ្យ​បទ​”20K​” ផ្ទុះ​ខ្លាំង​តែម្ដង​។ នៅ​តាម​បណ្ដា​ស្តង់​ឃោសនា​លក់​ផលិតផល​ គេ​ឮបទចម្រៀង​មួយ​បទ​នេះ​ចាក់​បន្លឺ​យ៉ាង​គគ្រឹក​គក្រេ​ង ខណៈ​ដែល​នៅ​តាម​កន្លែងរាំ​កម្សាន្ត​ក៍​ចាប់ផ្ដើម​បន្លឺ​បទ​នេះ​ដូចគ្នា​ ធ្វើ​ឱ្យ​បទចម្រៀង​មួយ​នេះ​ ចាប់ផ្ដើម​មានការ​ទទួលស្គាល់​។ យុវវ័យ​មួយចំនួន​បាន​ទាំង​ទន្ទេញ​ពាក្យ​”20K​”ដែល​ជា​ចំណងជើង​បទចម្រៀង​របស់​នាង​ ធ្វើជា​ពាក្យ​ឌឺដង​គ្នា​ នៅពេល​យុវវ័យ​ទាំងនោះ​ចង់​ទាមទារ​អ្វីមួយ​នោះ​ផង​។

    សូមជម្រាប​ថា​ ផន​ ស្រី​ខួច​ ​មិនទាន់​ត្រូវ​បាន​សុំ​ចំណាប់​អារម្មណ៍​ក្រោយ​បទ​”20​ K” របស់​នាង​ ក្លាយជា​បទ​ដែល​មានសន្ទុះ​នោះ​ទេ​ ប៉ុន្តែ​យោង​តាម​ប្រជាប្រិយ​ភាព​ដែល​លេចចេញ​ពី​បទចម្រៀង​មួយ​បទ​នេះ​ ​គឺ​ពិតជា​ធ្វើ​ឱ្យ​នាង​ញញឹម​បិទមាត់​មិន​ជិត​នោះ​ទេ​ ជាពិសេស​ក្នុង​ពេល​បទចម្រៀង​របស់​នាង​ ចាប់ផ្ដើម​គេ​ស្គាល់​ខ្លាំង​ ខណៈ​ដែល​ពាក្យ20K​ គេ​ចាប់ផ្ដើម​យុវវ័យ​យក​មក​ប្រើ​យ៉ាង​ជាប់មាត់​ ដែល​មិន​ខុសពី​ជួយ​ឱ្យ​បទ​របស់​នាង​ ផ្ទុះ​ខ្លាំង​ក្នុង​ផ្នត់គំនិត​យុវវ័យ​។ ម្នា​ក់ៗ​សរសើរ​ថា​ មួយ​បទ​នេះ​ក្រៅពី​ជា​បទភ្លេង​ថ្មី​ អត្ថន័យ​ពិរោះ​ហើយ​ថែមទាំង​មាន​ក្បាច់​រាំ​រស់រវើក​ និង​មាន​ស្ទីល​ខុសប្លែក​ពី​បទ​ផ្សេង​ៗទៅទៀត​ ទើប​ចេញ​មិនទាន់​បាន​ប៉ុន្មាន​ម៉ោង​ផង​ ​ក៏​មានការ​គាំទ្រ​ច្រើន​ដល់​ម្លឹង​លើ​យូ​ធូប​៕

