Author: អេបិល

  • Lexus​ RC​ ស៊េរី​ 2019​ មាន​លក់​នៅ​វៀតណាម​ហើយ​!

    Lexus​ RC​ ស៊េរី​ 2019​ មាន​លក់​នៅ​វៀតណាម​ហើយ​!

    ថ្មី​ៗនេះ​ រថ​យន្ត​ស្ព័រ​ដ៏​ទំនើប​ស៊េរី​ឆ្នាំ2019​ Lexus​ RC​ luxury​ sports​ coupé​ កំពុង​មាន​វត្តមាន​លើទឹក​ដី​វៀតណាម​នៅក្នុង​ឃ្លាំងលក់​រថយន្ត​ 2កន្លែង​ ដែល​មួយ​មានឈ្មោះ​ថា​ Thang​ Long​ នៅ​ទីក្រុង​ហាណូយ​ និង​មួយ​ទីតាំង​ទៀត​នៅ​ទីក្រុង​ ហូជីមិញ​ ស៊ី​ធី​ ឬសៃហ្គន​ កាលពី​ថ្ងៃទី1​ ខែមេសា​ ឆ្នាំ2019​ កន្លងទៅ​នេះ​។

    Lexus​ RC​ 300​ ដ៏​ទំនើប​នេះ​បំពាក់​ម៉ាស៊ីន​ V6​ ចំណុះ​ 3.5លីត្រ​ ប្រភេទ​ Twin​-Turbocharged​ ដែល​មាន​កម្លាំង​ 260សេះ​។

    ចំពោះ​តម្លៃ​ដាក់​លក់​ Lexus​ RC​ 300​ នៅ​វៀតណាម​គឺ​ប្រមាណ​ជា​ 3.3ប៊ី​លាន​ដុង​ប្រមាណ​ជា​ 142.200ដុល្លារ​អាមេរិក​៕

  • iPhone​ 11​ អាច​នឹង​ដាក់​កាមេរ៉ា​ 3គ្រាប់​បែបនេះ​

    iPhone​ 11​ អាច​នឹង​ដាក់​កាមេរ៉ា​ 3គ្រាប់​បែបនេះ​

    iPhone​ XI​ កាមេរ៉ា​ 3គ្រាប់​ បាន​បង្ហាញ​រូបភាព​ដែលគេ​សង្ស័យ​ថា​ជា​គ្រោង​កណ្ដាល​របស់​ iPhone​ ជំនាន់​ថ្មី​ បាន​លេចចេញ​ឡើង​ ហើយ​វា​ក៏​ដូចគ្នា​ទៅ​នឹង​រូបភាព​ Render​ និង​គំនូសបំព្រួញ​ដែល​ធ្លាប់​បាន​ចេញផ្សាយ​កាលពី​កន្លងទៅ​ដែរ​។

    ជា​ធម្មតា​គ្រោងឆ្អឹង​កណ្ដាល​ គឺជា​ចំណុច​ស្នូល​ដ៏​សំខាន់​នៃ​រចនាប័ទ្ម​របស់​ទូរស័ព្ទ​ វា​មាន​ផ្ទុក​នូវ​គ្រឿងបន្លាស់​ ដូចជា​ Motherboard​ ថ្ម​ និង​អេក្រង់​ជាដើម​។ ក្នុងករណី​នេះ​ គ្រោងឆ្អឹង​មួយ​នេះ​បានឱ្យ​ជា​សញ្ញា​ថា​ iPhone​ XI​ មានការ​ផ្គុំ​កាមេរ៉ា​ចំនួន​ 3គ្រាប់​។

    រន្ធ​មូល​ៗ3​ គឺជា​រន្ធ​សម្រាប់​បំពាក់​កាមេរ៉ា​ ចំណែក​រន្ធ​ 2ទៀត​ អាច​ជា​រន្ធ​ Flash​ និង​រន្ធ​កាមេរ៉ា​វាស់​ជម្រៅ​។ នៅ​ចំកណ្ដាល​ក៏​គេ​ឃើញ​មាន​រង្វង់​មូល​ដ៏​ធំ​មួយ​ ដែល​ជាទី​តាំងរបស់​ដុំ​សាក​ថ្ម​ឥត​ប្រើ​ខ្សែ​។

    តាមរយៈ​គ្រោងឆ្អឹង​ដែល​លេច​ធ្លាយ​នេះ​ គេ​អាច​ស្រមើស្រមៃ​ចេញ​ជារូបរាង​ខាងក្រោយ​របស់​ iPhone​ ជំនាន់​ថ្មី​ និង​បង្កើត​បាន​ជា​រូបភាព​ Render​ ដូច​ខាងក្រោម​នេះ​ ៖

  • សូរ្យ អែនណា និងស្វាមី រៀបការហើយ គម្រោងទៅរស់នៅហុងកុង

    សូរ្យ អែនណា និងស្វាមី រៀបការហើយ គម្រោងទៅរស់នៅហុងកុង

    ទស្សនិកជនសម្តែងនូវការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយទទួលដំណឹងថា តារាម៉ូដែលក៏ល្បីប្រចាំ ប្រទេសកម្ពុជា និងជាប្រធានក្រុមម៉ូដែល «តារារះថ្មីកម្ពុជា» កញ្ញា សូរ្យ អែនណា បានសម្រេចចិត្តដឹកដៃបុរសជន ជាតិហូឡង់ ដ៏ស្រស់សង្ហារម្នាក់ ចូលរោងការនៅព្រឹកថ្ងៃទី06 ខែមេសា ឆ្នាំ2019នេះ ដែលកម្មវិធីទាំងមូល គឺរៀបចំតាមបែបប្រពៃណីខ្មែរ។

    សូមជម្រាបថា ជាការកត់សម្គាល់ តារាម៉ូដែលស្រីរាងខ្ពស់ស្រឡះសម្បុរស្រអែម កញ្ញា សូរ្យ អែនណា កាលពីកន្លងទៅមិនធ្លាប់ លេចឮនូវរឿងរ៉ាវ មានទំនាក់ទំនងស្នេហ៍ជាមួយនរណាម្នាក់នោះទេ ខណៈនេះស្ងាត់ៗ គឺចូលរោងការតែម្តង ។ ដំណឹងនេះ បានធ្វើឱ្យអ្នកគាំទ្ររបស់នាង មិនតិចនោះទេសម្តែងនូរការីករាយ និងរំភើបជំនួស ព្រោះនាងនិង ស្វាមី មើលទៅពិតជាស័ក្តសមនឹងគ្នា យ៉ាងខ្លាំង។ អ្វីដែលពិសេសទិដ្ឋភាពនៅព្រឹកថ្ងៃមង្គលការរបស់នាង គឺមានសាច់ញាតិបងប្អូនទាំងសងខាងចូលរួម មានទាំងជនជាតិបរទេសស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរ និងបងប្អូនខ្មែរយ៉ាងច្រើន ខណៈអ្នកកំដរគឺសុទ្ធសឹងតែតារាម៉ូដែលល្បីៗផងនោះ។