    កាន់តែ​ជាក់ច្បាស់​ សូម​ទស្សនា​វីដេអូ​ខាងក្រោម​នេះ​ ៖

  • ក្រោយពី​សំងំ​អស់​មួយ​រយៈ​ ឡេង​ មុ​ន្នី​រចនា​ ងាក​ចូល​ប្រលូក​សិល្បៈ​វិញ​ហើយ

    ក្រោយពី​សំងំ​អស់​មួយ​រយៈ​ ឡេង​ មុ​ន្នី​រចនា​ ងាក​ចូល​ប្រលូក​សិល្បៈ​វិញ​ហើយ

    ​ក្រោយ​បាត់មុខ​អស់​មួយ​រយៈ​ ពេលនេះ​ដែរ​ តារាចម្រៀង​ស្រី​ ឡេង​ មុ​ន្នី​រចនា​ ​ ក៏បាន​ប្រកាស​ចូល​សិល្បៈ​ជាថ្មី​ ដែល​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ សប្បាយចិត្ត​ខ្លាំង​ ពេល​ឃើញ​នាង​បង្ហាញមុខ​យ៉ាង​ដូច្នេះ​។ ជាពិសេស​ គេ​សង្កេតឃើញ​ថា​ សម្រស់​របស់​អ្នកនាង​ ឡេង​ មុ​ន្នី​រចនា​ កាន់តែ​ស្រស់​ស្អាត​ ជាង​មុន​ បើ​ទោះបីជា​ វ័យ​របស់​នាង​ កាន់តែ​ជ្រេ​បន្តិច​ក៏ដោយ​។

    គួរ​រំឭក​ដែរ​ថា​ តារាចម្រៀង​ស្រី​យេៗ​អង្រួន​អារម្មណ៍​មិត្ត​យុវវ័យ​ ល្បី​ខ្លាំង​នា​ដើមឆ្នាំ2000​ និយម​សិច​ស៊ី​រូប​នេះ​ អ្នកនាង​បាន​ស្ងាត់ស្ងៀម​ពី​សិល្បៈ​អស់​មួយ​រយៈ​ធំ​មក​ហើយ​ រហូតដល់​យុវវ័យ​ជំនាន់​ថ្មី​ស្ទើរតែ​ភ្លេច​ទៅ​ហើយ​ថា​ ឡេង​ មុ​ន្នី​រចនា​ ជាតា​រា​ចម្រៀង​មួយ​ដួង​ដែល​ធ្លាប់​មានឈ្មោះ​បោះ​សំឡេង​។ ការ​បាត់មុខ​ពី​សិល្បៈ​យ៉ាង​អា​ថកំបាំង​ អស់​រយៈពេល​ជាង​ 10ឆ្នាំ​មកនេះ​ បាន​ធ្វើ​ឱ្យ​កេរ្តិ៍ឈ្មោះ​របស់​នាង​ ស្ទើរតែ​បាន​សាបសូន្យ​ពី​មជ្ឈដ្ឋាន​សិល្បៈ​ទៅ​ហើយ​ដែរ​ ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នោះ​ គឺ​នៅត្រង់​ថា​ នាង​បាត់មុខ​មិនមែន​ ដោយសារតែ​ទៅ​រស់នៅ​ បរទេស​នោះ​ទេ​ ពោល​គឺ​នាង​កំពុងតែ​សំងំ​ ក្លាយជា​ថៅកែ​លក់​គ្រឿងចក្រ​ មួយ​ក្នុង​រាជធានី​ភ្នំពេញ​។ អ្នកនាង​ ឡេង​ មុ​ន្នី​រចនា​ មាន​វ័យ​កាន់តែ​ជ្រេ​ហើយ​មិនបាន​បណ្ដើរ​ប្ដី​អ្នកនាង​ឱ្យ​មហាជន​បាន​ស្គាល់​នៅឡើយ​ទេ​ ខណៈ​ដែល​ចូលរួម​ក្នុង​កម្មវិធី​មួយ​ តែ​បណ្ដើរ​ ឪពុកម្ដាយ​នាង​ ជា​លក្ខណៈ​គ្រួសារ​ទៅវិញ​។