    អ្នកនាង សូរ្យ អែនណា និយាយប្រាប់អ្នកសារព័ត៌មានឡារ៉ែនថា ស្វាមីដែលអ្នកនាងសម្រេចចិត្តរៀបការគឺជាអតីតអ្នកគ្រប់គ្រងសណ្ឋាគារលំដាប់ផ្កាយ៥នៅប្រទេសកម្ពុជាចំនួន៣ឆ្នាំហើយ ដោយទើបតែផ្លាស់ការងារទៅឡើងតួនាទីនៅក្នុងទីក្រុងហុងកុងប៉ុណ្ណោះ ទើបនាងបញ្ជាក់ថាខ្លួននឹងផ្លាស់ទៅនៅហុងកុងដែរ ប៉ុន្តែមិនទៅរហូតទេ គឺទៅឡើងចុះៗ ព្រោះមិនអាចចោលប្រទេសកម្ពុជា។

    សូរ្យ អែនណា ក្នុងថ្ងៃមង្គលការទាំងកូនកំលោះ និងភ្ញៀវបរទេស អ្នកនាងសុទ្ធតែទទូចឱ្យតែងខ្លួនរបៀបខ្មែរ ទលបក្នុងពិធីមង្គលការរបស់នាង ដ្បិតថាស្វាមីជាជនបរទេស តែសូម្បីតែរូប Pree-Wedding ក៍នាងបានអោយកូនកំលោះគ្រងឈុតជាព្រះបាទជ័យវរ្ម័នទី៧ ដើម្បីអោយដឹងពីវប្បធម៍ដ៍ផូរផង់របស់ខ្មែរនោះដែរ។ ក្នុងពិធីមង្គលការរបស់នាង គេកត់សម្គាល់ថា នាងបានរៀបចំជាទម្រង់បែបខ្មែរច្រើនជាងបរទេស ខណៈដែលភ្ញៀវកិត្តិយសដែលជាតារាសិល្បៈគឺបានបង្ហាញខ្លួនកុះករ មិនធម្មតា៕

  • បាត់មុខពីសិល្បៈមួយរយៈ តារាសម្ដែងវ័យក្មេង ស្រេង ឈៀងឡេង ក្លាយជាថៅកែដី

    បាត់មុខពីសិល្បៈមួយរយៈ តារាសម្ដែងវ័យក្មេង ស្រេង ឈៀងឡេង ក្លាយជាថៅកែដី

    បន្ទាប់ស្ងប់ស្ងាត់ការសម្ដែងអស់មួយរយៈមក គេស្រាប់តែឃើញតារាសម្ដែងវ័យក្មេង ស្រេង ឈៀងឡេង ក្លាយជាថៅកែដីធ្លីមួយកន្លែងដ៏គួរឱ្យភ្ញាក់ផ្អើល។ បើទោះបីជាប្រលូកសិល្បៈមិនបានប៉ុន្មានផង ស្រាប់តារាសម្ដែងប្រុសរូបនេះ ងាកមកប្រលូកជំនួញដីធ្លី និងមានដៃគូសហការដ៏គួរឱ្យនឹកស្មានមិនដល់ពីសមត្ថភាព។ លោកបានប្រាប់ឡារ៉ែនថា ក្រៅពីអាជីពជាអ្នកសិល្បៈ កន្លងមកលោកជាបុគ្គលិកធម្មតាលក់ដីឱ្យក្រុមហ៊ុនមួយ តែពេលនេះ លោកមានដើមទន់គ្រប់គ្រាន់ និងបើកគម្រោងដោយខ្លួនឯងហើយ។

    លោក ស្រេង ឈៀងឡេង បានអះអាងថា វិស័យសិល្បៈលោកគ្រាន់តែស្រលាញ់ និងចង់បង្ហាញមុខឱ្យមានទំនាក់ទំនងជាមួយមិត្តភ័ក្ត្រ និងអ្នកស្គាល់គ្នានៅក្នុងសិល្បៈប៉ុណ្ណោះ ប៉ុន្តែបើឱ្យលោកសកម្មនឹងការងារមួយនេះ គឺលោកមិនខំខ្លាំងពេកនោះទេ ទើបលោកសកម្មច្រើនជាងនឹងមុខជំនួញដីធ្លី ដោយផ្ដើមពីការងារពីអ្នកលក់ដីឡូតិ៍ឱ្យលោក សែន ណារ៉ា ក៍ក្លាយជាដៃគូភាគហ៊ុនលើគម្រោងទី10របស់លោកសែន ណារ៉ា ដែលលោកបញ្ជាក់ថា នេះគឺជាជំហានជោគជ័យធំមួយដែលលោកតស៊ូ។ លោកថា លោក និងដៃគូជំនួញបានក្រុងពាលីលើផ្ទៃដីជាច្រើនហិកតារ កាលពីរសៀលថ្ងៃទី6 មេសា ខណៈដែលក្នុងពិធីនោះ ក៍មានការប្រកាសថាលក់អស់ប្រមាណជា60ភាគរយទៅហើយ តាំងពីពេលមិនទាន់កាត់ខ្សែបូរផ្លូវការ។ លោកពេញចិត្តគម្រោងធ្វើជាថៅកែដីឡូក្នុងភាគហ៊ុនមួយជាលើកដំបូងនេះយ៉ាងខ្លាំង ដោយសារតែគម្រោងស្ថិតនៅទីប្រជុំជនជិតផ្លូវរថភ្លើងាត់ផ្លូវជាតិលេខ៣ ជាប់ផ្សារព្រៃទទឹង ហើយជាដីដែហ៊ុំព័ទ្ធដោយរោងចក្រធំៗ ខណៈដែលលោកក៍នឹងលក់ក្នុងតម្លៃតែប្រមាណ៣ពាន់ដុល្លារក្រោយបញ្ចុះតម្លៃដើម្បីទាក់ទាញទីផ្សារ។ យ៉ាងណាមិញ លោក ស្រេង ឈៀង បានអះអាងថា ខ្លួននឹងមិនដកឃ្លាពីការងារសិល្បៈនោះទេ ដោយក្រៅពីទទួលថតឱ្យមហាជនបានស្គាល់កាន់តែស្គាល់ខ្លាំង ក៍គម្រោងចេញបទផ្ទាល់ខ្លួនក្នុងពេលដកឃ្លាបាននោះផង។