    អ្នកនាង​ថា​ បច្ចុប្បន្ន​មិនសូវ​សម្បូរ​រកា​រងា​រ ក្នុង​សិល្បៈ​ដូចមុន​ទេ​ ព្រោះ​តារា​ចម្រៀង​ថ្មី​ៗរះ​ច្រើន​ នាង​កាន់តែ​ចាស់​ ដូចនេះ​នាង​ត្រូវ​រកមុខ​របរ​មួយ​ ដើម្បី​លំនឹង​ជីវភាព​គ្រួសារ​ ។ យ៉ាងណាមិញ​ អ្នកនាង​ ឡេង​ មុ​ន្នី​រចនា​ សព្វថ្ងៃ​នេះ​ជា​ថៅកែ​គ្រឿងចក្រ​មួយ​ ដែល​ជា​អាជីព​គោល​។នាង​លក់​គ្រឿងចក្រ​ ជាមួយ​ក្រុម​គ្រួសារ​ តែ​សិល្បៈ​នាង​មិន​ចោល​ទេ​ ដរាបណា​ទស្សនិកជន​ នៅតែ​ចង់​ឃើញ​ នាង​នៅតែ​បន្ត​ លុះត្រាតែ​លែង​មាន​អ្នក​ចង់​មើល​ គឺ​នាង​ឈប់​ឯង​តែម្ដង​។យ៉ាងណាក៏ដោយ​អ្នកនាង​ ឡេង​ មុ​ន្នី​រចនា​ បាន​រៀបការ​ពីរ​ដង​រួច​ទៅ​ហើយ​ ខណៈ​ដែល​ស្នេហ៍​ទីមួយ​ខកបំណង​ តែ​ចំណង​ស្នេហ​ទីពីរ​ ទើបតែ​រៀប​កា​រស្ងា​ត់ៗ​មិន​កក្រើក​ក្នុង​ពិភព​សិល្បៈ​នៅ​អំឡុង​ឆ្នាំ2015​ តែ​សម្រាប់​ចំណង​ស្នេហ៍​ថ្មីនេះ​ មិនមែន​ជា​បញ្ហា​អ្វី​ទៀត​ឡើយ​ ព្រោះ​នាង​ចាស់ទុំ​ជាង​មុន​ក្នុង​រឿង​នេះ​។

    ទន្ទឹង​នឹង​មុខរបរ​រកស៊ី​ក៏​រីកចម្រើន​ច្រើន​គួរសម​ ឥលូវ​នេះ​ស្រាប់​ថា​ ធ្លាយ​ដំណឹង​ថា​ អ្នក​កំពុង​ងាក​ចូល​ប្រលូក​ក្នុង​វិស័យ​សិល្បៈ​វិញ​ ព្រោះថា​ ក៏​ជាតា​រា​ស្រី​ម្នាក់​ដែល​មាន​សមត្ថភាព​ពេញទី​ មិនថា​សម្តែង​ និង​ចម្រៀង​ ហើយ​អ្នកនាង​អាច​ច្រៀង​បាន​ច្រើន​ភាសា​ទៀតផង​៕

  • ស្រា​បៀរ​ ABC​ Extra​ Stout​ និង​Tiger​ នឹង​ចាប់​រង្វាន់​លើក​ទី១នៅ​ថ្ងៃអាទិត្យ​ចុង​សប្តាហ៍​នេះ​

    ស្រា​បៀរ​ ABC​ Extra​ Stout​ និង​Tiger​ នឹង​ចាប់​រង្វាន់​លើក​ទី១នៅ​ថ្ងៃអាទិត្យ​ចុង​សប្តាហ៍​នេះ​

    រាជធានី​ភ្នំពេញ​៖ នៅ​ថ្ងៃអាទិត្យ​ទី​ ៣១​ ខែ​មីនា​ ឆ្នាំ២០១៩ខាងមុខនេះ​ ស្រា​បៀរ​ ABC​ Extra​ Stout​ និង​ Tiger​ នឹង​រៀបចំ​ការ​ចាប់​រង្វាន់​ជ័យមង្គល​លើក​ទីមួយ​សម្រាប់​កម្មវិធី​អាពាហ៍​ពិពាហ៍​រដូវ​កាល​ឆ្នាំ២០១៨​-២០១៩​។

    កម្មវិធី​ពិសេស​នេះ​នឹង​មានការ​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍MyTV​ ចាប់ពី​ម៉ោង​ ៨យប់​-៩យប់​ ដោយមាន​ការចូលរួម​សម្តែង​ដ៏​អស្ចារ្យ​ពី​តារាចម្រៀង​ល្បីឈ្មោះ​ជាច្រើន​រូប​ដើម្បី​ផ្តល់​ការកម្សាន្ត​សប្បាយ​ជូន​ទស្សនិកជន​មាន​ដូចជា​ លោក​ ឆន​ សុវណ្ណ​រាជ​ និង​ កញ្ញា​ មាស​សុខ​សោភា​។

    កម្មវិធី​នេះ​ធ្វើឡើង​សម្រាប់​តែ​អតិថិជន​ដែល​បាន​ជាវ​ស្រា​បៀរ​ ABC​ Extra​ Stout​ និង​ Tiger​ សម្រាប់​កម្មវិធី​អាពាហ៍​ពិពាហ៍​របស់​ខ្លួន​។ សម្រាប់​ការ​ចាប់​រង្វាន់​លើកទីមួយ​នេះ​ស្រា​បៀរ​ ABC​ Extra​ និង​ Tiger​ នឹង​ប្រគល់​រង្វាន់​ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​ជាច្រើន​រង្វាន់​ជូន​គូ​ស្វាមីភរិយា​ថ្មី​ដែល​មាន​មហា​សំណាង​ដូចជា​ដំណើរ​កម្សាន្ត​នៅ​ទី​ក្រុង​ឡុង​ដ៏​របស់​ស្រា​បៀរ​ ABC​ Extra​ Stout​ ចំនួន​ ២រង្វាន់​ ​និង​ដំណើរ​កម្សាន្ត​នៅ​ទីក្រុង​ស៊ីដនី​ប្រទេស​អូស្រ្តាលី​ជាមួយ​និ​ងទឹកប្រាក់​ ១៥០០​ ដុល្លារ​ របស់​ស្រា​បៀរ​ Tiger​ ចំនួន​ ៥ រង្វាន់​។

    តើ​គូ​ស្វាមីភរិយា​រូប​ណាខ្លះ​ជា​ម្ចាស់​រង្វាន់​ផ្តាច់ព្រ័ត្រ​ដ៏​អស្ចារ្យ​ទាំងនេះ​?

    សូមកុំ​ភ្លេច​ចូលរួម​ទស្សនា​និង​តាមដាន​ទាំងអស់គ្នា​!!!

    អបអរ​ពិធី​អាពាហ៍​ពិពាហ៍​របស់​លោក​អ្នកជា​មួយ​ស្រាបៀ​រលំ​ដាប់​ពិភពលោក​។

    ពិសា​ដោយ​ការទទួលខុសត្រូវ​៕

  • អីយ៉ាស់!! ឆ័យ លីដាឡែន បន្ថែមអាជីពកាត់សក់ទៀត

    អីយ៉ាស់!! ឆ័យ លីដាឡែន បន្ថែមអាជីពកាត់សក់ទៀត

    ពិតជាមិនធ្លាប់បានដឹងទាល់តែសោះថា តារាចម្រៀងនិងច្រៀង ឆ័យ លីដាឡែន ពូកែវោហាស័ព្ទនិយាយកំប្លែងផ្ទុះសំណើតនៅក្នុងរោងការទាល់តែសោះ ស្រាប់តែពេលថ្មីៗនេះ អ្នកនាងបានបង្ហោះសារនិងរូបភាពជាច្រើនសន្លឹកនៅលើហ្វេសប៊ុកថា នេះជារោងការទី 2 ហើយដែលអ្នកច្រៀងកាត់សក់ការ។

    គេមើលឃើញថា អ្នកនាង ឆ័យ លីដាឡែន ស្រាប់តែបង្កើតអាជីពបន្ថែមទៀត ច្រៀងកាត់សក់ការ ដោយចាប់ដៃគូជាមួយនាយគ្រឿន ហើយភាពកំប្លែងកាត់សក់កូនប្រុសកូនស្រីនេះ ធ្វើឱ្យ ដាឡែន បុកពោះមិនស្ទើរនោះទេ ខ្លាចសម្តែងខុសទម្រង់បែបការ។

    នេះជាតារាទី2ហើយ ដែលងាកមកចាប់អាជីពច្រៀងកាត់សក់ការ ដោយមុននេះឃើញតារាសម្តែង ប៉ែន ចំរ៉ុង ប្តូរមកច្រៀងកាត់សក់ការដៃគូជាមួយ ខាត់ សុឃីម។ ចំណែក ឆ័យ លីដាឡែន ដែលនិយមលេងសើច ឬនៅខាងក្រៅចូលចិត្តកំប្លែងឲ្យ​គេសើចសប្បាយនោះ ស្រាប់តែងាកមកចាប់អាជីពថ្មីសឹងថា មិនគួរឲ្យ​ជឿ ស្របពេលដែលនាងជាតារាចម្រៀងយេយេរាំញាក់រង្គើរឆាកសម្តែងឡើងរាំឆ្នាំទៅហើយនោះ។