    លោក សែន ណារ៉ា ដែលបានសម្រេចផ្ដល់ឱកាសឱ្យលោក ស្រេង ឈៀងឡេង ចូលហ៊ុនសែសិបហាសិប បើកគម្រោងដីឡូតិ៍រួមគ្នា នៅលើបណ្ដោយផ្លូវជាតិលេខ3 ជាប់ផ្លូវរទេះភ្លើង ក្នុងភូមិព្រៃទទឹង ឃុំព្រះនិពាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលមានចម្ងាយតែប្រមាណ11គីឡូម៉ែត្រពីរង្វង់មូលចោមចៅនោះ គឺដោយសារតែលោក ស្រេង ឈៀងឡេង គឺជាអតីតបុគ្គលិកដែលមានសមត្ថភាព ហើយដោយសារតែលោកយល់ថាការចាប់ដៃជាមួយ លោក ស្រេង ឈៀងឡេង និងធ្វើឱ្យមុខជំនួញរបស់លោកនឹងមានសន្ទុះជាងមុនផង ទើបធ្វើសម្រេចចិត្តចាប់ដៃ។ លោកថាលោកស្រេង ឈៀងឡេង ជាតារាឆ្លាតវ័យ ហើយទំនាក់ទំនងក្នុងមុខជំនួញដ៍ខ្លាំងទើបលោកយល់ថា គម្រោងទី10 ដែលលោកសម្រេចចិត្តបើកលក់ដោយចូលហ៊ុនជាមួយបុរសវ័យក្មេងរូបនេះ នឹងកាន់តែងាយជោគជ័យ។

    ក្នុងពិធីចាប់ដៃធ្វើជំនួញរួមគ្នានោះ លោក ស្រេង ឈៀងឡេង បញ្ជាក់ថា លោកក៏នឹងឆ្លៀតធ្វើសកម្មភាពសប្បុរសធម៍អោយខ្លាំងបន្ថែមពីលើគម្រោងចេញបទចម្រៀង និងទទួលសម្ដែងផងដែរ ដើម្បីរូមចំណែកជួយសង្គម៕

  • លោក នូ សុភេន ត្រៀមដឹកនាំកំពូលសិល្បករ 70 រូបធ្វើឱ្យកក្រើកសង្ក្រាន្ដព្រះវិហារ

    លោក នូ សុភេន ត្រៀមដឹកនាំកំពូលសិល្បករ 70 រូបធ្វើឱ្យកក្រើកសង្ក្រាន្ដព្រះវិហារ

    តារាល្បីៗ និងសិល្បករប្រមាណជាង70 រូបនឹងត្រៀមខ្លួនធ្វើឱ្យសង្ក្រានព្រះវិហារឆ្នាំនេះផ្ទុះកក្រើក ក្នុងថ្ងៃចូលឆ្នាំ ត្រូវនឹងថ្ងៃទី14-15និង16 ខែមេសា ខាងមុខនេះ ។ ខេត្តព្រះវិហារគ្រោងនឹងបើកព្រឹត្តិការណ៍សង្ក្រាន្ដជាទ្រង់ធំរបស់ខ្លួនពេញរយៈពេល3ថ្ងៃ នៅក្នុងរមណីយដ្ឋានប្រសាទកោះកេរ ក្នុងស្រុកគូលែន ខេត្តព្រះវិហារ ដោយត្រូវបានមហាជនរំពឹងថានឹងផ្ទុះហើយអាចទាក់ទាញអ្នកទេសចរណ៍ខ្លាំងមិនធម្មតានោះទេ ដោយសារតែនេះជាព្រឹត្តិការណ៍សង្ក្រានធំ ហើយត្រូវបានធ្វើឡើងស្របគ្នានឹងសង្ក្រាន្ដខេត្តសៀមរាប មិនធ្វើធំដូចរាល់ឆ្នាំ។

    លោក នូ សុភេន អ្នករៀបចំកម្មវិធីទូរទស្សន៍ និងជាអ្នករៀបចំទម្រង់សិល្បៈ នៅក្នុងព្រឹត្តិការណ៍សង្ក្រានមួយនេះ បានថ្លែងបញ្ជាក់ថា អាជ្ញាធរខេត្តព្រះវិហារ និងក្រុមហ៊ុនសហការ បានត្រៀមរៀបចំដុតដៃដុតជើងរួចរាល់អស់ហើយ ដើម្បីអោយសង្ក្រានខេត្តព្រះវិហារ ក្លាយជាសង្ក្រានប្រវត្តិសាស្ត្រនៅក្នុងឆ្នាំនេះ។ ទម្រង់សិល្បៈបុរាណ ដែលមសនតម្លៃវប្បធម៌ ជាពិសេសរបាំ និងល្បែងប្រជាប្រិយ យ៉ាងសំបូរបែប នឹងត្រូវបាននង្ហាញជូនតាមតារាកម្មវិធីពេញរយៈពេល៣ថ្ងៃដែលបានកំណត់ ស្របគ្នាដែលកម្មវិធីនេះ ក៍មានតារាល្បីៗ ដូចជាតារាចម្រៀង ឈិត សុវណ្ណបញ្ញា ឈិត សុវណ្ណនុកា តារាកំប្លែងប៉េងប៉ោង និងតារាល្បីៗជាច្រើន ត្រៀមខ្លួនអស់ហើយ ដើម្បីធ្វើអោយសង្ក្រាននេះផ្ទុះ។

    លោក នូ សុភេន ដែលមានស្នាដៃរៀបចំទម្រង់វប្បធម៌ ធ្វើឱ្យមានការទទួលស្គាល់ក្នុងចង្កោមអ្នកសិល្បៈ និងមហាជនរាប់មិនអស់មិនរួចហើយ បានបង្ហាញការរំពឹងយ៉ាងខ្លាំងថា សង្ក្រានព្រះវិហារនៅក្នុងឆ្នាំនេះ នឹងមានអ្នកទេសចរណ៍ទៅកម្សាន្តភាគច្រើន ក្នុងពេលដែលទឹកដីខេត្តនេះ ក៏មានប្រាសាទកោះកេរ និង សម្បត្តិវប្បធម៌ជាច្រើនទៀត ដែលភ្ញៀវជាតិ និងអន្តរជាតិ សុទ្ធតែចង់ទស្ដនាស្រាប់។ ព្រឹត្តិការណ៍នេះ ក្រៅវត្តមានតារាសិល្បៈជាង៧០រូប ក៏មានរូបចំជាហ្សូនកម្សាន្តប្លែកៗ ដែលមានអត្ថន័យវប្បធម៌ ដែលលោកប្រកាសថា មិនចាញ់សង្ក្រាននៅខេត្តសៀមរាបនោះឡើយ ជាពិសេសគឺតំបន់ដែលនឹងទទួលភ្ញៀវឱ្យរាំកម្សាន្ត៕