    នៅលើបណ្តាញសង្គមរបស់ ដាឡែន បានសរសេររៀបរាប់ថា លើកទីដំបូងហើយសម្រាប់​ខ្ញុំក្នុងអាជីពមួយនេះ រោងទី1ដែលច្រៀងកាត់សក់ជាមួយដៃគូនាយគ្រឿន អរគុណដល់បងម្ចាស់ការ ដែលស្រលាញ់គាំទ្រ ខ្ញុំជ្រើ​សយកខ្ញុំច្រៀងកាត់សក់សេរីមង្គលកូនប្រុសកូនស្រីជាមួយនឹងនាយគ្រឿន។

    តាមរយៈរបរថ្មីនេះ​ គេកាន់តែរំពឹងថា ម្ចាស់ដើមការនានាអាចនឹងទាក់ទង ដាឡែន យកទៅច្រៀងមង្គលការវគ្គកាត់សក់ ព្រោះតារារូបនេះ ក៏​មានជំនាញបែបកំប្លែងៗធ្វើឲ្យ​សើចចុកពោះមិនអន់ឡើយ។ បែបនេះហើយទើបត្រូវបាននាយគ្រឿងឆក់យកធ្វើដៃគូមុនគេ ដើម្បីឲ្យ​មានការទាក់ទាញ ពេលសម្តែងជូនកូនលោកមេបាប្រុសស្រីហើយប្លែកម្យ៉ាងដែរ៕

  • ផលិតករកុនខ្មែរ ហ៊ុយ យ៉ាងឡេង ចេញមុខពន្លះរោងកុនប្រឹងបញ្ចាំងរឿងបរទេស ហើយកៀកសម្លាប់កុនខ្មែរ

    ផលិតករកុនខ្មែរ ហ៊ុយ យ៉ាងឡេង ចេញមុខពន្លះរោងកុនប្រឹងបញ្ចាំងរឿងបរទេស ហើយកៀកសម្លាប់កុនខ្មែរ

    ទើបតែស្រឡប់មកពីកម្មវិធីទីផ្សារកុននៅហុងកុង ស្រាប់តែ ហ៊ុយ យ៉ាឡេង ផលិតករកុនខ្មែរមួយរូបបង្ហោះសារប្រតិកម្មចំពោះរោងកុននៅស្រុកខ្មែរ ដែលផ្ដោតសំខាន់លើការបញ្ចាំងរឿងបទេស ហើយកៀកសង្កត់កុនខ្មែរទៅ ដោយលោករៀបរាប់ថា ៖ សូមនិយាយរឿងក្នុងចិត្តមិនមែនរឿងទឹកនិងភ្លើងទេ គឺរឿងអាជីបរបស់ខ្ញុំ បើតាមទទួលព័តមានពីព្រឹទ្ធាចារ្យ ៣អ្នកបានឱ្យដឹងថា ការចរចាគ្នា មិនមែនជាច្បាប់ វាជាការសន្យា តែសន្យាសម្រាប់អ្នកធំ វាស្មើនឹងច្បាប់
    នេះជាការសន្យារវាងភាគីទាំង៣នឹង

    ខ្ញុំសូមរៀបរាប់៖

    ១-ការចាក់បញ្ចាំងកុនខ្មែរគឺ ១ខែ៤រឿង មានន័យថារឿងខ្មែរ១អាទិត្យ១រឿង គ្មានទេកុនខ្មែរ ចេញថ្ងៃតំណាលគ្នា តែ​តាមដឹងពីផលិតករទាំង2 គឺ រឿងតន្រ្តីជីវិតចាក់ ថ្ងៃ 21 រឿងឯណាខ្មោចចាក់ថ្ងៃ28 ក៏ប៉ុន្តែ ថ្ងៃមួយ ថៅកែរោងកុន១ បានខលទៅម្ចាស់រឿងឯណាខ្មោច ថាសូមលើក ទៅថ្ងៃ21បានទេ ព្រោះបើអ្នកនៅថ្ងៃ28 អ្នកនិងបុករឿងធំមួយគឺរឿងFriend Zone ! What The Fuck! ហេតុអីមានរឿងនឹងចុះមិនប្រកាច់យកអា Friend Zone ទៅអោយ
    ឆ្ងាយពីថ្ងៃ២៨ទៅ មេចចាំបាច់អោយខ្មែរគ្នាឯងរុញទៅមុខធ្វើអី? ចម្លើយខ្មែរគ្នាឯងក៏យល់ព្រមដោយសារហេតុផលថា មិនអីទេយើងស៊ូកុំបុកFriend Zone អីយើងនៅជុំគ្នាក៏មិនអីដែរ ព្រោះរឿងយើងរស់ជាតិខុសគ្នា នេះជាចម្លើយគ្មានជម្រើស បើតាមសាកសួរពីម្ចាស់រឿងទាំងពីរ។

    ២- រឿងថៃ​ ១ខែ អោយចេញតែ២រឿងទេ តែខែនេះលើស ចេញ៣រឿង ដោយសារតែ វាជាការចរចាការចរចាគ្នា មិនមែនជាច្បាប់វាជាការសន្យា តែអ្នកលើ្មសនឹងសន្យា ស្មើនឹងមើលងាយការសន្យា។

    ៣-រឿងបរទេសហូលីវូតរឿងជាតិសាសន៍ដទៃទៀតមិនបានស្ថិតនៅ និងការសន្យាទេ ចឹងហើយហូលីវូតមកចោះ បុកចោះប៉ះអ្នកណាក៏ប៉ះចុះ ព្រោះមិនស្ថិតនិងការចរចា។ ម៉ែបើនៅស្រុកចិនគេខ្លាចណាស់ គេមើលណាស់ គេប្រយ័ត្នណាស់ ព្រោះអាអន្ទឹតនឹងជាយក្ស ១ខែអោយចូលប៉ុន្មានរឿងប៉ះពាល់រឿងក្នុងស្រុកអត់? នេះជាការទ្វេសប្រហែសរវាងបងធំទាំងបីដែលមិនបានសន្យា ។

    ៤-រឿងក្រៅក្របខណ្ឌ័ដោយសារគ្មានអាទី៣និងហើយ បានរឿងឥណ្ឌូនេស៊ីមកចំពេល ខ្មោចម្តាយដើម កើបលុយទាំងការ៉ុងយកទៅស្រុកវិញហើយប្រាប់គ្នា ស្រុកខ្មែរបានលុយវើយចឹងហើយអ្នកចែកចាយទាំង២ បញ្ជាក់អ្នកយករឿងក្រៅប្រទេសមកស្រុកខ្មែរមាន២អ្នក ដណ្តើមកុនឥណ្ឌូនេស៊ី យកមកចាក់គ្មានប្រណី ចាក់ថ្ងៃណាក៏បានព្រោះគ្មានស្ថិតនៅក្នុងការចចាររបស់បងធំផង ចឹងហើយមានអ្នកយករឿងចេញតាំងពីជំនាន់
    អ៊ីសារ៉ាក់ រឿងចេញតាមអ៊ីនធឺនេត ក៏យកមកចាក់បានលុយដែរ។