  • ទ្រាំអត់ទ្រាំឃ្លាន ឌីជេ ហេរ៉ូ សន្សំលុយសង់ផ្ទះជូនម្ដាយ និងកូនទាំងពីរបានសម្រេចដូចបំណង

    ទ្រាំអត់ទ្រាំឃ្លាន ឌីជេ ហេរ៉ូ សន្សំលុយសង់ផ្ទះជូនម្ដាយ និងកូនទាំងពីរបានសម្រេចដូចបំណង

    មកដល់ពេលនេះ ពិធីករល្បីល្បាញលោក ឌីជេ ហេរ៉ូ នៅតែជាពោះម៉ាយកូន2 ចិញ្ចឹមកូនដោយគ្មានអតីតភរិយា មកឈឺឆ្អាលឡើយ។ អ្វីដែលគួរសរសើរ គឺលោកត្រូវដើរជាឳពុកផង ជាម្ដាយផង ហើយថែមទាំងអាចក្រោ្ឦកឈរពីភាពខ្វះមុខខ្វះក្រោយកាលពីមុន មកសល់ភូមិគ្រឹះលើផ្ទៃដីទំហ៊ំ 30 និង40 ដែលត្រូវគេប៉ាន់សហនានថា អស់ប្រាក់មិនតិចជាងសែនដុល្លារនោះឡើយ។

    លោក ហេរ៉ូ និយាយថា លោកបែកបាក់ភរិយា តាំពីឆ្នាំ2011 មកម្លេះ ដោយលោកនៅមិនទាន់សម្រេចចិត្តជ្រើសយកនារីណាផ្សេងមកជំនួសឱ្យស្នេហាប្រេះឆា ដែលបន្សល់កូនឱ្យលោក2នាក់មើលថែនោះឡើយ។ លោកថាខ្លួនជាអ្នករកលុយមកចិញ្ចឹមកូន និងផ្គត់ផ្គង់ក្នុងការសាងសង់ភូមិគ្រឹះដែលបានធ្វើពិធិសម្ពោធកាលពីល្ងាចថ្ងៃទី5 មេសា នៅម្ដុំសាលាសង្កាត់ព្រែប្ញស្សី ម្ដុំតាខ្មៅដោយញើសឈាមរបស់ខ្លួន។ យ៉ាងណាមិញលោកថា អតីភរិយារបស់លោកនៅចេញចូលមកលេងកូនជារឿយៗ ប៉ុន្តែរវាងលោក និងអ្នកនាង មិនអាច ត្រលប់វិញបានទេ ដោយលោក្រកាសរហូតដល់3ទៅ5ឆ្នាំទៀត ទើសំឡឹងមើលម្ដាយថ្មីឱ្យកូនទាំងពីរ។

    សូមជម្រាបផងដែរថា ទាំងបរិវេណផ្ទះ និង នៅខាងក្នុងផ្ទះ គេអាចនិយាយបានប្រណិតមិនសល់សូម្បីតែរបងផ្ទះជុំវិញ ប៉ុន្តែលោកថាសុំមិនបញ្ចេញតួលេខចំណាយនោះទេ ដើម្បីកុំឱ្យថាលោកអួត។ យ៉ាងណាមិញលោកថា តម្លៃនៃការសាងសង់ទាំងមូលដ្បិតថា មើលទៅហឹកហ៊ាក់ក៏ពិតមែន ប៉ុន្តែមិនជាអស់ច្រើនសែនដុល្លារទេ ដោយសារតែដីគឺជាដីកេរគ្រួសារ ហើយសួនដែលលោករៀបចំជុំវិញភូមិគ្រឹះយ៉ាងប្រណិតលម្អផ្ទះ ក៏ជាស្នដៃខ្លួនឯង បន្ទាប់ពូករៀនសូត្រពីម្ចាស់បុរី RN VIP ដែលធ្វើអោយលោកយល់កាត់តែស៊ីជម្រៅ៕

  • CSFF បើកប្រកាសទទួលរឿងប្រកួត សម្រាប់ឆ្នាំថ្មីរបស់ខ្លួន

    CSFF បើកប្រកាសទទួលរឿងប្រកួត សម្រាប់ឆ្នាំថ្មីរបស់ខ្លួន

    មហោស្រពភាពយន្តខ្លីចតុមុខ(CSFF) ត្រូវបានចាប់បដិសន្ធិឡើង ដើម្បីអបអរដល់ភាពយន្តខ្លីមកពីជុំវិញ ពិភពលោក។ ដើម្បីស្វាគមន៍រដូវកាលថ្មី CSFF បានបើកប្រកាសទទួលរឿងប្រកួត ដល់សមិទ្ធិកររឿងខ្លី ចាប់តាំងពី ដើមខែមីនាមកម៉្លេះ។ មហោស្រពនៅតែរាប់បញ្ចូលភាពយន្តខ្លីកម្ពុជា ដើម្បីលើកទឹកចិត្តដល់យុវសមិទ្ធិករយើង ឱ្យ បង្ហាញទេពកោសល្យរបស់ខ្លួន។ CSFF ឆ្នាំទី៨នេះនឹងត្រូវបានរៀបចំដោយ អង្គការភាពយន្តឈូករ័ត្ន ឬជាភាសា អង់គ្លេសហៅថា Sunflower Film Organization (SFO).

    CSFF នឹងជ្រើសរើសភាពយន្តខ្លីដែលលេចធ្លោ សម្រាប់ឆ្នាំទី៨នេះ ក្នុងពាក់កណ្តាលខែកក្កដាខាងមុខ។ ជ័យលាភី នឹងត្រូវបែងចែកយ៉ាងហោច ជា៥ប្រភេទដូចតទៅ៖

    🏆 ភាពយន្តខ្លីឆ្នើមរបស់កម្ពុជា
    🏆 ភាពយន្តខ្លីឆ្នើមបន្ទាប់របស់កម្ពុជា
    🏆 រង្វាន់ទស្សនិកជន ដល់ភាពយន្តខ្លីក្នុងស្រុក
    🏆 រង្វាន់ទស្សនិកជន ដល់ភាពយន្តខ្លីអន្តរជាតិ

    កំឡុងពេលមហោស្រពធំរបស់យើង នឹងប្រព្រឹត្តទៅនៅដើមខែកញ្ញាឆ្នាំនេះ បន្ទាប់ពីកម្មវិធីមានប្រយោជន៍ជាបន្ត បន្ទាប់ ដូចជា «យល់ដឹងពីកុនចតុមុខ» (Chaktomuk Film Insight), «ជំរំភាពយន្តឈូករ័ត្ន» (Sunflower FilmCamp), យុទ្ធនាការផ្សព្វផ្សាយ សន្និសីទព័ត៌មាន។

    លោក ស៊ុំ ស៊ីថែន ជាប្រធានមហោស្រពឆ្នាំនេះថ្លែងថា៖ «ខ្ញុំជឿថា ២០១៩ ជាឆ្នាំគាស់រំលើងរឿងរ៉ាវខ្លីៗដែលគេបំភ្លេច ចោលយូរហើយ ឱ្យរស់ឡើង ហើយអាចផ្សារភ្ជាប់សមិទ្ធិកររឿងខ្លីទាំងនោះ ជាមួយសិល្បករកម្ពុជាឯទៀតផង។» លោកក៏បន្ថែមថា៖ «ហេតុដូច្នេះហើយ បានជាយើងប្រកាន់យកពាក្យស្លោក «រំលេចរឿងអ្នកឱ្យមានជីវិត» សម្រាប់ ឆ្នាំនេះ»។

    សូមរំលឹកដែរថា ភាពយន្តខ្លីឆ្នើមរបស់យើងកាលពីឆ្នាំ២០១៨ មានចំណងជើងថា «ខ្យល់ខែកុម្ភៈ» ដឹកនាំរឿងដោយ លោក មុន្នី កណ្ណដារង្គ។ រឿងនេះនិយាយពីបុរសរត់តុកាហ្វេម្នាក់ ដែលប្រឹងប្រែងថែរក្សាសម្ព័ន្ធភាពពីចម្ងាយរបស់គាត់ ជាមួយមិត្តនារីគាត់ដែលរៀននៅឯបរទេស។ CSFF នឹងប្រារព្ធ Chaktomuk Film Insightដំបូងរបស់ខ្លួន នៅខែ ឧសភាខាងមុខ ដោយកាលបរិច្ឆេទ និងទីតាំងច្បាស់ នឹងប្រកាសជូនឆាប់ៗនេះ លើទំព័រហ្វេសប៊ុករបស់យើងខ្ញុ។

    បើអ្នកចង់ចូលរួមជាមួយសមិទ្ធិករផ្សេងៗទៀតនៅភ្នំពេញ ក៏ដូចជាផ្សារភ្ជាប់រឿងរបស់អ្នក ជាមួយទស្សនិកជនឱ្យបាន ច្រើន ផ្ញើរឿងខ្លីរបស់អ្នកមកយើងខ្ញុឥឡូវមក តាមhttps://filmfreeway.com/CSFF ឬ https://csff.co/submission/។

    សម្រាប់បច្ចុប្បន្នភាពបន្ថែម សូមចូលមើលទំព័រហ្វេសប៊ុក ឬគេហទំព័ររបស់យើងខ្ញុំ៖
    https://csff.co ឬ
    https://www.facebook.com/CSFF.co/
    ថតរឿងខ្លីឱ្យបានសប្បាយណា៎ ទាំងអស់គ្នា!


    អំពី «អង្គការភាពយន្តឈូករ័ត្ន»
    ក្រុមភាពយន្តឈូករ័ត្ន ឬ Sunflower Film Organization (SFO)គឺជាក្រុមមួយដែលបានបង្កើតឡើង ដោយ ឯករាជ្យ ដែលចូលរួមដោយអ្នកស្ម័គ្រចិត្តជាច្រើនរូបទូទាំងប្រទេសកម្ពុជាដែលស្រលាញ់ជំនាញភាពយន្ត អាយុ ចន្លោះពី១៥ឆ្នាំដល់៤០ឆ្នាំ។ ក្រុមនេះបានចុះឈ្មោះជាផ្លូវការនៅក្រសួងមហាផ្ទៃ ជាអង្គការមិនរកប្រាក់ចំណេញ ចុះថ្ងៃ ទី១៣ ខែមីនា ឆ្នាំ២០១៩ តាមសេចក្តីប្រកាសលេខ ១៣៩៤ ប្រ.ក។

    គោលដៅចម្បងគឺបន្តការងារពីក្រុមកុនខ្មែរ កូនខ្មែរហៅកាត់ថា៤ខេ(4K) ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៩ ដោយសមិទ្ធិករជនជាតិបារាំង ដើមកំណើតខ្មែរលោកជូដេវី។ ៤ខេ ត្រូវបានទទួលស្គាល់យ៉ាង ទូលំទូលាយ នៅឆ្នាំ ២០០៩ ដោយសារព័ត៌មានក្នុងស្រុក និងក្រៅស្រុក។ មិនត្រឹម តែល្បីឈ្មោះប៉ុណ្ណោះទេ នៅមានស្នាដៃជោគជ័យ ជាច្រើនដូចជា រឿង “ពេជ្រកូនភ្លោះ” (2009), ពិព័រណ៌ ស្នាដៃភាពយន្តសម័យឆ្នាំ 60’s និង 70’s” (2009), មហោស្រពសិល្បៈយុវជនខ្មែរ (ជាមួយ«សិល្បៈខ្មែរ អមតៈ»)(20011) កម្មវិធី“កុនខ្លី”(2012) “មហោស្រពភាពយន្ត ខ្លីចតុមុខ”(តាំងពី2012ម៉្លេះ), កម្រងរឿងខ្លី «ប្រាំអង្គ» (2014-2016) និងគម្រោងភាពយន្ត ដែលគួរឱ្យចាប់ អារម្មណ៍ជាច្រើនទៀត។

    ចំណែកអង្គការភាពយន្តឈូករ័ត្នវិញបានផលិតគម្រោង ខ្លួនឯងតាំងពីចុងឆ្នាំ២០១៧ ដែលហៅថាកម្មវិធី«កុនខ្ញុំ» សម្រាប់ ទូរទស្សន៍ជាតិកម្ពុជា(ទទក) កម្រងរឿងពី«គ្រួសារ» និងភាពយន្តខ្លីៗដូចជារឿង “akumu”និងរឿងខ្លីៗមួយ ចំនួនទៀត។ ទាំងនេះ គឺ ដោយសារតែមានការ គាំទ្រពីទស្សនិកជនទូទាំងប្រទេសនិងបានចាប់ដៃសហការគ្នាជាមួយ ស្ថាប័នល្បីៗ មួយចំនួនទៀត។ ក្រុមភាពយន្តឈូករ័ត្នមានគោលដៅដ៏ចម្បង គឺចង់អោយមានការយល់ដឹងកាន់តែទូលំ ទូលាយអំពីការផលិតភាពយន្ត ដើម្បីកសាងឧស្សាហកម្មភាពយន្តកម្ពុជាអោយ រឹងមានដោយយើងក៏បាន សហការ រៀបចំវគ្គបណ្តុះបណ្តាលខ្លីៗ ជាមួយសម្ព័ន្ធមិត្តតាមបណ្តាខេត្តមួយចំនួន ក្នុងព្រះរាជាណាចក្រ កម្ពុជា។