    ៥-រឿងក្រៅក្របខណ្ឌ័១ទៀត អ្នករៀ​បចំម៉ោងបញ្ចាំង មាន៣អ្នក តាមរោងរបស់គេ ដែលស្រុកខ្មែរមាន៣ក្រុមហ៊ុន ទាំងអស់គ្នាជាជនជាតិខ្មែរតែមានម្នាក់ឈ្មោះដូចអង់គ្លេស តែមិនដឹងមេចគេអោយបងឈ្មោះអង់គ្លេស បោះមេ ចឹងរាល់រឿងខ្មែរទាំង២អ្នកស្តាប់បងអង់គ្លេសអ្នកសម្រេច ថាអោយដាក់ ដាក់ថាឱ្យទម្លាក់ គឺទម្លាក់ មានថ្ងៃមួយនោះបងអង្គ្លេស ទម្លាក់រឿងគេខុស មិនប្រាប់ឈ្មោះទុកអោយហ្វែនទោះទាយដោយខ្លួនឯង ទិចទៀតមានតម្រុយអោយទាយ ចាំបានឈ្លោះគ្នាបែកម៉ាំ រហូតម្ចាស់រឿងរកភស្ដុតាង សុំទោសភស្ដុតាងប្រហែលសរសេរខុស អ្នកដឹងប្រាប់ផង និយាយត​ថា ថៅកែកុនសន្យាដក ពូអង់គ្លេសចោល តែសន្យាខ្យល់បានម៉ាអទិត្យពូអង់គ្លេសចូលវិញ ដូចនេះ ដែលជាជនខ្មែរមានឈ្មោះជាអង់គ្លេសកាន់តែមានគុំនុំនឹងកុនខ្មែរ អោយតាកុន ខ្មែរចេញពូអង់គ្លេសឈ្លៀតរកវិធីអោយអស់ល្បិចដាក់កុនបរទេសចូលដើម្បីហ៊ុំ
    ព័ទ្ធសម្លាប់កុនខ្មែរដោយប្រយោលតាមដែលអាចធ្វើបាន។

    ៦-នេះជាហេតុដែលធ្វើអោយមានរឿងក្រៅក្របខ័ណ្ឌទី៦នេះកើតឡើង ដែលខ្ញុំគូសសញ្ញាខ្វែង ខ្ញុំសូមមិនទទួលយកការដាក់បញ្ចាំងការរៀបតារាងបញ្ចាំងបែបនេះ រឿងខ្មែរចេញតំណាលគ្នាវាជាកំហុស១ រឿងខ្មោចមួយ រឿងខ្មែរក្រហមមួយ
    ថារស់ជាតិ២ផ្សេងគ្នាចុះ អ្នកស្ទឹងមានជ័យនឹងគាំទ្ររឿង២នឹងព្រោះគាត់ចូលចិត្តរឿងខ្មែរណាស់ ចុះហេតុអីក៏ដាក់រឿងបរទេសដែលរស់ជាតិដូចគ្នាគឺរឿងខ្មោច ថៃខ្មោចហូលីវូតខ្មោចឥណ្ឌូនេស៊ីចេញថ្ងៃតំណាលគ្នានឹងកុនខ្មែរធ្វើអី មានចេត
    នាសម្លាប់កុនខ្មែររឺយ៉ាងមេច? ចំណុចត្រង់នេះហ្វែនរឿងបរទេសនិងមើលងាយថាខ្ញុំខ្លាចរៀងបរទេស ម៉ែអ្នកណាមិនខ្លាច បើគេធ្វើអស់៣០ម៉ឺនយើងធ្វើអស់៥ម៉ឺន ហើយយកមកបុគ្នា ដូចវៃបុកចឹងបើគីឡូស្មើគ្នាអាណាខ្លាចយី។

    សរុបមតិគ្មានទី៧អីទៀតទេ គ្មានក្របខ័ណ្ឌអីទៀត នេះជារឿបប្រឌិតទេ រឿងការពិតគឺខ្ញុំសុំអង្វរបងធំសុខនី ដែលជាវីរបុរសរបស់ខ្ញុំការពារកុនខ្មែរ ត្រឡប់មកវិញបងឈប់ធ្វើការពួកខ្ញុំពិបាកណាស់បង បើសិនជាអាចរឿងក្រោយរបស់ខ្ញុំយកទៅបញ្ចាំងតាមវត្តមានហ្វែនៗតាមទៅមើលអត់ សូមឆ្លើយការពិត៕


  • កម្ពុជាបើចង់អាចលក់រឿងក្នុងទីផ្សារអន្តរជាតិបាន លុះត្រាតែប្ដូរការផលិតទៅជារឿងបែប Action ជាជំនួសវិញ

    កម្ពុជាបើចង់អាចលក់រឿងក្នុងទីផ្សារអន្តរជាតិបាន លុះត្រាតែប្ដូរការផលិតទៅជារឿងបែប Action ជាជំនួសវិញ