    សម្រាប់ព័ត៌មានលម្អិត សូមទាក់ទង៖
    លោក គាំ វត្ថា
    ប្រធានផ្នែកទំនាក់ទំនង
    លេខដៃ: (+855) 70 559 353
    អុីមែល: [email protected]

  • កម្ពុជាសម្រេចមិនជួលនាវាផលិតអគ្គិសនីរបស់តួកគី ដោយសារលក្ខខណ្ឌមិនត្រូវគ្នា

    កម្ពុជាសម្រេចមិនជួលនាវាផលិតអគ្គិសនីរបស់តួកគី ដោយសារលក្ខខណ្ឌមិនត្រូវគ្នា

    ក្រោយពីកម្ពុជាប្រឈមនឹង​ឥទ្ធិពល អាកាសធាតុ​ឡើង​កម្តៅ អែលនីណូ (El Nino) ដែលធ្វើឱ្យ​មានបញ្ហា​ខ្វះខាតទឹក និងអគ្គិសនីប្រើប្រាស់  រាជរដ្ឋាភិបាល​បានប្រកាសរៀបចំវិធានការដោះស្រាយជាច្រើន ដោយក្នុងនោះមានការចរចាទិញភ្លើងពីនាវាផលិតអគ្គិសនីរបស់​តួកគី ក៏ជាដំណោះស្រាយសំខាន់មួយផងដែរ តែរហូតមកដល់ពេលថ្មីៗនេះ​ ប្រមុខរាជរដ្ឋាភិបាល​បានប្រកាស​មិនជួលនាវាផលិតអគ្គិសនីនោះវិញ។

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ បានលើកឡើងនៅក្នុងកិច្ចប្រជុំ​គណៈរដ្ឋមន្ត្រីនៅថ្ងៃទី5 ខែមេសា ឆ្នាំ2019 នេះថា ​កម្ពុជាសម្រេចមិនជួល​នាវាផលិតថាមពលអគ្គិសនីរបស់តួកគីទេ មូលហេតុដោយសារតែលក្ខខណ្ឌមួយចំនួនមិនត្រូវគ្នា និងនាវានោះមិនអាចមកដល់កម្ពុជាទាន់សភាពការណ៍។

    អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ឯកឧត្តម ផៃ ស៊ីផាន បានប្រាប់បណ្តាញព័ត៌មានក្នុងស្រុកថា នៅពេលនេះកម្ពុជាទទួលបានការបង្កើនការផ្គត់ផ្គង់ថាមពលអគ្គិសនីបន្ថែមពីប្រទេសជិតខាង។ ដូចថ្ងៃនេះទទួលបាន 55មេហ្គាវ៉ាត់ពីប្រទេសថៃ សម្រាប់ការផ្គត់ផ្គង់បន្ថែម ព្រមទាំងការស្រូបយកថាមពលអគ្គិសនីពីប្រទេសឡាវ និងវៀតណាមផងដែរ។ ការដាក់ឱ្យដំណើរការនូវស្ថានីយអគ្គិសនីដើរដោយថាមពលព្រះអាទិត្យ 20មេហ្គាវ៉ាត់ នៅតំបន់ត្មាតពង ជិតភ្នំប្រសិទ្ធិ៍ បញ្ចូលមកក្នុងបណ្តាញអគ្គិសនីជាតិ ព្រមទាំងឱ្យសណ្ឋាគារ និងរោងចក្រធំៗជួយបញ្ចេញម៉ាស៊ីនភ្លើងរបស់ខ្លួន ដើម្បីបន្ថយការប្រើប្រាស់។ ធ្វើដូច្នេះយើងមានភ្លើង 200មេហ្គាវ៉ាត់សម្រាប់សម្រាលការលំបាករយៈពេលជាង1ខែនេះ មុនរដូវភ្លៀងចូលមកដល់៕

  • ឆ្នាំ​ដំបូង​មែន​ ! តារា​សិល្បៈ​ល្បី​ៗរួមគ្នា​ធ្វើ​ឱ្យ​កក្រើក​ព្រឹត្តិ​កា​រណ៍​សង្ក្រាន្ដ​ព្រែកឯង​ផ្អើល​វិទ្យាល័យ

    ឆ្នាំ​ដំបូង​មែន​ ! តារា​សិល្បៈ​ល្បី​ៗរួមគ្នា​ធ្វើ​ឱ្យ​កក្រើក​ព្រឹត្តិ​កា​រណ៍​សង្ក្រាន្ដ​ព្រែកឯង​ផ្អើល​វិទ្យាល័យ

    ​ក្នុង​ការ​ត្រៀម​អបអរ​សារ​ទរ​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ឆ្នាំកុរ​ឯកស័ក​ ដែល​កាន់តែ​ខិត​ជិត​មកដល់​យើង​សង្កេតឃើញ​ថា​ បណ្តា​គ្រឹះស្ថាន​អប់រំ​រដ្ឋ​និង​ឯកជន​ព្រមទាំង​ស្ថាប័ន​ផ្សេង​បាន​រៀបចំផែនការ​ជាបន្តបន្ទាប់​ទាក់ទិន​នឹង​សង្ក្រាន្ត្ត។ មិន​ខុសពី​គេ​ក្នុង​នោះ​ថ្នាក់ដឹកនាំ​នៃ​វិទ្យាល័យ​ព្រែកឯង​និង​បុគ្គលិក​ក្រោម​ឱវាទ​ក៏បាន​ប្រកាស​ព្រឹត្តិ​ការណ៍​សង្ក្រាន្ត​ផង​ដែរ​ ដោយ​នោះ​ជា​ការ​ចូលខ្លួន​លើក​ទី១​ ពុំ​ធ្លាប់​មាន​ឡើយ​ទើប​កាន់តែ​ពិសេស​សម្រាប់​លោកគ្រូ​អ្នកគ្រូ​សិស្សានុសិស្ស​អាជ្ញាធរ​នៅ​តំបន់​នោះ​។

    ថ្ងៃ​សង្ក្រាន្ដ​ព្រែកឯង​ម្សិលមិញ​នេះ​ គណៈ​គ្រប់គ្រង​នៃ​វិទ្យាល័យ​ព្រែកឯង​ ព្រមទាំង​អតីត​សិស្ស​វិទ្យាល័យ​និង​សិស្ស​កំពុង​សិក្សា​បាន​រួបរួម​គ្នា​រៀបចំ​កន្លែង​ទីតាំង​កម្មវិធី​ក្នុង​បរិវេណ​វិទ្យាល័យ​យ៉ាង​មាន​សោភ័ណភាព​ និង​ទាក់ទាញ​បំផុត​ ជាពិសេស​បាន​លើក​គោលគំនិត​ចង​ទង់​ក្រមា​ខ្មែរ​ជា​អត្តសញ្ញាណ​នៃ​ពេល​ចូល​សង្ក្រាន្ដ​តែម្ដង​។ ទោះបី​មាន​ភាព​ហត់នឿយ​បែប​ណា​ក៏​មិន​គិតជា​គំ​នៀ​បធំ​អ្វី​ឡើយ​។ នោះ​ជា​លើក​ទី១បំផុត​ដែល​វិទ្យាល័យ​ព្រែកឯង​បា​នប្រារព្ឋ​ធ្វើឡើង​ក្នុង​ន័យ​ចូលរួម​ថែរក្សា​ប្រពៃណី​ជាតិខ្មែរ​ពិសេស​បុណ្យជាតិ​ដែល​មាន​លក្ខណៈ​ធំ​ក្នុងចំណោម​បុ​ណ្យ​ធំៗ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

    សង្ក្រាន្ត​ព្រែកឯង​នេះ​ត្រូវ​បាន​ធ្វើឡើង​ក្នុង​បរិវេណ​វិទ្យាល័យ​ព្រែកឯង​ ស្ថិតនៅ​ក្នុង​ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ​ កាលពី​រសៀល​ថ្ងៃទី4​ មេសា​ ឆ្នាំ2019​ ដោយមាន​វត្តមាន​តារា​ជាច្រើន​រូប​ចូលរួម​។ ​នេះ​ជា​សង្ក្រាន្តដែល​រៀបចំ​ផ្តួចផ្តើម​សហការ​គ្នា​រវាង​លោកនាយក​វិទ្យាល័យ​ លោកគ្រូ​អ្នកគ្រូ​ និង​អតីត​សិស្ស​វិទ្យាល័យ​ព្រមទាំង​សិស្ស​ដែល​បញ្ចប់​ការសិក្សា​។ អ្នកចូលរួម​ទស្សនា​ ​; និង​រាំ​លេងកម្សាន្ត​ ត្រូវ​គេ​ប៉ាន់ស្មាន​ថា​ ដល់​ខ្ទង់ពាន់​នាក់​ ដោយធ្វើ​ឱ្យ​បរិវេណ​វិទ្យាល័យ​ ស្ទើរតែ​រក​កន្លែង​ឈរ​មិនបាន​។ ម្នា​ក់ៗ​សុទ្ធ​លាន់មាត់​ថា​វិទ្យាល័យ​ព្រែកឯង​ពិតជា​មិនធម្មតា​ បើ​ទោះជា​ការរៀបចំ​មិន​ត្រូវ​បាន​ចាត់ចែង​ទុក​ពី​ចម្ងាយ​។ ការ​ដាក់​ពង្រាយ​កង​សន្តិសុខ​ការពារ​ និង​អ្នក​សម្រួល​ចរាចរ​តាមផ្លូវ​ដើម្បី​អោ​យស​ង្ក្រាន្ដ​ទាំងមូល​កាន់តែ​រលូន​ ក៏​ត្រូវ​បាន​ធ្វើឡើង​យ៉ាង​ម៉ាត់​ចត់​ផង​ដែរ​។ សិល្បករ​សិល្ប​ការិនី​ សុទ្ធតែ​បង្ហាញ​អារម្មណ៍​សប្បាយរីករាយ​ ដោយ​តារា​ដែល​បាន​ចូលរួម​ប្រមាណ​លើស​កំណត់​ដែល​បាន​អញ្ជើញ​នោះ​ផង​។

    តារាសិល្បៈល្បីៗនីមួយៗ​លើកឡើង​ថា​ពិតជា​សប្បាយ​នឹកស្មាន​មិនដល់​ ដែល​អ្នក​មក​ចូលរួម​ក្នុង​សង្ក្រាន្ដ​វិទ្យាល័យ​ព្រែកឯង​នេះ​ កុះករ​ដល់​ម្លឹង​។ ក្នុង​នោះ​ ការ​រៀប​ចំហ្សូន​ ដើម្បី​ថត​កម្សាន្ត​ ដើម្បី​ទស្សនា​ស្នាដៃ​និស្សិត​ ​ និង​ កន្លែង​តន្ត្រី​រាំច្រៀង​ ក៏​មើលទៅ​ល្អឥតខ្ចោះ​អាច​ទទួលយក​បាន​ផង​ដែរ​ ខណៈ​ដែល​ទិដ្ឋភាព​វិទ្យាល័យ​នេះ​ ក៏​អំណោយផល​ក្នុង​ការរៀបចំ​ ព្រោះតែ​មាន​បរិវេណ​ធំ​ទូលាយ​ ​; ហើយ​សម្បូរ​ដោយ​ដើម​ឈើ​ធំៗ​ផ្ដល់​ម្លប់​ត្រ​ឆឹង​ត្រ​ឆី​មិន​ក្ដៅ​ងហែង​។

    វត្តមាន​តា​រាៗ​ដែល​ចូលរួម​បង្ក​បរិយាកាស​សង្ក្រាន​ទាំងមូល​ ​; ឱ្យ​សប្បាយរីករាយ​នៅក្នុង​ថ្ងៃ​នោះ​រួមមាន​៖ លោក​ ជ័យ​ សុ​វ៉ា​ត តារា​ចម្រៀង​សាន់​ដេ​, ​អ្នកនាង​ ឆ័យ​លី​ ដា​ឡែន​, កញ្ញា​ Baby​, ​ លោក​ ​; ម៉ា​ដូ​ណា​, ​ តារាចម្រៀង​កំពុង​ឡើង​កូដ​ លោក​ បូ​ តាំង​ហៀង​, ​តារាចម្រៀង​បាត់មុខ​យូរ​អ្នកនាង​ ​ កែវ​ ​ បូរ៉ា​, ​ លោក​ ​ យូ​ឌីស្កូ​ , តារា​សម្ដែង​ លោក​ យន​ សុ​ភ័ក្រ, លោក​ ​ អ៊ឹម​ ជីវ៉ា​, លោក​ គន់​ រៀម​រតនៈ​, ​កញ្ញា​ ​; ស៊ូ​ ដា​ណេ​, ​កញ្ញា​ ចែម​ ស្រី​លក្ខណ៍​, លោក​ ជួន​ អមរិទ្ឋ​, លោក​ ស៊ី​ម ស៊ី​ណាត​, កញ្ញា​ ឯក​ សុ​វណ្ណា​រត្ន័​, លោក​ ឈិន​ សា​រ៉ាត់​, អ្នកនាង​ នៅ​ ណា​វីន​ ដែល​ទើបតែ​ងើបពីឈឺ​, លោក​ ស៊ឹម​ សុវណ្ណ​ដូ​ឡា​, លោក​ សន​ សុវណ្ណារ៉ា​, កញ្ញា​ ស្រី​តូច​, លោក​ ផេង​ តុលា​, ​ តារា​សម្ដែង​កញ្ញា​ ហេង​ ស្រីពេជ្រ​, ​ លោក​ លោកJohn​, ​អ្នកនាង​ ​នី​ ម៉ាលី​ណា​, ​លោក​ ឃី​ម៉ូ​, លោក​ ​ ម៉ែ​ន អម្រុ​ងរ​ត្ន័​ , លោក​ ភី​តទ័រ​ ព្រមទាំង​តារា​ច្រើន​ដួង​ទៀត​៕