    បើតាមសម្ដីផលិតករភាពយន្ដខ្មែរចូលរួមទីផ្សារភាពយន្ដនៅហុងកុងបានឱ្យដឹងថា កម្ពុជាបើចង់អាចលក់រឿងបានក្នុងទីផ្សារអន្តរជាតិ គឺលុះត្រាតែប្ដូរការផលិតពីរឿងបែបកំប្លែង និងរឿងបែបខ្មោច ទៅជារឿងបែប Action ជាជំនួសវិញ ដោយអ្នកស្រីបង្ហើបថា ប្រទេសជិតខាងរបស់កម្ពុជា គេមានទិន្នន័យលក់រឿងបានតម្លៃខ្ពស់ៗ មិនធម្មតានោះទេ ព្រោះតែគេមានសមត្ថភាពផលិតរឿងតម្រូវតាមទីផ្សារអន្តរជាតិ។ (more…)

  • តារាសម្ដែង តេង វាសនា ដាក់មួយឃ្លាចាក់ដោត៖ « មិនដឹងថាគាត់ដឹង នេះជាធុងសំរាមអត់ទេ »

    តារាសម្ដែង តេង វាសនា ដាក់មួយឃ្លាចាក់ដោត៖ « មិនដឹងថាគាត់ដឹង នេះជាធុងសំរាមអត់ទេ »

    សម្រាកពីការសម្ដែងរឿងតាមកញ្ចក់ទូរទស្សន៍ គេកត់សម្គាល់ឃើញថា តារាសម្ដែង តេង វាសនា ងាកមកចាប់អារម្មណ៍ធ្វើរឿងជួយសង្គមជាច្រើនថ្ងៃច្រើនយប់មកហើយ តាមរយៈការសម្អាតសំរាមនៅតាមបណ្ដោយលូទឹកស្អុយបឹងត្របែក។ តារាប្រុសរូបនេះ ពិតជាធ្វើឱ្យមហាជនពោលសរសើរអំពីទឹកចិត្ត និងការលះបង់ខ្លាំងណាស់ ព្រោះថា មានតារាសិល្បៈមួយចំនួនទៀត ដែលបានចូលរួមសកម្មភាពកម្រនេះ តាមរយៈការអូសទាញពីលោក និងកូនចិត្តចង់ជួយរំលែកផងដែរ។

    ក្ដីកង្វល់តែងតែមានដំណោះស្រាយ ទើបបានជាធ្វើឱ្យ តេង វាសនា កៀងករយុវវជនស្ម័គ្រចិត្តមកបំពេញកម្លាំងបន្ថែមទៀត ដើម្បីបង្កើនសកម្មភាពរើសសំរាមនេះ ឱ្យកាន់តែមានប្រសិទ្ធភាពក្នុងការបញ្ចូនសារដល់អ្នកដែលនិយមចោលសំរាមគ្មានសណ្ដាប់ធ្នាប់បែបនេះ។ តារាប្រុសរូបនេះ បានបង្ហោះសារបន្ថែមអំពីការទុកដាក់សំរាមដល់មហាជនថា « មិនដឹងថាគាត់ដឹង នេះជាធុងសំរាមអត់ទេ » ដែលសារនេះ បានសបញ្ជាក់ឱ្យដឹងថា ពីមួយថ្ងៃទៅមួយថ្ងៃ នៅតែមានអ្នកយកសំរាមមកចោលដោយគ្មានរអាចិត្តអ្នកសម្អាតនោះឡើយ។

    សូមជម្រាបថា កម្លាំងសមត្ថិកិច្ចក៏កំពុងឃ្លាំមើលសកម្មភាពអ្នកចោលសំរាមគ្មានរបៀបនៅលូទឹកស្អុយបឹងត្របែក ដើម្បីធ្វើការណែនាំ និងអនុវត្តន៍តាមនិតិវិធីច្បាប់ផងដែរ។ សូមរួមគ្នារក្សាសំរាមឱ្យបានស្អាត ដើម្បីអនាម័យទីក្រុងស្អាត គ្មានសំរាមរប៉ាត់រប៉ាយ៕