  • ស្រែកហ៊ោបែកសង្ក្រាន្ដព្រែកឯង… កំឡោះសង្ហា បូ តាំងហ៊ាង និងទេព ពិសិដ្ឋ ឆក់ដួងចិត្តសិស្សៗវិទ្យាល័យ

    ស្រែកហ៊ោបែកសង្ក្រាន្ដព្រែកឯង… កំឡោះសង្ហា បូ តាំងហ៊ាង និងទេព ពិសិដ្ឋ ឆក់ដួងចិត្តសិស្សៗវិទ្យាល័យ

    កម្មវិធីសង្ក្រាន្ដព្រែកឯងម្សិលមិញនេះ គែមើលឃើញថា សិល្បករសិល្បការិនីជាច្រើន សុទ្ធតែបង្ហាញអារម្មណ៍សប្បាយរីករាយក្អាកក្អាតរាំសប្បាយតាមបែបប្រពៃណីខ្មែរ ដោយតារាដែលបានចូលរួមប្រមាណលើសកំណត់ដែលបានអញ្ជើញតែម្ដង។ តារាសិល្បៈនីមួយលើកឡើងថា ពិតជាសប្បាយនឹកស្មានមិនដល់ ដែលសិស្សមកចូលរួមពីគ្រប់ទិសទីក្នុងសង្ក្រាន្ដវិទ្យាល័យព្រែកឯងនេះ កុះករដល់ម្លឹង។  ក្នុងនោះ ការរៀបចំហ្សូន ដើម្បីថតកម្សាន្ត ដើម្បីទស្សនាស្នាដៃនិស្សិត  និង កន្លែងតន្ត្រីរាំច្រៀង ក៏មើលទៅល្អឥតខ្ចោះអាចទទួលយកបានផងដែរ ខណៈដែលទិដ្ឋភាពវិទ្យាល័យនេះ ក៏អំណោយផលក្នុងការរៀបចំ ព្រោះតែមានបរិវេណធំទូលាយ  ហើយសម្បូរដោយដើមឈើធំៗផ្ដល់ម្លប់ត្រឆឹងត្រឆីមិនក្ដៅហែង។

    កាន់តែផ្អើលវិទ្យាល័យទាំងមូលនេះតែម្ដងគឺ ខណៈដែលម្ចាស់ « បើថ្ងៃមួយបងបាត់ការចងចាំ » លោក បូ តាំងហ៊ាង និងម្ចាស់ពានរង្វាន់ The Voice Kid Cambodia រដូវកាលទី 2 លោក ទេព ពិសិដ្ឋ បានបង្ហាញវត្តច្រៀងចម្រៀងបទមនោសញ្ចេតនាច្រើនបទនេះ គេពិតជាភ្ញាក់ភ្នែកមិននឹកស្មានថា សិស្សព្រែកឯងគឺជាហ្វេនៗរបស់អ្នកទាំងពីរច្រើនដល់ថ្នាក់ហ្នឹងសោះ។ ប្អូនៗហ្វេនៗ បានស្រែកហ៊ោកញ្ច្រៀវផង ច្រៀងតាមផង លើកដៃគ្រវីតាមផង Live ហ្វេសប៊ុកផង ដែលមើលទៅពិតជាធ្វើឱ្យតារាចម្រៀងរំភើបចិត្ត រកពាក្យពេចន៍និយាយមិនចេញ។ ទេព ពិសិដ្ឋ ថ្លែងប្រាប់ឡារ៉ែនថា តបការអញ្ជើញពីសិស្សវិទ្យាល័យព្រែកឯងនៅក្នុងថ្ងៃសង្ក្រាន្ដនេះ លោកពិតជារំភើបខ្លាំង ដោយមានការស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់មិត្តៗនៅវិទ្យាល័យនេះទាំងអស់គ្នា។ បើទោះបីជាច្រៀងមិនបានប្រាក់ក៏ដោយ តែលោកពេញចិត្តចំពោះការចូលរួមក្នុងកម្មវិធីសង្ក្រាន្ដនេះ ហើយចង់ឱ្យមានការរៀបចំបែបនេះ នៅឆ្នាំក្រោយៗបន្ដបន្ទាប់ទៀត។

    សូមជម្រាបផងដែរថា កម្មវិធីសង្ក្រាន្ដព្រែកឯងនេះ ក៏វត្តមានតារាៗដែលចូលរួមបង្កបរិយាកាសសង្ក្រាន្ដទាំងមូល  ឱ្យសប្បាយរីករាយនៅក្នុងថ្ងៃនោះរួមមាន៖ លោក ជ័យ សុវ៉ាត តារាចម្រៀងសាន់ដេ,    អ្នកនាង ឆ័យលី ដាឡែន, កញ្ញា Baby,    លោក  ម៉ាដូណា,  តារាចម្រៀងកំពុងឡើងកូដ លោក បូ តាំងហៀង,  តារាចម្រៀងបាត់មុខយូរអ្នកនាង  កែវ  បូរ៉ា,  លោក  យូឌីស្កូ , តារាសម្ដែង លោក យន សុភ័ក្រ, លោក  អ៊ឹម ជីវ៉ា, លោក គន់ រៀមរតនៈ,  កញ្ញា  ស៊ូ ដាណេ,   កញ្ញា ចែម ស្រីលក្ខ័ណ៍, លោក ជួន អមរិទ្ឋ, លោក ស៊ឹម ស៊ីណាត, កញ្ញា ឯក សុវណ្ណារត្ន័, លោក ឈិន សារ៉ាត់, អ្នកនាង នៅ ណាវីន ដែលទើបតែងើបពីឈឺ, លោក ស៊ឹម សុវណ្ណដូឡា, លោក សន សុវណ្ណារ៉ា, កញ្ញា ស្រីតូច, លោក ផេង តុលា,  តារាសម្ដែងកញ្ញា ហេង ស្រីពេជ្រ,  លោក លោកJohn,  អ្នកនាង  នី ម៉ាលីណា,  លោក ឃីម៉ូ, លោក  ម៉ែន អម្រុងរត្ន័ , លោក ភីតទ័រ ព្រមទាំងតារាច្រើនដួងទៀត៕